Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការរស់នៅក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះ

LIVING IN A TIME OF APOSTASY
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មេសា ២៥ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, April 26, 2015

«ហើយបើ{ព្រះ}មិនបានប្រណី ដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត ហើយបើទ្រង់បានបញ្ឆេះ ក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ» (២ពេត្រុស ២:៥-៨)។


សាវ័កពេត្រុសបង្រៀនពីពាក្យទំនាយមួយនៅក្នុងជំពូកនេះ។ នៅក្នុងខ១-៣ គាត់បង្រៀនយើងថា នឹងមានគ្រូក្លែងក្លាយមកបង្រៀនលទ្ធិខុសឆ្គងដែលត្រូវវិនាស។ គាត់បង្រៀនយើងថា ពួកគេនឹងបដិសេធមិនទទួលស្គាល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ គាត់បង្រៀនថា នឹងមានមនុស្សជាច្រើនដែលនឹងដើរតាមគាត់។ តាម លទ្ធផល សេចក្ដីពិតនៃគ្រីស្ទសាសនាខាងបទគម្ពីរប្រាប់ពីការអាក្រក់។ គាត់បង្រៀនថា នឹងមានគ្រូ ក្លែងក្លាយដែលនឹងធ្វើការសំរាប់លុយ មិនមែនសំរាប់ព្រះនោះទេ។ នោះគឺជារូបភាពពីសម័យរបស់យើងជាក់ ស្ដែងណាស់! សព្វថ្ងៃនេះ យើងកំពុងរស់នៅក្នុងសម័យ ដែលបោះបង់ចោលព្រះ ការបង្រៀនក្លែងក្លាយ ហើយយើងកំពុងរស់នៅក្នុងសម័យនៃការកើនឡើងពីលទ្ធិដែលមិនជឿព្រះសម័យថ្មីនេះ។

ខ្ញុំត្រូវតែសារភាព ខ្ញុំមិនចូលចិត្ដលោក Carl F. H. Henry(១៩១៣-២០០៣)ប៉ុន្មាននោះទេ។ គាត់ជាអ្នកសិក្សាខាងព្រះគម្ពីរថ្មីម្នាក់។ តែចំពោះខ្ញុំ វាហាក់ដូចជាគាត់ចង់ព្យាយាមបញ្ជាក់ថា គាត់ជាអ្នក ប្រាជ្ញខាងព្រះគម្ពីរម្នាក់។ នៅក្នុងគំនិតខ្ញុំ គាត់មិនប្រកាសពីសេចក្ដីខ្លាំងៗល្មមនោះទេ។ អ្វីដែលគាត់បានសរសេរឡើង ខ្ញុំមិនដែលអានចំប្រយោគច្បាស់មួយសោះ អំពីការបោះបង់ចោលព្រះនៅសព្វថ្ងៃ។ លោក ហែនរីបានប្រសាសន៍ថា

         ជំនាន់របស់យើងវង្វេងចេញពីសេចក្ដីពិតនៃព្រះ... ដ្បិតការវង្វេងនេះវាកំពុងតែនាំវិនាសទៅរកលទ្ធិដែលជឿថាគ្មានព្រះ។ ភាពឃោរឃៅកំពុងតែ កើតមានឡើងម្ដងទៀតហើយ។ អ្នកអាចស្ដាប់លឺសំលេងល្បឿននៃការ អាក្រក់ទាំងកំពុងតែកើតឡើងនៅសម័យរបស់យើង{នៅប្រទេសមជ្ឃឹមបូព៌ា អាហ្រ្វិកខាងជើង ដ្បិតពួកអ៊ីស្លាមកំពុងតែមក ហើយឆ្លងកាត់ប្រទេសអ៊ឺរ៉ុប។ ដ្បិតអ្នកដឹកនាំនៅសតវិមានបានយល់ច្រលំ ខ្សោយ ហើយមិនជឿព្រះទេ}... ភាពឃោរឃៅកំពុងតែកូរនៅក្នុងអរិយធម៌មិនល្អ ហើយវាបានរំកិលខ្លួននៅក្នុងស្រមោលនៃក្រុមជំនុំដែលមិនអាចប្រើការបានឡើយ(Carl F. H. Henry, Ph.D., Twilight of a Great Civilization: The Drift Toward Neo-Paganism, Crossway Books, 1988; my comments in brackets)។

អ្នកធ្វើប្រជាមតិដ៏ល្បីម្នាក់ឈ្មោះលោក George ប៉ាណា ប្រាប់យើងថា នៅនាអនាគតគ្មានក្រុម ជំនុំរបស់យើងឡើយ។ គាត់ប្រសាសន៍ថា មនុស្សវ័យក្មេងច្រើនជាង៨០%នៅក្នុងក្រុមជំនុំយើងនឹងចេញពី ក្រុមជំនុំ ហើយ «មិនដែលត្រលប់មកវិញឡើយ» មុនពេលពួកគេពួកគេឈាងដល់អាយុ៣០ឆ្នាំ។ ដ្បិតក្រុម ជំនុំរបស់យើងមិនដឹងពីរបៀប ដើម្បីនាំឲ្យមនុស្សវ័យក្មេងប្រែចិត្ដពីលោកីយឡើយ! អ្វីទាំងអស់ដែលពួកគេ អាចធ្វើបាន គឺព្យាយាមបញ្ចុះបញ្ចូលអ្នកណាម្នាក់ឲ្យចេញពីក្រុមជំនុំរបស់គេ ហើយមកក្រុមជំនុំរបស់គេ។ គ្រូអធិប្បាយដោះក្រវ៉ាតករបស់គេចេញ ហើយចាក់តន្រ្ដីញាក់នៅក្នុងកម្មវិធីថ្វាយបង្គំព្រះនៅពេលព្រឹកដែល គ្មានប្រយោជន៍សោះ វានាំឲ្យមនុស្សមាន«ចិត្ដត្រជាក់» ហើយ «មានជំនឿមិនល្អ»សោះ។ ឥឡូវនេះ ពួកគេ គួរតែដឹងថា វាមិនដំណើរការនោះទេ! ពួកលោកីយមើលកាន់ពួកគេ ហើយសើចចំអក! វាគឺជាខ្លោចផ្សា!ព្រះជ្រាបពីរបៀប ដែលខ្ញុំយំសំរាប់ក្រុមជំនុំយើង!

គ្រូអធិប្បាយជាច្រើននាក់ទាំងនេះត្រូវបានបំផ្លាញ ដោយសាលាសេរីនិយម ដូចមហាវិទ្យាល័យ Fuller ។ នៅក្នុងពួកអភិរក្ស ពួកគេគ្មានអំណាចសោះ ដោយសារសាលានាៗបង្រៀនពួកគេពីរបៀបដើម្បី វិភាគពាក្យជាភាសាក្រិក ប៉ុន្ដែមិនដែលជំរុញពួកគេឲ្យអធិប្បាយសោះ។ លោក Michael Horton បាននិពន្ធអំពីរឿងខ្លោចផ្សានេះ។ សៀវភៅរបស់គាត់មានចំណងជើងថា សាសនាគ្រីស្ទដែលគ្មានព្រះគ្រីស្ទ ដំណឹងល្អផ្សេងទៀតនៃក្រុមជំនុំរបស់ជនជាតិអាមេរិក (Baker Books, 2008)។ ការសែត Moody បានបោះពុម្ភសៀវភៅមួយ(ឆ្នាំ១៩៩៦) ដែលមានចំណងជើងថា វិបត្ដិនៃការផ្សាយដំណឹងល្អដែលនឹងកើត មាន ។ សៀវភៅនោះត្រូវបានសរសេរឡើងរយះពេល១៩ឆ្នាំកន្លងមកហើយ។ ឥឡូវនេះ យើងមានបញ្ហា នោះ! ក្រុមជំនុំរបស់យើងកំពុងតែខ្ទេចខ្ទី ដ្បិតមនុស្សទាំងអស់ដឹងពីបញ្ហានេះ! ក្រុមជំនុំជិតទាំងអស់បាន បិទកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេលល្ងាច។ នោះគឺជាសញ្ញានៃក្រុមជំនុំដែលស្លាប់! ហើយក្រុមជំនុំ ភាគច្រើនបានបោះបង់ចោលការជួបជុំគ្នាអធិស្ឋានយូរមកហើយ។ នោះគឺជាសញ្ញានៃក្រុមជំនុំដែលស្លាប់! សព្វថ្ងៃនេះ កំរមានក្រុមជំនុំដែលមានកម្មវិធីចេញទៅផ្សាយដំណឹងល្អដោយស្វាហាប់ណាស់។ នោះគឺជាសញ្ញានៃក្រុមជំនុំដែលស្លាប់! អ្វីដែលគេហៅជា «ការអធិប្បាយ» គ្រាន់តែជាការរៀនព្រះគម្ពីរតាមខមួយៗ ប៉ុណ្ណោះ។ នោះគឺជាសញ្ញានៃក្រុមជំនុំដែលស្លាប់! សូម្បីតែគ្មានអ្នកណាម្នាក់សោះត្អូញត្អែរ ហើយសូម្បីតែ គ្មានអ្នកណាម្នាក់សោះនិយាយដូចនោះ។ ការអធិប្បាយត្រូវតែនិយាយឲ្យខ្លាំងៗ ហើយច្បាស់លាស់។ យើង កំពុងរស់នៅក្នុងគ្រានៃការបោះបង់ចោលព្រះ! យើងកំពុងរស់នៅក្នុងគ្រាមួយ ដែលដូចគម្ពីរ២ពេត្រុស ២:១-៣បានរៀបរាប់ប្រាប់យើង!

