ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
យ៉ូសែប និងព្រះយេស៊ូវ (សេចក្ដីអធិប្បាយទី៨៦ ពីគម្ពីរលោកុប្បត្ដិ) ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ធ្នូ ៦ ២០១៥ « ហើយព្រះទ្រង់មានព្រះបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ ព្រះទ្រង់មានព្រះបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ» ទ្រង់ក៏តាំងសេចក្តីសញ្ញាខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។ ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្តីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូលផង រីឯនៅស្រុកអេស៊ីព្ទ និងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្តីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក»(កិច្ចការ ៧:៦-១៤)។ |
នៅក្នុងព្រះគម្ពីរ បុរស២នាក់ដែលមានឈ្មោះយ៉ូសែបជាមនុស្សដ៏ល្បីសំខាន់។ លោកយ៉ូសែបនៅ ក្នុងគម្ពីរសញ្ញាថ្មីជាឪពុកចិញ្ចឹមរបស់ព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រាតែ១គត់របស់ព្រះវរបិតា។ លោកយ៉ូសែប នៅក្នុងគម្ពីរសញ្ញាចាស់ជាកូនរបស់លោកយ៉ាកុប។ នៅល្ងាចនេះ ខ្ញុំនឹងបង្រៀនអំពីលោកយ៉ូសែបនៅក្នុង គម្ពីរសញ្ញាចាស់។ លោកយ៉ូសែបជាពួកបរិសុទ្ធដ៏អស្ចារ្យទី៧ចុងក្រោយបំផុតនៃកណ្ឌគម្ពីរលោកុប្បត្ដិ។ ពួក បរិសុទ្ធទាំង៧នោះមានដូចជា៖ អ័ដាម អេបិល ណូអេ អ័ប្រាហាំ អ៊ីសាក់ យ៉ាកុប និងយ៉ូសែប។ គម្ពីរលោកុ ប្បត្ដិនិយាយពីលោកយ៉ូសែបច្រើនជាងអ្នកផ្សេងទៀត។ លោកអោថើ W ផីងបានប្រសាសន៍ថា វាជាជីវិតរបស់លោកយ៉ូសែបដែលពន្យល់ប្រាប់នូវ{ការកើនឡើង}នៃសាសន៍ហេព្រើរដ៏គួរឲ្យកត់សំគាល់ ពីការចេញពីឆ្ងាយពីអ្នកគង្វាលទៅកាន់អាណានិគមន៍{ដ៏ធំ}ក្នុងប្រទេសអេស៊ីព្ទ។ ប៉ុន្ដែ កុំសង្ឃ័យពីមូលហេតុ{ដ៏ចម្បង}ថា ហេតុបានជាជីវិតរបស់យ៉ូសែប ត្រូវបានពិពណ៌នាដោយលំអិតទាំងស្រុង នេះគឺដោយសារតែរឿងស្ទើរតែទាំងអស់ {នៅក្នុងជីវិតរបស់គាត់} តំណាងពី រឿងខ្លះដែលទាក់ទងនឹងព្រះគ្រិស្ដ។ ប្រវត្ដិរបស់លោក{យ៉ូសែប} និងព្រះ គ្រិស្ដ យើងអាចឃើញនូវភាពស្រដៀងគ្នារាប់រយចំនុច! (Arthur W. Pink, Gleanings in Genesis, Moody Press, 1981 reprint, pp. 342, 343)។ លោកយ៉ូសែបតំណាងពីព្រះគ្រិស្ត ឬជានិមិត្ដរូបពីការយាងមករបស់ព្រះគ្រិស្ដច្បាស់ណាស់ ។ អ្នក ខ្លះបានបង្រៀនថា នៅក្នុងគម្ពីរសញ្ញាថ្មីគ្មានអ្នកបំពេញសម្រេចពីលោកយ៉ូសែបសោះឡើយ ។ គម្ពីរស្កោហ្វៀលកត់សំគាល់ពីកណ្ឌលោកុប្បត្ដិ ៣៧:២ដោយប្រាប់ថា «គ្មានកន្លែងណាមួយដែលអះអាងថា លោកយ៉ូសែបជាអ្នកតំណាងពីព្រះគ្រីស្ដ»។ នោះគឺខុសឆ្គង។ គម្ពីរដំណឹងល្អទាំង៤ក្នុងគម្ពីរសញ្ញាថ្មីបង្ហាញថា ជីវិតរបស់លោកយ៉ូសែបគឺជាអ្នកតំណាង ហើយព្រះអម្ចាស់យេស៊ូវគឺជាអ្នកបំពេញសម្រេចនៃអ្នកតំណាង។ ដូចគម្ពីរស្កោហ្វៀលបន្ដប្រាប់ថា «មានភាពស្រដៀងគ្នាច្រើនពេកដែលកើតឡើងដោយចៃដន្យ»។ លោក ផីងបានបង្រៀនថា បើយើងប្រៀបធៀបរវាងលោកយ៉ូសែប និងព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ មាន «ចំណុចដែលស្រដៀងគ្នាចំនួន១រយ»។ ពិតណាស់ ខ្ញុំអាចមិនប្រាប់អ្នកពីចំណុចទាំង១រយនោះនៅក្នុងសេចក្ដីអធិប្បាយនេះបានឡើយ។ ប៉ុន្ដែ ខ្ញុំនឹងប្រាប់អ្នកពីចំណុចសំខាន់ៗមួយចំនួន។ ១. ទីមួយ កំណើតរបស់យ៉ូសែប និងកំណើតរបស់ព្រះយេស៊ូវសុទ្ធតែជាការអស្ចារ្យ។ ម្ដាយរបស់យ៉ូសែបឈ្មោះរ៉ាជែល នាងជាប្រពន្ធរបស់យ៉ាកុប។ នាងមិនអាចមានកូនបានឡើយ។ នាងបានយំដាក់ប្ដីរបស់នាងថា «ចូរឲ្យខ្ញុំមានកូនផង បើមិនដូច្នោះខ្ញុំស្លាប់ហើយ»(លោកុប្បត្ដិ ៣០:១)។ យ៉ាកុបបានស្ដីបន្ទោសនាង ដោយនិយាយថា «តើអញជាព្រះឬអី?» ឬតើអញនៅកន្លែងព្រះ ដែលបានបង្ខាំងមិនឲ្យឯងមានកូនដូច្នេះឬអី? តែប៉ុន្មានឆ្នាំក្រោយមក យើងដឹងថា «ព្រះទ្រង់នឹកចាំពីរ៉ាជែល ក៏ស្តាប់តាមនាង ហើយប្រោសឲ្យនាងបង្កើតកូនបាន នោះនាងមានទំងន់បង្កើតបានកូនប្រុស១... ហើយនាងឲ្យឈ្មោះថា យ៉ូសែប»(លោកុប្បត្ដិ ៣០:២២-២៤)។ លោកបណ្ឌិត ជេ វើណោន ម៉ាកជីបានប្រសាសន៍ថា «កំណើតរបស់យ៉ូសែបជាការអស្ចារ្យ ដោយសារការធ្វើអន្ដរាគមន៍របស់ព្រះ ទុកជាការឆ្លើយតបចំពោះការ អធិស្ឋាន។ ព្រះអម្ចាស់យេស៊ូវបានប្រសូតមកក្នុងស្រ្ដីព្រហ្មចារី។ ពិតប្រាកដណាស់ កំណើតរបស់ទ្រង់ជា ការអស្ចារ្យ» (Thru the Bible, Thomas Nelson Publishers, 1981, vol. 1, p. 150)។ ទេវតាបាននិយាយទៅនាងម៉ារាដែលជាស្រ្ដីព្រហ្មចារីថា «ទេវតាក៏ឆ្លើយថា ព្រះវិញ្ញាណបរិសុទ្ធនឹងយាងមកសណ្ឋិតលើនាង ហើយព្រះចេស្តានៃព្រះដ៏ខ្ពស់បំផុត នឹងមកគ្របបាំងនាងដោយស្រមោល ហេតុដូច្នេះ បុត្របរិសុទ្ធដែលនឹងប្រសូតមកនោះ ត្រូវហៅថាជាព្រះរាជបុត្រានៃព្រះ»(លូកា ១:៣៥)។ ២. ទីពីរ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែជាមនុស្សពិសេស ដែលឪពុករបស់ពួកគេស្រឡាញ់។ លោកុប្បត្ដិ ៣៧:៣ប្រាប់ថា «ឯអ៊ីស្រាអែល{យ៉ាកុប} គាត់ស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ ពីព្រោះជាកូនដែលកើតមកក្នុងកាលដែលគាត់ចាស់ហើយ»។ នៅពេលព្រះយេស៊ូវបានធ្វើពិធីជ្រមុជ ទឹក នោះទ្រង់បានងើបពីទឹកឡើងដោយឮសម្លេងព្រះវរបិតាបន្ទូលថា «នោះជាកូនស្ងួនភ្ងារបស់អញ ជាទីពេញចិត្តអញណាស់»(ម៉ាថាយ ៣:១៧)។ ៣. ទីបី យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែបានចាប់ផ្ដើមព័ន្ធកិច្ចលើផែនដីនេះនៅអាយុ ៣០ឆ្នាំ។ លោកុប្បត្ដិ ៤១:៤៦ប្រាប់ថា « គាត់មានអាយុ៣០ឆ្នាំហើយ គាត់ក៏ចេញពីចំពោះផារ៉ោន ដើរទៅពេញក្នុងស្រុកអេស៊ីព្ទទាំងអស់»។ នោះគឺជាពេលដែលយ៉ូសែបបានចាប់ផ្ដើមការងារចម្បងៗនៃជីវិតរបស់ គាត់។ គម្ពីរសញ្ញាថ្មីប្រាប់យើងថា «ព្រះយេស៊ូវមានព្រះជន្មប្រហែលជា៣០ឆ្នាំ» កាលទ្រង់បានចាប់ផ្ដើម ការងារចម្បងៗនៃព្រះជន្មរបស់ទ្រង់នៅលើផែនដីនេះ(លូកា ៣:២៣)។ ៤. ទីបួន យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែត្រូវបានពួកបងៗរបស់គេស្អប់។ គម្ពីរលោកុប្បត្ដិ ៣៧:៨ ប្រាប់យើងថា « ពួកបងៗឆ្លើយឡើងថា