Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មូលហេតុដែលអារក្សសាតាំងមិនចង់ឲ្យអ្នកតម ដើម្បីឲ្យ មនុស្សប្រែចិត្ដជឿព្រះ

WHY SATAN DOESN’T WANT YOU
TO FAST FOR CONVERSIONS!
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច កក្កដា ១៩ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, July 19, 2015

«ទ្រង់មានព្រះបន្ទូលថា ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»(ម៉ាកុស ៩:២៩)។


បាទ ខ្ញុំនឹងអធិប្បាយមេរៀនផ្សេងមួយទៀតពីអត្ថបទគម្ពីរនេះ។ ប៉ុន្ដែ ខ្ញុំនឹងបង្រៀនច្រើនថែមទៀតពីវានៅយប់នេះ។ ខ្ញុំកំពុងតែធ្វើរឿងដែលត្រឹមត្រូវ ដោយសារតែអារក្សបានវាយប្រហារខ្ញុំជាច្រើនថ្ងៃមក ហើយ។ ខ្ញុំពិបាករៀបចំសេចក្ដីអធិប្បាយនេះ ជាជាងសេចក្ដីអធិប្បាយផ្សេងទៀតកាលពីឆ្នាំមុន ឬ២ឆ្នាំមុន។ នៅពេលមួយខ្ញុំបានដឹងខ្លួនថា អារក្សសាតាំងបានវាយប្រហារខ្ញុំផ្ទាល់។ ខ្ញុំដឹងថា មនុស្សខ្លះ(សូម្បីតែគ្រូ អធិប្បាយ)ក៏ដោយគិតថា ខ្ញុំនិយាយពន្លើស។ តែខ្ញុំមិនពន្លើសឡើយ ដ្បិតខ្ញុំដឹងច្បាស់ថា ខ្ញុំបានស្ថិតនៅ ក្រោមការវាយប្រហាររបស់អារក្សសាតាំង ចាប់តាំងពីយប់ថ្ងៃអាទិត្យមុនមកម្ល៉េះ។ ដ្បិតកាលខ្ញុំបអធិប្បាយពីអត្ថបទគម្ពីរនេះកាលពីយប់ថ្ងៃអាទិត្យមុន ខ្ញុំបានធ្លាក់ខ្លួនឈឺ ហើយភ្លេចភ្លាំងជាច្រើន។ ក្រោយមក នៅភា្លមៗ ខ្ញុំដឹងច្បាស់ថា ព្រះចង់ឲ្យខ្ញុំអធិប្បាយពីគម្ពីរម៉ាកុស ៩:២៩ ជាលើកទី២។ ប៉ុន្ដែ អារក្សបាន ព្យាយាមបន្លំខ្ញុំ ហើយរារាំងខ្ញុំមិនឲ្យខ្ញុំអធិប្បាយពីរឿងនោះ។

កាលពីយប់ថ្ងៃអាទិត្យមុន យើងបានរៀនមេរៀនដែលមានចំណងជើងថា («ការអធិស្ឋាន និងការ តមនៅសម័យរបស់លោកអូបាម៉ា») ខ្ញុំបានបង្រៀនពីមូលហេតុ៦យ៉ាងនៃពាក្យ «ការតម» ដែលយើងមិន ត្រូវដកពាក្យនេះចេញពីចុងខ២៩ឡើយ។ គម្ពីរសញ្ញាដែលបកប្រែសម័យថ្មីទាំងអស់បានដកពាក្យទាំង២ នោះចេញ។ អត្ថបទគម្ពីរតាមភាសាក្រេកណាដែលបានដកពាក្យនោះចេញ វាជាការសរសេរដោយដៃ ដែល លោក Tischendorf (១៨១៥-១៨៧៤)បានរកឃើញវាក្នុងព្រះវិហារនៅ Sinai Peninsula ដែលយើងហៅថាអក្សរសរសេរដោយដៃនៅលើភ្នំស៊ីណាយ។ វាមានចំងាយប្រហែល៦៤៣គីឡូម៉ែត្រពី Alexandria។ វាជាតំបន់ដែលគោលលទ្ធិចំណេះនិយមបានកើនឡើង ដោយបដិសេធពីច្បាប់ព្រះ ហើយគេផ្ដោតសំខាន់លើអ្វីដែលមិនសំខាន់។

ព្រះវិហារ St. Catherine ត្រូវបានសង់ឡើងក្នុងឆ្នាំ៥៤៨ ក្រោយគ្រិស្ទសករាជ។ អរក្សដែលសរ សេរដោយដៃលើភ្នំស៊ីណាយត្រូវបានចំលងដោយដៃមនុស្ស ប្រហែលនៅឆ្នាំ៣៦០ ក្រោយគ្រិស្ទសករាជ។ ដ្បិតវាហាក់ដូចជាបង្ហាញថា អក្សរនេះត្រូវបានផ្ទេរពីកន្លែងផ្សេងទៀត ប្រហែលអាចមកពី Alexandria ផ្ទាល់។ ពេលខ្ញុំសិក្សាពីរឿងនេះច្រើនទៅ នោះខ្ញុំដឹងច្បាស់ថា លោកសង្ឃខាងពួកចំណេះនិយមបានលុប ពាក្យ «ហើយតម» ចេញ ដោយសារតែវាមិនត្រូវនឹងទស្សនៈរបស់ពួកគេ។

យើងត្រូវតែមើលកាន់បញ្ហាដូចនេះ ដោយប្រើទស្សនៈរបស់គ្រីស្ទបរិស័ទ វាជាទស្សនៈដែលយល់ ពីអារក្សសាតាំងដោយពេញលេញ។ តើចៃដន្យទេ ដែលអក្សរលើភ្នំស៊ីណាយត្រូវបានរកឃើញក្នុង «គ្រាចុងក្រោយបង្អស់» នៃការចែកចាយនេះ? តើចៃដន្យទេ ដែលអក្សរនេះត្រូវបានរកឃើញនៅពេលតែមួយ ដែល «លទ្ធិសម្រេចនិយម»បានបង្ខូចមនុស្សនៅក្នុងក្រុមជំនុំយើង? តើចៃដន្យឬទេ ដែលក្រុមជំនុំជាច្រើន ត្រូវបានជ្រៀតចូលដោយលទ្ធិរបស់អារក្ស ដ្បិតវាក្នុងពេលតែមួយដែលអក្សរនេះផ្សាយភាយពាសពេញពិភព លោក? តើចៃដន្យទេ ដែល«លទ្ធិសម្រេចនិយម»របស់លោកហ្វីណេ(Finney) ពួក Campbellites ពួកម៉មិនដែលជឿលើព្រះ៣អង្គ ពួកសេរីនិយមដែលរិះគន់ព្រះគម្ពីរ ពួកស្មរបន្ទាល់ព្រះយេហូវ៉ាដែលជឿលើការ ធ្វើល្អ ដើម្បីបានសុចរិត ពួកធ្វើតាមថ្ងៃឈប់សំរាក ដែលបានកើតឡើងក្នុងរយះពេលប្រហែល៥០ឆ្នាំនៅក្នុង សតវត្សទី១៩? តើចៃដន្យទេ ដែលសៀវភៅរបស់លោកដាវិនដែលបង្រៀនពីការវិវត្ដន៍ត្រូវបានបោះពុម្ភ ឡើងក្នុងពេលតែមួយ? តើចៃដន្យទេ ដែលការរស់ឡើងវិញដ៏ធំចុងក្រោយបានកើតឡើងក្នុងប្រទេសលោក ខាងលិចក្នុងឆ្នាំ១៨៥៧-១៨៥៩? តើចៃដន្យទេ ដែលចាប់តាំងពីគេរកឃើញអក្សរសរសេរដោយដៃបាន ដកពាក្យ «ហើយតម»ចេញ នោះមិនដែលមានការរស់ឡើងវិញធំមួយសោះក្នុងប្រទេសលោកខាងលិច? តើទាំងអស់នេះជាការចៃដន្យឬទេ? ទេ មិនមែនឡើយ នៅសម័យនោះ យើងបានឃើញការវាយប្រហារដ៏ ធំបំផុតប្រឆាំងនឹងគ្រីស្ទសាសនាក្នុងប្រវត្ដិសាស្រ្ដ ហើយការដកចេញនូវពាក្យ «ហើយតម» គឺជាការវាយ ប្រហារ១ក្នុងចំណោមរឿងផ្សេងទៀ!

ព្រះគម្ពីរបានប្រាប់ពីការព្រមានពិសេសមួយអំពីសកម្មភាពរបស់អារក្ស នៅគ្រាចុងក្រោយបង្អស់។ សាវ័កប៉ុលបានប្រាប់ថា

«តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស»(១ធីម៉ូថេ ៤:១)។

លោកបណ្ឌិត ហែនរី M. Morris បានប្រសាសន៍ថា

វិញ្ញាណបញ្ជោតទាំងនេះកំពុងតែបំរើស្ដេចរបស់វា ដែលជាអារក្សសាតាំង។ ពួកវាជាពលបរិវារមើលមិនឃើញ ដែលនាំឲ្យមនុស្សលាកចាកចេញពីសេច ក្ដីជំនឿនៅគ្រាជាន់ក្រោយបង្អស់។ គោលបំណងចុងក្រោយរបស់ពួកវា គឺវា ចង់នាំមនុស្សប្រុស និងមនុស្សស្រីឲ្យដើរតាមលូសីហ្វឺរ ឬអារក្សសាតាំង តែ ពួកវាត្រូវតែប្រតិបត្ដិការដោយលួចបង្លំ ពួកវាមិនបើកចំហ ឬធ្វើសាហាវៗនោះទេ»(Henry M. Morris, Ph.D., The Defender’s Study Bible, World Publishers, 1995, p. 1345; note on I Timothy 4:1)។

ទោះបីជាយ៉ាងណាក៏ដោយ ខ្ញុំមិនយល់ស្របជាមួយលោក MacArthur ពីចំនុចព្រះលោហិតរបស់ព្រះគ្រីស្ទឡើយ ដ្បិតគាត់បានបង្រៀនថា សកម្មភាពរបស់អារក្សនៅកន្លែងនេះនឹងឈានមកដល់ «វាមានពេល ខ្លីណាស់ មុនពេលព្រះគ្រីស្ទយាងមកវិញ»(The MacArthur Study Bible; កត់សំគាល់ពី១ធីម៉ូថេ ៤:១)។

