Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិស្ឋានរបស់ព្រះគ្រីស្ទនៅក្នុងសួនច្បារគេតសេម៉ានី

CHRIST’S PRAYER IN GETHSEMANE
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច មីនា ២៩ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Evening, March 29, 2015


ព្រះយេស៊ូវបានពិសារអារហារពេលយប់ចុងក្រោយជាមួយសិស្សរបស់ទ្រង់។ បន្ទាប់មក ទ្រង់បាន នាំពួកគេទៅក្នុងសួនច្បារគេតសេម៉ាណី។ ព្រះយេស៊ូវបានទុកពួកគេនៅក្នុងសួនច្បារ ហើយទ្រង់បាន អធិស្ឋានទៅព្រះវរបិតានៅក្នុងទីងងឹត។ ទ្រង់បានតប់ប្រមល់ជាខ្លាំង ទ្រង់បានស្រែកហៅព្រះវរបិតាឲ្យជួយ សង្រ្គោះទ្រង់។ នៅពេលនោះទ្រង់បានអធិស្ឋានដោយថ្ងូរ ទ្រង់បានចេញញើស «ដូចជាដំណក់ឈាមដ៏ធំៗ ស្រក់ទៅដី»(លូកា ២២:៤៤)។ ហើយកន្លែងនោះនាំយើងឲ្យទៅមើលអត្ថបទគម្ពីររបស់យើង។ អត្ថបទ គម្ពីរប្រាប់យើងថែមទៀតអំពីសេចក្ដីអធិស្ឋានរបស់ព្រះគ្រីស្ទ នៅក្នុងសួនច្បារគេតសេម៉ានី។

«ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

វាគួរភ្ញាក់ផ្អើលនូវអ្វីដែលអ្នកអត្ថាធិប្បាយពន្យល់ជាច្រើននាក់បានពន្យល់ពីខគម្ពីរនេះ។ ភាគច្រើន ពួកគេពន្យល់ថា វាសំដៅលើសេចក្ដីអធិស្ឋានរបស់ព្រះគ្រីស្ទនៅក្នុងសួនច្បារគេតសេម៉ាណី។ តែពួកគេផ្សេង ទៀតគិតថា ទ្រង់កំពុងតែអធិស្ឋានសុំឲ្យព្រះវរបិតាជួយសង្រ្គោះទ្រង់ពីការសុគតលើឈើឆ្កាងនៅថ្ងៃបន្ទាប់។ លោក Lenski ឆ្លើយនូវការយល់ច្រលំ និងទំនាស់ទ្រឹស្ដីទាំងនេះ ដោយទាញយកគម្ពីរហេព្រើរ ៥:៧ មក ពន្យល់(R. C. H. Lenski, Ph.D., The Interpretation of the Epistle to the Hebrews and the Epistle of James, Augsburg Publishing House, 1966 edition, p. 162-165; កត់សំគាល់ហេព្រើរ ៥:៧)។

ចូរយើងពិនិត្យមើលអត្ថបទគម្ពីរដោយឃ្លានីមួយៗ ដោយសារតែវាបើកសំដែងពីសេចក្ដីអធិស្ឋាន របស់ព្រះគ្រីស្ទតែមួយគត់នៅក្នុងសួនច្បារគេតសេម៉ាណី វាជាយប់ពេលទ្រង់ត្រូវគេឆ្កាង។

«ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យ អធិស្ឋាន នឹងពាក្យទូលអង្វរដោយសំឡេងខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាចបានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

១. ទីមួយ អត្ថបទគម្ពីរនិយាយពីព្រះគ្រីស្ទ «កាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ»។

ឃ្លានេះបង្ហាញយើងថា អត្ថបទគម្ពីរមិនមែនសំដៅទៅលើរឿងខ្លះដែលបានកើតឡើងចំពោះព្រះ យេស៊ូវនៅក្នុងការចាប់កំណើតជាមនុស្សរបស់ទ្រង់ មុនពេលទ្រង់យាងចុះពីស្ថានសួគ៌មក។ វាក៏បង្ហាញផង ដែរថា អត្ថបទគម្ពីរនេះមិនសំដៅទៅលើរឿងខ្លះដែលព្រះគ្រីស្ទបានជួបប្រះ បន្ទាប់ព្រះវរបិតាបានទទួល ទ្រង់ទៅស្ថានសួគ៌វិញ។ អត្ថបទគម្ពីរនេះផ្ដោតសំខាន់លើគ្រាដែលព្រះយេស៊ូវបានអធិស្ឋាន «ដោយសំឡេង ខ្លាំងៗ» កាលទ្រង់ «គង់ក្នុងសាច់ឈាម» នៅលើផែនដីនេះ។

