ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ពាក្យនោះជាពាក្យលាក់កំបាំងដល់គេTHIS SAYING WAS HID FROM THEM ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ |
នៅក្នុងគម្ពីរដំណឹល្អលូកា នេះគឺជាលើកទី៣ហើយ ដែលព្រះយេស៊ូវបានមានបន្ទូលប្រាប់សាវ័កទាំង១២ថា ទ្រង់នឹងត្រូវសុគត(លូកា ៩:២២, ៩:៤៤)។ នៅក្នុងលូកា ១៨:៣១-៣៣ ព្រះយេស៊ូវទ្រង់បានពន្យល់យ៉ាងច្បាស់ កាលទ្រង់មានបន្ទូលថា «ទ្រង់ក៏យកពួក១២នាក់មកមានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ»(លូកា ១៨:៣១-៣៣)។ ដ្បិត តើកន្លែងណាដែលច្បាស់ជាងនេះទៀត? «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ ម៉ាកុស ៩:៣២ប្រាប់ថា «ពួកគេមិនយល់សេចក្ដីទាំងនោះសោះ»។ លោក A. T. Robertson បានពន្យល់ពីខគម្ពីរនេះថា «ពួកគេបន្ដមិនយល់ ហើយពួកគេមិនជឿពីការសុគត និងការរស់ឡើងវិញ {របស់ព្រះគ្រីស្ទ} ឡើយ» (A. T. Robertson, Litt.D., Word Pictures in the New Testament, Broadman Press, 1930, volume I, p. 344; កត់សំគាល់ពីម៉ាកុស ៩:៣២ )។ សាវ័កប៉ុលបានសង្ខេបប្រាប់ពីដំណឹងល្អរបស់ព្រះគ្រីស្ទច្បាស់លាស់ណាស់ « ដ្បិតមុនដំបូង ខ្ញុំបានប្រាប់មកអ្នករាល់គ្នា តាមសេចក្តីដែលខ្ញុំបានទទួលដែរ គឺថាព្រះគ្រីស្ទបានសុគត ដោយព្រោះបាបរបស់យើងរាល់គ្នា តាមបទគម្ពីរ ហើយថា ទ្រង់ត្រូវគេបញ្ចុះក្នុងផ្នូរ រួចដល់ថ្ងៃទី៣ នោះទ្រង់មានព្រះជន្មរស់ឡើងវិញ ក៏តាមបទគម្ពីរ»(១កូរិនថូស ១៥:៣-៤)។ នៅពេលនេះ ពួកសាវ័កទាំង១២មិនយល់ ថែមទាំងមិនជឿដំណឹងល្អឡើយ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ ដូចដែលលោក បានប្រាប់ថា «ពួកគេបន្ដមិនយល់ ហើយពួកគេមិនជឿពីការសុគត និងការរស់ឡើងវិញ {របស់ព្រះគ្រីស្ទ} ឡើយ»(ibid.)។ ពួកសាវ័កទាំង១២មិនទាន់យល់ពីដំណឹងល្អនៅឡើយទេ! ការពន្យល់ពី គម្ពីរម៉ាកុស ៩:៣០-៣២ លោក J. Vernon McGee បានបង្រៀនថា «នេះមិនមែនជាលើកទីមួយទេ ដែលទ្រង់បានប្រកាសពីការសុគត និងការរស់ពីសុគតឡើងទៅកាន់ពួកគេ ដ្បិតពួកគេនៅតែមិនយល់ ទៀត»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1983, volume IV, p. 201; កត់សំគាល់ពីម៉ាកុស ៩:៣០-៣២ )។ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ ពាក្យ៣នៅក្នុងអត្ថបទគម្ពីរ ដែលប្រាប់យើងពីការគ្មានសេចក្ដីជំនឿរបស់ពួកគេនៅក្នុងដំណឹងល្អ។ ១. ទីមួយ ពួកគេមិនយល់ដំណឹងល្អនោះទេ។ «ពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ »។ ពាក្យ «យល់» តាមភាសាក្រិកមានន័យថា «យល់ក្នុងគំនិត»(Strong)។ ទោះបីជាព្រះគ្រីស្ទបានប្រាប់យ៉ាងច្បាស់ក៏ដោយ ពួកសាវ័កនៅតែមិនអាច ចាប់យកអត្ថន័យនៃអ្វីដែលទ្រង់បានប្រាប់។ អត្ថបទគម្ពីរប្រាប់ថា «ពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ »។ លោកម៉ាថាយ Poole បានប្រសាសន៍ថា «ពាក្យទាំងនោះស្រួលយល់ទេ»(សេចក្ដីអត្ថាធិប្បាយ ពន្យល់ពីព្រះគម្ពីរទាំងស្រុង The Banner of Truth Trust, 1990 reprint, volume 3, p. 258; note on Luke 18:34) តែពួកគេមិនបានយល់សេចក្ដីទាំងនោះសោះ! ពួកសាវ័កមិនយល់កន្លែងដែលថា ព្រះគ្រីស្ទ «ត្រូវបញ្ជូនទៅសាសន៍ដទៃ»។ ពួកគេមិនយល់ន័យដែលថា ទ្រង់នឹង «ត្រូវគេសើចចំអកមើល ងាយ ហើយត្រូវគេស្ដោះទឹកមាត់ដាក់»។ ពួកគេមិនយល់ន័យដែលថា ទ្រង់នឹង «ត្រូវគេវាយដល់ឃើញ ឆ្អឹងខ្នងរបស់ទ្រង់។ ពួកគេមិនយល់ន័យដែលថា ទ្រង់នឹង «ត្រូវគេសំឡាប់» នៅលើឈើឆ្កាង។ ពួកគេមិន យល់ន័យដែលថា ទ្រង់នឹងរស់ពីសុគតឡើងវិញនៅ «ថ្ងៃទី៣»។ ដូចគម្ពីរដំណឹងម៉ាកុសបានប្រាប់យើង «ដ្បិតទ្រង់កំពុងតែបង្រៀនពួកសិស្សថា កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោក គេនឹងសំឡាប់លោក រួចដល់៣ថ្ងៃក្រោយដែលគេសំឡាប់ នោះលោកនឹងរស់ឡើងវិញ តែអ្នកទាំងនោះមិនបានយល់សេចក្តីនោះទេ ក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ផង»(ម៉ាកុស ៩:៣១-៣២)។ លោក William MacDonald បានពន្យល់ពីភាពល្ងង់ល្ងីរនៃចម្លើយរបស់មនុស្សលោក គំនិតរបស់គេពោរពេញទៅដោយអ្នករំដោះអាណាចក្រមួយ ដែលនឹងអាច ជួយសង្រ្គោះពួកគេពីចក្រភពរ៉ូម ហើយតាំងនគរភ្លាមៗ ថែមទាំងពួកគេបាន បដិសេធពីការកំសាន្ដនៃកម្មវិធីផ្សេងៗទៀត (William MacDonald, Believer’s Bible Commentary, Thomas Nelson Publishers, 1989 edition, p. 1440; note on Luke 18:34)។ គំនិតរបស់គេត្រូវបានប្រកាន់ពូជប្រឆាំង ក្នុងការជឿលើការរងទុក្ខរបស់ព្រះមេស្សី (ព្រះមេស្សី Ben Joseph) ដោយសារតែនៅសម័យនោះ សាសន៍យូដាភាគច្រើនកំពុងរង់ចាំព្រះមេស្សី ដែលអាចដោះពួកគេ ពីពួករ៉ូមបាន (Messiah Ben David)។ ពួកគេមិនយល់ដឹងថា