Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការប្រែចិត្ដរបស់ពេត្រុស

THE CONVERSION OF PETER
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ១៥៣ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Friday Evening, April 3, 2015

«ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣១-៣២)។


នៅពេលថ្មីៗនេះ ខ្ញុំបានអធិប្បាយសេចក្ដីអធិប្បាយចំនួន៣ជាស៊េរី ពីការដែលព្រះគ្រីស្ទបានទៅទីក្រុងយេរ៉ូសាឡិម ដើម្បីសុគត។ វាតភ្ជាប់ពីសេចក្ដីអធិប្បាយនៅកន្លែងនេះ ដើម្បីឲ្យវាងាយស្រួលស្វែងរក «ការប្ដេជ្ញាចិត្ដដើម្បីរងទុក្ខ» «ការភ័យខ្លាចរបស់សិស្សព្រះយេស៊ូវ» និង «ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ»។ មេរៀនមុនដំបូងគឺជាសេចក្ដីផ្ដើម។ មេរៀនទី២ និងទី៣ផ្ដោតសំខាន់លើការភ័យខ្លាច និងភាព គ្មានជំនឿរបស់សិស្សព្រះយេស៊ូវ។ វាច្បាស់ណាស់ថា សិស្សព្រះយេស៊ូវមិនបានជឿលើដំណឹងល្អនោះទេ រហូតដល់ព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ។ ព្រះគ្រីស្ទទ្រង់បានមានបន្ទូលថា

« ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ តែអ្នកទាំងនោះមិនបានយល់សេចក្តីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង»(ម៉ាកុស ៩:៣១-៣២)។

លោក A. T. Robertson បានពន្យល់ពីឃ្លា «តែអ្នកទាំងនោះមិនបានយល់សេចក្តីនោះ {ដំណឹងល្អ}ទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង» នេះថា

ពួកគេបន្ដមិនយល់។ ពួកមិនជឿនូវប្រធានបទនៃការសុគត និងការរស់ពីសុគតឡើងវិញ {របស់ព្រះគ្រីស្ទ} នោះទេ សូម្បីតែបន្ទាប់ពីការ ផ្លាស់ប្ដូរក៏ដោយ...កាលពួកគេចុះពីភ្នំមក នោះពួកគេបានប៉ះទង្គិចពីការរស់ឡើវិញរបស់ព្រះអម្ចាស់(ម៉ាកុស ៩:១០)។ ម៉ាថាយ ១៧:២៣កត់សំគាល់ថា «ពួក គេស្ដាយជាខ្លាំង» ពេលគេលឺព្រះយេស៊ូវមានបន្ទូល{អំពីការសុគត និងការ រស់ពីសុគតឡើងវិញរបស់ទ្រង់} តែគម្ពីរម៉ាកុសបន្ថែមថា ពួកគេ «បានភ័យ ខ្លាចដើម្បីសួរទ្រង់»(A. T. Robertson, Litt.D., Word Pictures in the New Testament, Broadman Press, 1930, volume I, p. 344; note on Mark 9:32)។

កន្លែងនេះបង្ហាញយ៉ាងច្បាស់ថា ពួកសិស្សទ្រង់មិនទាន់ជឿពីដំណឹងល្អរបស់ព្រះគ្រីស្ទទេ រហូតដល់ទ្រង់រស់ពីសុគតឡើងវិញ។

លោក J. Vernon McGee បានបង្រៀនថា ពួកគេមិនទាន់កើតជាថ្មី(សំអាតជាថ្មី)នោះទេ រហូត ដល់ពួកគេបានប្រទះពីការរស់ពីសុគតឡើងវិញរបស់ព្រះនៅពេលល្ងាច។ លោក J. Vernon McGee បានបង្រៀនថា «ខ្ញុំផ្ទាល់ជឿថា នៅពេលភ្លាមៗដែលព្រះគ្រីស្ទបានផ្លំលើពួកគេ{យ៉ូហាន ២០:២២} នោះពួកគេ ត្រូវបានសំអាតជាថ្មី។ មុនពេលនោះ ពួកគេមិនទាន់បានទទួលព្រះវិញ្ញាណបរិសុទ្ធនៅឡើយទេ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, volume IV, p. 498; John 20:21)។

សំអាងលើការសិក្សាស្រាវជ្រាវព្រះគម្ពីរបស់យើង នោះខ្ញុំដឹងច្បាស់ថា លោកពេត្រុសមិនទាន់បាន កើតជាថ្មី ហើយមិនទាន់ប្រែចិត្ដនៅឡើយទេ រហូតដល់គាត់បានជួបប្រទះការរស់ពីសុគតឡើងវិញរបស់ ព្រះយេស៊ូវនៅពេលល្ងាច។ ចូរកត់សំគាល់អត្ថបទគម្ពីរម្ដងទៀត

«ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣១-៣២)។

អារក្សសាតាំងបានចាប់យកលោកយ៉ូដាសរួចហើយ«បន្ទាប់មកវាបានចូលលោកយ៉ូដាស»(លូកា ២២:៣) ឥឡូវនេះ ព្រះយេស៊ូវមានបន្ទូលទៅពេត្រុសថា «សីម៉ូនៗអើយ មើលសាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ» (លូកា ២២:៣១)។ នៅខណៈពេលព្រះគ្រីស្ទត្រូវរងទុក្ខ នោះពេត្រុសបានឆ្លងកាត់ «ភាពឃោរឃៅ ហើយបន្ដភ័យខ្លាចរហូត» ដូចជាការរែងអង្ក (Dr. R. C. H. Lenski) ។ ពេត្រុសមានជំនឿតិច ហើយព្រះគ្រីស្ទបានអធិស្ឋានកុំឲ្យគាត់ «ដួល»។ លោកស្ជឺជិនបានហៅ សេចក្ដីជំនឿរបស់ពេត្រុសថា «ជំនឿនៅមុខជំនឿ» នោះគឺឆ្លុះបញ្ចាំងមុនពេលគាត់ប្រែចិត្ដ។ ព្រះបានប្រាប់ គាត់រួចហើយថា ទ្រង់នឹងប្រទានឲ្យគាត់មានជំនឿល្មមដើម្បីនិយាយថា «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រា នៃព្រះដ៏មានព្រះជន្មរស់»(ម៉ាថាយ ១៦:១៦)។ ឥឡូវនេះ ព្រះគ្រីស្ទបានអធិស្ឋានឲ្យពេត្រុស ដើម្បីឲ្យគាត់ មានជំនឿល្មម ហើយអាចចេញពីសាតាំង មុនពេលគាត់ត្រូវបានសំអាតជាថ្មី ហើយប្រែចិត្ដជឿលើទ្រង់នៅ ល្ងាចថ្ងៃដែលទ្រង់រស់ឡើងវិញ

«កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣២)។

នេះមិនមែនជាការកាត់សា្រយខគម្ពីរតាមធម្មតានោះទេ។ ខ្ញុំគិតថា វាគឺពិតប្រាកដ។ សូមអត់ធ្មត់ ជាមួយខ្ញុំរហូតដល់ចប់ មុនពេលអ្នកថ្កោលទោសការសន្និដ្ឋានរបស់ខ្ញុំ។ នេះគឺជាចំនុចទាំង៣ ដែលនាំឲ្យខ្ញុំ ជឿថា នៅក្នុងអត្ថបទគម្ពីររបស់យើង ព្រះគ្រីស្ទកំពុងមានបន្ទូលពីការប្រែចិត្ដពិតប្រាកដរបស់លោកពេត្រុស នៅល្ងាចដែលទ្រង់រស់ឡើងវិញ។

១. ទីមួយ ខគម្ពីរនេះសំដៅលើការប្រែចិត្ដរបស់ពេត្រុស ដោយសារតែគម្ពីរខីងជេមស៍ និងគម្ពីរ Geneva ១៥៩៩ បកប្រែពាក្យ «ប្រែចិត្ដ» ត្រឹមត្រូវដូចភាសាក្រិក។

