Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ពេត្រុសត្រូវបានត្រាស់ហៅ ចាក់ចុចចិត្ដ ហើយប្រែចិត្ដ

PETER – CALLED, CONVICTED AND CONVERTED
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក កុម្ភះ ១៤ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, February 14, 2016

«ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣១-៣២)។


សូមទៅសួរគ្រូអធិប្បាយតាមធម្មតាមើល តើពេត្រុសប្រែចិត្ដកាលណាទៅ។ សូមទៅសួរចុះ! ពួក គេស្ទើរតែទាំងអស់នឹងឆ្លើយថា ពេត្រុសបានប្រែចិត្ដនៅពេលដែលព្រះគ្រិស្ដបានត្រាស់ហៅគាត់ឲ្យដើរតាម ទ្រង់(ម៉ាថាយ ៤:១៩)។ ពួកគេតិចតួចណាស់ដែលអាចឆ្លើយថា ពេត្រុសបានប្រែចិត្ដនៅពេលគាត់បាន និយាយថា « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ»(ម៉ាថាយ ១៦:១៦,១៧)។ ប៉ុន្ដែ ឧទាហរណ៍ទាំងនោះក៏នៅតែមិនអាចបង្ហាញពីការប្រែចិត្ដរបស់ ពេត្រុស។ បើសិនជាពេត្រុសបានប្រែចិត្ដដោយសារការដើរតាមព្រះយេស៊ូវ អញ្ចឹងការធ្វើល្អអាចនាំឲ្យបាន សង្រ្គោះបាត់ទៅហើយ ដ្បិតការនោះមិនអាចជាការប្រែចិត្ដរបស់ពេត្រុសបានឡើយ។ បើសិនជាពេត្រុសបានប្រែចិត្ដ នៅពេលគាត់បានសារភាពប្រាប់ព្រះយេស៊ូវថា ទ្រង់ជាព្រះគ្រិស្ដ ជាព្រះរាជបុត្រានៃព្រះ បើអញ្ចឹងមែន នោះជាការប្រែចិត្ដដោយសារការមានជំនឿលើគោលលទ្ធិ និងដោយសារការបំភ្លឺឲ្យច្បាស់។ ពួកអារក្សវាបានដឹងពីអ្វីដែលត្រូវបានបើកសំដែងទៅកាន់ពេត្រុស ដ្បិតយើងបានអានថា « ក៏មានអារក្សចេញពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ... ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត»(លូកា ៤:៤១)។ ដូច្នេះ ពេត្រុសមិនដឹងច្រើនជាងអារក្សនោះទេ! បន្ទាប់ពីយើងបានសិក្សាយ៉ាងយក ចិត្ដទុកដាក់មក យើងត្រូវបានបង្ខំដើម្បីនិយាយថា ពេត្រុសមិនទាន់បានប្រែចិត្ដនៅឡើយទេ។ គាត់បាន ជំពប់ដួល ហើយព្យាយាមធ្វើជាគ្រិស្ដបរិស័ទម្នាក់ ដោយមិនទាន់បានប្រែចិត្ដ។

នោះជារូបភាពដ៏អស្ចារ្យដែលតំណាងថា សព្វថ្ងៃនេះយើងមានមនុស្សដូចពេត្រុសជាច្រើននាក់នៅ ក្នុងការផ្សាយដំណឹងល្អ! ពួកគេដូចពេត្រុសអញ្ចឹង ពួកគេបានជំពប់ដួល ហើយពួកគេខំព្យាយាមដើរតាម ព្រះគ្រិស្ដ! ពួកគេដឹងខ្លះអំពីព្រះគ្រិស្ដ ប៉ុន្ដែពួកគេមិនទាន់ប្រែចិត្ដដូចលោកពេត្រុស មុនថ្ងៃដែលព្រះគ្រិស្ដ បានរស់ពីសុគតឡើងវិញ។ មានគ្រូអធិប្បាយជាច្រើននាក់ដែលមិនបានប្រែចិត្ដ! ពួកគេព្យាយាមដើរតាម ព្រះគ្រិស្ដ។ ពួកគេដឹងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ។ តែពួកគេខ្វាក់អំពីការប្រែចិត្ដពិតប្រាកដ។ ខ្ញុំគិតថា នោះគឺជាមូលហេតុដ៏ធំមួយ ដែលមានការអធិប្បាយពីដំណឹងល្អតិចតួចណាស់នៅសព្វថ្ងៃនេះ។ គ្រូគង្វាល ភាគច្រើនខ្ជះខ្ជាយពេលវេលារបស់គេ ដើម្បីព្យាយាមបង្រៀនដល់មនុស្សដែលមិនទាន់ប្រែចិត្ដពីរបៀបដើម្បី រស់នៅក្នុងជីវិតជាគ្រិស្ដបរិស័ទ! វាមិនសមហេតុផលសោះ! តើមនុស្សម្នាក់ដែល «ស្លាប់ក្នុងអំពើបាប»អាច រស់នៅក្នុងជីវិតជាគ្រិស្ដបរិស័ទយ៉ាងដូចម្ដេចបាន?(អេភេសូរ ២:១,៥)។

