Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ព្រះអង្គសង្រ្គោះដែលប្រទានជីវិត!

THE LIFE-GIVING SAVIOUR!
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មេសា ១៩ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, April 19, 2015

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។


ពាក្យ «ជីវិត» បកប្រែពីពាក្យ «ស៊ូអេ»( zōē)តាមភាសាក្រិក។ វាគឺជាជីវិតនៃព្រះដ៏ជាព្រះវរបិតា និងព្រះរាជបុត្រា។ ដូចព្រះគ្រីស្ទមានបន្ទូលថា

«ពីព្រោះដែលព្រះវរបិតាមានជីវិត(zōē)ក្នុងព្រះអង្គទ្រង់យ៉ាងណា នោះទ្រង់ក៏បានប្រទានឲ្យព្រះរាជបុត្រាមានជីវិត (zōē) ក្នុងព្រះអង្គទ្រង់យ៉ាងនោះដែរ»(យ៉ូហាន ៥:២៦)។

ព្រះយេស៊ូវទ្រង់បានយាងមកក្នុងលោកីយ៍នេះ ដើម្បីប្រទានជីវិតឲ្យយើង ដូច្នោះយើងអាចរស់នៅបាន។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំបានមក ដើម្បីឲ្យវារាល់គ្នាមានជីវិត(zōē)»(យ៉ូហាន ១០:១០)។

ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចមានជីវិត។ ព្រះយេស៊ូវបានបង្ហូរព្រះ លោហិតដ៏វិសេសរបស់ទ្រង់ ដើម្បីឲ្យយើងអាចមានជីវិត។ ដ្បិតអស់អ្នកណាដែលប្រែចិត្ដជឿដល់ទ្រង់ អ្នក នោះមាន «ជីវិត»នេះ។ ព្រះគ្រីស្ទមានបន្ទូលថា «ឯអ្នកណាដែលជឿដល់ព្រះរាជបុត្រា នោះមានជីវិតដ៏នៅអស់កល្បជានិច្ចហើយ[zōēn aiōnion]»យ៉ូហាន ៣:៣៦។ លោក A. T. រ៉ោប៊ឺតសាន់បានប្រសាសន៍ថា អស់អ្នកណាដែលជឿលើព្រះយេស៊ូវ «ឥឡូវនេះ អាចមានជីវិតនៅទីនេះភ្លាមៗ»(Word Pictures;សំគាល់ពីយ៉ូហាន ៣:៣៦)។

លោក Henry Scougal (១៦៥០-១៦៧៨) មានអាយុត្រឹមតែ២៨គត់ កាលគាត់បានស្លាប់ទៅ។ ដូច្នេះ នៅពេលគាត់និពន្ធសៀវភៅតូចមួយដែលមានចំណងជើងថា ជីវិតនៃព្រះនៅក្នុងព្រលឹងរបស់ មនុស្សលោក នោះគាត់មិនអាចមានអាយុច្រើនជាង២៦ឆ្នាំ ឬ២៧នោះទេ (Martino Publishing, 2010 edition)។

លោកឆោតឡែស វែស្លេបានឲ្យសៀវភៅជីវិតនៃព្រះនៅក្នុងព្រលឹងរបស់មនុស្សលោក ដល់លោក George Whitefield ។ លោក Whitefield បានប្រែចិត្ដជឿព្រះតាមរយះការអានសៀវភៅនោះ ហើយ គាត់បានក្លាយជាគ្រូអធិប្បាយដំណឹងល្អដ៏អស្ចារ្យបំផុតម្នាក់នៅគ្រប់សម័យទាំងអស់។ កាលលោកបានអាន វា គាត់បានប្រសាសន៍ថា «អូ ពន្លឺដ៏អស្ចារ្យនៃជីវិតព្រះបានវាយបំបាក់ព្រលឹងរបស់ខ្ញុំ!» គាត់បានប្រសាសន៍ ថា «ព្រះយេស៊ូវគ្រីស្ទបានសំដែងព្រះអង្គទ្រង់ដល់ខ្ញុំ ហើយទ្រង់ប្រទានកំណើតថ្មីដល់ខ្ញុំ»។ សៀវភៅបាន ដើរជាតួនាទីសំខាន់នៅក្នុងការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី១ និងការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី២។ លោកយ៉ូហាន វែស្លេបានបោះពុម្ភវា១៤ដង។ លោក William Staughton ដ៏ជាគ្រូគង្វាលនៅក្រុមជំនុំហ្វឹសបាទីស្ទ (First Baptist Church of Philadelphia )បានបោះពុម្ភវានៅក្នុងប្រទេសអាមេរិក។ លោក Benjamin Franklin ក៏បានបោះពុម្ភមួយលើកផងដែរ!

នៅក្នុងសៀវភៅជីវិតនៃព្រះនៅក្នុងព្រលឹងរបស់មនុស្សលោក លោក Henry Scougal បានបង្រៀនថា យើងមិនត្រូវធ្វើកំហុសឆ្គងពីរូបរាងខាងក្រៅនៃសាសនាគ្រីស្ទដ៏ជាព្រះពិតនោះទេ។ គាត់បាន បង្រៀនថា សាសនាគ្រីស្ទពិតប្រាកដគឺជា «ព្រលឹងដែលមានមេត្រីភាពជាមួយព្រះ ហើយមានចំណែកនៃ និស្ស័យព្រះពិតប្រាកដ» (ibid., p. 30)។ អត្ថន័យផ្សេងទៀតគឺថា ជីវិតនៃព្រះនៅក្នុងព្រលឹងរបស់មនុស្សលោក! កាលណាយើងមករកព្រះយេស៊ូវ នោះយើងមានជីវិតនៃព្រះសណ្ឌិតក្នុងព្រលឹងរបស់យើង។ ប៉ុន្ដែ ព្រះគ្រីស្ទមានបន្ទូលថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

ឬក៏ដូចជាការបកប្រែសម័យនេះប្រាប់ថា

«អ្នកបដិសេធមកឯខ្ញុំ ដើម្បីមានជីវិត»(NIV)។

ព្រះគ្រីស្ទបានមានបន្ទូលដូចនេះទៅកាន់មនុស្សដែលជឿលើព្រះ។ ទ្រង់បានមានបន្ទូលដូចនេះទៅកាន់មនុស្សណា ដែលជឿគ្រប់ទាំងបទគម្ពីរ។ ទ្រង់បានមានបន្ទូលដូចនេះទៅកាន់មនុស្សដែលតមយ៉ាង តិចណាស់២ថ្ងៃក្នុងមួយសប្ដាហ៍។ ទ្រង់បានមានបន្ទូលដូចនេះទៅកាន់មនុស្សដែលព្យាយាមចង់គោរពប្រតិ បត្ដិដល់ព្រះ។ ហើយទ្រង់មានបន្ទូលដូចនេះទៅបងប្អូនណា ដែលមិនបានជឿលើទ្រង់នៅព្រឹកនេះ

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

ផ្លូវតែ១គត់ ដើម្បីក្លាយជាកូនព្រះពិតប្រាកដគឺ ដើម្បីមានជីវិតនៃព្រះនៅក្នុងព្រលឹងរបស់អ្នក។ ហើយផ្លូវតែ ១គត់ ដើម្បីទទួលបានជីវិតនោះនៅក្នុងព្រលឹងរបស់អ្នកគឺជាការមកឯព្រះយេស៊ូវ។ ដ្បិតព្រះអង្គសង្រ្គោះ មានបន្ទូលថា «តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។ ខ្ញុំនឹងបង្រៀនខគម្ពីរនេះតាមវីធីមួយផ្សេងៗ។

១. ទីមួយ មូលហេតុដែលអ្នកមិនព្រមមកឯព្រះយេស៊ូវ។

«អ្នកសម្រេចនិយម» គិតថា មនុស្សម្នាក់អាចមកឯព្រះគ្រីស្ទគ្រប់ពេលណាក៏បានដែរ។ អ្វីទាំង អស់ដែលពួកគេត្រូវធ្វើគឺថា ពួកគេត្រូវលើកដៃ ឬក៏«មកខាងមុខ» បន្ទាប់ពីចប់សេចក្ដីអធិប្បាយ។ អ្វីទាំង អស់ដែលពួកគេត្រូវធ្វើគឺថា «អធិស្ឋានទទួលសេចក្ដីសង្រ្គោះ»។ ទាំងនេះគឺជាសកម្មភាពរបស់មនុស្សលោក ដែលមនុស្សម្នាក់អាចធ្វើគ្រប់ពេលណាក៏បានដែរ។ ប៉ុន្ដែ «ការសម្រេចចិត្ដ»ទាំងអស់នេះមិនអាចសង្រ្គោះ ព្រលឹងរបស់អ្នកបានឡើយ។ លោកអ៊ីសាក Watts បានប្រាប់ថា

