Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះលោហិតដែលសំអាតបាប

THE CLEANSING BLOOD
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច តុលា ៤ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, October 4, 2015

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់ អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។


លោកយ៉ូហានត្រឹមតែជាក្មេងជំទង់ម្នាក់តែប៉ុណ្ណោះ កាលព្រះយេស៊ូវទ្រង់បានត្រាស់ហៅគាត់ឲ្យធ្វើ ជាសាវ័ក។ ប៉ុន្ដែ គាត់ជាមនុស្សដ៏ស្ចារ្យម្នាក់ យើងឃើញថា គាត់នៅជិតស្និតជាមួយព្រះយេស៊ូវកាលនៅក្នុង សួនច្បារគេតសេម៉ានី។ នៅពេលព្រះយេស៊ូវបានយាងទៅកន្លែងងងឹត នោះទ្រង់បានទុកឲ្យពួកសិស្សផ្សេងទៀតនៅឯសួនច្បារ។ ទ្រង់ត្រឹមតែយកលោកយ៉ូហាន និងសិស្ស២នាក់ទៀតទៅជាមួយទ្រង់ កាលទ្រង់ «ទ្រង់ចាប់តាំងមានព្រះហឫទ័យភាំងជាខ្លាំង ហើយតប់ប្រមល់ណាស់ ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់ ចូរនៅទីនេះចាំយាមចុះ»(ម៉ាកុស ១៤:៣៣,៣៤)។

កាលពួកទាហានបានមកចាប់ព្រះយេស៊ូវ នោះពួកសិស្សផ្សេងទៀតបានបោះបង់ទ្រង់ ហើយរត់ ចោលទ្រង់ទាំងអស់គ្នា។ ប៉ុន្ដែ លោកយ៉ូហានបានដើរយ៉ាងលំបាកទៅឯភ្នំកាល់វ៉ារីនៅព្រឹកបន្ទាប់ ដើម្បីដើរ តាមព្រះយេស៊ូវ កាលទ្រង់បានលីឈើឆ្កាងសំដៅទៅឯកន្លែងដែលគេឆ្កាងទ្រង់។ ខណៈពេលដែលអ្នកផ្សេង ទៀតបានលាក់ខ្លួនដោយភ័យខ្លាច ក្មេងប្រុសម្នាក់នេះជាមនុស្សតែម្នាក់គត់ដែលបានការពារម្ដាយរបស់ព្រះ យេស៊ូវ កាលនាងបានមើលកូនប្រុសរបស់នាងស្លាប់នៅលើឈើឆ្កាង។ ដូច្នេះ លោកយ៉ូហានជាសិស្សតែ ម្នាក់គត់ដែលបានឃើញព្រះយេស៊ូវសុគតនៅថ្ងៃនោះ។ អ្នកផ្សេងទៀតបានលាក់ខ្លួនទាំងចាក់សោរទ្វារ។

ព្រះយេស៊ូវទ្រង់បានទតពីលើឈើឆ្កាងឃើញលោកយ៉ូហាន និងមាតារបស់ទ្រង់។ ទ្រង់បានមាន បន្ទូលប្រាប់លោកយ៉ូហានឲ្យមើលថែរក្សាមាតារបស់ទ្រង់។ គាត់លឺព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំស្រេកទឹកណាស់»។ គាត់លឺព្រះយេស៊ូវមានបន្ទូលថា «ការស្រេចហើយ» កាលទ្រង់បានសុគតលើឈើឆ្កាង។ តែនៅពេលនោះ លោកយ៉ូហានមិនអាចដកខ្លួនចេញពីព្រះអង្គសង្រ្គោះដែលជាប់ឆ្កាងបានឡើយ។ គាត់បានឈរមើល កាលទាហានម្នាក់បានចាក់លំពែងត្រង់ចំហៀងទ្រង់។ «ហើយ{ភ្លាមៗនោះ}ក៏ចេញឈាម ហើយនិងទឹកមក»(យ៉ូហាន ១៩:៣៤)។ ក្រោយមក គាត់បានសរសេរចុះដោយប្រុងប្រយ័ត្ន «ដើម្បីឲ្យអ្នក រាល់គ្នាបានជឿ»(យ៉ូហាន ១៩:៣៥)។

