Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការរងទុក្ខលំបាករបស់ព្រះគ្រិស្ដ

THE SUFFERINGS OF CHRIST
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មករា ៣១ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, January 31, 2016

« ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្តីសង្គ្រោះនោះ ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ» (១ពេត្រុស ១:១០-១១)។


ពួកហោរានៅគ្រាគម្ពីរសញ្ញាចាស់បានសរសេរ ដោយសារព្រះវិញ្ញាណរបស់ព្រះគ្រិស្ដ។ ព្រះគម្ពីរ ប្រកាសប្រាប់ម្ដងហើយម្ដងទៀតថា ពាក្យនីមួយៗក្នុងគម្ពីរសញ្ញាចាស់សុទ្ធតែចេញមកពីព្រះ។ ពួកហោរា បានសរសេររឿងមួយចំនួន ដែលសូម្បីតែពួកគេផ្ទាល់ក៏មិនយល់ដែរ។ ពួកគេបានខំប្រឹងស្រាវជ្រាវឲ្យដឹងពី អត្ថន័យ។ គម្ពីរអេសាយជំពូក៥៣ និងគម្ពីរទំនុកតម្កើងជំពូក២២ប្រាប់ពីពាក្យទំនាយទាក់ទងនឹង «ព្រះគ្រិស្ដត្រូវរងទុក្ខលំបាក»(១ពេត្រុស ១:១១)។

ឥឡូវនេះ ខ្ញុំឲ្យបងប្អូនពិនិត្យមើលយ៉ាងម៉ត់ចត់ចំពោះពាក្យទាំង៤នៅជិតចញ្ចប់នៃខែ១១។ «ព្រះ គ្រិស្ដត្រូវរងទុក្ខលំបាក» «ថា អ៊ីស គ្រិស្ដូន ផាថីមែថា» «ផាថីមែថា»( ta eis christon pathemata)របស់ព្រះគ្រិស្ដ។ ពាក្យតាមភាសាក្រេកមានន័យថា «ការឈឺចុកចាប់» ឬក៏ «ការរងទុក្ខលំបាក»។ វាប្រើជាពហុវច្ជនះ ការឈឺចុកចាប់ច្រើនជាងមួយ ហើយការរងទុក្ខលំបាកច្រើនជាងមួយ។ «ព្រះគ្រិស្ដត្រូវរងទុក្ខលំបាក»។

ពេត្រុសបានប្រាប់ពីការរងទុក្ខលំបាក ដែលព្រះគ្រិស្ដបានឆ្លងកាត់នៅចុងបញ្ចប់នៃព្រះជន្មរបស់ ទ្រង់នៅលើផែនដីនេះ។ ព្រះគ្រិស្ដបានឆ្លងកាត់នូវការរងទុក្ខលំបាកជាច្រើន ដើម្បីជួយសង្រ្គោះយើងពីអំពើ បាបរបស់យើង។

១. ទីមួយ ការរងទុក្ខលំបាករបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ាណី។

នៅយប់មុនពេលដែលទ្រង់ត្រូវបានគេឆ្កាង ការរងទុក្ខលំបាករបស់ទ្រង់បានចាប់ផ្ដើម។ វាប្រហែល ជានៅពាក់កណ្ដាលអាធ្រាត្រ នៅពេលដែលបុណ្យរំលងបានបញ្ចប់រួច។ ព្រះយេស៊ូវបានយកពួកសិស្ស ចេញទៅក្រៅផ្ទះ។ ពួកគេបានចេញទៅទាំងងងឹតសូន្យឈឹង។ ពួកគេបានឆ្លងកាត់ព្រែកខែដ្រូន ហើយបាន ដើរឡើងទៅលើភ្នំអូលីវ ហើយពួកគេបានដើរចូលក្នុងសួនច្បារគែតសេម៉ាណីដែលងងឹតសូន្យឈឹង។ ព្រះ យេស៊ូវបានយកសិស្សទ្រង់៨នាក់ ដោយបន្ទូលថា « ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ»(ម៉ាថាយ ២៦:៣៦)។ ទ្រង់បានយកពេត្រុស យ៉ាកុប និងយ៉ូហានចូលទៅក្នុងសួនច្បារនោះយ៉ាង ជ្រៅ។ ក្រោយមកព្រះគ្រិស្ដបានទុកអ្នកទាំង៣នោះចោល ហើយទ្រង់បានយាងទៅឆា្ងយបន្ដិច គឺនៅក្រោម ដើមអូលីវ ជាកន្លែងដែលទ្រង់បានអធិស្ឋានទៅព្រះវរបិតាតែ១អង្គទ្រង់។

