Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ទីសំគាល់នៃការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ

SIGNS OF CHRIST’S SECOND COMING
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ឧសភា ១៧ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, May 17, 2015

«សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។


ខ្ញុំអានកាសែតចំនួន៣រៀងរាល់ថ្ងៃ។ ខ្ញុំក៏ចំនាយពេលពីរបីនាទីផងដែរ ដើម្បីមើលព័ត៌មានប៉ុស្ដិ៍ខែ្ស កាប។ អ្វីៗទាំងអស់ដែលខ្ញុំលឺនៅក្នុងព័ត៌មាននានាបង្ហាញថា ពិភពលោកយើងស្ថិតនៅក្នុងការចលាចល។ សព្វថ្ងៃនេះ យើងឃើញការធ្វើភេរវៈកម្ម សង្រ្គាម ការចាប់ធ្វើជាចំនាប់ខ្មាំង ហើយនិងការផ្ទុះគ្រាប់បែកនៅជុំ វិញពិភពលោក។ ក្រុមជំនុំជាច្រើនត្រូវបានគេដុតបំផ្លាញ ហើយគ្រីស្ទបរិស័ទជាច្រើននាក់ត្រូវបានគេកាត់ ក្បាល។ នៅពេលឆាប់ៗ ប្រទេសអ៊ឺរ៉ាក់នឹងមានគ្រាប់ណូក្លីអ៊ែល។ ពួកគេគំរាមគំហែងពីកន្លែងដែលយើងរស់ នៅ។ ពួកគេនិយាយថា ពួកគេនឹងលួចបាញ់គ្រាប់បែកឲ្យផ្ទុះមកក្នុងទីក្រុងនាៗរបស់យើង ហើយពួកគេថា វានឹងបំផ្លាញផ្លូវនៃជីវិតរបស់យើង។

លោកប្រធានាធិបតីយ៉ូហាន F. Kennedy ជាពួកកាតូលិក។ ថ្ងៃមួយ គាត់កំពុងតែលេងវាយកូន ហ្គូលជាមួយលោកប៊ីលី Graham ។ គាត់បានប្រាប់លោកហ្រ្គែហាមថា ក្រុមជំនុំកាតូលិកជឿលើការយាង មកជាលើកទីពីររបស់ព្រះគ្រីស្ទ។ ពួកគេសូត្រលំនាំដែលថា «ដ្បិតនៅពេលនោះ ទ្រង់នឹងយាងមក ដើម្បី ជំនុំជំរះមនុស្សស្លាប់ និងមនុស្សរស់»។ តែលោកខែនណីដីចង់ដឹងថែមទៀតអំពីការយាងមកជាលើកទីពីរ របស់ព្រះគ្រីស្ទ។ ៦០ឆ្នាំមុន លោក Winston Churchill នៅតែជានាយករដ្ឋមន្រ្ដីនៅប្រទេសអង់គ្លេស។ គ្រូអធិប្បាយវ័យក្មេងម្នាក់ឈ្មោះ លោកប៊ីលី ហ្រ្គែហាមជាអ្នកបំរើនៅក្នុងការិយាល័យរបស់គាត់នៅផ្លូវ១០ Downing Street ក្នុងទីក្រុងឡុង។ លោក Churchill បាននិយាយទៅគាត់ថា «ខ្ញុំគិតថា ពិភពលោកនេះ នៅមិនយូរទៀតទេ។ បញ្ហារបស់យើងនៅឆ្ងាយពីយើង»។ សព្វថ្ងៃនេះ អ្នកដឹកនាំស្ទើរតែទាំងអស់មានភាព ភ័យខ្លាចដូចនោះ។ សម័យកាលដែលយើងរស់នៅក្នុងកំពុងតែកន្លងផុតពីភ្នែកយើងទៅ។ វាហាក់ដូចជា យើងកំពុងតែឆ្ពោះទៅរកស្ថានភាពនៃប្រវត្ដិសាស្រ្ដ និងចុងបញ្ចប់នៃពិភពលោក។

ពួកសិស្សរបស់ព្រះយេស៊ូវបានចាប់អារម្មណ៍ពីរឿងនោះ។ ពួកគេបានសួរព្រះយេស៊ូវថា «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប?» ពាក្យ «ពិភពលោក» តាមភាសាក្រេកគឺជាពាក្យ «អាយអោន»(aion)។ វាមានន័យថា «សម័យកាល» ឥឡូវនេះ យើងរស់នៅក្នុងសម័យកាល ដែលគ្រីស្ទបរិស័ទអាចផ្សាយដំណឹងល្អបាន។ ព្រះគ្រីស្ទមិនបានបន្ទោសពួកគេ ពីសំណួរនោះឡើយ។ ពួកគេបានសួរព្រះយេស៊ូវថា «តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុត{កល្ប}?» ផ្ទុយទៅវិញ ទ្រង់បានមានបន្ទូលប្រាប់ពី «ទីសំគាល់» ជាច្រើន។ ពួកគេបានសួររកពីទីសំគាល់មួយ តែព្រះគ្រីស្ទបានប្រាប់ពីទីសំគាល់ជាច្រើននៅក្នុងខគម្ពីរខាង ក្រោមនេះ ហើយវាក៏ជាប់ទាក់ទងនឹងគម្ពីរម៉ាកុសជំពូក១៣ និងលូកា២១ ដែលបានកត់ត្រានៅភ្នំអូលីវផង ដែរ។

