Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ

THE PARABLE OF THE SOWER
(Cambodian)

ដោយលោក បណ្ឌិត
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច វិច្ជិការ ៨ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, November 8, 2015


ឥឡូនេះខ្ញុំនឹងអធិប្បាយមេរៀននេះតាមរបៀបខុសប្លែក ពីរបៀបធម្មតាដែលខ្ញុំធ្វើ។ ខ្ញុំចង់ឲ្យបង ប្អូនបើកព្រះគម្ពីរទៅម៉ាកុសជំពូក៤។ ខ្ញុំនឹងពន្យល់បងប្អូនពីរឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ។ វាត្រូវ បានរកឃើញនៅក្នុងគម្ពីរម៉ាថាយ ម៉ាកុស និងលូកា។ តែនៅយប់នេះ យើងនឹងរៀនពីវាក្នុងគម្ពីរម៉ាកុស។ រឿងប្រៀបប្រដូចគឺជារឿងដែលព្រះយេស៊ូវមានបន្ទូលប្រាប់ ដើម្បីពន្យល់បង្ហាញយ៉ាងច្បាស់អំពីសេចក្ដីពិត ខាងឯវិញ្ញាណ។

តើសេចក្ដីពិតដ៏សំខាន់ក្នុងរឿងប្រៀបប្រដូចនេះគឺជាអ្វី?នេះជាសេចក្ដីពិតដ៏សំខាន់៖ មនុស្សមួយហ្វូងធំដែលស្ដាប់ឮដំណឹងល្អគេនឹងមិនបានសង្រ្គោះឡើយ។ ចំនួនមនុស្ស១ហ្វូងធំបំផុតដែលលឺដំណឹងល្អ គេនឹងមិនបានសង្រ្គោះឡើយ។ គេនឹងធ្លាក់ទៅឋាននរក ហ្វូងមនុស្សជាច្រើននឹងធ្លាក់ទៅឋាននរក។ ត្រឹមតែ មានមនុស្សមួយចំនួនតូចប៉ុណ្ណោះដែលនឹងបានសង្រ្គោះ។ សព្វថ្ងៃនេះ បញ្ហានោះធ្វើឲ្យជាមនុស្សជាច្រើន ភ្ញាក់ផ្អើល។ គេនិយាយថា «ខ្ញុំមិនជឿថា ព្រះនឹងបោះអ្នកណាម្នាក់ទៅឋាននរកនោះទេ»។ បន្ទាប់មកអ្នក ប្រាប់គេថា «តែព្រះនៅក្នុងព្រះគម្ពីរទ្រង់នឹងបោះមនុស្សទៅឋាននរក»។ គេនិយាយថា «ខ្ញុំមិនជឿលើព្រះ ដូចនោះទេ ព្រះរបស់ខ្ញុំមិនដែលធ្វើដូច្នោះឡើយ»។ គេចង់បានន័យថា ព្រះដែលពួកគេបង្កើតនៅក្នុងគំនិត ផ្ទាល់ខ្លួនរបស់គេនឹងមិនធ្វើដូច្នោះឡើយ។ ប៉ុន្ដែ យើងមិនមែនកំពុងនិយាយអំពីព្រះដែលអ្នកបានបង្កើតនៅ នៅក្នុងគំនិតរបស់នោះទេ។ «ជំហានទី១២» មនុស្សនិយាយអំពី «ព្រះណាដែលអ្នកអាចយល់ពីទ្រង់បាន»តែខ្ញុំមិនមែនកំពុងនិយាយអំពីព្រះក្លែងក្លាយឡើយ។ ព្រះដែលអ្នកបាន «បង្កើត» នៅក្នុងគំនិតផ្ទាល់ខ្លួន របស់អ្នកគឺជាព្រះក្លែងក្លាយ។ «ព្រះណាដែលអ្នកអាចយល់ពីទ្រង់បាន»គឺជាព្រះក្លែងក្លាយមួយ។ ខ្ញុំកំពុងតែនិយាយអំពីព្រះដែលអ្នកមិនអាចយល់ពីទ្រង់បាន ទ្រង់គឺជាព្រះដែលបើកសំដែងពីព្រះអង្គទ្រង់តែ១គត់ នៅក្នុងព្រះគម្ពីរ។ ទ្រង់គឺជាព្រះនៅក្នុងព្រះគម្ពីរ ដ្បិតគ្មានព្រះណាផ្សេងទៀតឡើយ។ ខ្ញុំមិនមែនកំពុងតែ និយាយអំពីព្រះក្លែងក្លាយដែលអ្នកជឿនោះទេ។ ខ្ញុំកំពុងតែនិយាយអំពីព្រះពិត ដែលបានបើកសំដែងឲ្យ យើងដឹងនៅក្នុងព្រះគម្ពីរ។ ព្រះក្លែងក្លាយរបស់អ្នកមិនបញ្ជូនមនុស្សទៅឋាននរកនោះទេ តែព្រះពិតទ្រង់ នឹងបោះគេទៅឋាននរក។ ក្នុងម៉ាថាយ ៧:១៣ ព្រះអម្ចាស់យេស៊ូវគ្រីស្ទមានបន្ទូលថា មនុស្សភាគច្រើនទៅ ឯ «សេចក្ដីហិនវិនាស» នៅក្នុងឋាននរក។ នៅខបន្ទាប់ខាងមុខ ព្រះអម្ចាស់យេស៊ូវគ្រីស្ទមានបន្ទូលថា មនុស្សដែលបានសង្រ្គោះមានចំនួន «តិចតួចណាស់»។ ហើយនោះគឺជាចំនុចសំខាន់នៃរឿងប្រៀបប្រដូចនេះ។