បើដូច្នេះ ឯងនឹងគ្រប់គ្រងលើយើងឬ ឯងនឹងធ្វើជាចៅហ្វាយលើយើងមែនឬ ហើយគេក៏ស្អប់គាត់រឹតតែខ្លាំងឡើង ដោយព្រោះសប្តិ និងពាក្យសំដីរបស់គាត់»(លោកុប្បត្ដិ ៣៧:៨)។ ពួកបងៗរបស់យ៉ូសែបបានស្អប់គាត់ ដោយសារតែឪពុករបស់គាត់ស្រឡាញ់គាត់ខ្លាំងណាស់ «បងទាំងប៉ុន្មានក៏ឃើញថា ឪពុកស្រឡាញ់យ៉ូសែបលើសជាងកូនទាំងអស់ បានជាគេព្រួតគ្នាស្អប់ដល់គាត់ដល់គាត់ ហើយនិយាយអ្វីនឹងគាត់ដោយស្រួលពុំបានទេ»(លោកុប្បត្ដិ ៣៧:៤)។ ពួកគេបានស្អប់យ៉ូសែប ហើយ និយាយថា « ឯងនឹងគ្រប់គ្រងលើយើងឬ?»(លោកុប្បត្ដិ ៣៧:៨)។ នៅក្នុងគម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបាន មានបន្ទូលថា «ពួកអ្នកស្រុករបស់លោក គេស្អប់លោកណាស់ ក៏ចាត់សារឲ្យទៅតាមក្រោយលោក ទូលថា យើងរាល់គ្នាមិនចង់ឲ្យមនុស្សនេះសោយរាជ្យលើយើងទេ»(លូកា ១៩:១៤)។ ហើយទ្រង់មានបន្ទូលថា «ពួកគេបានស្អប់ខ្ញុំដោយឥតហេតុ»(យ៉ូហាន ១៥:២៥)។ លោក ជេ វើណោន ម៉ាកជីបានបង្រៀនថា «យ៉ូសែបបានទៅដល់ពួកបងៗរបស់គាត់ ហើយពួកគេបានរួមគំនិតប្រឆាំងនឹងគាត់។ គាត់ពាក់អាវ១ដ៏មានពណ៌ច្រើន...ដែលជាសំគាល់នៃតំណែង។ យើងត្រូវចាំថា យ៉ូសែបក្មេងជាងគេ តែគាត់មានតំណែងខ្ពស់ ជាងពួកគេ។ ដូច្នេះ ចំណុចនេះហើយដែលនាំឲ្យពួកគេបានស្អប់ ហើយច្រណែន ថែមទាំងចង់សំឡាប់ យ៉ូសែបចោល!» (McGee, ibid.; កត់សំគាល់ពីលោកុប្បត្ដិ ៣៧:១៨-២០)។ ៥. ទីប្រាំ យ៉ូសែប និងព្រះយេស៊ូវសុត្ធតែត្រូវបានពួកបងៗរបស់គេរួមគំនិតក្បត់។ គម្ពីរលោកុប្បត្ដិ ៣៧:១៨ប្រាប់ថា «លុះគេឃើញគាត់ {យ៉ូសែប} ពីចំងាយ នោះគេមត់សំរេចគ្នាថានឹងសំឡាប់គាត់ចោល...» ក្នុងគម្ពីរសញ្ញាថ្មីយើងបានអានថា «នៅគ្រានោះ ពួកសង្គ្រាជ ពួកអាចារ្យ និងពួកចាស់ទុំនៃបណ្តាជន គេប្រជុំគ្នានៅទីព្រះលាននៃសំដេចសង្ឃ ព្រះនាមកៃផា ក៏ពិគ្រោះគ្នា ដើម្បីចាប់ព្រះយេស៊ូវដោយឧបាយកល ហើយសំឡាប់បង់»(ម៉ាថាយ ២៦:៣,៤)។ ៦. ទីប្រាំមួយ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែត្រូវបានគេលក់សម្រាប់តម្លៃប្រាក់បន្ដិចបន្ដួច។ បងប្រុសរបស់យ៉ូសែបបានបោះគាត់ចូលក្នុងអណ្ដូងមួយ។ នៅពេលឈ្មួញសាសន៍អារ៉ាប់បានឆ្លង កាត់កន្លែងនោះ ពួកគេ « លក់ឲ្យទៅពួកអ៊ីសម៉ាអែលដំឡៃជាប្រាក់២០ដួង»(លោកុប្បត្ដិ ៣៧:២៨)។ នៅពេលដែលយូដាសបានក្បត់ព្រះយេស៊ូវ នោះគាត់បានទៅរកពួកអាចារ្យ «ហើយសួរពួកគេថា បើខ្ញុំបញ្ជូនអ្នកនោះ{ព្រះយេស៊ូវ}មកលោក តើលោកនឹងឲ្យអ្វីដល់ខ្ញុំ រួចគេសំរេចនឹងឲ្យប្រាក់៣០រៀលដល់វា»(ម៉ាថាយ ២៦:១៥)។ ៧. ទីប្រាំពីរ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែមានអាវដ៏ប្រលាក់ដោយឈាម។ បន្ទាប់ពីបងប្រុសរបស់យ៉ូសែបបានលក់គាត់ឲ្យសាសន៍អារ៉ាប់ «នោះគេក៏សំឡាប់ពពែ១ រួចយកអាវយ៉ូសែបទៅប្រឡាក់នឹងឈាម»(លោកុប្បត្ដិ ៣៧:៣១)។ ពួកគេបានយកអាវរបស់ព្រះអម្ចាស់យេស៊ូវ ហើយចាប់ឆ្នោត កាលទ្រង់បានសុគតនៅលើឈើឆ្កាង។ « ឯពួកទាហាន កាលបានឆ្កាងព្រះយេស៊ូវរួចហើយ នោះគេយកព្រះពស្ត្រទ្រង់ចែកជា៤ចំណែក ឲ្យម្នាក់ៗបាន១ចំណែក