Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អាឡែសែមែណោស និងព្រះរបស់គាត់

ALEXAMENOS AND HIS GOD
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មិថុនា ៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, June 7, 2015

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។


តើយើងអាចរៀនអ្វីខ្លះពីជំពូក២មុនដំបូងនៃគម្ពីរ១កូរិនថូស? រឿងមួយក្នុងចំណោមរឿងដ៏គួរឲ្យ ចាប់អារម្មណ៍បំផុតគឺថា យើងបានរៀនអំពីគ្រីស្ទបរិស័ទដើមដំបូង។ ពេលយើងអានជំពូកទាំង២នេះ យើង ឃើញពីរបៀបដែលពួកគេដាក់ព្រះគ្រីស្ទជាទីមួយនៅក្នុងជីវិតរបស់គេ។ អស់អ្នកណាដែលគិតថា ពួកគេ មានប្រាជ្ញា ដោយសារគេបដិសេធព្រះគ្រីស្ទ «ដ្បិតដំណឹងពីឈើឆ្កាង នោះជាសេចក្តីចំកួត ដល់អស់អ្នកដែលកំពុងតែវិនាស តែជាព្រះចេស្តានៃព្រះ ដល់យើងរាល់គ្នាដែលកំពុងតែបានសង្គ្រោះវិញ»(១:៨)។ «តែយើងខ្ញុំប្រកាសប្រាប់ពីព្រះគ្រីស្ទ ដែលទ្រង់ត្រូវឆ្កាងវិញ»(១:២៣)។ «តែព្រះគ្រីស្ទ ទ្រង់ជាព្រះចេស្តា ហើយជាប្រាជ្ញារបស់ព្រះវិញ»(១:២៤)។ «តែដោយសារព្រះ នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែលទ្រង់បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង»(១:៣០)។ «ដ្បិតខ្ញុំបានផ្តាច់ចិត្តថា នៅក្នុងពួកអ្នករាល់គ្នា នោះខ្ញុំមិនព្រមស្តាប់រឿងអ្វីទៀត ក្រៅពីព្រះយេស៊ូវគ្រីស្ទទេ ហើយគឺដែលទ្រង់ត្រូវឆ្កាងផង»(២:២)។ លោកបណ្ឌិត ជេ វឿនណោន ម៉ាកជីបានប្រសាសន៍ថា

សាវ័កមិនបានបញ្ចូលការពិភាក្សាខាងឯទស្សនៈវិទ្យានោះទេ គាត់អធិប្បាយ ពីព្រះគ្រីស្ទដែលត្រូវជាប់ឆ្កាងភ្លាមៗ។ គាត់បានអធិប្បាយពីព្រះអង្គសង្រ្គោះ ដែលត្រូវជាប់ឆ្កាង។ នោះគឺរបៀបនៃព័ន្ធកិច្ច ដែលយើងត្រូវការណាស់នៅ គ្រាដ៏អស់សង្ឃឹមសព្វថ្ងៃនេះ(J. Vernon McGee, Th.D., Thru the Bible, volume 5, Thomas Nelson Publishers, 1983, p. 13;កត់សំគាល់ពី១កូរិនថូស ២:២)។

