Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ការសំអាតជាថ្មី – ការតភ្ជាប់នឹងសេចក្ដីស្រឡាញ់របស់គ្រីស្ទបរិស័ទ

REGENERATION – THE LINK TO CHRISTIAN LOVE
(Cambodian)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មីនា ១៥ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, March 15, 2015

«អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក ហើយ អស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ»(១យ៉ូហាន ៥:១)។


ខ្ញុំមិនបានធំឡើងនៅក្នុងក្រុមជំនុំនោះទេ។ ខ្ញុំបានចាប់ផ្ដើមចូលរួមក្នុងក្រុមជំនុំបាទីស្ទមួយ កាល ខ្ញុំមានអាយុ១៣ឆ្នាំ។ រឿងមួយដែលខ្ញុំបានរៀននៅពេលនោះគឺថា មនុស្សវ័យក្មេងនៅក្នុងក្រុមជំនុំមិនចេះ ស្រឡាញ់គ្នាទៅវិញទៅមកទេ ពួកគេមិនស្រឡាញ់ខ្ញុំ ហើយពួកគេមិនស្រឡាញ់មនុស្សចាស់ទុំ ថែមទាំងមិន ស្រឡាញ់គ្រូគង្វាលទៀតផង។ ពួកគេបន្ដនិយាយបង្ខូចគ្នាទៅវិញទៅមកជានិច្ច។ ពួកគេខ្សឹបខ្សាវ ហើយ ហុចមេរៀនឲ្យគ្នាទៅវិញទៅមក កាលគ្រូគង្វាលកំពុងអធិប្បាយ។ ខ្ញុំក៏បានឃើញថា មនុស្សចាស់ទុំនៅក្នុង ក្រុមជំនុំនោះមិនចេះស្រឡាញ់គ្នាសោះ។ ភាគច្រើនពួកគេមកប្រជុំគ្នាដោយសារទំលាប់របស់គេបង្ខំ។ ពួក គេធ្លាប់ប្រជុំគ្នា ពួកគេបានចំនាយពេលពីរបីម៉ោងជាមួយគ្នានៅថ្ងៃអាទិត្យ។ វាជាទំនៀមទំលាប់របស់ពួកគេ ក្នុងការមកក្រុមជំនុំ។ តែពួកគេមិនចេះស្រឡាញ់គ្នាទៅវិញទៅមកសោះ។ នៅពេលគ្រូគង្វាលមុនដំបូងបាន ទៅក្រុមជំនុំផ្សេង នោះទំលាប់វត្ដមានមកក្រុមជំនុំរបស់ពួកគេត្រូវឆាឆៅ។ ក្នុងរយះពេលខ្លី ពួកគេបែកបាក់ ជា៣ក្រុម ហើយពួកគេចាប់ផ្ដើមវាយគ្នាទៅវិញទៅមក។ មនុស្សជាច្រើនបានចេញពីក្រុមជំនុំ ហើយអ្នក ដែលនៅ គេវាយប្រហារគ្នាទៅវិញទៅមកដូចសត្វព្រៃអញ្ចឹង។ ពួកគេគប់សៀវភៅចំរៀងដាក់គ្នាទៅវិញទៅ មក នៅខណៈកម្មវិធីថ្វាយបង្គំព្រះនៅថ្ងៃអាទិត្យពេលព្រឹក។ ពួកគេជេរគ្នាទៅវិញទៅមកដោយប្រើពាក្យ អាក្រក់ៗ នៅក្នុងកម្មវិធីថ្វាយបង្គំព្រះ។

នៅចុងបញ្ចប់ ក្រុមជំនុំសៅថើនបាទីស្ទបានចេញទៅចាប់ផ្ដើមក្រុមជំនុំផ្សេងទៀត។ ខ្ញុំបានទៅ ជាមួយពួកគេ តែរយះពេលបន្ដិចក្រោយមក យើងបានចាប់ផ្ដើមក្រុមជំនុំផ្សេងទៀត ហើយវាមានរឿងដូចគ្នា ចាប់ផ្ដើមកើតឡើង! មនុស្សវ័យក្មេងភាគច្រើនបានចេញពីក្រុមជំនុំ។ នៅចុងបញ្ចប់ខ្ញុំបានចេញពីក្រុមជំនុំ នោះ ហើយខ្ញុំបានទៅក្រុមជំនុំចិន ដែលខ្ញុំបានធ្វើជាសមាជិននៅទីនោះអស់រយះពេល២៣ឆ្នាំ។ តែទោះបី ជាយ៉ាងណាក៏ដោយ បងប្អូនជនជាតិចិនគេមិនសូវសាហាវប៉ុន្មាននោះទេ ពួកគេមានសេចក្ដីស្រឡាញ់តិច តួចចំពោះគ្នាទៅវិញទៅមក រហូតដល់ព្រះបានចាត់ការរស់ឡើងវិញមួយ ហើយវាបានផ្លាស់ប្ដូរឲ្យពួកគេប្រសើរឡើង។ តែនៅពេលឆាប់ៗក្រោយមក ការរស់ឡើងវិញបានចាប់ផ្ដើម ហើយខ្ញុំបានចេញពីមហាវិទ្យាល័យ។ ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំមួយនៅជិតនោះ។ អ្វីៗទាំងអស់ដំណើរការយ៉ាងល្អសំរាប់មួយរយះ បន្ទាប់មក បញ្ហាដូចគ្នាចាប់ផ្ដើមកើតឡើងម្ដងទៀត។ មនុស្សចាប់ផ្តើមឈ្លោះគ្នា ហើយគេបានចេញពីក្រុមជំនុំ។ វាបាន បែកខ្ទេចខ្ទី ខ្ញុំបានចេញពីនោះ ហើយត្រលប់មកទីក្រុងឡូសអង់ចាឡែសវិញ។

