Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះគ្រិស្ដដែលត្រូវបានព្រះវរបិតាចោល

THE GOD-FORSAKEN CHRIST!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ២៤ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 24, 2016

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។


តាមធម្មតា នៅពេលខ្ញុំអធិប្បាយនៅថ្ងៃអាទិត្យពេលព្រឹក ខ្ញុំបង្រៀនទៅកាន់មនុស្សវ័យក្មេង។ ខ្ញុំធ្វើ ដូចនេះ ដោយសារតែនៅថ្ងៃអាទិត្យពេលព្រឹកតែងតែមានមនុស្សវ័យក្មេងជាច្រើន ដែលមិនធ្លាប់ឮដំណឹងល្អ ច្បាស់លាស់។ យើងបានចេញទៅឯផ្សារទំនើប និងតាមមហាវិទ្យាល័យ ថែមទាំងកន្លែងផ្សេងៗទៀត ដែល មនុស្សវ័យក្មេងប្រជុំជនគ្នា ហើយយើងបានអញ្ជើញអ្នកមកក្រុមជំនុំ។ អ្នកក៏បានមក ហើយខ្ញុំអរគុណដែល អ្នកបានមក។ អរគុណសម្រាប់វត្ដមានរបស់អ្នក។

ប៉ុន្ដែ មានមូលហេតុមួយទៀតដែលខ្ញុំបង្រៀនទៅកាន់មនុស្សវ័យក្មេងជារៀងរាល់ថ្ងៃអាទិត្យពេលព្រឹក។ មូលហេតុទី២គឺថា ដោយសារតែមនុស្សវ័យក្មេងដែលមានអាយុក្រោម៣០ឆ្នាំ គេស្រួលទទួលសេច ក្ដីសង្រ្គោះជាជាងមនុស្សចាស់។ គ្រប់ការសិក្សា និងការស្ទង់មតិទាំងឡើយដែលខ្ញុំបានអានប្រាប់យើងដូច នោះ។ ហើយបទពិសោធន៍របស់ខ្ញុំផ្ទាល់បង្ហាញថា វាជាការពិត។ បើសិនជាមនុស្សម្នាក់នឹងបានសង្រ្គោះ ជាធម្មតា វាកើតឡើងនៅចន្លោះអាយុ១៦ឆ្នាំទៅ២៥ឆ្នាំ។ ខ្ញុំដឹងថា មានអ្នកខ្លះបានសង្រ្គោះនៅអាយុចាស់ ប៉ុន្ដែមិនសូវមានច្រើននោះទេ។

តើយើងអាចពន្យល់ពីការតាមរបៀបណា? ការពន្យល់មួយគឺថា មនុស្សវ័យក្មេងត្រឹមតែចាប់ផ្ដើម យល់ដឹងថា ឆាកជីវិតគឺពិបាក។ អ្នកនឹងចាប់ផ្ដើមយល់ដឹងថា អ្នកមិនរស់នៅអមតះនោះទេ អ្នកនឹងត្រូវស្លាប់។ ហើយអ្នកនឹងចាប់ផ្ដើមឃើញថា ពិភពលោកគួរឲ្យខ្លាច ហើយជារឿយជាកន្លែងដ៏ឯកកោ។ អ្នកមិន អាចគ្របបាំងភាពភ័យខ្លាចរបស់អ្នកដោយសារសកម្មភាពដែលវក់ និងការបំភ្លេចទុក្ខផ្សេងៗបានឡើយ។

