ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
វិជ្ជាត្រិះរិះពីការឆេះឆួលLOGIC ON FIRE! ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក តុលា ១១ ២០១៥ « អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»(វិវរណៈ ៧:១៤)។ |
លោកបណ្ឌិត W. A. ខ្រីសវែលជាគ្រូគង្វាលដ៏ពូកែ ហើយល្បីល្បាញនៅក្រុមជំនុំហ្វឹសបាទីស្ទក្នុងទីក្រុងដាឡាស រដ្ឋតិចសះ។ គាត់បានអធិប្បាយនៅទីនោះរយះពេលជិត៦០ឆ្នាំ។ កាលគាត់អាយុ៨០ឆ្នាំ ព្រឹទ្ធចារ្យសក់សដែលនៅសមាគមន៍សៅថើនបាទីស្ទម្នាក់នេះបានទាយពីភាពហិនហោចនៃប្រទេសអាមេរិក និងប្រទេសលោកខាងលិច។ ហើយលោកខ្រីសវែលបានប្រសាសន៍ថា យើងបានឆ្ងាយពីសីលធម៌ទាំងស្រុង... រាជរដ្ឋាភិបាល និងអ្នកនយោបាយ បានបណ្ដោយឲ្យអំពើឃាតកម្ម ការកុហក ចោរកម្មដូចជាភាពយុត្ដិធម៌ អញ្ចឹង។ សាស្រ្ដាចារ្យ{ក្នុងមហាវិទ្យាល័យរបស់យើង}ធ្វើបន្ទាល់ថា មនុស្ស ម្នាក់អាចមានទំនាក់ទំនងខាងផ្លូវភេទជាមួយមនុស្សផ្សេងទៀតបាន ហើយ វាសំដែងដូចជាបុគ្គលម្នាក់ៗមានសេរីភាពអញ្ចឹង។ អ្នកបំរើព្រះដែលឈរនៅ តុអធិប្បាយត្រូវមនុស្សរាប់មិនអស់រិះគន់ពីព្រះបន្ទូលនៃព្រះ ដូចជាគេមាន សេរីភាពធ្វើនៅមហាវិទ្យាល័យអញ្ចឹង។ យើងបានធ្វើដូចនោះក្នុងសាកល វិទ្យាល័យ និងមហាវិទ្យាល័យ{សៅថើនបាទីស្ទ}។ ភាពស្មោកគ្រោក ភាព ឃោរឃៅ ភាពអសីលធម៌ត្រូវបានគេទទួលនៅក្នុងបទចំរៀង ល្ខោន វិទ្យុ ហើយទូរទស្សន៍។ មនុស្សនៅជំនាន់នេះនឹងលង់នៅក្នុងភាពតម្រេកនិយម នៃសំភារៈនិយម ហើយលង់ក្នុងការស្វែងរកការសប្បាយ។ ប្រទេសលោក {ខាងលិច}ទាំងស្រុងនឹងមិនក្លាយជាគ្រីស្ទបរិស័នៅអាត្រាកំរិត ១២៥០០០ ក្នុង១ថ្ងៃ(W A. Criswell, Ph.D., Great Doctrines of the Bible, volume 8,Zondervan Publishing House, 1989, pp.148, 147) ។ ដ្បិតលោកខ្រីសវែលបានប្រាប់ពីរបាយការណ៍ដ៏ទុក្ខសោកពីការដែលពួកសៅថើនបាទីស្ទកំពុងតែស្លាប់។ ឥឡូវនេះតួលេខរបស់គេបានធ្លាក់ចុះរៀងរាល់ឆ្នាំ។ កាលពីឆ្នាំមុន សមាជិករបស់គេ២សែននាក់ បានចេញពីក្រុមជំនុំ ហើយមិនដែលត្រលប់មកវិញឡើយ។ រាល់ឆ្នាំ មានក្រុមជំនុំសៅថើនបាទីស្ទច្រើនជាង ១ពាន់បិទទ្វារក្រុមជំនុំរហូត វានៅក្នុងតែប្រទេសនេះគត់។ ឆ្នាំមុន ពួកសៅថើនបាទីស្ទបានយកបេសកជន បរទេសប្រហែល៨រយនាក់ត្រលប់មកវិញ។ ចំនួនដង្វាយសំរាប់បេសកកម្មបានធ្លាក់ចុះយ៉ាងដុនដាប ដូច្នេះ ហើយ ពួកគេមិនអាចជួយបេសកជនបានទៀតឡើយ។ ហើយក្រុមជំនុំបាទីស្ទឯករាជ្យរបស់យើងក៏មិនល្អ ជាងពួកគេដែរ។ គ្រូគង្វាលនៅក្រុមជំនុំនៃព្រះបានប្រាប់ខ្ញុំថា និកាយរបស់គេមានចំនួនតូចបំផុត ហើយវា សូម្បីតែយ៉ាប់ជាងនិកាយផ្សេងៗទៀតទាំងអស់។ ខ្ញុំមានសៀវភៅ២ក្នុងដៃខ្ញុំដែលប្រាប់ពីរឿង មួយមាន ចំណងជើងថា ការថយចុះដ៏ធំនៃការផ្សាយដំណឹងល្អ៖ កត្ដា៦យ៉ាងដែលនឹងនាំឲ្យក្រុមជំនុំនៅប្រទេស អាមេរិកខ្ទេចខ្ទី (John S. Dickerson, Baker Books, 2013)។ សៀវភៅទី២មានចំណងជើងថា វិបត្ដិនៃ ការផ្សាយដំណឹងល្អដែលនឹងមាន (John H. Armstrong, general editor, Moody Press, 1996)។ គ្រប់សៀវភៅទាំងអស់ដែលខ្ញុំអាន ហើយខ្ញុំគ្រប់ចំណងជើងដែលខ្ញុំឃើញ វាចង្អុលបង្ហាញពីហេតុការណ៍ ដែលថា ការផ្សាយដំណឹងល្អនៅក្រុមជំនុំរបស់យើងធ្លាក់ក្នុងបញ្ហាដ៏ជ្រៅ។ ក្មេងៗដែលធំក្នុងក្រុមជំនុំកំពុង តែចេញពីក្រុមជំនុំ ហើយក្រុមជំនុំមិនអាចយកឈ្នះពួកគេពីលោកីយបានទេ។ លោកយ៉ូហាន ដីនខើសាន់ បានប្រាប់ថា «យើងកំពុងតែបរាជ័យក្នុងការបង្កើតសិស្សថ្មី។ ជាទូទៅ សិស្សដែលសល់របស់យើងមិន បង្កើតផលអ្វីសោះក្នុងជីវិតរបស់គេ ឬក៏គេមិនផ្លាស់ប្រែគំនិតសោះ»(ibid., p. 107, 108)។ តែបន្ទាប់មក គាត់បានបន្ដផ្ដល់យោបល់ពីរឿងជាច្រើន ដើម្បីកែប្រែពីបញ្ហា។ ខ្ញុំបានសាកល្បងធ្វើគ្រប់ទាំងអស់ ហើយខ្ញុំ ដឹងថា វាមិនដំណើរការឡើយ។ ហេតុអ្វី? ដោយសារតែវាមិនអាចដោះស្រាយពីឬសនៃបញ្ហាបានឡើយ។ សូមយកគំរូតាមខ្ញុំ កាលខ្ញុំជាក្មេងជំទង់ ខ្ញុំជាក្មេងប្រុសដែលខ្ទេចខ្ទាំដែលគ្មានសង្ឃឹម។ ខ្ញុំចង់នៅក្រុមជំនុំ ខ្ញុំមកពីគ្រួសារដែលបាក់បែកគ្នា។ ខ្ញុំមិនបានរស់នៅជាមួយឪពុកម្ដាយខ្ញុំឡើយ ហើយខ្ញុំពិតជាចង់ មានចំណែកក្នុងក្រុមជំនុំមែនទែន។ តែក្រុមជំនុំរបស់ពួកស្បែកសក្នុង Huntington Park រដ្ឋកាលីហ្វក់ញ្ញា មិនទទួលយកខ្ញុំឡើយ។ ហេតុអ្វី? វាមានមូលហេតុជាច្រើន ពេលនោះកម្មវិធីក្រុមជំនុំត្រូវបានរៀបចំដើម្បី ផ្គាប់ចិត្ដស្រ្ដីវ័យកណ្ដាលដែលរស់តាមសាច់ឈាម គេមិនធ្វើសំរាប់ក្មេងជំទង់បាត់បង់ឡើយ។ មនុស្សនៅ ក្នុងក្រុមជំនុំមិនចាប់អារម្មណ៍ពីខ្ញុំសោះ សូម្បីតែគ្រូគង្វាលក៏ដោយ។ សរុបមក ខ្ញុំគ្រាន់តែជាក្មេងជំទង់ម្នាក់ ដែលគ្មានលុយ ហើយមកពីបរិស្ថានគ្រួសារដ៏អាក្រក់មួយ។ ក្រោយមក មានការអធិប្បាយ ខ្ញុំមានគ្រូគង្វាល ៣នាក់ ខណៈពេលខ្ញុំនៅទីនោះ។ ខ្ញុំបានព្យាយាមខំស្ដាប់ពួកគេណាស់ តែក្នុងជីវិតរបស់ខ្ញុំ ខ្ញុំមិនអាចចងចាំ ពីរឿងអ្វីសោះ ដែលពួកគេបានបង្រៀនក្នុងមេរៀនរបស់គេ។ ខ្ញុំមិនចាប់បានអ្វីសោះពីមេរៀន២មុនដំបូង រហូតដល់មេរៀនចុងបញ្ចប់ គ្មានអ្វីសំខាន់សោះ។ សេចក្ដីអធិប្បាយរបស់គេមិនត្រូវខ្ញុំសោះ វាមិនរំលឹកខ្ញុំ វាមិនលើកទឹកចិត្ដខ្ញុំ ហើយវាមិនប៉ះពាល់ពីអំពើបាបខ្ញុំសោះ។ នោះគឺជាឬសនៃបញ្ហារបស់យើងនៅក្នុងការអធិប្បាយ។ បើយើងមិនផ្លាស់ប្ដូរការអធិប្បាយ នោះ យើងគ្មានសង្ឃឹមទេ យើងគ្មានសង្ឃឹមទាល់តែសោះសំរាប់ក្រុមជំនុំរបស់យើង។ ខ្ញុំទើបអានអត្ថបទមួយក្នុង ខែកុម្ភះឆ្នាំ២០១៤ពីទស្សនាវត្ដី Banner of Truth ដោយលោកយ៉ូហាន ជេ Murray ។ គាត់បានប្រាប់ពី ចំនុច៧យ៉ាងពី «លក្ខខ័ណ្ឌដែលយើងត្រូវការការរំដោះ»។ ខ្ញុំយល់ស្របជាមួយចំនុចទាំងអស់នោះ តែខ្ញុំមិន យល់ស្របពីលំដាប់លំដោយដែលគាត់បានប្រាប់។ គាត់បានបង្រៀនថា «សេចក្ដីអធិប្បាយដែលពេញ ដោយអំណាច» ជារឿងរ៉ាវ៧ដែលត្រូវតែផ្លាស់ប្ដូរ។ ខ្ញុំមិនយល់ស្របឡើយ ខ្ញុំគិតថា វាគឺជារឿងទីមួយ។ គាត់ប្រាប់យើងថា យើងត្រូវតែរួចចេញពី «ការខ្វះសេចក្ដីអធិប្បាយដែលពេញដោយអំណាច»។ គាត់ប្រាប់ ថា «សព្វថ្ងៃនេះ សេចក្ដីអធិប្បាយមិនពេញនិយមនោះទេ» ហេតុអ្វី? ដោយសារតែវាគួរឲ្យធុញ។ វាសាមញ្ញ ដូចនោះ។ គាត់ប្រាប់ថា «មានអំណត់នៃការស្ដាប់លឺព្រះបន្ទូលនៃព្រះជាម្ចាស់»។ ហេតុអ្វីបានជាមានដូច នោះ? ដោយសារតែការអធិប្បាយគួរឲ្យធុញ វាសាមញ្ញដូចនោះ។ តែហេតុអ្វីបានជាសេចក្ដីអធិប្បាយគួរឲ្យ ធុញម្លេះសព្វថ្ងៃនេះ? វាមានមូលហេតុជាច្រើន។ ទីមួយ គ្រូអធិប្បាយភាគច្រើនមិនដែលត្រូវ «ត្រាស់ហៅឲ្យអធិប្បាយឡើយ»។ យើងសូម្បីតែមិន និយាយថា វាមិនត្រូវបាន «ត្រាស់ហៅឲ្យអធិប្បាយ»ទៀតឡើយ។ សូម្បីតែគ្រូអធិប្បាយជាច្រើនមិនទាន់ ប្រែចិត្ដជឿព្រះផង។ តាមធម្មតា អ្នកណាដែលបានប្រែចិត្ដមិនត្រូវបានត្រាស់ហៅឲ្យអធិប្បាយនោះទេ។ ពួកគេគ្មានបន្ទុកចិត្ដ គ្មានការភ័យខ្លាច គ្មានការចាក់ប្រេង ហើយគ្មានចិត្ដក្ដួលអាណិតសោះសំរាប់មនុស្ស បាត់បង់។ ពួកគេភាគច្រើនសូម្បីតែមិនស្គាល់ពីភាពខុសគ្នារវាងការបង្រៀន និងការអធិប្បាយ។ លោក បណ្ឌិតធីម៉ូថេ លីនជាគ្រូគង្វាលរបស់ខ្ញុំច្រើនឆ្នាំ។ គាត់បានប្រាប់ថា គ្រូសាស្រ្ដាចារ្យនៅមហាវិទ្យាល័យបាន កត់សំគាល់ដូចនេះថា «ការបង្រៀន និងការអធិប្បាយពិតជាដូចគ្នាណាស់»។ លោកលីនបានបង្រៀនថា «ក្នុងនាមជាគ្រូសាស្រ្ដាចារ្យនៅមហាវិទ្យាល័យ គាត់សូម្បីតែមិនអាចប្រាប់ពីភាពខុសគ្នារវាងការបង្រៀន និងការអធិប្បាយ អញ្ចឹង តើកូនសិស្សរបស់គេចេះអធិប្បាយដែរឬទេ? ចម្លើយគឺច្បាស់ណាស់ “ទេ” (The Secret of Church Growth, p. 20)។ សូមស្ដាប់លោកយ៉ូហាន MacArthur តើគាត់អធិប្បាយឬទេ? សូមស្ដាប់លោកយ៉ូហាន Piper តើគាត់អធិប្បាយឬទេ? សូមស្ដាប់លោកដាវីឌ យេរេមា លោកប៉ូល Chappell លោកប៊ីល Hybels លោក Rick Warren ថែមទាំងលោកឆោឡែស Stanley ។ តើគេកំពុងអធិប្បាយឬទេ? តើពួកគេស្គាល់ការ អធិប្បាយជាអ្វីឬទេ? ពួកគេខ្លះជាមនុស្សល្អ បាទ ពួកគេជាមនុស្សល្អ តែខ្ញុំមិនគិតថា ពួកគេដឹងពីភាពពិត នៃការអធិប្បាយ។ លោកម៉ាទីន Lloyd-Jones បានប្រាប់ថា «តើការអធិប្បាយជាអ្វី? គំនិតដែលឆេះឆួល