ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ព្រះយេស៊ូវគ្រីស្ទនោះឯង JESUS CHRIST HIMSELF ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសំរាប់ខ្ញុំ ហើយនិងប្រពន្ធខ្ញុំអ៊ីលីណា។ នៅថ្ងៃនេះ ពួកយើងទាំងពីរនាក់បានធ្វើពិធីខួបកំណើតរបស់យើង។ នៅខែមេសា ថ្ងៃទី១២ ខ្ញុំមានអាយុ៧៤ឆ្នាំ ហើយថ្ងៃនេះក៏ជាខួបទី៥៧ឆ្នាំ ដែលព្រះបានត្រាស់ហៅខ្ញុំឲ្យបំរើនៅក្នុងព័ន្ធកិច្ចទ្រង់ក្នុងឆ្នាំ១៩៥៨។ តែអ្វីដែលសំខាន់បំផុត នេះគឺជាថ្ងៃ ដ៏អស្ចារ្យសំរាប់ក្រុមជំនុំយើង។ ពិតប្រាកដណាស់ ៤០ឆ្នាំមុន ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំ ដោយមានមនុស្ស ត្រឹមតែ៦ ឬ៧នាក់ប៉ុណ្ណោះនៅក្នុងផ្ទះល្វែងរបស់ខ្ញុំ វានៅកាច់ជ្រុងផ្លូវ Westwood និង Wilshire ពីរបីផ្លូវពី UCLA ដែលជាសាកលវិទ្យាល័យដ៏ល្បីនៅក្នុងរដ្ឋឡូសអង់ចាឡែស។ មានមនុស្សតែ២នាក់គត់នៅទីនេះ គឺលោក យ៉ូហាន Cook និងខ្ញុំ។ ដោយសារព្រះគុណរបស់ព្រះ នោះលោកយ៉ូហាន និងខ្ញុំនៅទីនេះនៅព្រឹក នេះ នៅអស់រយះពេល៤០ឆ្នាំក្រោយមក។ សូមឲ្យព្រះយេស៊ូវគ្រីស្ទត្រូវបានដំកើងឡើង! ក្រុមជំនុំនេះបានឆ្លងកាត់ទុក្ខលំបាកអស់រយះពេល៤០ឆ្នាំ។ ដូចជាពួកកូនចៅអ៊ីសា្រអែលបាន ឆ្លងកាត់ទីរហោស្ថាន៤០ឆ្នាំអញ្ចឹង ដូច្នេះក្រុមជំនុំនេះបានឆ្លងកាត់ទុក្ខលំបាកជាច្រើន បញ្ហាជាច្រើន និង បានឆ្លងកាត់ឧបសគ្គជាច្រើន។ នៅយប់នេះ ខ្ញុំនឹងប្រាប់ថែមទៀតពីរឿងនោះ តែយើងនៅទីនេះ។ ដំណឹងល្អ ត្រូវបានប្រកាសនៅពាក់កណ្ដាលនៃទីក្រុងឡូសអង់ចាឡែស។ ហើយយើងដឹងថា តាមរយះទុក្ខលំបាកទាំង របស់យើង ព្រះបានគង់ជាមួយយើង ហើយទ្រង់បានប្រទានឲ្យយើងមានជ័យជំះដ៏ធំ ដើម្បីប្រារព្ធពីធីនៅថ្ងៃ នេះ គឺជាខួបទី៤០ឆ្នាំនៃក្រុមជំនុំរបស់យើង! សូមឲ្យព្រះយេស៊ូវគ្រីស្ទត្រូវបានដំកើងឡើង! លោកគ្រូគង្វាល Roger Hoffman បានបង្រៀននៅក្នុងកម្មវិធីជួបជុំគ្នាអធិស្ឋានកាលពីយប់មុន។ គាត់នឹងបង្រៀនម្ដងទៀតនៅក្នុងការប្រារព្ធខួបនៃក្រុមជំនុំយើង។ តែលោក Hoffman បានបដិសេធ នៅពេលខ្ញុំបានសុំឲ្យគាត់អធិស្ឋាននៅព្រឹកនេះ។ គាត់បានប្រសាសន៍ថា «លោកបណ្ឌិត ហ៊ីមើស៍ ខ្ញុំចង់ស្ដាប់ លោកអធិប្បាយនៅថ្ងៃអាទិត្យពេលព្រឹក»។ បន្ទាប់មក កាលខ្ញុំបានអធិស្ឋានពីអ្វីដែលខ្ញុំគួរអធិប្បាយ នោះ ព្រះបានដឹកនាំខ្ញុំឲ្យអធិប្បាយពីមេរៀនដដែល ដែលខ្ញុំបានបង្រៀននៅក្រុមជំនុំបាទីស្ទផ្សេង ក្នុងខែសីហា ឆ្នាំ២០១០។ សូមបើកទៅគម្ពីរអេភេសូរ ជំពូក២។ វានៅទំព័រ១២៥១នៅក្នុងគម្ពីរស្កោហ្វៀល។ សូមក្រោក ឈរឡើង កាលខ្ញុំអានគម្ពីរអេភេសូរ ២:១៩,២០។ «ដូច្នេះ អ្នករាល់គ្នាមិនមែនជាអ្នកដទៃ ឬជាអ្នកគ្រាន់តែសំណាក់នៅទៀតទេ គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក»(អេភេសូរ ២:១៩,២០)។ សូមអញ្ជើញអង្គុយចុះ នៅក្នុងខគម្ពីរទាំងនេះ សាវ័កប៉ុលប្រាប់យើងថា ក្រុមជំនុំគឺជាដំណាក់របស់ព្រះ។ បន្ទាប់មក គាត់ ប្រាប់យើងថា ក្រុមជំនុំត្រូវដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ដែលជា «ថ្មជ្រុកយ៉ាងឯក»។ លោក J. Vernon McGee បានបង្រៀនថា កន្លែងមានន័យ ថា «ព្រះគ្រីស្ទគឺថ្ម ដែលក្រុមជំនុំសង់នៅលើ» (Thru the Bible, Volume V, Thomas Nelson, p. 241; កត់សំគាល់ពីអេភេសូរ ២:២០)។ លោក A. T. Robertson បានបង្រៀនថា «អាក្រូហ្គោនីអាស (akrogōniais)...ថ្មគ្រឹះដ៏សំខាន់» (Word Pictures, Broadman, 1931; កត់សំគាល់ពីអេភេសូរ ២:២០)។ ព្រះយេស៊ូវគ្រីស្ទនោះឯងគឺជាគ្រឹះនៃគ្រប់ទាំងកិច្ចការរបស់យើង ហើយជាគ្រឹះនៃគ្រប់ទាំងជីវិតរបស់យើង។ «ព្រះយេស៊ូវគ្រីស្ទនោះឯង» គឺជាគ្រឹះយ៉ាងមាំនៃក្រុមជំនុំរបស់យើង។ ខ្ញុំយកពាក្យទាំងនោះចេញពីចុងគម្ពីរអេភេសូរ ២:២០ ដូចអត្ថបទគម្ពីរយើងនៅព្រឹកនេះ។ «ព្រះយេស៊ូវគ្រីស្ទនោះឯង»(អេភេសូរ ២:២០)។ ព្រះយេស៊ូវគ្រីស្ទនោះឯងគឺជាប្រធានបទនៃសេចក្ដីអធិប្បាយនេះ។ ជំនឿរបស់គ្រីស្ទបរិស័ទមិនផ្ទុកអ្វីសោះអស្ចារ្យ ដូចព្រះយេស៊ូវនោះឯង។ មិនដែលមានអ្នកណាម្នាក់ដូចព្រះយេស៊ូវគ្រីស្ទឡើយ។ ពិតប្រាកដ ណាស់ ទ្រង់ខុសប្លែកពីមនុស្សនៅក្នុងប្រវត្ដិសាស្រ្ដ។ ព្រះយេស៊ូវគ្រីស្ទនោះឯងគឺជាមនុស្សដ៏ជាព្រះ។ ទ្រង់ បានយាងចុះពីស្ថានសួគ៌ ហើយរស់នៅជាមួយមនុស្សលោក។ ព្រះយេស៊ូវគ្រីស្ទនោះឯងដែលបានរងទុក្ខ វេទនា បង្ហូរព្រះលោហិត ហើយបានសុគតសំរាប់អំពើបាបយើង។ ទ្រង់បានរស់ពីសុគតឡើងវិញទាំងព្រះ កាយ សំរាប់ការរាប់ជាសុចរិតរបស់យើង។ ព្រះយេស៊ូវគ្រីស្ទនោះឯងដែលបានយាងឡើងទៅគង់ខាងស្ដាំដៃ នៃព្រះវរបិតា ដើម្បីអង្វរព្រះវរបិតាសំរាប់យើងក្នុងសេចក្ដីអធិស្ឋាន។ ហើយព្រះយេស៊ូវគ្រីស្ទនោះឯងដែល នឹងយាងមកម្ដងទៀត ហើយតាំងរាជ្យនគរទ្រង់នៅលើផែនដីសំរាប់រយះពេល១ពាន់ឆ្នាំ។ នោះជាព្រះយេស៊ូវ គ្រីស្ទនោះឯ! សូមក្រោកឈរឡើង ហើយច្រៀងកន្លែងបន្ទរនោះ! ព្រះយេស៊ូវអើយ សូមទ្រង់ឲ្យខ្ញុំឃើញផង សូមអញ្ចើញអង្គុយចុះ ប្រធានបទនៃព្រះយេស៊ូវគ្រីស្ទនោះឯងដែលជ្រៅពេក ធំពេក ហើយសំខាន់ពេក ដែលយើងមិន អាចពន្យល់វាទាំងអស់បាននៅក្នុងសេចក្ដីអធិប្បាយមួយ។ យើងត្រឹមតែអាចពន្យល់ពីរបីចំនុចប៉ុណ្ណោះនៅ ព្រឹកនេះ ដែលទាក់ទងនឹងព្រះយេស៊ូវគ្រីស្ទនោះឯង។ ១. ទីមួយ ព្រះយេស៊ូវគ្រីស្ទនោះឯងដែលត្រូវពូជមនុស្សមើលងាយ ហើយបោះបង់ចោល ហោរាអេសាយបានប្រាប់យ៉ាងច្បាស់ កាលគាត់បង្រៀនថា «ទ្រង់ត្រូវគេមើលងាយ ហើយត្រូវមនុស្សបោះបង់ចោល ទ្រង់ជាមនុស្សទូទុក្ខ ហើយក៏ធ្លាប់ស្គាល់សេចក្តីឈឺចាប់ ទ្រង់ត្រូវគេមើលងាយ ដូចជាអ្នកណាដែលមនុស្សគេចមុខចេញ ហើយយើងរាល់គ្នាមិនបានរាប់អានទ្រង់សោះ»(អេសាយ ៥៣:៣)។ លោក Torrey បានបង្រៀនថា «ការបរាជ័យដើម្បី{មាន}ជំនឿលើព្រះយេស៊ូវគ្រីស្ទមិនមែនជាសំណាង អាក្រក់នោះទេ តែវាជាអំពើបាបមួយ វាជាអំពើបាបដ៏គួរឲ្យព្រួយបារម្ភ គួរឲ្យភ័យខ្លាច ហើយវាជាអំពើបាប ដែលនាំឲ្យវិនាស»(R. A. Torrey, D.D., របៀបដើម្បីធ្វើការសំរាប់ព្រះគ្រីស្ទ (How to Work for Christ)Fleming H. Revell Company, n.d., p. 431)។ ហោរាអេសាយបានរៀបរាប់ពីអំពើបាបនៃការ មើលងាយព្រះគ្រីស្ទ ហើយបោះបង់ចោលទ្រង់ ដ្បិតភាពអាក្រក់នៅក្នុងខ្លួនមនុស្សដែលបាត់បង់នាំឲ្យគេ លាក់មុខគេពីព្រះគ្រីស្ទ។ ភស្រ្ដុងតាដ៏ធំបំផុតនៃភាពអាក្រក់របស់មនុស្សលោកគឺថា ពួកគេគិតតិចតួច ណាស់ពីព្រះយេស៊ូវគ្រីស្ទនោះឯង។ ភស្រ្ដុតាងដ៏ធំបំផុតនៃមនុស្សបាត់បង់ដូចនោះសមនឹងទទួលទណ្ឌកម្ម អស់កល្បជានិច្ចនៅក្នុងបឹងភ្លើង