មនុស្សវ័យក្មេងត្រឹមតែចាប់ផ្ដើមឆាកជីវិតដូចជាមនុស្សពេញវ័យម្នាក់ ហើយបងប្អូនជាច្រើនកំពុង សួរសំណួរខ្លួនឯងថា «តើខ្ញុំអាចរស់នៅក្នុងលោកីយ៍ដ៏ត្រជាក់ គ្មានសេចក្ដីស្រឡាញ់ ហើយឯកកោយ៉ាង ដូចម្ដេចបាន?» ដូច្នេះហើយ ខ្ញុំនឹងបង្រៀនម្ដងហើយម្ដងទៀតពីផ្ទៃរឿងនៃភាពឯកកោ។ អូ ខ្ញុំយល់យ៉ាង ច្បាស់ថា ផ្ទៃរឿងនៃភាពឯកកោមិនទាក់ទាញមនុស្សវ័យក្មេងទាំងអស់ នោះទេ។ ខ្ញុំដឹងថា បងប្អូនជាច្រើន នាក់បានរៀនរួចមកហើយ ពីរបៀបដើម្បីប្រើល្បិចផ្សេងៗដោយធ្វើសកម្មភាពដែលវក់ និងការចង់បំភ្លេចទុក្ខដោយមានបំណងមិនចង់គិតពីភាពឯកកោ។ ហើយខ្ញុំដឹងថា អ្នកណាដែលបានរៀនពីល្បិចទាំងនោះ គេនឹងមិនយកចិត្ដទុកដាក់សេចក្ដីអធិប្បាយរបស់ខ្ញុំឡើយ។ តែខ្ញុំក៏ដឹងផងដែរថា មានក្មេងប្រុសដ៏ស្ងាត់ស្ងៀម ម្នាក់ និងក្មេងស្រីដែលចេះគិតម្នាក់នៅក្រុមជំនុំនេះ គេនឹងទៅផ្ទះវិញ ហើយនិយាយថា «បុរសចាស់ម្នាក់ នោះបាននិយាយដាក់ខ្ញុំនៅថ្ងៃនេះ។ ខ្ញុំត្រូវតែត្រលប់ទៅវិញ ហើយស្ដាប់គាត់អធិប្បាយម្ដងទៀត»។

ហើយនៅព្រឹក ខ្ញុំនិយាយទៅកាន់បុរស ឬស្រ្ដីវ័យក្មេងណាដែលចេះគិត។ ផ្ទៃរឿងរបស់ខ្ញុំគឺជា ភាពឯកកោ (ភាពឯកកោដ៏ត្រជាក់ លំបាក គួរឲ្យភ័យខ្លាច ហើយគួរឲ្យឈឺចិត្ដ)។ វាមិនដែលមានការបើក សំដែងណាដែលប្រសើរ ហើយឃើញច្បាស់ពេញទី ជាជាងកាលដែលព្រះយេស៊ូវគ្រិស្ដបានស្រែកពីលើឈើ ឆ្កាង

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។

ចូរគិតស្រមៃពីទ្រង់នៅក្នុងខួរក្បាលរបស់អ្នក។ ពួកគេបានចាប់ទ្រង់ នៅខណៈពេលដែលទ្រង់ កំពុងតែអធិស្ឋានតែម្នាក់ឯងនៅក្នុងសួនច្បារគេតសេម៉ាណី។ ពួកគេបានដុះព្រះពស្រ្ដទ្រង់ ហើយបានវាយ ទ្រង់ជិតស្លាប់។ ពួកគេបានបំពាក់ភួងបន្លារនៅលើព្រះសិររបស់ទ្រង់។ ពួកគេបានសើចចំអកដាក់ទ្រង់ កាល ទ្រង់បានទាញឈើឆ្កាងនៅតាមដងផ្លូវ។ ពួកគេបានដុំដែកគោលព្រះហស្ដ និងព្រះបាទរបស់ទ្រង់។ ពួកគេ បានលើកឈើឆ្កាងឡើង។ កាលពួកគេបានស្រែកចំអកដាក់ទ្រង់ ព្រះកាយរបស់ទ្រង់បានព្យួរលើឈើឆ្កាងនោះ។ នៅចុងបញ្ចប់ ទ្រង់បានបន្លឺជាសំឡេងខ្លាំងថា

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។

ដើម្បីយល់ពីសារសំខាន់នៃការបន្លឺសំឡេងខ្លាំងនោះ យើងត្រូវតែឆ្លើយនូវសំណួរ២។

១. ទីមួយ តើមនុស្សដ៏ជាព្រះយេស៊ូវនេះជានរណា?

ទ្រង់មិនមែនជាមនុស្សលោកធម្មតានោះទេ។ ព្រះគម្ពីរប្រាប់ថា ព្រះ «បានប្រទានព្រះរាជបុត្រា ទ្រង់តែ១»(យ៉ូហាន ៣:១៦)។ បុរសដែលបន្លឺសំឡេងជាខ្លាំងនេះជាព្រះរាជបុត្រាទ្រង់តែ១។ ម្យ៉ាងទៀត ទ្រង់មានបន្ទូលពី

« សិរីល្អដែលទូលបង្គំមានជាមួយនឹងទ្រង់ {ព្រះវរបិតា} ក្នុងកាលដែលលោកីយ៍មិនទាន់បានកើតនៅឡើយ»(យ៉ូហាន ១៧:៥)។

