ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
គោលលទ្ធិដ៏ធំនៃការរស់ឡើងវិញ (សេចក្ដីអធិប្បាយទី២០ ពីការរស់ឡើងវិញ) ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស « ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្តីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្តីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»(យូដាស ៣,៤)។ |
សាវ័កយូដាសជាបងប្អូនប្រុសរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ គាត់បានរៀបគម្រោងការណ៍ដើម្បី សរសេរអំពីសេចក្ដីសង្រ្គោះជាទូទៅ។ ប៉ុន្ដែ ពេលគាត់បានចាប់ផ្ដើមសរសេរ នោះព្រះវិញ្ញាណបរិសុទ្ធបាន ដឹកនាំគាត់ឲ្យសរសេរប្រធានបទផ្សេងវិញ។ គាត់បានលឺថា មនុស្សខ្លះបាននាំការបង្រៀនខុសឆ្គងមកក្នុង ក្រុមជំនុំរបស់គេ។ ដូច្នេះហើយ គាត់បានផ្លាស់ប្ដូរប្រធានបទ ហើយគាត់បានប្រាប់ឲ្យពួកគេ «ខំតយុទ្ធ ដើម្បីការពារសេចក្តីជំនឿ»។ គាត់បានប្រាប់ពួកគេឲ្យការពារគោលលទ្ធិត្រឹមត្រូវនៃព្រះគម្ពីរ។ ពួកគេត្រូវតែ ខំតយុទ្ធការពារសេចក្ដីជំនឿ ដែលនោះជាពាក្យ(epagonizesthai) វាមានន័យថា យើងត្រូវការពារគោលលទ្ធិធំៗនៃសាសនាគ្រីស្ទ។ យើងត្រូវតែខំប្រឹងការពារសេចក្ដីជំនឿដែលព្រះបានប្រទានដល់ពួកគេ ដើម្បីកុំ ឲ្យគេព្រងើយកន្ដើយ ហើយកុំឲ្យគេបន្ថែមអ្វី ថែមទាំងកុំឲ្យគេដកអ្វី។ នៅសម័យយើង ពាក្យទាំងនោះសំខាន់ជាងសម័យនានាទៅទៀត។ យើងរស់នៅក្នុងសម័យមួយ ដែលក្រុមជំនុំកំពុងស្លាប់ក្នុងប្រទេសអាមេរិក និងប្រទេសអ៊ឺរ៉ុប។ មនុស្សវ័យក្មេង៨៨ភាគរយចាកចេញពី ក្រុមជំនុំ មុនអាយុ៣០ឆ្នាំ។ គ្រូគង្វាលមិនដឹងធ្វើយ៉ាងម៉េច ដើម្បីនាំពួកគេឲ្យប្រែចិត្ដពីលោកីយ។ លោក បណ្ឌិត Carl F. H. ហែនរីបង្រៀនថា រឿងខ្លះដែលនាំឲ្យខ្ញុំភ្ញាក់ផ្អើលមែនទែន គឺនៅពេលខ្ញុំបានអានវា ជាលើកដំបូង។ ជំនាន់យើងបានបាត់បង់សេចក្ដីពិតរបស់ព្រះ បាត់បង់ភាពពិតនៃការបើក សំដែងរបស់ព្រះ បាត់បង់ការធ្វើតាមបំណងព្រះហឬទ័យនៃព្រះ ហើយបាត់ បង់អំណាចព្រះចេសា្ដនៃសេចក្ដីប្រោសលោះរបស់ទ្រង់ ថែមទាំងបាត់បង់ ភាពជាអាជ្ញាធរនៃព្រះបន្ទូលរបស់ទ្រង់។ ដោយសារការទាំងនេះ {យើង កំពុងតែ} នាំឲ្យមនុស្សជាទីស្រឡាញ់ធ្លាក់ចូលក្នុងលទ្ធិដែលជឿថា គ្មានព្រះ យ៉ាងលឿន។ ភាពឃោរឃៅកំពុងកូរទៅលើអរិយធម៌យ៉ាងដុនដាប ហើយវា បានថយចេញបន្ដិចម្ដងៗ នៅក្នុងម្លប់នៃក្រុមជំនុំដែលមិនអាចប្រើការបាន (Carl F. H. Henry, Th.D., Ph.D., “The Barbarians Are Coming,” Twilight of a Great Civilization: The Drift Toward Neo-Paganism, Crossway Books, 1988, pp. 15, 17)។ សំរាប់រយះពេល៤០ឆ្នាំកន្លងមកហើយ ខ្ញុំបានព្យាយាមធ្វើគ្រប់យ៉ាង ដែលខ្ញុំគិតគូរចង់បង្កើតក្រុម ជំនុំមួយនៅកណ្ដាលកន្លែងចាក់សំរាមដ៏បាក់បែក គ្មានសង្ឃឹម