Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទេវតាដែលធ្លាក់ចុះ – ការព្រមានចំពោះមនុស្សដែលដួលចុះ

(សេចក្ដីអធិប្បាយទី៤ ពីកណ្ឌ២ពេត្រុស)
FALLEN ANGELS – A WARNING TO FALLEN MEN
(SERMON #4 ON II PETER)
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ឧសភា ១៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, May 17, 2015

« ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្តីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ»(២ពេត្រុស ២:៤)។


ព្រះគម្ពីរបង្រៀនថា អារក្សសាតាំងវាជាមហាទេវតា ដែលបានបះបោរប្រឆាំងនឹងព្រះ ហើយត្រូវ បានព្រះទំលាក់ចេញពីស្ថានសួគ៌ មកលើផែនដីនេះ។ ព្រះគម្ពីរអេសគាល ២៨:១១-១៩ និងអេសាយ ១៤: ១៣-១៤ ប្រាប់ពីការធ្លាក់ចុះរបស់អារក្សសាតាំង។ មានទេវតាជាច្រើនបានចូលរួមបះបោរប្រឆាំងនឹងព្រះ។ ពួកវាខ្លះបានចេញពីស្ថានសួគ៌មក ដើម្បីធ្វើជា «ពួកបរិវាររបស់សាតាំង» ដូចអ្វីដែលព្រះគម្ពីរហៅ។ ប៉ុន្ដែ ពួកវាខ្លះត្រូវបានបោះទំលាក់ទៅក្នុងឋាននរក។ អត្ថបទគម្ពីររបស់យើងប្រាប់អំពីពួកអារក្សទាំងនេះ។ លោក ឆោឡែស C. Ryrie បានបង្រៀនថា «ទាំងនេះគឺជាទេវតាដែលធ្វើបាប ដោយសារការកំផិតជាមួយស្រ្ដី ដូច ដែលគម្ពីរលោកុប្បត្ដិ ៦:១-៤ បានរៀបរាប់ប្រាប់»(The Ryrie Study Bible, Moody Press, 1978; កត់សំគាល់២ពេត្រុស ២:៤)។

គម្ពីរអេភេសូ ៦:១១-១៧ បង្ហាញថា អារក្សសាតាំងនៅតែមានពួកបរិវាររាប់ពាន់ ដែលនៅក្រោម ការគ្រប់គ្រងរបស់វា ហើយសព្វថ្ងៃនេះ ពួកវាសកម្មខ្លាំងណាស់។ លោកម៉ាទីន Lloyd-Jones បានបង្រៀនថា «មានវិញ្ញាណអាក្រក់រាប់ពាន់ ប្រហែលរាប់លាន»(សាមគ្គីភាពរបស់គ្រីស្ទបរិស័ទ (Christian Unity), The Banner of Truth Trust, 1980, p. 58)។

នៅដើមឆ្នាំ១៩៧០ ខ្ញុំជាអ្នកបង្កើតក្រុមជំនុំមួយសំរាប់ពួកក្មេងស្ទាវ។ វានៅតែមានសព្វថ្ងៃនេះ ទោះបីជាវាជាក្រុមជំនុំសៅថើនបាទីស្ទក៏ដោយ។ នោះគឺជាបទពិសោធន៍ ដែលធ្វើឲ្យខ្ញុំដឹងខ្លួនយ៉ាងច្បាស់ពី អំណាចរបស់ពួកអារក្ស។ ខ្ញុំបានឃើញ ហើយបានលឺរឿងជាច្រើន ដែលមិនអាចកើតឡើងដោយប្រភពតាម ធម្មជាតិឡើយ។

នៅក្នុងសៀវភៅដ៏ល្បីរបស់គាត់ ដែលមានចំណងជើងថា ពួកបរិវារនៅក្នុងលោកីយ៍សព្វថ្ងៃនេះ លោក Merrill F. Unger ដែលនៅមហាវិទ្យាល័យ Dallas Theological បានបង្ហាញពីរបៀបដែលពួក បរិវាររបស់អារក្សធ្វើសព្វថ្ងៃនេះ។ ចំណងជើងក្នុងសៀវភៅនោះគឺមានដូចនេះ «ពួកបរិវាររបស់សាតាំង និង ការបង្រៀនរបស់វិញ្ញាណ» «ពួកបរិវាររបស់សាតាំង និងមេន្ដអាគម» «ពួកបរិវាររបស់សាតាំង និងការចូល ក្នុងខ្លួនរបស់ពួកអារក្ស» «ពួកបរិវាររបស់សាតាំង និងសាសនាខុសឆ្គង» ហើយមានផ្សេងៗទៀត(Merrill F. Unger, Ph.D., Th.D., Demons in the World Today, Tyndale House Publishers, 1971)។