បុរសដែលបានបន្លឺសំឡេងជាខ្លាំងពីលើឈើឆ្កាងជាព្រះយេស៊ូវគ្រិស្ដ ដ៏ជាបុគ្គលទី២នៃព្រះត្រីឯកដ៏នៅអស់ កល្បជានិច្ច។ ដូច្នេះហើយ ទ្រង់បានសហការជាមួយព្រះវរបិតា ដ្បិតទ្រង់មានបន្ទូលថា

«ខ្ញុំហើយ និងព្រះវរបិតា គឺតែ១ព្រះអង្គទេ» (យ៉ូហាន ១០:៣០)។

ការសហការរបស់ព្រះវរបិតាជាមួយព្រះយេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រានៅអស់កល្បជានិច្ច ចាប់តាំងពីអតីតកាលរហូតដល់អស់កល្បជានិច្ច។ ទ្រង់គឺជាព្រះបន្ទូលនៃព្រះ។

« កាលដើមដំបូងមានព្រះបន្ទូល ព្រះបន្ទូលក៏គង់នៅជាមួយនឹងព្រះ ហើយព្រះបន្ទូលនោះឯងជាព្រះ ទ្រង់គង់នៅជាមួយនឹងព្រះ តាំងអំពីដើមមក គ្រប់របស់ទាំងអស់បានកើតមកដោយសារទ្រង់ ហើយក្នុងបណ្តារបស់ដែលបានបង្កើតមកទាំងប៉ុន្មាន នោះគ្មានអ្វីណាមួយកើតមកក្រៅពីទ្រង់ឡើយ» (យ៉ូហាន ១:១-៣)។

«ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា»(យ៉ូហាន ១:១៤)។

ព្រះយេស៊ូវបានយាងចុះពីស្ថានសួគ៌មក។ ព្រះយេស៊ូវដ៏ជាបុគ្គលទី២នៃព្រះត្រីឯកបានរស់នៅលើ ផែនដីនេះ។ ប៉ុន្ដែ ទ្រង់នៅតែសហការជាមួយព្រះវរបិតាទាំងស្រុងចំពោះព្រះជន្មរបស់ទ្រង់នៅលើផែនដី នេះ។ សូម្បីតែនៅក្នុងសួនច្បារគេសេម៉ាណីដ៏ងងឹតក៏ដោយ កាលពួកសិស្សបានដេកលក់ ព្រះយេស៊ូវបាន អធិស្ឋាន ហើយបានប្រកបជាមួយព្រះវរបិតារបស់ទ្រង់។ សូម្បីតែនៅពេលដែលទ្រង់ត្រូវបានគេចាប់ ហើយ ចោទប្រកាន់ក៏ដោយ ព្រះវរបិតាបានជិតស្និតជាមួយទ្រង់។ ហើយកាលពួកគេបានវាយទ្រង់ ថែមទាំងបាន ឆ្កាងទ្រង់ ទ្រង់នៅតែអាចបែរទៅរកព្រះវរបិតា ហើយអធិស្ឋាន

« ឱព្រះវរបិតាអើយ សូមអត់ទោសដល់អ្នកទាំងនេះផង ដ្បិតគេមិនដឹងជាគេធ្វើអ្វីទេ»(លូកា ២៣:៣៤)។

តែឥឡូវនេះអ្វីទាំងអស់បានងងឹតសូន្យឈឹង។

«តាំងពីថ្ងៃទ្រង់ ដរាបដល់ម៉ោង៣រសៀល នោះមានងងឹតដាប គ្របពេញលើផែនដី ប្រហែលជាម៉ោង៣ នោះព្រះយេស៊ូវទ្រង់បន្លឺឡើងជាសំឡេងខ្លាំងថា អេលីៗល៉ាម៉ាសាបាច់ថានី គឺស្រាយថា ឱព្រះអង្គៗនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ»(ម៉ាថាយ ២៧:៤៥-៤៦)។

នៅម៉ោងដ៏អាក្រក់នោះ ផែនដីបានគ្របដោយងងឹតដាប វាជានិមិត្ដរូបពីសេចក្ដីងងឹតដែលបានបំបែកព្រះរាជបុត្រាពីព្រះវរបិតាជាលើកដំបូងបង្អស់ ។ កាលពីមុនព្រះរាជបុត្រាមិនដែលត្រូវបែកចេញពីព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ឡើយ តែឥឡូវនេះទ្រង់បានបែកចេញ។ ហើយនៅវេលាម៉ោងដ៏ងងឹតនោះ ទ្រង់បាន បន្លឺសំឡេងជាខ្លាំងថា

