Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




កាលណាអ្នករាល់គ្នាតមអាហារ

WHEN YOU FAST
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច សីហា ១៦ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, August 16, 2015

«កាលណាអ្នករាល់គ្នាតមអាហារ»(ម៉ាថាយ ៦:១៦)។


ព្រះយេស៊ូវទ្រង់ផ្ទាល់បានតម មុនពេលទ្រង់បានចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់នៅផែនដីនេះ។ ទ្រង់ បានមានបន្ទូលថា សិស្សរបស់ទ្រង់ក៏ត្រូវតមផងដែរ បន្ទាប់ពីទ្រង់បានយាងឡើងទៅស្ថានសួគ៌វិញ។ ទ្រង់ មានបន្ទូលថា

«គ្រានោះ ទើបគេនឹងតមអាហារវិញ»(ម៉ាថាយ ៩:១៥)។

លោកបណ្ឌិតយ៉ូហាន អោ រ៉ាយស៍បានបង្រៀនថា កន្លែងនេះបង្ហាញថា ពួកគេបានតម ហើយអធិស្ឋានរយះ ពេល១០ថ្ងៃ មុនពេលកើតមានការរស់ឡើងវិញនៅថ្ងៃបុណ្យទី៥០។ ខ្ញុំគិតថា នេះត្រឹមត្រូវពិតមែន! សាវ័ក ប៉ុលបានតម ហើយអធិស្ឋាន៣ថ្ងៃ កាលគាត់បានប្រែចិត្ដជឿព្រះ(កិច្ចការ ៩:៩,១១)។ សមាជិកក្រុមជំនុំ នៅទីក្រុងអាន់ទីយ៉ូកបានតម ដោយសារគេចង់ដឹងបំណងព្រះហឬទ័យរបស់ព្រះ(កិច្ចការ ១៣:២)។ ពួក គេ «បានតម ហើយអធិស្ឋាន»ម្ដងទៀត កាលពួកគេបានចាត់បញ្ជូនសាវ័កប៉ុល និងលោកបាណាបាសឲ្យ ធ្វើជាបេសកជន(កិច្ចការ ១៣:៣)។ សាវកប៉ុលបានប្រាប់ថា គាត់បានអនុវត្ដ «ការតមជាញឹកញយ» (២កូរិនថូស ១១:២៧)។ ក្នុងអត្ថបគម្ពីររបស់យើង ព្រះយេស៊ូវមានបន្ទូលមកយើងថា យើងត្រូវតែតម។ ទ្រង់ប្រាប់ថា «កាលណាអ្នករាល់គ្នាតមអាហារ»(ម៉ាថាយ ៦:១៦)។ ទ្រង់ប្រាប់ទៀតថា «គ្រានោះ ទើបគេ នឹងតមអាហារវិញ»(ម៉ាថាយ ៩:១៥)។

ខ្ញុំគោរពលោកបណ្ឌិត ជេ វើណោន ម៉ាកជីជាខ្លាំង។ ក្នុងឆ្នាំ១៩៦០ ខ្ញុំបានសិក្សាពីព្រះគម្ពីរទាំង ស្រុង ពីមេរៀនមួយទៅមេរៀនមួយ ខ្ញុំបានស្ដាប់សេចក្ដីអធិប្បាយដែលគេបង្រៀនតាមខគម្ពីរមួយៗនៅតាម វិទ្យុ។ ទាក់ទងនឹងអត្ថបទគម្ពីររបស់យើងដែលប្រាប់ថា «កាលណាអ្នកតម» លោកម៉ាកជីបានបង្រៀនថា «ខ្ញុំដឹងច្បាស់ថា នៅជំនាន់របស់យើង ការតមមានតម្លៃណាស់សំរាប់អ្នកជឿព្រះ»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 38) ។

មនុស្សគិតថា ក្នុងគម្ពីរ៦:១៦-១៨ ព្រះយេស៊ូវកំពុងបង្រៀនជំទាស់នឹងការតម។ ពួកគេគិតខុស ហើយ។ ព្រះយេស៊ូវកំពុងបង្រៀនជំទាស់នឹងការតម «ដែលបង្ហាញឲ្យមនុស្សមើលឃើញ» ដូចគម្ពីរស្កោ ហ្វៀលបានប្រាប់។ ទ្រង់កំពុងបង្រៀនជំទាស់នឹងការតមដែលមានពុតមាយា។ តែទ្រង់មិនបង្រៀនជំទាស់ នឹងការតមពិតប្រាកដទាល់តែសោះ។ ផ្ទុយទៅវិញ ទ្រង់មានបន្ទូលថា «កាលណាអ្នកតម» ក្រោយមកទ្រង់ បានប្រាប់ពួកគេពីរបៀបដើម្បីតម ហើយពីមូលហេតុដែលពួកគេត្រូវតែតម។ ទ្រង់មិនបានប្រាប់ថា «បើ សិនជាអ្នកតម»។ ទ្រង់មិនបា្រប់ដូចនោះឡើយ ទ្រង់ប្រាប់ថា «កាលណាអ្នកតម»។

