Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទឹក ហើយនិងឈាម

THE WATER AND THE BLOOD
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក កញ្ញា ២០ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, September 20, 2015

« ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្តីបន្ទាល់របស់អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នាបានជឿ»(យ៉ូហាន ១៩:៣៤, ៣៥)។


សាវ័កយ៉ូហានគឺជាសាវ័កដែលក្មេងជាងគេបំផុតក្នុងចំណោមសាវ័កទាំង១២។ គាត់ត្រឹមតែមាន អាយុប្រហែល១៨ឆ្នាំប៉ុណ្ណោះ ហើយមានតែគាត់ម្នាក់គត់ដែលបានដើរតាមព្រះយេស៊ូវ កាលគេនាំទ្រង់ទៅ ឆ្កាង ពួកសាវ័កផ្សេងទៀតបានលាក់ខ្លួន។ យើងអាចរៀនមេរៀន១ពីរឿងនេះ។ កងទ័ព្ទអាមេរិកាំងចង់បាន បុរសដែលមានអាយុ១៨ឆ្នាំ ទៅ២២ឆ្នាំសំរាប់ការច្បាំង។ បុរសចាស់ៗគេអភិរក្សពេក ហើយមិនសូវហ៊ាន។ ខ្ញុំគិតថា នោះគឺជាមូលហេតុ១ដែលគ្រប់ការរស់ឡើងវិញធំៗទាំងអស់ត្រូវបានកើតឡើងចំពោះមនុស្សវ័យក្មេង។ ខ្ញុំមិនដែលសូម្បីតែលឺពីការរស់ឡើងវិញរបស់មនុស្សចាស់ៗ។

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែប្រុងប្រយ័ត្ន។ កាលពីសប្ដាហ៍មុន ខ្ញុំឈប់សង្កត់ធ្ងន់លើការ រស់ឡើងវិញ ដោយសារតែខ្ញុំឃើញមានការយល់ច្រលំច្រើន ហើយខ្ញុំឃើញមានការភ្ញាក់ដឹងខ្លួនតិចតួច ណាស់។ អ្នកនៅតែត្រូវការខ្ញុំដើម្បីផ្ដល់ដំបូន្មានចំពោះបញ្ហានោះ។ ខ្ញុំជាទាហានចាស់ម្នាក់ ហើយខ្ញុំបានឆ្លង កាត់ចម្បាំងជាច្រើន។ ចម្បាំងខ្លះវាធំណាស់! ចម្បាំងសំរាប់ព្រះគម្ពីរនៅមហាវិទ្យាល័យ។ ចម្បាំងប្រឆាំង នឹងការពន្លូតកូន។ ចម្បាំងប្រឆាំងនឹងខ្សែភាពយន្ដអាក្រក់ដែលមានចំណងជើងថា «សេចក្ដីល្បួងចុង ក្រោយរបស់ព្រះគ្រីស្ទ»។ ចម្បាំងប្រឆាំងនឹងការបង្រៀនរបស់លោករ៉ាក់ម៉ែន (Ruckmanism) ចម្បាំងប្រឆាំងនឹងលទ្ធិសម្រេចនិយម។ ថែមទាំងខ្ញុំធ្លាប់ឆ្លងកាត់ចម្បាំងដ៏វែងជាមួយពួកអ្នកដែលបានចេញពីក្រុមជំនុំរបស់យើង ដោយបាក់បែកគ្នាជាខ្លាំង។ ម្យាងទៀត ខ្ញុំធ្លាប់បានឃើញការដ៏អស្ចារ្យ៣លើកដោយផ្ទាល់ភ្នែក ពេលនោះព្រះបានចាត់បញ្ជូនឲ្យមានការរស់ឡើងវិញ។ ដូច្នេះ ទាហានចាស់ម្នាក់នេះប្រាប់ថា «សូមរង់ចាំ យើងមិនទាន់ត្រៀមខ្លួនរួចរាល់ទាំងស្រុងឡើយ»! ទាហានចាស់ៗគេដឹងពីការទាំងនោះ។

ក្នុងប្រទេសអាមេរិក លោក Douglas ម៉ាកអោសើរ ជាឧត្ដមសេនីដ៏ធំបំផុតម្នាក់ក្នុងចំណោមអ្នក ផ្សេងទៀត។ លោកប្រធានាធិបតី Roosevelt បានទាញគាត់ចេញពីប្រទេសហ្វីលីពីនក្នុងសង្រ្គាមលោកលើកទី២។ តែកាលគាត់បានចេញទៅ លោកឧត្ដមសេនី MacArthur បានប្រសាសន៍ថា «ខ្ញុំនឹងវិល ត្រលប់មកវិញ» ហើយគាត់បានមកមែន ដ្បិតគាត់បានឈ្នះ។ អរគុណព្រះ! មនុស្សវ័យក្មេងទាំងឡាយ អើយ យើងនឹងវិលត្រលប់មកវិញ ហើយខ្ញុំជឿថានៅពេលឆាប់ៗ ឬមិនយូរប៉ុន្មាន យើងនឹងឃើញការរស់ ឡើងវិញនៅសម័យរបស់យើង។

ព្រះអង្គអើយ សូមចាត់បញ្ជូនការរស់ឡើងវិញ
ព្រះអង្គអើយ សូមចាត់បញ្ជូនការរស់ឡើងវិញ
ព្រះអង្គអើយ សូមចាត់បញ្ជូនការរស់ឡើងវិញ
សូមឲ្យការរស់ឡើងវិញកើតឡើងពីទ្រង់!