មានកំហុសឆ្គង៣ដែលទាក់ទងនឹងទីសំគាល់ដែលព្រះគ្រីស្ទបានមានបន្ទូលប្រាប់។ ទីមួយ អ្នក ដែលជឿថា ទីសំគាល់ទាំងនេះបានកើតឡើងរួចហើយនៅក្នុងសតវត្សទី១។ ពួកកាល់វិននិយមជាច្រើននាក់ ដែលជឿដូចនោះ។ ខ្ញុំគិតថា ពួកគេជឿខុសឆ្គង។ ឧទាហរណ៍ ចូរស្រមៃពីភាពពិតពីខគម្ពីរ១៤ ដែលសំដៅ ទៅសតវត្សទី១ ប៉ុន្ដែ នៅតែបន្ដមានការកាត់ស្រាយបទគម្ពីរទៀត។ ខគម្ពីរនោះប្រាប់ថា

«ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:១៤)។

កន្លែងនោះប្រាប់យ៉ាងច្បាស់ពីពាក្យទំនាយរបស់ព្រះគ្រីស្ទ។ វាច្បាស់ណាស់មិនទាន់កើតឡើងនៅឡើយទេ រហូតដល់សព្វថ្ងៃនេះ។

យើងដឹងថា ពួកសិស្សរបស់ព្រះយេស៊ូវបានផ្សាយដំណឹងល្អពាសពេញចក្រភពរ៉ូម ប៉ុន្ដែពួកគេមិន ទាន់ប្រកាសដំណឹងល្អ «ទូទៅគ្រប់ក្នុងលោកីយ៍»នៅឡើយទេ។ ពិតប្រាកដណាស់ មិនទាន់សព្វគ្រប់ក្នុង ប្រទេសអាមេរិកប៉ែកខាងជើង ខាងត្បូង ប្រទេសជប៉ុន អូស្ដ្រាលី និងកោះនានានៅលើសមុទ្រ ថែមទាំងមិនទាន់សព្វគ្រប់នៅកន្លែងផ្សេងៗទៀត។ ឥឡូវនេះ គម្ពីរម៉ាថាយ ២៤:១៤ កំពុងតែសម្រេចនៅ «ទូទៅគ្រប់ ក្នុងលោកីយ៍»។

បន្ទាប់មក ខ្ញុំគិតពីកំហុសឆ្គងទី២ដែលទាក់ទងនឹងទីសំគាល់ វាគឺជាការុញច្រានទីសំគាល់ទាំងអស់ទៅនាអនាគត ទៅក្នុងគ្រាវេទនា៧ឆ្នាំ។ នោះគឺជាអ្វីដែលពួកចែកចាយដំណឹងល្អសម័យនេះធ្វើវា។ ដូច្នេះ ខ្ញុំគិតថា វាខុសដើម្បីរុញច្រានទីសំគាល់ទាំងអស់ទៅក្នុងគ្រាមុន គឺក្នុងសតវត្សទី១ ហើយខ្ញុំគិតថា វាក៏ខុសផងដែរ ដើម្បីរុញច្រានទីសំគាល់ទាំងអស់ទៅនាអនាគត គឺនៅក្នុងគ្រាវេទនា។ ខ្ញុំដឹងច្បាស់ថា «ទីសំគាល់» ត្រូវបានប្រទានមកយើងនៅសម័យនេះ ហើយនៅក្នុងគ្រាដ៏អាក្រក់នេះ។