វាជារឿងសាមញ្ញដែលព្រះយេស៊ូវគ្រីស្ទទ្រង់មានបន្ទូលប្រាប់។ ទ្រង់មានបន្ទូលថា មានអ្នកចំការ ម្នាក់បានចេញទៅព្រោះគ្រាប់ពូជ កាលគាត់កំពុងតែព្រោះគ្រាប់ពូជនោះ មានគ្រប់ពូជខ្លះធ្លាក់លើផ្លូវ ហើយ សត្វហើរលើអាកាសបានចុះមក ក៏ចឹកស៊ីវាភ្លាមៗ។ មានខ្លះទៀតធ្លាក់លើថ្ម ដែលមិនសូវមានដីទន់ច្រើន គ្រាប់ពូជនោះបានដុះយ៉ាងលឿន តែកាលថ្ងៃរះមក នោះរុក្ខជាតិនោះបានក្រៀមស្វិតស្លាប់បាត់ទៅ ដោយសារតែវាគ្មានឬសមាំទាំ។ មានគ្រាប់ពូជខ្លះទៀតបានធ្លាក់លើបន្លា បន្លាក៏ដុះឡើងខ្ទប់ជិត ដូច្នេះវាមិនអាច បង្កើតផលផ្លែបានឡើយ។ ចុងក្រោយបំផុត មានគ្រាប់ពូជខ្លះធ្លាក់លើដីល្អ វាបានដុះឡើង ហើយបង្កើត ផលផ្លែល្អ។ នោះគឺជារឿងប្រៀបប្រដូច វាគឺជារឿងដ៏សាមញ្ញតូចមួយ តែវាបង្ហាញយើងពីសេចក្ដីពិតដ៏ សំខាន់មែនទែន។ មានមនុស្សតិចណាស់ដែលស្ដាប់លឺដំណឹងល្អ ហើយគេបានសង្រ្គោះ។

ដីទាំង៤ប្រភេទនៅក្នុងរឿងប្រៀបប្រដូចនេះតំណាងពីប្រភេទមនុស្ស៤ក្រុម ដែលស្ដាប់លឺដំណឹង ល្អ។ គ្រាប់ពូជគឺជាព្រះបន្ទូលនៃព្រះ ព្រះគម្ពីរ មេរៀនពីសេចក្ដីសង្រ្គោះតាមរយះព្រះយេស៊ូវគ្រីស្ទ។ មនុស្ស ទាំងអស់ដែលមកក្រុមជំនុំនេះ គេសុទ្ធតែបានស្ដាប់លឺដំណឹងល្អ។ ការដែលពួកគេឆ្លើយតបចំពោះដំណឹងល្អត្រូវបានតំណាងពីដីទាំង៤ប្រភេទក្នុងរឿងប្រៀបប្រដូចនេះ។

១. ទីមួយ អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ ហើយភ្លេចនៅពេលភ្លាមៗ ពួកគេជាមនុស្សបាត់បង់។

សូមមើលម៉ាកុស ៤:១៥

« ឯអ្នកតាមផ្លូវ គឺជាកន្លែងដែលបានព្រោះព្រះបន្ទូលចុះ កាលគេឮ នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម» (ម៉ាកុស ៤:១៥)។

មនុស្សដូចនេះធ្លាប់មកលេងក្រុមជំនុំយើងម្ដង ឬ២ដង។ ពួកគេបានស្ដាប់ឮព្រះបន្ទូលនៃព្រះ ហើយបានឮ គេបង្រៀនពីសេចក្ដីសង្រ្គោះ តែ «សត្វហើរលើអាកាសក៏មកចឹកស៊ី»(ម៉ាកុស ៤:៤)។ សត្វហើរលើអាកាស ដែលបានស៊ីគ្រាប់ពូជនោះ តំណាងពីអារក្ស និងពួកបរិវាររបស់វា។ «អារក្សសាតាំងក៏មកលួចឆកយកព្រះ បន្ទូល ដែលព្រោះក្នុងចិត្ដគេទៅភ្លាម»(ម៉ាកុស ៤:១៥)។