យើងត្រលប់មកនិយាយពីលោកយ៉ូហានវិញ។ គាត់ជាមនុស្សដ៏អស្ចារ្យម្នាក់ គាត់ក្លាហានជាងលោកពេត្រុស ហើយគាត់មានជំនឿខ្លាំងជាលោកថូម៉ាស។ គាត់បានឈរនៅជិតឈើឆ្កាង អ្នកដឹងទេ គាត់បានប្រថុយជីវិត ដើម្បីនៅទីនោះ។ គាត់បានឈរទីនោះ ដើម្បីការពារម្ដាយរបស់ព្រះគ្រីស្ទ។ គាត់ត្រឹមតែជាក្មេងជំទង់តែប៉ុណ្ណោះ តែគាត់ជាមនុស្សដ៏អស្ចារ្យម្នាក់ ហើយជាវិរៈបុរសដ៏អស្ចារ្យម្នាក់។ គាត់បានដើរ តាមព្រះអង្គសង្រ្គោះគ្រប់ផ្លូវទៅឯឈើឆ្កាង។ នៅទីនោះ គាត់បានមើលព្រះអម្ចាស់របស់គាត់ និងលោកគ្រូ របស់គាត់សុគតនៅលើឈើឆ្កាង។ ខ្ញុំដឹងច្បាស់ គាត់បានគិតថា វារំលងផុតទៅហើយ តែវាមិនផុតទេ ហើយ វាមិនដែលផុតឡើយ។ ព្រះគ្រីស្ទមានបន្ទូលថា «ខ្ញុំនឹងត្រលប់មកវិញ» ដ្បិតព្រះអង្គសង្រ្គោះដ៏ធំអស្ចារ្យ របស់យើង ហើយឧត្ដមសេនីដ៏អស្ចារ្យរបស់យើងនឹងត្រលប់មកវិញ។ ទ្រង់មានបន្ទូលថា «ខ្ញុំនឹងយាងមក ម្ដងទៀត»(យ៉ូហាន ១៤:៣)។ ពិតប្រាកដណាស់ ទ្រង់នឹងបំពេញការដែលទ្រង់បានមានបន្ទូលប្រាប់។

ក្នុងប្រទេសអ៊ឺរ៉ាក់ ពួកគេកំពុងតែបន្ទាបបន្ថោកយើងរាល់គ្នា។ ក្នុងប្រទេសអ៊ឺរ៉ុង ពួកគេកំពុងតែ បន្ទាបបន្ថោកយើងរាល់គ្នា។ ក្នុងប្រទេស៊េរី ពួកគេកំពុងតែបន្ទាបបន្ថោកយើងរាល់គ្នា ហើយក្នុងប្រទេស អាហ្វ្រិកខាងជើង ពួកគេកំពុងតែបន្ទាបបន្ថោកយើងរាល់គ្នា ថែមទាំងពួកគេកំពុងតែបន្ទាបបន្ថោកយើងរាល់ គ្នានៅក្នុងសេតវិមានផងដែរ។ គាត់សូម្បីតែអាចក្លាយជាជនផ្ដាច់ការម្នាក់! ខ្ញុំបានលឺអ្នកធ្វើការក្នុងព្រឹទ្ធសភា សហរដ្ឋអាមេរិកម្នាក់បានបង្ហាញ ការនោះអាចទៅរួចបាន។ យើងអាចស្ថិតនៅក្នុងសម័យមួយ ដែលត្រូវបានគ្រប់គ្រងដោយភាពឃោរឃៅ។ ប្រហែលជាយើងត្រូវតែចូលរូងក្រោមដីផងដែរ កាលពួកគេត្រូវបាន បង្ខំឲ្យធ្វើនៅក្នុងប្រទេសចិន។ ប៉ុន្ដែ មិនថាពួកគេធ្វើអ្វីក៏ដោយ មេបញ្ជាការរបស់យើងបានប្រាប់ថា «ខ្ញុំនឹង យាងមកវិញម្ដងទៀត»។ អរគុណព្រះ ដែលយើងមានសេចក្ដីសន្យានោះ។ «ទ្រង់នឹងយាងមកវិញម្ដង ទៀត» សូមច្រៀងកន្លែងបន្ទរ៖