ព្រះមេស្សីគឺតែមួយនោះទេ។ សូមមើល សេចក្ដីអធិប្បាយរបស់ខ្ញុំ «ការភ័យខ្លាចរបស់សិស្សព្រះយេស៊ូវ» សូចចុចទីនេះ ដើម្បីអានវា។ តែមានមូលហេតុផ្សេងទៀតអំពីការខ្លៅល្ងង់របស់ពួកគេចំពោះដំណឹងល្អ។ ២. ទីពីរ ទ្រង់បានលាក់កំបាំងដំណឹងល្អដល់ពួកគេ។ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ... » (លូកា ១៨:៣៤) ។ ពាក្យ «លាក់កំបាំង» តាមភាសាក្រិកគឺជាមានន័យថា «លាក់»(Strong)។ ពិតប្រាកដណាស់ យើងរកឃើញពាក្យភាសាក្រិកដូចគ្នានៅក្នុងយ៉ូហាហន ៨:៥៩ ដែលប្រាប់ថា «ព្រះយេស៊ូវលាក់ព្រះអង្គ ទ្រង់»។ វាត្រូវនឹងអត្ថបទគម្ពីរយើង «ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ»។ វាមានអ្វីដែលប្លែកពីធម្មតា កាលព្រះយេស៊ូវទ្រង់លាក់ព្រះអង្គទ្រង់ កាលពួកគេយកថ្មគប់ទ្រង់នៅព្រះវិហារ(យ៉ូហាន ៨:៥៩)។ វាក៏ មានអ្វីប្លែកពីធម្មតាផងដែរនៅក្នុងអត្ថបទគម្ពីរយើង «ពាក្យនោះជាពាក្លយលាក់កំបាំងដល់គេ»។ ពាក្យនៅ ក្នុងគម្ពីរលូកា ១៨:៣៤ លោក Frank Gaebelein បានពន្យល់ថា «គម្ពីរលូកាប្រាប់ពីភាពល្ងង់ខ្លៅរបស់ ពួកសាវ័ក ទៅនឹងអ្វីដែលប្លែកពីធម្មតា ដែលពួកគេមិនអាចយល់បាន»(Frank E. Gaebelein, D.D., general editor, The Expositor’s Bible Commentary, Zondervan Publishing House, 1984 edition, volume 8, p. 1005; note on Luke 18:34)។ ពិតប្រាកដណាស់ នោះគឺជាអ្វីដែលខ្ញុំគិតថា អត្ថបទគម្ពីរយើងចង់ប្រាប់។ វាជាអ្វីដែលប្លែកពីធម្មតា ដែលពួកគេមិនអាចយល់បាន។ «ពាក្យនោះ {ដំណឹងល្អ} ជាពាក្យលាក់កំបាំងដល់គេ»។ ឥឡូវនេះ យើងឃើញថា ពួកសាវ័កមិនមែនជាពួកបរិសុទ្ធដ៏អស្ចារ្យនៅពេលនេះ។ ពួកគេគ្រាន់តែ ជាមនុស្សធម្មតា។ ពួកគេដូចជាយើងអញ្ចឹង ពួកគេស្នងពីលោកអ័ដាមមក។ ដូច្នោះ ពួកគេ «ស្លាប់ក្នុងអំពើ រំលង និងអំពើបាប» ខ្ញុំបាននៅក្នុងក្រុមជំនុំ៧ឆ្នាំ មុនពេលខ្ញុំបានសង្រ្គោះ ដូចអ្នកខ្លះមិនទាន់បានសង្រ្គោះ ដូចគ្នាដែរ(អេភេសូរ ២:១,៥)។ ពួកគេស្នងពីលោកដអ័ដាមមក ហើយពួកគេគ្រាន់តែជាមនុស្សខាងសាច់ ឈាម ដ្បិត «មនុស្សខាងសាច់ឈាមមិនទទួលសេចក្ដីខាងឯវិញ្ញាណនៃព្រះបានឡើយ»(១កូរិនថូស ២:១៤)។ បើមនុស្សស្នងពីលោកអ័ដាមមក នោះ «សេចក្ដីអធិប្បាយពីឈើឆ្កាង{ជា}សេចក្ដីល្ងង់ល្ងើរដល់ អ្នកណាដែលកំពុងវិនាស» (១កូរិនថូស ១:១៨)។ វាពិតដូចព្រះគ្រីស្ទបានមានបន្ទូលប្រាប់លោកនីកូដេម