កាលម្ដាយខ្ញុំបានស្លាប់ អែលីណា និងកូនប្រុសខ្ញុំបាននៅជាមួយខ្ញុំនៅក្នុងឡាន ហើយពួកយើងបានទៅមន្ទីរពេទ្យទាំងរហ័សរហួនមែនទែន។ ខ្ញុំបានឈានជើងពីរបីជំហានទៅក្នុងបន្ទប់ម្ដាយខ្ញុំ ហើយរយះ ពេល១វិនាទី ខ្ញុំបានឃើញរូបកាយដ៏ខ្ទេចខ្ទាំដែលត្រូវបានគេរុំដោយក្រណាត់សអ្នកជំងឺ។ ម្ដាយអៀនណាស់ ពេលនរណាម្នាក់ឃើញគាត់នៅខ្លួនទទេ។ កាលខ្ញុំបានឃើញជើងម្ដាយនៅក្នុងក្រណាត់សនោះ ខ្ញុំបានឲ្យ កូនប្រុសខ្ញុំត្រលប់ទៅឯច្រកចូលវិញ។ ប៉ុន្ដែ ក្នុងរយះពេលដ៏ខ្លីនោះ កាលខ្ញុំបានឃើញជើងគាត់ ព្រឹត្ដិការណ៍ នោះបាននៅជាប់ក្នុងខួរក្បាលខ្ញុំជារៀងរហូត។ វាមានរយះពេល១៨ឆ្នាំកន្លងមកហើយ ខ្ញុំអាចឃើញវានៅ ក្នុងខួរក្បាលរបស់ខ្ញុំ ដូចវាបានកើតឡើងម្សិលមិញអញ្ចឹង។

ហើយលោកយ៉ូហានក៏ដូចគ្នាដែរ។ គាត់បានឃើញលំពែងដែលគេចាក់ត្រង់ចំហៀងទ្រង់។ គាត់បានឃើញឈាមហូរចេញពីរបួសទ្រង់ ហើយគាត់មិនអាចបំភ្លេចវាបានឡើយ។ ៦០ឆ្នាំក្រោយមក ក្នុងនាម ជាបុរសចាស់ម្នាក់ ហើយជាសិស្សជាប់នៅយូររបស់ព្រះយេស៊ូវ លោកយ៉ូហាននៅតែគិតអំពីព្រះលោហិត របស់ព្រះយេស៊ូវ ដែលគាត់បានឃើញនៅថ្ងៃនោះ។ បុរសវ័យចំណាស់ដែលមានដៃភ័យញ័រនេះបានគូស ជាពាក្យនៅលើស្បែកសត្វ «ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់» (១យ៉ូហាន ១:៧)។ ហេតុអ្វីបានជាព្រះលោហិតរបស់ព្រះយេស៊ូវមានសារៈ សំខាន់ម្ល៉េះចំពោះលោកយ៉ូហាន?

១. ទីមួយ វាគឺជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ។

អ្នកដឹកទេ វាមិនមែនត្រឹមតែជាឈាមមនុស្សណាស់ម្នាក់នោះទេ។ លោក W. A បណ្ឌិត ខ្រីសវែល ដែលជាគ្រូគង្វាលជិត៦០ឆ្នាំនៃក្រុមជំនុំហ្វឹសបាទីស្ទនៅទីក្រុងដាឡាស រដ្ឋតិចសះ បានបង្រៀនថា

ទ្រង់ជាព្រះដែលយកសាច់ឈាមជាមនុស្ស។ គ្មានខគម្ពីរណាដែលសំខាន់ ជាង ពាក្យដែលលោកប៉ូលបានសរសេរទៅកាន់ចាស់ទុំនៅទីក្រុងអេភេសូរ ក្នុងកិច្ចការ ២០:២៨ «ដូច្នេះ ចូរអ្នករាល់គ្នាប្រយ័ត្នខ្លួន...ដើម្បីឲ្យបានឃ្វាលពួកជំនុំរបស់ព្រះអម្ចាស់ ដែលទ្រង់បានទិញដោយព្រះលោហិតព្រះអង្គទ្រង់ចុះ»។ ប្រយោគនេះវាច្បាស់លាស់ ជាក់ស្ដែង ហើយសាមញ្ញ បើយោងតាម មនុស្សខ្លះ{ដូចលោកយ៉ូហាន MacArthur } ដ្បិតវាជាព្រះលោហិតរបស់ ព្រះដែលបានបង្ហូរលើឈើឆ្កាង។ ពិតណាស់ ព្រះបានយកសាច់ឈាមជា មនុស្ស ហើយព្រះវិញ្ញាណបានដឹកនាំទ្រង់ឲ្យធ្វើជាយញ្ញបូជាជំនួសអំពើបាប មនុស្សលោក។ ដូច្នេះហើយ ព្រះលោហិតរបស់ព្រះគ្រីស្ទជំរះសំអាតមនៈ សិការរបស់យើងពីកិច្ចការដែលស្លាប់ ហើយបែរមកបំរើព្រះដ៏មានព្រះជន្ម រស់នៅវិញ។ ព្រះលោហិតរបស់ព្រះគ្រីស្ទជំរះយើង ហើយលាងសំអាតយើង ទាំងស្រុង ដើម្បីឲ្យព្រះវរបិតាទទួលយកយើងរាល់គ្នា។(W. A. Criswell, Ph.D., «ព្រះលោហិតរបស់ព្រះយេស៊ូវ» មេត្ដាករុណារបស់ព្រះគ្រីស្ទ (The Compassionate Christ) Crescendo Book Publications, 1976, p. 72)។

