ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សេចក្ដីអធិស្ឋានដែលសហការគ្នា ហើយនិងសេចក្ដីសន្យានៃការរស់ឡើងវិញ (សេចក្ដីអធិប្បាយទី២១ ពីការរស់ឡើងវិញ) ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែសថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កញ្ញា ៧ ២០១៥ «ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នាដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»(ម៉ាថាយ ១៨:១៨-២០)។ |
បរិបទនៃអត្ថបទគម្ពីរម៉ាថាយ ១៨:១៥-២០នេះ បង្ហាញប្រាប់ថា ព្រះយេស៊ូវទ្រង់កំពុងមានបន្ទូល ពីក្រុមជំនុំ។ ទ្រង់មានបន្ទូលពីអាជ្ញាធរ ដែលទ្រង់ប្រទានដល់ក្រុមជំនុំ «បើអ្នករាល់គ្នា(ក្រុមជំនុំ)ចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើ(ក្រុមជំនុំ)ស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»(ម៉ាថាយ ១៨:១៨)។ លោកបណ្ឌិត ធីម៉ូថេ លីនបានបង្រៀនថា ព្រះគ្រីស្ទ «មិន ដែលបង្រៀនយើងពីវិធីសាស្រ្ដដើម្បីបង្កើតក្រុមជំនុំ ពង្រីកក្រុមជំនុំ ហើយទ្រង់មិនដែលបង្រៀនយើងពី របៀបដើម្បីឃ្វាលគ្រីស្ទបរិស័ទ ថែមទាំងទ្រង់មិនដែលបង្រៀនយើងពីការបង្ហាត់បង្រៀនដល់គ្រីស្ទបរិស័ទ ឡើយ។ អ្វីដែលទ្រង់ប្រាប់យ៉ាងច្បាស់លាស់គឺនេះ បើសិនជា{ក្រុមជំនុំ}ស្ម័គ្រចិត្ដប្រើប្រាស់អាជ្ញាធរដែលទ្រង់ប្រទានឲ្យ ហើយបើសិនជាក្រុមជំនុំធ្វើស្របតាមសម្បត្ដិទ្រព្យដ៏គ្មានកំណត់របស់ព្រះ នោះប្រាជ្ញាដែលក្រុម ជំនុំត្រូវការ ដើម្បីចង់ឲ្យក្រុមជំនុំរីកចំរើននឹងត្រូវផ្ដល់ឲ្យក្រុមជំនុំនោះ ហើយពិតប្រាកដណាស់ វានឹងក្លាយ ប្រាជ្ញាដែលមានឥទ្ធិពលសំរាប់ក្រុមជំនុំ ជំនួសឲ្យចំណេះដឹងដែលរងអំពើ»(Timothy Lin, Ph.D., The Secret of Church Growth, FCBC, 1992, pp. 89, 90)។ ដ្បិតលោកលីនបានបង្រៀនពីគម្ពីរយ៉ាកុប ១:៥ «តែបើអ្នករាល់គ្នាណាមួយខ្វះប្រាជ្ញា មានតែសូមដល់ព្រះ... នោះទ្រង់នឹងប្រទានឲ្យ»(យ៉ាកុប ១:៥)។ ខ្ញុំបានគិតពីរឿងនេះអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ព្រះគម្ពីរមិនប្រាប់យើងពី «វិធីសាស្រ្ដ» ដើម្បីបង្កើតសិស្សនោះទេ តែផ្ទុយទៅវិញ ព្រះគម្ពីរបង្រៀនយើងពីរបៀបដើម្បីអធិស្ឋានសុំប្រាជ្ញាពីព្រះ។ «វិធីសាស្រ្ដ»មួយពីអតីត ដែលហាក់ដូចជាអាចជួយយើងក្នុងការបង្កើតសិស្ស ប្រហែលជាវាមិនដំណើរការ ទៀតទេក្នុងស្ថានភាពផ្សេងទៀត។ ខ្ញុំកំពុងតែអានសៀវភៅមួយដែលអះអាងប្រាប់ពីវិធី ដើម្បីបង្កើតសិស្ស។ សៀវភៅនេះស្មុកស្មាញ ហើយពិបាកណាស់។ តែរឿង១ដែលវាមិនប្រាប់គឺថា វាមិនប្រាប់ពីរបៀបដែល ព្រះយេស៊ូវបានបង្កើតសិស្សនោះទេ។ មានសៀវភៅដូចនោះជាច្រើន តែនោះមិនមែនជាវិធីដែលព្រះយេស៊ូវ បានបង្ហាត់បង្រៀនសិស្សរបស់ទ្រង់នោះទេ។ ទ្រង់បានធ្វើផ្ទុយពីនោះ មុនដំបូងទ្រង់បង្រៀនពួកគេឲ្យធ្វើជា សិស្សសិន ហើយក្រោយមក ទ្រង់បានផ្លុំ «លើពួកគេ{ដោយបន្ទូលថា} ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ» (យ៉ូហាន ២០:២២)។ ដូច្នេះ មុនដំបូងទ្រង់បង្រៀនពួកគេឲ្យធ្វើជាសិស្សរបស់ទ្រង់សិន ហើយក្រោយមក ពួកគេបានប្រែចិត្ដជឿលើទ្រង់។ ខ្ញុំជឿថា នេះគឺជារឿងច្បាស់លាស់មួយដែលព្រះប្រទានឲ្យយើង បើយោង តាមគម្ពីរយ៉ាកុប ១:៥។ បញ្ហាផ្សេងទៀតទាក់ទងនឹងពិធិជ្រមុជទឹក។ តើយើងគួរតែធ្វើពិធីជ្រមុជទឹកភ្លាមៗឲ្យមនុស្សណាដែលប្រកាសថា គេជឿព្រះឬទេ? មានមនុស្សជាច្រើននិយាយថា ពួកគេត្រូវតែធ្វើពិធីជ្រមុជទឹកភ្លាមៗ ដោយសារតែនោះគឺជាអ្វីដែលយើងឃើញក្នុងគម្ពីរកិច្ចការ។ មានរឿងរ៉ាវជាច្រើនក្នុងគម្ពីរកិច្ចការ ដែលយើង មិនធ្វើនៅសព្វថ្ងៃនេះ មានដូចជា៖ ការដាក់កន្សែងលើយកកន្សែង ឬក្រមាទៅដាក់លើមនុស្សមានជំងឺ នោះគេក៏បានជា ហើយមានអារក្សអសោចចេញពីមនុស្សដែរ(កិច្ចការ ១៩:១២)។ ក្នុងគម្ពីរកិច្ចការ មនុស្សហ្មត់ ចត់ជាមួយពិធីជ្រមុជទឹកណាស់។ នៅពេលភ្លាមៗ ទាំងសាសន៍យូដា ទាំងសាសន៍ បើគេប្រែចិត្ដជឿព្រះ នោះពួកគេធ្វើពិធីជ្រមុជទឹកឲ្យ។ រឿងដូចនោះមិនពិតទាំងអស់ឡើយនៅក្នុងប្រទេសលោកខាងលិចនៅ សម័យនេះ។ មនុស្សប្រព្រឹត្ដដាក់ពិធីជ្រមុជទឹកដូចជារឿងរ៉ាងស្រាលមួយ។ ដូច្នេះ យើងត្រូវពន្យាសិន រហូត ដល់យើងឃើញថា មនុស្សម្នាក់នោះបានប្រែចិត្ដពិតប្រាកដ។ បញ្ហាផ្សេងទៀតទាក់ទងនឹងការផ្សាយដំណឹងល្អ។ តើអ្នកត្រូវធ្វើដូចម្ដេច ដើម្បីនាំមនុស្សបាត់បង់ មកក្រុមជំនុំ ហើយទទួលសេចក្ដីសង្រ្គោះ? ខ្ញុំតស៊ូពុះពារពីរឿនេះអស់រយះពេលច្រើនឆ្នាំមកហើយ។ យើង បានសាកល្បងជាមួយខ័ណ្ឌបត្រ យើងបានសាកល្បងប្រើវិធីសាស្រ្ដផ្សាយដំណឹងល្អខុសឆ្គង។ យើងបាន សាកល្បងព្យាយាមប្រើអាគារដើម្បីឲ្យមនុស្សសួរសំណួរ។ យើងបានសាកល្បងទៅប្រកាសដំណឹងល្អតាម ផ្លូវ តែគ្មានអ្វីសោះដែលដំណើរការល្អ។ នៅចុងបញ្ចប់ កាលខ្ញុំបានអធិស្ឋាន នោះព្រះហាក់ដូចជាប្រាប់ខ្ញុំឲ្យ សាកល្បងវិធីថ្មីមួយ ហើយគ្មានមនុស្សណាម្នាក់ធ្លាប់ប្រើវិធីនោះ។ យើងគ្រាន់តែបញ្ជូនមនុស្សទាំងអស់ឲ្យ ទៅសន្ទនាជាមួយមនុស្សតាមធម្មតា ដោយគ្មានខ័ណ្ឌបត្រ គ្មានព្រះគម្ពីរ ថែមទាំងគ្មានការអធិស្ឋាន។ យើង គ្រាន់តែនិយាយជាមួយមនុស្សតាមផ្លូវ នៅតាមផ្សារទំនើប ហើយនៅតាមមហាវិទ្យាល័យ។ យើងអញ្ចើញ ពួកគេឲ្យមកចូលរួមការជប់លៀងនៅក្រុមជំនុំបាទីស្ទមួយ។ យើងសួរឈ្មោះរបស់គេ ហើយសុំលេខទូរស័ព្ទ របស់គេ។ ក្រោយមក យើងទូរស័ព្ទទៅពួកគេ ហើយរៀបចំពេលវេលាដើម្បីទៅទទួលពួកគេមកក្រុមជំនុំ។ យើងប្រាប់ពួកគេពីអ្វីដែលយើងនឹងកើតឡើង ហើយខ្ញុំនឹងអធិប្បាយពីដំណឹងល្អ។ លោក Griffith នឹងច្រៀងចម្រៀង។ បន្ទាប់មក យើងបរិភោគអាហារជាមួយគ្នា ជប់លៀងបុណ្យខួបកំណើត ក្រោយមកវាបាន ដំណើរការ។ មានមនុស្សវ័យក្មេងច្រើននាក់ណាបានមកកម្មវិធីជប់លៀងរាល់ថ្ងៃអាទិត្យ។ បាទ ពួកគេភាគ ច្រើនមិនត្រលប់មកវិញឡើយ តែអ្នកខ្លះបានត្រលប់មកវិញរាល់សប្ដាហ៍។ ឥឡូវនេះ ពួកជំនុំរបស់យើងទាំង ស្រុងមានគោលបំណង និងចំណង់តែ១ គឺដើម្បីនាំមនុស្សឲ្យមកស្ដាប់ជាមួយយើង ហើយឲ្យពួកគេក្លាយជា អ្នកផ្សាយដំណឹងល្អ។ យើងខ្វះប្រាជ្ញា តែយើងបានអធិស្ឋានសុំព្រះ ទើបទ្រង់បានប្រទានប្រាជ្ញាឲ្យយើងប្រើវិធីសាស្រ្ដថ្មី ដែលក្រុមជំនុំផ្សេងទៀតមិនប្រើ។ ខគម្ពីរដែលជាផ្ទៃរឿងរបស់យើងគឺថា «ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ បទចម្រៀង «នាំពួកគេចូលមក» សូមច្រៀង! ចូរនាំពួកគេមកក្នុង ចូរនាំពួកគេមកក្នុង ប៉ុន្ដែ បើគ្មានព្រះវត្ដមានរបស់ព្រះ ហើយគ្មានអំណាចព្រះចេស្ដានៃព្រះវិញ្ញាណបរិសុទ្ធទេ នោះវិធីសាស្រ្ដថ្មីនេះនឹងមិនដំណើរការឡើយ។ យើងកំពុងរៀនមេរៀនដ៏អស្ចារ្យពីអត្ថបទគម្ពីរដ៏ចំបងរបស់យើង។ ព្រះយេស៊ូវមានបន្ទូលថា « ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ។ មួយទៀត ខ្ញុំប្រាប់ថា បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌ ដ្បិតកន្លែងណាដែលមាន២ឬ៣អ្នក ប្រជុំជាមួយគ្នា ដោយនូវឈ្មោះខ្ញុំ នោះខ្ញុំក៏នៅកណ្តាលចំណោមអ្នកទាំងនោះដែរ»(ម៉ាថាយ ១៨:១៨-២០)។ ខ១៨ប្រាប់ « ខ្ញុំប្រាប់អ្នករាល់គ្នាជាបា្រកដថា បើអ្នករាល់គ្នាចងទុកអ្វីៗនៅផែនដី នោះនឹងត្រូវចងទុកនៅស្ថានសួគ៌ដែរ ហើយបើស្រាយអ្វីៗនៅផែនដី នោះក៏នឹងត្រូវស្រាយនៅស្ថានសួគ៌ដែរ»(ម៉ាថាយ ១៨:១៨)។ លោកបណ្ឌិត លីនបានពន្យល់ថា «កន្លែងនេះព្រះគម្ពីរប្រើទំរង់ពហុវចនះនៃពាក្យ “អ្នករាល់គ្នា” (ខ្ញុំប្រាប់ អ្នករាល់គ្នាថា” “បើអ្នកចងទុកអ្វី” នោះ “អ្នកនឹងស្រាយអ្វីនោះ” (ពហុវចនះ)។ ព្រះអម្ចាស់បានមានបន្ទូលដល់អាជ្ញាធរក្រុមជំនុំរបស់ទ្រង់ បើអ្នកចងទុកអ្វី នោះអ្នកស្រាយអ្វីនោះដែរ»(ibid., p. 91)។ ខ១៩ប្រាប់ថា «បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំ ដែលគង់នៅស្ថានសួគ៌»។ លោកលីនបាន បង្រៀនថា «ព្រះអម្ចាស់របស់យើងបានបញ្ជាក់ដាស់តឿនយើងថា {ការចងទុកអ្វី នោះការស្រាយក៏ដូច នោះដែរ} តាមរយះការសហការប្រឹងប្រែងធ្វើ{ដោយ}ក្រុមជំនុំទាំងមូល។ ន័យផ្សេងទៀតគឺថា កាលណា កូនព្រះអធិស្ឋានដោយព្រមព្រៀងគ្នាតែ១{ក្នុង}ក្រុមជំនុំទាំងមូល នោះព្រះអាចប្រើក្រុមជំនុំទាំងមានប្រសិទ្ធភាព ហើយយើងអរសប្បាយជាមួយអាជ្ញាធរដែលមកពីព្រះ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជំនុំនៅគ្រា ចុងក្រោយបង្អស់មិនអាចឃើញនូវភាពពិតនៃសេចក្ដីពិតនេះ ឬក៏ចងចាំពីវិធីសាស្រ្ដដ៏សមរម្យ ដើម្បីទទួល បានអំណាចរបស់ព្រះបានឡើយ។ នោះគឺជាការបាត់បង់ដ៏ធំមួយ ក្រុមជំនុំមានអាជ្ញាធរពីសា្ថនសួគ៌ តែក្រុម ជំនុំមិនដឹងពីដំរិះនៃការគ្រប់គ្រង ថែមទាំងក្រុមជំនុំចង់ចងទុកការងាររបស់អារក្សសាតាំង ដើម្បីសា្រយពី ការជិះជាន់ ហើយក្រុមជំនុំចង់មានបទពិសោធន៍ឆ្ងាយទៅៗពីព្រះវត្ដមានរបស់ព្រះ។ ពុទ្ធោអើយ វាមិនអាច សម្រេចបានឡើយ!» នៅក្នុងម៉ាថាយ ១៨:១៩ ព្រះគ្រីស្ទបានពន្យល់ពីអំណាចព្រះចេស្ដានៃសេចក្ដីអធិស្ឋានដែលព្រម ព្រៀងគ្នា «បើសិនជាមាន២អ្នកក្នុងពួកអ្នករាល់គ្នា ព្រមព្រៀងគ្នានៅផែនដី ពីដំណើរអ្វីដែលគេចង់សូមក៏ដោយ នោះនឹងបានសំរេចដល់គេ អំពីព្រះវរបិតាខ្ញុំដែលគង់នៅស្ថានសួគ៌»។ ពាក្យគន្លឹះគឺជាពាក្យ«ព្រមព្រៀង»។ វាជាពាក្យ «សាំហ្វូនណូ»( sumphōnēō)តាមភាសាក្រេក។ វាមកពីពាក្យ «ហ្វូនេ»(phōnē) ចេញពីសំលេងនៃពាក្យ «សាំហ្វូនណោស» តាមសំលេងរួមគ្នា។ ពាក្យអង់គ្លេសជាពាក្យ « symphony »បកប្រែថា ឧបករណ៍ភ្លេងមហោរី។ នៅក្នុងអូកែស្ដ(ក្រុមភ្លេង) វាជាឧបរណ៍ភ្លេងមួយ ដែលអ្នកតន្រ្ដីទាំងអស់ចូលចិត្ដ ហើយត្រូវស្ដាប់តាមអ្នកដឹកនាំ។ គ្រប់ណូត និងសំលេងទាំងអស់គេលេងដោយស៊ីចង្វាក់គ្នា។ លោក លីនបង្រៀនថា «ការជួបជុំគ្នាអធិស្ឋានគឺស្រដៀវគ្នាដែរ។ ភាពខុសគ្នាគឺត្រឹមតែ ការជួបជុំគ្នាអធិស្ឋាន មានសំលេងដែលស៊ីចង្វាក់គ្នា ខណៈពេលគេប្រជុំគ្នាអធិស្ឋាន{ខាងឯវិញ្ញាណ}ចេញពីចិត្ដដែលព្រមព្រៀង គ្នា»(ibid., pp. 93, 94)។ សូមបើកទៅកិច្ចការ ១:១៤ « ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន»។ លោក លីណបានបង្រៀនថា គម្ពីរតាមភាសាចិនបកប្រែថា «ក្នុងចិត្ដព្រមព្រៀងគ្នា» ដូចជា «មានចិត្ដគំនិតតែ១»(ibid.)។ កាលណាមនុស្សទាំងអស់ជួបជុំគ្នាអធិស្ឋាន នោះគេអធិស្ឋានដោយមានចិត្ដ គំនិតតែ១ «ការជួបជុំគ្នាអធិស្ឋាននឹងមានភាពជោគជ័យ ហើយព័ន្ធកិច្ចផ្សេងទៀតក៏ដំំណើរការយ៉ាងរលូន ផងដែរ»(ibid.)។ នោះគឺជាមូលហេតុដែលសំខាន់ ដើម្បីថា «អាម៉ែន» ចេញពីចិត្ដរបស់អ្នក ខណៈពេលបងប្អូនខ្លះ ដឹកនាំយើងអធិស្ឋាន។ បញ្ហានេះកម្រ បើយើងធ្លាប់លឺការជួបជុំគ្នាអធិស្ឋានក្នុងប្រទេសអាមេរិក។ ខ្ញុំដឹង ច្បាស់ថា នោះគឺជាមូលហេតុ១ ដែលក្រុមជំនុំរបស់យើងបាត់បង់មនុស្សវ័យក្មេងចំនួន៨៨% ហើយវាមិន អាចជួយមនុស្សបាត់បង់ក្នុងលោកីយឲ្យស្គាល់ព្រះបានឡើយ។ តែយើងមិនត្រូវមើលកាន់ក្រុមជំនុំផ្សេងឡើយ។ យើងផ្ទាល់ខ្លួនត្រូវការអំណាចរបស់ព្រះ។ នៅក្នុង សៀវមួយដែលមានចំណងជើងថា ភ្លើងពីស្ថានសួគ៌ លោក Rev. Paul E. Cook បានបង្រៀនយ៉ាងត្រឹមត្រូវថា «បើគ្មានចំណែកនៃវត្ដមានព្រះ{ព្រះវិញ្ញាណបរិសុទ្ធ}ទេ ក្រុមជំនុំមិនរីកចំរើនពិតប្រាកដឡើយ ហើយ យើងមិនអាចរំពឹងចង់ឲ្យក្រុមជំនុំមានជីវិតសោះឡើយ ថែមទាំង ក្រុមជំនុំក៏គ្មានភាពរុងរឿងសំរាប់ដំណឹងល្អផងដែរ»។ គាត់ក៏ប្រាប់ផងដែរថា «ការផ្សាយដំណឹងល្អតែ១មិនអាចបង្កើតជាលទ្ធផលឲ្យនៅជាប់យូរបានឡើយ លុះត្រាតែវាមានចលនារបស់ព្រះវិញ្ញាណបរិសុទ្ធ»(Paul E. Cook, Fire From Heaven: Times of Extraordinary Revival, EP Books, 2009, pp. 41, 108)។ យើងដឹងពីរបៀបដើម្បីផ្សាយដំណឹងល្អ ហើយយើងដឹងពីរបៀបដើម្បីនាំហ្វូងមនុស្សវ័យក្មេងមក ក្នុងក្រុមជំនុំ តែយើងមិនមានអំណាច ដើម្បីនាំឲ្យគេប្រែចិត្ដឡើយ បើគ្មានវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធ គង់ជាមួយយើង។ សូមស្ដាប់លោកប៉ូល ខូកម្ដងទៀត «ការផ្សាយដំណឹងល្អតែ១មិនអាចបង្កើតជាលទ្ធផលឲ្យនៅជាប់យូរបានឡើយ លុះត្រាតែវាមានចលនារបស់ព្រះវិញ្ញាណបរិសុទ្ធ»។ ព្រះគម្ពីរប្រាប់ថា «ព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់មានព្រះបន្ទូលថា មិនមែនដោយឥទ្ធិឫទ្ធិ ឬដោយអំណាចទេ គឺដោយសារវិញ្ញាណរបស់អញវិញ»(សាការី ៤:៦)។ សូមអានគម្ពីរកិច្ចការ នោះអ្នកនឹងឃើញពីរបៀបដែលពួកគេអធិស្ឋាន ហើយអ្នកនឹងឃើញពីការដែលព្រះ បានចាត់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធ ដើម្បីនាំឲ្យមនុស្សមានបាបប្រែចិត្ដជឿព្រះ «ពួកអ្នកទាំងនេះមានចិត្តព្រមព្រៀងគ្នា ដោយព្យាយាមក្នុងសេចក្តីអធិស្ឋាន» (កិច្ចការ ១:១៤)។ គម្ពីរបកប្រែសម័យនេះសរសេរដូចនេះ «ពួកគេទាំងអស់គ្នាបានរួមគំនិតតែ១ ហើយព្យាយាមក្នុងសេចក្ដ អធិស្ឋាន»(NASV)។ លោក លីនបានប្រាប់ថា ព្រះគម្ពីរតាមភាសាចិនបកប្រែថា ពួកគេអធិស្ឋាន «ដោយ មានចិត្ដគំនិតតែ១»។ យើងត្រូវតែសារភាពថា យើងគ្មានអំណាចសោះ បើយើងប្រៀបធៀបជាមួយក្រុមជំនុំនៅប្រទេសចិន។ តើអ្វីទៅដែលនាំឲ្យគេខ្លាំងក្នុងការផ្សាយដំណឹងល្អម្ល៉េះ? អ្នកបានឃើញពីរបៀបដែលគេអធិស្ឋានក្នុង វីដីអូហើយ ជារឿយៗ ពួកគេអធិស្ឋានទាំងស្រក់ទឹកភ្នែក ក្នុងការសុំវត្ដមាន និងសុំអំណាចព្រះចេស្ដានៃព្រះ វិញ្ញាណបរិសុទ្ធ។ ដ្បិតពួកគេអធិស្ឋានដោយមានចិត្ដគំនិតតែ១។ កាលលោករ៉ោប៊ឺត ម៉ូរេ McCheyne បានស្លាប់ នោះគាត់ត្រឹមតែមានអាយុ៣០ប៉ុណ្ណោះ។ ប៉ុន្ដែ គ្រូគង្វាលវ័យក្មេងខាងពួកប្រែសប៊ីធារានមួយរូបនេះបានឃើញការរស់ឡើងវិញដ៏អស្ចារ្យ ក្នុងក្រុមជំនុំរបស់គាត់។ គាត់បានប្រសាសន៍ថា