ក៏យកអាវវែងទ្រង់ដែរ តែអាវនោះបានត្បាញពីលើជាសំពត់តែ១ គ្មានថ្នេរសោះ» (យ៉ូហាន ១៩:២៣)។ ៨. ទីប្រាំបី យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែត្រូវបានបែកចេញពីពួកបងៗអស់រយៈ ពេលយ៉ាងយូរ។ លោកបណ្ឌិត ម៉ាកជីបានបង្រៀនថា «ក្រោយពីយ៉ូសែបត្រូវបានលក់ឲ្យប្រទេសអេស៊ីព្ទ នោះគាត់ត្រូវបានបាត់មុខ អស់រយៈពេលជាច្រើនឆ្នាំ។ ព្រះគ្រិស្ដបានយាងឡើងទៅស្ថានសួគ៌វិញ។ ទ្រង់បានបន្ទូលប្រាប់ពួកសិស្សទ្រង់ថា ពួកគេនឹងឃើញទ្រង់ទៀតឡើយ រហូតដល់ទ្រង់យាងត្រលប់មកវិញ» ការយាងមកជាលើកទី២របស់ទ្រង់។ ៩. ទីប្រាំបួន យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែបានចូលក្នុងទីងងឹត។ យ៉ូសែបត្រូវបានលក់ឲ្យធ្វើជាទាសករក្នុងប្រទេសអេស៊ីព្ទ ដែលតំណាងពីសេចក្ដីងងឹត និងសេចក្ដី ស្លាប់។ ព្រះសពរបស់ព្រះយេស៊ូវត្រូវបានគ្របទុកនៅក្នុងផ្នូរដ៏ងងឹត។ លោកបណ្ឌិត អឹម អោ ដីហែនបានបង្រៀនថា «យ៉ូសែបត្រូវបានគេដុះអាវយក ហើយបោះចូល ក្នុងអណ្ដូងទុកឲ្យស្លាប់ តែគាត់បានចេញផុតពីកន្លែងស្លាប់ ទាំងមានជីវិត» ព្រះយេស៊ូវក៏ដូចគ្នាដែរ ទ្រង់បានរស់ពីផ្នូរឡើងវិញនៅថ្ងៃអាទិត្យពេលព្រឹក (M. R. DeHaan, M.D., Portraits of Christ in Genesis, Zondervan Publishing House, 1966, p. 171)។ ស្ដេចដាវីឌបានប្រាប់ថា «ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំនៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ»(ទំនុកតម្កើង ១៦:១០)។ សាវ័កពេត្រុសបានប្រាប់ក្នុងកិច្ចការ ២:៣១ថា កន្លែងនេះនិយាយពីព្រះ គ្រិស្ដ។ ដូច្នេះ យ៉ូសែប និងព្រះយេស៊ូវបានចូលក្នុងទីងងឹត ហើយបានចេញមកវិញ ដូចរស់ពីស្លាប់អញ្ចឹង។ ១០. ទីដប់ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែបានក្លាយជាអ្នកសង្រ្គោះដល់ពិភពលោក។ ក្រោយពីយ៉ូសែបត្រូវបានលក់ទៅឲ្យសាសន៍អារ៉ាប់សម្រាប់លុយ២០ដួង នោះគាត់ត្រូវបានគេចាត់ បញ្ជូនទៅប្រទេសអេស៊ីព្ទ។ នៅក្នុងប្រទេសអេស៊ីព្ទនោះហើយដែលយ៉ូសែបធ្វើជាអ្នកតំណាង ដ្បិតព្រះយេ ស៊ូវបានត្រលប់ជាអ្នកមានបំផុត។ លោកបណ្ឌិត ដីហែនបានបង្រៀនថា «យ៉ូសែបត្រូវបានបញ្ជូនទៅក្នុងប្រទេសអេស៊ីព្ទ {ជានិមិត្ដរូបពីលោកីយ។ គាត់}បានក្លាយជាបាវ បំរើ {ដូចព្រះយេស៊ូវដែរ}។ គាត់ត្រូវបានប្រពន្ធប៉ូទីផារចោទប្រកាន់ខុសឆ្គង ហើយត្រូវបានជាប់គុក។ គាត់ មិនព្យាយាមការពារខ្លួនឡើយ ហើយគាត់ត្រូវបានគេចាប់ដាក់ក្នុងគុកជាមួយជនល្មើសផ្សេងៗ {ដូចព្រះយេ ស៊ូវនៅលើឈើឆ្កាងដែរ}។ នៅខណៈពេលដែលគាត់បាននៅក្នុងគុក នោះគាត់បានក្លាយអ្នកថ្វាយពែងដល់ ស្ដេច ប៉ុន្ដែ ការកាត់ទោសដល់អ្នកដុតនំថ្វាយស្ដេច {តំណាងពីចោរ២នាក់ ដែលត្រូវបានគេឆ្កាងជាមួយ ព្រះយេស៊ូវ}។ អ្នកថ្វាយពែងដល់ស្ដេចត្រូវបានដុះលែង ហើយ{ក្រោយមក} គេបានប្រាប់ឈ្មោះយ៉ូសែបដល់ ស្ដេច នៅពេលស្ដេចបានសុបិនជារឿងអាថ៌កំបាំង ហើយគួរឲ្យភ័យខ្លាច។ យ៉ូសែបត្រូវបានគេហៅមកកាត់ ស្រាយសុបិនរបស់ស្ដេចផារ៉ោន {“គឺថានឹងត្រូវមាន៧ឆ្នាំដែលសម្បូរនៅពេញក្នុងស្រុកអេស៊ីព្ទ រួចក្រោយនោះទៅនឹងមានអំណត់៧ឆ្នាំវិញ... ដ្បិតអំណត់នោះនឹងបង្ហិនស្រុកនេះទៅ”(លោកុប្បត្ដិ ៤១:២៩,៣០)។ យ៉ូសែបត្រូវបានគេលើកតម្កើងយ៉ាងខ្ពស់» (DeHaan, ibid., p. 171)។ ស្ដេចផារ៉ោនមានមោទនភាពជាខ្លាំងចំពោះយ៉ូសែប ហើយគាត់បានហៅគាត់ថា « មនុស្សដែលមានព្រះវិញ្ញាណរបស់ព្រះសណ្ឋិត»(លោកុប្បត្ដិ ៤១:៣៨)។ ក្រោយមកផារ៉ោនបានឲ្យយ៉ូសែបធ្វើជា អ្នកត្រួតត្រាលើស្រុកទាំងមូល ហើយមានតែស្ដេចផារ៉ោន១គត់ដែលធំជាងគាត់។ យ៉ូសែបប្រាប់ឲ្យប្រជាជន នៅស្រុកអេស៊ីព្ទប្រមូលស្បៀងអាហារទុកនៅរយៈពេល៧ឆ្នាំ។ ៧ឆ្នាំក្រោយមក ក៏កើតមានអំណត់អត់។ « កាលជនក្នុងស្រុកអេស៊ីព្ទទាំងអស់បានអត់ឃ្លាន ហើយគេស្រែកសូមអាហារពីផារ៉ោន នោះទ្រង់មានព្រះបន្ទូលទៅពួកសាសន៍អេស៊ីព្ទទាំងអស់ថា ចូរទៅឯយ៉ូសែបទៅ ហើយធ្វើតាមដែលលោកបង្គាប់ចុះ នោះមានអំណត់អត់នៅពេញលើផែនដី រួចយ៉ូសែបគាត់បើកគ្រប់ទាំងជង្រុកស្រូវលក់ទៅពួកសាសន៍អេស៊ីព្ទ អំណត់នោះកាន់តែខ្លាំងឡើងនៅស្រុកអេស៊ីព្ទ គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី»(លោកុប្បត្ដិ ៤១: ៥៥-៥៧។ ដូច្នេះ យ៉ូសែបបានក្លាយជាអ្នកសង្រ្គោះពិភពលោក។ លោកបណ្ឌិត ម៉ាកជីបានបង្រៀនថា «ខ្ញុំចង់ឲ្យអ្នក យកចិត្ដទុកដាក់ពីហេតុការណ៍ដែលថា យ៉ូសែបជាមនុស្សម្នាក់ដែលមានអាហារ។ ចំណុចនេះជាភាពដូចគ្នា មួយទៀត។ ព្រះយេស៊ូវគ្រិស្ដមានបន្ទូលថា « ខ្ញុំជានំបុ័ងជីវិត អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ »(យ៉ូហាន ៦:៣៥) McGee, ibid., p. 168; កត់សំគាល់ពីលោកុប្បត្ដិ ៤១:៥៤, ៥៥។ « គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹងទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី» (លោកុប្បត្ដិ ៤១:៥៧)។ មនុស្សនៅលើពិភពលោកបានមករកលោកយ៉ូសែប ដើម្បីទទួលបានអាហារ។ ហើយព្រះយេស៊ូវមានបន្ទូល ថា ទ្រង់ជានំបុ័ងជីវិត «អ្នកណាដែលមកឯខ្ញុំ នោះនឹងមិនឃ្លានទៀតឡើយ»។ ដូចមនុស្សនៅពាសពេញ ពិភពលោកដែលបានមករកលោកយ៉ូសែប ដើម្បីបានអាហារ ដូច្នេះអ្នកត្រូវតែមករកព្រះយេស៊ូវ ដើម្បីបាន សង្រ្គោះ។ យ៉ូសែបបានសង្រ្គោះមនុស្សនៅពាសពេញពិភពលោក ដែលបានមករកគាត់។ ព្រះយេស៊ូវជួយ សង្រ្គោះមនុស្សនៅពាសពេញពិភពលោក ដែលមករកទ្រង់ដោយសេចក្ដីជំនឿ។ ពួកបងៗរបស់យ៉ូសែបបានឮថា ស្រុកអេស៊ីព្ទមានស្បៀងអាហារ។ ដូច្នេះ ពួកគេបានទៅរកលោក យ៉ូសែបដើម្បីទិញអ្វីដែលពួកគេត្រូវការ។ យ៉ូសែបបានស្គាល់ពួកបងៗរបស់ តែពួកគេមិនស្គាល់គាត់នោះ ទេ។ យ៉ូសែបបាននៅក្នុងស្រុកអេស៊ីព្ទអស់រយៈពេលយ៉ាងយូរ។ គាត់បានស្លៀកពាក់ដូចអ្នកស្រុកអេស៊ីព្ទ។ អញ្ចឹងហើយបានជាពួកគេមិនស្គាល់គាត់។ កាលពួកគេបានមកជាលើកទី២ យ៉ូសែបត្រៀមខ្លួននឹងបង្ហាញ ខ្លួនគាត់ឲ្យពួកគេស្គាល់។ ឥឡូវនេះ ខ្ញុំចង់ឲ្យអ្នកបើកទៅគម្ពីរលោកុប្បត្ដិ ៤៥:១។ ឥឡូវនេះ យ៉ូសែបតែម្នាក់គត់ដែលបាននៅជាមួយបងប្រុសរបស់គាត់ដែលហៀបនឹងសំឡាប់គាត់ ហើយបោះគាត់ចូលទៅក្នុងអណ្ដូង