គ្មានអ្វីខាងក្រៅដែលអាចលាងសំអាតខ្ញុំបាន
រោគឃ្លង់បានកើតក្នុងខ្លួនខ្ញុំជ្រៅណាស់។

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។ នេះមានន័យថា អ្នកដែលមិនប្រែចិត្ដជឿលើ ព្រះមិនមានជីវិតទេឥឡូវនេះ។ ព្រះគម្ពីរប្រាប់ថា អ្នកជា «មនុស្សជាប់ក្នុងសេចក្តីខ្ញាល់»(អេភេសូរ ២:៣)។ ព្រះគម្ពីរប្រាប់ថា អ្នក «ស្លាប់ក្នុងអំពើបាប»(អេភេសូរ ២:៥)។ ព្រះគម្ពីរប្រាប់ថា អ្នក «នៅក្រោមអំពើបាប» (រ៉ូម ៣:៩)។

«នៅក្រោមអំពើបាប» នេះគឺជាឃ្លាដ៏អាក្រក់ណាស់ តែជារឿងពិត។ លោកបានបង្រៀនថា វាមាន ន័យថា «តាមធម្មជាតិ មនុស្សទាំងអស់ស្ថិតនៅក្រោមទោសនៃអំពើបាប ហើយនៅក្រោមអំណាចនៃអំពើ បាប ថែមទាំងនៅក្រោមការបំពល់នៃអំពើបាប។ ពេលយើងកើតមក យើងជាមនុស្សមានបាប “មនុស្សទាំង អស់នៅក្រោមអំពើបាប”។ ហើយខ្ញុំគិតថា ពាក្យ “នៅក្រោម” ធ្វើឲ្យយើងចាប់អារម្មណ៍ថា យើងនៅក្រោម អាជ្ញាធរ ដែលនៅលើចក្រភពទាំងមូល ដោយសារតែយើងបានស្នងតំណែកពីលោកអ័ដាម ដ្បិតយើងទាំង អស់គ្នាបានកើតនៅក្រោមអំពើបាប... {អំពើបាបរបស់លោកអ័ដាម} គឺជារឿងបំផ្លិចបំផ្លាញដ៏អាក្រក់បំផុត ដែលបានកើតឡើងនៅក្នុងពិភពលោក» (រ៉ូមជំពូក ២:១-៣:២០ The Banner of Truth Trust, 1989, pp. 190-191)។

គាត់បន្ដបង្រៀនថា «បើអ្នកមិនទទួលស្គាល់ការរៀបរាប់នេះចំពោះខ្លួនរបស់អ្នក នោះអ្នកមិនចាំ បាច់ឈ្លោះពីវាទេ អ្នកមិនមែនជាកូនព្រះឡើយ ដ្បិតអ្នកមិនដឹងច្បាស់ ហើយអ្នកមិនដែលត្រូវប៉ះពាល់ពីអំពើបាប ថែមទាំងអ្នកមិនជឿលើព្រះគ្រីស្ទ ទោះបីជាអ្នកគិតយ៉ាងណាក៏ដោយ។ បើអ្នកស្ថិតក្នុងភាពដូច្នេះ ដោយស្វ័យប្រវត្ដិ អ្នកដាក់ខ្លួនអ្នកនៅខាងក្រៅ អ្នកមិនមានជំនឿលើព្រះនោះទេ។ ការរៀបរាប់ពីមនុស្សក្នុង អំពើបាបគឺជាសេចក្ដីពិតដ៏សាមញ្ញ ហើយជាសេចក្ដីពិតដ៏អាក្រក់ណាស់»(ibid., p. 214)។

លោក Arthur W. Pink បានបង្រៀនថា «រយះពេលជាយូរមកហើយ អំពើបាបគឺជាជំងឺដ៏អាក្រក់ សាហាវណាស់»(ភាពអាក្រក់ទាំងស្រុងរបស់មនុស្សលោក Moody Press, 1981)។ ជំងឺអំពើបាបវាទាញ អ្នក ហើយវាមិនចង់ឲ្យអ្នកមករកព្រះគ្រីស្ទ។ អ្នកមិនមករកទ្រង់ ដោយសារតែអ្នកមិនចង់បានទ្រង់។ អ្នកជា ទាសករអំពើបាប ហើយអ្នកមិនចង់ធ្វើអ្វីសោះជាមួយព្រះគ្រីស្ទ!

