Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




នៅជាមួយគ្នាយើងខ្លាំង នៅម្នាក់ឯងយើងខ្សោយ

TOGETHER WE ARE STRONG! ALONE WE ARE WEAK!
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែមិថុនា ២១ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 21, 2015

«ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ (ហេព្រើរ 10:24, 25)


សេចក្ដីអធិប្បាយមួយនេះពិបាកទទួលយក ដូចជាសេចក្ដីអធិប្បាយរបស់ខ្ញុំជាច្រើនទៀត។ ខ្ញុំបានលឺថា ក្មេងស្រីថ្មី២នាក់ចូលចិត្ដមនុស្សវ័យក្មេងរបស់យើង។ ពួកគេបាននិយាយថា «ពីរនាក់នោះរាក់ ទាក់ខ្លាំងណាស់!» ប៉ុន្ដែពួកគេមិនចូលចិត្ដខ្ញុំសោះ។ ខ្ញុំបានគិតអំពីបញ្ហានោះយ៉ាងយូរនៅក្នុងខួរក្បាលរបស់ ខ្ញុំ។ វាមិនមែនថា សេចក្ដីអធិប្បាយរបស់ខ្ញុំគួរឲ្យធុញនោះទេ។ ខ្ញុំពិតជាខំប្រឹងធ្វើឲ្យពួកគេចាប់អារម្មណ៍ មែនទែន។ ជាធម្មតា មនុស្សវ័យក្មេងអង្គុយបើកមាត់គេ ហើយបាញ់ភ្នែកមកខ្ញុំ កាលខ្ញុំកំពុងតែអធិប្បាយ។ នោះវាមិនមែនជាបុគ្គលិកលក្ខណះរបស់ខ្ញុំផងដែរ។ ខ្ញុំចូលចិត្ដនៅជាមួយមនុស្សវ័យក្មេង ហើយពួកគេអាច ដឹងថា ខ្ញុំចូលចិត្ដអញ្ចឹង។ ខ្ញុំគិតថា អ្វីដែលនាំឲ្យក្មេងស្រីទាំង២នាក់នោះខឹង គឺជាពាក្យសំដីដែលខ្ញុំបង្រៀន នៅជិតចប់មេរៀនស្ទើរតែទាំងអស់។ ខ្ញុំបង្រៀនសេចក្ដីអធិស្ឋានខ្លីមួយ ហើយបន្ទាប់មក ខ្ញុំដើរទៅជិតកាំមេរ៉ា ទូរទស្សន៍។ ខ្ញុំកំពុងនិយាយទៅកាន់ទស្សនិជកនៅតាមយូថូប និងតាមគេហទំព័ររបស់យើង។ ខ្ញុំនិយាយ ដាក់មនុស្សដែលកំពុងមើលដូចនេះ «ធ្វើយ៉ាងម៉េចក៏ដោយ អ្នកត្រូវតែទៅក្រុមជំនុំដែលអធិប្បាយពីព្រះគម្ពីរ ហើយបើអាចទៅរួច សូមទៅថ្វាយបង្គំព្រះនៅល្ងាចថ្ងៃអាទិត្យផងដែរ។ សូមនៅក្រុមជំនុំគ្រប់ពេលដែលទ្វារ បើក»។ ក្រោយមកខ្ញុំប្រសាសន៍ថា «កុំរត់ពីក្រុមជំនុំមួយ ទៅក្រុមជំនុំផ្សេងទៀត»។ ពាក្យនៅចុងសេចក្ដី អធិប្បាយទាំងនោះហើយ ដែលនាំឲ្យក្មេងស្រីថ្មី២នាក់នោះមិនចូលចិត្ដ។ ការពិត ពួកគេបានចេញពីក្រុម ជំនុំដោយសារពាក្យនោះហើយ។

តើខ្ញុំនឹងឈប់បង្រៀនដូចនេះដែរឬទេ? ទេ ខ្ញុំនឹងបន្ដបង្រៀនដូចនោះរហូត។ ហេតុអ្វី? ពិតប្រាកដណាស់ នោះគឺជាអ្វីដែលមនុស្សវ័យក្មេងត្រូវការ។ នោះគឺជាមូលហេតុ! ក្រុមជំនុំរបស់យើងរីកចំរើន ស្ទើរតែដោយសារតែក្មេងជំទង់បានប្រែចិត្ដជឿព្រះកាលពីដើមសតវត្សីទី២០ ដ្បិតវាកម្រ។ ក្រុមជំនុំស្ទើរតែ ទាំងអស់បាត់បង់ក្មេងជំទង់របស់គេចំនួន៨៨%។ ប៉ុន្ដែ នោះគឺជាមូលហេតុផ្សេងទៀត។ យើងរីកចំរើន ដោយសារយើងបន្ថែមក្មេងជំទង់ដ៏រឹងមាំ ដែលមានអាយុដូចៗគ្នា ដែលក្រុមជំនុំភាគច្រើនបាត់បង់។ យើង មិនធ្វើវាដោយខ្លាចចិត្ដ ឬក៏ព្យាយាម «និយាយពាក្យពិរោះៗ» ដល់ពួកគេនោះទេ។ សព្វថ្ងៃនេះ ក្មេងៗអាច មានសមត្ថភាពកត់ចំណាំពីទំនាក់ទំនងប្រភេទនោះ។ ខ្ញុំបង្រៀនត្រង់ៗដល់ពួកគេ ខ្ញុំបង្រៀនថា «នេះគឺជា អ្វីដែលអ្នកត្រូវការ ហើយនេះគឺជាមូលហេតុដែលអ្នកត្រូវការវា»។ គ្មាមល្បែងកំសាន្ដ ខ្ញុំបង្រៀនត្រង់ៗ! អ្នកអាចទទួលយកវា ឬក៏បោះបង់ចោលវា! សូម្បីតែពួកគេមិនទទួលយកក៏ដោយ ពួកគេនឹងដឹងថា ខ្ញុំបាន បង្រៀនត្រង់ៗដល់ពួកគេ! ខ្ញុំមិនមែនកំពុងព្យាយាម ដើម្បីឲ្យអ្នកដូចខ្ញុំនោះទេ! ខ្ញុំកំពុងតែព្យាយាម ដើម្បី ឲ្យអ្នកប្រែចិត្ដវិញ។ គោលបំណងខ្ញុំគឺដើម្បីចង់ជួយឲ្យអ្នកក្លាយជាកូនព្រះពិតប្រាកដ ហើយខ្ញុំចង់ជួយឲ្យ អ្នកក្លាយជាសមាជិកក្រុមជំនុំដ៏រឹងមាំ!

