ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ទឹកនេត្រារបស់ព្រះអង្គសង្រ្គោះTHE TEARS OF THE SAVIOUR ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក តុលា ៤ ២០១៥ «ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់ សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់ គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។ |
នៅពេលថ្មីៗនេះ ខ្ញុំបានមើលវីដីអូមួយពីគ្រូអធិប្បាយម្នាក់ដែលបានដៀលហ្វូងមនុស្សមានបាប១ ក្រុមនៅខាងក្រៅក្រុមជំនុំរបស់គាត់។ គាត់បន្ដស្រែកដាក់ពួកគេថា «អ្នកឯងនឹងធ្លាក់ទៅឋាននរក» «អ្នក នឹងត្រូវឆេះក្នុងអណ្ដាតភ្លើងនៅឋាននរកជារៀងរហូត»។ ខ្ញុំបានបិទវីដីអូ ហើយខ្ញុំពិតជាមិនសប្បាយចិត្ដ សោះ។ គ្រូអធិប្បាយនោះមិនបាននិយាយពាក្យល្អមួយសោះ គាត់មិនបាននិយាយពាក្យពិរោះសោះ ដែល សំដែងពីភាពទុក្ខសោកចំពោះមនុស្សបាត់បង់ និងមនុស្សយល់ច្រលំ ដែលគាត់បានជួបប្រទះ ហើយគាត់មិនប្រាប់ពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូវទៅដល់លោកីយ៍ដែលបាត់បង់ឡើយ។ ខ្ញុំមិនអាចរកឃើញគំរូនៅកន្លែងណាមួយ ដែលព្រះយេស៊ូវអធិប្បាយដូចនោះទៅកាន់ហ្វូងមនុស្សបាត់បង់សោះឡើយ។ បាទ ទ្រង់ប្រើពាក្យធ្ងន់ៗ បាទ ទ្រង់ប្រាប់មនុស្សថា ពួកគេនឹងធ្លាក់ទៅឋាននរក។ តែ ទ្រង់រក្សាទុកពាក្យទាំងនោះសំរាប់ពួកអាចារ្យ និងពួកផារ៉ាស្សី ដ្បិតនៅជំនាន់ទ្រង់ ពួកគេជាមេដឹកនាំសាស នាក្លែងក្លាយ។ ខ្ញុំធ្លាប់លឺគ្រូអធិប្បាយជាច្រើនដៀល ហើយស្រែកប្រឆាំងនឹងពួកម៉មិន ពួកកាតូលិក អ៊ីស្លាម ពួកខូចអាក្រក់ រួមទាំងនិស្សិតមហាវិទ្យាល័យដែលរៀននៅអាគាររបស់គេផងដែរ។ តែពេលខ្ញុំចាស់ទៅៗ នោះខ្ញុំគិតថា ការអធិប្បាយរបស់ពួកគេមិនធ្វើតាមគំរូរបស់ព្រះគ្រីស្ទឡើយ។ ពេលខ្ញុំចាស់ទៅៗ នោះខ្ញុំគិត ថា ព្រះយេស៊ូវនឹងរក្សាទុកពាក្យស្ដីបន្ទោសធ្ងន់ៗទាំងនោះសំរាប់មេដឹកនាំសាសនា បើទ្រង់នៅជំនាន់យើង។ ទ្រង់នឹងប្រើចំពោះមនុស្សដូចជាពួកផារ៉ាស្សី ដែលបង្រៀនពីការធ្វើតាមសាសនាជាជាងដំណឹងល្អ ហើយពួកអ្នកដែលរិះគន់ព្រះគម្ពីរនៅតាមមហាវិទ្យាល័យដូចជាមហាវិទ្យាល Fuller ពួកអ្នកដែលអធិប្បាយសំរាប់លុយ ពួកអ្នកអធិប្បាយដែលប្រើគំនិតខ្លួនឯង ពួកអ្នកអធិប្បាយដែល «ដាក់ឈ្មោះ ហើយអះអាងពីវា» ពួកអ្នកអធិប្បាយដែលចង់ធ្វើជាអ្នកមានឆាប់ ហើយនិងពួកអ្នកដែលអធិប្បាយថា យើងអាចបានសង្រ្គោះ ដោយសារ «ការអធិស្ឋានទទួលសេចក្ដីសង្រ្គោះ»។ បាទ ខ្ញុំគិតថា បើទ្រង់នៅសព្វថ្ងៃនេះ នោះទ្រង់នឹង អធិប្បាយថា «អ្នកនឹងធ្លាក់ទៅឋាននរក»។ តែភាគច្រើននៃការអធិប្បាយប្រភេទនោះ ទ្រង់ទុកសំរាប់គ្រូ អធិប្បាយក្លែងក្លាយ និងគ្រូបង្រៀនក្លែងក្លាយ។ ទ្រង់ទុកសំរាប់មនុស្សដែលបិទកម្មវិធីថ្វាយបង្គំព្រះនៅពេល ល្ងាច ដ្បិតគេទុកឲ្យមនុស្សវ័យក្មេងគ្មានកន្លែងប្រកបគ្នានៅយប់ថ្ងៃអាទិត្យ ហើយនិងពួកអ្នកដែលអធិប្បាយ តាមខគម្ពីរមួយៗ ដែលមានបំណងចិត្ដល្អ ប៉ុន្ដែត្រឹមតែមានមនុស្សបាត់បង់ប៉ុណ្ណោះមកថ្ងៃអាទិត្យពេលព្រឹក ពួកអ្នកដែលចាក់តន្រ្ដីញាក់ ពួកអ្នកដែលឈប់អធិប្បាយបែបផ្សាយដំណឹងល្អនៅក្រុមជំនុំរបស់គេ ថែមទាំង ទ្រង់នឹងទុកសំរាប់ពួកអ្នកដែលបង្រៀនថា ព្រះលោហិតរបស់ព្រះយេស៊ូវវិនាសបាត់ហើយ វាមិនអាចលាង សំអាតអំពើបាបរបស់មនុស្សបានឡើយ។ ខ្ញុំគិតថា ព្រះគ្រីស្ទនឹងផ្កាប់តុដូរលុយនៅក្នុងព្រះវិហាររបស់ពួក គេទាំងមានបន្ទូលទៅពួកគេថា «វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាបិទនគរស្ថានសួគ៌នៅមុខមនុស្ស ខ្លួនអ្នករាល់គ្នាមិនព្រមចូល ហើយក៏មិនបើកដល់អស់អ្នក ដែលកំពុងតែចូល ឲ្យគេចូលដែរ» (ម៉ាថាយ ២៣:១៣)។ « វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ និងសេចក្តីហួសខ្នាតទទេ» (ម៉ាថាយ ២៣:២៥)។ « វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាម៉ុងខ្មោចដែលលាបស ឯខាងក្រៅ ល្អមើលពិតមែន តែខាងក្នុងមានពេញដោយឆ្អឹងខ្មោច និងសេចក្តីស្មោកគ្រោកគ្រប់មុខវិញ» (ម៉ាថាយ ២៣:២៧)។ «ឱសត្វពស់ ឱពូជពស់វែកអើយ ធ្វើដូចម្តេចឲ្យអ្នករាល់គ្នារួចពីទោស នៅក្នុងនរកបាន»»(ម៉ាថាយ ២៣:៣៣)។ បាទ ខ្ញុំគិតថា ព្រះគ្រីស្ទនឹងអធិប្បាយដូចនោះទៅកាន់គ្រូអធិប្បាយក្លែងក្លាយ និងគ្រូបង្រៀនក្លែងក្លាយនៅ សម័យរបស់យើង។ ប៉ុន្ដែ ទ្រង់មិនដែលអធិប្បាយដូចនោះទៅហ្វូងមនុស្សមានបាបដែលមកស្ដាប់ទ្រង់ឡើយ។ ចំពោះ ពួកគេ ទ្រង់ «ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់»។ ទ្រង់បានមានបន្ទូលទៅកាន់ស្រ្ដីនៅ មាត់អណ្ដូងដោយស្រទន់ ទោះបីជានាងបានរៀបការ៥ដងហើយក៏ដោយ ដ្បិតកាលទ្រង់ជួបស្រ្ដីនោះ នាងកំពុងរស់នៅក្នុងភាពកំផិត។ ទ្រង់បានមានបន្ទូលទៅកាន់អ្នកមានជំងឺ និងមនុស្សស្លាប់ដោយស្រទន់ « ឯអស់អ្នកដែលបានពាល់{ព្រះពស្រ្ដ} នោះក៏បានជាទាំងអស់គ្នា»(ម៉ាថាយ ១៤:៣៦)។ ចំពោះស្រ្ដីកំផិត នោះ ទ្រង់មានបន្ទូលដោយស្រទន់ «ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ» (យ៉ូហាន ៨:១១)។ ចំពោះចោរដែលជាប់លើឈើឆ្កាងនៅម្ខាងពីទ្រង់ ទ្រង់មានបន្ទូលថា «ខ្ញុំប្រាប់អ្នកជាប្រាកដថា ថ្ងៃនេះ អ្នកនឹងនៅក្នុងស្ថានបរមសុខជាមួយនឹងខ្ញុំដែរ»(លូកា ២៣:៤៣)។ ចំពោះមនុស្សស្លាប់ ដៃស្លាប់ជើង ទ្រង់មានបន្ទូលថា «ចូរសង្ឃឹមឡើង កូនអើយ បាបឯងបានអត់ទោសឲ្យឯងហើយ»(ម៉ាថាយ ៩:២)។ ចំពោះស្រ្ដីមានបាបដែលថើបព្រះបាទទ្រង់ ទ្រង់មានបន្ទូលថា «បាបអ្នកត្រូវបានអត់ទោសហើយ» (លូកា ៧:៤៨)។ តើព្រះយេស៊ូវធ្លាប់សើចដែរឬទេ? ប្រហែលទ្រង់ធ្លាប់ ប៉ុន្ដែវាមិនបានកត់ទុកក្នុងព្រះគម្ពីរ។ ព្រះ គម្ពីរប្រាប់យើងថា ទ្រង់ «ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់»(អេសាយ ៥៣:៣)។ ព្រះ គម្ពីរប្រាប់យើងថា ទ្រង់បានព្រះកន្សែង៣ដង ហើយនៅក្នុងអត្ថបទគម្ពីរយើងឃើញថា នេះជាផ្នែកមួយនៃ បុគ្គលិកលក្ខណះរបស់ទ្រង់ ដ្បិតវាជាផ្នែកដ៏សំខាន់ណាស់។ វាពិបាកដើម្បីស្រមៃពីការដែលលោកពុទ្ធយំ ហើយវាមិនអាចទៅរួចឡើយចំពោះព្រះរបស់ពួករូម៉ាង់ ឬក៏អាល់ឡោះរបស់ពួកអ៊ីស្លាមដែលស្រក់ទឹកភ្នែក។ ទឹកភ្នែករបស់ព្រះយេស៊ូវបង្ហាញយើងថា ទ្រង់មានព្រះទ័យក្ដួលអាណិតចំពោះមនុស្សដែលកំពុងតែរងទុក្ខ វេទនា។ បងប្អូនភាគច្រើនដឹងថា ខ្ញុំគោរពលោក Winston Churchill ខ្លាំងណាស់។ តែបងប្អូនមិនអាច ស្គាល់គាត់ ដូចជនជាតិអង់គ្លេសបានស្គាល់នៅអំឡុងសង្រ្គាមលោកលើកទី២បានឡើយ។ អាគារក្រុមជំនុំរបស់លោក St. Paul នៅទីក្រុងឡុង អំឡុងពេលផ្ទុះគ្រាប់បែក អ្នកត្រឹមតែអាចស្គាល់មុខមាត់គាត់ក្នុងរូបថតដ៏ល្បីល្បាញដោយលោក Yousuf Karsh ។ តែយូរខែមក ហើយ ទីក្រុងឡុងត្រូវបានគេដុតបំផា្លញដោយគ្រាប់បែបរបស់លោកហ៊ីក្លែ ដ្បិតជារឿយៗ ជនជាតិអង់គ្លេស បានឃើញគាត់ក្នុងរបៀបខុសប្លែក។ បន្ទាប់ពីផ្ទុះគ្រាប់បែបនៅយប់មួយ ពួកគេឃើញគាត់ដើរកាត់ផ្ទះបាក់ បែករបស់ពួកគេទាំងហូរទឹកភ្នែកជោកនៅលើថ្ពាល់របស់គាត់។ លោក Churchill អំឡុងពេលផ្ទុះគ្រាប់បែបនៅទីក្រុងឡុង គាត់ឈប់ខាងក្រៅជំរកបាក់បែក ដែលមានមនុស្សធំ និងកូនក្មេង៤០បានស្លាប់នៅយប់ពីមុន។ ហ្វូងមនុស្ស១ក្រុមបានប្រជុំគ្នាដូចជាទឹកភ្នែករបស់លោក Churchill បានហូរចេញអញ្ចឹង។ ហ្វូងមនុស្ស ស្រែកឡើងថា «យើងគិតថា អ្នកនឹងមក» ហើយស្រ្ដីចាស់ម្នាក់ស្រែកយំថា «អ្នកដឹងទេ គាត់ពិតជាខ្វល់ ខ្វាយខ្លាំងណាស់ គាត់កំពុងតែយំ»។ ក្រោយមកហ្វូងមនុស្សផ្សេងទៀតស្រែកយំថា «យើងអាចទទួលយកវា សូមអ្នកប្រាប់លោកហ៊ីក្លែថា យើងអាចទទួលវាយកវាបាន»។ លោកហ៊ីក្លែអាចបំផ្លាញផ្ទះរបស់គេ និង ទីក្រុងរបស់គេដោយគ្រាប់បែបបាន ប៉ុន្ដែមានតែការបំផ្លាញទឹកចិត្ដរបស់គេតែប៉ុណ្ណោះ ទើបអាចកំចាត់ពួក គេបាន។ គេនិយាយថា ទឹកភ្នែករបស់លោក Churchill សំរាប់ប្រជាជនរបស់គាត់ វាច្រើនជាងអ្វីៗផ្សេង ទៀតដើម្បីយកឈ្នះលើអំណាចនៃហ្វូងមនុស្សរបស់លោក Nazi ។ គាត់បានយំ កាលគាត់ឃើញប្រជាជន គាត់ឈរជាជួរនៅតាមដងផ្លូវដែលបាក់បែក កំពុងរង់ចាំទិញអាហារសំរាប់សត្វរបស់ពួកគេ។ គាត់បានយំ កាលគាត់បានឃើញកំទេចសាកសព និងកូនក្មេងដែលជិតស្លាប់។ គាត់មិនដែលយំដោយព្រោះភ័យខ្លាច នោះទេ តែគាត់យំដោយប្រជាជនរបស់គាត់ត្រូវរងទុក្ខវេទនា។ ទេ លោក Churchill មិនមែនជាគ្រីបរិស័ទដែលធ្វើតាមការបង្រៀនឡើយ។ តែគាត់បានមាន អារម្មណ៍ដូចគ្រីស្ទបរិស័ទម្នាក់ ដែលជាអ្នកមើលថែរក្សាក្មេងម្នាក់នៅក្រុមជំនុំមាតូដីសរបស់គាត់ឈ្មោះ អ្នកស្រី Everest ។ គាត់បានព្យួររូបថតនាងនៅជិតគ្រែរបស់គាត់ រហូតដល់គាត់ស្លាប់។ ដូច្នេះ ខ្ញុំគិតថាគាត់បានចេះមានអារម្មណ៍គ្រាន់បើជាងអ្នកដឹកនាំផ្សេងទៀត នៅសម័យរបស់យើង។ យើងមិនអាចស្រមៃ ទៅរួចឡើយសំរាប់លោក Ayatollah Ali Khamenei ឬលោក Vladimir Putin ថែមទាំងលោក Barack អូបាម៉ា ដើម្បីឲ្យគេស្រែកយំទាំងក្ដួលអាណិតសំរាប់មនុស្សដែលកំពុងតែរងទុក្ខវេទនា។ ចិត្ដក្ដួល អាណិតគឺជាចិត្ដធម៌របស់គ្រីស្ទបរិស័ទ ដែលត្រូវបានបង្រៀនទៅដល់ពួករ៉ូមនៅសតវត្សទី១ដោយសារព្រះ យេស៊ូវដ៏ «ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់»(អេសាយ ៥៣:៣)។ មនុស្សដ៏ទូរទុក្ខ ព្រះនាមដ៏អស្ចារ្យ ព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវទ្រង់បានព្រះកន្សែង៣ដង។ ១. ទីមួយ ព្រះយេស៊ូវទ្រង់ព្រះកន្សែងចំពោះទីក្រុង។ នៅព្រឹកមួយ ទ្រង់បានយាងចូលក្នុងទីក្រុងយេរ៉ូសាឡិមដោយជិះលើសត្វលា។ ពេលនោះ មាន ហ្វូងមនុស្សដ៏ធំបានដើរតាមទ្រង់ទាំងស្រែកឡើងថា «ហូសាណា ដល់ព្រះវង្សហ្លួងដាវីឌ ព្រះអង្គដែលយាងមកដោយនូវព្រះនាមព្រះអម្ចាស់ ទ្រង់ប្រកបដោយព្រះពរ ហូសាណា នៅស្ថានដ៏ខ្ពស់បំផុត»(ម៉ាថាយ ២១:៩)។ នេះត្រូវបានគេហៅថា «ការយាងចូលដោយជ័យជំនះ» របស់ព្រះយេស៊ូវនៅថ្ងៃអាទិត្យមុនថ្ងៃដែលទ្រង់រស់ពីសុគតឡើងវិញ។ ការយាងចូលដោយជ័យជំះរបស់ព្រះយេស៊ូវ «នៅថ្ងៃអាទិត្យមុនទ្រង់រស់ឡើងវិញ» ប៉ុន្ដែយើងកម្រឃើញព្រះគម្ពីរប្រាប់ពីរបៀបដែលបញ្ចប់នៅថ្ងៃនោះ «កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា» (លូកា ១៩:៤១)។ លោក W. A ខ្រីសវែលជាគ្រូអធិប្បាយល្បីល្បាញបំផុតក្នុងចំណោម៣នាក់ ដែលខ្ញុំធ្លាប់ស្ដាប់។ គាត់ជាគ្រូគង្វាលនៅក្រុមជំនុំហ្វឹសបាទីស្ទក្នុងទីក្រុងដ៉ាឡាស រដ្ឋតិចសះសំរាប់រយះពេលជិត៦០ឆ្នាំ។ នៅ ក្នុងសេចក្ដីអធិប្បាយរបស់គាត់១ គាត់បានប្រាប់ពីគ្រូអធិប្បាយម្នាក់ដែលទើបតែទៅធ្វើជាគ្រូគង្វាលនៅក្រុម ជំនុំនៅក្នុងទីក្រុងដ៏ធំមួយ។ «ដល់ពេលគ្រូគង្វាលនោះត្រូវអធិប្បាយ គាត់គ្មានវត្ដមាននៅទីនោះ ឡើយ។ គេបានប្រាប់ឲ្យគ្រូជំនួយទៅរកគ្រូងអធិប្បាយ ហើយកាលគាត់រក ឃើញគ្រូអធិប្បាយនោះ គាត់កំពុងតែឈរនៅមាត់បង្អួចក្នុងការិយាល័យរបស់គាត់ ដើម្បីមើលកាន់តំបន់ក្រីក្រដ៏ធំនៃទីក្រុងដែលពេញដោយអាគារបាក់បែក។ ពេលគាត់កំពុងតែមើលសំណង់អាគារបាក់បែកទាំងនោះ គ្រូ គង្វាលបានកំពុងតែយំ។ គ្រូជំនួយនិយាយទៅគាត់ថា “លោកគ្រូ មនុស្សកំពុងតែរង់ចាំលោកគ្រូ ហើយដល់ពេលលោកគ្រូអធិប្បាយហើយ”។ គ្រូ គង្វាលនោះឆ្លើយតបថា “ខ្ញុំគ្រាន់តែពិបាកចិត្ដទុក្ខសោក ហើយខ្ទេចខ្ទាំចិត្ដ ថែមអស់សង្ឃឹមចំពោះមនុស្សនៅទីនេះ សូមគ្រាន់តែមើលទៅ សូមគ្រាន់តែ មើលទៅ” ពេលនោះគាត់បានចង្អុលទៅកាន់ទីក្រុងនោះ។ គ្រូជំនួយនោះ ឆ្លើយតបថា “បាទ លោកគ្រូ ខ្ញុំដឹងហើយ តែនៅពេលឆាប់ៗ លោកគ្រូនឹងធ្លាប់ពីហើយវា។ វាដល់ពេលសំរាប់ឲ្យលោកគ្រូអធិប្បាយហើយ»។ ក្រោយមក លោកខ្រីសវែលបានប្រសាសន៍ថា «ខ្ញុំខ្លាចបញ្ហានោះកើតឡើងក្នុងក្រុមជំនុំខ្ញុំ ហើយក្នុងក្រុមជំនុំនានា។ យើង ធា្លប់ហើយ មនុស្សដែលបាត់បង់ តើកើតអីទៅ។ ពួកគេគ្មានសង្ឃឹម តើកើត អីទៅ? នៅចុងបញ្ចប់យើងធ្លាប់ពីវា ហើយើយើងរំលងវា។ យើងខុសគ្នាពី ព្រះគ្រីស្ទ “កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថ » (W. A. Criswell, Ph.D., The Compassionate Christ, Crescendo Book Publications, 1976, p. 58)។ កាលព្រះយេស៊ូវឈរនៅលើភ្នំអូលីវនៅថ្ងៃនោះ ទ្រង់បានទតមើលទីក្រុងយេរ៉ូសាឡិមទាំងមាន ព្រះទ័យគិតថា តើអ្នកណានឹងគិតពី៤០ឆ្នាំក្រោយមកទៀត ដែលវានឹងត្រូវបំផ្លាញទៅហើយ? តើអ្នកណា នឹងគិតពីជំនាន់ក្រោយ១ទៀត ដែលពួកទាហាររ៉ូមាំង់របស់ឧត្ដមសេនីទីតុសនឹងបំផ្លាញទ្វារធំ និងកំផែង ថែមទាំងដុតបំផ្លាញព្រះវិហាររបស់ព្រះ? គ្មានអ្វីសល់ឡើយ សល់តែជញ្ចាំងថ្មដែលនៅជុំវិញទីបរិសុទ្ធ។ «ផ្ទះរបស់អ្នកនឹងត្រូវទុកឲ្យសោះកគ្រោះ»។ ហើយទ្រង់ព្រះកន្សែង ទ្រង់បានព្រះកន្សែងចំពោះមនុស្សបាត់ បង់នៅក្នុងទីក្រុងនោះ។ មាននរណាម្នាក់និយាយថា «លោកគ្រូ តើយើងអាចធ្វើអ្វីបាន»? យើងមិនអាចសង្រ្គោះមនុស្ស ទាំងអស់បានឡើយ។ យើងសូម្បីតែមិនអាចសង្រ្គោះមនុស្សភាគច្រើន។ តែយើងអាចសង្រ្គោះមនុស្សខ្លះៗបាន។ អ្នកអាចមកថ្ងៃពុធ និងថ្ងៃព្រហស្បត្ដិ៍យប់ដើម្បីទៅផ្សាយដំណឹងល្អ។ អ្នកអាចមកផ្សាយដំណឹងល្អ នៅថ្ងៃសៅរ៍យប។ អ្នកអាចចេញទៅ ហើយទទួលពួកគេនៅរសៀលថ្ងៃអាទិត្យ។ អ្នកអាចធ្វើការនោះបាន! ថ្ងៃមួយផ្លូវនៃទីក្រុងរបស់អ្នកនឹងត្រូវពេញដោយកំទេចកំទី ផ្សែង ឈាម និងការស្លាប់។ ថ្ងៃមួយ វានឹងយឺត ពេលដើម្បីឲ្យមនុស្សម្នាក់ទទួលសេចក្ដីសង្រ្គោះ។ ឥឡូវនេះ ម៉ោងនេះ ចូរទៅធ្វើជាទាហារនៃឈើឆ្កាង ហើយដើរតាមកូនចៀមនៃព្រះ។ ឥឡូវនេះគឺជាម៉ោងដើម្បីជួយអ្នកក្រ ហើយជួយមនុស្សបាត់បង់ឲ្យស្វែងរក ព្រះគ្រីស្ទ ការអត់ទោសបាប ហើយស្វែងរកទីសង្ឃឹម។ «កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា» ។ ២. ទីពីរ ព្រះយេស៊ូវទ្រង់ព្រះកន្សែងដោយព្រះទ័យក្ដួលអាណិត។ ទ្រង់បានមានបន្ទូលដល់សិស្សទ្រង់ថា «មិត្ដសំឡាញ់ទ្រង់ឈ្មោះឡាសារបានស្លាប់...»