ដោយព្រោះពួកគេមានបំណង ហើយមានទំលាប់លាក់មុខរបស់គេពីទ្រង់។ នៅក្នុងសភាពនេះ មនុស្សដែលមិនប្រែចិត្ដគេមើលងាយព្រះយេស៊ូវគ្រីស្ទនោះឯង។ នៅក្នុង សភាពនៃភាពអាក្រក់ទាំងស្រុងរបស់គេ ពួកគេមិនរាប់អានព្រះយេស៊ូវគ្រីស្ទនោះទេ។ ទាល់តែព្រះប៉ះ ពាល់មនៈសិការរបស់អ្នក ហើយទាល់តែអ្នកដឹងពីអំពើបាបរបស់អ្នក ថែមទាំងទាល់តែចិត្ដរបស់អ្នកស្លាប់ នៅចំពោះព្រះ បើមិនដូច្នោះទេ អ្នកនឹងបន្ដមើលងាយ ហើយបោះបង់ចោលព្រះយេស៊ូវគ្រីស្ទនោះឯង។ នៅក្នុងក្រុមជំនុំរបស់យើង យើងឃើញរឿងនោះកើតឡើងនៅក្នុងបន្ទប់សួរសំណួរ បន្ទាប់ពីយើង ស្ដាប់សេចក្ដីអធិប្បាយរួច។ យើងលឺមនុស្សនិយាយអំពីរឿងជាច្រើន។ ពួកគេនិយាយអំពីខគម្ពីរ ពួកគេ និយាយអំពី «ការយល់ដឹង» ពីរឿងនេះ ឬពីរឿងនោះ។ ពួកគេប្រាប់យើងអំពីអ្វីដែលពួកគេមានអារម្មណ៍ ហើយពីអ្វីដែលពួកគេធ្វើ។ ជាធម្មតា ពួកគេបញ្ចប់ដោយពាក្យនេះ «បន្ទាប់មក ខ្ញុំបានមករកព្រះយេស៊ូវ»។ វាអស់ហើយ! ពួកគេមិនអាចនិយាយមួយពាក្យទៀតសោះអំពីព្រះយេស៊ូវ! ពួកគេមិនមានអ្វីសោះ ដើម្បី និយាយអំពីព្រះយេស៊ូវនោះឯង! តើពួកគេអាចបានសង្រ្គោះយ៉ាងម៉េចបាន? លោកស្ជឺជិនដ៏ល្បីល្បាញបានប្រសាសន៍ថា «មនុស្សមាននិន្នាការដ៏ខូចខ្ទេចខ្ទីមួយ ដើម្បីចេញពីព្រះគ្រីស្ទនៃដំណឹងល្អ»(C. H. Spurgeon, Around the Wicket Gate, Pilgrim Publications, 1992 reprint, p. 24)។ ការដឹងពីផែនការណ៍នៃសេចក្ដីសង្រ្គោះមិនអាចសង្រ្គោះអ្នកបានឡើយ! ការរៀនព្រះគម្ពីរថែម ទៀតមិនអាចសង្រ្គោះអ្នកបានឡើយ! ការស្ដាប់លឺសេចក្ដីអធិប្បាយថែមទៀតមិនអាចសង្រ្គោះអ្នកបាន ឡើយ! វាមិនបានសង្រ្គោះលោកយ៉ូដាសនោះទេ មែនឬ? ការថ្វាយជីវិតទៅព្រះមិនអាចសង្រ្គោះអ្នកបាន ឡើយ! ទឹកភ្នែករបស់អ្នកមិនអាចសង្រ្គោះអ្នកបានឡើយ! គ្មានអ្វីសោះដែលអាចជួយអ្នកបាន ទាល់តែព្រះ ដឹកនាំអ្នកឲ្យឈប់មើលងាយ ហើយបដិសេធព្រះយេស៊ូវគ្រីស្ទ ហើយទាល់តែទ្រង់បង្វែរអ្នកឈប់ឲ្យលាក់ មុខរបស់អ្នកពីទ្រង់ ថែមទាំងទាល់តែទ្រង់ទាញនាំអ្នកទៅឯព្រះគ្រីស្ទនោះទេ! សូចច្រៀងវាម្ដងទៀត! ព្រះយេស៊ូវអើយ សូមទ្រង់ឲ្យខ្ញុំឃើញផង សូមអញ្ជើញអង្គុយចុះ ២. ទីពីរ ព្រះយេស៊ូវគ្រីស្ទនោះឯង គឺជាផ្ទៃរឿងដ៏សំខាន់នៃព្រះគម្ពីរទាំងស្រុង។ តើវាសមហេតុផលទេដើម្បីឲ្យយើងប្រាប់អ្នកថា ព្រះយេស៊ូវគ្រីស្ទតែជាអ្វីដែលសំខាន់នៅក្នុងការ គិតរបស់អ្នក? ទេ មិនសមហេតុផលឡើយ។ មូលហេតុគឺថា ព្រះយេស៊ូវគ្រីស្ទគឺជាផ្ទៃរឿងដ៏សំខាន់នៃព្រះ គម្ពីរទាំងស្រុង ចាប់តាំងពីលោកុប្បត្ដិ ទៅដល់វិវរណៈ! បន្ទាប់ពីព្រះគ្រីស្ទរស់ពីសុគតឡើងវិញ នោះទ្រង់ បានជួបសិស្សទ្រង់២នាក់កំពុងដើរទៅភូមិអេម៉ោស។ អ្វីដែលទ្រង់មានបន្ទូលប្រាប់ពួកគេ ក៏ត្រូវនឹងយើង សព្វថ្ងៃនេះផងដែរ។ «នោះទ្រង់មានព្រះបន្ទូលទៅគេថា ឱមនុស្សឥតពិចារណា ហើយក្រនឹងជឿអស់ទាំងសេចក្តី ដែលពួកហោរាបានទាយទុកមកអើយ តើមិនគួរឲ្យព្រះគ្រីស្ទរងទុក្ខទាំងនោះ ហើយចូលទៅក្នុងសិរីល្អនៃទ្រង់វិញទេឬអី រួចទ្រង់ក៏ស្រាយន័យ សេចក្តីដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ ឲ្យគេស្តាប់ ចាប់តាំងពីគម្ពីរលោកម៉ូសេ និងគម្ពីរពួកហោរារៀងមក» (លូកា ២៤: ២៥-២៧)។ ចាប់តាំងពីកណ្ឌគម្ពីរ៥ក្បាលរបស់លោកម៉ូសេ និងគម្ពីរផ្សេងៗទៀតទាំងអស់។ ព្រះគ្រីស្ទបាន ពន្យល់ពួកគេ «សេចក្តីដែលតម្រូវដល់ទ្រង់ ពីក្នុងគម្ពីរទាំងឡាយ» គ្មានអ្វីច្បាស់ជាងនេះឡើយ។ ផ្ទៃរឿងដ៏ សំខាន់នៃព្រះគម្ពីរទាំងមូលគឺជាអំពីព្រះយេស៊ូវគ្រីស្ទនោះឯង! ដ្បិតទ្រង់ជាប្រធានបទដ៏សំខាន់នៃព្រះគម្ពីរ អញ្ចឹងតើវាមិនសមហេតុផលទេឬអី ដើម្បីឲ្យអ្នកដាក់ទ្រង់ជាប្រធានបទដ៏សំខាន់នៅក្នុងគំនិតរបស់អ្នក និង នៅក្នុងជីវិតរបស់អ្នក? ខ្ញុំគិតថា នៅព្រឹកនេះ ខ្ញុំបង្រៀនបងប្អូនជ្រៅអំពីព្រះយេស៊ូវគ្រីស្ទ! សូមច្រៀងវា! ព្រះយេស៊ូវអើយ សូមទ្រង់ឲ្យខ្ញុំឃើញផង ខ្ញុំជឿថា ការស្គាល់ព្រះយេស៊ូវគ្រីស្ទ ហើយការប្រែចិត្ដពិតប្រាកដគឺជារឿងដ៏សំខាន់បំផុត ដែល អាចកើតឡើងចំពោះបងប្អូន។ បើអ្នកជឿលើព្រះយេស៊ូវគ្រីស្ទពិតប្រាកដមែន នោះអ្នកនឹងត្រូវការការប្រឹក្សា តិចតួចណាស់។ ខ្ញុំជឿថា បើគ្រីស្ទបរិស័ទទាំងអស់ស្គាល់ដំរិះដ៏ពិតរបស់ព្រះយេស៊ូវគ្រីស្ទ នោះគេមិនត្រូវការ ការប្រឹក្សាដល់៩០%នោះទេ! នៅពេលមនុស្សម្នាក់ស្គាល់ព្រះគ្រីស្ទពិតប្រាកដ នោះគាត់នឹងដឹងពីព្រះគ្រីស្ទ នោះ « ... នោះអ្នករាល់គ្នានៅក្នុងព្រះគ្រីស្ទយេស៊ូវ ដែល{ទ្រង់}បានតាំងឡើង ទុកជាប្រាជ្ញាដែលមកពីព្រះ ហើយជាសេចក្តីសុចរិត សេចក្តីបរិសុទ្ធ និងសេចក្តីប្រោសលោះដល់យើងផង»(១កូរិនថូស ១:៣០)។ បើយើងអាចលុបបំបាត់ «លទ្ធិសម្រេចនិយម» នៅក្នុងក្រុមជំនុំយើងបាន ហើយបើយើងដឹងច្បាស់ថា មនុស្សប្រែចិត្ដជឿលើព្រះគ្រីស្ទពិតប្រាកដមែន នោះក្រុមជំនុំរបស់យើងមិនត្រូវការការប្រឹក្សាដល់៩០%នោះទេ! ចូរឲ្យព្រះគ្រីស្ទធ្វើជាអ្នកប្រឹក្សា! សូមច្រៀងវា! ព្រះយេស៊ូវអើយ សូមទ្រង់ឲ្យខ្ញុំឃើញផង ៣. ទីបី ព្រះយេស៊ូវគ្រីស្ទនោះឯង គឺជាអ្វីដែលសំខាន់បំផុតនៃដំណឹងល្អ។ ហោរាអេសាយបានប្រាប់ថា ព្រះយេស៊ូវគ្រីស្ទនោះឯងគឺជាចំនុចសំខាន់បំផុតនៃដំណឹងល្អ «យើងទាំងអស់គ្នាបានទាស ចេញដូចជាចៀម គឺយើងបានបែរចេញទៅតាមផ្លូវយើងរៀងខ្លួន ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។ «ហើយព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ ព្រះគ្រីស្ទបានទទួលទណ្ឌ កម្មដល់ស្លាប់ជំនួសយើង ហើយទ្រង់បានសងថ្លៃលោះអំពើបាប ថែមទាំងបានរងទុក្ខវេទនាដើម្បីរំងាប់សេចក្ដីក្រោធរបស់ព្រះវរបិតា នោះគឺជាចំនុចសំខាន់បំផុតនៃដំណឹងល្អ។ ព្រះយេស៊ូវគ្រីស្ទនោះឯងដែល បានទទួលអំពើបាបរបស់អ្នកដាក់លើព្រះអង្គទ្រង់នៅក្នុងសួនច្បារគេតសេម៉ានី។ ព្រះយេស៊ូវគ្រីស្ទនោះឯង ដែលបានមានបន្ទូលថា «ចិត្តខ្ញុំព្រួយជាខ្លាំងសឹងតែនឹងស្លាប់»(ម៉ាកុស ១៤:៣៤)។ ព្រះយេស៊ូវគ្រីស្ទនោះឯងដែល «កើតទុក្ខជាខ្លាំង បានជាទ្រង់អធិស្ឋានទទូចរឹតតែខ្លាំងឡើង ញើសទ្រង់ក៏ត្រឡប់ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ ព្រះយេស៊ូវគ្រីស្ទនោះឯង ដែលត្រូវបានគេចាប់ខ្លួននៅក្នុងសួនច្បារគេតសេម៉ានី។ ព្រះយេស៊ូវគ្រីស្ទនោះឯង ដែលត្រូវបានគេទាញទៅមុខតុលាការជាន់ខ្ពស់ ទាំងត្រូវគេវាចំមុខ ទាំងត្រូវគេចំអកមើលងាយ ហើយទាំង ត្រូវទទួលការអាម្មាស់។ ពួកគេបានស្ដោះទឹកមាត់ដាក់ព្រះភក្រ្ដទ្រង់ ពួកគេបានបោចពុកចង្ការទ្រង់។ ពួកគេ បានយកទ្រង់ទៅមុខលោកពីឡាត់ ហើយពួកទាហានរ៉ូមបានវាយទ្រង់ចំខ្នង ទាំងដាក់មកុដបន្លារលើព្រះសិរ ទ្រង់ ហើយព្រះលោហិតទ្រង់បានហូរកាត់ថ្ងាស ទៅលើព្រះភក្រ្ដដ៏មានពររបស់ទ្រង់ ដ្បិតមនុស្សមិនអាច ស្គាល់ព្រះភក្រ្ដរបស់ទ្រង់បានឡើយ។ «...