Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភស្ដុតាងនៃកំណើតក្នុងស្រ្ដីព្រហ្មចារី

PROOFS OF THE VIRGIN BIRTH
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ធ្នូ ១៣ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, December 13, 2015

« ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាង ព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល» (អេសាយ ៧:១៤)។


នេះគឺជាពាក្យទំនាយដ៏ច្បាស់លាស់មួយពីកំណើតរបស់ព្រះគ្រិស្ទនៅក្នុងស្រ្ដីព្រហ្មចារី ដែលគម្ពីរ សញ្ញាចាស់បានប្រាប់។ មនុស្សខ្លះមានបញ្ហាចំពោះគោលលទ្ធិដ៏ធំមួយនេះ។ ប៉ុន្ដែ បញ្ហាពិតប្រាកដរបស់ពួកគេគឺថា ពួកគេមិនជឿលើការអស្ចារ្យតាមប្រភេទណាមួយនោះទេ។ ពួកមនុស្សនិយមនៅក្នុងលោកីយ៍បានឆក់យកមនុស្សទាំងនោះមិនឲ្យជឿលើលទ្ធភាពនៃការអស្ចារ្យ ហើយបានឆក់មនុស្សទាំងនោះចេញពីព្រះ!

យើងបានបញ្ចាំងខ្សែភាពយន្ដរបស់លោក បែន ស្តេន ដែលមានចំណងជើងថា «ការនិរទេស»នៅ ក្នុងក្រុមជំនុំរបស់យើងយូរបន្ដិចកន្លងមកហើយ។ ចំពោះខ្ញុំ ឆុតដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃរឿងនេះ ជាការសម្ភាសរបស់លោកស្ដេនជាមួយលោក រិឆាត ដោវិនស៍។ លោក ដោវិនគឺជាអ្នកវិវត្ដន៍និយមដ៏សំខាន់ លេខ១នៃសម័យរបស់យើង។ គាត់បានពន្យល់ពីដំណើរការនៃការវិវត្ដន៍ ដែលកើតឡើងតាមសម័យកាល នានា។ តែគាត់ក៏ត្រូវបានជួបប្រទះនូវការពិបាកពន្យល់នៃដើមកំណើតនៃជីវិត ដូចអ្នកវិវត្ដន៍និយមទាំងអស់ ដែរ។ លោក ស្ដេនបានសង្កត់ធ្ងន់មែនទែនចំពោះសំណួរនេះ។ អ្នកអាចឃើញបបូរមាត់របស់លោកដោវិន ញាក់ញ័រទាំងឆ្លើយមិនចេញ។ លោកស្ដេនបានសង្កត់ធ្ងន់លើឃ្លាដែលថា «តើជីវិតចេញមកពីណានៅ កន្លែងមុនដំបូងបំផុត?» ដំណក់ញើសបានចេញពីលើថ្ងាសរបស់លោក ដោវិន។ ចុងបញ្ចប់ លោកដោវិន បាននិយាយថា មានមនុស្សចម្លែកមកពីភពផ្សេងបានមកលើផែនដីនេះ ហើយបាន «បន្ដពូជ»ជីវិតនៅលើ ផែនដីនេះ។ លោកស្ដេនបានរិះគន់ចម្លើយនោះភ្លាមៗថា «តើអ្នកចង់មានន័យថា មនុស្សចម្លែកដែលមកពី ភពផ្សេងអាចនាំជីវិតមកលើផែនដីមែនឬអី?» ខ្ញុំគិតថា លោកដោវិនបានភ្លេចថា គាត់កំពុងតែត្រូវបានគេ ថត នៅពេលគាត់និយាយថា «បាទ»។ នៅពេលក្រោយមក គាត់បានព្យាយាមប្ដឹងលោកស្ដេច ដើម្បីដក គាត់ចេញពីឆុតនៃខ្សែភាពយន្ដនោះ។ តែកុងត្រាដែលគាត់បានចុះហត្ថលេខាបានការពារគាត់ក្នុងករណីដែលឈ្នះ។

រឿងអីក៏មិនសមហេតុផលដូច្នោះ! មនុស្សដ៏តូចក្នុងយានអាវកាសបាននាំជីវិតមុនដំបូងបំផុតមក ភពរបស់យើង! វាស្ដាប់ទៅដូចជារឿងប្រឌិតបែបវិទ្យាសាស្រ្ដសម្រាប់កូនក្មេងអញ្ចឹង! ទោះបីជាគំនិតឆ្កួតៗ របស់លោកដោវិនពិតប្រាកដក៏ដោយ វានៅតែមិនអាចពន្យល់ពីរបៀបដែលជីវិតបានចាប់ផ្ដើមនៅភពផ្សេង ទៀត! ដូច្នេះ នៅក្នុងខែ្សភាពយន្ដរបស់លោកស្ដេន យើងឃើញទំហំនៃការចែកដាច់ពីគ្នា និងការចម្លែកដែលពួកមនុស្សនិយមនៅក្នុងលោកីយ៍ត្រូវតែចៀសវាងពីការអស្ចារ្យរបស់ព្រះ ដែលទ្រង់បានបង្កបង្កើតជីវិត នៅលើភពរបស់យើង។

លោក ស៊ី អេស ឡិវីសបានប្រសាសន៍ថា «ខ្ញុំប្រើពាក្យការអស្ចារ្យ ដើម្បីចង់មានន័យពីការបង្អាក់ ខាងឯធម្មជាតិ ដោយសារអំណាចដ៏ហួសពីវិស័យធម្មជាតិ»។ គាត់បានប្រសាសន៍ម្ដងទៀតថា «ពិតប្រាកដណាស់ បើសិនជាខ្ញុំសារភាពថា មានព្រះ នោះយើងត្រូវតែសារភាពថា មានការអស្ចារ្យ »(Miracles, pp. 105, 9)។