អ្នកអាចនិយាយថា «តែខ្ញុំមកក្រុមជំនុំរហូត តើនោះមិនបង្ហាញថា ខ្ញុំមិនអីទេឬអី?» ទេ វាបង្ហាញថា អ្នកមកដោយបង្ហាញពីភាពអាត្មានិយមមួយចំនួន។ សូមដឹងពីវា អ្នកមិននៅទីនេះ ដោយសារអ្នកចង់បានព្រះគ្រីស្ទនោះទេ។ អ្នកមកដោយសារអ្នកចូលចិត្ដសប្បាយនៅក្នុងហ្វូងមនុស្សវ័យក្មេង។ អ្នកចូលចិត្ដ មនុស្សនៅទីនេះ តែអ្នកចង់បានព្រះគ្រីស្ទនោះទេ! ឥឡូវនេះ ខ្ញុំកំពុងសួរឲ្យនិយាយត្រង់ដាក់ខ្លួនរបស់អ្នក។ វាពិតឬទេ? អ្នកខ្លះអាចនិយាយថា «បាទ វាពិត ដូច្នេះខ្ញុំនឹងមិនមកក្រុមជំនុំទៀតឡើយ។ ខ្ញុំនឹងសារភាព ត្រង់ៗ ហើយខ្ញុំមកទៀត»។ តែនោះមិនត្រឹមតែបញ្ជាក់ពីអ្វីដែលខ្ញុំបានប្រាប់ថែមទៀតប៉ុណ្ណោះទេ! វាសូម្បី តែបញ្ជាក់ថា អ្នកមិនចង់បានព្រះគ្រីស្ទ! វាក៏បញ្ជាក់ផងដែរថា អំពើបាបបានចងរុំអ្នកជាប់ ហើយអំពើបាប នោះបានគ្រប់គ្រងលើអ្នកទាំងស្រុង។ អ្នកត្រូវបានគ្រប់គ្រងដោយអំពើបាប។ ដូចសាវ័កប៉ុលប្រាប់ថា អ្នក «នៅក្រោមអំពើបាប»។ កុំឆ្ងល់ពីមូលហេតុដែលអ្នកមិនមករកព្រះគ្រីស្ទឡើយ! កុំឆ្ងល់ឡើយ ពេលព្រះគ្រីស្ទ មានបន្ទូលទៅកាន់អ្នកថា «តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»។ អ្នកចង់បានព្រះគ្រីស្ទទេ។ អ្នកមិនបានជីវិត។ អ្នកចង់បានអំពើបាប។ ព្រះយេស៊ូវមានបន្ទូលថា «តែមនុស្សលោកចូលចិត្តនឹងសេចក្តីងងឹតជាជាងពន្លឺ ពីព្រោះអំពើដែលគេធ្វើទាំងប៉ុន្មាន សុទ្ធតែអាក្រក់»(យ៉ូហាន ៣:១៩)។ ទាល់តែអ្នកសារ ភាពថា អ្នកពិតជាគ្មានសង្ឃឹមទាល់តែសោះ។ អ្នកត្រូវតែដឹងខ្លួន ហើយអ្នកត្រូវតែនិយាយដាក់ខ្លួនឯងថា «បាទ វាពិត ខ្ញុំស្រឡាញ់សេចក្ដីងងឹតជាជាងពន្លឺ។ ខ្ញុំស្រឡាញ់ផ្លូវរបស់ខ្ញុំ ហើយខ្ញុំចង់ឲ្យព្រះយេស៊ូវសង្រ្គោះ ខ្ញុំនោះទេ។ សូម្បីតែខ្ញុំអាចផ្លាស់ប្ដូរបានក៏ដោយ ខ្ញុំមិនចង់នោះទេ! ខ្ញុំចូលចិត្ដដើរតាមផ្លូវរបស់ខ្ញុំ»។ កុំឆ្ងល់ ពីមូលហេតុដែលអ្នកមិនមករកព្រះយេស៊ូវឡើយ! កុំឆ្ងល់ឡើយ ពេលព្រះគ្រីស្ទមានបន្ទូលថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

