Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មេរៀនជីវិតពីលោកអ័ប្រាហាំ និងអ៊ីសាក់

(សេចក្ដីអធិប្បាយទី៨៥ ពីកណ្ឌគម្ពីរលោកុប្បត្ដិ)
LIFE LESSONS FROM ABRAHAM AND ISAAC
(SERMON #85 ON THE BOOK OF GENESIS)
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច វិច្ជិការ ២៩ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, November 29, 2015

« នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក»(លូកា ២៤:២៥, ២៧)។


ព្រះគ្រិស្ទបានប្រាប់សិស្សទ្រង់ថា លោកម៉ូសេ និងហោរាទាំងអស់បាននិយាយពីទ្រង់។ គម្ពីរសញ្ញា ចាស់បង្ហាញលក្ខណះជាច្រើនពីព្រះគ្រិស្ទ។ លក្ខណះទាំងនោះមានជាពាក្យរាយរ៉ាប់ពីព្រះយេស៊ូវ និងព្រះ អម្ចាស់។ ការអធិប្បាយដ៏ល្អបំផុតក្នុងប្រវត្ដិសាស្រ្ដបានកើតឡើងក្នុងគ្រាគម្ពីរកិច្ចការ មុនពេលគម្ពីរសញ្ញាថ្មី ត្រូវបានចងក្រងឡើង។ តើគេបានអធិប្បាយពីអ្វី? ពួកគេបានអធិប្បាយពីព្រះអម្ចាស់ និងព្រះគ្រិស្ទមកពី គម្ពីរសញ្ញាចាស់។ គ្រូគង្វាលដ៏យូររបស់ខ្ញុំឈ្មោះលោកបណ្ឌិត ធីម៉ូថេ លីនជាអ្នកប្រាជ្ញខាងគម្ពីរសញ្ញាចាស់ ដ៏ល្បីម្នាក់។ បន្ទាប់ពីរយៈពេល៥០ឆ្នាំ ខ្ញុំនៅតែចាំសេចក្ដីអធិប្បាយរបស់គាត់ពីគម្ពីរយេរេមា ១:១០ ដានីយ៉ែល ១០:១៣,២០,២១ ម៉ាឡាគី ៤:៦ និងលោកុប្បត្ដិ ៣:២១។ សេចក្ដីអធិប្បាយ១ក្នុងចំណោម សេចក្ដីដ៏ល្អបំផុតដែលខ្ញុំបានលឺគឺការអធិប្បាយលោក អោ ជី លីដែលមានចំណងជើងថា «ថ្ងៃបើកលុយនៅ ថ្ងៃមួយ» ដែលនិយាយអំពីការជំនុំជំរះរបស់លោកអាហាប់ និងយេសេបិល ដែលត្រូវបានអធិប្បាយពីគម្ពីរ ពង្សារក្សត្រទី២។ ហើយខ្ញុំនឹងមិនដែលភ្លេចពីការស្ដាប់សេចក្ដីអធិប្បាយជាលក្ខណះតៗគ្នារបស់លោក អឹម អោ ដីហែអិនពីគម្ពីរអេសេគាលជំពូក ៣៧ ដល់៣៩។ ខ្ញុំក៏បានស្ដាប់ការអធិប្បាយរយៈពេល៥ម៉ោងរបស់ លោក គ្រីសវែលតាមការថតចម្លងទុក ដែលមានចំណងជើងថា «សរសៃអំបុសពណ៌ពងមាន់តាមរយៈព្រះគម្ពីរ» ដែលបានអធិប្បាយ១ថ្ងៃមុនថ្ងៃណូអែល ១៩៦១ នៅក្រុមជំនុំហ្វឹសបាទីស្ទដ៏ធំនៃទីក្រុងដាឡាស រដ្ឋតិសះ។ នៅពេលអ្នកមានពេល៥ម៉ោង អ្នកអាចស្ដាប់ការអធិប្បាយនោះតាមគេហទំព័រwww.wacriswell.org។ ជាងពាក់កណ្ដាលនៃសេចក្ដីអធិប្បាយដ៏ពេញអំណាចនោះគឺជាការអធិប្បាយតាមខគម្ពីរមួយៗ ពីគម្ពីរសញ្ញាចាស់ទាំងស្រុង។ ខ្ញុំក៏បានស្ដាប់លោក ជេ វើណោន ម៉ាកជីស្ទើរតែរាល់ថ្ងៃរយៈពេលប្រហែល ១០ឆ្នាំ ដែលគាត់បានបង្រៀនពីគម្ពីរសញ្ញាចាស់ទាំងស្រុងតាមវិទ្យុ។ ដោយសារមនុស្សដ៏ល្អៗទាំងនេះរបស់ ព្រះ ខ្ញុំបានរៀនចេះទុកចិត្ដ ហើយស្រឡាញ់គម្ពីរសញ្ញាចាស់។ ហើយខ្ញុំបានដឹងថា ព្រះយេស៊ូវគ្រិស្ទត្រូវបាន ទាយទុកក្នុងគម្ពីរសញ្ញាចាស់ស្ទើរគ្រប់ទំព័រ។ ជួនកាល ទ្រង់ត្រូវបានទាយទុកជាពាក្យច្បាស់លាស់ ដូចជា គម្ពីរ(អេសាយ ៧:១៤) « ដូច្នេះ ព្រះអម្ចាស់ទ្រង់នឹងប្រទានទីសំគាល់១មកអ្នករាល់គ្នា ដោយព្រះអង្គទ្រង់ មើល នាងព្រហ្មចារីនឹងមានគភ៌ប្រសូតបានបុត្រា១ ហើយនឹងឲ្យព្រះនាមថា អេម៉ាញូអែល»។ នៅកន្លែងផ្សេងទៀត ទ្រង់ត្រូវបានគេរៀបរាប់ជានិមិត្ដរូប ឬលក្ខណះតំណាង។ ដូចដែល យើងបានឃើញនៅព្រឹកថា ការតំណាងពីមនុស្សម្នាក់ ទីកន្លែង ឬវត្ថុនៅក្នុងគម្ពីរសញ្ញាចាស់ គឺជានិមិត្ដរូបពីមនុស្សម្នាក់ ទីកន្លែង ឬវត្ថុនៅក្នុងគម្ពីរសញ្ញាថ្មី។

