Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការប្រែចិត្ដ និងការត្រាស់ហៅរបស់លោកអេសាយ

THE CONVERSION AND CALL OF ISAIAH
(Cambodian)

ដោយលោក បណ្ឌិត
by Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក វិច្ជិការ ១ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, November 1, 2015

« នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារ»(អេសាយ ៦:១)។


កណ្ឌគម្ពីរអេសាយពិតជាចាប់ផ្ដើមជាមួយជំពូកនេះ។ មានអ្នកអត្ថាធិប្បាយពន្យល់ជាច្រើននាក់ បង្រៀនថា កន្លែងនេះជាការត្រាស់ហៅរបស់លោកអេសាយ ដើម្បីធ្វើជាហោរាម្នាក់ ហើយវាត្រឹមត្រូវមែន។ ខ្ញុំជឿច្បាស់ថា កន្លែងនេះក៏ជាការប្រែចិត្ដរបស់គាត់ផងដែរ ក្នុងកាលទ្រង់ត្រាស់ហៅគាត់ឲ្យធ្វើជាហោរា។ ជារឿយៗ រឿងនោះបានកើតឡើងចំពោះគ្រូអធិប្បាយនៅអតីតកាល។ កាលណាពួកគេបានទទួលបទ ពិសោធពីការប្រែចិត្ដ នោះបន្ទាប់មកពួកគេយល់ដឹងថា ព្រះចង់ឲ្យពួកគេអធិប្បាយទៅកាន់អ្នកផ្សេងទៀត។ តែខ្ញុំគិតថា ចំនុចដ៏សំខាន់បំផុតគឺថា ខគម្ពីរនេះបង្ហាញយើងពីរបៀបដែលលោកអេសាយបានប្រែចិត្ដ។ ហើយបើសិនជាអ្នកចង់ប្រែចិត្ដ នោះអ្នកក៏ត្រូវឆ្លងកាត់រឿងខ្លះដែលគាត់បានឆ្លងកាត់ផងដែរ។

១. ទីមួយ ត្រូវតែមានការដឹងខ្លួនពីព្រះ។

អ្នកអាចមកក្រុមជំនុំច្រើនឆ្នាំ ហើយអ្នកមិនដឹងខ្លួនពីព្រះសោះ។ អ្នកអាចរៀនព្រះគម្ពីរ ហើយចេះ អធិស្ឋានច្រើនឆ្នាំ តែអ្នកមិនដែលខ្លួនពីព្រះសោះ។ ខ្ញុំបានជាប់គាំងពីគំនិតនោះជាច្រើនដងនៅក្នុងជីវិត របស់ខ្ញុំ។

មុនពេលខ្ញុំបានទៅក្រុមជំនុំបាទីស្ទចិន នោះខ្ញុំបានធ្វើជាសមាជិកក្រុមជំនុំបាទីស្ទរបស់ពួកស្បែក សជាច្រើនឆ្នាំ។ ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រឹមតែជាក្មេងជំទង់ម្នាក់តែប៉ុណ្ណោះ ខ្ញុំចងចាំពេលនោះខ្ញុំគិត ថា មនុស្សវ័យក្មេងស្ទើរតែទាំងអស់នៅទីនោះគ្មានទំនាក់ទំនងជាមួយព្រះទាល់តែសោះ។ អ្វីទាំងអស់ដែលពួកគេធ្វើនៅក្នុងថ្នាក់ថ្ងៃអាទិត្យ គឺគេគ្រាន់តែធ្វើកិច្ចការផ្ទះ ហើយឆ្លើយសំនួរប៉ុណ្ណោះ។ បន្ទាប់មកពួកគេ រំកិលខាងនេះខាងនោះ ហើយហុចក្រដាសមេរៀនទៅគ្នាទៅវិញទៅមកនៅអំឡុងពេលគេកំពុងអធិប្បាយ។ ពួកគេគ្មានជីវិត ហើយពួកគេគ្មានយោបល់សោះ។ គ្មានអ្វីម៉ឺងម៉ាត់សោះចំពោះពួកគេ។ ខ្ញុំមិនអាចស្រមៃឃើញពីការដែលពួកគេខ្លះបានទៅអធិស្ឋាននៅកន្លែងស្ងាត់ស្ងៀមសោះ។ ពួកគេបាន « ដាច់ចេញពីព្រះជន្មព្រះ»(អេភេសូ ៤:១៨)។

តើពួកគេមានបញ្ហាអ្វី? និយាយអាក្រក់ទៅ ពួកគេគ្មានព្រះ។ តើជួនកាលពួកគេមិនគិតអំពីព្រះ ទេឬអី? ខ្ញុំដឹងច្បាស់ថា ពួកគេបានគិត តែគំនិតរបស់គេពីព្រះគ្រាន់តែជាគោលលទ្ធិទូទៅមួយ ឬក៏ជា អារម្មណ៍នៅខាងក្នុងចិត្ដគេប៉ុណ្ណោះ។

យើងមានមនុស្សខ្លះនៅក្នុងក្រុមជំនុំយើង ដែលគ្មានព្រះ។ អ្នកដឹងទេ វាមិនមែនជារឿងធម្មតានោះទេ។ នៅគ្រាចុងក្រោយបំផុតនេះ នោះគឺជារបៀបដែលមនុស្សស្ទើរតែទាំងអស់ស្ថិតនៅក្នុងវប្បធម៌នៃ ម៉ូតទំនើបផ្សេងៗ។ បើអ្នកនិយាយថា «មានព្រះពិតមែនចំពោះខ្ញុំ ហើយទ្រង់ជាបុគ្គលដ៏សំខាន់បំផុតនៅក្នុងជីវិតរបស់ខ្ញុំ» អញ្ចឹង តើមិត្ដភក្ដិនៅសាលារបស់អ្នកនឹងគិតយ៉ាងម៉េចដែរ? តើមនុស្សនៅកន្លែងធ្វើការរបស់អ្នកនឹងគិតយ៉ាងម៉េចដែរ? តើគេនឹងមិនសំឡក់មើលមុខរបស់អ្នកទេឬអី? តើគេនឹងមិនគិតថា អ្នក ចម្លែកទេឬអី? ឥឡូវនេះ យើងកំពុងតែរៀនពីភាពពិត ពួកគេមិនស្គាល់ទេ ហើយចុះតើអ្នកវិញ។ ព្រឹកនេះមានក្មេងជំទង់ខ្លះនៅទីនេះដែលមិនដឹងខ្លួនពីព្រះសោះ ពិបាកជាងមនុស្សដែលអ្នកនិយាយជាមួយគេរាល់ថ្ងៃនៅឯសាលា ឬក៏នៅឯកន្លែងធ្វើការ។

ព្រះមិនគង់នៅក្នុងយើងឡើយ នោះគឺជាចំនុចសំខាន់មួយ។ បើសិនជាអ្នកប្រាប់មិត្ដរួមថ្នាក់អ្នកថា អ្នកជឿព្រះខាងឯវិញ្ញាណ នោះវាមិនរំខានពួកគេឡើយ។ បើអ្នកប្រាប់ពួកគេថា អ្នកបានលឺអំពីព្រះនៅក្នុង ក្រុមជំនុំនៅថ្ងៃអាទិត្យ នោះវាមិនរំខាន់ពួកគេឡើយ។ តែបើអ្នកបាញ់ភ្នែកមើលកាន់ពួកគេ ហើយនិយាយថា «ព្រះដែលបានបង្កើតលោកីយ៍នេះ ទ្រង់សំខាន់បំផុត ហើយទ្រង់ជាព្រះពិតនៅក្នុងជីវិតខ្ញុំ» នោះពួកគេនឹង មើលកាន់អ្នក ហើយគិតថា អ្នកចម្លែកពីគេ។ ហេតុអ្វី? ដោយសារតែព្រះគម្ពីរប្រាប់ថា

« គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ»(រ៉ូម ៣:១១)។

ព្រះគម្ពីរប្រាប់ម្ដងទៀតថា

« មនុស្សលោកនឹងរកស្គាល់ព្រះដោយអាងប្រាជ្ញាខ្លួនមិនបានទេ» (១កូរិនថូស ១:២១)។

គ្រូផ្សាយដំណឹងល្អសម័យថ្មីនេះភាគច្រើនអាក្រក់ជាងពួកលោកីយដែលបាត់បង់ទៅទៀត។ ពួក គេសូម្បីតែចូលទៅរៀនព្រះគម្ពីរជាក្រុមនៅមហាវិទ្យាល័យរបស់អ្នក តែអ្នកនឹងមិនលឺពួកគេនិយាយម៉ឺងម៉ាត់ អំពីព្រះសោះ។ ជាធម្មតា ស្រ្ដីៗគេទៅទីនោះដើម្បីនិយាយលេង ហើយនិយាយប៉ប៊ិចប៉ប៉ោចពីនេះពីនោះ។ បើមានក្មេងប្រុសខ្លះនៅទីនោះ ជាធម្មតាពួកគេទៅដើម្បី «ពិនិត្យមើល»ស្រីៗ។ តែពួកគេមិនគិតអំពីព្រះ សោះ យ៉ាងហោចណាស់មិនមែនជាព្រះនៅក្នុងព្រះគម្ពីរ។ បើអ្នកនិយាយដាក់គេថា អ្នកជាពួកអ៊ីស្លាម ឬកាតូលិក ឬពួកយូដា ឬសូម្បីតែពួកបាទីស្ទក៏ដោយ នោះវាមិនរំខានពួកគេទាល់តែសោះ។ បើអ្នកនិយាយ ថា «ព្រះគង់នៅក្នុងខ្ញុំ ហើយគង់នៅក្នុងអ្នកផងដែរ» នោះវាមិនរំខានពួកគេទាល់តែសោះ។ នោះគឺជាគំនិត នៅសម័យថ្មីនេះ តែបើអ្នកនិយាយថា «ព្រះគង់នៅខាងលើ ហើយទ្រង់កំពុងទតមើលយើង ទ្រង់ទតឃើញ អំពើបាបរបស់យើង ហើយទ្រង់នឹងជំនុំជំរះយើង» អញ្ចឹង តើមានអ្វីកើតឡើង? ពួកគេនឹងគិតថា អ្នកជា មនុស្សចម្លែក មែនឬអី?

ឥឡូវនេះ ចូរយើងឈានជើងទៅឆ្ងាយបន្ដិច ចូរនិយាយអំពីអ្នក។ អ្នកនៅទីនេះ ហើយអ្នកមិនទាន់ ប្រែចិត្ដនៅឡើយទេ។ តើអ្នកគិតយ៉ាងម៉េចអំពីព្រះ? ជួនកាលអ្នកគិតអំពីទ្រង់ មែនឬអី? បើអ្នកមិនទាន់ បានប្រែចិត្ដ នោះពិតប្រាកដណាស់អ្នកនឹងគិតខុសឆ្គងពីទ្រង់។

កាលរឿងនេះបានកើតឡើងចំពោះលោកអេសាយ នោះគាត់ជាបុរសក្មេងម្នាក់។ គាត់បានរៀនពី ព្រះគម្ពីរ គាត់បានចូលរួមកម្មវិធីថ្វាយបង្គំព្រះនៅឯព្រះវិហារ។ តែគាត់មិនស្គាល់ព្រះសោះដោយផ្ទាល់ឡើយ គាត់បានដឹង រឿងរ៉ាវជាច្រើនអំពីព្រះ តែគាត់មិនស្គាល់ព្រះសោះឡើយ។ គាត់ដូចជាលោកយ៉ូបអញ្ចឹងដែរ លោកយ៉ូបបាននិយាយទៅកាន់ព្រះថា

« កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត ដោយក្រាបនៅក្នុងធូលីដី ហើយនឹងផែះ» (យ៉ូប ៤២:៥,៦។