អ្នកអាចសួរថា «ហេតុអ្វីលោកបង្រៀនពីរឿងនោះ? វានឹងនាំឲ្យមនុស្សវ័យយល់ច្រលំ!» ខុសម្ដង ទៀត! វាមិននាំឲ្យមនុស្សយល់ច្រលំនោះទេ ពេលយើងបង្រៀនសេចក្ដីពិតដល់ពួកគេ! ការពិត បើខ្ញុំមិន បង្រៀនពួកគេពីសេចក្ដីពិតទាំងនេះ នោះពួកគេពិតជាយល់ច្រលំ ដ្បិតគេយល់ច្រលំដោយសារការផ្សាយ ដំណឹងល្អតាមបែបសម័យថ្មីដែលកំពុងស្លាប់ និងក្រុមដែលសិក្សាពីព្រះគម្ពីរ។ ពួកគេនឹងយល់ច្រលំ បើពួក គេមិនដឹងថា យើងកំពុងតែរស់នៅក្នុងគ្រាដែលមនុស្សបោះបង់ចោលព្រះ ដ្បិតវាជាការបោះបង់ចោលព្រះ ដែលក្រុមជំនុំបានមាន ចាប់តាំងពីការកែប្រែជំនឿមក! ការបោះបង់ចោលព្រះដែលខ្លាំងបំផុតគឺនៅក្នុងរយះ ពេល៥០០ឆ្នាំចុងក្រោយ! យើងកំពុងតែរស់នៅក្នុងគ្រាមួយ ដែលសាវ័កពេត្រុសបានប្រាប់នៅក្នុង២ពេត្រុស ២:១-៣។ ដូច្នេះ តើចម្លើយជាអ្វី? សូមក្រោកឈរឡើង ហើយអាន២ពេត្រុស ២:៥-៨។ វានៅទំព័រ១៣១៨ ក្នុងគម្ពីរស្កោហ្វៀល។

«ហើយបើទ្រង់មិនបានប្រណីដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត ហើយបើទ្រង់បានបញ្ឆេះ ក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ ដ្បិតអ្នកសុចរិតនោះ ដែលនៅជាមួយនឹងគេ ក៏កើតទុក្ខក្នុងចិត្តសុចរិតរបស់លោករាល់តែថ្ងៃ ដោយបានឮ ហើយឃើញការទទឹងច្បាប់ ដែលគេប្រព្រឹត្តធ្វើ»(២ពេត្រុស ២:៥-៨)។

សូមអង្គុយចុះ

ព្រះបានប្រទានព្រះបន្ទូលនៅក្នុងអត្ថបទគម្ពីរនេះ ដើម្បីបង្ហាញយើងពីរបៀប ដើម្បីរស់នៅក្នុងគ្រានៃការបោះបង់ចោលព្រះ ក្នុងអំពើបាប និងក្នុងការយល់ច្រលំ។ នោះគឺជាប្រធានបទនៃអត្ថបទគម្ពីររបស់ យើង។ សាវ័កពេត្រុសប្រាប់យើងពីគំរូមនុស្ស២នាក់ លោកណូអេ និងលោកឡុត។ តាមរយះការប្រាប់យើងពីបុរសទាំងពីរនេះ ក្នុងនាមជាកូនព្រះ គាត់បង្ហាញយើងពីរបៀបឲ្យរស់នៅក្នុងគ្រានៃការយល់ច្រលំខាងឯវិញ្ញាណ។ មានមេរៀនដ៏អស្ចារ្យមួយ ដើម្បីរៀនពីលោកណូអេ និងលោកឡុត។

កូនព្រះតែងតែត្រូវល្បងលដោយវិញ្ញាណខាងលោកីយនេះ ជាពិសេសនៅក្នុងគ្រានៃការបោះបង់ ចោលព្រះដូចនេះ។ យើងត្រូវបានល្បងលដោយហេតុការណ៍ ហើយយើងស្ថិតនៅក្នុងតួលេខតិចតួច។ នោះគឺជាទុក្ខលំបាកដ៏ធំមួយ។ បើយើងកំពុងតែរស់នៅក្នុងសតវត្សទី១៨ នោះយើងមានចំណែកក្នុងការរស់ ឡើងវិញដ៏ធំ វាជាការរស់ឡើងវិញដែលរួមបញ្ជូលទាំងប្រទេសអង់គ្លេសទាំងអស់ និងប្រទេសអាមេរិកខាងជើងទាំងអស់។ នឹងមានមនុស្សជាច្រើននៅជុំវិញយើង ដែលជឿលើការអធិប្បាយពិតប្រាកដ ប្រែចិត្ដពិត ប្រាកដ និងអធិស្ឋានពិតប្រាកដ។ រឿងនោះអាចពិតតាមកំរិតណាមួយក្នុងសតវត្សទី១៩ ហើយមានការ ពង្រីកតិចជាងក្នុងដើមឆ្នាំ១៩៧០ និង១៩៨០នៃសតវត្សទី២០។

