ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅI WILL – BE THOU CLEAN! ដោយលោក បណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «គ្រានោះ មានបុរសឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ លុះទ្រង់មានព្រះបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត»(ម៉ាកុស ១:៤០-៤២)។ |
ខ្ញុំចូលចិត្ដអានគម្ពីរដំណឹងល្អម៉ាកុស។ ឈ្មោះតាមភាសាហេព្រើររបស់គាត់ជា យ៉ូហាន។ លោក ម៉ាកុសជាឈ្មោះតាមភាសាឡាតាំង។ លោកយ៉ូហាន ម៉ាកុសជាកូនខាងព្រលឹងវិញ្ញាណរបស់សាវ័កពេត្រុស លោកពេត្រុសបានហៅគាត់ថា «ម៉ាកុសជាកូនខ្ញុំ»(១ពេត្រុស ៥:១៣)។ លោក Papias (៧០-១៦៣)ជា ឪពុកក្រុមជំនុំដើមដំបូង។ គាត់បានប្រសាសន៍ថា លោកម៉ាកុសបានសង្រ្គោះដោយសារសាវ័កពេត្រុស។ គាត់បានប្រសាសន៍ថា «លោកម៉ាកុសជា{លេខាធិការ} របស់សាវ័កពេត្រុស គាត់បានសរសេរយ៉ាងយកចិត្ដ ទុកដាក់ពីគ្រប់អ្វីទាំងអស់ ដែល{ពេត្រុស}បាននឹកចាំ»។ លោក Justin Martyr (១០០-១៦៥) ក៏បាន មានប្រសាសន៍ផងដែរថា លោកម៉ាកុសបានយកដំណឹងល្អនេះពីពាក្យរបស់សាវ័កពេត្រុស។ ឪពុកក្រុមជំនុំ ផ្សេងទៀតឈ្មោះលោក Eusebius (២៦៣-៣៣៩) បានប្រសាសន៍ថា គ្រីស្ទានដើមដំបូង «បានទទូច អង្វរដល់លោកម៉ាកុសថា គាត់នឹងសរសេរគោលលទ្ធិដែលពួកគេបានទទួល{ពីសាវ័កពេត្រុស} ទុកឲ្យពួក គេ»។ គម្ពីរម៉ាកុសគឺជាដំណឹងល្អនៃសកម្មភាព ដោយសារតែលោកពេត្រុសជាមនុស្សម្នាក់ដែលសកម្ម។ ជាក់ស្ដែងណាស់ គម្ពីរដំណឹងល្អនេះត្រូវបានសរសេរឡើងសំរាប់ពួករ៉ូម៉ាង់ ដែលត្រូវបានគេស្គាល់ថាជា មនុស្សដែលសកម្ម។ យើងឃើញពាក្យ «ហើយ» ១៣៣១ដងនៅក្នុងគម្ពីរម៉ាកុស។ យើងឃើញពាក្យ «ផ្លូវត្រង់» ឬ ពាក្យ «នៅមួយរំពេច»ម្ដងហើយម្ដងទៀតនៅក្នុងគម្ពីរដំណឹងល្អម៉ាកុស។ ពាក្យ «ហើយ» តែងតែដឹកនាំទៅឯសកម្មភាពដ៏ឆ្ងាយ។ ចូរសំគាល់ថា ខគម្ពីរចំនួន៥ខនាំឲ្យអត្ថបទគម្ពីររបស់យើងចាប់ផ្ដើម ដោយពាក្យ «ហើយ»។ ហើយខគម្ពីរទាំង៣នោះចាប់ផ្ដើមដោយពាក្យ «ហើយ»។ «ហើយមានបុរសឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ»(ខ៤០)។ «ហើយទ្រង់មានព្រះហឫទ័យក្តួលអាណិត»(ខ៤១)។ «ហើយទ្រង់មានព្រះបន្ទូលហើយ មួយរំពេចនោះស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត»(ខ៤២)។ ពួករ៉ូមជឿលើអំណាច និងសកម្មភាព។ គម្ពីរដំណឹងល្អម៉ាកុសមាន១៦ជំពូកប៉ុណ្ណោះ ហើយជំពូកទាំងអស់ ប្រាប់ពីអំណាចព្រះចេសា្ដ និងសកម្មភាពរបស់ព្រះអម្ចាស់យេស៊ូវគ្រីស្ទរបស់យើង។ គម្ពីរម៉ាកុសមិនពន្យល់ ពីព្រះគ្រីស្ទ និងការងាររបស់ទ្រង់នៅក្នុងអត្ថបទគម្ពីរវែងនោះទេ ថែមមិនពន្យល់ដកស្រង់ពីគម្ពីរសញ្ញាចាស់ ឡើយ។ ភាគច្រើនលោកម៉ាកុសបង្ហាញប្រាប់យើងពីអំណាចព្រះចេសា្ដ និងសកម្មភាពរបស់ព្រះយេស៊ូវ ដែលទាក់ទាញអ្នកស្ដាប់ជនជាតិរ៉ូម។ ចូរកត់សំគាល់ពីសកម្មភាពជាច្រើន ដែលគម្ពីរម៉ាកុសជំពូក១បានសរសេរទុក ព័ន្ធកិច្ចរបស់លោកយ៉ូហានបាទីស្ទ ព្រះគម្ពីរបានបង្ហាញប្រាប់ថា ព្រះគ្រីស្ទគឺជាមនុស្សដែលសកម្ម ហើយមានអំណាចព្រះចេសា្ដ។ ដ្បិត អំណាចព្រះចេសា្ដ និងសកម្មភាពរបស់ទ្រង់អាចសង្រ្គោះបងប្អូននៅព្រឹកនេះ។ ឱព្រះយេស៊ូវជានាមពិរោះ គម្ពីរម៉ាកុសជំពូក១បានប្រាប់នូវព្រឹត្ដិការណ៍សំខាន់ៗចំនួន៩! លោកម៉ាកជីបានប្រសាសន៍ថា «នៅក្នុងគម្ពីរម៉ាកុសជំពូក១ ប្រហែលជាមានមាតិកាច្រើនជាងជំពូកផ្សេង២ទៀតនៅក្នុងព្រះគម្ពីរ លើក លែងតែគម្ពីរលោកុប្បត្ដិជំពូក១» (J. Vernon McGee, Th.D., Thru the Bible, volume IV, Thomas Nelson, 1983, p. 161)។ ឥឡូវនេះកន្លែងនោះនាំយើងឲ្យទៅមើលអត្ថបទគម្ពីររបស់យើង ការប្រោសរោគឃ្លង់ឲ្យជាចេញពី បុរសម្នាក់ «គ្រានោះ មានបុរសឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ លុះទ្រង់មានព្រះបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត» (ម៉ាកុស ១:៤០-៤២)។ ចូរឲ្យរៀននូវសេចក្ដីពិតសំខាន់ៗចំនួន៣ពីអត្ថបទគម្ពីរនេះ។ ១. ទីមួយ បុរសដែលមានជំងឺឃ្លង់។ គម្ពីរលេវីវិន័យជំពូក១៣ និងជំពូក១៤រៀបរាប់ប្រាប់ពីជំងឺឃ្លង់ដ៏គួរឲ្យស្ញែងខ្លាច។ វាប្រាប់ពីជំងឺ ស្បែកជាច្រើន រួមទាំងជំងឺឃ្លង់សម័យនេះ (ឬក៏ជំងឺរបស់ហែនសិន)។ អ្នកអត្ថាធិប្បាយពន្យល់ម្នាក់បាន