ខ្ញុំបានចាប់ផ្ដើមក្រុមជំនុំមួយនៅទីនេះអស់រយះពេល៤០កន្លងមកហើយ ដែលនៅចុងបញ្ចប់ ក្រុមជំនុំនៅជាប់រហូតដល់សព្វថ្ងៃនេះ។ តែក្រុមជំនុំនេះឆ្លងកាត់ការកន្រ្ដាក់ ការឈ្លោះប្រកែកគ្នា ហើយ បាក់បែកគ្នាយ៉ាងអាក្រក់។ វាចំនាយពេលប្រហែល២៥ឆ្នាំ ដើម្បីឲ្យបញ្ហាទាំងនេះស្រួលបួលឡើងវិញ ហើយ វាអាចក្លាយជាក្រុមជំនុំដូចនេះនៅសព្វថ្ងៃនេះ។

នោះសុទ្ធតែជាបទពិសោធន៍របស់ខ្ញុំ។ អ្នកអាចឆ្ងល់ពីរបៀបដែលខ្ញុំអាចឆ្លងកាត់ភាពឆ្កួតៗដូច នោះ។ ជារឿយៗខ្ញុំតែឆ្ងល់អំពីខ្លួនឯង។ ពេលនោះ ខ្ញុំត្រឹមតែអាចនិយាយថា ខ្ញុំដឹងថា មានព្រះ ហើយខ្ញុំដឹង ថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ។ ខ្ញុំមិនគ្រាន់តែជឿការទាំងនោះទេ ខ្ញុំបានដឹងនៅក្នុងជំរៅព្រលឹងរបស់ ខ្ញុំ។ ខ្ញុំដឹងពីការទាំងនោះ «មិនមែនដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ...»(ទីតុស ៣:៥)។

បទពិសោធន៍របស់ខ្ញុំមិនធម្មតានោះទេ។ ភាគច្រើនគ្រូផ្សាយដំណឹងល្អវ័យក្មេងបានឆ្លងកាត់ បទពិសោធន៍ស្រដៀងនេះ ប៉ុន្ដែមិនមែនទាំងអស់ទេ។ អ្វីដែលបានធ្វើឲ្យបទពិសោធន៍ខ្ញុំខុសពីធម្មតាគឺថា ខ្ញុំបានឆ្លងកាត់វា ហើយខ្ញុំបានជឿលើព្រះ និងព្រះគម្ពីរ ពេលខ្ញុំជួបការទាំងនោះ!

តែពីមុន ខ្ញុំបន្ដដកស្រង់នាង Christine Wicker ដែលជាអ្នកនិពន្ធសៀវភៅ ការធ្លាក់ចុះនៃ ប្រទេសដែលផ្សាយដំណឹងល្អ៖(The Fall of the Evangelical Nation) វិបត្ដិដ៏គួរឲ្យភា្ញក់ផ្អើលនៅក្នុង ក្រុមជំនុំ (HarperOne, 2008) ។ នាងបាននិយាយថា

ការផ្សាយដំណឹងល្អរបស់គ្រីស្ទសាសនានៅក្នុងប្រទេសអាមេរិកកំពុងស្លាប់។ សព្វថ្ងៃនេះ ចលនានៃការផ្សាយដំណឹងល្អមិនមែននៅលើតំណែងខាងមុខ នោះទេ។ វាគឺជាសំណល់ ហើយវាកំពុងតែវិនាសហិនហោចទៅ។ ចូរមើល តាមរបៀបខ្លះ ដែលអ្នកចូលចិត្ដ៖ ការប្រែចិត្ដ ពិធីជ្រមុជទឹក សមាជិកភាព ការផ្ដល់ឲ្យ វត្ដមាន ការទាំងអស់នេះកំពុងជ្រុះទៅ (ibid., introduction, p. ix)។

នាងបានសរុបប្រយោគនោះជាមួយហេតុការណ៍ និងស្ថិតិដែលមិនអាចបង្ហាញពីភាពខុស។ កាលខ្ញុំបាន អានសៀវភៅនោះ ខ្ញុំត្រូវតែយល់ស្របជាមួយនិក្ខេបបទដ៏សំខាន់របស់នាង៖ ក្រុមជំនុំរបស់យើងស្ថិតនៅ ក្នុងបញ្ហាដ៏ជ្រៅ។

តែនេះមិនមែនជាអ្វីដែលថ្មីនោះទេ។ ៦០ឆ្នាំមុន លោក A. W. Tozer បានសរសេរថា ក្រុមជំនុំរបស់យើងមានបញ្ហាពីសម័យមួយទៅសម័យមួយ។ ឧទាហរណ៍ គាត់បានប្រសាសន៍ថា

ការផ្សាយដំណឹងល្អនៅលើផែនដីនេះគឺពង្រីកធំ ហើយគ្មានសុខភាពល្អទេ ចំពោះគ្រីស្ទសាសនា។ ដ្បិតខ្ញុំកំពុងគិតអំពីពួកសេរីនិយមផងដែរ ខ្ញុំចង់ប្រាប់ អំពីហ្វូងមនុស្សដែលជឿលើព្រះគម្ពីរ ហើយអ្នកដែលជឿទូទៅ...យើងកំពុង តែបង្ខូចអ្នកដែលប្រែចិត្ដឲ្យ {គ្មានផលផ្លែ ប្រើការមិនកើត} ហើយវាដូចតិច ណាស់ពីគម្ពីរសញ្ញាថ្មី...ពិតប្រាកដណាស់ យើងត្រូវតែជួយឲ្យគ្រីស្ទបរិស័ទ ប្រសើរឡើង (Of God and Men, Christian Publications, 1960, pp. 12, 13)។

លោកថូសើរ ត្រូវបានគេហៅជាហោរាម្នាក់នៅជំនាន់គាត់!