២. ទីពីរ អ្វីដែលកើតឡើងចំពោះអស់អ្នកណាដែលមិនមកឯព្រះយេស៊ូវ។

ខ្ញុំចងចាំយ៉ាងច្បាស់ពីអ្វីដែលបានកើតឡើងចំពោះខ្ញុំ។ ពេលនោះ ខ្ញុំបានកំពុងសរសេរសៀវភៅ មួយពីជីវិតរបស់ខ្ញុំ ហើយនៅពេលភ្លាមៗនោះ ខ្ញុំបានគិតពីរឿងនេះនៅក្នុងខួរក្បាលខ្ញុំ។

មុនដំបូង ខ្ញុំបានគិតថា ខ្ញុំត្រូវតែមកក្រុមជំនុំ។ អ្នកជិតខាងដែលនៅជាប់ទ្វារផ្ទះខ្ញុំបានយកខ្ញុំ និង មួយកូនរបស់ពួកគេទៅក្រុមជំនុំហ្វឹសបាទីស្ទនៅHuntington Park រដ្ឋកាលីហ្វក់ញ្ញា។ ខ្ញុំបានបន្ដទៅក្រុម ជំនុំនោះរហូត ដោយសារតែមនុស្សនៅទីនោះរាក់ទាក់ខ្ញុំ។ វាគ្មានមូលហេតុផ្សេងទៀតសោះ។ ខ្ញុំចូលចិត្ដវា។

ខ្ញុំឆ្ងល់ថា បើនោះមិនមែនជាមូលហេតុដែលអ្នកមកក្រុមជំនុំមែន។ អ្នកសប្បាយរីករាយនឹងបទពិ សោធន៍ គ្មានអ្វីទៀតសោះ។ នោះអាចកើតឡើងរយះពេលយូរ តែមិនយូរមិនឆាប់ អ្នកនឹងបាត់ទៅ។ បើសិន ជាអ្នកមិនមករព្រះយេស៊ូវទេ នោះអ្នកនឹងមិនដែលស្កប់ចិត្ដពីការសប្បាយនៅខាងក្រៅឡើយ ហើយពេល នោះ អ្នកនឹងដឹងថា អ្នកអាចមានវាដោយសារការមកក្រុមជំនុំ។ រឿងខ្លះនឹងធ្វើឲ្យអ្នកមិនស្កប់ចិត្ដនោះទេ បើ សិនជាអ្នកគ្រាន់តែមកក្រុមជំនុំ។

មានរឿងអាក្រក់ៗខ្លះនឹងកើតឡើងនៅក្នុងក្រុមជំនុំ។ ដ្បិតគ្មានក្រុមជំនុំដែលល្អឥតខ្ចោះនោះទេ នោះនឹងឃើញ ឬក៏នឹងស្ដាប់លឺរឿងខ្លះដែលនឹងរំខានអ្នក។ ខ្ញុំចង់ប្រាប់ថា «អ្នកអាចឃើញ ឬក៏អាចស្ដាប់លឺ រឿងខ្លះដែលរំខានអ្នក»។ តែខ្ញុំប្ដូរវាថា «អ្នកនឹងឃើញ ឬក៏ស្ដាប់លឺរឿងខ្លះដែលរំខានអ្នក»។ វាត្រូវតែកើត ឡើង ហើយវាតែងតែកើតឡើង។ បុរសទាំងឡាយដែលនៅឆាកនេះ សុទ្ធតែធ្លាប់ជួបប្រទះ ហើយឃើញ បញ្ហាធំៗនៅក្នុងក្រុមជំនុំនេះ។ ប៉ុន្ដែ ពួកគេនៅតែនៅទីនេះ។ ដ្បិតមានអ្នកផ្សេងទៀត ដែលបានឃើញដូច គ្នា តែពួកគេរសាយចិត្ដ ហើយឈប់មកក្រុមជំនុំ។ រឿងប្រៀបប្រដូចនៃអ្នកព្រោះគ្រប់ពូជរៀបរាប់ពីពួកគេ

