ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការខំប្រឹងប្រែងអធិស្ឋាន “ទាល់តែអ្នកទទួលបានអ្វីដែលអ្នកសូម”PRAYING THROUGH – ‘TILL YOU GET WHAT YOU ASK FOR! ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
នៅក្នុងគម្ពីរដំណឹងល្អលូកា ព្រះយេស៊ូវបានផ្ដោតសំខាន់លើ «ការខំប្រឹងអធិស្ឋាន» នោះមានន័យ ថា អ្នកបន្ដអធិស្ឋានពីរឿងមួយ ទាល់តែអ្នកបានទទួលវា សូម្បីតែអ្នកត្រូវអធិស្ឋានរយះពេលយូរ មុនពេលព្រះឆ្លើយតបក៏ដោយ។ នោះគឺជាអត្ថន័យនៃពាក្យ «ការខំប្រឹងអធិស្ឋាន» ។ លោក យ៉ូហាន អោ រ៉ាយស៍បានបង្រៀនថា នៅពេលយើងនិយាយពី «ការខំប្រឹងអធិស្ឋាន» នោះយើងកំពុងតែ ពីការដែល គ្រីស្ទបរិស័ទថ្វាយ{បញ្ហា}របស់គាត់ទៅព្រះ ហើយរង់ចាំ រហូតដល់គាត់ទទួលការឆ្លើយតបមកពីព្រះ។ ព្រះមិនដែលអះអាងពី បំណងព្រះហឬទ័យទ្រង់ថា ទ្រង់នឹងប្រទានអ្វីមួយមកយើង លុះត្រា តែយើងសង្ឃឹមរង់ចាំព្រះ។ ចូរកត់សំគាល់ពីគំរូនៅក្នុងព្រះគម្ពីរមួយ ចំនួន ដែលប្រាប់ពីការអធិស្ឋានដោយខ្ជាប់ខ្ជួន។ លោក នេហេមា បានតម ហើយអធិស្ឋានសំរាប់ស្ថានភាពដ៏អាក្រក់ដែលកើតឡើង នៅក្នុងទីក្រុងយេរ៉ូសាឡិម កាលខ្មាំងសត្រូវរបស់គេបានចាប់កូនចៅអ៊ីស្រាអែលធ្វើជាឈ្លើយ។ គាត់បានប្រាប់ថា «កាលខ្ញុំបានលឺពាក្យ ទាំងនោះ ខ្ញុំក៏អង្គុយយំ ហើយសៅសោកនៅអស់ពីរបីថ្ងៃ ខ្ញុំក៏តម ហើយអធិស្ឋាននៅចំពោះព្រះនៃស្ថានសួគ៌»(នេហេមា ១:៤)។គាត់ បានអង្វរព្រះ ហើយ{នៅចុងបញ្ចប់ ទ្រង់បានឆ្លើយតប} ការអធិស្ឋាន របស់គាត់។ ស្ដេចបានប្ដូរចិត្ដ ហើយព្រះចាត់ហោរានេហេមាទៅវិញ ដើម្បីសាងសង់កំផែងទីក្រុង។ វាកើតមានដោយសារគាត់បានខំប្រឹង អធិស្ឋាន។ ក្នុងគម្ពីរលូកា ព្រះយេស៊ូវទ្រង់បានប្រទានគំរូ២នៃការខំប្រឹងអធិស្ឋាន។ គំរូទីមួយត្រូវបានកត់ត្រានៅក្នុងលូកា ១១:៥-៨។ សូមក្រោកឈរឡើង ហើយអានខគម្ពីរទាំងនេះឲ្យខ្លាំងៗ។ គម្ពីរស្កោហ្វៀលនៅ ទំព័រ១០៩០។ «ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច» (លូកា ១១:៥-៨)។ សូមអង្គុយចុះ ចូរកត់សំគាល់ពីខ៨។ នេះគឺជាខគន្លឹះ «ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច»(លូកា ១១:៥-៨)។ សព្វថ្ងៃនេះ គេឈប់ប្រើពាក្យ «ចេះតែទទូចអង្វរជានិច្ច» ថែមទាំងគេមិនយល់ពាក្យនេះឡើយ។ វាមានន័យ ថា «ការខំបញ្ចុះបញ្ចូលជានិច្ច»។ លោកបណ្ឌិត រ៉ាយស៍បានបង្រៀនថា «អត្ថបទគម្ពីរនេះសំដៅលើ {គ្រីស្ទាន}ម្នាក់ ដែលចង់បានអំណាចព្រះចេស្ដាពីព្រះ {ដើម្បីឲ្យមិត្ដសំឡាញ់របស់គាត់បានប្រែចិត្ដជឿ}។ កូនព្រះមានសិទ្ធិទៅគាល់ព្រះ ហើយអង្វរទ្រង់សំរាប់នំប៉ុងនៃជីវិត{ចំពោះ}អ្នកដទៃ។ នំប៉ុងសំរាប់មនុស្ស មានបាបត្រូវបានប្រទានដល់អ្នកណា ដែលចេះតែទទូចអង្វរជានិច្ចប៉ុណ្ណោះ {ដើម្បីឲ្យគេខំប្រឹងអធិស្ឋាន រហូតដល់ ព្រះប្រទានព្រះគុណឲ្យមិត្ដសំឡាញ់ម្នាក់បានប្រែចិត្ដជឿព្រះ}។ គ្រីស្ទានម្នាក់ដែលចង់បាន អំណាចព្រះចេស្ដាដ៏ហួសពីធម្មជាតិនៃព្រះវិញ្ញាណបរិសុទ្ធ {ដើម្បីឲ្យមិត្ដសំឡាញ់របស់គាត់ប្រែចិត្ដ} គាត់ មានសិទ្ធិសង្ឃឹមរង់ចាំព្រះ ដ្បិតគាត់ត្រូវតែ {ខំប្រឹងអធិស្ឋាន ទាល់តែមិត្ដសំឡាញ់របស់គាត់បានសង្រ្គោះ}» (Rice, ibid., p. 209)។ «ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែ{ទទូចអង្វររហូត} ជានិច្ច» (លូកា ១១:៥-៨)។ នៅក្នុងលូកា ១៨:១-៨ ព្រះយេស៊ូវបានបង្រៀនឲ្យយើងខំប្រឹងអធិស្ឋានម្ដងទៀត។ សូមក្រោក ឈរឡើង ហើយអានខគម្ពីរទាំង៨នោះឲ្យខ្លាំងៗ។ គម្ពីរស្កោហ្វៀលនៅទំព័រ១១០០។ « នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ ទ្រង់មានព្រះបន្ទូលថា នៅក្នុងក្រុង១ មានចៅក្រមម្នាក់ ដែលមិនកោតខ្លាចដល់ព្រះ ក៏មិនព្រមញញើតចំពោះមនុស្សណាផង ហើយមានស្ត្រីមេម៉ាយម្នាក់ នៅក្នុងក្រុងនោះដែរ នាងចេះតែមកនិយាយនឹងលោកនោះថា សូមលោកកាត់ទោសដល់ខ្មាំងសត្រូវឲ្យខ្ញុំផង តែលោកមិនទទួលព្រមជាយូរក្រែលហើយ លុះក្រោយមកក៏គិតក្នុងចិត្តថា ទោះបើអញមិនខ្លាចដល់ព្រះ ឬព្រមញញើតចំពោះមនុស្សណាក៏ដោយ គង់តែអញនឹងជំនុំជំរះឲ្យស្ត្រីមេម៉ាយនេះជាមិនខាន ដោយព្រោះនាងនាំឲ្យរំខានចិត្តអញខ្លាំងណាស់ ក្រែងនាងចេះតែមករំអុកជានិច្ចដូច្នេះទៅ នឹងនាំឲ្យអញពិបាកចិត្តទៅទៀត នោះទ្រង់មានព្រះបន្ទូលថា ចូរពិចារណាសេចក្តី