ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
របៀបដែលប្រទេសចិនបានក្លាយជាប្រទេសដ៏មានអំណាចមួយ! (សេចក្ដីអធិប្បាយទី៨៨ ពីកណ្ឌគម្ពីរលោកុប្បត្ដិ) ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ៧ ២០១៦ « ព្រះទ្រង់ក៏ប្រទានពរដល់ណូអេ និងកូនគាត់ ព្រមទាំងមានព្រះបន្ទូលថា ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ»(លោកុប្បត្ដិ ៩:១)។ |
នៅថ្ងៃនេះ ក្រុមជំនុំរបស់យើងនឹងធ្វើបុណ្យចូលឆ្នាំចិន។ បុណ្យចូលឆ្នាំចិនគឺជាថ្ងៃឈប់សម្រាកដ៏ សំខាន់បំផុតរបស់ជនជាតិចិន។ វាបានចាប់ផ្ដើមរយៈ២ពាន់ឆ្នាំមុនព្រះគ្រិស្ដ នៅពេលដែលអធិរាជហូង ទី(Huang T)បានចាប់ផ្ដើមប្រើប្រតិទិនមុនដំបូងបង្អស់។ ដូចប្រតិទិនរបស់ប្រទេសលោកខាងលិច ប្រតិ ទិនរបស់ជនជាតិចិនរាប់ឆ្នាំនីមួយៗ។ ប៉ុន្ដែ មិនមែនដូចជាប្រតិទិនរបស់ប្រទេសលោកខាងលិចនោះទេ ប្រតិទិនរបស់ជនជាតិចិនសំអាងលើរង្វិលជុំរបស់ព្រះច័ន្ទ។ ប្រតិទិនរបស់ប្រទេសលោកខាងលិចសំអាង លើរង្វិលជុំរបស់ផែនដីដែលវិលជុំវិញព្រះអាទិត្យ។ ផែនដីវិលជុំវិញព្រះអាទិត្យ១ឆ្នាំមួយដង ហើយវាបង្កើត ឲ្យមានរដូវដូចជា៖ រដូវក្ដៅ រដូវស្លឹកឈើជ្រុះ រដូវរងា និងរដូវផ្ការីក។ ប្រតិទិនរបស់ជនជាតិចិនសំអាតលើរង្វិលជុំដែលព្រះច័ន្ទវិលជុំវិញផែនដី។ ពិតណាស់ ព្រះច័ន្ទមិនវិលជុំវិញ១២ដងក្នុងមួយឆ្នាំនោះទេ។ នោះគឺជាមូលហេតុដែលរាល់ឆ្នាំ បុណ្យចូលឆ្នាំចិនត្រូវបានប្រារព្ធធ្វើនៅថ្ងៃខុសៗគ្នា ដូចជាបុណ្យរំលងនៅក្នុងសាសនារបស់ជនជាតិយូដា និងសាសនាគ្រិស្ដដែលធ្វើពិធី រំលឹកដល់ការរស់ពីសុគតរបស់ព្រះគ្រិស្ដ។ ការចាប់ផ្ដើមនៃបុណ្យចូលឆ្នាំចិនអាចធ្វើនៅចន្លោះចុងខែមករា និងនៅពាក់កណ្ដាលខែកុម្ភះ។ នៅឆ្នាំនេះ បុណ្យចូលឆ្នាំចិនត្រូវជាថ្ងៃស្អែក គឺខែកុម្ភះ ទី៨។ តាមប្រពៃណី បុណ្យនេះត្រូវធ្វើរយៈពេលបីបួនថ្ងៃ ហើយវាជាការសមរម្យដើម្បីធ្វើបុណ្យចូលឆ្នាំថ្មីនៅសព្វថ្ងៃនេះ។ រង្វិលជុំនៃច័ន្ទគតិរបស់ជនជាតិចិនទាំងស្រុងចំនាយពេល៦០ឆ្នាំ ហើយវាបង្កើតបានរង្វិលជុំ៥ក្នុងរយៈពេលគ្រប់១២ឆ្នាំ។ ប្រតិទិនរបស់ជនជាតិចិនបានដាក់ឈ្មោះឆ្នាំ១២នោះពីសត្វជើងបួន សត្វលូនវា ឬក៏ សត្វស្លាប ដូចជា៖ កណ្ដុរ គោឈ្មោល ខ្លា ទន្សាយ នាគ ពស់ សេះ ចៀម ស្វា មាន់ឈ្មោល ឆ្កែ និងជ្រូក។ ឆ្នាំ២០១៦នេះគឺជាឆ្នាំស្វា។ បែបបទនៃការធ្វើបុណ្យចូលឆ្នាំនេះត្រូវបានគេធ្វើនៅក្នុងបណ្ដាប្រទេសជាច្រើន ដែលត្រូវបានទទួលឥទ្ធិពលពីជនជាតិចិន រួមទាំងប្រទេសកូរ៉េ កម្ពុជា វៀតណាម ម៉ងហ្គោលី ថៃ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភីលីពីន សិង្ហបូរី ថៃវ៉ាន់ និងសហគមន៍ចិននៅគ្រប់ទីកន្លែង សូម្បីតែនៅក្នុងប្រទេសជប៉ុន រហូតដល់ឆ្នាំ១៨៧៣ នៅពេលជនជាតិជប៉ុនបានរើសយកប្រតិទិនរបស់ ប្រទេសលោកខាងលិចមកប្រើ។ ប្រទេសចិនគឺជាប្រទេសដ៏ធំមួយក្នុងចំណោមប្រទេសផ្សេងទៀតនៅលើពិភពលោក។ ប្រទេស ចិនមានប្រជាជនច្រើនជាងគេបំផុត វាមានប្រជាជនជិត១.៤ កោដិនាក់ ច្រើនជាងប្រទេសអាមេរិក៤ដង។ ប្រទេសចិនបានរីកចំរើនខាងផ្នែកនយោបាយ សេដ្ឋកិច្ច និងអំណាចខាងទាហាន។ ជាមួយនឹងការធ្លាក់ចុះ របស់ប្រទេសអាមេរិក និងប្រទេសលោកខាងលិច ប្រហែលប្រទេសចិនអាចក្លាយជាប្រទេសនាំមុខនៅលើពិភពលោកក្នុងពេលឆាប់។ ពាក្យទំនាយក្នុងព្រះគម្ពីរបានទាយពីការរស់ឡើងវិញខាងឯវិញ្ញាណដ៏ធំមួយ នៅក្នុងប្រទេសចិន។រយៈពេល៧រយឆ្នាំមុនព្រះគ្រិស្ដ លោកអេសាយបានប្រាប់ថា « មើលពួកនេះនឹងមកពីទីចំងាយ ហើយមើល ពួកនោះនឹងមកពីទិសខាងជើង និងពីទិសខាងលិច ហើយពួក១នេះពីស្រុកស៊ីនីម»(អេសាយ ៤៩: ១២)។ ពាក្យទំនាយនោះកំពុងតែបំពេញសម្រេចដោយសារមានការផ្ទុះសាសនាគ្រិស្ដនៅក្នុងប្រទេសចិន។ សព្វថ្ងៃនេះមានគ្រិស្ដបរិស័ទច្រើនជាង១៣០លាននាក់នៅក្នុងប្រទេសចិន។ «ស្រុកស៊ីនីម» គឺជាឈ្មោះ បុរាណរបស់ប្រទេសចិន។ លោកបណ្ឌិត ហែនរី អឹម ម៉ូរីស និងអ្នកប្រាជ្ញាជាច្រើននាក់ផ្សេងទៀតបានប្រាប់ ថា «ស្រុកស៊ីនីម» (The Defender’s Study Bible; គឺជាប្រទេសចិន កត់សំគាល់ពីអេសាយ ៤៩:១២)។ សព្វថ្ងៃនេះពាក្យទំនាយនោះកំពុងតែបំពេញសម្រេច។ រៀងរាល់ថ្ងៃអាទិត្យពេលព្រឹក ប្រជាជននៅ ក្នុងប្រទេសចិនទៅក្រុមជំនុំច្រើនជាងប្រជាជននៅប្រទេសអាមេរិក កាណាដា និងប្រទេសផ្សេងទៀក្នុងទ្វីបអ៊ឺរ៉ុប។ ជនជាតិចិនវ័យក្មេងជាច្រើននាក់បានមកក្រុមជំនុំរបស់យើង។ ពួកគេមួយចំនួនបានជឿលើព្រះ ហើយយើងអរគុណព្រះសម្រាប់ពួកគេ! ប្រទេសចិនមានប្រវតិ្ដយូរអង្វែង។ អរិយធម៌បានចាប់ផ្ដើមក្នុងប្រទេសចិននៅជិតទន្លេយែលឡូ នៅក្រោមរាជវង្សស៊ៀ(Xia) ក្នុងរយៈពេល២ពាន់ឆ្នាំមុនព្រះគ្រិស្ដ។ អរិយធម៌ចិនបានរីកដុះដាលកាន់តែ ខ្លាំងឡើងៗនៅក្រោមរាជវង្សសាំង(Shang) ក្នុងរយៈពេល១៦០០ឆ្នាំមុនព្រះគ្រិស្ដ។ ប្រហែលជារយៈពេល២រយឆ្នាំ ក្រោយពីទឹកជំនន់នៅសម័យលោកណូអេ មានមនុស្សរស់នៅក្នុងប្រទេសចិន។ ព្រះបានជំនុំជំរះពូជមនុស្សដោយប្រើទឹកជំនន់ដ៏ធំ។ ពិភពលោកត្រូវបានបំផ្លាញដោយសារ ទឹក។ មានតែលោកណូអេ និងគ្រួសាររបស់គាត់តែប៉ុណ្ណោះដែលបានរួចជីវិតនៅក្នុងទូក។ ក្រោយមកទឹកក៏ ស្រកទៅ។ ណូអេ និងគ្រួសាររបស់គាត់បានចេញពីទូក។ សូមអ្នកបើកទៅគម្ពីរលោកុប្បត្ដិ ៩:១។ គម្ពីរ ស្កោហ្វៀលនៅទំព័រ១៦។ ព្រះបានមានបន្ទូលទៅពួកគេថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញលើផែនដីចុះ»(លោកុប្បត្ដិ ៩:១)។ អ្នកខ្លះអាចឆ្ងល់ថា «តើរឿងនោះពិតមែនឬអី? តើវាត្រូវនឹងប្រវតិ្ដសាស្រ្ដរបស់ជនជាតិចិនឬអី? តើកើតឡើងយ៉ាងម៉េចកើត ដែលមនុស្សលោកអាចកើតចេញពីមនុស្ស៨នាក់ទៅជារាប់លាននាក់ ក្នុងរយៈពេល២ ឬ៣រយឆ្នាំ ដើម្បីឲ្យពួកគេអាចសាងសង់ទីក្រុងនានានៅក្នុងប្រទេសចិន ឥណ្ឌ អេស៊ីព្ទ និងកន្លែងផ្សេងៗទៀត?» នៅព្រឹកនេះខ្ញុំចង់ឆ្លើយនូវសំណួរទាំងនោះ។ ទីមួយ សូមគិតពីអ្វីដែលបានកើតឡើងមុនទឹកជំនន់។ ច្រើនជាង៦ពាន់ឆ្នាំមុន ព្រះបានមាន បន្ទូលទៅកាន់ជីដូនជីតារបស់យើងមុនដំបូងថា «ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញលើផែនដីចុះ»(លោកុប្បត្ដិ ៩:១)។ ព្រះបានមានបន្ទូលឲ្យពួកគេមានកូនចៅ ដើម្បីឲ្យបានពេញលើផែនដី។ លោកអ័ដាម និងកូនចៅរបស់គាត់បានរស់នៅពេញផែនដី។ នៅជំនាន់នោះ មនុស្សបានរស់នៅ ដល់អាយុ៨រយឆ្នាំ ឬ៩រយឆ្នាំ។ បរិស្ថានល្អប្រសើរជាសព្វថ្ងៃនេះ។ ផែនដីបានគ្របដណ្ដប់ដោយទឹកសន្សើម ហើយវាបានជួយការពារជាតិគីមីដែលចេញពីលំហអាកាស។ វាគ្មានភ្លៀងឡើយ ផ្ទុយទៅវិញ «គ្រាន់តែមានចំហាយឡើងពីដីមកស្រោចស្រប់លើផែនដីប៉ុណ្ណោះ»(លោកុប្បត្ដិ ២:៦)។ វាដូចជាផ្ទះពណ៌បៃតងដែលជា កន្លែងរស់នៅដ៏សប្បាយរីករាយ។ រុក្ខជាតិ និងសត្វទាំងឡាយបានចម្រើនលូតលាស់ ហើយមនុស្សលោកក៏ ដូច្នោះដែរ។ ពួកគេបានរស់នៅដល់អាយុ៩រយឆ្នាំ ឬច្រើនជាងនោះទៀត។ ព្រះគម្ពីរប្រាប់ថា « អាយុអ័ដាមទាំងអស់បាន៩៣០ឆ្នាំ រួចគាត់ក៏ស្លាប់ទៅ»(លោកុប្បត្ដិ ៥:៥)។ តែលោកអ័ដាមបានធ្វើអំពើបាប ហើយបាននាំអំពើបាប និងសេចក្ដីស្លាប់ឆ្លងមកពូជមនុស្ស។ នោះជាមូលហេតុដែលកូនប្រុសមុនដំបូងរបស់គាត់ កាអ៊ីនបានសំឡាប់បអេបិលជាប្អូន(លោកុប្បត្ដិ ៤:៨)។ ព្រះបានមានបន្ទូលទៅកាអ៊ីនថា « ឯងត្រូវសាត់ព្រាត់ ហើយអណ្តែតទៅមកលើផែនដីវិញ»(លោកុ ប្បត្ដិ ៤:១)។ កាអ៊ីនក៏ចេញទៅ «ទៅនៅឯស្រុកណូឌ ខាងកើតអេដែនទៅ»(លោកុប្បត្ដិ ៤:១៦)។ «ស្រុក ណូឌ»មានអត្ថន័យច្បាស់ថា «ស្រុករសាត់អណ្ដែត»។ លោកបណ្ឌិត អឹម អោ ដីហេនបានបង្រៀនថា «តាមប្រពៃណីបានរៀបរាប់ថា កាអ៊ីនបានចេញទៅប្រទេសឥណ្ឌ ចិន និងស្រុកដាច់ស្រយាលផ្សេងៗ ទៀត»។ (ថ្ងៃរបស់លោកណូអេ Zondervan, 1971, p. 33) ។ កាអ៊ីបានសង់ទីក្រុងមួយដែលនៅឆ្ងាយពីឪពុកម្ដាយរបស់គាត់ (សូមមើលលោកុប្បត្ដិ ៤:១៧)។ កាអ៊ីនបានរត់ចេញទៅ អេបិលបានស្លាប់។ អ័ដាម និងអេវ៉ាមានកូនប្រុស១ទៀតស្មោះសេត(លោ កុប្បត្ដិ ៤:២៥)។ ពួកគេមាន «កូនស្រី និងកូនប្រុសតទៀត»(លោកុប្បត្ដិ ៥:៤)។ នៅពេលអ័ដាមមាន អាយុ៩៣០ឆ្នាំ នោះគាត់មានកូនជាច្រើន។ យោងតាមប្រពៃណីរបស់សាសន៍យូដា អ័ដាម និងអេវ៉ាមានកូន ៥៦នាក់! សេតបានរស់នៅដល់អាយុ៩១២ឆ្នាំ។ គាត់មាន «កូនស្រី និងកូនប្រុសតទៅ»(លោកុប្បត្ដិ ៥:៧, ៨)។ កូនប្រុសរបស់សេតឈ្មោះអេណុសបានរស់នៅដល់អាយុ៩០៥ឆ្នាំ។ គាត់មាន «កូនស្រី និងកូនប្រុសតទៅ»(លោកុប្បត្ដិ ៥:១០,១១)។ កូនប្រុសរបស់អេណុសឈ្មោះកៃណានបានរស់នៅដល់អាយុ៩១០ឆ្នាំ។ គាត់មាន «កូនស្រី និងកូនប្រុសតទៅ»(លោកុប្បត្ដិ ៥:១៣,១៤)។ គម្ពីរលោកុប្បត្ដិជំពូក៥ប្រាប់ពីឈ្មោះ និងអាយុមនុស្សល្បីៗនៅសម័យនោះ។ ពួកគេភាគច្រើនបានរស់នៅមានអាយុច្រើនជាង៩០០ឆ្នាំ។ ពួកគេ មានកូនចៅជាច្រើន។ ពូជមនុស្សបាននៅពាសពេញផែនដី។ នៅសម័យទឹកជំនន់ មានមនុស្សជាច្រើនលាននាក់ សូម្បីតែរាប់កោដិ។ ពួកគេត្រូវតែបែងចែកគ្នា ទៅរស់នៅតាមតំបន់ធំៗនៅលើផែនដី។ ការនោះត្រូវនឹងធម្មជាតិដែលនៅពាសពេញពិភពលោក កាលទឹក ជំនន់។ ទឹកជំនន់បានគ្របលើផែនដីទាំងមូល ដោយសារតែមនុស្សបានរស់នៅលើផែនដីទាំងមូល! ក្នុងនាមជាមនុស្សមានបាប ពួកគេបានរស់នៅពាសពេញផែនដី។ «ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ»(លោកុប្បត្ដិ ៦:៥)។ « ឯផែនដី នោះបានខូចអាក្រក់នៅចំពោះព្រះ ក៏មានពេញជាសេចក្តីកាចសហ័សផង»»(លោកុប្បត្ដិ ៦:១១)។ ព្រះបានជំនុំជំរះពូជមនុស្សដោយសារទឹកជំនន់។ ទឹកបានទ្រឹងលើផែនដីរយៈ១៥០ថ្ងៃ»(លោកុប្បត្ដិ ៧:២៤)។ មានមនុស្ស៨នាក់តែប៉ុណ្ណោះដែលបាននៅរស់ក្នុងទូកនោះ គឺណូអេ និងគ្រួសាររបស់គាត់តែប៉ុណ្ណោះ។ មនុស្សផ្សេងទៀតបានលង់ទឹកស្លាប់ ហើយបានធ្លាក់ទៅឋាននរក។ ទឹកជំនន់ក៏ស្រកទៅ ហើយទុកធំនោះបានទើនៅលើភ្នំអារ៉ារ៉ាត ក្នុងប្រទេសអាមែណៀ(លោកុប្បត្ដិ ៨:៤)។ នៅពេលណូអេ និង គ្រួសាររបស់គាត់បានចេញពីទូកមក ព្រះមានបន្ទូលទៅពួកគេថា « ចូរបង្កើតកូនឲ្យចំរើនជាច្រើនឡើង ឲ្យបាននៅពេញពាសលើផែនដីចុះ»(លោកុប្បត្ដិ ៩:១)។ នេះជាការបង្គាប់បញ្ជាដូចគ្នាដែលព្រះបានប្រាប់លោកអ័ដាម និងនាងអេវ៉ា។ វាស្រួលដើម្បីធ្វើ។ មនុស្សនៅតែរស់នៅបានអាយុរាប់សិបឆ្នាំ មុនយូរប៉ុន្មានមុនទឹកជំនន់ ហើយវាចាប់តាំងពីគំរបគ្របបាំងបាន ដួលចុះ។ ប៉ុន្ដែនៅតែមានមនុស្សមួយចំនួនដែលអាចមានកូន២០ ៣០នាក់ ឬច្រើនជាងនោះទៀត។ សូមក្រោកឈរឡើង ហើយច្រៀងបទ «ព្រលឹងខ្ញុំលើកតម្កើងស្ដេចនៃស្ថានសួគ៌»។ ព្រលឹងខ្ញុំលើកតម្កើងស្ដេចនៃស្ថានសួគ៌ ខ្ញុំទៅគាល់ព្រះបាទរបស់ទ្រង់ សូមអង្គុយចុះ វាងាយស្រួលដើម្បីបំបែកគ្នាទៅពាសពេញពិភពលោក។ អាកាសធាតុបានត្រជាក់ទៅ បន្ទាប់ពីទឹក ជំនន់។ អ្នកវិទ្យាសាស្រ្ដហៅសម័យនោះទេថា «សម័យទឹកកក»។ ទឹកភាគច្រើនបាននៅជាប់នឹងផ្ទាំងទឹក កក។ ភ្នំទាំងឡាយបានលូតឡើងៗ ហើយទឹកសមុទ្របានថយចុះ។ វាងាយស្រួលដើម្បីឆ្លងពីទ្វីបអាស៊ីទៅ អាមេរិកខាងជើង។ ទឹកនៅចន្លោះប្រទេសរ៉ូស្សី និងអាឡាស្កាបានថយចុះ។ មានស្ពានមួយនៅចន្លោះទឹកដី រ៉ូស្សី និងអាឡាស្កា។ អ្នកវិទ្យាសាស្រ្ដបានបង្ហាញថា ប្រភពដើមនៃ «ជនជាតិឥណ្ឌា»ដែលចេញពីអាឡាស្កា ទៅអាមេរិកខាងត្បូង ទាក់ទងនឹងប្រជាជននៅប្រទេសចិន។ មានមូលហេតុ១ទៀតដែលវាងាយស្រួល ដើម្បីរស់នៅពាសពេញពិភពលោកក្នុងរយៈពេល២រយ ឬ៣រយឆ្នាំ។ មនុស្សបានស្គាល់ពីភូមិសាស្រ្ដនៃពិភពលោករួចមកហើយ។ មុនពេលទឹកជំនន់ ពួកគេបានស្គាល់ពីគំនូសព្រាងនៃទឹកដី។ ជីដូនជីតារបស់ពួកគេបានទៅប្រទេសឥណ្ឌា និងប្រទេសចិន។ ពួកគេបានស្គាល់ទីកន្លែងដែលពួកគេកំពុងទៅ! វាងាយស្រួលដើម្បីរស់នៅពាសពេញលើផែនដីម្ដងទៀត។ វាចំនាយពេលយូរជាង។ ខ្ញុំនឹងពន្យល់ ពីមូលហេតុបន្ដិចទៀត។ តែនៅពេលមនុស្សបានបំបែកគ្នាចេញទៅ នោះពួកគេបានរស់នៅលើទឹកដីជា ច្រើន ហើយពួកគេបានរស់នៅពាសពេញទីនោះយ៉ាងលឿន។ កូនប្រុសរបស់ណូអេមានឈ្មោះ សិម ហាំ យ៉ាផែត(លោកុប្បត្ដិ ១០:១)។ សិមបានក្លាយជាបុព្វបុរសដល់ជនជាតិយូដា និងជនជាតិអារ៉ាប់ ពួកគេនៅរស់ក្នុងប្រទេសមជ្ឃិមបូព៌ា។ អ័ប្រាហាំជាកូនចៅរបស់សិម។ តាមរយៈកូនប្រុសរបស់គាត់ឈ្មោះអ៊ីសាក់ លោកអ័ប្រាហាំជាឪពុករបស់សាសន៍យូដា។ តាមរយៈកូនប្រុសរបស់គាត់ឈ្មោះអ៊ីស្មាអែល លោកអ័ប្រាហាំជាឪពុកដល់ជនជាតិអារ៉ាប់។ ជនជាតិយូដា និងជនជាតិអារ៉ាប់ជាពូជរបស់សិម។ យ៉ាផែត