គ្រូអធិប្បាយជាច្រើននាក់ខ្លាចមិនហ៊ានឲ្យអ្នកផ្សេងទៀតអធិប្បាយពីដំណឹងល្អ ទៅកាន់សមាជិក របស់គេ! ខ្ញុំបានរៀបចំពេលវេលាដើម្បីអធិប្បាយពីដំណឹងល្អនៅក្នុងក្រុមជំនុំមួយនៅភាគខាងត្បូង។ វាជា ថ្ងៃទិវាមាតា។ ខ្ញុំបានគិតថា ខ្ញុំនឹងអធិប្បាយមេរៀនដ៏ស្រទន់មួយ ដើម្បីកុំឲ្យខ្ញុំឆាឆៅនរណាម្នាក់ ដ្បិតខ្ញុំជា ភ្ញៀវនៅក្រុមជំនុំនោះ។ ខ្ញុំបានគិតថា ខ្ញុំគ្រាន់តែចែកចាយទីបន្ទាល់ពីការប្រែចិត្ដរបស់ម្ដាយខ្ញុំបានហើយ។ ខ្ញុំត្រឹមតែបបង្រៀនប្រហែល១២ទៅ១៥នាទី។ ខ្ញុំបានប្រាប់ពួកជំនុំពីរបៀបដែលម្ដាយជាទីស្រឡាញ់របស់ ខ្ញុំបានទទួលជឿលើព្រះយេស៊ូវ ហើយបានសង្រ្គោះ។ អ្នកប្រហែលអាចគិតថា ខ្ញុំបានអធិប្បាយ២ម៉ោងពី ឋាននរក ដើម្បីឲ្យពួកជំនុំនោះមានប្រតិកម្ម! គ្រូគង្វាល និងប្រពន្ធរបស់គាត់បានរត់ចេញពីក្រុមជំនុំ សូម្បី តែមិនចាប់ដៃខ្ញុំផង។ សមាជិកក្រុមជំនុំនោះបានក្រោកឈរឡើង ហើយមើលកាន់ខ្ញុំ និងប្រពន្ធខ្ញុំដូចជាខ្ញុំ បានបង្រៀនពីគោលលទ្ធិចម្លែកថ្មីខ្លះ ដែលពួកគេមិនធ្លាប់បានលឺអញ្ចឹង! នៅចុងបំផុត មានស្រ្ដីចាស់ម្នាក់ បានមករកយើង ហើយបានចាប់ដៃយើង។ នាងបានញញឹម ហើយនិយាយថា «នោះជាសេចក្ដីអធិប្បាយដ៏ អស្ចារ្យមែនទែន។ ខ្ញុំខានលឺសេចក្ដីអធិប្បាយដូចនោះអស់រយៈពេលច្រើនឆ្នាំហើយ!» វាមិនមែនជាសេចក្ដី អធិប្បាយទាល់តែសោះ! វាត្រឹមតែជាទីបន្ទាល់ខ្លីៗរយៈពេល១២ ឬ១៣នាទី ដែលពីការប្រែចិត្ដរបស់ម្ដាយជាទីស្រឡាញ់របស់ខ្ញុំ!

កាលប្រពន្ធខ្ញុំ និងខ្ញុំបានបើកឡានចេញ ខ្ញុំបានគិតថា «តើរឿងនោះពិតជាអាក្រក់មែនឬ? យើង នៅក្នុងក្រុមជំនុំបាទីស្ទឯករាជ្យមួយ ដែលភាគខាងត្បូងឆ្ងាយមែនទែន ហើយពួកគេបានរំជើបរំជួល ថែម ទាំងបាន «ភ្ញាក់ផ្អើលមែនទែន»ពីរឿងដ៏សាមញ្ញនៃទីបន្ទាល់ម្ដាយរបស់ខ្ញុំ!

នៅក្នុងក្រុមជំនុំបាទីស្ទមួយទៀត ខ្ញុំបានអធិប្បាយមេរៀនខ្លីមួយពីទីបន្ទាល់របស់ខ្ញុំផ្ទាល់។ បន្ទាប់ មក មានស្រ្ដីចាស់ម្នាក់បានសួរប្រពន្ធខ្ញុំថា តើគាត់អាចសុំខ្ញុំឲ្យទៅជួយបង្រៀនប្ដីដ៏ចាស់របស់គាត់ឲ្យស្គាល់ ព្រះគ្រិស្ដបានអត់។ ប្រពន្ធខ្ញុំឆ្លើយថា អ្នកគួរតែសុំគ្រូគង្វាលរបស់អ្នកដើម្បីទៅបង្រៀនប្ដីឲ្យស្គាល់ព្រះយេស៊ូវ ស្រ្ដីនោះបានឆ្លើយថា «អូ គាត់នឹងមិនធ្វើនោះទេ។ ខ្ញុំបានសុំគាត់ច្រើនដងមកហើយ។ ខ្ញុំគិតថា គ្រូគង្វាលខ្ញុំ មិនចង់ឲ្យប្ដីខ្ញុំខឹងនោះទេ»។

តើរឿងនោះពិតជាអាក្រក់មែនឬ លោកបណ្ឌិត ហាយមើស៍? ពិតណាស់ វាអាក្រក់មែនទែន! សូម្បីតែគ្រូគង្វាលដ៏ល្អបំផុតក៏បង្រៀនក្នុងរបៀបដែលគួរឲ្យធុញមែនទែន គេនិយាយបើកមាត់តិច ដោយ គ្មានភាពរំភើបចិត្ដ គ្មានអារម្មណ៍ គ្មានចិត្ដក្ដួលអាណិត ហើយបង្រៀនតែកន្លះម៉ោងនៅថ្ងៃអាទិត្យពេលព្រឹក ដោយបញ្ចុកអាហារគ្មានជីវជាតិទៅកាន់ព្រលឹងមនុស្សដែលស្រេកឃ្លាន។ គ្រូគង្វាលបែបផ្សាយដំណឹងល្អ តាមធម្មតាបង្រៀនដូចជាសម្ដេចសង្ឃអេវ៉ែកដែលជិតស្លាប់ម្នាក់។ គ្រូគង្វាលខាងបាទីស្ទរបស់យើងមិនល្អ ជាងគេនោះទេ។ មនុស្សបិទភ្នែក ហើយដេកលក់នៅអំឡុងពេលគ្រូបង្រៀនពី «សេចក្ដីអធិប្បាយតាមខ គម្ពីរមួយៗ»។ ពួកគេមិនដាស់តឿនមនុស្សវ័យក្មេង ហើយគ្មានសង្ឃឹមសម្រាប់មនុស្សបាត់បង់ឡើយ។ គ្រូ គង្វាលដូចនោះមិនខុសពីអ្នកយាមសារៈមន្ទីរឡើយ! គេដូចជាអ្នកកប់ខ្មោចអញ្ចឹង! សូមព្រះជួយយើងផង! ក្រុមជំនុំរបស់យើងមិនមែនកំពុងស្លាប់នោះទេ តែពួកគេបានស្លាប់! តើនរណាដែលអធិប្បាយពីដំណឹល្អនៃ ព្រះលោហិតស្រស់ៗនៅជាន់ឥឡូវនេះ? តើនរណាដែលស្រែកបង្រៀនយ៉ាងខ្លាំងៗថា «អ្នកត្រូវតែកើតជាថ្មី»? តើនរណាដែលហ៊ានឈរសម្រាប់សារនៃឈើឆ្កាង និងការប្រែចិត្ដរបស់មនុស្សមានបាបនៅសព្វថ្ងៃ នេះ? ប្រហែលស្រ្ដីវ័យកណ្ដាលមួយចំនួននៅក្នុងក្រុមជំនុំមិនចូលចិត្ដពីរឿងទាំងនោះ! អូ យើងមិនត្រូវ ព្រួយបារម្ភពីស្រ្ដីទាំងនោះឡើយ! បើមិនអញ្ចឹងទេ មនុស្សវ័យក្មេងរបស់យើងរត់ចេញពីក្រុមជំនុំដូចជា កណ្ដុរហែលទឹកចេញពីកប៉ាល់ដែលលិច!