ការអធិប្បាយគឺជាការរៀនពីព្រះគម្ពីរតាមរយះបុរសដែលឆេះឆួលក្នុងខ្លួន»(ការអធិប្បាយ និងគ្រូអធិប្បាយ ទំព័ត៩៧)។ តើបុរសទាំងនេះបង្រៀនដោយឆេះឆួលក្នុងចិត្ដឬទេ? តើអ្នកធ្លាប់លឺគ្រូអធិប្បាយម្នាក់ដែល ឆេះឆួលក្នុងខ្លួនដែរឬទេ? យើងត្រឹមតែមានបុរសដូចនោះតាមវិទ្យុប្រហែល៣០មុន គាត់ស្លាប់បាត់ហើយ។ សព្វថ្ងៃនេះ តើនរណាអធិប្បាយដូចលោក Oliver B. Greene? បាទ «ការអធិប្បាយគឺជាការរៀនពីព្រះគម្ពីរតាមរយះបុរសដែលឆេះឆួលក្នុងខ្លួន» ដូចជាលោកលូសើរ លោក Whitefield លោក Howell Harris ដូចលោកដានីយ៉ែល Rowland លោក W. P. Nicholson លោកយ៉ូហាន Sung លោកស្ពឺជិន លោក McCheyne លោកយ៉ូហាន Cennick ឬលោកយ៉ូហាន Knox ។ នៅក្នុងទស្សវត្ដី Banner of Truth ដដែល វាបានប្រាប់ពីលោកយ៉ូហាន(ទំព័រ២៩,៣០)។ អត្ថបទបានប្រាប់ថា គាត់បានអធិប្បាយ «ដោយអំណាច»។ «សេចក្ដីអធិប្បាយត្រូវបានបញ្ជូនដោយកម្លាំង នៃផ្លេកបន្ទោរមកពីស្ថានសួគ៌»។ វារួមទាំងប្រាប់ថា «បើក្រុមជំនុំចង់ឃើញការកែប្រែផ្សែងទៀតនៅសម័យ នេះ នៅជំនាន់ថ្មីនេះ យើងត្រូវតែមានគ្រូអធិប្បាយដែលឆេះឆួល ដូចលោក Knox ពួកគេត្រូវតែបង្រៀនពី ការប្រឹក្សាទាំងស្រុងរបស់ព្រះ{សូម្បីតែវា}មិនពេញនិយមក៏ដោយ បើគ្មានការបង្រៀនជាប់ៗគ្នា»។ ស្ពឺជិន បានប្រាប់ថា «ដំណឹងល្អរបស់លោកយ៉ូហាន Knox គឺជាដំណឹងល្អរបស់ខ្ញុំ ដែលវាលាន់ខ្ទរនៅប្រទេសស្កត់ ឡែន ហើយវាត្រូវលាន់ខ្ទេនៅប្រទេសអង់គ្លេសម្ដងទៀត»(Autobiography, vol. 1, p. 162)។ ពួកគេខុសឆ្ងាយពីបុរសទាំងនេះដែលនាំឲ្យយើងដេកលក់ ដោយសារសំលេងដ៏ស្រទន់ ហើយដូច ស្រី។ ពួកគេធ្វើឲ្យយើងធុញ ពួកគេធ្វើឲ្យយើងធុញជិតស្លាប់។ កុំឆ្ងល់ឡើយ មនុស្សវ័យក្មេងមិនចូលចិត្ដស្ដាប់ពួកគេបង្រៀន។ «ការអធិប្បាយគឺជាការរៀនពីព្រះគម្ពីរតាមរយះបុរសដែលឆេះឆួលក្នុងខ្លួន»។ តើពួក គេខ្លាចនរណាគេ? សូមគិតឥឡូវនេះ! ច្បាស់ណាស់ ពួកគេខ្លាចនរណាម្នាក់ តើជានរណាទៅ? ខ្ញុំនឹង ប្រាប់ពីមនុស្សដែលគ្រូអធិប្បាយសម័យនេះខ្លាច។ ពួកគេខ្លាចស្រ្ដីវ័យកណ្ដាលខាងសាច់ឈាម ដែលកាន់កាប់ក្រុមជំនុំរបស់គេ។ តើពួកគេកាន់កាប់យ៉ាងម៉េចទៅ? «បើអ្នកអធិប្បាយដូចនោះ យើងនឹងមិនមកវិញ ឡើយ»។ ខ្ញុំដឹងពីរបៀបនោះ ពួកគេបានព្យាយាមនៅក្រុមជំនុំយើង ហើយខ្ញុំបន្ដអធិប្បាយដូច្នោះរហូត ទាល់តែខ្ញុំបានអត់ធន់ជាមួយគេ។ លោកយ៉ូហាន Knox មិនខ្លាចស្រ្ដី Bloody ឡើយ ហើយយើងមិនត្រូវ ខ្លាចស្រ្ដីលេងព្យាណូ ឬស្រ្ដីខាងសាច់ឈាមដែលគ្រប់គ្រងថ្នាក់ថ្ងៃអាទិត្យឡើយ។ ខ្ញុំគិតថា យើងគួរតែ អធិប្បាយឲ្យពួកគេចេញ ហើយក្រោយមក មនុស្សវ័យក្មេងនឹងចូលមក។ នោះមិននាំឲ្យមនុស្សធុញឡើយ។ នោះនឹងនាំឲ្យមនុស្សវ័យក្មេងចាប់អារម្មណ៍ ហើយចុងបញ្ចប់ យើងមានក្រុមមនុស្សវ័យក្មេងដែលឆេះឆួល សំរាប់ព្រះ ដូចយើងមាននៅព្រឹកថ្ងៃអាទិត្យនេះ។ ឈប់ខ្លាចមនុស្សទៅ ហើយអធិប្បាយដូចលោកយ៉ូហាន Knox ។ ការអធិប្បាយមិនមែនត្រឹមតែជាការប្រាប់ពីព័ត៌មានប៉ុណ្ណោះទេ។ សូមជៀសចេញពី «សេចក្ដី អធិប្បាយតាមខគម្ពីរមួយៗ»។ សូមជៀសចេញពីវា លោក Lloyd-Jones ត្រឹមតែអធិប្បាយពីខគម្ពីរ១ ឬ២តែប៉ុណ្ណោះ ដូចពួកបរិសុទ្ធបានធ្វើ។ គាត់បង្រៀនថា «គ្រូអធិប្បាយមិនមែនគ្រាន់តែនៅឯតុអធិប្បាយ ដើម្បី ប្រាប់ពីចំណេះដឹង និងព័ត៌មានទៅកាន់មនុស្សប៉ុណ្ណោះទេ។ គាត់ត្រូវតែដាស់តឿនគេ គាត់ត្រូវតែធ្វើឲ្យពួក គេរំជួលចិត្ដ គាត់ត្រូវតែធ្វើឲ្យពួកគេរស់រវើក ហើយនាំមនុស្សឲ្យថ្វាយសិរីល្អដល់ព្រះខាងឯវិញ្ញាណ»( The Puritans, p. 316)។ លោកបណ្ឌិតបានប្រសាសន៍ថា «ការអធិប្បាយ»ត្រូវបានរៀបចំឡើង ដើម្បីបង្រៀនរឿងខ្លះទៅកាន់មនុស្ស»(Lloyd-Jones, Preaching and Preachers, p. 85)។ តើយើងគួរអធិប្បាយពីអ្វីទៅកាន់ មនុស្ស? បាទ មុនដំបូង យើងគួរតែធ្វើឲ្យពួកគេខឹង ឬខ្លាច។ ពួកគេខឹងដោយសារអ្នកប្រាប់ពួកគេថា គេ មានចិត្ដស្មោកគ្រោក ហើយបះបោរ។ ពួកគេខឹងដោយសារអ្នកប្រាប់ពួកគេថា ពួកគេមិនឆ្លាត ហើយមិនល្អ ដូចពួកគេគិតឡើយ។ តើពួកគេមិនជឿ ដោយសារពួកគេឆ្លាតឬទេ? គ្មានពួកគេណាម្នាក់ដែលឆ្លាតដូច លោកចាន់។ គ្មានពួកគេណាម្នាក់ដែលឆ្លាតដូច លោក ចាន់។ គ្មានពួកគេណាម្នាក់ដែលឆ្លាតដូច លោកខាហ្គិន។ ហើយខ្ញុំគិតខ្លួនឯង ហើយដឹងថា គ្មានពួកគេណាម្នាក់ដែលឆ្លាតដូចខ្ញុំ។ នោះជាមូលហេតុដែលខ្ញុំ មិនខ្លាចពួកគេ។ កាលពីសប្ដាហ៍មុន លោក Ron Reagan បានចូលក្នុងទូរទស្សន៍ ហើយនិយាយថា «ខ្ញុំ ឈ្មោះរ៉ោន រែហ្គិន ខ្ញុំជាមនុស្សដែលជឿថាគ្មានព្រះយូរហើយ ហើយខ្ញុំមិនខ្លាចភ្លើងនៃឋាននរកឡើយ»។ តើអ្នករាំងរបាំបាលេដ៏ឈឺស្គមម្នាក់នេះគិតថា គាត់ឆ្លាតជាងឪពុករបស់គាត់ ដែលជាប្រធានាធិបតីឬអី? គាត់មិនមិនមែនជាមនុស្សល្អដូចឪពុកគាត់ឡើយ គាត់អាចដាក់ម្រាមដៃគាត់ទៅក្នុងភ្នែកឪពុកគាត់ដែល ស្លាប់ទៅហើយ តែគាត់មិនអាចធ្វើជាអ្នកនិពន្ធ អ្នកបង្រៀននៅសាធារណះ អ្នកដឹកនាំពិភពលោកដោយ សេរី ថែមទាំងគាត់មិនអាចធ្វើជាប្រធានាធិបតីដ៏អស្ចារ្យបំផុតនៅពាក់កណ្ដាលសតវត្សទី២០ ដូចឪពុកគាត់បានឡើយ។ គាត់នឹងមិនអាចធ្វើជាអ្នករាំរបាំងល្បីល្បាញ(ជាងនេះឡើយ) គាត់ត្រឹមតែជាអ្នករាំងរបាំបាលេ ម្នាក់ ដែលអាចរកលុយដោយសារឈ្មោះរបស់ឪពុកតែប៉ុណ្ណោះ។ ទេ ពួកគេមិនជឿ ដោយសាពួកគេឆ្លាត ហើយពួកគេមិនជឿ ដោយសារពួកគេនឹងមិនជួបប្រទះហេតុការណ៍ដែលថា ពួកគេមានចិត្ដអាក្រក់ ហើយ បះបោរប្រឆាំងនឹងព្រះដែលបង្កើតពួកគេមក។ «កុំនិយាយដូចនោះ អ្នកនឹងធ្វើឲ្យពួកគេផ្អើលចេញទៅ»។ តែវានឹងផ្អើលផងដែរនៅក្នុងក្រុមជំនុំ ដូច្នេះ យើងនឹងបាត់ឈឺក្បាល។ បើខ្ញុំមិនអធិប្បាយដូចនេះទេ នោះ គ្មានអ្នកណាម្នាក់នឹងបានសង្រ្គោះឡើយ។ នៅក្នុងមេរៀនរបស់ខ្ញុំ ខ្ញុំត្រូវតែប្រាប់អ្នកថា ចិត្ដរបស់អ្នកគឺ អាក្រក់ ស្មោកគ្រោក ចម្លែក ហើយបះបោរប្រឆាំង។ បាទ ខ្ញុំត្រូវតែប្រាប់អ្នកថា ព្រះយេស៊ូវគ្រីស្ទមានបន្ទូល ថា អ្នកនឹងធ្លាក់ទៅក្នុងឋាននរកសំរាប់អំពើបាបរបស់អ្នក។ លោករ៉ោន រែហ្គិនមិនខ្លាចឋាននរក ដោយសារ តែគាត់ជាមនុស្សល្ងីល្ងើពេញទី ដ្បិតគាត់គិតថា គាត់ឆ្លាតជាងព្រះអម្ចាស់យេស៊ូវគ្រីស្ទ និងប្រធានាធិបតីនៅ ប្រទេសអាមេរិកាំង។ អ្នកមិនអាចជួយមនុស្សល្ងីល្ងើដូចគាត់បានឡើយ។ «មនុស្សល្ងីល្ងើតែគិតក្នុងចិត្ដថា គ្មានព្រះ»(ទំនុកដំកើង ១៤:១)។ គាត់ចាស់ពេក ដើម្បីធ្វើជាអ្នករាំរបាំប៉ាឡេ។ គាត់ត្រឹមតែអាចរកលុយ បាន ដោយសារការចំអកសេចក្ដីជំនឿរបស់ឪពុកគាត់។ គាត់ជាមនុស្សអាក្រក់ណាស់ គាត់ចាប់ផ្ដើមដូចស្រ្ដី ចាស់ម្នាក់ ដែលជាមនុស្សខាងសាច់ឈាមអាក្រក់ម្នាក់។ មានឋាននរកដែលកំពុងរង់ចាំអស់អ្នកណាដែលមានចិត្ដបះបោរប្រឆាំងនឹងព្រះ។ ព្រះអម្ចាស់យេ ស៊ូវគ្រីស្ទមានបន្ទូលថា «ទើបទ្រង់បង្គាប់ទៅពួកមហាតលិកថា ចូរចងជើងចងដៃវាបោះចោលទៅឯទីងងឹតខាងក្រៅទៅ នៅទីនោះនឹងយំ ហើយសង្កៀតធ្មេញ ដ្បិតបានហៅមនុស្សជាច្រើន តែរើសបានតិចទេ»(ម៉ាថាយ ២២:១៣-១៤)។ បាទ មានឋាននរកដ៏ឆេះឆាបជាខ្លាំងកំពុងរង់ចាំអស់អ្នកណា ដែលបះបោរមិនព្រមជឿជាក់លើព្រះអម្ចាស់ យេស៊ូវគ្រីស្ទ។ តែ «{ព្រះ}មិនសព្វព្រះហឬទ័យឲ្យមនុស្សណាម្នាក់វិនាសឡើយ»(២ពេត្រុស ៣:៩)។ នោះគឺជា មូលហេតុដែលព្រះវរបិតាចាត់ព្រះរាជបុត្រាតែ១គត់ ដើម្បីមកសុគតនៅកន្លែងមនុស្សមានបាប នៅលើឈើ ឆ្កាង ទុកជាការសុគតជំនួស ដើម្បីសងថ្លៃអំពើបាបរបស់យើង។ ហើយកន្លែងនាំយើងឲ្យទៅរៀនចំនុចចុងក្រោយបង្អស់នៃអត្ថបទគម្ពីររបស់យើង។ ព្រះទ្រង់បាន ឲ្យសាវ័កយ៉ូហានឃើញស្ថានសួគ៌ក្នុងចង្ខុវិស័យ។ ដ្បិតគាត់បានឃើញ «មនុស្ស១ហ្វូងយ៉ាងធំ ដែលគ្មានអ្នកណាអាចនឹងរាប់បានឡើយ គេមកពីគ្រប់ទាំងសាសន៍ គ្រប់ទាំងពូជមនុស្ស គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា {ដែល}ឈរនៅមុខបល្ល័ង្ក និងកូនចៀម... អ្នកទាំងនោះជាពួកអ្នក ដែលបានចេញពីគ្រាវេទនាយ៉ាងធំមក គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»(វិវរណៈ ៧:៩,១៤)។ អ្នកដែល នៅស្ថានសួគ៌ទាំងនោះត្រូវបានលាងសំអាតដោយសារព្រះលោហិតរបស់ព្រះយេស៊ូវ ដ្បិត «ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ លោកបណ្ឌិត អន់ទ្រ Murray (១៨២៨-១៩១៧)បានប្រសាសន៍ថា ខ្ញុំអាចជួបសេចក្ដីស្លាប់ដោយមានទំនុកចិត្ដពេញទី ដ្បិតខ្ញុំមានសិទ្ធិឡើទៅ ស្ថានសួគ៌។ តើនរណាដែលរកឃើញកន្លែងនៅមុខបល្ល័ង្កនៃព្រះ? «គេបានបោកអាវ ហើយធ្វើឲ្យឡើងសក្នុងឈាមរបស់កូនចៀម»...