ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ម្ដាយរបស់លោកប្រធានាធិបតីរ៊ែហ្គិន –
|
សូមបងប្អូនបើកព្រះគម្ពីរទៅនិក្ខមនំជំពូក២ ខ២ជាមួយខ្ញុំ។ វានៅទំព័រ៧២នៃព្រះគម្ពីរស្កោហ្វៀល ហើយសូមយើងទាំងអស់គ្នាអញ្ជើញក្រោកឈរឡើង ហើយអានខគម្ពីរនេះឲ្យខ្លាំងៗ។ «នាងចាប់មានផ្ទៃពោះក៏សំរាលបានកូនប្រុស១ នាងឃើញកូននោះថ្លោសល្អក៏លាក់ទុកនៅបាន៣ខែ»(និក្ខមនំ ២:២)។ សូមអញ្ជើញអង្គុយចុះ នេះជាការរៀបរាប់ប្រាប់ពីកំណើតរបស់លោកម៉ូសេ។ ម្ដាយរបស់លោកម៉ូសេជាស្រ្ដីសាសន៍ហេព្រើរ ដែលមានឈ្មោះយ៉ូសែបែត។ កាលស្ដេចផារ៉ោននៃប្រទេសអេស៊ីព្ទបានបង្គាប់ឲ្យសំឡាប់កូនប្រុសៗសាសន៍ ហេព្រើរទាំងអស់ ដោយបញ្ជាឲ្យគេបោះទៅក្នុងទន្លេ នោះម្ដាយរបស់លោកម៉ូសេបានលាក់លោកម៉ូសេអស់ រយះពេល៣ខែ។ នៅពេលនាងមិនអាចលាក់គាត់បានទៀត នោះនាងបានធ្វើទូកតូចមួយ ដូចជាកន្ដោក មួយ ហើយដាក់ទារកនៅក្នុងវា បន្ទាប់មកនាងបានអណ្ដែតវាតាមទន្លេ ទៅដល់កន្លែងដែលបុត្រីផារ៉ោនបានងូតទឹក។ នាងបានដឹងថា នោះគឺជាទីសង្ឃឹមតែមួយគត់ដែលអាចឲ្យកូននាងបានរស់បាន គឺដោយឲ្យ បុត្រីផារ៉ោនជួយសង្រ្គោះកូននាង។ នាងគួរតែបានខំប្រឹងអធិស្ឋានយ៉ាងខ្លាំង កាលនាងបានលាក់ក្នុងស្មៅក្បែរមាត់ទន្លេនោះនាងបានមើលទូកតូច នោះអណ្ដែតទៅដល់កន្លែង ដែលបុត្រីផារ៉ោនកំពុងងូតទឹក។ ព្រះ បានឆ្លើយតបសេចក្ដីអធិស្ឋានរបស់នាង ដ្បិតបុត្រីផារ៉ោនបានយកទារកនោះ ហើយមាន «ព្រះទ័យក្ដួល អាណិតដល់វា»(និក្ខមនំ ២:៦)។ ព្រះបានប្រទានពរដល់ទារកនោះ ពេលនោះបុត្រីផារ៉ោនបានឲ្យអ្នកបំរើនាងស្វែងរកស្រ្ដីសាសន៍ ហេព្រើរម្នាក់ ដើម្បីមើលថែរក្សាទារកនោះ។ ពួកគេបានយកយូស៊ីបែត ដែលជាម្ដាយរបស់លោកម៉ូសេ ដើម្បី ឲ្យមើលថែរក្សាទារកនោះ។ យូស៊ីបែតបានមើលថែលោកម៉ូសេ រហូតដល់គាត់មានអាយុប្រហែល១០ ឬ១២ ឆ្នាំ។ ក្រោយមក លោកម៉ូសេបានធំឡើងនៅក្នុងវាំងរបស់សាសន៍អេស៊ីព្ទ ហើយដូចជាកូនប្រុសរបស់បុត្រី ផារ៉ោនអញ្ចឹង។ «លោកបានរៀនសូត្រគ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ »(កិច្ចការ ៧:២២)។ ម៉ូសេបានធំឡើងនៅក្នុងទឹកដីផារ៉ោ។ គាត់បានរៀនគ្រប់អស់ទាំងសាសនា ពីអ្នកថ្វាយបង្គំរូបព្រះ សាសន៍អេស៊ីព្ទ។ មនុស្សទាំងអស់គេគិតថា គាត់ជាសាសន៍អេស៊ីព្ទ។ តែក្នុងចិត្ដរបស់គាត់ គាត់ស្គាល់អំពី ព្រះ ដោយសារតែម្ដាយរបស់គាត់បានប្រាប់គាត់អំពីព្រះ ហើយប្រាប់អំពីមរតកដែលជាសាសន៍ហេព្រើរ នៅពេលនាងបានមើលថែរក្សាកូនប្រុសរបស់នាង។ ម្ដាយរបស់លោកម៉ូសេមានឥទ្ធិពលលើកូនប្រុសរបស់គាត់ច្រើនជាងស្ដេចផារ៉ោន។ ឥទ្ធិពលរបស់ នាងបានជះលើលោកម៉ូសេច្រើនជាង «គ្រប់អស់ទាំងចំណេះវិជ្ជា នៃសាសន៍អេស៊ីព្ទ»(កិច្ចការ ៧:២២)។ ដ្បិតម៉ូសេបានក្លាយជាបុរសម្នាក់ដែលព្រះគម្ពីរប្រាប់យើងថា គាត់បានបដិសេធសាសនានៃប្រទេសអេស៊ីព្ទ ហើយដើរតាមព្រះនៃម្ដាយរបស់គាត់។ ព្រះគម្ពីរប្រាប់ «ដោយសារសេចក្តីជំនឿ លុះលោកធំហើយ នោះលោកមិនព្រមឲ្យគេហៅខ្លួន ជាកូនរបស់បុត្រីផារ៉ោនទេ លោកស៊ូរងទុក្ខលំបាកជាមួយនឹងរាស្ត្ររបស់ព្រះ ជាជាងមានសេចក្តីអំណរខាងអំពើបាប ដែលនៅតែ១ភ្លែតនោះវិញ... ដោយសារសេចក្តីជំនឿ នោះលោកក៏ចេញពីស្រុកអេស៊ីព្ទទៅ ឥតកោតខ្លាចដល់សេចក្តីកំហឹងនៃស្តេចឡើយ ដ្បិតលោកបានកាន់យ៉ាងខ្ជាប់ខ្ជួន ហាក់ដូចជាឃើញព្រះដ៏មើលមិនឃើញដែរ»(ហេព្រើរ ១១:២៤,២៥,២៧)។ លោកម៉ូសេបានទទួលឥទ្ធិពលដ៏អស្ចារ្យ ដោយសារជំនឿនៃម្ដាយគាត់ ដែលនាងជឿថា ទ្រព្យសម្បត្ដិ អំណាច និងការរៀនសូត្រនៅប្រទេសអេស៊ីព្ទមិនអាចបញ្ឃប់កូនគាត់ពីការដើរតាមព្រះនៃម្ដាយរបស់គាត់។ នៅពាសពេញប្រវត្ដិសាស្រ្ដ ម្ដាយដែលគោរពប្រតិបត្ដិដល់ព្រះមានឥទ្ធិពលដ៏អស្ចារ្យលើកូនៗរបស់ពួកគេ។ លោកប្រធានាធិបតី Theodore Roosevelt បានប្រសាសន៍ថា ម្ដាយដ៏ល្អ និងម្ដាយដ៏ឆ្លាតគឺសំខាន់ជាងសហគមន៍ច្រើន សូម្បីតែវាសំខាន់ជាងមនុស្សដែលស្ទាត់ជំនាញបំផុត៖ ការងាររបស់ម្ដាយសមនឹងទទួល កិត្ដិយស ហើយមានប្រយោជន៍ជាជាងអាជីពរបស់មនុស្សទាំងអស់នៅក្នុងសហគមន៍ មិនថាតើពួកគេបានទទួលជោគជ័យច្រើនប៉ុណ្ណាក៏ដោយ។ តើលោកប្រធានាធិបតី Theodore Roosevelt បានប្រសាសន៍ត្រឹមត្រូវដែរឬទេ? ខ្ញុំគិតថា គាត់ មានប្រសាសន៍ត្រឹមត្រូវ។ ជីវិតនៃម្ដាយលោកម៉ូសេបង្ហាញពីនោះ។ កូនប្រុសរបស់នាងបានបន្ដក្លាយជាបុរស ដែលគោរពប្រតិបត្ដិដល់ព្រះដ៏អស្ចារ្យម្នាក់នៅក្នុងប្រវត្ដិសាស្រ្ដ។ គាត់បានដឹកនាំសាសន៍ហេព្រើរចេញពី ភាពជាទាសករនៅក្នុងប្រទេសអេស៊ីព្ទ។ សូម្បីតែគាត់បានរស់នៅកណ្ដាលអ្នកថ្វាយបង្គំរូបព្រះ ដែលមិនជឿព្រះ នៅក្នុងទឹកដីប្រទេសអេស៊ីព្ទក៏ដោយ គាត់មិនអាចភ្លេចពីអ្វីដែលគាត់បានរៀនពីម្ដាយដែលគោរពប្រតិបត្ដិដល់ព្រះឡើយ។ តើនោះនៅតែកាន់ខ្ជាប់ពិតប្រាកដនៅសម័យរបស់យើងឬទេ? បាន វាពិត។ ខ្ញុំមិនអាចគិតឃើញពីឧទាហរណ៍ដ៏អស្ចារ្យជាងរឿង Nelle