Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះលោហិតដ៏មិនចេះពុករលួយ ហើយអាចប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ

THE INCORRUPTIBLE AND REDEEMING
BLOOD OF JESUS CHRIST
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កញ្ញា ១៣ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, September 13, 2015

« ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍... នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម»(១ពេត្រុស ១:១៨-១៩)។


លោកវីលៀម ខៅផើរ(១៧៣១-១៨០០)បាននិពន្ធបទចំរៀងដ៏ល្បីល្បាញ ដែលមានពាក្យពិរោះៗទាំងនេះ៖

ដ្បិតដោយសារជំនឿ ខ្ញុំបានឃើញទឹកជ្រោះ
ដោយសាររបួសទ្រង់ ខ្ញុំបានជា
ក្ដីស្រឡាញ់ដែលអាចប្រោសលោះជាផ្ទៃរឿងនៃខ្ញុំ
ហើយវានៅជាប់ រហូតដល់ខ្ញុំស្លាប់ទៅ

នេះជាបទចម្រៀងដែល C. H លោកស្ពឺជិន(១៨៣៤-១៨៩២)ចូលចិត្ដខ្លាំងណាស់។ គ្រូអធិប្បាយដ៏ល្បី ល្បាញបានប្រសាសន៍ថា

ចំពោះខ្ញុំ គ្មានអ្វីសោះដែលមានតម្លៃស្មើនឹងផ្ទៃរឿងដ៏ឆ្នើមនេះ ទោះជាអ្វីដែលខ្ញុំគិត ឬក៏អធិប្បាយក៏ដោយ។ ព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទគឺជា ជីវិតនៃដំណឹងល្អ(C. H. Spurgeon, “ព្រះលោហិតដែលប្រោស” កុម្ភះ ២៨ ១៨៨៦ Metropolitan Tabernacle Pulpit, vol. 32, p. 121, reprinted by Dr. Bob Ross of Pilgrim Publications, P.O. Box 66, Pasadena, Texas 77501)។

ហេតុអ្វីបានជាលោកស្ពឺជិន ដែលជាមេគ្រូអធិប្បាយបានបង្កើតប្រយោគខ្លាំងខ្លាដូចនោះ? ហេតុអ្វីបានជាគាត់និយាយថា “ចំពោះខ្ញុំ គ្មានអ្វីសោះដែលមានតម្លៃស្មើនឹងផ្ទៃរឿងដ៏ឆ្នើមនេះ ទោះជាអ្វីដែលខ្ញុំគិត ឬក៏អធិប្បាយក៏ដោយ” តែជាព្រះលោហិតរបស់ព្រះគ្រីស្ទ។ អ្នកអាចឃើញតាមរយះសេចក្ដីអធិប្បាយរាប់ រយ ដែលគាត់បានអធិប្បាយ ហើយបានផ្ដិចក្នុង Metropolitan Tabernacle Pulpit នោះជារឿងពិត។ តែហេតុអ្វី? ហេតុអ្វីគ្រូអធិប្បាយដ៏ល្បីល្បាញបំផុតដែលនិយាយភាសាអង់គ្លេសបានចាត់ទុកព្រះលោហិត របស់ព្រះគ្រីស្ទជាប្រធានបទដ៏សំខាន់នៅក្នុងសេចក្ដីអធិប្បាយរបស់គាត់? វាសាមញ្ញដូចនេះ ដោយសារតែ ក្នុងព្រះគម្ពីរ គ្មានប្រធានបទណាទៀតដែលសំខាន់ជាងនេះ។

ព្រះគម្ពីរបង្រៀនថា បើគ្មានព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទទេ នោះមនុស្សលោកមិនអាចបាន សង្រ្គោះឡើយ។ នៅល្ងាចនេះ ខ្ញុំចង់ឲ្យយើងផ្ដោតសំខាន់លើគំនិត២ ដែលទាក់ទងនឹងព្រះលោហិតរបស់ ព្រះគ្រីស្ទ។ ចំណុចទាំង២សុទ្ធតែចេញមកពីអត្ថបទគម្ពីររបស់យើង វានៅក្នុង១ពេត្រុស ១:១៨-១៩។


