Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភាពស្មោកគ្រោកទាំងស្រុងរបស់អ្នក

YOUR TOTAL DEPRAVITY
(Cambodian)

ដោយលោក បណ្ឌិត
By Dr. C. L. Cagan

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច តុលា ១៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Saturday Evening, October 17, 2015

« ពួកគេសុទ្ធតែនៅក្រោមអំពើបាប»(រ៉ូម ៣:៩)។


ដំណមនុស្សស្ថិត «នៅក្រោមអំពើបាប» ព្រះគម្ពីរប្រាប់ពីរឿងនេះជាច្រើនដង។ ព្រះគម្ពីរប្រាប់ថា យើងទាំងអស់គ្នា «បានស្លាប់ក្នុងអំពើបាប»(អេភេសូរ ២:៥)។ យើងទាំងអស់គ្នា «បានស្លាប់ក្នុងអំពើរំលង និងក្នុងអំពើបាប»(អេភេសូរ ២:១)។ សាវកប៉ូលបានសរសេរថា «អំពើបាបនៅក្នុងខ្លួនខ្ញុំ»(រ៉ូម ៧:២០)។ យើងទាំងអស់គ្នាស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់នោះ។ អ្នកស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់នោះ។

ស្ថានភាពនេះត្រូវបានហៅថា ភាពស្មោកគ្រោកទាំងស្រុង។ មនុស្សទាំងអស់ពេញដោយភាព ស្មោកគ្រោក អ្នកពេញដោយភាពស្មោកគ្រោក។ នៅយប់នេះ យើងនឹងមើលកាន់អ្វីដែលមិនមែនជាភាព ស្មោកគ្រោកទាំងស្រុង ហើយបន្ទាប់មក យើងនឹងមើលកាន់អ្វីដែលជាភាពស្មោកគ្រោកទាំងស្រុង។

១. ទីមួយ អ្វីដែល មិនមែនជា ភាពស្មោកគ្រោកទាំងស្រុង។

ភាពស្មោកគ្រោកទាំងស្រុងមិនមែនដូចជាអំពើបាប ដែលបុគ្គលម្នាក់ៗបានប្រព្រឹត្ដនោះទេ។ កុំ យល់ច្រលំឡើយ អ្នកបានធ្វើអំពើបាបជាច្រើន ហើយអំពើបាបទាំងនោះសុទ្ធតែអាក្រក់។ ព្រះគម្ពីរប្រាប់ថា «អំពើបាបគឺជាការរំលង{ល្មើស}ក្រឹត្យវិន័យ»(១យ៉ូហាន ៣:៤)។ កាលណាអ្នកល្មើសក្រឹត្យវិន័យរបស់ព្រះ នោះអ្នកបានធ្វើអំពើបាប។

នៅពេលព្រះហាមកុំឲ្យធ្វើរឿងមួយ ហើយអ្នកធ្វើវា នោះអ្នកបានធ្វើអំពើបាប។ ព្រះគម្ពីរប្រាប់ថា « កុំឲ្យធ្វើជាទីបន្ទាល់ក្លែងទាស់នឹងអ្នកជិតខាងខ្លួនឲ្យសោះ{កុំឲ្យកុហក}»(និក្ខមនំ ២០:១៦)។ អ្នកដឹងថា អ្នក មិនត្រូវកុហកឡើយ តែអ្នកនៅតែធ្វើវា។ អ្នកបានធ្វើអំពើបាបប្រឆាំងនឹងព្រះ ដ្បិតព្រះគម្ពីរប្រាប់ថា «កុំឲ្យលួចប្លន់ឲ្យសោះ»(និក្ខមនំ ២០:១៥)។ នៅពេលណាដែលអ្នកលួច នោះអ្នកធ្វើអំពើបាបប្រឆាំងនឹងព្រះ។

នៅពេលព្រះបង្គាប់ឲ្យអ្នកធ្វើរឿងមួយ ហើយអ្នកមិនធ្វើវា នោះអ្នកបានធ្វើអំពើបាប។ ព្រះយេស៊ូវ បានមានបន្ទូលថា «ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង»(ម៉ាថាយ ២២:៣៧)។ អ្នកបានរស់នៅច្រើនឆ្នាំ ដោយមិនចាត់ទុកព្រះសំខាន់សោះ ដ្បិត គ្រប់ពេលដែលអ្នកខកខានមកក្រុមជំនុំនៅថ្ងៃអាទិត្យ នោះអ្នកបានល្មើសក្រឹត្យវិន័យ អ្នកបានធ្វើអំពើបាប។