ឥឡូវនេះ «ការរងទុក្ខលំបាករបស់ព្រះគ្រិស្ដ»បានចាប់ផ្ដើម(១ពេត្រុស ១:១១)។ ចូរកត់សំគាល់ ថា គ្មានដៃមនុស្សណាបានប៉ះពាល់ទ្រង់នៅឡើយទេ។ ចូរកត់សំគាល់ថា ការរងទុកលំបាករបស់ទ្រង់ចាប់ ផ្ដើម កាលទ្រង់គង់នៅទីងងឹតក្រោមមែងដើមអូលីវក្នុងសួនច្បារគែតសេម៉ាណីតែ១អង្គទ្រង់។ នៅទីនោះ ហើយដែលទំងន់នៃអំពើបាបទាំងអស់របស់មនុស្សលោកត្រូវបានដាក់នៅលើទ្រង់ ដ្បិតទ្រង់នឹងផ្ទុកវា «នៅ លើរូបអង្គ»ជាប់លើឈើឆ្កាងនៅព្រឹកខាងមុខ(១ពេត្រុស ២:២៤)។ បន្ទាប់មកព្រះយេស៊ូវមានបន្ទូលថា

« ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់... ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ» (ម៉ាថាយ ២៦: ៣៨,៣៩)។

នៅសម័យនេះគេបកស្រាយថា កន្លែងនេះព្រះយេស៊ូវកំពុងតែសូមឲ្យព្រះវរបិតារំដោះទ្រង់ចេញពីឈើឆ្កាង។ ប៉ុន្ដែខ្ញុំមិនឃើញបទគម្ពីរណាមួយដែលបញ្ជាក់ពីគំនិតនោះសោះ។ ខ្ញុំជឿថា លោកយ៉ូហាន អោ រ៉ាយស៍ និងលោក ជេ អូលីវើ ប៉ាសវែលបានបកស្រាយពីចំនុចនោះត្រឹមត្រូវ។ គ្រូអធិប្បាយទាំង២រូបនេះ បានបង្រៀនថា កន្លែងនេះជាសេចក្ដីអធិស្ឋានរបស់ពញរះគ្រិស្ដ «សូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ» មានន័យថា «ពែង» នៃសេចក្ដីស្លាប់ ដ្បិតវាគឺនិយាយពីការរងទុក្ខលំបាកនៅក្រោមទំងន់នៃអំពើបាប ដែលកើតឡើងនៅក្នុងសួនច្បារគែតសេម៉ាណី។

ព្រះយេស៊ូវទ្រង់ផ្ទាល់បានប្រទះជួបនូវសភាពរន្ធត់។ ទ្រង់ស្ទើរតែនឹងសុគតនៅក្នុងសួនច្បារនោះ។ លោកបណ្ឌិត ប៉ាសវែលបានបង្រៀនថា ព្រះយេស៊ូវបានអធិស្ឋានសុំឲ្យព្រះវរបិតា «រំដោះទ្រង់កុំឲ្យសុគត នៅក្នុងសួនច្បារនោះ ដើម្បីឲ្យទ្រង់អាចបំពេញសម្រេចនូវគោលបំណងរបស់ទ្រង់នៅលើឈើឆ្កាង» (J. Oliver Buswell, Ph.D., A Systematic Theology of the Christian Religion, Zondervan, 1971, part III, p. 62)។ លោករ៉ាយស៏បានបង្រៀនស្ទើរតែដូចគ្នាថា «ព្រះយេស៊ូវបានអធិស្ឋានសុំឲ្យពែង នៃសេចក្ដីស្លាប់នោះរំលងចេញពីទ្រង់នៅយប់នោះ ដើម្បីឲ្យទ្រង់អាចសុគតនៅលើឈើឆ្កាងនៅថ្ងៃខាងថ្ងៃ បន្ទាប់នោះ»(John R. Rice, D.D., Litt.D., ដំណឹងល្អយោងតាមគម្ពីរម៉ាថាយ Sword of the Lord Publications, 1980, p. 441)។ «បើគ្មានការចម្រើនកម្លាំងដល់ព្រះកាយរបស់ទ្រង់ហួសពីវិស័យធម្មជាតិ ទេ នោះព្រះគ្រិស្ដនឹងត្រូវសុគតនៅក្នុងសួនច្បារនៅយប់នោះជាពិត»(Rice, ibid., p. 442)។ ហើយទំងន់នៃអំពើបាបរបស់អ្នកនឹងត្រូវធ្វើគុតទ្រង់នៅក្នុងសួនច្បារគែតសេម៉ាណីបាត់ទៅហើយ។

« ហើយដោយទ្រង់កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។

ព្រះយេស៊ូវទ្រង់បានទទួលបទពិសោធន៍ពីការរន្ធត់ដ៏ធំធេង នៅពេលអំពើបាបរបស់យើងត្រូវបាន ដាក់នៅលើព្រះកាយទ្រង់នៅយប់នោះ។ ទ្រង់បានកើតទុក្ខជាខ្លាំងដល់ម្ល៉េះ បានជាញើសទ្រង់ធ្លាក់ដូចជា «ដំណក់ឈាមដ៏ធំៗ» ចេញពីស្បែករបស់ទ្រង់។ ហោរាអេសាយបានប្រាប់ថា

«ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត»(អេសាយ ៥៣:៤)។

«ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់» (អេសាយ ៥៣:៦)។

យើងទាំងអស់គ្នាសុទ្ធអាចអានគម្ពីរយ៉ូហាន ៣:១៦បានលឿនណាស់!

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១...»(យ៉ូហាន ៣:១៦)។

ដើម្បីឆ្លងកាត់ការឈឺចុកចាប់ ការរងទុក្ខលំបាក និងការរន្ធត់នៅក្នុងសួនច្បារគែតសេម៉ាណី! យើងទាំងអស់ គ្នាគិតតិចតួចណាស់ពីការឈឺចុកចាប់ដ៏ព្រៃផ្សៃ ដែលព្រះយេស៊ូវបានឆ្លងកាត់ ដើម្បីផ្ទុកនូវអំពើបាបរបស់យើងនៅយប់នោះ! លោក យ៉ូសែប ហាតថ៍បានប្រាប់ថា

ខ្ញុំឃើញការរងទុក្ខរបស់ព្រះរាជបុត្រានៃព្រះ
   ទ្រង់ដង្ហក់ ស្រែកថ្ងូរ ហើយបែកញើសដូចជា
នោះជាក្ដីស្រឡាញ់របស់ព្រះដ៏វាស់ស្ទង់មិនបាន
   ព្រះយេស៊ូវអើយ ទ្រង់គួរស្រឡាញ់ណាស់ហ្ន៎
(«ការរងទុក្ខដ៏មិនអាចយល់របស់ទ្រង់» ដោយលោកយ៉ូសែប Hart, 1712-1768; តាមបទភ្លេង «វាជាពាក់កណ្ដាលអាធ្រាត្រ លើភ្នំអូលីវ»)។

«ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក» (១ពេត្រុស ១:១១)។

ជារឿយៗ ខ្ញុំគិតថា ការរងទុក្ខលំបាកមុនដំបូងជាអ្វីដែលធំបំផុតនៅក្នុងសួនច្បារគែតសេម៉ាណី នោះ។ គ្មានដៃមនុស្សណាបានប៉ះទ្រង់នៅឡើយទេ។ តែនៅពេលអំពើបាបរបស់អ្នកត្រូវបានដាក់លើទ្រង់ ស្ទើរតែភ្លាមៗ ដោយសារព្រះទ័យរបស់ព្រះវរបិតា ហើយព្រះលោហិតទ្រង់បានហូរចេញពីរន្ធញើសរបស់ ទ្រង់! លោក វីលៀម វីលៀមស៍បានប្រាប់ថា

ទំងន់ដ៏ធ្ងន់នៃការជាប់ទោសរបស់មនុស្សលោក
   ត្រូវបានផ្ទុកនៅលើព្រះអង្គសង្រ្គោះ
វេទនា ទ្រង់វេទនាណាស់ណាស់ហ្ន៎
   ដ្បិតមនុស្សបាបត្រូវរៀបជួរ
ដ្បិតមនុស្សបាបត្រូវរៀបជួរ
   («ក្ដីស្រឡាញ់ក្នុងការថ្ងូរ» ដោយលោក William Williams, 1759; តាមបទភ្លេង «ព្រះដ៏មានអំណាចអង្គុយលើបល្ល័ង្ក»)។

«ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក» (១ពេត្រុស ១:១១)។

ទីមួយ ការរងទុក្ខលំបាករបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ាណី។

២. ទីពីរ ការរងទុក្ខលំបាករបស់ទ្រង់នៃភាពបន្ទាបខ្លួន។

«ការរងទុក្ខលំបាករបស់ព្រះគ្រិស្ដ»ទើបតែបានចាប់ផ្ដើមប៉ុណ្ណោះ។ មានរឿងជាច្រើនទៀតត្រូវ កើតឡើង។ ពួកទាហានបានមកសួនច្បារគែតសេម៉ាណីទាំងកាន់ពិល។ ពួកគេបានចាប់ព្រះយេស៊ូវដោយ ចោទប្រកាន់ខុសឆ្គង។ ពួកគេបានទាញទ្រង់ទៅឯសម្ដេចសង្ឃ។

« គេក៏ស្តោះដាក់ព្រះភក្ត្រ ហើយដាល់តប់ទ្រង់ មានអ្នកខ្លះទះទ្រង់ ទាំងទូលថា ចូរទាយប្រាប់យើងចុះ ព្រះគ្រីស្ទអើយ តើអ្នកណាបានវាយឯង» (ម៉ាថាយ ២៦:៦៧-៦៨)។

«អ្នកខ្លះចាប់តាំងស្តោះដាក់ទ្រង់ ក៏ខ្ទប់ព្រះភក្ត្រ ហើយវាយទ្រង់ រួចទូលប្រាប់ថា ចូរទាយចុះ ឯពួកអាជ្ញា ក៏ទះទ្រង់ដែរ»(ម៉ាកុស ១៤:៦៥)។

លោក យ៉ូសែប ហាតថ៍បានប្រាប់

ខ្ញុំឃើញព្រះយេស៊ូវអត់ធ្មត់យ៉ាងណាហ្ន៎
   ទ្រង់ត្រូវគេចំអកនៅកន្លែងដ៏អាក្រកក់
មនុស្សបាបបានចងព្រះហស្ដដ៏មានអំណាច
   ហើយបានស្ដោះទឹកមាត់លើព្រះភ័ក្រ្ដរបស់ព្រះ
(«បំណងព្រះទ័យរបស់ទ្រង់» ដោយលោកយ៉ូសែប Hart, 1712-1768; តាមបទភ្លេង «វាជាពាក់កណ្ដាលអាធ្រាត្រលើភ្នំអូលីវ»)។