វាគួរឲ្យភ្ញាក់ផ្អើលណាស់ ដោយសារពេលវេលារត់លឿន។ កាលអ្នកមានអាយុ៣៥ដូចខ្ញុំ វាហាក់ ដូចពេលវេលាខ្លី។ បន្ទាប់ពី៣៥ឆ្នាំកន្លងផុតទៅ នោះស្ថានភាពខុសប្លែកពីមុនណាស់។ លោក Ronald Reagan ត្រូវបានគេឲ្យធ្វើជាប្រធានាតិបតី។ លោក Billy Graham ត្រឹមតែស្ថិតនៅដើមឆ្នាំ៦០ ហើយគាត់ នៅតែកាន់ខ្ជាប់សង្រ្គាមដ៏ធំ។ លោក Jerry Falwell បាននៅក្នុងកញ្ចក់ទូរទស្សន៍រាល់ថ្ងៃអាទិត្យពេលយប់ ហើយគាត់រកលុយបានរាប់លានដុល្លារ ដ្បិតវាហាក់ដូចជាដឹកនាំទៅឯ «សីលធម៌ដ៏ធំ» ក្នុងការឈប់ពន្លូត កូន។ ក្នុងរដូវផ្ការីក ឆ្នាំ១៩៨០ លោក John R. Rice នៅតែអធិប្បាយ។ លោក Martyn Lloyd-Jones នៅតែរស់ ដូចលោក Francis Schaeffer ដែរ។ វាមិនមែនជាពេលវេលាល្អឥតខ្ចោះនោះទេ ដោយសារ ពាក្យនេះ។ តែបើប្រៀបធៀបជាមួយឆ្នាំ២០១៥ នោះគ្រីស្ទបរិស័ទល្អជាងនេះឆ្ងាយណាស់។ ឥឡូវនេះយើង ជាជនជាតិភាគតិចដែលគេស្អប់! ខ្ញុំប្រាប់ថា មនុស្សស្អប់យើង! ពួកគេខ្លាចយើង ហើយពួកគេស្អប់យើង! ពួកបាទីស្ទទាំងអស់ ពួក Pentecostal សូម្បីតែពួកកាតូលិក យើងទាំងអស់គ្នាជាប់ទាក់ទងនឹងសាសនា គ្រីស្ទ។ ពួកលោកីយស្អប់យើងរាល់គ្នា។ ការនោះធ្វើឲ្យយើងពិបាកស្មោះត្រង់នឹងព្រះ ហើយវាពិបាកជាង សតវត្សផ្សេងទៀត និងសម័យផ្សេងទៀត។

ពិតប្រាកដណាស់ លោកណូអេដឹងពីការល្បងលនោះ វាជាការល្បងលនៃការឈរតែម្នាក់ឯង។ អត្ថបទគម្ពីរប្រាប់ថា ព្រះ «បានជួយសង្រ្គោះលោកណូអេទាំងអស់គ្នាមាន៨នាក់»(២ពេត្រុស ២:៥)។ លោកណូអេបានរស់នៅក្នុងសម័យដ៏អាក្រក់ ហើយមនុស្សបោះបង់ចោលព្រះ មុនពេលមានទឹកជំនន់។ វាជាសម័យដែលពេញដោយអំពើបាបអាក្រក់ ហើយពេញដោយអំពើរបស់អារក្សសាតាំង។ មនុស្សលោក បានអាក្រក់ណាស់ ហើយ«ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី»(លោកុប្បត្ដិ ៦:៥)។ ហើយព្រះបានមានបន្ទូលថា

«វិញ្ញាណអញនឹងមិនតវ៉ានឹងមនុស្សជាដរាបទេ»(លោកុប្បត្ដិ ៦:៣)។

នៅសម័យនោះ ស្ថានភាពនៅក្នុងលោកីយវាអាក្រក់ណាស់ ស្ទើរតែគ្មានម្នាក់សោះបានសង្រ្គោះ។ ចូរចាំថា ព្រះ «បានជួយសង្រ្គោះលោកណូអេទាំងអស់គ្នា៨នាក់»។ នោះមានន័យថា ត្រឹមតែលោកណូអេ ប្រពន្ធ របស់គាត់ កូនប្រុសទាំង៣របស់គាត់ និងកូនប្រសាររបស់គាត់ប៉ុណ្ណោះបានសង្រ្គោះ។ មានមនុស្សត្រឹមតែ ៨នាក់តែប៉ុណ្ណោះបានសង្រ្គោះនៅលើផែនដីទាំងមូល! វាសំខាន់ដើម្បីឲ្យយើងគិតពីរបៀប ដែលលោក ណូអេបានរស់នៅជុំវិញអំពើអាក្រក់ផ្សេងៗ ហើយនាំព្រះជំនុំជំរះពួកគេដោយទឹកជំនន់។

បន្ទាប់មក មានលោកឡុត។ ពេលអ្នកអានអំពីរឿងលោកឡុតនៅក្នុងគម្ពីរលោកុប្បត្ដិ នោះអ្នកអាច ឆ្ងល់ពីមូលហេតុ ដែលពេត្រុសបានហៅគាត់ជា «ជាអ្នកសុចរិត»(២ពេត្រុស ២:៧)។ តែលោកពេត្រុសមិន មែនកំពុងនិយាយអំពីកំហុសរបស់គាត់ ពេលគាត់ផ្លាស់ប្ដូរទៅរស់នៅក្នុងទីក្រុងសូដុំនោះទេ។ ពេត្រុសកំពុង ប្រាប់យើងពីរបៀបដែលបានមានអារម្មណ ហើយពីអ្វីដែលបានធ្វើ បន្ទាប់ពីគាត់បានផ្លាស់ប្ដូរទៅរស់នៅក្នុង ទីក្រុងសូដុំ។ អត្ថបទគម្ពីរប្រាប់ថា គាត់ «មានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ»(២:៧ខ)។ បើអ្នកអាចលោកុប្បត្ដិជំពូក១៩ នោះអ្នកនឹងឃើញពីអ្វីដែលកើតឡើងនៅក្នុងទីក្រុងនោះ។ មនុស្សគ្មានសីលធម៌ ធ្វើអំពើអាក្រក់ៗទាក់ទងនឹងផ្លូវភេទ ហើយពេញដោយភាព អាម្មាស់។ ដ្បិតលោកឡុត និងគ្រួសាររបស់គាត់បានរស់នៅក្នុងទីក្រុងដ៏អាក្រក់នោះ។