ទ្រង់នឹងយាងមកវិញ ទ្រង់នឹងយាងមកវិញ
ព្រះយេស៊ូវដែលមនុស្សលោកបដិសេធនឹងយាងមកវិញ
ទ្រង់នឹងយាងមកវិញ ទ្រង់នឹងយាងមកវិញ
ដោយអំណាចព្រះចេស្ដា និងសិរីល្អ
ទ្រង់នឹងយាងមកវិញ
   («ទ្រង់នឹងយាងមកវិញ»ដោយលោក Mabel Johnston Camp, 1871-1937)។

យើងត្រលប់មកនិយាយពីលោកយ៉ូហានវិញ។ គាត់ជាបុរសម្នាក់ដ៏អស្ចារ្យ ហើយជាវិរៈបុរសម្នាក់ ដ៏អស្ចារ្យ។ គាត់បានឈរមើលព្រះអម្ចាស់ និងលោកគ្រូរបស់គាត់សុគតនៅលើឈើឆ្កាង។ ខ្ញុំដឹងច្បាស់ គាត់ បានគិតថា វាបានកន្លងផុតហើយ។ តែប្រហែល គ្រាន់តែប្រហែលប៉ុណ្ណោះ។ គាត់ត្រូវតែនឹកចាំពីព្រះបន្ទូល របស់ព្រះយេស៊ូវនៅក្នុងខួរក្បាលរបស់គាត់

« កូនមនុស្សនឹងត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្ស គេនឹងសំឡាប់លោក ហើយ៣ថ្ងៃក្រោយមក លោកនឹងរស់ឡើងវិញ នោះពួកសិស្សកើតមានសេចក្តី ព្រួយជាខ្លាំង»(ម៉ាថាយ ១៧:២២,២៣)។

«ប្រហែល» «ទេ វាមិនអាចទៅរួចឡើយ» «ប៉ុន្ដែប្រហែល»។ ខ្ញុំដឹងច្បាស់ថា លោកយ៉ូហានបាននឹកចាំពី គំនិតទាំងនោះ កាលគាត់បានមើលទ្រង់។ គាត់បានបង្ខំខ្លួនឯង ហើយមើលគ្រប់ការលំអិតទាំងអស់។ គាត់ បានដឹងថា គាត់កំពុងតែឃើញការខ្លះដែលសំខាន់ខ្លាំងណាស់។ ការពិត វាជារឿងសំខាន់បំផុត ដែលគាត់ បានឃើញ។ ខ្ញុំគិតថា លោកយ៉ូហានដឹងពីរឿងនោះ ហើយខ្ញុំសូម្បីតែគិតថា គាត់បានដឹងពីអ្វីដែលគាត់នឹង សរសេរនៅថ្ងៃណាមួយ។ គាត់ត្រូវតែទទួលបានវាដោយត្រឹមត្រូវ ហើយគាត់ត្រូវតែចងចាំពីព័ត៌មានលំអិត ទាំងអស់។ ដូចលោក Ernest Hemingway ពេលគាត់បានគិតថា គាត់នឹងនិពន្ធសៀវភៅ «វាជារឿងពិតប្រាកដទាំងស្រុង គ្មានក្លែងក្លាយ ឬគ្មានការបោកបញ្ជោតណាមួយឡើយ»។ ដូច្នេះ លោកយ៉ូហានបានមើលការទាំងអស់ដោយប្រុងប្រយ័ត្ន ហើយគាត់បានកត់ទុកក្នុងខួរក្បាលរបស់គាត់។

តើយើងមិនធ្វើដូចនោះឬអី នៅពេលនរណាម្នាក់ដែលយើងស្រឡាញ់ គេស្លាប់ទៅ? យើងចងចាំ ពីកន្លែងដែលយើងនៅ យើងចងចាំរឿងលំអិតតូចតាច យើងសារកាសែតឡើងវិញនៅក្នុងខួរក្បាលយើង។ តើអ្នកមិនធ្វើដូចនោះឬអី?

នៅសម័យខ្ញុំ ជនជាតិអាមេរិកទាំងអស់ចងចាំរឿងលំអិតជាច្រើន នៅថ្ងៃដែលលោកប្រធានាធិបតី Kennedy បានត្រូវគេបាញ់សំឡាប់។ វាបានកត់ត្រាទុកនៅក្នុងខួរក្បាលខ្ញុំជារៀងរហូត។ ខ្ញុំអាចចាំពីរឿង លំអិតដ៏តូចបំផុតខ្លះនៅថ្ងៃដែលលោកយាយរបស់ខ្ញុំបានស្លាប់ ពេលនោះខ្ញុំមានអាយុ១៥ឆ្នាំ ហើយវាមានរយះ៥៨ឆ្នាំកន្លងមកហើយ។ ខ្ញុំអាចចាំពីរឿងលំអិតដ៏តូចបំផុតនៅថ្ងៃដែលម្ដាយជាទីស្រលាញ់របស់ខ្ញុំបាន ស្លាប់។ ខ្ញុំដឹងពីកន្លែងដែលខ្ញុំនៅ ខ្ញុំដឹងពីអ្វីដែលខ្ញុំកំពុងតែអាន។ ខ្ញុំដឹងពីភិនភៀកនៃបន្ទប់នៅមន្ទីរពេទ្យរបស់ម្ដាយខ្ញុំ។ ខ្ញុំចងចាំពីរូបភាពដែលព្យួរលើជញ្ជាំង ហើយខ្ញុំចងចាំពីសភាពរបស់ម្ដាយខ្ញុំ។ ខ្ញុំចងចាំពីអ្វី ដែលគ្រូពេទ្យបានប្រាប់ ខ្ញុំចងចាំមុខគ្រូពេទ្យ។ សូម្បីតែខ្ញុំចងចាំពីខោរអាវដែលគាត់ពាក់។ ខ្ញុំចងចាំពីក្លិននៃ មន្ទីរពេទ្យ។ រឿងលំអិតទាំងនេះបានជាប់ក្នុងខួរក្បាលខ្ញុំជារៀងរហូត។

នៅថ្ងៃនោះ លោក យ៉ូហានក៏មានសភាពដូចនោះដែរ។ គាត់មិនអាចបំភ្លេចនូវអ្វីដែលគាត់បាន ឃើញ កាលព្រះយេស៊ូវទ្រង់បានសុគតនៅលើឈើឆ្កាង។

« ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម
ហើយនិងទឹកមក អ្នកដែលឃើញបានធ្វើបន្ទាល់ ហើយសេចក្តីបន្ទាល់របស់
អ្នកនោះក៏ពិតប្រាកដ អ្នកនោះដឹងថា ខ្លួននិយាយត្រូវ ដើម្បីឲ្យអ្នករាល់គ្នា
បានជឿ»(យ៉ូហាន ១៩:៣៤, ៣៥)។

លោក R. C. H. ឡែនស្គីបានប្រសាសន៍ថា «នេះជាការពិតណាស់ដែលថា ពួកចំណេះនិយមដើមដំបូង បំផុតបានបដិសេធវា។ តាមការយល់ឃើញរបស់ពួកគេ គេជឿថា {ព្រះបន្ទូល}មិនបានត្រលប់មកជាសាច់ឈាម ហើយព្រះវិញ្ញាណមិនបានយាងមកសណ្ឌិតលើព្រះយេស៊ូវឡើយ មុនពេលទ្រង់ត្រូវរងទុក្ខ ហើយត្រូវ សុគត។ គេថា ព្រះគ្រីស្ទមិនអាចរងទុក្ខឡើយ នោះជាលទ្ធិខុសឆ្គងមួយ(Docetism)។ លទ្ធិខុសឆ្គងនេះ អះអាងថា យើងអាចប្រកបគ្នា ឬអាចរួបរួមគ្នាដោយមិនចាំបាច់មានការថ្វាយយញ្ញបូជា និងការលាងសំអាត ដោយព្រះលោហិតរបស់ព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រានៃព្រះ។ នេះគឺជាការអះអាងចំពោះទាំងអ្នកណា ដែល{ចំអកមើលងាយ} ព្រះលោហិតរបស់ព្រះ។ ព្រះលោហិតជាក់លាក់ជាង “ការស្លាប់” ដ្បិតព្រះលោហិត ចង្អុលប្រាប់ពីយញ្ញបូជា។ ព្រះលោហិតត្រូវបានបង្ហូរជានិច្ច ដ្បិតកូនចៀមនៃព្រះបានបង្ហូរព្រះលោហិតទ្រង់ ដើម្បី{ទទួលទោសជំនួស}។ វាជាឈាមរបស់ព្រះយេស៊ូវដ៏ជាព្រះរាជបុត្រា ដែលទ្រង់បានយកនិស្ស័យជា មនុស្ស ហើយទ្រង់ក៏ជាព្រះរាជបុត្រាព្រះ ដែលបានយកសាច់ឈាមជាមនុស្ស ដ្បិតទ្រង់ជាបុគ្គលទី២នៃព្រះ (យ៉ូហាន ១:១៤)។ ឈាមដែលបានបង្ហូរនោះហើយ ដែលមានអំណាចដើម្បីលាងសំអាតយើងពីអំពើបាប ទាំងអស់របស់យើង»(R. C. H. Lenski, Th.D., The Interpretation of the Epistles of St. John, Augsburg Publishing House, 1966, p. 389; ពន្យល់ពីគម្ពីរ១យ៉ូហាន ១:៧)។

លោក ឡែនស្គីជាពួកលូសើរិនម្នាក់ តែខ្ញុំមិនខ្វល់ពីនរណាឡើយ (ខ្ញុំចង់ប្រាប់ពី មនុស្សណា)ដែលនិយាយថា គាត់ត្រឹមត្រូវពិតណាស់។ ដ្បិតគាត់បង្រៀនត្រឹមត្រូវគ្រប់ពេលដែលគេបដិសេធពី «ឈាមរបស់ព្រះ»