ខ្ញុំដឹងច្បាស់ថា អារក្សសាតាំងវាមាន «ពលបរិវារដែលមើលមិនឃើញនៅខាងក្រោយ»កំហុសឆ្គង ដ៏ធំនៅ«គ្រាជាន់ក្រោយបង្អស់» ដូចជាវានៅខាងក្រោយ «លទ្ធិសម្រេចនិយម» លទ្ធិ Campbellise លទ្ធិម៉មិន លទ្ធិពួកថ្ងៃឈប់សំរាក លទ្ធិសេរីនិយម លទ្ធិពួកស្មរបន្ទាល់ព្រះយេហូវ៉ា គ្រីស្ទានវិទ្យាសាស្រដ និងពួក អ៊ីស្លាមដែលមានកំឡាំងឡើងវិញ។ អារក្សវាដឹងថា ការអធិស្ឋាន ហើយតមជាឧបករណ៍ដ៏មានអំណាចនៅ ក្នុងដៃរបស់គ្រីស្ទបរិស័ទនានា។ អារក្សវាក៏ដឹងផងដែរថា គម្ពីរម៉ាកុស ៩:២០ និងម៉ាថាយ ១៧:២១ គឺជា កន្លែងតែ១គត់ក្នុងគម្ពីរសញ្ញាថ្មី ដែលប្រាប់យើងពីអំណាច និងភាពចាំបាច់នៃការអធិស្ឋាន ហើយតម។ បើ គ្មានខគម្ពីរទាំង២នោះ នោះគ្មានការបង្រៀនពីការតមដោយផ្ទាល់ ចេញពីព្រះឱស្ឋរបស់ព្រះយេស៊ូវឡើយ។ សូមគិតអំពីនោះ! គ្មានការបង្រៀនដ៏ជាក់លាក់ដែលប្រាប់ពីរបៀប និងមូលហេតុដែលយើងគួរតែតមឡើយ កាលណាពាក្យ «ហើយតម» ត្រូវបានដកចេញ! តើវាចៃដន្យទេ ដែលក្រុមជំនុំបានខ្សោយ ហើយគ្មាន អំណាចសោះ ចាប់តាំងពីពាក្យ «ហើយតម» ត្រូវបានគេដកចេញ? ខ្ញុំគិតមិនមែនមែនចៃដន្យនោះទេ មិនមែនចៃដន្យទាល់តែសោះ!

នៅសម័យបុរាណ គ្រូគង្វាលបានយល់ថា អារក្សវានៅខាងក្រោយសាសនាក្លែងក្លាយ។ នៅសម័យ មុនផងដែរ គ្រូអធិប្បាយយល់ដឹងថា ជួនកាល អារក្ស និងពួកពលបរិវារវាអាចតាំងនៅជាប់យូរ ដែលធ្វើឲ្យ មនុស្សមិនអាចយកឈ្នះលើវា ដោយការអធិស្ឋានតែមួយប៉ុណ្ណោះ។ ក្រោយមក គេបែរមកការទូន្មានប្រដៅ របស់ព្រះគ្រីស្ទ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ» (ម៉ាកុស ៩:២៩)។ គ្រូផ្សាយដំណឹងល្អ និងគ្រូអធិប្បាយធំៗទាំងអស់មុនពាក់កណ្ដាលសតវត្សទី១៩បាន ដឹងថា លោកយ៉ូហាន វែសល្លេ(១៧០៣-១៧៩១)បានបង្រៀនត្រឹមត្រូវ កាលគាត់បង្រៀនថា «ពួកសាវ័ក បានបណ្ដេញបែបយ៉ាងនេះខ្លះចេញ ដោយមិនចាំបាច់តម» ប៉ុន្ដែ «ដែលនឹងដេញអារក្សបែបយ៉ាងនេះបាន នោះគឺដោយសារតែអធិស្ឋាន ហើយនិងតមទេ»។ នេះគឺជាទីបន្ទាល់ដ៏អស្ចារ្យ ដែលប្រាប់ពីប្រសិទ្ធិភាពនៃ ការតម រួមបញ្ចូលទាំងការខំប្រឹងអធិស្ឋាន (Wesley’s Notes on the New Testament, vol. 1, Baker Book House, 1983 reprint; កត់សំគាល់ពីម៉ាថាយ ១៧:២១)។

អ្នកកែប្រែជំនឿដ៏ល្បីល្បាញទាំងអស់បានតម ហើយបានអធិស្ឋាន។ លោក លូសើរ លោក Melanchthon លោក កាល់វិន លោក Knox ពួកគេទាំងអស់សុទ្ធតែបានតម ហើយអធិស្ឋាន។ ការតម ហើយអធិស្ឋានត្រូវបានប្រើដោយគ្រូអធិប្បាយល្បីៗជាច្រើនដូចជាលោក ប៉ាន់យិន វាយហ្វៀល អេវើដ ហោវែល ហ៊ារីស យ៉ូហាន Cennick ដានីយ៉ែល Rowland McCheyne Nettleton និងគ្រូអធិប្បាយជាច្រើនផ្សេងទៀត។ តែឥឡូវនេះ ដើម្បីប្រើពាក្យរបស់លោក Lloyd-Jones «ក្រុមជំនុំត្រូវបានញៀន ហើយត្រូវបានចាញ់បញ្ជោត ក្រុមជំនុំបានដេកលក់ ហើយមិនភ្ញាក់ដឹងខ្លួនពីការប្រយុទ្ធប្រឆាំង {ជាមួយ អារក្សសាតាំង}ទាល់តែសោះ» (Martyn Lloyd-Jones, M.D., The Christian Warfare, The Banner of Truth Trust, 1976, p. 106)។

ព្រះគ្រីស្ទបង្ហាត់បង្រៀនយើងឲ្យ «អធិស្ឋាន ហើយតម» ហើយវាមិនត្រឹមតែសំរាប់បណ្ដេញអារក្ស តែប៉ុណ្ណោះទេ ប៉ុន្ដែក្នុងករណីចង់ឲ្យមនុស្សបានសង្រ្គោះ ជាពិសេសពេលយើងជួបគ្រាលំបាក។ ដ្បិតនៅគ្រា ចុងក្រោយបង្អស់ គ្រប់ស្ថានភាពទាំងអស់ហាក់ដូចជាពិបាកទៅ ពិបាកទៅ! លោកជ៉ោនស៍បានបង្រៀនថា «សូម្បីតែយើងមានព្រះគ្រប់គ្រងលើយើងក៏ដោយ យើងត្រូវតែទទួលស្គាល់ហេតុការណ៍ ដែលសត្រូវរបស់ យើងឈ្មោះអារក្សសាតាំងកំពុង{ហ្វឹកហាត់}លទ្ធិផ្ដាច់ការទៅលើមនុស្សជាច្រើន។ យើងត្រូវតែយល់ដឹងថា យើងកំពុងតែធ្វើសង្រ្គាមប្រឆាំងនឹងអំណាចដ៏ធំខ្លះ។ យើងកំពុងប្រឆាំងនឹងសត្រូវដ៏ខ្លាំងមួយ» (Studies in the Sermon on the Mount, part 2, Eerdmans, 1987, p. 148)។

យើងកំពុងតែធ្វើសង្រ្គាមខាងឯវិញ្ញាណ។ ពួកបរិវាររបស់អារក្សសាតាំងកំពុងតែខ្លាំងៗទៅហើយ។ យើងអធិស្ឋានឲ្យមនុស្សបាត់បង់បានប្រែចិត្ដជឿព្រះ តែគ្មានអ្វីកើតឡើងសោះ។ ពួកគេមិនប៉ះពាល់ចិត្ដពី អំពើបាបសោះ។ ពួកគេមិនដឹងខ្លួនថា ពួកគេត្រូវការព្រះគ្រីស្ទសោះ។ ពួកគេបដិសេធមករកទ្រង់។ ពួកគេ មានគំនិតដ៏ងងឹតសូន្យឈឹង ហើយព្រលឹងវិញ្ញាណរបស់ពួកគេងងឹតសូន្យឈឹងទាំងស្រុង។ យើងបន្ដក្នុង ការអធិស្ឋានឲ្យគេ តែនៅតែគ្មានអ្វីកើតឡើងសោះ។ មានមនុស្សតិចណាស់មកក្រុមជំនុំ ហើយនៅជាប់។ យើងមានអារម្មណ៍ថា យើងចង់បោះបង់ចោល តែ សូមរង់ចាំ មានអ្វីថែមទៀត! លោក ជ៉ោនស៍បង្រៀនថា

«ខ្ញុំឆ្ងល់ថា បើបញ្ហានោះបានកើតឡើងចំពោះយើង នោះយើងត្រូវតែពិចារ ណាពីប្រធានបទនៃការតម។ ការពិត ប្រធានបទទាំងស្រុងនេះហាក់ដូចជា បានជ្រុះចេញពីជីវិតរបស់យើង ហើយវាបានចេញពីគំនិតរបស់គ្រីស្ទបរិស័ទ ទាំងស្រុង» (Studies in the Sermon on the Mount, part 2, p. 34)។

កាលបងប្អូនប្រុសរបស់លោក វែសល្លេបានអធិស្ឋាន ហើយតម មានអ្វីជាច្រើនបានកើតឡើង។ ជារឿយៗ លោកឆោឡែសត្រូវបានចាំងស្រមោលដោយបងប្រុសរបស់គាត់ឈ្មោះលោក យ៉ូហាន។ តែកាល លោកឆោឡែស វែសល្លេបានអធិប្បាយ គេបានរាយការណ៍ថា មានចំនួនមនុស្សយ៉ាងសន្ធឹកបានប្រែចិត្ដជឿ លើព្រះ ក្នុងរយះពេលជាច្រើនដងនោះ។ អ្នកអាចដឹងពីអំណាចព្រះចេស្ដារបស់ព្រះយាងចុះមក កាលលោក ឆោតឡែសបានច្រៀង!

ឱ ព្រះដ៏ផ្ដាច់អំណាចបាបផង
   ព្រះលោហិតក៏ជំរះ
ឲ្យចិត្ដបានជាបល្ល័ង្កព្រះអង្គ
   ពេញដោយឥទ្ធិឬទ្ធិនៃព្រះ។

ឱ ព្រះយេស៊ូវជានាមពីរោះ
   ដែលអាចកំសាន្ដចិត្ដព្រួយ
គួរខ្សឹបនាមទ្រង់ក្នុងកាលមានគ្រោះ
   ឲ្យបានព្រះពរមកជួយ។
(«ឱ ខ្ញុំចង់បានអណ្ដាត១ពាន់» ដោយលោក Charles Wesley, 1707-1788។ លំនាំបទភ្លេង «ឱ ទ្រង់បានបើកឲ្យខ្ញុំឃើញ»)។

ឱ ព្រះយេស៊ូវដែលស្រឡាញ់ ដល់ព្រលឹងហិនហោចផងខ្ញុំ
   កាលណាបាបលួងលោមចង់ផ្ចាញ់ សូមជ្រនកោនក្នុងព្រះឧត្ដម
ឱ សូមបាំងខ្ញុំព្រះអង្គអើយ ដរាបដល់ទុក្ខព្រួយកន្លង
   រួចនាំខ្ញុំចូលស្ថានជាត្រើយ ឲ្យសំរាកព្រលឹងខ្ញុំផង។
(«ឱ ព្រះយេស៊ូវដែលស្រឡាញ់ព្រលឹងខ្ញុំ» ដោយលោក Charles Wesley, 1707-1788) ។

ទាំងនេះជាបទចំរៀងដ៏ពិរោះដែលច្រៀងដោយលោក ឆោឡែស វែសល្លេ!

