Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




របៀបដើម្បីអធិស្ឋានសំរាប់ការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ២២ ពីការរស់ឡើងវិញ)
HOW TO PRAY FOR REVIVAL
(SERMON NUMBER 22 ON REVIVAL)
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កញ្ញា ២៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, September 27, 2015


សូមបើកទៅគម្ពីរកិច្ចការ ១:៨។ គម្ពីរស្កោហ្វៀលនៅទំព័រទី១១៤៨ សូមអញ្ជើញក្រោកឈរឡើង កាលខ្ញុំអានខគម្ពីរនេះ។ ព្រះគ្រីស្ទបានមានបន្ទូលប្រាប់នូវព្រះបន្ទូលទាំងនេះដល់គ្រីស្ទបរិស័ទមុនដំបូង។

«ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា ហើយនិងធ្វើជាទីបន្ទាល់ពីខ្ញុំ នៅក្រុងយេរូសាឡិម ព្រមទាំងស្រុកយូដា និងស្រុកសាម៉ារីទាំងមូល ហើយរហូតដល់ចុងផែនដីបំផុតផង»(កិច្ចការ ១:៨)។

សូមសំរួលឥរិយាបថ

គ្រូអធិប្បាយខ្លះបង្រៀនថា ខគម្ពីរនេះត្រឹមតែសំទៅដៅលើការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៅថ្ងៃបុណ្យ៥០។ ពួកគេបង្រៀនថា យើងមិនអាចរំពឹងចង់បានព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ជាមួយយើង ដូចទ្រង់បានធ្វើកាលសម័យមុនបានឡើយ។ ពួកគេជាច្រើននាក់ខ្លាចថា សមាជិករបស់គេនឹងក្លាយជាពួក៥០ ថ្ងៃ បើសិនជាពួកគេបង្រៀនពីការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៅសព្វថ្ងៃនេះ។ ដូច្នេះ ពួកគេពន្លត់ការងារនៃការចាក់ចុចចិត្ដ និងការប្រែចិត្ដ ដោយសារពួកគេខ្លាចលទ្ធិរបស់ពួក៥០ថ្ងៃ(Pentecostal)។ តែពួកគេ បានធ្វើខុស កាលពួកគេបង្រៀនថា ពួកគេមិនអាចសង្ឃឹមចង់បានព្រះវិញ្ញាណបរិសុទ្ធនៅសម័យយើង។ ពាក្យ៨ចុងក្រោយនៃអត្ថបទគម្ពីររបស់យើងបង្ហាញថា ពួកគេបានធ្វើខុស «ហើយរហូតដល់ចុងផែនដីបំផុតផង»។ គម្ពីរសម័យបច្ចុប្បន្ននេះបកប្រែថា «ហើយរហូតដល់កន្លែងដាច់ស្រយាលបំផុតនៃផែនដី»។ ដ្បិត គ្រីស្ទានដើមដំបូងទាំងនោះមិនបានចេញទៅ «ចុងផែនដីបំផុត» ឬ «កន្លែងដាច់ស្រយាលបំផុត»នៃផែនដីនោះទេ។ កន្លែងនេះព្រះយេស៊ូវកំពុងមានបន្ទូលទៅកាន់កូនព្រះទាំងអស់ ហើយសំដៅគ្រប់សម័យកាលទាំងអស់។ ទ្រង់មានបន្ទូលទៅកាន់ពួកគេ និងយើងថា «ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា»។ លោកពេត្រុសបានបញ្ជាក់ពីបញ្ហានេះនៅ ពេលបន្ដិចក្រោយមក វានៅក្នុងកិច្ចការ ២:៣៩។ សូមបើកទៅខគម្ពីរនេះ។

«ដ្បិតសេចក្តីសន្យានោះ គឺសន្យាដល់អ្នករាល់គ្នា និងកូនចៅអ្នករាល់គ្នា ព្រមទាំងអស់អ្នកដែលនៅឆ្ងាយដែរ គឺដល់អស់អ្នកណាដែលព្រះអម្ចាស់ជាព្រះនៃយើងរាល់គ្នា ទ្រង់នឹងហៅ»(កិច្ចការ ២:៣៩)។

ដូច្នេះ ពួកសិស្សរបស់ទ្រង់បានទៅទីក្រុងយេរ៉ូសាឡិមវិញ ហើយពួកគេបានចូលក្នុងបន្ទប់ខាងលើ ដើម្បីអធិស្ឋាន។ តើពួកគេអធិស្ឋានសុំអ្វី? ពួកគេបានអធិស្ឋានសុំអំណាចព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះយេស៊ូវទ្រង់បានសន្យាជាមួយពួកគេ កាលទ្រង់មានបន្ទូលថា «ប៉ុន្តែ កាលណាព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងបានព្រះចេស្តា»(កិច្ចការ ១:៨)។ ខ្ញុំយល់ស្របជាមួយ លោក Iain H. ម៉ូរេទាំងស្រុង។ គាត់បានប្រសាសន៍ថា