គម្ពីរលោកុប្បត្ដិជំពូក២២ពោរពេញទៅដោយការតំណាងពីព្រះវរបិតា និងព្រះគ្រិស្ទដ៏ជាព្រះរាជ បុត្រា។ ខ្ញុំឲ្យអ្នកបើកគម្ពីរបស់អ្នកទៅកន្លែងនោះ។ វានៅទំព័រទី៣២ និង៣៣នៃព្រះគម្ពីរសោ្កហ្វៀល។ សូម បើកព្រះគម្ពីររបស់អ្នកទុកនៅកន្លែង ពេលយើងរៀនពីសេចក្ដីអធិប្បាយនេះ។

គម្ពីរលោកុប្បត្ដិជំពូក២២ គឺជាអត្ថបទគម្ពីរដែលនិយាយអំពីព្រះគ្រិស្ទដ៏អស្ចារ្យបំផុតមួយ ក្នុង ចំណោមអត្ថបគម្ពីរផ្សេងទៀតនៅក្នុងគម្ពីរសញ្ញាចាស់។ ក្នុងទំនុកដំកើងជំពូក២២ និងអេសាយជំពូក៥៣ យើងបានអានពីពាក្យទំនាយដែលប្រាប់ពីការរងទុក្ខរបស់ព្រះគ្រិស្ទសម្រាប់អំពើបាបរបស់យើង។ ប៉ុន្ដែក្នុងលោកុប្បត្ដិជំពូក២២ យើងបានដឹងយ៉ាងច្បាស់ថា ព្រះយេស៊ូវគ្រិស្ទគឺជាយញ្ញបូជាជំនួសមនុស្សមានបាប។ ហើយជំពូកនេះក៏ប្រាប់យើងពីនិមិត្ដរូបនៃព្រះវរបិតា និងមនុស្សដែលស្ថិតនៅក្នុងអំពើបាបផងដែរ។ ខ្ញុំបាន អានជំពូកដ៏អស្ចារ្យនេះម្ដងហើយម្ដងទៀត ហើយខ្ញុំគិតថា យើងអាចនិយាយដូចនេះបានថា

លោកអ័ប្រាហាំតំណាងពីគ្រីស្ទបរិស័ទពិតប្រាកដ
លោកអ័ប្រាហាំតំណាងពីព្រះវរបិតា។

ដែល

កូនប្រុសរបស់គាត់អ៊ីសាកតំណាងពីព្រះគ្រិស្ទ
ហើយអ៊ីសាកក៏តំណាងពីមនុស្សមានបាបដែលបាត់បង់ផងដែរ។

នៅចំនុចទាំងនោះហើយដែលជានិមិត្ដរូប ឬតំណាង។

១. ទីមួយ អត្ថបទគម្ពីរនេះជានិមិត្ដរូបពីការល្បងលរបស់គ្រីស្ទបរិស័ទ។

សូមមើលលោកុប្បត្ដិ ២២:១,២

« ក្រោយការទាំងនោះមក ព្រះទ្រង់ល្បងអ័ប្រាហាំ ដោយមានព្រះបន្ទូលហៅគាត់ថា អ័ប្រាហាំអើយ គាត់ក៏ទូលឆ្លើយថា ព្រះករុណាវិសេសព្រះអម្ចាស់ រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»(លោកុប្បត្ដិ ២២:១,២)។

ពាក្យ «ល្បង» ត្រូវបានបកប្រែខ្លាំងពេក។ វាត្រូវបានបកប្រែជាពាក្យ «សាកល្បង»នៅក្នុងគម្ពីរ NASV ។ លោកបណ្ឌិត រ៊ីរាយបានបង្រៀនថា «ព្រះមិនដែលល្បួងអ្នកណាដោយសេចក្ដីអាក្រក់ឡើយ» (យ៉ាកុប ១:១៣)។ តែទ្រង់ល្បងល សាកល្បង ឬទ្រង់ចង់ពិសោធពីយើង ដូចនៅក្នុងករណីរបស់លោកអ័ប្រាហាំ» (Ryrie Study Bible; កត់សំគាល់លោកុប្បត្ដិ ២២:១)។ ខ្ញុំចងចាំ កាលខ្ញុំត្រូវបានគេស្ដីបន្ទោសយ៉ាងខ្លាំងចំពោះការបកប្រែដ៏ពិតនៃគម្ពីរ NASV និងការពន្យល់ដ៏ពិតរបស់លោក រ៊ីរាយអស់រយៈជាច្រើនឆ្នាំ មុន។ តែរយៈពេលជាច្រើន៥០ឆ្នាំក្រោយមក ខ្ញុំបានធ្វើត្រូវនៅពេលនោះ ហើយខ្ញុំនៅតែត្រូវនៅយប់នេះ។ គម្ពីរយ៉ាកុប ១:១៣ប្រាប់យើងថា ព្រះមិនល្បួងយើងឲ្យធ្វើអំពើបាបនោះឡើយ។ តែគម្ពីរលោកុប្បតិ្ដ ២២: ១ បង្ហាញយើងថា ព្រះល្បងលយើងនៅក្នុងជីវិតជាគ្រិស្ទបរិស័ទ។ នៅកន្លែងនេះ អ័ប្រាហាំតំណាងពីគ្រីស្ទ បរិស័ទដែលត្រូវបានល្បងល ដូចដែលយើងទាំងអស់គ្នាត្រូវបានល្បងល។

កំណត់ត្រានៃគម្ពីរស្កោហ្វៀលប្រាប់យ៉ាងត្រឹមត្រូវថា «បទពិសោធន៍ខាងឯវិញ្ញាណរបស់លោក អ័ប្រាហាំត្រូវបានកត់សំគាល់ចំណុច៤ធំៗ ហើយគ្រាប់ចំណុចចនីមួយៗសុទ្ធតែជាប់ទាក់ទងនឹងការលះ បង់របស់ដែលល្អបំផុតមួយចំនួនតាមធម្មជាតិ»។ មានដូចជា៖

1. លោកអ័ប្រាហាំបានលះបង់ញាតិសន្ដាន និងប្រទេសរបស់គាត់(លោកុប្បតិ្ដ ១២:១) ។ ខ្ញុំដឹងច្បាស់ថា លោកអ័ប្រាហាំនឹងមិនត្រូវបានសង្រ្គោះឡើយ បើសិនជាគាត់មិន បានស្ដាប់បង្គាប់ព្រះនៅត្រង់ចំនុចនេះ។ មានមនុស្ស១ភាគធំ (ជាពិសេសមនុស្ស វ័យក្មេង) ដែលមិនបានសង្រ្គោះសោះឡើយ ដោយសារតែពួកគេមិនព្រមបោះ បង់ចោលមិត្ដភក្តិលោកិយ៍។ ពួកគេបានដើរលេងជាមួយមិត្ដភក្ដិទាំងនោះ ដូច្នេះ ហើយ ពួកគេមិនដែលបានសង្រ្គោះសោះឡើយ។