តើយើងអាចមានក្រុមជំនុំដែលចេះស្រឡាញ់គ្នាបាន បើមនុស្សពេញដោយការយល់ច្រលំ ហើយ បោះបង់ចោលព្រះ? យើងត្រូវតែចាប់ផ្ដើមកន្លែងណាដែលព្រះគម្ពីរចាប់ផ្ដើមពីការប្រែចិត្ដ។ អ្នកមិនអាច មានក្រុមជំនុំដែលចេះស្រឡាញ់គ្នាបានទេ បើមនុស្សមិនទាន់ប្រែចិត្ដ! ការរប្រែចិត្ដពិតប្រាកដគឺជាព្រឹត្ដិ ការណ៍ដ៏សំខាន់បំផុត។ លោក Martyn Lloyd-Jones ដែលជាគ្រូអធិប្បាយជនជាតិអង់គ្លេសដ៏ល្ពីបានប្រសាសន៍ថា

ការក្លាយជាគ្រីស្ទានម្នាក់គឺជាវិបត្ដិមួយ ហើយជាពេលដែលគេរិះគន់... គម្ពីរសញ្ញាថ្មីបានរៀបរាប់ពីកំណើតថ្មី ឬការកើតជាថ្មី ឬការចាប់ផ្ដើមជាថ្មី។ ច្រើន ជាងនោះទៀត វាបានរៀបរាប់ពីសកម្មភាពដែលហួសពីធម្មជាតិ ដោយសារ ព្រះទ្រង់ផ្ទាល់ ជួនកាលយើងប្រៀបធៀបទៅនឹងព្រលឹងស្លាប់ ដែលរស់ឡើង វិញ...ហើយវានៅក្នុងព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជបុត្រានៃព្រះ (Martyn Lloyd-Jones, M.D., Evangelistic Sermons, The Banner of Truth Trust, 1990, p. 166)។

ហើយកន្លែងនោះ វានាំយើងឲ្យទៅរៀនអត្ថបទគម្ពីររបស់យើងវិញ។

«អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក ហើយ អស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ»(១យ៉ូហាន ៥:១)។

១. ទីមួយ តើពាក្យ «ជឿ» នៅក្នុងអត្ថបទគម្ពីរមានន័យដូចម្ដេច?

«អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ...»(១យ៉ូហាន ៥:១)។

ពាក្យ «ជឿ» តាមភាសាក្រេកគឺពាក្យ «ផីស្ទេអោន» (pisteuōn)។ លោក A. T. Robertson បានប្រសាសន៍ថា ពាក្យនេះ «មិនមែនគ្រាន់តែប៉ះពាល់ចិត្ដនោះទេ តែសំដៅលើការថ្វាយខ្លួនទាំងស្រុងដល់ព្រះយេស៊ូវគ្រីស្ទ... នេះជាន័យពេញលេញនៃពាក្យ pisteuōn »(A. T. Robertson, Litt.D., Word Pictures in the New Testament, volume VI, Broadman Press, 1953, p. 237; កត់សំគាល់ពី១យ៉ូហាន ៥:១)។

សៀវភៅ Strong បង្រៀនថា ពាក្យ « pisteuōn » មានន័យថា «មានជំនឿលើមនុស្សម្នាក់ ឬនៅ ក្នុងមនុស្សម្នាក់»(ទំព័រ៤១០០)។ លោកស្ពឺជិនបានបង្រៀនថា «ចូរមើលវចនានុក្រមជាភាសាក្រិក នោះ អ្នកនឹងឃើញថា ពាក្យ pisteuōn មិនត្រឹមតែសំដៅលើពាក្យជឿតែប៉ុណ្ណោះទេ តែសំដៅលើពាក្យជឿទុក ចិត្ដ...ហើយអត្ថន័យនៃពាក្យជំនឿគឺជា ការមានទំនុកចិត្ដលើ ការពឹងផ្អែកលើព្រះយេស៊ូវគ្រីស្ទ {មិនមែន} គ្រាន់តែដឹង ហើយមានសេចក្ដីជំនឿប៉ុណ្ណោះទេ... {ដ្បិត} វាមិនអាចជួយសង្រ្គោះព្រលឹងរបស់អ្នក»(សេចក្ដីជំនឿ និង ការសំអាតជាថ្មី» Metropolitan Tabernacle Pulpit, number 979, p. 138; note on I John 5:1)។

អារក្សក៏យល់ ហើយជឿលើព្រះយេស៊ូវគ្រីស្ទផងដែរ។ អ្នកមិនចាំបាច់អានគម្ពីរសញ្ញាថ្មីច្រើនឡើយ មុនពេល អ្នករកឃើញខគម្ពីរមួយដូចគម្ពីរលូកា ៤:៤១

«ក៏មានអារក្សចេញពីមនុស្សជាច្រើនដែរ វាស្រែកឡើងថា ទ្រង់ជាព្រះរាជបុត្រានៃព្រះ... ពីព្រោះវាដឹងថា ទ្រង់ជាព្រះគ្រីស្ទពិត»(លូកា ៤:៤១)។

អារក្សទាំងនេះដឹងថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ។ តែពួកគេវាមិនជឿទុកចិត្ដលើទ្រង់។ លោកយ៉ូហានមិន មែនកំពុងប្រាប់យើងឲ្យគ្រាន់តែជឿលើហេតុការណ៍ ដែលថា ព្រះគឺជាព្រះគ្រីស្ទ ហើយជាព្រះមេស្សីនោះ ទេ។ គាត់កំពុងប្រាប់យើងឲ្យជឿទុកចិត្ដលើព្រះគ្រីស្ទ ពាក្យ « pisteuōn» មានន័យថា «មានជំនឿលើព្រះគ្រីស្ទ ហើយទុកចិត្ដលើទ្រង់»។

លោកស្ជឺជិនបន្ដបង្រៀនអំពីពស់លង្ហិន។ សត្វពស់បានចឹកជនជាតិអ៊ីស្រាអែល ហើយបាន សំឡាប់ពួកគេ។ រួចព្រះបានមានបន្ទូលប្រាប់លោកម៉ូសេឲ្យធ្វើសត្វពស់ពីលង្ហិនដាក់ជាប់នៅលើបង្គោល ហើយលើកវាឡើង។ អស់អ្នកណាដែលត្រូវពស់ចឹក ហើយកំពុងស្លាប់ បើគេគ្រាន់តែមើលកាន់ពស់នោះ គេនឹងត្រូវប្រោសឲ្យជា ហើយអាចរស់បាន។ ក្នុងគម្ពីរយ៉ូហាន ៣:១៤,១៥ ព្រះយេស៊ូវបានប្រើរឿងនោះ ដើម្បីពន្យល់ពីរបៀបដើម្បីបានសង្រ្គោះ។ លោកស្ជឺជិនបានបង្រៀនថា «ការជឿលើព្រះយេស៊ូវគឺ{គ្រាន់តែ} ជាការដាក់ភ្នែកដោយសេចក្ដីជំនឿសម្លឹងទៅឯទ្រង់ ហើយទុកចិត្ដលើទ្រង់» (ibid., p. 140)។ មិនថាតើ អ្នកមានសេចក្ដីតិចតួចប៉ុណ្ណាក្ដី បើសិនជាអ្នកសម្លឹងមើលព្រះយេស៊ូវ ហើយជឿលើទ្រង់តែមួយគត់ នោះ អ្នកនឹងបានកើតជាថ្មី។

«អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ...»(១យ៉ូហាន ៥:១)។

២. ទីពីរ អស់អ្នកណាដែលជឿទុកចិត្ដលើព្រះយេស៊ូវ នោះត្រូវបានកើតជាថ្មី ហើយត្រូវបានកើតមកពីព្រះ។

សព្វថ្ងៃនេះ មានមនុស្សជាច្រើនគេនិយាយថា គេបានកើតជាថ្មី តែគេមិនទុកចិត្ដលើព្រះយេស៊ូវ សោះ។ ពួកគេកំពុងទុកចិត្ដលើរបស់ផ្សេងៗ។ លោក ខាហ្គិនបានទៅបុណ្យសពជាមួយខ្ញុំ និង Ileana វានៅជិតទីក្រុង San Diego ។ នៅតាមផ្លូវត្រលប់មកវិញ យើងបានឈប់នៅក្រុមជំនុំសៅថើនបាទីស្ទដ៏ធំ មួយនៅក្នុងទីក្រុងកាលីហ្វក់ញ្ញា។ នៅកម្មវិធីល្ងាចថ្ងៃសៅរ៍ទើបតែចប់ កាលយើងបានចេញមកខាងក្រៅ ខ្ញុំ បានឃើញស្រ្ដីវ័យក្មេងម្នាក់ ដែលជាអ្នកយាម។ ខ្ញុំបានសួរនាងថា តើនាងជាគ្រីស្ទបរិស័ទឬទេ? នាងបាន ឆ្លើយថា «បាទ ខ្ញុំជាគ្រីស្ទបរិស័ទ»។ បន្ទាប់មកខ្ញុំសួរនាងថា «តើអ្នកបានក្លាយជាគ្រីស្ទបរិស័ទតាមរបៀបណា»? នាងឆ្លើយថា «ខ្ញុំបានក្លាយជាសមាជិកក្រុមជំនុំពេញមួយឆាកជីវិតរបស់ខ្ញុំ»។ ខ្ញុំបាននិយាយថា «ខ្ញុំគិតថា អ្នកមិនយល់សំនួររបស់ខ្ញុំទេ។ ខ្ញុំបានសួរថា “តើអ្នកបានក្លាយជាគ្រីស្ទបរិស័ទតាមរបៀបណា»? នាងបានឆ្លើយថា «ខ្ញុំបានធ្វើពិធីជ្រមុជទឹក»។ ខ្ញុំសួរគាត់ម្ដងទៀតថា «ប៉ុន្ដែតើអ្នកបានក្លាយជាគ្រីស្ទបរិស័ទ តាមរបៀបណា?» នាងបានឆ្លើយថា «ខ្ញុំមកក្រុមជំនុំជារៀងរាល់សប្ដាហ៍»។ ខ្ញុំបានដើរចេញដោយចិត្ដ ក្រៀមក្រំ។ ស្រ្ដីវ័យក្មេងដ៏ក្រនោះមិនអាចត្រូវបញ្ចុះបញ្ចូល ឲ្យនិយាយសូម្បីតែពាក្យមួយអំពីព្រះយេស៊ូវ! គ្រូគង្វាលនៅក្រុមជំនុំសៅថើនបាទីស្ទដ៏ធំនោះបានល្បីឈ្មោះពាសពេញពិភពលោក។ ក្មេងស្រីនោះបាន ស្ដាប់គាត់អធិប្បាយពេញមួយជីវិតរបស់នាង។ តែនាងបានល្ងង់ខាងការកើតជាថ្មី ដូចលោកនីកូដេម ដែល បានសួរព្រះយេស៊ូវថា «តើរឿងនេះអាចកើតឡើងយ៉ាងម៉េចបាន?»(យ៉ូហាន ៣:៩)។