(យ៉ូហាន ១១:១១,១៤)។ ទ្រង់មានបន្ទូលថា «ខ្ញុំទៅដើម្បីដាស់គាត់ឡើង» នោះមានន័យថា ទៅប្រោសគាត់ឲ្យរស់ ពីស្លាប់ឡើងវិញ។ ដូច្នោះហើយ ពួកគេបានទៅភូមិបេថាណី ដើម្បីទៅផ្ទះឡាសារ។ ពួកអ្នកមិនជឿព្រះគេ ហៅថា «ផ្នូរកប់ខ្មោច» តែគ្រីស្ទបរិស័ទហៅថា «ទីកប់ខ្មោច» ដែលភាសាក្រេកមានអត្ថន័យថា កន្លែងដេក លក់ ដែលគេដាក់សាកសពមនុស្សស្លាប់ រហូតដល់ព្រះយេស៊ូវបានយាងមកដាស់ពួកគេ។ នោះគឺជាអ្វីដែល ព្រះយេស៊ូវនឹងធ្វើចំពោះឡាសារ តែទ្រង់បានរង់ចាំ៤ថ្ងៃ ដើម្បីបង្ហាញពីការអស្ចារ្យនៃភាពជាព្រះរបស់ទ្រង់ និងអំណាចព្រះចេសា្ដរបស់ទ្រង់ ដើម្បីឲ្យពួកគេជឿដល់ទ្រង់។ ឥឡូវនេះ ព្រះយេស៊ូវទ្រង់យាងទៅដក់ផ្នូរឡាសារ។ នាម៉ារីដែលជាបងប្អូនស្រីរបស់ឡាសារបាន ជួបព្រះយេស៊ូវ កាលទ្រង់យាងទៅដល់។ «កាលព្រះយេស៊ូវឃើញនាងយំ ព្រមទាំងពួកសាសន៍យូដា ដែលមកជាមួយនឹងនាងផង នោះទ្រង់មានសេចក្តីរំជួល ទាំងក្នាញ់ក្នុងព្រះហឫទ័យ» (យ៉ូហាន ១១:៣៣)។ តាមភាសាក្រេកដើមពាក្យ «ក្នាញ់ក្នុងព្រះហឬទ័យ» វាមានន័យថា ព្រះយេស៊ូវទ្រង់ខូចព្រះទ័យទាំងស្រុង ឈឺចាប់ក្នុងព្រះទ័យ ស្រែកថ្ងូរ(ĕmbrimaŏmai)។ លំបាកយ៉ាងខ្លាំង មួលម៉ៅដូចជាសមុទ្រក្នុងព្យុះ រំខាន យ៉ាងខ្លាំង ហើយរំជួលយ៉ាងខ្លាំង(tarassō)។ តើអ្នកធ្លាប់មានអារម្មណ៍ដូចនោះឬទេ កាលនរណាម្នាក់ជិត ស្លាប់មែនទែន? ខ្ញុំធ្លាប់មាន ខ្ញុំបានខូចចិត្ដជាខ្លាំង ហើយឈឺចាប់ជាខ្លាំង។ ខ្ញុំបានរំជួលចិត្ដជាខ្លាំង ដូចដែលទឹកពុះ។ ខ្ញុំត្រឹមតែមានអារម្មណ៍ឈឺចាប់ជាខ្លាំង ហើយធ្ងន់ទ្រូងដូចនោះពីរបីដងប៉ុណ្ណោះក្នុងមួយជីវិត របស់ខ្ញុំ ប៉ុន្ដែការទាំងនោះវាធ្វើឲ្យខ្ញុំយល់ពីព្រះទ័យដែលទ្រង់ព្រះយេស៊ូវទ្រង់មាន។ ខ្ញុំមានអារម្មណ៍ដូចនោះ កាលលោកយាយជាទីស្រឡាញ់របស់ខ្ញុំបានស្លាប់ទៅ។ ខ្ញុំមានអារម្មណ៍ដូចនោះ កាលជីវិតខ្ញុំបានចូលក្នុង រូងនៃមហាវិទ្យាសៅថើនបាទីស្ទ។ ខ្ញុំមានអារម្មណ៍ដូចនោះ កាលម្ដាយខ្ញុំបានស្លាប់ គាត់ឈ្មោះ Cecelia ។ វាមិនខុសទេ ទ្រង់បានក្ដួលអាណិតជាខ្លាំង កាលទ្រង់ឃើញម៉ារី និងម៉ាថា ហើយមិត្ដភក្រ្ដរបស់ឡាសារគេ ខូចចិត្ដ ហើយពួកគេបានយំដោយសារគាត់បានស្លាប់។ ព្រះយេស៊ូវទ្រង់ជា្របថា ទ្រង់នឹងប្រោសឲ្យឡាសាររស់ពីស្លាប់ឡើងវិនៅពីរបីនាទីក្រោយមក។ តែទ្រង់មានព្រះទ័យខ្ទេចខ្ទាំ ហើយព្រួយព្រះទ័យដោយសារហេតុការនៃការស្លាប់ និងភាពទុក្ខសោកដែលកើត មកលើយើង។ ក្រោយមក ក្នុង២ខបន្ទាប់មកទៀតនៅជំពូក១១ ព្រះគម្ពីរប្រាប់យើងពីខគម្ពីរដែលខ្លីជាងគេ បំផុតនៅក្នុងព្រះគម្ពីរទាំងមូល។ ដោយសារទ្រង់ព្រួយព្រះទ័យ ហើយយំ ទ្រង់មានបន្ទូលថា « អ្នករាល់គ្នាបានយករូបបុគ្គលទៅទុកឯណា គេទូលឆ្លើយថា ព្រះអម្ចាស់ សូមយាងទៅទតមើល»។ បន្ទាប់មកវាដល់ ខគម្ពីរដែលខ្លីជាងគេបំផុត «ព្រះយេស៊ូវទ្រង់ព្រះកន្សែង»(យ៉ូហាន ១១:៣៥)។ ទ្រង់បានកើតទុក្ខជាមួយម៉ារី និងម៉ាថា ដោយសារតែទ្រង់ក៏ស្រឡាញ់ឡាសារផងដែរ។ ហើយទ្រង់ក៏កើត ទុក្ខជាមួយយើង ថែមទាំងទុក្ខសោកផងដែរ។ ខ្ញុំអាណិតក្មេងៗនៅជំនាន់យើង ដោយសារតែមានក្រុមជំនុំ ច្រើនពេកដែលឈប់ច្រៀងចំរៀងពីបុរាណ គេឈប់ច្រៀងចំរៀងដែលប៉ះពាល់ចិត្ដរបស់គេ ហើយកំឡាដល់ ព្រលឹងរបស់គេ។ សព្វថ្ងៃនេះ ក្មេងៗមិនស្គាល់ចំរៀងទាំងនោះឡើយ ដ្បិតពួកគេមិនអាចបើកទៅរកវា ឡើយក្នុងពេលពួកគេជួបបញ្ហា។ តែចំរៀងពីបុរាណវាអាចជួយបន្ថូរព្រលឹងខ្ញុំពីសេចក្ដីងងឹតបាន។ ព្រះយេស៊ូវជាមិត្ដសំឡាញ់ពិត «ព្រះយេស៊ូវទ្រង់ព្រះកន្សែង»(យ៉ូហាន ១១:៣៥)។ ទឹកភ្នែកដ៏វិសេសរបស់ព្រះយេស៊ូវ សេចក្ដីក្ដួលអាណិតរបស់ព្រះយេស៊ូវ។ អរគុណព្រះសំរាប់ព្រះទ័យក្ដួល អាណិតរបស់ព្រះយេស៊ូវ។ លោកហែនរី M. McGowan បានយកខ្ញុំទៅក្រុមជំនុំបាទីស្ទមួយជាមួយគ្រួសាររបស់គាត់លើកដំបូង កាលខ្ញុំនៅក្មេង។ មានម្ដងគាត់បានប្រាប់ខ្ញុំថា ខ្ញុំដូចជាកូនប្រុសគាត់អញ្ចឹង។ គ្រួសារខ្ញុំ និងខ្ញុំបានទៅ ទីក្រុង Vernon នៅរដ្ឋនតិចសះច្រើនដង ដើម្បីជួបគាត់។ ពេលមួយក្នុងចំណោមការធ្វើដំណើរទាំងនោះ គាត់បានឲ្យកំណាព្យខគម្ពីរដ៏តូចមួយ ដែលពន្យល់ពីរឿងរ៉ាវជាច្រើន។ វាត្រូវបាននិពន្ធដោយក្មេងស្រីម្នាក់ ឈ្មោះម៉ារី Stevenson កាលនាងមានអាយុត្រឹមតែ១៤គត់៖ យប់មួយ ខ្ញុំបានយល់សុបិន ព្រះយេស៊ូវទ្រង់ព្រះកន្សែងចំពោះទីក្រុងរបស់យើង និងមនុស្សបាត់បង់ដែលគ្មានសង្ឃឹម។ ទ្រង់យំជាមួយ យើងដោយព្រះទ័យក្ដួលអាណិត កាលណាយើងឆ្លងកាត់ភាពទុក្ខសោក។ ៣. ទីបី ព្រះយេស៊ូវទ្រង់ព្រះកន្សែងសំរាប់យើង កាលទ្រង់ទទួលអំពើបាបរបស់យើង។ គម្ពីរហេព្រើរ ៥:៧ ប្រាប់ថា « ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។ កន្លែងនេះ ព្រះយេស៊ូវកំពុងព្រះកន្សែងនៅក្នុងសួនច្បារគេតសេម៉ាណី នៅយប់មុនពេលទ្រង់ត្រូវគេឆ្កាង។ លោកខ្រីសវែលបានប្រសាសន៍ថា តើអត្ថន័យនៃការស្រែកថ្ងូរនៅក្នុងសួនច្បារគេតសេម៉ាណីគឺជាអ្វីទៅ? កាល ទ្រង់បានរងទុក្ខដោយស្រែកថ្ងូរជាខ្លាំង ទ្រង់បានអធិស្ឋាន «ទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ ហោរាអេសាយបានប្រាប់ថា «ព្រះនឹងធ្វើឲ្យព្រលឹងរបស់ទ្រង់ ជាយញ្ញបូជាសំរាប់អំពើបាប»។ លោកអេសាយបានប្រាប់ថា «ព្រះទត ឃើញទុក្ខលំបាកនៃព្រលឹងទ្រង់ ដើម្បីរំងាប់សេចក្ដីក្រោធ»។ យ៉ាងណាក៏ ដោយ វាជាអាថ៌កំបាំង ដែលយើងមិនអាចយល់បាន ព្រះបានប្រគល់ព្រះ អង្គទ្រង់សំរាប់អំពើបាប។ ដ្បិតទ្រង់បានទ្រាំទ្ររងទំងន់ និងបន្ទុកនៃអំពើបាបទាំងអស់របស់លោកីយនេះ។ ទ្រង់បានស្រែកជាខ្លាំង ទាំងទឹកភ្នែក ហើយទាំងភ័យខ្លាចថា «ព្រះវរបិតាអើយ បើទ្រង់សព្វព្រះហឬទ័យ សូមឲ្យ ពែងនេះកន្លងផុតពីទូលបង្គំ»(ibid., p. 60)។ ព្រះយេស៊ូវបានឡើងសំលេងជាខ្លាំងទាំងភ័យខ្លាច ដ្បិតព្រះវរបិតាមិនសំចៃទុកព្រះជន្មរបស់ទ្រង់ នៅក្នុងសួនច្បារគេតសេម៉ាណីឡើយ ដូច្នេះ ទ្រង់អាចទទួលយកអំពើបាបរបស់យើងដាក់លើព្រះកាយនៅ លើឈើឆ្កាងនៅព្រឹកបន្ទាប់។ កាលទ្រង់ជាប់លើឈើឆ្កាង ទ្រង់បានស្រែកថា «ការស្រេចហើយ»(យ៉ូហាន ១៩:៣០) រួចទ្រង់ឱនព្រះសិរ ហើយសុគតទៅ។ ជាមួយការឡើងសំលេងជាខ្លាំងទាំងភ័យខ្លាចនោះ ទ្រង់ត្រូវបានគេដុំដែកគោលជាប់នឹងឈើឆ្កាង ដើម្បីសងទោសកំហុសទាំងស្រុងនៃអំពើបាបរបស់យើង។ នៅលើភ្នំកាល់វ៉ារី ជាពេលព្រឹកដ៏ស្ញើចខ្លាច ខ្ញុំកំពុងសុំឲ្យបងប្អូនជឿជាក់លើព្រះយេស៊ូវ ដ្បិតទ្រង់បានបង្ហូរព្រះនេត្រាជាច្រើន ហើយទ្រង់បាន បង្ហូរព្រះលោហិតទ្រង់នៅលើឈើឆ្កាង ដើម្បីសង្រ្គោះអំពើបាប និងការជំនុំជំរះ។ ឥឡូវនេះ ទ្រងគង់នៅ ស្ថានសួគ៌នៅខាងស្ដាំដៃព្រះវរបិតា។ សូមករកទ្រង់ដោយមានជំនឿដ៏សាមញ្ញ ហើយទុកចិត្ដលើទ្រង់ទៅ។ ព្រះលោហិតដ៏វិសេសរបស់ទ្រង់នឹងសំអាតអំពើបាបរបស់អ្នកទាំងអស់ ហើយទ្រង់នឹងប្រទានជីវិតអស់កល្ប ជានិច្ចដល់អ្នក។ អាម៉ែន។ លោក ចាន់សូមដឹកនាំយើងអធិស្ឋាន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។ (ចប់សេចក្ដីអធិប្បាយ) សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។ អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ២២:៣៩-៤៤ ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ព្រះនេត្រារបស់ព្រះអង្គសង្រ្គោះ THE TEARS OF THE SAVIOUR ដោយលោក បណ្ឌិត «ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់ សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់ គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។ (ម៉ាថាយ ២៣:១៣, ២៥, ២៧, ៣៣; ១៤:៣៦; យ៉ូហាន ៨:១១; ១. ទីមួយ ព្រះយេស៊ូវទ្រង់ព្រះកន្សែងចំពោះទីក្រុង។ ម៉ាថាយ ២១:៩; លូកា ១៩:៤១។ ២. ទីពីរ ព្រះយេស៊ូវទ្រង់ព្រះកន្សែងដោយព្រះទ័យក្ដួលអាណិត។ យ៉ូហាន ១១:១១,១៤,៣៣,៣៥។ ៣. ទីបី ព្រះយេស៊ូវទ្រង់ព្រះកន្សែងសំរាប់យើង កាលទ្រង់ទទួលអំពើបាបរបស់យើង។ |