គាត់បានប្រាប់ថា បើសិនជាមានព្រះមែន នោះអាចមានការអស្ចារ្យ។ អ្នកមិនត្រូវការមនុស្សពណ៌ បៃតង៌ដ៏តូចមកផែនដី ដើម្បីផ្ដល់ជីវិតនោះទេ។ បើសិនជាមានព្រះមែន នោះទ្រង់អាចសមត្ថភាពដើម្បី បង្កើតជីវិតដោយគ្មានអ្វីសោះ។ ព្រះយេស៊ូវបានមានបន្ទូលថា «ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន» (ម៉ាកុស ១០:២៧)។

ម្ដាយរបស់ខ្ញុំបានសង្រ្គោះនៅវ័យ៨០ឆ្នាំ។ គ្មានមូលហេតុបន្ដិចសោះ ដើម្បីគិតថា គាត់នឹងបាន សង្រ្គោះ។ គ្មានទាល់តែសោះ។ ខ្ញុំចូលមេរៀន ហើយខ្ញុំនឹងប្រាប់អ្នកពីមូលហេតុដែលខ្ញុំដឹងថា ការប្រែចិត្ដ របស់ម្ដាយខ្ញុំជាការអស្ចារ្យមួយ តែខ្ញុំនឹងមិនប្រាប់នៅយប់នេះឡើយ។ ខ្ញុំនឹងប្រាប់អ្នកពីការអស្ចារ្យដែលកើត ឡើង មុនពេលគាត់បានប្រែចិត្ដ។ ខ្ញុំ និងគ្រួសារខ្ញុំបាននៅក្នុងទីក្រុងញ៉ូវ យ៉ោក។ ម្ដាយរបស់ខ្ញុំបាននៅក្នុង ទីក្រុងឡូសអង់ចាឡែស ដែលឆ្ងាយពីខ្ញុំ៣ពាន់ម៉ាយ។ ពេលនោះខ្ញុំកំពុងតែអធិស្ឋាន ហើយនៅមួយរំពេច កាលខ្ញុំអធិស្ឋានបានពាក់កណ្ដាល ខ្ញុំបានដឹងថា ម្ដាយរបស់ខ្ញុំនឹងបានសង្រ្គោះ។ ខ្ញុំបានទូរស័ព្ទទៅលោក ខាហ្គិន ហើយខ្ញុំបានសុំឲ្យគាត់ទៅបង្រៀនម្ដាយខ្ញុំឲ្យបានសង្រ្គោះ។ គាត់បានខ្លាចមិនហ៊ានទៅទេ ដោយ សារតែម្ដាយរបស់ខ្ញុំបានស្រែកដាក់គាត់ នៅពេលគាត់បានទៅកាលពីមុន។ ប៉ុន្ដែ ខ្ញុំទទូចអង្វរប្រាប់គាត់ថា ព្រះបានប្រាប់ខ្ញុំថា ម្ដាយខ្ញុំនឹងបានសង្រ្គោះឥឡូវនេះ។ ដូច្នេះ គាត់បានបើកឡានទៅផ្ទះម្ដាយរបស់ខ្ញុំ ហើយបានដឹកនាំគាត់ឲ្យបានសង្រ្គោះដោយងាយស្រួល បន្ទាប់មកជីវិតរបស់គាត់ត្រូវបានកែប្រែ។ បាទ នោះជាការអស្ចារ្យ។ តែរឿងនោះមិនមែនជាអ្វីដែលខ្ញុំចង់សង្កត់ធ្ងន់នៅកន្លែងនេះនោះទេ។ តើខ្ញុំអាចដឹងថា ម្ដាយខ្ញុំនឹងប្រែចិត្ដជឿព្រះនៅមួយរំពេចយ៉ាងដូចម្ដេចទៅ? បើខ្ញុំនៅឆ្ងាយពីគាត់៣ពាន់ម៉ាយ។ ខ្ញុំអត់បាន និយាយទូរស័ព្ទជាមួយគាត់នោះទេ ប៉ុន្ដែខ្ញុំបានពីវា។ តើខ្ញុំដឹងតាមរបៀបណាទៅ? វាជាការអស្ចារ្យមួយ ព្រះបានប្រាប់ខ្ញុំពីរឿងនោះដោយសារការអស្ចារ្យមួយ។ វាគឺសាមញ្ញដូចនោះ។ ម្ដាយខ្ញុំមិនជឿលើការអស្ចារ្យនោះទេ។ គាត់ជាមនុស្សនិយមខាងលោកីយ៍ ហើយជាអ្នកវិវត្ដន៍ និយមម្នាក់។ ពេលនោះមានការអស្ចារ្យ៣ដងបានកើតឡើង។ ទីមួយ ព្រះបានប្រាប់ខ្ញុំថា ម្ដាយខ្ញុំនឹងប្រែ ចិត្ដ។ ទីពីរ គាត់បានប្រែចិត្ដ តែការអស្ចារ្យទី៣ជាការអស្ចារ្យធំបំផុតដែលកើតឡើងក្នុងរបៀបជាច្រើន យ៉ាងហោចណាស់ចំពោះខ្ញុំ។

ប៉ុន្មានខែក្រោយមកបន្ទាប់ពីគាត់បានសង្រ្គោះ នោះខ្ញុំបានយកម្ដាយខ្ញុំទៅជាមួយគ្រួសារ ដើម្បី ទៅលេងបងប្អូនជីដូនមួយរបស់ខ្ញុំ។ គាត់មានមិត្ដភក្ដិមួយចំនួនដែលជាអ្នកប្រមឹកស្រា។ ប្រពន្ធរបស់ពួកគេ ម្នាក់បានស្រវឹងស្រាពាក់កណ្ដាល។ នាងដឹងថា ខ្ញុំជាគ្រូអធិប្បាយ ដូច្នេះនាងបានអង្គុយនៅតុរំលងពីខ្ញុំ ហើយចាប់ផ្ដើមចង់រករឿងខ្ញុំ។ «តើការអស្ចារ្យទាំងនោះកើតឡើងតាមរបៀបណា? តើព្រះបានឲ្យត្រីដល់ មនុស្ស៥ពាន់នាក់តាមរបៀបណាបាន? តើព្រះបានរស់ពីសុគតឡើងវិញតាមរបៀបណាបាន? តើសមុទ្រ ក្រហមបានញែកជា២យ៉ាងម៉េចបាន? ហើយសើច ហាសហា ហាសហា!»

ខ្ញុំអត់បាននិយាយអីទេ ខ្ញុំមិនចង់បង្កើតរឿងនៅក្នុងផ្ទះរបស់បងប្អូនជីដូនមួយរបស់ខ្ញុំ។ ម្ដាយខ្ញុំ បានអង្គុយនៅក្បែរខ្ញុំ។ នៅពេលភ្លាមៗនោះ ខ្ញុំបានឃើញពន្លឺចេញពីភ្នែកម្ដាយខ្ញុំ។ គ្មានអ្នកណាម្នាក់បាន និយាយតបដាក់គាត់នោះទេ នៅពេលភ្នែករបស់គាត់ចេញពន្លឺដូចនោះ! ម្ដាយខ្ញុំបានមើលកាន់ស្រ្ដីដែល ស្រវឹងស្រានោះ ហើយនិយាយដោយសំលេងខ្លាំងៗថា «តើអ្នកជឿលើព្រះ មែនឬអី?» ស្រ្ដីនោះបាន ញោចខ្លួន ហើយមុខរបស់ស្រ្ដីនោះបានស្លេកស្លាំង។ ស្រ្ដីនោះបាននិយាយដោយប្រើសំលេងតូចថា « អើ បាទ» ម្ដាយខ្ញុំបានសំឡក់នាង ហើយប្រើសំលេងខ្លាំងៗថា «អញ្ចឹង តើអ្នកឯងកើតអីទៅ?» ពេលនោះ នៅក្នុងផ្ទះស្ងាត់ជ្រៀប។ ហើយក៏ឈប់មានការឈ្លោះប្រកែកគ្នាដោយសារការអស្ចារ្យនោះ!

ឃើញទេ បើអ្នកជឿលើព្រះ អញ្ចឹងគ្មានការឈ្លោះប្រកែកគ្នាប្រឆាំងនឹងការអស្ចារ្យឡើយ ដ្បិត លោកស៊ី អេស ឡែវីសបានពន្យល់ពីនោះ! ដូចព្រះយេស៊ូវបានប្រាប់ថា «ព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់បាន» (ម៉ាកុស ១០:២៧)។ ហើយចំនុចនោះនាំឲ្យយើងទៅរៀនពីកំណើតរបស់ព្រះគ្រិស្ទ នៅក្នុងស្រ្ដីព្រហ្មចារី។ ខ្ញុំនឹងប្រាប់អ្នកនូវ «ភស្តុតាង»២ នៃកំណើតរបស់ព្រះគ្រិស្ទក្នុងស្រ្ដីព្រហ្មចារី។ ប៉ុន្ដែ «ភស្ដុតាង»ទាំង នេះនឹងធ្វើឲ្យអ្នកជឿទុកចិត្ដបាន បើសិនជាអ្នកជឿព្រះ។ អស់អ្នកណាដែលបដិសេជឿលើព្រះវត្ដមានរបស់ ព្រះ នោះចំនុច២នេះនឹងមិនធ្វើឲ្យគេជឿបានឡើយ។

១.ទីមួយ កំណើតរបស់ព្រះគ្រិស្ទក្នុងស្រ្ដីព្រហ្មចារីត្រូវបានបញ្ជាក់បង្ហាញដោយព្រះគម្ពីរ សញ្ញាចាស់។

ពាក្យទំនាយមុនដំបូងនៃកំណើតរបស់ព្រះគ្រិស្ទក្នុងស្រ្ដីព្រហ្មចារីគឺនៅក្នុងសួនច្បារអេដែន បន្ទាប់ ពីរយៈពេលយ៉ាងខ្លី ដែលឪពុកម្ដាយដើមដំបូងរបស់យើងបានធ្វើអំពើបាបប្រឆាំងនឹងព្រះ។ ពួកគេបាន ស្ដាប់តាមការល្បួងរបស់អារក្សសាតាំង ហើយបានធ្វើអំពើបាប។ គ្រានោះព្រះបានមានបន្ទូលទៅសាតាំងថា

« អញនឹងធ្វើឲ្យឯង ហើយនិងស្ត្រី គឺទាំងពូជឯង និងពូជនាងមានសេចក្តីខ្មាំងនឹងគ្នា ពូជនាងនឹងកិនក្បាលឯង ហើយឯងនឹងចឹកកែងជើងគេ» (លោកុប្បត្ដិ ៣:១៥)។