ដ្បិតព្រះភក្ត្រទ្រង់ ត្រូវខូចទៅខុសជាងធម្មតាមនុស្ស ហើយរាងកាយទ្រង់ក៏ខុសនឹងរាងកាយរបស់មនុស្សជាតិទាំងពួងផង»(អេសាយ ៥២:១៤)។ «ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់» (អេសាយ ៥៣:៥)។ គេបានយកព្រះយេស៊ូវគ្រីស្ទនោះឯងចេញតុលាការរបស់លោកពីឡាត់ ហើយទាញឈើឆ្កាងរបស់ ទ្រង់ទៅដល់វាលពិឃាត។ ព្រះយេស៊ូវគ្រីស្ទនោះឯងដែលត្រូវបានគេដុំដែកគោលជាប់លើឈើបណ្ដាសារ។ ព្រះយេស៊ូវគ្រីស្ទនោះឯងដែលមិនត្រឹមតែរងទុក្ខដោយសារគេដុំដែកគោលដៃ និងជើងរបស់ទ្រង់ប៉ុណ្ណោះទេ តែទ្រង់បានរងទុក្ខឈឺចាប់ខ្លាំងជាងនោះទៀត នៅពេលព្រះវរបិតា «បានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។ ព្រះយេស៊ូវគ្រីស្ទនោះឯង «បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»(១ពេត្រុស ២:២៤)។ លោក Watts បានប្រាប់ថា កាលខ្ញុំនឹកពីព្រះសិរ ព្រះហស្ដ និងព្រះបាទទ្រង់ សូមក្រោកឈរ ហើយច្រៀងវា! សូមច្រៀងកន្លែងបន្ទរេ! ព្រះយេស៊ូវអើយ សូមទ្រង់ឲ្យខ្ញុំឃើញផង អ្នកអាចអង្គុយចុះ ៤. ទីបួន ព្រះយេស៊ូវគ្រីស្ទនោះឯង គឺជាប្រភពតែមួយគត់នៃអំណរដ៏អស់កល្បជានិច្ច។ ពួកគេបានយកព្រះសពរបស់ព្រះយេស៊ូវពីលើឈើឆ្កាង ហើយបានកប់ទ្រង់ទាំងបិទត្រាលើ។ ប៉ុន្ដែ នៅថ្ងៃទី៣ ទ្រង់បានរស់ពីសុគតឡើងវិញទាំងព្រះកាយ! បន្ទាប់មក ទ្រង់បានមករកសិស្សរបស់ទ្រង់ ហើយ បានមានបន្ទូលថា «សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ»(យ៉ូហាន ២០:១៩)។ «កាលទ្រង់មានព្រះបន្ទូល ដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់» (យ៉ូហាន ២០:២០)។ «ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់»(យ៉ូហាន ២០:២០)។ ព្រះយេស៊ូវគ្រីស្ទនោះឯងបានប្រទានសេចក្ដីអំណរដល់ពួកគេ «នៅពេលគេបានឃើញព្រះអម្ចាស់»។ អ្នកមិនអាចស្គាល់ពី សេចក្ដីសុខសាន្ដជ្រៅ ហើយមិនអាចស្គាល់សេចក្ដីអំណររបស់ព្រះអម្ចាស់បានឡើយ ទាល់តែអ្នកស្គាល់ ព្រះយេស៊ូវគ្រីស្ទនោះ។ អូ នៅព្រឹកនេះ ខ្ញុំបង្រៀនអ្នករាល់គ្នា ហើយខ្ញុំចងចាំពីពេល ដែលខ្ញុំបានជឿទុកចិត្ដលើព្រះយេស៊ូវ គ្រីស្ទនោះ! វាជាបទពិសោធន៍ដ៏បរិសុទ្ធអស្ចារ្យណាស់! ខ្ញុំបានរត់ទៅឯទ្រង់ ហើយវាហាក់ដូចជា ទ្រង់បាន រត់មកឯខ្ញុំ។ ទ្រង់បានលាងសំអាតអំពើបាបខ្ញុំ ដោយព្រះលោហិតដ៏វិសេសរបស់ទ្រង់! ទ្រង់បានឲ្យខ្ញុំមាន ជីវិតរស់នៅដោយសារព្រះរាជបុត្រានៃព្រះ! ចូរច្រៀងកន្លែងបន្ទរនោះ! ព្រះយេស៊ូវអើយ សូមទ្រង់ឲ្យខ្ញុំឃើញផង សូមអញ្ជើញអង្គុយចុះ ចូរមករកព្រះយេស៊ូវគ្រីស្ទទៅ កុំយកព្រះអង្គសង្រ្គោះចេញពីជីវិតរបស់អ្នក។ កុំយកទ្រង់ចេញពី ទីបន្ទាល់របស់អ្នក។ កុំប្រព្រឹត្ដអ្វីដែលលោក ស្ពឺជិនបានហៅថា «និន្នាការដ៏ខូចខ្ទេចខ្ទាំ... ដើម្បីយកព្រះគ្រីស្ទ ចេញពីដំណឹងល្អ»។ ទេ ទេ ចូរមករកព្រះយេស៊ូវគ្រីស្ទឥឡូវនេះទៅ។ ចូរស្ដាប់ពាក្យដែលយើងច្រៀងដោយ យកចិត្ដទុកដាក់។ គ្រាន់តែជាមនុស្សដូចខ្ញុំ ដែលគ្មានអ្នកអង្វរ ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីសងទោសអំពើបាបរបស់បងប្អូន។ ព្រះយេស៊ូវបាន បង្ហូរព្រះលោហិតដ៏បរិសុទ្ធរបស់ទ្រង់ ដើម្បីសំអាតអំពើបាបរបស់អ្នកទាំងអស់។ ចូរមករកព្រះយេស៊ូវ ហើយ ជឿជាក់លើទ្រង់ទៅ នោះទ្រង់នឹងសង្រ្គោះអ្នកពីអំពើបាបទាំងអស់។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ អេសាយ ៥៣:១-៦ ។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ព្រះយេស៊ូវគ្រីស្ទនោះឯង JESUS CHRIST HIMSELF ដោយលោក បណ្ឌិត «ព្រះយេស៊ូវគ្រីស្ទនោះឯង»(អេភេសូរ ២:២០)។ ១. ទីមួយ ព្រះយេស៊ូវគ្រីស្ទនោះឯងដែលត្រូវពូជមនុស្សមើលងាយ ហើយបោះបង់ចោល អេសាយ ៥៣:៣។ ២. ទីពីរ ព្រះយេស៊ូវគ្រីស្ទនោះឯង គឺជាផ្ទៃរឿងដ៏សំខាន់នៃព្រះគម្ពីរទាំងស្រុង។ ៣. ទីបី ព្រះយេស៊ូវគ្រីស្ទនោះឯង គឺជាអ្វីដែលសំខាន់បំផុតនៃដំណឹងល្អ។ អេសាយ ៥៣:៦, ម៉ាកុស ១៤:៣៤, លូកា ២២:៤៤, អេសាយ ៥២:១៤,៥៣,៥, ១ពេត្រុស ២:២៤។ ៤. ទីបួន ព្រះយេស៊ូវគ្រីស្ទនោះឯង គឺជាប្រភពតែមួយគត់នៃអំណរដ៏អស់កល្បជានិច្ច។ |