Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទីសំគាល់នៃគ្រាចុងក្រោយបំផុត ដែលបានកើតឡើងថ្មីៗ ហើយមានកាន់តែច្រើនឡើងៗ

SIGNS OF THE END – UPDATED AND EXPANDED
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ៣ ២០១៦
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, January 3, 2016

«កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត តែទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប» (ម៉ាថាយ ២៤:១-៣)។


សូមទុកព្រះគម្ពីររបស់អ្នកនៅត្រង់កន្លែងនេះ។ អត្ថបទគម្ពីរត្រូវបានហៅថា «សេចក្ដីអធិប្បាយនៅលើភ្នំដើមអូលីវ»។ វាជាសេចក្ដីអធិប្បាយមួយ ដែលព្រះគ្រិស្ដបានបង្រៀននៅលើភ្នំដើមអូលីវ។ ព្រះគ្រិស្ដបានមានបន្ទូលប្រាប់សិស្សរបស់ទ្រង់ថា ព្រះវិហារនៅក្នុងទីក្រុងយេរ៉ូសាឡិមនឹងត្រូវបំផ្លាញ។ ពួកគេបានសួរថា «តើការទាំងនេះកាលណានឹងមកដល់?» ចម្លើយចំពោះសំណួរនោះ មិនត្រូវបានកត់ត្រាទុកនៅក្នុងគម្ពីរម៉ាថាយជំពូក២៤ឡើយ។ ប៉ុន្ដែ ព្រះគ្រិស្ដបានឆ្លើយនូវសំណួរនោះនៅក្នុងគម្ពីរដំណឹងល្អលូកា

« គេនឹងដួលនៅក្រោមមុខដាវ ហើយនិងត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ ក្រុងយេរូសាឡិមនឹងត្រូវសាសន៍ដទៃជាន់ឈ្លី ដរាបដល់គ្រារបស់សាសន៍ដទៃបានសំរេច» (លូកា ២១:២៤)។

«គេនឹងដួលនៅក្រោមមុខដាវ»។ នេះជាពាក្យទំនាយពីការឡោមព័ន្ធទីក្រុងយេរ៉ូសាឡិមដោយអធិរាជរ៉ូមាំង ឈ្មោះទីតុសក្នុងឆ្នាំ៧០ក្រោយគ្រិស្ដសករាជ។ វាបានកើតឡើងរយៈពេល៤០ឆ្នាំក្រោយពីព្រះគ្រិស្ដបាន ទាយទុកជាមុន។ បន្ទាប់មក «{ពួកគេ}ត្រូវដឹកនាំទៅជាឈ្លើយ ដល់អស់ទាំងនគរ»។ លោកបណ្ឌិត ហែនរី អឹម ម៉ោរីសបានប្រសាសន៍ថា «ប្រហែលជាពាក្យទំនាយដ៏គួរឲ្យចាប់អារម្មណ៍នេះត្រូវបានសម្រេចនៅរយៈ ពេល១សតវត្សទាំងស្រុង មុនពេលវាបានសម្រេចចុងក្រោយនៅក្នុងឆ្នាំ១៣៥ក្រោយគ្រិស្ដសករាជ»។ នៅ ពេលទីក្រុងយេរ៉ូសាឡិមត្រូវបានបំផ្លាញដោយកងទ័ពហាដ្រៀនក្នុងឆ្នាំ១៣៥ក្រោយគ្រិស្ដសករាជ ហើយ សាសន៍យូដាត្រូវបានខ្ចាត់ខ្ចាយទៅនគរនានានៅលើពិភពលោក (ឃើញ Henry M. Morris, Ph.D., The Defender’s Study Bible, World Publishers, 1995, p. 1122; កត់សំគាល់ពីលូកា ២១:២០,២៤)។

ដូច្នេះ ព្រះគ្រិស្ដបានឆ្លើយនូវសំណួរទី១ដែលពួកគេបានសួរ «តើការទាំងនេះកាលណានឹងមកដល់?» ព្រះវិហារត្រូវបានបំផ្លាញនៅក្នុងឆ្នាំ៧០ក្រោយគ្រិស្ដសករាជ។ ពួកសាសន៍យូដាត្រូវបានខ្ចាត់ខ្ចាយ ទៅពាសពេញពិភពលោកក្នុងឆ្នាំ១៣៥ក្រោយគ្រិស្ដសករាជ។

ប៉ុន្ដែក្រោយមក ពួកគេបានសួរសំណួរទី២ «តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?» ពាក្យ «ពិភពលោក»តាមភាសាក្រេកគឺជាពាក្យ «អាយអឹន»។ វាមានន័យថា «សម័យកាល» ឥឡូវនេះយើងរស់នៅក្នុងសម័យកាលរបស់គ្រីស្ទាន គឺជាការចែកចាយដំណឹងល្អ។ ខ្ញុំជឿជាក់ថា សព្វថ្ងៃ នេះយើងកំពុងតែរស់នៅក្នុងគ្រានៃសម័យនោះហើយ។ ឥឡូវនេះយើងកំពុងតែរស់នៅក្នុងគ្រាចុងក្រោយ បង្អស់ យើងដឹងថា វាជាគ្រាជិតចុងបំផុតកល្បនៃផែនដី។