ព្រះជួយយើង! កុំឆ្ងល់ពីនាង Christine Wicker និយាយឡើយ «ការផ្សាយដំណឹងល្អពីសាស នាគ្រីស្ទកំពុងតែស្លាប់នៅក្នុងប្រទេសអាមេរិក»។ កុំឆ្ងល់ពីលោក ថូសើរបាននិយាយឡើយង «ការផ្សាយ ដំណឹងល្អនៅលើពិភពលោកមិនធ្វើឲ្យសាសនាគ្រីស្ទមានសុខភាពល្អសោះ»។ បើអ្នកមិនជឿទុកចិត្ដលើ ព្រះយេស៊ូវ នោះអ្នកជាមនុស្សបាត់បង់ ដូចក្មេងស្រីដ៏ក្រនោះ ដែលមួយជីវិតរបស់នាង នាងជាសមាជិកនៅ ក្រុមជំនុមសៅថើនបាទីស្ទដ៏ធំនោះ។ អូ កុំទុកចិត្ដលើភាពជាសមាជិកក្រុមជំនុំ កុំទុកចិត្ដលើពិធីជ្រមុជទឹក! កុំទុកចិត្ដលើការធ្វើល្អរបស់អ្នក! ហើយអ្វីក៏ដោយដែលអ្នកធ្វើ កុំទុកចិត្ដលើអារម្មណ៍របស់អ្នក! ចូរជឿទុក ចិត្ដលើព្រះយេស៊ូវគ្រីស្ទ! អ្នកអាចលាងសំអាតអំពើបាបរបស់អ្នក ដោយសារព្រះលោហិតដែលទ្រង់បាន បង្ហូរនៅលើឈើឆ្កាង! ដូចដែលលោកស្ជឺជិនបានបង្រៀនជារឿយៗថា «ចូរមើលទៅព្រះគ្រីស្ទ ហើយជឿ ទុកចិត្ដលើព្រះគ្រីស្ទ»។ ចូរមើលឆ្ពោះទៅព្រះគ្រីស្ទ! វាមិនពិបាកនោះទេ! ចូរមើលទៅទ្រង់ ដូចជនជាតិ អ៊ីស្រាអែលបានមើលកាន់សព្វពស់លង្ហិន ហើយព្រះបានប្រោសឲ្យពួកគេជា!

បងប្អូនទាំងឡើយ ចូរមើល ហើយរស់នៅចុះ
   ចូរមើលកាន់ព្រះយេស៊ូវ ហើយរស់នៅឥឡូវចុះ
ដ្បិតទ្រង់កត់នៅក្នុងព្រះបន្ទូលទ្រង់ ហាលេលូយ៉ា
   អ្នកគ្រាន់តែមើលកាន់ទ្រង់ នោះនឹងបានរស់នៅ!
(«មើល នោះនឹងរស់» ដោយលោក William A. Ogden, 1841-1897)។

៣. ទីបី អ្វីដែលហូរចេញពីការកើតជាថ្មី។

«អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក ហើយអស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ»(១យ៉ូហាន ៥:១)។

ចូរកត់សំគាល់ឃ្លាទីពីរនៃអត្ថបទគម្ពីរ «...ហើយអស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ»(១យ៉ូហាន ៥:១)។ ការស្រឡាញ់បងប្អូន ប្រុសស្រីនៅក្នុងក្រុមជំនុំ គឺជាភស្រ្ដុតាងនៃការកើតជាថ្មី។ ការសាកល្បងនៃប្រែចិត្ដពិតប្រាកដ គឺនេះ បើយើងចេះស្រឡាញ់អ្នកដទៃ នោះយើងបានប្រែចិត្ដពិតប្រាកមែន។ លោក J. Vernon McGee បានបង្រៀនថា «អ្នកបានកើតជាថ្មី កាលណាអ្នកជឿទុកចិត្ដលើព្រះអម្ចាស់យេស៊ូវគ្រីស្ទ ហើយភស្រ្ដុតាងវាគឺថា អ្នកស្រឡាញ់ព្រះ។ អ្នកស្រឡាញ់ព្រះរបស់អ្នក ដែលបានបង្កើតអ្នកមក ថែមទាំងអ្នកចេះស្រឡាញ់កូន របស់ទ្រង់ផ្សេងៗទៀត ដោយសារតែពួកគេជាបងប្អូនប្រុសស្រីជាមួយអ្នក»(Thru the Bible, Thomas Nelson, 1983; note on I John 5:1)។

ខ្ញុំដឹងច្បាស់ថា នេះគឺជាមូលហេតុដ៏ធំ ដែលយើងមានការឈ្លោះប្រកែកនៅក្រុមជំនុំ ការបាក់បែក គ្នា ហើយមានមនុស្សជាច្រើនចេញពីក្រុមជំនុំ ជាពិសេសមនុស្សវ័យក្មេង។ លោកបណ្ឌិត ធីម៉ូថេ លីន ជាគ្រូគង្វាលខ្ញុំសំរាប់រយះពេលជាច្រើន។ គាត់បានសរសេរពីក្រុមជំនុំមួយ ដែលមានបទពិសោធន៍ពីបញ្ហា ជាច្រើន