បងប្អូននិយាយ «ហេតុអ្វីបានជាខ្ញុំត្រូវការក្រុមជំនុំដ៍អាក្រក់?» ខ្ញុំនឹងប្រាប់បងប្អូនពីមូលហេតុ។ ដោយសារតែបើគ្មានក្រុមជំនុំ នោះអ្នកគ្មានអ្វីសោះដែលនោះអចិន្រៃ្ដយ៍ នោះគឺជាមូលហេតុ! លោក Alvin Toffler បាននិពន្ធអំពីបញ្ហានោះនៅក្នុងសៀវភៅ ការភ្ញាក់ផ្អើលនៅនាអនាគត (Future Shock)។ គាត់ បានបង្រៀនពី «សេចក្ដីស្លាប់ដែលនៅអចិន្ដ្រៃយ៍» «គោលការណ៍នៃភាពបណ្នោះអាសន្ន» «មិត្ដភាពនៅនា អនាគត» «ជីវិតអាពាហ៍ពិពាហ៍ដែលប្រព្រឹត្ដខុសឆ្គង» ហើយគាត់បង្រៀនពី «របៀបដើម្បីបាត់បង់មិត្ដ ភក្រ្ដ»។ ផ្លាស់ប្ដូរ ផ្លាស់ប្ដូរ ផ្លាស់ប្ដូរ។ ចលភាព និងការផ្លាស់ប្ដូរមិនផ្ដល់ផ្ទះជាអចិន្រ្ដៃយ៍ មិនផ្ដល់មិត្ដភក្រ្ដជា អចិន្រ្ដៃ ថែមទាំងមិនផ្ដល់ទំនាក់ទំនងជាអចិន្រ្ដៃយ៍ឡើយ! អ្វីទាំងអស់ ហើយនិងមនុស្សទាំងអស់ដែលយើង ស្គាល់ វាគ្រាន់តែនៅបណ្ដោះអាសន្នតែប៉ុណ្ណោះ! វានាំឲ្យក្មេងជំទង់ភ័យតក់ស្លុតនៅនាអនាគត! លោក Toffler បាននិពន្ធសៀវភៅក្នុងឆ្នាំ១៩៧០។ នៅពេលខ្ញុំបានអានវាម្ដងទៀតកាលពីថ្ងៃព្រហស្បត្ដិ៍មុន ខ្ញុំគិត ថា វាអាចត្រូវបាននិពន្ធរយះពេល៦ខែកន្លងមកហើយ! មនុស្សទាំងអស់ផ្លាស់ប្ដូរខ្លាំងណាស់ ហើយរបៀប ផ្សេងទៀបានផ្លាស់ប្ដូរជារឿយៗ ដ្បិតក្មេងជំទង់នោះធ្លាប់រស់នៅតាមដងផ្លូវនៅក្រោមប្រអប់ក្រាសរឹងខុសៗ គ្នា ឬក៏ធ្លាប់រស់នៅតាមដងផ្លូវខុសគ្នាៗ។ កុំឆ្ងល់ពីមូលហេតុដែលមានក្មេងជាជ្រើនកំពុងប្រើថ្នាឡើយ! លោកីយ៍កំពុងកួចយកពួកគេ ហើយពេលភ្លាមៗពួកគេគិតថា ពួកគេត្រូវការថ្នាំ ដើម្បីឲ្យចេះអត់ទ្រាំ។ វាធ្វើ ឲ្យខ្ញុំភ្ញាក់មែនទែន ពេលខ្ញុំលឺក្មេងៗនិយាយដាក់ «មិត្ដភក្រ្ដ»របស់គេថា ពួកគេត្រឹមតែស្គាល់គ្នា១ម៉ោង ឬ២ម៉ោងប៉ុណ្ណោះ។ ខ្ញុំមិនមែនកំពុងរកចាប់កំហុសនោះទេ ខ្ញុំគ្រាន់តែសង្កេតមើលប៉ុណ្ណោះ។ ចំពោះខ្ញុំ សព្វថ្ងៃនេះ វាហាក់ដូចជាក្មេងៗនោះផ្លាស់ប្ដូរ «មិត្ដភក្រ្ដ» លឿនដូចយើងធ្លាប់ផ្លាស់ប្ដូរខោរក្នុងរបស់យើង អញ្ចឹង!

ពិតណាស់ លោកប៉ុល McCartney ក្មេងជាងខ្ញុំ១ឆ្នាំ។ គាត់គ្រាន់តែជាក្មេងប្រុសម្នាក់ដែលមានអាយុល្មម ដើម្បីធ្វើជាក្មេងស្ទាវ។ លោកប៉ុល McCartney ដូចជាក្មេងស្ទាវជាច្រើននាក់អញ្ចឹង គាត់ព្រួយបារម្ភពីភាពឯកោរ។ គាត់បាននិពន្ធបទចំរៀងដ៏ចម្លែកនោះ ដែលលោក Griffith ទើបបានច្រៀង ដ្បិតគាត់បានល្បីសំរាប់បទភ្លេងនោះ កាលគាត់បានច្រៀងជាមួយលោកយ៉ូហាន Lennon។ វានិយាយអំពីមនុស្ស២នាក់ ស្រ្ដីEleanor Rigby (ស្រ្ដីក្រមុំមិនទាន់រៀបការ) និងឪពុកMcKenzie ដែលជាអាចារ្យម្នាក់ដែលរស់នៅឯកោរ។

ឪពុកម៉ាកខែនស៊ីបានសរសេរពាក្យនៅក្នុងសេចក្ដីអធិប្បាយមួយ ដែលគ្មានអ្នកណាម្នាក់ស្ដាប់។
គ្មានអ្នកណាម្នាក់មកជិតសោះ។
មើលកាន់គាត់កំពុងធ្វើការ ហើយកំពុងជួសជុលស្រោមជើងគាត់នៅពេលយប់ កាលគ្មានអ្នកណា ម្នាក់នៅទីនោះ។
តើគាត់ខ្វាយខ្វល់ពីអ្វី?

អាចារ្យដ៏ចាស់ម្នាក់បានសរសេរមេរៀនមួយ ដែលគ្មានអ្នកណាម្នាក់នឹងយកចិត្ដទុកដាក់សោះ។ គាត់កំពុង ជួសជុលប្រហោងស្រោមជើង «កាលគ្មានអ្នកណាម្នាក់សោះនៅទីនោះ»។ «តើគាត់ខ្វាយខ្វល់ពីអ្វី?» គាត់ ធ្លាប់ហើយដើម្បីនៅម្នាក់ឯង ដូច្នេះហើយ វាមិនរំខានគាត់សោះ។

ស្រ្ដីអីលីណឺ រីហ្គបាយបានស្លាប់ក្នុងក្រុមជំនុំ ហើយគេបានកប់នាងជាមួយឈ្មោះរបស់នាង។
គ្មានអ្នកណាម្នាក់មកសោះ។

នាងបានស្លាប់ ដោយគ្មានកូនចៅជួយជ្រោមជ្រែងឈ្មោះរបស់នាងឡើយ។ គ្មានអ្នកណាម្នាក់មកពិធីបុណ្យ សពរបស់នាងឡើយ។

លោកឪពុកម៉ាកខែនស៊ីបានជូតធូលីដីពីដៃរបស់គាត់ កាលគាត់ដើរចេញពីផ្នូរ។
គ្មានអ្នកណាម្នាក់សោះបានសង្រ្គោះ។

គ្មានអ្នកណាម្នាក់បានមកបុណ្យសពរបស់នាង។ គ្មានអ្នកណាម្នាក់ស្ដាប់សេចក្ដីអធិប្បាយរបស់គាត់សោះ។ ក្រោយមកកន្លែងបន្ទរ

មនុស្សសុទ្ធតែឯកោរទាំងអស់
តើពួកគេទាំងអស់មកពីណា?
មនុស្សសុទ្ធតែឯកោរទាំងអស់
តើពួកគេទាំងអស់ជាកម្មសិទ្ធិរបស់អ្នកណា?

ពួកក្មេងស្ទាវបានព្រួយបារម្ដ ហើយគិតដូចនោះ។ ពួកគេមកជុំគ្នារាប់ពាន់នាក់នៅ Berkeley ក្នុង Haight Ashbury នៃទីក្រុងសានហ្រានស៊ីស្កូ វានៅដងវិធីហូលីវ៉ូដ នៅកន្លែង Venice Beach ។ ពួកគេ មួយក្រុមមានផ្ទះដ៏ចាស់មួយ ហើយពួកគេទាំងអស់គ្នារស់នៅទីនោះ។ អ្នកផ្សេងទៀត «សំរុកចូល»ទីនោះ ដើម្បីនៅ១យប់ ឬ២យប់។ ពួកគេចង់នៅជុំគ្នា ហើយពួកគេចង់បានអារម្មណ៍រួមគ្នា។ វាងាយស្រួលដើម្បីនាំ ពួកគេមកក្រុមជំនុំ ជាពិសេសបើអ្នកឲ្យពួកគេយកកាបូបដាក់សំភារៈមួយ ហើយឲ្យពួកគេអង្គុយនៅលើ កំរាលឥដ្ឋ។ ពួកគេត្រូវបានហៅថា«មនុស្សដែលចាប់អារម្មណ៍ពីព្រះយេស៊ូវ» ឬ«មនុស្សរបស់ព្រះយេស៊ូវ»។