លោកយ៉ូបបានឮពីព្រះ តែឥឡូវនេះ ព្រះបានមានបន្ទូលទៅកាន់ «លោកយ៉ូបចេញពីខ្យល់កួច»(យ៉ូប ២៣:១, ៤០:៦០។ «ក្រោយមកព្រះជាម្ចាស់បានមានបន្ទូលទៅកាន់លោកយ៉ូបចេញពីខ្យល់ព្យុះ»(NIV)។

ខ្ញុំមិនចេះពន្យល់ពីកន្លែងនេះឡើយតាមភាសាមនុស្សលោកយើង។ ប្រហែលជាវាល្អបំផុតដើម្បី ប្រាប់អ្នកពីរឿងពិតខ្លះៗ។ លោក ខាហ្គិនធ្លាប់ជាអ្នកដែលជឿថា គ្មានព្រះ។ គាត់មិនជឿលើព្រះទាល់តែ សោះ។ បន្ទាប់ពីយប់ជ្រៅមួយ គាត់បានភ័យតក់ស្លុត។ គាត់មានការប្រលងដ៏សំខាន់មួយនៅពេលព្រឹកនៅឯ UCLA តែគាត់មិនអាចយល់ពីព័ត៌មានទាល់តែសោះ។ គាត់បានដឹងថា គាត់នឹងធ្លាក់នៅថ្ងៃខាង មុខនោះ។ នៅពេលភ្លាមៗនោះ លោកខាហ្គិនបានអធិស្ឋានជាលើកដំបូងនៅក្នុងឆាកជីវិតរបស់គាត់។ គាត់ បាននិយាយថា «ព្រះអើយ សូមអត់ទោសខ្ញុំផង»។ ក្រោយមកគាត់បានដេកលក់បាត់ គាត់បានភ្ញាក់ឡើង ទាំងដឹងខ្លួនថា គាត់នឹងធ្លាក់ពីការប្រលង។ កាលគាត់បានទៅដល់ថ្នាក់រៀន ហើយមើលកាន់សំនួរ នោះ គាត់បានឆ្លើយសំនួរទាំងនោះដោយងាយស្រួល ថែមទាំងគាត់បានទទួលពិន្ទុខ្ពស់បំផុតនៅក្នុងថ្នាក់រៀន។ ក្រោយមកគាត់ដឹងថា មានព្រះពិតមែន ពិតជាមានព្រះពិតមែន។

កាលខ្ញុំមានអាយុ១៥ឆ្នាំ ខ្ញុំបានតក់ស្លុតខ្លាំងណាស់ដោយសារលោកយាយរបស់ខ្ញុំបានស្លាប់ និង ដោយសារព្រឹត្ដិការណ៍អាក្រក់ៗផ្សេងទៀត ដែលបានកើតឡើងនៅយប់មុនពិធីសពរបស់យាយខ្ញុំ។ ខ្ញុំបាន រត់ចេញទៅឆ្ងាយ ខ្ញុំបានទៅកាន់ទីទួល Forest Lawn នៅ Glendale ។ ខ្ញុំបានដួលលើដីទាំងដកដង្ហើម ញាប់ៗ ហើយបែកញើសច្រើនមែនទែន។ ក្រោយមកព្រះបានយាងមកគង់នឹងខ្ញុំ ទ្រង់បានគង់នៅទីនោះ ដ្បិតខ្ញុំបានដឹងពីការនោះ។ វាធ្វើឲ្យខ្ញុំគិតពីលោកយ៉ាកុប កាលព្រះបានយាងមកឯគាត់នៅយប់មួយ

« នោះយ៉ាកុបគាត់ភ្ញាក់ពីដេកឡើង ក៏នឹកក្នុងចិត្តថា ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ តែអញមិនបានដឹងទេ គាត់ក៏នឹកភ័យ ហើយនិយាយថា ទីកន្លែងនេះគួរឲ្យស្ញែងខ្លាចណាស់ ទីនេះមិនមែនជាអ្វីទេ គឺជាដំណាក់នៃព្រះ ហើយជាទ្វារស្ថានសួគ៌ពិត» (លោកុប្បត្ដិ ២៨:១៦,១៧)។