មនុស្សនៅក្នុងក្រុមជំនុំជាច្រើនអះអាងថា គេជាគ្រីស្ទបរិស័ទ តែពួកគេមិន មានជីវិតអស់កល្បនោះទេ៖ ពួកគេបានឈ្លោះគ្នាដើម្បីចង់អភ័យឯកសិទ្ធិ តែ ពួកគេបានថយចេញពីទំនួលខុសត្រូវ។ សមាជិកក្រុមជំនុំបានធ្វើខុសឆ្គង ដាក់ព័ន្ធកិច្ចក្រុមជំនុំ... ជាអកុសល្យ ជារឿងៗ មនុស្សអនុញ្ញាត្ដឲ្យមនុស្ស ដែលមិនប្រែជឿ បង្ខូចរូបកាយរបស់ព្រះគ្រីស្ទ។ នេះគឺជាមូលហេតុដែលក្រុម ជំនុំជាច្រើនសព្វថ្ងៃនេះ កំពុងរងទុក្ខវេទនាពីជំងឺដែលជិតស្លាប់ (Timothy Lin, Ph.D., The Secret of Church Growth, FCBC, 1992, pp. 38-40)។

លោក Lloyd-Jones ក៏បានមើលឃើញបញ្ហានេះផងដែរ។ គាត់បានប្រសាសន៍ថា

មនុស្សមានគំនិតដូចនេះ ដោយសារសមាជិកក្រុមជំនុំនាៗបានចូលរួមក្នុង ក្រុមជំនុំយ៉ាងទៀតទាត់ ហើយគេសន្មត់ខុសឆ្គងថា ពួកគេជាគ្រីស្ទបិរស័ទ ខ្ញុំសូមផ្ដល់ជាយោបល់ថា វាគឺជាបញ្ហាដ៏ធំមែនទែនសំរាប់ក្រុមជំនុំនៅសម័យ បច្ចុប្បន្ននេះ (Martyn Lloyd-Jones, M.D., Preaching and Preachers, Zondervan Publishing House, 1981 edition, p. 149)

មនុស្សបាត់បង់អាចក្លាយជាសមាជិកក្រុមជំនុំបាទីស្ទ និងក្រុមជំនុំដែលផ្សាយដំណឹងល្អស្ទើរតែ ទាំងអស់ ដោយគ្មានអ្នកណាសួរសំណួរគេសោះ។ ពួកគេត្រូវបានទទួលភ្លាមៗ។ ភាគច្រើនពួកគេមិនមែន ជាកូនព្រះពិតប្រាកដនោះទេ។ ដូចលោក លីនបានប្រាប់ថា ពួកគេ «អះអាងថា ពួកគេជាកូនព្រះ តែពួកគេ មិនមែនជីវិតអស់កល្បជានិច្ចនោះទេ»។ ពិតណាស់ គាត់ចង់មានន័យថា គាត់ចង់ប្រាប់ថា ពួកគេគ្មានព្រះនៅក្នុងជីវិត(zōē aiōnio)គេសោះ។ ព្រះយាងមកគង់ក្នុងមនុស្ស កាលណាពួកគេបានប្រែចិត្ដជឿ។ ដូច ដែលអត្ថបទគម្ពីររបស់យើងប្រាប់ថា ពួកគេ «បានកើតជាថ្មី» «កើតពីទ្រង់មក»។ គ្រូអធិប្បាយដ៏ល្បីល្បាញ ឈ្មោះលោក George Whitefield (១៧១៤-១៧៧០) បានសង្រ្គោះ ក្រោយពេលដែលគាត់បានអានសៀវភៅរបស់លោក Henry Scougal ដែលមានចំណងជើងថា «ព្រះសណ្ឌិតនៅក្នុងព្រលឹងមនុស្ស»។ នៅពេលភ្លាមៗ ដែលពួកគេជឿជាក់លើព្រះយេស៊ូវ នោះព្រះនឹងសំអាតពួកគេ។ ពួកគេមិនដឹងអ្វីសោះ តែ គ្រីស្ទានពេញវ័យដឹង ពេលមានអ្វីខុសប្លែកខ្លះអំពីអ្នកដែលទើបតែប្រែចិត្ដជឿថ្មី។ ការខុសប្លែកដ៏សំខាន់មួយ គឺថា ពួកគេនឹងចេះស្រឡាញ់អ្នកដទៃនៅក្នុងក្រុមជំនុំ ដែល«កើតមកពីព្រះ»។ ពួកគេនឹងដឹងពីអស់អ្នកណា ដែលមានព្រះសណ្ឌិតនៅក្នុងខ្លួនគេ។ ពួកគេនឹងចេះស្រឡាញ់ចំពោះពួកគេ ហើយស្រឡាញ់លោកីយដែល បាត់បង់ ថែមទាំងចេះស្រឡាញ់សមាជិកក្រុមជំនុំដែលបាត់បង់ ដែលយើងមិនអាចយល់បាន។ លោកបាន ប្រសាសន៍ថា «យើងត្រូវការនិស្ស័យព្រះមកគង់នៅក្នុងយើ មុនពេលយើងចេះស្រឡាញ់គ្នាទៅវិញទៅមក ពិតប្រាកដ»(The Love of God, Crossway, 1994, p. 45)។ ដូចដែលសាវ័កយ៉ូហានទើបបានប្រាប់នៅសំបុត្រនេះ