កន្លែងនេះព្រះបានមានបន្ទូលប្រាប់នូវពាក្យទំនាយមុនដំបូងពីកំណើតក្នុងស្រ្ដីព្រហ្មចារី។ ពូជស្រ្ដីនឹងកិន ក្បាលសត្វពស់។ អ្នកប្រាជ្ញខាងគម្ពីរសញ្ញាចាស់របស់ពួកលូសើរ៉ែនដែលមានឈ្មោះថា លោកបណ្ឌិត ខ្លោស វែស្ទើមែន(១៩០៩-២០០០)បានប្រសាសន៍ថា «ចាប់តាំងពីសម័យរបស់លោកអិរែនោអែស { Irenaeus } (១៣០-២០២)ជំនឿរបស់គ្រីស្ទបរិស័ទបានយល់ថា អត្ថបទគម្ពីរនោះជាពាក្យទំនាយអំពីព្រះគ្រិស្ទ (និងនាងម៉ារី)“ពូជស្រ្ដី” សំដៅទៅលើរូបអង្គព្រះគ្រិស្ទ ដែលបានកិនក្បាលរបស់សត្វពស់{សាតាំង}...ការពន្យល់នេះមានតាំងពីសម័យលោក អិរែនោអែសរហូតដល់ពាសពេញប្រវត្ដិសាស្រ្ដ ដែលជាការពន្យល់ពីអត្ថបទ គម្ពីរនៅក្នុងពួកកាតូលិក ហើយនិងជំនឿនៃការផ្សាយដំណឹងល្អ» (Claus Westermann, Ph.D., Genesis 1-11: A Commentary, Augsburg, 1984, p. 260)។

លោកបណ្ឌិត ហែនរី អឹម ម៉ូរីសបានប្រសាសន៍ថា « “ពូជស្រ្ដី” អាចត្រឹមតែនិយាយ{សំដៅ}លើការ កូនចៅនៅនាអនាគតរបស់នាងអេវ៉ា ដែលនឹងគ្មានឪពុកជាមនុស្ស។ តាមជីវសាស្រ្ដ ស្រ្ដីម្នាក់មិនអាចបង្កើត ពូជបានឡើយ។ ការប្រើប្រាស់តាមបទគម្ពីរតែងតែនិយាយពីពូជរបស់បុរសតែប៉ុណ្ណោះ។ ដូច្នេះហើយ កន្លែងនេះបានសន្យាថា ពូជនោះនឹងត្រូវតែធ្វើជាការអស្ចារ្យ ដែលបានចាប់ទុំផ្ទៃនៅក្នុងពោះ {របស់នាងម៉ារី}។ នៅក្នុងវិធីនេះ {ព្រះគ្រិស្ទ}ទ្រង់មិនបានទទួលមរតកខាងនិស្ស័យអំពើបាប ដូចកូនផ្សេងទៀតរបស់ លោកអ័ដាមនោះទេ ទ្រង់បានក្លាយជាព្រះអង្គសង្រ្គោះដែលរួចពីអំពើបាប។ ដូច្នេះ ពាក្យទំនាយនេះបាន ទាយទុកជាមុនយ៉ាងច្បាស់អំពីកំណើតរបស់ព្រះគ្រិស្ទក្នុងស្រ្ដីព្រហ្មចារីនៅនាអនាគតកាល» (Henry M. Morris, The Defender’s Study Bible, World Publishing, 1995, p. 13; កត់សំគាល់ពីលោកុប្បត្ដិ ៣:១៥)។

ការបើកឆាកនៃអត្ថបទគម្ពីរបស់យើងក៏មកពីគម្ពីរសញ្ញាចាស់ផងដែរ។ ហោរាអេសាយបានប្រាប់ថា

« មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល»(អេសាយ ៧:១៤)។

ពាក្យ «នាងព្រហ្មចារី» តាមភាសាអង់គ្លេសនៅកន្លែងនេះត្រូវបានបកប្រែចេញមកពីពាក្យ «អាលម៉ា» (almah)តាមភាសាហេព្រើរ។ វាត្រូវបានប្រើ៧ដងនៅក្នុងគម្ពីរសញ្ញាចាស់ ដើម្បីសំដៅទៅលើស្រ្ដីដែលមិន ទាន់រៀបការ។ លោក អែនវើដ អី ហ៊ីនសាន់បានប្រសាសន៍ថា «{ការប្រើប្រាស់}របស់វាតែងតែចង្អុលប្រាប់ពីស្រ្ដីព្រហ្មចារីម្នាក់»(Edward E. Hindson, “Isaiah’s Immanuel,” Grace Journal 10, Fall, 1969, p. 7)។ អ្នកប្រាជ្ញដ៏ល្បីល្បាញម្នាក់ឈ្មោះលោក ជេ ហ្រ្គេស៊ាម ម៉ែនខិនបានប្រសាសន៍ថា «គ្មាន កន្លែងណាមួយនៅក្នុងចំណោមពាក្យអាលម៉ាទាំង៧ក្នុងគម្ពីរសញ្ញាចាស់ ដែលត្រូវបានប្រើសំដៅលើស្រ្ដី ម្នាក់ ដែលមិនមែនជាស្រ្ដីព្រហ្មចារី»(J. Gresham Machen, Ph.D., កំណើតរបស់ព្រះគ្រិស្ទក្នុងស្រ្ដីព្រហ្មចារី Baker Book House, 1965, p. 288)។