មានកំហុសឆ្គង៣ធំៗដែលទាក់ទងនឹងទីសំគាល់នៃគ្រាចុងក្រោយបំផុត។ កំហុសឆ្គងទី១គឺជាការ កំណត់កាលបរិច្ឆេទ។ នៅពេលណាក៏ដោយ កាលអ្នកលឺនរណាម្នាក់កំណត់កាលបរិច្ឆេទ នោះអ្នកអាច ប្រាកដថា ពួកគេធ្វើខុសឆ្គង។ ព្រះគ្រិស្ដមានបន្ទូលថា

«ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងបានទេ ទោះទាំងពួកទេវតាដែលនៅស្ថានសួគ៌ ឬព្រះរាជបុត្រាក៏មិនជ្រាបដែរ ជ្រាបតែព្រះវរបិតាប៉ុណ្ណោះ ចូរប្រុងប្រយ័ត្ន ឲ្យចាំយាម ហើយអធិស្ឋានផង ដ្បិតអ្នករាល់គ្នាមិនដឹងពេលកំណត់នោះទេ» (ម៉ាកុស ១៣:៣២,៣៣)។

កំហុសឆ្គងទី២គឺជាការសរុបពីទីសំគាល់ទាំងអស់នៅអតីតកាល។ នេះត្រូវបានហៅថា «លទ្ធិគិតនុវុប្បន្ននិយម»(ការនិយមលើពាក្យទំនាយនៅនាអនាគត) មានពួកកាល់វិននិយមសម័យនេះជាច្រើននាក់ធ្វើដូចនោះ តែពួកគេធ្វើខុសឆ្គង។ អ្វីទាំងអស់ដែលអ្នកត្រូវធ្វើគឺ មើលគម្ពីរម៉ាថាយ ២៤:១៤។ ភ្លាមៗដែលអ្នកអានវា នោះអ្នកដឹងថា ពួកគេធ្វើខុសឆ្គង។ បើទីសំគាល់ទាំងអស់បានកើតឡើងយូរមកហើយ(នៅដើមប្រវតិ្ដសាស្រ្ដរបស់ពួកគ្រិស្ទាន) នោះខ១៤មិនមែនពិតនោះទេ!

« ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត» (ម៉ាថាយ ២៤:១៤)។

ពួកសិស្សបានចែកចាយដំណឹងល្អនៅពាសពេញចក្រភពរ៉ូមាំង។ ប៉ុន្ដែ ពួកគេមិនបានប្រកាសពីដំណឹងល្អ «ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍» ពិតណាស់ ពួកគេមិនបានប្រកាសដំណឹង ល្អនៅក្នុងប្រទេសអាមេរិកខាងជើង ឬខាងត្បូង ជប៉ុន អូស្រ្ដាលី កោះផ្សេងៗនៅលើសមុទ្រ និងកន្លែងផ្សេង ទៀត។ ពិតណាស់ ពួកគេមិនបានប្រកាសពីដំណឹងល្អ «ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍»។ ការនោះកំពុងតែត្រូវបានសម្រេចនៅសម័យកាលរបស់យើង។ «នោះទើបនឹងបានដល់ចុងបំផុត»។ សព្វថ្ងៃនេះដំណឹងល្អកំពុងតែរាលដាលពាសពេញពិភពលោក ដ្បិតវាជាលើកទី១ក្នុងប្រវត្ដិសាស្រ្ដ ឧទាហរណ៍ មនុស្សនៅតាមតំបន់ដាច់ស្រយាលលើពិភពលោកស្ទើរតែទាំងអស់បានអានសេចក្ដីអធិប្បាយ របស់ខ្ញុំលើអ៊ីនធើណេតក្នុង៣៣ភាសា។ តាមរយៈវិទ្យុ ផ្កាយរណបក្នុងទូរទស្សន៍ វិទ្យុដែលស្ដាប់បានជិតៗ និងតាមរយៈបេសកជនរាប់ពាន់នាក់ ឥឡូវនេះពាក្យទំនាយនេះកំពុងតែសម្រេចហើយ។ «នោះទើបនឹងបានដល់ចុងបំផុត»។ ដូច្នេះ ពួកគិតនុវុប្បន្នធ្វើខុសឆ្គង!