សព្វថ្ងៃនេះ ការតមមានតម្លៃណាស់។ សូម្បីតែនៅសម័យអ្នកអត្ថាធិប្បាយពន្យល់ពីគម្ពីរដ៏ល្បី ឈ្មោះលោក ម៉ាថាយ ហែរនីក៏ដោយ គាត់បានបង្រៀនថា «ជាទូទៅ គ្រីស្ទបរិស័ទព្រងើយកន្ដើយពីការ តម»(កត់សំគាល់ម៉ាថាយ ១៦:១៦)។ រយៈពេលប្រហែលជា២៥ឆ្នាំ បន្ទាប់ពីលោកម៉ាថាយ ហែនរីបាន ស្លាប់ទៅ លោកយ៉ូហាន វែស្លេបានបង្រៀនឲ្យសមាជិកក្រុមជំនុំគាត់ធ្វើតាមគំរូគ្រីស្ទបរិស័ទដើមដំបូង តាម រយះការតម២ដង ក្នុងមួយសប្ដាហ៍។ ដ្បិតការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី១បានកើតឡើងនៅពេលមនុស្សចាប់ ផ្ដើមតម ហើយអធិស្ឋានជាថ្មីឡើងវិញ។ ការរស់ឡើងវិញនេះសង្កត់ធ្ងន់លើការតម ហើយឬសរបស់វាគឺនៅ ក្នុងឃ្លាដែលព្រះគ្រីស្ទបានមានបន្ទូល

«កាលណាអ្នករាល់គ្នាតមអាហារ»(ម៉ាថាយ ៦:១៦)។

ព្រះគម្ពីរបង្រៀនថា មានមូលហេតុជាច្រើនដើម្បីតម ពេលយើងអធិស្ឋាន។ យប់នេះខ្ញុំនឹងបង្រៀនបងប្អូនពី ៣មូលហេតុ។

១. ទីមួយ យើងត្រូវតែតម ហើយអធិស្ឋានដើម្បីឲ្យព្រះជួយយើងឲ្យយកឈ្នះលើអំណាចរបស់អារក្សសាតាំង។

សូមបើកទៅម៉ាកុស ៩:២៨-២៩។ សូមក្រោកឈរឡើង ហើយអានខគម្ពីរទាំង២នេះឲ្យខ្លាំងៗ។

« លុះទ្រង់បានយាងចូលទៅក្នុងផ្ទះ នោះពួកសិស្សទូលសួរទ្រង់ដោយឡែកថា ហេតុអ្វីបានជាយើងខ្ញុំដេញ អារក្សនេះពុំបាន ទ្រង់មានព្រះបន្ទូលថា ដែលនឹង ដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ» (ម៉ាកុស ៩:២៨-២៩)។

សូមអង្គុយចុះ ក្នុងសេចក្ដីអធិប្បាយពីមុន ខ្ញុំប្រាប់បងប្អូនថា ខ្ញុំជឿថា វាខុសឆ្គងដែលពាក្យ «ហើយតម» ក្នុងម៉ាកុស ៩:២៩ ដែលត្រូវបានដកចេញពីគម្ពីរដែលគេបកប្រែតាមសម័យបច្ចុប្បន្ននេះ។ ខ្ញុំគិតថា នេះគឺជាកំហុសមួយ បើអាងលើការរិះគន់អត្ថបទគម្ពីរនៅកន្លែងដែលមានកំហុស។ វាគួរឲ្យទុក្ខសោកណាស់ ដែលអ្នកបកប្រែគម្ពីរសម័យនេះបានដកពាក្យ «ហើយតម» ចេញ។ ពួកគេបានទទួលឥទ្ធិពលពីគម្ពីរសរ សេរដោយដៃបុរាណ២ ដែលចេញពីពួកអាចារ្យខាងពួកចំណេះនិយម ដ្បិតគេបានដកពាក្យនោះចេញ។ ដូច្នេះហើយ មូលហេតុដ៏សំខាន់បំផុតមួយនៃការតមត្រូវបានដកចេញពីគំនិតរបស់គ្រីស្ទបរិស័ទនៅប្រទេស លោកខាងលិច ហើយសព្វថ្ងៃនេះ គេអានគម្ពីរដែលបកប្រែតាមភាសាសម័យថ្មីនេះ។ កុំឆ្ងល់ឡើយ ពេល ក្រុមជំនុំរបស់យើងមានកម្លាំងតិចតួចណាស់ ដើម្បីប្រឆាំងនឹងអារក្សសាតាំង។ លោកយ៉ូហាន អោ រ៉ាយស៍ បានបង្រៀនថា «កុំឆ្ងល់ឡើយ ពេលក្មេងនេះត្រូវបានអារក្សចូល។ វិញ្ញាណអាក្រក់គឺអំពីយើង» (ការអត្ថាធិប្បាយពន្យល់នូវគម្ពីរដំណឹងល្អម៉ាថាយ Sword of the Lord Publishers, 1980 edition, p. 364; comment on Matthew 17:14-21)។ ព្រះគម្ពីរប្រាប់ថា