ខ្ញុំដឹងច្បាស់ថា ក្រុមជំនុំរបស់យើងនឹងមិនអាចមានឥទ្ធិពលនៅលើប្រទេសជាតិរបស់យើងបាន ឡើយ បើគ្មានសេចក្ដីអធិប្បាយពីដំណឹងល្អតាមសម័យបុរាណ! ក្រុមជំនុំយើងពេញទៅដោយមនុស្សដែល មានអាយុរៀននៅមហាវិទ្យាល័យ! រៀងរាល់អាទិត្យ ខ្ញុំអធិប្បាយពីអំពើបាប ពីឋាននរក និងពីការប្រែចិត្ដពិតប្រាកដ! មនុស្សវ័យក្មេងដែលមកពីលោកីយបានចាប់អារម្មណ៍! ពួកគេមិនធ្លាប់លឺរឿងដូចនោះឡើយ! ហើយយើងឃើញថា ពួកគេជាច្រើននាក់បានប្រែចិត្ដ។ ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មុន យើងមានមនុស្ស វ័យក្មេងដែលបានប្រែចិត្ដចំនួន៧នាក់ ពួកគេសុទ្ធតែមានប្រវត្ដិមិនមែនជាគ្រីស្ដបរិស័ទ។

វិធីសាស្រ្ដមួយដែលយើងអាចដឹងអំពីការប្រែចិត្ដពិតប្រាកដ គឺយើងត្រូវសិក្សាពីការប្រែចិត្ដនៅក្នុង ព្រះគម្ពីរ។ ខ្ញុំនឹងធ្វើដូចនោះនៅព្រឹកនេះ។ យើងនឹងគិតអំពីការប្រែចិត្ដរបស់ស៊ីម៉ូន ពេត្រុស។ ពេត្រុសជា គ្រីស្ដបរិស័ទដ៏ល្បីបំផុតម្នាក់នៅគ្រប់សម័យកាលទាំងអស់។ ប៉ុន្ដែ តើគាត់បានប្រែចិត្ដតាមរបៀបណា? តើ គាត់បានក្លាជាគ្រីស្ដបរិស័ទតាមរបៀបណា?

១. ទីមួយ ពេត្រុសត្រូវបានត្រាស់ហៅ។

គម្ពីរដំណឹងល្អម៉ាថាយប្រាប់ថា

«កាលព្រះយេស៊ូវ ទ្រង់កំពុងយាងតាមឆ្នេរសមុទ្រកាលីឡេ នោះក៏ទតឃើញបងប្អូន២នាក់ ជាអ្នកនេសាទត្រី គឺស៊ីម៉ូន ដែលហៅថា ពេត្រុស និងអនទ្រេ ជាប្អូនកំពុងតែបង់សំណាញ់ក្នុងសមុទ្រ រួចទ្រង់មានព្រះបន្ទូលទៅគេថា ចូរមកតាមខ្ញុំៗ នឹងតាំងអ្នក ឲ្យជាអ្នកនេសាទមនុស្សវិញ គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម»(ម៉ាថាយ ៤:១៨-២០)។

នោះស្រួលល្មម! ឬក៏វាហាក់ដូចជាល្មម។ នៅមួយរំពេចនោះ ពួកគេបានទុកសំណាញ់របស់ពួកគេចោល ហើយបានដើរតាមព្រះគ្រិស្ដ។ ហេតុអ្វីបានជាងាយស្រួលម៉្លេះសម្រាប់ពេត្រុស? ព្រះគម្ពីរប្រាប់ថា

« រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ព» (ទំនុកដំកើង ១១០:៣)។

អស់អ្នកណាដែលព្រះបានជ្រើសរើសដើម្បីសង្រ្គោះ គេស្ម័គ្រចិត្ដបោះជំហានទីមួយ ដូចលោកពេត្រុសបាន ធ្វើ។

កាលខ្ញុំកំពុងសរសេរប្រយោគនេះ ប្រពន្ធរបស់ខ្ញុំបានយកនាមប័ត្រមួយពីយានដ្ឋានមកឲ្យខ្ញុំ។ ខ្ញុំ បានស្គាល់វាភា្លមៗ។ វាមានរូបថតក្រុមជំនុំមុនដំបូងរបស់ខ្ញុំដែលនៅហានថីនថោន ផាក ( Huntington Park) ។ វាត្រូវបានបោះត្រាក្នុងឆ្នាំ១៩៥០ មុនពេលខ្ញុំបានសង្រ្គោះ។ នាមប័ត្រនោះជារបស់អ្នកគ្រប់គ្រង ថ្នាក់ថ្ងៃអាទិត្យឈ្មោះ អ្នកស្រី ប៉ោកខើ។ នាងបានសរសេរថា