សូមបើកគម្ពីរទៅអេសាយជំពូក៥៨ជាមួយខ្ញុំ។ ព្រះគម្ពីរស្កោហ្វៀលនៅទំព័រ៧៦៣ អេសាយ ៥៨ ខ៦។ សូមក្រោកឈរឡើង កាលខ្ញុំអានវា។

«តើមិនមែនជាការតមអត់ យ៉ាងនេះវិញ ដែលអញពេញចិត្តទេឬអី គឺឲ្យដោះច្រវាក់ដែលឯងដាក់គេដោយអំពើអាក្រក់ ឲ្យស្រាយចំណងដែលឯងបានចងគេ ហើយឲ្យអ្នកដែលឯងបានសង្កត់សង្កិនបានរួចចេញទទេ ព្រមទាំងបំបាក់គ្រប់ទាំងនឹមផង»(អេសាយ ៥៨:៦)។

សូមអញ្ជើញអង្គុយចុះ ហើយសូមគូរបន្ទាត់ពីក្រោមខគម្ពីរនោះ។ ខគម្ពីរនោះពិពណ៌នាឲ្យយើងកែពីរបៀប តម។ វាក៏បង្ហាញពីប្រភេទនៃការតម ដែលព្រះចង់ឲ្យគ្រីស្ទបរិស័ទធ្វើផងដែរ។ ខ្ញុំចង់ឲ្យបងប្អូនទន្ទេញវា វាគឺជាខ គម្ពីរចងចាំថ្មីរបស់យើង អេសាយ ៥៨:៦។ ការតមដែលគោរពប្រតិបត្ដិដល់ព្រះ

(១) អាចដោះច្រវាក់នៃអំពើបាប
(២) អាចស្រាយចំណងដ៏ធ្ងន់
(៣) អាចរំដោះទាសករឲ្យរួចចេញ
(៤) អាចបំបាក់គ្រប់ទាំងនឹមផង

លោក អោសើ Wallis បានបង្រៀនថា «ការតមនឹងផ្ដល់កម្លាំងឲ្យអ្នកដែលអធិស្ឋានសុំអង្វរដល់ ព្រះ ដើម្បីឲ្យទប់សំពាធ រហូតដល់សត្រូវ{អារក្សាតាំង} ត្រូវបានបង្ខំឲ្យដកការត្រួតត្រាលើឈ្លើយនោះ។ នេះ គឺជា {របៀបដែលព្រះប្រទាន} ការរំដោះពីអំណាចនៃអារក្សសាតាំង»(Arthur Wallis, God’s Chosen Fast, 2011 edition, p. 67)។ ខ្ញុំចង់ឲ្យអ្នកណាដែលបានទន្ទេញខគម្កីរម៉ាឡាគីចាំរួចហើយ បានទន្ទេញខគម្ពីរអេសាយ ៥៨:៦ដែរ។

នៅថ្ងៃសៅរ៍ខាងមុខនេះ យើងនឹងតមមួយថ្ងៃទៀតក្នុងក្រុមជំនុំយើង។ ខ្ញុំចង់ប្រាប់អ្នកពីចំនុចខ្លះ ដើម្បីឲ្យអ្នកធ្វើ។


1. សូមតមដោយស្ងាត់ស្ងៀម(កាន់តែច្រើនកាន់តែល្អ)។ កុំប្រាប់មនុស្សជុំវិញ ថា អ្នកកំពុងតែតម។

2. សូមចំណាយពេលខ្លះ ដើម្បីអានព្រះគម្ពីរ។ សូមអានជំពូកខ្លះនៃគម្ពីរកិច្ចការ (ល្អជាងជិតដើមជំពូកមក)។

3. សូមទន្ទេញអេសាយ ៥៨:៦ ពេលអ្នកកំពុងតមនៅថ្ងៃសៅរ៍។

4. សូមអធិស្ឋានសុំឲ្យព្រះប្រទានមនុស្សថ្មីៗ១០ ឬច្រើនជាងនាក់មកយើង។

5. សូមអធិស្ឋានសុំឲ្យព្រះទទួលព្រះកិត្ដិយនាម តាមការឆ្លើយតបរបស់ទ្រង់។

6. សូមអធិស្ឋានសំរាប់ក្មេងជំទង់របស់យើង ដែលមិនទាន់បានប្រែចិត្ដជឿព្រះ (តាមឈ្មោះ)។ សូមអធិស្ឋានសុំឲ្យព្រះធ្វើការក្នុងពួកគេ ដូចអ្វីដែលទ្រង់មានបន្ទូលក្នុងអេសាយ ៥៨:៦។

7. សូមអធិស្ឋានសំរាប់ភ្ញៀវដែលមកលេងក្រុមជំនុំលើកដំបូង (ថ្ងៃអាទិត្យនេះ) សូមអធិស្ឋានសុំឲ្យព្រះទាញនាំពួកគេឲ្យត្រលប់មកម្ដងទៀតនៅថ្ងៃអាទិត្យក្រោយ អធិស្ឋានឲ្យពួកគេតាមឈ្មោះ បើសិនជាអាចធ្វើបាន។

8. សូមអធិស្ឋានសុំឲ្យព្រះបង្ហាញខ្ញុំ ពីអ្វីដែលខ្ញុំត្រូវអធិប្បាយនៅថ្ងៃអាទិត្យខាង មុខ នៅពេលព្រឹក និងពេលល្ងាច។

9. សូមផឹកទឹកឲ្យបានច្រើន ប្រហែល១កែវគ្រប់ម៉ោងនីមួយៗ។ បើសិនជាអ្នកមានទំលាប់ផឹកកាហ្វេរាល់ថ្ងៃ អ្នកអាចផឹកកាហ្វេ១ពែងធំបាន ពេលអ្នកចាប់ផ្ដើមមុនដំបូង។ កុំផឹកភេសជ្ជដែលផ្អែម ឬភេសជ្ជដែលមានកម្លាំង -ល-។