«ដ្បិតយើងរាល់គ្នាមិនមែនតយុទ្ធនឹងសាច់ឈាមទេ គឺ...ទាស់នឹងអំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»(អេភេសូរ ៦:១២)។

សព្វថ្ងៃនេះ វាពិបាកខ្លាំងណាស់ ដើម្បីបង្កើតក្រុមជំនុំតាមរយះការផ្សាយដំណឹងល្អ។ សូម្បីតែអ្នក ខ្លះនិយាយថា ការផ្សាយដំណឹងល្អនៅក្នុងប្រទេសអាមេរិកបានស្លាប់បាត់ហើយ។ ចំពោះខ្ញុំ វាហាក់ដូចជា អំណាចរបស់អារក្សសាតាំងវាខ្លាំងណាស់នៅសម័យរបស់យើង។ ចំពោះខ្ញុំ វាហាក់ដូចជា យើងចាំបាច់ត្រូវ ការអំណាចព្រះចេស្ដារបស់ព្រះ ដើម្បីយកឈ្នះលើ «អំណាចអាក្រក់ខាងវិញ្ញាណ នៅស្ថានដ៏ខ្ពស់ដែរ»។ ចូរយើងតម ហើយអធិស្ឋាន ដើម្បីឲ្យទ្រង់វាយបំបាក់ឬសមាំមួនរបស់អារក្សសាតាំង។ ក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះ ហើយរសាយចេញពីព្រះ ការតម ហើយអធិស្ឋានវាជាមូលហេតុដ៏ល្អបំផុត ដ្បិតអារក្ស សាតាំងវាព្យាយាមទាញមនុស្សជាច្រើន ដែលយើងកំពុងបន់ប៉ងចង់ឲ្យគេបានសង្រ្គោះឲ្យទៅក្រោយ។ សូម ច្រៀងបទលេខ៦ដែលមានចំណងជើងថា «សូមបង្រៀនខ្ញុំឲ្យអធិស្ឋាន» ឃ្លាលេខ២ «អំណាចក្នុងការអធិស្ឋាន»។

ឱព្រះអង្គអើយ សូមផ្ដល់អំណាចក្នុងការអធិស្ឋាន
   នៅផែនដីដែលជាកន្លែងនៃអំពើបាប ហើយទុក្ខសោក
មនុស្សបាត់បង់កំពុងស្លាប់ ព្រលឹងស្ថិតក្នុងការអស់សង្ឃឹម
   សូមទ្រង់ប្រទានអំណាចក្នុងការអធិស្ឋាន
(«សូមបង្រៀនខ្ញុំអធិស្ឋាន»ដោយលោកAlbert S. Reitz,1879-1966)។

ចំពោះខ្ញុំ វាហាក់ដូចជាអំណាចក្នុងការអធិស្ឋានត្រូវបានតភ្ជាប់ដោយផ្ទាល់ជាមួយការតម ដ្បិតទ្រង់មាន បន្ទូលថា

«កាលណាអ្នកតម»(ម៉ាថាយ ៦:១៦)។

២. ទីពីរ យើងត្រូវតែតម ហើយអធិស្ឋាន ដើម្បីឲ្យព្រះធ្វើអន្តរាគមន៍ដោយសារការចាត់ បញ្ជូនការរស់ឡើងវិញ។

ទេ ខ្ញុំមិនគិតថា អ្វីៗទាំងអស់ ពឹងផ្អែកលើការរស់ឡើងវិញ។ តែយើងខានមានការរស់ឡើងវិញ ក្នុងអាមេរិកតាំងពីឆ្នាំ១៨៥៩មក ហើយក្រុមជំនុំតាមតំបន់កម្រមានការរស់ឡើងវិញណាស់ ដ្បិតសព្វថ្ងៃ នេះយើងឃើញមានតិចតួចណាស់ក្នុងប្រទេសរបស់យើង។ ខ្ញុំចាំ លោកបណ្ឌិត Ken Connolly បានបង្រៀនថា «យើងរស់នៅក្នុងជំនាន់មួយ ដែលមិនដែលស្គាល់ការរស់ឡើងវិញសោះឡើយ»។ តែសាវកប៉ុល បានស្គាល់ពីការរស់ឡើងវិញ។ ព្រះបានយាងមក ហើយប្រទានពរដល់កម្មវិធីដែលគាត់បានដឹកនាំក្នុងពាស ពេញគម្ពីរកិច្ចការ។ យើងមិនត្រូវភ្ញាក់ផ្អើលឡើយ ពេលយើងអានកន្លែងដែលគាត់

«ត្រូវអត់{តម} ជាញឹកញយ »(២កូរិនថូស ១១:២៧)។

លោកបណ្ឌិត Schaff ដ៏ជាអ្នកប្រវត្ដិសាស្រ្ដខាងគ្រីស្ទបរិស័ទ ប្រសាសន៍ថា «គ្រីស្ទបរិស័ទដើម ដំបូងបានកំណត់ថ្ងៃពុធ ហើយជាពិសេសថ្ងៃសុក្រ» ទុកជាថ្ងៃតម (Philip Schaff, Ph.D., History of the Christian Church, Eerdmans Publishing Company, 1976 edition, volume II, p. 379)។ លោកយ៉ូហាន វែស្លេបានកែរទំនៀមទំលាប់នេះឲ្យមានឡើងវិញ នៅគ្រានៃការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី១។

ទេ ខ្ញុំមិនគិតថា ការតម ហើយអធិស្ឋាននឹងនាំឲ្យមានការរស់ឡើងវិញដោយស្វ័យប្រវត្ដិ។ ថែម ទាំង ខ្ញុំមិនគិតថា យើងត្រូវមានថ្ងៃច្បាស់លាស់ណាមួយសំរាប់តម ហើយអធិស្ឋាន។ ខ្ញុំមិនឃើញនៅក្នុង ព្រះគម្ពីរនោះទេ។ ប៉ុន្ដែ ក្រៅពីការតម ហើយអធិស្ឋាន ខ្ញុំមិនឃើញពីវិធីផ្សេងទៀត ដែលយើងអាចមានការរស់ឡើងវិញនៅសព្វថ្ងៃ ។ លោកយ៉ូហាន អោ រ៉ាយស៍បានបង្រៀន

ក្នុងព្រះគម្ពីរ ពួកបរិសុទ្ធដ៏អស្ចារ្យរបស់ព្រះបានតមជារឿយៗ។ ជារឿយៗ ការតមត្រូវបានតភ្ជាប់ជាមួយការអធិស្ឋានដោយអស់អំពីចិត្ដ ទាំងយំសោក ទាំងប្រែចិត្ដ ទាំងស្វែងរកការរំដោះពីសត្រូវ ឬក៏ដើម្បីសុំប្រាជ្ញាមកពីខាងលើ។ លោក ម៉ូសេបានតមនៅលើភ្នំស៊ីណាយ ហើយព្រះអង្គសង្រ្គោះបាន តមនៅទីរហោស្ថាន។ យូស្វេ ដាវីឌ អេសរ៉ា នេហេមា ដានីយ៉ែល សិស្ស របស់យ៉ូហានបាទីស្ទ អាណា ពួកសាវ័កនានា ប៉ុល បាណាបាស និងមនុស្ស ផ្សេងៗទៀតបានតម ហើយអធិស្ឋាន។ កាលពួកបរិសុទ្ធរបស់ព្រះបានរង់ចាំ ព្រះក្នុងការតម ហើយអធិស្ឋាន នោះព្រះបានឆ្លើយតបការអធិស្ឋានរបស់ ពួកគេ។ ជារឿយៗ មនុស្សដែលពូកែអធិស្ឋានអស្ចារ្យបំផុតក្នុងព្រះគម្ពីរ ពួក គេបានតម ថែមទាំងអធិស្ឋាន។ កូនព្រះស្ថិតក្នុងទំនាក់ទនងល្អ កាលណា គាត់តម ហើយអធិស្ឋាន។ ព្រះអង្គសង្រ្គោះមិនត្រឹមតែតមដោយ{ព្រះអង្គ ទ្រង់}តែប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់បានបង្រៀនសិស្សទ្រង់ឲ្យចេះតមដែរ។ ពួក គេបានតម បន្ទាប់ពីទ្រង់{បានយាងឡើងស្ថានសួគ៌វិញ}(John R. Rice, D.D., Prayer – Asking and Receiving, Sword of the Lord Publishers, 1970 edition, p. 215)។