ជូនចំពោះប៉ោបជាទីស្រឡាញ់

ខ្ញុំសង្ឃឹមថា អ្នកមិនធ្លាក់ខ្លួនឈឺ ដូចជាបងប្អូនយើងច្រើនបានធ្លាក់ខ្លួនឈឺ។ យើងរាល់គ្នានឹកអ្នក សូមត្រលប់មកវិញ ទោះបីជាមានមូលហេតុអ្វីរារាំងអ្នក មិនឲ្យមកវិញក៏ដោយ។

     អ្នកស្រី ប៉ោកខើ

ស្រ្ដីដ៏ល្អម្នាក់នោះបានព្យាយាមឲ្យខ្ញុំត្រលប់ទៅក្រុមជំនុំវិញ។ ខ្ញុំគ្រាន់តែជាក្មេងជំទង់ដ៏ល្ងីល្ងើម្នាក់ដែលមាន អាកប្បកិរិយាមិនល្អ។ តែខ្ញុំបានកត់សំគាល់ពីកាលបរិឆ្ឆេទនៅលើនាមប័ត្រនោះ។ ត្រឹមតែពីរបីខែក្រោយមក អ្នកមិនអាចរឿងខ្លះដែលនាំឲ្យខ្ញុំចេញពីក្រុមជំនុំ។ តើមានរឿងអ្វីបានកើតឡើងនៅក្នុងរយៈពេលពីរបីខែ ទាំងនោះ? ខ្ញុំត្រឹមតែអាចនិយាយថា ព្រះបានត្រាស់ហៅខ្ញុំដោយមានប្រសិទ្ធិភាព។ ខ្ញុំបានស្ម័គ្រចិត្ដនៅថ្ងៃ នៃអំណាចព្រះចេស្ដារបស់ទ្រង់។

« រាស្ត្ររបស់ឯងគេថ្វាយខ្លួនស្ម័គ្រពីចិត្ត នៅថ្ងៃដែលឯងដំរៀបក្បួនទ័ព» (ទំនុកដំកើង ១១០:៣)។

នៅពេលព្រះបានទាញនាំខ្ញុំ នោះខ្ញុំមិនត្រូវការអ្នកស្រី ប៉ោកខើ ឬអ្នកផ្សេងទៀតដើម្បីព្យាយាមឲ្យខ្ញុំត្រលប់ទៅក្រុមជំនុំវិញ។ នៅពេលអំណាចរបស់ព្រះបានទាញនាំខ្ញុំ អ្នកមិនអាចរារាំងខ្ញុំមិនឲ្យមកក្រុម បានឡើយ សូម្បីតែវិធីណាក៏ដោយ!

នោះជារបៀបសម្រាប់លោកពេត្រុសដែរ។ គាត់មិនទាន់បានសង្រ្គោះនៅឡើយទេ។ ហើយខ្ញុំក៏មិន ទាន់បានសង្រ្គោះនៅឡើយដែរ នៅពេលអ្នកស្រី ប៉ោកខើបានផ្ញើរនាមប័ត្រនោះមកឲ្យខ្ញុំ។ អំណាចរបស់ ព្រះបានធ្វើឲ្យខ្ញុំស្ម័គ្រចិត្ដ ហើយលោកពេត្រុសក៏ដូចគ្នាដែរ។ លោកពេត្រុសនៅតែជាមនុស្សបាត់បង់ដូចខ្ញុំដែរ ប៉ុន្ដែព្រះបានធ្វើឲ្យគាត់ស្ម័គ្រចិត្ដដើរតាមព្រះយេស៊ូវ។ ដូច្នេះហើយនៅ១រំពេចនោះ គាត់បានបោះ សំណាញ់ចោល ហើយដើរតាមព្រះយេស៊ូវ។ តែនោះមិនមានន័យថា គាត់បានសង្រ្គោះនោះទេ។

តើអ្នកធ្លាប់ឆ្ងល់ពីមូលហេតុ ដែលយើងអាចនាំមនុស្សវ័យក្មេងមួយចំនួនមកក្រុមជំនុំភ្លាមៗ? វាគឺ ដោយសារតែអំណាចរបស់ព្រះបានទាញនាំពួកគេមក។ ប៉ុន្ដែនោះមិនមានន័យថា ពួកគេបានសង្រ្គោះនោះ ទេ។ ព្រះយេស៊ូវមានបន្ទូលថា «មនុស្សជាច្រើនត្រូវបានហៅ តែរើសបានតិចទេ»(ម៉ាថាយ ២០:១៦; ២២:១៤)។ ព្រះហៅមនុស្សជាច្រើន ទ្រង់បានហៅអ្នកនៅព្រឹកនេះ។ អ្នកបានប្រាប់យើងពីឈ្មោះនិងលេខទូរស័ព្ទរបស់អ្នក។ នោះគឺជាមូលហេតុដែលយើងយកឡានទៅដឹកនាំអ្នកមក។ «មនុស្សជាច្រើនត្រូវ បានហៅ» ដូចជាអ្នកត្រូវបានហៅ។ «តែរើសបានតិចទេ» ខ្ញុំមិនយល់ទាល់តែសោះ។ តែខ្ញុំដឹងដោយសារ បទពិសោធណ៍របស់ខ្ញុំ ដ្បិតបើសិនជាអ្នកជាមនុស្សរើសតាំងរបស់ព្រះ នោះទ្រង់នឹងទាញនាំអ្នកត្រលប់មក វិញ ហើយទ្រង់នឹងបន្ដអ្នកនាំមកទីនេះ ទុកអ្នកនៅទីនេះ រហូតដល់អ្នកបានប្រែចិត្ដ! បើសិនជាអ្នកមិនមែន ជាមនុស្សរើសតាំងរបស់ព្រះ មិនយូរមិនឆាប់អ្នកនឹងចេញពីក្រុមជំនុំ ដ្បិត «មនុស្សជាច្រើនត្រូវបានហៅ តែរើសបានតិចទេ»!