« ដ្បិតគឺជាឈាមនោះឯងដែលធួននឹងព្រលឹងបាន» (លេវីវិន័យ ១៧:១១)។

« រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប»(វិវរណះ ១:៥)។

ខ្ញុំចូលចិត្ដច្រៀងវា ដោយមិនខ្លាចសោះ។ ខ្ញុំចង់ច្រៀងវានៅក្នុងក្រុមជំនុំរបស់លោកយ៉ូហាន MacArthur ។ គាត់បន្ទាបបន្ថោកព្រះលោហិត ខ្ញុំចង់ច្រៀងវាទៅឲ្យលោកយ៉ូហាន MacArthur ស្ដាប់។

តើអ្នកបានទៅរកព្រះយេស៊ូវដើម្បីសំអាតបាបហើយឬនៅ?
   តើអ្នកបានសំអាតពីអំពើបាបដោយឈាមកូនចៀមហើយឬនៅ?
តើអ្នកជឿជាក់លើព្រះគុណរបស់ទ្រង់ពេញទីនៅម៉ោងនេះឬទេ?
   តើអ្នកបានសំអាតពីអំពើបាបដោយឈាមកូនចៀមហើយឬនៅ?
តើអ្នកបានសំអាតពីអំពើបាបដោយឈាម?
   តើព្រលឹងអ្នកបានលាងដោយឈាមនៃកូនចៀមហើយឬនៅ?
តើអ្នកឈប់មានស្នាមហើយឬនៅ? តើអ្នកបានសដូចហិមៈឬនៅ?
   តើអ្នកបានសំអាតពីអំពើបាបដោយឈាមកូនចៀមហើយឬនៅ?
(«តើអ្នកបានសំអាតពីអំពើបាបដោយឈាម?» ដោយលោក
      Elisha A. Hoffman, 1839-1929)។

ម្យាងទៀត អ្វីដែលពិតជាខុសឆ្គងមែនទែននោះជា «ឈាមរបស់ព្រះ»។ លោកម៉ាទីន Lloyd-Jones បានបង្រៀនថា “មនុស្សស្អប់ពីឈាមរបស់ព្រះ” តែគ្មានការសិក្សាជំនឿមួយណា ដែលមានតម្លៃស្មើនឹងការដែលព្រះគ្រីស្ទបានបង្ហូរព្រះលោហិតរបស់ទ្រង់» (Martyn Lloyd-Jones, M.D., Assurance (Romans 5), Banner of Truth Trust, 1971, p. 148)។

មានជំនឿពីព្រះតែ២គត់ មួយគឺថា ការសិក្សាពីអំពើល្អ ហើយនិងការសិក្សាពីព្រះលោហិត របស់ព្រះគ្រីស្ទ។ ការសិក្សារបស់លោកហ្វីនណេ និងការសិក្សារបស់លោកលូសើរ។ ការសិក្សាពីលទ្ធិ សម្រេចនិយម និងការសិក្សាពីការកែប្រែជំនឿ វាគ្រាន់តែមាន២គត់ សូមជ្រើសរើស។ ខ្ញុំសង្ឃឹមថា អ្នករើស ត្រឹមត្រូវ ដោយសារតែ «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ» (ហេព្រើរ ៩:២២)។ កាអ៊ីនបានថ្វាយបន្លែជាយញ្ញបូជា (ធ្វើល្អ ការអធិស្ឋាន ការសម្រេចចិត្ដ)។ ប្អូនប្រុសគាត់ឈ្មោះអេបិលបានថ្វាយឈាមដល់ព្រះ។ ព្រះបានបដិសេធលោកកាអ៊ីន ប៉ុន្ដែ ទ្រង់សង្រ្គោះអេបិល។ នោះគឺជា ឧទាហរណ៍ដ៏សំខាន់នៃវិធី២យ៉ាង គឺសេចក្ដីសង្រ្គោះដោយសារការធ្វើល្អ ឬដោយសារឈាម។ ព្រះគម្ពីរនេះប្រាប់យ៉ាងច្បាស់លាស់។ មនុស្សគេគិតថា គេបានសង្រ្គោះដោយសារការធ្វើល្អ ឬក៏គេយល់ដឹងថា គេមិន អាចធ្វើល្អល្មមបានឡើយ ដូច្នេះ គេត្រូវតែឲ្យអំពើបាបរបស់គេលាងសំអាតដោយឈាមរបស់ព្រះគ្រីស្ទ។ លោកឡែនស្គីបានបង្រៀនថា «មានតែព្រះលោហិតដ៏បរិសុទ្ធ ហើយវិសេសរបស់ព្រះគ្រីស្ទតែ១គត់ ដែល អាចនាំមនុស្សមានបាបឲ្យមានការប្រកបជាមួយព្រះបាន ហើយអាចរក្សទុកយើងនៅទីនោះ» ( ibid., p. 390)។ លោក លូសើរបានបង្រៀនថា «ព្រះលោហិតរបស់ព្រះគ្រីស្ទគឺជាព្រះលោហិតរបស់ព្រះវរបិតា។ មនុស្សអាចនៅអស់កល្បជានិច្ចបាន សូម្បីតែឈាមទ្រង់១ដំណក់ធ្លាក់ចុះក៏ដោយ វាគ្រប់គ្រាន់ហើយដើម្បី ជួយសង្រ្គោះលោកីយទាំងមូល»(ការពន្យល់ពីអេសាយ ៥៣:៥)។ គាត់បង្រៀនម្ដងទៀតថា «ព្រះគ្រីស្ទ អាចទទួលការថ្លៃលោះអំពើបាបរបស់លោកីយនេះ ដោយឈាម១ដំណក់របស់ទ្រង់»(សំគាល់ពីកាឡាទី ២:១៦)។ លើកទី៣ លោកលូសើរបានបង្រៀនថា «ទ្រង់ប្រោសលោះយើងតាមរយះព្រះលោហិតរបស់ ទ្រង់ ដ្បិតព្រះលោហិតទ្រង់គឺជាព្រះលោហិតរបស់ព្រះវរបិតា ព្រះដ៏អទិករដ៏ពេញដោយអំណាចព្រះចេសា្ដ ព្រះអម្ចាស់នៃសិរីល្អ ហើយជាព្រះលោហិតនៃព្រះរាជបុត្រានៃព្រះ។ ដូច្នេះ ពួកសាវ័កបានប្រាប់ថា ការនេះ ហើយ ដែលពួកគេខំប្រឹងធ្វើបន្ទាល់»(ការពន្យល់ពី១យ៉ូហាន ១:៧, វិវរណះ ១:៥)។