យើងប្រាប់ពួកគេថា ព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាងដើម្បីសងថ្លៃអំពើបាបរបស់អ្នក។ អារក្ស ប្រាប់ពួកគេថា «អ្នកមិនមានអំពើបាបទេ អ្នកជាមនុស្សល្អម្នាក់»។ ដូច្នេះ អារក្សបានឆក់យកព្រះបន្ទូលនៅ ក្នុងគំនិតរបស់ពួកគេភ្លាមៗ។ ព្រះយេស៊ូវមានបន្ទូលថា អារក្ស «គឺជាអ្នកកំភូត»(យ៉ូហាន ៨:៤៤)។ វាកុហកអ្នក ដើម្បីកុំឲ្យអ្នកជឿលើដំណឹងល្អ ហើយបានសង្រ្គោះ ដ្បិតវាចង់រក្សាទុកអ្នកឲ្យធ្វើជាទាសករ របស់វា។

រៀងរាល់ថ្ងៃអាទិត្យ យើងនាំមនុស្សបាត់បង់ជាច្រើននាក់មកស្ដាប់ដំណឹងល្អ ភាគច្រើនពួកគេមិន ដែលត្រលប់មកវិញឡើយ។ យើងបង្រៀនពួកគេពីសេចក្ដីសង្រ្គោះ យើងឲ្យពួកគេញាំអាហារថ្ងៃត្រង់(ឬ អាហារពេលល្ងាច) ហើយជប់លៀងថ្ងៃខួបកំណើតដ៏ធំដុំមួយ។ យើងធ្វើស្រួលៗដើម្បីឲ្យគេមកក្រុមជំនុំ តែ ភាគច្រើនពួកគេមិនចាំពីរឿង១សោះដែលខ្ញុំអធិប្បាយ។ ហេតុអ្វី? ដោយសារតែ «អារក្សបានឆក់យកព្រះបន្ទូលនៅក្នុងគំនិតរបស់ពួកគេភ្លាមៗ» នោះគឺជាមូលហេតុ។ អ្នកខ្លះមកក្រុមជំនុំច្រើនដង តែការអធិប្បាយ មិនមានឥទ្ធិពលលើពួកគេសោះ ហេតុអ្វី? ដោយសារតែគ្រប់ពេលដែលពួកគេស្ដាប់អារក្ស នោះវាឆក់យក ព្រះបន្ទូលចេញពីចិត្ដរបស់គេ។ យើងសូម្បីតែសរសេរសេចក្ដីអធិប្បាយតាមពាក្យមួយៗ ហើយឲ្យពួកគេ យកទៅផ្ទះដើម្បីអាន។ តើពួកគេពិតជាអានវា ហើយគិតយ៉ាងម្មត់ចត់ឬអី? ទេ ពួកគេមិនធ្វើឡើយ។ ខ្ញុំដឹង ថា ភាគច្រើនពួកគេបោះចោលវាក្នុងធុងសំរាម នៅពេលពួកគេទៅដក់ផ្ទះ។ ខ្ញុំដឹងពីនោះ តែយើងនៅតែបន្ដ ធ្វើដូចនោះដដែល។ ហេតុអ្វីយើងបន្ដធ្វើដូចនោះ? ដោយសារតែព្រះយេស៊ូវមានបន្ទូលថា «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ ដោយ សារព្រះបានមានបន្ទូលប្រាប់យើងថា

«ត្រូវឲ្យឯងថ្លែងពាក្យរបស់អញប្រាប់ដល់គេ ទោះបើគេនឹងព្រមស្តាប់ ឬមិនព្រមក្តី ដ្បិតគេរឹងចចេសណាស់»(អេសេគាល ២:៧)។