ព្រះបន្ទូលរបស់ព្រះដឹកនាំយើងឲ្យរំពឹងចង់បានព្រះវិញ្ញាណបរិសុទ្ធ «ដូចជាបង្ហូរទឹកទៅលើដីហួតហែងផង »(អេសាយ ៤៤:៣)។ ដូចជា «ប្រយោជន៍ឲ្យមានពេលលំហើយ»(កិច្ចការ ៣:១៩)។ មនុស្សបានប្រែចិត្ដពាសពេញ នៅពេលតែ១ ហើយវាកើតឡើងដដែលៗក្នុងប្រវត្ដិសាស្រ្ដនៃក្រុមជំនុំ ដ្បិតវា បញ្ជាក់ពីការភ្ញាក់ដឹងខ្លួន និងការប្រែចិត្ដដ៏ហួសពីធម្មតាជាតិ ដែលមនុស្ស ប្លែកក្នុងចិត្ដជាខ្លាំងនៅថ្ងៃបុណ្យ៥០។ តែវាជាផ្នែកនៃគោលបំណងដ៏អស្ចារ្យ របស់ព្រះ ដែលទ្រង់ផ្ដល់ព្រះគុណចំពោះគេ ហើយទ្រង់បានចាក់ចុចចិត្ដគេ ហើយបានឲ្យមនុស្សដែលមិនកោតខ្លាចព្រះ ថែមទាំងទ្រង់បាននាំ «កូនជាច្រើនមកក្នុងសិរីល្អ»ហេព្រើរ ២:១០ (Robert Murray McCheyne, 1813-1843 «ការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធ»)។ សមាជិករបស់លោករ៉ោប៊ឺត McCheyne បានអធិស្ឋានសុំឲ្យព្រះចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធ។ ហើយព្រះបានឆ្លើយតបសេចក្ដីអធិស្ឋានដែលសហការគ្នា ពេលនោះមានមនុស្សបាត់បង់ជាច្រើននាក់បាន ប្រែចិត្ដជឿព្រះ។ សូមឲ្យយើងទាំងអស់គ្នាអធិស្ឋានដោយសហការគ្នា ដើម្បីឲ្យព្រះរបស់លោករ៉ោប៊ឺតបានយាងមកគង់កណ្ដាលយើង ហើយឲ្យទ្រង់ជួយយើងឲ្យមានការរស់ឡើងវិញ ថែមទាំងឲ្យទ្រង់បំផ្លាស់បំប្រែ ចិត្ដមនុស្សមានបាបមកឯព្រះគ្រីស្ទ។ លោក ស្ពឺជិនបានប្រសាសន៍ថា យើងត្រូវអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធទាញនាំមនុស្សមាន បាបមកឯព្រះគ្រីស្ទ ដើម្បីទ្រង់អត់ទោសបាបដោយសារព្រះលោហិតទ្រង់។ គាត់បានប្រសាសន៍ថា «យើង មិនចង់បានគោលលទ្ធិណា ជាងជាងការលើកដំកើងព្រះគ្រីស្ទលើឈើឆ្កាង។ នេះគឺជាឱសថបំបាត់រោគដែលយើងជឿតាម។ សូមឲ្យអ្នកផ្សេងទៀតជ្រើសរើសតន្រ្ដី រូបភាពហ៊ឺហារ {តន្រ្ដីញាក់ ភ្លើងពណ៌} ឬការ សកម្មភាពរបស់មនុស្សលោក។ យើងស្អប់ខ្ពើមការទាំងនោះ ហើយយើងមិនគោរពការទាំងនោះឡើយ។ ចំពោះយើងវិញ ទីសង្ឃឹមរបស់យើងគឺនៅក្នុង{ព្រះគ្រីស្ទ}តែមួយគត់ ដ្បិតទ្រង់បានសុគតជំនួសមនុស្សមាន បាប ហើយសេចក្ដីពិតដ៏រុងរឿងគឺថា ព្រះគ្រីស្ទយេស៊ូវបានយាងមកក្នុងលោកីយ ដើម្បីស្វែងរក ហើយជួយ សង្រ្គោះមនុស្សមានបាប។ ការអធិប្បាយពីព្រះគ្រីស្ទគឺជាវិធី