ហើយឯកោរ ដើម្បីឲ្យមនុស្សវ័យក្មេងអាចរកឃើញទីសង្ឃឹម ដែលយើងហៅវាថា ទីក្រុងមួយ។ សព្វថ្ងៃនេះក្រុមជំនុំកំពុងតែស្លាប់ ហើយមិនអាចជួយមនុស្សវ័យក្មេងភាគច្រើនបានឡើយ ដ្បិតបងប្អូនដឹងថា ខ្ញុំនិយាយត្រឹមត្រូវ! លោកម៉ាទីន Lloyd-Jones បានបង្រៀនថា «ការបោះបង់ចោលព្រះដ៏សែនអាក្រក់បានកើនឡើងយ៉ាងលឿនសំរាប់រយះពេល{១៥០} ឆ្នាំកន្លងមក»(Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, p. 55)។ ខ្ញុំប្រាប់អ្នកថា «ហេតុអ្វីអ្នកឯកោរ? ចូរមកក្រុមជំនុំ។ ហេតុអ្វីអ្នកនៅតែបាត់បង់? ចូរមករកព្រះ យេស៊ូវគ្រីស្ទដ៏ជាព្រះរាជបុត្រានៃព្រះ»។ តែអ្នកមិនអាចលឺខ្ញុំឡើយ ទាល់តែព្រះបញ្ជេះក្រុមជំនុំនេះឡើង។ បាទ ព្រះបញ្ជេះដោយមានការរស់ឡើងវិញរបស់ព្រះវិញ្ញាណបរិសុទ្ធ។ នោះគឺជាអ្វីដែលយើងចង់បាន ហើយនោះគឺជាអ្វីដែលយើងចង់បានបំផុត។ ការរស់ឡើងវិញរបស់ព្រះវិញ្ញាណបរិសុទ្ធ គឺដើម្បីបញ្ជេះក្រុម ជំនុំនេះសំរាប់ព្រះ! បើយើងចង់ឲ្យវាកើតឡើង នោះយើងត្រូវតែចាក់គ្រឹះ ហើយយើងត្រូវតែ «ខំតយុទ្ធ ដើម្បីការពារសេចក្តីជំនឿ »(យូដាស ៣)។ សេចក្ដីជំនឿបែបនោះគឺមានឬសមាំមួន ដែលនាំឲ្យយើងអាច ទទួលបានការរស់ឡើងវិញ។ លោក Lloyd-Jones បាននិពន្ធសៀវភៅដ៏ល្បីល្បាញបំផុតពីការរស់ឡើងវិញ។ គាត់បានប្រាប់ថា ក្នុងប្រវត្ដិក្រុមជំនុំនានា មិនដែលឃើញមានការរស់ឡើងវិញកើតឡើងនៅក្នុងក្រុមជំនុំណា ដែលបដិសេធ ឬក៏ព្រងើយកន្ដើយពីសារៈសំខាន់សេចក្ដីពិត។ ខ្ញុំយល់ថា នេះគឺដូចជាចំណុចដ៏សំខាន់មួយណាស់។ អ្នកមិនដែលលឺ ពីការរស់ឡើងវិញកើតឡើងក្នុងក្រុមជំនុំណា ដែលបដិសេធពីគម្ពីរ ដ៏ជា គោលនៃជំនឿរបស់គ្រីស្ទបរិស័ទ។ ឧទាហរណ៍ អ្នកមិនដែលលឺពីការរស់ ឡើងវិញដែលកើតឡើងក្នុងចំណោមក្រុមជំនុំដែលសហការគ្នាច្រើន ហើយ អ្នកមិនដែលលឺសោះ ដោយសារតែពួកគេមិនដែលមានការរស់ឡើងវិញម្ដង ឡើយ។ នោះគឺជាហេតុការណ៍ដ៏ពិតត្រង់នៃប្រវត្ដិសាស្រ្ដ (Lloyd-Jones, ibid., p. 35)។ លោក Lloyd-Jones បានប្រសាសន៍ថា «យើងត្រូវតែដឹងថា ការរកឃើញថ្មីនៃលទ្ធិដ៏សំខាន់បំផុត វាអាចនាំឲ្យមានការរស់ឡើងវិញបាន។ ដូច្នេះហើយ ខ្ញុំកំពុងតែជម្រុញឲ្យមានសេចក្ដីពិត ដ្បិតវាចាំ បាច់ខ្លាំងណាស់ បើយើងចង់មានការរស់ឡើងវិញ។ នៅពេលណាដែលមនុស្សបដិសេធសេចក្ដីពិត ឬក៏ ព្រងើយកន្ដើយពីសេចក្ដីពិត នោះយើងគ្មានសិទ្ធិ ដើម្បីរំពឹងចង់បានព្រះពរនៃការរស់ឡើងវិញឡើយ» (ibid., pp. 35, 36, 37)។ លោក Lloyd-Jones បានសរសេរពីគោលលទ្ធិសំាខាន់ៗទាំងនោះ។ ១. ទីមួយ យើងត្រូវតែខំតយុទ្ធសម្រាប់អំណាចគ្រប់គ្រងនៃព្រះដ៏មានព្រះជន្មរស់នៅ បើ សិនជាយើងចង់បានការរស់ឡើងវិញ។ ព្រះគឺជាអ្នកធ្វើគ្រប់ទាំងអស់នៅក្នុងប្រវត្ដិសាសនាគ្រីស្ទ។ មិនថាតើ មនុស្សមានគំនិតខុសឆ្គង យ៉ាងណាក៏ដោយ សាវ័កប៉ុលប្រាប់ថា «ប៉ុន្ដែ ឯឬសមាំមួនរបស់ព្រះ នោះធន់នៅវិញ»(២ធីម៉ូថេ ២:១៩)។ ឬសមាំមួនរបស់ព្រះនោះធន់នៅ មិនថាតើមានអ្វីកើតឡើងនៅក្នុងពិភពលោកយ៉ាងណាក៏ដោយ ថែមទាំង មិនថាតើ មនុស្សនិយាយយ៉ាងម៉េចអំពីព្រះគម្ពីរ និងអំពីសាសនាគ្រីស្ទក៏ដោយ «ឬសមាំមួនរបស់ព្រះ នោះធន់នៅវិញ»។ ខ្ញុំបានធំឡើងក្នុងចំណោមពួកមិនជឿព្រះ។ អ្នកខ្លះគេនិយមលើព្រះ ខ្លះទៀតគេជឿថា គ្មានព្រះ។ ហើយខ្លះទៀតគេដើរតាមគំនិត «សម័យថ្មី»។ ខ្លះទៀតគេជាពួកចេតោនិយម ដែលគិតថា ពួកគេអាច និយាយជាមួយមនុស្សស្លាប់បាន។ គ្មានបងប្អូនខ្ញុំណាម្នាក់ដែលជឿលើព្រះ តែខ្ញុំជឿព្រះ។ ដូចនេះ ខ្ញុំដឹងថា ព្រះនៅក្នុងព្រះគម្ពីរគឺជា ព្រះពិតតែមួយគត់។ ខ្ញុំបានដឹងនៅសម័យនោះ ហើយខ្ញុំដឹងនៅសព្វថ្ងៃនេះ។ ទ្រង់គឺជាព្រះអម្ចាស់ដែលគ្រប់ គ្រងលើអ្វីៗទាំងអស់ ទ្រង់ជាព្រះពិតតែ១ ហើយទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ។ យើងអាចអធិស្ឋានទៅ រកទ្រង់ ហើយទ្រង់អាចធ្វើរឿងអស្ចារ្យផ្សេងៗ។ កន្លែងណាដែលមនុស្សមិនជឿលើព្រះដ៏មានព្រះជន្មរស់នៅ កន្លែងនោះមិនអាចមានការរស់ឡើងវិញបានឡើយ។ តើយើងអាចអធិស្ឋានទៅរកទ្រង់យ៉ាងម៉េចបាន បើ ទ្រង់មិនមែនជាព្រះដ៏មានព្រះជន្មរស់នៅ? ហេតុអ្វីបានជាយើងត្រូវអធិស្ឋានទៅរកទ្រង់ បើទ្រង់មិនអាច យាងចុះមក ហើយផ្លាស់ប្ដូរអ្វីផ្សេងៗ? ២. ទីពីរ យើងត្រូវតែខំតយុទ្ធសំរាប់ព្រះគម្ពីរ បើសិនជាយើងចង់បានការរស់ឡើងវិញ។ ព្រះគម្ពីរគឺជាការបើកសំដែងនៃព្រះដ៏មានព្រះជន្មរស់នៅ។ ព្រះបានបើកសំដែងពីព្រះអង្គទ្រង់ទៅ មនុស្សលោកតាមរយះព្រះគម្ពីរ។ មានសាសនា មានពួកឈ្វេងនិយម និងមានទស្សនវិទ្យាជាច្រើន។ តើ យើងអាចដឹងយ៉ាងម៉េចបាន ពីអ្វីដែលពិត ហើយអ្វីដែលក្លែងក្លាយ? មនុស្សគ្រប់ៗរូបសុទ្ធតែមានទស្សន ផ្ទាល់ខ្លួន។ ពួកគេបានបង្កើតគំនិតផ្ទាល់ខ្លួនអំពីព្រះ តែពួកគេគ្មានអាជ្ញាធរដើម្បីធ្វើដូចនោះ។ នៅពេលខ្ញុំ នៅក្មេង នោះខ្ញុំបានស្ដាប់ពួកគេ ហើយខ្ញុំយល់ដឹងថា ពួកគេប្រឆាំងគ្នាទៅវិញទៅមក។ ពួកគេបាននិយាយ ដូចជាអ្នកស្ទាត់ជំនាញ តែពួកគេធ្វើសកម្មភាពដូចជាមនុស្សល្ងីល្ងើរ។ កាលខ្ញុំនៅក្មេង ខ្ញុំចាំ ពេលនោះខ្ញុំគិត ថា «មនុស្សទាំងនេះមិនដឹងអ្វីសោះអំពីព្រះ។ ពួកគេគ្រាន់តែចែចាយពីភាពល្ងង់ល្ងើររបស់គេតែប៉ុណ្ណោះ»។ សូម្បីតែមុនពេលខ្ញុំបានសង្រ្គោះ ខ្ញុំបានសម្រេចិត្ដជឿថា ពាក្យនៅក្នុងព្រះគម្ពីរមិនមែនជាគំនិតរបស់មនុស្សនោះទេ។ កាលខ្ញុំនៅក្មេង ខ្ញុំបានទន្ទេញគម្ពីរទំនុកដំកើង ១១៩:១៣០ «ការបើកសំដែងព្រះបន្ទូលទ្រង់ នោះផ្សាយពន្លឺចេញ ក៏ធ្វើឲ្យមនុស្សឆោត ល្ងង់មានយោបល់»(ទំនុកដំកើង ១១៩:១៣០)។ «ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំ ដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ នោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត» (ទំនុកដំកើង ១១៩: ១០៣,១០៤)។ «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ» (១ធីម៉ូថេ ៣:១៦,១៧)។ នៅពេលអ្នកអានប្រវត្ដិនៃការរស់ឡើងវិញ នោះអ្នកឃើញថា នោះជាវិធីដែលមនុស្សជឿតាម។ នៅសម័យណាក៏ដោយ មិនដែលមានការរស់ឡើងវិញកើតឡើងក្នុងចំណោមមនុស្សណា ដែលបដិសេធ ជឿលើពាក្យនីមួយនៅក្នុងព្រះគម្ពីរ។ ពេលមនុស្សដាក់គំនិតផ្ទាល់ខ្លួនគេជំនួសឲ្យព្រះគម្ពីរ នោះយើងមិន ដែលឃើញមានការរស់ឡើងវិញឡើយ។ ហេតុអ្វី? ដោយសារតែព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះដ៏មាន ព្រះជន្មរស់នៅ។ ខ្ញុំបានស្គាល់មនុស្សជាច្រើន ដែលគេត្រឹមតែជឿកន្លែងណា ដែលគេយល់ស្របជាមួយ។ ពួកគេជាគ្រីស្ទបរិស័ទដែលអាក្រក់ ដ្បិតពួកគេមិនបានឃើញការអស្ចារ្យឡើយ ពេលពួកគេអធិស្ឋាន។ ការ មិនជឿលើព្រះគម្ពីរគឺជាមូលហេតុដ៏ធំបំផុតមួយ ដែលយើងមិនឃើញមានការរស់ឡើងវិញសព្វថ្ងៃនេះ។ ៣. ទីបី យើងត្រូវតែខំតយុទ្ធសំរាប់មនុស្សដែលត្រូវបំផ្លាញដោយសារអំពើបាប បើសិនជាយើងចង់បានការរស់ឡើងវិញ។ គោលលទ្ធិទី៣ដ៏ធំ ដែលគេព្រងើយកន្ដើយគឺថា មនុស្សកើតមកក្នុងអំពើបាប ហើយមនុស្សមាន និស្ស័យអំពើបាប ថែមទាំងមនុស្សរស់នៅក្រោមសេចក្ដីក្រោធរបស់ព្រះ។ បើអ្នកអានប្រវត្ដិនៃសាសនាគ្រីស្ទ នោះអ្នកនឹងឃើញថា គ្រប់សម័យទាំងអស់ មនុស្សមិនជឿថា គេកើតមកក្នុងអំពើបាប។ ភាពអាក្រក់ទាំង ស្រុងរបស់មនុស្សដែលកើតមកក្នុងអំពើបាបគឺជាគោលលទ្ធិមួយ ដែលតែងតែរារាំងមិនឲ្យមានការរស់ឡើង វិញម្ដងទៀត។ នៅពេលព្រះចាត់បញ្ជូនការរស់ឡើងវិញមួយ នោះអ្នកនឹងឃើញថា មនុស្សនឹងស្រែកថ្ងូរ ហើយស្រែកយំ ពេលព្រះវិញ្ញាណបរិសុទ្ធចាក់ចុចគេពីអំពើបាប។ ពួកគេនឹងដឹងពីអ្វីដែលសាវ័កប៉ុលបាន មានអារម្មណ៍ កាលគាត់និយាយថា «ដ្បិតខ្ញុំដឹងថា នៅក្នុងខ្លួនខ្ញុំ គឺក្នុងសាច់ឈាមខ្ញុំ គ្មានអ្វីល្អទេ តែការវេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច»(រ៉ូម ៧:១៨,២៤)។ ពេលមនុស្សម្នាក់ដឹងខ្លួនថា គាត់ពេញដោយអំពើបាប ហើយការបះបោរ នោះគាត់នឹងស្អប់ខ្ពើមខ្លួនឯង។ ការស្អប់ខ្ពើមខ្លួនឯងគឺជារឿងមួយ ដែលក្រុមជំនុំរបស់យើងអត់មាន។ សព្វថ្ងៃនេះ យើងកម្រឃើញមនុស្ស ម្នាក់ដែលត្រូវបានចាក់ចុចចិត្ដពីអំពើបាបរបស់គេ។ ជីដូនជីតាយើង ពេលគេធ្វើបាប នោះព្រះវិញ្ញាណបរិសុទ្ធបានចាក់ចុចគេខ្លាំងណាស់ និងធ្វើឲ្យពួកគេមិនអាចដេកលក់ ពេលនោះពួកគេស្រែកអំពាវនាវរក សេចក្ដីមេត្ដាករុណា។ ជីតាខាងពួកបាទីស្ទរបស់យើងឈ្មោះលោក យ៉ូហាន Bunyan ត្រូវបានព្រះវិញ្ញាណបរិសុទ្ធចាក់ចុចពីអំពើបាបរយះពេល១៨ខែ មុនពេលព្រះយេស៊ូវសង្រ្គោះគាត់។ អ្នកមិនអាចមានការរស់ ឡើងវិញបានឡើយ បើមនុស្សមិនដែលដឹងពីរឿងទាំងនោះ។ លោក Lloyd-Jones បានបង្រៀន «បើអ្នក មិនដឹងខ្លួនពីភាពអាក្រក់នៅក្នុងចិត្ដអ្នក និងភាពស្មោកគ្រោកនៃនិស្ស័យបាបរបស់អ្នក ដែលបានឆ្លលពី លោកអ័ដាមមក