«គឺអស់អ្នកដែលកាលណាឮព្រះបន្ទូលហើយ នោះក៏ទទួលដោយអំណរ តែគ្មានចាក់ឫសសោះ គេជឿនៅតែ១ស្របក់ប៉ុណ្ណោះ លុះកើតមានសេចក្តីល្បួង នោះគេរសាយចិត្តទៅវិញ»(លូកា ៨:១៣)។

លោក R. C. H. Lenski បានបង្រៀនថា «សេចក្ដីល្បួងគឺជារឿងខ្លះដែលត្រូវតែកើតឡើចំពោះអ្នកជឿព្រះ គ្រប់ៗរូប»(កត់សំគាល់លូកា ៨:១៣)។ តែអស់អ្នកណាដែលបានចាក់ឬសនៅក្នុងព្រះគ្រីស្ទ ពួកគេមិន រសាយចិត្ដឡើយ។ អស់អ្នកណាដែលមិនចាក់ឬសក្នុងព្រះគ្រីស្ទ ពួកគេនឹងរសាយចិត្ដចេញ នៅពេលពួកគេ នឿយហត់នឹងទុក្ខលំបាកខ្លះ។ ហេតុអ្វីបានមនុស្សទាំងនោះរសាយចិត្ដចេញពីក្រុមជំនុំ? ដោយសារតែពួក គេមិនមាន «ជីវិត»របស់ព្រះគ្រីស្ទនៅក្នុងព្រលឹងរបស់គេ!

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

ហេតុការណ៍ដែលពួកគេចេញពីក្រុមជំនុំនៅពេលបន្ដិចក្រោយមក វាបញ្ជាក់ពីនេះ។

ខ្ញុំស្គាល់មនុស្សខ្លះដែលចេញពីក្រុមជំនុំមួយ ទៅក្រុមជំនុំមួយទៀត។ តែពួកគេមិនដែលស្កប់ចិត្ដ ឡើយ។ ពួកគេតែងតែរកឃើញកំហុសខ្លះ តែពួកគេមិនដែលយល់ដឹងថា កំហុសដ៏ធំគឺនៅក្នុងខ្លួនរបស់គេ ផ្ទាល់។ ព្រះគ្រីស្ទមានបន្ទូលទៅកាន់ពួកគេថា

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

៣. ទីបី អស់អ្នកណាដែលមកឯព្រះយេស៊ូវ។

អស់អ្នកណាដែលមកឯព្រះយេស៊ូវគឺជា ពួកអ្នកដែលព្រះគុណរបស់ព្រះទាញនាំមកឯទ្រង់។ កាល ខ្ញុំជាក្មេងជំទង់ម្នាក់ ខ្ញុំបានឆ្លងកាត់ «ការបែកបាក់»ដ៏សែនអាក្រក់នៅក្រុមជំនុំហ្វឹសបាទីស្ទនៃ Huntington Park ។ ខ្ញុំមិនអាចរៀបរាប់វាទាំងអស់បានទេក្នុងសេចក្ដីអធិប្បាយដ៏ខ្លីនេះ។ ខ្ញុំត្រឹមតែប្រាប់ថា វាសែន អាក្រក់។ នៅក្នុងកម្មថ្វាយបង្គំពេលព្រឹក មនុស្សចាប់គ្នាទៅវិញទៅមក ហើយវាយគ្នាដូចសត្វ។ ពួកគេគប់ សៀវភៅចំរៀងដាក់គ្នាទៅវិញទៅមក។ ពួកគេនិយាយពាក្យអាក្រក់ៗពេក ដែលខ្ញុំមិនហ៊ានប្រាប់ក្នុងកម្មវិធី។ ខ្ញុំបានឃើញការទាំងអស់នេះ កាលខ្ញុំជាក្មេងជំទង់ម្នាក់ដែលមិនទាន់បានសង្រ្គោះ។ ថ្វីដ្បិត ខ្ញុំនៅទីនេះ ហើយអធិប្បាយទៅបងប្អូនច្រើនជាង៥០ឆ្នាំក្រោយមកក្ដី។ ខ្ញុំគិតថា ក្មេងជំទង់ទាំងអស់ផ្សេងទៀតបាន រសាយចិត្ដ។ ហេតុអ្វីខ្ញុំអាចនៅទីនេះ? ខ្ញុំសូម្បីតែមិនមកពីគ្រួសារគ្រីស្ទាននោះទេ។ ហេតុអ្វីខ្ញុំអាចនៅ ទីនេះ? មានផ្លូវតែ១គត់ ដែលខ្ញុំអាចពន្យល់បងប្អូនបាន គឺដោយសារការដកស្រង់គម្ពីរអេភេសូរ ១:៤ «តាមដែលទ្រង់បានរើសយើងរាល់គ្នាក្នុងព្រះគ្រីស្ទ តាំងពីមុនកំណើតលោកីយ៍»។ ខ្ញុំគ្មានអ្វីល្អសោះ ដើម្បី ជួយសង្រ្គោះខ្ញុំ។ វាជាព្រះដែលបានរើសខ្ញុំ! ទាំងអស់គឺដោយសារព្រះគុណនៃព្រះ!