គម្ពីរសញ្ញាថ្មីប្រាប់យើងពីឱកាស៣ដង កាលព្រះយេស៊ូវបានព្រះកន្សែង។ លើកទីមួយនៅផ្នូររបស់ឡាសារ។ ព្រះគម្ពីរប្រាប់ថា «ព្រះយេស៊ូវបានព្រះកន្សែង»(យ៉ូហាន ១១:៣៥)។ លើកទី២ ទ្រង់បាន ព្រះកន្សែងចំពោះទីក្រុងយេរ៉ូសាឡិម

«កាលទ្រង់យាងទៅបង្កើយ នឹងឃើញទីក្រុងហើយ នោះក៏ទ្រង់ព្រះកន្សែងនឹងក្រុងនោះថា»(លូកា ១៩:៤១)។

លោក J. Vernon McGee បានបង្រៀនថា «លើកទី៣ទ្រង់ព្រះកន្សែងនៅក្នុងសួនច្បារគេតសេម៉ាណី»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume V, p. 540; កត់សំគាល់ពីហេព្រើរ ៥:៧)។ វាច្បាស់ណាស់ថា អត្ថបទគម្ពីររបស់យើងមិនមែនសំដៅទៅលើការ ព្រះកន្សែងរបស់ទ្រង់នៅផ្នូររបស់ឡាសារនោះទេ។ ហើយវាក៏មិនមែនសំដៅលើទឹកភ្នែក ដែលទ្រង់បាន បង្ហូរ កាលទ្រង់ទតមើលទីក្រងយេរ៉សាឡិមផងដែរ។ វាសំដៅទៅលើគ្រាដែលទ្រង់ព្រួយព្រះហឬទ័យនៅ ក្នុងសួនច្បារគេតសេម៉ាណី នៅយប់មុនពេលទ្រង់ត្រូវគេឆ្កាង។

រហូតដល់ពាក់កណ្ដាលយប់ នៅលើដើមអូលីវ
   ផ្កាយបានស្រអាប់ ហើយបញ្ចេញពន្លឺតិចៗ
រហូតដល់ពាកកណ្ដាលយប់ក្នុងសួនច្បារ
   ព្រះអង្គសង្រ្គោះបានអធិស្ឋានតែម្នាក់ឯង

រហូតដល់ពាក់កណ្ដាលយប់ ធ្វើសំរាប់អ្នកជាប់ទោស
   បុរសដ៏ទូរទុក្ខ ទ្រង់យំទាំងហូរឈាម
ទ្រង់បានលុតជង្គង់ទាំងឈឺចាប់
   ព្រះវរបិតាមិនបោះបង់ចោលទ្រង់ទេ។
(«រហូតដល់ពាក់កណ្ដាលយប់ លើដើមអូលីវ» ដោយលោក
      William B. Tappan, 1794-1849)។

«ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យ អធិស្ឋាន នឹងពាក្យទូលអង្វរដោយសំឡេងខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាចបានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

២. ទីពីរ អត្ថបទគម្ពីរប្រាប់យើងថា ព្រះគ្រីស្ទបានអធិស្ឋានសុំឲ្យព្រះវរបិតាប្រោសឲ្យទ្រង់ រួចពីសេចក្ដីស្លាប់នៅក្នុងសួនច្បារគេតសេម៉ានី។

ចូរស្ដាប់គម្ពីរម៉ាថាយ ២៦:៣៦-៣៨ ដោយប្រុងប្រយ័ត្ន។

« នោះព្រះយេស៊ូវ ព្រមទាំងពួកសិស្ស ក៏ទៅដល់កន្លែងហៅថា ច្បារគែត សេម៉ានី ហើយទ្រង់មានព្រះបន្ទូលទៅគេថា ចូរអង្គុយនៅទីនេះសិន ចាំខ្ញុំនឹងទៅអធិស្ឋាននៅឯណោះ រួចទ្រង់យកពេត្រុស និងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់... {ជិត ស្លាប់} (ម៉ាថាយ ២៦:៣៦-៣៨)។

លោកយ៉ូហាន MacArthur បានមានរឿងល្អខ្លះដើម្បីបង្រៀនអំពីហេព្រើរ ៥:៧ តែគាត់បង្រៀន ខុសនៅក្នុងប្រយោគចុងក្រោយរបស់គាត់ពីខគម្ពីរនោះ។ គាត់បង្រៀនថា «ព្រះយេស៊ូវទ្រង់សុំព្រះវរបិតាឲ្យ ប្រោសទ្រង់ឲ្យរួចពីស្លាប់ {ដែលត្រូវតែ} រស់ពីសុគតឡើងវិញ»(John MacArthur, D.D., The MacArthur Study Bible, Word Bibles, 1997, p. 1904; note on Hebrews 5:7)។

ព្រះយេស៊ូវមិនមែនអធិស្ឋានសុំឲ្យព្រះវរបិតា «ប្រោសទ្រង់ឲ្យរួចពីស្លាប់» ដោយសារការរស់ពី សុគតឡើងវិញនោះទេ! ទេ ម៉ាថាយ ២៦:៣៨ ប្រាប់យ៉ាងច្បាស់ថា ព្រះយេស៊ូវ «បានព្រួយពន់ពេកស្ទើរតែ នឹងស្លាប់ » ព្រះយេស៊ូវត្រូវស្លាប់ ក្នុងក្នុងសួនច្បារគេតសេម៉ាណីនោះ! ទ្រង់បានអធិស្ឋានសុំឲ្យព្រះវរបិតា ប្រោសទ្រង់ឲ្យរួចពីស្លាប់នៅក្នុងសួនច្បារគេតសេម៉ាណី! គម្ពីរលូកាប្រាប់យើងថា «ញើសទ្រង់ក៏ត្រលប់ដូច ជាដំណក់ឈាមធំៗស្រក់ដល់ដី»(លូកា ២២:៤៤)។ ព្រះយេស៊ូវស្ថិតនៅក្នុងការរងទុក្ខដ៏អាក្រក់ ដ្បិតទ្រង់ បានចេញញើសដូចជាដំណក់ឈាម ស្ទើរតែនឹងស្លាប់នៅយប់នោះ វាជាយប់មុនពេលទ្រង់ត្រូវគេឆ្កាង។ លោកយ៉ូសែប Hart បានប្រាប់ថា

ខ្ញុំឃើញព្រះរាជបុត្រានៃព្រះទ្រង់រងទុក្ខ
ទ្រង់ស្រែកថ្ងូរ ទាំងចេញញើសដូចឈាម
នោះគឺជាព្រះគុណនៃព្រះដ៏ធំអស្ចារ្យ
ព្រះយេស៊ូវអើយ ទ្រង់ស្រឡាញខ្ញុំណាស់ណា
   («ទ្រង់បានរងទុក្ខដ៏វេទនា» ដោយលោក Joseph Hart, 1712-1768)។

ចូរស្ដាប់ម៉ាថាយ ២៦:៣៨-៣៩។

«ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់ ចូរនៅទីនេះ ចាំយាមជាមួយនឹងខ្ញុំសិន កាលទ្រង់បានយាងទៅ មុខបន្តិចទៀត នោះទ្រង់ទំលាក់អង្គ ផ្កាប់ព្រះភក្ត្រចុះអធិស្ឋានថា ឱព្រះវរបិតានៃទូលបង្គំអើយ បើសិនជាបាន នោះសូមឲ្យពែងនេះកន្លងហួសពីទូលបង្គំទៅ ប៉ុន្តែ កុំតាមចិត្តទូលបង្គំឡើយ សូមតាមតែព្រះហឫទ័យទ្រង់វិញ» (ម៉ាថាយ ២៦:៣៨-៣៩)។

យើងកាត់ស្រាយអត្ថបទគម្ពីរនេះដោយសាមញ្ញថា ព្រះគ្រីស្ទបានអធិស្ឋានសុំឲ្យព្រះវរបិតាប្រោស ទ្រង់ឲ្យរួចពីការជាប់ឆ្កាង។ តែខ្ញុំដឹងច្បាស់ថា នោះមិនមែនជាអ្វីដែលព្រះគម្ពីរបង្រៀននោះទេ។ លោក J. Vernon McGee ដែលជាគ្រូបង្រៀនព្រះគម្ពីរដ៏ល្បីល្បាញបំផុតនៅក្នុងប្រទេសអាមេរិក បានបង្រៀនថា

បើយើងបង្រៀនថា ព្រះអម្ចាស់របស់យើងបានព្យាយាមចៀសវាងពីឈើឆ្កាង នោះគឺមិនមែនពិតនោះទេ។ នៅក្នុងភាពជាមនុស្សរបស់ទ្រង់ ទ្រង់បានខ្ពើម ហើយភ័យខ្លាចពីអំពើបាបរបស់លោកីយ៍ ដែលត្រូវទំលាក់លើទ្រង់ផ្ទាល់ ... (J. Vernon McGee, Th.D., Thru the Bible, 1983, Thomas Nelson Publishers, volume IV, p. 141; note on Matthew 26:36-39)។