ពិតណាស់ ពួកបាទីស្ទជាច្រើនខកខានកន្លែងនេះ។ ពួកគេអាចមានក្មេងរាប់ម៉ឺនទាំងនោះដោយ ងាយស្រួល ប៉ុន្ដែមនុស្សជាច្រើនខ្លាចពួកគេ។ ឥឡូវនេះ វាយឺតពេលហើយ វាយឺតពេលជារៀងរហូត។ ពួក និយាយភាសាដទៃ និងថ្ងៃបុណ្យ៥០បានយកពួកគេទាំងអស់។ សព្វថ្ងៃនេះ ពួកបាទីស្ទខ្លាចក្មេងជនជាតិ អេស្ប៉ាញ និងក្មេងនៅប្រទេសប៉ែកខាងទិសបូព៏។ ពួកគេអាចចាប់យកក្មេងរាប់ម៉ឺននាក់ទាំងនោះដោយ ងាយស្រួល ប៉ុន្ដែពួកបាទីស្ទខ្លាចពួកគេពេក។ នៅពេលឆាប់ៗ វានឹងយឺតពេល ហើយយឺតពេលជារៀងរហូត ម្ដងទៀត។

ក្មេងៗ អ្នកមិនចាំបាច់«សំរុកចូល» ក្នុងផ្ទះជួបជុំគ្នាមួយឡើយ។ អ្នកសូម្បីតែមិនត្រូវការសហគមន៍ ដូចនោះឡើយ។ ថ្មីៗនេះ ខ្ញុំបាននិយាយជាមួយមិត្ដភក្រ្ដម្នាក់ ដែលធ្វើការជាមួយអង្គការ «ព្រះយេស៊ូវដ៏ជា មនុស្ស»(Jesus People)។ ខ្ញុំបានសួរគាត់ពីមូលហេតុ ដែលក្មេងជំទង់សព្វថ្ងៃនេះមិនមានអារម្មណ៍ចង់ បានសហគមន៍ ដូចពួកក្មេងស្ទាវបានធ្វើ។ គាត់បានប្រាប់ថា «ខ្ញុំមិនបានគិតពីរឿងនេះសោះ ហើយខ្ញុំមិនដឹងទេ»។ កាលគាត់បានឆ្លើយដូចនោះ ខ្ញុំមានចម្លើយ គឺថា«ពួកគេមិនត្រូវការកន្លែងជួបជុំគ្នាមួយ ដោយ សារតែពួកគេមានទូរស័ព្ទអាយហ្វូន និងមានទូរស័ព្ទដៃជាច្រើនទៀត»។ ពួកគេមិនត្រូវការសហគមន៍ដូច ពួកក្មេងស្ទាវពីមុននោះទេ។ ឥឡូវនេះ ពួកគេមានអាយហ្វូន និងទូរស័ព្ទដៃជាច្រើនទៀត។ ពួកគេអាច និយាយតាមទូរស័ព្ទ ហើយអាចសរសេរតាមវា ហើយពួកគេធ្វើពុតថា ពួកគេមានមិត្ដភក្រ្ដជិតស្និតជាច្រើន។ គ្រឿងម៉ាស៊ីនទាំងនោះធ្វើឲ្យគេមានមិត្ដភក្រ្ដពិតប្រាកដ។ ហេតុអ្វីបានជាពួកគេមានបញ្ហាជាច្រើន ពេលគេ រាប់អានមិត្ដភក្រ្ដពិតប្រាកដ ហើយតើវាងាយស្រួលណាស់មែនទេ ដើម្បីមានមិត្ដភក្រ្ដតាមគ្រឿងអេឡិចត្រូនិច? ស្រ្ដី Rigby និងលោកឪពុក McKenzie មិនមានភាពឯកោរនោះទេ បើពួកគេមានគ្រឿងអេឡិចត្រូ និចរបស់អ្នក។ ពួកគេនឹងមានមិត្ដភក្រ«ដ៏ចាំបាច់» ដូចអ្នកមាន។ ប៉ុន្ដែមិត្ដភក្រ្ដ «ដ៏ចាំបាច់»មិនមែនដូចជា មិត្ដភក្រ្ដពិតប្រាកដនោះទេ! គ្មានផ្លូវទេ! តើអ្នកបានលឺអំពីបុរសវ័យក្មេងម្នាក់នៅក្នុង Carolina ខាងត្បូងឬទេ? សប្ដាហ៍មុន គាត់បានសំឡាប់មនុស្ស៩នាក់។ តើគាត់មានបញ្ហាអ្វី? បាទ គាត់បានរស់នៅតាមអ៊ិនធឺ ណេត។ អ៊ិនធឺណេតបានច្របល់ក្នុងខួរក្បាលរបស់គាត់។ ចូរចេញពីគ្រឿងអេឡិចត្រូនិច យ៉ាងតិចណាស់ ចូរដកពេលខ្លះ! ចូរចេញពីគ្រឿងអេឡិចត្រូនិច ហើយរស់នៅក្នុងជីវិតពិត! ហើយចូរនៅក្នុងក្រុមជំនុំ! កន្លែងនោះនាំយើងឲ្យទៅមើលអត្ថបទគម្ពីររបស់យើងវិញ

«ហើយត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង ឥតលែងប្រជុំគ្នា ដូចជាអ្នកខ្លះធ្លាប់នោះឡើយ ត្រូវឲ្យកំឡាចិត្តគ្នាវិញ ឲ្យកាន់តែខ្លាំងឡើងផង តាមដែលឃើញថាថ្ងៃនោះជិតមកដល់ហើយ»(ហេព្រើរ ១០:២៤-២៥)។

ខ្ញុំបានអានការអត្ថាធិប្បាយពន្យល់ច្រើនជាង១០ពីអត្ថបទគម្ពីរនោះ។ ពួកគេទាំងអស់ពន្យល់ថា អត្ថបទគម្ពីរនេះសំដៅលើសារៈសំខាន់នៃការប្រកបគ្នានៅក្នុងក្រុមជំនុំតាមតំបន់។ លោក W អេ ខ្រីសវែល ពន្យល់ថា «អត្ថបទគម្ពីរនេះផ្ដល់នូវការអះអាងដ៏ខ្លាំងបំផុតនៅក្នុងព្រះគម្ពីរ ចំពោះសារៈសំខាន់នៃក្រុមជំនុំ តាមតបន់ ដើម្បីឲ្យមនុស្សស្មោះត្រង់នឹង{ក្រុមជំនុំ} (The Criswell Study Bible, Thomas Nelson Publishers, 1979 edition, p. 1438; note on Hebrews 10:25)។

ខ្ញុំសូមប្រាប់ពីការបកប្រែសម័យនេះ។ ខ្ញុំអធិប្បាយពីគម្ពីរខីងជេមស៍តែមួយគត់។ ខ្ញុំមិនផ្ដល់ យោបល់ពីការបកប្រែទៀតនោះទេ។ ប៉ុន្ដែ ជួនកាល វាអាចមានប្រយោជន៍ ដើម្បីឲ្យយើងអានការបកប្រែសម័យនេះ ដ្បិតយើងដឹងពីឥទ្ធិពលនៃអត្ថបទគម្ពីរ។ គម្ពីរ NASV និងគម្ពីរ NIV បកប្រែដូចនេះ

ចូរឲ្យយើងពិចារណាពីរបៀប ដើម្បីជំរុញគ្នាទៅវិញទៅមក ដើម្បីបណ្ដាលឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យប្រព្រឹត្ដការល្អផង ឥតលែងប្រជុំគ្នា ដូចជា អ្នកខ្លះធ្លាប់នោះឡើយ តែចូរយើងលើកទឹកចិត្ដគ្នាឲ្យកាន់តែខ្លាំងឡើង តាម ដែលឃើញថា ថ្ងៃនោះជិតមកដល់ហើយ (ហេព្រើរ ១០:២៤ NASV, ១០:២៥ NIV)។

យើងត្រូវតែមកក្រុមជំនុំ ដើម្បី «ជំរុញ»គ្នាឲ្យមានសេចក្ដីស្រឡាញ់ និងឲ្យប្រព្រឹត្ដល្អ។ យើងត្រូវតែមកក្រុម ជំនុំ ដើម្បី «លើកទឹកចិត្ដគ្នាទៅវិញទៅមក»។ ដ្បិតនោះជាអ្វីដែលលោកយ៉ូហាន MacArthur ហៅថា «ភាពបន្ទាន់នៃអវសាន(ចុងក្រោយ)» ដែលបង្ហាញថា វារឹតតែចំរើនថែមទៀត ហើយរឹតតែសំខាន់ថែមទៀត ដើម្បីនៅក្នុងក្រុមជំនុំ «តាមដែលអ្នកឃើញថា ថ្ងៃនោះជិតមកដល់ហើយ»។ «ថ្ងៃ»នោះសំដៅលើថ្ងៃដែល ព្រះគ្រីស្ទយាងមកជាលើកទី២។ នេះគឺជាពាក្យទំនាយដ៏សំខាន់មួយ។ កាលណាយើងចូលដល់ថ្ងៃចុង ក្រោយបង្អស់នៃលោកីយនេះ វារឹតតែសំខាន់ថែមទៀត ដើម្បីឲ្យយើងចេះថ្វាយខ្លួនទៅក្រុមជំនុំតាមតំបន់។ ហេត្វអ្វី? ដោយសារតែនៅក្នុងសង្គម យើងនឹងមានសម្ពាធរឹតតែធំឡើងៗ ក្នុងការបាត់បង់សេចក្ដីជំនឿនៅ ថ្ងៃចុងក្រោយបង្អស់។ នៅសម័យបុរាណ មនុស្សអាចធ្វើវាបាន ដោយសារពួកគេមានវត្ដមាននៅក្នុងក្រុម ជំនុំតាមសប្ដាហ៍នីមួយៗ។ ប៉ុន្ដែ ឥឡូវនេះ មហន្ដរាយដ៏ខ្លាំងនៃសង្គមផ្លាស់ប្ដូរ(ភាពតក់ស្លុតនៅនាអនាគត) ចូរចាត់ទុកការប្រកបគ្នាជាមួយគ្រីស្ទបរិស័ទផ្សេងទៀត នៅក្នុងក្រុមជំនុំជាការសំខាន់ជាងគេ។ ចូរស្ដាប់អ្វី ដែលលោកថូម៉ាស់ Hale បានបង្រៀននៅក្នុងការអត្ថាធិប្បាយពន្យល់របស់គាត់ «បើមានអ្នកណាម្នាក់ចាប់ ផ្ដើមមាន{សេចក្ដីជំនឿ}ដូចទឹករលក ចូរឲ្យយើងឆាប់ទៅលើកទឹកចិត្ដគាត់ ហើយពង្រឹងគាត់យ៉ាងលឿន។ ចូរឲ្យយើងជំរុញគ្នាទៅវិញទៅមក ដើម្បីឲ្យមានសេចក្ដីស្រឡាញ់ ហើយឲ្យចេះប្រព្រឹត្ដការល្អ។ ចូរឲ្យយើង ដឹងថា ក្នុងចំណោមយើងរាល់គ្នា កុំឲ្យមានអ្នកណាម្នាក់ដួល (ទៅក្នុងអំពើបាប ហើយលោកីយ៍)វិញឡើយ។ បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ប៉ុន្ដែបើយើងនៅម្នាក់ឯង នោះយើងខ្សោយ»(Thomas Hale, The Applied New Testament Commentary, Kingsway Publications, 1997, pp. 913, 914; អត្ថាធិប្បាយពន្យល់ពីហេព្រើរ ១០:២៤; កំណត់សំគាត់របស់លោក Hymers គឺនៅក្នុងវង់ក្រចក។