ព្រះគុណអស្ចារ្យជាសព្ទពីរោះ
ដែលប្រោសមនុស្សយ៉ាងដូចខ្ញុំ
ពីដើមបាត់បង់ តែទ្រង់សង្រ្គោះ
ក៏ខ្វាក់ តែទ្រង់អប់រំ។

ព្រះកុណនាំខ្ញុំឲ្យរួចអន្ទាក់
នឹងការល្បួងលួងជាច្រើន
មានតែព្រះគុណដែលនាំនោះជាក់
ខាងមុខនឹងប្រោសតន្ថើន។
      («ព្រះគុណអស្ចារ្យ » ដោយលោកយ៉ូហាន Newton, 1725-1807)។

ខ្ញុំបានចាប់ផ្ដើមស្រឡាញ់ព្រះយេស៊ូវ មុនពេលខ្ញុំជឿទុកចិត្ដលើទ្រង់។ អ្នកផ្សេងទៀតបានប្រព្រឹត្ដ ឆ្កួតៗនៅក្នុងក្រុមជំនុំ តែខ្ញុំជាក្មេងប្រុសគ្មានផ្ទះ ហើយគ្មានឪពុក។ មុនដំបូង ខ្ញុំគិតថា ខ្ញុំអាចសង្រ្គោះខ្លួន ឯងដោយសារការធ្វើល្អ។ តែខ្ញុំមិនអាចធ្វើល្អល្មមបាននោះទេ។ នៅចុងបញ្ចប់ នៅរយះពេលខ្លីមួយ ខ្ញុំបាន មករកព្រះយេស៊ូវគ្រីស្ត សំខាន់ជាងនោះទៅទៀត ទ្រង់បានមកឯខ្ញុំ។ ទ្រង់បានសង្រ្គោះខ្ញុំ ហើយទ្រង់បាន លាងសំអាតអំពើបាបទាំងអស់របស់ខ្ញុំ ដោយសារព្រះលោហិតដ៏វិសេសរបស់ទ្រង់!

ខ្ញុំរកបានព្រះជាមិត្រសំឡាញ់
   ទ្រង់បានស្រឡាញ់ខ្ញុំជាមុន
ក៏ទាញខ្ញុំដោយព្រះទ័យស្រឡាញ់
   ឲ្យបានពឹងជាប់តាមព្រះគុណ
ហើយចិត្ដផងខ្ញុំនៅជាប់ប្រទាក់
   ដោយក្ដីស្រឡាញ់យ៉ាងជំនាញ
ខ្ញុំជារបស់ព្រះអង្គជាងជាក់
   នៅជាដរាបឥតដែលលាញ។

ខ្ញុំរកបានព្រះជាមិត្រសំឡាញ់
   ទ្រង់រងសុគតជំនួសខ្ញុំ
សងថ្លៃលោះបាបដែល
   ខ្ញុំតែងតែចាញ់ឲ្យបានរួចពីទុក្ខដ៏ធំ
ខ្ញុំថ្វាយទាំងអស់ដាក់នៅព្រះហស្ដ
   ទុកជារបស់ផងព្រះអង្គ
ទាំងចិត្ដជីវិតកំឡាំងទាំងអស់
   ទ្រង់ជាសំឡាញ់ដ៏ផូរផង់។
(«ខ្ញុំរកបានព្រះជាមិត្រសំឡាញ់» ដោយលោកយ៉ាកុប G. Small, 1817-1888) ។