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។

តើបុរសនេះគឺជានរណា? ទ្រង់គឺជាព្រះយេស៊ូវ ដ៏ជាព្រះរាបុត្រាទ្រង់តែ១ដែលនៅអស់កល្បជានិច្ច ហើយ ជាលើកដំបូងបង្អស់ ដែលទ្រង់បានបែកចេញទាំងស្រុងពីព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ក្នុងរយៈអស់ កល្បជានិច្ច។

២. ទីពីរ ហេតុអ្វីបានជាទ្រង់បន្លឺសំឡេងជាខ្លាំង?

ខ្ញុំពិបាកណាស់ ដើម្បីពន្យល់ត្រង់ចំណុចនេះក្នុងរបៀបសាមញ្ញទៅកាន់អ្នករាល់គ្នា។ កុំឆ្ងល់ឡើយ ព្រះបន្ទូលរបស់ព្រះគ្រិស្ដទាំងនោះមិនអាចពន្យល់បានឡើយ។ លោកស្ពឺជិនបានប្រាប់ពីភាពលំបាកដូចគ្នា ដែរ។ គាត់បានប្រសាសន៍ថា គ្មានអ្នកណាម្នាក់អាចយល់ទាំងស្រុងពីព្រះបន្ទូលទាំងនេះបានឡើយ។ លោក ស្ពឺជិនបានប្រសាសន៍ថា

លោកម៉ាទីន លូសើរ ដែលជាអ្នកដឹកនាំនៃការកែប្រែជំនឿដ៏ល្បីល្បាញបាន អង្គុយចុះ ដើម្បីសិក្សាពិចារណាពីអត្ថបទគម្ពីរនេះ។ ពីមួយម៉ោងទៅមួយ ម៉ោងៗមនុស្សដែលស្រឡាញ់ដ៏អស្ចារ្យម្នាក់នោះបាននៅតែអង្គុយចុះ ហើយមនុស្សដែលរង់ចាំគាត់ គេបានចេញចូលចេញចូលក្នុងបន្ទប់ ហើយគាត់បានវក់នឹងការសញ្ជឹងគិតមែនទែន ដែលនាំឲ្យមនុស្សស្ទើរតែគិតថា គាត់បានស្លាប់បាត់ហើយ។ គាត់មិនបានកំរើកដៃជើង ថែមទាំងមិនបានញាំ ឬ ផឹកអ្វីសោះ ប៉ុន្ដែគាត់បានអង្គុយចុះទាំងបើកភ្នែកធំៗ ដូចជាមនុស្សដែល បាត់បង់ស្មារតី ដើម្បីគិតពីព្រះបន្ទូលដ៏អស្ចារ្យទាំងនេះ «ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» ហើយបន្ទាប់ពីរយៈ ពេលច្រើនម៉ោងក្រោយមក គាត់ហាក់ដូចជាបានបាត់បង់អ្វីៗទាំងអស់ដែល នៅជុំវិញគាត់ គាត់បានងើបពីកៅអ៊ីរបស់គាត់ ហើយមានមនុស្សម្នាក់បាន លឺគាត់និយាយថា «ព្រះបានចោលព្រះ! នៅត្រង់ចំនុចនេះជ្រៅខ្លាំងណាស់ គ្មានមនុស្សណាម្នាក់ដែលអាចយល់ពីការនោះ»។ ដូច្នេះហើយ គាត់បានបន្ដធ្វើតាមធម្មតាវិញ។ ទោះបីជាការនោះពិបាកណាស់ ដើម្បីពន្យល់ឲ្យត្រឹមត្រូវក្ដី តែខ្ញុំមិនអស្ចារ្យទេដែលថា អត្ថបទគម្ពីររបស់យើងបានបង្ហាញឲ្យ លោកលូសើរមើលឃើញពីពន្លឺនោះ។ វាបានប្រាប់ថា លោកលូសើរបាន មើលទៅដូចជាមនុស្សម្នាក់ដែលគិតជ្រៅ ហើយងើបឡើងវិញទៅឯពន្លឺ។ ខ្ញុំ ធា្លប់មានអារម្មណ៍ដូចជាមនុស្សម្នាក់ដែលមិនគិតពីនោះ ប៉ុន្ដែដូចជាមនុស្ស ដែលគិតពីផ្លូវមួយ ហើយភ្ញាក់ខ្លួនថា គាត់បានឆ្លងផុតពីសេចក្ដីងងឹត ប៉ុន្ដែ តើអ្នកណាដែលមិនហ៊ានទទួលយកការស្រែកឡើងដូចនេះ { «ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?»} នោះជាចំណុតដ៏ ជ្រៅខ្លាំងណាស់ គ្មានមនុស្សណាម្នាក់ដែលអាចយល់ពីការនោះ»។ ដូច្នេះ ខ្ញុំនឹងមិនព្យាយាមពន្យល់ពីចំណុចនេះឡើយ(C. H. Spurgeon, “The Saddest Cry From the Cross,” The Metropolitan Tabernacle Pulpit, Pilgrim Publications, 1977, volume XLVIII, pp. 517-518)។