លោក J. Oliver Buswell ដែលជាអ្នកសិក្សាព្រះគម្ពីរដ៏ល្បីល្បាញម្នាក់បានប្រសាសន៍ថា

ដំណើរដែលទ្រង់បានចេញញើសជាច្រើន ដូចដែលគម្ពីរលូកាបានប្រាប់គឺ ជាចរិកលក្ខណៈនៃការភ្ញាក់ផ្អើលរបស់អ្នករងទុក្ខ កាលណាគ្រោះថ្នាក់ សូម្បី តែសេចក្ដីស្លាប់ជិតមកដល់...ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើងបានដឹងខ្លួន ថា ព្រះកាយរបស់ទ្រង់បានភ័យជាខ្លាំង ដោយហេតុនោះហើយ ទ្រង់បាន អធិស្ឋានសុំព្រះវរបិតាឲ្យដកសេចក្ដីស្លាប់ចេញពីទ្រង់នៅក្នុងសួនច្បារ ដែល ទ្រង់អាចសម្រេចគោលបំណងរបស់ទ្រង់នៅលើឈើឆ្កាង {នៅថ្ងៃខាងមុខ នោះ} (J. Oliver Buswell, Ph.D., A Systematic Theology of the Christian Religion, Zondervan Publishing House, 1962, part III, p. 62)។

«រួចទ្រង់យកពេត្រុស និងកូនសេបេដេទាំង២នាក់ទៅជាមួយផង ទ្រង់ចាប់តាំងមានព្រះហឫទ័យព្រួយ ហើយតប់ប្រមល់ជាខ្លាំង ក៏មានព្រះបន្ទូលទៅគេថា ចិត្តខ្ញុំព្រួយពន់ពេក ស្ទើរតែនឹងស្លាប់... {ជិតនឹងស្លាប់} (ម៉ាថាយ ២៦:៣៦-៣៨)។

ចូរសិក្សាពីខគម្ពីរ២នោះដោយប្រុងប្រយ័ត្ន លោកបាន John R. Rice បំផ្លើសនូវអ្វីដែលលោក J. Vernon McGee និងលោក J. Oliver Buswell បានបង្រៀនយើង។ គាត់បានបង្រៀនថា