ចិត្ដខ្ញុំស្រឡាញ់ទ្រង់ហើយ ព្រោះទ្រង់ស្រឡាញ់មុន
   ហើយបានសងថ្លៃលោះខ្ញុំ ដោយទ្រង់មានព្រះគុណ
ចិត្ដខ្ញុំស្រឡាញ់ទ្រង់ព្រោះរងទុក្ខទោសជួយខ្ញុំ
   ខ្ញុំមានចិត្ដស្រឡាញ់ដល់ព្រះអម្ចាស់ដ៏ធំ។

ខ្ញុំនឹងស្រឡាញ់ទ្រង់រហូត អស់មួយជីវិត
   ហើយនឹងសរសើរដំកើងដល់ព្រះដ៏ជាព្រះ
រួចកាលណាក្ស័យជីវិតទៅនៅនឹងព្រះអង្គ
   នោះនឹងស្រឡាញ់ទ្រង់ខ្លាំងជាងសព្វថ្ងៃនេះផង។
(«ព្រះយេស៊ូវនៃខ្ញុំអើយ» ដោយលោក William R. Featherstone, 1842-1878)។

បងប្អូនវ័យក្មេងជាទីស្រឡាញ់អើយ ខ្ញុំសូមអង្វរបងប្អូនឲ្យស្រឡាញ់ព្រះអង្គសង្រ្គោះ ដែលជា ព្រះយេស៊ូវ! ទ្រង់បានបង្ហូរព្រះលោហិតនៅលើឈើឆ្កាង ដើម្បីលាងសំអាតបងប្អូន ហើយឲ្យបងប្អូនអាចទៅ ស្ថានសួគ៌បាន។ ចូរមកឯព្រះយេស៊ូវ ហើយស្រឡាញ់ទ្រង់ ទាំងជឿជាក់លើទ្រង់ទៅ។ ចូរមកឯព្រះយេស៊ូវ នោះទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ច និងអំណរដ៏អស់កល្បជានិច្ចដល់បងប្អូន! ទ្រង់មានព្រះជន្មរស់! ទ្រង់មានព្រះជន្មរស់! ទ្រង់គង់នៅស្ថានសួគ៌ជាន់ទី៣ ហើយទ្រង់អង្គុយនៅចំហៀងព្រះវរបិតា។ ទ្រង់មាន ព្រះជន្មរស់! ចូរមកឯទ្រង់ ហើយជឿជាក់លើទ្រង់ទៅ! ទ្រង់ស្រឡាញ់បងប្អូន!

ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់ ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់
   ទ្រង់ស្រឡាញ់ជាជាងអណ្ដាតអាចប្រាប់
ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់ ទ្រង់ស្រឡាញ់អ្នកខ្លាំងណាស់
   ទ្រង់សុគត ដើម្បីសង្រ្គោះព្រលឹងអ្នកពីឋាននរក។
(«ទ្រង់នៅតែស្រឡាញ់អ្នក» ដោយលោក John R. Rice, 1895-1980)។

ព្រះវរបិតា នៅព្រឹកនេះ ទូលបង្គំអធិស្ឋានសុំឲ្យមានមនុស្សខ្លះនឹងមកឯព្រះរាជបុត្រានៃទ្រង់ ដែល ជាព្រះយេស៊ូវ ហើយទូលបង្គំអធិស្ឋានឲ្យគេបានសង្រ្គោះជារៀងរហូត។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ យ៉ូហាន ៥:៣៣-៤០ ។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ស្រឡាញ់ទ្រង់ច្រើនជាង» (ដោយ Elizabeth P. Prentiss, 1818-1878)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ព្រះអង្គសង្រ្គោះដែលប្រទានជីវិត!

THE LIFE-GIVING SAVIOUR!

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«តែអ្នករាល់គ្នាមិនសុខចិត្តមកឯខ្ញុំ ឲ្យបានជីវិតទេ»(យ៉ូហាន ៥:៤០)។

១. ទីមួយ មូលហេតុដែលអ្នកមិនព្រមមកឯព្រះយេស៊ូវ។ អេភេសូរ ២:៣,៥, រ៉ូម ៣:៩, យ៉ូហាន ៣:១៩។

២. ទីពីរ អ្វីដែលកើតឡើងចំពោះអស់អ្នកណាដែលមិនមកឯព្រះយេស៊ូវ។ លូកា ៨:១៣។

៣. ទីបី អស់អ្នកណាដែលមកឯព្រះយេស៊ូវ។ អេភេសូរ ១:៤។