ខ្ញុំយល់ស្របជាមួយលោកលូសើរ និងលោកស្ពឺជិនត្រង់ចំនុចនោះ ដ្បិតយើងមិនអាចយល់ទាំង ស្រុងបានទេ ពីរបៀបដែលព្រះវរបិតាអាច «ចោល» ព្រះរាជបុត្រាដ៏ជាព្រះ។ ខ្ញុំនឹងមិនព្យាយាមពន្យល់នូវត្រង់ចំនុចនេះទេ ប៉ុន្ដែខ្ញុំនឹងប្រាប់ពីគោលគំនិតសាមញ្ញមួយចំនួនអំពីខគម្ពីរនេះ។

នៅត្រង់ចំនុចនេះ ព្រះគ្រិស្ដកំពុងមានបន្ទូលដូចជាមនុស្សលោក។ ទ្រង់ជាព្រះ១រយភាគរយ តែ ទ្រង់ក៏ជាមនុស្ស១រយភាគដែរ។ នេះគឺជាមនុស្សទេវសម្ពន្ធភាព(ទ្រង់ជាព្រះផង ហើយជាមនុស្សផង)។ តែ នៅកន្លែងនេះ ទ្រង់មានបន្ទូលដូចជាមនុស្ស។ មានតែមនុស្សពិតប្រាកដម្នាក់ដែលអាចនិយាយថា ទ្រង់ត្រូវ បានព្រះវរបិតារបស់ទ្រង់ចោល។

ព្រះវរបិតាបានចោលព្រះគ្រិស្ដ ដោយសារតែយើងសមនឹងត្រូវឲ្យព្រះវរបិតាចោល។ នៅលើឈើ ឆ្កាងនោះហើយដែលព្រះគ្រិស្ដបានទទួលជំនួសកន្លែង របស់យើង ថែមទាំងបានរងទុក្ខសម្រាប់អំពើបាបរបស់យើង

« ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត» (អេសាយ ៥៣:៤)។

ដោយសារអំពើបាបរបស់ជីដូនជីតាយើងបានឆ្លងមកដល់យើងរាល់គ្នា នោះយើងបានកើតមក ហើយធំ ឡើងដោយបានដាច់ពីព្រះ ទ្រង់បានចោលយើង ហើយយើងរស់នៅក្នុងភាពឯកកោទាំងត្រូវកាច់ផ្ដាច់ពីព្រះ ដោយសារតែនិស្ស័យអំពើបាបរបស់យើង និងអំពើបាបរបស់យើងជាពិត។

«គំនិតគេត្រូវបង្អាប់ ហើយគេដាច់ចេញពីព្រះជន្មព្រះ ដោយសារសេចក្តីខ្លៅល្ងង់ក្នុងខ្លួនគេ ព្រោះចិត្តគេរឹងទទឹង»(អេភេសូរ ៤:១៨)។