2. លោកអ័ប្រាហាំត្រូវតែលះបង់ក្មួយប្រុសឡុតរបស់គាត់ ដែលគាត់បានជិតស្និតបំផុត ដើម្បីអាចទទួលបានមរតក លោកុប្បតិ្ដ ១៣:១-៨។

3. លោកអ័ប្រាហាំត្រូវតែលះបង់ផែនការ សម្រាប់កូនប្រុសម្នាក់ទៀតរបស់គាត់ ដែលមានឈ្មោះថា អីសម៉ាអែល លោកុប្បតិ្ដ ១៧:១៧,១៨។

4. លោកអ័ប្រាហាំត្រូវតែលះបង់កូនប្រុស ដែលគាត់ស្រឡាញ់ជាទីបំផុត លោកុប្បត្ដិ ២២:១,២។


« រួចទ្រង់មានព្រះបន្ទូលថា ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ នាំគ្នាទៅឯស្រុកម៉ូរីយ៉ា រួចថ្វាយវាជាដង្វាយដុត នៅលើភ្នំ១ក្នុងស្រុកដែលអញនឹងបង្ហាញប្រាប់ឯងនោះ»(លោកុប្បត្ដិ ២២:២)។

លះបង់អ៊ីសាក់ លះបង់អ៊ីសាក់ លះបង់អ៊ីសាក់! ហេតុអ្វី? លោកអ័ប្រាហាំបានរង់ចាំកូនប្រុសនេះពេញមួយ ឆាកជីវិតរបស់គាត់! ហើយឥឡូវនេះ ព្រះមានបន្ទូលឲ្យថ្វាយកូនប្រុសទុកជាដង្វាយដុត! នោះគឺជាការល្បងល! ព្រះទ្រង់សួរអ្នកថា «តើអ្វីដែលអ្នកនឹងលះបង់សម្រាប់ខ្ញុំ?»

ខ្ញុំធ្លាប់ចង់ធ្វើជាបេសកជនបរទេសម្នាក់។ ហើយក្រោយមក ព្រះបានដកយកគំនិតនោះចេញ។ ខ្ញុំបានសាងសង់ក្រុមជំនុំមួយដែលអាចដាក់មនុស្សច្រើនជាង១ពាន់នាក់ ហើយក្រោយមកព្រះបានដកយក រឿងនចេញ។

ទោះបីជាផ្លូវមើលទៅដូចត្រង់ ហើយចង្អៀតក្ដី
   មហិច្ឆតា ផែនការណ៍ និងសេចក្ដីប្រាថ្នាខ្ញុំ
ត្រូវបានជាន់កំទេចចោល។
   («ខ្ញុំនឹងលើកដំកើងទ្រង់»ដោយលោកស្រី Margaret J. Harris, 1865-1919)។

តើបានដាក់ទាំងអស់ថ្វាយលើអាសនាព្រះឬទេ?
   តើព្រះវិញ្ញាណស្ថិតក្នុងចិត្ដហើយឬនៅ?
មានតែផ្លូវមួយឲ្យបានព្រះពរនឹងចិត្ដសុខសាន្ដ
   គឺដោយថ្វាយទាំងខ្លួន ប្រាណព្រលឹងទៅ
(«តើបានដាក់ទាំងអស់ថ្វាយលើអាសនាព្រះឬទេ?»ដោយ
      Elisha A. Hoffman, 1839-1929)។

គ្រីស្ទបរិស័ទដ៏ល្បីល្បាញពិតប្រាកដទាំងអស់ នៅក្នុងប្រវតិ្ដសាស្រ្ដត្រូវតែលះបង់ចោលផែនការណ៍ និងទីសង្ឃឹមរបស់ពួកគេ។ ពួកគេទាំងអស់សុទ្ធតែបានឆ្លងកាត់ការលះបង់ ដើម្បីផ្គាប់ព្រះហឬទ័យព្រះ។

លោកយ៉ូហាន ខ្រីសូស្ដឹមត្រូវបានគេនិរទេសដោយមហាក្សត្រយានីអ៊ីដីសៀ
  លោកម៉ាទីន លូថើរត្រូវបានបណ្ដេញចេញដោយក្រុមជំនុំកាតូលិក។
   លោករិឆាត ប៊ែស៍ថើត្រូវបានចាក់សោរឃុំឃាំងនៅក្នុងប៉មនៅទីក្រុងឡុង។
    លោកយ៉ូហាន ប៉ានញៀនត្រូវបានបណ្ដេចចេញពីក្រុមជំនុំនៅប្រទេសអង់គ្លេស។
     លោកជ៉ោហ្គ៍ វាយហ្វហ្វៀលត្រូវបានបណ្ដេញចេញពីក្រុមជំនុំទាំងឡាយក្នុងទីក្រុងឡុង។
      លោកជោណាតិន អែដវើដស៍ត្រូវបានគេដុតក្រុមជំនុំផ្ទាល់ខ្លួនរបស់គាត់។
       លោកស្ពឺជិនត្រូវបានរិះគន់ដោយពួកបាទីស្ទយូញៀន។
        លោកជេ ហ្រ្គែសមិន ម៉ាឆិនត្រូវបានដកហូតតំណែងដោយពួកសៅថើនបាទីស្ទ។
         លោកយ៉ូហាន អោ រ៉ាយស៍ត្រូវបានបំបិទឈ្មោះដោយពួកសៅថើនបាទីស្ទ។
          លោករិឆាត វើមប្រែដត្រូវបានជាប់គុកអស់រយៈពេល១៤ឆ្នាំ
           សាវ័កប៉ូលត្រូវបានគេវាយ គប់ថ្ម ចាប់ដាក់គុក ហើយត្រូវបានកាត់ក្បាល។