ខណៈពេលថ្ងៃបុណ្យ៥០បានបង្កើតសម័យកាលថ្មី១ នោះការងាររបស់ព្រះគ្រីស្ទក្នុងការប្រទានព្រះវិញ្ញាណមិនទាន់ចប់នៅពេលនោះឡើយ។ ទំនាក់ ទំនងទាំងស្រុងនៃព្រះវិញ្ញាណ ដែលកត់សំគាល់លើសម័យកាលទាំងស្រុង របស់{គ្រីស្ទបរិស័ទ} បានចាប់ផ្ដើមនៅថ្ងៃបុណ្យ៥០ ហើយវាមិនមែននៅ ខ្ជាប់ខ្ជួនឡើយ ហើយវាក៏មិនផ្លាស់ប្ដូរដែរ។ គោលបំណងនោះអាចសម្រេចបាន ដោយសារការអធិស្ឋានសុំព្រះវិញ្ញាណនៃព្រះថែមទៀត ដូចដែលពួកសិស្សទ្រង់បានធ្វើយ៉ាងច្បាស់លាស់។ វាជាការឆ្លើយតបចំពោះការស្នើរសុំ ដែលថា “សូមបង្រៀនយើងឲ្យចេះអធិស្ឋាន”។ ព្រះយេស៊ូវមានបន្ទូលថា «បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតាដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត”(លូកា ១១:១៣)។ ការសន្យានេះមិនឈប់បន្ដឲ្យគ្រីស្ទបរិស័ទឡើយ ដ្បិតគ្រីស្ទបរិស័ទ តែងតែទទួលបានថែមទៀត(Iain H. Murray, Pentecost Today? The Biblical Understanding of Revival, The Banner of Truth Trust, 1998, p. 21)។

លោកអាឡែសែនដឺ ម៉ូដាបានប្រសាសន៍ថា «កាលណាព្រះវិញ្ញាណបរិសុទ្ធមានវត្ដមាននៅក្នុងក្រុមជំនុំរបស់ គាត់ នោះទ្រង់ទាញនាំឲ្យមនុស្សឲ្យជិតទៅៗ ហើយទ្រង់ប្រទានកម្លាំងនៃអំណាចព្រះចេសា្ដដ៏ធំអស្ចារ្យ» (Murray, ibid., p. 22)។

តែយើងបានឃើញការដូចនោះតិចតួចណាស់ ចាប់តាំងពីមានការរស់ឡើងវិញដ៏ធំនៅឆ្នាំ១៨៥៩មក វាមានតិចតួចណាស់។ ខ្ញុំដឹងច្បាស់ថា មូលហេតុដ៏ចំបងគឺដោយសារតែ គ្រូអធិប្បាយភាគច្រើនមិនជឿ ថា ការប្រែចិត្ដរបស់មនុស្សគឺជាការអស្ចារ្យ។ សព្វថ្ងៃនេះ គ្រូអធិប្បាយភាគច្រើនគិតថា ការប្រែចិត្ដមិនមែន សំខាន់ជាងការសម្រេចចិត្ដរបស់មនុស្ស។ ពួកគេគិតថា យើងត្រូវធ្វើយ៉ាងម៉េចក៏ដោយដើម្បីបញ្ចុះបញ្ចូលមនុស្សបាត់បង់ឲ្យអធិស្ឋានទទួលសេចក្ដីសង្រ្គោះ ដែលគេហៅថា «ការអធិស្ឋានរបស់មនុស្សមានបាប»។ គេបង្រៀនថា គ្រាន់តែនិយាយពាក្យទាំងនោះ នោះអ្នកបានសង្រ្គោះ។ នៅចុងបញ្ចប់គ្រប់សេចក្ដីអធិប្បាយ របស់លោក Joel Osteen គាត់និយាយដូចនោះ។ បន្ទាប់មកគាត់និយាយថា «យើងជឿថា បើសិនជាអ្នកបាននិយាយពាក្យទាំងនោះ នោះអ្នកបានកើតជាថ្មីរួចហើយ»។ ឃើញទេ គេមិនត្រូវការព្រះវិញ្ញាណបរិសុទ្ធដើម្បីសំដែងការពីអស្ចារ្យសោះ។ បើសិនជាអ្នកបាននិយាយពាក្យទាំងនោះ «នោះអ្នកបានកើតជាថ្មីរួចហើយ»។

