ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សមាជិកក្រុមជំនុំដែលមិនប្រែចិត្ដក្នុងគ្រាចុងក្រោយបង្អស់ (សេចក្ដីអធិប្បាយលេខ៥ ពីគម្ពីរ២ពេត្រុស) ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «តែកាលពីដើម មានហោរាក្លែងក្លាយ នៅក្នុងពួកជន ដូចជានឹងមានគ្រូក្លែងកា្លយក្នុងពួកអ្នករាល់គ្នាដែរ គេនឹងលួចនាំបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ គេមិនព្រមស្គាល់ព្រះដ៏ជាម្ចាស់ ដែលបានលោះគេនោះឡើយ ក៏នាំសេចក្តីវិនាសដ៏ឆាប់រហ័សឲ្យមកលើខ្លួនផង»(២ពេត្រុស ២:១)។ |
សាវ័កបានបង្រៀនថា នឹងមានគ្រូក្លែងក្លាយ «នៅក្នុងពួកជន»ក្នុងក្រុមជំនុំនានា។ ពិតណាស់ វាកំពុងតែកើនឡើងសព្វថ្ងៃនេះ។ «ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត»(២ធីម៉ូថេ ៤:៣)។ មនុស្សចង់ស្ដាប់រឿងណាដែលរុកត្រចៀករបស់ពួកគេលេងៗ។ ដូច្នេះហើយសព្វថ្ងៃនេះ គ្រូក្លែងក្លាយមានប្រជាប្រិយភាពណាស់។ គ្រូផ្សេងៗដែលខ្ញុំឃើញតាមកញ្ចក់ទូរទស្សន៍សព្វថ្ងៃនេះសុទ្ធតែនៅក្នុងរបៀបបែបនេះ។ ពួកគេលួចបញ្ចូលបក្សពួកដែលបង្ខូចបំផ្លាញ។ គម្ពីរ២ពេត្រុសរៀបរាប់ប្រាប់ពីគ្រូក្លែងក្លាយទាំងនេះ។ សាវ័កពេត្រុសប្រាប់ថា ពួកគេនឹងបង្រៀន «លទ្ធិដែលបង្ខូចបង្លាញ» រួមទាំងលទ្ធិដែលបដិសេធព្រះគ្រីស្ទ។ ពួកគេបដិសេធព្រះគ្រីស្ទ ដោយសារពួកគេ មិនអធិប្បាយពីដំណឹងល្អ។ ពេត្រុសប្រាប់ថា ពួកគេជាមនុស្សដែលជឿថា ពួកគេអាចធ្វើអំពើបាបដោយសេរី ហើយនៅតែបានសង្រ្គោះ ដោយសារព្រះគុណព្រះ (antinomians)។ ពួកគេនឹងបង្រៀនថា មនុស្ស អាចរស់នៅក្នុងអំពើបាប ហើយនៅតែអាចធ្វើជាកូនព្រះ។ ពួកគេនឹងធ្វើការងារសំរាប់លុយ មិនមែនសំរាប់ ព្រះនោះទេ។ ទ្រង់នឹងជំនុំជំរះពួកគេជាមិនខាន ហើយទ្រង់នឹងជំនុំជំរះពួកគេ ដូចជាទ្រង់បានជំនុំជំរះពួក ទេវតាដែលបានបះបោរប្រឆាំងនឹងព្រះ ដែលទ្រង់បាន «បោះទំលាក់ទៅក្នុងឋាននរក»។ ទ្រង់នឹងជំនុំជំរះ ពួកគេ ដូចជាមនុស្សនៅថ្ងៃរបស់លោកណូអេដែលកើតមានទឹកជំនន់។ ទ្រង់នឹងជំនុំជំរះពួកគេ ដូចជាទីក្រុង សូដុំម និងកូម៉ូរ៉ាដែលទ្រង់បានទំលាក់ភ្លើងពីស្ថានសួគ៌មក។ ដោយសារគំរូទាំង៣នោះហើយ លោកពេត្រុសបង្ហាញថា ព្រះនឹងជំនុំជំរះគ្រូក្លែងក្លាយ និងអស់ អ្នកណាដែលដើរតាមពួកគេ។ ពួកគ្រូក្លែងក្លាយបង្រៀនថា កូនព្រះអាចរស់នៅក្នុងអំពើបាប ហើយនៅតែ អាចបានសង្រ្គោះ។ ពួកគេជាមនុស្សល្ងីល្ងើដែលនិយាយអួតអាង។ ពួកគេនិយាយរឿងអាក្រក់ៗប្រឆាំងនឹង អ្នកដឹកនាំដែលជាកូនព្រះពិត។ ពួកគេបដិសេធមិនស្ដាប់តាមអាជ្ញាធនៃព្រះគម្ពីរ។ គ្រូក្លែងក្លាយទាំងនេះ សូម្បីតែមិនយល់ពីការដែលគេនិយាយជំទាស់ផង។ ពួកគេជាទាសកររបស់អំពើបាប ហើយពួកគេនឹងត្រូវ វិនាសនៅក្នុងអំពើបាបរបស់ពួកគេ។ មនុស្សទាំងនេះជា «សញ្ញាសំគាល់»នៅក្នុងក្រុមជំនុំ។ ភ្នែករបស់គេ ពេញដោយអំពើកំផិត។ ពួកគេមិនអាចឈប់ធ្វើបាបបានឡើយ។ ពួកគេបញ្ចុះបញ្ចូលមនុស្សដែលមិនឈរ ឲ្យប្រព្រឹត្ដអំពើផ្លូវភេទជាមួយគេ។ ពួកគេត្រូវបណ្ដាសារ ហើយពួកគេដូចជាហោរាបាឡោម ដែលបំរើព្រះ សំរាប់លុយ។ គ្រីស្ទបរិស័ទក្លែងក្លាយទាំងនេះគឺដូចជាអណ្ដូងស្ងួត ដែលរីងទឹកអញ្ចឹង។ ពួកគេនិយាយល្អៗ ប៉ុន្ដែ ពួកគេបោកបញ្ជោតអ្នកដែលដើរតាមពួកគេ។ ពួកគេសន្យាជាមួយអ្នកដែលដើរតាមពួកគេថា ពួកគេមាន សេរីភាព ប៉ុន្ដែខ្លួនរបស់ពួកគេផ្ទាល់ជាទាសករនៃសេចក្ដីប៉ងប្រាថ្នាខាងអំពើបាប។ ពួកគេជាទាសករខាង អំពើស្មោកគ្រោក។ ពួកគេដឹកនាំអ្នកជឿព្រះថ្មីឲ្យវង្វេង ហើយព្រះនឹងជំនុំជំរះពួកគេសំរាប់ការបែរចេញពី បញ្ញត្ដរបស់ព្រះគម្ពីរ។ ពួកគេដូចជាសត្វឆ្កែ និងសត្វជ្រូកអញ្ចឹង។ ពួកធ្វើពុតដូចជាកូនព្រះដែលល្អ ប៉ុន្ដែ ឥឡូវនេះពួកគេបែរទៅឯអំពើបាបចាស់របស់គេវិញ។ ដូចជាសត្វឆ្កែ និងសត្វជ្រូក ព្រះគ្រីស្ទមិនបានផ្លាស់ ប្ដូរនិស្ស័យរបស់គេឡើយ។ នោះគឺជាអ្វីដែលគម្ពីរ២ពេត្រុសជំពូកប្រាប់យើង។ ហេតុអ្វីបានជាលោកពេត្រុសចំនាយមួយជំពូក ដើម្បីនិយាយអំពីគ្រីស្ទបរិស័ទក្លែងក្លាយទាំងនេះ? ទីមួយ ពួកគេមានវត្ដមាននៅពាសពេញប្រវត្ដិរបស់គ្រីស្ទសាសនា ហើយយើងត្រូវតែប្រយ័ត្ន។ ទីពីរ តួលេខ របស់ពួកគេបានលូតលាស់ឡើងយ៉ាងខ្លាំងនៅក្នុងគ្រាចុងក្រោយបង្អស់។ សូមមើល២ពេត្រុស ៣:៣។ សូម ក្រោកឈរឡើង ហើយអានវាឲ្យខ្លាំងៗ។ «ដោយដឹងសេចក្តីនេះជាមុនថា នៅជាន់ក្រោយ នឹងមានមនុស្សចំអកមក ដែលគេដើរតាមសេចក្តីប៉ងប្រាថ្នារបស់គេ ទាំងចំអកឡកឡឺយថា» (២ពេត្រុស ៣:៣)។ សូមអង្គុយចុះ ចូរកត់សំគាល់កន្លែងដែលថា «នៅជាន់ក្រោយ»។ អ្នកចំអកឡកឡឺយជាគ្រីស្ទបរិស័ទក្លែង ក្លាយដែលយើងបានអាននៅក្នុងជំពូក២។ ព្រះគម្ពីរបានប្រាប់ថា នៅជាន់ក្រោយបង្អស់នឹងមានគ្រីស្ទបរិស័ទ ក្លែងក្លាយជាច្រើន។ ពួកគេគោរពប្រតិបត្ដិព្រះតែខាងក្រៅ តែពួកគេគ្មានអំណាចព្រះនៅក្នុងខ្លួនគេឡើយ (២ធីម៉ូថេ ៣:៥)។ « នៅគ្រាជាន់ក្រោយបង្អស់... ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស»(១ធីម៉ូថេ ៤:១)។ មកដល់ពេលដែលពិភពលោកឈាងចូលទៅក្នុងគ្រារងទុក្ខវេទនា ក្រុមជំនុំត្រូវបានរៀបរាប់ដូចជា «លំនៅនៃពួកអារក្ស ជាកន្លែងរបស់អស់ទាំងវិញ្ញាណអសោច និងអស់ទាំងសត្វស្លាបអសោចគួរខ្ពើម»(វិវរណៈ ១៨:២)។ នៅចំនុចនេះ ក្រុមជំនុំនឹងត្រូវហៅថា «ស្រីសំផឹងដ៏ធំ»(វិវរណៈ ១៧:១,១៩:២)។ លោក ជេ វើណោន ម៉ាកជីបានបង្រៀនថា «ស្រីសំផឹងដ៏ធំ» “នឹងត្រូវរៀបចំ ទាក់ទងជាមួយអស់អ្នកណាដែលមិនជឿជាក់លើព្រះគ្រីស្ទ ដ៏ជាព្រះអង្គសង្រ្គោះ” (J. Vernon McGee, Th.D., Thru the Bible, volume 5, Thomas Nelson Publishers, 1983, p. 1030; note on Revelation 17:1)។ លោកយ៉ូហាន F. Walvoord ជាប្រធាននៃមហាវិទ្យាល័យបានប្រសាសន៍ថា «មនុស្សម្នាក់ដែល បដិសេធមនុស្សដ៏ជាព្រះយេស៊ូវគ្រីស្ទ ហើយបដិសេធការងាររបស់ទ្រង់ អ្នកនោះគម្ពីរកំណត់ន័យថា គាត់ មិនមែនជាគ្រីស្ទបរិស័ទទាល់តែសោះ។ គាត់ជាអ្នកប្រឆាំងនឹងគ្រីស្ទបរិស័ទ គាត់ប្រឆាំងនឹងដំណឹងល្អ គាត់ ជាអ្នកខុសឆ្គង ហើយគាត់ជាមនុស្សដែលមិនបានសង្រ្គោះ។ គាត់ជាមនុស្សម្នាក់ដែលមិនបានទទួល ព្រះគុណរបស់ព្រះទេ។ រឿងអាក្រក់ៗដែលលោកពេត្រុសបានទាយគឺជាភស្រ្ដុតាងនៅក្នុងក្រុមជំនុំ... មាន គ្រីស្ទបរិស័ទជាច្រើននាក់មិនយល់ពីជម្រៅនៃភាពគ្មានជំនឿ ដែលរាលដាលនៅក្នុងក្រុមជំនុំ...