«យើងរាល់គ្នាដឹងថា យើងបានកន្លងផុតពីសេចក្តីស្លាប់ ទៅដល់ជីវិតហើយ ពីព្រោះយើងស្រឡាញ់ដល់ពួកបងប្អូន ឯអ្នកណាដែលមិនស្រឡាញ់បងប្អូន អ្នកនោះជាអ្នកនៅជាប់ក្នុងសេចក្តីស្លាប់នៅឡើយ»(១យ៉ូហាន ៣:១៤)។

មនុស្សដូចនោះនៅតែស្លាប់ខាងឯវិញ្ញាណ។ យើងអធិស្ឋានឲ្យបងប្អូនកន្លងផុតពីសេចក្ដីស្លាប់ ទៅដល់ជីវិត នៅព្រឹកនេះ។ ចូរជឿលើព្រះយេស៊ូវ ហើយទុកចិត្ដលើទ្រង់ទៅ។ ចូរពឹងពាក់លើព្រះយេស៊ូវទាំងស្រុងទៅ នោះព្រះលោហិតរបស់ទ្រង់នឹងសំអាតអំពើបាបរបស់បងប្អូន។ ការរស់ពីសុគតឡើងវិញរបស់ទ្រង់នឹងផ្ដល់ ជីវិតឲ្យបងប្អូន។ នៅពេលភ្លាមៗដែលអ្នកបែរមកព្រះយេស៊ូវ ហើយជឿទុកចិត្ដលើទ្រង់តែមួយគត់ នោះអ្នក នឹងកន្លងផុតពីសេចក្ដីស្លាប់ទៅដល់ជីវិត។ អ្នកនឹងអាចចូលរួមខាងឯវិញ្ញាណដោយសេចក្ដីស្រឡាញ់បរិសុទ្ធ ជាមួយយើងរាល់គ្នា ដែលបានជឿទុកចិត្ដលើព្រះយេស៊ូវដែរ។

«នោះគេនឹងដឹងថា យើងជាកូនព្រះដោយសារសេចក្ដីស្រឡាញ់របស់យើង
បាទ គេនឹងដឹងថា យើងជាកូនព្រះដោយសារសេចក្ដីស្រឡាញ់របស់យើង»
(ចំរៀងខ្លីៗដោយលោក Peter R. Scholtes, 1938-2009) ។

ខ្ញុំអធិស្ឋានឲ្យបងប្អូនមានបទពិសោធន៍នោះនៅពេលឆាប់ៗ។ ទ្រង់នឹងសំអាតអំពើបាបរបស់បង ប្អូន ដោយព្រះលោហិតដែលទ្រង់បានបង្ហូរនៅលើឈើឆ្កាង។ ទ្រង់នឹងសង្រ្គោះបងប្អូនពីអំពើបាប ហើយ ទ្រង់នឹងប្រទានជីវិតអស់កល្បជានិច្ចឲ្យបងប្អូន សូម្បីតែជីវិតនៃព្រះ! បងប្អូននឹងបានកើតជាថ្មី! គឺកើតពីព្រះមក!

ខ្ញុំសូមបញ្ចប់សេចក្ដីអធិប្បាយ ដោយចង់ដាស់តឿនបងប្អូនពីលោក « Oliver Twist »។ គាត់គឺ ជាក្មេងកំព្រាស្គមស្គាំងម្នាក់ ដែលមានអាយុប្រហែល៩ ឬ១០ឆ្នាំ។ ម្ដាយគាត់បានស្លាប់ កាលគាត់បានកើត មក ហើយគាត់គ្មានបងប្អូនផ្សេងទេ។ គាត់គឺជាក្មេងកំព្រាម្នាក់ ដែលឯកោរនៅលើលោកនេះ។ គាត់បាន នៅកន្លែងក្មេងកំព្រាក្នុងសតវត្សទី១៩ ប្រទេសអង់គ្លេស។ គាត់បានអត់បាយជិតស្លាប់ ជារៀងរាល់យប់ពួកគេត្រឹមតែឲ្យបាយសាឡីលាយទឹក១ចានតូចមែនទែនដល់គាត់សំរាប់អាហារពេលល្ងាច។ ក្មេងប្រុស ផ្សេងទៀតដែលអង្គុយនៅតុគាត់បានខ្សឹបខ្សៀវពីគាត់ «ទៅសុំថែមទៀត»។ នៅចុងបញ្ចប់ គាត់អស់សង្ឃឹម ដោយការឃ្លាន ដូច្នេះកូនក្មេងតូចនេះយកចានរបស់គាត់ ហើយដើរទៅរកបុរសធាត់ ដែលជាអ្នកគ្រប់ គ្រងនៅទីនោះ។ បុរសដែលធាត់នោះបានមើលងាយគាត់ ហើយនិយាយថា «តើឯងចង់បានអ្វី?» គាត់ និយាយដោយសំលេងគំរោះគំរើយ ហើយអូលីវើនិយាយថា «លោក ខ្ញុំចង់បានបាយថែមទៀត»។ បុរស នោះនិយាយថា «ស្អីគេ» គាត់និយាយថា លោក ខ្ញុំចង់បានបាយថែមទៀត»។ បុរសនោះស្រែក «ស្អីគេ ឯងចង់បានថែមទៀត ថែមទៀត! ឯងចង់បានថែមទៀត!» អូលីវើត្រូវបានគេវាយ ហើយឲ្យទៅបន្ទប់ វិញ។ ពួកគេបានបណ្ដេញគាត់ចេញ ហើយពីរបីថ្ងៃក្រោយមក ពួកគេបានបញ្ចូនគាត់ឲ្យទៅធ្វើការសំរាប់ អ្នករ៉ាប់រងម្នាក់ ដែលបានឲ្យគាត់ដេកនៅក្នុងបន្ទប់ងងឹត នៅក្រោមក្ដារមឈូសមួយ។

