ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ចូរជួយសង្រ្គោះមនុស្សដែលកំពុងតែវិនាសRESCUE THE PERISHING ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កុម្ភះ ១៤ ២០១៦ «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» |
គម្ពីរអឹនអាយវី និងគម្ពីរបកប្រែតាមសម័យនេះភាគច្រើនបកប្រែខគម្ពីរនេះខុសពីនេះ។ ពួកគេបក ប្រែថា «កាលណាអ្នកបានបែរមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(NIV)។ នៅព្រឹក មិញខ្ញុំបានប្រាប់បងប្អូនថា អ្នកប្រាជ្ញខាងគម្ពីរសញ្ញាដ៏ល្បីល្បាញម្នាក់មិនយល់ស្របជាមួយការបកប្រែទាំង នោះ។ ខ្ញុំបានប្រាប់អ្នកថា លោកបណ្ឌិត ម៉ាកឹស ប៉ុកមែអឹលបានប្រសាសន៍ថា «”កាលណាអ្នកបានបែរម្ដង ទៀត {ឬបែរមកវិញ}” អ្នកបកប្រែជាច្រើននាក់បានអនុគ្រោះពាក្យនោះ សូម្បីតែគេគ្មានអ្វីគាំទ្រសោះនៅក្នុងភាសាក្រេក»(Markus Bockmuehl, Ph.D., Simon Peter in Scripture and Memory, Baker Academic, 2012, p. 156)។ គាត់បានបន្ដបង្ហាញថា ពាក្យ«អេផីស្រែ្ដផូ»( epistrephō)តាមភាសាក្រេក មានន័យថា «បានប្រែចិត្ដ» នៅក្នុងគម្ពីរដំណឹងលូកា (ibid.)។ លោកបណ្ឌិត ប៉ុកមែអឹលគឺជាសាស្រ្ដាចារ្យ ខាងព្រះគម្ពីរ ហើយជាគ្រិស្ដបរិសុទ្ធដើមដំបូងនៅសាកលវិទ្យាល័យអោកហ្វឺដ។ គាត់ពន្យល់បង្ហាញថា ពេត្រុសបានប្រែចិត្ដ នៅពេលដែលគាត់ឆ្លងកាត់ការចាក់ចុចចិត្ដពីអំពើបាប ហើយពេលដែលគាត់បានជួប ព្រះគ្រិស្ដកាលទ្រង់រស់នៅឡើងវិញ។ ខ្ញុំតែងតែគិតដូចនោះនៅក្នុងខួរក្បាលរបស់ខ្ញុំ តែខ្ញុំសប្បាយណាស់ ពេលចំនុចនោះបានចេញពីអ្នកប្រាជ្ញម្នាក់នៅសាកលវិទ្យាល័យអោកហ្វឺដ។ ខ្ញុំប្រាប់ម្ដងទៀតថា គម្ពីខីង ជេមស៍បកប្រែត្រឹមត្រូវ ហើយគម្ពីរបកប្រែតាមសម័យនេះសុទ្ធតែបកប្រែខុសឆ្គង។ ហេតុអ្វីបានជាអ្នកបកប្រែគម្ពីរសម័យនេះបកប្រែខុសឆ្គង? វាគឺដោយសារតែពួកគេមិនយល់ពី «ការប្រែចិត្ដ»។ ពួកគេគិតថា ការប្រែចិត្ដគឺជាពាក្យ «ការសម្រេចចិត្ដ»។ ប៉ុន្ដែអ្នកបកប្រែគម្ពីរខីងជេមស៏ បានស្គាល់អំពីការប្រែចិត្ដពិតប្រាកដ ដូច្នេះហើយពួកគេបានបកប្រែពាក្យ «អេផីស្រែ្ដផូ» ទៅជាពាក្យ«បានប្រែចិត្ដ»បានត្រឹមត្រូវ។ «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» (លូកា ២២:៣២)។ នេះគឺជាអត្ថបទគម្ពីរដ៏ល្បី ហើយខ្ញុំនឹងទាញយកចំនុច២ពីខគម្ពីរនោះ។ ១. ទីមួយ ព្រះគ្រិស្ដបានបន្ទូលប្រាប់ពីការប្រែចិត្ដពិតប្រាកដ ដែលពេត្រុសនឹងមាន។ ផ្នែកទី១នៃការប្រែចិត្ដគឺជាការចាក់ចុចចិត្ដដែលជាការងាររបស់ព្រះវិញ្ញាណរបស់ព្រះ។ «កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ ពីអំពើបាប ពីសេចក្តីសុចរិត ហើយពីសេចក្តីជំនុំជំរះ» (យ៉ូហាន ១៦:៨)។ អ្នកនិពន្ធឈ្មោះលោក វីលៀម ហ្គូថ្រី(១៦២០-១៦៦៥)ដ៏ជាពួកបរិសុទ្ធបានប្រសាសន៍ថា «តាមធម្មតា ព្រះបានរៀបចំវិធីរបស់ទ្រង់ផ្ទាល់នៅក្នុងព្រលឹងមនុស្ស ដោយ សារកិច្ចការនៃការបន្ទាបខ្លួន ហើយទ្រង់បង្ហាញឲ្យមនុស្សម្នាក់ដឹងពីអំពើ បាបរបស់គេ ទ្រង់ធ្វើឲ្យគេរងទុក្ខវេទនា ហើយទ្រង់ហ្វឹកហ្វឺនគេ ដូច្នេះហើយ មនុស្សម្នាក់នោះនឹងស្វែងរកព្រះយេស៊ូវគ្រិស្ដ ដ៏ជាគ្រូពេទ្យ» (William Guthrie, The Christian’s Great Interest, The Banner of Truth Trust, 1969 reprint, page 193)។ នោះគឺជាអ្វីដែលបានកើតឡើងចំពោះពេត្រុស នៅយប់មុនពេលព្រះគ្រិស្ដត្រូវជាប់ឆ្កាង។ ពាក្យ «កាលណាអ្នកបានប្រែចិត្ដ...»បង្ហាញថា ពេត្រុសមិនទាន់ប្រែចិត្ដនៅឡើយទេ សូម្បីតែគាត់បានដើរតាម ព្រះគ្រិស្ដអស់រយៈពេល៣ឆ្នាំហើយក៏ដោយ។ ដែលអ្នកខ្លះហៅថា នៅយប់នោះ «ថ្ងៃសុក្រដ៏ល្អ»ជាពេល ចុងក្រោយដែលយើងឃើញថា ពេត្រុសបានអួតអាង ហើយចាត់ទុកខ្លួនឯងជាមនុស្សសុចរិត។ គាត់បានធ្វើ ពុតជាស្រឡាញ់ព្រះយេស៊ូវអស់ពីចិត្ដ។ តែគាត់បានបដិសេធព្រះគ្រិស្ដ នៅពេលគាត់ត្រូវល្បងល។ ក្មេងស្រី ម្នាក់បាននិយាយថា គាត់ជាអ្នកដើរតាមព្រះគ្រិស្ដ។ ពេត្រុសបានបដិសេធព្រះគ្រិស្ដ។ ក្មេងស្រីម្នាក់ទៀត បាននិយាយថា «អ្នកនេះបាននៅជាមួយនឹងយេស៊ូវ ជាអ្នកស្រុកណាសារ៉ែតដែរ»(ម៉ាថាយ ២៦:៧១)។ ពេត្រុសបានជេរប្រមាថ ហើយស្បថថា «ខ្ញុំមិនដែលស្គាល់មនុស្សនោះទេ»(២៦:៧២)។ តាមការពិត ពេត្រុសបាននិយាយថា «បើខ្ញុំកុហក សូមឲ្យខ្ញុំត្រូវបណ្ដាសាចុះ»។ ព្រះយេស៊ូវបានប្រាប់ពេត្រុសថា គាត់នឹងបដិសេធទ្រង់៣ដងមុនពេលមាន់រងាវ។ បន្ទាប់ពីមាន់ បានរងាវរួច «គាត់ចេញទៅក្រៅដោយយំក្តួល»(លូកា ២២:៦២)។ ពាក្យ «យំ»តាមភាសាក្រេកមានន័យ ថា «យំថ្ងូរខ្លាំងៗ ឬយំក្ដុកក្ដួល»(Strong)។ ពាក្យ «យំក្ដួល»តាមភាសាក្រេកគឺពាក្យ «ផីក្រោស»។ វាមាន ន័យថា «យ៉ាងខ្លាំង»(Strong)។ ខ្ញុំមិននិយាយថា មនុស្សទាំងអស់ដែលធ្លាប់មានការចាក់ចុចចិត្ដ គេយំថ្ងូរ ខ្លាំងៗ ហើយយំក្ដុក្ដួលនោះទេ។ តែជាធម្មតា យើងឃើញមនុស្សដែលព្រះប៉ះពាល់ចិត្ដ គេស្រក់ទឹកភ្នែក។ ខ្ញុំបានមើលវីដីអូពីការរស់នៅឡើងវិញដ៏ធំដែលបានកើតឡើងនៅក្នុងប្រទេស នៅកន្លែងនោះខ្ញុំបានឃើញ មនុស្សជាច្រើននាក់កំពុងយំខ្លាំងៗ ពេលគេត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប។ នៅក្នុងការរស់ឡើងវិញនៅឯ ទីក្រុងខោនីស៍ឆ្នាំ១៨២៣ ក្នុងប្រទេសអង់គ្លេស លោកវីលៀម ខាវោសសូបានប្រាប់ថា មនុស្សបាត់បង់ «បានលុតជង្គង់ចុះ ទាំងថប់ព្រួយពីព្រលឹងខ្លួន គេបានស្រែកថ្ងូរទៅកាន់ព្រះសម្រាប់សេចក្ដីសង្រ្គោះខាងឯ ព្រលឹងរបស់ពួកគេ»(Paul E. Cook, Fire From Heaven, p. 87)។ ជារឿយៗ រឿងដូចនេះកើតឡើង នៅថ្ងៃនេះនៅក្នុងប្រទេសចិន និងប្រទេសលោកទី៣ផ្សេង នៅពេលដែលព្រះចាត់បញ្ជូនការរស់ឡើងវិញ។ សូម្បីតែនៅក្នុងប្រទេសអាមេរិកជាប្រទេសដែលមិនគោរពប្រតិបត្ដិដល់ព្រះ ហើយឆ្កួតនឹងសម្ភារនិយម គង់តែខ្ញុំបានឃើញមនុស្សវ័យក្មេងរាប់រយនាក់បានយំខ្លាំងៗ ពេលគេត្រូវបានប៉ះពាល់ចិត្ដពីអំពើបាបនៅក្នុងការរស់ឡើងវិញនៅឆ្នាំ១៩៦០។ សូម្បីតែសព្វថ្ងៃនេះនៅក្នុងក្រុមជំនុំយើងផ្ទាល់ ពួកអ្នកដែលស្ថិតនៅក្រោម ការប៉ះពាល់ចិត្ដ គេបានចូលមកក្នុងបន្ទប់សួរសំណួរទាំងស្រក់ទឹកភ្នែក។ ជារឿយៗ មនុស្សដែលអៀនបំផុត គឺជាមនុស្សដែលយំខ្លាំងបំផុត នៅពេលណាដែលព្រះវិញ្ញាណរបស់ព្រះប៉ះពាល់ចិត្ដគេយ៉ាងខ្លាំងពីអំពើបាប របស់គេ។ សូមកត់សំគាល់ថា ពួកគេមិនអាណិតខ្លួនឯនោះទេ។ បើសិនជាអ្នកអាណិតខ្លួនឯង នោះអ្នកនឹង មិនប្រែចិត្ដឡើយ។ អ្នកត្រូវតែទុក្ខសោកចំពោះអំពើបាបរបស់អ្នក។ នេះមិនមែនជាអ្វីដែលថ្មីនោះទេ។ ពេត្រុសមិនមែនត្រឹមតែមនុស្សដែលឆ្លងកាត់ការប៉ះពាល់ចិត្ដ មុនពេលគាត់បានប្រែចិត្ដ។ សាវ័កប៉ូលក៏បានឆ្លងកាត់រឿងនេះផងដែរ។ ប៉ូលត្រូវប៉ះពាល់ចិត្ដជាខ្លាំង ទើប គាត់អាចនិយាយថា « វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។ ការចាក់ចុចចិត្ដពីអំពើបាបសូម្បីតែបានកើងឡើងចំពោះមនុស្ស៣ពាន់នាក់នៅថ្ងៃបុណ្យទី៥០។ «កាលគេបានឮ នោះគេមានសេចក្តីចាក់ចុចក្នុងចិត្ត ក៏សួរពេត្រុស និងពួកសាវ័កឯទៀតថា បងប្អូនអើយ តើយើងខ្ញុំត្រូវធ្វើដូចម្តេច» (កិច្ចការ ២:៣៧)។ លោកម៉ាថាយ ហែនរីដែលជាអ្នកអត្ថាធិប្បាយពន្យល់នៅសម័យមុនបានប្រសាសន៍ថា «នៅពេលភ្នែករបស់ មនុស្សមានបាបត្រូវបានបើក ពួកគេមិនអាចធ្វើអ្វីសោះ ប៉ុន្ដែពួកគេត្រូវបានចាក់ទម្លុះក្នុងចិត្ដសម្រាប់អំពើ បាប។ អស់អ្នកណាដែលស្ដាយក្រោយពីអំពើបាបរបស់គេពិតប្រាកដ គេនឹងមានសេចក្ដីខ្មាស់ ហើយខ្លាចពី ផលវិបាក ដ្បិតគេត្រូវបានចាក់ទម្លុះក្នុងចិត្ដ។ “គ្រប់ទាំងគំនិតល្អៗចំពោះខ្លួនឯង និងទំនុកចិត្ដនៅក្នុងខ្លួន ឯងបាននាំឲ្យខ្ញុំបរាជ័យ”» ការអត្ថាធិប្បាយពន្យល់នៅក្នុងគម្ពីរទាំងស្រុងរបស់លោកម៉ាថាយ ហែនរី ; កត់សំគាល់ពីកិច្ចការ ២:៣៧)។ មនុស្សបានយំនៅពេលព្រះប៉ះពាល់ចិត្ដរបស់គេ។ ស្រ្ដីមានបាបម្នាក់បានឈរ នៅខាងក្រោយព្រះយេស៊ូវទាំងយំ។ «រួចទ្រង់មានព្រះបន្ទូលទៅនាងថា បាបនាងបានអត់ទោសឲ្យនាងហើយ»(លូកា ៧:៤៨)។ មនុស្សដែលប្រែចិត្ដនៅសម័យមុនបានមករកព្រះយេស៊ូវ ដោយមានការប៉ះពាល់ចិត្ដខ្លាំងពីអំពើ បាប។ មិនមែនត្រឹមតែពេត្រុស និងប៉ូលតែប៉ុណ្ណោះទេ តែភាគច្រើនមានមនុស្សផ្សេងទៀតផងដែរ។ សូម អានពីការប្រែចិត្ដលោកអោហ្គឹស្ទីន។ សូមអានពីការប្រែចិត្ដរបស់លោកលូសើរ។ សូមអានពីការប្រែចិត្ដ របស់លោកយ៉ូហាន ប៉ាន់យិន ជោច៏ វាយហ្វៀល យ៉ូហាន វែស្លេ ហោវែល ហ៊ារីស ស្ពឺជិន មនុស្សវ័យក្មេង នៅឯកោះលីវីសក្នុងឆ្នាំ១៩៤៩-១៩៥២។ ពួកគេទាំងអស់នោះសុទ្ធតែមានការប៉ះពាល់ចិត្ដខ្លាំងពីអំពើបាប របស់ពួកគេ។ ខ្ញុំបានលឺក្មេងស្រីម្នាក់និយាយថា «ខ្ញុំបានស្អប់ខ្ពើមខ្លួនឯងណាស់» មុនពេលនាងបានទទួល ជឿលើព្រះយេស៊ូវ។ ឥឡូវនេះសូមស្ដាប់សំបុត្ររបស់លោកពេត្រុស ប៉ូអិឡឺផ្ញើរទៅកាន់លោក ខោតថ៍ ស៊ីនសែនដោហ្វ ដែលទាក់ទងនឹងការប្រែចិត្ដរបស់លោកយ៉ូហាន វែស្លេ។ គាត់បានក្រោកឡើង ហើយនិយាយថា «តោះយើងច្រៀងបទលេខ៤៥៦ “ព្រលឹងខ្ញុំក្រាបថ្វាយបង្គំនៅមុខទ្រង់” »។ នៅខណៈពេលគេកំពុងច្រៀង គាត់បានស្រក់ទឹកភ្នែកតក់ៗ ហើយភា្លមៗនោះគាត់បានហៅខ្ញុំចូលទៅក្នុង បន្ទប់គេងរបស់គាត់ ហើយបានសារភាពថា ឥឡូវនេះគាត់ត្រូវបានចាក់ចុច ចិត្ដពីសេចក្ដីពិតដែលខ្ញុំបានប្រាប់គាត់អំពី{សេចក្ដីសង្រ្គោះ}ដោយសារជំនឿ ហើយគាត់ឈប់ជំទាស់ទៀតហើយ ប៉ុន្ដែ នៅពេលនោះគាត់មិនទាន់បាន ទទួលព្រះគុណនេះនៅឡើយទេ។ តើគាត់អាចមានសុវត្ថិភាពខាងឯជំនឿយ៉ាងម៉េចបាន? គាត់មិនបានធ្វើអំពើបាបអាក្រក់ៗដូចអ្នកដទៃទៀតនោះ ទេ។ ខ្ញុំបានឆ្លើយតបថា ការអ្នកដែលមិនជឿលើព្រះអង្គសង្រ្គោះនោះជា អំពើបាបល្មមហើយ ខ្ញុំបានដាស់តឿនគាត់ឲ្យស្វែងរកព្រះគ្រិស្ដ រហូតដល់ គាត់បានរកឃើញទ្រង់។ វានាំឲ្យខ្ញុំអធិស្ឋានឲ្យគាត់យ៉ាងខ្លាំង ហើយខ្ញុំបាន សុំអង្វរដល់អ្នកប្រោសលោះ ដើម្បីផ្ដល់សេចក្ដីមេត្ដាករុណាដល់មនុស្សមានបាបម្នាក់នេះ។ បន្ទាប់ពីខ្ញុំបានអធិស្ឋានរួច លោកវែស្លេបាននិយាយថា កាលណាអំណោយទាននៃការដែលបានសង្រ្គោះដោយសារសេចក្ដីជំនឿជា របស់ទ្រង់មែន នោះខ្ញុំនឹងមិនអធិប្បាយពីប្រធានបទផ្សេងទៀតនោះទេ។ ខ្ញុំខំអង្វរគាត់ ដើម្បីកុំឲ្យគាត់គិតថា ព្រះគុណរបស់ព្រះអង្គសង្រ្គោះនៅឆ្ងាយ ឬនៅនាអនាគត ប៉ុន្ដែដើម្បីឲ្យគាត់ជឿថា ព្រះគុណទ្រង់នៅជិតគាត់ នៅ បច្ចុប្បន្ននេះ ដ្បិតព្រះហទ័យរបស់ព្រះយេស៊ូវបានបើកចំហ ហើយសេចក្ដី ស្រឡាញ់របស់ទ្រង់ចំពោះគាត់គឺអស្ចារ្យណាស់។ គាត់បានយំខ្លាំងៗ ហើយ បានសុំឲ្យខ្ញុំអធិស្ឋានសម្រាប់នឹងគាត់។ ខ្ញុំអាចនិយាយជាប្រាកដថា លោក យ៉ូហាន វែស្លេជាមនុស្សមានបាបដ៏ក្រខ្សត់ ខ្ទេចខ្ទាំចិត្ដ ហើយស្រែកឃ្លានរក សេចក្ដីសុចរិតដ៏ល្អប្រសើរ សូម្បីតែនោះជាសេចក្ដីសុចរិតរបស់ព្រះយេស៊ូវ គ្រិស្ដ គាត់ឈប់ពឹងលើភាពសុចរិតរបស់ខ្លួនឯង។ នៅពេលល្ងាច គាត់បាន អធិប្បាយពីគម្ពីរ១កូរិនថូស ១:២៣,២៤ «យើងបានអធិប្បាយពីព្រះគ្រិស្ដ ដែលបានជាប់ឆ្កាង...» គាត់បានអធិប្បាយទៅកាន់មនុស្សច្រើនជាង៤ពាន់ នាក់ ហើយពេលគាត់អធិប្បាយតាមរបៀបនោះ ពួកគេទាំងអស់បានភ្ញាក់ ផ្អើល។ ពាក្យសំដីមុនដំបូងរបស់គាត់ជា «ខ្ញុំសូមសារភាពដោយស្មោះត្រង់ ថា ខ្ញុំមិនសមនឹងអធិប្បាយទៅកាន់បងប្អូន ពីព្រះយេស៊ូវដែលបានជាប់ ឆ្កាងសោះ»។ មនុស្សជាច្រើនបានភ្ញាក់ដឹងខ្លួនដោយសារសេចក្ដីអធិប្បាយនេះ (ដកស្រង់នៅក្នុង John Greenfield, When the Spirit Came: The Moravian Revival, Strategic Press, no date, p. 28)។ នៅកន្លែងនោះ លោកយ៉ូហាន វែស្លេបានឈរអធិប្បាយពីសេចក្ដីសង្រ្គោះដោយសារព្រះគ្រិស្ដ ទាំងហូរទឹក ភ្នែកលើថ្ពាល់របស់គាត់ នោះជាមុនពេលដែលគាត់បានប្រែចិត្ដ! ច្រើនជាង៥៥ឆ្នាំក្រោយមក កាលគាត់ កំពុងតែដេកស្ដូកជិតស្លាប់ មនុស្សបានលឺគាត់និយាយខ្សឹបៗម្ដងហើយម្ដងទៀតថា ខ្ញុំជាមនុស្សមានបាបលេខ១ នោះជាបទពិសោធន៍ដែលពេត្រុសបានមាននៅយប់ដែលព្រះយេស៊ូវត្រូវគេចាប់។ លោក ថូម៉ាស់ ហេលបានប្រាប់ពីរឿងខ្លីៗនេះ អ្នកនិពន្ធពីបុរាណបាននិយាយថា សម្រាប់មួយឆាកជីវិតរបស់ពេត្រុស នៅ ពេលណាក៏ដោយ ដែលគាត់លឺមាន់រងារ គាត់បានយំ ដោយសារតែគាត់ចង ចាំពីយប់ដែលគាត់បានបដិសេធព្រះអម្ចាស់របស់គាត់ កត់សំគាល់ពីម៉ាកុស (Thomas Hale, M.D., The Applied New Testament Commentary, Kingsway Publications, 1997, p. 286; ១៤:៧២)។ ២. ទីពីរ ព្រះគ្រិស្ដបានមានបន្ទូលប្រាប់នូវអ្វីដែលពេត្រុសនឹងធ្វើ បន្ទាប់ពីគាត់បានប្រែចិត្ដរួច។ «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» (លូកា ២២:៣២)។ លោកបណ្ឌិត ជេ វើណោនម៉ាកជីបានប្រសាសន៍ថា «នៅពេលក្រោយមក ពេត្រុសអាចចំរើនឲ្យបងប្អូន របស់គាត់ខ្ជាប់ខ្ជួនឡើង។ មនុស្សដែលត្រូវល្បងលជាមនុស្សដែលអាចជួយអ្នកដទៃជាពិតប្រាកដ» (Thru the Bible; កត់សំគាល់ពីលូកា ២២:៣២)។ មនុស្សដែលត្រូវបានឆ្លងកាត់ការចាក់ចុចចិត្ដពីអំពើបាបជា