         បើអ្នកមិនកត់សំគាល់ពីខ៣៧ និង៣៨{នៃម៉ាថាយជំពូក២៦}នោះទេ នោះអត្ថន័យនៃសេចក្ដីអធិស្ឋាននៅក្នុងសួនច្បារគេតសេម៉ាណីនឹងត្រូវបាត់ ទៅ។ ព្រះយេស៊ូវបានព្រួយជាខ្លាំង ដ្បិតព្រលឹងទ្រង់ «ព្រួយស្ទើរតែនឹង ស្លាប់» {ទ្រង់}បានព្រួយព្រះទ័យពីការសុគត ដ្បិតទ្រង់ត្រូវជិតសុគតនៅក្នុង សួនច្បារនោះ។ ពែងបានបង្ហាញ ក្នុងខ៣៩ និង៤២ ហើយវាជាសេចក្ដីស្លាប់ នៅយប់ក្នុងសួនច្បារគេតសេម៉ាណី។ ជាពិសេសវាប្រាប់យ៉ាងច្បាស់នៅក្នុង ហេព្រើរ ៥:៧ ដែលព្រះគម្ពីរប្រាប់យើងថា ព្រះយេស៊ូវ «បានពោលពាក្យ អធិស្ឋាន នឹងពាក្យទូលអង្វរដោយសំឡេងខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាចបានជាព្រះព្រមទទួលទ្រង់»។ ទ្រង់ជិតត្រូវសុគតនៅក្នុងសួនច្បារគេតសេម៉ាណី ដូច្នោះហើយទ្រង់អធិស្ឋានសុំឲ្យពែងនៃសេចក្ដីឆ្លងផុតពីទ្រង់នៅយប់ នោះ ដើម្បីឲ្យទ្រង់អាចសុគតនៅលើឈើឆ្កាងនៅថ្ងៃខាងមុខនោះ។ ព្រះគម្ពីរ ប្រាប់ថា «ព្រះវរបិតាបានស្ដាប់លឺ» ហើយព្រះវរបិតាបានឆ្លើយតបសេចក្ដី អធិស្ឋានរបស់ទ្រង់...បើព្រះយេស៊ូវបានសុគតនៅក្នុងសួនច្បារគេតសេម៉ាណី នោះយើងគ្មានដំណឹងល្អទេ ដ្បិតដំណឹងល្អគឺថា «ព្រះគ្រីស្ទបានសុគតសំរាប់ អំពើបាបរបស់យើងតាមបទគម្ពីរ» { kata tas graphas }១កូរិនថូស ១៥:៣។ គ្មានការស្លាប់តាមធម្មតានោះទេ ការសុគតរបស់ព្រះគ្រីស្ទត្រូវតែ តាមបទគម្ពីរ...ព្រះយេស៊ូវត្រូវបានគេបោចពុកចង្ការ(អេសាយ ៥០:៦)។ ទ្រង់ត្រូវគេវាយឲ្យមានស្នាមជាច្រើន(អេសាយ ៥៣:៥)...ទ្រង់ត្រូវតែសុគត នៅរវាងចោរដែលជាប់លើឈើឆ្កាង{អេសាយ ៥៣:១២, សាការី ១២:១០, សាការី ១៣:៦}។ ពួកគេត្រូវតែដុំដែកគោលជាប់ដៃ និងជើងរបស់ទ្រង់ (ទំនុកដំកើង ២២:១៦)...សូម្បីតែការស្រែក{របស់ទ្រង់} {ពីឈើឆ្កាង} «ឱ ព្រះនៃទូលបង្គំ ព្រះនៃទូលបង្គំអើយ ហេតុអ្វីបានជាទ្រង់លះចោលទូលបង្គំ» គម្ពីរទំនុកដំកើង ២២:១ បានទាយពីរឿងនោះ។ ការចំអករបស់ចោរ និង ពួកអាចារ្យ ថែមទាំងមនុស្ស {ពេលទ្រង់ជាប់លើឈើឆ្កាង} ត្រូវតែសំរេចតាម អ្វីដែលគម្ពីរទំនុកដំកើង ២២:៧-៨ បានទាយ។ {ពួកទាហាន}ត្រូវតែចាប់ ឆ្នោតអាវរបស់ទ្រង់(ទំនុកដំកើង ២២:១៨)។ បើព្រះយេស៊ូវមិនសុគត «តាមបទគម្ពីរទេ» នោះទ្រង់មិនអាចធ្វើជា ព្រះអង្គសង្រ្គោះរបស់យើងបានឡើយ។ អរគុណព្រះវរបិតា ដែលបានឆ្លើយ តបសេចក្ដីអធិស្ឋានរបស់ទ្រង់នៅក្នុងសួនច្បារគេតសេម៉ាណី! ពែងនៃសេច ក្ដីស្លាប់នៅយប់នោះបានកន្លងផុតពីទ្រង់ {ដូច្នេះ ទ្រង់អាចទៅឯឈើឆ្កាង ដូចនេះយើងអាចបានសង្រ្គោះ...លូកា ២២:៤៣ ប្រាប់យើងថា «នោះទេវតា លេចមកឯទ្រង់អំពីស្ថានសួគ៌ មកចំរើនកំឡាំងថ្វាយ»។ បើគ្មានការចំរើន កំឡាំងព្រះកាយរបស់ទ្រង់ដ៏ប្លែកពីធម្មតា នោះព្រះគ្រីស្ទបានសុគតនៅក្នុង សួនច្បារនៅយប់នោះបាត់ហើយ(John R. Rice, D.D., The Gospel According to Matthew, Sword of the Lord Publishers, 1980 edition, pp. 441-442; notes on Matthew 26:36-46)។

យើងមិនអាចបានសង្រ្គោះពីអំពើបាបរបស់យើងឡើយ បើសិនជាព្រះយេស៊ូវបានសុគតនៅក្នុង សួនច្បារគេតសេម៉ានី មុនពេលទ្រង់ទៅឯឈើឆ្កាង។ ហេតុអ្វី? ដោយសារតែព្រះគ្រីស្ទមិនបានសុគតតាម បទគម្ពីរ « kata tas graphas »។ ទ្រង់មិនអាចសង្រ្គោះយើងបានទេ ដោយសារតែទ្រង់មិនបានសុគត «តាមបទគម្ពីរ»។

« ហើយកាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យ អធិស្ឋាន នឹងពាក្យទូលអង្វរដោយសំឡេងខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាចបានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