លោកខាហ្គិន និងរូបខ្ញុំផ្ទាល់បានប្រែចិត្ដតាមបទពិសោធន៍ទាំងនោះ តែយើងអាចនិយាយជាមួយលោកយ៉ូប បានថា «កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ»(យ៉ូប ៤២:៥)។ នោះអត់មានន័យថា គាត់បានឃើញព្រះពិតប្រាកដនោះទេ។ វាជា និមិត្ដរូបនៃពាក្យដែលគាត់និយាយថា គាត់បានឮថ្លែងពីព្រះ តែឥឡូវនេះគាត់ដឹងថា ទ្រង់ជាព្រះពិត ហើយ គាត់ជាមនុស្សមានបាប ដូច្នេះគាត់បាននិយាយថា«បានជាទូលបង្គំខ្ពើមដល់ខ្លួន ហើយក៏ប្រែចិត្ត»(ibid) ។ លោកអេសាយ លោកយ៉ាកុប លោកយ៉ូប លោកខាហ្គិន និងរូបខ្ញុំផ្ទាល់មានបទពិសោធន៍ដូចគ្នា កាលខ្ញុំ មានអាយុ១៥ឆ្នាំ បន្ទាប់ពីបុណ្យសពដ៏អាក្រក់អាក្រៃរបស់យាយខ្ញុំបានចប់ទៅ។ អេសាយបានប្រាប់ថា

« នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់ គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់ សាយមកពេញក្នុងព្រះវិហារ» (អេសាយ ៦:១)។

លោកបណ្ឌិត ជេ វើណោនម៉ាកជីបានប្រសាសន៍ថា

នៅឆ្នាំដែលស្ដេចអ៊ូសៀសបានស្លាប់ទៅ នោះលោកអេសាយគិតថា «ស្ដេច ដ៏ល្អបានស្លាប់ទៅ ហើយឥឡូវនេះ រឿងរ៉ាវ{អាក្រក់}កំពុងតែកើតឡើង។ ជនជាតិអ៊ីស្រាអែលត្រូវបានគេចាប់ធ្វើជាឈ្លើយ ភាពរុងរឿងនឹងឈប់មាន។ ការធ្លាក់ចុះដុនដាបនឹងកើតមាន ហើយអំណត់អត់នឹងដើរតាម»។ មនុស្ស ទាំងអស់គួរតែគិត ដូចរបៀបដែលលោកអេសាយបានគិត គាត់បានទៅឯព្រះវិហារ។ នៅក្នុងព្រះវិហាររបស់ព្រះ លោកអេសាយបានរកឃើញថា ស្ដេចដ៏ពិតនៃប្រទេសនោះមិនទាន់ស្លាប់ឡើយ។ «ខ្ញុំបានឃើញព្រះអម្ចាស់ គង់នៅលើបល្ល័ង្ក ទ្រង់ខ្ពង់ខ្ពស់ ទ្រង់ត្រូវលើកឡើង ហើយ

ឥឡូវនេះ ចូរមើលគម្ពីរអេសាយ ៦:៣ ពួកសេរភីមដ៏ជាទេវតាបាននៅទីនោះ

«មួយបន្លឺទៅកាន់១ថា បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់» (អេសាយ ៦:៣)។

ពួកគេបានបន្លឺថា «បរិសុទ្ធ បរិសុទ្ធ គឺព្រះយេហូវ៉ានៃពួកពលបរិវារទ្រង់បរិសុទ្ធ»។ លោក W. A ខ្រីសវែល ដ៏ជាគ្រូគង្វាលដ៏ល្បីល្បាញសំរាប់រយះពេលជិត៦០ឆ្នាំនៅក្នុងទីក្រុងដ៉ាឡាស រដ្ឋតិចសះ បានបង្រៀនថា «ខ្ញុំគិតថា កន្លែងនោះសំដៅទៅលើព្រះ៣អង្គ»ក្នុងព្រះត្រីឯក (W. A. Criswell, Ph.D., Isaiah: An Exposition, Zondervan Publishing House, 1977, p. 53)។

បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
   ព្រះដ៏មានឬទ្ធានុភាព
នៅព្រលឹមស្រាង
   ខ្ញុំច្រៀងបទសរសើរដំកើងព្រះអង្គ
បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
   ទ្រង់មានព្រះទ័យសុភាព គឺព្រះដ៏មានគុណ
ធ្ងន់ក្រៃឥតសៅហ្មង

បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ
   ទ្រង់ប្រោសមនុស្សទាំងអស់
ទោះបើមនុស្សមានបាបមើល
   សិរីព្រះអង្គមិនឃើញឡើយ
គង់តែព្រះអង្គបរិសុទ្ធ
   ឥតមានព្រះណាទៀតសោះ
ទ្រង់សំដែងព្រះទ័យ
   ស្រឡាញ់យ៉ាងថ្នមហើយ។
(«បរិសុទ្ធ បរិសុទ្ធ បរិសុទ្ធ» ដោយលោក Reginald Heber, 1783-1826)។

បើសិនជាអ្នកមិនដឹងខ្លួនពីព្រះដ៏បរិសុទ្ធទាំង៣អង្គនៅក្នុងព្រះគម្ពីរ ហើយបើសិនជាអ្នកមិនដឹងខ្លួនពីភាពបរិសុទ្ធ ភាពយុត្ដិធម៌ និងសេចក្ដីសប្បុរសរបស់ទ្រង់ទេ តើអ្នកសង្ឃឹមចង់ក្លាយជាគ្រីស្ទបរិស័ទពិត ប្រាកដយ៉ាងដូចម្ដេចទៅ?

២. ទីពីរ ត្រូវតែមានចាក់ចុចចិត្ដពីអំពើបាប។

ចូរមើលគម្ពីរអេសាយ ៦:៥

« នោះខ្ញុំពោលថា វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ» (អេសាយ ៦:៥)។

ការដឹងខ្លួនពីព្រះដ៏បរិសុទ្ធទាំង៣អង្គ បានធ្វើឲ្យលោកអេសាយបានឃើញពីអំពើបាបរបស់គាត់ «មនុស្សមានបបូរមាត់មិនស្អាត»។ អ្នកមិនអាចទទួលបទពិសោធន៍នៃការប៉ះពាល់ពីអំពើបាបប្រភេទនោះ បានឡើយ លុះត្រាតែព្រះបើកសំដែងព្រះអង្គទ្រង់ឲ្យអ្នកឃើញថា «ទ្រង់ជាចៅក្រមនៃលោកីយនេះ»។ លោក David Wells ដ៏ជាអ្នកសិក្សាព្រះគម្ពីរដែលកែប្រែជំនឿបានប្រសាសន៍ថា

ហោរាអេសាយបានដឹងខ្លួន ពី{គ្រោះថា្នក់}ដ៏អាក្រក់ ពីចរិកលក្ខណះរបស់ព្រះដែលត្រូវធ្លាក់មកលើមនុស្ស។ គ្មានអ្នកណាម្នាក់អាចឈរនៅក្នុងពន្លឺរបស់ទ្រង់បានឡើយ។ មនុស្សទាំងអស់ត្រូវបំផ្លាញ ដោយសារវាជាប្រភេទ ពន្លឺដែលពោលអះអាងប្រឆាំងនឹងការខុសឆ្គងទាំងអស់ដូចជា៖ ផ្លូវអាក្រក់ ភាពអាត្មានិយម ការមិនជឿ ការមិនដឹងគុណ និងការមិនស្ដាប់បង្គាប់។ បើ យើងឈរនៅក្នុងពន្លឺនៃព្រះ នោះយើងនឹងថា «វរហើយខ្ញុំ ខ្ញុំត្រូវវិនាសជាពិត ដ្បិតខ្ញុំជាមនុស្សមានបបូរមាត់មិនស្អាត ហើយខ្ញុំនៅកណ្តាលបណ្តាមនុស្សដែលមានបបូរមាត់មិនស្អាតដែរ ពីព្រោះភ្នែកខ្ញុំបានឃើញមហាក្សត្រ គឺជាព្រះយេហូវ៉ានៃពួកពលបរិវារ»(អេសាយ ៦:៥)។ នេះគ្រាន់តែជា អត្ថបទគម្ពីរមួយក្នុងចំណោមអត្ថបទគម្ពីរផ្សេងទៀត ដែលនិយាយពីភាព ពិតដ៏ឈឺចាប់ ហើយភាពដ៏គួរឲ្យភ័យខ្លាចនៃភាពបរិសុទ្ធទាំងស្រុងរបស់ព្រះ(David F. Wells, Ph.D., The Courage to Be Protestant, Eerdmans Publishing Company, 2008, p. 125) ។

លោក W. A ខ្រីសវែលបានប្រសាសន៍ថា

វាត្រូវការភ្នែកខាងព្រលឹងវិញ្ញាណដើម្បីឃើញព្រះ ហើយវាត្រូវការត្រចៀកខាងចិត្ដដើម្បីស្ដាប់លឺព្រះ។ ចំពោះអស់អ្នកណាដែលខ្វាក់ ទ្រង់មិនរស់នៅឡើយ។ ចំពោះអស់អ្នកណាដែលថ្លង់ ទ្រង់មិនមានបន្ទូលឡើយ។ ចំពោះ អស់អ្នកណាដែលភ្នែកបានឃើញ ត្រចៀកបានឮ ហើយចិត្ដបានដឹង ព្រះ មានវត្ដមានពេញដោយសិរីល្អអស់កល្បជានិច្ចមុនយើងរាល់គ្នា។ នៅក្នុងការ បើកសំដែងឲ្យឃើញរបស់លោកអេសាយ គាត់បានដឹងខ្លួនថា គាត់គឺជា មនុស្សមានបាប ហើយគ្មានតម្លៃសោះ។ មនុស្សណាដែលឈរនៅក្នុងព្រះ វត្ដមានរបស់ព្រះ នោះគេនឹងឃើញពីភាពគ្មានតម្លៃ និងភាពមិនស្អាតដែល គ្របដណ្ដប់យកឈ្នះលើខ្លួនរបស់គេ(Criswell, ibid., p. 54)។

នៅថ្ងៃមួយ អ្នកនឹងជួបព្រះទល់នឹងមុខ។ នៅពេលដែលអ្នកស្លាប់ទៅ នោះអ្នកនឹងជួបប្រទះការ ជំនុំជំរះ បើសិនជាអ្នកមិនបានសង្រ្គោះពេលដែលអ្នករស់នៅក្នុងជីវិតនេះ។ ព្រះដែលអ្នកនឹងជួបមិនមែនជា ព្រះដែលអ្នកស្រមៃឃើញនៅក្នុងគំនិតរបស់អ្នកនោះទេ។ ហើយវាមិនមែនជាព្រះរបស់សាសនាផ្សេងៗនៅលើផែនដីនេះ។ អ្នកនឹងជួបព្រះដែលនៅក្នុងព្រះគម្ពីរទល់នឹងមុខ ហើយទ្រង់នឹងជំនុំជំរះអ្នកតាមអំពើបាប របស់អ្នក ជាពិសេសអំពើបាបដែលនៅក្នុងចិត្ដគំនិតរបស់អ្នក។ មានផ្លូវតែ១គត់ដើម្បីអត់ទោសអំពើបាប របស់អ្នក នោះគឺតាមរយះការសុគតរបស់ព្រះគ្រីស្ទលើឈើឆ្កាងនៅកន្លែងរបស់អ្នក។ ដ្បិតមានផ្លូវតែ១គត់ ដើម្បីឲ្យអ្នកលាងសំអាតអំពើបាបរបស់អ្នក នោះគឺតាមរយះព្រះលោហិតរបស់ព្រះគ្រីស្ទដែលបានបង្ហូរនៅលើឈើឆ្កាង។ លោកម៉ាទីន Lloyd-Jones បានបង្រៀនថា «ដំណឹងល្អរបស់យើងគឺជាដំណឹងល្អនៃព្រះ លោហិត ដ្បិតព្រះលោហិតគឺជាមូលដ្ឋានគ្រឹះ បើគ្មានព្រះលោហិតនោះគ្មានប្រយោជន៍អ្វីសោះ» (ផ្លូវរបស់ព្រះនៃការផ្សះផ្សា អេភេសូរជំពូក២ The Banner of Truth Trust, 1981, p. 240)។