ព្រះគម្ពីរប្រាប់ថា «កុំឲ្យផិតគ្នាឲ្យសោះ»(និក្ខមនំ ២០:១៤)។ ហើយព្រះយេស៊ូវមានបន្ទូលថា «ប៉ុន្តែ ខ្ញុំប្រាប់អ្នករាល់គ្នាថា សូម្បីតែអ្នកណាដែលគ្រាន់តែក្រឡេកឃើញស្ត្រី ហើយមានដំរេកសំរើបចង់បាន នោះឈ្មោះថា បានប្រព្រឹត្តសេចក្តីកំផិតនឹងនាងនោះ នៅក្នុងចិត្តខ្លួនហើយ»(ម៉ាថាយ ៥:២៨)។ គ្រប់ពេលដែលអ្នកមើលកាន់រូបភាពអាសអាភាសនៅលើកុំព្យូទ័ររបស់អ្នក នោះអ្នកបានប្រព្រឹត្ដអំពើបាបដ៏ អាក្រក់។

ព្រះគម្ពីរប្រាប់ថា «ចូរគោរពប្រតិបត្ដិដល់ឪពុកម្ដាយ»(និក្ខមនំ ២០:១៤)។ ព្រះគម្ពីរមិនប្រាប់ឲ្យ អ្នកគោរពប្រតិបត្ដិដល់ពួកគេ បើសិនជាពួកគេស្គាល់ព្រះ ឬក៏បើសិនជាពួកគេធ្វើរឿងត្រឹមត្រូវនោះទេ។ ព្រះគម្ពីរត្រឹមតែបង្គាប់ឲ្យយើងគោរពប្រតិបត្ដិដល់ពួកគេតែម្ដង។ គ្រប់ពេលដែលអ្នករំលងក្រឹត្យវិន័យនោះ អ្នកបានធ្វើអំពើបាប។ ពិតប្រាកដណាស់ នៅយប់នេះមានបងប្អូនខ្លះដែលស្អប់ឪពុកម្ដាយរបស់ខ្លួន។ នោះ គឺជាអំពើបាបដ៏អាក្រក់ខ្លាំងណាស់។

អ្នកមានការកត់ទុកអំពើបាបដ៏អាក្រក់ជាយូរអង្វែង។ ការកត់ទុកអំពើបាបនោះនឹងកាត់ទោសអ្នក នៅថ្ងៃជំនុំជំរះចុងក្រោយ។ ព្រះគម្ពីរប្រាប់ថា គ្រប់ការដែលអ្នកធ្វើ គ្រប់ការដែលអ្នកនិយាយ ហើយគ្រប់ការ ដែលគិត ព្រះទ្រង់បានកត់ទុកនៅក្នុង «បញ្ជី»របស់ទ្រង់។ នៅថ្ងៃជំនុំជំរះចុងក្រោយ « មនុស្សស្លាប់ទាំងអស់{នឹងត្រូវ}ជំនុំជំរះ ពីសេចក្តីដែលកត់ទុកក្នុងបញ្ជីទាំងនោះ តាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន»(វិវរណៈ ២០:១២)។ អ្នកនឹងឈរនៅមុខព្រះ ហើយទ្រង់នឹងអានពីអំពើទាំងឡាយនៅក្នុងជីវិតរបស់អ្នក នៅមុខមនុស្សទាំងអស់។ ព្រះគម្ពីរប្រាប់ថា «តែត្រង់ពួកខ្លាច{ខ្លាចពីអ្វីដែលមនុស្សនិយាយ} ពួកមិនជឿ ពួកគួរខ្ពើម ពួកកាប់សំឡាប់គេ ពួកកំផិត{ភាសាក្រេក ផោណូស(pornois) អស់អ្នកណាដែលមើលរូបអាសអាភាស ឬអ្នកណាដែលមានទំនាក់ទំនងខាងផ្លូវភេទក្រៅពីជីវិតអាពាហ៍ពិពាហ៍} ពួកមន្តអាគម ពួកថ្វាយបង្គំរូបព្រះ ហើយគ្រប់ទាំងមនុស្សកំភូត{មនុស្សណាដែលនិយាយកុហក} គេនឹងមានចំណែក នៅក្នុងបឹងដែលឆេះជាភ្លើង និងស្ពាន់ធ័រ គឺជាសេចក្តីស្លាប់ទី២វិញ»(វិវរណៈ ២១:៨)។ អ្នកនឹងត្រូវខ្មាស់ពីខ្លួនអ្នក អ្នកនឹងត្រូវបោះទៅក្នុងបឹងភ្លើង។

