Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មូលហេតុដែលប្រទេសអាមេរិក មិនមែនជាពាក្យទំនាយក្នុងព្រះគម្ពីរ

(សេចក្ដីអធិប្បាយនៅថ្ងែ «សិទ្ធិទៅឯជីវិត» ថ្ងៃអាទិត្យ)
WHY AMERICA IS NOT IN BIBLE PROPHECY
(A SERMON PREACHED ON “RIGHT TO LIFE” SUNDAY)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក មករា ១១៨ ២០១៥
A sermon preached at the Baptist Tabernacle of Los Angeles
Lord’s Day Morning, January 18, 2015

«ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថាចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ និងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់»(អេម៉ុស ៨:២-៣)។


អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។ លោក C. F. Keil បានបង្រៀនថា វាមានន័យថា «ដើរបង្ហួសនរណាម្នាក់ ដោយមិនយកចិត្ដទុកដាក់ពីគាត់ ថែមទាំងមិនមើលកាន់ទោស ឬទណ្ឌកម្មរបស់ គាត់» (Keil and Delitzsch)។ ប៉ុន្ដែ លោកយ៉ូហាន ជីលបានពន្យល់ពីអត្ថន័យបន្ដែមទៀត «និយាយដាក់ ពួកគេដោយមិនយកចិត្ដទុកដាក់» (John Gill)។ លោក Charles John Ellicott បានបន្ថែមថា «នឹងមានពេលខ្លះ ដែលសេចក្ដីអធិស្ឋានគ្មានប្រយោជន៍សោះ។ ទោះបីជាយើងសុំអង្វរករ ឬស្រែកឃ្លានខ្លាំងប៉ុណ្ណាក៏ដោយ វាយឺតពេលពេក។ ទ្វារនៃសេចក្ដីមេត្ដាករុណាបានបិទ»(ការអត្ថាធិប្បាយពន្យល់របស់លោក Ellicott ពីគម្ពីរទាំងស្រុង)។ ហើយលោក ម៉ាថាយ Henry បានប្រាប់ពីការអនុវត្ដនៃអត្ថបទគម្ពីរនេះ «ព្រះអត់ធ្មត់នឹងអំពើបាបដែលប្រឆាំងនឹងទ្រង់ ហើយពេលមួយនឹងកើតឡើង កាលអស់អ្នកណាដែលព្រះបានសំចៃទុក ពេលនោះទ្រង់មិនសំចៃទុកទៀតទទេ។ វិញ្ញាណអញនឹងមិនតវ៉ាទៀតឡើយ។ បន្ទាប់ព្រះមិនពន្យាពេលជំនុំជំរះ នឹងមានថ្ងៃដែលនឹងមកដល់» ការអត្ថាធិប្បាយពន្យល់របស់លោក Matthew Henry)។

អេម៉ុសបានប្រាប់ថា ស្ដេច យេរ៉ូបោមស្លាប់ដោយសារដាវ ហើយរាស្រ្ដអ៊ីស្រាអែលបានក្លាយជា ទាសករនៅក្នុងស្រុកអាសើរ។ លោកអេម៉ុសបានប្រាប់ថា ព្រះយេហូវ៉ាមានបន្ទូលមកគាត់ថា «អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។ ពួកគេចប់ហើយ វាយឺតពេលហើយ ឲ្យគេប្រែចិត្ដ! វាយឺតពេលហើយ ឲ្យគេ អធិស្ឋាន! វាយឺតពេលហើយ សំរាប់ឲ្យប្រជាជនអ៊ីស្រាអែលទទួលសេចក្ដីសង្រ្គោះ! ការជំនុំជំរះរបស់ព្រះ បានបញ្ចប់

«ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា... ចុងបំផុតបានមកដល់អ៊ីស្រាអែលជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»(អេម៉ុស ៨:២)។

អត្ថបទគម្ពីរនេះមានការអនុវត្ដន៍២។ ទីមួយ វានិយាយទៅកាន់ប្រទេសអ៊ីស្រាអែល។ ព្រះយេហូវ៉ា បានមានបន្ទូលថា

«អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។

ទីពីរ វានិយាយទៅកាន់បុគ្គលនីមួយៗ។ សំរាប់លោកអ័ម៉ាស៊ាដ៏ជាសង្ឃក្លែងក្លាយ ដែលប្រឆាំងនឹងអេម៉ុស ព្រះយេហូវ៉ាប្រាប់ថា «ឯខ្លួនលោក នឹងត្រូវស្លាប់នៅស្រុក១ដែលស្មោកគ្រោក ហើយសាសន៍អ៊ីស្រាអែលនឹងត្រូវគេដឹកនាំចេញពីស្រុករបស់ខ្លួន ទៅជាឈ្លើយជាមិនខាន»(អេម៉ុស ៧:១៧)។ មានការជំនុំជំរះសំរាប់ ប្រទេស និងមានការជំនុំជំរះសំរាប់បុគ្គលនីមួយៗផងដែរ។

«អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។

១. ទីមួយ អត្ថបទគម្ពីរនេះនិយាយពីប្រទេសអាមេរិក និងប្រទេសលោកខាងលិច។

«អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»(អេម៉ុស ៨:២)។

អ្នកខ្លះនិយាយថា «លោកបណ្ឌិត ហ៊ីមើស៍ តើលោកប្រាកដឬទេ?» បាទ ខ្ញុំប្រាកដ! យើងបានធ្វើបាប ហើយនៅឆ្ងាយពីគ្រាព្រះគុណ ដូច្នេះ ព្រះនឹងមិនដើរបង្ហួសគេទៅទៀតឡើយ។ ខ្ញុំដឹងច្បាស់ថា វាកើតឡើង ចំពោះប្រទេសអាមេរិក!

ខ្ញុំបានអានពីការសរសេររបស់បុរសម្នាក់នៅក្រុមជំនុំបាទីស្ទឯករាជ្យ។ គាត់ជាមនុស្សឆ្លាត គាត់ប្រាប់ត្រឹមត្រូវអំពីរឿងជាច្រើន។ ជួនកាល គំនិតគាត់គួរឲ្យចាប់អារម្មណ ហើយមានប្រយោជន៍។ តែគាត់ ប្រាប់ខុសឆ្គង ពេលគាត់បានប្រៀបធៀបប្រទេសអាមេរិក និងប្រទេសនាៗនៅក្នុងទ្វីបអ៊ឺរ៉ុប ទៅនឹងប្រទេស អង់គ្លេស មុនការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យលើកទី១។ ខ្ញុំនឹងឆ្លើយតបទៅគាត់ ដោយសារតែគាត់បានប្រាប់ពី ទីសង្ឃឹមខុសឆ្គងមួយ ដែលខ្ញុំបានលឺមនុស្សផ្សេងនិយាយ ហើយខ្ញុំគួរតែឆ្លើយតប។ គាត់មានទីសង្ឃឹមខុស ឆ្គងដូចនេះថា ស្ថានភាពដ៏អាក្រក់នៅក្នុងប្រទេសអង់គ្លេសមិនបញ្ឃប់ការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យលើកទី១ នោះទេ(ការរស់ឡើងវិញរបស់លោក Wesley និងលោក Whitefield)។ ដូច្នេះ គាត់(ចង់ប្រកែកថា) អំពើបាបនៅប្រទេសអាមេរិក និងប្រទេសនាៗនៅក្នុងទ្វីបអ៊ឺរ៉ុបមិនបញ្ឃប់ឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញ មកប្រទេសរបស់យើង និងប្រទេសសម្ពន្ធមិត្ររបស់យើងនោះទេ។ បុរសនោះបញ្ចប់អត្ថបទរបស់គាត់ដោយ និយាយថា «សូមឲ្យយើងបន្ដអធិស្ឋានសុំអង្វរព្រះឲ្យចាត់បញ្ជូនការរស់ឡើងវិញ រហូតដល់ចុងបញ្ចប់»។

វាស្ដាប់ទៅដូចខ្ញុំជាមនុស្សភ្លឺភ្លើច្រើនជាង។ ខ្ញុំបានលឺពាក្យនោះច្រើនដង។ ខ្ញុំមិនគិតថា គាត់ និយាយពិតប្រាកដនោះទេ គាត់ប្រាប់ឲ្យអធិស្ឋាន។ តើគាត់មានចិត្ដប្រជុំគ្នាអធិស្ឋានពេញមួយយប់ ដូចពួក ម៉ាតូដីសដើមដំបូងធ្វើឬទេ? តើក្រុមជំនុំគាត់ធ្វើដូចនោះឬទេ? តើគាត់ស្គាល់ក្រុមជំនុំខ្លះ ដែលធ្វើដូចនោះ ដែរឬទេ? តើពួកគេអធិស្ឋាន ហើយតមដូចសមាជិករបស់លោក Whitefield និងលោក Wesley ធ្វើដែរឬទេ? តើក្រុមជំនុំគាត់អំពាវនាវឲ្យតបដែរឬទេ? តើគាត់ស្គាល់ក្រុមជំនុំខ្លះ កន្លែងខ្លះ ដែលបន្ដតមឬទេ? តើគាត់អធិប្បាយប្រឆាំងនឹង «លទ្ធិសម្រេចនិយម» ហើយបង្រៀនច្បាស់លាស់ថា សមាជិកក្រុមជំនុំបាទីស្ទ ឯករាជ្យស្ទើរភាគច្រើនជាមនុស្សបាត់បង់ ដែលមិនទាន់បានកើតជាថ្មី ដូចលោក Whitefield និងលោក Wesley ធ្វើនៅក្នុងក្រុមជំនុំរបស់គេដែរឬទេ? តើគ្រូគង្វាលរបស់គាត់ធ្វើដូចនោះឬទេ? តើគាត់ស្គាល់ក្រុម ជំនុំបាទីស្ទឯករាជ្យខ្លះ ឬគ្រូគង្វាលនៅក្រុមជំនុំសៅថើនបាទីស្ទ ដែលអធិប្បាយដូចនោះដែរឬទេ? តើគាត់ ស្គាល់គ្រូគង្វាលខ្លះ ដែលមានចិត្ដការពារក្រុមជំនុំរបស់ពួកគេ ដូចលោក Whitefield និងលោក Wesley ធ្វើដែរឬទេ? តើគាត់ស្គាល់សូម្បីតែគ្រូគង្វាលម្នាក់ ដែលធ្វើដូចនោះដែរឬទេ? តើខ្លួនគាត់ផ្ទាល់ធ្វើដូចនោះ ដែរឬទេ? នោះប្រភេទនៃសេចក្ដីអធិប្បាយតែមួយគត់ ដែលអាចប្រើនៅក្នុងការរស់ឡើងវិញពិតប្រាកដ នៅ សព្វថ្ងៃនេះ។ តើគាត់ស្គាល់គ្រូអធិប្បាយខ្លះ ដែលធ្វើដូចនោះឬទេ? កុំប្រាប់ខ្ញុំអំពីលោកប៉ុល Washer! សេចក្ដីអធិប្បាយរបស់គាត់មិនបានពាក់កណ្ដាល នូវអ្វីដែលចាំបាច់ផង!