លោកម៉ាកអោសើរបានបង្រៀនពីគម្ពីរកិច្ចការ ២០:២៨ ថា «សាវ័កប៉ូលបានជឿយ៉ាងមុតមាំនៅក្នុងសាមគ្គី ភាពរវាងព្រះវរបិតា និងព្រះអម្ចាស់យេស៊ូវគ្រីស្ទ គាត់បានបង្រៀនពីការសុគតរបស់ព្រះគ្រីស្ទថា វារាប់ ដូចជាការបង្ហូរព្រះលោហិតរបស់ព្រះអញ្ចឹង ហេតុនេះហើយ វាជាការគ្មានរូបកាយ ហើយក៏គ្មានឈាមដែរ»(The MacArthur Study Bible; កត់សំគាល់ពីកិច្ចការ ២០:២៨)។ ការពិត លោក MacArthur ចង់ប្រាប់ថា សាវ័កប៉ុលបានបង្រៀនខុសដែលថា ព្រះគ្មាន «ព្រះលោហិត»។ នោះគឺជាប្រយោគដ៏គ្រោះថ្នាក់ ដោយសារតែវាហាក់ដូចជាបំផ្លាញដល់គោលលទ្ធិនៃព្រះត្រីឯង។ យើងបដិសេពីប្រយោគរបស់គាត់។ យើងឈរជាមួយសាវ័កប៉ូល ហើយឈរជាមួយលោកខ្រីសវែល ដែលបង្រៀនថា «វាជាព្រះលោហិតរបស់ ព្រះដែលបានបង្ហូរលើឈើឆ្កាង»(ibid.)។

២. ទីពីរ វាជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសំអាតយើងពីអំពើបាប។

សាវ័កយ៉ូហានបានប្រាប់ថា

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់ គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

លោកម៉ាកជីបានបង្រៀនថា «ពាក្យសំអាតជាបច្ចប្បន្នកាល ដ្បិតព្រះលោហិតរបស់ព្រះគ្រីស្ទបន្ដសំអាត អំពើបាបទាំងអស់របស់យើង»(Thru the Bible; សំគាល់ពី១យ៉ូហាន ១:៧)។ នោះមានន័យថា ព្រះ លោហិតរបស់ព្រះយេស៊ូវនៅតែមានវត្ដមានសព្វថ្ងៃនេះ។ បច្ចុប្បន្នកាលនៃពាក្យ «សំអាត»បង្ហាញយើងថា សូម្បីតែឥឡូវនេះ ក្នុងបច្ចុប្បន្ននេះក៏ដោយ ព្រះលោហិតរបស់ព្រះគ្រីស្ទអាចសំអាតអំពើបាបយើងបាន។ លោកម៉ាកអោសើរមិនជឿលើចំនុចនេះទេ។ គាត់បង្រៀនថា «ព្រះលោហិតនៃរូបកាយរបស់ព្រះគ្រីស្ទមិន សំអាតអំពើបាបឡើយ»(The MacArthur New Testament Commentary on Hebrews, p. 237) នោះគឺជាការកុហកមួយ

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាត{បច្ចុប្បន្ន កាល}យើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

លោកម៉ាកទីន Lloyd-Jones បានបង្រៀនថា

ដំណឹងល្អរបស់យើងគឺជាដំណឹងល្អនៃព្រះលោហិត។ ព្រះលោហិតគឺជាមូល ដ្ឋានគ្រឹះ បើគ្មានព្រះលោហិតទេ នោះគ្មានប្រយោជន៍អ្វីសោះ (ផ្លូវនៃការផ្សះផ្សា អេភេសូរជំពូក២ Banner of Truth Trust, p. 240)។

គាត់បានបង្រៀនម្ដងទៀតថា

បើយើងចង់សាកល្បង ដើម្បីចង់ដឹងឲ្យច្បាស់ថា មនុស្សម្នាក់អធិប្បាយពី ដំណឹងល្អពិតប្រាកដ ឬក៏អត់ នោះយើងត្រូវតែសំគាល់មើលការសង្កត់ធ្ងន់ របស់គាត់ទៅលើ “ព្រះលោហិត”។ វាមិនល្មមឡើយ ដើម្បីបង្រៀនពីឈើ ឆ្កាង និងការសុគត។ ការល្បងលគឺជា “ព្រះលោហិត” (ibid., p. 331)។