ខ្ញុំបានសង្រ្គោះដោយសារព្រះគុណតែ១គត់
   នេះគឺជាការអង្វរទាំងអស់របស់ខ្ញុំ
ព្រះយេស៊ូវបានស្លាប់សម្រាប់អំពើបាបរបស់យើង
   ទ្រង់បានស្លាប់សម្រាប់ខ្ញុំផ្ទាល់
(«ព្រះគុណ “វាជាបទដ៏ពិរោះ»ដោយលោក Philip Doddridge, 1702-1751;
ច្រៀងបទខ្លីដោយគ្រូគង្វាល)។

២. ទីពីរ ពេត្រុសត្រូវបានចាក់ចុចចិត្ដ។

ខ្ញុំនឹងរំលងពីរយៈពេល៣ឆ្នាំដែលពេត្រុសបានដើរតាមព្រះយេស៊ូវ។ ពេត្រុសមានបទពិសោធន៍ជា ច្រើនក្នុងរយៈពេល៣ឆ្នាំនោះ។ តែមានរឿងតែមួយគត់ដែលមានឥទ្ធិពលលើជីវិតរបស់គាត់ នោះជាការសារ ភាពថា ព្រះយេស៊ូវជានរណា។ ខ្ញុំបានប្រាប់អ្នករួចហើយនៅដើមសេចក្ដីអធិប្បាយនេះ។ ពេត្រុសបានប្រាប់ ថា « ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់ រួចព្រះយេស៊ូវមានព្រះបន្ទូលតបថា ដ្បិតមិនមែនជាសាច់ឈាម ដែលបានសំដែងឲ្យអ្នកស្គាល់ទេ គឺព្រះវរបិតានៃខ្ញុំដែលគង់នៅស្ថានសួគ៌វិញ»(ម៉ាថាយ ១៦:១៦,១៧)។

ការនេះត្រូវបានហៅថា «ការបំភ្លឺឲ្យច្បាស់»។ វាអាចកើតឡើងមុនពេលមនុស្សប្រែចិត្ដ នៅអំឡុង ពេលមនុស្សប្រែចិត្ដ ហើយក្រោយមកពេលមនុស្សប្រែចិត្ដ! នៅក្នុងករណីរបស់ពេត្រុស ព្រះបានបំភ្លឺសេចក្ដី ពិតពីព្រះគ្រិស្ដដល់ពេត្រុសឲ្យដឹងច្បាស់ មុនពេលគាត់បានប្រែចិត្ដ។ រឿងនោះក៏បានកើតឡើងចំពោះខ្ញុំផង ដែរ។ សម្រាប់រយៈពេលច្រើនឆ្នាំ ខ្ញុំបានគិតថា ព្រះគ្រិស្ដជាមនុស្សល្អម្នាក់ ដែលត្រូវបានខ្មាំងសត្រូវរបស់ ទ្រង់សំឡាប់ ដូចជាទុក្ករបុគ្គលម្នាក់អញ្ចឹង។ ត្រឹមតែរយៈពេលប៉ុន្មានថ្ងៃមុនពេលខ្ញុំបានប្រែចិត្ដ ព្រះបាន បើកសំដែងឲ្យខ្ញុំដឹងថា ព្រះយេស៊ូវគឺជាព្រះដែលបានមកចាប់កំណើតជាមនុស្ស។ ខ្ញុំបានដឹងពីរឿងនោះ នៅខណៈពេលដែលយើងកំពុងច្រៀងបទចម្រៀងរបស់ លោក ឆោឡែស វែស្លី ដែលមានចំណងជើងថា «ព្រះគុណអស្ចារ្យ តើកើតឡើងយ៉ាងម៉េចបាន ដែលព្រះរបស់ខ្ញុំបានសុគតសម្រាប់ខ្ញុំ?» បទចម្រៀងនោះ បានបំភ្លឺគំនិតរបស់ខ្ញុំ ទោះបីជាខ្ញុំមិនទាន់បានប្រែចិត្ដ ដូចលោកពេត្រុសក៏ដោយ។

ឥឡូវនេះសូមបើទៅគម្ពីរលូកា ១៨:៣១-៣៤ ទើបអ្នកនឹងឃើញច្បាស់ថា ពេត្រុស និងកូនសិស្សរបស់ទ្រង់ផ្សេងទៀតមិនទាន់បានសង្រ្គោះនៅឡើយទេ។

« ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ» (លូកា ១៨:៣១-៣៤)។

នេះជាលើកទី៣ហើយដែលព្រះយេស៊ូវបានពន្យល់ពីដំណឹងល្អទៅកាន់លោកពេត្រុស និងអ្នកផ្សេងទៀត។ ព្រះគ្រិស្ដនឹងត្រូវគេវាយនឹងរំពាត់ ហើយត្រូវគេធ្វើគុត តែនៅថ្ងៃទី៣ទ្រង់នឹងរស់ពីសុគតឡើងវិញ។ នោះគឺ ជាដំណឹងល្អ ហើយជាសារដ៏សំខាន់ចម្បងនៅក្នុងសាសនាគ្រិស្ដ ដូចវាត្រូវបានប្រកាសនៅក្នុង១កូរិនថូស ១៥:១-៤។ ប៉ុន្ដែ ពេត្រុសមិនយល់សេចក្ដីទាំងនោះសោះ ហើយពាក្យនោះជាពាក្យ«លាក់កំបាំង»ដល់ គាត់។ ពេត្រុសមិនបានជឿលើដំណឹងល្អនោះទេ!