ក្រុមជំនុំតាមតំបន់មិនគ្រាន់តែជាកន្លែងមួយ ដែលអ្នកមករៀនព្រះគម្ពីរប៉ុណ្ណោះទេ ទោះបីជាយ៉ាង ណាក៏ដោយ រឿងនោះសំខាន់ណាស់។ ការប្រកគ្នាមិនមែនជាការញាំអារហារជុំគ្នា បន្ទាប់ពីយើងថ្វាយបង្គំព្រះចប់ ទោះបីជាយ៉ាងណាក៏ដោយ រឿងនោះសំខាន់ណាស់។ តែគោលបំណងធំពីការប្រកគ្នានៃក្រុមជំនុំ គឺជាការឈោងចាប់មនុស្សវ័យក្មេងផ្សេងទៀត ដែលមិនជឿព្រះនៅឡើយ។ ការអត្ថាធិប្បាយពន្យល់របស់ លោកថូម៉ាស់ ហេលប្រាប់ថា «ការផ្សាយដំណឹងល្អគឺជាគោលបំណងដ៏សំខាន់បំផុតនៃក្រុមជំនុំ ដ្បិតវាទាក់ ទងនឹងការនាំមនុស្សឲ្យស្គាល់ព្រះយេស៊ូវ ហើយទទួលសេចក្ដីសង្រ្គោះ»(ibid., p. 125)។

ដូច្នេះហើយ យើងប្រាប់មនុស្សថ្មីៗថា «សូមមកជាមួយយើង សូមមកបរិភោគជាមួយយើង សូម រាប់អានយើងធ្វើជាមិត្ដភក្រ្ដ ហើយសូមថ្វាយបង្គំព្រះជាមួយយើង! សូមចេញទៅផ្សាយដំណឹងល្អជាមួយ យើង! សូមមកក្រុមជំនុំតាមវិធីណាក៏ដោយ! សូមមកថ្វាយបង្គំព្រះនៅពេលល្ងាច! សូមមកកម្មវិធីប្រជុំគ្នា អធិស្ឋាន! សូមចូលមកក្នុងគ្រួសារនៃព្រះ!» «បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ហើយបើយើងនៅតែ ម្នាក់ឯង នោះយើងខ្សោយ»។