វានឹងមិនជួយអ្នកឲ្យនិយាយថា អ្នកល្អដូចមនុស្សភាគច្រើនដែរ។ វានឹងមិនជួយអ្នកឲ្យនិយាយថា អ្នកជា «មនុស្សល្អ»ម្នាក់។ អ្នកដឹងហើយថា អ្នកជាមនុស្សមានបាប ហើយព្រះទ្រង់ក៏ជ្រាបផងដែរ។ វានឹង មិនជួយអ្នកឲ្យនិយាយថា អ្នកផ្សេងទៀតអាក្រក់ជាងអ្នក។ ទាំង២នាក់នឹងត្រូវបោះទៅក្នុងបឹងភ្លើង។

វានឹងមិនជួយអ្នកឲ្យបោះបង់ចោលអំពើបាបខ្លះ ថែមទាំងវានឹងមិនអាចជួយឲ្យអ្នកព្យាយាមធ្វើជាមនុស្សល្អប្រសើរម្នាក់បានឡើយ។ អំពើបាបរបស់អ្នកពីមុនត្រូវបានកត់ទុកនៅក្នុងបញ្ជីរបស់ព្រះរួចហើយ។ បើអ្នកមិនដែលធ្វើអំពើបាបម្ដងទៀតក៏ដោយ អ្នកនឹងត្រូវធ្លាក់ទៅក្នុងបឹងភ្លើងសំរាប់អ្វីដែលអ្នកបានធ្វើរួច មកហើយ។ វានឹងមិនជួយឲ្យអ្នកនិយាយថា អ្នកអាចធ្វើអាក្រក់ជាងនោះទៅទៀត។ អ្នកបានធ្វើអាក្រក់ល្មម រួចហើយ អ្នកបានស្ថិតនៅក្នុងស្ថានភាពដ៏អាក្រក់ ហើយអ្នកមិនអាចធ្វើអ្វីបានសោះដើម្បីរួចផុត។

ការកត់ទុកអំពើបាបរបស់អ្នកគឺអាក្រក់អាក្រីណាស់។ តែនោះមិនមែនជាអត្ថន័យនៃពាក្យ «ភាព ស្មោកគ្រោកទាំងស្រុង»នោះទេ។ ការកត់ទុកអំពើបាបរបស់អ្នកមិនមែនជាអ្វីសោះ បើប្រៀបធៀបនឹងការ អាក្រក់ និងភាពរន្ធត់នៃនិស្ស័យអំពើបាបរបស់អ្នក។ ដោយសារនិស្ស័យអំពើបាបរបស់អ្នក វានាំឲ្យអ្នកធ្វើការអាក្រក់ ព្រះយេស៊ូវមានបន្ទូលថា «ដ្បិតនៅពីខាងក្នុង ពីក្នុងចិត្តរបស់មនុស្ស មានចេញអស់ទាំងគំនិតអាក្រក់យ៉ាងនេះ គឺសេចក្តីកំផិត សហាយស្មន់ កាប់សំឡាប់គេ លួចប្លន់ លោភោ ខិលខូច ឧបាយកល អាសអាភាស ភ្នែកអាក្រក់ ជេរប្រមាថ ឆ្មើងឆ្មៃ និងសេចក្តីចំកួត គឺសេចក្តីអាក្រក់ទាំងនេះហើយ ដែលចេញពីខាងក្នុងមក ហើយធ្វើឲ្យមនុស្សស្មោកគ្រោកវិញ»(ម៉ាកុស ៧:២១-២៣)។ ពាក្យ «នៅខាងក្នុង»មានន័យថា «នៅក្នុង»។ ខគម្ពីរនេះកំពុងនិយាយអំពីផ្លូវដែលអ្នកនៅក្នុង។ អ្នកមិនត្រឹមតែធ្វើការអាក្រក់ប៉ុណ្ណោះទេ អ្នកគឺ អាក្រក់តែម្ដង។ អ្នកធ្វើការអាក្រក់ ដោយសារតែអ្នកគឺ អាក្រក់តែម្ដង។ អ្នកមិនត្រឹមតែធ្វើអំពើបាបប៉ុណ្ណោះទេ អ្នកមានអំពើបាបតែម្ដង។ អ្នកធ្វើអំពើបាប ដោយសារតែអ្នកមានអំពើបាប។ ដោយសារការទាំងអស់ហើយដែលនាំឲ្យអ្នកធ្វើ ហើយកន្លែងនេះនាំយើងទៅរៀនចំនុចបន្ទាប់ទៀត។