កុំបោកបញ្ជោត ខ្លួនឯងដោយសង្ឃឹមថា អ្នកអាចទៅស្ថានសួគ៌បាន បើសិនជាអ្នកមិនទាន់ បានលាងសំអាតដោយព្រះលោហិតដ៏វិសេសនោះ។ កុំហ៊ានជួបការស្លាប់ បើអ្នកមិនទាន់ដឹងថា ព្រះយេស៊ូវបានលាងសំអាតអ្នកដោយព្រះលោហិត របស់ទ្រង់ (Andrew Murray, D.D., អំណាចនៃព្រះលោហិតរបស់ព្រះយេស៊ូវ(The Power of the Blood of Jesus) CLC Publications, 2003 edition, p. 221)។ នៅព្រឹកនេះ ខ្ញុំសូមដាស់តឿនអ្នកឲ្យជឿជាក់លើព្រះយេស៊ូវទៅ។ នៅពេលភ្លាមៗ ដែលអ្នកជឿជាក់លើទ្រង់ តែ១គត់ នោះអ្នកនឹងត្រូវលាងសំអាតដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ នោះគឺជាពេលដែលអ្នកក្លាយបុរសពិតប្រាកដ។ នោះគឺជាពេលដែលអ្នកក្លាយទាហាននៃឈើឆ្កាងម្នាក់។ សូមស្ដាប់ពាក្យនរណាម្នាក់ ដែលទើបតែបានប្រែចិត្ដជឿលើថ្មីៗនេះ ក្នុងក្រុមជំនុំរបស់យើង។ គេ ជាមនុស្សវ័យក្មេងពិតប្រាកដដែលនៅទីនេះនៅព្រឹកនេះ។ ស្រ្ដីវ័យក្មេងមា្នក់បានធ្វើទីបន្ទាល់នេះ លោក បណ្ឌិតហាយមើស៍បានសួរខ្ញុំថា «តើអ្នកនឹងជឿជាក់លើព្រះយេស៊ូវឬទេ»? «ខ្ញុំបានលុតជង្គង់ចុះ ហើយជឿជាក់លើទ្រង់» ខ្ញុំបានជឿទុកចិត្ដ ទ្រង់ ហើយខ្ញុំបានថ្វាយខ្លួនខ្ញុំទៅឲ្យព្រះយេស៊ូវ។ ព្រះយេស៊ូវស្រឡាញ់ខ្ញុំ ព្រះយេស៊ូវស្រឡាញ់ខ្ញុំ។ គ្មានសំនួរ ហើយគ្មានតម្រូវណាទៀត ដើម្បីឲ្យ ខ្ញុំដឹងពីការធានាអះអាងទេ។ ព្រះយេស៊ូវស្រឡាញ់ខ្ញុំ ទ្រង់បានបង្ហូរឈាម ហើយបានសុគតនៅលើឈើឆ្កាងសំរាប់ខ្ញុំ ដើម្បីសងទោសអំពើបាបរបស់ខ្ញុំ នោះជាសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ។ ខ្ញុំអរគុណព្រះដែលទ្រង់បានទាញនាំខ្ញុំ ទៅឯព្រះរាជបុត្រាដ៏ជាទីស្រឡាញ់របស់ទ្រង់។ ខ្ញុំស្រឡាញ់ទ្រង់ ដោយសារ តែទ្រង់ស្រឡាញខ្ញុំមុន។ នេះជាទីបន្ទាល់មួយទៀតពីក្មេងប្រុសម្នាក់ ដែលមានអាយុរៀននៅមហាវិទ្យាល័យ ខ្ញុំបានសង្រ្គោះនៅព្រឹកមិញ លោកបណ្ឌិត ហាយមើស៍បានអធិប្បាយពីវិធី ដែលអារក្សសាតាំងបានបំបាំងភ្នែកអស់អ្នកណាដែលគ្មានព្រះគ្រីស្ទ។ គាត់ បានបង្រៀនពីវិធីមួយក្នុងចំណោយវិធីផ្សេងទៀត ដែលអារក្សបញ្ចូលគំនិត ទៅមនុស្សបាត់បង់ម្នាក់ ហើយវាឲ្យម្នាក់នោះគិតថា គាត់ត្រូវតែមានការ ធានាអះអាងពីសេចក្ដីសង្រ្គោះ ដូច្នេះ មនុស្សម្នាក់អាចមានរឿងខ្លះដើម្បី ប្រាប់ដល់អ្នកប្រឹក្សា។ ខ្ញុំបានគិតពីខ្លួនខ្ញុំផ្ទាល់ «នោះត្រូវនឹងខ្ញុំ ពិតប្រាកដ ណាស់ នោះជាអ្វីដែលខ្ញុំធ្លាប់បានគិត»។ ខ្ញុំបានដឹងពីនោះច្រើនដង