ប៉ុន្ដែ ភស្ដុតាងដ៏ធំបំផុតដែលពាក្យ «អាលម៉ា»មានន័យថា «ស្រ្ដីព្រហ្មចារី» មកពីគ្រូសាសន៍យូដា នៅឆ្នាំ២០០មុនព្រះគ្រិស្ទចាប់កំណើត។ គ្រូសាសន៍យូដាចំនួន៧០នាក់ក្នុងចំណោមគ្រូល្បីៗនៅក្នុងពិភព លោកបានបកប្រែគម្ពីរសញ្ញាចាស់ភាសាហេព្រើរទៅជាភាសាក្រេក ដែលជាភាសានិយាយរបស់សាសន៍ យូដានៅក្នុងពិភពរ៉ូមាំង។ គ្រូសាសន៍យូដាទាំងអស់នេះត្រូវបានគេចាត់ទុកថា ជាអ្នកប្រាជ្ញសាសន៍ហេព្រើរ ល្បីៗនៅក្នុងពិភពលោកនៅជំនាន់នោះ គឺ២០០ឆ្នាំមុនព្រះគ្រិស្ទ។ គ្រូសាសន៍យូដាទាំងអស់នេះបានបក ប្រែពាក្យហេព្រើរ «អាលម៉ា»ក្នុងអេសាសយ ៧:១៤ ទៅជាពាក្យក្នុងភាសាក្រេកថា «ផាតថេណោស» ដែលសំដៅទៅលើស្រ្ដីព្រហ្មចារីតែមួយគត់ គឺជាស្រ្ដីដែលមិនធ្លាប់រួមរស់ជាមួយបុរស។ គ្រូសាសន៍យូដាចំនួន៧០ នាក់បានបកប្រែគម្ពីរសញ្ញាចាស់ទៅជាភាសាក្រេក។ វាត្រូវបានគេហៅថា គម្ពីរសញ្ញាចាស់ដែលបកប្រែតាមភាសាក្រេក(Septuagint)។ លោកបណ្ឌិត បែន វីថើរីងថុន III បានប្រសាសន៍ថា បើសិនជា «អាលម៉ា» មិនមានន័យថា «ស្រ្ដីព្រហ្មចារី» អញ្ចឹងវាពិបាកដើម្បីដឹងថា ហេតុអ្វីអ្នកបកប្រែគម្ពីរភាសាក្រេកនោះបានប្រើ ពាក្យ “ផាតថេណោស» ជាពាក្យមានន័យដូចគ្នាក្នុងភាសាក្រេក»(Ben Witherington III, Ph.D., «កំណើតរបស់ព្រះយេស៊ូវ» វច្ជនានុក្រមរបស់ព្រះយេស៊ូវ និងដំណឹងល្អ InterVarsity Press, 1992, p. 64)។

ភស្ដុតាងទាំងនេះបង្ហាញថា គ្រូសាសន៍យូដាទាំងនោះបានបកប្រែត្រឹមត្រូវពីគម្ពីរអេសាយ ៧:១៤ ដែលថា

« មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល»(អេសាយ ៧:១៤)។

នៅក្នុងប្រវត្ដិសាស្រ្ដ ម៉ារាដែលជាមាតារបស់ព្រះគ្រិស្ទជាស្រ្ដីតែម្នាក់គត់ដែលមានព្រហ្មចារី ហើយត្រូវបានមានគភ៌ដោយហួសពីវិស័យធម្មជាតិ។

២. ទីពីរ កំណើតរបស់ព្រះគ្រិស្ទនៅក្នុងស្រ្ដីព្រហ្មចារីត្រូវបានបញ្ជាក់បង្ហាញដោយគម្ពីរសញ្ញាថ្មី។

សូមបើកគម្ពីររបស់អ្នកទៅម៉ាថាយ ១:២៣។

« មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)

លោកយ៉ូសែបបានភ្ជាប់ពាក្យជានាងម៉ារី។ មុនពេលពួកគេបានរៀបការ « នាងមានគភ៌ ដោយព្រះវិញ្ញាណបរិសុទ្ធ មុនដែលបាននៅជាមួយគ្នា»(ម៉ាថាយ ១:១៨)។ យ៉ូសែបបានគិតតាមធម្មជាតិថា ម៉ារី បានប្រព្រឹត្ដកំផិត។ គាត់មិនចង់ឲ្យនាងអាម៉ាស់មុខដោយសារគាត់ច្រានចោលនាង ហើយឈប់រៀបការជាមួយនាងនោះឡើយ។ គាត់កំពុងតែគិតអំពីបញ្ហានោះ កាលគាត់បានចូលគេង។ ទេវតានៃព្រះអម្ចាស់បានលេញមកឯគាត់ ហើយបានប្រាប់គាត់ថា «កុំឲ្យខ្លាចនឹងយកនាងម៉ារាជាប្រពន្ធអ្នកឡើយ ដ្បិតបុត្រដែលមកចាប់ទំផ្ទៃនាង នោះកើត{ពី}ព្រះវិញ្ញាណបរិសុទ្ធទេ»។ ក្រោយមក ទេវតាបានសូត្រគម្ពីរអេសាយ ៧:១៤ទៅលោកយ៉ូសែប

« មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)

ម្យាងទៀត ការបកប្រែព្រះគម្ពីរតាមភាសាក្រេកបានប្រើគម្ពីរម៉ាថាយ ១:២៣ ដោយសារព្រះវិញ្ញាណបរិសុទ្ធ ដូច្នេះ ពាក្យ «ផាតថេណោស» ជាព្រះបន្ទូលដែលព្រះបានបណ្ដាលឲ្យតែងឡើង។

ខ្ញុំបានសម្រេចចិត្ដបន្ដអានគម្ពីរសញ្ញាថ្មី ដើម្បីចង់ដឹងនូវអ្វីដែលមនុស្ស ដែលបានស្គាល់ព្រះយេស៊ូវបានគិតល្អបំផុតអំពីកំណើតរបស់ទ្រង់នៅក្នុងស្រ្ដីព្រហ្មចារី។ ខ្ញុំបានកត់ត្រាទុកលើក្រដាសមួយពីគំនិតរបស់មនុស្ស ដែលបានរស់នៅជាមួយទ្រង់។

ខ្ញុំបានចាប់ផ្ដើមជាមួយលោកយ៉ូសែប ដែលជាឪពុកចិញ្ចឹមរបស់ទ្រង់។ គាត់បានជឿលើកំណើត របស់ទ្រង់នៅក្នុងស្រ្ដីព្រហ្មចារី។