ហើយបុរសដែលជាមិត្ដភក្រ្ដរបស់យើងប្រាប់ថា «សូមឲ្យយើងអធិស្ឋាន ហើយបន្ដរហូតដល់ ចុងបញ្ចប់»{ការរស់ឡើងវិញ}។ តើការងារអ្វី ដែលគាត់មាននៅក្នុងគំនិតគាត់? រឿងមួយ ដែលលោក Jerry Falwell បានប្រាប់ គឺត្រឹមត្រូវពិតប្រាកដណាស់។ លោក Jerry Falwell ប្រាប់ថា «ការពន្លូតកូនគឺ ជាអំពើបាបដ៏ធំនៅក្នុងប្រទេសអាមេរិក»។ ពិតប្រាកដណាស់ លោក Jerry Falwell មានប្រសាសន៍ត្រឹម ត្រូវ។ ពិតណាស់ លោក Blogger «បន្ដធ្វើរហូតដល់ចុងបញ្ចប់» ហើយគាត់រួមទាំងបន្ដបញ្ឃប់អ្នកសំលាប់ កូនដែលមិនទាន់កើត! តើអ្នកបាន «បន្ដធ្វើរឿងខ្លះដល់ចុងបញ្ចប់» ឬទេលោក Blogger? តើអ្នកស្គាល់ គ្រូគង្វាលនៅក្រុមជំនុំបាទីស្ទខ្លះ ដែលបាន «បន្ដធ្វើរហូតដល់ចុងបញ្ចប់» ឬទេ? តើអ្នកស្គាល់ក្រុមជំនុំ បាទីស្ទខ្លះ ដែលកំពុងបិទកន្លែងពន្លូតកូនដែរឬទេ? តើអ្នកស្គាល់មនុស្សខ្លះ ដែល «បន្ដធ្វើរហូតដល់ចុង បញ្ចប់» ដែរឬទេ? ខ្ញុំមិនស្គាល់សោះ។ ក្រុមជំនុំយើងផ្ទាល់បានបិទកន្លែងពន្លូតកូនចំនួន២ នៅក្នុងទីក្រុង ឡូសអង់ចាឡែស។ យើងបានបិទកន្លែងទាំងពីរនោះទាំងស្រុង ដោយគ្រាន់តែធ្វើបាតុកម្មស្របច្បាប់។ បើ សិនជាក្រុមជំនុំបាទីស្ទចំនួនពាក់កណ្ដាលនៅក្នុងប្រទេសអាមេរិកបិទកន្លែងពន្លូតកូនចំនួន២កន្លែង នោះការពន្លូតនឹងមានទៀតទេ។ គ្រូគង្វាលរបស់ខ្ញុំឈ្មោះលោក ខាហ្គិន ហើយនិងខ្ញុំបានអង្គុយជាមួយមនុស្ស រាប់រយនាក់ ដែលជាពួកកាតូលិក ខណៈពេលប៉ូលីសជិះនៅក្នុងខ្នងសេះទាំងគំរាមគំហែងយើង ហើយដើរ ក្បួនជិះសេះជុំវិញយើង ទាំងកាន់ដំបង កាលយើងបាតុកម្មប្រឆាំងនឹងការពន្លូតកូន។ តើលោក Blogger នៅឯណា? ខ្ញុំមិនឃើញមនុស្សខ្លះសោះ! ខ្ញុំត្រឹមតែឃើញយាយជីចាស់ៗ និងមនុស្សវ័យក្មេងមកពីសាលា របស់ពួកកាតូលិកមួយចំនួន។ តើគ្រូអធិប្បាយបាទីស្ទនៅឯណា? តើស្ដ្រីបាទីស្ទ ដែលបង្រៀនថ្នាក់ថ្ងៃ អាទិត្យនៅឯណា? តើមនុស្សស្រីវ័យពាក់កណ្ដាលជាអ្នកបាទីស្ទ ដែលកាន់កាប់ក្រុមជំនុំរបស់យើង ហើយ ជាថៅកែគ្រូអធិប្បាយរបស់យើង នៅឯណា? ខ្ញុំមិនឃើញពួកគេសោះ! តើពួកគេខ្វាយខ្វល់ឬទេ? ទេ ខ្ញុំគិតថា ពួកគេមិនខ្វាយខ្វល់ទេ! ពួកគេមិនដូចមនុស្សស្រីដែលជាសមាជិករបស់លោក Wesley នៅក្នុង ការរស់ឡើងវិញដ៏ធំទេ។

ប្រទេសអាមេរិកសំលាប់ទារក១លាននាក់ជារៀងរាល់ឆ្នាំ! យើងយើងសំលាប់ទារក៥៧នាក់ ចាប់ តាំងពី Roe v. Wade ក្នុងខែមករា ឆ្នាំ១៩៧៣មក។ មកដល់ឥឡូវនេះ ដំណក់ឈាមធ្លាក់ចេញពីដៃរបស់ «គ្រីស្ទបរិស័ទ» ដែលជាអ្នកផ្សាយដំណឹងល្អ។ យើងបានអនុញ្ញាត្ដឲ្យពួកគេសំលាប់ទារក៥៧លាននាក់ ក្នុងពេលដែលយើងអង្គុយក្នុងក្រុមជំនុំដោយមានម៉ាស៊ីនត្រជាក់រយះពេល១ម៉ោង ហើយស្ដាប់ពាក្យលើក ទឹកចិត្ដ! តើយើងនៅកន្លែងណា កាលទារក៥៧លាននាក់ត្រូវបានគេសំលាប់? ពិតប្រាកដណាស់ យើង បានចាញ់បោកពាក្យសំដីលើកទឹកចិត្ដរបស់លោក Joel Osteen ពេលគាត់ប្រាប់ថា មនុស្សបានសង្រ្គោះ ដោយសារតែគាត់ «ដឹកនាំអធិស្ឋាន» បន្ទាប់មក គាត់ប្រាប់រឿងពីរបី ឲ្យមនុស្សសើចពីរឿងកំប្លែងរបស់ គាត់។ តែរឿងកំប្លែងគឺនៅលើយើងរាល់គ្នា! គ្មានអ្នកណាម្នាក់បានសង្រ្គោះសោះ គ្មានអ្នកណាម្នាក់ គ្មានអ្នកណាម្នាក់ គ្មានអ្នកណាម្នាក់ គ្មានអ្នកណាម្នាក់ គ្មានអ្នកណាម្នាក់ គ្មានអ្នកណាម្នាក់! ការអធិប្បាយ បែបនោះមិននាំឲ្យប្រទេសយើង និងប្រជាជនរបស់យើងប្រែចិត្ដនោះទេ។ ពួកគេនឹងមិនប្រែចិត្ដនោះទេ! លោក A. W. Tozer បានបង្រៀនថា «សព្វថ្ងៃនេះនៅក្នុងប្រទេសអាមេរិក ប្រភេទនៃការរាលដាលពីការរស់ឡើងវិញរបស់សាសនាគ្រីស្ទ អាចបញ្ជាក់ជាសោកនាដកម្មខាងសីលធម៌ ដែលយើងមិនឃើញសោះ នៅក្នុងរយះពេល១រយឆ្នាំ»(A.W. Tozer, D.D., Keys to the Deeper Life, Zondervan Publishing House, 1957, p. 12)។

«ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា... ចុងបំផុតបានមកដល់អ៊ីស្រាអែលជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»(អេម៉ុស ៨:២)។

ដ្បិត ប្រទេសរបស់យើងមិនដូចប្រទេសអង់គ្លេសនៅដើមសតវត្សទី១៨ឡើយ មិនដូចទាល់តែ សោះ! មនុស្សមិនជឿព្រះនៅក្នុងចក្រភពអង់គ្លេសខុសគ្នាសែនឆ្ងាយ ពីយើងរាល់គ្នា! រួមទាំងអ្នកធ្វើការរ៉ែ ធ្យូង និងកសិករមានចំណេះវិជ្ជាខុសពីយើរាល់គ្នា! សូម្បីតែអ្នកមិនចេះអក្សរ ក៏អាចស្ដាប់សេចក្ដីអធិប្បាយ ទាំងស្រុងរបស់លោក Whitefield និង Wesley ហើយពួកគេអាចយល់បាន! តើប្រជាជនរបស់យើងអាច អង្គុយស្ដាប់សេចក្ដីអធិប្បាយដ៏គួរឲ្យស្មុកស្មាញ ដែលនិយាយពីអំពើបាបទាំងស្រុង ដូចពួកគេធ្វើបានឬទេ? ពួកគេឈរនៅក្រោមព្រឹលរៀងរាល់ព្រឹក នៅម៉ោង៥ ដើម្បីស្ដាប់ពួកគេអធិប្បាយ! តើប្រជាជនរបស់យើង នឹងធ្វើដូចនោះឬទេ? ទេ ពួកគេនឹងមិនធ្វើឡើយ! ប្រជាជនរបស់យើងឆ្កួតជាមួយហ្គេមវីដីអូ រូបអាសអា ភាស កម្មវិធីតាមកញ្ចក់ទូរទស្សន៍ដែលពេញដោយឈាមស្មោកគ្រោក ថ្នាំញៀន ហើយឆ្កួតជាមួយខ្សែភាព យន្ដថោកទាប ហើយជារបស់អារក្ស។ នៅជំនាន់លោក Wesley ក្នុងប្រទេសអង់គ្លេស គ្មានមនុស្សម្នាក់សោះដែលធ្វើដូចនោះ! គ្មានការលះលែងគ្នានៅក្នុងចំនោមនុស្សតាមធម្មតា។ ផ្ទះមិនខូចខាត វារឹងមាំ មិន មែនបាក់បែកដូចសព្វថ្ងៃនេះទេ។ ហើយបើមើលទៅរាជរដ្ឋាភិបាល ប្រទេសរបស់គេដឹកនាំដោយមនុស្ស ដែលចេះសំដែងការល្អនៅក្នុងសភា ទោះបីជាគេមិនមែនជាកូនព្រះក៏ដោយ តែយ៉ាងហោចណាស់ ពួកគេ បានឥទ្ធិពលពីសីលធម៌របស់គ្រីស្ទាន។ ប្រទេសរបស់យើងដឹកនាំដោយមនុស្សទន់ខ្សោយ ហើយពួកគេមិន មានស្ដង់ដាររបស់គ្រីស្ទានឡើយ។ នៅជំនាន់លោក Wesley ប្រទេសអង់គ្លេសមិនអនុញ្ញាត្ដឲ្យមានអំពើផ្លូវ ភេទខូចអាក្រក់នោះទេ។ តើខ្ញុំត្រូវប្រាប់ថែមទៀតឬ? ហើយចុះអំពីសាសនារបស់ពួកគេវិញ? បាទ មួយ ភាគធំ ពួកគេមិនស្គាល់ព្រះនោះទេ គេធ្វើតាមសាសនា។ គ្រូគង្វាលសើ្ទរតែទាំងអស់មិនបានប្រែចិត្ដជឿ។ ដ្បិត នេះគឺជាបញ្ហាធំណាស់ «ប៉ុន្ដែ» ពួកគេមិនបានទទួលឥទ្ធិពលពី «លទ្ធិសម្រេចនិយម» សោះឡើយ។ ពួកគេមិនបានគិតថា ពួកគេបានសង្រ្គោះនោះទេ ហើយមនុស្សយ៉ាងតិចណាស់៧៥%គិតដូចនោះ។ ពួក គេមិនគិតថា ពួកគេអាចបានសង្រ្គោះដោយការសូត្រតាមពាក្យពីរបី ដែលហៅថា «អធិស្ឋានទទួលជឿ ព្រះ»នោះទេ។ មនុស្សមានបាបបានដឹងថា ពួកគេមិនមែនជាកូនព្រះទេ ហើយពួកគេមិនពុតថា ដូចពួកគេបានសង្រ្គោះនោះទេ។ កាលពួកគេគិតអំពីការប្រែចិត្ដ នោះពួកគេគិតអំពីអ្វីដែលលោក យ៉ូហាន Bunyan បានធ្វើ នៅក្នុងសៀវភៅដ៏ពេញនិយមរបស់គាត់ ដែលមានចំណងជើងថា «ព្រះគុណដ៏ច្រើនសន្ធឹកចំពោះ មនុស្សមានបាបលេខ១» និងសៀវភៅ «ផ្លូវឡើងទៅស្ថានសួគ៌»។ គំនិត ដែលពួកគេគិតថា ពួកគេបាន សង្រ្គោះជាគំនិតរបស់ពួកបរិសុទ្ធ ហើយតាមអារម្មណ៍របស់គេ មិនមែនមកពីព្រះនោះទេ!