លោក សី អិល ខាហ្គិនគឺជាគ្រូជំនួយនៅក្រុមជំនុំយើង។ មុនពេលគាត់បានសង្រ្គោះ នោះគាត់ បានចូលរួមក្នុងក្រុមជំនុំរបស់លោកយ៉ូហាន MacArthur រាល់ថ្ងៃអាទិត្យសំរាប់រយះពេល១ឆ្នាំ។ គាត់បាន ប្រាប់ថា «ខ្ញុំបានទទួលយកការអធិប្បាយពីគាត់ មុនពេលខ្ញុំបានសង្រ្គោះ គាត់ជាគ្រូគង្វាលរបស់ខ្ញុំ គាត់ បានព្រះគម្ពីរដល់ខ្ញុំ។ មកទល់សព្វថ្ងៃនេះ ខ្ញុំនៅតែអាចចងចាំពីរឿងជាច្រើនដោយលំអិត។ ទោះបីជាយ៉ាង ណាក៏ដោយ ខ្ញុំមិនបានប្រែចិត្ដឡើយ។ ការបង្រៀនរបស់លោក MacArthur ដែលមានបែបបទតាមលទ្ធិសម្រេចនិយមបានធ្លាក់មកលើខ្ញុំ ដូចជាយើងបានសង្រ្គោះដោយសារការធ្វើល្អអញ្ចឹង។ ខ្ញុំជឿថា យើង ត្រូវតែបង្រៀនយ៉ាងច្បាស់លាស់ពីព្រះលោហិតរបស់ព្រះគ្រីស្ទនៅក្នុងសេចក្ដីអធិប្បាយរបស់យើង បើសិន ជាយើងចង់អធិប្បាយពីដំណឹងល្អដ៏អស្ចារ្យ ដើម្បីឲ្យព្រះអាចផ្លាស់ប្រែព្រលឹងមនុស្សជាច្រើន»(Preaching to a Dying Nation, The Baptist Tabernacle of Los Angeles, 1999, pp. 183, 184)។

ខ្ញុំយល់ស្របទាំងស្រុងជាមួយលោក Lloyd-Jones ពេលគាត់បង្រៀនថា «វាមិនល្មមឡើយ ដើម្បីបង្រៀនពីឈើឆ្កាង និងការសុគត{របស់ព្រះគ្រីស្ទ}។ បើយើងចង់សាកល្បង ដើម្បីចង់ដឹងឲ្យច្បាស់ថា មនុស្សម្នាក់អធិប្បាយពីដំណឹងល្អពិតប្រាកដ ឬក៏អត់ នោះយើងត្រូវតែសំគាល់មើលការសង្កត់ធ្ងន់របស់គាត់ទៅលើ “ព្រះលោហិត”។ អាម៉ែន។ ខ្ញុំសប្បាយណាស់ ពេលគាត់បង្រៀនដូច្នោះ។ ខ្ញុំបានអធិប្បាយពីដំណឹង ល្អអស់រយះពេលជិត៥៨ឆ្នាំហើយ។ តាមបទពិសោធន៍ខ្ញុំ ខ្ញុំដឹងថា មនុស្សមានបាបត្រូវតែលឺថា ព្រះយេស៊ូវ អាចសំអាតអំពើបាបរបស់ពួកគេដោយសារព្រះលោហិតរបស់ទ្រង់។ តាមធម្មតា ពួកគេមិនបានសង្រ្គោះ ដោយសារសេចក្ដីអធិប្បាយពីឋាននរក ឬសេចក្ដីអធិប្បាយពីពាក្យទំនាយក្នុងព្រះគម្ពីរឡើយ។ មេរៀនទាំង មិនមែនជាបញ្ហានោះទេពេលចាប់ផ្ដើម ប៉ុន្ដែពេលយើង «ចាប់ផ្ដើមបង្រៀនពីប្រធានបទ» (ពីការប្រែចិត្ដ) នោះយើងត្រូវតែអធិប្បាយពីព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ។

សេចក្ដីអធិប្បាយពីព្រះលោហិតមិនត្រឹមតែសំរាប់មនុស្សបាត់បង់តែប៉ុណ្ណោះទេ។ ជួនកាលខ្ញុំគិត ថា «ឱ ព្រះអង្គអើយ តើខ្ញុំអាចរស់នៅដោយគ្មានព្រះលោហិតរបស់ព្រះរាជបុត្រានៃព្រះយ៉ាងម៉េចបាន!» ពេលខ្ញុំកើតទុក្ខព្រួយ នោះគ្មានអ្វីនាំឲ្យចិត្ដខ្ញុំសប្បាយដូចជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទឡើយ។ វា ជាសាច់ ហើយជាភេសជ្ជះនៅក្នុងគ្រាទុក្ខសោក ហើយអន់ថយ។