២. ទីពីរ អ្វីដែលជាភាពស្មោកគ្រោកទាំងស្រុង។

ភាពស្មោកគ្រោកទាំងស្រុងសំដៅលើធាតុពិត នៅក្នុ ងអ្នក។ វាមានន័យថា អ្នកមាននិស្ស័យអំពើ បាប ហើយខាងក្នុងអ្នកសុទ្ធតែពុករលួយ។ នោះជាមូលហេតុដែលអ្នកធ្វើអ្វីដែលអ្នកធ្វើ វាផុសចេញមកពី និស្ស័យរបស់អ្នក។ ព្រះគម្ពីរប្រាប់ថា «តាមកំណើត យើងជាមនុស្សជាប់ក្នុងសេចក្ដីខ្ញាល់»(អេភេសូរ ២:៣)។ និស្ស័យនេះបានតតំណែងមកពីឪពុកមុនដំបូងរបស់អ្នកឈ្មោះលោកអ័ដាម គាត់បានធ្វើអំពើបាប ហើយអំពើបាបបានឆ្លងមកកាន់ពូជមនុស្សទាំងអស់ វាឆ្លងដល់ឪពុកម្ដាយរបស់អ្នក ហើយតមកដល់អ្នក។ នោះជាមូលហេតុដែលអ្នកនិពន្ធគម្ពីរទំនុកដំកើងថែងថា «ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយ ម្ដាយរបស់ទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំក្នុងអំពើបាបដែរ»(ទំនុកដំកើង ៥១:៥)។ សព្វថ្ងៃនេះ អ្នកជាមនុស្សមានបាប នោះភាពពិតរបស់អ្នក។ ទាំងអស់នោះហើយដែលអ្នកនឹងក្លាយជា ដ្បិតអ្នកអាច ធ្វើជាមនុស្សដូច្នោះហើយ។

ភាពស្មោកគ្រោកទាំងស្រុងមានន័យថា អ្នកស្ថិតនៅក្នុងសភាពនៃអំពើបាបជាអចិន្រ្ដៃ ហើយអ្នក មិនអាចរួចចេញពីវាបានឡើយ។ ព្រះគម្ពីរប្រាប់ថា អ្នក «បានស្លាប់ក្នុងអំពើបាប»(អេភេសូរ ២:៥)។ អ្នក បានស្លាប់ក្នុងការរំលង ហើយនិងនៅក្នុងអំពើបាប»។ អត្ថបទគម្ពីររបស់យើងប្រាប់ថា អ្នកស្ថិត «នៅក្រោម អំពើបាប»(រ៉ូម ៣:៩)។ អ្នកជាទាសករអំពើបាប ព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា អស់អ្នកណាដែលប្រព្រឹត្តអំពើបាប នោះជាបាវបំរើ{ភាសាក្រេក ដូឡូស (doulos) ទាសករ} របស់អំពើបាបនោះហើយ»(យ៉ូហាន ៨:៣៤)។ សាវ័កប៉ូលបង្រៀនថា អ្នកជា «បាវបំរើ{ទាសករ}របស់អំពើបាប»(រ៉ូម ៦:២០)។ អ្នកមិនមែនជាកូនរបស់ព្រះឡើយ ទ្រង់ជាកម្មសិទ្ធិរបស់អារក្ស។ អ្នកស្ថិតនៅក្នុង «អន្ទាក់របស់អារក្ស ដែលវាបានចាប់គេប្រើតាមចិត្តនោះ»(២ធីម៉ូថេ ២:២៦)។

នៅក្នុងចិត្ដរបស់អ្នក នៅក្នុងកន្លែងសំខាន់របស់អ្នក អ្នកជាខ្មាំងសត្រូវរបស់ព្រះ។ ព្រះគម្ពីរប្រាប់ថា « ព្រោះគំនិតខាងសាច់ឈាម{អ្នកមិនប្រែចិត្ដ} នោះរមែងទាស់ទទឹងនឹងព្រះ»(រ៉ូម ៨:៧)។ នោះជាមូល ហេតុដែលអ្នកអាត្មានិយម ហើយនោះជាមូលហេតុដែលអ្នកទាស់ទទឹងមិនចង់ធ្វើអ្វីដែលព្រះចង់ឲ្យអ្នកធ្វើ ហើយនៅក្នុងខ្លួនអ្នក អ្នកចង់ធ្វើរឿងផ្សេងវិញ។ សូម្បីតែអ្នកមិននិយាយអ្វីក៏ដោយ អ្នកទាស់ទទឹងនៅខាង ក្នុង ដោយសារតែនៅក្នុងចិត្ដរបស់អ្នក អ្នកជាខ្មាំងសត្រូវរបស់ព្រះ ហើយអ្នកជំទាស់នឹងព្រះ។