កាលណាយើងរស់នៅកាន់តែកៀក «គ្រាចុងក្រោយបង្អស់» នោះមនុស្សរឹតតែបះបោរប្រឆាំងនឹង ព្រះកាន់តែខ្លាំងឡើង។ ដ្បិតអារក្ស និងបរិវារវារឹតតែឆក់កព្រះបន្ទូលនៃព្រះចេញពីចិត្ដគំនិតរបស់មនុស្ស កាន់តែច្រើនឡើងៗ។ ៤០ឆ្នាំមុន អ្នកអាចដាក់សញ្ញានៅខាងក្រៅប្រាប់គេថា «សិក្សាព្រះគម្ពីរនៅទីនេះ នៅម៉ោង៧ល្ងាច»។ មនុស្សវ័យក្មេងនឹងមកចូលរួម ហើយពួកគេជាច្រើននាក់មក ត្រឹមតែដោយសារគេអានស្លាកសញ្ញានោះ។ ពិតប្រាកដណាស់ ពួកគេមក តែពួកគេល្អជាងមនុស្សវ័យក្មេងជំនាន់នេះឆ្ងាយណាស់។ សព្វថ្ងៃនេះ មនុស្សវ័យក្មេងភាគច្រើនសុទ្ធតែមានចិត្ដរឹងរូស ដ្បិតអ្នកមិនអាចនិយាយខ្លាំងៗដាក់ពួកគេបាន ឡើយ។ យើងបន្ដធ្វើត្រឹមត្រូវ «សូម្បីតែពួកគេនឹងឮ ឬក៏នឹង{មិន}ឮក៏ដោយ» ដោយសារតែព្រះបញ្ជាឲ្យ យើងធ្វើវា។ ហើយយូរៗម្ដង យើងឃើញមនុស្សខ្លះដែលព្រះបានជ្រើសរើសគេ ពួកគេបានឮដំណឹងល្អ ហើយបានសង្រ្គោះ។ តែវារឹតតែកម្រទៅ ដ្បិតសម័យនេះខិតជិតទៅហើយ លោកីយ៍បច្ចុប្បនេះឈាងមក ដល់គ្រាចុងក្រោយបង្អស់ហើយ។ ខ្ញុំជឿជាក់ច្បាស់ថា ក្នុងប្រទេសអាមេរិកយើងនេះ ព្រះកំពុងតែជំនុំជំរះ ប្រជាជនយើងតាមរយះទ្រង់បញ្ជួន « ឲ្យសេចក្តីខុសឆ្គងមក បណ្តាលឲ្យគេជឿតាមសេចក្តីភូតភរវិញ» (២ថែស្សាឡូនិច ២:១១)។ យើងក៏ដឹងផងដែរថា ព្រះនឹងផ្ដល់ព្រះគុណដែលមិនអាចទប់ទល់ ហើយទ្រង់ នឹងទាញនាំអ្នករើសតាំងមក សូម្បីតែនៅក្នុងគ្រាដ៏អាក្រក់របស់អារក្សនេះក៏ដោយ។ យើងមិនមែនស្វែងរក ហ្វូងមនុស្សធំនោះទេ នៅកន្លែងនេះ យើងកំពុងស្វែងរកមនុស្សមួយចំនួនតូចដែលព្រះបានជ្រើសរើស ដើម្បីឲ្យបានសង្រ្គោះ។ ដ្បិតទ្រង់មានបន្ទូលថា «មិនមែនអ្នករាល់គ្នាដែលបានរើសខ្ញុំទេ គឺខ្ញុំទេតើ ដែលរើសអ្នករាល់គ្នាវិញ»(យ៉ូហាន ១៥:១៦)។ ព្រះនឹងនាំអស់អ្នកណាដែលទ្រង់ជ្រើសរើសដោយសារព្រះគុណ ដែលគ្រប់គ្រងលើពួកគេ។ ហាលេលូយ៉ា! តែអស់អ្នកណាដែលទ្រង់មិនជ្រើសរើស គេនឹងមាន «អារក្សសាតាំងក៏មកលួចឆកយកព្រះបន្ទូល ដែលព្រោះក្នុងចិត្ដគេទៅភ្លាម»(ម៉ាកុស ៤:១៥)។ ហើយចុះអ្នក វិញ? តើអ្នកជាមនុស្សដែលព្រះជ្រើសរើសឬទេ ឬក៏តើអ្នកនឹងអនុញ្ញាត្ដឲ្យអារក្សឆក់ព្រះបន្ទូលចេញពីចិត្ដ របស់អ្នក ហើយទៅរស់នៅ ថែមទាំងស្លាប់ក្នុងអំពើបាបរបស់អ្នកឬអី? ដ្បិតព្រះយេស៊ូវមានបន្ទូលថា «ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»(ម៉ាថាយ ២២:១៤)។

២. ទីពីរ អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ ហើយទទួលភា្លមដោយអំណរ តែដួលទៅ កាលត្រូវល្បងល ពួកគេជាមនុស្សបាត់បង់។

សូមមើលទៅគម្ពីរម៉ាកុស ៤:១៦-១៧

« ឯពួកអ្នកដែលទទួលពូជក្នុងកន្លែងថ្ម ក៏ដូចគ្នាដែរ កាលណាគេឮព្រះបន្ទូល នោះគេទទួលភ្លាម ដោយអំណរ តែគ្មានចាក់ឫសនៅក្នុងខ្លួនសោះ ហើយក៏នៅជាប់តែបន្តិចទេ បើកាលណាកើតមានសេចក្តីទុក្ខលំបាក ឬសេចក្តីបៀតបៀន ដោយព្រោះព្រះបន្ទូល នោះគេរវាតចិត្តចេញភ្លាម» (ម៉ាកុស ៤:១៦-១៧)។

មនុស្សដែលទទួលពូជក្នុងកន្លែងថ្មទាំងនេះគឺផ្ទុយពីក្រុមមនុស្សមុនដំបូង។ ពួកគេទទួលយកដំណឹងល្អ ដោយចិត្ដអរសប្បាយ ហើយដោយអំណរ។ ពួកគេមកក្រុមជំនុំ ហើយស្រឡាញ់ក្រុមជំនុំ។ ពួកគេច្រៀង ចម្រៀងដោយចិត្ដអរសប្បាយភ្លាមៗ។ ពួកគេមកចូលរួមការប្រជុំគ្នាអធិស្ឋាន ពួកគេចេញទៅផ្សាយដំណឹង ល្អ។ វាគឺអស្ចារ្យណាស់ ពួកគេចូលចិត្ដវា។ ពួកគេយកសេចក្ដីអធិប្បាយដែលសរសេរដោយដៃទៅផ្ទះ ហើយ អានវាដោយយកចិត្ដទុកដាក់។