ខ្ញុំលើកដំកើងទ្រង់ពីឈាមដែលសំអាតបាប
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ទ្រង់បានផ្សះផ្សាព្រលឹងខ្ញុំទៅនឹងព្រះ
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះយេស៊ូវខ្ញុំអើយ
   ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះអម្ចាស់នៃខ្ញុំអើយ

ខ្ញុំខានច្រៀងបទចម្រៀងនោះច្រើនឆ្នាំមកហើយ តែយប់នេះ ខ្ញុំនឹកឃើញពីវា។ ខ្ញុំច្រៀងវាម្ដងហើយម្ដង ទៀត រហូតដល់ចិត្ដរបស់ខ្ញុំពោរពេញដោយក្ដីអំណរ។ សូមច្រៀងវាជាមួយខ្ញុំ វានៅលេខ៧នៅលើក្រដាស ចម្រៀងរបស់អ្នក។

ខ្ញុំលើកដំកើងទ្រង់ពីឈាមដែលសំអាតបាប
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ទ្រង់បានផ្សះផ្សាព្រលឹងខ្ញុំទៅនឹងព្រះ
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះយេស៊ូវខ្ញុំអើយ
   ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះអម្ចាស់នៃខ្ញុំអើយ
(«ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ»ដោយលោក Elisha A. Hoffman, 1839-1929)។

ខ្ញុំស្វែងរកបទចនោះនៅក្នុងសៀវភៅដែលខ្ញុំកត់ចម្រៀង តែខ្ញុំមិនអាចរកឃើញឡើយ។ ក្រោយមក ខ្ញុំរកឃើញវាក្នុងសៀវភៅចម្រៀងបាទីស្ទចាស់របស់ខ្ញុំពី៥០ឆ្នាំមុន វាជាសៀវភៅដែលយើងបានប្រើនៅក្រុមជំនុំហ្វឹសបាទីស្ទ។ វាដូចជាខ្ញុំរកឃើញមិត្ដភក្រ្ដចាស់ម្នាក់បន្ទាប់ពីរយះពេលជាយូរមកហើយ។ ខ្ញុំបានស្រក់ទឹក ភ្នែក កាលខ្ញុំច្រៀងវា។ ឥឡូវនេះ សូមច្រៀងយឺតៗ។

ខ្ញុំលើកដំកើងទ្រង់ពីឈាមដែលសំអាតបាប
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ទ្រង់បានផ្សះផ្សាព្រលឹងខ្ញុំទៅនឹងព្រះ
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះយេស៊ូវខ្ញុំអើយ
   ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះអម្ចាស់នៃខ្ញុំអើយ

មនុស្សដែលគេហៅថា «អ្នកជំនាញ»បានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែបង្រៀនពីសេចក្ដីអធិប្បាយ «តាម ខគម្ពីរមួយៗ»។ តែខ្ញុំមិនអាចស្ដាប់ «អ្នកជំនាញ»នោះបានទេ ប្រហែលជាខ្ញុំគួរតែស្ដាប់ពួកគេ ប៉ុន្ដែខ្ញុំមិន អាចស្ដាប់ឡើយ។ ខ្ញុំត្រូវតែចាប់យកចំនុចសំខាន់ៗនៃខគម្ពីរមួយ ឬផ្នែកមួយនៃខគម្ពីរមួយ ដូចដែលជីដូន ជីតាយើងបានធ្វើ ដ្បិតពួកបរិសុទ្ធ និងគ្រូអធិប្បាយល្បីល្បាញជាច្រើននាក់បានធ្វើតាមពួកគេ មានដូចជា លោក វាយហ្វៀល វែស្លេ យ៉ូហាន Cennick ដ៉ានីយ៉ែល Rowland និងលោក Howell Harris ។ ព្រះប្រទានពរដល់ពួកគេ ថែមទាំងលោកយ៉ូសែប Parker ហើយនិងលោកស្ពឺជិន ដែលគ្រូអធិប្បាយដ៏ល្បីល្បាញ។ បើធ្វើដូចពួកគេ ខ្ញុំត្រូវតែអធិប្បាយពីខគម្ពីរមួយ ឬខគម្ពីរ២ ឬគ្រាន់តែយកផ្នែកមួយនៃខគម្ពីរ១។ ខ្ញុំមិនអាចអនុញ្ញាត្ដឲ្យការអធិប្បាយរបស់ខ្ញុំចេញឆ្ងាយពីប្រធានបទ១ទៅប្រធានបទផ្សេងទៀតបានឡើយ។ ខ្ញុំចង់បានសាច់ ហើយខ្ញុំចង់បានចំនុចសំខាន់ៗ។ នោះគឺជាអ្វីដែលជួយឲ្យព្រលឹងយើងធំធាត់ឡើយ។ អ្នកក៏ដូចគ្នាដែរ អ្នកត្រូវការចំនុចសំខាន់ៗ។