វាចម្លែក ដោយសារតែមានការអធិប្បាយពីទីសំគាល់តិចតួចណាស់នៅក្នុងក្រុមជំនុំជាច្រើនសព្វថ្ងៃ នេះ។ ចំពោះខ្ញុំ វាហាក់ដូចជាការបដិសេធពីទីសំគាល់សព្វថ្ងៃនេះ គឺជាទីសំគាល់មួយ! ខ្ញុំខ្លាចថា វានាំឲ្យ គ្រូគង្វាលខ្លះស្ថិតនៅក្នុងក្រុម «មនុស្សចំអកមើលងាយ» ដែលនិយាយថា «តើសេចក្ដីសន្យានៃការយាងមករបស់ទ្រង់នៅឯណា?»(២ពេត្រុស ៣:៣-៤)។ ហើយខ្ញុំគិតថា ការបដិសេធពីទីសំគាល់បង្ហាញថា «តែដោយព្រោះប្តីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ»(ម៉ាថាយ ២៥:៥)។ ក្រុម ជំនុំដែលកំពុងដេកលក់មិនចង់លឺអំពីទីសំគាល់ឡើយ។ វាអាចដាស់ពួកគេ! លោក M. R. DeHaan បានបង្រៀនថា «មានគ្រោះថ្នាក់២ ទីមួយ គ្រោះថ្នាក់នៃការកំណត់កាលបរិច្ឆេទ ហើយទី២ ការប្រឆាំងនឹង ការអាក្រក់ និងការព្រងើយកន្ដើយពីទីសំគាល់...» (M. R. DeHaan, M.D., Signs of the Times, Kregel Publications, 1997 edition, p. 13)។ សព្វថ្ងៃនេះ គ្រូគង្វាលនៅក្រុមជំនុំភាគច្រើនកំពុងតែ ព្រងើយកន្ដើយពីទីសំគាល់។

បន្ទាប់មក មានកំហុសឆ្គងទី៣។ ក្នុងឆ្នាំ២០១១ លោក Harold Camping បានប្រាប់ពីថ្ងៃ និងម៉ោងនៃការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទក្នុងពពក នៅគ្រាលើកឡើង។ គាត់បានប្រាប់ថា ទ្រង់នឹងយាងមកនៅខែឧសភា ២០១១ នៅម៉ោង៦ល្ងាច។ ពិតប្រាកដណាស់ គាត់បានធ្វើខុស។ ព្រះយេស៊ូវមានបន្ទូលយ៉ាងច្បាស់ថា «ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ»(ម៉ាថាយ ២៤: ៣៦)។ បើមានអ្នកណាម្នាក់ប្រាប់អ្នកថា ពួកគេដឹងពីពេលដែលព្រះគ្រីស្ទយាងមក នោះកុំឲ្យស្ដាប់អ្នកនោះ ឡើយ!

ពួកសិស្សបានសួរពីទីសំគាល់មួយនៃការយាងមករបស់ទ្រង់ «ពីបំផុត{កល្ប}» ប៉ុន្ដែព្រះគ្រីស្ទបាន ប្រាប់ពីទីសំគាល់ជាច្រើន។ ខ្ញុំនឹងប្រាប់នឹងពីទីសំគាល់មួយចំនួន ដែលព្រះគ្រីស្ទប្រាប់ពួកសាវ័ករបស់ទ្រង់។

១. ទីមួយ មានទីសំគាល់នៅក្នុងក្រុមជំនុំនានា។

ពិតណាស់ នោះជាទីសំគាល់ទី១ ដែលព្រះយេស៊ូវបានប្រាប់នៅក្នុងម៉ាថាយ ២៤:៤-៥

«ព្រះយេស៊ូវទ្រង់មានព្រះបន្ទូលឆ្លើយថា ចូរប្រយ័ត្ន ក្រែងអ្នកណានាំអ្នករាល់គ្នាឲ្យវង្វេង ដ្បិតនឹងមានមនុស្សជា ច្រើន យកឈ្មោះខ្ញុំមកនិយាយថា ខ្ញុំនេះជាព្រះគ្រីស្ទ ហើយអ្នកទាំងនោះនឹងនាំមនុស្សជាច្រើនឲ្យវង្វេងចេញផង» (ម៉ាថាយ ២៤:៤-៥)។

កន្លែងនេះហាក់ដូចជាសំដៅលើពួកអារក្ស ដែលតែងខ្លួនដូចជាព្រះគ្រីស្ទ។ សាវ័កប៉ុលបានព្រមានអំពី «ប្រកាសប្រាប់ពីព្រះយេស៊ូវ១ទៀត ដែលយើងខ្ញុំមិនបានប្រកាសប្រាប់»(២កូរិនថូស ១១:៤)។ សាវ័កប៉ុល ក៏ប្រាប់ផងដែរថា

«តែព្រះវិញ្ញាណ ទ្រង់មានព្រះបន្ទូលយ៉ាងជាក់ច្បាស់ថា នៅគ្រាជាន់ក្រោយបង្អស់ អ្នកខ្លះនឹងលាកចាកចេញពីសេចក្តីជំនឿ ដោយស្តាប់តាមវិញ្ញាណបញ្ឆោត និងសេចក្តីបង្រៀនរបស់ពួកអារក្ស»(១ធីម៉ូថេ ៤:១)។