លោក រ៉ាយស៏ក៏បានបង្រៀនផងដែរថា «យើងអាចមានការរស់ឡើងវិញតាមរយះការតម ហើយអធិស្ឋាន» (ibid. p. 227)។

យើងមិនត្រូវគិតថា ការតម ហើយអធិស្ឋាននឹង «បង្កើត»ឲ្យមានការរស់ឡើងវិញ។ លោក Rev. Iain H. Murray បង្រៀនយ៉ាងត្រឹមត្រូវថា

ព្រះជ្រើសរើសការអធិស្ឋានដើម្បីធ្វើជាអត្ថន័យ នៃព្រះពរ វាមិនមែនថា ការ សម្រេចគោលបំណងរបស់ទ្រង់ពឹងផ្អែកលើយើង នោះទេ ប៉ុន្ដែ ទ្រង់ចង់ ជួយយើងឲ្យរៀនពីការពឹងផ្អែកទាំងស្រុងរបស់យើង ទៅលើទ្រង់។ ដ្បិតការ យល់ដឹងពីសេចក្ដីអធិស្ឋាន វាដឹកនាំឲ្យមនុស្សលះចោលអ្វីផ្សេងៗ ដើម្បី បង្កើតចិត្ដឲ្យមានមនៈសិការធ្វើតាមព្រះ ហើយដូចអ្វីដែលមេផ្ដើមហៅថា «ការអធិស្ឋាន ហើយតមដែលស៊ប់មែនទែន»(Rev. Iain H. Murray, Pentecost Today? The Biblical Basis for Understanding Revival, The Banner of Truth Trust, 1998, p. 69)។

វាល្អខ្លាំងណាស់ ពេលយើងនិយាយថា «កាលណាព្រះមានព្រះហឬទ័យចង់ប្រទានពរដល់រាស្រ្ដរបស់ទ្រង់ នោះជាមុនដំបូង ទ្រង់តាំងពួកគេក្នុងសេចក្ដីអធិស្ឋាន»។ លោកយ៉ូហាន វែស្លេបានបង្រៀនតាមរបៀបនេះ

ចូរយើងសំរេចការតមអាហារនៅចំពោះព្រះអម្ចាស់ ដោយដាក់ភ្នែកយើងទៅ លើទ្រង់។ ចូរឲ្យបំណងរបស់យើងសម្រេចការនេះតែ១គត់ គឺថា យើងថ្វាយ សិរីល្អដល់ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ (The New Encyclopedia of Christian Quotations, Baker Books, 2000, p. 360)។

ការតម ហើយការអធិស្ឋានមិនមែនជា «បុព្វហេតុ» (ការបណ្ដាលឲ្យមាន)នៃការរស់ឡើងវិញនោះទេ។ ព្រះគឺជាបុព្វហេតុ ពេលយើងអធិស្ឋាន ហើយតម នោះយើងរឹតតែជិតស្និតជាមួយព្រះទៅទៀត ហើយកាលណាទ្រង់ទតឃើញថាសមហេតុផល នោះទ្រង់នឹងចាត់បញ្ជូនឲ្យមានការរស់ឡើងវិញ។ ទាំង អស់គឺនៅក្នុងព្រះហស្រ្ដរបស់ព្រះ។ វាក៏ពិតផងដែរថា ក្នុងគ្រានៃការរស់ឡើងវិញ មនុស្សរួសរាន់អធិស្ឋាន កាន់តែខ្លាំងៗឡើង ខណៈពេលមនុស្សតម ហើយអធិស្ឋាន។ វាជាគ្រាដែលព្រះចាត់បញ្ជូនការរស់ឡើងវិញរួចមកហើយ កាលលោកយ៉ូហាន វែស្លេអាចសួរ

តើអ្នកបានកំណត់ថ្ងៃតម ហើយអធិស្ឋានហើយឬនៅ? ពេលនោះហើយការវាយលុកបល្ល័ង្កនៃព្រះគុណនឹងស្ថិតនៅយូរអង្វែង ហើយសេចក្ដីមេត្ដាករុណានឹងយាងចុះមក(Letters of John Wesley, p. 340)។

យើងដឹងថា យើងមិនអាចមានគ្រានៃការរស់ឡើងវិញ ដូចលោកយ៉ូហាន វែស្លេបានរៀបរាប់បាន ឡើយ លុះត្រាតែមុនដំបូង ព្រះទ្រង់ប្រទានឲ្យយើងមានអំណាចក្នុងការអធិស្ឋាន។ ព្រះគឺជាមេផ្ដើមនៃការ អធិស្ឋាន ចំពោះការវាយលុក «បល្ល័ង្កនៃព្រះគុណ {រហូតដល់} សេចក្ដីមេត្ដាករុណា{យាង}ចុះមក»។ ព្រះគឺ ជាមេផ្ដើមនៃការតម ហើយអធិស្ឋានដើម្បីឲ្យមានការរស់ឡើងវិញដ៏ធំ។ ព្រះគឺជាមេផ្ដើម ហើយជាមេសំរេច តែមួយគត់ ដែលពេលយើងតម ហើយអធិស្ឋានក្នុងផ្លូវដែលគាប់ព្រះហឬទ័យទ្រង់ នោះទ្រង់ចាត់បញ្ជូនឲ្យ មានការរស់ឡើងវិញ។ ម្យ៉ាងទៀត ការតម ហើយការអធិស្ឋានទាំងអស់របស់យើង វាមិននាំឲ្យមានអ្វីសោះ។ សូមឲ្យយើងស្វែងរកព្រះភក្រ្ដនៃព្រះ ហើយប្រគល់ព្រលឹងយើងទៅទ្រង់ ពេលយើងតម ហើយអធិស្ឋាន នោះទទួលអាចទទួលសិរីល្អនៅក្នុងក្រុមជំនុំរបស់ទ្រង់។ ព្រះត្រឹមតែប្រទានការរស់ឡើងវិញដ៏ពិតប្រាកដ ទៅកាន់មនុស្សណាដែលតម ហើយអធិស្ឋានដោយដាក់ព្រះជាទី១ក្នុងជីវិតរបស់គេ។ សូកក្រោកឈរឡើង ហើយច្រៀងបទ «សូមបង្រៀនខ្ញុំឲ្យអធិស្ឋាន» ម្ដងទៀត! វានៅទំព័រ៦លើក្រដាសចំរៀង សូមលេខ២។

ឱព្រះអង្គអើយ សូមផ្ដល់អំណាចក្នុងការអធិស្ឋាន
   នៅផែនដីដែលជាកន្លែងនៃអំពើបាប ហើយទុក្ខសោក
មនុស្សបាត់បង់កំពុងស្លាប់ ព្រលឹងស្ថិតក្នុងការអស់សង្ឃឹម
   សូមទ្រង់ប្រទានអំណាចក្នុងការអធិស្ឋាន
(«សូមបង្រៀនខ្ញុំអធិស្ឋាន»ដោយលោកAlbert S. Reitz,1879-1966)។

៣. ទីបី យើងត្រូវតែតម ហើយអធិស្ឋាន ដើម្បីឲ្យបុគ្គលម្នាក់ៗបានប្រែចិត្ដជឿព្រះ។

ព្រះយេស៊ូវបានមានបន្ទូលថា

«កាលណាអ្នករាល់គ្នាតមអាហារ»(ម៉ាថាយ ៦:១៦)។

ព្រះយេហូវ៉ាបានមានបន្ទូលទៅហោរាអេសាយថា

«តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

ពួកសិស្សរបស់ព្រះយេស៊ូវមិនអាចជួយដោះ «ច្រវាក់នៃអំពើអាក្រក់» ចេញពីក្មេងប្រុសនោះបាន ឡើយ។ ពួកសិស្សរបស់ព្រះយេស៊ូវមិនអាចជួយគាត់បាន ដោយសារតែ

« ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។

សូមកុំគិតថា បងប្អូនខ្លះដែលមកក្រុមជំនុំមិនស្ថិតក្នុងស្ថានភាពស្រដៀងនោះ។ តើអារក្សសាតាំងដែលជា «ព្រះរបស់លោកីយនេះ មិនបានបង្អាបប់គំនិតពួកអ្នកដែលមិនជឿ»ទេឬអី?(២កូរិនថូស ៤:៤)។ កុំគិត ថា ព្រះមិននិយាយមកកាន់យើង កាលណាទ្រង់មានបន្ទូលថា

«តើមិនមែនជាការតមអត់យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

ខ្ញុំគិតថា លោក ឆោឡែស វែស្លេមានខគម្ពីរនោះក្នុងខួរក្បាលគាត់ ពេលគាត់និពន្ធថា

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ
(«ឱខ្ញុំចង់បានអណ្ដាត១ពាន់»ដោយលោក Charles Wesley, 1707-1788)។

សូមក្រោកឈរឡើង ហើយច្រៀងបទ «ឱ សូមទ្រង់បំភ្លឺខ្ញុំឲ្យឃើញ»។

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ

សូមអង្គុយចុះ

យើងត្រូវតម ហើយអធិស្ឋានតាមរបៀបនោះ ដើម្បីឲ្យព្រះគ្រីស្ទសង្រ្គោះបងប្អូនណាដែលមិនទាន់ បានប្រែចិត្ដជឿព្រះ។ យើងត្រូវតែតម ហើយអធិស្ឋានតាមរបៀបនោះ ដើម្បីឲ្យព្រះគ្រីស្ទវាយបំបាក់អំណាច នៃអំពើបាប ដែលអារក្សសាតាំង និងលោកីយនេះបានកាន់ក្ដាប់ពួកគេជាប់។ យើងត្រូវតម ហើយអធិស្ឋាន តាមរបៀបនោះ ដើម្បីឲ្យព្រះគ្រីស្ទ

« ដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ... » (អេសាយ ៥៨:៦)។

សូមច្រៀងបទចំរៀងរបស់លោក ឆោឡែស វែស្លេម្ដងទៀត

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ

បងប្អូនប្រុសរបស់លោក ឆោឡែស ឈ្មោះលោក យ៉ូហាន វែស្លេបានបង្រៀនយ៉ាងល្អ ក្នុងគ្រានៃការរស់ ឡើងវិញ

តើអ្នកបានកំណត់ថ្ងៃតម ហើយអធិស្ឋានហើយឬនៅ? ពេលនោះហើយការវាយលុកបល្ល័ង្កនៃព្រះគុណនឹងស្ថិតនៅយូរអង្វែង ហើយសេចក្ដីមេត្ដាករុណានឹងយាងចុះមក(Letters of John Wesley, p. 340)។

សូមឲ្យយើងធ្វើយ៉ាងប្រាកដដូចនោះនៅថ្ងៃសៅរ៍ខាងមុខ។ សូមឲ្យយើងអាចតម ហើយអធិស្ឋាន នៅផ្ទះ សំរាប់មនុស្សបាត់បង់ដែលនៅក្នុងចំណោមយើង។ ពិតណាស់ មិនមែនមនុស្សទាំងអស់អាចតម។ តែបើពេលវេលា សុខភាព និងកាលៈទេសៈអនុញ្ញាត្ដឲ្យអ្នកតម សូមឲ្យបងប្អូនតម ហើយអធិស្ឋាន។ បន្ទាប់ មក សូមបងប្អូនមកក្រុមជំនុំវិញនៅថ្ងៃសៅរ៍ខាងមុខវេលាម៉ោង ៥:៣០ ដើម្បីអធិស្ឋានឲ្យពួកគេម្ដងទៀត ក្រោយមក យើងឈប់តម ដើម្បីញាំអាហារជាមួយគ្នា ហើយត្រលប់ទៅផ្ទះដោយអរសប្បាយក្នុងព្រះ។ ប្រាកដណាស់ ចំរៀងរបស់លោកឆោឡែស វែស្លេប្រាប់ត្រឹមត្រូវ សូមច្រៀងម្ដងទៀត។

ឱព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ

តើមានបងប្អូនណានៅយប់នេះ ដែលមិនទាន់បានសង្រ្គោះ? យើងបានអធិស្ឋានឲ្យបងប្អូន។ បង ប្អូនត្រូវការព្រះយេស៊ូវគ្រីស្ទ ដើម្បីរំដោះបងប្អូនពីកណ្ដាប់ដៃអារក្សសាតាំង ហើយលាងសំអាតអំពើបាប របស់បងប្អូនដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់។ យើងកំពុងអធិស្ឋានឲ្យបងប្អូនជឿជាក់លើព្រះគ្រីស្ទ ហើយទទួលសេចក្ដីសង្រ្គោះ។

នេះគឺជាបញ្ជីដែលយើងអាចអធិស្ឋានតាម ពេលយើងតម ហើយអធិស្ឋានសំរាប់មនុស្សបាត់បង់។


1. សូមតមដោយស្ងាត់ស្ងៀម(កាន់តែច្រើនកាន់តែល្អ)។ កុំប្រាប់មនុស្សជុំវិញ ថា អ្នកកំពុងតែតម។

2. សូមចំណាយពេលខ្លះ ដើម្បីអានព្រះគម្ពីរ។ សូមអានជំពូកខ្លះនៃគម្ពីរកិច្ចការ (ជាពិសេសជិតដើមជំពូកមក)។

3. សូមទន្ទេញអេសាយ ៥៨:៦ ពេលអ្នកកំពុងតមនៅថ្ងៃសៅរ៍។

4. សូមអធិស្ឋានសុំឲ្យព្រះប្រទានមនុស្សថ្មីៗ១០ ឬច្រើនជាងនាក់មកយើង។

5. សូមអធិស្ឋានសំរាប់ក្មេងជំទង់របស់យើង ដែលមិនទាន់បានប្រែចិត្ដជឿព្រះ (តាមឈ្មោះ)។ សូមអធិស្ឋានសុំឲ្យព្រះធ្វើការក្នុងពួកគេ ដូចអ្វីដែលទ្រង់ មានបន្ទូលក្នុងអេសាយ ៥៨:៦។