គ្មានអ្នកណាម្នាក់នឹងធ្វើរឿងនោះភ្លាមៗនោះទេ។ យើងនឹងរង់ចាំអ្នក ហើយយើងនឹងពន្យល់ពី មូលហេតុដែលវាសំខាន់។ យើងនឹងធ្វើអ្វីក៏ដោយ ដែលយើងអាចជួយអ្នកបាន។ ពិតណាស់ នោះគឺជាអ្វី ដែលក្រុមជំនុំដើមដំបូងបានធ្វើ។ លោក Michael គ្រីនបាននិពន្ធសៀវភៅដ៏អស្ចារ្យមួយ ដែលមានចំណងជើងថា ការផ្សាយដំណឹងល្អនៅក្នុងក្រុមជំនុំដើមដំបូង (Eerdmans Publishing Company, 2003 edition)។ លោកគ្រីនបានប្រសាសន៍ថា «ពិតប្រាកដណាស់ ការប្រកគ្នាជាកត្ដាសំខាន់ណាស់ ដើម្បីឲ្យ ក្រុមជំនុំឈាងទៅមុខបាន។ មនុស្សនឹងត្រូវទាក់ទាញមកក្នុង {ក្រុមជំនុំ} ដោយសារការប្រកបគ្នា ដ្បិតវាទាក់ ទាញចិត្ដមនុស្ស ហើយធ្វើឲ្យគេមានអារម្មណ៍ល្អ...{ពួកគេឃើញ}ពីរបៀបដែលគ្រីស្ទបរិស័ទចេះស្រឡាញ់គ្នា ទៅវិញទៅមក»{ទំព័រ ២៥៦)។ «ការប្រកបគ្នានៅក្រុមជំនុំផ្ដល់ការលុបបំបាត់ពូជសាសន៍ ភេទ វណ្ណៈ និង កម្រិតអប់រំ វាជាការទាក់ទាញដ៏ធំសម្បើម»(ទំព័រ ២៥៣)។ លោកគ្រីនបានពន្យល់ថា គ្មានអ្វីសោះដែល យើងធ្វើជាសំងាត់។ អ្នកមិនជឿព្រះនាំយកសិទ្ធិ ហើយប្រព្រឹត្ដដូចមនុស្សផ្សេងទៀត។ អ្នកនិពន្ធឈ្មោះ លោក Tertullian (១៦០-២២០ក្រោយគ្រីស្ទសករាជ) ដែលជាគ្រីស្ទបរិស័ទពីមុន បានប្រាប់ពីសេចក្ដី ស្រឡាញ់ និងការប្រកបគ្នារបស់គ្រីស្ទនៅក្នុងក្រុមជំនុំ។ គាត់បានប្រាប់ថា នេះគឺជាកត្ដាដ៏ធំមួយ ដើម្បី ទាក់ទាញអ្នកមិនជឿព្រះជាច្រើននាក់ ឲ្យគេក្លាយជាកូនព្រះនៅជំនាន់ដើមដំបូង(ibid)។ គាត់បានប្រាប់ថា នៅប្រទេសអាហ្រ្វិចខាងជើង អ្នកមិនជឿព្រះរាប់ម៉ឺននាក់បានចូលរួមក្នុងក្រុមជំនុំ ដោយសារតែពួកគេមាន សេចក្ដីស្រឡាញ់ និងការប្រកបគ្នា។

ខ្ញុំជាក្មេងប្រុសដ៏ឯកោរម្នាក់ ឪពុកម្ដាយខ្ញុំបានលះលែងគ្នា។ ខ្ញុំបានរស់នៅជាមួយបងប្អូន ដែល មិនចង់ឲ្យខ្ញុំនៅក្នុងផ្ទះរបស់គេសោះ។ ខ្ញុំបានដើរតាមផ្លូវតែម្នាក់ឯង ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ដូចលោកយ៉ូហាន Lennon បានច្រៀង

«មនុស្សសុទ្ធតែឯកោរទាំងអស់
តើពួកគេទាំងអស់ជាកម្មសិទ្ធិនៅឯណា?»

ខ្ញុំនឹងប្រាប់បងប្អូនពីកន្លែងដែលជាកម្មសិទ្ធិរបស់ពួកគេ។ ពួកគេជាកម្មសិទ្ធិក្នុងក្រុមជំនុំ ដូចក្រុមជំនុំមួយនេះ! អ្នកក៏ជាកម្មសិទ្ធិនៅកន្លែងនោះដែរ! វាគួរឲ្យទុក្ខសោកណាស់ ដែលលោកយ៉ូហាន ឡែនណោនមិន ដែលជឿជាក់លើព្រះយេស៊ូវ ហើយមិនដែលមកក្រុមជំនុំតាមតំបន់! នៅចុងបញ្ចប់ គាត់បានប្រើថ្នាំញៀន ហើយបានដេកលើគ្រែស្ទើរតែរាល់ថ្ងៃ។

បើខ្ញុំអត់បានទៅក្រុមជំនុំដ៏រឹងមាំមួយ នោះខ្ញុំដឹងច្បាស់ថា ខ្ញុំនឹងមិនអាចនៅទីនេះឡើយ នៅព្រឹក នេះ។ ខ្ញុំដឹងច្បាស់ថា ខ្ញុំបានស្លាប់ដូចលោកយ៉ូហាន ឡែនណោនយូរមកហើយ។ មិត្ដសំឡាញ់ខ្ញុំបាន សំឡាប់ខ្លួនឯង។ តើខ្ញុំអាចធ្វើដូចនោះឬទេ? ខ្ញុំមិនដឹងទេ។ តែខ្ញុំដឹងថា ខ្ញុំបានសង្រ្គោះពីលោកីយ៍ដ៏ងងឹត ហើយឯកោរ ដោយសារការប្រកបគ្នា និងភាពកក់ក្ដៅ ដែលខ្ញុំបានរកឃើញនៅក្នុងក្រុមជំនុំតាមតំបន់។ កាលខ្ញុំជាក្មេងជំទង់ម្នាក់ ក្រុមជំនុំបានក្លាយជាផ្ទះទី២សំរាប់ខ្ញុំ។