នេះវាបែរទៅរកលទ្ធិខុសឆ្គងពីបុរាណដែលមានឈ្មោះថា លទ្ធិអត្ដកុលនិយម (Pelagianism) វាគឺជាលទ្ធិមួយដែលបង្រៀនថា មនុស្សលោកអាចរកបានសេចក្ដីសង្រ្គោះដោយខ្លួនឯង។ ដោយសារការសូត្រពាក្យខ្លះៗ ឬក៏ដោយសារការមកមកក្នុងកម្មវិធីថ្វាយបង្គំព្រះរបស់គ្រីស្ទបរិស័ទ ឬក៏ដោយសារការលើកដៃ។ «អ្នកណា ដែលចង់បានសង្រ្គោះ សូមគ្រាន់តែលើកដៃរបស់អ្នក»។ នេះគឺជាលទ្ធិអត្ដកុលនិយមឆៅៗ វាត្រលប់ទៅរកលទ្ធិខុសឆ្គងនោះ ដែលបង្រៀនថា មនុស្សបាត់បង់ម្នាក់អាចសង្រ្គោះខ្លួនឯងដោយសារសកម្មភាពខ្លះ ឬក៏ដោយសារការអធិស្ឋាន។ ខ្ញុំហៅថា«សេចក្ដីអធិប្បាយបែបមន្ដអាគមន៍»។ ពិតណាស់ វាជា«មន្ដអាគមន៍» ជាជាងគ្រីស្ទបរិស័ទនោះទេ។ នៅក្នុងមន្ដអាគមន៍ អ្នកសូត្រពាក្យ ឬធ្វើសកម្មភាព ហើយពាក្យ និងសកម្ម ភាពទាំងនោះបង្កើតឲ្យមានលទ្ធផលហួសពីធម្មជាតិ។ តួសំដែងក្នុងរឿងព្រេងបានលើកដំបងមន្ដអាគមន៍ ហើយសូត្រពាក្យ «ប៊ីប៊ីដី ប៊ោប៊ីដី បូ»(Bibbidi-Bobbidi-Boo) ហើយល្ពៅបានក្លាយជារទះចម្បាំងសំរាប់ Cinderella ។ តែការប្រែចិត្ដមិនដូច «មន្ដអាគមន៍»ដែលអ្នកឃើញក្នុងគំនូរជីវចល Disney ឡើយ។ លោក Walt Disney បានចាប់អារម្មណ៍ក្នុងមន្ដអាគមន៍ដូចរឿង «អ្នករៀនធ្វើធ្មប់» ក្នុងតន្រ្ដីដែលធ្វើឲ្យ អំបោសទាំងអស់នោះអាចរាំបាន។ វាសុទ្ធតែជាលក្ខណះនៃគំនូរជីវចល Disney ។ ហើយខ្ញុំសូមប្រាប់ថា វាកើតឡើងចំពោះការផ្សាយដំណឹងល្អសព្វថ្ងៃនេះផងដែរអំពីការប្រែចិត្ដ។ ដ្បិតការត្រួត ពិនិត្យពីបញ្ហានេះនៅពាសពេញសៀវភៅរបស់លោកដាវីឌ Malcolm Bennett The Sinner’s Prayer: Its Origins and Dangers, សូម្បីតែមុនបោះពុម្ភ n.d., យើងអាចមើលតាម Amazon.com ។

គ្រប់ការប្រែចិត្ដពិតប្រាកដទាំងអស់សុទ្ធតែជាការអស្ចារ្យ។ សូមបើកទៅម៉ាកុស ១០:២៦ ជាមួយខ្ញុំ។ គម្ពីរស្កោហ្វៀលនៅទំព័រ១០៥៩។

«គេក៏មានសេចក្តីប្លែកក្នុងចិត្តជាខ្លាំង ទាំងនិយាយគ្នាទៅវិញទៅមកថា ចុះបើដូច្នេះ តើអ្នកណាអាចនឹងបានសង្គ្រោះ ព្រះយេស៊ូវទ្រង់ទតទៅគេ មានព្រះបន្ទូលថា ការនោះមនុស្សលោកធ្វើពុំកើតទេ...» (ម៉ាកុស ១០:២៦,២៧)។

ពួកគេបានសួរថា «តើអ្នកណាអាចនឹងបានសង្រ្គោះ?» ព្រះយេស៊ូវបានតបថា «ការនោះមនុស្សលោកធ្វើពុំ កើតទេ»។ មនុស្សមានបាបមិនអាចធ្វើអ្វីសោះ ដើម្បីបានសង្រ្គោះ ថែមទាំងមិនអាចជួយខ្លួនឯងឲ្យបាន សង្រ្គោះសោះឡើយ។ តែទ្រង់មានបន្ទូលថា «តែព្រះទ្រង់ធ្វើកើត ដ្បិតព្រះទ្រង់អាចនឹងធ្វើកើតទាំងអស់»។ សេក្ដីសង្រ្គោះរបស់មនុស្សម្នាក់គឺជាការអស្ចារ្យមកពីព្រះ។ នៅឆ្នាំនេះ យើងឃើញមានការប្រែចិត្ដដែលគួរឲ្យ មានសង្ឃឹមច្រើនលើក ២ដងក្នុងចំណោមផ្សេងទៀតបានកើតឡើងថ្ងៃអាទិត្យមុន ហើយ១ទៀតនៅព្រឹក នេះ។ ការប្រែចិត្ដពិតប្រាកដទាំងអស់សុទ្ធតែជាការអស្ចារ្យ។ លោកប៉ូល Cook បានបង្រៀនយ៉ាងត្រឹមត្រូវថា «ចរិកលក្ខណះនៃការរស់ឡើងវិញមិនខុសប្លែកពីចរិកលក្ខណះនៃការងាររបស់ព្រះវិញ្ញាណបរិសុទ្ធនោះ ទេ លើកលែងតែនៅក្នុងប្រពលភាព ឬទំហំ»(Fire From Heaven, EP Books, 2009, p. 117)។