ថា «អ្នកត្រូវតែកើតជាថ្មី»(យ៉ូហាន ៣:៧) ដូចនេះ ពួកសាវ័ក «ត្រូវតែកើតជាថ្មី»។ ពួកគេមិនអាចកើតជា ថ្មី ដោយសារពួកគេបោះបង់អាជីពរបស់ពួកគេ ហើយដើរតាមព្រះគ្រីស្ទ។ យើងមិនអាចបានសង្រ្គោះដោយ សារការធ្វើនោះទេ។ នោះគឺជារបៀបដែលពួករ៉ូម៉ាង់កាតូលិកបកប្រែវា! តែយើងជឿថា យើងបានសេចក្ដី សង្រ្គោះដោយសារព្រះគុណព្រះ ដ្បិតពួកគេមិនអាចបានសង្រ្គោះ ដោយសារការដើរតាមទ្រង់នោះទេ! «ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន» (អេភេសូរ ២:៨-៩)។ លោកយ៉ូដាសគឺជាសាវ័កម្នាក់នៅក្នុងចំណោមសាវ័កទាំង១២។ តើគាត់បានកើតជាថ្មីដែរឬទេ? ព្រះគ្រីស្ទមានបន្ទូលថា គាត់ជា «មនុស្សបាត់បង់» ហើយទ្រង់ហៅគាត់ថា «អ្នកដែលដំរូវឲ្យវិនាស»(យ៉ូហាន ១៧:១២)។ តើលោកថូម៉ាស់បានកើតជាថ្មីដែរឬទេ? បន្ទាប់ពីទ្រង់រស់ពីសុគតឡើងវិញ គាត់ បាននិយាយដោយហ្មត់ចត់ថា «ខ្ញុំនឹងមិនជឿទេ»(យ៉ូហាន ២០:២៥)។ ខ្ញុំដឹងថា ព្រះបានបំភ្លឺប្រាប់ដល់ លោកពេត្រុសពីរឿងខ្លះ(ម៉ាថាយ ១៦:១៧) តែពីរបីនាទីក្រោយមក គាត់បានស្ដីបន្ទោសព្រះយេស៊ូវ ពេល ទ្រង់ប្រាប់ពួកគេថា ទ្រង់នឹងត្រូវ «គេសំឡាប់ ហើយ៣ថ្ងៃក្រោយមក ទ្រង់នឹងរស់ពីសុគតឡើងវិញ» (ម៉ាថាយ ១៦:២១-២២) ហើយព្រះយេស៊ូវ «មានបន្ទូលទៅពេតុ្រសថា សាតាំងអើយ ចូរថយទៅក្រោយ អញទៅ ឯងជាសេចក្ដីបង្អាក់ដល់ចិត្ដអញ ព្រោះមិនចេះគិតតាមគំនិតនៃព្រះសោះ គឺគិតតាមតែគំនិតរបស់ មនុស្សលោកវិញ»(ម៉ាថាយ ១៦:២៣)។ កន្លែងប្រាប់ច្បាស់ណាស់ ពេត្រុសបានបដិសេធដំណឹងល្អ ហើយរងឥទ្ធិពលពីអារក្សសាតាំង ដើម្បីបដិសេធការឆ្កាង និងការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ។ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ...» (លូកា ១៨:៣៤)។ សាវ័កប៉ូលប្រាប់ថា « បើសិនណាជាដំណឹងល្អរបស់យើងខ្ញុំត្រូវគ្របបាំង នោះគឺត្រូវគ្របបាំងចំពោះតែពួកអ្នក ដែលកំពុងវិនាសទេ ជាពួកអ្នក ដែលព្រះរបស់លោកីយ៍នេះ បានបង្អាប់ដល់គំនិតពួកគេដែលមិនជឿ ក្រែងរស្មីពន្លឺនៃដំណឹងល្អ ដែលសំដែងពីសិរីល្អនៃព្រះគ្រីស្ទដ៏ជារូបអង្គព្រះ បានភ្លឺមកដល់គេ» (២កូរិនថូស ៤:៣-៤)។ បាទ មានការបង្អាប់ភ្នែក «ដ៏ហួសពីធម្មជាតិ» គឺអារក្សសាតាំងបានបង្អាប់ភ្នែករបស់ពួកសាវ័ក ហើយវាក៏បង្អាប់ដំណឹងល្អពីនិស្ស័យតាមសាច់ឈាមរបស់ពួកគេផងដែរ។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំ ប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នកមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុង នគរស្ថានសួគ៌ពុំបានឡើយ»(ម៉ាថាយ ១៨:៣)។ តើទ្រង់មានបន្ទូលដូចនោះទៅកាន់អ្នកណា? ទ្រង់មាន បន្ទូលដូចនោះទៅកាន់ «ពួកសិស្សរបស់ទ្រង់»(ម៉ាថាយ ១៨:១)។ សូមក្រោកឈរឡើង ហើយអានគម្ពីរ ម៉ាថាយ ១៨:១-៣ «នៅវេលានោះឯង ពួកសិស្សមកឯព្រះយេស៊ូវទូលសួរថា តើអ្នកណាធំជាងគេក្នុងនគរស្ថានសួគ៌ តែទ្រង់ហៅកូនក្មេងតូច១មក ដាក់នៅកណ្តាលពួកគេ រួចមានព្រះបន្ទូលថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា បើអ្នករាល់គ្នាមិនផ្លាស់គំនិត ហើយត្រឡប់ដូចជាកូនតូចនេះ នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ»(ម៉ាថាយ ១៨:១-៣)។ សូមអង្គុយចុះ ពួកសាវ័កគេចង់ដឹង តើអ្នកធំជាងគេនៅក្នុងនគរស្ថានសួគ៌(ម៉ាថាយ ១៨:១)។ ព្រះយេស៊ូវ ប្រាប់ពួកសាវ័កថា «បើអ្នកមិនផ្លាស់គំនិត... នោះនឹងចូលទៅក្នុងនគរស្ថានសួគ៌ពុំបានឡើយ»(ម៉ាថាយ ១៨:៣)។ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ...»(លូកា ១៨:៣៤)។ ៣. ទីបី ពួកគេមិនបានយល់ដំណឹងល្អជាដូចម្ដេចនោះទេ។ «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ ចុងបញ្ចប់នៃអត្ថបទគម្ពីររបស់យើងប្រាប់ថា «ហើយគេមិនបានយល់ជាថាដូចម្ដេចទេ» (លូកា ១៨:៣៤)។ ពាក្យ «បានយល់» តាមភាសាក្រិកមានន័យថា «ដឹងខ្លួន ប្រាកដច្បាស់ មានស្មារតីដោយសារ បទពិសោធន៍»(George Ricker Berry, A Greek-English Lexicon of New Testament Synonyms, coded to Strong, number 1097)។ គម្ពីរភីលីព ៣:១០ ប្រើពាក្យដូចគ្នា «ដើម្បីឲ្យខ្ញុំបាន ស្គាល់ទ្រង់ នឹងព្រះចេស្ដានៃដំណើរដែលទ្រង់រស់ឡើងវិញ ហើយនឹងសេចក្ដីប្រកបក្នុងការរងទុក្ខរបស់ទ្រង់ ...» ពួកសាវ័កមិនយល់ពីដំណឹងល្អនោះទេ។ ពួកគេបានលឺព្រះបន្ទូល តែពួកគេមិនដឹងពីភាពពិតនៃដំណឹង ល្អនោះទេ។ ឥឡូវនេះ ចូរក្រោកឡើង ហើយអានអត្ថបទគម្ពីរទាំងស្រុងឲ្យខ្លាំងៗម្ដងទៀត។ វានៅគម្ពីរលូកា ១៨:៣១-៣៤ ។ « ទ្រង់ក៏យកពួក១២នាក់មក មានព្រះបន្ទូលថា មើល យើងរាល់គ្នានឹងឡើងទៅឯក្រុងយេរូសាឡិម នោះគ្រប់សេចក្តីដែលពួកហោរាបានចែងទុកពីកូនមនុស្ស នឹងបានសំរេចពិត ដ្បិតគេនឹងបញ្ជូនលោកទៅពួកសាសន៍ដទៃ គេនឹងសើចចំអកឲ្យ ត្មះតិះដៀល