កំហុសឆ្គងទី៣គឺជាការរុញជ្រានទីសំគាល់ទាំងអស់ទៅអនាគត (ទៅក្នុងគ្រារងទុក្ខវេទនា៧ឆ្នាំ)។ មានពួករជ្ជបការនិយម(ទស្សនដែលថា ក្រុមជំនុំមានទំនាក់ទំនងនឹងអ៊ីស្រាអែល)សម័យនេះជាច្រើននាក់ធ្វើដូចនោះ។ តែគេព្រងើយកន្ដើយពីទីសំគាល់ដ៏សំខាន់បំផុត ដោយរុញទីសំគាល់ទាំងអស់ទៅគ្រា៧ឆ្នាំ។ ព្រះគ្រិស្ដបានមានបន្ទូលពីជំនាន់លោកណូអេ ទុកជាទីសំគាល់។ ទ្រង់មានបន្ទូលថា «ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ»(ម៉ាថាយ ២៤:៣៧)។ អ្នកមិនចាំបាច់ធ្វើជាអ្នក សិក្សាពីព្រះគម្ពីរដ៏ល្បីល្បាញ ដើម្បីដឹងថា «ជំនាន់លោកណូអេ» មានរយៈកាលច្រើនជាង៧ឆ្នាំ! ព្រះគម្ពីរ បង្រៀនថា ជំនាន់លោកណូអេមានរយៈកាល១២០ឆ្នាំ(លោកុប្បត្ដិ ៦:៣)។ លោកហេណុកបានព្រមាន ពីការជំនុំជម្រះនៅរយៈពេលបន្ដិចក្រោយមក(យូដាស ១៤,១៥)។ ខ្ញុំជឿជាក់ថា ពិភពលោកបានរំកិលទៅ រកគ្រាចុងក្រោយបំផុតនៅអំឡុងពេលនៃការត្រាស់បំភ្លឺក្នុងសតវត្សទី១៨(១៧៣០-១៧៩០)។ ហើយការ កើនឡើងនៃគ្រាដែលមនុស្សបោះបង់ចោលព្រះបានបង្កើនល្បឿននៅក្នុងសតវត្សទី១៩ ដោយមានការកើន ឡើងនៃការរិះគន់ព្រះគម្ពីរ ដោយសារលទ្ធិរបស់លោកហ្វីនណេ និងការបង្រៀនរបស់លោកដោវិន។ ហើយ ទីសំគាល់នៃគ្រាចុងក្រោយបំផុតរឹតតែមានភ័ស្ដុតាងទៅទៀតនៅដើមសង្រ្គាមលោកលើកទី១។

ដូច្នេះ គ្រាចុងក្រោយបំផុតនៃផែនដីនេះមិនត្រឹមតែ «ផ្ទុះឡើង»ចំពោះយើងភ្លាមៗនោះទេ! ការ ស្លចំអិនរបស់អារក្សសាតាំងបានចំនាយពេលយូរណាស់។ ហើយឥឡូវនេះ ឆ្នាំងហៀបនឹងពុះហៀរចូលទៅ ក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះ និងគ្រាចុងក្រោយបំផុតនៃប្រព័ន្ធនានានៅលោកីយ៍នេះ។ ដូចលោក លីអូនណាត រេវែនហីលបានប្រាប់ថា «ទាំងនេះគឺជាគ្រាចុងក្រោយបំផុត»!

ពួកសិស្សបានសួររកទីសំគាល់នៃការយាងមករបស់ទ្រង់ «និងគ្រាចុងក្រោយបំផុត» ប៉ុន្ដែ ទ្រង់ បានមានបន្ទូលប្រាប់ពីទីសំគាល់ជាច្រើនដល់ពួកគេ។ ខ្ញុំនឹងប្រាប់ពីទីសំគាល់មួយចំនួនដែលព្រះគ្រិស្ដ និងសាវ័ករបស់ទ្រង់បានប្រាប់ ទៅក្នុងផែ្នកចំនួន៣។

១. ទីមួយ មានទីសំគាល់នៅក្នុងក្រុមជំនុំនានា។

នោះជាទីសំគាល់ទី១ដែលព្រះយេស៊ូវមានបន្ទូលក្នុងម៉ាថាយ ២៤:៤-៥

«ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជាច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង» (ម៉ាថាយ ២៤:៤-៥)។

ជាបឋម កន្លែងនេះសំដៅលើពួកអារក្ស ដែលសំដែងខ្លួនវាជាព្រះគ្រិស្ដ។ សាវ័កប៉ុលបានព្រមានអំពី «ព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់ »(២កូរិនថូស ១១:៤)។ គាត់ក៏បានប្រាប់ផងដែរ ថា

«តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស»(១ធីម៉ូថេ ៤:១)។

សព្វថ្ងៃនេះ លទ្ធិចំណេះនិយមដែលបង្រៀនថា «ព្រះគ្រិស្ដជាវិញ្ញាណ» ត្រូវបានកំពុងអធិប្បាយ នៅក្នុងបណ្ដាក្រុមជំនុំជាច្រើន។ លទ្ធិនេះគេបង្រៀនថា ព្រះគ្រិស្ដជាវិញ្ញាណ ទ្រង់គ្មានសាច់ឈាមពិត ប្រាកដ ហើយគ្មានឆ្អឹងដូចបទគម្ពីរប្រាប់នោះទេ។ ព្រះគម្ពីរប្រាប់ថា «តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ»(១យ៉ូហាន ៤:៣)។ នៅក្នុង ចំណោមការបកប្រែគម្ពីរទាំងអស់នៅសម័យនេះ មានតែគម្ពីរខីងជេមស៍តែ១គត់ ដែលបកប្រែខគម្ពីរនោះ ត្រឹមត្រូវ។ ក្នុងភាសាក្រេកវាជាពាក្យ«អីឡីលូថើថា»(elēluthota)។ វានៅក្នុងកាលសំបូរ ហើយបង្ហាញពី សភាពបច្ចុប្បន្នរបស់ព្រះគ្រិស្ដ (cf. Jamieson, Fausset and Brown)។ ដ្បិតគម្ពីរខីងជេមស៍បានបក ប្រែយ៉ាងត្រឹមត្រូវ ព្រះគ្រិស្ដ «បានមកក្នុងសាច់ឈាម»។ ទ្រង់បានមកទាំងសាច់ឈាម ហើយទ្រង់នៅតែ មានសាច់ឈាម កាលទ្រង់បានរស់ពីសុគតឡើងវិញទាំងសាច់ឈាម និងឆ្អឹង។ បន្ទាប់ពីទ្រង់បានរស់ឡើង វិញ នោះទ្រង់មានបន្ទូលថា «ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ»(លូកា ២៤:៣៩)។ ហើយទ្រង់នៅតែមានសាច់ឬឆ្អឹង បន្ទាប់ពីទ្រង់បានរស់ឡើងវិញទាំងព្រះកាយ ហើយទ្រង់គង់ នៅស្ថានសួគ៌។ ព្រះគម្ពីរប្រាប់ថា «ដ្បិតព្រះយេស៊ូវគ្រីស្ទទ្រង់នៅតែដដែល គឺពីថ្ងៃម្សិល ថ្ងៃនេះ ហើយទៅដល់អស់កល្បជានិច្ចតទៅ»(ហេព្រើរ ១៣:៨)។ ដូច្នេះ ពិតប្រាកដណាស់ការបង្រៀនដែលថា ព្រះគ្រិស្ដជាវិញ្ញាណ គឺជាពួកអារក្ស «វិញ្ញាណបញ្ជោត»(១ធីម៉ូថេ ៤:១)! សូម្បីតែនៅក្នុងក្រុមជំនុំបាទីស្ទរបស់យើង ក៏ដោយ មានមនុស្សជាច្រើនជឿថា ព្រះគ្រិស្ដជាវិញ្ញាណមួយ។ ដូច្នេះ ពួកគេជឿលើពួកអារក្ស មិនមែនជឿ លើព្រះគ្រិស្ដពិតប្រាកដនោះទេ! លោកបណ្ឌិត មីខែអែល ហោតូនបានប្រាប់ពីលទ្ធិនេះនៅក្នុងសៀវភៅដ៏ ល្បីរបស់គាត់ដែលមានចំណងជើងថា សាសនាគ្រិស្ដដែលគ្មានព្រះគ្រិស្ដ (Baker Books, 2008)។ សូមទិញវា ហើយអាន!

ព្រះគ្រិស្ដបានមានបន្ទូលប្រាប់ម្ដងទៀត

«ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន» (ម៉ាថាយ ២៤:២៤)។

សាវ័កប៉ុលបានព្រមានថា

« ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ» (២ធីម៉ូថេ ៤:៣-៤)។

ខ្ញុំដឹងច្បាស់ថា ឥឡូវនេះ យើងកំពុងតែរស់នៅក្នុងផ្នែកដើមដំបូងនៃគ្រាដែលមនុស្សបោះបង់ចោលព្រះ «រសាយចិត្ដទៅ» ដូចសាវ័កប៉ុលបានទាយនៅក្នុងគម្ពីរ២ថែស្សាឡូនីច ២:៣។

ក្រោយមក ព្រះគ្រិស្ដក៏មានបន្ទូលផងដែរថា

« រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ» (ម៉ាថាយ ២៤:១២)។

ព្រះគ្រិស្ដមានបន្ទូលប្រាប់ជាមុនថា នឹងមានច្បាប់តិចតួចណាស់នៅក្នុងក្រុមជំនុំនានា ហើយ «អាហ្គាប៉េ» សេចក្ដីស្រឡាញ់រវាងសមាជិកក្រុមជំនុំនឹងរសាយអស់ទៅ។ ឥឡូវនេះ ក្រុមជំនុំជាច្រើនបិទកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃអាទិត្យ ដោយសារតែការប្រកបគ្នា និងសេចក្ដីស្រឡាញ់របស់គ្រិស្ដបរិស័ទដ៏ពិតគឺជារឿងរ៉ាវនៅពេលអតីត។ សមាជិកក្រុមជំនុំឈប់ស្រឡាញ់គ្នាទៅវិញទៅមក ដូចដែលកូនព្រះពីមុនបានធ្វើនៅក្នុងក្រុមជំនុំដើមដំបូង(កិច្ចការ ២:៤៦-៤៧)។ ព្រះយេស៊ូវក៏មានបន្ទូលប្រាប់ជាមុនថា នៅគ្រាចុងក្រោយបំផុត នឹងមានសេចក្ដីអធិស្ឋានបែបខ្ជាប់ខ្ជួនតិចតួចណាស់(លូកា ១៨:១-៨)។ កុំឆ្ងល់ឡើយ ហេតុអ្វីបានជាមាន ការប្រជុំគ្នាអធិស្ឋានតិចម៉េ្លះសព្វថ្ងៃនេះ។ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃពុធ {បើគេមាន} គេបាន ផ្លាស់ប្ដូរការជួបជុំគ្នាអធិស្ឋានទៅជាការរៀនព្រះគម្ពីរ ដោយប្រហែលមានទំលាប់អធិស្ឋានម្ដង ឬ២ដង។ ពិតប្រាកដណាស់ នេះគឺជាទីសំគាល់មួយនៃគ្រាចុងក្រោយបង្អស់! « កាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:៨)។ ប៉ុន្ដែ សូមចាំ ព្រះយេស៊ូវបានមានបន្ទូលថា

« កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ» (លូកា ២១:២៨)។

សូមបទលេខ៣ ឃ្លាទី២!

យប់ដ៏ងងឹត អំពើបាបប្រឆាំងនឹងយើង
   ទំងន់ដ៏ធ្ងន់នៃទុក្ខព្រួយ ដែលយើងទ្រាំទ្រ
តែឥឡូវនេះ យើងឃើញសំគាល់នៃការយាងមកនៃទ្រង់
   ចិត្ដយើងពេញដោយអំណរ ដ៏ហូរហៀរពេញទី
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ព្រះយេស៊ូវនោះហើយ ដែលមនុស្សបានបដិសេធ
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ដោយអំណាច និងសិរីរុងរឿង ទ្រង់នឹងយាងមកម្ដងទៀត
(«ទ្រង់នឹងយាងមកម្ដងទៀត» ដោយ Mabel Johnston Camp, 1871-1937)។

២. ទីពីរ មានទីសំគាល់នៃការបៀតបៀន។

ព្រះយេស៊ូវបានមានបន្ទូលថា

« គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក»(ម៉ាថាយ ២៤:៩-១០)។

ព្រះយេស៊ូវមានបន្ទូលម្ដងទៀតថា

« មនុស្សទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត» (ម៉ាកុស ១៣:១៣)។

សព្វថ្ងៃនេះ ការបៀតបៀនដ៏ព្រៃផ្សៃកំពុងកើតមានឡើងនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក។ សូចចុចទីនេះ ដើម្បីអានអំពីវា www.persecution.com។ ការកើនឡើងចំពោះសំពាធនៃការប្រឆាំងនឹងកូនព្រះពិតប្រាកដ ត្រូវបានរកឃើញនៅក្នុងប្រទេសលោកខាងលិចសព្វថ្ងៃនេះ។ គ្រូគង្វាលដ៏ ស្មោះត្រង់ត្រូវបានវាយប្រហារដោយពួកអ្នកដែលបណ្ដាលឲ្យបាក់បែកក្រុមជំនុំ។ ឪពុកម្ដាយបានបៀតបៀន កូនរបស់គេ ដោយសារគេក្លាយជាគ្រិស្ដបរិស័ទ។ ហើយវាគួរឲ្យភ្ញាក់ផ្អើលណាស់ ពេលយើងឃើញនូវអ្វី ដែលមនុស្សខ្លះបានធ្វើអំពើដាក់ឪពុកម្ដាយវ័យចំណាស់ ដែលបានជឿស៊ប់! ឥឡូវនេះ ឪពុកម្ដាយជាច្រើន ត្រូវបានកូនចាក់សោរជាប់ ហើយទុកឲ្យឯកោរនៅក្នុងផ្ទះ កូនដែលមិនជឿព្រះទាំងនោះសូម្បីតែមិនដែល មកឪពុកម្ដាយរបស់គេ។ គ្រូគង្វាលជាច្រើននាក់ប្រាប់ខ្ញុំថា ពួកគេគិតថា នៅពេលឆាប់ៗ គ្រីស្ទាននៅក្នុង ប្រទេសអាមេរិកក៏នឹងទទួលរងការបៀតបៀនដ៏ធំដូចនោះដែរ។ តែសូមចាំថា ព្រះយេស៊ូវមានបន្ទូលថា

« មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរសប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំ នៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ » (លូកា ៦:២២-២៣)។

បើសិនជាអ្នកគិតថា ខ្ញុំកំពុងរងទុក្ខធ្ងន់ពេក អញ្ចឹង សូមស្ដាប់របាយការណ៍នៃព័ត៌មានហ្វក់ស៏ ដែលបានប្រាប់អំពីលោក ហ្រែកខ្លីន ហ្រ្គែហាមពីរបីថ្ងៃមុន។ គាត់គឺជាកូនប្រុសរបស់គ្រូអធិប្បាយដ៏ល្បី ល្បាញនៅលើពិភពដែលមានឈ្មោះ ប៊ីលី ហ្រ្គែហាម។ ព័ត៌មាននោះបានប្រាប់ថា

គ្រូផ្សាយដំណឹងល្អឈ្មោះ ហ្រែកខ្លីន ហ្រ្គែហាមបានលាឈប់ពីគណបក្សជីអូផី (GOP)