កាលណាមនុស្សម្នាក់បានប្រែចិត្ដ នោះជាការអស្ចារ្យមកពីព្រះ។ កាលណាមនុស្សជាច្រើននាក់ បានប្រែចិត្ដក្នុងរយះពេលខ្លី នោះជាការអស្ចារ្យមកពីព្រះ។ ភាពខុសគ្នាគឺត្រាន់តែ «នៅក្នុងប្រពលភាព ឬ ទំហំ»។ នៅពេលយើងអធិស្ឋានសំរាប់ការរស់ឡើងវិញ នោះយើងកំពុងតែអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធ ធ្វើការក្នុងចិត្ដមនុស្សជាច្រើន។

តើព្រះវិញ្ញាណបរិសុទ្ធអ្វីខ្លះ ដើម្បីឲ្យមនុស្សប្រែចិត្ដ? ទីមួយ «នៅពេលទ្រង់យាងមក នោះទ្រង់ នឹងសំដែង(ចាក់ចុចចិត្ដ)ពីអំពើបាប»(យ៉ូហាន ១៦:៨)។ លោកប៉ូល Cook បានបង្រៀនថា «តាម ធម្មជាតិ មនុស្សលោកមិនដែលដឹងខ្លួនពីអំពើបាបនោះទេ តាមធម្មជាតិ គេរាប់ខ្លួនឯងជាសុចរិត។ អញ្ចឹង យើងត្រូវការងារដ៏ជាក់លាក់ពីព្រះវិញ្ញាណ ហើយកាលណាវិញ្ញាណធ្វើការ នោះមនុស្សលោកនឹងដឹងពីភាពអាក្រក់ {គួរឲ្យខ្ពើមឆ្អើម»នៃអំពើបាប ពេលនោះមនុស្សម្នាក់នោះស្អប់អំពើបាប ហើយបោះបង់ចោលវា»។ ដូចក្មេងស្រីម្នាក់បាននិយាយថា «ខ្ញុំបានស្អប់ខ្អើមខ្លួនឯង»។ នោះគឺជានិយមន័យល្អមួយនៃការប្រែចិត្ដ ដែលខ្ញុំធ្លាប់បានឃើញ។ «ខ្ញុំបានស្អប់ខ្អើមខ្លួនឯង» យ៉ាងតិចណាស់ បើអ្នកមិនមានការចាក់ចុចចិត្ដពីអំពើបាបដូចនោះទេ នោះអ្នកនឹងមិនមានការប្រែចិត្ដពិតប្រាកដឡើយ។ ដ្បិតយើងត្រូវតែអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធចាក់ចុចចិត្ដមនុស្សបាត់បង់ពីអំពើបាប។

ទី២ ព្រះវិញ្ញាណបរិសុទ្ធចាក់ចុចចិត្ដមនុស្សពីអំពើបាប ដើម្បីឲ្យគេបានស្គាល់ព្រះគ្រីស្ទ។ ទ្រង់បមានបន្ទូលថា «ដ្បិតទ្រង់នឹងយកសេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា»(យ៉ូហាន ១៦:១៤)។ គម្ពីរសម័យបច្ចុប្បន្ននេះបកប្រែថា «ទ្រង់នឹងយកសេចក្ដីដែលជារបស់ខ្ញុំ មកប្រាប់ឲ្យអ្នករាល់គ្នាដឹង»។ មនុស្សបាត់បង់នឹងមិនដែលស្គាល់ព្រះគ្រីស្ទដោយផ្ទាល់ឡើយ ទាល់តែព្រះវិញ្ញាណបរិសុទ្ធបង្ហាញគាត់ឲ្យ ដឹង។ តែបើអ្នកមិនប៉ះពាល់ចិត្ដពីអំពើបាប នោះព្រះវិញ្ញាណបរិសុទ្ធមិនបង្ហាញឲ្យអ្នកដឹងថា ព្រះគ្រីស្ទគឺជា ព្រះពិត ដើម្បីឲ្យអ្នកបានសង្រ្គោះឡើយ។