បើបងប្អូនធ្លាប់អានសៀវភៅ ដោយលោក Dickens ឬក៏បើបងប្អូនធ្លាប់មើលរឿងក្នុងឆ្នាំ១៩៤៨ នោះបងប្អូននឹងមិនដែលបំភ្លេចឈុតនោះឡើយ។ ដ្បិតអ្នកមើលថែរក្សាកូនក្មេងបដិសេធមិនឲ្យបាយថែម ទៀត ដល់កូនក្មេងដែលអត់បាយនេះ។

ខ្ញុំខ្លាចថា បងប្អូនខ្លះគិតពីព្រះគ្រីស្ទតាមរបៀបនោះ។ បងប្អូនគិតថា ទ្រង់កាយណាស់។ បងប្អូន គិតថា ទ្រង់មិនចង់ប្រទានសេចក្ដីសង្រ្គោះឲ្យបងប្អូននោះទេ។ បងប្អូនគិតខុសស្រឡះហើយ! ព្រះគ្រីស្ទ ស្រឡាញ់បងប្អូន! ទ្រង់ប្រុងប្រៀបជាស្រេច ដើម្បីប្រទានអ្វីទាំងអស់ដែលបងប្អូនចង់បាន! ព្រះយេស៊ូវទ្រង់ មានបន្ទូលថា «ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក »(ម៉ាថាយ ១១:២៨)។ ព្រះយេស៊ូវមានបន្ទូល ថា «ខ្ញុំឲ្យជីវិតអស់កល្បជានិច្ចដល់វា»(យ៉ូហាន ១០:២៨)។ ព្រះយេស៊ូវមានបន្ទូលថា «បើអ្នកណាស្រេក អញនឹងឲ្យអ្នកនោះផឹកពីរន្ធទឹកនៃជីវិតឥតយកថ្លៃ»(វិវរណៈ ២១:៦)។

ព្រះយេស៊ូវទ្រង់នឹងប្រទានសេចក្ដីសង្រ្គោះដោយឥតគិតថ្លៃ។ ទ្រង់នឹងប្រទានជីវិត និងសេចក្ដី សុខសាន្ដដល់បងប្អូន។ ទ្រង់នឹងប្រទានសេចក្ដីសង្រ្គោះពីអំពើបាបដល់បងប្អូន។ ទ្រង់នឹងប្រទានជីវិតអស់ កល្បជានិច្ចដល់បងប្អូន។ អ្វីទាំងអស់ដែលបងប្អូនត្រូវធ្វើគឺនេះ ជឿទុកចិត្ដលើទ្រង់ ហើយមើលកាន់ទ្រង់ នោះបងប្អូននឹងបានសង្រ្គោះ។

បងប្អូនទាំងឡើយ ចូរមើល ហើយរស់នៅចុះ
   ចូរមើលកាន់ព្រះយេស៊ូវ ហើយរស់នៅឥឡូវចុះ
ដ្បិតទ្រង់កត់នៅក្នុងព្រះបន្ទូលទ្រង់ ហាលេលូយ៉ា
   អ្នកគ្រាន់តែមើលកាន់ទ្រង់ នោះនឹងបានរស់នៅ!

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ១យ៉ូហាន ៤:៧-១១, ៣:១១-១៤។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«មានពរហើយអ្នកដែលជាប់នឹងព្រះ»(ដោយលោក John Fawcett, 1740-1817)/
«គេនឹងដឹងថា យើងជាកូនព្រះដោយសារសេចក្ដីស្រឡាញ់របស់យើង»(ដោយលោក Peter R. Scholtes, 1938-2009)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ការសំអាតជាថ្មី – ការតភ្ជាប់នឹងសេចក្ដីស្រឡាញ់របស់គ្រីស្ទបរិស័ទ

REGENERATION – THE LINK TO CHRISTIAN LOVE

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«អស់អ្នកណាដែលជឿថា ព្រះយេស៊ូវជាព្រះគ្រីស្ទ អ្នកនោះបានកើតពីព្រះមក ហើយ អស់ទាំងអ្នកណាដែលស្រឡាញ់ព្រះដ៏បង្កើតខ្លួនមក នោះក៏រមែងស្រឡាញ់ដល់អស់អ្នកឯទៀត ដែលកើតពីទ្រង់មកដែរ»(១យ៉ូហាន ៥:១)។

(ទីតុស ៣:៥)

១. ទីមួយ តើពាក្យ «ជឿ» នៅក្នុងអត្ថបទគម្ពីរមានន័យដូចម្ដេច? ១យ៉ូហាន ៥:១ក; លូកា ៤:៤១។

២. ទីពីរ អស់អ្នកណាដែលជឿទុកចិត្ដលើព្រះយេស៊ូវ នោះត្រូវបានកើតជាថ្មី ហើយត្រូវបានកើតមកពីព្រះ យ៉ូហាន ៣:៩។

៣. ទីបី អ្វីដែលហូរចេញពីការកើតជាថ្មី ១យ៉ូហាន ៥:១ខ, ៣:១៤;ម៉ាថាយ ១១:២៨; យ៉ូហាន ១០:២៨;វិវរណៈ២១:៦។