បានក្លាយជាបុព្វបុរសដល់ជនជាតិអ៊ឺរ៉ុប និងជនជាតិអាស៊ី។ កូនប្រុសរបស់គាត់ម្នាក់ ឈ្មោះកូមើរ ជាឪពុកដល់ជនជាតិជាច្រើននៅក្នុងប្រទេសអ៊ឺរ៉ុបប៉ែកខាងលិច។ កូនប្រុស១ទៀតរបស់គាត់ ឈ្មោះម៉ាកុក ជាបុព្វបុរសដល់ជនជាតិរ៉ូស្សី និងជនជាតិអ៊ុយក្រែន។ ចៅប្រុសម្នាក់របស់យ៉ាផែតឈ្មោះ តើស៊ីស ជាបុព្វបុរសដល់ជនជាតិអេស្ប៉ាញ។ ជនជាតិចិនគឺជាកូនចៅរបស់យ៉ាផែត។ ហាំជាបុព្វបុរសដល់ជនជាតិអាហ្វ្រិក នៃប្រទេសអាហ្រិក។ កូនប្រុសរបស់ហាំម្នាក់ឈ្មោះមីសរ៉ែម (លោកុប្បត្ដិ ១០:៦០) ដែលគឺឈ្មោះសាសន៍ហេព្រើរសម្រាប់ប្រទេសអេស៊ីព្ទ វាជាប្រទេសទីមួយក្នុងទ្វីប អាហ្រ្វិកដែលមនុស្សបានទៅដល់។ កូនចៅរបស់ណូអេបាននៅពាសពេញពិភពលោកក្នុងរយៈពេលដ៏ខ្លី។ ប៉ុន្ដែការនេះមិនបានកើត ឡើងភ្លាមៗនោះទេ! មុនដំបូង ពួកគេបានបដិសេធមិនស្ដាប់បង្គាប់ព្រះ។ ដូចគម្ពីរសញ្ញាថ្មីប្រាប់ថា «ព្រោះគំនិតខាងសាច់ឈាម{មិនប្រែចិត្ដ} នោះរមែងទាស់ទទឹងនឹងព្រះ»(រ៉ូម ៨:៧)។ និស្ស័យអំពើបាបរបស់ មនុស្សរមែងទាស់នឹងព្រះ។ មនុស្សបដិសេធមិនបំបែកគ្នាទៅរស់នៅពាសពេញផែនដី។ តើមានរឿងអ្វីបាន កើតឡើង? កូនប្រុសរបស់ហាំម្នាក់ឈ្មោះគូស ដែលជាឪពុកនីមរ៉ូឌ(លោកុប្បត្ដិ ១០:៦-៩)។ នីមរ៉ូឌជាបុរស អួតអាង ហើយអាក្រក់។ គាត់បានសង់នគរមួយដែលគ្រប់គ្រងលើទីក្រុងបាបិល(ប៉ាបីឡូន) វានៅក្នុងស្រុក ស៊ីណើរ (ក្រោយមកត្រូវបានហៅថា ប៉ាបីឡូណៀ)។ ដោយសារស្ដេចនីមរ៉ូឌ មនុស្សបដិសេធមិនចង់ទៅ រស់នៅពាសពេញផែនដីនោះទេ។ ពួកគេនិយាយថា «ចូរយើងសង់ទីក្រុង១សំរាប់យើង និងប៉ម១ដែលខ្ពស់ដល់ផ្ទៃមេឃ ដើម្បីឲ្យយើងបានកេរ្តិ៍ឈ្មោះ ក្រែងយើងរាល់គ្នាត្រូវខ្ចាត់ខ្ចាយទៅគ្រប់លើផែនដីទៅ»(លោកុ ប្បត្ដិ ១១:៤)។ ពួកគេចង់រស់នៅបំបែកគ្នានោះទេ។ ពួកគេចង់សង់ទីក្រុង១ និងប៉ម១ ដើម្បីបង្ហាញពីសិរី រុងរឿងផ្ទាល់ខ្លួនរបស់គេ។ តែព្រះបានជំនុំជំរះពួកគេ។ ទ្រង់បានបញ្ឃប់ពួកគេពីការសាងសង់ប៉មនោះ។ នៅសម័យនោះ មនុស្សទាំងអស់និយាយភាសាតែ១គត់។ «រីឯនៅផែនដីទាំងមូល នោះមានភាសាមានសំដីតែ១ទេ» (លោកុប្បត្ដិ ១១:១)។ រួចព្រះបានមានបន្ទូលថា «យើងចុះទៅបំភាន់ភាសាគេ ដើម្បីកុំឲ្យគេស្តាប់គ្នាបានទៀត ដូច្នេះ ព្រះយេហូវ៉ាទ្រង់កំចាត់កំចាយគេ ពីទីនោះទៅគ្រប់លើផែនដីវិញ ហើយគេក៏លែងសង់ទីក្រុងនោះទៅ ដោយហេតុនោះ បានជាគេហៅឈ្មោះក្រុងនោះថា បាបិល ពីព្រោះនៅទីនោះព្រះយេហូវ៉ាទ្រង់បានបំភាន់ភាសាលោកីយ៍ទាំងអស់ ហើយកំចាត់កំចាយគេពីទីនោះទៅគ្រប់លើផែនដី» (លោកុប្បត្ដិ ១១:៧-៩)។ ព្រះបានបំភាន់ភាសារបស់ពួកគេ។ ឈ្មោះ «បាបិល»មានអត្ថន័យថា «ការបំភាន់»។ មនុស្សមិនអាចស្ដាប់ យល់គ្នាទៅវិញទៅមកឡើយ។ មនុស្សនីមួយៗអាចត្រឹមតែនិយាយភាសាផ្ទាល់ខ្លួនរបស់គេ។ ពួកគេមិន អាចបង្ហើយប៉មនោះបានឡើយ។ សង្គមរបស់ពួកគេបានដួលចុះ មនុស្សទាំងអស់បានបែកខ្ញែកគ្នា ហើយ បានចាកចេញពីមនុស្សដែលពួកគេអាចនិយាយទៅកាន់ ដូចជាសាច់ញាតិជិតស្និតជាដើម។ ពួកគេបាន រស់នៅពាសពេញលើផែនដី នៅពេលពួកគេត្រូវបានបង្ខំឲ្យធ្វើដូចនោះ។ ព្រះគម្ពីរប្រាប់ថា នៅសម័យនោះ «ផែនដីបានបែកគ្នា»(លោកុប្បត្ដិ ១០:២៥)។ បញ្ហានេះបានកើតឡើងប្រហែល១០០ឆ្នាំបន្ទាប់ពីទឹកជំនន់។ ពូជមនុស្សជាមនុស្សតែ១។ វានៅ តែអញ្ចឹង! ព្រះគម្ពីរប្រាប់ថា ព្រះ «បានបង្កើតមនុស្សគ្រប់សាសន៍ពីឈាមតែ១ ឲ្យបាននៅពេញលើផែនដី» (កិច្ចការ ១៧:២៦)។ នោះជាមូលហេតុដែលមនុស្សប្រុសអាចរៀបការជាមួយមនុស្សស្រី ហើយមានកូន។ ភាពផ្សេងគ្នាខាងជីវសាស្រ្ដទាំងអស់នៃពូជមនុស្សត្រូវបានផ្ទុកនៅក្នុងលោកណូអេ និងគ្រួសាររបស់គាត់។ តែបន្ទាប់ពីប៉មបាបិល មនុស្សបានបាក់បែកគ្នាទៅជាក្រុមភាសាតូចៗ។ សម្រាប់រយៈពេលរាប់រយឆ្នាំ ពួកគេ ត្រឹមតែរៀបការជាមួយមនុស្សនៅក្នុងក្រុមរបស់គេតែប៉ុណ្ណោះ។ ក្រោយពេលឆាប់ៗ មនុស្សម្នាក់ៗមើលទៅ ខុសៗគ្នា។ កន្លែងនេះហើយដែលមនុស្សមានពូជំអបូរ ភាសា និងជនជាតិខុសគ្នា។ អ្នកខ្លះបានទៅប្រទេស អ៊ឺរ៉ូប ហើយនិយាយភាសារបស់ពួកគេនៅទីនោះ។ អ្នកផ្សេងទៀតបានទៅប្រទេសអាហ្វ្រិក។ ខ្លះទៀតបាន ទៅប្រទេសចិន ហើយនិយាយភាសាចិនដាក់គ្នាទៅវិញទៅមក។ ដំណើរការនេះត្រឹមតែចំនាយពេលខ្លីប៉ុណ្ណោះ។ ក្រុមភាសាទាំងនេះត្រូវបានរាលដាលទៅពាស ពេញពិភពលោកទាំងមូល។ កូនចៅរបស់យ៉ាផែតបានទៅប្រទេសអ៊ឺរ៉ូប ឥណ្ឌា និងចិន ហើយចុងបំផុតបាន ទៅទ្វីបអាមេរិក។ កូនចៅរបស់ហាំបានទៅប្រទេសអាហ្វ្រិក។ កូនចៅរបស់សិមបានរស់នៅពាសពេញ ប្រទេសមជ្ឃិមបូព៌ា។ កន្លែងណាក៏ដោយដែលពួកគេបានទៅ ពួកគេនៅតែចងចាំពីទឹកជំនន់។ នោះជាមូលហេតុដែល ពួកជនជាតិភាគតិចនៅពាសពេញពិភពលោករឿងព្រេងផ្សេងៗអំពីទឹកជំនន់។ ជនជាតិអាមេរិកនៅ ប៉ែកខាងទិសពាយព្យនិយាយអំពីបុរសម្នាក់ដែលបានធ្វើទូកមួយ។ ប្រជាជននៅកោះហ្វីជីមានរឿងព្រេងអំពីទឹកជំនន់។ កន្លែងណាក៏ដោយដែលពួកគេបានទៅ ពួកគេនៅតែមានជំនឿលើព្រះមួយ។ ពួកគេបានរៀនពី រឿងនេះពីលោកណូអេ និងកូនប្រុសរបស់គាត់។ ជនជាតិភាគតិចនៅប្រទេសអាមេរិកខាងត្បូងជឿលើព្រះ មួយដែលមានឈ្មោះថា វិញ្ញាណដ៏ធំ។ នៅក្នុងភាសាជនជាតិអ៊ឺរ៉ូបឈ្មោះប្រូតូ អ៊ិនដូដែលជាភាសានៅ ប្រទេសអ៊ឺរ៉ូប និងឥណ្ឌ យើងឮពីឈ្មោះ «ព្រះវរបិតា»(ដីអឹស ផែថើ) ព្រះវរបិតាដែលគង់លើស្ថានសួគ៌។ ឈ្មោះដឺអឹ ផែថើបានចេញមកពីឈ្មោះព្រះសេអេសរបស់ជនជាតិក្រេក និងភពព្រហស្បត្ដិ៍ដែលជាព្រះរបស់ ជនជាតិរ៉ូម។ ជនជាតិម៉ង់ហ្គោលីបានជឿលើថែនគ្រី ព្រះដ៏ធំនៅលើមេឃដែលចេញមកពីព្រះវរបិតា។ ជនជាតិចិនពីបុរាណបានជឿលើព្រះមួយ។ លោកបណ្ឌិត ជេមស៏ ឡេជី(១៨១៥-១៨៩៧)ជាសាស្រ្ដាចារ្យខាង ភាសាចិន និងអក្សរសាស្រ្ដនៅសាកលវិទ្យាលា័យអោសហ្វឺដ៏។ នៅក្នុងសៀវភៅរបស់គាត់ដែលមានចំណង ជើងថា សាសនាផ្សេងៗនៅប្រទេសចិន (Charles Scribner’s Sons, 1881) គាត់បានបង្ហាញថា សាសនាដើមកំណើតរបស់ប្រទេសចិនជាជំនឿលើព្រះមួយ ដែលពួកគេហៅថា សាំង ថី(ស្ដេចនៃស្ថាន សួគ៌)។ ២ពាន់ឆ្នាំមុនព្រះគ្រិស្ដចាប់កំណើត ហើយច្រើនសតវត្សឆ្នាំមុនខុងជឺ និងលោកពុទ្ធបានកើតមក ជនជាតិបានថ្វាយបង្គំដល់ព្រះមួយ ដែលឈ្មោះថា ព្រះវរបិតា ដែលជាស្ដេចនៃសា្ថនសួគ៌។ សាសនាដើមកំណើតរបស់ប្រទេសចិនមិនមែនជាពុទ្ធសាសនានោះទេ។ លោកពុទ្ធមិនមែនជាជន ជាតិនោះទេ! គាត់បានរស់នៅក្នុងប្រទេសឥណ្ឌ។ សាសនាពុទ្ធនៅប្រទេសឥណ្ឌត្រូវបាននាំចូលក្នុងប្រទេស ចិន។ សាសនាដើមកំណើតរបស់ប្រទេសចិនជា ការមានជឿលើព្រះតែ១អង្គគត់ ឈ្មោះសាំង ថី (ស្ដេចនៃ ស្ថានសួគ៌)។ នៅពេលក្រោយមក អបិយជំនឿនិងកំហុសឆ្គងត្រូវបានបន្ថែម។ តែសាំង ថី (ស្ដេចនៃស្ថាន សួគ៌)ជាព្រះដើមកំណើតរបស់ប្រទេសចិន! «ឱ ព្រលឹងខ្ញុំអើយ សូមតម្កើងស្ដេចនៃស្ថានសួគ៌»។ សូម ក្រោកឈរឡើង ហើយច្រៀងវា! ព្រលឹងខ្ញុំលើកតម្កើងស្ដេចនៃស្ថានសួគ៌ ខ្ញុំទៅគាល់ព្រះបាទរបស់ទ្រង់ សូមអញ្ជើញអង្គុយចុះ ហេតុអ្វីបានជាជនជាតិបានបែរចេញពីព្រះដ៏ពិត? ដោយសារពួកគេជាមនុស្សមានបាប។ មនុស្ស ទាំងអស់នៅលើពិភពលោកនេះសុទ្ធតែជាមនុស្សមានបាប។ មនុស្សពីបុរាណនៅគ្រប់ទីកន្លែងទាំងអស់សុទ្ធ តែជាមនុស្សមានបាប។ ពួកគេបាន «ទាស់ទទឹងនឹងព្រះ»(រ៉ូម ៨:៧)។ ពួកគេមិនចង់បានព្រះ ដូច្នេះហើយ ពួកគេបានច្នៃប្រឌិតអបិយជំនឿ រូបព្រះ និងសាសនាក្លែងក្លាយ។ ព្រះគម្ពីរប្រាប់ថា «ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ គេកើតមានគំនិតឥតប្រយោជន៍វិញ ហើយចិត្តគេ ដែលឥតយោបល់ ក៏បានត្រឡប់ជាងងឹតទៅ គេអួតខ្លួនថា មានប្រាជ្ញា បានជាគេត្រឡប់ទៅជាល្ងង់ល្ងើវិញ គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ ហើយដូចជាសត្វស្លាប សត្វជើង៤ និងសត្វលូនវារដែរ»(រ៉ូម ១:២១-២៣)។ បញ្ហានេះបានកើតឡើងចំពោះមនុស្សលោកទាំងអស់។ វាបានកើតឡើងនៅក្នុងប្រទេសអេស៊ីព្ទ អ៊ឺរ៉ូប ឥណ្ឌ និងប្រទេសចិន។ នេះគឺជាទីកន្លែងដែលសាសនាក្លែងក្លាយចេញមក។ មនុស្សមានបាបបានបដិសេធ សេចក្ដីពិត ហើយទទួលយកការកុហកផ្សេងៗជាច្រើន។ ពន្លឺបានស្រអាប់ទៅៗ។ សេចក្ដីងងឹតរឹតតែកើនឡើង។ បើពឹងលើមនុស្សគ្មានសង្ឃឹមនោះទេ។ វាជាព្រះដែលបានឈោងទៅចាប់។ ព្រះបានទតមើលទីក្រុងដ៏ពេញដោយអំពើបាបឈ្មោះថា អៃ នៅស្រុកខាល់ដេ។ នៅកន្លែងនោះ ព្រះបានមានបន្ទូលទៅកាន់លោកអ័ប្រាហាំថា « ចូរឯងចេញពីស្រុក ...អញនឹងបង្កើតនគរ១យ៉ាងធំពីឯង អញនឹងឲ្យពរដល់ឯង ទាំងលើកឈ្មោះឯងធំផង ឯងនឹងបានធ្វើជាទីបញ្ចេញពរដល់មនុស្សទាំងឡាយ អញនឹងឲ្យពរដល់អស់អ្នកណាដែលឲ្យពរដល់ឯង ហើយនឹងដាក់បណ្តាសាដល់អស់អ្នកណាដែលផ្តាសាឯង គ្រប់ទាំងគ្រួនៅផែនដីនឹងបានពរដោយសារឯង»(លោកុប្បត្ដិ ១២:១-៣)។ ព្រះមានបន្ទូលទៅគាត់ថា «ខ្ញុំបានត្រាស់ហៅអ្នក»។ គាត់បានជឿលើព្រះដ៏ពិត។ គាត់បាន ក្លាយជាឪពុករបស់សាសន៍យូដា ដ៏ជារាស្រ្ដរើសតាំងរបស់ព្រះនៅលើផែនដី។ ព្រះបានប្រើសាសន៍យូដាដើម្បីឲ្យព្រះគម្ពីរមកដល់យើង។ ហើយទ្រង់បានចាត់ព្រះរាជបុត្រារបស់ ទ្រង់ ដើម្បីមកប្រសូតជាមួយស្រ្ដីសាសន៍យូដាម្នាក់ឈ្មោះម៉ារី។ ព្រះយេស៊ូវបានធំឡើងជាមនុស្សលោកនៅ ក្នុងប្រទេសអ៊ីស្រាអែល។ នៅក្នុងប្រទេសអ៊ីស្រាអែលនោះហើយ ដែលទ្រង់សុគតនៅលើឈើឆ្កាងដើម្បីសង អំពើបាបរបស់យើង។ ទ្រង់បានបង្ហូរព្រះលោហិតទ្រង់ដើម្បីសំអាតអំពើបាបរបស់យើង។ ទ្រង់បានរស់ឡើង