ដូច្នេះ នៅពេលយើងកំពុងអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងចុះមកដោយអំណាចព្រះចេស្ដា នោះអ្វីដែលចំបង យើងកំពុងតែសុំព្រះឲ្យចាត់ព្រះវិញ្ញាណទ្រង់ ដើម្បី (១)ប៉ះពាល់ចិត្ដមនុស្សបាត់បង់ពី និស្ស័យអំពើបាបដ៏អាក្រក់ (២)បើកសំដែងព្រះគ្រីស្ទចំពោះមនុស្សម្នាក់នោះ ដូចនេះទើបគាត់ដឹងច្បាស់ លាស់ពីការលាងសំអាតរបស់គាត់ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ការប៉ះពាល់ចិត្ដពីអំពើបាប និង ការលាងសំអាតអំពើបាបដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ គឺជាការងារដ៏សំខាន់២នៃព្រះវិញ្ញាណព្រះ ក្នុងការប្រែចិត្ដពិតប្រាកដ ដូចដែលបានសំដែងនៅក្នុងយ៉ូហានជំពូក១៦។ លោក Brian H. Edwards បានបង្រៀនថា «សព្វថ្ងៃនេះ គ្រីស្ទបរិស័ទជាច្រើនមិនដឹងពីអ្វីដែលគេត្រូវអធិស្ឋានសុំនោះទេ កាលណាគេអធិស្ឋានសំរាប់ការរស់ឡើងវិញ»(Brian H. Edwards, Revival, Evangelical Press, 2004 edition, p. 80)។

សព្វថ្ងៃនេះ មូលហេតុ១ដែលកូនព្រះភាគច្រើនមិនដឹងពីអ្វីដែលត្រូវអធិស្ឋាន គឺដោយសារតែពួកគេមិនដឹងពីតម្រូវការចាំបាច់នៃការប៉ះពាល់ចិត្ដពីអំពើបាបចំពោះមនុស្សបាត់បង់ ហើយពួកគេមិនជឿក្នុង «វិបត្ដិនៃការប្រែចិត្ដ» ដែលដូចជីដូនជីតាយើងបានធ្វើ។ តែខ្ញុំបានបង្រៀនអ្នកថា យើងត្រូវតែអធិស្ឋានសុំឲ្យ ព្រះវិញ្ញាណបរិសុទ្ធយាងចុះមក ហើយចាក់ចុចចិត្ដមនុស្សបាត់បង់ដែលចូលរួមក្នុងក្រុមជំនុំរបស់យើង។ បើពួកគេមិនស្ថិតនៅក្រោមការប៉ះពាល់ចិត្ដពីអំពើបាបទេ នោះពួកគេនឹងមិនបានសង្រ្គោះឡើយ។ មានករណី លើកលែងខ្លះៗ តែមានតិចតួចណាស់។ មានឧទាហរណ៍តែ១គត់ ដែលខ្ញុំអាចរកឃើញក្នុងព្រះគម្ពីរ គឺជាការប្រែចិត្ដរបស់លោកសាខេ វានៅក្នុងលូកាជំពូក១៩។ យើងមិនឃើញថាគាត់យំឡើយ តែវាជាការចាក់ ចុចចិត្ដពិតប្រាកដ។ ដ្បិតលោកសាខេបានសន្យាជាមួយព្រះគ្រីស្ទថា គាត់នឹងចែកទ្រព្យសម្បត្ដិគាត់ពាក់ កណ្ដាលទៅឲ្យអ្នកក្រ ហើយគាត់នឹងសង១ជាង៤ដល់មនុស្សដែលគាត់បានយកពីគេ។ ការនេះបង្ហាញថា គាត់បាននៅក្រោមការប៉ះពាល់ចិត្ដ។ ខ្ញុំគិតថា ការប្រែចិត្ដរបស់លោកសាខេបង្ហាញថា មានមនុស្សខ្លះៗ តែ មួយចំនួនតូចបានប្រែចិត្ដពីអំពើបាបរបស់គេ ដោយគ្មានការស្រក់ទឹកភ្នែក តែគេភ្ញាក់ដឹងខ្លួនពិតប្រាកដ។