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។

តាមភាសាក្រេកពាក្យ«សិរីល្អ»មានន័យថា «អួត» គឺការលើកដំកើងឡើង ការមានមោទនៈភាព។ សាវ័កប៉ុលប្រាប់យើងឲ្យលើកដំកើងព្រះគ្រីស្ទឡើង ហើយមានមោទនៈភាពអំពីព្រះគ្រីស្ទ ថែមទាំង «ត្រូវតែ អួតពីព្រះអម្ចាស់»។ គ្រីស្ទបរិស័ទដើមដំបូងបាននិយាយអំពីព្រះគ្រីស្ទច្រើនណាស់ ហើយវាធ្វើឲ្យអ្នកមិនជឿ ព្រះនិយាយថា ពួកគេថ្វាយបង្គំសាសន៍យូដាម្នាក់ដែលស្លាប់បាត់ហើយ! លោក បណ្ឌិតមីខែអែល គ្រីន(Michael Green)បានប្រសាសន៍ថា «មានគំរូនៃការប្ដេជ្ញាចិត្ដ {ដើម្បីបង្រៀនពីព្រះគ្រីស្ទ}នៅក្នុងទីស្នាក់ ការរបស់ក្មេងប្រុសដែលគ្រប់គ្រងលើកន្លែង Palatine Hill ក្នុងទីក្រុងរ៉ូម។ នេះគឺជាគំនូរនៅសតវត្សទី៣ ដែលគូរ{ដោយដៃកូនក្មេងម្នាក់} គាត់ជាក្មេងប្រុសដែលឈរក្នុងឥរិយាបថលើកដៃម្ខាង ពេលថ្វាយបង្គំព្រះ។ គោលបំណងនៃភក្រ្ដីភាពរបស់គាត់គឺតំណាងពីឈើឆ្កាងមួយ គាត់ជាបុរសម្នាក់ដែលមានក្បាលសត្វលា។ គាត់សរសេរនៅក្រោមក្បាលសត្វលានោះថា “អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់”។ ទំព័រមួយប្រាប់ យ៉ាងច្បាស់ថា គាត់ជាគ្រីស្ទបរិស័ទម្នាក់ គាត់មិនខ្មាស់នោះទេ។ ក្មេងប្រុសដែលរៀនជាមួយគាត់បានសើច ចំអកដាក់គាត់ ដោយព្រោះគាត់ឈរសំរាប់ព្រះ។ តែគាត់មិនខ្មាស់នោះទេ នៅដៃម្ខាងទៀតគាត់សរសេរថា “អាឡែសែមែណោសស្មោះត្រង់”។ ប្រហែលជានេះជាការឆ្លើយតបផ្ទាល់របស់គាត់ ចំពោះគំនូរជីវចលដ៏ ឃោរឃៅ។ ខ្ញុំគិតដូច្នេះ»(Michael Green, D.D., Evangelism in the Early Church, William B. Eerdmans Publishing Company, 1970, pp. 174, 175)។

ខ្ញុំបានថតចំលងគំនូរដ៏ឈ្លើយដោយផ្ទាល់ពីពីច្បាប់ដើម។ នេះគឺជាគំនូរដ៍ពិត ដែលយកពីជញ្ជាំង នៅបន្ទប់មួយសំរាប់ក្មេងប្រុសនៅ Palatine Hill គឺនៅក្នុងទីក្រុងរ៉ូមបុរាណ វានៅចុងសតវត្សទី២។

Alexamenos and his God

នៅពេលខ្ញុំមើលកាន់គំរូនជីវចលបុរាណនោះ ខ្ញុំស្រក់ទឹកភ្នែក។ នេះគឺជាក្មេងប្រុសតូចម្នាក់ដែល មានអាយុ១០ ឬ១២ឆ្នាំ គាត់បានឈរសំរាប់ព្រះយេស៊ូវ។ ដ្បិតមានក្មេងប្រុសអាក្រក់ម្នាក់បានគូររូបភាព គាត់ ពេលគាត់កំពុងថ្វាយបង្គំព្រះយេស៊ូវ គេគូរពីក្បាលសត្វលាមួយ! ខ្ញុំបានគិតថា «អរគុណព្រះសំរាប់ ក្មេងប្រុស ដូចអាឡែសែមែណោស(Alexamenos)!» ក្មេងប្រុសក្មេងស្រីដូចនោះហើយ ដែលបានប្រកាសពីសាររបស់ព្រះគ្រីស្ទនៅពាសពេញទឹកដីរ៉ូម! ខ្ញុំរង់ចាំជួបអ្នកនៅស្ថានសួគ៌ អាឡែសែមែណោស! ខ្ញុំ អធិស្ឋានថា យើងនឹងមានមនុស្សវ័យក្មេងដូចគាត់នៅក្នុងក្រុមជំនុំយើង ហើយខ្ញុំអធិស្ឋានសុំឲ្យមានមនុស្ស ប្រុសស្រី ដែលនឹងអួតពីព្រះគ្រីស្ទ មិនថាតើជំនាក់ដែលបោះបង់ចោលព្រះនេះសើចចំអក ហើយមើលងាយពួកគេច្រើនប៉ុណ្ណាក្ដី!