ម៉្យាងទៀត ពួកគេទាំងអស់គ្នាមានព្រះគម្ពីរតែមួយគត់។ ពួកគេមានគម្ពីរខីង ជេមស៍តែមួយគត់។ ដូច្នេះ ពួកគេសំអាងលើអត្ថបទគម្ពីរតាមភាសាក្រេក ហើយគេមិនច្រលំដោយសារតែមានការបកប្រែចិត្ដច្រើន ថែមទាំងមិនដូចគម្ពីររបស់យើងសព្វថ្ងៃនេះ ដែលទទួលឥទ្ធិពលមកពីគំនិតរបស់មនុស្សនោះទេ។ ហើយគ្មានការហាមឃាត់មិនឲ្យប្រើគម្ពីរខីង ជេមស៏(King James)នៅក្នុងសាលារៀន និងសាកលវិទ្យាល័យរបស់គេ។ ទោះបីជាពួកគេមិនបានសង្រ្គោះក៏ដោយ ពួកគេជឿថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ។ រួមទាំងស្ដេច George II (១៧២៧-១៧៦០)បានប្រាប់អ្នកថា ព្រះគម្ពីរគឺជាព្រះបន្ទូលរបស់ព្រះ! គ្មាន ការហាមឃាត់មិនឲ្យប្រើព្រះគម្ពីរនៅក្នុងសាលារៀនទេ។ កូនសិស្សទាំងអស់ដឹងពីរឿងនៅក្នុងព្រះគម្ពីរ។ ហើយគេអនុញ្ញាត្ដឲ្យប្រើព្រះគម្ពីរនៅក្នុងសាកលវិទ្យាល័យ ក្នុងតុលាការ ឬរាជរដ្ឋាភិបាលស៊ីវិល ដូចនៅក្នុងប្រទេសរបស់យើង។ ជំនួសឲ្យការហាមឃាត់ព្រះគម្ពីរ ពួកគេថែមទាំងអះអាងវា ហើយយល់ព្រមនឹងវា ទោះបីជា ពួកគេមិនទាន់បានកើតជាថ្មីក៏ដោយ។ ម៉្យាងទៀត គ្មានមេរៀនរបស់រាជរដ្ឋាភិបាល។ កូនសិស្ស ទាំងអស់បានរៀនពីព្រះគម្ពីរ ហើយពួកគេទាំងអស់ជឿលើពាក្យនៅក្នុងព្រះគម្ពីរ។ សព្វថ្ងៃនេះ ព្រះគម្ពីរត្រូវ បានគេចំអកមើលងាយ ដោយហៅព្រះគម្ពីរថា «ជំនឿខាងសីលធម៌របស់ពួកបរិសុទ្ធ» គេគិតថា វាអាក្រក់។ ដ្បិតពួកគេទាំងអស់ធ្វើការ ហើយអត់បាយ តែគ្មានអ្នកណាម្នាក់មានពេលគិតពីភាពប្លែកៗផ្សេងៗ ដូច ប្រជាជនរបស់ធ្វើនោះទេ។ ពួកគេមិនមានពេលដើម្បីតាំងសមាធិ តាមសាសនាពុទ្ធ ឬតាមជំនឿផ្សេងៗ នៅក្នុងប្រទេសលោកខាងលិចឡើយ។ នោះគឺជាមូលហេតុ ដែលប្រជាជនគេមានអារក្សចូលតិចណាស់ នៅខណៈយើងដឹងច្បាស់ណាស់ថា ប្រជាជនរបស់យើងរាប់ពាន់នាក់(បើមិនមែនរាប់លាន) សុទ្ធតែនៅ ក្រោមការគ្រប់គ្រងរបស់វិញ្ញាណអារក្សសាតាំង។