សាវ័កទាំងអស់ក្រៅពីលោកយ៉ូហានត្រូវបានគេសំឡាប់។ គេសុខចិត្ដស្លាប់យ៉ាងព្រៃផ្សៃ ជាជាងបដិសេធព្រះគ្រិស្ទ។ គ្រីស្ទានដើមដំបូងត្រូវបានគេបោះចូលទៅក្នុងស្ដាតខូឡូសស៊ៀម ហើយត្រូវសត្វតោ និង ខ្លាឃ្មំចាប់ហែកស៊ីនៅមុខហ្វូងមនុស្សដែលហ៊ោរកញ្ជ្រៀវ។ កងទ័ពណាស៊ីបានបានព្យួរកលោក Dietrich Bonhoeffer ដោយខ្សែព្យាណូពីរបីថ្ងៃ មុនប្រទេសសម្ព័ន្ធមិត្ដបានរំដោះប្រទេសអាឡឺម៉ង់។ លោកម៉ាទីន ឡួដ ជោនស៍ត្រូវបានគេរិះគន់ ហើយបណ្ដេញចេញដោយព្រោះមិនបានគាំទ្រ «លទ្ធិសម្រេចនិយម» នៃបូជនីយកិច្ច(ការទាមទារ)របស់លោកប៊ីលី ហ្គ្រែហាម។ លោក ហារ៉ូដ លីនសែលត្រូវបានគេវាយប្រហារ ហើយបណ្ដេញចេញដោយការសរសេរ «សង្រ្គាមសម្រាប់ព្រះគម្ពីរ» ដើម្បីបង្ហាញពីលទ្ធិសេរីនិយមនៅតាម មហាវិទ្យាល័យព្រះគម្ពីរ។ លោកប៊ីល ផៅវែលបានស្លាប់នៅក្នុងការនិរទេសខ្លួន មកពីគាត់បានប្រកាសជា សារធារណៈពីការវាយប្រហារទៅលើព្រះគម្ពីរ របស់មហាវិទ្យាល័យព្រះគម្ពីរនៃពួកសៅថើនបាទីស្ទ។ មាន គ្រីស្ទបរិស័ទរាប់ពាន់នាក់ត្រូវបានម៉ូស្លីមសម័យនេះកាត់ក្បាល។

លោកអ័ប្រាហាំបានរង់ចាំ១០០ឆ្នាំ មុនពេលព្រះបានប្រទានកូនប្រុសអ៊ីសាក់ឲ្យគាត់។ បន្ទាប់មក ព្រះបានល្បងលគាត់ ដោយមានបន្ទូលប្រាប់ឲ្យគាត់យកកូនប្រុសដែលគាត់ស្រឡាញ់ ហើយសំឡាប់កូន ប្រុសនោះ ថែមទាំងថ្វាយជាដង្វាយដុតនៅលើភ្នំម៉ូរីយ៉ា។ គ្រីស្ទានល្អៗគ្រប់រូបសុទ្ធតែបាត់បង់អ្វីខ្លះដែលគេ ទុកជាទីស្រឡាញ់ ឬក៏គេនឹងមិនប្រលងជាប់នូវការល្បងលដែលព្រះប្រទានឲ្យគេ។ គ្រីស្ទានល្អៗគ្រប់រូប សុទ្ធតែដឹងពីអ្វីដែលអ្នកស្រី ហ៊ារីសចង់ប្រាប់ នៅពេលនាងនិពន្ធពាក្យទាំងនោះ

ទោះបីជាផ្លូវមើលទៅដូចត្រង់ ហើយចង្អៀតក្ដី
   អ្វីទាំងអស់ដែលខ្ញុំអះអាងត្រូវបានដកយក
មហិច្ឆតា ផែនការណ៍ និងសេចក្ដីប្រាថ្នាខ្ញុំ
   ត្រូវបានជាន់កំទេចចោល។

ពួកគេទាំងអស់សុទ្ធតែដឹងពីអ្វីដែលលោក ហោហ្វមែនចង់ប្រាប់ នៅពេលគាត់សួរសំណួរដ៏ឈ្លាសវៃនោះ

តើបានដាក់ទាំងអស់ថ្វាយលើអាសនាព្រះឬទេ?
   តើព្រះវិញ្ញាណស្ថិតក្នុងចិត្ដហើយឬនៅ?
មានតែផ្លូវមួយឲ្យបានព្រះពរនឹងចិត្ដសុខសាន្ដ
   គឺដោយថ្វាយទាំងខ្លួនប្រាណព្រលឹងទៅ

២. ទីពីរ លោកអ័ប្រាហាំតំណាងពីព្រះវរបិតា។

សូម្បីតែប្រហែលអ័ប្រាហាំមិនមែនជាព្រះដែលត្រូវយាងមកក្ដី ពិតប្រាកដណាស់លោកអ័ប្រាហាំជានិមិត្ដរូបអំពីព្រះវរបិតា ដែលបានចាត់បញ្ជូនព្រះរាជបុត្រាទ្រង់តែ១ ដើម្បីមករងទុក្ខ ហើយសុគតនៅលើឈើឆ្កាង។ ពិតប្រាកដណាស់ គម្ពីរលោកុប្បត្ដិ ២២:២ប្រាប់យើងពីព្រះទ័យរបស់ព្រះវរបិតា។ ទ្រង់បានយកព្រះរាជបុត្រាដែលទ្រង់ស្រឡាញ់ទៅលើភ្នំកាល់វ៉ារី ដែលមានកំពូលស្មើគ្នានឹងភ្នំម៉ូរីយ៉ា ហើយបានថ្វាយព្រះយេស៊ូវទុកជាយញ្ញបូជា ដើម្បីសងថ្លៃទោសអំពើបាបរបស់មនុស្សលោក។

សូមមើលលោកុប្បតិ្ដ ២២:៩ នៃផ្នែកពាក់កណ្ដាលទី២។ អ័ប្រាហាំ « ចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា»។ កំណត់ត្រានៃគម្ពីរស្កោហ្វៀលនៅទំព័របាតប្រាប់ថា «លោកអ័ប្រាហាំដែលតំណាងពី ព្រះវរបិតា ដែល «មិនបានសំចៃទុកនូវព្រះរាជបុត្រាទ្រង់បង្កើត គឺបានបញ្ជូនទៅជំនួសយើងរាល់គ្នា»(រ៉ូម ៨:៣២)។ តើបានស្ដាប់លឺគម្ពីរយ៉ូហាន ៣:១៦ជារឿយៗ ដោយមិនពិចារណាគិតពីខគម្ពីនេះឬទេ?

« ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១...»(យ៉ូហាន ៣:១៦)។

ពេលអ្នកមើលគម្ពីរលោកុប្បត្ដិ ២២:២ម្ដងទៀត ចូរគិតពីគម្ពីរយ៉ូហាន ៣:១៦

« ចូរយកអ៊ីសាកកូនឯង ដែលជាកូនសំឡាញ់តែ១នោះទៅឥឡូវ... រួចថ្វាយវាជាដង្វាយដុត»(លោកុប្បត្ដិ ២២:២)។

លោកបណ្ឌិតជេ វើណោន ម៉ាកជីបានបង្រៀនថា «នៅអំឡុង៣ម៉ោងចុងក្រោយ ឈើឆ្កាងនោះបានក្លាយជា អាសនាដែលកូនចៀមនៃព្រះបានថ្វាយនៅលើ កូនចៀមនោះអាចលុបលាងអំពើបាបរបស់មនុស្សលោក។ ប្រតិបត្ដិការលោះបានកើតឡើងរវាងព្រះវរបិតា និងព្រះរាជបុត្រាលើឈើឆ្កាង។ រូបភាពខាងលើនេះមាននិមិត្ដរូបដូចគ្នាដែរ គឺមានតែរវាងលោកអ័ប្រាហាំ និងអ៊ីសាក់»(Thru the Bible, vol. 1, p. 91)។

លោកបណ្ឌិត អឹម អោ ដីហែនបានប្រសាសន៍ថា «តើមានអ្វីបានកើតឡើងរវាង{ព្រះវរបិតា} និង ព្រះរាជបុត្រាដ៏ជាព្រះយេស៊ូវគ្រិស្ទក្នុងអំឡុងពេលពីរបីម៉ោងចុងក្រោយនៃការឈឺចាប់ ដែលយើងមិនអាច យល់បាន។ វាជាប្រតិបត្ដិការលោះរវាងព្រះវរបិតា និងព្រះរាជបុត្រា។ គ្មានភ្នែកមនុស្សណាមួយអាចមើល ឃើញពីហេតុការណ៍ {ព្រោះមានងងឹតគ្រប់ដណ្ដប់លើផែនដីទាំងមូល}។ នៅពេលវិបត្ដិចុងក្រោយបានកើត មាន ហើយយញ្ញបូជាចុងក្រោយត្រូវបានថ្វាយ នោះព្រះវរបិតា{បានធ្វើឲ្យមានភាពងងឹត} រហូតដល់សំរែកចុងក្រោយដ៏ឈឺចាប់បំផុតរបស់ព្រះយេស៊ូវបានកើតឡើង ហើយទ្រង់បានស្រែកឡើងថា “ឱព្រះអង្គៗនៃ ទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់ចោលទូលបង្គំ?”» (M. R. DeHaan, M.D., រូបភាពរបស់ព្រះគ្រិស្ទក្នុងលោកុប្បត្ដិ Zondervan Publishing House, 1966, p. 137)។

ពិតណាស់ ចិត្ដរបស់លោកអ័ប្រាហាំត្រូវបានខ្ទេចខ្ទាំដោយសារបន្ដិចទៀត អ៊ីសាក់នឹងត្រូវស្លាប់។ ហើយពិតប្រាកដណាស់ដូចគ្នានេះដែរ ព្រះទ័យរបស់ព្រះវរបិតាត្រូវបានខ្ទេចខ្ទាំ កាលទ្រង់បានបែរព្រះភ័ក្ត្រ ចែញ ហើយបានចាកចេញពីព្រះរាជបុត្រារបស់ទ្រង់ នៅពេលព្រះយេស៊ូវកំពុងស្រែករកទ្រង់នៅក្នុងទីងងឹត «ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១» ដើម្បីសង្រ្គោះ អ្នក និងខ្ញុំពីអំពើបាប និងឋាននរក។ ពិតណាស់ ព្រះវរបិតាបានលឺសំលេងព្រះរាជបុត្រារបស់ទ្រង់ស្រែករក ពីលើឈើឆ្កាង «ព្រះវរបិតាទូលបង្គំអើយ ព្រះវរបិតាទូលបង្គំអើយ ហេតុអ្វីទ្រង់បោះបង់ចោលទូលបង្គំ?» ពិតណាស់ ព្រះវរបិតាបានហូរទឹកនេត្រា កាលទ្រង់បានបែរចែញពីព្រះយេស៊ូវ នៅខណៈពេលដែលព្រះយេ ស៊ូវបានផ្ទុកអំពើបាបរបស់យើងដាក់នៅលើឈើឆ្កាងនោះ!

៣. ទីបី អ៊ីសាក់តំណាងពីព្រះយេស៊ូវ។

កំណត់ត្រានៃគម្ពីរស្កោហ្វៀលប្រាប់ថា «អ៊ីសាក់តំណាងពីព្រះគ្រិស្ទ គាត់បាន “ស្ដាប់បង្គាប់រហូត ដល់ទីមរណៈ»(ភីលីព ២:៥-៨)។

« ហើយដែលឃើញទ្រង់មានភាពជាមនុស្សដូច្នោះ នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង»(ភីលីព ២:៨)។

ឥឡូវនេះសូមមើលខ៦

« នោះគាត់ចាប់យកឱស ដែលសំរាប់ដង្វាយដុតដាក់ឲ្យអ៊ីសាកជាកូនលី ហើយគាត់យកភ្លើង និងកាំបិតកាន់នៅដៃ បណ្តើរគ្នាទៅ»(លោកុប្បត្ដិ ២២:៦)។

កន្លែងនេះតំណាងពីព្រះគ្រិស្ទ កាលទ្រង់កំពុងលីឈើឆ្កាង

« ព្រះយេស៊ូវ ទ្រង់យាងចេញទៅ ទាំងលីឈើឆ្កាងទៅដល់កន្លែងហៅថា ភ្នំលលាដ៏ក្បាល ដែលភាសាហេព្រើរហៅថា គាល់កូថា គេក៏ឆ្កាងទ្រង់នៅទីនោះ...»(យ៉ូហាន ១៩:១៧,១៨)។

ឥឡូវនេះសូមមើលខ៧ និងខ៨

« អ៊ីសាកនិយាយនឹងឪពុកថា លោកឪពុកអើយ គាត់ក៏ឆ្លើយថា អីកូន រួចវានិយាយថា នេះមានភ្លើង និងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា អ័ប្រាហាំឆ្លើយថា កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ ដូច្នេះ ក៏នាំគ្នាទៅទៀត»(លោកុប្បត្ដិ ២២:៧,៨)។

អ៊ីសាក់និយាយថា «នេះមានភ្លើង និងឱសហើយ តែកូនចៀមសំរាប់ដង្វាយដុតតើនៅឯណា?» អ័ប្រាហាំ ឆ្លើយថា «កូនអើយ កូនចៀមដែលសំរាប់ជាដង្វាយដុត នោះព្រះទ្រង់នឹងផ្គត់ផ្គង់ឲ្យ»។ ឥឡូវនេះ សូមមើល ខ៩។