ប្រសាសន៍ថា ប្រហែលជាបុរសនេះកើតរោគឃ្លង់ពិតប្រាកដ ឬក៏ការព្យាបាលមិនអាចមើលឲ្យជា ដូចយើង បានឃើញនៅក្នុងខ៤៥។ វចនានុក្រមខាងព្រះគម្ពីររបស់លោក New Unger ប្រាប់ថា «យើងមានចំងល់ តិចតួច ដោយសារតែមនុស្សភាគច្រើននៅគម្ពីរថ្មីពិពណ៌នាអ្នកកើតឃ្លង់ ដូចជាជំងឺឃ្លង់របស់ Hansen » (The New Unger’s Bible Dictionary, Moody Press, 1988, p. 307)។ រោគឃ្លង់ពិតប្រាកដរបស់បុរសនេះបានធ្វើឲ្យមានស្នាមស្បែកសរាប់មិនអស់។ រូបកាយរបស់គាត់ ត្រូវបានហើមតាមកន្លែងផ្សេងៗ។ ហើយវាធ្វើឲ្យមានដំបៅ ហើយមានទឹករងៃចេញពីរបួស។ កាលជំងឺនេះ កើតនៅដៃ និងជើងរបស់គាត់ នោះធ្វើឲ្យហើម។ ជំងឺនេះបានបណ្ដាលឲ្យមានដំបៅរលួ ហើយពិតប្រាកដ ណាស់ រូបកាយរបស់គាត់នៅតាមកន្លែងផ្សេងៗកំពុងរលួ។ រោគរបែងបានកើតលើមុខរបស់គាត់ ហើយវាធ្វើ ឲ្យមុខគាត់អាក្រក់មើលណាស់ វាស្រដៀវនឹង «បុរសដែលដូចដំរី» នៅក្នុងប្រទេសអង់គ្លេស ដ្បិតគាត់ អាក្រក់មើលណាស់ ដោយសារគាត់ពាក់ស្បៃមុខ។ ស្បែករបស់អ្នកកើតឃ្លង់ភាគច្រើនបានក្រាស់ ហើយ ក្រហម។ នេះគឺជាជំងឺឃ្លង់ពិតប្រាកដ ឥឡូវនេះយើងដឹងថា វាដូចជំងឺរបស់ Hansen ។ វាអាក្រក់ណាស់! (មើលនៅក្នុងវចនានុក្រម The New Unger’s Bible Dictionary, ibid.)។ លោក Walter L. Wilson បានប្រសាសន៍ថា ជំងឺនេះគឺតំណាងពីអំពើបាប។ វាមើលមិនជា ហើយអាក្រក់ណាស់។ នៅក្នុងព្រះគម្ពីរ អ្នកកើតឃ្លង់ត្រូវតែ «សំអាតចេញ»។ ដោយសារតែជំងឺនេះឆ្លងទៅ គេ ដូច្នោះអ្នកកើតឃ្លង់ត្រូវរស់នៅដាច់ពីគេ។ គាត់ត្រូវតែពាក់អាចកណ្ដាច ហើយគ្របបបូរមាត់ខាងលើ ទាំងស្រែកថា ខ្ញុំស្មោកគ្រោក ខ្ញុំស្មោកគ្រោក។ គាត់ត្រូវគេបណ្ដេញចេញពីជំរំ ឬទីក្រុង។ រឿងទាំងអស់នេះកើតឡើងចំពោះអ្នកមិនជឿព្រះម្នាក់។ គាត់មិនអាចធ្វើជាសមាជិកក្រុមជំនុំបាន ឡើយ។ ហើយគាត់មិនអាចចូលក្នុងនគរស្ថានសួគ៌បានទេ ដោយសារអំពើបាបរបស់គាត់។ (See Walter L. Wilson, M.D., A Dictionary of Bible Types, Hendrickson Publishers, 1999 reprint, p. 257)។ គម្ពីរលេវីវិន័យ ១៣:៤៥, ៤៦ប្រាប់ថា «ឯមនុស្សណាដែលកើតឃ្លង់ នោះត្រូវឲ្យស្លៀកពាក់កណ្តាចហើយនៅក្បាលទទេ ត្រូវគ្របបបូរមាត់ខាងលើ ហើយ ស្រែកថា ខ្ញុំស្មោកគ្រោកៗ អ្នកនោះនឹងនៅតែ ស្មោកគ្រោកជានិច្ច គ្រប់វេលាដែលនៅមានរោគនៅឡើយ អ្នកនោះជាមនុស្សស្មោកគ្រោកពិត ត្រូវឲ្យនៅតែឯង ហើយមានលំនៅជាខាងក្រៅទីដំឡើងត្រសាលផង»(លេវីវិន័យ ១៣:៤៥,៤៦)។ គម្ពីរស្កោហ្វាលកត់សំគាល់ថា គម្ពីរលេវីវិន័យ ១៣:១ប្រាប់ថា «រោគឃ្លង់និយាយពីអំពើបាប(១) នៅក្នុង ឈាម(២) ហើយវាបើកសំដែងឲ្យឃើញផ្លូវអាក្រក់នាៗ (៣)ការមិនជាដោយសារមនុស្សលោក»(The Scofield Study Bible, Oxford University Press, 1917, p.141;កត់សំគាល់នៅលេវីវិន័យ១៣:១ ។ រោគឃ្លង់តំណាងពីអំពើបាបរបស់មនុស្សលោក។ អំពើបាបគឺនៅក្នុងឈាមរបស់យើង វាឆ្លងពី លោកអ័ដាមមក។ វាចាប់ផ្ដើមដោយការបះបោរតូចតាច ហើយនៅចុងបញ្ចប់វាគួរឲ្យស្អប់ខ្ពើម។ «ព្រោះគំនិតខាងសាច់ឈាម នោះរមែងទាស់ទទឹងនឹងព្រះ» (រ៉ូម ៨:៧)។ ព្រះគម្ពីរប្រាប់ថា «គ្មានអ្នកណាដែលយល់ គ្មានអ្នកណាដែលស្វែងរកព្រះ គ្រប់គ្នាបានបែរចេញ ហើយត្រឡប់ជាឥតប្រយោជន៍ទាំងអស់គ្នា គ្មានអ្នកណាដែលប្រព្រឹត្តតាមសេចក្តីសប្បុរសសោះ តែម្នាក់ក៏គ្មានផង»(រ៉ូម ៣:១១-១២)។ លោកយ៉ូហាន វ៉ែស្លី(១៧០៣-១៧៩១) មិនមែនជាអ្នកកាល់វិននិយមនោះទេ ដ្បិតគាត់បាន បង្រៀនថា មនុស្សដែលមិនជឿព្រះគ្មាន «គ្មានសង្ឃឹម គ្មានអំណាច ហើយមិនអាចសង្រ្គោះខ្លួនឯង និងអ្នក ដទៃបានឡើយ...{មនុស្សទាំងអស់} នៅក្រោមការជាប់ទោស ហើយនៅក្រោមអំណាចរបស់{អំពើបាប}» កត់សំគាល់គម្ពីរ ៣:១២, ៩ (John Wesley, M.A., Explanatory Notes Upon the New Testament, volume II, Baker Book House, 1983 reprint, pp. 33, 34; notes on Romans 3:12, 9) ។ លោក Martyn Lloyd (១៨៩៩-១៩៨១)បានប្រសាសន៍ថា «មនុស្សមានបាបត្រូវបាន គ្រប់គ្រង ហើយដឹកនាំដោយអំពើបាប»(Martyn Lloyd-Jones, M.D., Assurance, Romans 5, The Banner of Truth Trust, 1971, p. 306)។ លោក អ៊ីសាក Watts បានប្រាប់ពីនេះ នៅក្នុងបទចំរៀងរបស់គាត់ ព្រះអម្ចាស់អើយ អំពើបាបខ្ញុំអាក្រក់ណាស់ ខ្ញុំកើតមកមិនបរិសុទ្ធ ហើយមិនស្អាត; អំពើបាបបានធ្វើឲ្យគំនិតយើងខ្វាក់។ វាធ្វើឲ្យអ្នកគិតថា «បើខ្ញុំក្លាយជាកូនព្រះពិតប្រាកដ នោះខ្ញុំ មិនអាចបោះបង់ចោលរឿងជាច្រើនបានទេ»។ ដូច្នេះ អ្នកនៅតែជាទាសករអំពើបាប ដែលត្រូវវិនាសដោយ គ្មានសង្ឃឹមគ្រប់ពេល ហើយជារៀងរហូត។ ឬក៏ធ្វើឲ្យអ្នកគិតថា «ខ្ញុំនៅក្នុងក្រុមជំនុំរៀងរាល់ថ្ងៃអាទិត្យ អញ្ចឹងខ្ញុំមិនអីនោះទេ»។ ដូច្នេះ អ្នកនៅតែមានរោគឃ្លង់ខាងអំពើបាប ហើយអ្នកគ្មានសង្ឃឹមទាល់តែសោះ។ ឬក៏វាធ្វើឲ្យអ្នកគិតថា «ខ្ញុំត្រូវតែមានអារម្មណ៍អះអាងថា ខ្ញុំបានសង្រ្គោះរួមហើយ»។ តែព្រះគម្ពីរមិនដែល ប្រាប់យើងថា យើងបានសង្រ្គោះដោយសារអារម្មណ៍នោះទេ។ យើងបានសង្រ្គោះដោយសារការជឿជាក់លើ ព្រះយេស៊ូវគ្រីស្ទ។ មានអ្នកខ្លះមានអារម្មណ៍ដូចនោះអស់រយះពេលច្រើនខែ ហើយអ្នកខ្លះទៀតច្រើនឆ្នាំ ពួកគេស្វែងរកអារម្មណ៍ដូចនោះ ជំនួសឲ្យការជឿជាក់ព្រះយេស៊ូវ។ បញ្ហានោះហើយ ចិត្ដរបស់គេត្រូវបាន បំផ្លាញដោយសាររោគឃ្លង់នៃអំពើបាប! លោក Augustus Toplady បានប្រាប់នៅក្នុងបទចំរៀងរបស់គាត់ថា ខ្ញុំបានភ្ញាក់ផ្អើល ហើយពិបាកចិត្ដ លោក Dr. Watts បានប្រាប់ម្ដងទៀតថា «គ្មានរបស់ខាងក្រៅណាទេ ដែលអាចសំអាតខ្ញុំបាន; អ្នកគ្មានអ្វីល្អទេ ពេលអ្នកអធិស្ឋានទទួលជឿព្រះ។ មានមនុស្សវ័យក្មេងម្នាក់បានប្រាប់យើងថា «ខ្ញុំគ្រាន់តែ អធិស្ឋានទទួលជឿព្រះ ដូច្នេះខ្ញុំអាចចេញទៅផ្សាយដំណឹងល្អ!» ការដូចនោះមិនអាចជួយសង្រ្គោះអ្នកណា ម្នាក់បានឡើយ! អ្នកផ្សេងទៀត «ថ្វាយខ្លួនគេ» ពេលចប់កម្មវិធីថ្វាយបង្គំព្រះ។ វាគ្មានអ្វីល្អសោះឡើយ។ ទាំងនេះគឺសំរាប់តែអ្នកក្លែងក្លាយ និងអ្នកដែលសំដែងខ្លួនខាងក្រៅដ៏ឥតប្រយោជន៏។ «គ្មានរបស់ខាងក្រៅណាទេ ដែលអាចសំអាតខ្ញុំបាន; នោះគឺជារបៀបនៃអ្នកកើតឃ្លង់ដ៏ក្រនេះ។ បុរសនេះមានជំងឺឃ្លង់ ហើយគាត់ដឹងថា គ្មានអ្វីសោះដែលគាត់ អាចធ្វើ ឬនិយាយដើម្បីឲ្យគាត់ជាពីរោគឃ្លង់។ ២. ទីពីរ បុរសដែលមកឯព្រះយេស៊ូវ។ «គ្រានោះ មានបុរសឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន»(ម៉ាកុស ១:៤០)។ អ្នកកើតឃ្លង់ដ៏ក្រម្នាក់នេះបានលឺអំពីព្រះយេស៊ូវដោយមិនសង្ស័យសោះ។ លោកយ៉ូហាន វែស្លីបានប្រាប់ថា ប្រហែលជាគាត់បានលឺព្រះយេស៊ូវអធិប្បាយ។ គាត់បានប្រសាសន៍ថា «ប្រហែលជា អ្នកកើតឃ្លង់នេះមិន អាចចូលរួមក្នុងហ្វូងមនុស្សបានឡើយ គាត់បានលឺពីព្រះអម្ចាស់របស់យើងពីចំងាយ»(ibid.)។ លោកវែស្លី បានដឹងអំពីរឿងនោះ ចាប់តាំងពីមនុស្សរាប់ពាន់បានមកស្ដាប់គាត់អធិប្បាយពីចំងាយ ហើយពួកគេបាន សង្រ្គោះ! នេះគឺជាសំបុត្រមួយដែលសរសេរដោយលោកវែស្លីក្នុងឆ្នាំ១៧៤៥ ខ្ញុំមិនដឹងពីខ្លួនឯងទេ ទាល់តែខ្ញុំបានស្ដាប់លឺបងប្រុសរបស់អ្នក{ឆាតឡែស} ហើយនិងអ្នក។ បន្ទាប់មក ខ្ញុំរកឃើញថា ខ្ញុំមិនទាន់ជឿឡើយ គ្មានអ្នកណា ម្នាក់អាចជួយខ្ញុំបានឡើយ មានតែព្រះគ្រីស្ទតែមួយគត់។ ខ្ញុំអំពាវនាវដល់ ទ្រង់ ហើយទ្រង់បានលឺខ្ញុំ ថែមទាំងទ្រង់បានប្រាប់ខ្ញុំនូវពាក្យទាំងនោះដោយ អំណាចព្រះចេសា្ដមកក្នុងចិត្ដខ្ញុំ» ចូរទៅដោយសុខសាន្ដចុះ អំពើបាបរបស់ អ្នកត្រូវបានលើកលែងទោសឲ្យហើយ»(John Wesley, M.A., The Works of John Wesley, volume I, Baker Book House, 1979 reprint, page 527)។ ហើយពិតប្រាកដណាស់ នោះគឺជាអ្វីដែលព្រះយេស៊ូវបានធ្វើចំពោះអ្នកកើតឃ្លង់ដ៏ក្រនេះ។ ដ្បិតទ្រង់បាន ធ្វើដូចគ្នាចំពោះអ្នករាល់គ្នា កាលណាអ្នកបន្ទាបខ្លួន ហើយជឿទុកចិត្ដលើទ្រង់។ ៣. ទីបី បុរសដែលត្រូវបានបា្រសឲ្យជាស្អាត។ ខ្ញុំត្រូវតែបង្រៀនបន្ដិចបន្ដួចអំពីអ្នកប្រោសជំងឺនៅក្នុងក្រុមជំនុំPentecostal និង Charismatic ។ នៅពេលគេសង្កត់ធ្ងន់លើការប្រោសជំងឺខាងរូបកាយ នោះអំណាចនៃដំណឹងល្អត្រូវស្រអាប់ ហើយជា រឿយៗបាត់ទៅ។ យើងមិនត្រូវផ្តោតសំខាន់លើការប្រោសជំងឺខាងរូបកាយរបស់មនុស្សម្នាក់នោះទេ។ ព្រះ យេស៊ូវទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីជួយសង្រ្គោះយើងពីរោគអំពើបាប មិនមែនដើម្បីព្យាបាល យើងពីជំងឺឈឺត្រចៀក ឬជំងឺឈឺមាត់នោះទេ! លោកបានប្រសាសន៍ពីអ្នកប្រោសជំងឺថា វាជាលទ្ធផលដ៏គួរឲ្យខ្មាស់ណាស់ បើយើងពឹងផ្អែកលើការប្រោសជំងឺឲ្យជា ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ ហើយជារឿយៗ វាខ្វះសមត្ថភាព ដើម្បីសំគាល់ ពីកិច្ចការខាងសាច់ឈាម និងកិច្ចការខាងឯវិញ្ញាណ (A. W. Tozer, D.D., Keys to the Deeper Life, Zondervan Publishing House, n.d., pp. 41, 42)។ បាទ ខ្ញុំជឿថា ព្រះអាចប្រោជំងឺខាងរូបកាយឲ្យជាបាន។ ខ្ញុំជឿយ៉ាងមុតមាំថា ទ្រង់អាចធ្វើបាន! តែតើយើងត្រូវជ្រើសរើសយកមួយណា រវាងការប្រោសជំងឺខាងរូបកាយឲ្យជា និងការប្រោសអំពើបាបរបស់ ខាងឯព្រលឹងឲ្យជា? ចំពោះខ្ញុំ ជំរើសគឺងាយស្រួលទេ។ រូបកាយយើងនឹងកន្លងផុតទៅនៅពេលឆាប់ៗ។ តែព្រលឹងរបស់យើងនៅរស់នៅរហូត គ្មានទីបញ្ចប់ទេ។ វាស្រួលដើម្បីឲ្យយើងដឹងថា មួយណាសំខាន់ជាង។ នៅក្នុងរឿងនៃអ្នកកើតឃ្លង់នេះ យើងឃើញថា ព្រះយេស៊ូវមិនត្រឹមតែប្រោសជំងឺខាងរូបកាយតែ ប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ប្រោសជំងឺខាងឯវិញ្ញាណដែរ។ ពិតណាស់ យើងអាចបកស្រាយពីការបង្រៀនរបស់ ព្រះគ្រីស្ទ «ដ្បិតបើមនុស្សណានឹងបានលោកីយ៍ទាំងមូល តែបាត់ព្រលឹងទៅ {រួមទាំង ការប្រោសជំងឺខាងរូបកាយឲ្យជា} នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ»(ម៉ាកុស ៨:៣៦)។ បុរសម្នាក់នេះបានដឹងថា រោគឃ្លង់របស់គាត់គឺជារោគដ៏ពិបាកណាស់។ គាត់មិនសុំឲ្យព្រះយេស៊ូវ ប្រោសជំងឺនេះទេ។ គាត់បាននិយាយថា «ព្រះអង្គអើយ បើទ្រង់សព្វព្រះហឬទ័យ សូមប្រោសទូលបង្គំឲ្យ ជាស្អាតផង»។ គាត់មិនបាន «ស្វែងរកអាហារដែលវិនាស» ឡើយ។ «រោគឃ្លង់ក្នុងខ្លួនខ្ញុំអាក្រក់ណាស់»។ ហើយនោះជាមូលហេតុដែលព្រះយេស៊ូវជួយសង្រ្គោះគាត់នៅពេលភា្លមៗនោះ។ «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន» (ម៉ាកុស ១:៤០)។ « ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ»(ម៉ាកុស ១:៤១)។ ស្រាប់តែមួយរំពេចនោះ «រោគឃ្លង់បានចេញពីគាត់បាត់ទៅ»(ម៉ាកុស ១:៤២)។ កន្លែងនោះបង្ហាញពីអំណាចនៃដំណឹងល្អ។ ព្រះយេស៊ូវបានបង្ហូរព្រះលោហិតទ្រង់នៅលើឈើ ឆ្កាង ដើម្បីសំអាតអំពើបាបរបស់អ្នកទាំងអស់។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិតថ្មីឲ្យអ្នក។ នៅពេលអ្នកមករកព្រះយេស៊ូវដោយគ្រាន់តែជឿ ដូចបុរសនេះ នោះទ្រង់នឹងសង្រ្គោះអ្នក «នៅពេលភ្លាមៗ» ចំពោះខ្ញុំ នោះគឺជាមេរៀនដ៏អស្ចារ្យបំផុតនៅក្នុងព្រះគម្ពីរ! «បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោស ទូលបង្គំឲ្យជាបាន»។ «ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ» បន្ទាប់មកគាត់បានជាស្អាត! នោះគឺជាដំណឹងល្អ! នោះ គឺជាដំណឹងល្អពីសេចក្ដីសង្រ្គោះ! នោះគឺជាទីសង្ឃឹមតែមួយគត់របស់អ្នក «ព្រះយេស៊ូវអើយ បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោស ទូលបង្គំឲ្យជាបាន»។ «ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ»! ចូរមករកព្រះយេស៊ូវ ហើយជឿជាក់លើទ្រង់ទៅ។ វាស្រួលណាស់ ដើម្បីជឿលើព្រះយេស៊ូវ។ ទ្រង់នឹងសំអាតអ្នកនៅពេលភ្លាមៗ។ គ្រាន់តែធ្វើដូចដែលបុរសម្នាក់នេះធ្វើប៉ុណ្ណោះ! កុំរង់ចាំយូរពេក ចូរជឿលើព្រះយេស៊ូវទៅ នោះអ្នកនឹងបាន ស្អាត! ព្រះវរបិតាអើយ ទូលបង្គំអធិស្ឋានសុំឲ្យមានអ្នកខ្លះនឹងជឿលើព្រះយេស៊ូវនៅព្រឹកនេះ ហើយឲ្យពួក គេបានស្អាតដោយព្រះលោហិតរបស់ទ្រង់! អាម៉ែន។ បាទខ្ញុំដឹង បាទខ្ញុំដឹង (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme៖ ម៉ាកុស ១:៤០-៤២ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ I WILL – BE THOU CLEAN! ដោយលោក បណ្ឌិត «គ្រានោះ មានបុរសឃ្លង់ម្នាក់ មកឯព្រះយេស៊ូវ លុតជង្គង់ទូលអង្វរថា បើទ្រង់សព្វព្រះហឫទ័យ ទ្រង់អាចនឹងប្រោសឲ្យទូលបង្គំជាស្អាតបាន ដូច្នេះ ទ្រង់មានព្រះហឫទ័យក្តួលអាណិត ក៏លូកព្រះហស្តទៅពាល់គាត់ ដោយព្រះបន្ទូលថា ខ្ញុំចង់ដែរ ឲ្យជាស្អាតទៅ លុះទ្រង់មានព្រះបន្ទូលហើយ ស្រាប់តែរោគឃ្លង់ចេញពីគាត់បាត់ទៅ ហើយគាត់បានជាស្អាត»(ម៉ាកុស ១:៤០-៤២)។ (១ពេត្រុស ៥:១៣) ១. ទីមួយ បុរសដែលមានជំងឺឃ្លង់។ ជនគណនា ១៣:៤៥, ៤៦; រ៉ូម ៨:៧; ៣:១១-១២។ ២. ទីពីរ បុរសដែលមកឯព្រះយេស៊ូវ។ ម៉ាកុស ១:៤០។ ៣.ទីបី បុរសដែលត្រូវបានបា្រសឲ្យជាស្អាត។ ម៉ាកុស ៨:៣៦;១:៤០,៤១,៤២។ |