បើអ្នកនៅតែមិនបានសង្រ្គោះ តើអ្នកមិនស្រដៀងនឹងលោកពេត្រុសទេឬអី? អ្នកត្រូវបាន «ហៅ» មកក្រុមជំនុំនេះ។ ឪពុកម្ដាយរបស់អ្នក ឬអ្នកផ្សេងទៀតបាននាំអ្នកមកទីនេះ។ អ្នកបានចូលរួមការជប់ លៀងថ្ងៃខួបកំណើត។ អ្នកបានញាំអាហារថ្ងៃត្រង់ និងអាហារពេលល្ងាចជាមួយយើងរាល់ថ្ងៃអាទិត្យ។ យើង សូម្បីតែចាត់អ្នកឲ្យចេញទៅផ្សាយដំណឹងល្អ។ អ្នកបានលឺខ្ញុំអធិប្បាយ២ដងរាល់ថ្ងៃអាទិត្យ។ អ្នកបានលឺខ្ញុំ ប្រាប់ពីការជាប់ឆ្កាងរបស់ព្រះគ្រិស្ដ ពីព្រះលោហិតរបស់ទ្រង់ ហើយពីរបៀបដែលទ្រង់បានរស់ពីសុគតឡើង វិញ។ តែអ្នកបានបិទចិត្ដនៅពេលខ្ញុំបាននិយាយអំពីព្រះលោហិតរបស់ព្រះគ្រិស្ដ និងការរស់ឡើងវិញរបស់ ទ្រង់។ អ្នកបានលឺពីវាម្ដងហើយម្ដងទៀត ប៉ុន្ដែដំណឹងល្អមិនបាន «ចាប់យក»អ្នកនោះទេ។ វាមិនហាក់ដូច ជាពិតប្រាកដ ឬមិនសូវសំខាន់នោះទេ! នៅពេលណាដែលអ្នកគិតពីនោះ អ្នកមិនច្បាស់លាស់សោះពីមូល ហេតុដែលរឿងទាំងនោះសំខាន់មែនទែន។ អ្នកមានសភាពដូចលោកពេត្រុស មុនពេលដែលគាត់ត្រូវបាន ចាក់ចុចចិត្ដពីអំពើបាប!

« រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៣-៣៤)។

ឥឡូវនេះ សូមក្រោកឈរឡើង ហើយបើកទៅគម្ពីរលូកា ២២:៣១។ គម្ពីរស្កោហ្វៀលនៅទំព័រទី ១១០៨។

« ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី នោះទ្រង់មានព្រះបន្ទូលថា ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ»(លូកា ២២:៣១-៣៤)។

សូមអង្គុយចុះ

ខ្ញុំកំពុងអានសៀវភៅដ៏គួរឲ្យចាប់អារម្មណ៍មែនទែនមានចំណងជើងថា ស៊ីម៉ូន ពេត្រុសនៅក្នុងបទ គម្ពីរ និងនៅក្នុងការចងចាំ (Baker Academic, 2012) ។ វាត្រូវបានសរសេរដោយលោកបណ្ឌិត ម៉ាខឹស ប៉ោកម៉ូអើល(Markus Bockmuehl)។ គាត់គឺជាសាស្រ្ដាចារ្យខាងព្រះគម្ពីរ ហើយជាគ្រិស្ដបរិស័ទដើម ដំបូងដែលរៀននៅសាកលវិទ្យាល័យអោកហ្វើននៅក្នុងប្រទេសអង់គ្លេស។ អ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់នេះ បានបង្រៀនត្រឹមត្រូវត្រង់ចំណុចនេះ។ គាត់មិនខ្លាចសោះដើម្បីបង្ហាញថា ពេត្រុសមិនទាន់បានសង្រ្គោះនៅ ឡើយទេនៅយប់ មុនពេលព្រះយេស៊ូវត្រូវជាប់ឆ្កាង។ គាត់បង្រៀនត្រឹមត្រូវពិតប្រាកដណាស់! មានអ្នក អត្ថាធិប្បាយពន្យល់ផ្សេងៗទៀតរំលងពពីចំណុចនេះ។ លោក ប៉ោកម៉ូអើលមិនធ្វើដូច្នោះឡើយ! គាត់បាន ពន្យល់យ៉ាងច្បាស់លាស់! សូមស្ដាប់គាត់។

«ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣១-៣២)។

លោកបណ្ឌិត ប៉ោកម៉ូអើលបានពន្យល់ថា

«មានការបញ្ជាក់ច្បាស់លាស់មួយនៅត្រង់ចំណុចនេះចំពោះបញ្ហារបស់លោកពេត្រុសប្រឆាំងនឹងអារក្សសាតាំង ដ្បិតគាត់នឹងត្រូវល្បួងជាខ្លាំង {ហើយ បានដួលចុះ» ហេតុនេះហើយនោះជាការនិយាយពី “ការត្រលប់មកវិញ” (ការប្រែចិត្ដ)។ វាជាការសង្កត់ធ្ងន់ដ៏មានតម្លៃនៅត្រង់ចំណុចនេះ ”នៅពេលណាដែលអ្នកបានបែរមកវិញ” ទោះបីជាយ៉ាងណាក៏ដោយ អ្នកបកប្រែជាច្រើននាក់បានរំលងពីចំណុចនេះ ហើយគ្មានការគាំទ្រងនៅក្នុងភាសាក្រេកឡើយ» (Dr. Bockmuehl, ibid., pp. 156, 157) ។