ហើយ ខ្ញុំមិនដែលមើលទៅកាន់ព្រះគ្រីស្ទម្ដងឡើយ។ ទ្រង់បានរង់ចាំខ្ញុំ ប៉ុន្ដែខ្ញុំវិញ បដិសេធថ្វាយជីវិតខ្ញុំលើទ្រង់។ តើខ្ញុំអាចបដិសេធទ្រង់ម្ដងទៀតយ៉ាងម៉េច បាន? តើខ្ញុំអាចកាន់ខ្ជាប់អំពើបាបខ្ញុំ ហើយមិនមើលកាន់ព្រះយេស៊ូវយ៉ាង ម៉េចបាន? ទ្រង់ជាព្រះដែលស្រឡាញ់ព្រលឹងខ្ញុំណាស់។ អូ ខ្ញុំត្រូវការទ្រង់ ខ្លាំងណាស់ ដើម្បីផ្ទុកអំពើបាបរបស់ខ្ញុំ។ ភាពងងឹតនៃចិត្ដរបស់ខ្ញុំវាផ្ទុយពី សម្រស់ដ៏បរិសុទ្ធរបស់ព្រះយេស៊ូវ និងភាពសុចរិតរបស់ទ្រង់។ ខ្ញុំមិនរង់ចាំ ស្ដាប់ពាក្យកុហករបស់អារក្សសាតាំងទៀតឡើយ។ ខ្ញុំដឹងថា ពេលនេះខ្ញុំត្រូវ ការព្រះយេស៊ូវ។ ខ្ញុំមិនត្រូវរង់ចាំទៀតឡើយ បើខ្ញុំរង់ចាំ នោះខ្ញុំនៅតែធ្វើជា ទាសកររបស់សាតាំង។ ខ្ញុំត្រូវរកមករកព្រះយេស៊ូវ ដើម្បីឲ្យទ្រង់សំអាតអំពើ បាបខ្ញុំ។ ដូច្នេះខ្ញុំបានមករកទ្រង់ អរព្រះគុណដល់ព្រះវរបិតា ដែលទ្រង់បាន ចាត់ព្រះរាជបុត្រារបស់ទ្រង់មក ដើម្បីសង្រ្គោះខ្ញុំ ហើយអត់ទោសអំពើបាប របស់ខ្ញុំដោយព្រះលោហិតរបស់ទ្រង់។ ហើយមានទីបន្ទាល់មួយទៀត ពួកគេទាំងអសសុទ្ធតែមានវ័យក្មេង។ ម្នាក់ក្នុងចំណោមពួកគេបានធំឡើង នៅក្នុងក្រុមជំនុំនេះ។ ២នាក់ផ្សេងទៀតដែលមានអាយុរៀននៅមហាវិទ្យាល័យ ត្រូវបានគេនាំមកក្រុមជំនុំ យើងដើម្បីស្ដាប់ដំណឹងល្អ។ នេះគឺជាទីបន្ទាល់ក្មេងម្នាក់ ដែលមិនធ្លាប់មកក្រុមជំនុំសោះ មុនពេលយើងនាំ គាត់មក។ គាត់បាននិយាយថា ខ្ញុំបានគិតតិចតួចពីជីវិតនៅលើផែនដីនេះថា តើខ្ញុំនឹងក្លាយជាយ៉ាង ណា ចាប់តាំងពីខ្ញុំរៀននៅវិទ្យាល័យ។ ខ្ញុំបានរស់នៅក្នុងជីវិតមួយដែលត្រឹម តែរំលងផុតការរៀនចប់វិទ្យាល័យ ទទួលបានការងារល្អ ហើយចាប់ផ្ដើមមាន គ្រួសារមួយ។ ខ្ញុំមានគំនិតដូចនោះសំរាប់អនាគតរបស់ខ្ញុំ តែវាគ្មានន័យ សោះចំពោះខ្ញុំ។ នៅពេលនោះ ខ្ញុំមិនជឿលើសាសនាមួយជាក់លាក់នោះទេ ខ្ញុំត្រឹមតែគិតពីសីលធម៌ល្អៗតែប៉ុណ្ណោះ។ សាសនាផ្សេងៗវាជាប្រធានបទ ដែលខ្ញុំចាប់អារម្មណ៍ផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវត្រឹម តែជាសាសនា១តែប៉ុណ្ណោះចំពោះខ្ញុំនៅពេលនោះ។ ការជាប់ឆ្កាងរបស់ទ្រង់ គ្រាន់តែជាពាក្យនៅក្នុងរឿង១តែប៉ុណ្ណោះ។ ឥឡូវនេះ មិត្ដជាទីស្រឡាញ់ខ្ញុំអើយ តើអ្នកនឹងជឿជាក់លើព្រះយេស៊ូវ ហើយឲ្យទ្រង់លាងសំអាត អំពើបាបរបស់អ្នកទាំងអស់ដោយព្រះលោហិតរបស់ទ្រង់ឬទេ? កាលណាអ្នកជឿជាក់លើព្រះអង្គសង្រ្គោះ នោះអ្នកនឹងអាចច្រៀងថា វាប្រាប់ខ្ញុំពីក្ដីស្រឡាញ់នៃព្រះអង្គសង្រ្គោះ ដែលសុគត់ដើម្បីដោះខ្ញុំឲ្យរួច លោក ចាន់សូមដឹកនាំខ្ញុំអធិស្ឋាន។ អាម៉ែន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ វិវរណៈ ៧:៩-១៧ ។ |