គ្រួសារ Duggar បានត្រូវគេដាក់ទណ្ឌកម្មដោយលាបជ័រ ហើយសំឡាប់ដោយមិនកាត់ក្ដីសោះ។ ពួកគេមានកូន១៩នាក់។ ១២ឆ្នាំមុន ក្មេងប្រុសម្នាក់បានប៉ះពាល់កូនស្រី២នាក់របស់គាត់ដោយមិនសមរម្យ សោះ។ ឪពុកម្ដាយគាត់បានចាប់គាត់ទៅឯប៉ូលីស។ គាត់ត្រឹមតែមានអាយុ១៥ប៉ុណ្ណោះ ដូច្នេះគេបានគ្រប បាំងឯកសារ។ ពីរបីសប្ដាហ៍កន្លងមក មេប៉ូលីសដែលមិនគ្រប់ទឹកនៅទីក្រុងដ៏តូចនេះឈ្មោះ Arkansas បានបើកឯកសារនោះ ហើយគាត់បានឲ្យទៅអ្នកផ្សព្វផ្សាយព័ត៌មាន។ ពួកគេបានឆ្កាងគ្រួសារនេះ ហើយគេ ហៅផ្ទះគាត់ថា «ផ្ទះនៃសេចក្ដីរន្ធត់»។ ហេតុអ្វីបានជាពួកគេធ្វើដូចនេះ? ដោយសារតែគ្រួសារ Duggars ជាសមាជិកក្រុមជំនុំបាទីស្ទ ហើយដោយសារតែពួកគេជាគ្រីស្ទបរិស័ទ!! កូនស្រី២នាក់នោះបានទៅឯប៉ុស្ដិ៍ ព័ត៌មាន ដោយសារតែពួកគេដឹងថា មានតែកន្លែងមួយគត់ដែលមនុស្សនឹងធ្វើយុត្ដិធម៌ចំពោះពួកគេទាំងពីរ នាក់។ ស្រ្ដីទាំងពីរនេះបានទៅឯប៉ុស្ដិ៍ព័ត៌មាន ដើម្បីជួយការពារឪពុកម្ដាយរបស់ពួកគេ។ ក្រោយមកខ្ញុំបាន ឃើញលោកវ៉ូផី ហ្គូលប៊ឺជ (Whoopi Goldberg) ដែលមានមុខគួរឲ្យខ្លាច ដូចអារក្សកំពុងតែស្រែកដាក់ពួកគេទាំងពីរ។ គាត់ស្រែកថា «កុំនាំព្រះចូលមកក្នុង!» «ចាប់ពួកគ្រីស្ទាន ចាប់ពួកគេ ចាប់ពួកគេ!» ពេលនោះគ្មានអ្វីផ្លាស់ ប្ដូរសោះ ពួកគេបានបោះក្មេងស្រីៗដែលជឿព្រះទៅក្នុងខ្សៃវៀន ហើយឲ្យសត្វតោហែកពួកគេ នេះគឺនៅក្នុងទីក្រុងរ៉ូមពីបុរាណ! លោកវ៉ូផី ហ្គូលប៊ឺជមានភាពដូចលោកន៊ែរ៉ូ ឬក៏ដូចលោក Caligula អញ្ចឹង! «ចូរសំឡាប់ពួកគ្រីស្ទានចោល!» ចាប់ពួកគេ ចាប់ពួកគេ ចាប់ពួកគេ!» ព្រះទ្រង់ជួយ យើងជាមួយមនុស្សដែលគ្រប់គ្រងលើការផ្សាយព័ត៌មានដូចនោះ! នៅក្នុងគ្រាដ៏អាក្រក់ឃោរឃៅនេះ ចូរឲ្យ គេនិយាយល្អពីមនុស្សវ័យក្មេងនីមួយៗនៅកន្លែងនេះ «អាឡែសែមែណោសគាត់ស្មោះត្រង់»។

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។

គ្មានគំរូណាប្រៀបផ្ទឹមនឹងទ្រង់បាន
   នៅក្នុងចំណោមមនុស្សលោក
ទ្រង់យុត្ដិធម៌គ្រប់ទាំងផ្លូវទាំងអស់
   ទ្រង់ពេញដោយការបង្រៀននៅស្ថានសួគ៌
ទ្រង់ពេញដោយការបង្រៀននៅស្ថានសួគ៌

ខ្ញុំជំពាក់ទ្រង់ជីវិតដល់ទ្រង់ និងដង្ហើមខ្ញុំ
   គ្រប់ទាំងអំណរទាំងអស់ដែលខ្ញុំមាន
ទ្រង់ឲ្យខ្ញុំយកឈ្នះលើសេចក្ដីស្លាប់
   ហើយទ្រង់សង្រ្គោះខ្ញុំពីផ្នូរ
      («ព្រះដ៏អស្ចារ្យគង់លើបល្ល័ង្ក»ដោយលោក Samuel Stennett, 1727-1795)។

អ្នកអាចមានការផ្សាយព័ត៌មានខាងបក្សពួកឆ្វេងនិយម! អ្នកអាចមានលោកវ៉ូផី ហ្គូលប៊ឺជ និងពួក សេរីនិយមដែលស្អប់ព្រះទាំងស្រុង និងហ្វូងហូលីវ៉ូដ! អ្នកអាចមានពួកគេ! ពួកគេមិនមានអ្វីសោះផ្ដល់ឲ្យ អ្នក! គ្មានអ្វីសោះ គ្មានអ្វីសោះ គ្មានអ្វីសោះ! «អាឡែសែមែណោសគាត់ស្មោះត្រង់» «អាឡែសែមែណោសគាត់ស្មោះត្រង់» អាឡែសែមែណោសគាត់ស្មោះត្រង់!» សូមឲ្យយើងធ្វើដូចនោះដែរ ព្រះអង្គអើយ!

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។

យើងមិនមកក្រុមជំនុំ ដើម្បីកំសាន្ដនោះទេ។ យើងមិនមកក្រុមជំនុំដើម្បីស្ដាប់ «ក្រុមថ្វាយបង្គំព្រះ» ច្រៀងដូចពួកសំដែងតាមក្លឹបក្នុងទីក្រុងឡាស វីហ្គាសនោះទេ។ យើងមិនមកក្រុមជំនុំ ដើម្បីស្ដាប់លឺ រឿងកម្លែង ឬពីរឿងផ្សេងៗអំពីការលើកដំកើងខ្លួននោះទេ។ យើងអាចស្ដាប់រឿងកម្លែងល្អជាងពីលោកជីមមី ហ្វោឡូន(Jimmy Fallon)។ យើងអាចអានរឿងពីលើកដំកើងខ្លួននៅក្នុងសៀវភៅ Digest ។ យើងអត់ មកក្រុមជំនុំ ដើម្បីបញ្ជាំងភ្លើងពណ៌ ដោយតន្រ្ដីញាក់របស់«គ្រីស្ទាន» នោះទេ។ វាទទេស្អាត វាមិនប៉ះពាល់ ដល់ព្រលឹងយើងសោះ។ វាទុកឲ្យយើងភ្លក់កំទេចឈើនៅក្នុងមាត់របស់យើង។ វាទទេស្អាត គ្មានបានការ ហើយខ្ជះខ្ជាយពេលវេលា។

ប្រពន្ធខ្ញុំ និងខ្ញុំបាននៅក្នុងកម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃសៅរ៍ នៅក្រុមជំនុំដ៏ធំមួយក្នុងទីក្រុង អោរីង នៅជិតទីក្រុងសាន ដីអីហ្គូ។ តន្រ្ដីថ្លង់មែនទែន ហើយវាគួរឲ្យចង់ដេកលក់។ វាជាតន្រ្ដីញាក់ដែលល្អ ឥតខ្ចោះ។ នៅចុងបញ្ចប់ វាសប្បាយបំផុត ដ្បិតវាហួសពីអ្វីដែលខ្ញុំធ្លាប់បានលឺនៅតាមកន្លែងផ្សេងៗ។ បន្ទាប់មក មនុស្សដើរចេញទៅ ពួកគេភាំងស្មារតី វិលវល់ ហើយដើរចេញទាំងអូសជើងដូចមនុស្ស ចម្លែកនៅក្នុងរឿង «យប់នៃសាកសពដែលរស់»។ គ្មានអ្នកណាម្នាក់ញញឹម គ្មានអ្នកណាម្នាក់និយាយ ហើយគ្មានអ្នកណាម្នាក់ស្វាគមន៍គ្នា។ ពួកគេមកដោយឯកោរ ដើម្បីចង់កំសាន្ដចិត្ដ ហើយពួកគេដើរចេញដោយឯកោរ។ លោកដាវីឌ វែលស៍បានប្រសាសន៍ថា «ភាពឯកោរគឺជារោគពិសនៅសម័យនេះ។ នេះគឺជា រោគពិសនៃការគ្មានទំនាក់ទំនងគ្នា មិនចាក់ឬស ឬមិននៅកន្លែងពិសេសណាមួយ ប៉ុន្ដែនៅកន្លែងទូទៅ។ វាគឺជាទុក្ខព្រួយនៃការនៅម្នាក់ឯង គ្មានអ្នកណាយកចិត្ដទុកដាក់ ហើយនៅឆ្ងាយពីសកលោក»(David F. Wells, Ph.D., ទឹកចិត្ដក្លាហាន ដើម្បីធ្វើជាពួកប្រូតែស្ដង់ (The Courage to be Protestant) Eerdmans, 2008, p. 33)។