ខ្ញុំដឹងថា មានបងប្អូនជាច្រើនមិនស្ដាប់ខ្ញុំឡើយ។ ខ្ញុំដឹងថា បងប្អូននឹងមិនធ្វើយ៉ាងណាក៏ដោយ ដើម្បីមកជាមួយយើង។ តែសូមចងចាំជានិច្ចថា យើងបានអញ្ចើញបងប្អូនមក! សូមចងចាំជានិច្ចថា យើង ចង់ឲ្យបងប្អូននៅជាមួយយើង។ ពិតណាស់ បងប្អូននឹងលះបង់អ្វីខ្លះ! ការប្ដេជ្ញាចិត្ដតែងតែនាំឲ្យអ្នលះបង់ អ្វីខ្លះ។ អ្នកមិនអាចមានជីវិតអាពាហ៍ពិពាហ៍ជាប់នៅយូរបានឡើយ បើគ្មានការប្ដេជ្ញាចិត្ដ។ ខ្ញុំចង់ឲ្យបងប្អូន ប្ដេជ្ញាចិត្ដ ហើយខ្ញុំសួរឲ្យបងប្អូនឲ្យប្ដេជ្ញាចិត្ដចំពោះខ្ញុំផងដែរ។ ដូចលោកថូម៉ាស់ ហេលបានប្រាប់ក្នុងការ អត្ថាធិប្បាយពន្យល់របស់គាត់ «បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ហើយបើយើងនៅតែម្នាក់ឯង នោះយើងខ្សោយ»។ មនុស្សម្នាក់អាចនិយាយថា «ខ្ញុំមិនអាចធ្វើវាបានទេ»។ និយាយដោយត្រង់ទៅ អ្នក អាចធ្វើវាបាន ប៉ុន្ដែ អ្នកមិនចង់ធ្វើ។ អ្នកចង់នៅ «ទំនេរ» អាក្រក់ណាស់។ នោះមានន័យថា អ្ននឹងឯកោរ។ បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ហើយបើយើងនៅតែម្នាក់ឯង នោះយើងខ្សោយ។

បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ហើយបើយើងនៅតែ ម្នាក់ឯង នោះយើងខ្សោយ! នោះគឺ ជាសេចក្ដីអធិប្បាយរបស់ខ្ញុំចំពោះបងប្អូននៅព្រឹកនេះ។ ឥឡូវនេះ អ្នកអាចមករកព្រះយេស៊ូវបាន ចូរមករក ទ្រង់ទៅ! ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសង្រ្គោះអ្នកពីការជំនុំជំរះ។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិតថ្មីឲ្យអ្នក។ ឥឡូវនេះទ្រង់រស់នៅ ហើយគង់នៅស្ថានសួគ៌ ដ៏ជាស្ថានសួគ៌ជាន់ទី៣។ កុំឈរ នៅខាងក្រៅទ្វារ ដូចបងប្រុសរបស់កូនពៅដែលខ្ជះខ្ជាយ។ ព្រះគម្ពីរប្រាប់ថា គាត់ «មិនព្រមចូលទៅក្នុង» សោះ(លូកា ១៥:២៨)។ អ្នកផ្សេងទៀតកំពុងតែជប់លៀងយ៉ាងធំ។ ប៉ុន្ដែ បងប្រុសនោះបាននិយាយថា ខ្ញុំ នឹង «មិនចូលទៅក្នុង» នោះទេ។ អ្នកខ្លះនៅតែធ្វើដូចនោះដែរ យើងប្រាប់ថា «ចូរមកក្នុងព្រះយេស៊ូវ ចូរមក ចូលរួមកម្មវិធីជប់លៀង!» ប៉ុន្ដែ អ្នកនិយាយថា «ខ្ញុំនឹងមិនចូលទៅក្នុង» ឡើយ។ យើងនៅតែរង់ចាំអ្នក! ចូរ មកក្នុងព្រះយេស៊ូវ ហើយចូលរួមក្នុងកម្មវិធីជប់លៀង!

ចូរមក ចូរមកដំណាក់វិញ
   អស់អ្នកដែលនឿយហត់អើយ ចូរមកដំណាក់
ព្រះយេស៊ូវកំពុងហៅអ្នក ដោយព្រះទ័យសប្បុរស
   ឱមនុស្សបាបអើយ ចូរមកដំណាក់វិញ
(«ព្រះយេស៊ូវកំពុងហៅដោយទន់ភ្លន់» ដោយលោក Will L. Thompson, 1847-1909)។

ឱ ព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសុំឲ្យមានបងប្អូនខ្លះមកឯព្រះយេស៊ូវ ហើយឲ្យគេមកក្នុង ក្រុមជំនុំរបស់យើងផងដែរ។ នៅក្នុងព្រះនាមរបស់ទ្រង់ អាម៉ែន។ «បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ហើយបើយើងនៅតែម្នាក់ឯង នោះយើងខ្សោយ»។ នៅព្រឹកនេះ បើសិនជាអ្នកភ្លេចពីអ្វីទាំងអស់ ដែលខ្ញុំបង្រៀនក៏ដោយ តែសូមចងចាំថា បើយើងនៅជាមួយគ្នា នោះយើងរឹងមាំ ហើយបើយើងនៅតែម្នាក់ឯង នោះយើងខ្សោយ។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ហេព្រើរ ១០:១៩-២៥ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«អេលៀនឺ រីជបាយ» (ដោយលោក Paul McCartney, 1942-)។