ប៉ុន្ដែ អត្ថបទគម្ពីររបស់យើងបានប្រាប់ថា សព្វថ្ងៃនេះ យើងជួបប្រទះពួកអារក្សច្រើនជាងមួយ។ លោកយ៉ូហាន MacArthur បានបង្រៀនត្រឹមត្រូវ «ពួកអារក្សវាចូលក្នុងមនុស្សប្រុសណា ដែលប្រពឹ្រត្ដ កំផិតជាមួយស្រ្ដីផ្សេងៗ»(The MacArthur Study Bible, note on II Peter 2:4។ នេះគឺជាពូជមនុស្ស ដែលអារក្សបានចូល ហើយធ្វើឲ្យព្រះបញ្ជូនទឹកជំនន់ដ៏ធំ ដើម្បីបំផ្លាញពួកគេទាំងអស់។ ដោយសារឧក្រិដ្ឋ កម្មនោះហើយ ដែលបានព្រះបោះទំលាក់ក្រុមពួកបរិវារទៅក្នុងឋាននរក (Tartarus) ហើយចងច្រវាក់នៅក្នុងទីងងឹត។ លោក Kenneth Wuest បានបង្រៀនថា «សាវ័កពេត្រុសកំពុងតែនិយាយពីកន្លែងដែល មើលមិនឃើញ ហើយជាកន្លែងដែលពួកអារក្ស{ទាំងនេះ}ត្រូវជាប់ច្រវាក់ រហូតដល់ការជំនុំជំរះនៅបល័្លង្កស» ពេលនោះហើយ ដែលព្រះនឹងបោះទំលាក់ពួកវាទៅក្នុងបឹងភ្លើង(Kenneth S. Wuest, Wuest’s Word Studies From the Greek New Testament; volume 2, Eerdmans Publishing Company, 1954, កត់សំគាល់ពី២ពេត្រុស ២:៤)។

លោកហែនរី M. Morris បានប្រសាសន៍ថា «បក្សពួករបស់ពួកអារក្សមិនត្រឹមតែដើរតាមអារក្ស សាតាំងនៅក្នុងការបះបោរប្រឆាំងនឹងព្រះតែប៉ុណ្ណោះទេ ប៉ុន្ដែ ពួកវាក៏បានប៉ន់ប៉ងបង្ខូចមនុស្សលោកទាំងអស់ ពីទ្រព្យសម្បត្ដិខាងឯរូបកាយនៃ “កូនស្រីរបស់មនុស្ស” ផងដែរ(លោកុប្បត្ដិ ៦:១-៤, ២ពេត្រុស ២:៤)។ ព្រះបានឃុំឃាំងពួកវានៅស្ថានដ៏ទាបបំផុត ហើយងងឹតបំផុតនៅក្រោមដី ទាំងរង់ចាំការជំនុំជំរះ ចុងក្រោយបង្អស់» (Henry M. Morris, Ph.D., The Defender’s Study Bible, World Publishing, 1995; note on Jude 6)។

« ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្តីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ»(២ពេត្រុស ២:៤)។

គំនិតដ៏សមហេតុផលនៅខគម្ពីរនេះគឺថា ព្រះដាក់ទណ្ឌកម្មដល់ពួកទេវតាដែលធ្លាក់ចុះទាំងនេះ ហើយទ្រង់នឹងជំនុំជំរះដល់មនុស្សទាំងឡាយណាដែលដួលចុះ ដោយមិនបានលោះដោយព្រះយេស៊ូវ។

១. ទីមួយ ចូរគិតពីអត្ថបទគម្ពីររបស់យើងទុកជាការព្រមាន។

« ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅជង្ហុកជ្រៅបំផុត»។

ឃើញទេ នេះគឺជាការជំនុំជំរះនៃអំពើបាប។ ឃើញទេ នេះគឺជាការដាក់ទោសនៅនាអនាគត ដ្បិត ព្រះបានឃុំទុកពួកសំរាប់ជំនុំជំរះ! ចូរសំគាល់ថា ទេវតាដែលបានធ្វើបាបទាំងអស់ធ្លាប់នៅស្ថានសួគ៌! ពួកគេ បានរស់នៅលើស្ថានសួគ៌ ហើយពួកគេគ្មានទំនាក់ទំងនឹងការអាក្រក់ឡើយ។ មិត្ដសំឡាញ់របស់ពួកវាសុទ្ធតែ ជាវិញ្ញាណដែលល្អឥតខ្ចោះ ដូចពួកវាដែរ។ តែពួកវាមានឆន្ទះដើម្បីជ្រើសរើស ហើយពួកគេបានជ្រើសរើស ធ្វើបាប។ អំពើអាក្រក់បានចូលក្នុងចិត្ដទេវតាទាំងនេះ។ ភាពច្រណែក អំណួត ហើយការបះបោរបានចូល ក្នុងពួកវា ហើយព្រះបានបោះទំលាក់ពួកវាទៅក្នុងឋាននរក ថែមទាំងពួកវាមិនអាចរួចខ្លួនឡើយ។