ដូច្នេះគម្ពីរ NIV គម្ពីរ NASV គម្ពីរ ESV និងគម្ពីរបកប្រែតាមសម័យនេះសុទ្ធតែខុស។ «ការនិយាយពី “ការត្រលប់មកវីញ” ទោះបីជាយ៉ាងណាក៏ដោយ អ្នកបកប្រែជាច្រើននាក់បានរំលងពីចំណុចនេះ ហើយគ្មានការគាំទ្រងនៅក្នុងភាសាក្រេកឡើយ»។ គាត់បានបន្ដបង្រៀនថា ពាក្យ «អែផីសត្រែផូ»តាមភាសាក្រេក ត្រូវបានបកប្រែដូចជាពាក្យ «ប្រែចិត្ដ»នៅត្រង់កន្លែងនេះ។ ដូច្នេះ ខ្ញុំឃើញថា គម្ពីរខីងជេមស៏បានបកប្រែ ត្រឹមត្រូវ ហើយគម្ពីរបកប្រែតាមសម័យនេះមានការភាន់ច្រលំ! ប៉ុន្ដែលោក បណ្ឌិតប៉ោកម៉ូអើលបន្ដពន្យល់ ថា

«តើនៅពេលណា តើកន្លែងណា ឬតើរបៀបណា ដែលការប្រែចិត្ដរបស់លោក ពេត្រុសបានកើតឡើង? នៅត្រង់ចំណុចនេះ យើងឃើញពីបញ្ហាដ៏សំខាន់ បំផុត។ សូម្បីតែនៅយប់មុនព័ន្ធកិច្ចរបស់ទ្រង់ក៏ដោយ នៅក្នុងគម្ពីរលូកា ព្រះយេស៊ូវ {នៅតែមានបន្ទូលពី} ការប្រែចិត្ដរបស់ពេត្រុសនៅនាអនាគត» (ibid., p. 156)។

«នៅក្នុងគម្ពីរលូកា ២២:៣២ ការប្រែចិត្ដរបស់ពេត្រុសកើតឡើងនៅនាអនាគត»(ibid.)។

«កាលណាអ្នកបានប្រែចិត្តវិលមកវិញ{នៅនាអនាគត}»(ibid., p. 156)។ «ជាក់ស្ដែងណាស់ ព្រះយេស៊ូវទត ឃើញខាងមុខពីការប្រែចិត្ដរបស់ពេត្រុសនៅនាអនាគត»(ibid., p. 158)។

ប៉ុន្ដែពេត្រុសមានទំនុកចិត្ដថា គាត់មិនចាំបាច់ប្រែចិត្ដនោះទេ។ គាត់និយាយថា

«តែគាត់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំប្រុងប្រៀបជាស្រេច នឹងទៅជាមួយនឹងទ្រង់ដែរ ទោះបើជាប់គុក ឬដល់ស្លាប់ក្តី»(លូកា ២២:៣៣)។

ព្រះយេស៊ូវឆ្លើយតបថា «ពេត្រុសអើយ ខ្ញុំប្រាប់អ្នកថា នៅថ្ងៃនេះ មាន់មិនរងាវឡើយ ទាល់តែអ្នកបានប្រកែក៣ដងថា មិនស្គាល់ខ្ញុំ»(លូកា ២២:៣៤)។ ពេត្រុសគិតថា គាត់អាចឈរជំទាស់នឹងអារក្ស ហើយអាចរស់នៅសម្រាប់ព្រះគ្រិស្ដដោយមិនចាំបាច់ប្រែចិត្ដ(epistrephō)។ គាត់ធ្វើខុសមែនទែន! ហើយ ចុះតើអ្នកធ្វើខុសយ៉ាងណាទៅ

ពួកគេចាប់ខ្លួនព្រះយេស៊ូវ ហើយបានទាញទ្រង់ទៅកាន់ផ្ទះសម្ដេចសង្ឃ។ «ពេត្រុសបានដើរតាម ទ្រង់ពីចំងាយ»(លូកា ២២:៥៤)។ ពេត្រុសបានអង្គុយនៅខាងក្រៅក្នុងចំណោមមនុស្ស។ ក្មេងស្រីម្នាក់ បានសួរថា «អ្នកនេះបាននៅជាមួយនឹងមនុស្សនោះ{ព្រះយេស៊ូវ}ដែរ»(លូកា ២២:៥៦)។ ពេត្រុសឆ្លើយថា «ខ្ញុំស្គាល់អ្នកនោះទេ» បន្ដិចក្រោយមក បុរសម្នាក់បាននិយាយថា ពេត្រុសជាអ្នកដើរតាមព្រះគ្រិស្ដ។ គាត់ ឆ្លើយថា «ខ្ញុំមិនមែនទេ»។ ១ម៉ោងក្រោយមក មនុស្សទី៣បានចង្អុលដាក់ពេត្រុស ហើយនិយាយថា «អ្នក នេះបាននៅជាមួយមនុស្សនោះដែរ»។ ពេត្រុសឆ្លើយថា « ខ្ញុំមិនដឹងជាអ្នកថាដូចម្តេចទេ កាលគាត់កំពុងតែនិយាយនៅឡើយ»។ នៅខណៈពេលដែលពេត្រុសកំពុងនិយាយដូចនោះ នោះស្រាប់តែមាន់រងាវឡើង។

ខ្ញុំ និងប្រពន្ធខ្ញុំបានទៅទីក្រុងយេរ៉ូសាឡិមនៅចំកន្លែងដែលរឿងនេះបានកើតឡើង។ អ្នកនាំផ្លូវ បានបង្ហាញយើងពីកន្លែងដែលព្រះយេស៊ូវបានឈរ និងកន្លែងដែលពេត្រុសបានឈរ។ ដ្បិតព្រះយេស៊ូវបានព្រះសិរទ្រង់ ហើយមើលទៅកាន់ពេត្រុស។ ហើយពេត្រុសបានមើលទៅកាន់ព្រះនេត្ររបស់ព្រះយេស៊ូវ។