« លុះដល់កន្លែងដែលព្រះបានមានព្រះបន្ទូលប្រាប់គាត់ហើយ នោះអ័ប្រាហាំក៏ស្អាងអាសនា១នៅទីនោះ រួចដំរៀបឧស ហើយចងអ៊ីសាកជាកូនដាក់លើឱសនៅលើអាសនា»(លោកុប្បត្ដិ ២២:៩)។

កន្លែងនេះតំណាងពីព្រះយេស៊ូវ កាលលោកអេសាយបានប្រាប់យើងថា

« ទ្រង់ត្រូវគេសង្កត់សង្កិន ហើយធ្វើទុក្ខ តែទ្រង់មិនបានហើបព្រះឱស្ឋសោះ គឺដូចជាកូនចៀមដែលគេដឹកទៅសំឡាប់ ហើយដូចជាចៀមដែលគនៅចំពោះពួកអ្នកកាត់រោមយ៉ាងណា ទ្រង់ក៏មិនបានហើបព្រះឱស្ឋសោះយ៉ាងនោះដែរ»(អេសាយ ៥៣:៧)។

លោកបណ្ឌិត ម៉ាកជីបានពន្យល់បង្ហាញថា អ៊ីសាក់ប្រហែលមានអាយុ៣៣ឆ្នាំ។ ដោយសារការសិក្សាពីប្រវត្ដិទាំងមូលក្នុងគម្ពីរលោកុប្បត្ដិដោយល្អិតល្អន់ នោះគាត់បានដឹងពីអាយុនោះ។ អ៊ីសាក់បានអនុញ្ញាត្ដឲ្យឪពុករបស់គាត់ចងគាត់នៅលើអូស។ ឥឡូវនេះសូមមើលខ១០

« គាត់លូកដៃទៅចាប់យកកាំបិតមកប្រុងនឹងសំឡាប់កូន» (លោកុប្បត្ដិ ២២:១០)។

ទោះបីជាអ័ប្រាហាំមិនយល់ពីអ្វីដែលគាត់កំពុងធ្វើក៏ដោយ គាត់បានរៀនស្ដាប់បង្គាប់តាមអ្វីដែលបានប្រាប់ គាត់ឲ្យធ្វើយូរមកហើយ។ នៅចំនុចនេះ គាត់បានជាប់នូវការប្រលង។ សូមមើលខ១២

« រួចទ្រង់មានព្រះបន្ទូលថា កុំឲ្យលូកដៃទៅលើកូនក្មេងនោះឡើយ កុំឲ្យធ្វើអ្វីដល់វាឲ្យសោះ ដ្បិតឥឡូវនេះអញដឹងថា ឯងកោតខ្លាចដល់ព្រះហើយ ដោយព្រោះមិនបានសំចៃទុកនូវកូនឯងតែ១នេះនឹងអញសោះ» (លោកុប្ប ត្ដិ ២២:១២)។

លោកបណ្ឌិត ម៉ាកជីបានប្រសាសន៍ថា «ព្រះបានល្បងលលោកអ័ប្រាហាំ។ ខ្ញុំជឿថា នរណាដែលព្រះត្រាស់ហៅ ឬប្រើ គេនឹងត្រូវទ្រង់ល្បងល ដើម្បីពង្រឹងសេចក្ដីជំនឿរបស់យើង សាងសង់យើង ហើយជួយឲ្យយើងឲ្យចេះបំរើទ្រង់»( ibid កំណត់ត្រាពីលោកុប្បត្ដិ ២២:១២)។ សូមស្ដាប់បទចម្រៀងរបស់អ្នកស្រីមោរីសម្ដងទៀត

ទោះបីជាផ្លូវមើលទៅដូចត្រង់ ហើយចង្អៀតក្ដី
   អ្វីទាំងអស់ដែលខ្ញុំអះអាងត្រូវបានដកយក
មហិច្ឆតា ផែនការណ៍ និងសេចក្ដីប្រាថ្នាខ្ញុំ
   ត្រូវបានជាន់កំទេចចោល។

ប៉ុន្ដែ នាងបានបន្ដថា

ដ្បិតភ្លើងរបស់ព្រះបានធ្លាក់លើអាសនា
   ចិត្ដរបស់ខ្ញុំត្រូវបានដុតឲ្យឆេះឡើង
ខ្ញុំនឹងមិនដែលឈប់សរសើរដំកើងទ្រង់ឡើយ
   គួរសរសើរព្រះនាម គួរសរសើរព្រះនាមរបស់ទ្រង់
ខ្ញុំនឹងលើកដំកើងទ្រង់ ខ្ញុំនឹងលើកដំកើងទ្រង់
   សរសើរដំកើងកូនចៀមដែលស្លាប់សម្រាប់មនុស្សបាប
ចូរឲ្យមនុស្សទាំងអស់សរសើរដំកើងដល់ទ្រង់
   ដ្បិតព្រះលោហិតទ្រង់អាចសំអាតគ្រប់ការប្រឡាក់។

ខ្ញុំគិតថានោះជាទីបន្ទាល់របស់នាង។ អ្វីទាំងអស់ដែលនាងអះអាងត្រូវដកយកចេញ។ មហិច្ឆិតា ផែនការណ៍ និងសេចក្ដីប្រាថ្នារបស់នាងបានគរជាផេះនៅទៀបជើងនាង។ «បន្ទាប់» អូ នោះគឺជាការល្អ! «ដ្បិតភ្លើងរបស់ព្រះដែលបានធ្លាក់លើអាសនា ហើយចិត្ដរបស់នាងត្រូវបានដុតឲ្យឆេះឡើង ខ្ញុំនឹងមិនដែលឈប់សរសើរតំកើងព្រះឡើយ» គួរសរសើរព្រះនាម គួរសរសើរព្រះនាមរបស់ទ្រង់!» ដូចដែលលោក ហោហ្វមែនសរសេរក្នុងចម្រៀងថា «មានតែផ្លូវមួយឲ្យបានព្រះពរ នឹងចិត្ដសុខសាន្ដ គឺដោយថ្វាយទាំងខ្លួន ប្រាណព្រលឹងទៅ»។