ហើយបើអ្នកមិនដឹងពីភាពគ្មានសង្ឃឹមរបស់អ្នក និងទុក្ខលំបាកទេ នោះអ្នកគ្មានសិទ្ធិដើម្បី និយាយពីការរស់ឡើងវិញ ឬអធិស្ឋានសំរាប់វាឡើយ។ ដ្បិតព្រះដ៏សុចរិត ហើយបរិសុទ្ធ ទ្រង់ស្អប់អំពើបាប ខ្លាំងណាស់។ ការរស់ឡើងវិញដ៏អស្ចារ្យបើកសំដែងពីអំណាចព្រះចេស្ដាដែលព្រះគ្រប់គ្រងលើអ្វីៗទាំងអស់ បើកសំដែងពីអំពើទុច្ចរិត ភាពគ្មានជំនួយ និងភាពគ្មានទីសង្ឃឹមនៃមនុស្សមានបាប»(ibid., p. 42)។ ៤. ទីបួន យើងត្រូវតែខំតយុទ្ធសំរាប់យញ្ញបូជាជំនួសរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង និង ព្រះលោហិតរបស់ទ្រង់ បើសិនជាយើងចង់បានការរស់ឡើងវិញ។ សព្វថ្ងៃនេះ វាគួរឲ្យទុក្ខសោកណាស់ ដែលពួកកាតូលិកបង្រៀនអំពីព្រះយេស៊ូវច្រើនជាងក្រុមជំនុំ បាទីស្ទ និងក្រុមជំនុំដែលផ្សាយដំណឹងល្អភាគច្រើន។ បាទ ខ្ញុំដឹងថា ពួកគេមួយចំនួនធំមានគំនិតខុសឆ្គង។ តែខ្ញុំក៏ដឹងផងដែរថា យើងក៏ខុសដែរ។ យើងធ្វើខុសខ្លាំងណាស់ ពេលយើងមិននិយាយអំពីការទទួលទណ្ឌ កម្មរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង។ គ្រូផ្សាយដំណឹងល្អជាច្រើននាក់គិតថា ពួកគេអាចទទួលការអត់ទោស ពីព្រះវរបិតា ដោយគ្មានព្រះគ្រីស្ទ និងដោយគ្មានការទទួលទណ្ឌកម្មជំនួសអំពើបាបនៅលើឈើឆ្កាង។ គ្រូអធិប្បាយដូចនោះអាក្រក់ដូចពួកសេរីនិយមឈ្មោះលោក ហ៊ារី Emerson Fosdick ដ្បិតពួក អារក្សបានចូលសង្ឃរាជឈ្មោះលោក យ៉ាកុប Pike ដែលធ្លាប់រិះគន់ពីការមានទំងន់ជាស្រ្ដីព្រហ្មចារី និង ព្រះលោហិតដែលទទួលទោសជំនួស ថែមទាំងគាត់រិះគន់ពីការរស់ឡើងវិញទាំងព្រះកាយរបស់ព្រះគ្រីស្ទ។ គេប្រសប់ណាស់សព្វថ្ងៃនេះ ហើយគេដកព្រះគ្រីស្ទ និងព័ន្ធកិច្ចរបស់ទ្រង់ចេញពីសេចក្ដីអធិប្បាយរបស់គេ! ពួកគេឈប់អធិប្បាយពីព្រះគ្រីស្ទនោះឯង។ ខ្ញុំដឹងច្បាស់ថា នោះគឺជាមូលហេតុដែលក្មេងស្រីរៀននៅមហា វិទ្យាល័យឈ្មោះ Rick Warren និយាយថា នាងបានទៅទីនោះអស់មួយជីវិតរបស់នាង តែនាងមិនអាច និយាយសូម្បីតែ១ពាក្យ។ សូមគិតពីវា នាងមិនអាចនិយាយពាក្យមួយអំពីព្រះយេស៊ូវគ្រីស្ទ កាលខ្ញុំបានសុំ ឲ្យនាងប្រាប់ពីទីបន្ទាល់របស់នាង។ ហើយមិនមែនត្រឹមតែនាងម្នាក់នោះទេ។ កាលណាពួកបាទីស្ទ និងគ្រូ ផ្សាយដំណឹងល្អត្រូវបានគេសុំឲ្យចែកចាយទីបន្ទាល់របស់គេ នោះក្នុងចំណោម២០នាក់ គ្មានម្នាក់សោះ ដែលអួតពីព្រះគ្រីស្ទ។ ពួកគេនឹងនិយាយអំពីខ្លួនឯង និយាយពីអ្វីដែលគិត និយាយអំពីអារម្មណ៍គេ តែគេ និយាយអំពីព្រះអម្ចាស់យេស៊ូវគ្រីស្ទពីរបីម៉ាត់ប៉ុណ្ណោះ។ ពួកគេមិនសូវលឺគេបង្រៀនអំពីទ្រង់ច្រើនទេនៅក្នុង សេចក្ដីអធិប្បាយ ដូច្នេះហើយ តើយើងរំពឹងចង់ឲ្យពួកគេនិយាយយ៉ាងម៉េច ពួកគ្រូផ្សាយដំណឹងល្អដែល បាត់បង់គេនឹងស្ដីឲ្យ បើសិនជាពួកគេនិយាយអំពីទ្រង់ច្រើននៅក្នុងទីបន្ទាល់។ លោក Michael Horton បង្រៀនពីបញ្ហានេះដល់អ្នកដែលរៀនចង់ធ្វើជាគ្រូគង្វាលនៅមហាវិទ្យាល័យ Westminster កាលីហ្វង់ញ្ញា។ សៀវភៅដ៏មានប្រសិទ្ធិភាពរបស់គាត់មានចំណងជើងថា សាសនាគ្រីស្ទ ដែលគ្មានព្រះគ្រីស្ទ៖ ការផ្លាស់ប្ដូរ ដំណឹងល្អនៃក្រុមជំនុំជនជាតិអាមេរិកាំង (Baker Books, 2012 edition)។ និន្នាការដ៏អាក្រក់នេះបានបិទព្រះអម្ចាស់យេស៊ូវគ្រីស្ទចេញពីក្រុមជំនុំរបស់ទ្រង់។ ជារឿយៗ បញ្ហា នេះកើតឡើងនៅក្នុងក្រុមជំនុំបាទីស្ទឯករាជ្យ។ មូលហេតុមួយគឺថា សព្វថ្ងៃនេះក្រុមជំនុំបាទីស្ទជាច្រើនបាន បិទក្រុមជំនុំនៅល្ងាចថ្ងៃអាទិត្យ។ ដូច្នេះ គ្រូគង្វាលត្រឹមតែមានពេល៣០នាទីក្នុង១សប្ដាហ៍ ដើម្បីអធិប្បាយ ទៅសមាជិករបស់គាត់។ គាត់ចំនាយពេលរបស់គាត់ទាំងអស់ ដើម្បីបង្រៀនសមាជិកដែលមិនទាន់បាន សង្រ្គោះ ឲ្យគេដឹងពីរបៀបរស់នៅក្នុង «ជីវិតជាគ្រីស្ទបរិស័ទ» ហើយជាធម្មតា គាត់បង្រៀនតាមខគម្ពីរ១ ទៅខគម្ពីរ១ ដែលគេហៅថា សេចក្ដីអធិប្បាយដែលបង្រៀនតាមខគម្ពីរ១ៗ។ ពេលគ្រូគង្វាលបង្រៀនចប់ គាត់ត្រឹមតែសុំឲ្យអ្នកណាដែលចង់បានសង្រ្គោះលើកដៃ។ គាត់មិនចាំបាច់អធិប្បាយពីដំណឹងល្អរបស់ព្រះ គ្រីស្ទ ហើយគាត់មិនអធិប្បាយពីការទទួលទណ្ឌកម្មជំនួស ថែមទាំងគាត់មិនអធិប្បាយពីការរស់ពីសុគត ឡើងវិញរបស់ទ្រង់។ មនុស្សមិនត្រូវការវាទេឥឡូវនេះ អ្វីទាំងអស់ដែលគេត្រូវធ្វើ គឺគេត្រូវបំពេញពីកាតមួយ លើកដៃរបស់គេ ហើយសូត្រពាក្យខ្លះៗដោយខ្សឹបៗ ទាំងគេមិនយល់ (ដែលនោះគេហៅថា ការអធិស្ឋាន របស់មនុស្សមានបាប) បន្ទាប់មក ឲ្យគេធ្វើពិធីជ្រមុជទឹក។ ដ្បិតគេបានធ្វើពិធីជ្រមុជទឹកឲ្យក្មេងៗដែលមិន ទាន់បានសង្រ្គោះរាប់ម៉ឺននាក់ ក្មេងៗទាំងនោះមិនដែលលឺសេចក្ដីអធិប្បាយពិតមួយ ដែលបង្រៀនអំពី ដំណឹងរបស់ព្រះយេស៊ូវគ្រីស្ទ ហើយយើងឆ្ងល់ពីមូលហេតុដែលគ្មានការរស់ឡើងវិញសោះ សំរាប់រយះពេល ច្រើនជាង១៥០មកនេះ។ តើធ្វើយ៉ាងម៉េច ដើម្បីឲ្យមានការរស់ឡើងវិញនៅក្នុង «សាសនាគ្រីស្ទដែលគ្មាន ព្រះគ្រីស្ទ»? នោះគឺជាមូលហេតុមួយ ដែលរាល់អាទិត្យខ្ញុំប្រាប់មនុស្សតាមយូថូប ហើយតាមគេហទំព័ររបស់យើងថា កុំទៅក្រុមជំនុំមួយ បើគេអត់ការថ្វាយបង្គំនៅល្ងាចថ្ងៃអាទិត្យ។ ដូចលោកឡុតបានប្រាប់ ប្រពន្ធគាត់ថា «ចូរចេញទៅ កុំងាកមើលក្រោយ»។ ក្មេងជំទង់អើយ អ្នកត្រូវតែបែរមករកព្រះគ្រីស្ទ ដើម្បីឲ្យទ្រង់សំអាតអ្នកដោយព្រះលោហិតដ៏ វិសេស ដែលទ្រង់បានបង្ហូរលើឈើឆ្កាង ដោយព្រោះទ្រង់ចង់ជួយសង្រ្គោះអ្នកពីអំពើបាប និងពីសេចក្ដី ក្រោធរបស់ព្រះវរបិតា។ លោក Lloyd-Jones បានបង្រៀនថា «អ្វីដែលសំខាន់បំផុតគឺថា ការរស់ឡើងវិញ គឺជាការថ្វាយសិរីល្អដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ»(ibid., p. 47)។ ម្យ៉ាងទៀត គាត់បានបង្រៀនថា «គ្រប់សម័យកាលនៃការរស់ឡើងវិញទាំងអស់ អ្នកនឹងឃើញថា គេអាចមានការរស់ឡើងវិញបាន ដោយសារគេផ្ដោតសំខាន់លើព្រះលោហិតរបស់គ្រីស្ទ» (ibid., p. 48)។ មិត្ដសំឡាញ់ដ៏ជិតស្និតរបស់ខ្ញុំឈ្មោះលោក ខាហ្គិនចូលរួមក្នុងក្រុមជំនុំរបស់លោក យ៉ូហាន MacArthur រាល់អាទិត្យ សំរាប់រយះពេលច្រើនជាង១ឆ្នាំ។ ខ្ញុំផ្ទាល់បានថតមេរៀនរបស់លោក MacArthur ។ យើង ទាំងពីរដឹងថា គាត់បាននិយាយបន្ថោកពីព្រះលោហិតរបស់ព្រះគ្រីស្ទ ហើយគាត់ផ្លាស់ប្ដូរពាក្យ «ឈាម» ទៅជាពាក្យ «សេចក្ដីស្លាប់» ម្ដងហើយម្ដងទៀតនៅក្នុងសេចក្ដីអធិប្បាយរបស់គាត់។ ហេតុអ្វីបានជាគាត់ ធ្វើដូចនោះ? ស្រួលទេ ដោយសារគាត់ជាគ្រូគង្វាលសម័យថ្មីនេះ ដែលមិនចាប់អារម្មណ៍ពីការរស់ឡើងវិញ នៅសម័យបុរាណទាល់តែសោះ។ តែលោក Lloyd-Jones បានប្រសាសន៍ត្រឹមត្រូវ កាលគាត់បង្រៀនថា «ផ្នែកដ៏សំខាន់បំផុតនៃដំណឹងល្អរបស់គ្រីស្ទបរិស័ទគឺនេះ “ដែលព្រះបានតាំងទ្រង់ទុកជាទីសន្តោសប្រោស ដោយសារសេចក្តីជំនឿដល់ព្រះលោហិតទ្រង់”(រ៉ូម ៣:២៥) “ហើយយើងបានសេចក្តីប្រោសលោះនៅក្នុងព្រះរាជបុត្រានោះ ដោយសារព្រះលោហិតទ្រង់ គឺជាសេចក្តីប្រោសឲ្យរួចពីទោស” (អេភេសូរ ១:៧)» (ibid., p. 48)។ លោក Jones បានបង្រៀនម្ដងទៀតថា «ខ្ញុំឃើញថា ខ្ញុំគ្មានសង្ឃឹមសំរាប់ការរស់ឡើងវិញ សោះ នៅពេលមនុស្សបដិសេធពីព្រះលោហិតនៃឈើឆ្កាង ហើយមើលងាយពីអ្វី ដែលយើងគួរតែអួតអំពី» (ibid., p. 49)។ ក្នុងការរស់ឡើងវិញ វាតែងតែមានការសង្កត់ធ្ងន់លើព្រះលោហិតរបស់ព្រះយេស៊ូវនៅក្នុង ការអធិប្បាយ ហើយនៅក្នុងបទចំរៀង។ សូមស្ដាប់បទចំរៀងខ្លះ ដែលនិពន្ធពីគ្រានៃការរស់ឡើងវិញដ៏ធំ ហេតុអ្វីព្រះអង្គសង្រ្គោះបង្ហូរឈាម? មានឈាមវិសេសហូរមកលោះបាប ព្រះអង្គរស់នៅស្ថានលើ ទ្រង់ជួយអង្វរជួសខ្ញុំ នៅគ្រារស់ឡើងវិញ ឈើឆ្កាង និងព្រះលោហិតរបស់ព្រះគ្រីស្ទតែងតែជាអ្វីដែលសំខាន់បំផុត ដូចលោក Lloyd-Jones បានបង្រៀនអញ្ចឹង។ ៥. ទីប្រាំ យើងត្រូវតែខំតយុទ្ធសំរាប់កិច្ចការនៃការចាក់ចុចចិត្ដ ហើយនិងការប្រែចិត្ដរបស់ព្រះវិញ្ញាណបរិសុទ្ធ បើសិនជាយើងចង់បានការរស់ឡើងវិញ។ កិច្ចការរបស់ព្រះវិញ្ញាណបរិសុទ្ធគឺជាអ្វីដែលផ្ដល់កម្លាំងឲ្យយើង ហើយទ្រង់ជួយសំរាប់ការបង្រៀន ផ្សេងៗទាំងអស់។ តើព្រះវិញ្ញាណបរិសុទ្ធធ្វើយ៉ាងម៉េចខ្លះ? ទ្រង់បំភ្លឺឲ្យយើងដឹងច្បាស់ពីព្រះពិត។ ទ្រង់បើក ភ្នែកខាងឯព្រលឹងវិញ្ញាណរបស់យើង ដើម្បីឲ្យយើងដឹងពីសេចក្ដីពិតក្នុងព្រះគម្ពីរ ហើយទទួលយកវា។ ទ្រង់ ចាក់ចុចចិត្ដយើពីអំពើបាប ដើម្បីឲ្យដឹងថា យើងត្រូវការព្រះលោហិតរបស់ព្រះយេស៊ូវ ដើម្បីលាងសំអាត យើង។ «កាលណាទ្រង់បានយាងមកហើយ នោះទ្រង់នឹងសំដែង ឲ្យមនុស្សលោកដឹងច្បាស់ពីអំពើបាប» (យ៉ូហាន ១៦:៨)។ ក្រោយមក ទ្រង់ទាញនាំអ្នកឲ្យឯព្រះយេស៊ូវ ហើយទ្រង់ជួយឲ្យអ្នជឿទុកចិត្ដលើ ព្រះយេស៊ូវ នៅពេលនោះហើយ ដែលអ្នកត្រូវបានលាងសំអាតពីអំពើបាបទាំងអស់ដោយសារព្រះលោហិត របស់ទ្រង់។ ព្រះយេស៊ូវមានបន្ទូលថា «ទ្រង់នឹងដំកើងខ្ញុំ ដ្បិតទ្រង់នឹងយក{សេចក្តីដែលតម្រូវពីខ្ញុំ មកប្រាប់ដល់អ្នករាល់គ្នា}»(យ៉ូហាន ១៦:១៤)។ មិត្ដជាទីស្រឡាញ់របស់ខ្ញុំអើយ យើងកំពុងអធិស្ឋានសុំព្រះចាក់ព្រះវិញ្ញាណបរិសុទ្ធមកលើក្រុមជំនុំ របស់យើង ដោយសារតែយើងប្រាថ្នាចង់ឃើញមនុស្សបាត់បង់ត្រូវបានប៉ះពាល់ចិត្ដពីអំពើបាប ហើយឲ្យ ទ្រង់ទាញនាំពួកគេទៅឯព្រះយេស៊ូវ ដើម្បីឲ្យគេបានស្អាតពីអំពើបាប ដោយសារព្រះលោហិតរបស់ទ្រង់។ ដ្បិតពួកគេជាទាសកររបស់អំពើបាប ហើយពួកគេមិនអាចវាយបំបាក់គុក ដើម្បីមករកព្រះយេស៊ូវបានឡើយ។ មានតែព្រះវិញ្ញាណបរិសុទ្ធតែ១គត់ដែលអាចវាយបំបាក់គុក ដែលបានចាក់ពួកគេជាប់ក្នុងអំពើ បាប។ មានតែព្រះវិញ្ញាណបរិសុទ្ធតែ១គត់ដែលអាចឲ្យគេស្អប់ខ្ជើមពីចិត្ដដ៏ពេញដោយអំពើបាបរបស់គេ។ មានតែព្រះវិញ្ញាណបរិសុទ្ធតែ១គត់ដែលអាចទាញនាំពួកគេមកឯព្រះយេស៊ូវ ដើម្បីឲ្យគេបានសង្រ្គោះដោយ សារព្រះលោហិត និងដោយសារឈើឆ្កាងរបស់ទ្រង់! បងប្អូនត្រូវតែមកក្រុមជំនុំវិញ ដើម្បីរៀនឲ្យដឹងថែមទៀតអំពីការធ្វើជាកូនព្រះពិតប្រាកដ។ សូមធ្វើ វា សូមធ្វើវា! សូមក្រោកឈរឡើង ហើយច្រៀងបទលេខ៣ «មានចេស្ដានៅក្នុងឈាម»។ តើអ្នកចង់រួចពីអស់បាបអ្នកឬអី? លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ២:៤១-៤៧ ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ គោលលទ្ធិដ៏ធំនៃការរស់ឡើងវិញ (សេចក្ដីអធិប្បាយទី២០ ពីការរស់ឡើងវិញ) ដោយលោក បណ្ឌិត « ពួកស្ងួនភ្ងាអើយ កំពុងដែលខ្ញុំខ្មីឃ្មាតសរសេរពីសេចក្តីសង្គ្រោះ ដែលសំរាប់យើងទាំងអស់គ្នា នោះខ្ញុំមានសេចក្តីបង្ខំនឹងសរសេរ ផ្ញើមកអ្នករាល់គ្នា ទាំងទូន្មានឲ្យខំតយុទ្ធ ដើម្បីការពារសេចក្តីជំនឿ ដែលបានប្រគល់មកពួកបរិសុទ្ធ១ដងជាសំរេច ដ្បិតមានមនុស្សខ្លះបានលួចចូល គឺជាពួកអ្នកដែលមានទោសកត់ទុក តាំងពីដើមមក ជាមនុស្សទមិលល្មើស ដែលបំផ្លាស់ព្រះគុណរបស់ព្រះនៃយើងរាល់គ្នា ឲ្យទៅជាសេចក្តីអាសអាភាស ហើយគេមិនព្រមទទួលព្រះអម្ចាស់យេស៊ូវនៃយើង ដែលទ្រង់ជាម្ចាស់តែ១ផងទេ»(យូដាស ៣,៤)។ ១. ទីមួយ យើងត្រូវតែខំតយុទ្ធសម្រាប់អំណាចគ្រប់គ្រងនៃព្រះដ៏មានព្រះជន្មរស់នៅ បើសិនជាយើងចង់បានការរស់ឡើងវិញ។ ២ធីម៉ូថេ ២:១៩។ ២. ទីពីរ យើងត្រូវតែខំតយុទ្ធសំរាប់ព្រះគម្ពីរ បើសិនជាយើងចង់បានការរស់ឡើងវិញ។ ទំនុកដំកើង ១១៩:១៣០, ១០៤; ២ធីម៉ូថេ ៣:១៦,១៧។ ៣. ទីបី យើងត្រូវតែខំតយុទ្ធសំរាប់មនុស្សដែលត្រូវបំផ្លាញដោយសារអំពើបាប បើសិនជាយើងចង់បានការរស់ឡើងវិញ។ រ៉ូម ៧:១៨, ២៤។ ៤. ទីបួន យើងត្រូវតែខំតយុទ្ធសំរាប់យញ្ញបូជាជំនួសរបស់ព្រះគ្រីស្ទនៅលើឈើឆ្កាង និងព្រះលោហិតរបស់ទ្រង់ បើសិនជាយើងចង់បានការរស់ឡើងវិញ។ រ៉ូម ៣:២៥;
៥. ទីប្រាំ យើងត្រូវតែខំតយុទ្ធសំរាប់កិច្ចការនៃការចាក់ចុចចិត្ដ ហើយនិងការប្រែចិត្ដរបស់ព្រះវិញ្ញាណបរិសុទ្ធ បើសិនជាយើងចង់បានការរស់ឡើងវិញ។ យ៉ូហាន ១៦:៨, ១៤។ |