10. សូមជួបគ្រូពេទ្យមុនពេលអ្នកតម បើសិនជាអ្នកមានសំណួរខ្លះអំពីសុខភាព របស់អ្នក។ (អ្នកអាចជួបលោកបណ្ឌិត Kreighton ចាន់ ឬក៏លោក Judith ខាហ្គិននៅក្នុងក្រុមជំនុំរបស់យើង)។ កុំតម បើអ្នកមានជំងឺធ្ងន់ធ្ងរ។ ដូចជាជំងឺលើសឈាម ឬជំងឺទឹកនោមផ្អែម។ សូមអធិស្ឋានពីរឿងទាំងនេះនៅថ្ងៃសៅរ៍។

11. សូមចាប់ផ្ដើមតម ក្រោយពីអ្នកហូបអារហារពេលល្ងាចថ្ងៃសុក្រ។ កុំហូបអ្វីឲ្យ សោះបន្ទាប់ពីពេលនោះមក រហូតដល់យើងបរិភោគអារហារនៅក្រុមជំនុំ នៅម៉ោង ៥:៣០ ល្ងាចថ្ងៃសៅរ៍។

12. សូមចងចាំថា អ្វីដែលសំខាន់បំផុត គឺយើងត្រូវអធិស្ឋានសំរាប់ក្មេងជំទង់នៅ ក្រុមជំនុំយើងឲ្យគេប្រែចិត្ដជឿព្រះ ហើយអធិស្ឋានសំរាប់មនុស្សវ័យក្មេងថ្មីៗដែលនឹងមកក្រុមជំនុំនៅរដូវនេះ។ សូមអធិស្ឋានឲ្យពួកគេនៅជាប់ជាមួយជាអចិន្រ្ដៃយ៍។


ពិតណាស់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ទ្រង់ជាអ្នកដោះច្រវាក់នៃការទុច្ចរិត ហើយទ្រង់ជាអ្នកស្រាយ ចំណងនៃអំពើបាប ទ្រង់ជាអ្នករំដោះទាកសរឲ្យចេញពីការសង្កត់សង្កិនរបស់អារក្សសាតាំង ថែមទាំងទ្រង់ ជាអ្នកវាយបំបាក់នឹមរបស់អារក្សទាំងអស់។ ព្រះយេស៊ូវគ្រីស្ទទ្រង់ធ្វើការងារទាំងនោះ ប៉ុន្ដែ យើងត្រូវតែ អធិស្ឋាន ហើយតម សុំឲ្យព្រះលែងអំណាចព្រះចេស្ដានៃវិញ្ញារបស់ទ្រង់មកក្នុងក្រុមជំនុំយើង ដើម្បីឲ្យទ្រង់ ប្រទានសេចក្ដីសង្រ្គោះ និងការរំដោះចំពោះមនុស្សថ្មីៗ និងកូនក្មេងបាត់បង់នៅក្រុមជំនុំយើង។ យើងនឹង ថតចំលងសេចក្ដីអធិប្បាយនេះឲ្យបងប្អូនយកទៅផ្ទះ។ សូមអានវាម្ដងទៀត ហើយសូមអានតាមចំណុចទាំង១២នោះគ្រប់ពេលនីមួយៗ ដែលអ្នកអធិស្ឋាននៅថ្ងៃសៅរ៍។

ឥឡូវនេះ ខ្ញុំនឹងសូមដាស់តឿនបងប្អូនដែលមិនទាន់បានប្រែចិត្ដជឿលើព្រះ។ ព្រះយេស៊ូវទ្រង់បាន សុគតនៅលើឈើឆ្កាង ដើម្បីសងទោសអំពើបាបរបស់អ្នក ដូច្នេះ អ្នកនឹងមិនត្រូវជំនុំជំរះពីអំពើបាបរបស់អ្នក ឡើយ។ ព្រះយេស៊ូវបានរស់ពីសុគតទាំងព្រះកាយទ្រង់ ទ្រង់បានរស់ពីសុគតជាប់ទាំងសាច់ឈាមទ្រង់ និង ឆ្អឹងទ្រង់។ ទ្រង់បានធ្វើការនោះ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់អ្នក។ ទ្រង់បានយាងឡើងទៅស្ថាន សួគ៌វិញ ដើម្បីគង់នៅខាងស្ដាំដៃនៃព្រះវរបិតានៅស្ថានសួគ៌ជាន់ទី៣។ អ្នកអាចមកឯទ្រង់ដោយសេចក្ដីជំនឿ នោះទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាប និងការជំនុំជំរះ! សូមព្រះប្រទានពរ។ អាម៉ែន។ លោក ចាន់ សូមដឹក នាំយើងអធិស្ឋាន។


ខាងក្រោមនេះគឺជាអត្ថបទមួយដែលប្រាប់ពីគម្ពីរសរសេរដោយដៃនៅលើភ្នំស៊ីណាយ ដែលយកមកពីឯកសារឈ្មោះ «ដែកគោលដ៏តូចមួយ» តាមគេហទំព័ររបស់ «គណះក្រុមប្រឹក្សានៃពួកបរិសុទ្ធ» ខែធ្នូ ២៤ ២០១៣។ http://www.puritanboard.com/showthread.php/81537-Sinaiticus-is-corrupt