ដែលនាំឲ្យមនុស្សមានបាបបានសង្រ្គោះ» (C. H. Spurgeon, 1834-1892, “Preparation for Revival,” a sermon delivered on October 30, 1864, at the Metropolitan Tabernacle, London)។ ប៉ុន្ដែ ខ្ញុំអាចប្រាប់មនុស្សបាត់បង់ថា ព្រះគ្រីស្ទបានសុគតនៅលើឈើឆ្កាងជំនួសអំពើបាបរបស់ពួក គេ ហើយពួកគេនឹងមិនជឿឡើយ។ ខ្ញុំអាចប្រាប់ពួកគេថា ព្រះលោហិតរបស់ព្រះគ្រីស្ទអាចលាងសំអាតអំពើ បាបទាំងអស់របស់ពួកគេ ហើយពួកគេនៅតែមិនជឿ។ ខ្ញុំអាចប្រាប់ពួកគេថា ព្រះគ្រីស្ទបានរស់ពីសុគត ឡើងវិញ ហើយទ្រង់កំពុងតែអធិស្ឋានឲ្យពួកគេនៅស្ថានសួគ៌ តែពួកគេនៅតែមិនជឿ។ ខ្ញុំអាចប្រាប់ពួកគេថា បើអ្នកមករកព្រះគ្រីស្ទ ហើយជឿទុកចិត្ដលើទ្រង់ នោះទ្រង់នឹងសង្រ្គោះពួកគេ តែពួកគេនៅតែមិនជឿ។ មានតែនៅពេលណាដែលព្រះវិញ្ញាណនៃព្រះយាងចុះមកតែប៉ុណ្ណោះ ទើបពួកគេនឹងជឿលើព្រះ។ មានតែនៅពេលណាដែលព្រះវិញ្ញាណនៃព្រះយាងចុះមកតែប៉ុណ្ណោះ ទើបពួកគេនឹងដឹងខ្លួនយ៉ាងច្បាស់ពីអំពើបាបរបស់គេ ហើយភ័យរន្ធត់ទៀតផង។ មានតែនៅពេលណាដែលព្រះវិញ្ញាណនៃព្រះយាងចុះមកតែ ប៉ុណ្ណោះ ទើបពួកគេនឹងបែរចេញពីទីសង្ឃឹមក្លែងក្លាយ ហើយបែរមកថ្វាយខ្លួនរបស់គេទៅលើសេចក្ដីមេត្ដា ករុណារបស់ព្រះគ្រីស្ទ។ មានតែនៅពេលណាដែលព្រះវិញ្ញាណនៃព្រះយាងចុះមកតែប៉ុណ្ណោះ ទើបពួកគេ នឹងរកឃើញការសំរាក និងសេចក្ដីសុខសាន្ដ ហើយសុវត្ថិភាពនៅក្នុងព្រះលោហិតនៃអ្នកប្រោសលោះដែល ជាប់ឆ្កាង។ ដូច្នេះ យើងត្រូវតែរួបគ្នាអធិស្ឋាន ហើយទូលអង្វរសុំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងចុះមកចាក់ចុច ចិត្ដពួកគេ ដើម្បីឲ្យគេដឹងច្បាស់ ហើយឲ្យទ្រង់បំផ្លាស់បំប្រែមនុស្សមានបាប។ ព្រះអាចធ្វើការនោះបាន ដ្បិត ខ្ញុំធ្លាប់បានឃើញ។ ព្រះអាចធ្វើការនោះបាន ដ្បិតខ្ញុំធ្លាប់បានឃើញ។ សូមមានជំនឿ ហើយរួបគ្នាអធិស្ឋាន រហូតដល់ព្រះធ្វើការដូចនោះម្ដងទៀត។ អាម៉ែន។ ព្រះអង្គអើយ សូមចាត់ការរស់ឡើងវិញមកយើង បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយប្រាប់គាត់។ សូមប្រាប់ពីប្រទេសរបស់អ្នកផង។សូមចុចទីនេះ rlhymersjr@sbcglobal.net។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may |