តែមានអ្វីខ្លះដែលពួកគេបាត់ គឺថាពួកគេ «គ្មានឬស»។ ពួកគេមិនចាក់ឬសនៅក្នុងព្រះគ្រីស្ទ ហើយពួកគេមិន «បានចាក់ឫស ហើយស្អាងឡើងក្នុងទ្រង់ »ឡើយ(កូល៉ូស ២:៧)។ «ហើយនៅជាប់តែបន្ដិចទេ»។ លោកបណ្ឌិត ជេ វើណោនម៉ាកជីបានប្រសាសន៍ថា «ពួកគេពិតជារំភើបចិត្ដខ្លាំងណាស់ ប៉ុន្ដែ ពួកគេគ្មានទំនាក់ទំនងជាមួយព្រះគ្រីស្ទសោះ។ វាគ្រាន់តែជាអារម្មណ៍ខ្ពស់មួយតែប៉ុណ្ណោះ» (Thru the Bible, កត់សំគាល់ពី ម៉ាថាយ ១៣:២០,២១)។

ក្នុងរយៈពេលខ្លីក្រោយមក ពួកគេឃើញថា វានាំឲ្យពួកគេមានបញ្ហាខ្លះដើម្បីនៅក្នុងក្រុមជំនុំ។ មានរឿងខ្លះកើតមានឡើង ហើយពួកគេមិនដឹងខ្លួនថាវាកំពុងកើតឡើងនោះទេ។ កាលណាបញ្ហា និងការ បៀតបៀនកើតឡើងចំពោះពួកគេដោយសារគេនៅក្នុងក្រុមជំនុំ នោះ«គេរវាតចិត្ដចេញភ្លាម»។ វាមានន័យ ច្បាស់លាស់ថា «គេដួលភ្លាមៗ»(មើល NIV)។ ជារឿយៗ បញ្ហានោះកើតឡើងនៅគ្រាថ្ងៃណូអែល និង នៅគ្រា»ថ្ងៃឈប់សម្រាក»ពេលចូលឆ្នាំសកល។ ពួកគេដឹងថា យើងចង់ឲ្យពួកគេមកចូលរួមការជប់លៀង នៅថ្ងៃណូអែល ឬកម្មវិធី១ថ្ងៃមុនថ្ងៃណូអែល ថែមទាំងកម្មវិធីនៅថ្ងៃចូលឆ្នាំសកល។ ពួកគេរៀបគម្រោងការ ដើម្បីមកចូលរួម តែក្រោយមកមានរឿងខ្លះបានកើតឡើងគឺថា ពួកគេត្រូវបានគេបបួលទៅចូលរួមពិធីជប់ លៀងផ្សេងទៀតជាមួយអ្នកមិនជឿព្រះ ឬបញ្ហាផ្សេងៗទៀត។ ពួកគេប្រគល់ខ្លួនទៅលោកីយ៍ ហើយពួកគេ ចេញទៅ មុនដំបូងមាន «ទុក្ខលំបាក» ឬបញ្ហាបន្ដិចបន្ដួច។ តើអ្នកនឹង «ដួល» នៅពេលអ្នកត្រូវល្បងល ដោយសារ «ថ្ងៃឈប់សម្រាក»ឬទេ? តើអ្នកនឹងចេញទៅចូលរួមពិធីជប់លៀងខាងលោកីយ៍ជាមួយមិត្ដភក្ដិ ដែលស្គាល់ព្រះ ដើម្បីរាំកំសាន្ដឬទេ? តើអ្នកនឹងចេញទៅទីក្រុងឡាស វីហ្គាល ឬកន្លែងផ្សេងទៀតជាមួយ មិត្ដភក្ដិដែលមិនស្គាល់ឬទេ? រាល់ឆ្នាំ យើងឃើញមនុស្សខ្លះដែលគ្មានឬសពិតប្រាកដនៅក្នុងព្រះគ្រីស្ទ គេដួលយ៉ាងលឿននៅអំឡុងថ្ងៃឈប់សម្រាក។

លោកបណ្ឌិត ដាវីឌ អែហ្វ វែលស៍គឺជាអ្នកកែប្រែជំនឿដ៏ល្បីល្បាញម្នាក់។ គាត់បានបង្រៀនថា«{មនុស្ស}ទាំងអស់នេះ គេគ្មានបំណងចិត្ដដើម្បីលះបង់ការប្ដេជ្ញាចិត្ដដែលត្រូវបានទាមទារសោះ បើសិនជាសេចក្ដីអធិប្បាយគឺជាការពិតដើម្បីឲ្យពួកគេជឿតាម។ អ្នកទាំងនេះដែលគេហៅថា “អ្នកប្រែចិត្ដជឿព្រះ” គេបដិសេធដើម្បីកែប្រែជីវិតរបស់គេតាមរបៀបនេះ។ នៅចុងបញ្ចប់ មានមនុស្សដូចនេះជាច្រើននៅក្នុងប្រទេសអាមេរិកនៅ សម័យនេះ»(David F. Wells, Ph.D., The Courage to be Protestant, Eerdmans Publishing Company, 2008, p. 89)។