តើអ្នកធ្លាប់គិតថា ត្រូវតែមានព្រះដែរឬទេ? តើអ្នកធ្លាប់ឆ្ងល់ថា ហេតុអ្វីបានជាអ្នកមិនច្បាស់ពីព្រះ សោះ? នេះគឺជាចម្លើយចេញមកពីព្រះគម្ពីរ។ អ្នកមិនច្បាស់ពីព្រះដោយសារតែគំនិតខាងឯវិញ្ញាណរបស់ អ្នកត្រូវបាន «បង្អាប់» ព្រោះ «ចិត្ដរឹងទទឹង» នៃចិត្ដរបស់អ្នក។ នោះគឺជាមូលហេតុដែលអ្នកត្រូវបាន «ដាច់ចេញពីព្រះជន្មព្រះ»។ បច្ចុប្បន្នកាលបរិបូរចំពោះកិរិយាស័ព្ទតាមភាសាក្រេកបានសង្កត់ធ្ងន់លើសភាពដែលកំពុងបន្ដ។ វាមិនមានន័យថា មានពេលមួយដែលអ្នកបានស្គាល់ព្រះនោះទេ។ វាមានន័យថា អ្នកមិន ដែលស្គាល់ទ្រង់ឡើយ ហើយអ្នកនៅតែមិនស្គាល់ទ្រង់។ អ្នកនៅតែបន្ដដាច់ចេញពីព្រះ ហើយបន្ដកាត់ផ្ដាច់ពីព្រះ «ដោយសារតែចិត្ដរឹងទទឹងនៃចិត្ដ{របស់អ្នក}»(cf. Dr. Fritz Rienecker, A Linguistic Key to the Greek New Testament, Zondervan, 1980, p. 533)។

ព្រះយេស៊ូវគ្រិស្ដបានសុគតនៅលើឈើឆ្កាង ដើម្បីនាំឲ្យអ្នកបានរួបរួមជាមួយព្រះវរបិតា។

«ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ» (១ពេត្រុស ៣:១៨)។

ព្រះគ្រិស្ដបានសុគតនៅលើឈើឆ្កាងដើម្បី «នាំយើងរាល់គ្នាទៅដល់ព្រះ» ដើម្បីដោះយកការដាច់ចេញរបស់ យើង ដោយសារនិស្ស័យអំពើបាប និងអំពើបាបជាពិតរបស់យើង ហើយនាំយើងឲ្យបានរួបរួមព្រះព្រះ។ ដើម្បីធ្វើការនោះបាន ព្រះគ្រិស្ដត្រូវតែទ្រាំទ្ររងអស់ទាំង «សេចក្តីឈឺចាប់» របស់យើង ហើយបានទទួលផ្ទុកអស់ទាំង «សេចក្តីទុក្ខព្រួយ»របស់យើងនៅលើឈើឆ្កាង។

« ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង ហើយបានទទួលផ្ទុកអស់ទាំងសេចក្តីទុក្ខព្រួយរបស់យើងពិត» (អេសាយ ៥៣:៤)។

ក្នុងនាមជាមនុស្សមានបាបដែលមិនទាន់ប្រែចិត្ដ អ្នកត្រូវបានទុកចោលនៅក្នុងលោកីយ៍នេះ។ អ្នក ដឹងពីការនេះ។ អ្នកមានអារម្មណ៍ថា មានរឿងខ្លះដែលខុសឆ្គង។ មនុស្សវ័យក្មេងគឺជាមនុស្សដែលរហ័សនឹង ដឹងបំផុតពីភាពឯកកោ និងការដែលព្រះបានចោលគេទុកនៅក្នុងលោកីយ៍ដ៏ងងឹត ហើយគួរឲ្យខ្លាចនេះ។ ជារឿយៗ នោះហើយជាមូលហេតុដែលមនុស្សវ័យក្មេងបានប្រែចិត្ដក្នុងភាពជាយុវវ័យរបស់គេ។ នៅពេល អ្នកចាស់ទៅ នោះអ្នកនឹងរៀនពីការលង់នូវភាពទទេស្អាតនេះ ដូចជា៖ អារម្មណ៍ឯកកោក្នុងថ្នាំញៀន គ្រឿងស្រវឹង ការជួបប្រទះខាងផ្លូវភេទ ការរកលុយ ឬក៏ការដែលអ្នកខំប្រឹង «រៀបចំផែនការ» ដើម្បី «ទទួលបានភាពជោគជ័យ»។ នៅពេលនោះហើយដែលអ្នកបានរៀនប្រើ «ល្បិច»មួយក្នុងចំណោមល្បិច ទាំងនោះ ដើម្បីចង់រត់គេចពីភាពឯកកោ និងភាពទទេស្អាតខាងអារមមណ៍ ហើយវានឹងយឺតពេល ដើម្បីឲ្យ អ្នកបានសង្រ្គោះ។

« ហើយដោយព្រោះគេមិនចូលចិត្តនឹងស្គាល់ដល់ព្រះសោះ បានជាទ្រង់ប្រគល់គេទៅតាមគំនិតចោលម្សៀតវិញ ដើម្បីឲ្យបានសំរេចការដែលមិនគួរគប្បីធ្វើ» (រ៉ូម ១:២៨)។