មនុស្សដែលអាចជួយអ្នកដទៃ ដែលត្រូវបានចាក់ចុចចិត្ដពីអំពើបាប។ មនុស្សដែលត្រូវបានសង្រ្គោះដោយ សារព្រះយេស៊ូវជាមនុស្សដែលអាចជួយអ្នកដទៃដែលត្រូវបានសង្រ្គោះដោយសារព្រះយេស៊ូវ។ មនុស្សដែល ដឹងថា ខ្លួនខ្សោយប៉ុណ្ណាជាមនុស្សដែលអាចជួយអ្នកដទៃដែលខ្សោយ។ ខ្ញុំចូលចិត្ដលោកយ៉ូហាន វែស្លេរហូត។ មូលហេតុមួយដែលខ្ញុំចូលចិត្ដគាត់ដោយសារតែ គាត់មាន ភាពដូចជាខ្ញុំ គាត់បានគិតថា គាត់អាចបានសង្រ្គោះដោយសារការរស់នៅក្នុងជីវិតដ៏តឹងរឹងមួយ។ ពិតប្រាកដណាស់ នោះជាអ្វីដែលខ្ញុំបានគិត។ គាត់បានប្រាប់បេសកជនជនជាតិម៉ូរាវៀនឈ្មោះលោក ពេត្រុស បូអិឡឺថា គាត់មិនទាន់មានសេចក្ដីជំនឿដែលអាចជួយសង្រ្គោះគាត់នៅឡើយទេ។ លោកបូអិឡឺបានប្រាប់ ថា លោកវែស្លេបានគិតថា «តើគាត់អាចមានសុវត្ថិភាពខាងសេចក្ដីជំនឿយ៉ាងម៉េចបាន? គាត់មិនបានធ្វើអំពើបាបអាក្រក់ៗដូចអ្នកដទៃទៀតនោះទេ»។ នោះជាចំនុចដែលរារាំងលោកវែស្លេ ហើយខ្ញុំក៏ដូចគ្នាដែរ។ លោកបូអិឡឺបានប្រាប់គាត់ថា ការដែលអ្នកមិនជឿលើព្រះយេស៊ូវជាអំពើបាបល្មមហើយ។ «គាត់បានយំ យ៉ាងខ្លាំង ហើយបានសុំឲ្យខ្ញុំអធិស្ឋានសម្រាប់គាត់»។ បន្ទាប់ពីគាត់បានសង្រ្គោះរួចហើយ លោកយ៉ូហាន វែស្លេបានប្រើឆាកជីវិតរបស់គាត់ស្រុងដើម្បីជួយមនុស្សបាត់បង់ដែលមិនស្គាល់ព្រះ ហើយដើម្បីជួយចំរើន ឲ្យបងប្អូនជឿព្រះខ្ជាប់ខ្ជួនឡើង។ រៀងរាល់ឆ្នាំគាត់បានធ្វើដំណើរ៤,៥០០ម៉ាយដោយជិះសេះ ហើយរៀងរាល់ថ្ងៃគាត់បានអធិប្បាយ២ដង ឬច្រើនជាងនោះទៀត សម្រាប់មួយឆាកជីវិតរបស់គាត់! បទចម្រៀងដែល លោក ហ្រ្គីហ្វីតបានច្រៀងប៉ុន្មាននាទីមុន គឺជាលោកវែស្លេដែលបាននិពន្ធយ៉ាងល្អ។ ចូរជួយសង្រ្គោះមនុស្សដែលកំពុងវិនាស ហើយស្លាប់ សូមច្រៀងកន្លែងបន្ទរជាមួយខ្ញុំ! ចូរជួយសង្រ្គោះមនុស្សដែលកំពុងវិនាស ហើយស្លាប់ «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» (លូកា ២២:៣២)។ តើយើងអាចដឹងយ៉ាងម៉េចបាននៅពេលនរណាម្នាក់ប្រែចិត្ដពិតប្រាកដ? តើយើងអាចដឹងយ៉ាង ម៉េចបាន បើសិនជាគេបានសង្រ្គោះពិតប្រាកដ? «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»។ នៅពេលដែលអ្នកប្រែចិត្ដ នោះព្រះគ្រិស្ដផ្លាស់ប្ដូរសេចក្ដីប៉ងប្រាថ្នា របស់អ្នក។ អ្វីដែលអ្នកស្រឡាញ់កាលពីមុន អ្នកនឹងស្រឡាញ់តិចជាងមុន អ្នកចេះស្រឡាញ់បងប្អូនអ្នក។ អ្នកនឹងស្រឡាញ់ក្រុមជំនុំដោយអស់ពីចិត្ដរបស់អ្នក។ អ្នកនឹងស្រឡាញ់គ្រិស្ដបរិស័ទដែលជឿពិតប្រាកដដោយអស់ពីព្រលឹងរបស់អ្នក។ អ្នកនឹងចង់ព្យាយាមធ្វើយ៉ាងណាក៏ដោយ ដើម្បីជួយចំរើនឲ្យពួកគេខ្ជាប់ខ្ជួន ឡើង។ អ្នកនឹងអធិស្ឋានឲ្យពួកគេ ជួយពួកគេ ហើយស្រឡាញ់ពួកគេដោយមានចិត្ដដូចព្រះគ្រិស្ដ។ សាវ័ក យ៉ូហានបានប្រាប់ពីរឿងនោះយ៉ាងច្បាស់។ គាត់បានប្រាប់ថា « យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ» (១យ៉ូហាន ៣:១៤)។ នោះគឺជារបៀបមួយដើម្បីដឹងថា អ្នកបានប្រែចិត្ដឬក៏អត់។ វាគឺដោយសារនោះហើយដែលអ្នកចេះស្រឡាញ់ បងប្អូនប្រុសស្រីនៅក្នុងក្រុមជំនុំពិតប្រាកដ ហើយអ្នកធ្វើយ៉ាងណាក៏ដោយដើម្បីជួយពួកគេ។ សូមមើល របៀបដែលឡារ៉ា និងខែរិន និងក្មេងស្រីថ្មីផ្សេងទឿតបានជួយអ្នកស្រី ហាយមើស៍! យើងមិនអាចជួយពួក គេបានទេ តែយើងដឹងថា ពួកគេបានប្រែចិត្ដ! ប៉ុន្ដែមានរបៀប១ទៀតដើម្បីដឹងថា អ្នកបានប្រែចិត្ដឬក៏អត់។ សូមបើកគម្ពីរទៅលូកា១៤។ គម្ពីរ ស្កោហ្វៀលនៅទំព័រទី១០៩៦។ នេះគឺជារឿងប្រៀបប្រដូចពីការជប់លៀងដ៏ធំ។ «បុរស»ដែលបានរៀបចំ ការជប់លៀងដ៏ធំនោះគឺជាព្រះគ្រិស្ដ។ បាវបំរើដែលទ្រង់បានចាត់ឲ្យចេញទៅអញ្ចើញមនុស្សមកនោះគឺជា កូនព្រះពិតប្រាកដ។ ឥឡូវនេះសូមមើលទៅកាន់អ្វីដែលព្រះយេស៊ូវមានបន្ទូលទៅកាន់កូនព្រះពិតប្រាកដ។ វានៅក្នុងខ២៣។ សូមក្រោកឈរឡើង ហើយអានវាឲ្យខ្លាំងៗ។ «រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ» (លូកា ១៤:២៣)។ សូមអង្គុយចុះ។ សូមយកប៊ិច ឬខ្មៅដៃដើម្បីគូសបន្ទាត់លើពាក្យ «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ នោះជាអ្វីដែលយើងធ្វើរៀងរាល់ យប់ថ្ងៃព្រហស្បតិ៍ យប់ថ្ងៃអាទិត្យ និងរសៀលថ្ងៃអាទិត្យ។ យើងបញ្ជូនមនុស្សឲ្យចេញទៅផ្សាយដំណឹងល្អ។ ប៉ុន្ដែខ្ញុំឃើញថា មានអ្នកខ្លះឈរនិយាយគ្នាលេង ឬក៏ធ្វើរឿងផ្សេងទៀតដើម្បីដល់ម៉ោងទៅផ្ទះ។ ដូច្នេះ ពួកគេមិនដែលយកឈ្មោះនរណាម្នាក់សោះមកវិញ ឬក៏ពួកគេយកឈ្មោះតិចតួចណាស់។ តើមនុស្ស ដែលមិនយកឈ្មោះមកគេមានបញ្ហាអី? មានបញ្ហាមួយក្នុងបញ្ហា២៖ គឺថា ពួកគេជាមនុស្សបាត់បង់ ឬក៏ ពួកគេជាមនុស្សដែលរាថយពីព្រះ។ គ្រីស្ដបរិស័ទល្អគេចេញទៅស្វែងរកមនុស្សបាត់បង់។ មនុស្សដែលមិន បានសង្រ្គោះ និងមនុស្សដែលរាថយពីព្រះគេចំនាយពេលអត់ប្រយោជន៍ចាំតែដល់ម៉ោងទៅផ្ទះ។ បើអ្នកជា មនុស្សដែលរាថយពីព្រះ សូមប្រយ័ត្ន! អ្នកនឹងបាត់បង់សេចក្ដីអំណរ បើសិនជាអ្នកមិនព្រមប្រែចិត្ដ។ ព្រះយេស៊ូវមានបន្ទូលទៅអ្នកថា «ដូច្នេះ ចូរនឹកចាំ ដែលឯងបានធ្លាក់ចេញពីសណ្ឋានណានោះ ហើយប្រែចិត្តចុះ រួចប្រព្រឹត្តតាមការដើមដំបូងនោះវិញ»(វិវរណៈ ២:៥)។ «ចូរប្រព្រឹត្ដតាមការដើមដំបូង»។ ចូរ ត្រលប់ទៅផ្សាយដំណឹងល្អវិញ ចូរយកឈ្មោះគេមក។ ចូរប្រព្រឹត្ដតាមការដើមដំបូងដែលអ្នកធ្លាប់ធ្វើ។ ប៉ុន្ដែមានអ្នកខ្លះមិនដែលបានធ្វើដូចនោះឡើយ។ អ្នកមិនដែលចង់ធ្វើដូចនោះសោះ ហើយអ្នក មិនធ្វើសោះសព្វថ្ងៃនេះ។ ភ្នែករបស់អ្នកមើលទៅដូចធុញ ហើយមុខរបស់អ្នកក្រាស់។ ហើយអ្នកគិតថា «គាត់មិននាំឲ្យខ្ញុំធ្វើដូចនោះបានឡើយ!» ហេតុអ្វីមិនអាច? បាទ វាឃើញច្បាស់ណាស់ថា អ្នកមិនទាន់ បានប្រែចិត្ដនៅឡើយទេ។ អ្នកកំពុងរង់ចាំយើងឲ្យ «បង្រៀន» អ្នកពីរបៀបដើម្បីប្រែចិត្ដនៅខណៈពេល ដែលអ្នកមិនចង់ស្ដាប់បង្គាប់ព្រះគ្រិស្ដទាល់តែសោះ។ ព្រះគ្រិស្ដមានបន្ទូលថា «បង្ខំគេឲ្យចូលមក» ប៉ុន្ដែ អ្នកនិយាយថា «ទេ ខ្ញុំនឹងមិនស្ដាប់បង្គាប់ព្រះគ្រិស្ដឡើយ!» មនុស្សប្រុសនិងមនុស្សស្រីដ៏ក្រខ្សត់អើយ អ្នកនឹងមិនអាចរកឃើញសេចក្ដីសុខសាន្ដ និងសេចក្ដីអំណរនៅក្នុងព្រះយេស៊ូវតាមវិធីដូចនោះបានឡើយ។ មានមនុស្សបាត់បង់ និងមនុស្សវ័យក្មេងដែលឯកោររាប់រយនាក់នៅក្នុងទីក្រុងដ៏ធំនេះ។ ពួកគេ កំពុងរង់ចាំនរណាម្នាក់ដើម្បីចិត្ដល្អដាក់គេ ចាប់អារម្មណ៍ពីគេ ហើយបង្ហាញគេពីផ្លូវដ៏ល្អប្រសើរ។ តែអ្នកមិន អាចជួយពួកគេបានឡើយ បើសិនជាអ្នកផ្ទាល់ជាមនុស្សបាត់បង់។ ដោយសាររកប្រយោជន៍ឲ្យពួកគេ ខ្ញុំ សូមអង្វរឲ្យអ្នកប្រែចិត្ដ ហើយទទួលជឿលើព្រះយេស៊ូវចុះ។ សូមមកព្រះយេស៊ូវដោយមានសេចក្ដីជំនឿ។ សូមទុកដាក់ជីវិតរបស់អ្នកឲ្យទ្រង់ថែរក្សាចុះ។ ទ្រង់នឹងជួយសង្រ្គោះអ្នក ទ្រង់នឹងលាងសំអាតអំពើបាប របស់អ្នកដោយព្រះលោហិតរបស់ទ្រង់។ ហើយទ្រង់នឹងចាត់អ្នកឲ្យចេញទៅនាំមនុស្សបាត់បង់មក ហើយ ជួយបងប្អូនរបស់អ្នក! «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» (លូកា ២២:៣២)។ សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៦នៅលើក្រដាសចម្រៀងរបស់អ្នក។ ន៏ វាជាសំលេងរបស់អ្នកគង្វាលដែលខ្ញុំលឺ លោកបណ្ឌិត ចាន់សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ២២:៣១-៣៤ ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ចូរជួយសង្រ្គោះមនុស្សដែលកំពុងតែវិនាស RESCUE THE PERISHING ដោយលោកបណ្ឌិត «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង» ១. ទីមួយ ព្រះគ្រិស្ដបានបន្ទូលប្រាប់ពីការប្រែចិត្ដពិតប្រាកដ ដែលពេត្រុសនឹងមាន។ ២. ទីពីរ ព្រះគ្រិស្ដបានមានបន្ទូលប្រាប់នូវអ្វីដែលពេត្រុសនឹងធ្វើ បន្ទាប់ពីគាត់បានប្រែចិត្ដរួច។ ១យ៉ូហាន ៣:១៤; លូកា ១៤:២៣; វិវរណៈ ២:៥។ |