«រួចគាត់ចេញទៅក្រៅដោយយំក្តួល»(លូកា ២២:៦២)។

ឥឡូវនេះនៅចុងបញ្ចប់ ពេត្រុសស្ថិតនៅក្រោមការចាក់ចុចចិត្ដពីអំពើបាប។ អ្នកគ្មានសង្ឃឹមដើម្បីមានការ ប្រែចិត្ដពិតប្រាកដឡើយ លុះត្រាតែយ៉ាងហ៊ោចណាស់ អ្នកមានការចាក់ចុចចិត្ដដូចពេត្រុសបានមាន។

«រួចគាត់ចេញទៅក្រៅដោយយំក្តួល»(លូកា ២២:៦២)។

៣. ទីបី ពេត្រុសត្រូវបានប្រែចិត្ដ។

សូមបើកទៅគម្ពីរលូកា ២៤:៣៤។ ខគម្ពីរនេះហាក់ដូចជាមិនសំខាន់សោះ តែលោកប៉ោកម៉ូអើល ប្រសាសន៍ថា នេះហើយជាពេលដែលពេត្រុសបានប្រែចិត្ដ។ « ហើយព្រះអម្ចាស់ទ្រង់បែរមកទតមើលពេត្រុស នោះពេត្រុសក៏នឹកឃើញ»(លូកា ២២:៦១) ហើយនៅព្រឹកថ្ងៃដែលព្រះយេស៊ូវបានរស់ឡើងវិញនោះ ពេត្រុសបានឃើញទ្រង់»(លូកា ២៤:៣៤) ហើយវានាំឲ្យគាត់បែរចេញពីសេចក្ដីងងឹតទៅឯពន្លឺ» (Bockmuehl, p. 163)។ សាវ័កប៉ុលក៏ប្រាប់យើងផងដែរអំពីពេលព្រឹកដែលព្រះយេស៊ូវបានរស់ឡើងវិញ ហើយទ្រង់បានជួបនឹងពេត្រុស។ ប៉ុលប្រាប់ថា « ហើយថា ទ្រង់បានលេចមកឲ្យកេផាស{ពេត្រុស}ឃើញ រួចដល់ពួក១២នាក់ដែរ»(១កូរិនថូស ១៥:៥)។

ហេតុអ្វីបានជាព្រះយេស៊ូវប្រាប់យើងច្រើនម៉្លេះអំពីការត្រាស់ហៅរបស់ពេត្រុស ការជំពប់ដួល ការ ខ្វះសេចក្ដីជំនឿ និងការខ្វាក់ខាងឯដំណឹងល្អ និងការរងទុក្ខរបស់ព្រះយេស៊ូវ? ហេតុអ្វីបានជាគម្ពីរ១ជំពូក ទាំងស្រុងប្រាប់យើងអំពីការបដិសេធរបស់ពេត្រុសចំពោះព្រះគ្រិស្ដ និងការយំក្ដួលនៅក្រោមការចាក់ចុច ចិត្ដ? ក្រោយមក គម្ពីរត្រឹមតែប្រាប់មួយខគត់ ដើម្បីបង្ហាញពីការប្រែចិត្ដរបស់ពេត្រុស «ព្រះអម្ចាស់ ទ្រង់មានព្រះជន្មរស់ឡើងវិញមែន ក៏បានលេចមកមកឲ្យស៊ីម៉ូន{ពេត្រុស}ឃើញ»។ មូលហេតុគឺដោយសារតែ ការជំពប់ដួល និងការចាក់ចុចចិត្ដគឺជារឿងដ៏សំខាន់បំផុតនៅក្នុងការប្រែចិត្ដពិតប្រាកដ។ លុះត្រាតែអ្នកត្រូវ បាននាំទៅកន្លែងដែលអ្នកបានចេញមក «ហើយយំក្ដួល»សម្រាប់អំពើបាបរបស់អ្នក ទើបអ្នកមានសង្ឃឹម តិចតួច។ លុះត្រាតែអ្នកមានអារម្មណ៍ដូចពេត្រុស ទើបអ្នកនឹងដឹងច្បាស់អំពីដំណឹងល្អ! អ្នកនឹងស្ទើរតែនឹង ស្លាប់នៅក្នុងអំពើបាបរបស់អ្នក។ អ្នកត្រូវតែមានអារម្មណ៍ថា អ្នកត្រូវការព្រះយេស៊ូវមុនពេលអ្នកនឹងជឿជាក់ លើទ្រង់ ហើយត្រូវបានលាងសំអាតពីអំពើបាបរបស់អ្នកដោយសារព្រះលោហិតរបស់ទ្រង់។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកAbel Prudhomme៖ លូកា ២២:៣១-៣៤) ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith ៖
«ព្រះគុណ វាជាបទដ៏ពិរោះ» (ដោយលោក Philip Doddridge, 1702-1751; បទខ្លីៗដោយគ្រូគង្វាល)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ពេត្រុសត្រូវបានត្រាស់ហៅ ចាក់ចុចចិត្ដ ហើយប្រែចិត្ដ

PETER – CALLED, CONVICTED AND CONVERTED

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣១-៣២)។

(ម៉ាថាយ ៤:១៩; ១៦:១៦, ១៧; លូកា ៤:៤១; អេភេសូ ២:១, ៥)

១. ទីមួយ ពេត្រុសត្រូវបានត្រាស់ហៅ។ ម៉ាថាយ ៤:១៨-២០; ទំនុកតម្កើង ១១០:៣;
ម៉ាថាយ ២០:១៦; ២២:១៤។

២. ទីពីរ ពេត្រុសត្រូវបានចាក់ចុចចិត្ដ។ ម៉ាថាយ ២០:១៦, ១៧; លូកា ១៨:៣១-៣៤;
លូកា ២២:៣១-៣៤; ៥៤, ៥៦, ៦២។

៣. ទីបី ពេត្រុសត្រូវបានប្រែចិត្ដ។ លូកា ២៤:៣៤; ១កូរិនថូស ១៥:៥។