អ្នកអាចធ្វើជាកូន ដែលមានឪពុកម្ដាយគោរពប្រតិបត្ដដល់ព្រះ។ អ្នកអាចធំឡើងនៅក្នុងក្រុមជំនុំ។ តែនៅចុងបញ្ចប់ អ្នកអាចតែនៅបាត់បង់ ហើយត្រូវ «ជាប់ច្រវាក់នៃសេចក្ដីងងឹត ដើម្បីឃុំទុកសំរាប់ជំនុំ ជំរះ»។ គេបានទទួលលោកហ៊ីក្លែជាសមាជិកក្រុមជំនុំ ហើយគាត់បានធ្វើពិធីជ្រមុជទឹក។ បន្ទាប់មកគាត់ បានទៅរៀនខាងតន្រ្ដី ដើម្បីរៀនច្រៀងក្នុងក្រុមចំរៀង។ លោក ម៉ៅស៊ីទុងបានទៅរៀនសាលាព្រះគម្ពីរ។ លោក ស្ដាលីនបានទៅរៀនមហាវិទ្យាល័យខាងការបំរើព្រះ។ លោក ដ៉ាវិនបានរៀនព្រះគម្ពីរ ហើយគាត់មាន បរិញ្ញាបត្រខាងមុខវិជ្ជាធ្វើជាគ្រូគង្វាល។ ការពិត គាត់មានតែសញ្ញាបត្រតែមួយនោះគត់។ សព្វថ្ងៃនេះ មាន បញ្ញាវន្ដរាប់ពាន់នាក់ជឿលើទ្រឹស្ដីរបស់គាត់ដែលថា មនុស្សកើតមកពីស្មា សូម្បីតែគាត់ត្រឹមតែមានបរិញ្ញា បត្រខាងមុខវិជ្ជាធ្វើជាគ្រូគង្វាលតែមួយគត់ក្ដី! ចូរគិតពីគ្រោះថ្នាក់ជាច្រើន ដែលបុរសទាំងនេះបានធ្វើចំពោះ ពូជមនុស្ស! ចូរគិតពីភាពឆ្កួត និងអំពើបាបដែលនាំឲ្យពួកគេសំឡាប់មនុស្សរាប់មិនអស់!

លោក Vincent Van Gogh ជាកូនអ្នកបំរើព្រះម្នាក់។ គាត់ជាអ្នកអូសសេចក្ដីអធិប្បាយរបស់លោកស្ជឺជិន ហើយគាត់បានអធិប្បាយវានៅក្នុងថ្នាក់ក្រុមតូចផ្សេងៗនៅក្នុងទីក្រុងឡុង។ តែលោក Van Gogh បានញៀនថ្នាំញៀន ហើយបានឆ្កួតដោយសារថ្នាំញៀន ថែមទាំងបានសំឡាប់ខ្លួនទៀត។ កវីនិពន្ធ ឈ្មោះ Emily Dickinson បានចូលក្នុងសាលាមួយ ដែលធ្លាប់មានការរស់ឡើងវិញ។ មិត្ដភក្រ្ដទាំងអស់ របស់នាងសុទ្ធតែជាអ្នកជឿព្រះ។ តែនាងបដិសេធមិនជឿព្រះគ្រីស្ទ ហើយចុងបញ្ចប់នៃជីវិតនាង គឺនាងដូច ជាមនុស្សនៅស្ងៀមតែម្នាក់ឯង ដែលមិនដែលចេញពីបន្ទប់នាង ដ្បិតនាងធ្លាក់ខ្លួនក្នុងភាពឆ្កួត ហើយអស់ សង្ឃឹម។ អ្នកអាចនិយាយថា «គ្មានអ្វីសោះដូចនោះ ដែលកើតឡើងចំពោះខ្ញុំទេ»។ តើអ្នកប្រាកដច្បាស់ ឬទេ? ព្រះគម្ពីរប្រាប់ថា

«បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោ ដួល»(១កូរិនថូស ១០:១២)។

មិនថាអ្នកឯងខ្លាំងប៉ុណ្ណា ឬឆ្លាតប៉ុណ្ណាក៏ដោយ អ្នកត្រូវប្រយ័ត្ន! បើទេវតាអាចដួល ដូច្នេះអ្នកក៏ អាចដួលបានដែរ! លូសីហ្វើរដែលជាមហាទេវតា ហើយជាផ្កាយព្រឹកបានក្លាយខ្លួនទៅជាអារក្សសាតាំង! ទេវតានៃស្ថានសួគ៌បានធ្លាក់ក្នុងអំពើបាប ហើយមានមនុស្សជាច្រើនមានអារក្សចូល ពួកគេប្រព្រឹត្ដអំពើ អសីលធម៌ខាងផ្លូវភេទ ដែលវាបានបំពុលមនុស្សលោកខូចមុនពេលទឹកជំនន់! សាវ័កយូដាសដែលជាអ្នកធ្វើ ការអស្ចារ្យ ហើយបណ្ដេញអារក្ស គាត់បានក្លាយជា «អ្នកជាប់មានទោសអស់កល្បជានិច្ច» ដោយព្រោះគាត់ បានក្បត់ព្រះគ្រីស្ទដ៏ជាព្រះវរបិតា!

«បានជាអ្នកណាដែលស្មានថាខ្លួនឈរ នោះត្រូវប្រយ័ត្ន ក្រែងលោដួល»

រឿងនេះបានដកស្រង់ពីសេចក្ដីអធិប្បាយមួយ ដែលលោកស្ពឺជិនបានបង្រៀនពីអត្ថបទដូចគ្នានេះដែរ។ ប៉ូលីសម្នាក់នៅក្នុងប្រទេសឥណ្ឌាបានចិញ្ចឹមខ្លាដំបងមួយ។ ចាប់តាំងពីនោះមក វាជាកូនឆ្មាដែល គាត់បានចិញ្ចឹម។ វាបានដើរជុំវិញផ្ទះរបស់គាត់ដូចជាឆ្មាមួយ ហើយមនុស្សទាំងអស់ប្រឡែងលេងជាមួយ វា។ ថែ្ងមួយ បុរសនោះបានអង្គុយនៅលើកៅអ៊ីរបស់គាត់ ហើយបានដេកលក់។ ខ្លាដំបងនោះបានលិតដៃ របស់គាត់ ហើយស្បែកគាត់បានរបក ដូច្នេះខ្លានោះបានភ្លក់ឈាមគាត់។ ចាប់តាំងពីពេលនោះមក វាមិន ស្កប់ចិត្ដដើម្បីរស់នៅក្នុងផ្ទះនោះទៀតទេ។ វាបានរត់ចេញទៅក្នុងព្រៃក្រាស់ ពីព្រោះខ្លាចគេសំឡាប់។ សត្វ ខ្លាដំបងនោះត្រូវបានគេចិញ្ចឹមឡើង។ ប៉ុន្ដែវានៅតែជាខ្លាដំបង។ ដូចគ្នាដែរ មនុស្សម្នាក់អាចធ្វើហាក់ដូចជា កូនព្រះម្នាក់ តែចិត្ដរបស់គាត់មិនផ្លាស់ប្ដូរសោះ ដូច្នេះគាត់នៅតែជាមនុស្សដែលធ្លាក់ចេញ។ នៅពេលឆាប់ៗ ការភ្លក់អំពើបាបនឹងបើកសំដែងពីសត្វព្រៃនៅក្នុងខ្លួនគាត់។ នៅពេលឆាប់ៗ ការល្អជាច្រើនដែលគាត់ខំធ្វើនឹងបាត់នៅក្រោមសេចក្ដីល្បួង។ អ្នកអាចមើលទៅដូចល្អប្រពៃ តែបើអ្នកមិនប្រែចិត្ដទេ នោះអ្នកនៅតែមាន សមត្ថភាពធ្វើរឿងអាក្រក់ៗ។ ខ្ញុំបានស្គាល់មនុស្សដែលបានបំរើព្រះ ហើយបានអធិប្បាយសេចក្ដីអធិប្បាយ ដ៏អស្ចារ្យ តែបានត្រលប់ទៅប្រព្រឹត្ដអំពើបាបអាក្រក់ផ្សេងៗ។ ខ្ញុំបានស្គាល់បុរសម្នាក់ ដែលជាគ្រូអធិប្បាយ ល្អម្នាក់។ ប៉ុន្ដែរយះពេលពីរបីឆ្នាំក្រោយមក គាត់បានចាប់ផ្ដើមជក់ថ្នាំញៀន។ ប្រពន្ធគាត់បានបណ្ដេញគាត់ ចេញ ហើយគាត់រស់នៅតាមផ្លូវ។ នៅយប់មួយ គាត់ត្រូវបានគេសំឡាប់នៅក្នុងសួនឧទ្យាន។ មនុស្សជាច្រើននៅម្នំៗនោះអាចលឺសំរែកយំរបស់គាត់! ព្រះគម្ពីរប្រាប់ថា