ហើយស្តោះដាក់លោក រួចកាលគេបានវាយនឹងរំពាត់ហើយ នោះគេនឹងសំឡាប់លោកបង់ តែក្រោយ៣ថ្ងៃមក លោកនឹងរស់ឡើងវិញ តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ» (លូកា ១៨:៣១-៣៤)។ សូមអង្គុយចុះ ឥឡូវនេះ តើអ្នកឃើញទេ? «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»។ សូចស្ដាប់ទីបន្ទាល់របស់លោក C. H. ស្ពឺជិន។ គាត់ជាកូនគ្រូគង្វាល ដែលអធិប្បាយពីដំណឹង ល្អ។ គាត់បានចំនាយពេលនៅក្នុងផ្ទះលោកតារបស់គាត់រដូចក្ដៅ ហើយលោកតាគាត់ក៏ជាគ្រូអធិប្បាយពី ដំណឹងល្អម្នាក់ដែរ។ ពេញមួយជីវិតរបស់គាត់ គាត់បានលឺគេអធិប្បាយពីដំណឹងល្អរៀងរាល់ថ្ងៃអាទិត្យ។ តែ គាត់មិនបានប្រែចិត្ដជឿ ដូចពួកសិស្សរបស់ព្រះយេស៊ូវមុនពេលទ្រង់រស់ពីសុគតឡើវិញ។ លោកស្ពឺជិនបាន ប្រសាសន៍ថា ខ្ញុំបានស្ដាប់លឺពីផែនការណ៍នៃសេចក្ដីសង្រ្គោះ ដោយសារយញ្ញបូជារបស់ ព្រះយេស៊ូវតាំងពីខ្ញុំនៅក្មេង តែខ្ញុំមិនយល់ពីវាបន្ដិចសោះនៅក្នុងព្រលឹងខ្ញុំ ពីព្រោះខ្ញុំបានកើតក្នុងទឹកដីមិនជឿព្រះ។ វាកើតឡើងចំពោះខ្ញុំ ដូចជាការ បើកសំដែងថ្មីមួយ ដ្បិតខ្ញុំមិនដែលអានបទគម្ពីរនោះទេ{នៅពេលនោះ} ខ្ញុំ បានយល់ ហើយបានឃើញទ្រង់ដោយជឿថា ទ្រង់គឺជាព្រះរាជបុត្រានៃព្រះ ដែលបានចាប់កំណើតជាមនុស្ស ហើយទ្រង់ជាមនុស្សដ៏មានពរ ទ្រង់បាន ទ្រាំទ្រទទួលយកអំពើបាបរបស់ខ្ញុំនៅលើព្រះអង្គទ្រង់នៅលើឈើឆ្កាង តើអ្នក ធ្លាប់ឃើញដូចនោះដែរឬទេ? (C. H. Spurgeon,តើព្រះដ៏បរិសុទ្ធអាចរាប់មនុស្សជាប់ទោសជាសុចរិតបានដូចម្ដេចទៅ? How Can a Just God Justify Guilty Man?, Chapel Library, Pensacola, Florida)។ លោកស្ពឺជិនបានដឹងអំពីព្រះគ្រីស្ទ។ គាត់បានលឺពីផែនការណ៍នៃសេចក្ដីសង្រ្គោះ តែគាត់ «មិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះ{ដំណឹងល្អ} ជាពាក្យលាក់កំបាំងដល់{គាត់} ហើយគេមិនបានយល់ព{បទពិសោធន៍}ជាថាដូចម្តេចទេ»។ ដំណឹងល្អមកឯគាត់នៅពេលភ្លាមៗ ហើយគាត់និយាយថា «វាកើតឡើងចំពោះខ្ញុំ ដូចជាការបើកសំដែងថ្មីមួយ ដ្បិតខ្ញុំមិនដែលអានបទគម្ពីរនោះទេ»។ នោះគឺជាការប្រែចិត្ដពិតប្រាកដ នៅពេលព្រលឹងអ្នកដឹងពីទំងន់នៃអំពើបាបរបស់អ្នក នោះអ្នកត្រូវ បានទាញទៅឯព្រះគ្រីស្ទដែលរស់នៅ។ មានមនុស្សប្រាប់ខ្ញុំថា «តើកន្លែងណាដែលព្រះគម្ពីរបង្រៀនថា ពួកសាវ័កបានប្រែចិត្ដ ដោយសារគេប្រទះឃើញព្រះគ្រីស្ទរស់ពីសុគតឡើងវិញ?» ចម្លើយគឺសាមញ្ញ វានៅ ចុងបញ្ចប់គម្ពីរដំណឹងល្អទាំង៤ នៅក្នុងម៉ាថាយជំពូក ២៨ ម៉ាកុសជំពូក១៦ លូកា២៤ (ជាពិសេសវាច្បាស់ នៅក្នុងខ៣៦-៤៥) ហើយនៅក្នុងយ៉ូហាន ២០:១៩-២២។ លោក J. Vernon McGee ដែលជាគ្រូបង្រៀនព្រះគម្ពីរដ៏ល្បីល្បាញបំផុតនៅប្រទេសអាមេរិក បានបង្រៀនពីគម្ពីរយ៉ូហាន ២០:២២ ថា «ខ្លួនខ្ញុំ ផ្ទាល់ជឿថា នៅពេលភ្លាមៗដែលព្រះអម្ចាស់ដកដង្ហើមលើពួកគេ នោះអ្នកនឹងទទួលព្រះវិញ្ញាណបរិសុទ្ធ ពួកគេទាំងនេះត្រូវបានសំអាតជាថ្មី {កើតជាថ្មី}។ មុនពេលនេះ ព្រះវិញ្ញាណបរិសុទ្ធមិនទាន់សណ្ឌិតនៅក្នុង ពួកគេនោះទេ»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, volume IV, p. 498; កត់សំគាល់យ៉ូហាន ២០:២២)។ អ្នកអាចស្ដាប់លោក McGee លើអ៊ីនធើណេតតាមគេហទំព័រ www.thruthebible.org។ សព្វថ្ងៃនេះ យើងអធិស្ឋានឲ្យព្រះវិញ្ញាណបរិសុទ្ធចាក់ចុចិត្ដអ្នកពីអំពើបាបរបស់អ្នក ហើយឲ្យទ្រង់ បើកចិត្ដរបស់អ្នក ថែមទាំងអធិស្ឋានសុំឲ្យទ្រង់ទាញនាំអ្នកទៅឯព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ ដែលរស់ពីសុគតឡើងវិញ ដើម្បីឲ្យព្រះលោហិតដ៏វិសេសរបស់ទ្រង់សំអាតអំពើបាបរបស់អ្នក។ គ្រប់កម្មវិធីទាំងអស់របស់លោក McGee បញ្ចប់ដោយបទចំរៀង «ព្រះយេស៊ូវសងថ្លៃដាច់ហើយ» វានៅលេខ៤លើក្រដាសចំរៀងរបស់អ្នក។ សូមក្រោកឡើង ហើយច្រៀងវា។ ខ្ញុំឮព្រះអង្គសង្រ្គោះ ទ្រង់មានបន្ទូលមកថា លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ លូកា ១៨:៣១-៣៤។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ THIS SAYING WAS HID FROM THEM ដោយលោក បណ្ឌិត «តែពួកសាវ័កមិនបានយល់សេចក្តីទាំងនោះសោះ ពាក្យនោះជាពាក្យលាក់កំបាំងដល់គេ ហើយគេមិនបានយល់ជាថាដូចម្តេចទេ»(លូកា ១៨:៣៤)។ (លូកា ១៨:៣១-៣៣; ម៉ាកុស ៩:៣២; ១កូរិនថូស ១៥:៣-៤) ១. ទីមួយ ពួកគេមិនយល់ដំណឹងល្អនោះទេ លូកា ១៨:៣៤; ម៉ាកុស ៩:៣១-៣២។ ២. ទីពីរ ទ្រង់បានលាក់កំបាំងដំណឹងល្អដល់ពួកគេ លូកា ១៨:៣៤ខ; យ៉ូហាន ៨:៥៩; អេភេសូរ ២:១, ៥; រ៉ូម ៨:៧; ១កូរិនថូស ២:១៤; ១:១៨; យ៉ូហាន ៣:៧; អេភេសូរ ២:៨-៩; យ៉ូហាន ១៧:១២; ២០:២៥; ម៉ាថាយ ១៦:១៧; ម៉ាថាយ ១៦:២១-២២, ២៣; ២កូរិនថូស ៤:៣-៤; ម៉ាថាយ ១៨:១-៣។ ៣. ទីបី ពួកគេមិនបានយល់ដំណឹងល្អជាដូចម្ដេចនោះទេ។ លូកា ១៨:៣៤គ; ភីលីព ៣:១០។ |