«ចំណែកពួកទាហាន ក៏នាំទ្រង់ទៅឯទីធ្លា ជាទីកាត់ក្តី រួចគេហៅពួកកងទាហានទាំងអស់ ឲ្យមូលគ្នាមក ក៏យកអាវពណ៌ស្វាយបំពាក់ទ្រង់ ហើយក្រងភួងបន្លាបំពាក់លើព្រះសិរ រួចចាប់តាំងសំពះទូលទ្រង់ថា ថ្វាយបង្គំស្តេចសាសន៍យូដា គេក៏យកដើមត្រែងវាយព្រះសិរ ស្តោះដាក់ទ្រង់ ហើយលុតជង្គង់ថ្វាយបង្គំទ្រង់ផង»(ម៉ាកុស ១៥:១៦)។

តាមរយៈហោរាអេសាយ ព្រះយេស៊ូវបានមានបន្ទូលថា

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ ហើយថ្ពាល់ខ្ញុំទៅឲ្យពួកដែលបោចពុកចង្កា ខ្ញុំមិនបានគេចមុខពីសេចក្តីអាម៉ាស់ខ្មាស ឬពីការស្តោះទឹកមាត់ទេ»(អេសាយ ៥០:៦)។

ហោរាមីកាបានប្រាប់ថា

« អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក»(មីកា ៥:១)។

«នោះពួកទាហានរបស់លោកចៅហ្វាយ គេក៏នាំព្រះយេស៊ូវទៅក្នុងសាលា រួចប្រមូលក្រុមទាហានទាំងអស់មកទាស់នឹងទ្រង់ គេដោះព្រះពស្ត្រទ្រង់ចេញ ហើយយកអាវក្រហមមកបំពាក់វិញ ក៏ក្រងភួងបន្លាបំពាក់លើព្រះសិរទ្រង់ ហើយយកដើមត្រែងដាក់នៅព្រះហស្តស្តាំ រួចគេលុតជង្គង់នៅចំពោះទ្រង់ ទាំងពោលចំអកថា ថ្វាយបង្គំស្តេចសាសន៍យូដា គេស្តោះដាក់ទ្រង់ ក៏យកដើមត្រែងនោះវាយព្រះសិរផង»(ម៉ាថាយ ២៧:២៧-៣០)។

ទ្រង់គ្មានមកុដធ្វើពីមាស ឬប្រាក់ឡើយ
   ទ្រង់គ្មានក្បាំងដើម្បីទប់ឡើយ
តែឈាមបានហូរលើថ្ងាសទ្រង់ ហើយទ្រង់បានទ្រាំទ្រយ៉ាងខ្លាំងក្រៃ
   មនុស្សមានបាបបានបំពាក់មកុដនៅលើព្រះសិរទ្រង់
ឈើឆ្កាងដ៏គួរស្បើមបានក្លាយជាបល្ល័ង្ករបស់ទ្រង់
   រាជនគរទ្រង់បាននៅក្នុងព្រះទ័យតែ១គត់
ទ្រង់បានសរសេរក្ដីស្រឡាញ់ទ្រង់ដោយឈាម
   ហើយគេដាក់មកុដបន្លានៅលើព្រះសិរទ្រង់
(«មកុដបន្លា» ដោយលោក Ira F. Stanphill, 1914-1993)។