សព្វថ្ងៃនេះ យើងឃើញថា «វិញ្ញាណនៃព្រះគ្រីស្ទ» របស់ពួកចំណេះនិយមកំពុងតែប្រកាសនៅក្នុង ក្រុមជំនុំជាច្រើន។ ចំណេះពីព្រះគ្រីស្ទគឺជាវិញ្ញាណមួយ ហើយវាមិនមែនជាព្រះគ្រីស្ទដែលមានសាច់ឈាម ហើយឆ្អឹងពិតតាមបទគម្ពីរនោះទេ។ ព្រះគម្ពីរប្រាប់ថា «តែវិញ្ញាណណាដែលមិនព្រមថា ព្រះយេស៊ូវគ្រីស្ទបានមកក្នុងសាច់ឈាមទេ នោះមិនមែនមកពីព្រះឡើយ»(១យ៉ូហាន ៤:៣)។ នៅក្នុងចំណោមការបកប្រែ សម័យថ្មីនេះ មានតែគម្ពីរខីងជែមស៍(KJV)មួយគត់ដែលបកប្រែខគម្ពីរនោះត្រឹមត្រូវ! ពាក្យជាភាសាក្រេក គឺពាក្យ « elēluthota »។ វាបង្ហាញពីរូបអង្គបច្ចុប្បន្នរបស់ព្រះគ្រីស្ទ(cf. Jamieson, Fausset and Brown)។ ដ្បិតគម្ពីរខីងជេមស៍បកប្រែឃ្លា «បានមកក្នុងសាច់ឈាម»យ៉ាងត្រឹមត្រូវ។ ទ្រង់បានមកក្នុង សាច់ឈាម ហើយនៅតែនៅក្នុងសាច់ឈាម ក្រោយពីទ្រង់បានរស់ពីសុគតឡើងវិញទាំងព្រះកាយ។ បន្ទាប់ ពីទ្រង់បានរស់ពីសុគតឡើងវិញ ព្រះយេស៊ូវបានមានបន្ទូលថា « ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ»(លូកា ២៤:៣៩)។ ដូច្នេះ ពិតប្រាកណាស់ វិញ្ញាណនៃព្រះគ្រីស្ទសព្វថ្ងៃនេះគឺជា ពួកអារក្ស!

ព្រះគ្រីស្ទបានប្រាប់ម្ដងទៀតនៅក្នុងម៉ាថាយ ២៤:២៤

«ដ្បិតនឹងមានព្រះគ្រីស្ទក្លែង ហើយហោរាក្លែងកើតឡើង គេនឹងធ្វើទីសំគាល់យ៉ាងធំ ហើយនិងការអស្ចារ្យ ដើម្បីនឹងនាំទាំងពួកអ្នករើសតាំងឲ្យវង្វេងផង បើសិនជាបាន»(ម៉ាថាយ ២៤:២៤)។

យើងមិនត្រូវចាញ់បោកដោយសារ «ទីសំគាល់ ហើយនិងការអស្ចារ្យ» នៅក្នុងគ្រាដ៏អាក្រក់ទាំងនេះឡើយ។

«ដ្បិតមនុស្សយ៉ាងនោះជាសាវ័កក្លែងក្លាយជាអ្នកឆបោក ដែលក្លែងខ្លួនធ្វើជាសាវ័កនៃព្រះគ្រីស្ទទេ ហើយសេចក្តីនោះមិនជាអស្ចារ្យឡើយ ព្រោះអារក្សសាតាំងក៏ក្លែងខ្លួនធ្វើជាទេវតានៃពន្លឺដែរ ដូច្នេះ បើអ្នកបំរើរបស់វាក្លែងខ្លួនធ្វើជាអ្នកបំរើសេចក្តីសុចរិតវិញ នោះមិនមែនជាការធំអ្វីទេ ឯចុងបំផុតរបស់គេ នឹងបានត្រូវតាមអំពើដែលគេធ្វើដែរ»(២កូរិនថូស ១១:១៣-១៥)។

សាវ័កប៉ុលបានព្រមានថា

«ដ្បិតនឹងមានគ្រាមក ដែលគេមិនទ្រាំទ្រនឹងសេចក្តីបង្រៀនដ៏ត្រឹមត្រូវទេ គឺគេនឹងមានត្រចៀករមាស់ ហើយនិងហៅគ្រូកាន់តែច្រើនឡើង មកបង្រៀនឲ្យត្រូវចិត្ត គេនឹងងាកត្រចៀកចេញពីសេចក្តីពិត បែរទៅតាមរឿងព្រេងវិញ» (២ធីម៉ូថេ ៤:៣-៤)។

ខ្ញុំដឹងច្បាស់ថា សព្វថ្ងៃនេះយើងកំពុងតែរស់ក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះ ដែលសាវ័កប៉ុលបាន ទាយនៅក្នុងគម្ពីរ២ថែស្សាឡូនិច ២:៣។