ថែមទៀតបានលក់ឲ្យធ្វើជាទាសកក្នុងស្រុកអេស៊ីព្ទ។ ឥឡូវនេះ ពួកគេបានឈរនៅមុខគាត់ ក្នុងនាមជាមេត្រួតត្រាលើ ស្រុកអេស៊ីព្ទទាំងមូល។ ដ្បិតពួកគេមិនទាន់ស្គាល់គាត់នោះទេ តែយ៉ូសែបស្គាល់ពួកគេ។ ខ្ញុំនឹងអាន៥ខមុនដំបូងពីលោកុប្បត្ដិជំពូក៤៥។ នេះគឺជាអត្ថបទគម្ពីរដ៏គួរឲ្យក្ដុកក្ដួលចិត្ដបំផុតមួយក្នុងចំណោមអត្ថបទគម្ពីរផ្សេងទៀតនៅក្នុងព្រះគម្ពីរទាំងស្រុង។ ចូរមើលវាជាមួយខ្ញុំ។ «យ៉ូសែបខំអត់ទប់ នៅមុខពួកអ្នកទាំងប៉ុន្មានដែលនៅជិតគាត់ពុំបាន ក៏បន្លឺវាចាថា ចូរឲ្យមនុស្សទាំងអស់ថយចេញពីអញទៅ ដូច្នេះកំពុងដែលយ៉ូសែបថ្លែងឲ្យពួកបងប្អូនស្គាល់ខ្លួន នោះគ្មានមនុស្សណាមួយឈរនៅជិតខាងឡើយ គាត់ឡើងសំឡេងយំ ឯពួកសាសន៍អេស៊ីព្ទក៏ឮ ព្រមទាំងពួកដំណាក់ផារ៉ោនផង គាត់ប្រាប់ទៅបងប្អូនថា ខ្ញុំនេះជាយ៉ូសែប តើឪពុកខ្ញុំនៅរស់ទេឬ ឯបងប្អូនគាត់ឆ្លើយមិនបាន ពីព្រោះគេស្រឡាំងកាំងទាំងអស់គ្នានៅមុខគាត់ តែយ៉ូសែបនិយាយទៅបងប្អូនថា សូមមកជិតខ្ញុំ គេក៏ចូលទៅជិត រួចគាត់ប្រាប់ថា ខ្ញុំនេះជាយ៉ូសែប ជាប្អូនអ្នករាល់គ្នា ដែលអ្នករាល់គ្នាបានលក់មកនៅស្រុកអេស៊ីព្ទនេះ ឥឡូវនេះកុំឲ្យអ្នករាល់គ្នាព្រួយឬតូចចិត្តដោយបានលក់ខ្ញុំមកទីនេះឡើយ ពីព្រោះគឺព្រះទេតើ ដែលទ្រង់ចាត់ខ្ញុំមកជាមុន ដើម្បីនឹងរក្សាជីវិតអ្នករាល់គ្នាទុក»(លោកុប្បត្ដិ ៤៥:១-៥)។ ចូរមើល ហើយស្ដាប់ការពន្យល់របស់លោកបណ្ឌិត ម៉ាកជី {យ៉ូសែប}ខូចចិត្ដ ហើយចាប់ផ្ដើមយំ។ គ្មានអ្នកណាដឹងពីមូលហេតុទេ ក្រៅ ពីលោកយ៉ូសែប។ នៅសម័យនោះ ពួកបងៗរបស់គាត់មិនដឹងឡើយ...ថ្ងៃ មួយនឹងមកដល់ នៅពេលព្រះអម្ចាស់យេស៊ូវគ្រិស្ដនឹងសំដែងព្រះអង្គទ្រង់ ដល់ពួកស្ងួនភ្ញាទ្រង់ និងសាសន៍យូដាទាំងអស់។ នៅពេលទ្រង់បានយាងមកលើកដំបូង « ទ្រង់បានយាងមកគង់នៅផែនដីរបស់ទ្រង់ តែរាស្ត្រទ្រង់មិនបានទទួលទ្រង់សោះ»(យ៉ូហាន ១:១១)។ តាមការពិត ពួកគេញុះញង់ឲ្យគេឆ្កាងទ្រង់។ តែនៅពេលដែលទ្រង់យាងមកជាលើកទី២ នោះទ្រង់នឹង សំដែង ព្រះអង្គទ្រង់ឲ្យរាស្រ្ដរបស់ទ្រង់ស្គាល់។ «នោះម្នាក់នឹងសួរថា ចុះតើរបួសអ្វីនុ៎ះនៅដៃអ្នក រួចអ្នកនោះនឹងឆ្លើយថា គឺយ៉ាងនេះដែលខ្ញុំត្រូវរបួស នៅក្នុងផ្ទះរបស់មិត្រសំឡាញ់ខ្ញុំ»(សាការី ១៣:៦)។ ព្រះគ្រិស្ដនឹងសំដែងព្រះអង្គទ្រង់ឲ្យពួកស្ងួនភ្ញារបស់ទ្រង់ស្គាល់ទ្រង់។ ហើយ «នៅថ្ងៃនោះ នឹងមានក្បាលទឹកមួយបើកឡើងសំរាប់ពួកវង្សដាវីឌ និងពួកអ្នកនៅក្រុងយេរូសាឡិម ដើម្បីជំរះអំពើបាប និងសេចក្តីសៅហ្មង»(សាការី ១៣:១)។ វានឹង ក្លាយជាតួនាទីគ្រួសាររវាងព្រះអម្ចាស់យេស៊ូវ និងពួកស្ងួនភ្ងារបស់ទ្រង់។ នៅភាគដែលយ៉ូសែបសំដែងខ្លួនគាត់ឲ្យពួកបងៗរបស់ស្គាល់ វាប្រាប់យើង ពី {ការនិយាយប្រឈៀង}តិចតួចនៃថ្ងៃដ៏អស្ចារ្យ ដែលព្រះគ្រិស្ដនឹងសំដែង ពីព្រះអង្គទ្រង់ (McGee, ibid., p. 179; កត់សំគាល់ពីលោកុប្បត្ដិ ៤៥:១,២)។ ខ្ញុំបានសិក្សាពីបទគម្ពីរខាងពាក្យទំនាយបានយ៉ាងល្អអស់រយៈពេលច្រើនជាង៥០ឆ្នាំ។ ព្រះគម្ពីរ បង្រៀនយ៉ាងច្បាស់លាស់ពីសេចក្ដីសង្រ្គោះរបស់សាសន៍យូដានៅទូទាំងពិភពលោកនៅថ្ងៃដ៏អស្ចារ្យនោះ។ សូមបើកទៅគម្ពីររ៉ូម ១១:២៥,២៦។ « បងប្អូនអើយ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នានៅល្ងង់ខាងឯសេចក្តីអាថ៌កំបាំងនេះទេ ក្រែងអ្នករាល់គ្នាទុកចិត្តថាខ្លួនមានប្រាជ្ញា គឺចង់ឲ្យដឹងថា សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នា នឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរសេចក្តីទមិលល្មើសពីយ៉ាកុបទៅ»(រ៉ូម ១១:២៥,២៦)។ វាជារឿងអាថ៌កំបាំង រឿងខ្លះដែលយើងមិនអាចយល់បាន ដែលថា «សាសន៍អ៊ីស្រាអែលកើតមានសេចក្តីរឹងរបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មាន{គ្រិស្ទានដែលមិនមែនជាសាសន៍យូដា}បានចូលជឿគ្រប់ចំនួន {តួលេខពេញលេញ} នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះជាក្រោយ ដូចជាមានសេចក្តីចែងទុកមកថា «មានព្រះដ៏ប្រោសឲ្យរួច ទ្រង់នឹងចេញពីស៊ីយ៉ូនមក ទ្រង់នឹងបង្វែរ សេចក្តីទមិលល្មើស ពីយ៉ាកុបទៅ(រ៉ូម ១១:២៥,២៦)។ «នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះជាក្រោយ »(រ៉ូម ១១:២៦)។ នៅពេលថ្មីៗ នេះ ខ្ញុំបានអានព្រះបន្ទូលទាំងនេះទៅកាន់គ្រូគង្វាលបាទីស្ទម្នាក់ដែលបានបង្ហាត់បង្រៀននៅក្នុងមហាវិទ្យា ល័យពួកសេរីនិយម។ គាត់ប្រសាសន៍ថា «នោះមិនមែនជាអត្ថន័យរបស់វានោះទេ!» ខ្ញុំបានប្រាប់គាត់ថា «ខ្ញុំមិនបានប្រាប់អ្នកពីអត្ថន័យរបស់វានោះទេ ខ្ញុំគ្រាន់តែអានព្រះបន្ទូលទាំងនោះឲ្យអ្នកស្ដាប់តែប៉ុណ្ណោះ»។ «នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះជាក្រោយ »។ ចូរឲ្យព្រះបន្ទូលដែលបានចែងទុកនៅ តែដដែល។ ដូចជាលោកយ៉ូសែប ដ៏ជាព្រះអម្ចាស់យេស៊ូវដែលនឹងត្រូវយាងមក ទ្រង់នឹងព្រះកន្សែងដោយ ក្ដីស្រឡាញ់ ហើយកើតទុក្ខ ដើម្បីឱបរឹតមនុស្សដ៏ជាទីស្រឡាញ់របស់ទ្រង់ គឺជាសាសន៍យូដា។ «នោះសាសន៍អ៊ីស្រាអែលទាំងអស់គ្នានឹងបានសង្គ្រោះជាក្រោយ »។ វាគឺជាព្រះបន្ទូលនៃព្រះ! សូមឲ្យវានៅតែ ដដែល! ហើយព្រះយេស៊ូវទ្រង់ក៏ស្រឡាញ់សាសន៍ដទៃផងដែរ។ យ៉ូសែបបានផ្ដល់ស្បៀងអាហារដល់ពិភព លោកទាំងស្រុង ដើម្បីឲ្យគេមានជីវិត «គ្រប់ទាំងស្រុកក៏នាំគ្នាចូលមកឯយ៉ូសែបនៅស្រុកអេស៊ីព្ទ ដើម្បីនឹង ទិញស្រូវ ពីព្រោះអំណត់នោះជាខ្លាំងណាស់នៅពេញលើផែនដី»(លោកុប្បត្ដិ ៤១:៥៧)។ ព្រះយេស៊ូវគឺជា យ៉ូសែបរបស់យើង។ ចូរមកឯទ្រង់ នោះទ្រង់នឹងសំអាតអំពើបាបរបស់អ្នកទាំងអស់ដោយព្រះលោហិតដ៏ វិសេសរបស់ទ្រង់។ ទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក ដោយសារការរស់ពីសុគតឡើងវិញរបស់ ទ្រង់។ ខ្ញុំសូមអង្វរអ្នកឲ្យមកឯព្រះយេស៊ូវទៅ សូមជឿជាក់លើទ្រង់ទៅ។ គ្រាន់តែជឿជាក់លើទ្រង់ឥឡូវនេះ ទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប។ អាម៉ែន។ លោកបណ្ឌិត ចាន់ សូមដឹកនាំយើងអធិស្ឋាន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អធិស្ឋានមុនសេចក្ដីអធិប្បាយរបស់លោក Abel Prudhomme ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ យ៉ូសែប និងព្រះយេស៊ូវ (សេចក្ដីអធិប្បាយទី៨៦ ពីគម្ពីរលោកុប្បត្ដិ) ដោយលោកបណ្ឌិត «ហើយព្រះទ្រង់មានព្រះបន្ទូលបែបដូច្នេះ គឺពូជលោកនឹងត្រូវអាស្រ័យនៅក្នុងស្រុកដទៃ អ្នកស្រុកនោះនឹងចាប់គេធ្វើជាខ្ញុំកំដរ ព្រមទាំងធ្វើទុក្ខគេគ្រប់៤០០ឆ្នាំ ព្រះទ្រង់មានព្រះបន្ទូលទៀតថា «អញនឹងជំនុំជំរះសាសន៍នោះ ដែលចាប់គេទៅបំរើ ក្រោយនោះ គេនឹងចេញមកគោរពប្រតិបត្តិដល់អញ នៅទីនេះវិញ» ទ្រង់ក៏តាំងសេចក្តីសញ្ញាខាងឯការកាត់ស្បែកដល់លោក ដូច្នេះ លោកបង្កើតបានអ៊ីសាក ហើយបានកាត់ស្បែកឲ្យ នៅថ្ងៃទី៨ ឯអ៊ីសាកក៏បង្កើតបានយ៉ាកុប ហើយយ៉ាកុបបង្កើតពួកឰយុកោទាំង១២នាក់។ ឯពួកឰយុកោទាំងនោះ ក៏លក់យ៉ូសែបឲ្យទៅឯស្រុកអេស៊ីព្ទទៅ ដោយមានចិត្តឈ្នានីស តែព្រះទ្រង់គង់ជាមួយនឹងលោក ហើយក៏ប្រោសឲ្យលោករួច ពីគ្រប់ទាំងសេចក្តីវេទនាទាំងអស់វិញ ព្រមទាំងប្រទានឲ្យលោកមានប្រាជ្ញាវាងវៃ ហើយឲ្យជាទីគាប់ព្រះទ័យដល់ផារ៉ោន ជាស្តេចស្រុកអេស៊ីព្ទ ដែលតាំងឲ្យលោកធ្វើជាចៅហ្វាយលើស្រុកនោះ និងលើព្រះរាជវាំងទាំងមូលផង រីឯនៅស្រុកអេស៊ីព្ទ និងស្រុកកាណាន ក៏កើតមានអំណត់អត់បាយគ្រប់កន្លែង មានសេចក្តីវេទនាជាខ្លាំង ហើយពួកឰយុកោនៃយើងរាល់គ្នា គេរកអ្វីនឹងចិញ្ចឹមជីវិតមិនបាន នោះលោកយ៉ាកុបឮថា មានស្រូវនៅស្រុកអេស៊ីព្ទ ក៏ចាត់ប្រើពួកឰយុកោយើង ឲ្យទៅជាជាន់មុនដំបូង លុះដល់លើកទី២ ទើបលោកយ៉ូសែបបានឲ្យបងប្អូនស្គាល់ខ្លួន ហើយផារ៉ោនក៏បានស្គាល់គ្រួសារនៃលោកយ៉ូសែបដែរ រួចលោកយ៉ូសែបប្រើពួកបងប្អូន ឲ្យទៅអញ្ជើញលោកយ៉ាកុបជាឪពុក និងញាតិសន្តានទាំងប៉ុន្មាន មានចំនួន៧៥នាក់ឲ្យមក»(កិច្ចការ ៧:៦-១៤)។ ១. ទីមួយ កំណើតរបស់យ៉ូសែប និងកំណើតរបស់ព្រះយេស៊ូវសុទ្ធតែជាការអស្ចារ្យ។ ២. ទីពីរ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែជាមនុស្សពិសេស ដែលឪពុករបស់ពួកគេស្រឡាញ់។ ៣. ទីបី យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែបានចាប់ផ្ដើមព័ន្ធកិច្ចលើផែនដីនេះនៅអាយុ៣០ឆ្នាំ។ ៤. ទីបួន យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែត្រូវបានពួកបងៗរបស់គេស្អប់។ ៥. ទីប្រាំ យ៉ូសែប និងព្រះយេស៊ូវសុត្ធតែត្រូវបានពួកបងៗរបស់គេរួមគំនិតក្បត់។ ៦. ទីប្រាំមួយ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែត្រូវបានគេលក់សម្រាប់តម្លៃប្រាក់បន្ដិចបន្ដួច។ លោកុប្បត្ដិ ៣៧:២៨; ម៉ាថាយ ២៦:១៥។ ៧. ទីប្រាំពីរ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែមានអាវដ៏ប្រលាក់ដោយឈាម។ លោកុប្បត្ដិ ៣៧:៣១; យ៉ូហាន ១៩:២៣។ ៨. ទីប្រាំបី យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែត្រូវបានបែកចេញពីពួកបងៗ អស់រយៈពេលយ៉ាងយូរ។ ៩. ទីប្រាំបួន យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែបានចូលក្នុងទីងងឹត។ ទំនុកដំកើង ១៦:១០; ១០. ទីដប់ យ៉ូសែប និងព្រះយេស៊ូវសុទ្ធតែបានក្លាយជាអ្នកសង្រ្គោះដល់ពិភពលោក។ |