១. ព្រះលោហិតរបស់ព្រះគ្រីស្ទមិនចេះពុករលួយ

២. ព្រះលោហិតរបស់ព្រះគ្រីស្ទមានសារៈសំខាន់សំរាប់ការប្រោសលោះរបស់អ្នក។

១. ទីមួយ ព្រះលោហិតរបស់ព្រះគ្រីស្ទមិនចេះពុករលួយឡើយ។

នៅក្នុងគម្ពីរទំនុកដំកើង ព្រះបន្ទូលនៃព្រះបានប្រាប់ពីពាក្យទំនាយនេះ ហើយវាបានសម្រេចនៅក្នុងព្រះគ្រីស្ទ៖

«ដ្បិតទ្រង់មិនទុកឲ្យព្រលឹងទូលបង្គំ នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនព្រមឲ្យ អ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ» (ទំនុកដំកើង ១៦:១០)។

ពាក្យ «សេចក្ដីពុករលួយ» តាមភាសាហេព្រើរមានន័យថា «ការបំផ្លិចបំផ្លាញ» ឬ«ការពុកភុយ»(Strong's Concordance)។

ខគម្ពីរនេះត្រូវបានដកស្រង់នៅក្នុងគម្ពីរសញ្ញាថ្មី៖

«ដ្បិតទ្រង់នឹងមិនទុកព្រលឹងទូលបង្គំ ឲ្យជាប់នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ក៏មិនឲ្យអ្នកបរិសុទ្ធរបស់ទ្រង់ឃើញសេចក្តីពុករលួយដែរ... លោក(ដាវីឌ) បានឃើញការនោះជាមុន បានជាលោកសំដែងពីព្រះគ្រីស្ទត្រូវរស់ឡើងវិញថា ព្រលឹងទ្រង់មិនត្រូវទុកចោល នៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ទេ ហើយរូបសាច់ទ្រង់មិនត្រូវឃើញសេចក្តីពុករលួយឡើយ» (កិច្ចការ ២:២៧,៣១)។

នៅសម័យយើង មានអ្នកខ្លះបង្រៀនថា ព្រះគ្រីស្ទបានរស់ពីសុគតទាំងសាច់ឈាម ប៉ុន្ដែ ព្រះលោហិតរបស់ ទ្រង់បានសើមជោកនៅលើដីជុំវិញឈើឆ្កាង ហើយវាវិនាសទៅ។ តែនៅខគម្ពីរផ្សេងទៀត ព្រះគម្ពីរប្រាប់ថា ព្រះលោហិតរបស់ព្រះគ្រីស្ទមិនចេះពុករលួយឡើយ៖

«ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍... នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ...»(១ពេត្រុស ១:១៨-១៩)។

ពាក្យ «ពុករលួយ»នៅក្នុងខគម្ពីរនេះមកពីពាក្យ «វិនាស» ឬ «បំផ្លាញ»។ ខគម្ពីរនេះបង្ហាញថា ព្រះ

លោហិតរបស់ព្រះគ្រីស្ទមិនអាចវិនាស ឬមិនអាចបំផ្លាញបានឡើយ។ ប្រាក់ និងមាសជាសារធាតុតូចបំផុតនៅលើផែនដីដែលអាចវិនាសបាន តែសូម្បីតែប្រាក់ និងមាសនឹងវិនាស នោះលោកីយនេះក៏ត្រូវឆេះបំផ្លាញនៅក្នុងការជំនុំជំរះរបស់ព្រះផងដែរ។ ព្រះគម្ពីរប្រាប់ថា « ឯធាតុសព្វសារពើនឹងរលាយទៅ ដោយកំដៅដ៏ក្រៃលែង ហើយផែនដី និងការសព្វសារពើ នឹងត្រូវឆេះអស់រលីងទៅ... ចុះដែលរបស់ទាំងនោះនឹងត្រូវរលាយទៅ នោះតើគួរឲ្យអ្នករាល់គ្នាប្រព្រឹត្តបែបយ៉ាងណាវិញ»(២ពេត្រុស ៣:១០-១១)។ ពាក្យធាតុ សព្វសារពើ(តាមភាសាក្រេកមានន័យថា “អាតូម”) វានឹងឆេះបំផ្លាញទៅ។ របស់ទាំងអស់នៅលើផែនដី នេះនឹងត្រូវ «រលាយទៅ» វា(“ត្រូវបំផ្លាញ”ទាំងស្រុង)ដោយសារភ្លើងរបស់ព្រះ។ រួមទាំងប្រាក់ និងមាស “របស់ទាំងនោះនឹងត្រូវរលាយទៅ”។