« លុះយ៉ូសែបភ្ញាក់ពីដេកឡើង នោះគាត់ក៏ធ្វើតាមបង្គាប់របស់ទេវតានៃព្រះអម្ចាស់ គឺគាត់យកប្រពន្ធមកនៅជាមួយ តែមិនបានរួមរស់នឹងនាងសោះ ទាល់តែនាងប្រសូតបុត្រជាចំបងមក រួចគាត់ថ្វាយព្រះនាមថា «យេស៊ូវ»(ម៉ាថាយ ១:២៤-២៥)។

ក្រោយមក ម៉ារាមានភាពដូចយ៉ូសែបអញ្ចឹង នាងមិនបានជឿលើកំណើតក្នុងស្រ្ដីព្រហ្មចារីនោះទេ។ នាងបាននិយាយថា « ខ្ញុំមិនស្គាល់ប្រុសណាផង ដូច្នេះ តើធ្វើដូចម្តេចនឹងឲ្យការនេះសំរេចបាន?»(លូកា ១:៣៤)។

« ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ(លូកា ១:៣៥)។

« ដ្បិតការអ្វីដែលព្រះទ្រង់ធ្វើពុំបាន នោះគ្មានសោះឡើយ»(លូកា ១:៣៧)។

ក្រោយមកម៉ារាបានជឿលើកំណើតក្នុងស្រ្ដីព្រហ្មចារី ដ្បិតនាងបាននិយាយថា «មើល ខ្ញុំនេះជាអ្នកបំរើរបស់ព្រះអម្ចាស់ ដូច្នេះ សូមឲ្យបានសំរេចដូចពាក្យលោកចុះ »។

« បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»(លូកា ១:៣៥)។

ក្រោយមកជាព្រះយេស៊ូវទ្រង់ផ្ទាល់។ ទ្រង់បានមានបន្ទូលថា

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ»(យ៉ូហាន ៣:១៦)។

ព្រះយេស៊ូវបានបន្ទូលថា ទ្រង់ជា «ព្រះរាជបុត្រាតែ១»របស់ព្រះវរបិតា។ ក្រោយមកជាព្រះអង្គទ្រង់ផ្ទាល់។ លោកយ៉ូហានបាទីស្ទបានជ្រមុជព្រះយេស៊ូវទៅក្រោមទឹកទន្លេយ័រដាន់ដោយធ្វើពិធីជ្រមុជទឹក។ ក្រោយមក មានសំលេងរបស់ព្រះវរបិតាបានចេញពីស្ថានសួគ៌ ដោយមានបន្ទូលថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»(ម៉ាថាយ ៣:១៧)។ បន្ទាប់មកលោកយ៉ូហានបាទីស្ទបាននិយាយថា «ខ្ញុំបានឃើញមែន ហើយក៏ធ្វើបន្ទាល់ពីព្រះអង្គនោះថា ទ្រង់ជាព្រះរាជបុត្រានៃព្រះពិតមែន»(យ៉ូហាន ១:៣៤)។ យ៉ូសែប ម៉ារា ព្រះយេស៊ូវទ្រង់ផ្ទាល់ យ៉ូហានបាទីស្ទ និងព្រះវរបិតាសុទ្ធតែបានថា ទ្រង់ជាព្រះរាជបុត្រានៃ ព្រះ ដែលបង្ហាញថា ទ្រង់បានប្រសូតមកក្នុងស្រ្ដីព្រហ្មចារី។

«បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»(លូកា ១:៣៥)។

ខ្ញុំបានបន្ដអានគម្ពីរសញ្ញាថ្មី។ ខ្ញុំបានឃើញថាពួកអារក្ស «ស្រែកឡើងថា ឱព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះអើយ តើយើងហើយ និងទ្រង់មានការអ្វីនឹងគ្នា តើទ្រង់បានយាងមកទីនេះ ដើម្បីនឹងធ្វើទុក្ខដល់យើងមុនកំណត់ឬអី?» បាទ សូម្បីតែពួកអារក្សក៏ដឹងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះដែលបាន ប្រសូតក្នុងស្រ្ដីព្រហ្មចារីផងដែរ! នៅពេលព្រះយេស៊ូវបានសួរសិស្សរបស់ទ្រង់ថា «តើថាខ្ញុំជាអ្នកណា» ពេត្រុសទូលឆ្លើយថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់»(ម៉ាថាយ ១៦:១៦)។ អញ្ចឹង សាវ័កយ៉ូហានជាអ្នកដែលបានស្គាល់ទ្រង់ល្អជាងគេបំផុត គាត់បានប្រាប់ថា « បានចែងទុកតែប៉ុណ្ណេះ ដើម្បីឲ្យអ្នករាល់គ្នាបានជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ គឺជាព្រះរាជបុត្រានៃព្រះពិត ហើយឲ្យអ្នករាល់គ្នាបានជីវិត ដោយសារព្រះនាមទ្រង់ ដោយមានសេចក្តីជំនឿ»(យ៉ូហាន ២០:៣១)។ គាត់បានប្រាប់ ម្ដងទៀតថា «សេចក្តីប្រកបរបស់យើងខ្ញុំ នោះគឺប្រកបនឹងព្រះវរបិតា ហើយនិងព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រាទ្រង់»(១យ៉ូហាន ១:៣)។ បានទ សាវ័កយ៉ូហានជាអ្នកដែលបានស្គាល់ទ្រង់ល្អជាងគេបំផុត បានប្រាប់ថា ព្រះយេស៊ូវជាព្រះរាជបុត្រានៃព្រះដែលបានប្រសូតក្នុងស្រ្ដីព្រហ្មចារី។ គាត់បានហៅព្រះយេ ស៊ូវថាជា «ព្រះរាជបុត្រាតែ១»របស់ព្រះវរបិតា (យ៉ូហាន ១:១៨)។ នៅពេលសាវ័កប៉ូលបានប្រែចិត្ដ «នោះស្រាប់តែគាត់ប្រកាសប្រាប់ពីព្រះយេស៊ូវ នៅក្នុងសាលាប្រជុំទាំងប៉ុន្មានថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ» (កិច្ចការ ៩:២០)។ ហើយពួកសិស្សរបស់ទ្រង់ទាំងអស់សុទ្ធតែបានដឹងថា «បុត្របរិសុទ្ធ» ដែលបាន ប្រសូតពីម៉ារាដែលជាស្រ្ដីព្រហ្មចារីត្រូវបានហៅថា «ព្រះរាជបុត្រានៃព្រះ»(លូកា ១:៣៥)។ ពាក្យចុង ក្រោយរបស់ព្រះយេស៊ូវនៅលើឈើឆ្កាងបញ្ជាក់ពីវា ដ្បិតទ្រង់ «ស្រែកឡើងជាខ្លាំងថា ឱព្រះវរបិតាអើយ ទូលបង្គំសូមប្រគល់វិញ្ញាណដល់ព្រះហស្តទ្រង់វិញ កាលមានព្រះបន្ទូលពាក្យទាំងនេះហើយ នោះទ្រង់ផុតដង្ហើមទៅ»(លូកា ២៣:៤៦)។ ក្រោយមក មេទ័ពដែលបានដុំដែកគោលទ្រង់ជាប់នឹងឈើឆ្កាងបានលុត ជង្គង់ផ្កាប់មុខ ហើយបាននិយាយថា « មនុស្សនេះប្រាកដជាព្រះរាជបុត្រានៃព្រះមែន»(ម៉ាកុស ១៥:៣៩)។