«តែមានការកើតមកដល់គេ ដូចជាពាក្យទំនៀមពិតដែលថា «ឆ្កែបានត្រឡប់ទៅស៊ីកំអួតវា ឯជ្រូកញីដែលគេលាងស្អាតហើយ បានទៅននៀលនៅក្នុងខ្នាចវិញ»(២ពេត្រុស ២:២០)។

«នោះសណ្ឋានក្រោយរបស់អ្នកនោះបានអាក្រក់ជាងមុនទៅទៀត» (២ពេត្រុស ២:២០)។

«ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប»។ ហេតុអ្វីបានជាទ្រង់ ប្រណីដល់កូនរបស់លោកអ័ដាមដែលមិនព្រមប្រែចិត្ដ ដូចជាអ្នក? បើអ្នកមិនព្រមប្រែចិត្ដជឿលើព្រះគ្រីស្ទ ពិតប្រាកដ នោះអ្នកនឹងដឹងច្បាស់ពីអំពើបាបរបស់អ្នក។ ហើយព្រះនឹងបោះទំលាក់អ្នកទៅក្នុងកន្លែងដាក់ ទណ្ឌកម្ម ដែលបានរៀបចំទុកសំរាប់អារក្ស និងពួកបរិវារវា។ ព្រះនឹងដាក់ទណ្ឌកម្មទៅលើមនុស្សណា ដែល រស់នៅក្នុងអំពើបាប ហើយស្លាប់ក្នុងអំពើបាប។ ដ្បិតព្រះមិនបានប្រណីដល់ពួកទេវតា ដែលបានធ្វើអំពើបាបឡើយ ហើយទ្រង់នឹងមិនប្រណីដល់អ្នកដែរ បើសិនជាអ្នកនៅតែបន្ដមិនប្រែចិត្ដ។ អត្ថបទគម្ពីររបស់ យើងបានព្រមានពីការនោះ។

២. ទីពីរ ចូរគិតពីទីសង្ឃឹមដែលទាក់ទងនៅក្នុងអត្ថបទគម្ពីរ។

ព្រះបានបោះបង់ចោលពួកទេវតាដែលបានធ្វើអំពើបាប។ ប៉ុន្ដែ ទ្រង់អាចប្រោសលោះមនុស្សបាត់បង់ដូចអ្នក។ ដោយសារព្រះគុណរបស់ព្រះ ទើបមនុស្សទាំងអស់អាចឈរបាន ទោះបីជាពួកទេវតាដួលក៏ ដោយ! ព្រះអង្គសង្រ្គោះមិនដែលសុគតសំរាប់ពួកទេវតា ដែលធ្វើអំពើបាបទាំងនោះទេ។ ពួកវាមិនដែលមាន ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ពួកគេ ហើយទាញនាំគេមកឯព្រះយេស៊ូវ។ ព្រះលោហិតរបស់ទ្រង់មិនដែល លាងសំអាតអំពើបាបរបស់ពួកវាឡើយ។ ពួកវាមិនដែលមាននរណាម្នាក់ប្រកាសដំណឹងល្អឲ្យ។ វាអស្ចារ្យ ណាស់ ដែលព្រះទ្រង់ផ្ដល់ការលើកលែងទោស និងសេចក្ដីសង្រ្គោះដល់មនុស្សអាក្រក់ទាំងឡាយ។ ព្រះមិន ផ្ដល់សេចក្ដីសង្រ្គោះដល់ពួកទេវតាដែលធ្លាក់ចុះនោះទេ។ ព្រះបានបោះបង់ចោលពួកវា ហើយទ្រង់បានចង ច្រវាក់នៅទីងងឹត រហូតដល់ថ្ងៃជំនុំជំរះចុងក្រោយ ដែលជាបឹងភ្លើង។ ព្រះមិនប្រទានឲ្យពួកទេវតាមាន ឱកាសលើកទី២នោះទេ។ ទ្រង់មិនរង់ចាំរយះច្រើនឆ្នាំ មុនពេលទ្រង់ជំនុំជំរះអំពើបាបរបស់ពួកវានោះទេ។ នៅពេលពួកវាបានធ្វើបាប ទ្រង់បានផ្ដាច់ជីវិតអស់កល្បជានិច្ចពីពួកវាភ្លាមៗ។