ដ្បិតព្រះគ្រីស្ទក៏មានបន្ទូលផងដែរថា

«ដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹង{រសាយ}អស់ទៅ»(ម៉ាថាយ ២៤:១២)។

ព្រះគ្រីស្ទបានទាយថា នឹងការទទឹងច្បាប់នៅក្នុងក្រុមជំនុំ ហើយសមាជិកក្រុមជំនុំនឹងរសាយអស់សេចក្ដី ស្រឡាញ់ពិតរវាងគ្នាទៅវិញទៅមក។ ក្រុមជំនុំបិទទ្វារនៅថ្ងៃអាទិត្យពេលយប់ ដោយសារតែមិនមានការ ប្រកបគ្នាពិតប្រាកដ។ សមាជិកក្រុមជំនុំមិនចេះស្រឡាញ់គ្នា ដូចសមាជិកនៅក្រុមជំនុំដើមដំបូងបានធ្វើ (កិច្ចការ ២:៤៦-៤៧)។ ព្រះយេស៊ូវទ្រង់ក៏បានទាយផងដែរថា មនុស្សនឹងអធិស្ឋានតិចតួចនៅគ្រាចុង ក្រោយបង្អស់(លូកា ១៨:១-៨)។ កុំឆ្ងល់ពីមូលហេតុ ដែលក្រុមជំនុំមានការជួបជុំគ្នាអធិស្ឋានតិចតួចនៅសព្វថ្ងៃនេះ។ កម្មវិធីថ្វាយបង្គំព្រះនៅយប់ថ្ងៃពុធបានផ្លាស់ប្ដូរពីការជួបជុំគ្នាអធិស្ឋានទៅជាការរៀនព្រះ គម្ពីរ ដោយមានទំលាប់អធិស្ឋានម្ដង ឬពីរដង។ ពិតប្រាកដណាស់ នេះគឺជាទីសំគាល់នៃគ្រាចុងក្រោយ បង្អស់! «ប៉ុន្តែកាលណាកូនមនុស្សនឹងមក តើនឹងឃើញនៅមានសេចក្តីជំនឿ {ដើម្បីអធិស្ឋាន} នៅផែនដីដែរឬដូចម្តេច?»(លូកា ១៨:៨)។ ប៉ុន្ដែសូមចងចាំ ព្រះយេស៊ូវមានបន្ទូលថា

«កាលណាការទាំងនេះចាប់តាំងកើតមក នោះឲ្យអ្នករាល់គ្នាងើបមើលទៅលើ ពីព្រោះសេចក្តីប្រោសលោះរបស់អ្នករាល់គ្នាជិតដល់ហើយ» (លូកា ២១:២៨)។

សូមច្រៀងបទលេខ៣ នៅខទីពីរ!

ងងឹតនៅពេលយប់ បាបបានប្រឆាំងនឹងយើង
   ទំងន់នៃទុក្ខព្រួយ ដែលយើងបានទ្រាំទ្រអើយ
តែឥឡូវនេះ យើងឃើញសំគាល់នៃការយាងមករបស់ទ្រង់
   ចិត្ដយើងអរជាខ្លាំងក្រៃ គឺយើងពេញដោយអំណរអរ
ទ្រង់នឹងមកម្ដងទៀត ទ្រង់នឹងមកម្ដងទៀត
   ព្រះយេស៊ូវដដែល ដែលមនុស្សបដិសេធ
ទ្រង់នឹងមកម្ដងទៀត ទ្រង់នឹងមកម្ដងទៀត
   ដោយអំណាចព្រះចេស្ដា សិរីរុងរឿង ទ្រង់នឹងមកម្ដងទៀត!
(«ទ្រង់នឹងយាងមកម្ដងទៀត» ដោយលោក Mabel Johnston Camp, 1871-1937)។

២. ទីពីរ មានទីសំគាល់នៃការបៀតបៀន។

ព្រះយេស៊ូវមានបន្ទូលថា

«គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក»(ម៉ាថាយ ២៤:៩-១០)។

«បងប្អូននឹងបញ្ជូនគ្នាឲ្យត្រូវស្លាប់ ហើយឪពុកនឹងបញ្ជូនកូន កូននឹងលើកគ្នាទាស់នឹងឪពុកម្តាយ ហើយនិងសំឡាប់គាត់បង់ មនុស្សទាំងអស់នឹង ស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុត នោះនឹងបានសង្គ្រោះពិត»(ម៉ាកុស ១៣:១២-១៣)។

សព្វថ្ងៃនេះមានការបៀតបៀនដ៏សាហាវ ដែលកំពុងកើតឡើងនៅតាមបណ្ដាប្រទេសជាច្រើននៅ លើពិភពលោក។ សូមចុចទីនេះ ដើម្បីអានអំពីវាតាមគេហទំព័រwww.persecution.com។ ពួកទាហាន អ៊ីស្លាមកំពុងតែសំឡាប់គ្រីស្ទបរិស័ទរាប់ពាន់នាក់។ ពួកគេមានគោលបំណងចង់បំផ្លាញគ្រីស្ទបរិស័ទនៅ ពាសពេញពិភពលោក។ សព្វថ្ងៃនេះមានសំពាធខ្លាំងឡើងៗប្រឆាំងនឹងគ្រីស្ទបរិស័ទពិតប្រាកដ សូម្បីតែ យើងឃើញនៅក្នុងប្រទេសលោកខាងលិច។ គ្រូគង្វាលដែលស្មោះត្រង់ត្រូវបានរិះគន់ ដោយពួកដែលបំបាក់ បំបែកក្រុមជំនុំ។ ឪពុកម្ដាយបៀតបៀនកូនរបស់ពួកគេ ដោយសារកូនរបស់គេក្លាយជាគ្រីស្ទបរិស័ទ។ ហើយ វាគួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ពេលយើងឃើញទង្វើដែលកូនរបស់គេធ្វើដាក់ឪពុកម្ដាយដែលជាគ្រីស្ទបរិស័ទ ប្ដូរផ្ដាច់! សព្វថ្ងៃនេះ កូនដែលមិនជឿព្រះបានឃុំទុកឪពុកម្ដាយរបស់គេ ហើយទុកឲ្យនៅកោរតែម្នាក់ឯង សូម្បីតែមិនដែលទៅសួរសុខទុក្ខផង។ គ្រូគង្វាលជាច្រើនប្រាប់ខ្ញុំថា ពួកគេគិតថា ឆាប់ៗនេះគ្រីស្ទបរិស័ទនៅក្នុងប្រទេសអាមេរិកនឹងជួបប្រទះការបៀតបៀនធំទៅៗ។ ប៉ុន្ដែសូមចងចាំ ព្រះយេស៊ូវមានបន្ទូលថា

«មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរ សប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំ នៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ» (លូកា ៦:២២-២៣)។

សូមច្រៀងម្ដងទៀត បទលេខ៣ ហើយនៅខទីពីរ!

ងងឹតនៅពេលយប់ បាបបានប្រឆាំងនឹងយើង
   ទំងន់នៃទុក្ខព្រួយ ដែលយើងបានទ្រាំទ្រអើយ
តែឥឡូវនេះ យើងឃើញសំគាល់នៃការយាងមករបស់ទ្រង់
   ចិត្ដយើងអរជាខ្លាំងក្រៃ គឺយើងពេញដោយអំណរអរ
ទ្រង់នឹងមកម្ដងទៀត ទ្រង់នឹងមកម្ដងទៀត
   ព្រះយេស៊ូវដដែល ដែលមនុស្សបដិសេធ
ទ្រង់នឹងមកម្ដងទៀត ទ្រង់នឹងមកម្ដងទៀត
   ដោយអំណាចព្រះចេស្ដា សិរីរុងរឿង ទ្រង់នឹងមកម្ដងទៀត!

៣. ទីបី មានទីសំគាល់នៃការផ្សាយដំណឹងល្អនៅពាសពេញពិភពលោក។

សូមយកចិត្ដទុកដាក់ពីទីសំគាល់ដ៏ចម្លែកនេះ ដែលយើងឃើញនៅកណ្ដាលទីសំគាល់ដ៏អាក្រក់ ទាំងនេះ ដ្បិតវាជួយលើកទឹកចិត្ដយើង។ សូមក្រោកឈរឡើង កាលខ្ញុំអានគម្ពីរម៉ាថាយ ២៤:៩-១៤។

«គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្តីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ នៅគ្រានោះ មនុស្សជាច្រើននឹងរវាតចិត្តចេញ គេនឹងបញ្ជូនគ្នា ហើយនិងស្អប់គ្នាទៅវិញទៅមក ក៏នឹងមានហោរាក្លែងក្លាយជាច្រើនកើតឡើង នាំឲ្យមនុស្សជាច្រើនវង្វេងដែរ រួចដោយព្រោះការទទឹងច្បាប់នឹងចំរើនជាច្រើនឡើង បានជាសេចក្តីស្រឡាញ់របស់មនុស្សជាច្រើននឹងរសាយអស់ទៅ តែអ្នកណាដែលកាន់ខ្ជាប់ ដរាបដល់ចុងបំផុតវិញ អ្នកនោះនឹងបានសង្គ្រោះ ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:៩-១៤)។