លោក ជេ វើណោនម៉ាកជីបានហៅមនុស្សទាំងនេះថា «គ្រីស្ទបរិស័ទអាលកា សែលសើរ(Alka-Seltzer)។ មានសារធាតុរាវជាច្រើននៅក្នុងពួកគេ។ ពួកគេគ្មានទំនាកទំនងជាមួយព្រះគ្រីស្ទនោះទេ។ វាគ្រាន់តែជាអារម្មណ៍ខ្ពស់មួយតែប៉ុណ្ណោះ ពួកគេជាហ្វូងមនុស្សដែលទទួលពូជនៅកន្លែងថ្ម ibid.)។

៣. ទីបី អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ តែត្រូវបានខ្ទប់ជិតដោយសេចក្ដីខ្វល់ខ្វាយនៅលោកីយ៍នេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្តីផ្សេងៗឯទៀត ពួកគេជាមនុស្សបាត់បង់។

សូមមើលម៉ាកុស ៤:១៨,១៩

«ឯពួកអ្នកដែលទទួលពូជក្នុងបន្លា គឺអស់អ្នកដែលបានឮព្រះបន្ទូលហើយ តែសេចក្តីខ្វល់ខ្វាយនៅជីវិតនេះ សេចក្តីឆបោករបស់ទ្រព្យសម្បត្តិ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្តីផ្សេងៗឯទៀត ក៏ចូលមកខ្ទប់ព្រះបន្ទូលជិត រួចព្រះបន្ទូលមិនអាចនឹងបង្កើតផលបាន» (ម៉ាកុស ៤:១៨,១៩)។

លោកម៉ាកជីបានបង្រៀនថា «អារក្សបានចាប់យកមនុស្សដែលតាមផ្លូវ ហើយនិស្ស័យសាច់ឈាមចាប់យកមនុស្សដែលទទួលពូជនៅកន្លែងថ្ម ប៉ុន្ដែលោកីយ៍បានខ្ទប់ព្រះបន្ទូលជិតពីអ្នកដែលស្ដាប់ឮ។ សេចក្ដីខ្វល់ខ្វាយនៅលោកីយ៍នេះបានផ្លាស់ប្ដូរពួកគេ។ ខ្ញុំឃើញថា មនុស្ស១ចំនួនធំបានអនុញ្ញាត្ដឲ្យសេចក្ដីខ្វល់ខ្វាយនៅលោកីយ៍នេះបានខ្ទប់ព្រះបន្ទូលនៃព្រះជិត»(ibid.)។

យើងបានឃើញរឿងដូចនេះកើតឡើងម្ដងហើយម្ដងទៀត។ មានមនុស្សវ័យក្មេងខ្លះបានមកក្រុម ជំនុំ ហើយហាក់ដូចជាគេប្រែចិត្ដអញ្ចឹង។ មួយរយៈក្រោយមក ពួកគេបានរៀនចប់ ហើយចាប់ផ្ដើមរកលុយ ពួកគេមានកូន។ ពួកគេចាប់ផ្ដើមប៉ងប្រាថ្នាចង់ដេញតាមរឿងផ្សេងៗ។ ខ្ញុំនឹងដកស្រង់គម្ពីរ NIV ដើម្បីឲ្យ រឿងនេះច្បាស់លាស់។ គម្កីរនេះប្រាប់ថា ពួកគេ«ស្ដាប់ឮព្រះបន្ទូល តែការខ្វល់ខ្វាយនៃជីវិតនេះ និងសេចក្ដី ឆបោករបស់ទ្រព្យសម្បត្ដិ និងសេចក្ដីប៉ងប្រាថ្នាផ្សេងៗឯទៀតបានខ្ទប់ព្រះបន្ទូលជិត»។

មានមនុស្ស១ចំនួនធំបានចេញពីក្រុមជំនុំរបស់យើងប្រហែល២០ឆ្នាំមុន។ មានបុរសម្នាក់ឈ្មោះ លោក អូលីវាសបានចេញពីយើង ហើយចាប់ផ្ដើមប្ដូរក្រុមជំនុំ។ គាត់បានប្រាប់សមាជិកយើងថា ខ្ញុំតឹងរឹង ពេក។ ពួកគេមិនចាំបាច់ទៅកម្មវិធីនៅល្ងាចថ្ងៃអាទិត្យឡើយ។ អ្វីទាំងអស់ដែលពួកគេត្រូវការជាកម្មវិធីនៅ ព្រឹកថ្ងៃអាទិត្យ ដើម្បីមកជប់លៀងញាំអាហារថ្ងៃត្រង់។ ពួកគេមិនចាំបាច់នាំមនុស្សបាត់បង់មកក្រុមជំនុំ នោះទេ។ អ្វីទាំងអស់ដែលពួកគេត្រូវតែធ្វើគឺថា ឲ្យខ្លួនឯងមកសិន ដ្បិតពួកគេមក កាលណាគេស្រួល។ វា អស្ចារ្យណាស់ ពួកគេបានមានសេរីភាពពីគ្រូអធិប្បាយចាស់ដ៏តឹងរឹងម្នាក់នេះ! តែនៅពេលឆាប់ៗ ពួកគេ ភាគច្រើននឹងចេញពីក្រុមជំនុំនោះ។ មានបុរសម្នាក់ក្នុងចំណោមពួកគេបានប្រាប់លោកប្រូដោម៊ីថា «ក្រុមជំនុំនេះគ្រាន់តែជាផ្លូវស្ថានីយ៍មួយ ដែលបែរទៅរកលោកីយ៍វិញតែប៉ុណ្ណោះ»។ នោះគឺជាអ្វីដែលបានកើត ឡើងនៅក្នុង «ការបាក់បែកក្រុមជំនុំរបស់លោកអូលីវាស»។ តើវានឹងកើតឡើងម្ដងទៀតដែរឬទេ? បាទ វានឹងកើតឡើង បើសិនណាជាសេចក្ដីខ្វល់ខ្វាយនៃលោកីយ៍នេះ សេចក្ដីឆបោករបស់ទ្រព្យសម្បតិ្ដ និងសេចក្ដី ប៉ងប្រាថ្នាផ្សេងៗឯទៀតបានខ្ទប់ព្រះបន្ទូលនៅក្នុងជីវិតរបស់អ្នកជិត! បាទ វានឹងកើតឡើងចំពោះសមាជិក ក្រុមជំនុំដែលទទួលពូជនៅកន្លែងថ្ម! បាទ វានឹងកើតមានឡើង។