តើអ្នកបានរស់នៅក្នុងអំពើបាបយូរប៉ុណ្ណាហើយ? មានអ្នកខ្លះនៅតែមិនព្រមប្រែចិត្ដជឿលើទ្រង់ ច្រើនឆ្នាំមកហើយ។ អ្នកបានបដិសេធព្រះគ្រីស្ទយូរមកហើយ ទោះបីជាអ្នកបានលឺគេអធិប្បាយពីដំណឹងល្អ នៅតុកន្លែងអធិប្បាយនេះរាល់ថ្ងៃអាទិត្យក៏ដោយ។ សេចក្ដីអត់ធ្មត់របស់ព្រះចំពោះអ្នក គួរឲ្យអស្ចារ្យណាស់! ដ្បិតទ្រង់មិនបានប្រណីដល់ទេវតាដែលបានធ្វើអំពើបាបឡើយ ប៉ុន្ដែទ្រង់ប្រណីដល់អ្នក! ហេតុអ្វីអញ្ចឹង?

ព្រះមិនដែលផ្ដល់ដំណឹងល្អដល់ពួកទេវតាទាំងនោះឡើយ។ នៅពេលពួកវាបានធ្លាក់ចុះមក ពួកវា គ្មានឱកាសដើម្បីបានសង្រ្គោះឡើយ។ ពួកវាមិនអាចកើតជាថ្មីបាននោះទេ។ ពួកទេវតាមិនដែលមានយញ្ញ បូជាឡើយ។ ព្រះរាជបុត្រានៃព្រះមិនសុគតសំរាប់ពួកវាឡើយ។ ពួកវាគ្មានការសំអាតអំពើបាបដោយព្រះលោហិតទ្រង់។ ពួកវាគ្មានគ្រូអធិប្បាយណាម្នាក់ប្រកាសដំណឹងល្អដល់ពួកវា។ តែខ្ញុំបានហៅអ្នកឲ្យប្រែចិត្ដ ហើយមកឯព្រះយេស៊ូវច្រើនដងណាស់។ ខ្ញុំបានហៅឲ្យអ្នកមកជឿជាក់លើព្រះយេស៊ូវ ហើយមានជីវិតអស់ កល្បជានិច្ច។

គ្មានការលើកលែងទោស និងគ្មានសង្ឃឹមទេសំរាប់ពួកអារក្ស។ តែមានការលើកលែងទោស ហើយ មានសង្ឃឹមសំរាប់អ្នករាល់គ្នា។ ព្រះគ្រីស្ទមានបន្ទូលម្ដងទៀតដល់អ្នករាល់គ្នា

«អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»(ម៉ាថាយ ១១:២៨)។

ព្រះយេស៊ូវមានបន្ទូលទៅអ្នករាល់គ្នា «ចូរមកឯខ្ញុំ»។ ទ្រង់មិនដែលមានបន្ទូលដូចនោះទៅកាន់ពួកទេវតា ដែលបានធ្លាក់មក។ ប៉ុន្ដែទ្រង់មានបន្ទូលទៅកាន់អ្នករាល់គ្នា«ចូរមកឯខ្ញុំ...ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក»។ ចូរមកឯខ្ញុំ ហើយជឿជាក់ដល់ខ្ញុំទៅ នោះខ្ញុំនឹងលាងសំអាតអំពើបាបទាំងអស់ដោយឈាមរបស់ខ្ញុំ!

ទ្រង់មិនដែលប្រទានឱកាសដល់ពួកទេវតាដែលបានធ្លាក់ចុះឡើយ តែទ្រង់ប្រទានឱកាសដល់អ្នក រាល់គ្នា! នោះគឺជាសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ដែលលោកវែស្លេបានច្រៀងអំពីវា

«សេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ដែលទ្រង់បានផ្ដល់មក
គឺព្រះនៃខ្ញុំបានយកសុគតជំនួសខ្ញូំ»
      («ដ្បិត តើវាអាចជា?» ដោយលោក Charles Wesley, 1707-1788)។

ឥឡូវនេះ ព្រះយេស៊ូវត្រៀមខ្លួនជាស្រេច ដើម្បីសង្រ្គោះមនុស្សណាដែលជឿជាក់លើទ្រង់! មិនថាតើអំពើអ្វី ដែលអ្នកបានប្រព្រឹត្ដនោះទេ នៅពេលភ្លាមៗដែលអ្នកជឿជាក់លើទ្រង់ នោះទ្រង់នឹងសំអាតដោយព្រះលោ ហិតរបស់ទ្រង់!