សូមអង្គុយចុះ

«ដំណឹងល្អនៃនគរព្រះ» គឺជា «ដំណឹងល្អ»ដ៏សាមញ្ញនៅក្នុងលូកា ១៣:១០ ដែលប្រាប់ថា «ឯដំណឹងល្អនឹងត្រូវផ្សាយ {ប្រកាស} ដល់គ្រប់សាសន៍ជាមុនសិន»។ នៅក្នុងគ្រាដែលមនុស្សបោះបង់ចោល ព្រះ ហើយបៀតបៀនគេ ព្រះគ្រីស្ទមានបន្ទូលថា ដំណឹងល្អនឹងត្រូវប្រកាសនៅពាសពេញពិភពលោកទាំង ស្រុង «ទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:១៤)។

វាជាទំនាយដ៏អស្ចារ្យ! សព្វថ្ងៃនេះមានប្រទេសមួយចំនួននៅលើពិភពលោក ដែលដំណឹងល្អមិន អាចលឺដល់គេ។ ដោយសារអ៊ីនធើណេត វិទ្យុ រលកវិទ្យុខ្លីៗ ផ្កាយរណប ហើយដោយសារបេសកជនរាប់ពាន់ នាក់ ទើបដំណឹងល្អកំពុងរាលដាលពាសពេញពិភពលោកសព្វថ្ងៃនេះ! គម្ពីរម៉ាថាយ ២៤:១១-១៤កំពុងតែ សម្រេចជំនាន់របស់យើង! វាចម្លែកណាស់ សូម្បីតែក្រុមជំនុំនៅក្នុងប្រទេសលោកខាងលិចក៏កំពុងតែបិទ ទ្វារក្រុមជំនុំរបស់គេ ហើយឈប់មានកម្មវិធីថ្វាយបង្គំព្រះនៅពេលល្ងាច ហេតុនោះហើយគួរតែដំណឹងល្អផ្ទុះ ឡើងនៅក្នុងប្រទេសលោកទី៣ ដូចជាក្នុងប្រទេសចិន ទ្វីបអាស៊ី ហើយនៅក្នុងចំណោមជនជាតិម៉ុង និងក្នុង ចំណោមជនជាតិភាគតិចដ៏ទាបបំផុតនៅក្នុងប្រទេសឥណ្ឌា! ការបោះបង់ចោលព្រះ និងការរស់ឡើងវិញ កំពុងតែកើតឡើងនៅពេលតែមួយ ដូចដែលព្រះយេស៊ូវបានទាយ! វាជាស្ថានភាពផ្ទុយគ្នាអស្ចារ្យណាស់! ពិតប្រាកដណាស់ នោះគឺជាអ្វីដែលកំពុងតែកើតឡើង ដូចដែលព្រះគ្រីស្ទបានទាយ!

«ដំណឹងល្អនេះ ដែលសំដែងពីនគរ នឹងត្រូវប្រកាសប្រាប់ទួទៅគ្រប់ក្នុងលោកីយ៍ ទុកជាទីបន្ទាល់ដល់អស់ទាំងសាសន៍ នោះទើបនឹងបានដល់ចុងបំផុត»(ម៉ាថាយ ២៤:៩-១៤)។

ហាលេលូយ៉ា! ព្រះយេស៊ូវនឹងយាងមក! សូមច្រៀងវាម្ដងទៀត!

ងងឹតនៅពេលយប់ បាបបានប្រឆាំងនឹងយើង
   ទំងន់នៃទុក្ខព្រួយ ដែលយើងបានទ្រាំទ្រអើយ
តែឥឡូវនេះ យើងឃើញសំគាល់នៃការយាងមករបស់ទ្រង់
   ចិត្ដយើងអរជាខ្លាំងក្រៃ គឺយើងពេញដោយអំណរអរ
ទ្រង់នឹងមកម្ដងទៀត ទ្រង់នឹងមកម្ដងទៀត
   ព្រះយេស៊ូវដដែល ដែលមនុស្សបដិសេធ
ទ្រង់នឹងមកម្ដងទៀត ទ្រង់នឹងមកម្ដងទៀត
   ដោយអំណាចព្រះចេស្ដា សិរីរុងរឿង ទ្រង់នឹងមកម្ដងទៀត!