«ខណៈនោះ លោកពីឡាត់នាំយកព្រះយេស៊ូវទៅវាយនឹងរំពាត់» (យ៉ូហាន ១៩:១)។

តាមរយៈហោរាយអេសាយ ព្រះយេស៊ូវបានមានបន្ទូលថា

« ខ្ញុំបានប្រគល់ខ្នងទៅឲ្យពួកអ្នកដែលវាយ»(អេសាយ ៥០:៦)។

ពួកគេបានវាយខ្នងទ្រង់ដោយឃើញស្នាមយ៉ាងអាក្រក់។ វាមើលទៅអាក្រក់ខ្លាំងណាស់។ មាន មនុស្សជាច្រើននាក់បានស្លាប់ដោយសារការវាយដូចនោះ។ អ្នកអាចឃើញឆ្អឹងជំងីរបស់ទ្រង់។ ពួកគេបានវះ ខ្នងទ្រង់ដល់ឆ្អឹង។

ដោយបន្លាព្រះកាយទ្រង់ត្រូវហូរឈាមជោក
   ឈាមទ្រង់បានហូរនៅគ្រប់ជ្រុងជ្រោយទាំងអស់
ខ្នងទ្រង់ត្រូវវាយនឹងរំពាត់ដោយឃោរឃៅ
   តែការវាយនឹងរំពាត់ដែលមុតជាងគឺជាព្រះទ័យទ្រង់
(«បំណងព្រះទ័យរបស់ទ្រង់»» ដោយលោកយ៉ូសែប Hart, 1712-1768; តាមបទភ្លេង «វាជាពាក់កណ្ដាលអាធ្រាត្រលើភ្នំអូលីវ»)។

«ព្រះគ្រីស្ទត្រូវរងទុក្ខលំបាក» (១ពេត្រុស ១:១១)។

ទីមួយ ការរងទុក្ខលំបាករបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ាណី។ ទីពីរ ការរងទុក្ខរបស់ទ្រង់នៃភាពបន្ទាបខ្លួន។

៣. ទីបី ការរងទុក្ខរបស់ទ្រង់នៅលើឈើឆ្កាង។

បន្ទាប់ពីទ្រង់បានចេញញើសដូចជាដំណក់ឈាមធំៗនៅក្នុងសួនច្បារគែតសេម៉ាណី ព្រះយេស៊ូវ ត្រូវបានគេវាយចំព្រះភ័ក្រ្ដទ្រង់។ ក្រោយមកទ្រង់ត្រូវបានគេវាយនឹងរំពាត់ រហូតដល់សាច់ខ្នងរបស់ទ្រង់ មានស្នាមជាបន្ទះៗ។ បន្ទាប់មកគេបានបំពាក់ភួងបន្លារនៅលើព្រះសិរទ្រង់យ៉ាងព្រៃផ្សៃ ហើយបណ្ដាលឲ្យ ព្រះលោហិតធ្លាក់ចូលក្នុងព្រះនេត្ររបស់ទ្រង់។

ទ្រង់បានសុគតពាក់កណ្ដាលរួចហើយ នៅពេលគេនាំទ្រង់ទៅឆ្កាង

«ព្រះយេស៊ូវទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល...គេក៏ឆ្កាងទ្រង់នៅទីនោះ»(យ៉ូហាន ១៩: ១៧-១៨)។

គេបានដុំដែកគោលធំៗនៅចំព្រះហស្ដ និងព្រះបាទរបសទ្រង់ជាប់លើឈើឆ្កាង។ គេបានលើឈើ ឆ្កាងឡើង ហើយទ្រង់បានព្យួរនៅទីនោះដោយឈឺចុកចាប់ ហើយរងទុក្ខវេទនា។ លោកយ៉ូសែប ហាតថ៍ បានប្រាប់ថា

ទ្រង់ត្រូវបានគេដុំដែកគោលលើឈើឆ្កាងដែលត្រូវបណ្ដាសារ
វាបង្ហាញពីការសុគត និងសា្ថនសួគ៌នៅខាងលើ
ទ្រង់ត្រូវរងរបួស ទាំងហូរព្រះលោហិត
វាជាការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ទុក្ខសោកមួយ