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើង រាល់គ្នាពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

អារក្សវាមកខ្សឹបខ្សៀវខ្ញុំថា «ពួកគេនឹងមិនគិតថា អ្នកជាគ្រូអធិប្បាយដ៏អស្ចារ្យម្នាក់ឡើយ បើអ្នក បង្រៀនដូចនោះ»។ ខ្ញុំឆ្លើយទៅវាវិញថា «តើខ្ញុំខ្វល់ខ្វាយពីមនុស្សគិតធ្វើអី ទោះបីជាខ្ញុំជាគ្រូអធិប្បាយដ៏ អស្ចារ្យម្នាក់ ឬក៏មិនមែន ខ្ញុំមិនខ្វលខ្វាយពីបញ្ហានោះសោះ»។ គោលបំណង សេចក្ដីប៉ងប្រាថ្នា ការអួត និង ភាពអរសប្បាយរបស់ខ្ញុំ គឺខ្ញុំចង់ឃើញមនុស្សបាត់បង់មកឈាមវិសេសរបស់ទ្រង់ ហើយត្រូវបានលាងស្អាត ពីអំពើបាបទាំងអស់ដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះយេស៊ូវគ្រីស្ទ។

ខ្ញុំស្គាល់គ្រូអធិប្បាយខាងបាទីស្ទ២នាក់ដែលជាមនុស្សបាត់បង់។ ការរស់នៅរបស់ពួកគេបង្ហាញ ថា ពួកគេមិនទាន់បានសំអាតជាថ្មី មិនទាន់បានប្រែចិត្ដ ហើយមិនទាន់បានសង្រ្គោះឡើយ។ ខ្ញុំដឹងថា អ្នកទី ១បានអានសេចក្ដីអធិប្បាយរបស់ខ្ញុំជាច្រើន។ ខ្ញុំបានឃើញគ្រូអធិប្បាយដែលបាត់បង់ម្នាក់ទៀត ពេលខ្ញុំ តាមដានមើលរូបរាងកាយរបស់គ្រូគង្វាលជនជាតិចិនម្នាក់ ដែលជាមិត្ដសំឡាញ់របស់ខ្ញុំច្រើនឆ្នាំមកហើយ។ ក្រោយពីខ្ញុំបានឃើញដូច្នោះ ខ្ញុំបានចេញពីបន្ទាប់ ហើយខ្ញុំបានមកជួបគ្រូអធិប្បាយដែលបាត់បង់ម្នាក់ទល់ នឹងមុខ។ ខ្ញុំបានស្គាល់គាត់ច្រើនឆ្នាំហើយ គាត់បាត់បង់អ្វីៗទាំងអស់ដោយសារគាត់បណ្ដោយតាមភាពងប់ ងុលរបស់គាត់។ ខ្ញុំបានចាប់គាត់ ហើយខ្ញុំបានសួរអំពីសុខភាពរបស់គាត់។ ក្រោយមកខ្ញុំនិយាយថា «ខ្ញុំចង់ ឲ្យអ្នកអានសេចក្ដីអធិប្បាយរបស់ខ្ញុំតាមអ៊ីនធើណេត»។ គាត់បានញញឹម ហើយនិយាយថា «តើអ្នកឯង និយាយលេងឬអី? ខ្ញុំអានវារៀងរាល់សប្ដាហ៍»។ ពេលនោះចិត្ដខ្ញុំពេញអំណរជាខ្លាំង បុរសម្នាក់នេះបានធ្វើ ជាមិត្ដសំឡាញ់របស់ខ្ញុំជិត៥០ឆ្នាំមកហើយ។ ខ្ញុំមិនត្រូវឲ្យគាត់បរាជ័យឡើយ ខ្ញុំមិនត្រូវឲ្យគាត់បរាជ័យឡើយ ខ្ញុំសូម្បីតែមិនត្រូវគិតថា គាត់ជា «គ្រូអធិប្បាយដ៏អស្ចារ្យ»ម្នាក់។ ខ្ញុំមិនត្រូវឲ្យគាត់បរាជ័យឡើយ ខ្ញុំមិនត្រូវឲ្យគាត់បរាជ័យឡើយ។ ខ្ញុំត្រូវតែប្រាប់មនុស្សមានបាបដែលនៅឆ្ងាយ ហើយនៅកន្លែងណាក៏ដោយ