តើអ្នកស្គាល់ព្រះគ្រីស្ទដែរឬទេ? តើអ្នកត្រៀមខ្លួនហើយឬនៅ ពេលទ្រង់យាងមក? តើអ្នកបាន ប្រែចិត្ដហើយឬនៅ? «ការថ្វាយខ្លួនជាថ្មីម្ដងទៀត» នឹងមិនជួយអ្នកនោះទេ បើអ្នកជាមនុស្សបាត់បង់។ អ្នកខ្លះនិយាយថា ពួកគេនឹងត្រលប់មកឯព្រះគ្រីស្ទវិញ ដូចជាកូនប្រុសដែលខ្ជះខ្ជាយនោះ។ ប៉ុន្ដែព្រះគម្ពីរ មិនដែលប្រាប់ថា កូនប្រុសនោះបានសង្រ្គោះ ហើយរាថយពីព្រះ បន្ទាប់មកគាត់ថ្វាយជីវិតជាថ្មីដល់ព្រះ នោះឡើយ! ទេ ព្រះគម្ពីរប្រាប់យ៉ាងច្បាស់ថា គាត់ជាមនុស្សបាត់បង់! ឪពុករបស់គាត់បាននិយាយថា

«ដ្បិតកូនអញនេះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ នោះគេក៏បរិភោគសប្បាយទាំងអស់គ្នាទៅ»(លូកា ១៥:២៤)។

អ្នកត្រូវតែមករកព្រះគ្រីស្ទដោយដឹងច្បាស់ថា អ្នកជាអ្នកបាត់បង់! សូមចុចទីនេះដើម្បីអាន «វិធីសាស្រ្ដនៃ ព្រះគុណ» ដោយគ្រូអធិប្បាយដ៏ល្បីល្បាញម្នាក់ឈ្មោះលោក George Whitefield (1714-1770)

បើសិនជាអ្នកមិនដឹងច្បាស់ថា អ្នកជាមនុស្សបាត់បង់ នោះអ្នកនឹងមិនមករកព្រះយេស៊ូវនោះទេ។ អ្នកនឹងមិនជឿទុកចិត្ដលើទ្រង់តែមួយគត់នោះទេ។ អ្នកនឹងមិនប្រែចិត្ដពិតប្រាកដនោះទេ ថែមទាំងអ្នកនឹង មិនអាចលាងសំអាតពីអំពើបាប ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ ឬបានសំអាតជាថ្មីតាមរយះការរស់ពី សុគតឡើងវិញរបស់ព្រះគ្រីស្ទបានឡើយ។

ឱ ព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសុំឲ្យទ្រង់ចាក់ចុចចិត្ដមនុស្សបាត់បង់ខ្លះពីអំពើបាប ហើយឲ្យគេជឿជាក់លើព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រានៃទ្រង់ ពេលគេលឺ ឬក៏អានមេរៀនដែលសរសេរដោយដៃនេះ ឬក៏ពេលគេមើលទូលបង្គំអធិប្បាយនៅតាមយូធូប ឬក៏តាមគេហទំព័ររបស់យើង។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ហេព្រើរ ១៣:១-១៣ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះយេស៊ូវនឹងយាងមកម្ដងទៀត»(ដោយលោក John W. Peterson, 1921-2006)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ទីសំគាល់នៃការយាងមកជាលើកទីពីររបស់ព្រះគ្រីស្ទ

SIGNS OF CHRIST’S SECOND COMING

ដោយលោក បណ្ឌិត
R. L. Hymers, Jr.

«សូមប្រាប់យើងខ្ញុំ តើការទាំងនេះកាលណានឹងមកដល់ តើមានទីសំគាល់ណាពីទ្រង់យាងមក ហើយពីបំផុតកល្ប»(ម៉ាថាយ ២៤:៣)។

(ម៉ាថាយ ២៤:១-២; លូកា ២១:២០-២៤; ម៉ាថាយ ២៤:១៤, ៣៦)

១. ទីមួយ មានទីសំគាល់នៅក្នុងក្រុមជំនុំនានា។ ម៉ាថាយ ២៤:៤-៥;
១ធីម៉ូថេ ៤:១; ២កូរិនថូស ១១:៤; ១យ៉ូហាន ៤:៣; លូកា ២៤:៣៩;
ម៉ាថាយ ២៤:២៤; ២កូរិនថូស ១១:១៣-១៥; ២ធីម៉ូថេ ៤:៣-៤;
២ថែស្សាឡូនិច ២:៣; ម៉ាថាយ ២៤:១២; កិច្ចការ ២:៤៦-៤៧;
លូកា ១៨:១-៨; ២១:២៨; ២ពេត្រុស ៣:៣-៤; ម៉ាថាយ ២៥:៥។

២. ទីពីរ មានទីសំគាល់នៃការបៀតបៀន។ ម៉ាថាយ ២៤:៩-១០;
ម៉ាកុស ១៣:១២-១៣; លូកា ៦:២២-២៣។

៣. ទីបី មានទីសំគាល់នៃការផ្សាយដំណឹងល្អនៅពាសពេញពិភពលោក។ ម៉ាថាយ ២៤:៩-១៤; ម៉ាកុស ១៣:១០; លូកា ១៥:២៤។