ដែលចៅក្រមទុច្ចរិតនោះនិយាយចុះ ចំណែកព្រះវិញ ដែលទ្រង់មានព្រះហឫទ័យអត់ធ្មត់ ដល់ពួករើសតាំងរបស់ទ្រង់ ដែលគេអំពាវនាវរកទ្រង់ទាំងយប់ទាំងថ្ងៃ នោះតើទ្រង់មិនសងសឹកជំនួសគេដែរទេឬអី ខ្ញុំប្រាប់អ្នករាល់គ្នាថា ទ្រង់នឹងសងសឹកជំនួសអ្នកទាំងនោះ ជាប្រញាប់មិនខាន ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿនៅផែនដីដែរឬដូចម្តេច»(លូកា ១៨:១-៨)។ សូមអង្គុយចុះ ចំនុចសំខាន់នៃរឿងប្រៀបប្រដូចនេះគឺជាការខំប្រឹងប្រែងអធិស្ឋាន។ ខ១បានប្រាប់ពីចំនុចនេះ « នោះព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលជាពាក្យប្រៀបប្រដូចទៅគេ ដើម្បីនឹងបង្ហាញថា ត្រូវតែអធិស្ឋានជានិច្ច ឥតរសាយចិត្តឡើយ»(លូកា ១៨:១)។ យើងត្រូវតែ «អធិស្ឋានជានិច្ច ឥររសាយចិត្ដឡើយ»។ ពាក្យ «រសាយចិត្ដ» មានន័យថា «បោះបង់ចោល» «ឈប់»។ យើងត្រូវតែអធិស្ឋានជានិច្ច កុំឈប់ឡើយ នោះមានន័យថា កាលណាយើងចាប់ផ្ដើមអធិស្ឋាន សំរាប់រឿងមួយ នោះយើងគួរតែបន្ដអធិស្ឋានរហូត ទាល់តែយើងបានទទួលវា។ កុំឈប់ កុំបោះបង់ ទាល់តែ អ្នកបានទទួលអ្វីដែលកំពុងតែអធិស្ឋានសុំ។ រាល់ឆ្នាំ ខ្ញុំទទួលសំបុត្រនៅថ្ងៃណូអែលពីបុរស និងស្រ្ដីដែលធ្លាប់ធ្វើជាសិស្សរបស់ខ្ញុំនៅថ្នាក់ថ្ងៃ អាទិត្យនៅក្រុមជំនុំហ្វឹសបាទីស្ទចិន។ ខ្ញុំចាំច្បាស់ណាស់ ខ្ញុំបានបន្ដអធិស្ឋានឲ្យពួកគេម្នាក់ៗ រហូតដល់ពួក គេបានសង្រ្គោះ។ វានាំឲ្យខ្ញុំមានអំណរមែនទែន ពេលខ្ញុំឃើញថា ពួកគេធ្វើជាកូនព្រះដ៏ល្អអស់រយះពេល ៥០ឆ្នាំក្រោយមក។ នៅបុណ្យសពរបស់លោកបណ្ឌិត Murphy Lum ប៉ុន្មានអាទិត្យ ខ្ញុំបានឃើញពួកគេ ជាច្រើននាក់។ ខ្ញុំមានអំណរមែនទែន ពេលខ្ញុំឃើញថា ពួកគេនៅតែធ្វើជាកូនព្រះដែលស្មោះត្រង់។ កាលខ្ញុំបាននៅក្រុមជំនុំចិននោះអស់រយះពេលជាច្រើនឆ្នាំ នៅអំឡុងឆ្នាំ១៩៦០ ខ្ញុំធ្វើខុសចំពោះ តម្រូវការសំរាប់ការរស់ឡើងវិញ។ លោក Murphy Lum បានរំលឹកខ្ញុំប៉ុន្មានឆ្នាំមុនថា គ្រប់ពេលដែលខ្ញុំ អធិស្ឋាននៅសាធារណៈ ខ្ញុំត្រូវតែអធិស្ឋានសំរាប់ការរស់ឡើងវិញ។ សូម្បីតែជួនកាល ខ្ញុំអធិស្ឋានសុំឲ្យមាន ការរស់ឡើងវិញ មុនពេលយើងញាំអារហារនៅក្រុមជំនុំ។ ហើយពេលខ្ញុំអធិស្ឋានម្នាក់ឯង ជារឿយៗខ្ញុំបាន អធិស្ឋានសំរាប់ការរស់ឡើងវិញ។ មានអ្នកផ្សេងទៀតកំពុងអធិស្ឋានដូចខ្ញុំដែរ តែខ្ញុំប្រាប់ដោយត្រង់ថា ខ្ញុំ ពិតជាចង់បានការរស់ឡើងវិញណាស់ សូម្បីតែខ្ញុំងប់ងុលចង់ស្លាប់។ ខ្ញុំបានខំប្រឹងអធិស្ឋាន ហើយរង់ចាំជា និច្ច ដើម្បីឲ្យព្រះប្រទានការរស់ឡើងវិញ។ ហើយនៅក្នុងរដូវក្ដៅ ឆ្នាំ១៩៦៩ ព្រះបានចាប់ផ្ដើមប្រទានឲ្យ មានការរស់ឡើងវិញ ដែលបន្ដហើយបន្ដទៀត សំរាប់រយះពេល៤ឆ្នាំ។ ពេលយើងប្រជុំគ្នាក្នុងក្រុមជំនុំនោះ បន្ទាប់ពីខ្ញុំអធិប្បាយពីមេរៀនបែបផ្សាយដំណឹងល្អចប់ នៅខែសីហា ២៩ ឆ្នាំ១៩៧០ នោះមានមនុស្សវ័យក្មេង៤០នាក់បានដើរមកខាងមុខទាំងស្រក់ទឹកភ្នែក ហើយយំខ្សឹបៗ («សូមឲ្យព្រះទទួលសិរីល្អ» សៀវភៅ ខួបទី២០ឆ្នាំនៃក្រុមជំនុំហ្វឹសបាទីស្ទចិន ខែមិនា ១៩៧២ ទំព័រ២៨)។ សំរាប់ក្រុមជំនុំមួយដែលមានសមាជិកប្រហែល១៥០នាក់ មានមនុស្ស៤០នាក់បានជឿលើព្រះ ហើយវាគឺជាព្រឹត្ដិការណ៍មួយ ដែល «គួរឲ្យរំភើបចិត្ដមែនទែន» នៅរយះពេល២០ឆ្នាំមុនដំបូងនៃក្រុមជំនុំ នោះ។ ខ្ញុំមើលបញ្ជីក្រុមជំនុំនោះ ហើយឃើញថា ពួកគេទាំង៤០នាក់បានធ្វើពិធីជ្រមុជទឹកនៅក្នុងកម្មវិធី ជ្រមុជទឹកដ៏អស្ចារ្យ២(«សូមឲ្យព្រះទទួលសិរីល្អ»ទំព័រ២៩)។ ឈ្មោះរបស់ពួកគេត្រូវបានគេកត់ទុក។ សព្វ ថ្ងៃនេះ ពួកគេស្ទើរតែទាំងអស់ជាគ្រីស្ទបរិស័ទ។ កាលពីខែមុន ខ្ញុំបានឃើញពួកគេជាច្រើននាក់នៅបុណ្យសពរបស់លោក Lum ។ ព្រះបានឆ្លើយតបយើង នៅពេលយើងបានខំប្រឹងអធិស្ឋានសុំអំណាចព្រះចេស្ដានៃការរស់ឡើងវិញចំពោះក្រុមជំនុំហ្វឹសបាទីស្ទចិន នៅចុងឆ្នាំ១៩៦០ និងនៅដើមឆ្នាំ ១៩៧០។ ក្រោយមក មានមនុស្សរាប់រយនាក់បានមកក្រុមជំនុំនោះ។ នៅក្នុងក្រុមជំនុំជនជាតិស្បែកសនៅផ្នែកខាងកើតនៃប្រទេសអាមេរិក ក្នុងឆ្នាំ១៩៩០ ខ្ញុំបានមាន អារម្មណ៍ជាខ្លាំងម្ដងទៀតពីការរស់ឡើងវិញ។ ពេលនោះខ្ញុំបានតម ហើយអធិស្ឋានពេញ១ថ្ងៃ។ ខ្ញុំបានភ័យ ញ័រ ពេលខ្ញុំឈរនៅមុខតុអធិប្បាយ ដើម្បីបង្រិៀនពីសេចក្ដីអធិប្បាយដែលប្រាប់ពីសេចក្ដីសង្រ្គោះ។ កូន ប្រុសរបស់គ្រូគង្វាលផ្ទាល់ ដែលជាគ្រូគង្វាលនៅក្រុមជំនុំនោះបានមកខាងមុខទាំងស្រក់ទឹកភ្នែក ហើយ និយាយថា គាត់ជាមនុស្សបាត់បង់ ហើយខ្ញុំត្រូវតែប្រែចិត្ដ។ ការអញ្ជើញគេមកខាងមុខបានបន្ដរហូតដល់ ម៉ោង១១យប់។ មានមនុស្សច្រើនជាង៧៥នាក់បានស្រែកយំនៅកន្លែងអាសនា។ មានបុរសចាស់ម្នាក់បាន វារមកខាងមុខទាំងស្រែកយំថា «ខ្ញុំជាមនុស្សបាត់បង់ ខ្ញុំជាមនុស្សបាត់បង់»! ក្មេងជំទង់ជាច្រើននាក់ដែល បាននៅក្នុងក្រុមជំនុំពេញ១ជីវិត គេក៏បានមកខាងមុខ ទាំងស្រក់ទឹកភ្នែកផងដែរ។ កូនប្រុសរបស់លោក Ian Paisley ឈ្មោះ Kyle បានឈរនៅជិតគ្រួសារខ្ញុំ។ គាត់បានខ្សឹបត្រចៀកប្រពន្ធខ្ញុំថា «ខ្ញុំមិនដែល ឃើញការដូចនេះទេ»! ក្នុងរយះពេលច្រើនជាង៣ខែក្រោយមក មានមនុស្សច្រើនជាង៥០០នាក់បានមក ក្រុមជំនុំ ហើយពួកគេទាំងអស់គ្នាជឿព្រះពិតប្រាកដ ពួកគេជាច្រើននាក់បានយំ សូម្បីតែមានអ្នកខ្លះស្រែក យំទៀតផង។ នៅពេលក្រោយមក គ្រូគង្វាលបានធ្វើពិធីជ្រមុជទឹកឲ្យមនុស្សរាប់រយនាក់ ក្នុងរយះពេលដ៏ខ្លី មួយ។ នៅពេលថ្មីៗនេះ ខ្ញុំបានលឺគ្រូអធិប្បាយដ៏ល្បីម្នាក់ខាងក្រុមជំនុំបាទីស្ទនិយាយថា គាត់មិនដែល ឃើញការរស់ឡើងវិញដូចនោះឡើយ។ ខ្ញុំអរគុណព្រះ ដែលខ្ញុំមានឱកាសឃើញការរស់ឡើងវិញ២ដង ពេលព្រះឆ្លើយតបការខំប្រឹងអធិស្ឋាន។ បើសិនជាយើងខិតខំអធិស្ឋាន ហើយបោះបង់ចោលភាពល្ងីល្ងើរនៃ«លទ្ធិសម្រេចនិយម» នោះខ្ញុំជឿថា ព្រះនឹងចាត់បញ្ជូនការរស់ឡើងវិញម្ដងទៀត ដូចដែលទ្រង់បានធ្វើនៅ សម័យបុរាណ។ ខ្ញុំដឹង ថា ព្រះឆ្លើយតប កាលណាយើងខំប្រឹងអធិស្ឋាន។ ម្ដាយរបស់ខ្ញុំមានអាយុ៨០ឆ្នាំ ហើយ គាត់មិនទាន់បានសង្រ្គោះ។ គាត់មានជំងឺដាច់សរសៃឈាមខួរក្បាល ដែលអាចសំឡាប់គាត់។ គាត់នឹងធ្លាក់ ទៅឋាននរក ប៉ុន្ដែ សំរាប់រយះពេល៤០ឆ្នាំ ខ្ញុំបានអធិស្ឋានឲ្យម្ដាយខ្ញុំបានសង្រ្គោះរាល់តែថ្ងៃ។ ចុងបញ្ចប់ នៅថ្ងៃមួយ ខ្ញុំដឹងក្នុងចិត្ដថា ខ្ញុំត្រូវតែខំប្រឹងអធិស្ឋាន។ ពេលនោះ ខ្ញុំកំពុងតែអធិប្បាយនៅទីក្រុងញ៉ូវ យោក ហើយខ្ញុំបានទូរស័ព្ទទៅលោក ខាហ្គិន ហើយខ្ញុំសុំឲ្យគាត់ទៅផ្ទះខ្ញុំ ដើម្បីជួយឲ្យម្ដាយខ្ញុំបានសង្រ្គោះ។ ពេល នោះលោកខាហ្គិនខ្លាចទៅ ដោយសារតែគាត់ដឹងថា ម្ដាយខ្ញុំបានប្រាប់យ៉ាងច្បាស់ថា គាត់សូម្បីតែមិនចង់និយាយអំពី «សេចក្ដីសង្រ្គោះ»ផង។ តែខ្ញុំបានប្រាប់លោកខាហ្គិនថា ខ្ញុំបានខំប្រឹងអធិស្ឋាន ហើយខ្ញុំដឹង ក្នុងចិត្ដថា ម្ដាយខ្ញុំនឹងបានសង្រ្គោះនៅថ្ងៃនោះ។ នៅរសៀលនោះ លោកខាហ្គិនបានចូលក្នុងបន្ទប់ម្ដាយខ្ញុំ ហើយវាស្រួលណាស់ ម្ដាយរបស់ខ្ញុំបានសង្រ្គោះនៅពេលភ្លាមៗនោះ។ នៅឆ្នាំនោះ ខ្ញុំបានធ្វើពិធីជ្រមុជទឹក ឲ្យម្ដាយខ្ញុំ ដែលវានៅថ្ងៃទី៤ ខែកក្កដា នៅក្រុមជំនុំរបស់លោក Waldrip ពេលយើងបញ្ចូលកម្មវិធីជ្រមុជ ទឹកជាមួយគ្នា។ ចាប់តាំងពីពេលនោះមក ម្ដាយរបស់ខ្ញុំបានកើតជាថ្មីនៅក្នុងព្រះគ្រីស្ទយេស៊ូវ ពេលនោះ គាត់មានអាយុ៨០ឆ្នាំ។ ខ្ញុំដឹងថា អ្នកអាចខំប្រឹងអធិស្ឋានឲ្យបុគ្គលម្នាក់ៗបានសង្រ្គោះ។ ខ្ញុំដឹង ថា អ្នកអាចខំប្រឹងអធិស្ឋានសំរាប់ការរស់ឡើងវិញ ហើយអ្នកនឹងទទួលបានអ្វីដែលអ្នកសុំនៅក្នុងក្រុមជំនុំតាមតំបន់។ ខ្ញុំដឹង ថា អ្នក អាចខំប្រឹងអធិស្ឋានសំរាប់មិត្ដសំឡាញ់បាត់បង់ម្នាក់ក្នុងក្រុមជំនុំ។ ហើយអ្នកនឹងដឹងពីវា បើអ្នកចាប់ផ្ដើម អធិស្ឋានសំរាប់ព្រលឹងវិញ្ញាណបាត់បង់ដែលមកក្រុមជំនុំយើង ហើយអ្នកត្រូវបន្ដអធិស្ឋានសំរាប់មនុស្សម្នាក់ ជានិច្ច ឥតរសាយចិត្ដ ទាល់តែព្រះនូវអ្វីដែលអ្នកអធិស្ឋានសុំ។ អាម៉ែន។ ថ្ងៃសៅរ៍ខាងមុខ យើងនឹងតម ហើយអធិស្ឋាន។ បើអ្នកអាចចូលរួមជាមួយយើង សូមកុំញាំអ្វី ឡើយ បន្ទាប់ពីអ្នកញាំអាហារពេលល្ងាចនៅថ្ងៃសុក្ររួច រហូតដល់យើងមកក្រុមជំនុំ ហើយញាំអាហារជា ជាមួយគ្នានៅម៉ោង៥កន្លះនៅល្ងាចថ្ងៃសៅរ៍។ នេះគឺជាបញ្ជីអធិស្ឋាន ខណៈពេលអ្នកតម ហើយអធិស្ឋាន នៅថ្ងៃសៅរ៍។ យើងឲ្យបញ្ជីនេះទៅដល់បងប្អូននៅចុងបញ្ចប់នៃសេចក្ដីអធិប្បាយ ហើយយើងនឹងថតចំលង ឲ្យបងប្អូនយកទៅផ្ទះ។ ខ្ញុំមានមោទនៈភាពចំពោះបងប្អូន ដ្បិតបងប្អូនជាមនុស្សដ៏អស្ចារ្យ។ ខ្ញុំជឿថា មានមនុស្សវ័យក្មេងជាច្រើនាក់នឹងបានសង្រ្គោះ កាលណាអ្នកតម ហើយអធិស្ឋានសំរាប់ពួកគេ។ លោកចាន់ សូមដឹកនាំយើង អធិស្ឋាន។ 1. សូមតមដោយស្ងាត់ស្ងៀម(កាន់តែច្រើនកាន់តែល្អ)។ កុំប្រាប់មនុស្សជុំវិញ ថា អ្នកកំពុងតែតម។ 2. សូមចំណាយពេលខ្លះ ដើម្បីអានព្រះគម្ពីរ។ សូមអានជំពូកខ្លះនៃគម្ពីរកិច្ចការ (ជាពិសេសជិតដើមជំពូកមក)។ 3. សូមទន្ទេញអេសាយ ៥៨:៦ ពេលអ្នកកំពុងតមនៅថ្ងៃសៅរ៍។ 4. សូមអធិស្ឋានសុំឲ្យព្រះប្រទានមនុស្សថ្មីៗ១០ ឬច្រើនជាងនាក់មកយើង។ 5. សូមអធិស្ឋានសំរាប់ក្មេងជំទង់របស់យើង ដែលមិនទាន់បានប្រែចិត្ដជឿព្រះ (តាមឈ្មោះ)។ សូមអធិស្ឋានសុំឲ្យព្រះធ្វើការក្នុងពួកគេ ដូចអ្វីដែលទ្រង់ មានបន្ទូលក្នុងអេសាយ ៥៨:៦។ 6. សូមអធិស្ឋានសំរាប់ភ្ញៀវដែលមកលេងក្រុមជំនុំលើកដំបូង (ថ្ងៃអាទិត្យនេះ) សូមអធិស្ឋានសុំឲ្យព្រះទាញនាំពួកគេឲ្យត្រលប់មកម្ដងទៀតនៅថ្ងៃអាទិត្យក្រោយ អធិស្ឋានឲ្យពួកគេតាមឈ្មោះ បើសិនជាអាចធ្វើបាន។ 7. សូមអធិស្ឋានសុំឲ្យព្រះបង្ហាញខ្ញុំ ពីអ្វីដែលខ្ញុំត្រូវអធិប្បាយនៅថ្ងៃអាទិត្យខាង មុខ នៅពេលព្រឹក និងពេលល្ងាច។ 8. សូមផឹកទឹកឲ្យបានច្រើន ប្រហែល១កែវគ្រប់ម៉ោងនីមួយៗ។ បើសិនជាអ្នកមានទំលាប់ផឹកកាហ្វេរាល់ថ្ងៃ អ្នកអាចផឹកកាហ្វេ១ពែងធំបាន ពេលអ្នកចាប់ផ្ដើមមុនដំបូង។ កុំផឹកភេសជ្ជដែលផ្អែម ឬភេសជ្ជដែលមានកម្លាំង -ល-។ 9. សូមជួបគ្រូពេទ្យមុនពេលអ្នកតម បើសិនជាអ្នកមានសំណួរខ្លះអំពីសុខភាព របស់អ្នក។ (អ្នកអាចជួបលោកបណ្ឌិត Kreighton ចាន់ ឬក៏លោក Judith ខាហ្គិននៅក្នុងក្រុមជំនុំរបស់យើង)។ កុំតម បើអ្នកមានជំងឺធ្ងន់ធ្ងរ។ ដូចជាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ សូមអធិស្ឋានពីរឿងទាំងនេះនៅថ្ងៃសៅរ៍។ 10. សូមចាប់ផ្ដើមតម ក្រោយពីអ្នកហូបអារហារពេលល្ងាចថ្ងៃសុក្រ។ កុំហូបអ្វីឲ្យ សោះបន្ទាប់ពីពេលនោះមក រហូតដល់យើងបរិភោគអារហារនៅក្រុមជំនុំ នៅម៉ោង ៥:៣០ ល្ងាចថ្ងៃសៅរ៍។ 11. សូមចងចាំថា អ្វីដែលសំខាន់បំផុត គឺយើងត្រូវអធិស្ឋានសំរាប់ក្មេងជំទង់នៅ ក្រុមជំនុំយើងឲ្យគេប្រែចិត្ដជឿព្រះ ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេងថ្មីៗដែលនឹងមកក្រុមជំនុំនៅរដូវនេះ។ សូមអធិស្ឋានឲ្យពួកគេនៅជាប់ជាមួយជាអចិន្រ្ដៃយ៍។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ១៨:១-៨ ។ |