ពួកគេបានរស់នៅក្នុងស្ថានភាពដូចលោកណូអេ និងគ្រួសាររបស់គាត់។ នៅក្នុងជំពូក១៨នៃគម្ពីរ លោកុប្បត្ដិប្រាប់ថា ព្រះមិនបំផ្លាញទីក្រុងសូដុំនោះទេ បើមានមនុស្សសុចរិត១០នាក់រស់នៅក្នុងទីក្រុង នោះ។ ប៉ុន្ដែនៅទីនោះមិនមានមនុស្សសុចរិត១០នោះទេ វាត្រឹមតែមានលោកឡុត និងកូនៗរបស់គាត់។ ពួកគេបានព្យាយាមរស់នៅដោយគោរពប្រតិបត្ដិដល់ព្រះ។ មនុស្សទាំងអស់ផ្សេងទៀតដែលរស់នៅទីនោះ គេរស់ដោយគ្មានព្រះ ហើយក្នុងអំពើបាប។

យើងឃើញថា លោកណូអេ និងលោកឡុតបានជួបប្រទះការល្បងលដ៏ពិបាកណាស់ ដ្បិតមាន គ្រីស្ទបរិស័តតិចមែនទែននៅសម័យនោះ។ សូម្បីតែវាពិបាកណាស់ ដើម្បីឲ្យមនុស្សម្នាក់រស់នៅក្នុងគ្រួសារ មួយដែលមិនជឿព្រះ។ ខ្ញុំចាំច្បាស់ណាស់ពីរបៀបដែលញ្ញាត្ដសន្ដានខ្ញុំបានចំអកខ្ញុំ ហើយនិយាយមើលងាយពេលខ្ញុំព្យាយាមរស់នៅដូចជាគ្រីស្ទបរិស័ទ។ បើអ្នកជាកូនព្រះតែម្នាក់គត់នៅសាលាអ្នក នៅការិយាល័យអ្នកនៅមហាវិទ្យាល័យអ្នក ឬនៅផ្ទះរបស់អ្នក នោះអ្នកនឹងត្រូវគេសើចចំអកជានិច្ច។ គេនឹងគិតថា អ្នកជាមនុស្ស ល្ងីល្ងើ បើអ្នកធ្វើល្អល្មមក្នុងនាមជាកូនព្រះ។ ពេលកូនព្រះល្អប្រសើរច្រើនប៉ុណ្ណា នោះពួកលោកីយនឹង ប្រឆាំងនឹងអ្នកនោះរឹតតែខ្លាំងឡើង។ នោះគឺជាការល្បងលដ៏ពិបាកណាស់។ មនុស្សវ័យក្មេងភាគច្រើនបាន ដួលកន្លែងនេះ។ ពួកគេមានអារម្មណ៍ថា ពួកគេត្រូវតែយល់ស្របជាមួយ «មិត្ដភក្រ្ដ» របស់គេនៅសាលា ឬនៅកន្លែងធ្វើការ។ មានរឿង២កើតឡើងចំពោះអ្នកណាដែល «យល់ស្រប» ជាមួយពួកលោកីយ។

១. បើសិនជាពួកគេបានសង្រ្គោះពិតប្រាកដ នោះពួកគេបាត់បង់សេចក្ដីអំណររបស់គេ។ អ្នកមិនអាចធ្វើជាមិត្ដសំឡាញ់ដល់លោកីយ ហើយមានសេចក្ដីអំណររបស់ព្រះគ្រីស្ទ ឡើយ ថែមទាំងពួកគេបាត់បង់រង្វាន់នៅក្នុងនគររបស់ព្រះគ្រីស្ទ ដែលនឹងមកដល់។

២. បើសិនជាពួកគេមានមិត្ដភក្រ្ដជិតស្និតក្នុងលោកីយ នោះពួកគេនឹងមិនប្រែចិត្ដទាល់ តែសោះ។ ព្រះគម្ពីរប្រាប់ថា «អ្នកណាដែលចូលចិត្តចង់ធ្វើជាមិត្រសំឡាញ់នឹងលោកីយ៍ នោះឈ្មោះថា បានតាំងខ្លួនជាខ្មាំងសត្រូវនឹងព្រះវិញ»(យ៉ាកុប ៤:៤)។


លោកយ៉ូហាន R. Rice បានបង្រៀនថា «តើអ្នកធ្លាប់បាត់បង់មិត្ដភក្រ្ដម្នាក់សំរាប់ព្រះឬទេ? បើសាសនា គ្រីស្ទរបស់អ្នកមិនដែលនាំឲ្យអ្នកបាត់បង់មិត្ដភក្រ្ដម្នាក់ នោះតើអ្នកពិតជាអាចនិយាយថា អ្នកស្រឡាញ់ព្រះ អម្ចាស់ខ្លាំងដែរឬទេ? បើអ្នកចង់ធ្វើជាគ្រីស្ទបរិស័ទដ៏ល្អម្នាក់ នោះអ្នកនឹងបាត់បង់មិត្ដភក្រ្ដខ្លះ»(John R. Rice, D.D., What It Costs to Be a Good Christian, Sword of the Lord Publishers, 1952, p. 28)។ ព្រះគម្ពីរប្រាប់ថា

«មានពរហើយ អ្នកណាដែលមិនដើរតាមដំបូន្មាន របស់មនុស្សអាក្រក់ ក៏មិនឈរនៅក្នុងផ្លូវរបស់មនុស្សមានបាប ឬអង្គុយនៅជាមួយនឹងពួកមនុស្សដែលមើលងាយ »(ទំនុកដំកើង ១:១)។

បើអ្នកអានប្រវត្ដិសាស្រ្ដនៃសាសនាគ្រីស្ទ នោះអ្នកនឹងឃើញថា គ្រីស្ទបរិស័ទដ៏អស្ចារ្យទាំងអស់ ជាមនុស្សដែលញែកចេញពីពួកលោកីយ៍។ យើងប្រើគំរូបុរសដ៏អស្ចារ្យជនជាតិថើររ៉ូ។ គាត់បានរស់នៅ ប្រហែលចាប់តាំងពីឆ្នាំ១៦០ ទៅ២២០ក្រោយគ្រីស្ទសករាជ។ គាត់បានឃើញពួករ៉ូមសំឡាប់គ្រីស្ទបរិស័ទ ហើយគាត់បានឃើញពួកគេនោះធ្វើទារុណកម្មដល់គ្រីស្ទបរិស័ទ គេបានកាត់ក្បាល ថែមទាំងបានបោះ គ្រីស្ទបរិស័ទចូលក្នុងសៃវៀន ដើម្បីសត្វតោហែកពួកគេជា២កំណាត់។ ភាពក្លាហានរបស់ពួកគេបានធ្វើឲ្យ គាត់ចាប់អារម្មណ៍។ គាត់និយាយថា «ត្រូវតែមានអ្វីខ្លះនៅក្នុងគ្រីស្ទសាសនា ដែលធ្វើឲ្យមនុស្សទាំងនោះ អាចធ្វើដូច្នោះបាន ដ្បិតពួកគេបានត្រៀមខ្លួនបោះបង់ចោលអ្វីៗទាំងអស់ សូម្បីតែជីវិតគេផ្ទាល់»។ ហើយ សេចក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមករបស់ពួកគេក៏បានធ្វើឲ្យគាត់ចាប់អារម្មណ៍ខ្លាំងណាស់។ នៅពេល គាត់មានអាយុប្រហែល៣៥ឆ្នាំ នោះគាត់បានសម្រេចចិត្ដជឿលើព្រះគ្រីស្ទយ៉ាងជ៊ប់។ គាត់បានជួយការពារ គ្រីស្ទបរិស័ទដែលត្រូវគេមើលងាយ ហើយជាជនរងគ្រោះ។ គាត់បាននិពន្ធសៀវភៅជាច្រើនប្រឆាំងនឹង លទ្ធិក្លែងក្លាយនៅក្នុងក្រុមជំនុំដើមដំបូង។ នៅចុងបញ្ចប់ គាត់បានចេញពីក្រុមជំនុំកាតូលិក ដោយសារវា ក្លាយដូចជាលោកីយ។ មុនដំបូងគាត់ទៅក្រុមជំនុំ Montanists ដែលដូចក្រុមជំនុំ Pentecostals សព្វថ្ងៃនេះ។ នៅចុងបញ្ចប់ គាត់បានចេញពីពួកគេ ហើយបានធ្វើជាគ្រូគង្វាលនៅក្រុមជំនុំផ្ទាល់ខ្លួនរបស់គាត់។ ដូច្នេះ គាត់បានក្លាយជាពួកប្រតែស្ដង់មុនគេបង្អស់។ ខ្ញុំស្គាល់ជនជាតិកូរ៉េវ័យក្មេងម្នាក់ ដែលបានប្រែចិត្ដជឿ ព្រះ ដោយគាត់សិក្សាពីសេចក្ដីអធិប្បាយដ៏អស្ចារ្យនៃភាសាថើរ៉ូ។ មនុស្សវ័យក្មេងដូចគាត់ មានភាពដូច លោកណូអេ និងលោកឡុតអញ្ចឹង!