តែគម្ពីរ១ពេត្រុស ១:១៨-១៩ប្រាប់យើងថា យើងមិនមែនបានប្រោសលោះដោយសាររបស់ពុក រលួយនោះទេ “តែយើងបានប្រោសលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទ”។ ខគម្ពីរនេះ បង្ហាញយ៉ាងច្បាស់ពីព្រះលោហិតរបស់ព្រះគ្រីស្ទដែលមិនចេះពុករលួយ មិនចេះវិនាស ហើយមិនខូច។

អត្ថបទ១ក្នុងទស្សនាវត្ដី Frontline បានប្រាប់ថា

នៅពេលព្រះលោហិតរបស់ព្រះគ្រីស្ទបានបង្ហូរចេញ នោះវាមិនបានកកទៅ ហើយជា្របបាត់ទៅក្នុងដីនោះឡើយ។ វាមិនអាចទៅរួចទេ ដ្បិតព្រះបន្ទូល នៃព្រះបានប្រាប់ថា ព្រះលោហិតទ្រង់មិនចេះពុករលួយឡើយ។ ដីខ្សាច់នៅ ភ្នំកាល់វ៉ារីមិនបានស្រូបយកព្រះលោហិតដ៏វិសេសនៃកូនចៀមរបស់ព្រះបាន ឡើយ។ កាលណាយើងនិយាយពីពាក្យ «មិនចេះពុករលួយ» វាសំដៅទៅ លើព្រះកាយរបស់ព្រះគ្រីស្ទដែលបានរស់ឡើងវិញ ហើយវាសំដៅទៅលើ ព្រះលោហិតដែលមិនចេះពុករលួយ ហើយសរុបមកវិញ វាមានអត្ដន័យតែ ១គត់គឺថា ព្រះលោហិតរបស់ព្រះគ្រីស្ទត្រូវបានលើកប្រមូលផ្ដំឡើងដោយសារសកម្មភាពហួសពីវិស័យធម្មតាជាតិ (Frontline magazine, ខែមិនា/មេសា ២០១១ ទំព័រ៥។

កាលព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ នោះទ្រង់បានមានបន្ទូលថា

«ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ»(លូកា ២៤:៣៩)។

ពួកសិស្សរបស់ទ្រង់បានភ្ញាក់ផ្អើលជាខ្លាំង កាលគេឃើញព្រះគ្រីស្ទរស់ឡើងវិញ។ ពួកគេ «ស្មានថាជាខ្មោច លងវិញ»(លូកា ២៤:៣៧)។ សព្វថ្ងៃនេះ មនុស្សជាច្រើនគិតថា ព្រះយេស៊ូវបានរស់ឡើងវិញដូចជាវិញ្ញាណមួយ។ ខគម្ពីរនេះកែតម្រូវពីគំនិតដែលថា ព្រះគ្រីស្ទរស់ឡើងវិញដោយវិញ្ញាណ។ ទេ ទ្រង់បានរស់ ពីសុគតឡើងវិញទាំងសាច់ និងឆ្អឹង។ ទ្រង់ប្រាប់សិស្សទ្រង់ឲ្យមើលកាន់ប្រហោងរបួសនៅនាព្រះហស្ដទ្រង់ និងព្រះបាទទ្រង់។

«រួចទ្រង់មានព្រះបន្ទូលទៅថូម៉ាសថា ចូរលូកម្រាមដៃអ្នកមក ស្ទាបមើលដៃខ្ញុំឯណេះ ហើយលូកដៃមកក្នុងចំហៀងខ្ញុំផង កុំឲ្យមានចិត្តមិនជឿឡើយ ត្រូវឲ្យជឿចុះ»(យ៉ូហាន ២០:២៧)។

ព្រះគ្រីស្ទបានប្រាប់ថូម៉ាសឲ្យលូកម្រាមដៃចូលក្នុងចំហៀងទ្រង់ ដែលពួកទាហានបានចាក់ទ្រង់នឹងលំពែង កាលទ្រង់ជាប់នៅលើឈើឆ្កាង។

ចំណុចរបស់ខ្ញុំគឺនេះ៖ ព្រះគ្រីស្ទបានប្រាប់សិស្សទ្រង់ឲ្យមើលកាន់ប្រហោងនៅនាព្រះហស្ដទ្រង់ និងព្រះបាទ ថែមទាំងនៅចំហៀងទ្រង់។ ឈាមនឹងត្រូវហូរចេញពីរបួសទាំងនោះ បើមានឈាមខ្លះនៅសល់ ពេលទ្រង់រស់ពីសុគតឡើងវិញទាំង “សាច់ និងឆ្អឹងៗ។ ប៉ុន្ដែ គ្មានឈាមសល់នៅក្នុងព្រះកាយរបស់ទ្រង់ ឡើយ។ ឈាមបានរស់ឡើងវិញរួចហើយ ដោយសារអំណាចព្រះចេស្ដារបស់ព្រះ។

នៅពេលម៉ារីនៅស្រុកម៉ាក់ដាឡាបានជួបព្រះយេស៊ូវ ក្រោយពីទ្រង់បានរស់ឡើងវិញ នោះទ្រង់បានមានបន្ទូលទៅនាងថា

«ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា កុំពាល់ខ្ញុំ ព្រោះខ្ញុំមិនទាន់ឡើងទៅឯព្រះវរបិតាខ្ញុំនៅឡើយ ចូរនាងទៅឯពួកបងប្អូនខ្ញុំប្រាប់គេថា ខ្ញុំឡើងទៅឯព្រះវរបិតាខ្ញុំ ជាព្រះវរបិតានៃអ្នករាល់គ្នា គឺជាព្រះនៃខ្ញុំ ហើយជាព្រះនៃអ្នករាល់គ្នាដែរ»(យ៉ូហាន ២០:១៧)។

មិនយូរប៉ុន្មានក្រោយមក ពួកសិស្សទ្រង់ “ក៏ចូលទៅ ឱបព្រះបាទថ្វាយបង្គំទ្រង់»(ម៉ាថាយ ២៨:៩)។ ទ្រង់ មិនឲ្យម៉ារីពាល់ទ្រង់ឡើយ ដោយសារតែទ្រង់មិនទាន់យាងទៅឯព្រះវរបិតាវិញ ហើយក្នុងរយះពេលខ្លី ក្រោយមកទៀត ទ្រង់អនុញ្ញាត្ដឲ្យពួកសិស្សទ្រង់ឱបព្រះបាទថ្វាយបង្គំទ្រង់។ កំណត់សំគាល់នៅគម្ពីរស្កោ ហ្វៀលពន្យល់ដូចនេះ ហើយចំពោះខ្ញុំ វាត្រូវនឹងព្រះគម្ពីរយ៉ាងល្អប្រសើរ៖

ព្រះយេស៊ូវមានបន្ទូលទៅកាន់ម៉ារី ទុកដូចជាការបំពេញសម្រេចនៃសម្ដេច សង្ឃដ៏ខ្ពស់នៅថ្ងៃនៃការទទួលទោសជំនួស (លេវិវីន័យ ៦)។ វាគឺជាការ សម្រេចយញ្ញបូជា ដ្បិតផ្លូវរបស់ទ្រង់គឺ ដើម្បីបង្ហាញពីព្រះលោហិតនៅស្ថាន សួគ៌ ហើយវាចន្លោះដែលទ្រង់ជួបជាមួយម៉ារីនៅក្នុងសួនច្បារ និងនៅកន្លែង ម៉ាថាយ ២៨:៩។ ទ្រង់បានយាងត្រលប់ទៅស្ថានសួគ៌វិញ ដោយនោះជា ទស្សនៈដែលស៊ីគ្នា (Scofield note on John 20:17។