ឥឡូវនវ សូមស្ដាប់លោក ជេ វើណោនម៉ាកជីម្ដងទៀត

ដីទាំង៣ប្រភេទនេះមិនមែនតំណាងពីអ្នកជឿព្រះ៣ប្រភេទនោះទេ ពួកគេ មិនជឿទាលតែសោះ។ ពួកគេបានស្ដាប់ឮព្រះបន្ទូល ហើយត្រឹមតែប្រកាសថា ពួកគេបានទទួលព្រះបន្ទូល។ អត្ថន័យផ្សេងទៀតគឺថា ពួកគេមិនបានសង្រ្គោះឡើយ។ ត្រឹមតែមានមនុស្ស១ភាគ៤តែប៉ុណ្ណោះដែលបានសង្រ្គោះ ពិតប្រាកដ។ និយាយដោយត្រង់ទៅ នៅក្នុងព័ន្ធកិច្ចផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំបាន ឃើញថា ចំនួនភាគរយសូម្បីតែទាបជាងនោះទៅទៀត (McGee, ibid., pp. 73, 75)។

ពួកគេនឹងចាកចេញទៅ ហើយប្រាប់អ្នកថា ពួកគេបានសង្រ្គោះ។ តែពួកគេមិនបានសង្រ្គោះសោះឡើយ។ ខ្ញុំយល់ស្របជាមួយលោកម៉ាកជីទាំងស្រុង។ គាត់បានប្រសាសន៍ប្រាប់ពីមនុស្សបាត់បង់ទាំងនេះថា «ខ្ញុំ បែងចែងជាក្រុមៗ ដូចរបៀបពួកសៅថើនកាលីហ្វក់ញ្ញ» ដែលជាអ្នកផ្សាយដំណឹងល្អបាត់បង់ (ibid., p. 73)។ លោក ដាវីឌអេហ្វ វែលស៍បានប្រសាសន៍ថា «ពួកគេជាគំរូនៃសាសនគ្រីស្ទ ដែលមានក្រុមជំនុំបែបផ្សាយដំណឹងល្អជាច្រើនកំពុងតែដុះដាលរីកឡើង មានសញ្ញាណដ៏មិនច្បាស់បំផុតតិចជាង១ក្នុងចំណោម១០ពីអត្ថន័យ ដើម្បីធ្វើជាសិស្សរបស់ព្រះគ្រីស្ទតាមពាក្យក្នុងព្រះគម្ពីរ»(Wells, ibid., p. 91)។ អាម៉ែន បងប្រុស!

៤. ទីបួន អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ ហើយទទួលវា រួចបង្កើតផលផ្លែ ពួកគេជាមនុស្សដែលបានសង្រ្គោះ។

សូមមើលខ២០

«ឯពួកអ្នកដែលទទួលពូជក្នុងដីល្អ គឺអស់អ្នកដែលបានឮព្រះបន្ទូល ហើយទទួល រួចបង្កើតផល ម្នាក់បាន៣០ ម្នាក់បាន៦០ ម្នាក់ទៀតបាន១រយ» (ម៉ាកុស ៤:២០)។