បន្ទាប់មក ចូរគិតពីលោកពេត្រុស Waldo ដ៏ជាមនុស្សអស្ចារ្យម្នាក់។ គាត់បានរស់នៅក្នុងប្រទេស បារាំងប្រហែលចាប់ពីឆ្នាំ១១៤០ ដល់១២០៥ក្រោយគ្រីស្ទសករាជ។ គាត់ជាឈ្មួញដ៏មានម្នាក់ តែនៅយប់ មួយ មិត្ដភក្រ្ដគាត់បានស្លាប់នៅតុញាំអាហារពេលល្ងាចរបស់គាត់។ ការនោះបានធ្វើឲ្យគាត់ភ័យញ័រ ហើយ គាត់បានក្លាយជាកូនព្រះពិតប្រាកដម្នាក់។ គាត់បានចាប់ផ្ដើមអធិប្បាយ ហើយមានមនុស្សជាច្រើនដើរតាម គាត់។ គាត់សង្កត់ធ្ងន់លើការសិក្សាព្រះគម្ពីរ និងការផ្សាយដំណឹងល្អ។ មនុស្សដែលដើរតាមគាត់បានហៅ គាត់ថា ពួកវាល់ដែនសិន។ ពួកកាតូលិកបានបដិសេធមិនទទួលគាត់ តែដោយសារការអស្ចារ្យ គាត់បានបន្ដ អធិប្បាយពីដំណឹងល្អ រហូតដល់គាត់ស្លាប់ទៅ។ រយះពេលប្រហែល៣០០ឆ្នាំក្រោយមក អ្នកដែលធ្វើតាម លោក Waldo បានចូលរួមក្រុមជំនុំប្រូតែស្ដង់ក្នុងទីក្រុង Geneva ប្រទេសស្វីសើឡែន។ មនុស្សវ័យក្មេង ដូចគាត់មានភាពដូចលោកណូអេ និងលោកឡុតអញ្ចឹង!

បន្ទាប់មក ចូរគិតពីកញ្ញា Lottie Moon ដ៏ជាមនុស្សអស្ចារ្យម្នាក់។ នាងបានរស់នៅពីឆ្នាំ១៨៤០ ដល់១៩១២។ នៅក្នុងឆ្នាំ១៨៧៣ នាងបានធ្វើជាបេសកជនបាទីស្ទទៅប្រទេសចិន។ វាគ្រោះថ្នាក់ខ្លាំង ណាស់ក្នុងប្រទេសចិននៅសម័យនោះ។ នាងបានស្រឡាញ់សាស្រ្ដាចារ្យម្នាក់ដែលរៀនខាងគម្ពីរសញ្ញាចាស់ ឈ្មោះលោក Crawford Toy ។ ពួកគេបានភ្ជាប់ពាក្យ ដើម្បីរៀបការ។ ប៉ុន្ដែ នាងបានរកឃើញថា គាត់មិន ជឿព្រះគ្រីស្ទខ្លាំងនោះទេ។ នាងបានខូចចិត្ដ ដ្បិតនាងបានផ្ដាច់ពាក្យ ដោយសារគាត់ជាពួកសេរីដែលមិន ជឿព្រះ។ នាងបានរស់នៅក្នុងប្រទេសចិន ហើយមិនដែលរៀបការឡើយ។ ក្នុងឆ្នាំ១៩១២ នាងបានធ្លាក់ ខ្លួនឈឺ ដោយសារនាងផ្ដល់ម្ហូបអាហាររបស់គាត់ទៅឲ្យបេសកជនផ្សេងៗ និងទៅដល់ជនជាតិចិន។ នាង បានស្រកត្រឹមតែ២២គីឡូកន្លះ ហើយនាងត្រូវបានគេបញ្ជូនទៅប្រទេសអាមេរិកវិញ។ នាងបានស្លាប់នៅតាមផ្លូវ។ មកទល់សព្វថ្ងៃនេះ មនុស្សបានចាត់ទុកនាងជាបេសកជនដ៏អស្ចារ្យម្នាក់នៃក្រុមជំនុំសៅថើន បាទីស្ទ(Southern Baptist Convention)។ រាល់ឆ្នាំនៅថ្ងៃណូអែល ពួកគេនៅតែនិយាអំពីនាង កាល ពួកគេលើក «ដង្វាយ Lottie Moon » សំរាប់បេសកម្មនៅប្រទេសផ្សេង។ ជារឿយៗ ពួកគេបង្ហាញពីការ ដែលនាងបានបោះបង់ចោលបុរសម្នាក់ ដែលនាងបានភ្ជាប់ពាក្យជាមួយ ដោយសារតែគាត់មិនជឿព្រះ។ ប៉ុន្ដែ សូមព្រះនឹកចាំ! មនុស្សវ័យក្មេងដូចនាងមានភាពដូចលោកណូអេ និងលោកឡុតអញ្ចឹង!

«ហើយបើ{ព្រះ}មិនបានប្រណី ដល់លោកីយ៍ពីចាស់បុរាណ ក្នុងកាលដែលទ្រង់បានធ្វើឲ្យទឹកជន់លិចពួកមនុស្សទមិលល្មើស តែបានជួយសង្គ្រោះលោកណូអេទាំងអស់គ្នាមាន៨នាក់ ដែលលោកជាអ្នកប្រកាសប្រាប់ពីសេចក្តីសុចរិត ហើយបើទ្រង់បានបញ្ឆេះ ក្រុងសូដុំម និងក្រុងកូម៉ូរ៉ាឲ្យទៅជាផែះ ទាំងកាត់ទោស ឲ្យត្រូវហិនវិនាសសាបសូន្យទៅ ទុកជាគំរូដល់ពួកមនុស្សតទៅមុខ ដែលគិតរស់នៅដោយសេចក្តីទមិលល្មើស តែបានប្រោសលោកឡុត ជាអ្នកសុចរិតឲ្យរួចវិញ ដែលលោកមានចិត្តព្រួយលំបាក ដោយព្រោះកិរិយាខូចអាក្រក់របស់មនុស្សទទឹងច្បាប់ទាំងនោះ » (២ពេត្រុស ២:៥-៨)។

