ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សារៈសំខាន់នៃក្រុមជំនុំតាមតំបន់THE IMPORTANCE OF THE LOCAL CHURCH ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ |
មនុស្សខ្លះអាចនិយាយថា ខ្ញុំបង្រៀនអំពីក្រុមជំនុំតាមតំបន់ច្រើនពេក។ ប៉ុន្ដែ ខ្ញុំមិនគិតដូចនោះទេ ខ្ញុំគិតថា ពួកបាទីស្ទសម័យបុរាណផ្ដោតសំខាន់លើក្រុមជំនុំតាមតំបន់ ហើយពិតប្រាកដណាស់ នោះគឺជាអ្វី ដែលមនុស្សជំនាន់នេះត្រូវការជាចាំបាច់។ យើងធ្លាប់លឺគំនិតយល់ច្រលំជាច្រើនអំពីការរីកចំរើនរបស់ក្រុម ជំនុំ ដែលវាមិនអាចជួយយើងរាល់គ្នាបានសោះ។ យើងត្រូវតែបែរទៅមើលការបង្រៀនរបស់ពួកបាទីស្ទពី បុរាណ ដែលបង្រៀនពីក្រុមជំនុំតាមតំបន់។ គ្មានអ្វីសោះដែលអាចជួយឲ្យយើងមានលំនឹង ក្នុងគ្រាដែល មនុស្សពេញដោយការយល់ច្រលំ ហើយក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះ។ « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ តើខគម្ពីរនិយាយអំពីអ្វី? មុនដំបូង ខ្ញុំនឹងប្រាប់អ្នកអំពីអ្វីដែលខគម្ពីរមិន និយាយអំពី។ ខគម្ពីរនេះ មិនមែននិយាយអំពីនិកាយ មួយនោះទេ។ ក្រុមជំនុំមិនមែននិយាយអំពីនិកាយម៉ាតូដីស ឬក៏និកាយប្រែសប៊ីថៀរាន ថែមទាំងនិកាយកាតូលិក។ ខគម្ពីរនេះមិនមែនប្រាប់ពីនិកាយនោះទេ។ ទីពីរ ខគម្ពីរនេះមិនមែននិយាយអំពីអាគារ ក្រុមជំនុំឡើយ។ ក្នុងសតវត្សទី១ គ្មានអាគារក្រុមជំនុំឡើយ។ សូមអានគម្ពីរសញ្ញាថ្មី នោះអ្នកនឹងឃើញពីរឿងនេះភ្លាមៗ។ សព្វថ្ងៃនេះ កាលមនុស្សនិយាយអំពីក្រុមជំនុំមួយ នោះពួកគេនិយាយអំពីអាគារ។ ពួកគេនិយាយថា «តើនោះមិនមែនជាក្រុមជំនុំដ៏ស្រស់ស្អាតមួយឬទេ?» ពួកគេ និយាយអំពីអាគារ ប៉ុន្ដែ ខគម្ពីរនេះមិនមែននិយាយអំពីអាគារក្រុមជំនុំណាមួយឡើយ។ វាមិនអាចនិយាយ អំពីអាគារមួយឡើយ។ នៅសតវត្សទី១ មនុស្សបានជួបជុំគ្នានៅផ្ទះ ដើម្បីថ្វាយបង្គំព្រះ។ ដូច្នេះហើយ អត្ថបទគម្ពីររបស់យើងមិនមែនសំដៅលើអាគារមួយឡើយ។ ទី៣ ខគម្ពីរនេះមិនមែននិយាយអំពី «ក្រុមជំនុំ ជាសកល »(ក្រុមជំនុំដែលលាយលំជាមួយក្រុមជំនុំទាំងអស់)នោះទេ។ ខគម្ពីរនេះមិននិយាយអំពីគំនិត ដូចនោះឡើយ។ វាប្រាប់យ៉ាងច្បាស់ណាស់ថា មានមនុស្សដែលមកជួបជុំគ្នានៅកន្លែងពិតប្រាកដមួយ ក្នុងក្រុមជំនុំតាមតំបន់។ យើងដឹងថា វាជា «ក្រុមជំនុំនៅទីក្រុងយេរូសាឡិម»(កិច្ចការ ៨:១)។ « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ វាមិនមានន័យថា មនុស្សត្រូវបានបូកបញ្ជូលជាមួយនិកាយមួយ ឬក៏អាគារ «ក្រុមជំនុំ» ថែមទាំងវាមិនមាន ន័យថា ពួកគេបានសហការជាមួយ «ក្រុមជំនុំជាសកល» ឡើយ។ ទេ វាមានន័យសាមញ្ញដូចនេះថា ព្រះអម្ចាស់បានបន្ថែម «មនុស្សដែលបានសង្រ្គោះ» មកក្រុមជំនុំនៅទីក្រុងយេរូសាឡិម ។ ខគម្ពីរនេះចង់ ប្រាប់ដូចនោះ ហើយវាមានអត្ថន័យដូចនោះ។ ពាក្យ «ក្រុមជំនុំ» តាមភាសាអង់គ្លេសត្រូវបានបកប្រែចេញពីពាក្យ «អេកខ្លែសៀ»(ekklesia)តាមភាសាក្រិក។ វាជាពាក្យផ្សំ ដែលភ្ជាប់ធ្នាក់ «អេក»(ក្រៅ) និងកិរិយាស័ព្ធ «ខេឡៅ» (ហៅ) ហើយ អត្ថន័យពិតប្រាកដគឺ «ស្រែកហៅមនុស្សម្នាក់ៗ» (cf. The Criswell Study Bible, note on Ephesians 5:23)។ លោក W. A. ខ្រីសវែលបានពន្យល់បង្ហាញថា «ក្រុមជំនុំ» គឺជាមនុស្ស១ក្រុម ដែលព្រះបានហៅចេញពីអំពើបាប និងការមិនជឿលើព្រះគ្រីស្ទ ហើយទ្រង់ប្រទានទីបន្ទាល់នៃសេចក្ដីជំនឿរបស់គេ តាមរយះអ្នកជឿព្រះដែលធ្វើពិធីជ្រមុជទឹក ហើយពួកគេមានចិត្ដប្រកបជាមួយគ្នា»(ibid.)។ នោះគឺជានិយមន័យដ៏ ល្អមួយ។ ក្រុមជំនុំគឺជាមនុស្ស១ក្រុមដែលបានសង្រ្គោះ គេមកប្រជុំគ្នា ដើម្បីប្រកបគ្នាជាក្រុម។ នោះគឺជាអ្វី ដែលគម្ពីរ២:៤៧ ចង់សំដៅលើ! « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅក្នុងពួកជំនុំ{ទីក្រុងយេរូសាឡិម}ថែមទៀត»(កិច្ចការ ២:៤៧)។ នោះគឺជាមូលហេតុ ដែលជារឿយៗ ខ្ញុំបង្រៀនថា «ហេតុអ្វីអ្នកនៅឯកោរ? ចូរមកក្រុមជំនុំចុះ! ហេតុអ្វីអ្នកនៅតែបាត់បង់? ចូរមករកព្រះយេស៊ូវ ហើយទទួលសេចក្ដីសង្រ្គោះចុះ»។ តើខ្ញុំកំពុងយល់ច្រលំ ពីការមកក្រុមជំនុំ និងការមករកព្រះគ្រីស្ទឬអី? ទេ ខ្ញុំអត់យល់ច្រលំឡើយ។ ខ្ញុំប្រាប់អ្នកដដែលៗថា ការ មកក្រុមជំនុំ និងការមករកព្រះគ្រីស្ទខុសគ្នាស្រឡះ។ បើអ្នកមកក្រុមជំនុំ ដោយមិនបានមករកព្រះគ្រីស្ទ នោះអ្នកនឹងធ្លាក់ទៅឋាននរក។ ព្រះគ្រីស្ទតែ១គត់ដែលអាចសង្រ្គោះអ្នក។ ជារឿយៗ ខ្ញុំសូត្រខគម្ពីរ ១៦:៣១ «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»។ យើងដឹងច្បាស់ណាស់ សេចក្ដីសង្រ្គោះ និងភាពជាសមាជិកក្រុមជំនុំខុសគ្នាស្រឡះ។ ហេតុអ្វីអ្នកនៅឯកោរ? ចូរមកក្រុមជំនុំចុះ! ហេតុអ្វីអ្នកនៅតែបាត់បង់? ចូរមករកព្រះគ្រីស្ទ។ ឃ្លាខ្លីដែលយើងប្រើនោះប្រាប់យ៉ាងច្បាស់ថា សេចក្ដី សង្រ្គោះ និងភាពជាសមាជិកក្រុមជំនុំវាជារឿង២ដែលខុសគ្នា។ « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ នេះគឺជាចំណុចសាមញ្ញ៣ ដែលខ្ញុំនឹងបង្រៀនបងប្អូននៅព្រឹកនេះ៖ ១. ទីមួយ ការមកក្រុមជំនុំនឹងប្រោសអ្នកឲ្យជាពីភាពឯកោរ។ អ្នកត្រូវតែយល់ពីមនុស្សដែលខ្ញុំកំពុងនិយាយទៅកាន់។ ខ្ញុំកំពុងនិយាយទៅកាន់អ្នក ។ ពាក្យនេះ ចេញតាមគេហទំព័ររបស់យើងទៅពាសពេញពិភពលោក ក្នុង៣២ភាសា។ ប្រហែលជាអាចមានមនុស្ស ដែលកំពុងតែអានមេរៀននេះ ហើយគេឈប់ឯកោរ។ ខ្ញុំអត់ដឹងទេ ខ្ញុំដឹង ថា សព្វថ្ងៃនេះមនុស្សវ័យក្មេងភាគ ច្រើនមានភាពឯកោរ។ ក្រុមជំនុំរបស់យើងមានកម្មផ្សាយដំណឹងល្អច្រើន ជាពិសេសនៅតាមអាគារមហាវិទ្យាល័យខាង លោកីយ និងតាមកន្លែងផ្សេងៗទៀត ដែលមនុស្សវ័យក្មេងប្រមូលផ្ដំគ្នា ក្នុងតំបន់ទីក្រុងឡូសអង់ចាឡែស។ ព្រឹកនេះ តាមលទ្ធផល ក្រុមជំនុំនេះពេញទៅដោយសិស្សមហាវិទ្យាល័យ និងសិស្សវិទ្យាល័យ ហើយខ្ញុំ កំពុងតែនិយាយទៅកាន់អ្នក ។ ខ្ញុំដឹងថា អ្នកមានភាពឯកោរដូចខ្ញុំ មុនពេលខ្ញុំបានមកក្រុមជំនុំ។ មនុស្សវ័យ ក្មេងទាំងអស់គេមានអារម្មណ៍ដូចនេះ ហើយអ្នកក៏ដូចពួកគេដែរ។ ខ្ញុំកំពុងប្រាប់អ្នកថា ព្រះមិនចង់ឲ្យអ្នក មានភាពឯកោរនោះទេ។ ក្នុងសួនច្បារអេដែន ព្រះបានមានបន្ទូលថា «ដែលមនុស្សនេះនៅតែម្នាក់ឯង នោះមិនស្រួលទេ»(លោកុប្បត្ដិ ២:១៨)។ ព្រះបានបង្កើតនាងអេវ៉ាចេញពីលោកអ័ដាម ដើម្បីកុំឲ្យគាត់នៅ ឯកោរ(លោកុប្បត្ដិ ២:១៨, ២១-២២)។ ព្រះមិនចង់ឲ្យមនុស្សនៅឯកោរនោះទេ ហើយទ្រង់មិនចង់ឲ្យអ្នក នៅឯកោរដែរ។ នោះគឺជាមូលហេតុមួយ ដែលព្រះបានបង្កើតក្រុមជំនុំបាទីស្ទតាមគម្ពីរសញ្ញាថ្មីនេះ ដើម្បីកុំ ឲ្យអ្នកនៅឯកោរ។ « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ ក្មេងស្រីជនជាតិចិនម្នាក់បាននៅជាមួយយើងត្រឹមតែពីរបីអាទិត្យប៉ុណ្ណោះ នាងបានសរសេរសារ នេះផ្ញើរមកខ្ញុំ។ ភាពអង់គ្លេសរបស់នាងមិនសូវល្អប៉ុន្មាននោះទេ តែនាងនិយាយចេញពីចិត្ដរបស់នាង។ លោកបណ្ឌិត ហាយមើស៍ សេចក្ដីអធិប្បាយរបស់លោកគឺអស្ចារ្យណាស់។ លោកបង្រៀនខ្ញុំឲ្យបានសង្រ្គោះ ហើយបង្រៀនឲ្យខ្ញុំទុកចិត្ដលើព្រះគ្រីស្ទ។ លោកជួយឲ្យស្គាល់សេចក្ដីពិត ខ្ញុំចង់ស្ដាប់សេចក្ដីអធិប្បាយរបស់លោកថែម ទៀត។ ខ្ញុំចង់មកក្រុមជំនុំនេះជារៀងរហូត ខ្ញុំកំពុងអធិស្ឋានទាំងស្រក់ទឹក ភ្នែកសំរាប់ក្រុមជំនុំយើង។ ខ្ញុំអធិស្ឋានសុំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងមកគង់ ក្នុងក្រុមជំនុំរបស់យើង ហើយខ្ញុំក៏កំពុងអធិស្ឋានឲ្យលោកកាន់តែអធិប្បាយ ល្អប្រសើរទៅៗផងដែរ។ ក្រុមជំនុំនេះគឺជាផ្ទះទី២របស់ខ្ញុំ ហើយពិតប្រាកដ ណាស់ វាជាផ្ទះដ៏សំខាន់របស់ខ្ញុំ ដ្បិតខ្ញុំបានស្វែងរកវាអស់រយះពេលជាយូរ មកហើយ។ ដូច្នេះ យើងបង្រៀនថា «ហេតុអ្វីអ្នកនៅកោរ? ចូរមកក្រុមជំនុំចុះ»។ ក្មេងស្រីនោះបានលឺខ្ញុំបង្រៀន ហើយ នាងមកក្រុមជំនុំគ្រប់ពេលដែលទ្វារបើក។ តើយើងធ្វើខុសទេ ពេលយើងនិយាយដូចនោះ? អ្នកខ្លះអាចនិយាយថា «កុំប្រាប់ក្មេងៗទាំងនេះ ដូចនោះ។ ពួកគេអាចមកក្រុមជំនុំដោយមូលហេតុខុសឆ្គង »។ បាទ ខ្ញុំសុខចិត្ដឲ្យអ្នកមកក្រុមជំនុំដោយ មូលហេតុខុសឆ្គង ជាជាងឲ្យអ្នកមិនមកទាល់តែសោះ! អ្នកប្រហែលជាអាចបានសង្រ្គោះ បើអ្នកបន្ដមក ក្រុមជំនុំ! បន្ទាប់មក អ្នកនឹងមកក្រុមជំនុំដោយមូលហេតុត្រឹមត្រូវ។ បើអ្នកមកក្រុមជំនុំ ដោយសារតែអ្នកឯកោរ នោះគឺជា «មូលហេតុខុសឆ្គង» ដ្បិតខ្ញុំផ្ទាល់បានមកក្រុមជំនុំដោយមូលហេតុខុសឆ្គង។ កាលខ្ញុំមានអាយុ១៣ឆ្នាំ អ្នកជិតខាងរបស់ខ្ញុំបានបបួលខ្ញុំទៅក្រុមជំនុំ។ ខ្ញុំបានមកក្រុមជំនុំ ដោយសារខ្ញុំឯកោរ។ ខ្ញុំបន្ដមករហូត ដោយសារតែខ្ញុំឯកោរ។ ពេលក្រោយមក ខ្ញុំបាន សង្រ្គោះ តើរឿងនោះខុសអ្វី? គ្មានអ្វីខុសសោះចំពោះរឿងនោះ! សូមឲ្យយើងចាត់ទុកក្រុមជំនុំជាកន្លែងសប្បាយមួយ។ សូមឲ្យយើងចាត់ទុកក្រុមជំនុំជាកន្លែងដ៏ សប្បាយបំផុតនៅលើផែនដី។ សូមឲ្យយើងច្រៀងចំរៀងពីដំណឹងល្អ និងចំរៀងសរសេរដំកើងព្រះដ៏ល្បី សូមឲ្យអធិប្បាយមេរៀនដែលប្រាប់ពីដំណឹងល្អតាមសម័យបុរាណ ហើយស្រែកថា «អាម៉ែន»។ សូមឲ្យ យើងអង្គុយចុះ ហើយញាំអាហារពេលល្ងាច (មិនមែនអាហារថ្ងៃត្រង់ឡើយ អាហារថ្ងៃត្រង់គឺជាអ្វីខ្លះដែល អ្នកកាន់ក្នុងថង់)។ សូមឲ្យយើងញាំ «អាហារពេលល្ងាច នៅលើដីក្រុមជំនុំ» ដូចអ្នកសម័យមុនបានធ្វើ។ សូមឲ្យយើងប្រកបគ្នាតាមសម័យបុរាណ។ សូមឲ្យយើងច្រៀងចម្រៀងនោះ «មកផ្ទះដើម្បីញាំអាហារពេល ល្ងាច»។ វានៅខទី៣នៃបទចំរៀងចុងក្រោយលើក្រដាសចម្រៀងរបស់អ្នក សូមច្រៀង។ ទីក្រុងដែលធំ មនុស្សហាក់ដូចជាមិនខ្វាយខ្វល់ឡើយ មនុស្សវ័យក្មេងជាច្រើននាក់មកក្រុមជំនុំ ដើម្បីញាំ «អាហារពេលល្ងាចនៅលើដី» កាលមនុស្សនៅសម័យសតវត្សទី១៨ និង១៩ប្រជុំគ្នាបែបផ្សាយដំណឹងល្អ ហើយនៅពេលព្រះចាត់បញ្ជូនអំណាចព្រះចេស្ដារបស់ ទ្រង់មក ក្មេងៗទាំងនោះបានមកក្រុមជំនុំដើម្បីញាំអាហារពេលល្ងាច ហើយគេបានស្ដាប់លឺគ្រូអធិប្បាយ វាយតុអធិប្បាយ ហើយបកព្រះគម្ពីរទៅវិញទៅមក ថែមទាំងស្រែកប្រាប់ពីដំណឹងល្អរបស់ព្រះគ្រីស្ទ។ សព្វថ្ងៃនេះយើងត្រូវការសេចក្ដីអធិប្បាយដូចនេះ។ « រួចចៅហ្វាយប្រាប់ថា ចូរចេញទៅតាមផ្លូវច្រកល្ហក តាមរបង ហើយបង្ខំគេឲ្យចូលមក ដើម្បីឲ្យផ្ទះអញបានពេញ»(លូកា ១៤:២៣)។ បាទ ការមកក្រុមជំនុំវានឹងប្រោសភាពឯកោររបស់អ្នក។ ហេតុអ្វីអ្នកនៅឯកោរ? ចូរមកក្រុមជំនុំចុះ។ សូម ច្រៀងកន្លែងបន្ទរនោះម្ដងទៀត។ ចូរមកក្រុមជំនុំ ហើយបរិភោគចុះ ចូរប្រមូលគ្នាប្រកបគ្នាដោយស្រស់ស្រាយ ២. ទីពីរ ការមកក្រុមជំនុំនឹងមិនអាចជួយសង្រ្គោះអ្នកបានឡើយ។ គ្រូអធិប្បាយពីបុរាណម្នាក់ធ្លាប់បង្រៀនថា «ការទៅក្រុមជំនុំនឹងមិនអាចជួយអ្នកឲ្យក្លាយជាកូន ព្រះម្នាក់បានឡើយ ដូចការចូលក្នុងយាន្ដដ្ឋាន វានឹងជួយដល់រថយន្ដ»។ គាត់បានបង្រៀនត្រឹមត្រូវនៅចំនុច នោះ។ គាត់បានបង្រៀនមនុស្សដែលគិតថា ពួកគេបានសង្រ្គោះដោយសារពួកគេទៅក្រុមជំនុំរាល់ថ្ងៃអាទិត្យ តែសព្វថ្ងៃនេះ មិនមានមនុស្សច្រើននាក់ទេដែលធ្វើដូចនោះក្នុងទីក្រុងឡូសអង់ចាឡែសយើង។ មនុស្ស តិចតួចណាស់ «នៅសម័យនេះ» គិតដូចនោះទៀត។ ពួកគេមានទីសង្ឃឹមខុសឆ្គងពីសេចក្ដីសង្រ្គោះ។ ប៉ុន្ដែ នៅព្រឹកនេះ ប្រហែលជាមានអ្នកខ្លះគិតដូចជាក្មេងក្នុងក្រុមជំនុំដែលបាត់បង់ម្នាក់។ អ្នក អាចនិយាយក្នុងចិត្ដអ្នកថា «ខ្ញុំកំពុងមកក្រុមជំនុំសព្វថ្ងៃនេះ អញ្ចឹងខ្ញុំអត់អីនោះទេ»។ ទេ ទេ កុំគិតដូចនោះ ឡើយ។ ការមកក្រុមជំនុំមិនអាចសង្រ្គោះអ្នកបានឡើយ ដូចការចូលក្នុងយាន្ដដ្ឋាន ដើម្បីជួយរថយន្ដមួយ អញ្ចឹង។ អ្នកខ្លះលឺខ្ញុំបង្រៀនដូចនោះ ហើយនិយាយថា «អញ្ចឹង ខ្ញុំឈប់មកក្រុមជំនុំហើយ»។ នោះគឺជា គំនិតមួយមកពីអារក្ស។ ការនៅក្នុងក្រុមជំនុំមិនអាចសង្រ្គោះអ្នកបានឡើយ តែការនៅក្នុងក្រុមជំនុំ វានឹង ជួយឲ្យអ្នកលឺការអធិប្បាយពីដំណឹងល្អ ហើយអ្នកនឹងដឹងច្បាស់ទៅទៀត ក្រោយមកទៀតអ្នកនឹងបាន សង្រ្គោះ។ អ្នកត្រូវតែមកក្រុមជំនុំ ដើម្បីស្ដាប់ការអធិប្បាយពីដំណឹងល្អ។ ព្រះគ្រីស្ទមានបន្ទូលថា «អ្នកត្រូវតែកើតជាថ្មី»(យ៉ូហាន ៣:៧)។ អ្នកត្រូវតែទទួលបទពិសោធន៍ពីកំណើតថ្មី ដើម្បីបានសង្រ្គោះ។ សេចក្ដីសង្រ្គោះគឺដោយសារព្រះគុណតែមួយគត់។ ការធ្វើល្អមិនអាចសង្រ្គោះអ្នកបានឡើយ សូម្បី តែការមកក្រុមជំនុំក៏មិនអាចសង្រ្គោះអ្នកបានដែរ។ វិធីតែ១គត់ ដើម្បីបានសង្រ្គោះគឺតាមរយះការមករក ព្រះយេស៊ូវគ្រីស្ទដ៏ជាព្រះរាជបុត្រានៃព្រះដោយផ្ទាល់។ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។ សេចក្ដីសង្រ្គោះគឺដោយសារព្រះគុណតែមួយគត់ ហើយតាមរយះសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទតែ១គត់។ អ្នកត្រូវតែមករកព្រះយេស៊ូវ ហើយជឿលើទ្រង់ដោយអស់ពីចិត្ដ «ដ្បិតយើងបានសុចរិតដោយមានចិត្តជឿ »(រ៉ូម ១០:១០)។ អ្នកត្រូវបានប្រែចិត្ដ ដោយសារការមករកព្រះយេស៊ូវ។ វត្ដមានក្នុងក្រុមជំនុំតែ១គត់វាមិន