ទេ លោក Blogger បានធ្វើខុស ពេលគេប្រៀបធៀបប្រជាជនរបស់យើងជាមួយប្រទេសអង់ គ្លេស មុនពេលការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី១នៅក្រោមលោក Whitefield និងលោក Wesley ។ វាត្រូវ សេចក្ដីពិតជាង ដើម្បីប្រៀបធៀបជនជាតិអាមេរិកាំងទៅនឹងជំនាន់របស់លោកណូអេ! ពិតណាស់ តើនោះ មិនមែនជាអ្វីដែលព្រះគ្រីស្ទមានបន្ទូលប្រាប់អំពីជំនាន់នេះទេឬអី? ព្រះគម្ពីរមានបន្ទូលថា

«ឯត្រង់ថ្ងៃ និងពេលកំណត់ នោះគ្មានអ្នកណាដឹងទេ ទោះទាំងពួកទេវតាដែលនៅលើស្ថានសួគ៌ក៏មិនដឹងដែរ ជ្រាបតែព្រះវរបិតានៃខ្ញុំប៉ុណ្ណោះ ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ ៣៩ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ»(ម៉ាថាយ ២៤:៣៧-៣៩)។

ព្រះគ្រីស្ទទ្រង់មិនបានប្រៀបធៀបជំនាន់របស់យើងទៅនឹងមនុស្សនៅប្រទេសអង់គ្លេស នៅសតវត្សទី១៨ នោះទេ! ទ្រង់បានប្រៀបធៀបជំនាន់របស់យើងទៅនឹងមនុស្សនៅជំនាន់លោក ណូអេ

«ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដីហើយអស់ទាំងគំនិតក្នុងចិត្តគេក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ នោះព្រះយេហូវ៉ាទ្រង់ស្តាយ ដោយបានបង្កើតមនុស្សមកនៅលើផែនដី ហើយទ្រង់មានព្រះហឫទ័យព្រួយ»(លោកុប្បត្ដិ ៦:៥-៦)។

« ព្រះទ្រង់មានព្រះបន្ទូលទៅណូអេថា អស់ទាំងសាច់ត្រូវផុតពីមុខអញហើយ ដ្បិតផែនដីបានពេញជាសេចក្តីកាចសហ័សដោយសារគេ មើល អញនឹងបំផ្លាញគេទៅជាមួយនឹងផែនដីផង»(លោកុប្បត្ដិ ៦:១៣)។

មិត្ដភក្រ្ដរបស់យើងប្រាប់ថា «សង្ឃឹមដូចនេះយើងមាន...ដូចកាលព្រះបានរំដោះប្រទេសអង់គ្លេសចេញពីការដួលរលំខាងវិញ្ញាណដែលមិនអាចយល់បាន តាមរយះការរស់ឡើងវិញរបស់លោក George Whitefield យ៉ូហាន និង George Whitefield ដូច្នោះ ព្រះក៏អាចរឿងដូចគ្នាម្ដងទៀតផងដែរនៅសព្វថ្ងៃ នេះ»។ គាត់បង្រៀនត្រឹមត្រូវ កាលគាត់ប្រាប់ថា ព្រះអាចធ្វើរឿងនោះម្ដងទៀត។ តែនោះមិនមែនជាសំណួរ ទេ។ សំណួរមិនមែនថា សូម្បីតែព្រះអាចចាត់បញ្ជូនការរស់ឡើងវិញមកប្រទេសមួយក៏ដោយ។ សំណួរគឺថា តើព្រះនឹងចាត់បញ្ជូនការរស់ឡើងវិញមកប្រទេសមួយដែរឬទេ? ខ្ញុំដឹងច្បាស់ថា ចម្លើយគឺ «ទេ!» ដូចដែល យើងបានអាននៅក្នុងអត្ថបទគម្ពីរបស់យើង

«ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ... អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ និងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់»(អេម៉ុស ៨:២-៣)។

ខ្ញុំគិតថា ប្រទេសអាមេរិក និងប្រទេសលោកខាងលិចគ្មានសង្ឃឹមទាល់តែសោះ។ គ្មានសង្ឃឹមសោះ។ សូម ស្ដាប់ពាក្យ ដែលពួកទាហានអ៊ីស្លាមបានសរសេរនៅលើអ៊ីនធើណេតកាលពីសប្ដាហ៍មុន។ បន្ទាប់ពីពេល ភ្លាមៗ ដែលពួកគេបានសំលាប់មនុស្ស១៧នាក់នៅក្នុងទីក្រុងប៊ារី ពួកភេរវៈករអ៊ីស្លាមទាំងនេះបានផ្ញើរ អ៊ីម៉ែលទៅប្រទេសអាមេរិក។ នេះជាអ៊ីម៉ែល២ដែលបានប្រាប់ថា

«យើងនឹងមកឯអ្នក សូមមើលខាងក្រោយខ្នងរបស់អ្នក»។

«យើងនឹងមិនឈប់នោះទេ យើងស្គាល់ទាំងអស់អំពីអ្នក ពីប្រពន្ធរបស់អ្នក ថែមទាំងយើងស្គាល់កូនៗរបស់អ្នក»។

តើពួកគេនឹងធ្វើភេរវៈកម្មឲ្យយើងចុះចូលឬអី? នោះគឺអត្ថន័យរបស់ពាក្យ «អ៊ីស្លាម»! វាមានន័យថា «ចុះ ចូល»។ តើយើងនឹងចុះចូលជាមួយពួកគេឬអី? តើពួកគេនឹងគ្រប់គ្រងលើប្រទេសអាមេរិក និងប្រទេស លោកខាងលិចឬអី? មានតែព្រះមួយគត់ដែលជ្រាបច្បាស់ តែវាមើលទៅដូចជាមិនល្អនោះទេ! ព្រះមាន បន្ទូលប្រាប់ថា

«អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»(អេម៉ុស ៨:២)។

វានឹងមិនមានការរស់ឡើងវិញនៅក្នុងប្រទេសអាមេរិក ឬប្រទេសអ៊ឺរ៉ុបឡើយ។ វានឹងមិនកើតឡើង ទេ។ វាយឺតពេលរហូត ក្នុងសតវត្សទី២០ លោក W. A. Criswell ដែលជាគ្រូអធិប្បាយដ៏ល្បីនៅប្រទេសអាមេរិក បានមានប្រសាសន៍ថា «ប្រជាជនរបស់យើងរស់នៅក្នុងការភ័យខ្លាច ហើយមានអារម្មណ៍មិនល្អសំរាប់ថ្ងៃស្អែក ដោយសារតែយើងជាមនុស្សអាក្រក់...គ្រប់ផ្លូវទាំងអស់ ប្រទេសអាមេរិកកំពុងតែប្រឆាំងនឹង ព្រះរឹតតែខ្លាំងឡើងៗ។ ថ្ងៃនៃការជំនុំជំរះនឹងមកដល់ ហើយយើងនឹងដឹង»។ លោក Criswell បានធ្វើជាគ្រូគង្វាលនៅក្រុមជំនុំហ្វឹសបាទីស្ទនៃរដ្ឋ Dallas អស់រយះពេលច្រើនជាង៥០ឆ្នាំ។ គាត់ជាគ្រូគង្វាលរបស់ លោក ប៊ីលី Graham។ (W. A. Criswell, Ph.D., Great Doctrines of the Bible – Bibliology, Zondervan Publishing House, 1982, p. 43)។

ប្រទេសយើង និងប្រជាជនរបស់យើងកំពុងតែប្រឈមមុខការជំនុំជំរះ។ នោះគឺជាមូលហេតុ ដែលប្រទេសអាមេរិកមិនមែនជាពាក្យទំនាយនៅក្នុងព្រះគម្ពីរ។ យើងនឹងមិនមែនជាប្រទេសដ៏អស្ចារ្យ ទៀតឡើយ។ យើងនឹងមិនមានតម្លៃនៅក្នុងពាក្យទំនាយ ដែលព្រះគម្ពីរប្រាប់ពីគ្រាចុងក្រោយឡើយ! តែខ្ញុំប្រាប់បងប្អូនថា យើងមានការអនុវត្ដន៍ទី២នៃអត្ថបទគម្ពីរនេះ។

២. ទីពីរ អត្ថបទគម្ពីរនេះនិយាយពីមនុស្សទាំងឡាយណា ដែលធ្វើអំពើបាបដល់ស្លាប់។

ពេលមួយនឹងកើតមានឡើង ហើយបើវាមិនទាន់កើតឡើងទេ នោះមានន័យថា ព្រះមានបន្ទូលពី រឿងនេះអំពីអ្នករាល់គ្នា

«អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»(អេម៉ុស ៨:២)។

នៅពេលព្រះមានបន្ទូលដូចនោះអំពីអ្នក នោះវាមានន័យថា អ្នកត្រូវវិនាសអស់កល្បជានិច្ច។ អ្នកអាចរស់ នៅច្រើនឆ្នាំបាន តែអ្នកត្រូវវិនាសនៅក្នុងអណ្ដាតភ្លើងឋាននរក កាលព្រះមានបន្ទូលថា «អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»។ ហេតុអ្វីបានជារឿងនោះកើតឡើង? គឺដោយសារតែអ្នកបានប្រព្រឹត្ដអំពើបាប ដែលមិនអត់ទោសឲ្យបាន! គ្រូអធិប្បាយល្បីៗជាច្រើនពីបុរាណបានបង្រៀនពីអំពើបាប ដែលមិនអាចអត់ ទោសឲ្យបាន។ លោក Martyn Lloyd-Jones បានបង្រៀនពី «អំពើបាប ដែលប្រឆាំងនឹងព្រះវិញ្ញាណ បរិសុទ្ធ»(The Sons of God, p. 230)។ លោក Jonathan Edwards, Asahel Nettleton, Moody, Torrey, George W. Truett និងគ្រូអធិប្បាយពីបុរាណទាំងអស់បង្រៀនពី «អំពើបាបដែលមិនអាចអត់ ទោសឲ្យបាន»។ លោក យ៉ូហាន អោ រ៉ាយស៏បានបង្រៀនថា

មានអំពើបាបមួយ «ដែលព្រះមិនអត់ទោសឲ្យមនុស្សលោកឡើយ»។ មាន អំពើបាបមួយ ដែលបើសិនជាមនុស្សម្នាក់ប្រព្រឹត្ដវា «ព្រះមិនអត់ទោសឲ្យ គាត់ឡើយ ទោះបីជានៅក្នុងលោកីយនេះ ឬនៅលោកីយខាងមុខ»។ មាន អំពើបាបដែលមិនអាចអត់ទោសឲ្យបាន... អំពើបាបដែលមិនអាចអត់ទោស ឲ្យបាន {គឺ} ថា មនុស្សម្នាក់អាចឆ្លងកាត់សេចក្ដីស្លាប់ កាលគាត់នៅមាន ជីវិត ហើយគាត់អាចឆ្លងកាត់អាណាចក្រដែលត្រូវវិនាស ថែមទាំងគាត់អាច ឆ្ងងកាត់សេចក្ដីមេត្ដាករុណាជារៀងរហូត កាលគាត់នៅរស់ក្នុងលោកីយនេះ នៅឡើយ!...បាទ ឥឡូវនេះអ្នកអាចប្រព្រឹត្ដអំពើបាបដែលមិនអាចអត់ទោសឲ្យបាន។ មនុស្សខ្លះបានស្ដាប់លឺដំណឹងល្អ ហើយព្រះវិញ្ញាណបរិសុទ្ធបាន ប៉ះពាល់ចិត្ដជាខ្លាំង ហើយទ្រង់បានបំភ្លឺពីអំពើបាបរបស់គាត់ ថែមទាំងបំភ្លឺ ឲ្យគាត់ស្គាល់ព្រះអង្គសង្រ្គោះ តែគាត់មិនស្ដាប់ នោះគឺជាការប្រព្រឹត្ដអំពើ បាបដល់ស្លាប់ ដែលមិនអាចអត់ទោសឲ្យបាន (Dr. John R. Rice, Crossing the Deadline, Sword of the Lord, 1953, pp. 3-4)។