ខាងក្រោមនេះគឺជាប្រវត្ដិរឿងនៃវិធីដែលលោក Tischendorf បានរកឃើញអក្សរនេះ៖

“ក្នុងឆ្នាំ១៨៤៤ ខណៈពេលដែលកំពុងធ្វើដំណើរស្វែងរកអក្សរសរសេរដៃយ៉ាងលំបាក ដែល ឧបត្ថមដោយលោក Frederick Augustus King Saxony នោះលោក Tischendorf បានទៅដល់ព្រះវិហារសំរាប់យាយជីឈ្មោះ St. Catherine នៅលើភ្នំស៊ីណាយ។ នៅកន្លែង នេះ គាត់សង្កេតឃើញមានក្រដាសឯកសារចាស់ៗទុកក្នុងកន្ត្រោក សំរាប់អុចចង្រ្កាន គាត់ បានយកវាចេញ ហើយបានរកឃើញក្រដាសដែលធ្វើពីស្លឹកឈើក្រាស់ៗចំនួន៤៣ ដែលសរ សេរជាភាសាក្រេក (Septuagint)។ សត្រូវខ្លះនិយាយការពារព្រះគម្ពីរខីងជេមស៍ដោយ អះអាងថា អក្សរសរសេរដោយដៃនេះមិនបានរកឃើញនៅក្នុង “ធុងសំរាម”នោះទេ អត់ទេ គេរកឃើញនៅទីនោះ។ នោះគឺជាវិធីដ៏ពិត ដែលលោក Tischendorf បានរៀបប្រាប់ពីវា “ខ្ញុំបានឃើញស្បែកសត្វចាស់ៗនៅពេញធុងដ៏យ៉ាងធំមួយ ហើយអ្នកមើលបណ្ណាល័យបាន ប្រាប់ខ្ញុំថា គំនរ២ដូចនេះត្រូវបានគេដុតចោលរួចហើយ។ អ្វីដែលខ្ញុំភ្ញាក់ផ្អើល គឺគេបានរក ឃើញគំនរនៃក្រដាសនេះ...” (រឿងនៃការរុករកគម្ពីរសរសេរដោយដៃនៅលើភ្នំស៊ីណាយទំព័រ ២៣)។(Narrative of the Discovery of the Sinaitic Manuscript, p. 23)។ កាលលោក Tischendorf បានរកឃើញគម្ពីរនៅលើភ្នំស៊ីណាយ លោកយ៉ូហាន Burgon បាននៅរស់ ហើយគាត់បានក៏បានទៅលេងព្រះវិហារនោះដោយផ្ទាល់ ក្នុងការស្រាវជ្រាវរកគម្ពីរ ដើម្បីធ្វើបន្ទាល់ពីគម្ពីរនោះ គាត់ក៏បានប្រាប់ផងដែរថា “វាត្រូវបានគេដុកក្នុងធុងសំរាមនៅអគារសំរាប់យាយជីរស់នៅ” (The Revision Revised, 1883, pp. 319, 342)។

ដូច្នេះ វាពិតណាស់ចំពោះខ្ញុំ ដែលលោកសង្ឃនៅព្រះវិហារនោះបានបន្សល់ទុកនូវភស្រ្ដុតាង យ៉ាងយូរ ចាប់តាំងពីពេលនោះមានការចង់បំភ្លេចចេញ ហើយការផ្លាស់ប្ដូរអក្សរសរសេរដោយដៃ លុះត្រាតែបានទុកវាចោលនៅក្នុងទូដាក់ខោអាវ ទើបវានៅបន្សល់ទុកមិនប្រើប្រាស់ សំរាប់រយះពេលច្រើនសតវត្ស។ លោក Tischendorf បានដំកើងវាយ៉ាងខ្លាំងថា អក្សរនេះត្រឹមត្រូវជាងគេ បើយើងប្រៀបធៀបជាមួយអក្សរសរសេរដោយដៃររាប់ពាន់ផ្សេងទៀត ដែលបានគាំទ្រដោយលោក Textus Receptus ។ ម៉្យាងទៀត គាត់បានសន្មត់ថា

វាប្រហែលមកពីសតវត្សទី៤ តែគាត់មិនដែលរកឃើញភស្រ្ដុតាងពិតណាមួយ ដែលប្រាប់ពី កាលបរិច្ឆេទពីដើម ជាជាងសតវត្សទី១២។

ចូរពិចារណាពីហេតុការណ៍ទាំងអស់ និងការខុសប្លែកពីធម្មតាដែលទាក់ទងនឹងអក្សរនេះ៖

1. គម្ពីរនៅលើភ្នំស៊ីណាយនេះត្រូវបាននិពន្ធដោយពួកអាចារ្យ៣ខុសៗគ្នា ហើយក្រោយមក វា ត្រូវបានកែដោយមនុស្សជាច្រើនផ្សេងទៀត។(នេះជាការសន្និដ្ឋាននៃការសើបអង្កេតដោយ លោក H.J.M. Milne និងលោក T.C. Skeat នៃសារៈមន្ទីរ ដែលត្រូវបានបោះពុម្ភដោយ ពួកអាចារ្យ និងអ្នកែសម្រួលចំពោះអក្សនេះ London, 1938)។ លោក Tischendorf បាន រាប់ការកែសម្រួល១៤,៨០០ដងនៅក្នុងអក្សរនេះ(David Brown, The Great Uncials, 2000)។ លោក F.H.A. Scrivener ដែលបានបោះពុម្ភអក្សរនេះក្នុង១៨៦៤ បានធ្វើបន្ទាល់ថា “គេបានកែលំអអក្សរនេះ ដោយអ្នកកែសម្រួល យ៉ាងតិចណាស់ គេបានយកទៅ ឲ្យអ្នកកែសម្រួល១០នាក់ ដើម្បីឲ្យគេពិនិត្យមើលគ្រប់ទំព័រទាំងអស់ ពេលផ្សេងៗពីគ្នា ឬក៏ កំណត់ដើម្បីបំបែកអក្សរនេះ កន្លែងភាគច្រើនរបស់អ្នកនិពន្ធដើមដំបូង ប៉ុន្ដែសំរាប់ផ្នែកធំៗ ជាកម្មសិទ្ធិសតវត្សទី៦ ឬទី៧។ “ដូច្នេះ វាមានភស្រ្ដុតាងដែលពួកអាចារ្យសម័យមុន មិន បានចាត់ទុកអក្សរនេះតំណាងជាអត្ថបទគម្ពីរដ៏បរិសុទ្ធ។ មូលហេតុដែលគេគោរពអ្នករិះគន់ អត្ថបទគម្ពីរសម័យនេះជាខ្លាំង គឺជាអាថ៌កំបាំងមួយ។