ខ្ញុំដឹងថាគម្ពីរ NIV បកប្រែចិត្ដវាថា «ត្រលប់មកវិញ» ហើយគម្ពីរ NASV បកប្រែវាថា «បែរមកវិញ»។ តែវាជាបញ្ហាសំរាប់ខ្ញុំ វាហាក់ដូចជាមិនយល់ស្របគ្នាសោះ ដ្បិតឬនៃពាក្យភាសាក្រិកគឺដូចគ្នានឹង គម្ពីរកិច្ចការ ១៥:៣ ដែលនិយាយពី «ការប្រែចិត្ដរបស់សាសន៍ដទៃ»(ចូរមើលគម្ពីរ NIV និង NASV ដែលគម្ពីរទាំងពីរប្រាប់ពី «ការប្រែចិត្ដ»)។ ហេតុអ្វីបានជាពាក្យជាភាសាក្រិក«អេផីស្រេហ្វើ»(epistrephō) បកប្រែទៅជាពាក្យ «បែរ» ក្នុងលូកា ២២:៣២ និង ពាក្យ «ប្រែចិត្ដ» ក្នុងកិច្ចការ ១៥:៣? ខ្ញុំគិតថា មូល ហេតុគឺសាមញ្ញល្មម វាជាក់ស្ដែងណាស់ថា សាសន៍ដទៃបាន «ប្រែចិត្ដ» ពិតប្រាកដ «បែរ»មកវិញ។ តែនៅ ពេលអ្នកបកប្រែគម្ពីរសម័យនេះបកប្រែគម្ពីរលូកា ២២:៣២ ពួកគេបញ្ចូលគំនិតថ្មី ពួកគេជា «អ្នកសម្រេចនិយម» ពួកគេស្មានទុកមុនថា ពួកគេនឹងមិនអនុញ្ញាត្ដឲ្យមនុស្សប្រើគម្ពីរខីងជេមស៍ចាស់(KJV) និងគម្ពីរ Geneva ១៥៩៩ ដើម្បីឃើញបាក្យ «ប្រែចិត្ដ»ឡើយ។ ចំពោះខ្ញុំការបកប្រែតាមសម័យនេះវាខ្សោយ ហើយ មិនសមរម្យនោះទេ។ លោក Bernard Ramm បានប្រសាសន៍ថា «ការកាត់សា្រយព្រះគម្ពីរគឺជាវិទ្យាសាស្រ្ដ ហើយជាសិល្បះនៃការកាត់ស្រាយបទគម្ពីរ» (Bernard Ramm, Ph.D., Protestant Biblical Interpretation, Baker Book House, 1970 edition, page 1)។ លោក Ramm ក៏មានប្រសាសន៍ផងដែរថា «អ្នកកែប្រែជំនឿបានប្រកាសថា បទគម្ពីរកាត់ស្រាយបទគម្ពីរ»។ គោលការណ៍មួយពីការកាត់ ស្រាយព្រះគម្ពីរ គឺត្រូវតែឲ្យបទគម្ពីរកាត់ស្រាយបទគម្ពីរ។ បើអ្នកប្រាជ្ញបកប្រែពី «ការប្រែចិត្ដនៃសាសន៍ ដទៃ» ក្នុងកិច្ចការ ១៥:៣ នោះពួកគេគួរតែបកប្រែគម្ពីរលូកា ២២:៣២ «កាលអ្នកបានប្រែចិត្ដ» ផងដែរ ដ្បិតការបកប្រែដែលអាចទុកចិត្ដបានគឺជាគម្ពីរ Geneva ១៥៩៩ និងគម្ពីរខីងជេមស៍ចាស់។ សូម្បីតែគម្ពីរ ខីងជេមស៍ថ្មីក៏បកប្រែខុសដែរ។ ពួកគេប្រើពាក្យ «ការប្រែចិត្ដ» សំរាប់សាសន៍ដទៃ តែប្រើពាក្យ «ត្រលប់ មកវិញ»សំរាប់ពេត្រុសក្នុងលូកា ២២:៣២។ នេះគឺជាមូលហេតុដែលខ្ញុំតែងតែអធិប្បាយពីគម្ពីរខីងជេមស៍! ដើម្បីរលឹកឲ្យដឹង គម្ពីរខីងជេមស៍បានបង្ហាញប្រាប់យ៉ាងច្បាស់ពីការបកប្រែសម័យនេះ! ខ្ញុំបានឃើញថា នេះជារឿងពិត។

«ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣២)។

មិត្ដសំឡាញ់អើយ មិនមែនត្រឹមតែសាសន៍ដទៃនោះទេ ដែលត្រូវតែប្រែចិត្ដ! ពេត្រុសក៏ត្រូវប្រែ ចិត្ដផងដែរ! មិនមែនត្រឹមតែមនុស្សដែលនៅតាមផ្លូវនោះទេ ដែលត្រូវតែប្រែចិត្ដ។ អូ ទេ មនុស្សក្នុងក្រុមជំនុំ ក៏ត្រូវប្រែចិត្ដផងដែរ នៅល្ងាចនេះមានមនុស្សខ្លះដែលត្រូវតែប្រែចិត្ដ គេមិនទាន់ «កើតជាថ្មី»នោះទេ! ចូរ ប្រែចិត្ដទៅ! ព្រះយេស៊ូវមានបន្ទូលថា «អ្នកត្រូវតែកើតជាថ្មី»(យ៉ូហាន ៣:៧)។ អ្នកត្រូវតែបានសំអាតជាថ្មី ហើយប្រែចិត្ដ ឬក៏អ្នក «មិនអាចចូលក្នុងនគររបស់ព្រះ»(យ៉ូហាន ៣:៥)។

« កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣២)។

២. ទីពីរ ខគម្ពីរនេះបង្ហាញថា គ្មានអ្នកណាម្នាក់ទេដែលត្រូវបានប្រែចិត្ដ ដោយសារការ ដើរតាមព្រះយេស៊ូវ ការធ្វើពិធីជ្រមុជទឹក ឬសូម្បីតែការបើកសំដែងមកពីព្រះ។

នោះគឺជាមេរៀនទីពីរ ដែលយើងរៀនពីការប្រែចិត្ដរបស់ពេត្រុស។ ពួករ៉ូម៉ាង់កាតូលិក និង «ពួក សម្រេចនិយម» ពួកបាទីស្ទ និងពួកប្រូតែស្ដង់ជាច្រើននាក់គិតថា លោកពេត្រុសបានប្រែចិត្ដ កាលគាត់បាន ដើរតាមព្រះយេស៊ូវ។ ព្រះគម្ពីរប្រាប់ថា