តើមនុស្សទាំងនេះគឺជានរណា? ប្រហែលជាវាសាមញ្ញបំផុតដើម្បីប្រាប់ឈ្មោះដល់អ្នក។ ទាំងនេះជាមនុស្ស ដែលអ្នកគួរតែដើរតាម។ ទាំងនេះជាមនុស្សដែលអ្នកគួរតែយកគំរូតាម។ ពួកគេជាមនុស្សដូចលោកខាហ្គិន និងប្រពន្ធគាត់ លោកចាន់ និងប្រពន្ធគាត់ លោកហ្រ្គីហ្វិត និងប្រពន្ធគាត់ លោកសោង និងប្រពន្ធគាត់ លោកមែនសៀ និងប្រពន្ធគាត់ អ្នកស្រីសាឡាស៊ា(ជាពិសេសនាង) លោកសែនដឺស៍ និងប្រពន្ធគាត់ លោកអូលីវែសេ និងប្រពន្ធគាត់ លោកប្រូដោម៊ី និងប្រពន្ធគាត់ លោកលី និងប្រពន្ធគាត់ អ្នកស្រីហាយ មើស៍ លោកសែប៊ាឡាហ្គា លោកសើជីហ្គូ មែឡូ អែមី សែប៊ាឡាហ្គា ឡារា អែសស្គូប៊ា យ៉ូហាន សាំយ៉ូអែល ខាហ្គិន។ មនុស្សដូចនោះហើយដែលអ្នកត្រូវដើរតាម។ ខ្ញុំត្រឹមតែអាចប្រាប់ឈ្មោះមួយចំនួនប៉ុណ្ណោះ! សូម ដើរតាមគំរូរបស់គេទៅ នោះអ្នកនឹងធ្វើខុសឡើយ! អាម៉ែន! ហាលេលូយ៉ា ចូរសរសើរដំកើងព្រះនាមព្រះ យេស៊ូវ!

វាចាប់ផ្ដើមដោយសារការជឿជាក់លើព្រះគ្រីស្ទ។ វារីកចំរើកឡើងដោយសារការជឿជាក់លើព្រះ គ្រីស្ទ។ វាហូរទៅក្នុងភាពជាសិស្សដោយសារការជឿជាក់លើព្រះគ្រីស្ទ។ ដូចដែលបទចម្រៀងពីបុរាណប្រាប់ ថា «ចូរទុកចិត្ដទ្រង់ ទោះមានរឿងអ្វីកើតឡើង ចូរទុកចិត្ដព្រះយេស៊ូវទាំងស្រុងទៅ»។ ក្រុមជំនុំទាំង៣មុន ដំបូងមិនបានជឿជាក់លើព្រះយេស៊ូវឡើយ! ពួកគេបន្ដជឿជាក់លើខ្លួនឯង។ នោះគឺជាមូលហេតុដែលពួក គេ «ឈប់កាន់ខ្ជាប់» ហើយបានចាកចេញពីក្រុមជំនុំរបស់យើង។ ពួកគេមិនបានជឿជាក់លើព្រះយេស៊ូវ នោះទេ។ ពួកគេបានជឿជាក់លើគំនិត និងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេ។ ចូរឈប់ជឿជាក់ខ្លួនឯងទៅ ហើយចាប់ផ្ដើមជឿជាក់លើព្រះគ្រីស្ទវិញចុះ។ ចូរជឿជាក់លើទ្រង់ឥឡូវនេះចុះ នោះទ្រង់នឹងសំអាតអំពើ បាបរបស់អ្នកទាំងអស់ដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់! ចូរជឿជាក់លើទ្រង់ឥឡូវនេះចុះ នោះអ្នកនឹង ទទួលបានជីវិតអស់កល្បជានិច្ចនៅពេលភ្លាមៗ។ អាម៉ែន! ហាលេលូយ៉ា! ចូរសរសើរដំកើងព្រះនាមព្រះ យេស៊ូវ! លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ៨:១១-១៥ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«បើខ្ញុំបានលោកីយ៍នេះ»(ដោយ Anna Olander, 1861-1939)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រាប់ពូជ

THE PARABLE OF THE SOWER

ដោយលោក បណ្ឌិត
by Dr. R. L. Hymers, Jr.

១. ទីមួយ អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ ហើយភ្លេចនៅពេលភ្លាមៗ ពួកគេជាមនុស្សបាត់បង់។ ម៉ាកុស ៤:១៥,៤; យ៉ូហាន ៨:៤៤; លូកា ១៤:២៣; អេសេគាល ២:៧; ២ថែស្សាឡូនិច ២:១១; យ៉ូហាន ១៥:១៦; ម៉ាថាយ ២២:១៤។

២. ទីពីរ អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ ហើយទទួលភា្លមដោយអំណរ តែដួលទៅ កាលត្រូវល្បងល ពួកគេជាមនុស្សបាត់បង់។ ម៉ាកុស ៤:១៦,១៧; កូល៉ូស ២:៧។

៣. ទីបី អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ តែត្រូវបានខ្ទប់ជិតដោយសេចក្ដីខ្វល់ខ្វាយនៅលោកីយ៍នេះ សេចក្ដីឆបោករបស់ទ្រព្យសម្បត្ដិ និងសេចក្តីប៉ងប្រាថ្នាខាងឯសេចក្តីផ្សេងៗឯទៀត ពួកគេជាមនុស្សបាត់បង់។ ម៉ាកុស ៤:១៨,១៩។

៤. ទីបួន អស់អ្នកណាដែលស្ដាប់ឮដំណឹងល្អ ហើយទទួលវា រួចបង្កើតផលផ្លែ ពួកគេជាមនុស្សដែលបានសង្រ្គោះ។ ម៉ាកុស ៤:២០។