ឥឡូវនេះ សូមគិតមនុស្សស្មោះត្រង់ដែលបានជួយសង្រ្គោះក្រុមជំនុំយើងពីបញ្ហាខាងឯហិរញ្ញវត្ថុ។ ពួកគេទាំងអស់សុទ្ធតែបានឆ្លងកាត់ការល្បងលមកពីព្រះ។ អ្នកផ្សេងទៀតបានរត់ចេញ នៅអំឡុងពេល ក្រុមជំនុំនេះត្រូវបាក់បែកគ្នា។ ប៉ុន្ដែនៅសល់មនុស្សដែលស្មោះត្រង់ ទោះបីជាវានាំឲ្យពួកគេចំណាយលុយ ជាច្រើនដើម្បីនៅក្នុងក្រុមជំនុំនេះក៏ដោយ ដ្បិតពួកគេបានជាប់នូវការល្បងល។ ខ្ញុំចងចាំពីអ្វីដែលនាំឲ្យអ្នកស្រីសាឡាសើរលះបង់។ ខ្ញុំចងចាំពីអ្វីដែលនាំឲ្យលោក ផ្រូដដោម៊ីលះបង់។ ខ្ញុំដឹងពីអ្វីដែលនាំឲ្យប្រពន្ធ ខ្ញុំលះបង់ ពីលោកចាន់ លោកខាហ្គិន អ្នកស្រីខាហ្គិន អ្នកស្រី ប៊ីបូត និងមនុស្សផ្សេងទៀតទាំងអស់។ ពួក គេទាំងអស់អាចនិយាយបានថា «អ្វីដែលទាំងអស់ដែលខ្ញុំអះអាងត្រូវបានដកយក មហិច្ឆិតា ផែនការណ៍ និងសេចក្ដីប្រាថ្នារបស់ខ្ញុំត្រូវបានជាន់កំទេចោល»។ នោះគឺជាអ្វីដែលបានកើតឡើងចំពោះអ័ប្រាហាំ នៅពេលគាត់លើកកាំបិត ដើម្បីសំលាប់កូនដែលគាត់ស្រឡាញ់ជាងជីវិតរបស់គាត់! មហិច្ឆតា ផែនការណ៍ សេចក្ដីប្រាថ្នារបស់គាត់ទាំងអស់បានគរជាផេះនៅទៀបជើងរបស់គាត់! ហើយនោះគឺជារបៀបដែលគាត់ និងមនុស្សទាំងអស់បានជាប់នូវការល្បងល។ តើអ្នកឆ្ងល់ពីមូលហេតុដែលអ្នកស្រីសាឡាសើរក្លាយជាពួក បរិសុទ្ធដូចនេះឬទេ? មហិច្ឆតា ផែនការណ៍ សេចក្ដីប្រាថ្នារបស់គាត់ទាំងអស់បានគរជាផេះនៅទៀបជើងរបស់គាត់!

អ្នកមិនអាចក្លាយជាគ្រីស្ទបរិស័ទដ៏អស្ចារ្យម្នាក់ ដោយសារការរៀនពីព្រះគម្ពីរនោះទេ។ អ្នកក្លាយ ជាគ្រីស្ទបរិស័ទដ៏អស្ចារ្យម្នាក់ ដោយសារការលះបង់មហិច្ឆតា ផែនការណ៍ និងសេចក្ដីប្រាថ្នារបស់អ្នកទៅឲ្យ ព្រះ! អ្នកក្លាយជាគ្រីស្ទបរិស័ទដ៏អស្ចារ្យម្នាក់ តាមរបៀបដូចគ្នានឹងលោកអ័ប្រាហាំបានធ្វើ! គ្មានរបៀបផ្សេង ទៀតនោះទេ! សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៤ «ព្រះយេស៊ូវអើយ ខ្ញុំយកឈើឆ្កាងតាមទ្រង់»

ព្រះយេស៊ូវអើយ ខ្ញុំយកឈើឆ្កាងតាមទ្រង់ ខ្ញុំលះទាំង ដើម្បីដើរតាមទ្រង់
   ទ្រង់បានត្រូវគេចំអក បោះបង់ចោល ទាំងទុរគត៌ ដើម្បីសង្រ្គោះខ្ញុំ
មហិច្ឆតាខ្ញុំត្រូវរលាយ ខ្ញុំបានរកឃើញទីសង្ឃឹម ហើយស្គាល់ទ្រង់
   ដ្បិតខ្ញុំជាមនុស្សឥតប្រយោជន៍ តែព្រះនៃស្ថានសួគ៌នៅតែស្រឡាញ់ខ្ញុំ

ចូរឲ្យលោកីយចំអកខ្ញុំ ហើយបោះបង់ខ្ញុំ គេបានចេញពីព្រះអង្គសង្រ្គោះ
   ចិត្ដមនុស្សមើលមក ហើយបញ្ជោតខ្ញុំ តែទ្រង់មិនធ្វើដូចជាមនុស្សឡើយ
ទ្រង់បានញញឹមដាក់ខ្ញុំ ព្រះដ៏ពេញប្រាជ្ញា សេចក្ដីស្រឡាញ់ និងអំណាច
   សត្រូវខ្ញុំស្អប់ខ្ញុំ មិត្ដភក្ដិខ្ញុំចំអកខ្ញុំ សូមបង្ហាញព្រះភក្រ្ដទ្រង់ និងពន្លឺទ្រង់

មនុស្សច្រើននាក់បានធ្វើបាបខ្ញុំ តែទ្រង់បានយកខ្ញុំដាក់លើឱរ៉ាទ្រង់
   ទុក្ខលំបានធ្លាក់សង្កត់លើខ្ញុំ ស្ថានសួគ៌នឹងនាំខ្ញុំឲ្យសំរាក
ដ្បិតទ្រង់មិននាំឲ្យខ្ញុំព្រួយឡើយ ទ្រង់ទុកក្ដីស្រឡាញ់ឲ្យខ្ញុំ
   ខ្ញុំពេញដោយអំណរនៅក្នុងទ្រង់ ជាក្ដីអំណរដែលមកពីទ្រង់

សូមនាំខ្ញុំឲ្យស្គាល់ព្រះគុណទ្រង់ ដោយជំនឿ និងដោយការអធិស្ឋាន
   ថ្ងៃនៅស្ថានសួគ៌នៅអស់កល្បជានិច្ចនៅមុខទ្រង់ ព្រះហស្ដទ្រង់នឹងដឹកនាំខ្ញុំ
ពេលឆាប់ៗ ផែនដីនេះបាត់ទៅ ហើយដំណើរពេលថ្ងៃនឹងកន្លងទៅ
   ទីសង្ឃឹមនឹងក្លាយជាភាពអរសប្បាយ ជំនឿនឹងមើលឃើញ ហើយដំកើងទ្រង់
(«ព្រះយេស៊ូវអើយ ខ្ញុំយកឈើឆ្កាងតាមទ្រង់»ដោយ Henry F. Lyte, 1793-1847)។