លោកបណ្ឌិត វែលស៍គឺជាទេវវិទូ(អ្នកសិក្សាខាងព្រះគម្ពីរដើម្បីធ្វើជាគ្រូគង្វាល)ដ៏ល្បីល្បាញម្នាក់ ហើយគាត់បានបង្រៀនត្រឹមត្រូវ «ភាពឯកោរគឺជារោគពិសនៅសម័យនេះ»។ ប៉ុន្ដែ ក្រុមជំនុំធំៗគ្មានចម្លើយ សំរាប់ភាពឯកោរនោះទេ។ ពួកគេត្រឹមតែមានក្រុមភ្លេងញាក់ ហើយមនុស្សទាំងអស់នៅតែមានភាពឯកោរ ដូចជាពួកគេធ្វើ បន្ទាប់ពីពួកគេទៅពីហុកីឡាដ្ឋាន Dodger! តើចម្លើយគឺជាអ្វី? ចម្លើយគឺស្ថិតលើក្រុមជំនុំ មួយ ដែលដាក់ព្រះយេស៊ូវជាទីមួយនៅក្នុងជីវិតរបស់គេ! ព្រះគ្រីស្ទគឺជាចម្លើយ មិនមែនតន្រ្ដីនោះទេ។ ព្រះ គ្រីស្ទគឺជាចម្លើយ មិនមែនហ្វូងមនុស្សធំ ដែលឯកោរនោះទេ! ក្រុមជំនុំធំៗសព្វថ្ងៃនេះគ្មានអ្វីសោះ ដើម្បី ផ្ដល់ជាចម្លើយ! គ្មានអ្វីសោះ គ្មានអ្វីសោះ គ្មានអ្វីសោះ! ការដាក់ព្រះគ្រីស្ទជាទីមួយ ការប្រកាសពីព្រះគ្រីស្ទ និងការថ្វាយព្រះកិត្ដិយសដល់ព្រះគ្រីស្ទ គឺជាចម្លើយតែមួយគត់! ព្រះគ្រីស្ទយេស៊ូវនោះឯងគឺតែងតែជា ចម្លើយគ្រប់ពេលវេលា។ ក្មេងប្រុសតូចនោះដែលរស់នៅចុងសតវត្សទី២បានដឹងពីរឿងនោះ។ នោះគឺជា មូលហេតុដែល «អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់!» នោះគឺជាមូលហេតុដែល «អាឡែសែមែ ណោសស្មោះត្រង់ជាមួយព្រះ!»

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។

ហើយចុះអំពីសេចក្ដីសង្រ្គោះវិញ? តើអ្នកលឺគ្រូអធិប្បាយ «ធំៗ» បង្រៀនអំពីរបៀបដើម្បីបាន សង្រ្គោះឬទេ? អូ ព្រះអើយ ខ្ញុំលឺពួកគេបង្រៀនអំពីរឿងអ្វីផ្សេងៗ! ពួកគេបង្រៀនអំពីព្រះវិញ្ញាណបរិសុទ្ធ។ ពួកគេបង្រៀនអំពីរបៀប ដើម្បីមានអារម្មណ៍ល្អ។ ពួកគេបង្រៀនអំពីរបៀប ដើម្បីបានជោគជ័យ។ មានបុរស ម្នាក់ឈ្មោះយ៉ូសែប ផ្រីនស៍(Joseph Prince)ដែលបង្រៀនអំពីព្រះគុណ។ ប៉ុន្ដែតើនរណាដែលបង្រៀនពី របៀបដើម្បីបានសង្រ្គោះ? ខ្ញុំមិនលឺសោះ តើនរណាដែលបង្រៀនពីឈើឆ្កាង? ខ្ញុំលឺសោះ តើនរណាដែល បង្រៀនពីព្រះលោហិត? ខ្ញុំមិនលឺសោះ តើនរណាបង្រៀនពីព្រះយេស៊ូវក្នុងសេចក្ដីអធិប្បាយទាំងស្រុង? ខ្ញុំមិនលឺសោះ!