Reagan និងកូនប្រុសរបស់នាង លោក Ronald Wilson Reagan ដែលជាប្រធានាធិបតីទី៤០នៃប្រទេសអាមេរិក។ លោករ៉ូណាល រ៊ែហ្គិនបានកើតក្នុងឆ្នាំ១៩១១នៅក្នុងទីក្រុងដ៏តូចមួយនៃTampico រដ្ឋ Illinois គាត់ជាកូនប្រុសទី២របស់លោកជែក និង Nelle Reagan ។ ឈ្មោះហៅក្រៅរបស់គាត់គឺជា «ដាច់ស៍»។ ជារឿយៗ មិត្ដភក្រ្ដជិតស្និតរបស់គាត់ហៅឈ្មោះប្រធានាធិបតីមុនថា «ដាច់ស៍» មកទល់សព្វថ្ងៃនេះ។ ប៉ុន្ដែ ឪពុករបស់លោកគាត់ជាពួកកាតូលិកម្នាក់ ហើយជាអ្នកញៀនស្រា។ ម្ដាយរបស់គាត់ជាពួកប្រូតែស្ដង់ ដែល កាន់ខ្ជាប់ជំនឿយ៉ាងមាំមួន។ លោកជែក រ៊ែហ្គិនបានផ្លាស់ប្ដូរគ្រួសាររបស់គាត់រហូត កាលគាត់បានស្វែងរកការងារដែលប្រសើរ ជាងនោះ។ នៅចុងបញ្ចប់ ពួកគេបានប្ដូរផ្ទះពីទីក្រុងដ៏តូចឈ្មោះ Tampico ទៅទីក្រុង Dixon នៃរដ្ឋ Illinois ជាកន្លែងដែលពួកគេបានរស់នៅផ្ទះជួលចំនួន៥ខុសៗគ្នា។ អ្នកជិតខាងពួកគេម្នាក់បាននិយាយថា «ពួកគេជាមនុស្សក្រីក្រដ៏អាក្រក់»។ ដោយសារការប្ដូរផ្ទះទៅកន្លែងជាច្រើនបានធ្វើឲ្យលោក «ដាច់ស៍»ក្លាយជាមនុស្សដែលអៀនខ្មាស់ ហើយនៅឯកោរ។ ក្នុងនាមជាកូនតូចម្នាក់ លោកដាច់ស៍បាននិយាយថា គាត់ជា «មនុស្សយឺតខាងការរាប់ អានមិត្ដភក្រ្ដ។ ក្នុងរបៀបខ្លះ ខ្ញុំគិតថា ការនេះវាធ្វើឲ្យខ្ញុំស្ទាក់ស្ទើរមិនចង់ជិតស្និតជាមួយមនុស្ស ដែលបានទុកខ្ញុំចោល»។ តែគាត់ចង់ការពារវាឲ្យបានល្អក្នុងនាមជាប្រធានាធិបតី។ អ្នកអាចឃើញរូបថតកូនប្រុសរបស់ខ្ញុំ ប្រពន្ធខ្ញុំ និងខ្ញុំជាមួយលោកប្រធានាធិបតីរ៊ែហ្គិននៅលើជញ្ចាំងក្រុមជំនុំ នៅជាន់ទី២។ ឥឡូវនេះ ខ្ញុំនឹងដកស្រង់យ៉ាងផ្ទាល់ពីសៀវភៅដែលមានចំណងជើងថា ព្រះ និងលោករ៉ូណាល រ៊ែហ្គិន ដោយលោក Paul Kengor (Harper Collins Publishers, 2004)។ ខ្ញុំនឹងដកស្រង់អត្ថបទមួយ ចំនួន។ មុនដំបូងលោក {រ៉ូណាល រ៊ែហ្គិន} បានស្វែងរកព្រះ ហើយនៅជាប់ជាមួយព្រះក្នុងនាមជាក្មេងប្រុសដ៏ឯកោរម្នាក់... ការបរាជ័យ{របស់ឪពុកគាត់}អាចនាំឲ្យគាត់ចេញឆ្ងាយពីព្រះ ក្នុងរយះពេលយ៉ាងខ្លី ដែលលោករ៊ែហ្គិនមានខួបកំណើតអាយុ១១ ពេលនោះគាត់ចង់មកផ្ទះដ៏ទទេស្អាតមួយ។ ផ្ទុយទៅវិញ គាត់ បានភ័យញ័រដោយសារគាត់បានឃើញ{ឪពុករបស់គាត់}ដេកស្ដូកផ្ងារខ្នងនៅក្រោមព្រឹល នៅមុខរានហាល ដោយសារតែគាត់ផឹកស្រាច្រើនពេក។ កូនប្រុសរបស់គាត់បានចងចាំថា «គាត់បានស្រវឹងស្រា» ។ «សេចក្ដីស្លាប់ចពោះលោកីយ៍»។ លោកដាច់ស៍បានចាប់អាវរងារ{របស់ឪពុកគាត់} ហើយបានទាញគាត់ទៅឯទ្វា។ គាត់បានទាញ ឪពុកគាត់ចូលក្នុងផ្ទះ ហើយដាក់ក្នុងបន្ទប់ដេក វាជាពេលដ៏ទុក្ខព្រួយ។ គាត់មិនខឹង មិនតូចចិត្ដនោះទេ គាត់គ្រាន់តែព្រួយចិត្ដ ដោយសារជីវិតរបស់គាត់បានច្របូកច្រល់ម្ដងទៀត។ គាត់មានអាយុត្រឹមតែ១១ឆ្នាំ ប៉ុណ្ណោះ។ ព្រឹត្ដិការណ៍នេះបានកើតឡើងក្នុងពេលគ្រោះថា្នក់ ដោយព្រោះតែគាត់កំពុងរីកចំរើនខាងឯព្រលឹងវិញ្ញាណ។ រយះពេល៤ខែក្រោយមក គាត់បានធ្វើពិធីជ្រមុជទឹក ហើយគាត់ចាប់ផ្ដើមធ្វើជាសមាជិកក្រុមជំនុំម្នាក់។ គំនិតនៃការដែលគាត់ឃើញឪពុកគាត់ដេកស្ដូកនៅក្រោមព្រឹល អាចនៅជាប់ក្នុងខួរក្បាលរបស់លោករ៊ែហ្គិន នៅថ្ងៃនោះ ហើយនៅជាប់ពេញមួយឆាកជីវិតរបស់គាត់។ {នៅពេលនោះ ម្ដាយរបស់គាត់}បានមានឥទ្ធិពលយ៉ាងខ្លាំង ហើយវានាំឲ្យលោករ៉ូណាល រ៊ែហ្គិន បានក្លាយជាគ្រីស្ទបរិស័ទម្នាក់។ ជាធម្មតា អ្នកនិពន្ធជីវប្រវត្ដិរបស់មនុស្សចាប់ផ្ដើមសរសេររឿងនៃជំនឿរបស់លោកស្រី Nelle នៅក្នុង Dixon ប៉ុន្ដែ តួនាទីរបស់នាងក្នុងក្រុមជំនុំនៅ Tampico ពេលនោះសមនឹងទទួលការចាប់អារម្មណ៍។ ក្នុងរយះពេលច្រើនខែ មុនពេល{ឪពុករបស់}គាត់បានប្ដូរផ្ទះម្ដងទៀត គាង់ជាមនុស្សសកម្មណាស់នៅក្នុង... ហើយវាទាញនាំឲ្យមានការរស់ឡើងវិញនៅទីនោះក្នុងឆ្នាំ១៩១០ ដ្បិតប្រភពមួយអះអាងថា គាត់ឈប់គ្រប់ គ្រងក្រុមជំនុំ ឈប់សរសេរក្រដាសចំរៀង រៀបចំកម្មវិធីថ្ងៃអាទិត្យ ហើយគាត់ជម្រុញឲ្យពួកជំនុំចេះផ្គត់ផ្គង់ ក្រុមជំនុំដែលមានបញ្ហាឲ្យប្រសើរឡើង សូម្បីតែឈប់រៀបចំសេចក្ដីអធិប្បាយមួយចំនួន បន្ទាប់ពីគាត់បាន ប្ដូរទៅរស់នៅ Dixon ជាញឹកញាប់ គាត់ធ្វើដំណើរត្រលប់មកទីក្រុង Tampico ដើម្បីជួយក្រុមជំនុំចាស់របស់នាងជាមួយលោកដាច់ស៍។ {បន្ទាប់មកម្ដាយរបស់លោករ៊ែហ្គិនបានចូលរួមក្រុមជំនុំនៅក្នុងទីក្រុង Dixon }។ {ក្រុមជំនុំ}មុន ដំបូងដែលគាត់បានជួបគឺនៅក្នុងបន្ទប់ជាន់ក្រោមនៃកន្លែង YMCA រហូតដល់ក្រុមជំនុំអាចមានសមត្ថភាពសំរាប់អាគារមួយ។ ក្រុមជំនុំថ្មីបានបើកនៅខែមិថុនា ១៨ ១៩២២។ លោកស្រី Nelle បានក្លាយជាអ្នកដឹកនាំម្នាក់ ហើយនៅចុងបញ្ចប់គាត់បានក្លាយជាសរសេរទ្រូងនៅក្នុងតាមតំបន់។ ក្រៅពីអ្នកជំនួយនៃព្រះគ្រីស្ទ នាងជាមនុស្សដែលមានចក្ខុវិស័យបំផុត {ថ្នាក់ថ្ងៃអាទិត្យ} របស់នាងគឺជាថ្នាក់ដ៏ធំបំផុត។ សំរាប់ឆ្នាំ១៩២២ អ្នកដែលរៀបចំក្នុងក្រុមជំនុំបានចុះឈ្មោះសិស្ស៣១នាក់ នៅក្នុងថ្នាក់របស់នាង ក្នុងពេលដែលថ្នាក់គ្រូគង្វាលមានមនុស្សត្រឹមតែ៥នាក់ និងប្រពន្ធគ្រូគង្វាល។ លោកស្រី Nelle បានផ្ដល់ខាងការអានចំពោះអ្នកដែលធ្វើតាមសាសនា សូម្បីតែនៅក្រៅក្រុមជំនុំ ហើយនៅក្នុងក្រុមជំនុំក៏ដោយ នាងជាតម្រូវការដ៏ធំ។ នាងមានសំលេងស្រស់បំព្រម ហើយពេញដោយទំនុក ចិត្ដ ពេលនាងសំដែរ ហើយនាងបានហុចការល្អនោះដល់កូនប្រុសរបស់នាង នាងសូម្បីតែបានសំដែងនៅ ក្នុងល្ខោនផងដែរ...ក្នុងខែមិថុនា ១៩២៦នាងបានជួយឲ្យផ្ទះដែលជាក្រុមជំនុំបាទីស្ទចុះថោក ដោយសារ ការអានសៀវភៅដែលមានចំណងជើងថា «កប៉ាល់នៃសេចក្ដីជំនឿ»។ លោកស្រី Nelle បានបោះពុម្ភកំណាព្យដែលមានចំណងជើងថា «ថ្ងៃនៃសុខសន្ដិភាព»ក្នុងឆ្នាំ ១៩២៦ ដែលនាងបានទទូចជម្រុញទៅកាន់ពួកទាហានដែលបានឲ្យជីវិតគេនៅក្នុង {សង្គ្រាមលោកលើកទី២} ថា «ព្រះបានហាមនូវអ្វីដែលយើងភ្លេច»។ ពួកទាហានដ៏ក្លាហានទាំងនោះបានសរសេរថា លោកស្រី Nelle «បានឈ្នះសំរាប់លទ្ធិប្រជាធិបតេយ្យ ដ្បិតអ្វីដែលនាំឲ្យវិនាសរហូត គឺជាលទ្ធិផ្កាច់ការដ៏សាហាវ»។ ក្នុងឆ្នាំ១៩២៧ លោកស្រីបានលេចមុខនៅក្រុមកងទ័ព្ទដែលជាជនជាតិអាមេរិក ដែលគេបានរៀបរាប់ថា «សន្ទរកថាដ៏អស្ចារ្យ» ពីកុមារភាពរបស់លោក George Washington ដ្បិតវាជារឿងពិត ដែលយើងត្រូវតែ ចាប់អារម្មណ៍ពី{កូនប្រុសដ៏ក្មេងរបស់នាង}។ នាងជាអ្នកជឿព្រះដែលមាំមួនខាងឯសេចក្ដីអធិស្ឋាន នាងបានដឹកនាំកម្មវិធីប្រជុំគ្នាអធិស្ឋាននៅ ក្រុមជំនុំ។ នៅពេលអ្នកដឹកនាំផ្សេងបានទៅវិស្សមកាល។ គេបានឲ្យដាក់ទទួលខុសត្រូវខាងការអធិស្ឋាននៅ ពាក់កណ្ដាលអាទិត្យ ហើយនាងបានដឹកនាំគេពិភាក្សាខាងឯសេចក្ដីអធិស្ឋាន។ លោកស្រី Nelle ក៏បានដើរតួដូចជាអ្នកដឹកនាំម្នាក់{ផងដែរ} លោកស្រីបានផ្ដល់នូវ «កម្មវិធីអធិស្ឋាននៅឯផ្ទះ»។ {នេះគឺជាទីបន្ទាល់របស់អ្នកស្រី Mildred Neer ដែលទាក់ទងនឹងការអធិស្ឋានរបស់លោកស្រីសំរាប់កូនស្រីរបស់នាង។ ក្មេងស្រីម្នាកបានឈឺធ្ងន់ធ្ងរ ដូច្នេះហើយនាងមិនអាចញាំបាយបាន ថែមទាំងមិន ដេកបានឡើយ។ ម្ដាយរបស់ក្មេងស្រីនោះបានទៅក្រុមជំនុំ។ នេះគឺជាអ្វីដែលនាងបាននិយាយ}៖ នៅពេលកម្មវិធីថ្វាយបង្គំបានចប់ទៅ ខ្ញុំមិនអាចចេញពីកៅអ៊ីរបស់ខ្ញុំ បានឡើយ។ នៅចុងបញ្ចប់ មនុស្សទាំងអស់បានចេញទៅ លើកលែងតែ លោកស្រីរ៊ែហ្គិន... សមាជិកក្រុមជំនុំផ្សេងៗទៀតបានចងចាំថា៖ នាងមិនដែលដាក់ដៃ ឬធ្វើអ្វីផ្សេងទៀតដូចនោះឡើយ។ វាជារបៀបដែលនាងអធិស្ឋាន នាងបានលុតជង្គង់ចុះ ហើយងើបភ្នែកឡើង ពេលនាងកំពុង អធិស្ឋាន វាហាក់ដូចជានាងស្គាល់ព្រះដោយផ្ទាល់ ហើយហាក់ដូចជានាងបានទាក់ទងជាមួយទ្រង់ច្រើនកាលពីមុនអញ្ចឹង។ បើនរណាម្នាក់មានបញ្ហា ឬឈឺ នោះលោកស្រី Nelle បានមកផ្ទះរបស់ពួកគេ ហើយលុតជង្គង់អធិស្ឋានឲ្យ...មនុស្សជាច្រើនអាចគ្រាន់បើឡើង បន្ទាប់ពីនាងបានចេញទៅ។ វាកម្រគួរឲ្យភ្ញាក់ផ្អើលណាស់ សូម្បីតែក៏ប្រុសពេញវ័យរបស់លោកស្រីក៏ជឿក្នុងអំណាចនៃសេចក្ដីអធិស្ឋាន ផងដែរ។ លោកស្រីបានខំប្រឹងថ្វាយជីវិតរបស់គាត់ ដើម្បីជួយ «អ្នកក្រ និងអ្នកគ្មានទីពឹង»។ លោកស្រីបាន សន្យាដូច្នោះ កាលលោកស្រីបាននិយាយជាមួយម្ដាយរបស់គាត់នៅលើគ្រែ ដែលម្ដាយគាត់ស្លាប់ នាងបាន ផ្ដល់ការចាប់អារម្មណ៍ដ៏ពិសេសនៅក្នុងគុកទាំងនោះ។ {ជារឿយៗ} លោកស្រីបានទៅកន្លែងគុកយ៉ាងស្មោះ ត្រង់ ដើម្បីអានព្រះគម្ពីរឲ្យអ្នកជាប់គុស្ដាប់។ សូម្បីតែគេរៀបរាប់ប្រាប់ថា ឧក្រិដ្ឋជនបានផ្លាស់ប្ដូរចារិករបស់ ពួកគេ ដ្បិតវាជាលទ្ធផលដោយផ្ទាល់ពីព័ន្ធកិច្ចរបស់លោកស្រី ពិតណាស់ មានម្ដងកើតឡើងកណ្ដាលសកម្ម របស់ឧក្រិដ្ឋជន។ {ក្មេងស្ទាវវ័យក្មេងម្នាក់បាននិយាយជាមួយលោកស្រីនៅឯគុក។ បន្ទាប់មក នៅពេលម្នាក់នោះ ចេញពីគុក គាត់បានឡើងជិះឡានបុរសម្នាក់ ហើយមានគំរោងប្លន់គាត់។ កាលម្នាក់នោះបានចេញពីឡាន គាត់បាននិយាយថា} «លាសិនអើយ អរគុណបានឲ្យខ្ញុំជិះ» ហើយប្រាប់ថា អ្នកនឹងឃើញកាំភ្លើងមួយនៅ ខាងក្រោយឡាន។ ខ្ញុំរៀបគំរោងនឹងប្រើវា ប៉ុន្ដែខ្ញុំបាននិយាយជាមួយស្រ្ដីម្នាក់នៅឯគុក...។ លោកស្រី Nelle បានបញ្ចុះបញ្ចូលគាត់ឲ្យចាកចេញពីជីវិតដូចនោះ។ នៅក្នុងរដូចក្ដៅឆ្នាំ១៩២៤ លោកស្រីបានផ្ដល់លុយ ដើម្បីសង់អាគារសំរាប់ក្រុមជំនុំជនជាតិរ៉ូស្សី នៅក្នុងទីក្រុងញ៉ូវ យ៉ោក ហើយវាជាសកម្មភាពដែលបង្ហាញពីសាមគ្គីភាពជាមួយគ្រីស្ទបរិស័ទជនជាតិរ៉ូស្សី {នៅក្រោមលទ្ធិកុម្មុយនីស្ដ}។ ក្នុងខែមេសា ឆ្នាំ១៩២៧ លោកស្រីបាននិយាយពីប្រទេសជប៉ុន និងស្ថានភាពនៃគ្រីស្ទសាសនា នៅទីនោះ។ លោកស្រីរ៊ែហ្គិនមានចិត្ដសំរាប់ព្រះ ហើយលោកស្រីបានធ្វើអស់ពីសមត្ថភាព ដើម្បីផ្ដល់សេចក្ដី ជំនឿទៅកាន់កូនប្រុសរបស់នាងឈ្មោះលោក Ronald ។ វាជាសេចក្ដីអធិស្ឋានរបស់នាង ដែលថ្ងៃមួយនាំឲ្យ សេចក្ដីជំនឿនោះបានកើតឡើងនៅក្នុងពិភពលោក។ នៅខែកក្កដា ២១ ១៩២២ បន្ទាប់ពីក្រុមជំនុំបានបើករយះពេល៣ លោកដាច់ស៍ និងបងប្រុស របស់គាត់ឈ្មោះ Neil ថែមទាំងមនុស្ស២៣ផ្សេងទៀត បានធ្វើពិធីជ្រមុជទឹកមុនដំបូងនៅក្នុងក្រុមជំនុំថ្មី នោះ។ លោករ៉ូណាល រ៊ែហ្គិនបានចង់ធ្វើពិធីជ្រមុជទឹកដោយខ្លួនឯង។ គាត់បានប្រាប់ថា គាត់បានមាន «បទពិសោធន៍ផ្ទាល់ខ្លួនមួយជាមួយព្រះគ្រីស្ទ»។ ក្នុងនាមជាមនុស្សពេញវ័យម្នាក់ {លោកប្រធានាធិបតី} រ៊ែហ្គិនបានចាត់ទុកព្រះគម្ពីរជាសៀវភៅ ដែលគាត់ចូលចិត្ដ ហើយចាត់ទុកវាថា {ជាសារដ៏អស្ចារ្យបំផុត ដែលបានតែងឡើង}។ គ្រប់ពាក្យទាំងអស់ នៅក្នុងព្រះគម្ពីរសុទ្ធតែមកពីព្រះ ហើយគាត់ប្រសាសន៍ថា គាត់ «មិនដែលឆ្ងល់កន្លែងណាសោះ»។ បន្ទាប់ពីលោក{រ៉ូណាល}រ៊ែហ្គិនបានធ្វើពិធិជ្រមុជទឹករួចហើយ នោះគាត់បានក្លាយជាសមាជិកដ៏ សកម្មម្នាក់{នៅក្រុមជំនុំ}។ {លោករ៊ែហ្គិន ម្ដាយរបស់គាត់ និងបងប្រុសរបស់គាត់បានធ្វើការងារដូចគ្នាជារៀងរាល់ថ្ងៃអាទិត្យ។ បងប្រុសរបស់គាត់បានហៅកាលវិភាគឡើងវិញ}។ «ថ្នាក់ថ្ងៃអាទិត្យពេលព្រឹក កម្មវិធីនៅថ្ងៃអាទិត្យពេលព្រឹក ការខំប្រឹងមកថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេលល្ងាច និងកម្មវិធីជួបជុំគ្នាអធិស្ឋាននៅថ្ងៃពុធ» នៅពេលលោកដាច់ស៍មានអាយុ១៥ឆ្នាំ គាត់ចាប់ផ្ដើមបង្រៀនថ្នាក់ថ្ងៃអាទិត្យផ្ទាល់ខ្លួន។ «គាត់បានក្លាយជាអ្នកដឹកនាំម្នាក់ក្នុងចំណោមក្មេងបុ្រសទាំងនោះ» មិត្ដភក្រ្ដរបស់គាត់ឈ្មោះ Savila Palmer បាននឹកចាំពីគាត់។ «ពួកគេបានកោតសរសើរគាត់»។ លោករ៊ែហ្គិនបានបន្ដចូលរៀនមហាវិទ្យាល័យគ្រីស្ទាន។ ក្នុងឆ្នាំ១៩៨១ គាត់បានក្លាយជាប្រធានា ធិបតីនៅប្រទេសសហរដ្ឋអាមេរិក។ ក្នុងនាមជាប្រធានាធិបតី គាត់បានសន្យាជាមួយម្ដាយរបស់គាត់ ដោយ កាន់ព្រះគម្ពីរនឹងនៅដៃ ហើយបាននិយាយថា «ដូច្នេះ សូមព្រះជួយខ្ញុំ»។ ក្នុងនាមជាប្រធានាធិបតី គាត់បានប្រឆាំងនឹងកាពន្លូតកូននៅប្រទេស ដែលធ្វើតាមព្រះគម្ពីរ។ គាត់បានប្រសាសន៍ថា ខ្ញុំជឿថា គ្មានអ្វីដែលជួយជម្រុញសំខាន់ជាងតួអង្គនៃប្រទេសអាមេរិក ដែល ស្ដារឲ្យមនុស្សលោកទាំងអស់មានសិទ្ធិឡើងវិញ។ បើគ្មានសិទ្ធិនោះ គ្មាន សិទ្ធិផ្សេងទៀតសោះ។ «កុំឃាត់ក្មេងៗឲ្យមកឯខ្ញុំឡើយ ដ្បិតនគរស្ថានសួគ៌ មានសុទ្ធតែដូចពួកគេ»។ នៅក្នុងឆ្នាំ១៩៨៦នៃState of the Union Address របស់គាត់ គាត់បានប្រសាសន៍ថា សព្វថ្ងៃនេះ មានរបួសនៅក្នុងមនៈសិការរបស់ប្រទេសជាតិយើង។ ព្រះនឹង មិនគង់នៅជាមួយប្រទេសអាមេរិកាំងនោះ ដរាបណាពួកគេនៅតែបន្ដការ ពន្លូតកូន។ ការពន្លូតកូនជាបញ្ហាខាងសីលធម៌មួយ ដែលប្រធានាធិបតីបដិសេធមិនកែសម្រួលវា។ លោកប្រធានាធិបតីរ៊ែហ្គិនក៏បានប្រឆាំងនឹងលទ្ធិកុម្មុយនីស្ដយ៉ាងខ្លាំងផងដែរ កាលគាត់បានធ្វើជា ប្រធានាធិបតី។ គាត់បានហៅប្រទេសហភាពសូវៀតថាជា «ចក្រភពដ៏អាក្រក់»។ គាត់បានប្រសាសន៍ នៅក្នុងសន្ទរៈកថាពីកំផែងនៅប្រទេសចិនថា «លោក Gorbachev បានបំផ្លាញកំផែងនេះ»។ គាត់ជឿថា លទ្ធិដែលជឿថាគ្មានព្រះរបស់ពួកកុម្មុយនីស្ដគឺអាក្រក់ពេញទី។ គាត់បានជួយឲ្យទាហានអាមេរិកាំងយល់ ដឹងថា សហភាពសូវៀតនឹងប្រកួតយកវា ហើយលទ្ធផលគឺថា គេនឹងចាញ់។ គាត់បានដឹងច្បាស់ណាស់ថា គេនឹងចាញ់។ ក្រៅពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ លោករ៉ូណាល រ៊ែហ្គិនបានទទួលខុសត្រូវសំរាប់ចុងបំផុតនៃ «ចក្រភពដ៏អាក្រក់» ហើយគាត់ទទួលខុសត្រូវពីការរាលដាលពាសពេញពិភពលោកនៃលទ្ធិកុម្មុយនីស្ដ។ ជីវៈវិទូរបស់គាត់ឈ្មោះលោក Edmund Morris បានប្រសាសន៍ថា «គាត់ចង់បានសាសនាគ្រីស្ទនៅក្នុងទីក្រុង Moscow ដ្បិតវាសាមញ្ញដូចនោះ»។ ដ្បិតលោករ៉ូណាល រ៊ែហ្គិនបានរស់នៅដោយឃើញសេចក្ដីអធិស្ឋានរបស់គាត់ក្លាយជាការពិត។ នេះគឺជាទិវារបស់ម្ដាយ ខ្ញុំចង់ឲ្យម្ដាយទាំងអស់ចេញពីក្រុមជំនុំដោយជួយលើកទឹកចិត្ដពីគំរូរបស់ នាងយ៉ូសែបែត ដែលជាម្ដាយរបស់លោកម៉ូសេ ហើយពីគំរូរបស់ Nelle Reagan ដែលជាម្ដាយរបស់ប្រធានាធិបតីទី៤០របស់យើង។ ខ្ញុំចង់ឲ្យអ្នកដឹងថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង នៅកន្លែងរបស់អ្នក ហើយដើម្បីលោះអំពើបាបរបស់អ្នក។ ខ្ញុំចង់ឲ្យអ្នកដឹងថា ព្រះលោហិតរបស់ព្រះយេស៊ូវអាចសំអាតអំពើបាបរបស់អ្នក ទាំងអស់។ ខ្ញុំចង់ឲ្យអ្នកដឹងថា ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញទាំងព្រះកាយ ហើយឥឡូវនេះទ្រង់គង់នៅខាងស្ដាំដៃនៃព្រះវរបិតា។ ខ្ញុំចង់ឲ្យអ្នកមករកព្រះយេស៊ូវ ហើយជឿទុកចិត្ដលើទ្រង់ទាំងស្រុង។ ហើយខ្ញុំចង់ឲ្យអ្នកដឹងច្បាស់ថា អ្នកនៅក្នុងក្រុមជំនុំរាល់ថ្ងៃអាទិត្យ។ សូមប្រាកដថា អ្នក ជួយដាស់តឿន ហើយពង្រឹងព្រលឹងវិញ្ញាណកូនៗរបស់អ្នកឲ្យរស់នៅសំរាប់ព្រះគ្រីស្ទ។ សូមព្រះប្រទានពរ បងប្អូន។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ហេព្រើរ ១១:២៣-២៧ ។ |