6. សូមអធិស្ឋានសំរាប់ភ្ញៀវដែលមកលេងក្រុមជំនុំលើកដំបូង (ថ្ងៃអាទិត្យនេះ) សូមអធិស្ឋានសុំឲ្យព្រះទាញនាំពួកគេឲ្យត្រលប់មកម្ដងទៀតនៅថ្ងៃអាទិត្យក្រោយ អធិស្ឋានឲ្យពួកគេតាមឈ្មោះ បើសិនជាអាចធ្វើបាន។

7. សូមអធិស្ឋានសុំឲ្យព្រះបង្ហាញខ្ញុំ ពីអ្វីដែលខ្ញុំត្រូវអធិប្បាយនៅថ្ងៃអាទិត្យខាង មុខ នៅពេលព្រឹក និងពេលល្ងាច។

8. សូមផឹកទឹកឲ្យបានច្រើន ប្រហែល១កែវគ្រប់ម៉ោងនីមួយៗ។ បើសិនជាអ្នកមានទំលាប់ផឹកកាហ្វេរាល់ថ្ងៃ អ្នកអាចផឹកកាហ្វេ១ពែងធំបាន ពេលអ្នកចាប់ផ្ដើមមុនដំបូង។ កុំផឹកភេសជ្ជដែលផ្អែម ឬភេសជ្ជដែលមានកម្លាំង -ល-។

9. សូមជួបគ្រូពេទ្យមុនពេលអ្នកតម បើសិនជាអ្នកមានសំណួរខ្លះអំពីសុខភាព របស់អ្នក។ (អ្នកអាចជួបលោកបណ្ឌិត Kreighton ចាន់ ឬក៏លោក Judith ខាហ្គិននៅក្នុងក្រុមជំនុំរបស់យើង)។ កុំតម បើអ្នកមានជំងឺធ្ងន់ធ្ងរ។ ដូចជាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ សូមអធិស្ឋានពីរឿងទាំងនេះនៅថ្ងៃសៅរ៍។

10. សូមចាប់ផ្ដើមតម ក្រោយពីអ្នកហូបអារហារពេលល្ងាចថ្ងៃសុក្រ។ កុំហូបអ្វីឲ្យ សោះបន្ទាប់ពីពេលនោះមក រហូតដល់យើងបរិភោគអារហារនៅក្រុមជំនុំ នៅម៉ោង ៥:៣០ ល្ងាចថ្ងៃសៅរ៍។

11. សូមចងចាំថា អ្វីដែលសំខាន់បំផុត គឺយើងត្រូវអធិស្ឋានសំរាប់ក្មេងជំទង់នៅ ក្រុមជំនុំយើងឲ្យគេប្រែចិត្ដជឿព្រះ ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេងថ្មីៗដែលនឹងមកក្រុមជំនុំនៅរដូវនេះ។ សូមអធិស្ឋានឲ្យពួកគេនៅជាប់ជាមួយជាអចិន្រ្ដៃយ៍។


(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ កិច្ចការ ៦:១៦-១៨ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំកំពុងអធិស្ឋានឲ្យអ្នក»(ដោយលោក S. O’Malley Clough, 1837-1910)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

កាលណាអ្នករាល់គ្នាតមអាហារ

WHEN YOU FAST

ដោយលោក បណ្ឌិត
R. L. Hymers, Jr.

«កាលណាអ្នករាល់គ្នាតមអាហារ»(ម៉ាថាយ ៦:១៦)។

(ម៉ាថាយ ៩:១៥; កិច្ចការ ៩:៩, ១១; ១៣:២, ៣;
២កូរិនថូស ១១:២៧; ម៉ាថាយ ៩:១៥)

១. ទីមួយ យើងត្រូវតែតម ហើយអធិស្ឋានដើម្បីឲ្យព្រះជួយយើងឲ្យយកឈ្នះលើអំណាចរបស់អារក្សសាតាំង។ម៉ាកុស ៩:២៨-២៩; អេភេសូរ ៦:១២។

២. ទីពីរ យើងត្រូវតែតម ហើយអធិស្ឋាន ដើម្បីឲ្យព្រះធ្វើអន្តរាគមន៍ដោយសារការចាត់បញ្ជូនការរស់ឡើងវិញ។២កូរិនថូស ១១:២៧។

៣. ទីបី យើងត្រូវតែតម ហើយអធិស្ឋាន ដើម្បីឲ្យបុគ្គលម្នាក់ៗបានប្រែចិត្ដជឿព្រះ។ អេសាយ ៥៨:៦; ម៉ាកុស ៩:២៩; ២កូរិនថូស ៤:៤។