តើវាពិបាកប៉ុណ្ណា ដើម្បីជឿជាក់លើទ្រង់? វាគឺងាយស្រួលណាស់ ដើម្បីជឿជាក់លើទ្រង់។ ខ្ញុំបាន សៀវភៅរបស់លោកគ្រូគង្វាលវើមប្រែដ ដែលមានចំណងជើងថា ទារុណកម្មសំរាប់ព្រះគ្រីស្ទ ច្រើនដងក្នុង មួយសប្ដាហ៍។ គ្រូគង្វាលបានប្រសាសន៍ថា

ខ្ញុំបានស្គាល់អាចារ្យនៅក្នុងក្រុមជំនុំ Orthodox មួយក្នុងប្រទេសរ៉ូមានៀ។ គាត់ជាអ្នកកុម្មុយនីស្ដម្នាក់ ដែលរិះគន់កូនចៀមផ្ទាល់ខ្លួនរបស់គាត់។ ខ្ញុំបានជួបជាមួយគាត់ ហើយខ្ញុំបានប្រាប់គាត់អំពីរឿងប្រៀបប្រដូចនៃកូនប្រុសដែលខ្ជះខា្ចយ។ ពេលនោះវាជាពេលល្ងាចនៅក្នុងសួនច្បាររបស់គាត់។ ខ្ញុំបាន ប្រាប់ថា «អ្នកឃើញនូវសេចក្ដីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះព្រមទទួល មនុស្សមានបាបម្នាក់ ដែលត្រលប់មកឯទ្រង់ឬទេ។ ទ្រង់ទទួលដោយអរ សប្បាយ សូម្បីតែអាចារ្យម្នាក់ដែលព្រមប្រែចិត្ដក៏ដោយ»។ ខ្ញុំបានចំរៀង១ បទឲ្យគាត់ស្ដាប់ ហើយបុរសម្នាក់បានប្រែចិត្ដ (Richard Wurmbrand, Tortured for Christ, Living Sacrifice Books, 1998, p. 90)។

មិនថាតើអំពើបាបអ្វីដែលអ្នកបានធ្វើ ឬអ្នកកំពុងគិតអ្វីក៏ដោយ ព្រះយេស៊ូវនឹងលើកលែងទោសឲ្យអ្នក។ ទ្រង់នឹងអត់ទោសឲ្យអ្នក ហើយទ្រង់សំអាតដោយព្រះលោហិតរបស់ទ្រង់។ អ្វីដែលពញរះយេស៊ូវបានធ្វើ ចំពោះអាចារ្យនៅក្នុងក្រុមជំនុំនោះ ទ្រង់ក៏នឹងធ្វើចំពោះអ្នកផងដែរ។ គ្រាន់តែជឿទ្រង់ នោះទ្រង់នឹងសង្រ្គោះ អ្នក។ ព្រះយេស៊ូវបានមានបន្ទូលថា

«ហើយអ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» (យ៉ូហាន ៦:៣៧)។

ព្រះអម្ចាស់យេស៊ូវអញ្ជើញអ្នកឲ្យមកឯទ្រង់។ កាលខ្ញុំគិតពីការដែលព្រះយេស៊ូវអង្វរមនុស្សមានឲ្យ មកឯទ្រង់ ហើយជឿជាក់លើទ្រង់ នោះខ្ញុំអស្ចារ្យណាស់។ ចំពោះខ្ញុំ មនុស្សមានបាបគួរតែអង្វរព្រះយេស៊ូវឲ្យ សង្រ្គោះពួកគេ។ តែជាព្រះយេស៊ូវដែលអង្វរមនុស្សមានបាបឲ្យមកឯទ្រង់វិញ! វាគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលអង្វរមនុស្សមានបាបឲ្យមកឯទ្រង់! វាគឺជាក្រុមជំនុំដែលអង្វរមនុស្សមានបាបឲ្យមកឯទ្រង់! វាគឺជា គ្រីស្ទបរិស័ទដែលអធិស្ឋានឲ្យមនុស្សមានបាបមកឯទ្រង់!