មូលហេតុផ្សេងដែលគ្រូផ្សាយដំណឹងល្អភាគច្រើនមិនដឹងពីអ្វីដែលត្រូវតែអធិស្ឋានសុំគឺថា សព្វថ្ងៃនេះ ពួកគេភាគច្រើនមិនជឿលើ «វិបត្ដិ»នៃការប្រែចិត្ដ ដូចដែលជីដូចជីតាយើងបានធ្វើនោះទេ។ ជីដូចជីតា យើងបានប្រាប់ថា មនុស្សម្នាក់ដែលស្ថិតនៅក្រោមការប៉ះពាល់ចិត្ដ ពួកគេ«ភ្ញាក់ដឹងខ្លួន» តែមិនទាន់បាន សង្រ្គោះនៅឡើយទេ។ ជីដូនជីតារបស់យើងបានប្រាប់ថា មនុស្សម្នាក់ដែលភ្ញាក់ដឹងខ្លួន គេត្រូវតែឆ្លងកាត់ការស្រែកថ្ងូរពីអំពើបាប ដូចដែលស្រ្ដីម្នាក់បានឆ្លងកាត់ការឈឺចាប់ជាខ្លាំង ពេលសំរាលកូន។ ជីដូនជីតា របស់យើងបានប្រាប់ថា មានតែផ្លូវនេះ១គត់ដែលអាចនាំឲ្យមនុស្សម្នាក់ប្រែចិត្ដពិតប្រាកដ (cf. ការប្រែចិត្ដរបស់ «គ្រីស្ទបរិស័ទ» ក្នុងសៀវភៅផ្លូវទៅស្ថានសួគ៌ )។

ខ្ញុំយល់ស្របជាមួយលោកម៉ាទីន Lloyd-Jones ដ្បិតសាវ័កប៉ុលបានប្រាប់ពីគំរូមួយនៃការប្រែចិត្ដពិតប្រាកនៅក្នុងខគម្ពីរ២ចុងក្រោយនៃគម្ពីររ៉ូមជំពូក៧។ លោក Lloyd-Jones បានបង្រៀនថា ខគម្ពីរទាំង នេះរៀបរាប់ប្រាប់ពីការប្រែចិត្ដផ្ទាល់ខ្លួនរបស់សាវ័កប៉ុល។ ខ្ញុំយល់ស្របជាមួយគាត់។ ប៉ុលបានប្រាប់ថា

«វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។

នោះគឺជាការប៉ះពាល់ចិត្ដ វាជាការដែលមនុស្សមានបាបដឹងខ្លួន ហើយស្អប់ខ្ពើមពីចិត្ដដ៏ពេញដោយអំពើបាបរបស់គាត់ដែលបានយកគាត់ធ្វើជាទាសករ។ ដ្បិតសាវ័កប៉ុលប្រាប់ថា

«អរព្រះគុណដល់ព្រះអង្គ គឺដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់នៃយើង»(រ៉ូម ៧:២៥)។

នោះគឺជាការប្រែចិត្ដ វាជាការដែលមនុស្សមានបាបត្រូវបានរំដោះចេញដោយសារព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះអម្ចាស់។ មុនដំបូង មនុស្សមានបាបដឹងខ្លួនថា គាត់គ្មានសង្ឃឹម ហើយគាត់ជាទាសករអំពើបាប ដូច្នេះនៅ ចុងបញ្ចប់ គាត់បែរមករកព្រះយេស៊ូវ ហើយគាត់ត្រូវបានលាងសំអាតពីអំពើបាបដោយព្រះលោហិតរបស់ ទ្រង់។ រឿងដ៏គួរឲ្យទុក្ខសោកបំផុត១នៅសម័យរបស់យើងគឺថា គ្រូផ្សាយដំណឹងល្អភាគច្រើនមិនដែល អនុញ្ញាត្ដឲ្យគេឆ្លងកាត់ពីបទពិសោធន៍សំខាន់ៗទាំង២នេះឡើយ។ នៅពេលមនៈសិការគេឈឺចាប់មុនដំបូង ឬក៏ប្រហែលអត់មានដូចនោះផង ពួកសម្រេចនិយមនឹងឲ្យគេអធិស្ឋានទទួលសេចក្ដីសង្រ្គោះ។ ខ្ញុំជឿថា នោះគឺជាមូលហេតុសំខាន់បំផុតមួយ ដែលយើងមិនមានការរស់ឡើងវិញក្នុងប្រទេសអាមេរិកចាប់តាំងពីឆ្នាំ ១៨៥៩មក។

ដូច្នេះ ការទាំងនេះហើយដែលអ្នកត្រូវតែអធិស្ឋានសុំ បើសិនជាអ្នកចង់ឲ្យក្រុមជំនុំមានការរស់ឡើងវិញ។ ទី១ សូមអធិស្ឋានសុំឲ្យព្រះចាត់ព្រះវិញ្ញាណទ្រង់ឲ្យមកចាក់ចុចចិត្ដមនុស្សបាត់បង់ពីអំពើបាប។ ទី២ សូមអធិស្ឋានសុំឲ្យព្រះវិញ្ញាណរបស់ព្រះបើកសំដែងព្រះយេស៊ូវឲ្យមនុស្សមានបាបស្គាល់ ហើយឲ្យ ទ្រង់ទាញនាំពួកគេទៅឯទ្រង់ ដើម្បីឲ្យទ្រង់អត់ទោសបាបតាមរយះការសុគតលើឈើឆ្កាងរបស់ទ្រង់ ថែម ទាំង ដើម្បីឲ្យទ្រង់លាងសំអាតអំពើបាបតាមរយះព្រះលោហិតដ៏វិសេសរបស់ទ្រង់។