ឥឡូវនេះ ចូរមើលខ៨

«រួចខ្ញុំឮសូរសៀងរបស់ព្រះអម្ចាស់ មានព្រះបន្ទូលមកថា តើអញនឹងចាត់អ្នកណាឲ្យទៅ តើអ្នកណានឹងទៅឲ្យអញ នោះខ្ញុំទូលឆ្លើយថា ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ» (អេសាយ ៦:៨)។

ឥឡូវនេះលោកអេសាយត្រូវបានត្រាស់ហៅឲ្យអធិប្បាយ។ «ទូលបង្គំនៅឯណេះហើយ សូមចាត់ទូលបង្គំចុះ»។ តើអ្នកណានឹងចេញទៅ ហើយប្រកាសប្រាប់អ្នកផ្សេងទៀត ពីអ្វីដែលគាត់បានទទួលបទពិសោធន៍ ផ្ទាល់ខ្លួន។

អ្នកនឹងបានសង្រ្គោះ បើអ្នកជឿជាក់លើព្រះយេស៊ូវ ហើយត្រូវសំអាតដោយព្រះលោហិតដ៏បរិសុទ្ធ របស់ទ្រង់។ អ្នកនឹងអាចរកឃើញព្រះភក្រ្ដព្រះ បើអ្នកត្រូវបានសំអាតពីអំពើបាបរបស់អ្នក ដោយសារព្រះ លោហិតរបស់ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រានៃព្រះ។ នៅស្ថានសួគ៌យើងនឹងច្រៀងបទថ្មីមួយ «ដ្បិតទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់»(វិវរណៈ ៥:៩)។ នៅព្រឹកនេះ ខ្ញុំសូមអង្វរអ្នកឲ្យជឿជាក់លើព្រះយេស៊ូវទៅ នោះអ្នកនឹងត្រូវលាងស្អាតនៅចំពោះព្រះនេត្ររបស់ព្រះវរបិតា ដោយព្រះលោហិតរបស់ទ្រង់។ អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេសាយ ៦:១-៨ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះដែលលោកអ័ប្រាហាំសរសើរដំកើង»(ដោយលោក Daniel ben Judah សតវត្សទី១៤)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការប្រែចិត្ដ និងការត្រាស់ហៅរបស់លោកអេសាយ

THE CONVERSION AND CALL OF ISAIAH

ដោយលោក បណ្ឌិត
by Dr. R. L. Hymers, Jr.

« នៅឆ្នាំដែលស្តេចអ៊ូសៀសទ្រង់បានសុគត នោះខ្ញុំឃើញព្រះអម្ចាស់ទ្រង់គង់លើបល្ល័ង្កនៅទីខ្ពស់ ហើយបានដំកើងឡើង ឯរំភាយព្រះពស្ត្រទ្រង់សាយមកពេញក្នុងព្រះវិហារ» (អេសាយ ៦:១)។

១. ទីមួយ ត្រូវតែមានការដឹងខ្លួនពីព្រះ។ អេភេសូរ ៤:១៨;
រ៉ូម ៣:១១; ១កូរិនថូស ១:២១; យ៉ូប ៤២:៥, ៦; ៣៨:១; ៤០:៦;
លោកុប្បត្ដិ ២៨:១៦, ១៧; អេសាយ ៦:៣។

២. ទីពីរ ត្រូវតែមានចាក់ចុចចិត្ដពីអំពើបាប។ អេសាយ ៦:៥, ៨;
វិវរណៈ ៥:៩។