«ព្រះវិញ្ញាណ និងប្រពន្ធថ្មោងថ្មីពោលថា អញ្ជើញមក ហើយអ្នកណាដែលឮ ក៏ថា អញ្ជើញមកដែរ អ្នកណាដែលស្រេក នោះមានតែមក»(វិវរណៈ ២២:១៧។

តើអ្វីដែលយើងអធិស្ឋានសំរាប់បងប្អូន? យើងអធិស្ឋានឲ្យបងប្អូនមកឯព្រះយេស៊ូវ! តើអ្វីដែលព្រះវិញ្ញាណបរិសុទ្ធធ្វើ? ទ្រង់ហៅអ្នកឲ្យមកឯព្រះយេស៊ូវ! តើអ្វីដែលព្រះយេស៊ូវមានបន្ទូល? ទ្រង់មានបន្ទូលថា «ចូរ មកឯខ្ញុំ»! តើអ្វីដែលព្រះយេស៊ូវត្រាស់ហៅឲ្យយើងទាំងអស់គ្នាធ្វើ? ទ្រង់មានបន្ទូលថា «បង្ខំគេឲ្យចូលមក» (លូកា ១៤:២៣)។ យើងទាំងអស់គ្នាចង់ឲ្យបងប្អូនមកឯព្រះយេស៊ូវ ហើយទទួលសេចក្ដីសង្រ្គោះ។ យើង មិននិយាយដូចនេះទៅកាន់ពួកទេវតាដែលធ្លាក់ចុះនោះទេ តែយើងនិយាយទៅកាន់បងប្អូន! ចូរមក ចូរមក ចូរមកឯព្រះយេស៊ូវទៅ នោះអ្នកនឹងបានសង្រ្គោះ។ ចូរមកឯព្រះយេស៊ូវជាមួយចំងល់របស់អ្នកទាំងអស់! ចូរមកឯទ្រង់ជាមួយចិត្ដភ័យខ្លាចទាំងអស់របស់អ្នក! ចូរមកឯទ្រង់ជាមួយអំពើបាបទាំងអស់របស់អ្នក។

ខ្ញុំមានព្រះអង្គសង្រ្គោះឈរនៅទីនោះសំរាប់ខ្ញុំ
   ទ្រង់ទប់ដោយព្រះហស្រ្ដដែលមានរបួសរបស់ទ្រង់
ខ្ញុំដឹងហើយថា ព្រះជាសេចក្ដីស្រឡាញ់
   ព្រះយេស៊ូវព្រះកន្សែង ហើយនៅតែស្រឡាញ់ខ្ញុំ
(«ជម្រៅនៃមេត្ដាករុណា» ដោយលោក Charles Wesley, 1707-1788)។

ព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសុំឲ្យមនុស្សបងប្អូនខ្លះនឹងមកឯព្រះរាជបុត្រានៃទ្រង់ ហើយទទួលសេចក្ដីសង្រ្គោះ! ក្នុងព្រះនាមរបស់ទ្រង់ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ពេត្រុស ២:៤-៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«ជម្រៅនៃមេត្ដាករុណា» ដោយលោក Charles Wesley, 1707-1788) ចៀងតាមបទភ្លេងនៃ បទចំរៀង «គ្រាន់តែជាខ្ញុំ»)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទេវតាដែលធ្លាក់ចុះ – ការព្រមានដល់មនុស្សដែលដួលចុះ

(សេចក្ដីអធិប្បាយទី៤ ពីកណ្ឌ២ពេត្រុស)
FALLEN ANGELS – A WARNING TO FALLEN MEN
(SERMON #4 ON II PETER)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

« ដ្បិតបើសិនជាព្រះមិនបានប្រណី ដល់ពួកទេវតាដែលបានធ្វើអំពើបាប គឺទ្រង់បោះទំលាក់ទៅក្នុងជង្ហុកជ្រៅបំផុត ឲ្យជាប់ច្រវាក់នៃសេចក្តីងងឹត ទាំងឃុំទុកសំរាប់នឹងជំនុំជំរះវិញ»(២ពេត្រុស ២:៤)។

( អេសេគាល ២៨:១១-១៩; អេសាយ ១៤:១៣-១៤; លោកុប្បត្ដិ ៦:១-៤; អេភេសូ ៦:១១-១៧)

១. ទីមួយ ចូរគិតពីអត្ថបទគម្ពីររបស់យើងទុកជាការព្រមាន។ ២ពេត្រុស ២:៤ក;
១កូរិនថូស ១០:១២, ២ពេត្រុស ២:២២,២០។

២. ទីពីរ ចូរគិតពីទីសង្ឃឹមដែលទាក់ទងនៅក្នុងអត្ថបទគម្ពីរ។ ម៉ាថាយ ១១:២៨;
យ៉ូហាន ៦:៣៧; វិវរណៈ ២២:១៧; លូកា ១៤:២៣។