លោកគ្រូគង្វាល Brian H. Edwards បានបង្រៀនថា ការអធិស្ឋានសំរាប់ការរស់ឡើងវិញត្រូវបានផ្ដោតសំខាន់លើ «ការប្រែចិត្ដ ការព្រួយចិត្ដ(ការភ្ញាក់ដឹងខ្លួន) និងការមិនភ្ញាក់ដឹងខ្លួន»(Revival, Evangelical Press, 2004 edition, p. 127)។ ហេតុអ្វីបានជាការអធិស្ឋានសំរាប់ការរស់ឡើងវិញត្រូវ ផ្ដោតសំខាន់លើ «ការប្រែចិត្ដ» «ការព្រួយចិត្ដ» ហើយនិង «ការមិនភ្ញាក់ដឹងខ្លួន»? ដោយសារតែមនុស្ស ដែលបានសង្រ្គោះហើយអាចរាថយបាន។ ការរស់ឡើងវិញនៅក្រុមជំនុំហ្វឹសបាទីស្ទចិនបានចាប់ផ្ដើមចំពោះ កូនព្រះដែលមានអំពើបាបនៅក្នុងចិត្ដរបស់គេ។ ពួកគេចាប់ផ្ដើមសារភាពពីអំពើបាបនៅសាធារណះទាំង ស្រក់ទឹកភ្នែកនៅមុខមនុស្សទាំងអស់។ អ្នកខ្លះមានចិត្ដជូរល្វីងជាមួយអ្នកផ្សេងទៀតក្នុងក្រុមជំនុំ អ្នកខ្លះ ទៀតមានអំពើបាបសំងាត់ក្នុងជីវិតរបស់គេ។ ពួកគេបានដោះសារពីអំពើបាបរបស់គេ ដោយនិយាយថា វាមិនអីនោះទេ។ ប៉ុន្ដែ កាលព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមក នោះពួកគេមានចិត្ដខ្ទេចខ្ទាំ។ ពួកគេយល់ ដឹងថា ពួកគេមានចិត្ដត្រជាក់ ហើយបានស្លាប់ខាងការអធិស្ឋាន។ ពួកគេយល់ដឹងថា ពួកគេបានជូរល្វីង ហើយខឹងអ្នកផ្សេងទៀតក្នុងក្រុមជំនុំ។ អ្នកផ្សេងទៀតបដិសេធធ្វើរឿងខ្លះ ដែលពួកគេដឹងថា ព្រះចង់ឲ្យពួក គេធ្វើរឿងនោះ។

នៅក្នុងការរស់ឡើងវិញផ្សេងទៀត «គ្រូអធិប្បាយដ៏ធំ {ខ្លាំង}ម្នាក់បានកាច់ដៃរបស់គាត់ទាំងស្រក់ ភ្នែកលើឥដ្ឋ។ បុរសនេះ{បាន}នាំមនុស្សជាច្រើនឲ្យស្គាល់ព្រះគ្រីស្ទ ប៉ុន្ដែ គាត់មានអំពើបាបត្រូវសារភាព ដ្បិតគាត់គ្មានសេចក្ដីសុខសាន្ដសោះ ទាល់តែគាត់ក្រោកឈរនៅមុខក្រុមជំនុំ ហើយ{សារភាព}ពីអំពើបាប នោះ។ ពាក្យសំដីរបស់គាត់គឺដូចជាមនុស្សដែលត្រូវអគ្គីសនីឆក់អញ្ចឹង ហើយពេលនោះ មនុស្សបានដួល លើឥដ្ឋទាំងប្រែចិត្ដ»(Brian Edwards, Revival: A People Saturated With God, Evangelical Press, 1991 edition, p. 261)។

ប្រហែលជាអាចមានកូនព្រះម្នាក់ក្នុងក្រុមជំនុំយើង ដែលបដិសេធមិនស្ដាប់បង្គាប់ព្រះពីរឿងខ្លះ។ ការនេះអាចជាឧបសគ្គសំរាប់ការរស់ឡើងវិញ។ នៅពេលការរស់ឡើងវិញកើតឡើងចំពោះមហាវិទ្យាល័យ Asbury ក្នុង Wilmore នៅឆ្នាំ១៩៧០ មាននិស្សិតរាប់រយនាក់បានប្រែចិត្ដពិតប្រាក ហើយពួកគេត្រូវតែ សារភាពនៅសាធារណះ។ ក្នុងថ្នាក់ក្រុមតូច ពួកគេបានឈរជាជួរដើម្បីរង់ចាំមីក្រូ ដូច្នេះពួកគេអាចសារភាព ពី{ការមិនស្ដាប់បង្គាប់}របស់គេ ហើយសុំឲ្យគេអធិស្ឋាន ជួនកាលគេឈររាប់ម៉ោង។