៣. ទីបី អត្ថបទគម្ពីរប្រាប់យើងថា ព្រះវរបិតាបានឆ្លើយតបនឹងព្រះគ្រីស្ទ។

បើទ្រង់បានអធិស្ឋានឲ្យរួចពីឈើឆ្កាង នោះព្រះវរបិតាមិនស្ដាប់ទ្រង់ ឬក៏មិនសង្រ្គោះទ្រង់ឡើយ! ទេ ព្រះវរបិតាបានស្ដាប់លឺទ្រង់ ហើយឆ្លើយតបសេចក្ដីអធិស្ឋានរបស់ទ្រង់។ ទ្រង់មិនបានសុគតនៅក្នុង សួនច្បារគេតសេម៉ានីឡើ! ព្រះវរបិតាបានសង្រ្គោះទ្រង់ ដូច្នេះទ្រង់អាចសុគតលើឈើឆ្កាងសំរាប់អំពើបាប របស់យើង «តាមបទគម្ពីរ»! ដោយព្រោះ «ទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។ ខ្ញុំគិតថា នេះមានន័យថា ទ្រង់កោតខ្លាចព្រះវរបិតា ទ្រង់បានខ្លាចសុគត មុនពេលទ្រង់អាចទៅឯឈើឆ្កាង។ ព្រះគម្ពីរប្រាប់ថា ព្រះយេស៊ូវ «បានរងទ្រាំនៅឈើឆ្កាង ឲ្យតែបានសេចក្តីអំណរដែលនៅចំពោះទ្រង់» (ហេព្រើរ ១២:២)។ ព្រះយេស៊ូវមិនសុគតដោយចៃដន្យនោះទេ។ ទ្រង់បានស្ម័គ្រចិត្ដទៅឯឈើឆ្កាង ដើម្បី សងទោសអំពើបាបរបស់យើងរាល់គ្នា។

តើអ្វីជាមូលហេតុដែលទ្រង់បានស្រែកថ្ងូរ ទាំងរងទុក្ខវេទនា «ជិតនឹងស្លាប់» នៅក្នុងសួនច្បារ គេតសេម៉ានី(ម៉ាថាយ ២៦:៣៨)? ហេតុអ្វីបានជាទ្រង់ «តប់ប្រមល់ជាខ្លាំង»នៅទីនោះ? ហេតុអ្វីបានជា ទ្រង់មាន «ព្រះហឫទ័យភាំងជាខ្លាំង»(ម៉ាកុស ១៤:៣៣)? ហេតុអ្វីបានជាទ្រង់ «ស្រែកថ្ងូរ»(លូកា ២២: ៤៤)? ហេតុអ្វីបានជាទ្រង់ចេញើស «ដូចជាដំណក់ឈាម»ក្នុងសួនច្បារគេតសេម៉ានី(លូកា ២២:៤៤)?

ខ្ញុំជឿថា នៅយប់ក្នុងសួនច្បារគេតសេម៉ានីនោះ ព្រះវរបិតាបានដាក់អំពើបាបរបស់រាស្ត្រទ្រង់នៅ លើព្រះយេស៊ូវ ដ៏ជាកូនចៀមនៃព្រះ។ ព្រះគម្ពីរប្រាប់ថា «ព្រះយេហូវ៉ាបានទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»(អេសាយ ៥៣:៦)។ ខ្ញុំជឿថា រឿងនោះកើតឡើងក្នុងសួនច្បារគេតសេម៉ានី។ ព្រះបានដាក់អំពើបាបរបស់អ្នក «នៅលើព្រះកាយទ្រង់» នៅយប់នោះ ហើយទ្រង់បានផ្ទុកវានៅលើឈើឆ្កាង ដើម្បីសងអំពើបាបរបស់អ្នកនៅព្រឹកខាងមុខនោះ។ ព្រះយេស៊ូវ «ទ្រង់បានផ្ទុកអំពើបាបរបស់យើងរាល់គ្នា នៅលើរូបអង្គទ្រង់ ជាប់លើឈើឆ្កាង»(១ពេត្រុស ២:២៤)។ បងប្អូនឃើញទេ ទ្រង់បានស្រែកថ្ងូរ ហើយចេញញើសដូចជាឈាមនៅក្នុងសួនច្បារគេតសេម៉ានីនោះ កាលព្រះវរបិតា «ទំលាក់អំពើទុច្ចរិតរបស់យើងទាំងអស់គ្នាទៅលើទ្រង់»។ បងប្អូនឃើញទេ ទ្រង់បានចេញពីសួនច្បារគេតសេម៉ានីទៅឯឈើឆ្កាង ដើម្បីផ្ទុក អំពើបាបរបស់អ្នក «នៅលើរូបអង្គទ្រង់លើឈើឆ្កាង»។ តើអ្នកនឹងបដិសេធព្រះអង្គសង្រ្គោះដ៏អស្ចារ្យដូចនេះ ដែរទេ? ឬក៏តើអ្នកនឹងមករកទ្រង់ ដែលបានរងទុក្ខ ហើយសុគតនៅកន្លែងរបស់អ្នក ដើម្បីឲ្យអ្នកអាចត្រូវ លើកលែងទោស ហើយបានសង្រ្គោះពីទោសនៃអំពើបាបរបស់អ្នក?