សាវ័កយ៉ូហានបានប្រាប់ថា

« ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក»(យ៉ូហាន ១៩:៣៤)។

គាត់មិនបានប្រាប់ពីហេតុការណ៍នានា ដែលបានកើតឡើងចំពោះព្រះគ្រីស្ទនៅលើឈើឆ្កាងនោះទេ។ គាត់បានដឹងពីសារៈសំខាន់ដ៏ងស្ចារ្យនៃព្រះលោហិតរបស់ព្រះគ្រីស្ទ។ ក្នុងសំបុត្ររបស់គាត់មុនដំបូង គាត់បានប្រាប់ថា « ហើយព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់»(១យ៉ូហាន ១:៧)។ នៅក្នុងសំបុត្រមុនដំបូងរបស់គាត់ គាត់ក៏ប្រាប់ម្ដងទៀតថា «ហើយមាន៣មុខទៀត ដែលធ្វើបន្ទាល់នៅផែនដីដែរ គឺជាព្រះវិញ្ញាណ១ ទឹក១ និងឈាម១ ទាំង៣នេះក៏ត្រូវគ្នាដែរ»(១យ៉ូហាន ៥:៨)។

« ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ នោះក៏ចេញឈាម ហើយនិងទឹកមក»(យ៉ូហាន ១៩:៣៤)។

លោក Count Nicholas von Zinzendorf (១៧០០-១៧៦០)ជាគ្រីស្ទានដ៏ល្បីល្បាញម្នាក់នៅក្នុងប្រវត្ដិសាស្រ្ដ។ គាត់បានប្រែចិត្ដជឿព្រះ ខណៈពេលគាត់កំពុងគិតអំពីការដែលព្រះយេស៊ូវបានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីសំអាតអំពើបាបរបស់គាត់។ នៅលើកំពូលនៃផ្ទាំងគំនូរ គេបានសរសេរព្រះបន្ទូលរបស់ព្រះគ្រីស្ទដែលជាប់ឆ្កាង ហើយធ្វើឲ្យគាត់ចាប់ចិត្ដ កាលគាត់បានឃើញ «ខ្ញុំបានធ្វើការនេះ សំរាប់អ្នក តើបានធ្វើអ្វីសំរាប់ខ្ញុំ?» ពេលនោះហើយដែលបុរសមានឈ្មោះល្អនេះត្រូវបានប៉ះពាល់ចិត្ដពីអំពើ បាប ហើយក្រោយមក គាត់បានដឹងខ្លួនថា អំពើបាបរបស់គាត់ត្រូវបានលាងសំអាតដោយព្រះលោហិត របស់ព្រះយេស៊ូវ។ គាត់បានចាប់ផ្ដើមការងារមួយដែលចាត់បញ្ជូនបេសកជនស្បែកសទៅចុងបំផុតនៃផែន ដី។ ការពិត គាត់បានចាប់ផ្ដើមក្រុមបេសកជនសម័យទំនើប។ បេសកជនរបស់គាត់ម្នាក់បានជួយឲ្យលោក យ៉ូហាន វែស្លេឲ្យស្គាល់ព្រះគ្រីស្ទ ដ្បិតគាត់មានឥទ្ធិពលដ៏សំខាន់ចំពោះការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី១ ហើយ ចំពោះចលនារបស់ពួកម៉ាតូដីសទាំងស្រុង។ គាត់មានឥទ្ធិពលលើលោក វីលៀម Carey (១៧៦១-១៨៣៤) ហើយលោក ខែរីបានធ្វើជាបេសកជនបាទីស្ទទី១ទៅកាន់ប្រទេសឥណ្ឌា។ ក្រោយមកទៀត មាន បេសកជនបាទីស្ទរាប់រយនាក់បានដើរតាមគាត់។