«កាលព្រះយេស៊ូវកំពុងតែយាង ទៅតាមឆ្នេរសមុទ្រកាលីឡេ នោះទ្រង់ទតឃើញស៊ីម៉ូន និងអនទ្រេ ជាប្អូនកំពុងតែទំលាក់អួនក្នុងសមុទ្រ ដ្បិតគេជាអ្នកនេសាទត្រី ទ្រង់មានព្រះបន្ទូលហៅថា ចូរមកតាមខ្ញុំ ខ្ញុំនឹងតាំងឲ្យអ្នកនេសាទមនុស្សវិញ គេក៏ទុកអួនចោល ហើយដើរតាមទ្រង់ជា១រំពេចទៅ» (ម៉ាកុស ១:១៦-១៨)។

គំនិតដែលគិតថា សិស្សរបស់ព្រះយេស៊ូវបានសង្រ្គោះដោយសារការដើរតាមទ្រង់ នោះគឺជាកំហុសឆ្គងរបស់លទ្ធិអត្ដកុសលនិយម ហើយវាជាកំហុសឆ្គងតាមធម្មតានៅក្នុងបណ្ដាក្រុមជំនុំជាច្រើនសព្វថ្ងៃនេះ។ បាទ ពេត្រុស និងអន់ទ្រេបាន «បោះសំណាញ់គេចោល ហើយដើរតាមទ្រង់»(ម៉ាកុស ១:១៨)។ តែយើងមិន ទាន់ប្រែចិត្ដនោះ ដោយសារសកម្មភាពដូចនោះ។ លោកយូដាស ដ៏ជា «កូនដែលត្រូវវិនាស» ក៏បានដើរ តាមទ្រង់ផងដែរ តែគាត់មិនប្រែចិត្ដឡើយ។ គម្ពីរលូកាបានហៅគាត់ថា «យូដាស អ៊ីស្ការីយ៉ុតដែលត្រឡប់ ជាអ្នកក្បត់»(លូកា ៦:១៦)។ ព្រះយេស៊ូវបានហៅគាត់ថា «អារក្ស»(យ៉ូហាន ៦:៧០)។

បាទ យូដាស និងពេត្រុសបានដើរតាមព្រះយេស៊ូវអស់រយះពេល៣ឆ្នាំ តែពួកគេទាំងពីរមិនបាន ជឿដំណឹងល្អនោះទេ។ សូមស្ដាប់គម្ពីរលូកា ១៨:៣១-៣៤

« ទ្រង់ក៏យកពួក១២នាក់មក មានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣១-៣៤)។

«ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ»។ តើ «ពាក្យនោះ» គឺជាអ្វី? ពាក្យនោះគឺជាដំណឹងល្អ ដែលថា ព្រះគ្រីស្ទនឹងត្រូវសុគត ហើយ៣ថ្ងៃក្រោយមក ទ្រង់មានព្រះជន្មរស់ពីសុគតឡើងវិញ។ ពេត្រុស និង យូដាសបាន«សម្រេចចិត្ដ» ដើរតាមព្រះគ្រីស្ទ តែដំណឹងល្អនៅតែ «លាក់កំបាំងដល់គេ»។ លោក Charles C. Ryrie បានបង្រៀនថា «យូដាសគឺជាគំរូនៃសិស្សរបស់ព្រះគ្រីស្ទ ដែលមិនបានសង្រ្គោះ»(សិក្សាគម្ពីរ Ryrie កត់សំគាល់ពីម៉ាថាយ ១០:១)។ តែមូលហេតុដែលយូដាស ចាប់តាំងពីពេត្រុសបានរត់ចោលព្រះយេស៊ូវមក គឺដោយព្រោះតែពួកគេទាំងពីរនាក់មិនយល់ពីដំណឹងល្អទេ។ «ដំណឹងល្អបានលាក់កំបាំង ដល់គេ»(លូកា ១៨:៣៤)។

មិត្ដសំឡាញ់ខ្ញុំអើយ អ្នកអាចបន្ដមកក្នុងកម្មវិធីថ្វាយបង្គំរហូត ហើយអ្នកនៅតែមិនបានកើតជាថ្មី ឡើយ។ អ្នកអាចសម្រេចចិត្ដដើម្បីព្រះគ្រីស្ទ ហើយអ្នកនៅតែមិនប្រែចិត្ដ។ អ្នកសូម្បីតែអាច «អធិស្ឋាន ទទួលសេចក្ដីសង្រ្គោះ» ហើយនៅតែមិនបានសង្រ្គោះ។ ហេតុអ្វី? ដោយសារតែទាំងអស់នេះសុទ្ធតែជា ការងាររបស់មនុស្សលោក ដ្បិតយើងមិនអាចប្រែចិត្ដដោយការទាំងនេះឡើយ! ព្រះគម្ពីរប្រាប់ថា

«ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៨-៩)។

ព្រះគម្ពីរប្រាប់ថា

«នោះទ្រង់បានជួយសង្គ្រោះ យើង មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ ដោយសារការសំអាតនៃសេចក្តីកើតជាថ្មី ហើយការប្រោសជាថ្មីឡើងវិញ នៃព្រះវិញ្ញាណបរិសុទ្ធ ដែលទ្រង់បានចាក់មកលើយើងជាបរិបូរ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអង្គសង្គ្រោះនៃយើង»(ទីតុស ៣:៥-៦)។

អ្នកមិនអាចបានសង្រ្គោះដោយសារការដើរតាមព្រះយេស៊ូវ ឬក៏ដោយសារកិច្ចការផ្សេងៗរបស់មនុស្សនោះទេ។ ខ្លួនខ្ញុំផ្ទាល់បានព្យាយាមចង់បានសង្រ្គោះតាមផ្លូវនោះ ហើយវាមិនអាចទៅរួចទេ។ ខ្ញុំបាន ធ្វើគ្រូអធិប្បាយខាងក្រុមជំនុំបាទីស្ទអស់រយះពេលច្រើនជាង៣ឆ្នាំ មុនពេលព្រះគ្រីស្ទបានសង្រ្គោះខ្ញុំដោយ សារព្រះគុណទ្រង់! បន្ទាប់មកព្រះវរបិតាបានទាញខ្ញុំទៅឯព្រះគ្រីស្ទ ហើយទ្រង់បានសំអាតអំពើបាបខ្ញុំ ដោយព្រះលោហិតរបស់ព្រះគ្រីស្ទ។

«ប៉ុន្ដែ» មាននរណាម្នាក់បង្រៀនថា «លោកពេត្រុសបានធ្វើពិធីជ្រមុជទឹក»។ បាទ ខ្ញុំដឹង លោក យូដាសក៏ធ្វើដែរ ថែមទាំងខ្ញុំក៏បានធ្វើផងដែរ – នេះរយះពេល៧ឆ្នាំមុនពេលខ្ញុំបានប្រែចិត្ដ។ «ប៉ុន្ដែ» អ្នក ផ្សេងទៀតនិយាយថា «ពេត្រុសមានជំនឿដើម្បីនិយាយ «ទ្រង់ជាព្រះគ្រីស្ទ ជាព្រះរាជបុត្រានៃព្រះដ៏មានព្រះជន្មរស់(ម៉ាថាយ ១៦:១៦) ហើយព្រះយេស៊ូវមានបន្ទុលថា ព្រះបានបើកសំដែងវាទៅគាត់»(ម៉ាថាយ ១៦:១៧)។ ព្រះក៏បានបើកសំដែងព្រះយេស៊ូវមកខ្ញុំដូច្នោះដែរ ការនេះកើតឡើងយូរណាស់ មុនពេលខ្ញុំ បានប្រែចិត្ដ។ ចូរកត់សំគាល់ផងដែរថា ព្រះបានបើកសំដែងព្រះយេស៊ូវទៅកាន់អារក្ស «ក៏មានអារក្សចេញ ពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ...ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត» (លូកា ៤:៤១)។ អារក្សបានប្រាប់ដូចដែលពេត្រុសបាននិយាយអំពីព្រះយេស៊ូវ។ ដូច្នេះ ពេត្រុសមិនដឹង ពីព្រះយេស៊ូវច្រើនជាងអារក្សនោះទេ មុនពេលគាត់បានប្រែចិត្ដ។

យើងមិនមែនបែ្រចិត្ដ ដោយសារការដើរតាមព្រះយេស៊ូវនោះទេ។ យើងមិនមែនប្រែចិត្ដដោយសារ ការធ្វើពិធីជ្រមុជទឹកនោះទេ។ ថែមទាំងយើងមិនមែនប្រែចិត្ដ ដោយសារការជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ នោះទេ។ ពេត្រុសបានមានបទពិសោធន៍ពីរឿងទាំងនោះ។ តែព្រះយេស៊ូវមានបន្ទូលទៅគាត់ថា

« កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣២)។

៣. ទីបី ខគម្ពីរនេះគួរតែត្រូវរកឃើញក្នុងអត្ថបទគម្ពីរទាំងស្រុងនៃគម្ពីរដំណឹងល្អទាំង៤។