បុរសដែលដឹកនាំការប្រជុំគ្នានៅAsbury មិនបានអធិប្បាយនោះទេ ផ្ទុយទៅវិញ គាត់ចែកចាយពីទីបន្ទាល់ខ្លីៗរបស់គាត់ ហើយបន្ទាប់មក គាត់អនុញ្ញាត្ដឲ្យនិស្សិតប្រាប់ពីទីបន្ទាល់ផ្ទាលខ្លួនរបស់គេ។ ពួកគេ គ្មានអ្វីសោះដើម្បីនិយាយ។ និស្សិតម្នាក់បានឆ្លើយតបការស្នើរសុំគាត់ បន្ទាប់មកអ្នកផ្សេងទៀត បន្ទាប់មក អ្នកផ្សេងទៀត «ក្រោយមកពួកគេចាប់ផ្ដើមទៅឯអាសនា»។ គាត់បានប្រសាសន៍ថា «វាគ្រាន់តែជាការខ្ទេច ខ្ទាំ»។ នៅពេលសន្សឹមៗដែលមិនអាចយល់បាន និស្សិត និងសមាជិកនៅមហាវិទ្យាល័យជាច្រើនបានដឹង ខ្លួនទាំងអធិស្ឋានស្ងាត់ៗ ទាំងយំ ហើយស្រែកច្រៀង។ ពួកគេទៅរកអ្នកផ្សេងទៀតដែលពួកគេបានធ្វើខុស ដាក់គេ ហើយសុំឲ្យគេលើកលែងទោស។ កម្មវិធីថ្នាក់ក្រុមតូចបានបន្ដសំរាប់រយះពេល៨ថ្ងៃ {២៤ម៉ោងក្នុង១ថ្ងៃ}។

ពិតប្រាកដណាស់ រឿងនេះបានកើតឡើងនៅក្រុមជំនុំហ្វឹសបាទីស្ទចិនផងដែរ ប្រហែលជាកើតឡើងនៅពេលដូចគ្នាពីការរស់ឡើងវិញនៅ Asbury ។ វាបានបន្ដរយះពេលច្រើនម៉ោង កាលមនុស្សវ័យ ក្មេងជនជាតិបានសារភាព ហើយបានអធិស្ឋាន។ ការសារភាពដោយចំហរក្នុងឆ្នាំ១៩១០ជាការធម្មតាចំពោះការរស់ឡើងវិញរបស់ជនជាតិកូរ៉េ។ សព្វថ្ងៃនេះ ការសារភាពដោយបើកចំហររបស់គ្រីស្ទបរិស័ទ ទាំង ស្រក់ទឹកភ្នែក ជាការធម្មតានៅក្នុងប្រទេសចិន។ ដែលវាកំពុងមានការរស់ឡើងវិញដ៏ធំនៅទីនោះ។ លោក Evan Roberts បានស្រែកយំថា «ព្រះអង្គអើយ សូមពត់ខ្ញុំផង» កាលគាត់បានថ្វាយខ្លួនទៅព្រះ នោះគាត់ បានក្លាយជាអ្នកដឹកនាំនៅក្នុងការរស់ឡើងវិញរបស់ជនជាតិវែលនៅឆ្នាំ១៩០៥។ ហើយចុះអំពីអ្នកវិញ? តើអ្នកនឹងអធិស្ឋានសុំឲ្យព្រះពត់អ្នកឬទេ? សូមច្រៀងបទ «សូមទ្រង់ពិនិត្យមើលខ្ញុំ»។

ឱព្រះអង្គអើយ សូមពិនិត្យមើល
ឲ្យបានស្គាល់ចិត្តទូលបង្គំផង
សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ
ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច
(ទំនុកដំកើង ១៣៩:២៣,២៤)។

យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះយាងចុះមក
យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះយាងចុះមក
សូមសូនខ្ញុំ សូមទ្រង់ពត់ខ្ញុំ សូមទ្រង់បត់ខ្ញុំ
យើងអធិស្ឋានសុំឲ្យព្រះវិញ្ញាណនៃព្រះយាងចុះមក

ការនោះអាចកើតឡើងក្នុងក្រុមជំនុំយើងបាន បើសិនជាព្រះចាត់បញ្ជូនព្រះវិញ្ញាណនៃទ្រង់ក្នុងការរស់ឡើងវិញមួយ។ «សូមទ្រង់ពិនិត្យមើលខ្ញុំ» សូមច្រៀងវាដោយស្រទន់។

ឱព្រះអង្គអើយ សូមពិនិត្យមើល
ឲ្យបានស្គាល់ចិត្តទូលបង្គំផង
សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ
សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ
ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច
(ទំនុកដំកើង ១៣៩:២៣,២៤)។

អាម៉ែន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ១:៤-៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
          («សូមបង្រៀនខ្ញុំអធិស្ឋាន» ដោយលោក Albert S. Reitz, 1879-1966))។