អ្នកអាចអង្គុយចុះបាន

ខ្ញុំមិនបានត្រៀមមេរៀនដើម្បីអធិប្បាយដូច្នេះទាល់តែសោះ! ខ្ញុំបានសរសេរគម្រោងសំខាន់ដ៏ល្អ មុនពេលខ្ញុំចាប់ផ្ដើមសរសេរពីសេចក្ដីអធិប្បាយនោះ។ ខ្ញុំបានចំណាយពេលពេញមួយថ្ងៃសុក្រ។ នៅចុង បញ្ចប់ គម្រោងសំខាន់ដែលខ្ញុំចូលចិត្ដត្រូវបាន «ដកចេញ ហើយជាន់កំទេចចោល!» ហើខ្លាំងងើបមក! ប៉ុន្ដែ ខ្ញុំនៅតែជឿថា វាបង្រៀនពីអ័ប្រាហាំ និងអ៊ីសាក់ ហើយប្រហែលជាវាមានប្រយោជន៍ជាងនេះទៀត បើ ខ្ញុំបានបង្រៀនតាមគម្រោងសម្រាប់អធិប្បាយដ៏ល្អនោះ!

លោកបណ្ឌិត ដីហែនបានប្រសាសន៍ថា «វិទ្យានិមិត្ដរូបនៃព្រះនៅកន្លែងនេះបានផ្លាស់ប្ដូរ ហើយ យើងមានឧទាហរណ៍១នៃអ្នកតំណាង២។ អ៊ីសាក់អាចតំណាងពីព្រះគ្រិស្ទតែ១គត់ ប៉ុន្ដែដោយព្រោះគាត់ {ជាមនុស្សមានបាប} អញ្ចឹងគាត់ត្រូវការអ្វីមួយដែលត្រូវតែស្លាប់ជំនួសគាត់។ ហើយនិមិត្ដរូបនោះបានផ្លាស់ ប្ដូរពីអ៊ីសាក់ដែលជានិមិត្ដរូបនៃព្រះគ្រិស្ទ ទៅជាចៀមដែលជាអ្នកជំនួសអ៊ីសាក់»( ibid ទំព័រ១៤១)។ ឥឡូវនេះសូមមើលខ១៣

« នោះអ័ប្រាហាំគាត់ងើបភ្នែកឡើង ឃើញចៀមឈ្មោល១ជាប់ស្នែងនៅព្រៃខាងក្រោយខ្លួន រួចក៏ទៅយកចៀមឈ្មោលនោះ មកថ្វាយជាដង្វាយដុត ជំនួសកូនខ្លួនវិញ»(លោកុប្បត្ដិ ២២:១៣)។

ចូរកត់សំគាល់ឃ្លា «ជំនួសឲ្យគាត់វិញ»។ វាជានិមិត្ដរូបពីការសុគតរបស់ព្រះគ្រិស្ទជំនួសមនុស្សមានបាប ទាំងអស់។ ចៀមដែលបានថ្វាយជាយញ្ញបូជាជំនួសអ៊ីសាក់ គឺជានិមិត្ដដ៏ឥតខ្ចោះរបស់ព្រះយេស៊ូវ ដែលបាន ថ្វាយយញ្ញបូជាជំនួសអ្នក ដើម្បីសងថ្លៃអំពើបាបរបស់អ្នកនៅលើឈើឆ្កាង ព្រះយេស៊ូវ «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»១ពេត្រុស ២:២៤។

ខ្ញុំកំពុងសុំឲ្យអ្នកជឿជាក់លើព្រះយេស៊ូវ។ ពេលអ្នកជឿជាក់លើទ្រង់ភ្លាមៗ នោះការសុគតរបស់ ទ្រង់នៅលើឈើឆ្កាងនឹងសងថ្លៃលោះទោសនៃអំពើបាបរបស់អ្នកទាំងអស់។ ហើយព្រះលោហិតដែលបាន បង្ហូរនៅលើឈើឆ្កាងនឹងសំអាតអំពើបាបរបស់អ្នកភ្លាមៗ ពេលអ្នកជឿជាក់លើទ្រង់ដោយអស់ពីចិត្ដ។ មាន តែជឿជាក់លើទ្រង់តែប៉ុណ្ណោះ។ មានតែជឿជាក់លើទ្រង់តែប៉ុណ្ណោះ។ មានតែជឿជាក់លើទ្រង់តែប៉ុណ្ណោះឥឡូវនេះ។ ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នក ទ្រង់នឹងសង្រ្គោះអ្នក។ អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លោកុប្បត្ដិ ២២:១-១៤ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«តើបានដាក់ទាំងអស់ថ្វាយលើអាសនា?»(ដោយ Elisha A. Hoffman, 1839-1929)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

មេរៀនជីវិតពីលោកអ័ប្រាហាំ និងអ៊ីសាក់

(សេចក្ដីអធិប្បាយទី៨៥ ពីកណ្ឌគម្ពីរលោកុប្បត្ដិ)
LIFE LESSONS FROM ABRAHAM AND ISAAC
(SERMON #85 ON THE BOOK OF GENESIS)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

« នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ រួចទ្រង់ក៏ស្រាយន័យសេចក្តី ដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក»(លូកា ២៤:២៥, ២៧)។

(អេសាយ ៨:១៤)

១. ទីមួយ អត្ថបទគម្ពីរនេះជានិមិត្ដរូបពីការល្បងលរបស់គ្រីស្ទបរិស័ទ។ លោកុប្បត្ដិ ២២:១, ២; យ៉ាកុប ១:១៣; លោកុប្បត្ដិ ១២:១; ១៣:១-៨; ១៧:១៧, ១៨; ២២:១,២។

២. ទីពីរ លោកអ័ប្រាហាំតំណាងពីព្រះវរបិតា។ លោកុប្បត្ដិ ២២:៩; រ៉ូម ៨:៣២; យ៉ូហាន ៣:១៦; លោកុប្បត្ដិ ២២:២។

៣. ទីបី អ៊ីសាក់តំណាងពីព្រះយេស៊ូវ។ ភីលីព ២:៨; លោកុប្បតិ្ដ ២២:៦;
យ៉ូហាន ១៩:១១៧, ១៨; លោកុប្បត្ដិ ២២:៧, ៨, ៩; អេសាយ ៥៣:៧; លោកុប្បត្ដិ ២២:១០, ១២, ១៣; ១ពេត្រុស ២:២៤។