មនុស្សតែ១គត់ដែលបានចំអកភាពជាព្រះរាជបុត្រារបស់ទ្រង់ គឺជាមនុស្សអាក្រក់ដែលបានឆ្កាង ទ្រង់។ មនុស្សអាក្រក់ទាំងនោះបាន «រកសំឡាប់ទ្រង់រឹតតែខ្លាំងឡើង ពីព្រោះទ្រង់មិនមែនគ្រាន់តែរំលងច្បាប់នៃថ្ងៃឈប់សំរាកតែប៉ុណ្ណោះ គឺបានទាំងហៅព្រះ ថាជាព្រះវរបិតានៃទ្រង់ថែមទៀត ហើយលើកអង្គទ្រង់ស្មើនឹងព្រះផង»(យ៉ូហាន ៥:១៨)។ កាលទ្រង់បានរងទុក្ខវេទនា ពួកគេបានស្រែកដាក់ទ្រង់ថា « បើឯងជាព្រះរាជបុត្រានៃព្រះមែន នោះឲ្យចុះពីឈើឆ្កាងមក»(ម៉ាថាយ ២៧:៤០)។ តែបើសិនបានយាងចុះពី ឈើឆ្កាងនោះមក នោះវានឹងបង្ហាញពីភាពផ្ទុយគ្នាស្រឡះ។ វានឹងបង្ហាញថា ទ្រង់មិនមែនជាព្រះរាជបុត្រា នៃព្រះ!

ព្រះរាជបុត្រាដ៏បរិសុទ្ធរបស់ព្រះ ដែលបានប្រសូតក្នុងស្រ្ដីព្រហ្មចារីបានយាងចុះពីសា្ថនសួគ៌ មក ចាប់ទុំផ្ទៃនៅពោះរបស់ម៉ារា ហើយបានប្រសូតមក ដើម្បីសុគតនៅលើឈើឆ្កាង ហើយដើម្បីសងថ្លៃលោះទោសអំពើបាបរបស់យើង។ ទ្រង់បានរស់នៅក្នុងចំណោមមនុស្សមានបាបដ៏ក្រក្សត់ ហើយទ្រង់បានបង្ហូរ ព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់យើងទាំងអស់។

ប៉ុន្ដែខ្ញុំមិនទាន់បានពន្យល់ពីផ្នែកចុងក្រោយបំផុតនៃអត្ថបទគម្ពីរយើងនោះទេ។ ខ្ញុំនឹងប្រាប់ពីគម្ពីរ អេសាយ ៧:១៤ ដូចដែលវាត្រូវបានដកស្រង់ពីម៉ាថាយ ១:២៣ ដែលបានបកប្រែតាមភាសាក្រេក

« មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយព្រះនាមបុត្រនោះត្រូវហៅថា អេម៉ាញូអែល» ដែលប្រែថា ព្រះអង្គទ្រង់គង់ជាមួយនឹងយើងខ្ញុំ»(ម៉ាថាយ ១:២៣)

នោះគឺជាអត្ថន័យនៃពាក្យអេម៉ាញូអែល។ វាមានន័យថា «ព្រះអង្គគង់ជាមួយយើងខ្ញុំ»។ នោះគឺជាបុត្រ ដែលបានប្រសូតជាមួយស្រ្ដីព្រហ្មចារី។ ទ្រង់គឺជា «ព្រះអង្គគង់ជាមួយយើងខ្ញុំ»។