អ្នកនិពន្ធបទចំរៀងដ៏ល្បីឈ្មោះលោកយ៉ូសែប Hart (១៧១២-១៧៦៨) បានដឹងច្បាស់ណាស់ពីអ្វី ដែលបានកើតឡើងចំពោះព្រះយេស៊ូវនៅក្នុងសួនច្បារគេតសេម៉ានី។

ខ្ញុំឃើញព្រះរាជបុត្រានៃព្រះទ្រង់រងទុក្ខ
ទ្រង់ស្រែកថ្ងូរ ទាំងចេញញើសដូចឈាម
នោះគឺជាព្រះគុណនៃព្រះដ៏ធំអស្ចារ្យ
ព្រះយេស៊ូវអើយ ទ្រង់ស្រឡាញខ្ញុំណាស់ណា
   («ទ្រង់បានរងទុក្ខដ៏វេទនា» ដោយលោក Joseph Hart, 1712-1768)។

សូមក្រោកឡើង ហើយច្រៀងបទផ្សេងទៀតពីលោកយ៉ូសែប Hart ។ វានៅលេខ៥លើក្រដាសចំរៀងអ្នក។

ទ្រង់ទ្រាំទ្រនឹងសត្រូវជាច្រើន ទ្រង់ជួបការល្បួងជាច្រើន
ទ្រង់អត់ធ្មត់ ទាំងត្រូវរបួសឈឺចាប់ តែទ្រង់នៅតែទ្រាំទ្រ
ទ្រង់ដាក់វានៅលើទ្រង់ នៅក្នុងគេតសេម៉ានីដ៏កំសត់
ទ្រង់ដាក់វានៅលើទ្រង់ នៅក្នុងគេតសេម៉ានីដ៏កំសត់

នៅយប់ដ៏ភ័យខ្លាច ទ្រង់រងទុក្ខទណ្ឌកម្មជាខ្លាំងណាស់
ទ្រង់អាចក្រោកឈរ តែទ្រង់ត្រូវស្នាមជាំ ដូចកូនចៀមនៃព្រះ
ចិត្ដអើញ ខ្ញុំឃើញព្រះអង្គសង្រ្គោះ ទ្រង់ត្រូវដេកស្នូកក្នុងគេតសេម៉ានី
ចិត្ដអើញ ខ្ញុំឃើញព្រះអង្គសង្រ្គោះ ទ្រង់ត្រូវដេកស្នូកក្នុងគេតសេម៉ានី

ព្រះរាជបុត្រាបានផ្ទុកទោសខ្ញុំអើយ ទ្រង់បានផ្ដល់ព្រះគុណដល់ខ្ញុំយ៉ាងហូរហៀរ
ដ្បិតទ្រង់តក់ស្លុត ទាំងត្រូវភ័យខ្លាចជាខ្លាំងណាស់
គ្មានអ្នកណាយល់ពីទ្រង់ទេ ទ្រង់នៅក្នុងច្បារគេតសេម៉ានីដ៏ងងឹត
គ្មានអ្នកណាយល់ពីទ្រង់ទេ ទ្រង់នៅក្នុងច្បារគេតសេម៉ានីដ៏ងងឹត

អំពើបាបប្រឆាំងនឹងព្រះបរិសុទ្ធ អំពើបាបប្រឆាំងនឹងច្បាប់ដ៏សុចរិតទ្រង់
អំពើបាបប្រឆាំងនឹងក្ដីស្រឡាញ់ទ្រង់ ឈាមទ្រង់ នោះធ្វើឲ្យទ្រង់សុគត
អំពើបាបច្រើនដូចសមុទ្រ ទ្រង់លាក់ខ្ញុំ គេតសេម៉ានីអើយ
អំពើបាបច្រើនដូចសមុទ្រ ទ្រង់លាក់ខ្ញុំ គេតសេម៉ានីអើយ