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើង រាល់គ្នាពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

ខ្ញុំលើកដំកើងទ្រង់ពីឈាមដែលសំអាតបាប
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ទ្រង់បានផ្សះផ្សាព្រលឹងខ្ញុំទៅនឹងព្រះ
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះយេស៊ូវខ្ញុំអើយ
   ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះអម្ចាស់នៃខ្ញុំអើយ

ខ្ញុំដឹងពីអារម្មណ៍ក្នុងការធ្វើជាមនុស្សបាត់បង់។ ខ្ញុំសូម្បីតែដឹងពីអារម្មណ៍ក្នុងការធ្វើជាគ្រូអធិប្បាយ ដែលបាត់បង់ម្នាក់ ដោយសារតែខ្ញុំធ្លាប់ធ្វើជាគ្រូអធិប្បាយដែលបាត់បង់អស់រយះពេល៣ឆ្នាំ ពេលនោះ ខ្ញុំ «បានថ្វាយខ្លួនដើម្បីអធិប្បាយ»នៅអាយុ១៧ឆ្នាំ រហូតដល់ខ្ញុំ២០ឆ្នាំ ទើបខ្ញុំបានសង្រ្គោះ។ វាជាអារម្មណ៍ដ៏ អាក្រក់ណាស់ វាដូចជាមានឋាននរកនៅលើផែនដីអញ្ចឹងចំពោះមនុស្សបាត់បង់ វាបិទទ្វារនៃការរួបរួមជា មួយព្រះ ខ្ញុំមិនដែលដឹងច្បាស់លាស់ ហើយតែងតែភ័យខ្លាចពីការវិនាស និងការកាត់ទោសខ្លួនឯងរហូត។ អូ បងប្អូនអើយ សូមទូរស័ព្ទមកខ្ញុំ ខ្ញុំនឹងមិនបណ្ដេញព្រលឹងអ្នកចេញឡើយ ថែមទាំងខ្ញុំនឹងមិនបែរចេញ នោះទេ។ សូមទូរស័ព្ទមកខ្ញុំ ហើយខ្ញុំនឹងធ្វើឲ្យអស់ពីសមត្ថភាពខ្ញុំដើម្បីបង្ហាញអ្នកពីផ្លូវផ្សេងទៀត គឺផ្លូវនៃ ការផ្សះផ្សារ និងផ្លូវនៃការលាងសំអាតបាប ហើយផ្លូវនៃជីវិតថ្មី ថែមទាំងខ្ញុំនឹងបង្ហាញអ្នកពីផ្លូវនៃឈាម របស់ព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ។ ខ្ញុំខកខានពីផ្លូវនោះសំរាប់រយះពេល៣ឆ្នាំ អ្នកអាចខក ខានពីផ្លូវនោះច្រើនជាងនោះទៅទៀត។ តើអ្នករង់ចាំអីទៀត? អ្នកដឹងថា អ្នកមិនមានព្រះលោហិតរបស់ ព្រះគ្រីស្ទឡើយ។ ឥឡូវនេះ សូមមកងូតក្នុងព្រះលោហិតរបស់ទ្រង់។ ហោរាបាននិយាយទៅកាន់លោក ណាម៉ាន់ថា «សូមឲ្យលោកទៅមុជទឹកក្នុងទន្លេយ័រដាន់៧ដងទៅ នោះសាច់របស់លោកនឹងបានជា ហើយលោកនឹងបានស្អាតឡើងវិញ»(២ពង្សាវតារក្សត្រ ៥:១០,១៤)។ ហើយខ្ញុំនិយាយទៅកាន់អ្នកនៅយប់នេះ ថា «សូមមុជក្នុងព្រះលោហិតរបស់ព្រះយេស៊ូវ១ដងទៅ នោះអ្នកនឹងបានស្អាតជារៀងរហូត»។

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើង រាល់គ្នាពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

ខ្ញុំលើកដំកើងទ្រង់ពីឈាមដែលសំអាតបាប
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ទ្រង់បានផ្សះផ្សាព្រលឹងខ្ញុំទៅនឹងព្រះ
   ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ
ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះយេស៊ូវខ្ញុំអើយ
   ព្រយេស៊ូវអើយទ្រង់អស្ចារ្យណាស់ ព្រះអម្ចាស់នៃខ្ញុំអើយ