ក្នុងគម្ពីរដំណឹងល្អទាំង៤ អ្នកនឹងឃើញថា ព្រះយេស៊ូវបានមានបន្ទូលប្រាប់ពេត្រុស និងអ្នកផ្សេង ទៀតថា ទ្រង់នឹងទៅទីក្រុងយេរ៉ូសាឡិម ហើយសុគតនៅទីនោះ បន្ទាប់ពី៣ថ្ងៃក្រោយមក ទ្រង់នឹងរស់ពី សុគតឡើងវិញ។ ព្រះយេស៊ូវបានប្រាប់ពេត្រុស និងអ្នកផ្សេងទៀតដដែលៗ៥ដងពីរឿងនោះ នៅក្នុងគម្ពីរ ម៉ាថាយ ១៦:២១, ១៧:១២, ១៧:២២-២៣, ២០:១៨-១៩ និង២០:២៨។ លោក J. Vernon McGee បានបង្រៀនពេត្រុស និងពីអ្នកផ្សេងទៀតថា «ថ្វីដ្បិត នេះជាការបង្រៀនដ៏មានប្រពលភាពក្ដី គង់តែសិស្ស របស់ទ្រង់បានបរាជ័យដើម្បីចាប់យកសារៈសំខាន់នៃ{ដំណឹងល្ង} រហូតដល់ទ្រង់រស់ពីសុគតឡើងវិញ» (J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, volume IV, p. 93; កត់សំគាល់ពីម៉ាថាយ ១៦:២១)។

« កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣២)។

«បាទ» អ្នកខ្លះនិយាយថា «តើកន្លែងណា ដែលព្រះគម្ពីរប្រាប់ថា ពេត្រុសបានប្រែចិត្ដ បន្ទាប់ពី ព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ?» ហេតុផលវាច្បាស់ដូចជាច្រមុះដែលនៅលើមុខរបស់អញ្ចឹង វានៅជិតចុងបញ្ចប់នៃគម្ពីរដំណឹងល្អទាំង៤! ជាពិសេស គម្ពីរលូកាប្រាប់ពីរឿងនេះយ៉ាងច្បាស់ថា

«កាលកំពុងតែប្រាប់រឿងទាំងនោះ ស្រាប់តែព្រះយេស៊ូវទ្រង់ឈរនៅកណ្តាលគេ មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខសាន្តចុះ តែគេភ័យញ័រ ទាំងមានសេចក្តីស្ញែងខ្លាចជាខ្លាំង ដោយស្មានថាជាខ្មោចលងវិញ ទ្រង់មានព្រះបន្ទូលទៅគេថា ហេតុអ្វីបានជាវិលវល់ ហើយសង្ស័យក្នុងចិត្តដូច្នេះ ចូរមើលមកដៃ និងជើងខ្ញុំ ឲ្យបានដឹងថា នេះគឺខ្ញុំពិតមែន ចូរពាល់ខ្ញុំមើល ដ្បិតខ្មោចគ្មានសាច់ឬឆ្អឹង ដូចជាឃើញខ្ញុំនេះទេ លុះទ្រង់មានព្រះបន្ទូលដូច្នោះរួចហើយ នោះក៏បង្ហាញព្រះហស្ត និងព្រះបាទទ្រង់ដល់គេ កាលគេមិនទាន់ជឿនៅ ឡើយ ដោយព្រោះមានសេចក្តីអំណរ និងសេចក្តីអស្ចារ្យ នោះទ្រង់មានព្រះបន្ទូលថា នៅទីនេះ អ្នករាល់គ្នាមានអ្វីបរិភោគឬទេ គេក៏យកត្រីអាំង១ដុំ និងសំណុំឃ្មុំមកថ្វាយទ្រង់ ៤៣ រួចទ្រង់យកទៅសោយនៅមុខគេ ក៏មានព្រះបន្ទូលថា នេះហើយជាសេចក្តីដែលខ្ញុំបានប្រាប់អ្នករាល់គ្នា កាលនៅជាមួយគ្នានៅឡើយ គឺថា ត្រូវតែសំរេចគ្រប់ទាំងសេចក្តីដែលបានចែងទុកពីខ្ញុំ ទោះក្នុងក្រឹត្យវិន័យលោកម៉ូសេ ក្នុងទំនាយពួកហោរា ឬក្នុងបទទំនុកដំកើងផង នោះទ្រង់ក៏បើកបំភ្លឺសតិស្មារតីគេ ឲ្យបានយល់ក្នុងគម្ពីរ» (លូកា ២៤:៣៦-៤៥)។

ហើយគម្ពីរយ៉ូហានបន្ថែមថា

« នៅថ្ងៃដំបូងក្នុង អាទិត្យនោះឯង លុះព្រលប់ហើយ កាលទ្វារទាំងអស់ នៅកន្លែងដែលពួកសិស្សប្រជុំគ្នា បានបិទ ដោយព្រោះខ្លាចសាសន៍យូដា នោះព្រះយេស៊ូវទ្រង់យាងមកឈរនៅកណ្តាលពួកសិស្ស មានព្រះបន្ទូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្តីសុខចុះ កាលទ្រង់មាន ព្រះបន្ទូលដូច្នោះហើយ នោះក៏បង្ហាញព្រះហស្ត និងចំហៀងទ្រង់ឲ្យគេមើល ដូច្នេះ ពួកសិស្សមានចិត្តត្រេកអរ ដោយបានឃើញព្រះអម្ចាស់ រួចព្រះយេស៊ូវមាន ព្រះបន្ទូលទៅគេម្តងទៀតថា សូមឲ្យអ្នករាល់គ្នាបានប្រកប ដោយសេចក្តីសុខសាន្ត ខ្ញុំចាត់អ្នករាល់គ្នាឲ្យទៅ ដូចជាព្រះវរបិតាបានចាត់ឲ្យខ្ញុំមកដែរ ទ្រង់មានព្រះបន្ទូលដូច្នោះ រួចក៏ផ្លុំលើគេទាំងមានព្រះបន្ទូលថា ចូរទទួលព្រះវិញ្ញាណបរិសុទ្ធចុះ»(យ៉ូហាន ២០:១៩-២២)។