មើលការស្រែកនោះគួរឲ្យភ័យខ្លាច ហើយរន្ធត់
វាបានដល់ពួកទេវតា កាលពួកគេឃើញ
មិត្ដសំឡាញ់ទ្រង់បានចោលទ្រង់នៅពេលយប់
ឥឡូវនេះ ព្រះវរបិតារបស់ទ្រង់ក៏ចោលទ្រង់ដែរ!
(«បំណងព្រះទ័យរបស់ទ្រង់»ដោយលោកយ៉ូសែប Hart, 1712-1768; តាមបទភ្លេង «វាជាពាក់កណ្ដាលអាធ្រាត្រលើភ្នំអូលីវ»)។

«នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ»(ម៉ាថាយ ២៧:៤៦)។

នៅត្រង់ចំនុចនេះ គំនិតរបស់យើងមិនអាចគិតយល់បានឡើយ។ លោកលូសើរបានប្រាប់ គ្មានពាក្យសំដី ណា ដែលមនុស្សលោកអាចពន្យល់ត្រង់ចំនុចនេះបាន។ ចំនុចដែលយើងមិនអាចយល់ទាំងស្រុងបានគឺ ព្រះវរបិតាបានបែរចេញពីព្រះរាជបុត្រា និងព្រះយេស៊ូវបានសុគត ដើម្បីសងថ្លៃអំពើបាបរបស់យើងតែមួយ គត់!

«ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ ...» (១ពេត្រុស ៣:១៨)។

«តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ ឯការវាយផ្ចាលដែលនាំឲ្យយើងបានជាមេត្រី នោះបានធ្លាក់ទៅលើទ្រង់ ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់»(អេសាយ ៥៣:៥)។

នោះគឺជាគោលលទ្ធិដ៏រុងរឿងនៃការទទួលទណ្ឌកម្មជំនួស។ ព្រះគ្រិស្ដបានសុគតលើឈើឆ្កាង ដើម្បីទទួល ទណ្ឌកម្មជំនួសអំពើបាបរបស់យើង។ ទ្រង់បានសុគតជំនួសអ្នក ហើយដើម្បីសងថ្លៃលោះអំពើបាបរបស់ អ្នក! ព្រះគម្ពីរប្រាប់ថា

« ព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ» (១កូរិនថូស១៥:៣)។

មនុស្សដ៏ទូរទុក្ខ ព្រះនាមអីហ្ន៎
   បុត្រានៃព្រះដែលបានយាងចុះមក
ទ្រង់មកប្រោសលោះមនុស្សមានបាប
   ហាលេលូយ៉ា ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!
ទ្រង់ទ្រាំរងការអាម៉ាស់ ហើយការចំអកពីមនុស្ស
   ទ្រង់ត្រូវគេកាត់ទោសនៅកន្លែងរបស់ខ្ញុំ
ខ្ញុំបានអត់ដោយសារព្រះលោហិតទ្រង់
   ហាលេលូយ៉ា ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!

ចូរលើកទ្រង់ឡើង ទ្រង់បានសុគត
   ទាំងស្រែកថា ការស្រេចហើយ
ឥឡូវនេះទ្រង់ត្រូវតម្កើងនៅស្ថានសួគ៌
   ហាលេលូយ៉ា ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!
(« ហាលេលូយ៉ា ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ!»ដោយលោក Philip P. Bliss, 1838-1876)។