ព័ត៌មានហ្វក់ស៍ ខែធ្នូ ២២ ២០១៥

គ្រូផ្សាយដំណឹងល្អរូបនេះបានប្រកាសថា នៅថ្ងៃអង្គារ គាត់នឹងចាកចេញពីគណ បក្សសាធារណៈរដ្ឋដោយសារការចំនាយលុយរបស់គណបក្សជីអូផីកាលពីសប្ដាហ៍មុន ដែលគាត់ហៅថា វាជា «ការខ្ជះខ្ជាយលុយ» ហើយការជួយឧបត្ថម្ភដល់គម្រោងការនៃការពន្លូតកូន វាដូចជាការជួយឧបត្ថម្ភដល់បន្ទាយឃុំឃាំងរបស់ពួកទាហានណេស៊ីអញ្ចឹង។

គាត់បានប្រសាសន៍ថា

«គួរឲ្យខ្មាស់ណាស់ពួកសាធារណៈរដ្ឋ និងអ្នកកាន់លទ្ធិប្រជាធិបតេយ្យ ដ្បិតកាលពីសប្ដាហ៍មុន គេបានខ្ជះខ្ជាយការចំនាយលុយ»។ «ហើយអ្វីដែលសំខាន់ គឺគេបាន ជួយឧបត្ថម្ភដល់គម្រោងការនៃការពន្លូតកូន!»

លោក ហ្គែហាមដែលជាអ្នកប្រឆាំងនឹងគណបក្សនយោបាយទាំងពីរនេះ គាត់បាន បង្ហោះការធ្លាក់ទឹកចិត្ដរបស់គាត់តាមប្រព័ន្ធហ្វេសបុក។

គាត់បានសរសេរថា «ការមើលឃើញ និងការស្ដាប់លឺពីគម្រោងការនៃការពន្លូតកូន ដែលស្ដីអំពីការលក់អវយវៈទារកពីការពន្លូតកូនក្នុងផ្ទៃបានបង្ហាញថា ពួកគេអើពើ ហើយមិនឲ្យតម្លៃចំពោះជីវិតមនុស្សដែលនាំឲ្យយើងចាំពី{លោកបណ្ឌិត} យ៉ូសែប មែងហ្គីលី និងបន្ទាយឃុំឃាំងរបស់ពួកទាហានណេស៊ី! «បញ្ហានោះគួរតែត្រូវបិទ ក្បាលរ៉ូបីណេទាំងអស់ ដើម្បីកុំឲ្យមានការជួយឧបត្ថម្ភ។ តែគ្មានអ្នកណាធ្វើអ្វីសោះ ដើម្បីបង្ក្រាបនូវទំព័រចំនួន២ពាន់ ដែលចំនាយថវិការចំនួន១.១កោដិដុល្លារ»។

លោក ហ្គែហាមជាអ្នកគាំទ្រលោកដោណាល ត្រាមផ៏មកពីគណបក្សជីអូផីជាបេក្ខជនដែលសង្ឃឹមថានឹងឆ្នោតកាន់តំណែងក្នុងសតវិមាន ថែមទាំងបានគាំទ្រពីការអំពាវនាវដ៏ចម្រុងចម្រាស់ ពីការហាមឃាត់ពួកម៉ូស្លីមមិនឲ្យចូលប្រទេសអាមេរិក បានប្រសាសន៍ថា គាត់បាត់បង់ជំនឿលើប្រព័ន្ធនយោបាយ។

គាត់បានសរសេរថា «ខ្ញុំគ្មានសង្ឃឹមលើគណបក្សសាធារណៈរដ្ឋ គណបក្សលទ្ធិប្រជាធិបតេយ្យ ឬក៏គណបក្សថី(Tea) ដើម្បីធ្វើអ្វីដែលល្អបំផុតសម្រាប់ប្រទេសអាមេរិកនោះទេ»។

អស្ចារ្យមែន អ្នកដឹកនាំដែលជាគ្រូផ្សាយដំណឹងល្អនេះបានថ្លែងពីប្រយោគដ៏អស្ចារ្យណាស់! សូមច្រៀងវា ម្ដងទៀត បទទី៣ នៅឃ្លាទី២!

យប់ដ៏ងងឹត អំពើបាបប្រឆាំងនឹងយើង
   ទំងន់ដ៏ធ្ងន់នៃទុក្ខព្រួយ ដែលយើងទ្រាំទ្រ
តែឥឡូវនេះ យើងឃើញសំគាល់នៃការយាងមកនៃទ្រង់
   ចិត្ដយើងពេញដោយអំណរ ដ៏ហូរហៀរពេញទី
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ព្រះយេស៊ូវនោះហើយ ដែលមនុស្សបានបដិសេធ
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ដោយអំណាច និងសិរីរុងរឿង ទ្រង់នឹងយាងមកម្ដងទៀត