អ្នកមិនអាចយល់ពីកិច្ចការខាងឯវិញ្ញាណបានឡើយ សូម្បីតែអ្នកព្យាយាមយ៉ាងណាក៏ដោយ។ ព្រះគម្ពីរប្រាប់ថា «មនុស្សខាងសាច់ឈាម គេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះ ត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»(១កូរិនថូស ២:១៤)។ នោះជាមូលហេតុដែលមិនចាំបាច់សួរថា «តើខ្ញុំជឿជាក់លើព្រះយេស៊ូវតាម របៀបណា?» វាមិនមែនជាអ្វីខ្លះដែលអ្នកអាចរៀន។

គំនិត និងការស្រមើស្រមៃរបស់អ្នកសុទ្ធតែខុសឆ្គង។ ព្រះគម្ពីរប្រាប់ថា «គំនិតក្នុងចិត្តមនុស្ស នោះអាក្រក់តាំងតែពីក្មេងមក»(លោកុប្បត្ដិ ៨:២១)។ គំនិតរបស់អ្នកក៏សុទ្ធតែអាក្រក់ផងដែរ នោះជាសភាពដែលនៅខាងក្នុងខ្លួនអ្នក ហើយអ្នកមិនអាចធ្វើអ្វីសោះដើម្បីផ្លាស់ប្ដូរបាន។

អ្នកមិនអាចផ្លាស់ប្ដូរខ្លួនអ្នក ថែមទាំងអ្នកមិនធ្វើឲ្យខ្លួនអ្នកល្អបានឡើយ។ ព្រះគម្ពីរបង្រៀនថា អ្នកមិនអាចធ្វើសោះ។ ព្រះគម្ពីរប្រាប់ថា មនុស្សបាត់បង់ «មិនចុះចូលនឹងក្រឹត្យវិន័យរបស់ព្រះទេ ក៏ពុំអាចនឹងចុះចូលបានផង»(រ៉ូម ៨:៧) ។ អ្នកមិនអាចធ្វើល្អបានឡើយ អ្នកបានសាកល្បងច្រើនដង ហើយអ្នកនៅ តែបរាជ័យ។ អ្នកបានបរាជ័យម្ដងហើយម្ដងទៀត ដ្បិតអ្នកនឹងបរាជ័យជានិច្ច។

អ្នកមិនអាចផ្លាស់ប្ដូរនិស្ស័យរបស់អ្នក – របៀបដែលនៅក្នុងខាងក្នុងខ្លួនអ្នក។ ព្រះគម្ពីរប្រាប់ថា «តើសាសន៍អេធីយ៉ូពីនឹងបំផ្លាស់បំប្រែសម្បុរស្បែករបស់ខ្លួនបានឬទេ ឬខ្លារខិននឹងផ្លាស់សម្បុរពព្លាក់របស់វាទៅបានដែរ បើបាន នោះឯងរាល់គ្នាដែលធ្លាប់ប្រព្រឹត្តអាក្រក់ នឹងអាចប្រព្រឹត្តល្អវិញក៏បានដែរ»(យេរេមា ១៣:២៣)។ អ្នកមិនអាចផ្លាស់ប្ដូរស្បែករបស់អ្នកបានឡើយ។ ខ្លារខិនមិនអាចផ្លាស់ប្ដូរសម្បុរពព្លាក់របស់វា បានឡើយ។ ដ្បិតអ្នកមិនអាចបំបាត់និស្ស័យអាក្រក់របស់អ្នកបានឡើយ។ លោកយ៉ូបប្រាប់ថា «តើអ្នកណាអាចនឹងដកយករបស់ស្អាតចេញពីរបស់ស្មោកគ្រោកបាន គ្មានអ្នកណាធ្វើបានឡើយ»(យ៉ូប ១៤:៤)។ អ្នក មិនអាចផ្លាស់ប្ដូរខ្លួនអ្នកពីភាពស្មោកគ្រោកទៅជាស្អាតបានឡើយ។ សូមសាកល្បង នោះអ្នកនឹងដឹងថា អ្នកស្មោកគ្រោកយ៉ាងណានៅពេលឆាប់ៗ។