តែនៅព្រឹកនេះ កាលអ្នកនៅក្មេងនៅឡើយ ព្រះកំពុងតែប៉ះពាល់ចិត្ដអ្នក។ ព្រះត្រាស់ហៅអ្នក ហើយនិយាយមកកាន់ចិត្ដរបស់អ្នក តាមរយៈអារម្មណ៍នៃភាពឯកកោរបស់អ្នក។ ដ្បិតនេះជាព្រះបន្ទូលរបស់ព្រះយេស៊ូវ កាលទ្រង់សុគតនៅលើឈើឆ្កាង

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។

ជាពិសេស ទាំងនេះជាពាក្យដែលនិយាយមកកាន់យើង កាលយើងនៅក្មេងនៅឡើយ។ ព្រះរាជបុត្រាបាន រងទុក្ខពីការបែកចេញពីព្រះវរបិតា ដើម្បីទទួលទណ្ឌកម្មជំនួសចំពោះការបែកចេញរបស់អ្នក ពីព្រះវរបិតា។ អ្នកបានធ្វើដំណើរចេញឆ្ងាយពីព្រះ ហើយព្រះគ្រិស្ដបានសងថ្លៃលោះទោសអំពើបាបរបស់អ្នក! អ្នកបាន ភ្លេចអំពីព្រះ ហើយព្រះគ្រិស្ដបានសងថ្លៃលោះទោសអំពើបាបរបស់អ្នក! អ្នកបានខានក្រុមជំនុំនៅថ្ងៃអាទិត្យ ម្ដងហើយម្ដងទៀត ដើម្បីធ្វើរឿងអត់ប្រយោជន៍ ដែលជាអំពើបាប ហើយព្រះគ្រិស្ដបានសងថ្លៃលោះទោសអំពើបាបរបស់អ្នក! អ្នកបានមកក្រុមជំនុំ ប៉ុន្ដែត្រឹមតែ «និយាយតែមាត់» មិនដែលគិតពីព្រះសោះ ហើយព្រះគ្រិស្ដបានសងថ្លៃលោះទោសអំពើបាបរបស់អ្នក! ព្រះគ្រិស្ដបានសងថ្លៃលោះទោសពីភាពទមិលល្មើស របស់អ្នកនៅលើឈើឆ្កាង! ថ្លៃអីក៏អាក្រក់ម្ល៉េះ ដែលទ្រង់បានសង!

ពួកគេបានដោះព្រះពស្រ្ដរបស់ទ្រង់ ហើយបានវាយទ្រង់ជិតស្លាប់។ ពួកគេបានដុំដែកគោល ព្រះហស្ដ និងព្រះបាទរបស់ទ្រង់នៅលើឈើឆ្កាង។ ងងឹតបានគ្របដណ្ដប់។ សេចក្ដីក្រោធរបស់ព្រះវរបិតា បានធ្លាក់លើទ្រង់

« ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាបានសព្វព្រះហឫទ័យនឹងវាយទ្រង់ឲ្យជាំ ហើយឲ្យឈឺចាប់»(អេសាយ ៥៣:១០)។

ព្រះវវរបិតាបានដាក់ទណ្ឌកម្មលើព្រះគ្រិស្ដសម្រាប់ជំនួសអំពើបាបរបស់អ្នក។ ដូច្នេះហើយ នៅចុងបញ្ចប់ ការដាក់ទណ្ឌកម្មដ៏អាក្រក់បំផុតបានមកដល់។ ព្រះបានចោលព្រះរាជបុត្រារបស់ទ្រង់ ហើយបែរខ្នងចេញពី សេចក្ដីងងឹត។ ហើយព្រះគ្រិស្ដដ៏ជាព្រះរាជបុត្រានៃព្រះបានទ្រាំទ្រយកអំពើបាបរបស់អ្នកតែម្នាក់ឯងនៅលើឈើឆ្កាង។

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។

នោះគឺអស្ចារ្យ ហើយជាសំណួរដ៏អាក្រក់ដែលត្រូវបានឆ្លើយ ដោយសាវ័កពេត្រុស នៅពេលគាត់បានប្រាប់ថា

« ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត{អ្នក} ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ » (១ពេត្រុស ៣:១៨)។