លោក Martyn Lloyd-Jones ដែលជាគ្រូអធិប្បាយជនជាតិអង់គ្លេសល្បីល្បាញម្នាក់នៅសតវត្សទី២០ គាត់បានបង្រៀនសេចក្ដីអធិប្បាយមួយពីអត្ថបទគម្ពីរដូចគ្នាក្នុង២ពេត្រុស។ គាត់បានបញ្ចប់សេចក្ដី អធិប្បាយរបស់គាត់ដូចនេះ

ខ្ញុំបញ្ចប់សេចក្ដីអធិប្បាយដោយមានសំណួរមួយ។ តើយើងដូចលោកណូអេ និងលោកឡុតដែរឬទេ? សព្វថ្ងៃនេះ លោកីយកំពុងតែភ្ញាក់ផ្អើល ដូចជំនាន់ {ពួកគេ}ដែរ។ តើវាងាយស្រួលទេ ដើម្បីឲ្យមនុស្សនិយាយថា យើងជាគ្រីស្ទ បរិស័ទ? តើយើងខុសពីគេឬទេ ហើយតើយើងល្អជាច្រើនដែរឬទេ? តើយើងព្រួយចិត្ដសំរាប់ព្រលឹងមនុស្សដែលនឹងត្រូវវិនាសដែរឬទេ? តើយើង កំពុងអធិស្ឋានអំពីវា ហើយខំប្រឹងដើម្បីឲ្យមានការរស់ឡើងវិញពិតប្រាកដ ដែរឬទេ? នោះគឺជាការលើកទឹកចិត្ដរបស់លោកណូអេ និងលោកឡុត ចំពោះគ្រីស្ទបរិស័ទនៅសម័យនេះ (Martyn Lloyd-Jones, M.D., “The Example of Noah and Lot,” Expository Sermons on 2 Peter, The Banner of Truth Trust, 1983, p. 154)។

សូមក្រោកឈរឡើង ហើយច្រៀងចំរៀងលេខ៦នៅលើក្រដាសចំរៀងបងប្អូន។ សូមច្រៀងវា!

ខ្ញុំថ្វាយជីវិតស្ម័គ្រដល់ព្រះអង្គ ដែលទ្រង់សុគតជំនួសខ្ញុំផង
   សូមប្រោសឲ្យខ្ញុំមានចិត្ដស្មោះត្រង់ ឱព្រះដ៏សង្រ្គោះខ្ញុំ
ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់សង្រ្គោះ ទើបមានចិត្ដអរសប្បាយយ៉ាងនោះ
   ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់ប្រោសលោះ ឱព្រះយេស៊ូវខ្ញុំអើយ

ខ្ញុំជឿពិតថា ទ្រង់បានទទួល ទ្រង់ទ្រាំសុគតឲ្យចិត្ដខ្ញុំក្ដួល
   ឥឡូវពិតទ្រង់ចិត្ដខ្ញុំបានស្រួល ឱព្រះដ៏សង្រ្គោះខ្ញុំ
ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់សង្រ្គោះ ទើបមានចិត្ដអរសប្បាយយ៉ាងនោះ
   ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់ប្រោសលោះ ឱព្រះយេស៊ូវខ្ញុំអើយ

ទ្រង់ទ្រាំសុគតជាប់លើឈើឆ្កាង ដើម្បីសង្រ្គោះដល់ខ្ញុំគ្រប់យ៉ាង
   ខ្ញុំថ្វាយជីវិតដោយមានចិត្ដអា ដល់ព្រះដ៏សង្រ្គោះខ្ញុំ
ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់សង្រ្គោះ ទើបមានចិត្ដអរសប្បាយយ៉ាងនោះ!
   ខ្ញុំរស់ថ្វាយទ្រង់ដែលទ្រង់ប្រោសលោះ ឱព្រះយេស៊ូវខ្ញុំអើយ!
(«ខ្ញុំថ្វាយជីវិតស្ម័គ្រដល់ព្រះអង្គ» ដោយលោក Ralph E. Hudson, 1843-1901)។

ឱ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ នៅល្ងាចនេះ ទូលបង្គំយើងខ្ញុំអធិស្ឋានសុំឲ្យមាននរណាម្នាក់ជឿជាក់ព្រះយេស៊ូវ ដ៏ជាព្រះរាជបុត្រានៃទ្រង់ ហើយឲ្យទ្រង់សំអាតអំពើបាបទាំងអស់ដោយព្រះលោហិតដ៏វិសេស ដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង។ នៅក្នុងព្រះនាមរបស់ទ្រង់។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ២ពេត្រុស ២:៤-៩ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«នៅក្នុងគ្រាដូចនេះ»(ដោយលោក Ruth Caye Jones, 1902-1972)។