៣. ទីបី មានទីសំគាល់នៃការផ្សាយដំណឹងល្អនៅពាសពេញពិភពលោក។

ចូរកត់សម្គាល់ថា អីក៏ចម្លែកម្ល៉េះ ដែលទីសំគាល់ដ៏គួរឲ្យលើកទឹកចិត្ដនេះលេចចេញភ្លាមៗនៅចំពាក់កណ្ដាលនៃទីសំគាល់ដ៏អាក្រក់អាក្រីទាំងនេះ

«គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ។ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:៩-១៤)។

«ដំណឹងល្អនេះ ដែលសំដែងពីនគរ» គឺជា «ដំណឹងល្អ»ដ៏សាមញ្ញក្នុងគម្ពីរម៉ាកុស ១៣:១០ ដែលប្រាប់ថា «ឯដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន»។ នៅចំពាក់កណ្ដាលនៃគ្រាដែលមនុស្សបោះបង់ ចោលព្រះ និងទទួលរងការបៀតបៀន ព្រះគ្រិស្ដបានមានបន្ទូលភ្លាមៗថា ដំណឹងល្អនឹងត្រូវផ្សាយដល់គ្រប់សាសន៍ជាមុនសិន «នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:១៤)។

ពាក្យទំនាយអីក៏អស្ចារ្យម្ល៉េះហ្ន៎! សព្វថ្ងៃនេះ មានកន្លែងតិចតួចណាស់នៅលើពិភពលោក ដែល មិនធ្លាប់លឺដំណឹងល្អ។ តាមរយៈអ៊ីនធើណេត វិទ្យុ រលកសម្លេងចង្ងាយខ្លី ផ្កាយរណបតាមទូរទស្សន៍ និង តាមរយៈបេសកជនរាប់ពាន់នាក់ ដំណឹងល្អកំពុងតែរាលដាលពាសពេញពិភពលោកនៅព្រឹកនេះ។ គម្ពីរ ម៉ាថាយ ២៤:១១-១៤ កំពុងតែសម្រេចនៅជំនាន់របស់យើង! អីក៏ចម្លែកម៉្លេះហ្ន៎! សូម្បីតែក្រុមជំនុំជាច្រើន នៅប្រទេសលោកខាងលិចកំពុងតែបិទការប្រជុំគ្នាអធិស្ឋាន ហើយបិទកម្មវិធីថ្វាយបង្គំព្រះពេលល្ងាច ដែល មានការផ្ទុះដំណឹងល្អឡើងនៅក្នុងប្រទេសលោកទី៣ ដូចជាក្នុងប្រទេសចិន អាស៊ីអាគ្នេយ៍ និងតាមបណ្ដា ប្រទេសជាច្រើនទៀតក្នុងទ្វីអាហ្រិក ដូចជាក្នុងចំណោមជនជាតិម៉ុង និងជនជាតិដែលមានវណ្ណះទាបបំផុត នៅក្នុងប្រទេសឥណ្ឌា! ការបោះបង់ចោលព្រះ និងការស្ដារឡើងវិញកំពុងតែកើតឡើងក្នុងពេលតែមួយ ដូច ដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ជាមុន! អីក៏ប្លែកអស្ចារ្យម្ល៉េះហ្ន៎! តែពិតប្រាកដណាស់ នោះគឺជាអ្វី ដែលកំពុងកើតឡើង ដូចដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់ជាមុន!

« ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ។ ហើយដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត» (ម៉ាថាយ ២៤:៩-១៤)។

ហាលេលូយ៉ា ព្រះយេស៊ូវនឹងយាងមក! សូមច្រៀងវាម្ដងទៀត!

យប់ដ៏ងងឹត អំពើបាបប្រឆាំងនឹងយើង
   ទំងន់ដ៏ធ្ងន់នៃទុក្ខព្រួយ ដែលយើងទ្រាំទ្រ
តែឥឡូវនេះ យើងឃើញសំគាល់នៃការយាងមកនៃទ្រង់
   ចិត្ដយើងពេញដោយអំណរ ដ៏ហូរហៀរពេញទី
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ព្រះយេស៊ូវនោះហើយ ដែលមនុស្សបានបដិសេធ
ទ្រង់នឹងយាងមកម្ដងទៀត ទ្រង់នឹងយាងមកម្ដងទៀត
   ដោយអំណាច និងសិរីរុងរឿង ទ្រង់នឹងយាងមកម្ដងទៀត

តើអ្នកស្គាល់ព្រះគ្រិស្ដឬទេ? តើអ្នកត្រៀមខ្លួនហើយឬនៅ នៅពេលទ្រង់យាងមក? តើអ្នកបាន ប្រែចិត្ដហើយឬនៅ? «ការថ្វាយខ្លួនសារជាថ្មី» នឹងមិនអាចជួយអ្នកបានឡើយ បើសិនជាអ្នកជាមនុស្ស បាត់បង់។ អ្នកខ្លះនិយាយថា ពួកគេនឹងមករកព្រះគ្រិស្ដវិញ ដូចជាកូនពៅដែលខ្ជះខា្ជយនោះ។ តែព្រះគម្ពីរ មិនដែលប្រាប់ថា កូនពៅនោះបានសង្រ្គោះ ឬរាថយពីព្រះ ហើយថ្វាយខ្លួនសារជាថ្មីឡើយ។ ទេ! ព្រះគម្ពីរ ប្រាប់យ៉ាងច្បាស់ថា គាត់ជាមនុស្សបាត់បង់! ឪពុករបស់គាត់ក៏បានប្រាប់ដូច្នោះដែរ!

« ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ » (លូកា ១៥:២៤)។

អ្នកត្រូវតែមកឯព្រះគ្រិស្ដ ទើបអ្នកដឹងច្បាស់ថា អ្នកជាមនុស្សបាត់បង់! មនុស្សម្នាក់ដែលមិនដឹងច្បាស់ថា ខ្លួនគេនៅតែបាត់បង់ គេនឹងមិនមកឯព្រះយេស៊ូវ មិនជឿលើទ្រង់តែ១គត់ មិនប្រែចិត្ដពិតប្រាកដ មិនត្រូវ បានលាងសម្អាតដោយព្រះលោហិតរបស់ព្រះគ្រិស្ដ ថែមទាំងមិនបានប្រោសសំអាតជាថ្មីដោយការរស់ឡើងវិញរបស់ព្រះគ្រិស្ដឡើយ។ អ្នកត្រូវតែដឹងថា អ្នកជាមនុស្សបាត់បង់ មុនពេលអ្នកអាចបានសង្រ្គោះ!

ឱ ព្រះអង្គអើយ យើងអធិស្ឋានថាសុំឲ្យព្រលឹងមនុស្សបាត់បង់ខ្លះនឹងលឺ ឬអានសេចក្ដីអធិប្បាយ នេះ ហើយសូមទ្រង់ចាក់ចុចចិត្ដគេពីអំពើបាប ដើម្បីឲ្យគេជឿទុកចិត្ដលើព្រះយេស៊ូវគ្រិស្ដ ដ៏ជាព្រះរាជបុត្រា នៃទ្រង់។ អាម៉ែន។ សូមចុចទីនេះដើម្បីអានសេចក្ដីអធិប្បាយ «វិធីសាស្រ្ដនៃព្រះគុណ» ដោយគ្រូអធិប្បាយ ដ៏ល្បីល្បាញឈ្មោះ ជោចជ៏ វាយហ្វៀល(១៧១៤-១៧៧០)

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោកបណ្ឌិត Abel Prudhomme ៖ ម៉ាកុស ១៣:១-១៣ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំសង្ឃឹមថា យើងប្រុងប្រៀបខ្លួនរួចរាល់»(ដោយ Larry Norman, 1947-2008)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទីសំគាល់នៃគ្រាចុងក្រោយបំផុត ដែលបានកើតឡើងថ្មីៗ ហើយមានកាន់តែច្រើនឡើងៗ

SIGNS OF THE END – UPDATED AND EXPANDED

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«កាលព្រះយេស៊ូវ ទ្រង់កំពុងតែយាងចេញពីព្រះវិហារទៅ នោះពួកសិស្សក៏មកចង្អុលបង្ហាញអស់ទាំងមន្ទីរនៃព្រះវិហារ ថ្វាយទ្រង់ទត តែទ្រង់មានព្រះបន្ទូលទៅគេថា អ្នករាល់គ្នាឃើញវត្ថុទាំងនេះឬទេ ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នៅទីនេះនឹងគ្មានថ្មនៅត្រួតលើថ្ម ដែលមិនត្រូវទំលាក់ចុះនោះទេ រួចកាលទ្រង់គង់លើភ្នំដើមអូលីវ នោះពួកសិស្សមកឯទ្រង់ដោយឡែក ទូលសួរថា សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប» (ម៉ាថាយ ២៤:១-៣)។

(លូកា ២១:២៤; ម៉ាកុស ១៣:៣២, ៣៣; ម៉ាថាយ ២៤:១៤, ៣៧)

១. ទីមួយ មានទីសំគាល់នៅក្នុងក្រុមជំនុំនានា។ ម៉ាថាយ ២៤:៤-៥; ២កូរិនថូស ១១:៤;
១ធីម៉ូថេ ៤:១; ១យ៉ូហាន ៤:៣; លូកា ២៤:៣៩; ហព្រើរ ១៣:៨; ១ធីម៉ូថេ ៤:១;
ម៉ាថាយ ២៤:២៤; ២ធីម៉ូថេ ៤:៣-៤; ២ថែស្សាឡូនីច ២:៣; ម៉ាថាយ ២៤:១២;
កិច្ចការ ២:៤៦-៤៧; លូកា ១៨:១-៨; ២១:២៨។

២. ទីពីរ មានទីសំគាល់នៃការបៀតបៀន។ ម៉ាថាយ ២៤:៩-១០; ម៉ាកុស ១៣:១៣;
លូកា ៦:២២-២៣។

៣. ទីបី មានទីសំគាល់នៃការផ្សាយដំណឹងល្អនៅពាសពេញពិភពលោក។
ម៉ាថាយ ២៤:៩-១៤; ម៉ាកុស ១៣:១០; លូកា ១៥:២៤។