នេះជាទស្សនៈដូចគ្នា ដែលលោកយ៉ូហាន អោ រ៉ាយស៍បានជឿ។

សម្ដេចសង្ឃនៅក្នុងគម្ពីរសញ្ញាចាស់បានយកឈាម ហើយដាក់វានៅទីបរិសុទ្ធ។ ដូច្នេះ ព្រះគ្រីស្ទ បានយកព្រះលោហិតរបស់ទ្រង់ចូលទៅក្នុងស្ថានសួគ៌ នៅចន្លោះដែលទ្រង់ជួបជាមួយម៉ារី ហើយនៅចន្លោះ ដែលទ្រង់ជួបជាមួយសិស្សរបស់ទ្រង់៖

« ប៉ុន្តែ កាលព្រះគ្រីស្ទបានយាងមក ធ្វើជាសំដេចសង្ឃ ខាងឯសេចក្តីល្អដែលត្រូវមក គឺធ្វើដោយសាររោងឧបោសថដ៏វិសេសជាង ហើយគ្រប់លក្ខណ៍ជាង ដែលមិនបានធ្វើដោយដៃ គឺថា មិនមែនជារបស់ផងលោកីយ៍នេះទេ នោះទ្រង់បានយាងចូលទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច ទាំងបានសេចក្តីប្រោសលោះ នៅអស់កល្បជានិច្ច មិនមែនដោយយកឈាមពពែឈ្មោល ឬឈាមកូនគោទេ គឺដោយយកព្រះលោហិតនៃអង្គទ្រង់វិញ» (ហេព្រើរ ៩:១១-១២)។

ចូរកត់សំគាល់ថា អត្ថបទគម្ពីរនេះប្រាប់ថា ទ្រង់បានចូល «ទៅក្នុងទីបរិសុទ្ធបំផុត១ដងជាសំរេច »។ នោះ ត្រូវតែជាពេលផ្សេងទៀត កាលទ្រង់យាងឡើងទៅវិញ ដោយសារព្រះគម្ពីរប្រាប់ថា

«ដូច្នេះ ក្រោយដែលព្រះអម្ចាស់បានមានព្រះបន្ទូលនឹងគេរួចហើយ នោះព្រះវរបិតាបានទទួលទ្រង់ឡើងទៅស្ថានសួគ៌វិញ ឲ្យគង់នៅខាងស្តាំ» (ម៉ាកុស ១៦:១៩)។

គម្ពីរសញ្ញាថ្មីប្រាប់យើងម្ដងហើយម្ដងទៀតថា ទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតា ហើយខគម្ពីរនេះប្រាប់ យើងថា ទ្រង់បានទៅយាងគង់នៅទីនោះភ្លាមៗ បន្ទាប់ពីទ្រង់មានបន្ទូលទៅកាន់ពួកសិស្សទ្រង់ ហើយទ្រង់ យាងឡើងទៅស្ថានសួគ៌វិញ។ យ៉ាងហោចណាស់ កន្លែងនេះអាចជឿបាន ដ្បិតពីមុនពេលទ្រង់យាងឡើងទៅស្ថានសួគ៌វិញ ហើយទ្រង់បានដាក់ព្រះលោហិតទ្រង់នៅក្នុង «ទីបរិសុទ្ធ»(ហេព្រើរ ៩:១២)នៅស្ថានសួគ៌។

« នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ...»(១ពេត្រុស ១:១៨-១៩)។

ឥឡូវនេះ ព្រះលោហិតរបស់ព្រះគ្រីស្ទនៅឯទីសន្ដោសប្រោសក្នុងស្ថានសួគ៌។ វាមិនចេះពុករលួយឡើយ វា មិនចេះវិនាសទៅ ហើយវាមិនចេះពុកភុយឡើយ។ ពិតណាស់ ទាំងអស់នេះគឺហួសពីធម្មជាតិ។ បើយក ភាពហួសពីវិស័យធម្មជាតិចេញ នោះយើងគ្មានសាសនាគ្រីស្ទឡើយ វាគ្រាន់តែជាការអប់រំតែប៉ុណ្ណោះ។ តែវាមិនមែនជាមន្ដអាគមន៍នោះទេ។ អ្នកមិនអាចលាយលំព្រះលោហិតរបស់ព្រះគ្រីស្ទបានឡើយ។ គ្មានមន្ដអាគមន៍ទេ។ ព្រះលោហិតគឺហួសពីវិស័យធម្មតាជាតិ តែវាមិនមែនជាមន្ដអាគមន៍នោះទេ។ «គោលលទ្ធិ សម្រេចនិយម»គឺជាមន្ដអាគមន៍។ នោះគឺជាមូលហេតុដែលយើងបដិសេធវា។ ព្រះទ្រង់ជាអ្នកសម្រេចព្រះ ទ័យ ដើម្បីលាងសំអាតអ្នកដោយព្រះលោហិត។

ខ្ញុំដឹងថា លោក យ៉ូហាន MacArthur មិនជឿពីចំណុចនេះទេ។ ខ្ញុំក៏ដឹងផងដែរថា គាត់មាន គំនិតខុសឆ្គងពីព្រះលោហិត ដែលចេញពីបុរសប្លែកម្នាក់ឈ្មោះលោក Colonel R. B. Thieme, Jr ។ នៅឆ្នាំ១៩៦១នៃរដូចស្លឹកឈើជ្រុះ ខ្ញុំបានមានវត្ដមាន កាលលោកយ៉ូហាន MacArthur ចូលរួមការរៀនព្រះគម្ពីរតាមស៊េរី ដែលបង្រៀនដោយលោក Thieme នៅពេលនោះលោក Thieme បានបង្រៀនរឿងដូចគ្នា ដែលលោក MacArthur បានបង្រៀនរយះពេលជាច្រើនឆ្នាំមកនេះ។ ខ្ញុំដឹងច្បាស់ថា គាត់បានទទួល គំនិតមកពីលោក R. B. Thieme ដោយសារតែពេលនោះ ខ្ញុំបានឃើញគាត់កត់ត្រាចំណុចទាំងនេះទុក។ លោក Thieme បានបង្រៀនថា ពាក្យ «ព្រះលោហិត»មានន័យថា «សេចក្ដីស្លាប់» វាមិនមែនជា «ឈាម ដែលអណ្ដែតនាតាមអាកាសនៅកន្លែងខ្លះនោះទេ»។ គំនិតទាំងនេះកើតឡើងពីពេលមួយទៅពេលមួយ ពាសពេញសេចក្ដីអធិប្បាយរបស់លោក MacArthur ហើយខ្ញុំផ្ទាល់ដឹងថា គាត់បានទទួលគំនិតពីលោក Colonel R. B. Thieme ។ នេះជាសោកនាដកម្មមួយ ដោយសារតែលោក MacArthur បង្រៀនពីគោលលទ្ធិល្អៗជាច្រើន។ រាល់អាទិត្យ ក្រុមជំនុំរបស់យើងអធិស្ឋានឲ្យគាត់បែរចេញពីគោលលទ្ធិដ៏ចម្លែក របស់លោក Thieme ដែលបង្រៀនពីព្រះលោហិតរបស់ព្រះគ្រីស្ទ។

២. ព្រះលោហិតរបស់ព្រះគ្រីស្ទមានសារៈសំខាន់សំរាប់ការប្រោសលោះរបស់អ្នក។

អត្ថបទគម្ពីរប្រាប់យើងថា អ្នកមិនមែនបានលោះដោយរបស់ពុករលួយនោះទេ តែអ្នកបានលោះ ដោយសារព្រះលោហិតរបស់ព្រះគ្រីស្ទ។ ពាក្យ «បានលោះ»ក្នុង១ពេត្រុស ១:១៨ គឺជាបកប្រែពីពាក្យតាម ភាសាក្រេក ដែលមានន័យថា «សា្រយចេញ» ឬ «ដោះលែង»(Strong's, Vine's) “ចង់មានន័យពីការដោះលែង” (Vine's)។