នៅល្ងាចថ្ងៃអាទិត្យ ព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ ហើយទ្រង់បានលេចឲ្យពេត្រុស និងអ្នក ផ្សេងទៀតឃើញ ហើយទ្រង់បានបង្ហាញស្នាមដែកគោលនៅព្រះហស្រ្ដ និងរបួសនៅចំហៀងទ្រង់ដែលត្រូវ គេចាក់ឲ្យពួកគេឃើញ។ បន្ទាប់មកទ្រង់បានបើកសំដែងឲ្យពួកគេយល់ពីពាក្យទំនាយនៅគម្ពីរសញ្ញាចាស់ ដែលទាក់ទងនឹងការជាប់ឆ្កាងរបស់ទ្រង់។ ហើយក្រោយមកទៀត ទ្រង់បានផ្លុំលើពួកគេ ដូច្នេះពួកគេបាន ទទួលព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលភ្លាមៗនោះ ពេត្រុសត្រូវបានសំអាតជាថ្មី(កើតជាថ្មី) ហើយបានប្រែ ចិត្ដ។ ដូច្នេះ វាជាកិច្ចការនៃព្រះវិញ្ញាណរបស់ព្រះ ហើយធ្វើឲ្យមនុស្សចាប់អារម្មណ៍ ពេលគេឃើញទ្រង់រស់ ពីសុគតឡើងវិញទាំងព្រះកាយ ដោយមានដែកគោលជាប់នឹងព្រះហស្រ្ដ និងរបួសនៅចំហៀងទ្រង់ ពេល នោះហើយពេត្រុសឈប់ឆ្ងល់ទៀត។ ច្រើនឆ្នាំក្រោយមក ពេត្រុសបាននិពន្ធពីព្រះគ្រីស្ទដោយមានទំនុកចិត្ដ យ៉ាងខ្លាំងថា «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង...គឺដោយស្នាមជាំរបស់ទ្រង់ ដែលអ្នករាល់គ្នាបានជា»(១ពេត្រុស ២:២៤)។ កន្លែងបង្ហាញយើងថា ពេត្រុសបានប្រែចិត្ដ ពិតប្រាកដ។ បន្ទាប់ពីគាត់បានប្រែចិត្ដនៅល្ងាចនោះមក ពេត្រុសមិនដែលបដិសេធព្រះគ្រីស្ទម្ដងទៀត លើយ។ គាត់បានអធិប្បាយពីដំណឹងល្អរបស់ព្រះគ្រីស្ទរហូតដល់គាត់ចប់ជីវិតរបស់គាត់។ បន្ទាប់មកគាត់បានឆ្លងកាត់ទុក្ខលំបាកដ៏ធំ គាត់ត្រូវបានគេឆ្កាងបញ្ច្រាស់ ហើយពេលគាត់ជិតស្លាប់ គាត់នៅតែស្មោះត្រង់ ក្នុងការប្រកាសពីព្រះគ្រីស្ទ។