មានបុរសក្រីក្រម្នាក់នៅក្នុងប្រទេសគុយប៊ាបានសរសេរអ៊ីម៉ែលផ្ញើរមកខ្ញុំពីរបីថ្ងៃមុន។ មេរៀនទាំង នេះវាចេញទៅពាសពេញពិភពលោក វាទៅដល់ច្រើនជាង២០០ប្រទេស ហើយនៅក្នុង៣២ភាសា។ ដូច្នេះ បុរសវ័យក្មេងម្នាក់នេះបានសរសេរមក។ គាត់បានប្រាប់ថា គាត់ថ្វាយខ្លួនដល់ព្រះគ្រីស្ទ ហើយធ្វើពិធីជ្រមុជ ទឹក។ តែក្រោយមក មិត្ដភក្រ្ដគាត់ម្នាក់បានប្រាប់គាត់អំពីការរើសតាំង។ គាត់បានប្រាប់ថា វារំខានគាត់។ គាត់បានប្រាប់ថា ពេលគាត់លឺអំពីការរើសតាំងនោះ គាត់បានឆ្ងល់ពីសេចក្ដីសង្រ្គោះរបស់គាត់។ ខ្ញុំមិនយល់ ពីរឿងនោះទេ! ចំពោះខ្ញុំ វាហាក់ដូចជាការរើសតាំងនោះគួរតែធ្វើឲ្យអ្នកយល់ច្បាស់ថែមទៀតពីសេចក្ដីសង្រ្គោះរបស់អ្នក។ វាមិនអាស្រ័យលើអ្នកនោះទេ វាអាស្រ័យលើព្រះគ្រីស្ទតែមួយគត់! អាម៉ែន! ប៉ុន្ដែ គាត់ ចាប់ផ្ដើមសង្កេតមើលពីលោកប៉ូល វោសសើរ (Paul Washer) ហើយចាប់ផ្ដើមអានពីលោកយ៉ូហាន MacArthur ។ គាត់ក៏បានអានពីសេចក្ដីអធិប្បាយរបស់លោក រេ Comfort ផងដែរ វាមានចំណង ជើងថា «ការរក្សារឿងសំងាត់ដ៏ល្អបំផុតនៃឋាននរក»។ ក្រោយមកគាត់បានឃើញវីដីអូខ្លះៗ ពីលទ្ធិកាល់វិននិយមដែលហៅថា «ព្រះគុណអស្ចារ្យ»។ បញ្ហាទាំងអស់នេះបានធ្វើឲ្យគាត់យល់ច្រលំ ដូច្នេះគាត់បានសរ សេរផ្ញើរមកយើង ហើយបាននិយាយថា «ខ្ញុំជឿថា ខ្ញុំត្រូវការអ្នកណែរនាំខ្ញុំពីសៀវភៅដែលប្រាប់ពីក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំគិត ហើយរៀបចំខ្លួនដើម្បីឲ្យបានប៉ះពាល់ចិត្ដពីអំពើបាប»។ គាត់បាននិយាយថា «ខ្ញុំត្រូវតែយល់ ពីជម្រៅនៃក្រឹត្យវិន័យ»។ នេះគឺជាចម្លើយដែលខ្ញុំឆ្លើយទៅគាត់