ខ្ញុំចង់សួរសំនួរអ្នកមួយ តើអ្នកអាចឈប់ធ្វើជាមនុស្សលោកបានដែរឬទេ? តើអ្នកអាចផ្លាស់ប្ដូរ ដើម្បីឲ្យអ្នកឈប់ធ្វើជាមនុស្សដែលព្រះបានបង្កើតដែរឬទេ? ពិតណាស់ អ្នកមិនអាចសោះ។ តែមនុស្ស លោកទាំងអស់សុទ្ធតែជាមនុស្សមានបាប ព្រះគម្ពីរប្រាប់ថា «គ្រប់គ្នាបានធ្វើបាប»(រ៉ូម ៣:២៣)។ ព្រះ គម្ពីរប្រាប់ថា «គ្មានអ្នកណាសុចរិតសោះ សូម្បីតែម្នាក់ក៏គ្មានដែរ»(រ៉ូម ៣:១០)។ ដ្បិតអ្នកមិនអាចឈប់ធ្វើ ជាមនុស្សលោកបានឡើយ ហើយអ្នកក៏មិនអាចឈប់ធ្វើជាមនុស្សមានបាបម្នាក់បានដែរ។ អ្នកមិនអាច ផ្លាស់ប្ដូរនិស្ស័យអំពើបាបដ៏អាក្រក់របស់អ្នកបានឡើយ។ អ្នកគ្មានទីសង្ឃឹមសោះនៅក្នុងខ្លួនអ្នក។

អ្នកមិនអាចធ្វើអ្វីសោះដើម្បីឲ្យព្រះគាប់ព្រះហឬទ័យ។ ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា «ពួកអ្នកដែលនៅខាងសាច់ឈាម នោះពុំអាចនឹងគាប់ព្រះហឫទ័យដល់ព្រះបានឡើយ»(រ៉ូម ៨:៨)។ «នៅខាង សាច់ឈាម»សំដៅទៅលើមនុស្សដែលបាត់បង់។ បើអ្នកជាមនុស្សបាត់បង់ នោះគ្មានអ្វីសោះដែលអ្នកអាច ធ្វើដើម្បីឲ្យព្រះគាប់ព្រះហឬទ័យ។ សូម្បីតែមនុស្សថា អ្នកធ្វើអំពើល្អ ឬក៏អ្នកបានធ្វើល្អតាមសាសនាក៏ដោយ គង់តែអ្នកមិនអាចធ្វើឲ្យព្រះគាប់ព្រះហឬទ័យបានឡើយ។ ព្រះគម្ពីរប្រាប់ថា «អស់ទាំងអំពើសុចរិតរបស់យើងខ្ញុំ ក៏ដូចជាអាវកខ្វក់ហើយ»(អេសាយ ៦៤:៦)។ ប្រហែលជាអ្នកគិតថា អ្នកអាចធ្វើឲ្យទ្រង់គាប់ព្រះ ហឬទ័យ ឬក៏អ្នកនិយាយថា អ្នកអាចធ្វើដូច្នោះបាន ប៉ុន្ដែព្រះមានបន្ទូលប្រាប់ថា អ្នកមិនអាចធ្វើឡើយ។ តើព្រះទ្រង់ត្រូវ ឬក៏ខុស? នៅពេលណាដែលអ្នកព្យាយាមធ្វើត្រឹមត្រូវជាមួយព្រះតាមរយះការរៀន ឬក៏តាម រយះការព្យាយាមធ្វើជាមនុស្សល្អ នោះអ្នកកំពុងតែប្រាប់ថា ព្រះទ្រង់ខុស។ ដ្បិតអ្នកនឹងបរាជ័យម្ដងហើយ ម្ដងទៀត អ្នកមិនអាចធ្វើអ្វីសោះដើម្បីឲ្យទ្រង់គាប់ព្រះហឬទ័យ។

អ្នកមិនអាចរៀនរឿងខ្លះ ដើម្បីសង្រ្គោះខ្លួនអ្នកបានឡើយ។ នោះជាមូលហេតុដែលមិនចាំបាច់សួរ ម្ដងទៀតថា «ប៉ុន្ដែ តើខ្ញុំជឿជាក់លើព្រះយេស៊ូវតាមរបៀបណាទៅ?» ការរៀនពីរឿងខ្លះមិនអាចជួយអ្នក បាននោះទេ ហើយការរៀនពីរឿងខ្លះក៏មិនអាចផ្លាស់ប្ដូរនិស្ស័យរបស់អ្នកបានដែរ។ ព្រះយេស៊ូវមានបន្ទូល ទៅកាន់មនុស្សបាត់បង់ដូចអ្នកថា «ហេតុអ្វីបានជាអ្នករាល់គ្នាមិនយល់សំដីខ្ញុំ គឺមកតែពីស្តាប់ពាក្យខ្ញុំមិនបានប៉ុណ្ណោះ»(យ៉ូហាន ៨:៤៣)។ ព្រះគ្រីស្ទមានបន្ទូលម្ដងទៀតថា « អ្នកណាដែលកើតអំពីព្រះ នោះក៏ស្តាប់តាមព្រះបន្ទូលនៃព្រះដែរ ឯអ្នករាល់គ្នា មិនបានកើតមកពីព្រះទេ បានជាមិនស្តាប់តាមដូច្នេះ»(យ៉ូហាន ៨:៤៧)។