ការអធិប្បាយ និងជំនឿរបស់លោក Zinzendorf បង្ហាញថា គាត់បានដាក់ព្រះគ្រីស្ទជាទី១ទាំងស្រុង។ ដ្បិតគាត់បានបង្រៀនថា «ព្រះលោហិតរបស់ព្រះគ្រីស្ទមិនត្រឹមតែជាឱសថឲ្យរួចពីបាបប៉ុណ្ណោះទេ វាក៏ជាការបំប៉នឲ្យធំធាត់{ដ៏សំខាន់}ចំពោះជីវិតជាគ្រីស្ទាន»។ គាត់តែងតែអធិប្បាយពីរបួសរបស់ព្រះគ្រីស្ទ និងព្រះលោហិតរបស់ព្រះគ្រីស្ទជានិច្ច។ គាត់បង្រៀនថា «ព្រះវិញ្ញាណនៃព្រះយាងមកឯយើង ដោយទ្រង់នាំយើងផ្លូវតាមព្រះលោហិត ដើម្បីឲ្យយើងបានសេចក្ដីសង្រ្គោះដ៏ពេញលេញ»។ គាត់បង្រៀនថា «ខ្ញុំស្រែក ណាស់ ឱកូនចៀមនៃព្រះដែលរងរបួសអើយ សូមសំអាតខ្ញុំដោយព្រះលោហិតរបស់ទ្រង់ផង»។ គាត់និពន្ធ បទចំរៀងមួយតាមភាសាអាឡឺម៉ង់ ហើយលោកយ៉ូហាន វែស្លេបានបកប្រែជាភាសាអង់គ្លេស

ព្រះយេស៊ូវអើយ ឈាមទ្រង់បរិសុទ្ធ ហើយសុចរិត
     ខ្ញុំមានសម្រស់ និងសំលៀកបំពាក់រុងរឿង
នៅកណ្ដាលលោកីយ៍ដែលពេញដោយអណ្ដាតភ្លើង
     ខ្ញុំងើបភ្នែកឡើងពេញដោយសេចក្ដីអំណរ

ព្រះអង្គអើយ ខ្ញុំជឿលើព្រះលោហិតដ៏វិសេសទ្រង់
     ដែលស្ថិតនៅទីសន្ដោសប្រោស
ទ្រង់បានអង្វរសំរាប់មនុស្សមានបាបរហូត
     សំរាប់ខ្ញុំ ព្រលឹងខ្ញុំបានហូរទឹកភ្នែក

លោក Augustus Toplady (១៧៤០-១៧៧៨)មិនមែនជាមនុស្សល្ងីល្ងើនោះទេ។ គាត់បាន រៀននៅសាលា Westminster និងមហាវិទ្យាល័យ Trinity នៅក្នុងទីក្រុងដាប់ប្រ្លីន ប្រទេសអៀកឡង់។ គាត់បានសង្រ្គោះនៅអាយុ១៥ឆ្នាំ។ គាត់ត្រូវបានគេចាត់តាំងនៅក្នុងក្រុមជំនុំនៅប្រទេសអង់គ្លេស កាល គាត់មានអាយុ២៤ឆ្នាំ។ លោក Elgin S. Moyer បានប្រសាសន៍ថា «ជើងឯកដ៏អស្ចារ្យនៃលទ្ធិកាល់វិន និយមនៅក្នុងក្រុមជំនុំនៃប្រទេសអង់គ្លេសបានបង្ហាញពីមូលហេតុ ហើយបាននិពន្ធដោយស្មោះពីដួងចិត្ដ» (Who Was Who in Church History, Moody Press, 1968, p. 408)។ បុរសដ៏ល្បីល្បាញ ហើយជាអ្នកប្រាជ្ញនេះបាននិពន្ធបទចំរៀង ដែលយើងបានច្រៀងមុនពេលខ្ញុំអធិប្បាយ។ នៅក្នុងបទចំរៀង នោះ លោក Toplady បានហៅព្រះយេស៊ូវថា ទ្រង់ប្រោសយើងយើងហើយ។ ខ្ញុំបានលឺបទចំរៀងនេះមុនដំបូងនៅបុណ្យសពរបស់លោកយាយខ្ញុំ កាលខ្ញុំនៅអាយុ១៥ឆ្នាំ។ ពេលនោះខ្ញុំមានគំនិតខ្ចី ហើយវាធ្វើឲ្យខ្ញុំចាប់អារម្មណ៍ណាស់ ខ្ញុំបានយកសៀវភៅចំរៀងមក ហើយខ្ញុំអានពាក្យដដែលៗ។ វានៅទំព័រលេខ១នៅលើ ក្រដាសចំរៀងអ្នក។ សូមច្រៀងវា