ខ្ញុំអះអាងថា មានតែទ្រង់មួយទេ ដែលជាព្រះអង្គសង្រ្គោះ
មិនមែនជាការសុចរិតរបស់ខ្ញុំសោះ មិនមែនការល្អរបស់ខ្ញុំសោះ
ខ្ញុំមានសង្ឃឹមច្បាស់លាស់ ត្រឹមតែនៅក្នុងគេតសេម៉ានី
ខ្ញុំមានសង្ឃឹមច្បាស់លាស់ ត្រឹមតែនៅក្នុងគេតសេម៉ានី
   («ទ្រង់ទ្រាំទ្រនឹងសត្រូវជាច្រើន» ដោយលោក Joseph Hart, 1712-1768)។

ព្រះយេស៊ូវបានផ្ទុកអំពើបាបរបស់អ្នកនៅលើឈើឆ្កាង ដោយសារទ្រង់ស្រឡាញ់អ្នក។ ព្រះយេស៊ូវបានបង្ហូរ ព្រះលោហិតទ្រង់ ដើម្បីលាងសំអាតអំពើបាបរបស់អ្នកទាំងអស់ ដោយសារទ្រង់ស្រឡាញ់អ្នក។ ខ្ញុំអធិស្ឋាន ឲ្យអ្នកជឿជាក់លើព្រះអង្គសង្រ្គោះ ដែលស្រឡាញ់អ្នកដោយសេចក្ដីស្រឡាញ់ដ៏នៅអស់កល្បជានិច្ច!

គ្មានអ្នកណាស្រឡាញ់អ្នកដូចព្រះយេស៊ូវទេ
   គ្មានអ្នកណាថែរទាំងអ្នកដូចទ្រង់ទេ
អ្នកមិនអាចមានមិត្ដសំឡាញ់ទ្រង់ដូចទេ
   ចូរទុកចិត្ដលើទ្រង់ នោះអ្នកនឹងកើតជាថ្មី
ចូរជឿលើព្រះយេស៊ូវដោយផ្ទាល់ខ្លួនទៅ។

លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាថាយ ២៦:៣៦-៣៩។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«គេតសេម៉ានីអើយ» (ដោយលោក Joseph Hart, 1712-1768)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សេចក្ដីអធិស្ឋានរបស់ព្រះគ្រីស្ទនៅក្នុងសួនច្បារគេតសេម៉ានី

CHRIST’S PRAYER IN GETHSEMANE

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ហើយកាលទ្រង់គង់នៅក្នុងសាច់ឈាមនៅឡើយ នោះទ្រង់បានពោលពាក្យអធិស្ឋាន និងពាក្យទូលអង្វរ ដោយសំឡេងជាខ្លាំង ទាំងទឹកភ្នែក ដល់ព្រះដែលអាចនឹងប្រោសឲ្យទ្រង់រួចពីស្លាប់ ហើយដោយព្រោះទ្រង់កោតខ្លាច បានជាព្រះព្រមទទួលទ្រង់»(ហេព្រើរ ៥:៧)។

(លូកា ២២:៤៤)

១. ទីមួយ អត្ថបទគម្ពីរនិយាយពីព្រះគ្រីស្ទ «កាលទ្រង់គង់ក្នុងសាច់ឈាមនៅឡើយ»។ យ៉ូហាន ១១:៣៥, លូកា ១៩:៤១។

២. ទីពីរ អត្ថបទគម្ពីរប្រាប់យើងថា ព្រះគ្រីស្ទបានអធិស្ឋានសុំឲ្យព្រះវរបិតាប្រោសឲ្យទ្រង់រួចពីសេចក្ដីស្លាប់នៅក្នុងសួនច្បារគេតសេម៉ានី។ ម៉ាថាយ ២៦:៣៦-៣៩; លូកា ២២:៤៤;១កូរិនថូស ១៥:៣; អេសាយ ៥០:៦; ៥៣:៥, ១២; សាការី ១២:១០; ១៣:៦; ទំនុកដំកើង ២២:១៦, ១, ៧-៨, ១៨; លូកា ២២:៤៣។

៣. ទីបី អត្ថបទគម្ពីរប្រាប់យើងថា ព្រះវរបិតាបានឆ្លើយតបនឹងព្រះគ្រីស្ទ។ ហេព្រើរ ១២:២; ម៉ាថាយ ២៦:៣៨; ម៉ាកុស ១៤:៣៣; លូកា ២២:៤៤; អេសាយ ៥៣:៦; ១ពេត្រុស ២:២៤។