វិញ ដើម្បីប្រទានជីវិតដល់យើង។ ទ្រង់បានសុគតសម្រាប់មនុស្សមានបាបទាំងអស់ មិនត្រឹមតែសម្រាប់ សាសន៍យូដាតែប៉ុណ្ណោះទេ ប៉ុន្ដែសម្រាប់មនុស្សនៅប្រទេសចិន និងមនុស្សនៅលើពិភពលោកទាំងអស់។ ព្រះគ្រិស្ដ «ជាដង្វាយធួននឹងបាបយើងរាល់គ្នា ... គឺនឹងបាបរបស់លោកីយ៍ទាំងមូលដែរ»(១យ៉ូហាន ២:២)។ គ្រិស្ដសាសនាគឺជាសាសនាដ៏ពិតតែ១សម្រាប់មនុស្សលោកទាំងអស់។ វាមិនមែនជា «សាសនា របស់ជនជាតិអាមេរិកាំងនោះទេ»។ ជនជាតិអាមេរិកាំងភាគច្រើនមិនមែនជាគ្រីស្ទបរិសុទ្ធពិតប្រាកដនោះ ទេ។ ព្រះគ្រិស្ដមិនមែនសម្រាប់ប្រទេសមួយ ឬវប្បធម៌នោះទេ។ មានគ្រិស្ទបរិសុទ្ធជាច្រើននៅគ្រប់ប្រទេស លើពិភពលោក ដោយសារតែព្រះគ្រិស្ដបានសុគត «សម្រាប់បាបរបស់លោកីយ៍ទាំងមូល» ទ្រង់បានសុគត សម្រាប់ជនជាតិចិន កូរ៉េ អេស្ប៉ាញ អាហ្រ្វិក ហើយសម្រាប់អ្នក! មនុស្សមកពីប្រទេសចិន និងនៅលើពិភព លោកទាំងមូលកំពុងជឿជាក់លើព្រះយេស៊ូវ។ ព្រះយេស៊ូវមានបន្ទូលទៅកាន់អ្នកថា «ចូរមកឯខ្ញុំចុះ» (ម៉ាថាយ ១១:២៨)។ ចូរមកឯព្រះយេស៊ូវទៅ ចូរជឿជាក់លើទ្រង់ទៅ។ មនុស្សមិនអាចស្វែងរកព្រះដោយពឹងលើខ្លួនឯងបានឡើយ។ ព្រះគម្ពីរបរាប់ថា «បើអ្នកខំស្វែងរក តើអាចនឹងស្គាល់សភាពនៃព្រះបាន»(យ៉ូប ១១:៧)។ តាមការពិត គ្មានអ្នកណាម្នាក់ចង់ស្វែងរកព្រះនោះ ទេ។ ព្រះគម្ពីរប្រាប់ថា «គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ»(រ៉ូម ៣:១១)។ ព្រះគឺជា អ្នកដែលទៅយាងទៅជួយសង្រ្គោះយើងដែលជាមនុស្សមានបាប។ មុនពេលព្រះបានបង្កើតផែនដីនេះ ទ្រង់បានរៀបចំផែនការដើម្បីប្រោសលោះមនុស្សខ្លះនៅលើ ផែនដីនេះ។ វាជាផែនការរបស់ព្រះ ដើម្បីចាត់ព្រះរាជបុត្រារបស់ទ្រង់មកសុគតសម្រាប់មនុស្សមានបាប។ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវជា «កូនចៀមដែលត្រូវគេសំឡាប់ តាំងពីកំណើតលោកីយ៍មក »(វិវរណៈ ១៣:៨)។ នេះជាផែនការរបស់ព្រះសម្រាប់រាស្រ្ដរបស់ទ្រង់នៅគ្រប់ទីកន្លែង។ ព្រះគ្រិស្ដបានសុគតសម្រាប់ មនុស្សទាំងអស់ដែលទ្រង់ជួយសង្រ្គោះ ព្រះគម្ពីរប្រាប់ថា «ព្រះទ្រង់សំដែង{បង្ហាញ}សេចក្តីស្រឡាញ់របស់ទ្រង់ ដល់យើងរាល់គ្នាឲ្យឃើញច្បាស់ ដោយព្រះគ្រីស្ទបានសុគតជំនួសយើងរាល់គ្នា»(រ៉ូម ៥:៨)។ ព្រះគម្ពីរប្រាប់ថា «នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង»(១យ៉ូហាន ៤:១០)។ ព្រះស្រឡាញ់ អ្នកខ្លាំងដល់ម្ល៉េះ បានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់ដើម្បីមកសុគតនៅលើឈើឆ្កាងដើម្បីលោះអំពើបាប របស់អ្នក។ ព្រះយេស៊ូវបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នក។ ខ្ញុំអធិស្ឋាន ថា អ្នកនឹងជឿជាក់លើព្រះយេស៊ូវនៅពេលឆាប់ៗ។ សូមក្រោកឈរឡើង ហើយច្រៀងបទ «ព្រលឹងខ្ញុំលើកតម្កើងស្ដេចនៃស្ថានសួគ៌»ម្ដងទៀត។ ព្រលឹងខ្ញុំលើកតម្កើងស្ដេចនៃស្ថានសួគ៌ ខ្ញុំទៅគាល់ព្រះបាទរបស់ទ្រង់ អាម៉ែន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកAbel Prudhomme៖ រ៉ូម ១:២១-២៣) ។ |