2. គេបានធ្វេសប្រហែសដ៏ធំ ដោយគេបានតាំងពិពណ៌ពីការថតចំលង និងការកែសម្រួល។ “កំហុសនៃភ្នែកកមនុស្ស និងប៊ិចមានច្រើនទៅលើអក្សរសរសេរដោយដៃនេះ ហើយវាមិន ស្មើគ្នាពិតណាស់ ប៉ុន្ដែ សប្បាយជាងនៅក្នុងឯកសារនៃភាពសំខាន់កំរិតលេខ១។ មានកន្លែង ជាច្រើន ដែលបាត់១០ ២០ ៣០ ៤០ ពាក្យ តាមរយះការធ្វេសប្រហែស។ វាបាត់តាមអក្សរ និងតាមពាក្យ រួមទាំងប្រយោគទាំងស្រុង វាជាញឹកញាប់ត្រូវបានគេសរសេរច្រើនជាង២ដង ឬចាប់ផ្ដើម ហើយភ្លាមៗបានលុបចេញ ដែលនោះជាកំហុសផ្ដេសផ្ដាស។ ដូច្នេះ ឃ្លាត្រូវបាន លុបចេញ ដោយសារតែពាក្យតែមួយ គេឃើញមានដល់ចប់។ វាកើតឡើងមិនតិចជាង១១៥ ដងនោះទេក្នុងគម្ពីរសញ្ញាថ្មី (John Burgon, The Revision Revised)។ យើងដឹងច្បាស់ ថា ពួកអាចារ្យដែលបានថតចំលងអក្សរនោះ មិនមែនជាមនុស្សស្មោះត្រង់ជាមួយព្រះនោះ ទេ ដ្បិតគេមិនបានប្រព្រឹត្ដដាក់ព្រះគម្ពីរជាសំខាន់លេខ១។ តួលេខសរុបនៃពាក្យដែលបាន បាត់ក្នុងអក្សរដែលសរសេរលើភ្នំស៊ីណាយនៃគម្ពីរដំណឹងល្អ គឺមានចំនួន៣៤៥៥ ដង ពេល ប្រៀបធៀបជាមួយអត្ថបទគម្ពីរតាមភាសាក្រិក (Burgon, p. 75)។

3. គម្ពីរម៉ាកុស ១៦:៩-២០ ត្រូវបានលុបក្នុងអក្សរសរសេរដោយដៃនៅលើភ្នំស៊ីណាយ ដ្បិតវា មានពាក្យពីដើមនៅកន្លែងនោះ ហើយវាត្រូវបានគេលុបចេញ។

4. គម្ពីរសរសេរដោយដៃលើភ្នំស៊ីណាយរាប់បញ្ចូលទាំងសៀវភៅក្លែងក្លាយ (Esdras, Tobit, Judith, I and IV Maccabees Wisdom, Ecclesiasticus) បូកទាំងការនិពន្ធក្លែងក្លាយ ចំនួន២ ដែលឈ្មោះសំបុត្រលោកប៉ាណាបាស និងអ្នកគង្វាល Hermas ។ សំបុត្រក្លែង ក្លាយលោកប៉ាណាបាសពេញដោយលទ្ធិខុសឆ្គង និងការបង្រៀន ការអះអាងមិនពិត ឧទាហរន៍ វាប្រាប់ថា អ័ប្រាហាំស្គាល់ភាសាក្រេក ហើយវាដឹងថា ពិធីជ្រមុជទឹកសំខាន់ សំរាប់សេចក្ដីសង្រ្គោះ។ អ្នកគង្វាល Hermas ជាការនិពន្ធរបស់ពួកចំណេះនិយម ដែល បង្ហាញពីលទ្ធិខុសឆ្គង ដែលបង្រៀនថា “វិញ្ញាណរបស់ព្រះគ្រីស្ទ”បានសណ្ឌិតលើព្រះយេស៊ូវ ពេលទ្រង់ធ្វើពិធីជ្រមុជទឹក។

5. ចុងបញ្ចប់ គម្ពីរសរសេរដោយដៃនៅលើភ្នំស៊ីណាយ (ជាមួយគម្ពីរ Vaticanus) បង្ហាញ យ៉ាងច្បាស់ពីឥទ្ធិពលរបស់ពួកចំណេះនិយម។ ក្នុងយ៉ូហាន ១:១៨ ពាក្យ “ព្រះរាជបុត្រាតែ១” ត្រូវបានប្ដូរទៅជាពាក្យ “ព្រះវរបិតាតែ១គត់” ដូច្នេះ លទ្ធិក្លែងក្លាយនោះបានបន្ដតាំងពីបុរាណ ដ្បិតលទ្ធិនោះមិនជាប់ទាក់ទងពីព្រះរាជបុត្រាដ៏ជាព្រះគ្រីស្ទ ជាមួយព្រះវរបិតាសោះ ដោយ សារគេកាត់ផ្ដាច់ទំនាក់ទំនងរវាង “ព្រះវរបិតា” នៅយ៉ូហាន ១:១ ជាមួយ “ព្រះ រាជបុត្រា”នៅយ៉ូហាន ១:១៨។ យើងដឹងថា មិនមានព្រះវរបិតាតែ១ដែលបានមកចាប់ កំណើតជាមនុស្សនោះទេ វាជាព្រះរាជបុត្រាទេតើដែលបានមកចាប់កំណើតជាមនុស្ស។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាកុស ៩:១៧-២៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំនឹងនៅគង់នៅជាពិត»(ដោយលោក Howard A. Walter, 1883-1918)។