ទាល់តែអ្នកត្រូវបាន «ស្រាយចេញ» ហើយ «ដោះលែង» ដោយសារព្រះលោហិតរបស់ទ្រង់ បើមិនដូច្នេះ អ្នកនឹងនៅ

១. ក្រោម “បណ្ដាសារក្រឹត្យវិន័យ»ជារៀងរហូត(កាឡាទី ៣:១៣)។អ្នកត្រូវបណ្ដាសារ ក្រឹត្យវិន័យ ដោយសារតែអ្នកមិនអាចកាន់វាបានឡើយ។ អ្នកមិនអាចកាន់តាម ក្រឹត្យវិន័យរបស់ព្រះដោយល្អឥតខ្ចោះបានឡើយ។ នោះជាមូលហេតុដែលក្រឹត្យ វិន័យដាក់បណ្ដាសារលើអ្នក។ វាបង្ហាញប្រាប់អ្នកថា អ្នកជាប់មានទោស ហើយវា មិនប្រាប់ផ្លូវដើម្បីគេចផុតពីការជំនុំជំរះនោះទេ។ គ្មានអ្វីសោះឡើយដែលអាចជួយ អ្នកបាន តែព្រះលោហិតរបស់ព្រះយេស៊ូវអាចសំអាតអំពើបាបរបស់អ្នក ដូច្នេះអ្នក អាចត្រូវ «ស្រាយចេញ» ហើយ «ដោះលែង»ពីបណ្ដាសារក្រឹត្យវិន័យ។

២. ទាល់តែអ្នកត្រូវបាន «ស្រាយចេញ» ហើយ «ដោះលែង» ដោយសារព្រះលោហិត បើមិនដូច្នេះ អ្នកនឹងនៅក្រាមការត្រួតត្រារបស់អារក្សសាតាំងជារៀងរហូត ដ្បិតវា «បានចាប់គេប្រើតាមចិត្តនោះ»។ (២ធីម៉ូថេ ២:២៦)។ គ្មានអ្វីសោះដែលអាច “ស្រាយ” ឬ «ដោះលែង» ការត្រួតត្រារបស់វាទៅលើអ្នកចេញ មានតែព្រះលោហិត របស់ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។

៣. ទាល់តែអ្នកត្រូវបាន «ស្រាយចេញ» ហើយ «ដោះលែង» ដោយសារព្រះលោហិត បើមិនដូច្នេះ អ្នកនឹងនៅក្រោមសេចក្ដីក្រោធ និងការជំនុំជំរះនៃព្រះដ៏បរិសុទ្ធជារៀង រហូត។ គ្មានអ្វីសោះដែលអាច “ស្រាយ” ឬ «ដោះលែង» អ្នកពីការជំនុំជំរះរបស់ព្រះ មានតែព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទតែប៉ុណ្ណោះ។


មិត្ដសំឡាញ់របស់ខ្ញុំអើយ អ្នកត្រូវតែមានព្រះលោហិតរបស់ព្រះគ្រីស្ទ។ អ្នកត្រូវតែមានព្រះ លោហិតរបស់ទ្រង់ដើម្បីដោះអ្នកឲ្យរួចពីបណ្ដាសារក្រឹត្យវិន័យ ដើម្បីដោះពីភាពជាទាសកររបស់អារក្ស ថែម ទាំងដើម្បីដោះអ្នកពីសេចក្ដីក្រោធនៃព្រះដ៏ខ្ញាល់។ អ្នកត្រូវតែ អ្នកត្រូវតែមានព្រះលោហិតដ៏វិសេសរបស់ ព្រះយេស៊ូវគ្រីស្ទ ដើម្បីលោះអ្នកពីបណ្ដាសារ ពីទាសភាព ហើយពីសេចក្ដីក្រោធ។ ខ្ញុំសារម្ដងទៀត អ្នក ត្រូវតែមានព្រះលោហិតរបស់ព្រះគ្រីស្ទ។ ខ្ញុំអធិស្ឋានឲ្យអ្នកជឿជាក់លើព្រះយេស៊ូវឆាប់ៗនេះ។

បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយសូមប្រាប់គាត់ផង។ នៅពេលអ្នកសរសេរផ្ញើរទៅកាន់លោក ហាយមើស៍ សូមប្រាប់ពីប្រទេសរបស់អ្នក ឬក៏គាត់មិនអាចឆ្លើយតបទៅវិញ។ សូមចុចទីនេះ rlhymersjr@sbcglobal.net (សូមចុចទីនេះ)។ បើសេចក្ដីអធិប្បាយទាំងនេះជាព្រះពរដល់អ្នក នោះសូមប្រាប់គាត់ ថែមទាំងប្រាប់ពីប្រទេសរបស់អ្នកផង។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើ បាន។ បើអ្នកចង់សរសេរទៅគាត់តាមប្រៃណីយ៍ P.O. Box 15308, Los Angeles, CA 90015។ សូមសរសេរទៅកាន់អាស័យដ្ឋាន។ អ្នកអាចទូរស័ព្ទទៅគាត់តាមលេខ(៨១៨)៣៥២-០៤៥២។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអានសេចក្ដីអធិប្បាយរបស់ លោក ហាយមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗនៅលើអ៊ីធើណេត តាមគេហទំព័រ
www.sermonsfortheworld.com. ចុចលើ ”
សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ”

សេចក្ដីអធិប្បាយដែលសរសេរដៃទាំងនេះមិនហាមឲ្យថតចំលងទេ។ អ្នកប្រើវាដោយគ្មានការអនុញ្ញាតពីលោក Dr. Hymers។ ទោះបីជាយ៉ាងណាក៏ដោយ គ្រប់សេចក្ដីអធិប្បាយជាវីដីអូទាំងអស់របស់លោក Dr. Hymers ហាមថតចំលង ហើយអាចត្រឹមតែប្រើវាបានដោយមានការអនុញ្ញាត។

អធិស្ឋានមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ១:៤-៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
          («ព្រះយេស៊ូវ ឈាម និងសេចក្ដីសុចរិតទ្រង់អើយ»
          (ដោយលោក Count Nicholas von Zinzendorf, 1700-1760 បកប្រែដោយលោកយ៉ូហានវែស្លេ(1703-1791)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះលោហិតដ៏មិនចេះពុករលួយ ហើយអាចប្រោសលោះរបស់ព្រះយេស៊ូវគ្រីស្ទ

THE INCORRUPTIBLE AND REDEEMING
BLOOD OF JESUS CHRIST

« ដោយដឹងថា ទ្រង់បានលោះអ្នករាល់គ្នា ឲ្យរួចពីកិរិយាឥតប្រយោជន៍... នោះមិនមែនដោយរបស់ពុករលួយ ដូចជាប្រាក់ឬមាសនោះទេ គឺបានលោះដោយសារព្រះលោហិតដ៏វិសេសរបស់ព្រះគ្រីស្ទវិញ ទុកដូចជាឈាមនៃកូនចៀមឥតខ្ចោះ ឥតស្លាកស្នាម»(១ពេត្រុស ១:១៨-១៩)។

១. ទីមួយ ព្រះលោហិតរបស់ព្រះគ្រីស្ទមិនចេះពុករលួយឡើយ។ ទំនុកដំកើង ១៦:១០;
កិច្ចការ ២:២៧, ៣១; ១ពេត្រុស ១:១៨-១៩; ២ពេត្រុស ៣:១០-១១; លូកា ២៤:៣៩, ៣៧; យ៉ូហាន ២០:២៧, ១៧;ម៉ាថាយ ២៨:៩; ហេព្រើរ៩:១១-១២; ម៉ាកុស ១៦:១៩

២. ព្រះលោហិតរបស់ព្រះគ្រីស្ទមានសារៈសំខាន់សំរាប់ការប្រោសលោះរបស់អ្នក។ កាឡាទី ៣:១៣; ២ធីម៉ូថេ ២:២៦; ទំនុកដំកើង ៧:១១។