លោកយ៉ូហាន សាំងជាជនជាតិចិនដ៏ឆ្នើមម្នាក់ ដែលបានមករៀននៅប្រទេសអាមេរិក។ តែគាត់ បានមានអារម្មណ៍ថា គាត់បានបរាជ័យ។ គាត់បានបរាជ័យពីអ្វីដែលឪពុកគាត់ចង់ឲ្យគាត់ធ្វើ។ គាត់បាន បរាជ័យ ពេលគាត់ជួបស្រ្ដីម្នាក់នៅមហាវិទ្យាល័យ។ គាត់បានបរាជ័យក្នុងការរកសេចក្ដីសុខសាន្ដ គាត់រង ទុក្ខដោយសារភាពជាប់មានទោស។ គាត់បានស្ថិតនៅក្នុងចម្បាំងខាងឯវិញ្ញាណ ក្រោយមកនៅល្ងាចមួយ ក្នុងខែកុម្ភះ គាត់បានដឹងខ្លួនពីអំពើបាបរបស់គាត់។ មុនដំបូង គាត់ហាក់ដូចជាដឹងថា គ្មានផ្លូវណាសោះដើម្បីលុបបំបាត់អំពើបាបរបស់គាត់ ហើយគាត់ច្បាស់ជាធ្លាក់ទៅឋាននរក។ គាត់បានព្យាយាមចង់បំភ្លេច អំពើបាបរបស់គាត់ តែគាត់មិនអាចធ្វើបានឡើយ។ អំពើបាបទាំងនោះចាក់ក្នុងរបស់គាត់យ៉ាងជ្រៅ គាត់ បានទៅស្វែងរកចំណុចសំខាន់នៅក្នុងព្រះគម្ពីររបស់គាត់។ គាត់បានបើកមើលគម្ពីរលូកាជំពូក២៣ ដែល ប្រាប់ពីការជាប់ឆ្កាងរបស់ព្រះយេស៊ូវ។ គាត់បានដឹងច្បាស់ពីអត្ថន័យដែលព្រះយេស៊ូវសុគតលើឈើឆ្កាង សំរាប់អំពើបាបរបស់គាត់ ហើយវាហាក់ដូចជាគាត់បាននៅទៀបឈើឆ្កាង កំពុងតែអង្វរទ្រង់ឲ្យសំអាតអំពើ បាបរបស់គាត់ដោយសារព្រះលោហិតដ៏វិសេសអញ្ចឹង។ គាត់បន្ដយំ ហើយអធិស្ឋានរហូតដល់ពាក់កណ្ដាល អាធ្រាត្រ។ ក្រោយមកគាត់បានលឺសំលេងពីក្នុងចិត្ដគាត់ថា «កូនអើយ ខ្ញុំបានអត់ទោសអំពើបាបកូនរួច ហើយ»។ ទំងន់នៃអំពើបាបទាំងអស់ហាក់ដូចជាជ្រុះពីស្មាររបស់គាត់នៅពេលនោះ។ គាត់មានអារម្មណ៍ធូរ ស្បើយជាខ្លាំង ហើយលោតកញ្ជោងដោយស្រែកថា «ហាលេលូយ៉ា»។ គាត់បានរត់ទៅឯកន្លែងស្នាក់នៅវិញ ទាំងស្រែក ហើយសរសើរតំកើងព្រះពីការរំដោះរបស់គាត់(យកលំនាំតាមជីវប្រវត្ដិរបស់លោកយ៉ូហានសាំង ដោយ Leslie T. Lyall, China Inland Mission Overseas Missionary Fellowship, 1965 reprint, pp. 33, 34)។ យើងដឹងថា គាត់បានបន្ដក្លាយជាគ្រូអធិប្បាយជនជាតិបែបផ្សាយដំណឹងល្អដ៏ល្បី ល្បាញបំផុត។

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើង រាល់គ្នាពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

យប់នេះ ខ្ញុំសូមអង្វរបងប្អូនឲ្យមករកព្រះយេស៊ូវទៅ។ សូមទុកភាពងើយឆ្ងល់ និងភាពភ័យខ្លាច របស់អ្នកមួយឡែក ហើយមករកព្រះអង្គសង្រ្គោះ ដើម្បីឲ្យទ្រង់លាងសំអាតអំពើបាបរបស់អ្នកដោយសារ ព្រះលោហិតដ៏វិសេសរបស់ទ្រង់ទៅ។ អាម៉ែន។ លោក ចាន់ សូមដឹនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ២៣:៣៩-៤៧ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះអង្គសង្រ្គោះដ៏អស្ចារ្យ»(ដោយលោក Elisha A. Hoffman, 1839-1929)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះលោហិតដែលសំអាតបាប

THE CLEANSING BLOOD

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់ អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។

(ម៉ាកុស ១៤:៣៣, ៣៤; យ៉ូហាន ១៩:៣៤, ៣៥)

១. ទីមួយ វាគឺជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ។ កិច្ចការ ២០:២៨។

២. ទីពីរ វាជាព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដែលសំអាតយើងពីអំពើបាប។ ១ យ៉ូហាន ១:៧។