កាលខ្ញុំជាក្មេងតូចម្នាក់ ខ្ញុំបានដឹងថា មានព្រះ ពេលនោះខ្ញុំកំពុងតែលាក់ខ្លួននៅក្រោមផ្កាក្នុងទីធ្លា ខាងក្រោយផ្ទះរបស់លោកយាយខ្ញុំ។ ខ្ញុំបាននិយាយជាមួយទ្រង់ តែខ្ញុំមិនស្គាល់ឡើយ។ ខ្ញុំត្រឹមតែដឹងថា ត្រូវតែមានព្រះដែលបានបង្កើតផ្កាដ៏ស្រស់ឆើតឆាយយ៉ាងអស្ចារ្យទាំងនោះ! ខ្ញុំដឹងថា មានព្រះ នៅពេលខ្ញុំ បានឈរតែម្នាក់ឯង នៅតាមផ្លូវលើវាលខ្សាច់ក្នុងរដ្ឋអារីសូណា ទាំងមានភ្លៀងធ្លាក់ជោគជាំមកលើផែនដីដ៏ រីងស្ងួត ហើយមានទាំងក្លិនដ៏សម្បូរបែបអស្ចារ្យនៃផែនដី កាលផែនដីបានជោគដោយទឹកភ្លៀង។ អញ្ចឹង ត្រូវតែមានព្រះមួយ ដែលបានបង្កើតរបស់ដ៏អស្ចារ្យទាំងឡាយ។ ប៉ុន្ដែខ្ញុំមិនស្គាល់ទ្រង់នោះទេ ខ្ញុំដឹងថា មាន ព្រះ កាលខ្ញុំបានដួលទាំងបើកញើស ហើយស្រែកយំនៅលើស្មៅ នៅថ្ងៃដែលលោកយាយរបស់ខ្ញុំត្រូវបានគេ កប់។ ខ្ញុំអាចមានអារម្មណ៍ថា ព្រះបានយាងចុះមក។ ត្រូវតែមានព្រះ ប៉ុន្ដែខ្ញុំមិនស្គាល់ទ្រង់នោះទេ។

ប៉ុន្ដែក្រោយមក នៅព្រឹកមួយព្រះយេស៊ូវបានយាងមកឯខ្ញុំ ហើយបានសង្រ្គោះព្រលឹងរបស់ខ្ញុំ។ នោះគឺខុសប្លែកពីគ្នា! ព្រះនាមរបស់ទ្រង់គឺអេម៉ាញូអែល ដែលមានន័យថា ព្រះអង្គគង់ជាមួយយើងខ្ញុំ! ព្រះ លោហិតរបស់ទ្រង់បានលាងសំអាតយើង។ ព្រះបន្ទូលរបស់ទ្រង់កំឡាចិត្ដយើង។ ព្រះវត្ដមានរបស់ទ្រង់នាំ ឲ្យបាត់ភាពភ័យខ្លាច។ ព្រះយេស៊ូវជាអេម៉ាញូអែលរបស់យើង ទ្រង់គង់ជាមួយយើង។ ខ្ញុំចូលចិត្ដបទ ចម្រៀនណូអែលដ៏ពិរោះរបស់លោកឆោឡែស វែស្លី(១៧០៧-១៧៨៨)!

ពួកស្ថានដ៏ខ្ពស់សុទ្ធតែគោរព
   ព្រះដ៏រស់អស់កល្បទាំងគ្រប់
ទ្រង់មកចាប់បដិសន្ធិត្រូវតាមបទំនាយគម្ពីរ
   គឺកើតមកដោយស្រីព្រហ្មចារី
ជាព្រះសុទ្ធមកគង់ផែនដី
   ទ្រង់សព្វព្រះហឬទ័យអាស្រ័យជាមួយមនុស្សឥតតម្លៃ
ន៏ ឮពួកទេវតាច្រៀងបទ
   «ស្រីសួស្ដីដល់ព្រះរាជបុត្រា»
(«ន៏ ឮពួកទេវតាច្រៀងបទ» ដោយ Charles Wesley, 1707-1788)។

ខ្ញុំអធិស្ឋានឲ្យអ្នកជឿជាក់លើព្រះយេស៊ូវ ហើយបានសង្រ្គោះពីការដាក់ទណ្ឌកម្ម និងពីអំពើបាប ហើយឲ្យអ្នកបានលាងសំអាតពីអំពើអាក្រក់ទាំងអស់ដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ ឱព្រះវរបិតា ដែលគង់លើស្ថានសួគ៌អើយ ទូលបង្គំអធិស្ឋានសុំឲ្យមាននរណាម្នាក់មករកព្រះរាជបុត្រារបស់ទ្រង់ ហើយ ទទួលសេចក្ដីសង្រ្គោះដោយសារទ្រង់នៅយប់នេះ។ អាម៉ែន!

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាថាយ ១:១៨-២៥ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ន៏ ឮពួកទេវតាច្រៀងបទ» ដោយ Charles Wesley, 1707-1788)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភស្ដុតាងនៃកំណើតក្នុងស្រ្ដីព្រហ្មចារី

PROOFS OF THE VIRGIN BIRTH

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« ដូច្នេះព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល» (អេសាយ ៧:១៤)។

(ម៉ាកុស ១០:២៧)

១. ទីមួយ កំណើតរបស់ព្រះគ្រិស្ទក្នុងស្រ្ដីព្រហ្មចារីត្រូវបានបញ្ជាក់បង្ហាញដោយព្រះគម្ពីរសញ្ញាចាស់។ លោកុប្បត្ដិ ៣:១៥។

២. ទីពីរ កំណើតរបស់ព្រះគ្រិស្ទនៅក្នុងស្រ្ដីព្រហ្មចារីត្រូវបានបញ្ជាក់បង្ហាញដោយគម្ពីរសញ្ញាថ្មី។ ម៉ាថាយ ១:២៣, ១៨; ២៤-២៥; លូកា ១:៣៤, ៣៥, ៣៧; យ៉ូហាន ៣:១៦;ម៉ាថាយ ៣:១៧; យ៉ូហាន ១:៣៤; ម៉ាថាយ ១៦:១៦; យ៉ូហាន ២០:៣១; ១យ៉ូហាន ១:៣;យ៉ូហាន ១:១៨; កិច្ចការ ៩:២០; លូកា ២៣:៤៦; ម៉ាកុស ១៥:៣៩; យ៉ូហាន ៥:១៨; ម៉ាថាយ ២៧:៤០។