ចូរចងចាំថា ពេលមួយអ្នកមិនដែលនិយាយពីព្រះនាមព្រះគ្រីស្ទឡើយ! អ្នក បានសរសេរអ៊ីម៉ែលវែងមួយផ្ញើរមកខ្ញុំ អំពីការចាក់ចុចចិត្ដ និងក្រឹត្យវិន័យ ដោយគ្មានបង្ហាញពីព្រះនាមព្រះយេស៊ូវម្ដងសោះ ហើយមិនបង្ហាញពីការ ងាររបស់ទ្រង់នៅលើឈើឆ្កាង ឬពីព្រះលោហិតដែលលាងសំអាតពីអំពើបាប របស់ទ្រងទេ! នេះគឺជាអន្ទាក់ដ៏ធំនៃលទ្ធិកាល់វិននិយមសព្វថ្ងៃនេះ។ ចូរកត់ សំគាល់ថា អ្នកអាចអានពីលោកប៉ុល វោសសើរ និងលោកយ៉ូហានម៉ាក អោសើរច្រើនម៉ោង ហើយអ្នកចាប់ផ្ដើមគិតអំពីក្រឹត្យវិន័យ អ្នកមិនគិតអំពី ព្រះយេស៊ូវគ្រីស្ទនោះទេ! ខ្ញុំត្អូញត្អែរពីបុរសដូចលោក វោសសើរ លោក ម៉ាកអោសើរ និងលោក រេ ខោមហ្វឺន។ ពួកគេបង្រៀនពីក្រឹត្យវិន័យ ល្អជាជាងបង្រៀនពីដំណឹងល្អ! (សូចចុចទីនេះ ដើម្បីអានពីសេចក្ដីអធិប្បាយ របស់ខ្ញុំ «សេចក្ដីអធិប្បាយដ៏គួរឲ្យភ្ញាក់ផ្អើលចំពោះក្មេងជំទង់- ចម្លើយ របស់ខ្ញុំទៅកាន់លោកប៉ុល វើសសើរ»)។

ក្រោយមកខ្ញុំបានផ្ញើរឲ្យគាត់នូវសេចក្ដីអធិប្បាយរបស់ខ្ញុំចំនួន២ ពួកវាមានចំណងជើងដូចនេះ«ព្រះយេស៊ូវគ្រីស្ទនោះឯង» និង «តើអ្នកគិតអ្វីពីព្រះគ្រីស្ទ?» នោះគឺជាអ្វីដែលគាត់ត្រូវការ គាត់ត្រូវការ ព្រះយេស៊ូវគ្រីស្ទ! ហើយនោះគឺជាអ្វីដែលអ្នកត្រូវការ អ្នកត្រូវការព្រះយេស៊ូវគ្រីស្ទ!

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។

គ្មានគំរូណាប្រៀបផ្ទឹមនឹងទ្រង់បាន
   នៅក្នុងចំណោមមនុស្សលោក
ទ្រង់យុត្ដិធម៌គ្រប់ទាំងផ្លូវទាំងអស់
   ទ្រង់ពេញដោយការបង្រៀននៅស្ថានសួគ៌
ទ្រង់ពេញដោយការបង្រៀននៅស្ថានសួគ៌

ទ្រង់ទតឃើញខ្ញុំ ពេលខ្ញុំពិបាកចិត្ដ
   ហើយទ្រង់ជួយឲ្យខ្ញុំធូរស្បើយ
ទ្រង់ទ្រាំទ្រជំនួសខ្ញុំនៅលើឈើឆ្កាងដ៏គួរខ្មាស់
   ហើយទ្រង់ទទួលគ្រប់ទាំងការព្រួយចិត្ដខ្ញុំ
ហើយទ្រង់ទទួលគ្រប់ទាំងការព្រួយចិត្ដខ្ញុំ

ចាប់តាំងពីខ្ញុំទទួលភាពសុចរិតរបស់ទ្រង់មក
   វាជាភ័ស្រ្ដុតាងដែលទ្រង់ស្រឡាញ់យើង
ខ្ញុំមានចិត្ដ១ពាន់ ដើម្បីថ្វាយដល់ទ្រង់
   ព្រះអម្ចាស់អើយ ទ្រង់គួរទទួលគ្រប់ទាំងអស់
ព្រះអម្ចាស់អើយ ទ្រង់គួរទទួលគ្រប់ទាំងអស់។

វាងាយស្រួលណាស់ ដើម្បីមករកព្រះយេស៊ូវ។ ក្មេងប្រុសនៅក្នុងទីក្រុងរ៉ូមពីបុរាណនោះបានមកឯ ទ្រង់ ហើយអ្នកក៏ត្រូវធ្វើដូចនោះដែរ!

អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់! គេបានដុំដែកគោលព្រះរបស់គាត់នៅលើឈើឆ្កាង ទ្រង់បានរងទុក្ខ ដើម្បីសងទោសអំពើបាបរបស់អាឡែសែមែណោស។

រ៉ោប៊ឺត ហាយមើស៍ថ្វាយបង្គំព្រះរបស់គាត់! គេបានដុំដែកគោលព្រះរបស់គាត់នៅលើឈើឆ្កាង ទ្រង់បានរងទុក្ខ ដើម្បីសងទោសអំពើបាបរបស់លោកហាយមើស៍។

អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់! ព្រះរបស់គាត់ គឺជាព្រះយេស៊ូវដែលមកពីស្រុក ណាសារ៉ែត។ ព្រះរបស់គាត់យាងចុះពីស្ថានសួគ៌មកសុគតលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់គាត់ ហើយអំពើបាបរបស់អ្នកផងដែរ។ ព្រះរបស់គាត់គឺជាព្រះយេស៊ូវ ដែលបានរស់ពីសុគតទាំងព្រះកាយ ហើយ ឥឡូវនេះទ្រង់គង់នៅខាងស្ដាំដៃព្រះវរបិតានៅស្ថានសួគ៌។

អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់។ លោកីយ៍និយាយថា ព្រះរបស់គាត់មានក្បាលដូច សត្វលា! លោកីយ៍សើចចំអកអាឡែសែមែណោស ដោយសារគាត់ថ្វាយបង្គំព្រះយេស៊ូវ។ ប៉ុន្ដែគាត់សរសេរ ដាក់លើជញ្ចាំងផ្សេងទៀត «អាឡែសែមែណោសស្មោះត្រង់»។ ហេតុអ្វីបានជាគាត់ស្មោះត្រង់? ដោយសារ តែព្រះរបស់គាត់ ដ្បិតព្រះយេស៊ូវមានបន្ទូលថា «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»(យ៉ូហាន ១៤:៦)។

អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់។ ហើយទឹកដីរ៉ូមទាំងអស់សុទ្ធតែដួលរលំ ថែមទាំង រូបព្រះទាំងអស់ផងដែរ។ ភាពរុងរឿងទាំងអស់បានរលាយអស់។ ដ្បិតព្រះគ្រីស្ទគង់នៅលើទីក្រុងកូឡូស៊ីម និងផែដើណោនដ៏បាក់បែក។

«អ្នកណាដែលអួត ត្រូវអួតតែពីព្រះអម្ចាស់ប៉ុណ្ណោះ» (១កូរិនថូស ១:៣១)។

អាឡែសែមែណោសថ្វាយបង្គំព្រះរបស់គាត់។ ដ្បិតពាក្យទំនាយក្នុងព្រះគម្ពីរវាបក់សំលេងគ្រហឹម ហើយធ្វើឲ្យផែនដីកក្រើក លោកខែត្រលប់ទៅជាឈាម ហើយអាគារនានា ថ្ម និងភ្នំទាំងឡាយដួលរលំអស់។ នគរនៅផែនដីបានរលាយសាបសូន្យទៅ។ មនុស្សលាក់ខ្លួននៅក្នុងរោងថ្ម ដោយព្រោះភ័យខ្លាច។ ដ្បិតពួក គេទាំងអស់គ្នាបានធ្វើខុស ហើយក្មេងប្រុសនោះបានធ្វើត្រឹមត្រូវ។ «អាឡែសែមែណោសស្មោះត្រង់»។ តើ អ្នកនឹងជឿទុកចិត្ដលើព្រះរបស់គាត់ដែរឬទេ? តើអ្នកនឹងជឿទុកចិត្ដលើព្រះយេស៊ូវ ដើម្បីឲ្យទ្រង់លាង សំអាតអំពើបាបរបស់អ្នកទាំងអស់ ដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់ដែរឬទេ? ខ្ញុំអធិស្ឋានសុំឲ្យអ្នកធ្វើ ដូចនោះ។ នៅក្នុងព្រះនាមរបស់ទ្រង់។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ១កូរិនថូស ១:២៦-៣១ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ព្រះដ៏អស្ចារ្យគង់លើបល្ល័ង្ក»ដោយលោក Samuel Stennett, 1727-1795)។