អ្នកមិនអាចពឹងលើការខំប្រឹងព្យាយាមរបស់អ្នក ដើម្បីមកឯព្រះគ្រីស្ទ ឬជឿជាក់លើទ្រង់បាននោះ ទេ។ ព្រះយេស៊ូវទ្រង់ផ្ទាល់បានមានបន្ទូលថា «គ្មានអ្នកណាអាចនឹងមកឯខ្ញុំបានទេ លើកតែព្រះវរបិតា ដែលចាត់ខ្ញុំឲ្យមក ទ្រង់ទាញនាំគេប៉ុណ្ណោះ» (យ៉ូហាន ៦:៤៤)។ ខ្ញុំមិនបាននិយាយដូចនោះឡើយ ព្រះយេស៊ូវគ្រីស្ទទេតើដែលមានបន្ទូលប្រាប់ដូចនោះ។ អ្នកអាចព្យាយាមសង្រ្គោះខ្លួនឯង តែអ្នកនឹងបរាជ័យ អ្នកអាចព្យាយាមរៀនពាក្យត្រឹមត្រូវ អ្នកអាចស្វែងរកអារម្មណ៍ដូចនេះ ឬអារម្មណ៍ដូចនេះ ឬក៏គ្មានអារម្មណ៍ ទាល់តែសោះ។ ដ្បិតអ្នកនឹងមិនទទួលអ្វីទាល់តែសោះ អ្នកនឹងមិនប្រែចិត្ដជឿព្រះឡើយ ដោយសារតែអ្នក មិនអាចផ្លាស់ប្រែចិត្ដខ្លួនឯងបានឡើយ។ អ្នកបានស្លាប់ ហើយអ្នកសុទ្ធតែអាក្រក់នៅខាងក្នុងខ្លួនអ្នក។ តើអ្នកអាចផ្លាស់ប្រែចិត្ដខ្លួនឯងបានតាមរបៀបណាទៅ? អ្នកមិនអាចធ្វើបានឡើយ។

ក្នុងនាមជាមនុស្សមានបាបបាត់បង់ម្នាក់ អ្នកបាន «ស្លាប់ចំពោះព្រះ» អ្នកមានអំពើបាបពេញទី ហើយអ្នកគ្មានទីសង្ឃឹមសោះ។ អ្នកមិនអាចបានសង្រ្គោះឡើយ អ្នកមិនអាចផ្លាស់ប្រែចិត្ដខ្លួនបាននោះទេ។ អ្នកស្លាប់ចំពោះព្រះ ហើយអ្នកបាន «ស្លាប់ក្នុអំពើបាប»។ អ្នកអាចព្យាយាមឈប់គិតពីអំពើបាប តែអ្នកនៅ តែធ្វើវា។ ព្រះនៅតែទតឃើញវា សូម្បីតែអ្នកចង់ធ្វើ ឬក៏អត់។ ទ្រង់ខ្ញាល់ចំពោះអំពើបាបរបស់អ្នក ហើយ ទ្រង់ខ្ពើមឆ្អើមចំពោះអំពើបាបរបស់អ្នក។ ក្មេងស្រ្ដីម្នាក់បានសរសេរថា «ខ្ញុំបានស្អប់ខ្ពើមខ្លួនឯង» ហើយអ្នក គួរតែធ្វើដូចនោះដែរ។ បើអ្នកមិនមានចិត្ដដូចនោះទេ នោះវាមានន័យថា អ្នកមិនទាន់ភា្ញក់ដឹងខ្លួនពីសេចក្ដី ពិតនៅឡើយទេ។