ព្រះយេស៊ូវទ្រង់ប្រោសយើងហើយ សូមជញរកនៅទ្រង់ឥតឃ្លាតឡើយ
សូមឲ្យទឹក និងឈាមដែលហូរពីរបួសទ្រង់ជាបរិបូរ
មកលាងចិត្ដខ្ញុំស្អាតជ្រះថ្លា ប្រោសឲ្យរួចហើយថែរក្សា
(«ព្រះយេស៊ូវទ្រង់ប្រោសយើងហើយ»ដោយលោក Augustus M. Toplady, 1740-1778)។

វាជាសេចក្ដីអធិស្ឋានទៅព្រះយេស៊ូវ ដែលត្រូវបានប្រោសនៅលើឈើឆ្កាង។ វាជាសេចក្ដីអធិស្ឋាន ទៅកាន់ព្រះយេស៊ូវ ដើម្បីសុំឲ្យទ្រង់សំអាតអំពើបាបយើងដោយទឹក និងឈាម ដែលទ្រង់បង្ហូរពីរបួសនៅ ចំហៀងរបស់ទ្រង់។ លោកយ៉ូហានបានឃើញឈាម និងទឹកចេញពីចំហៀងរបស់ព្រះយេស៊ូវ។ វាមានន័យ ថា លំពែងរបស់ពួកទាហានបានចាក់ចំថង់ទឹកនៅជុំវិញបេះដូងរបស់ព្រះយេស៊ូវ ហើយពេលនោះ ទឹក និង ឈាមបានចេញមក។ វាជាឈាមដែលលាយជាមួយទឹកនោះហើយ ដែលស្រស់ ហើយអាចសំអាតអំពើបាប របស់អ្នកទាំងអស់ ថែមទាំងជួយសង្រ្គោះព្រលឹងរបស់អ្នកគ្រប់ពេលវេលា រហូតដល់អស់កល្បជានិច្ច។ នៅ ពេលអ្នកមករកព្រះយេស៊ូវដោយសេចក្ដីជំនឿ នៅពេលភ្លាមៗ អ្នកត្រូវបានសំអាតពីអំពើបាប ដោយឈាម របស់ទ្រង់នៅចំពោះព្រះភក្រ្ដនៃព្រះវរបិតា។ កុំស្វែងរកអារម្មណ៍ណាមួយឡើយ សូមមើលកាន់ព្រះយេស៊ូវ។ សូមជឿជាក់លើទ្រង់ក្នុងចិត្ដរបស់អ្នកទៅ នោះអ្នកនឹងមិនដែលភ្លេចថ្ងៃដែលអ្នកត្រូវស្អាតដោយសារព្រះលោហិតដ៏បរិសុទ្ធ ហើយវិសេសរបស់ព្រះយេស៊ូវនៅចំពោះព្រះភក្រ្ដនៃព្រះវរបិតាឡើយ។

លោកយ៉ូហានបានសរសេរអត្ថបទគម្ពីររបស់យើងក្នុងបុរសទី៣ ប៉ុន្ដែ ខ្ញុំនឹងបង្កើតទៅជាបុរសទី១ សំរាប់ការសង្កត់ធ្ងន់លើ។

« ប៉ុន្តែ ទាហានម្នាក់យកលំពែងចាក់ត្រង់ចំហៀងទ្រង់ {ភ្លាមៗ}នោះក៏ចេញឈាម ហើយនិងទឹកមក {ខ្ញុំ}ដែលឃើញបានធ្វើបន្ទាល់ {ហើយ}សេចក្តីបន្ទាល់{របស់ខ្ញុំ}ក៏ពិតប្រាកដ {ខ្ញុំដឹង}ថា {ខ្ញុំ}និយាយត្រូវ ដើម្បីឲ្យ{ខ្ញុំ}បានជឿ»(យ៉ូហាន ១៩:៣៤,៣៥)។

លោកយ៉ូហានបានសរសេរដូច្នោះ ដើម្បីឲ្យអ្នកជឿ ហើយបានសង្រ្គោះពីអំពើបាប និងការជំនុំជំរះដោយសារ ឈាម និងទឹកដែលហូរចេញពីចំហៀងរបស់ព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រានៃព្រះ។ កុំព្យាយាមយល់ទាំង អស់អី នៅពេលណាអ្នកជឿជាក់លើព្រះអម្ចាស់យេស៊ូវ នោះអ្នកត្រូវលាងស្អាត ហើយអ្នកបានសង្រ្គោះ។ អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ១៩:៣១-៣៧ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«មកុដបន្លា»(ដោយលោក Ira F. Stanphill, 1914-1993)។