លោកពេត្រុស បានទន្ទឹងរង់ចាំការនេះយូរមកហើយ។ យើងមិនចាំបាច់រង់ចាំការសម្រេចនោះទេ។ វាបានសម្រេចរួចមក ហើយ»(John F. Walvoord, Th.D., «តើក្រុមជំនុំនៅសម័យថ្មីនេះនឹងទៅឯណា?» Prophecy and the Seventies, Charles L. Feinberg, Th.D., Ph.D., editor, Moody Press, 1971, pp. 113, 114)។ ខ្ញុំអាចប្រាប់អ្នកដោយផ្ទាល់ភ្នែកថា តួលេខដ៏ធំនៃការផ្សាយដំណឹងល្អសម័យនេះមិន «បានប៉ះ ពាល់ដោយព្រះគុណរបស់ព្រះឡើយ» ហើយមនុស្ស «មិនបានសង្រ្គោះឡើយ» វាដូចជាលោក Walvoord បានប្រសាសន៍អញ្ចឹង។ នេះគឺជារឿងពិតនៅក្នុងមហាវិទ្យាល័យ និងនៅក្នុងភាពជាសមាជិកក្រុមជំនុំនានា។ ដ្បិតគាត់បានប្រសាសន៍ថា «មានគ្រីស្ទបរិស័ទជាច្រើននាក់មិនយល់ពីជម្រៅនៃភាពគ្មានជំនឿ ដែលរាលដាលនៅក្នុងក្រុមជំនុំនោះទេ»។ សំណួររបស់ខ្ញុំគឺនេះ តើស្ថានភាពដ៏អាក្រក់នេះកើតឡើងតាមរបៀបណា? អ្វីទាំងអស់ដែលយើង ត្រូវតែស្វែងរកចម្លើយគឺថា យើងត្រូវមើលទៅក្រោយពីអ្វីដែលបានកើតឡើង។ នៅដើមសតវត្សទី១៩ ប្រហែលនៅក្នុងឆ្នាំ១៨២៤ លោកឆោឡែស ជី ហ្វីនណេបានផ្លាស់ប្ដូរការប្រែចិត្ដទៅជា «ការសម្រេចចិត្ដ» ដ៏លឿន ហើយគ្មានន័យសោះ។ បញ្ហាដែលខកខាននៅក្នុង «ការសម្រេចិត្ដជឿព្រះ» សព្វថ្ងៃនេះគឺជាការប៉ះពាល់ចិត្ដពីអំពើបាប។ លោកម៉ាទីន Lloyd-Jones បានបង្រៀនថា «លោកយ៉ូហាន Bunyan បានប្រាប់យើងនៅក្នុងសៀវភៅ ការពេញដោយព្រះគុណ(Grace Abounding)ថា គាត់បាន{នៅក្រោមការចាក់ចុចចិត្ដពីអំពើបាប} ហើយព្រលឹងគាត់បានស្រែកថ្ងូរអស់រយះពេល១៨ខែ។ ពេលវេលាមិនមែនជាបញ្ហានោះទេ តែមនុស្សណា ដែលភ្ញាក់ដឹងខ្លួន ហើយត្រូវប៉ះពាល់ចិត្ដពីអំពើបាប អ្នកនោះស្ថិតនៅក្នុងបញ្ហាដូចនេះ។ តើគាត់អាចស្លាប់ ហើយប្រឈមមុខជាមួយព្រះយ៉ាងដូចម្ដេច?» (Martyn Lloyd-Jones, M.D., ការធានាអះអាង Assurance (រ៉ូមជំពូក៥) The Banner of Truth Trust, 1971, p. 18)។ ថ្ងៃសុក្រមុន ខ្ញុំបានអានសៀវភៅរបស់លោកយ៉ូហាន Bunyan ដែលមានចំណងជើងថា ផ្លូវទៅ ស្ថានសួគ៌ ។ អ្វីដែលគាត់បានបង្រៀនអំពីការចាក់ចុកចិត្ដពីអំពើបាប និងការប្រែចិត្ដដ៏ពិតគឺធម្មតាទេ មុន ពេលលោកហ្វីនណេ(Finney) និងជំនឿទូទៅស្ទើរតែទាំងអស់អ្នកផ្សាយដំណឹងល្អ។ សៀវភៅផ្លូវទៅ ស្ថានសួគ៌ ត្រូវបានបោះពុម្ភសំរាប់លោកជ៉ោចស៍ ហ្វាយហ្វៀល ហើយបានលក់ឲ្យក្រុមជំនុំខាល់វិនម៉ាតូដីស នៅពាសពេញប្រទេសអស់គ្លេស និងពេញប្រទេសអាមេរិក។ ការបោះពុម្ភជាលើកទី៧នៃសៀវភៅនេះ ត្រូវបានផ្ដិតឡើងសំរាប់លោកយ៉ូហាន វែស្លី ហើយសំរាប់ឲ្យអ្នកនៅក្រុមជំនុំម៉ាតូដីសដែលចេះអានភាសា អង់គ្លេសអាន។ មនុស្សនៅក្នុងនិកាយប្រតែស្ដង់រាប់ម៉ឺននាក់ចូលចិត្ដអានសៀវភៅផ្លូវទៅស្ថានសួគ៌។ លោក Bunyan គឺជាអ្នកដែលអានពីអ្នកនិពន្ធបាទីស្ទច្រើនបំផុតនៅគ្រប់សម័យទាំងអស់។ មុនដំបូង ក្នុងឆ្នាំ ១៦៧៨ សៀវភៅរបស់គាត់បានលក់អស់ ហើយបានបោះពុម្ភបន្ថែមទៀត ហើយវាលក់ដាច់ជាងសៀវភៅ ផ្សេងទៀតទាំងអស់តាមភាសាអង់គ្លេស លើកលែងតែព្រះគម្ពីរខីងជេមស៍។ លោកស្ពឺជិកបានអានសៀវ ភៅនោះច្រើនជាង៧៥ដង។ លោកស្ពឺជិកបានដកស្រង់ ហើយប្រើឧទាហរណ៍ពីសៀវភៅនោះនៅក្នុង សេចក្ដីអធិប្បាយរបស់គាត់។ វាជាសៀវភៅដែលនិយាយអំពីការប្រែចិត្ដ ហើយនេះគឺជាអ្វីដែលពួកប្រូតែស្ដង់ និងពួកបាទីស្ទបានជឿអំពីការប្រែចិត្ដ រហូតដល់លោកហ្វីនណេបានផ្លាស់ប្ដូរការប្រែចិត្ដ ទៅជាការសម្រេច ចិត្ដនៅក្នុងសតវត្សីទី១៩។ នៅក្នុងផ្នែកដែលហៅថា «ពាក្យសំដីដ៏មានសង្ឃឹមនៃការប្រែចិត្ដរបស់គាត់» យើងបានរៀនរឿង ជាច្រើនអំពីសេចក្ដីសង្រ្គោះ ដែលយើងបានភ្លេចថា វាដូចជាលទ្ធផលនៃ «លទ្ធិសម្រេចចិត្ដនិយម»របស់ លោកហ្វីនណេ។ ផ្នែកនេះចាប់ផ្ដើមពីការពិភាក្សាគ្នារវាងអ្នកស្មោះត្រង់ និងអ្នកមានសង្ឃឹម។ អ្នកមានសង្ឃឹមប្រាប់ ថា មុនដំបូងគាត់ចាប់ផ្ដើមគិតពីសេចក្ដីសង្រ្គោះរបស់គាត់ កាលគេបង្ហាញគាត់ពីភាពទទេស្អាតនៃពិភព លោក ដូចជា ការខកខានក្រុមជំនុំ ការកុហក ការស្បថ និងអំពើអាវាសែដូចជាទៅទីក្រុងឡាសវែហ្គាស។ តែគាត់និយាយថា «មុនដំបូង ខ្ញុំបានបិទភ្នែកប្រឆាំងនឹង(ព្រះគម្ពី)។ បន្ទាប់មកគាត់និយាយថា