តើអ្វីទៅជាចម្លើយ? នៅក្នុងអ្នក មិនមានចម្លើយសោះ ហើយវាមិនអាចមានឡើយ។ «សេចក្ដី សង្រ្គោះគឺរបស់ព្រះជាម្ចាស់»(យ៉ូណាស ២:៩)។ អ្នកត្រូវតែមានព្រះគ្រីស្ទ មានតែព្រះលោហិតរបស់ព្រះ គ្រីស្ទតែប៉ុណ្ណោះដែលអាច «{សំអាតអ្នក}ពីអំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ ការលេងសើចរបស់ អ្នកនឹងមិនអាចនាំអ្នកទៅកន្លែងណាមួយ ក្រៅពីឋាននរកបានឡើយ។ សំណួររបស់អ្នកនឹងមិនអាចនាំអ្នកទៅកន្លែងណាមួយ ក្រៅពីឋាននរកបានឡើយ។ ចង្ងល់ និងការព្យាយាមរបស់អ្នកនឹងមិនអាចនាំអ្នកទៅកន្លែងណាមួយ ក្រៅពីឋាននរកបានឡើយ។ អ្នកគ្មានសង្ឃឹមនោះទេ។

អ្នកត្រូវតែមានព្រះគ្រីស្ទ! អ្នកត្រូវតែមានព្រះលោហិតរបស់ទ្រង់! អ្នកត្រូវតែមានសេចក្ដីមេត្ដា ករុណារបស់ទ្រង់ដើម្បីទាញនាំអ្នកទៅឯព្រះគ្រីស្ទ។ អ្នកមិនអាចជួយសង្រ្គោះខ្លួនឯងបានឡើយ។ អ្នកត្រូវ តែមានព្រះគ្រីស្ទ! ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។ តើវាជារឿងពិត ឬក៏មិនពិត? តើអ្នកជឿវា ឬក៏មិនជឿ? ព្រះយេស៊ូវមានបន្ទូលថា អ្នកមិនអាចមកឯព្រះវរបិតាបានឡើយ បើមិនមកតាមទ្រង់ គឺមក តាមព្រះគ្រីស្ទទ្រង់ផ្ទាល់។ គ្មានផ្លូវណាផ្សេងទៀតឡើយ គ្មានសេចក្ដីពិតណាផ្សេងទៀតឡើយ គ្មានជីវិតណាផ្សេងទៀតឡើយ! អ្នកបានសាកល្បងរឿងផ្សេងៗ ហើយអ្នកបានបរាជ័យ។ គ្មានអ្វីសោះចំពោះការ នោះ អ្នកត្រូវតែមានព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់! ព្រះគ្រីស្ទ! អ្នកត្រូវតែបានអត់ទោសបាបរបស់អ្នកដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ! ព្រះលោហិត! ព្រះលោហិត! ព្រះលោហិត! អ្នកត្រូវ តែមានព្រះគ្រីស្ទ! ព្រះគ្រីស្ទ! ព្រះគ្រីស្ទ! អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ភាពស្មោកគ្រោកទាំងស្រុងរបស់អ្នក

YOUR TOTAL DEPRAVITY

ដោយលោក បណ្ឌិត
by Dr. C. L. Cagan

« ពួកគេសុទ្ធតែនៅក្រោមអំពើបាប»(រ៉ូម ៣:៩)។
(អេភេសូរ ២:៥, ១; រ៉ូម ៧:២០)

១. ទីមួយ អ្វីដែលមិនមែនជាភាពស្មោកគ្រោកទាំងស្រុង។ ១យ៉ូហាន ៣:៤; និក្ខមនំ ២០:១៦,១៥; ម៉ាថាយ ២២:៣៧; និក្ខមនំ ២០:១៤; ម៉ាថាយ ៥:២៨; និក្ខមនំ ២០:១២; វិវរណៈ ២០:១២; ២១:៨; ម៉ាកុស ៧:២១-១៣។

២. ទីពីរ អ្វីដែលជាភាពស្មោកគ្រោកទាំងស្រុង។ អេភេសូរ ២:៣; ទំនុកដំកើង ៥១:៥; អេភេសូរ ២:៥; រ៉ូម ៣:៩; យ៉ូហាន ៨:៣៤; រ៉ូម ៦:២០; ២ធីម៉ូថេ ២:២៦; រ៉ូម ៨:៧; ១កូរិនថូស ២:១៤; លោកុប្បត្ដិ ៨:២១; រ៉ូម ៨:៧; រ៉ូម ១៣:២៣; យ៉ូប ១៤:៤; រ៉ូម ៣:២៣, ១០; ៨:៨; អេសាយ ៦៤:៦; យ៉ូហាន ៨:៤៣, ៤៧; ៦:៤៤; យ៉ូណាស ២:៩; ១យ៉ូហាន ៥:៧; យ៉ូហាន ១៤:៦។