អ្នកបានបោះបង់ចោលព្រះ ហើយព្រះយេស៊ូវបានលោះអំពើបាបរបស់អ្នក ដោយសារការដែលព្រះវរបិតាបានចោលទ្រង់ ទ្រង់បានសុគតជំនួសអ្នក ត្រូវគេដុំដែកគោលជាប់នឹងឈើឆ្កាង ហើយត្រូវបានបែក ចេញពីព្រះវរបិតា ដែលទ្រង់បានស្រឡាញ់អស់ពីព្រលឹងរបស់ទ្រង់។

ទ្រង់ត្រូវបានគេដុំដែកគោលលើឈើឆ្កាងដែលត្រូវបណ្ដាសារ
វាបង្ហាញពីការសុគត និងសា្ថនសួគ៌នៅខាងលើ
ទ្រង់ត្រូវរងរបួស ទាំងហូរព្រះលោហិត
វាជាការបង្ហាញពីសេចក្ដីស្រឡាញ់ដ៏ទុក្ខសោកមួយ

មើលការស្រែកនោះគួរឲ្យភ័យខ្លាច ហើយរន្ធត់
វាបានដល់ពួកទេវតា កាលពួកគេឃើញ
មិត្ដសំឡាញ់ទ្រង់បានចោលទ្រង់នៅពេលយប់
ឥឡូវនេះ ព្រះវរបិតារបស់ទ្រង់ក៏ចោលទ្រង់ដែរ!
     («បំណងព្រះទ័យរបស់ទ្រង់»ដោយលោកយ៉ូសែប Hart, 1712-1768; កែប្រែដោយគ្រូគង្វាល ។

យើងត្រឹមតែបានគិតអំពីរឿងអាថ៌កំបាំងដ៏តូចមួយប៉ុណ្ណោះនៅក្នុងព្រះបន្ទូលរបស់ព្រះគ្រិស្ដ

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?» (ម៉ាថាយ ២៧:៤៦)។

ប៉ុន្ដែខ្ញុំសង្ឃឹម អ្នកបានស្ដាប់លឺល្មមដើម្បីដឹងថា ព្រះយេស៊ូវបានសុគតដើម្បីលោះអំពើបាបរបស់អ្នក ហើយ ទ្រង់បានរស់ឡើងវិញ ដើម្បីទៅគង់ខាងស្ដាំដៃនៃព្រះវរបិតានៅឯស្ថានសួគ៌។ ខ្ញុំសង្ឃឹមថា អ្នកបានស្ដាប់លឺ ល្មមដើម្បីឃើញថា ទីសង្ឃឹមតែ១គត់របស់អ្នកស្ថិតនៅក្នុងព្រះគ្រិស្ដ ដ្បិតអ្នកគ្មានសង្ឃឹមមាំមួនណាផ្សេង ទៀត។ ខ្ញុំអធិស្ឋានថា អ្នកនឹងមករកព្រះគ្រិស្ដដោយផ្ទាល់ ហើយទទួលជឿទ្រង់ ដើម្បីឲ្យអ្នកអាចស្អាតពី អំពើបាបរបស់អ្នកដោយសារព្រះលោហិតដ៏អស់កល្បជានិច្ច ដ្បិតគ្មានសេចក្ដីសង្រ្គោះណាទៀតផ្សេងឡើយ នៅលើផែនដីនេះ និងនៅអស់កល្បជានិច្ច។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនសេចក្ដីអធិប្បាយដោយលោកAbel Prudhomme៖ ម៉ាថាយ ២៧:៣៥-៤៦) ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Jack Ngann ៖
«បំណងព្រះទ័យរបស់ទ្រង់»(ដោយលោកយ៉ូសែប Hart, 1712-1768)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះគ្រិស្ដដែលត្រូវបានព្រះវរបិតាចោល

THE GOD-FORSAKEN CHRIST!

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ឱព្រះអង្គៗ នៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?»
(ម៉ាថាយ ២៧:៤៦)។

១. ទីមួយ តើមនុស្សដ៏ជាព្រះយេស៊ូវនេះជានរណា? យ៉ូហាន ៣:១៦; ១៧:៥; ១០:៣០;
១:១- ៣, ១៤; លូកា ២៣:៣៤; ម៉ាថាយ ២៧:៤៥-៤៦។

២. ទីពីរ ហេតុអ្វីបានជាទ្រង់បន្លឺសំឡេងជាខ្លាំង អេសាយ ៥៣:៤; អេភេសូរ ៤:១៨;
១ពេត្រុស ៣:១៨; រ៉ូម ១:២៨; អេសាយ ៥៣:១០។