អាចសង្រ្គោះអ្នកបានឡើយ។ អត្ថបទគម្ពីររបស់យើងប្រាប់ថា « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះ រាល់ តែថ្ងៃទៅក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ ពិតណាស់ អ្នកត្រូវ «បន្ថែមក្នុងក្រុមជំនុំ» ដោយសារសេចក្ដីសង្រ្គោះតែប៉ុណ្ណោះ។ ហើយអ្នកអាចបាន សង្រ្គោះ ដោយសារការជឿជាក់លើព្រះយេស៊ូវតែ១គត់។ « ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ»(កិច្ចការ ១៦:៣១)។ សូមច្រៀងឃ្លាលេខ៣ និងកន្លែងបន្ទរ «មកផ្ទះដើម្បីញាំអាហារពេលល្ងាច»។ ទីក្រុងដែលធំ មនុស្សហាក់ដូចជាមិនខ្វាយខ្វល់ឡើយ ៣. ទីបី ការមកក្រុមជំនុំនឹងនាំឲ្យអ្នកបានស្ដាប់លឺការអធិប្បាយពីដំណឹងល្អ។ សាវ័កប៉ុលប្រាប់ថា «ដូច្នេះ បើគេមិនជឿ ធ្វើដូចម្តេចឲ្យគេអំពាវនាវដល់ព្រះបាន ហើយបើគេមិនបានឮនិយាយ នោះធ្វើដូចម្តេចឲ្យគេជឿដល់ព្រះបាន ហើយធ្វើដូចម្តេចឲ្យគេឮនិយាយបាន បើគ្មានអ្នកណាប្រាប់សោះ»(រ៉ូម ១០:១៤)។ នៅថ្ងៃបុណ្យ៥០ ព្រះបានជួយសង្រ្គោះមនុស្សជាច្រើននាក់ តាមរយះសេចក្ដីអធិប្បាយរបស់លោកពេត្រុស (កិច្ចការ ២:៣៧-៤១)។ ក្រោយមក ពួកគេត្រូវបានបន្ថែមទៅក្នុងក្រុមជំនុំ(កិច្ចការ២:៤១,៤៧)។ «ហើយនៅថ្ងៃដដែលនោះ មានប្រហែលជា៣ពាន់នាក់ថែមកើនឡើងទៀត» (កិច្ចការ ២:៤១)។ ពួកគេត្រូវបានបន្ថែមក្នុងក្រុមជំនុំ ដោយសារពួកគេបានសង្រ្គោះ នៅពេលលោកពេត្រុសបានអធិប្បាយ ។ ខ្ញុំជឿក្នុងការអធិប្បាយពីដំណឹងល្អ ខ្ញុំអធិប្បាយពីដំណឹងល្អ២ដងរាល់ថ្ងៃអាទិត្យក្នុងក្រុមជំនុំនេះ។ ខ្ញុំដឹងថា សព្វថ្ងៃនេះការអធិប្បាយពីដំណឹងល្អមិនទាន់សម័យឡើយក្នុងក្រុមជំនុំភាគច្រើន។ ប៉ុន្ដែខ្ញុំមិនខ្វល់ ខ្វាយអំពី «ភាពទាន់សម័យ»នោះទេ។ ខ្ញុំត្រូវតែអធិប្បាយពីដំណឹងល្អ ដើម្បីជួយអ្នកឯងដែលជាមនុស្ស វ័យក្មេងបានសង្រ្គោះ! ខ្ញុំគិតថា យើងនឹងមិនឃើញការរស់ឡើងវិញឡើយ បើយើងមិនយកលំនាំតាមការ អធិប្បាយពីដំណឹងល្អតាមសម័យបុរាណនៅក្នុងកម្មវិធីរបស់យើងរៀងរាល់ថ្ងៃអាទិត្យ។ សាវ័កប៉ុលបានប្រាប់ពួកជំនុំនៅទីក្រុងកូរិនថូសថា «តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ» (១កូរិនថូស ១:២៣)។ មនុស្សផ្សេងទៀតអាចប្រាប់រឿងដើម្បីកំសាន្ដចិត្ដមនុស្ស។ អ្នកផ្សេងទៀតបង្រៀនពីអត្ថបទគម្ពីរ តាមខមួយៗ។ អ្នកខ្លះទៀតបង្រៀនពី «មេរៀនដែលចេញពីគំនិត»រយះពេល១៥នាទី។ «តែយើងខ្ញុំ ប្រកាសពីព្រះគ្រីស្ទ ដែលត្រូវឆ្កាងវិញ»(១កូរិនថូស ១:២៣)។ បើអ្នកនៅក្រុមជំនុំថាបាណាខលបាទីស្ទ នោះយើងនៅតែ «ប្រកាសពីព្រះគ្រីស្ទ ដែលត្រូវឆ្កាងវិញ»(១កូរិនថូស ១:២៣)។ «តែ យើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ»។ មិនខ្វល់ថាអ្នកផ្សេងទៀតធ្វើអ្វីនោះទេ យើងនឹងបន្ដអធិប្បាយពី ដំណឹងល្អរៀងរាល់ថ្ងៃអាទិត្យ។ តើនោះនឹងនាំឲ្យមនុស្សមានជំនឿរាក់ៗឬអី? ពិតណាស់ វាមិននាំឲ្យសមាជិករបស់យើង មានការចេះដឹងរាក់ៗនោះទេ។ យើងមានកូនព្រះល្អៗជាច្រើននាក់ ដែលខ្ញុំស្គាល់ក្នុងក្រុមជំនុំនេះ។ ភាគច្រើនពួក គេបានប្រែចិត្ដ ជឿព្រះ ដោយសារពួកគេលឺការអធិប្បាយពីដំណឹងល្អរៀងរាល់ថ្ងៃអាទិត្យពេលព្រឹក និង ពេលល្ងាច។ ពួកគេត្រូវបានទទួលអាហារដោយសារការអធិប្បាយដំណឹងល្អរបស់ខ្ញុំរៀងរាល់ថ្ងៃអាទិត្យពេល ព្រឹក និងពេលល្ងាច។ ពួកគេបានរីកចំរើន ធ្វើជាកូនព្រះដ៏អស្ចារ្យ ដោយសារការអធិប្បាយពីដំណឹងល្អរបស់ ខ្ញុំរៀងរាល់ថ្ងៃអាទិត្យពេល ព្រឹក និងពេលល្ងាច។ គ្រូជំនួយរបស់យើងឈ្មោះលោក Griffith បានសង្រ្គោះពេលគាត់ស្ដាប់លឺការអធិប្បាយពីដំណឹងល្អ ហើយគាត់ជាមនុស្សអស្ចារ្យសំរាប់ព្រះ។ គ្រូជំនួយរបស់យើងឈ្មោះលោក ចាន់បានសង្រ្គោះដោយសារ គាត់បានស្ដាប់លឺការអធិប្បាយពីដំណឹងល្អរបស់ខ្ញុំ ហើយគាត់ជាមនុស្សអស្ចារ្យសំរាប់ព្រះ។ លោកខាហ្គិន ដែលជាគ្រូជំនួយរបស់យើងបានមកក្រុមជំនុំនេះក្នុងរយះពេលខ្លី ក្រោយមកគាត់បានសង្រ្គោះ ហើយគាត់ បានចំនាយពេល៣៨ឆ្នាំ ដើម្បីស្ដាប់ខ្ញុំអធិប្បាយពីដំណឹងល្អរៀងរាល់អាទិត្យ។ គាត់ជាកូនព្រះដ៏ល្អបំផុត ម្នាក់ដែលអ្នកបានជួប។ មានអ្នកផ្សេងទៀត ដូចលោក Prudhomme ហើយនិងអ្នកដឹកនាំគ្រប់ៗរូបនៅក្នុងក្រុមជំនុំរបស់យើង ពួកគេសុទ្ធតែបានសង្រ្គោះ ដោយសារពួកគេស្ដាប់លឺការអធិប្បាយពីដំណឹងល្អរបស់ខ្ញុំ។ រាល់អាទិត្យ ពួកគេមិនបានស្ដាប់លឺអ្វីសោះ ក្រៅពីសេចក្ដីអធិប្បាយដែលបង្រៀនពីដំណឹងល្អសំរាប់ជីវិតជា គ្រីស្ទបរិស័ទរបស់ពួកគេ។ ពួកគេជាកូនព្រះដែលមានជំនឿខ្លាំង ពួកគេបានក្លាយជាកូនព្រះដ៏រឹងមាំ ដោយ សារការអធិប្បាយពីដំណឹងល្អតាមសម័យបុរាណ។ ទេ ការអធិប្បាយពីដំណឹងល្អនឹងមិននាំឲ្យអ្នកមានការចេះដឹងរាក់ៗឡើយ លុះត្រាវាជាសេចក្ដី អធិប្បាយដែលបង្រៀនពីដំណឹងល្អរាក់ៗ ។ លោកម៉ាទីន Lloyd-Jones បានអធិប្បាយពីដំណឹងល្អរាល់ថ្ងៃអាទិត្យពេលយប់នៅក្រុមជំនុំដ៏ធំរបស់គាត់ក្នុងទីក្រុងឡុង ហើយជារឿយៗ គាត់អធិប្បាយនៅពេលព្រឹក ផងដែរ។ គាត់ត្រូវបានគេចាត់ទុកជាគ្រូអធិប្បាយដ៏ល្បីល្បាញបំផុតម្នាក់នៅសតវត្សទី២០។ ថ្មីៗមុន ខ្ញុំបានស្ដាប់សេចក្ដីអធិប្បាយដែលគាត់បង្រៀនពីដំណឹងល្អក្នុងម៉ាស៊ីនថតសំលេង។ វាជាសេចក្ដីអធិប្បាយដ៏មាន ដ៏ខ្លាំងខ្លា ហើយពេញដោយអំណាច។ ព្រះមិនគ្រាន់តែប្រើការអធិប្បាយពីដំណឹងល្អ ដើម្បីឲ្យមនុស្សប្រែចិត្ដជឿព្រះតែប៉ុណ្ណោះទេ វាក៏ជួយឲ្យអ្នកក្លាយជាកូនព្រះដ៏រឹងមាំម្នាក់ផងដែរ។ ការអធិប្បាយពីដំណឹងល្អនឹងជួយសង្រ្គោះ ហើយវានឹងជួយឲ្យកូនព្រះមានជំនឿរឹងមាំផងដែរ ដូច ដែលបានកើតឡើងក្នុងសម័យព្រះគម្ពីរ។ គ្រប់សេចក្ដីអធិប្បាយទាំងអស់ក្នុងគម្ពីរកិច្ចការ គេសុទ្ធតែបង្រៀនពីដំណឹងល្អ លើកលែងតែ១។ សាវ័កប៉ូលបង្រៀនថា «ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង» (១កូរិនថូស ២:២)។ បាទ សូមមកក្រុមជំនុំ ប៉ុន្ដែសូមស្ដាប់ការអធិប្បាយ ហើយមករកព្រះយេស៊ូវ ។ សូមប្រែចិត្ដ ហើយជឿជាក់លើព្រះយេស៊ូវគ្រីស្ទទៅ នោះព្រះលោហិតរបស់ទ្រង់នឹងសំអាតអំពើបាបរបស់អ្នក។ ទ្រង់បាន សុគតលើងឈើឆ្កាងដើម្បីលោះអំពើបាបរបស់អ្នក ហើយទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិត អស់កល្បជានិច្ចដល់អ្នក។ សូមមករកទ្រង់ ហើយជឿជាក់លើទ្រង់ទៅ នោះអ្នកនឹងបានសង្រ្គោះ។ សូម ស្ដាប់ខ្ញុំអធិប្បាយ ដូចមនុស្សបានស្ដាប់នៅថ្ងៃបុណ្យ៥០ នោះព្រះយេស៊ូវគ្រីស្ទនឹងសង្រ្គោះអ្នកផងដែរ។ សូមច្រៀងចម្រៀងចុងក្រោយនៅលើក្រដាសរបស់អ្នក «មកផ្ទះដើម្បីញាំអាហារពេលល្ងាច»។ ចូរមកឯព្រះយេស៊ូវ ទ្រង់បានរៀបតុរួចហើយ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ បើសិនជាសេចក្ដីអធិប្បាយនេះជាព្រះពរសំរាប់បងប្អូន នោះសូមផ្ញើរអ៊ីម៉ែលទៅកាន់លោកបណ្ឌិត ហាយមើស៏ ហើយប្រាប់គាត់។ សូមប្រាប់ពីប្រទេសរបស់អ្នកផង។សូមចុចទីនេះ rlhymersjr@sbcglobal.net។ អ្នកអាចសរសេរទៅកាន់លោក ហាយមើស៏ក្នុងភាសាណាក៏បាន ប៉ុន្ដែ សូមសរសេរជាភាសាអង់គ្លេស បើសិនជាបងប្អូនអាចធ្វើបាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ២:៤១-៤៧ ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ សារៈសំខាន់នៃក្រុមជំនុំតាមតំបន់ THE IMPORTANCE OF THE LOCAL CHURCH ដោយលោក បណ្ឌិត « ចំណែកព្រះអម្ចាស់ ទ្រង់ក៏បន្ថែមនូវអស់អ្នក ដែលកំពុងតែបានសង្គ្រោះរាល់ តែថ្ងៃទៅ ក្នុងពួកជំនុំថែមទៀត»(កិច្ចការ ២:៤៧)។ (កិច្ចការ ៨:១, អេភេសូរ ៥:២៣, កិច្ចការ ១៦:៣១) ១. ទីមួយ ការមកក្រុមជំនុំនឹងប្រោសអ្នកឲ្យជាពីភាពឯកោរ។ ២. ទីពីរ ការមកក្រុមជំនុំនឹងមិនអាចជួយសង្រ្គោះអ្នកបានឡើយ។ ៣. ទីបី ការមកក្រុមជំនុំនឹងនាំឲ្យអ្នកបានស្ដាប់លឺការអធិប្បាយពីដំណឹងល្អ។ |