តើអ្នកចង់បានសង្រ្គោះពីការជាប់ទោស និងទោសនៃអំពើបាបរបស់អ្នកដែរឬទេ? ដ្បិតអ្នកត្រូវតែ មករកព្រះយេស៊ូវដោយជឿលើទ្រង់ដោយសាមញ្ញ។ ឥឡូវនេះចូរមករកទ្រង់ ដែលទ្រង់គង់នៅខាងស្ដាំដៃ ព្រះវរបិតានៅស្ថានសួគ៌។ ខ្ញុំសូមអង្វរអ្នកដោយអស់ពីចិត្ដ និងអស់ពីព្រលឹងរបស់ខ្ញុំ ចូរមករកព្រះយេស៊ូវ ឥឡូវនេះចុះ! ចូរសម្រាកលើទ្រង់ទៅ ចូរជឿជាក់លើទ្រង់ទៅ។ ទ្រង់នឹងសំអាតអំពើបាបទាំងអស់របស់អ្នក ចេញ។ ទ្រង់នឹងកត់ឈ្មោះអ្នក ទ្រង់នឹងសង្រ្គោះព្រលឹងអ្នកនៅអស់កល្បជានិច្ច ដូចផែនដីដែលមិនចេះចប់ ចេះហើយ! អ្នក បាទ អ្នក! អ្នកអាចបានសង្រ្គោះពីទោសនៃអំពើបាបរបស់អ្នកដោយសារ «ការរងទុក្ខ លំបាករបស់ព្រះគ្រិស្ដ»(១ពេត្រុស ១:១១)។ ចូរមករកព្រះយេស៊ូវទៅ។ ទ្រង់នឹងសំអាតអំពើបាបរបស់អ្នក ហើយជួយសង្រ្គោះព្រលឹងរបស់អ្នក។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកAbel Prudhomme៖ អេសាយ ៥៣:១-៦) ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith ៖
«មកុដបន្លា» (ដោយលោក Ira F. Stanphill, 1914-1993) / «ក្ដីស្រឡាញ់ក្នុងការថ្ងូរ»ដោយលោក William Williams, 1759) ។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការរងទុក្ខលំបាករបស់ព្រះគ្រិស្ដ

THE SUFFERINGS OF CHRIST

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ឯពួកហោរា ជាអ្នកបានទាយពីព្រះគុណ ដែលផ្តល់មកអ្នករាល់គ្នា គេបានស៊ើបសួរ ហើយខំរកឲ្យដឹងពីសេចក្តីសង្គ្រោះនោះ ទាំងស្វែងរកឲ្យដឹងពេលវេលាណា ឬគ្រាយ៉ាងណា ដែលព្រះវិញ្ញាណនៃព្រះគ្រីស្ទដ៏សណ្ឋិតក្នុងគេ ទ្រង់ចង្អុលបង្ហាញ ក្នុងកាលដែលទ្រង់ធ្វើបន្ទាល់ជាមុន អំពីព្រះគ្រីស្ទត្រូវរងទុក្ខលំបាក ហើយពីសិរីល្អទាំងប៉ុន្មាន ដែលត្រូវមកតាមក្រោយ» (១ពេត្រុស ១:១០-១១)។

១. ទីមួយ ការរងទុក្ខលំបាករបស់ទ្រង់នៅក្នុងសួនច្បារគែតសេម៉ាណី។ ម៉ាថាយ ២៦:៣៦; ១ពេត្រុស ២:២៤; ម៉ាថាយ ២៦:៣៨, ៣៩; លូកា ២២:៤៤; អេសាយ ៥៣:៤, ៦;
យ៉ូហាន ៣:១៦។

២. ទីពីរ ការរងទុក្ខលំបាករបស់ទ្រង់នៃភាពបន្ទាបខ្លួន។ ម៉ាថាយ ២៦:៦៧-៦៨; ម៉ាកុស ១៤:៦៥; ម៉ាកុស ១៥:១៦-១៩; អេសាយ ៥០:៦; មីកា ៥:១; ម៉ាថាយ ២៧:២៧-៣០; យ៉ូហាន ១៩:១។

៣. ទីបី ការរងទុក្ខរបស់ទ្រង់នៅលើឈើឆ្កាង។ យ៉ូហាន ១៩:១៧-១៨; ម៉ាថាយ ២៧:៤៦;
១ពេត្រុស ៣:១៨; អេសាយ ៥៣:៥; ១កូរិនថូស ១៥:៣។