មុនដំបូង ខ្ញុំមិនយល់ដឹងថា ព្រះបានធ្វើការនេះមកលើខ្ញុំ។ ខ្ញុំមិនដែលគិតថា ព្រះចាប់ ផ្ដើមប្រែចិត្ដមនុស្សមានបាប ដោយសារការដាស់ឲ្យដឹងខ្លួនពីអំពើបាប។ ទីពីរ អំពើបាប នៅតែផ្អែមចំពោះនិស្សអំពើបាបរបស់ខ្ញុំ ហើយខ្ញុំមិនចង់បោះបង់វាចោលនោះទេ។ ទីបី ខ្ញុំមិនដឹងពីរបៀបដើម្បីបោះបង់ចោលមិត្ដភក្រ្ដលោកីយ៍ កុំឲ្យខ្ញុំមានចង់ធ្វើដូចពួកគេ។ ទីបួន ពេលវេលាដែលខ្ញុំដឹងខ្លួនពីការប្រែចិត្ដ វាជាម៉ោងដែលចិត្ដខ្ញុំមានបញ្ហា ហើយ ភ័យខ្លាច ហើយវាធ្វើឲ្យខ្ញុំមិនអាចទ្រាំបាន»។ មិត្ដជាទីស្រឡាញ់អើយ ពាក្យរបស់លោកយ៉ូហាន Bunyan ទាំងនោះជាព្រះពរដល់ចិត្ដមនុស្ស រាប់ពាន់នាក់ រហូតដល់ភាពស្មោកគ្រោករបស់ «លទ្ធិសម្រេចចិត្ដនិយម»បានបែរសេចក្ដីសង្រ្គោះទៅជា រឿងខ្លះដែលស្ទើរតែដូចជាល្បិចកលខាងវេទមន្ដ។ ខ្ញុំអធិស្ឋានថា អ្នកនឹងអានពាក្យទាំងនេះម្ដង ហើយម្ដង ទៀត ហើយព្រះវិញ្ញាណបរិសុទ្ធបានចាក់ចុចចិត្ដអ្នកពីអំពើបាប បន្ទាប់មកអ្នកមកឯព្រះយេស៊ូវដោយ សេចក្ដីជំនឿ។ នេះគឺជាផ្លូវពិត នេះគឺជាផ្លូវត្រឹមត្រូវ ហើយនេះគឺជាផ្លូវទៅឯព្រះយេស៊ូវគ្រីស្ទ។ វាគឺជាផ្លូវដែលអាច នាំឲ្យអ្នកបានសង្រ្គោះ។ វាគឺជាផ្លូវដែលលោក Griffith បានសង្រ្គោះ។ វាគឺជាផ្លូវដែលលោកខាហ្គិន និង លោកចាន់បានសង្រ្គោះ។ វាគឺជាផ្លូវ ដែលមនុស្សទាំងអស់បានសង្រ្គោះ ថែមទាំងវាគឺជាផ្លូវដែលអ្នកអាច បានសង្រ្គោះ។ «តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។ ឱព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសូមឲ្យទ្រង់ចាក់ចុចចិត្ដអ្នកខ្លះដែលស្ដាប់ ឬអានសេចក្ដីអធិប្បាយនេះ។ សូមទ្រង់ទាញនាំពួកគេឲ្យមករកព្រះរាជបុត្រារបស់ទ្រង់ ដ៏ជាព្រះយេស៊ូវ ដែលបានសុគត នៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់ពួកគេ ហើយទ្រង់មានព្រះជន្មរស់ឡើងវិញ ដើម្បីប្រទានជីវិត ឲ្យពួកគេ។ ទូលបង្គំអធិស្ឋានក្នុងព្រះនាមរបស់ទ្រង់ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ពេត្រុស ២:១៥-២២ ។ |