មានរឿងមួយទៀត កាលព្រះយេស៊ូវបានមានបន្ទូលទៅពេត្រុសថា «កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣២)។ នេះគឺជាគោលគំនិត នៅពេល ណាដែលអ្នកប្រែចិត្ដពិតប្រាកដ នោះវាមិនបញ្ជាក់ដោយសារពាក្យសំដីអ្នកនោះទេ ថែមទាំងមិនមែនដោយ សារអារម្មណ៍របស់អ្នកផងដែរ។ ភស្រ្ដុតាងពិតប្រាកដនៃការប្រែចិត្ដគឺនេះ – តើអ្នកចំរៀនឲ្យអ្នកដទៃបាន ខ្ជាប់ខ្ជួនឬទេ? នៅចុងបញ្ចប់នៃគម្ពីរយ៉ូហាន កាលព្រះគ្រីស្ទបានរស់ពីសុគតឡើងវិញ ទ្រង់បានមានបន្ទូល ទៅពេត្រុសថា «តើអ្នកស្រឡាញ់ខ្ញុំទេ?» ពេត្រុសឆ្លើយថា «គឺទ្រង់ជ្រាបថា ទូលបង្គំពេញចិត្តនឹងទ្រង់ហើយ ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ចូរឲ្យចំណីដល់ហ្វូងចៀមខ្ញុំស៊ីផង»(យ៉ូហាន ២១:១៧)។ ចាប់តាំងពីពេលនោះមក ពេត្រុសមិនដែលរង្គើរឡើយ។ គាត់បានអធិប្បាយពីដំណឹងល្អ ហើយនាំឲ្យមនុស្ស ជាច្រើនជឿដល់ព្រះគ្រីស្ទនៅក្នុងឆាកជីវិតរបស់គាត់។ បើសិនជាអ្នកប្រែចិត្ដពិតប្រាកដ នោះអ្នកនឹងអាច ចំរើនឲ្យអ្នកដទៃខ្ជាប់ខ្ជួន ហើយជួយអ្នកដទៃ ថែមទាំងធ្វើជាព្រះពរសំរាប់មនុស្សបាត់បង់។ បើអ្នកមិនទាន់ មានផលផ្លែទាំងនោះពេញលេញនៅក្នុងជីវិតរបស់អ្នក នោះអ្នកមិនទាន់ប្រែចិត្ដពិតប្រាកដនោះទេ។ អ្វីទាំង អស់ដែលអ្នកមានគឺជាពាក្យសំដី។ អ្នកនៅតែមិនទាន់ជួប «ព្រះយេស៊ូវគ្រីស្ទទ្រង់ផ្ទាល់» នោះទេ(អេភេសូរ ២:២០)។ យើងអធិស្ឋានសុំឲ្យព្រះទាញអ្នកទៅឯព្រះយេស៊ូវ ដើម្បីឲ្យទ្រង់សំអាតអំពើបាបរបស់អ្នកដោយ ព្រះលោហិតរបស់ទ្រង់! បន្ទាប់មកអ្នកនឹងប្រែចិត្ដពិតប្រាកដ ដូចពេត្រុសនៅល្ងាចថ្ងែដែលព្រះយេស៊ូវបានរស់ពីសុគតឡើងវិញនោះ។ អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ឈើឆ្កាងដ៏ទាក់ទាញ» (ដោយលោក Samuel Stennett, 1727-1795)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការប្រែចិត្ដរបស់ពេត្រុស

THE CONVERSION OF PETER

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ព្រះអម្ចាស់ក៏មានព្រះបន្ទូលថា ស៊ីម៉ូនៗអើយ មើល សាតាំងបានសូមចង់បានអ្នករាល់គ្នា ប្រយោជន៍នឹងរែងអ្នករាល់គ្នា ដូចជារែងអង្ករ ប៉ុន្តែ ខ្ញុំបានអធិស្ឋានឲ្យអ្នក ដើម្បីមិនឲ្យសេចក្តីជំនឿរបស់អ្នកវិនាសបាត់ឡើយ កាលណាអ្នកបានប្រែចិត្តវិលមកវិញ នោះចូរចំរើនឲ្យបងប្អូនអ្នកបានខ្ជាប់ខ្ជួនឡើង»(លូកា ២២:៣១-៣២)។

(ម៉ាកុស ៩:៣១-៣២, ១០; ម៉ាថាយ ១៧:២៣; លូកា ២២:៣; ម៉ាថាយ ១៦:១៦)

១. ទីមួយ ខគម្ពីរនេះសំដៅលើការប្រែចិត្ដរបស់ពេត្រុស ដោយសារតែគម្ពីរខីងជេមស៍ និងគម្ពីរ Geneva ១៥៩៩ បកប្រែពាក្យ «ប្រែចិត្ដ» ត្រឹមត្រូវដូចភាសាក្រិក។ កិច្ចការ ១៥:៣។

២. ទីពីរ ខគម្ពីរនេះបង្ហាញថា គ្មានអ្នកណាម្នាក់ទេដែលត្រូវបានប្រែចិត្ដ ដោយសារការ ដើរតាមព្រះយេស៊ូវ ការធ្វើពិធីជ្រមុជទឹក ឬសូម្បីតែការបើកសំដែងមកពីព្រះ។ ម៉ាកុស ១:១៦-១៨; លូកា ៦:១៦; យ៉ូហាន ៦:៧០; លូកា ១៨:៣១-៣៤; អេភេសូរ ២:៨-៩; ទីតុស ៣:៥-៦; ម៉ាថាយ ១៦:១៦, ១៧; លូកា ៤:៤១។

៣. ទីបី ខគម្ពីរនេះគួរតែត្រូវរកឃើញក្នុងអត្ថបទគម្ពីរទាំងស្រុងនៃគម្ពីរដំណឹងល្អទាំង៤។ ម៉ាថាយ ១៦:២១; ១៧:១២, ២២-២៣, ២០:១៨-១៩, ២៨; លូកា ២៤:៣៦-45៤៥; យ៉ូហាន ២០:១៩-២២; ១ពេត្រុស ២: ២៤; យ៉ូហាន ២១:១៧; អេភេសូរ ២:២០។