បើសិនជាព្រះអាចបង្ហួសប្រទេសមួយ នោះទ្រង់ក៏អាចបង្ហួសអ្នកផងដែរ! បើសិនជាប្រទេសមួយ អាចប្រព្រឹត្ដអំពើបាបដល់ស្លាប់ ដូច្នេះ អ្នកក៏អាចមានផងដែរ! ១យ៉ូហាន ៥:១៦ ប្រាប់ថា «បាបដែលមាន ទោសដល់ស្លាប់»។ កាអ៊ីនបានប្រព្រឹត្ដអំពើបាបនោះ ហើយព្រះបោះបង់ចោលគាត់រហូត។ ទោះពីជាគាត់ បានរស់នៅច្រើនឆ្នាំក៏ដោយ គាត់មិនអាចបានសង្រ្គោះឡើយ។ នៅសម័យលោកម៉ូសេ ស្ដេចផារ៉ោនបាន ប្រព្រឹត្ដអំពើបាបនោះ ហើយព្រះបានបោះបង់ចោលគាត់។ ទោះបីជាគាត់បានរស់នៅច្រើនឆ្នាំក៏ដោយ គាត់ មិនអាចបានសង្រ្គោះឡើយ។ លោកយូដាសបានប្រព្រឹត្ដអំពើបាបនោះ ហើយព្រះបានបោះបង់ចោលគាត់។ គាត់បានរស់នៅច្រើនម៉ោង តែវាយឺតពេល ដើម្បីឲ្យគាត់បានសង្រ្គោះ! បើអ្នកតតាំងនឹងព្រះវិញ្ញាណបរិសុទ្ធ ហើយបដិសេធមិនជឿជាក់លើព្រះយេស៊ូវ នឹងមានថ្ងៃមួយ ឬម៉ោងមួយ ដែលព្រះនឹងបោះបង់ចោលអ្នកផង ដែរ! បន្ទាប់មក ព្រះជាម្ចាស់មានបន្ទូលថា

«អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ»(អេម៉ុស ៨:២)។

សូមស្ដាប់ពាក្យនៅក្នុងបទចំរៀងនេះដោយយកចិត្ដទុកដាក់ ពីលោក John R. Rice

អ្នកបានរង់ចាំ ហើយនៅតែបង្អែរបង្អង់បដិសេធព្រះអង្គសង្រ្គោះ
ទ្រង់អត់ធ្មត់នឹងអ្នកណាស់ ហើយទ្រង់អង្វរដោយព្រះទ័យពិរោះ
អ្នកបានហូបផ្លែឈើដែលហាមឃាត់ អ្នកបានជឿការកុហករបស់អារក្ស
ចិត្ដរបស់អ្នកបានរឹង អំពើបាបរបស់អ្នកបានងងឹតនៅក្នុងចិត្ដអ្នក
អ្នកជួយប្រះការជំនុំជំរះដ៏សែនអាក្រក់ ព្រះនឹងមិនហៅអ្នកទៀតទេ
អ្នករង់ចាំ ហើយបង្អែរបង្អង់ ទាលតែវិញ្ញាណទៅបាត់
អ្នកចាប់ផ្ដើមយំសោក កាលអ្នកឃើញសេចក្ដីស្លាប់ ហើយអ្នកគ្មានសង្ឃឹម
អ្នករង់ចាំ ហើយបង្អែរបង្អង់ ដោយចាំយូរពេក!
   («បើអ្នកបង្អែរបង្អង់យូរពេក» ដោយលោក John R. Rice, 1895-1980)។

នៅព្រឹកនេះ ខ្ញុំសូមអង្វរអ្នកឲ្យបែរចេញពីអំពើបាបរបស់អ្នក ហើយជឿជាក់លើព្រះយេស៊ូវឥឡូវនេះទៅ កាលណាអ្នកនៅមានពេលនៅឡើយ។ សូមជឿជាក់លើព្រះយេស៊ូវឥឡូវនេះទៅ មុនពេលព្រះបោះ បង់ចោលអ្នក ដូចទ្រង់បានបោះបង់ចោលប្រទេសអ៊ីស្រាអែល ដូចទ្រង់បានបោះបង់ចោលសង្ឃអ័ម៉ាស៊ានៅ សម័យលោកអេម៉ុស! ដូចទ្រង់បានបោះបង់ចោលលោកកាអ៊ីន! ដូចទ្រង់បានបោះបង់ចោលស្ដេចផារ៉ោន! ហើយដូចទ្រង់បានបោះបង់ចោលលោក យូដាស! ទ្រង់នឹងបោះបង់ចោលអ្នក!!! សូមមករកព្រះគ្រីស្ទ។ សូមជឿជាក់លើព្រះគ្រីស្ទឥឡូវនេះទៅ មុនពេលវាយឺតពេល! ព្រះគម្ពីរប្រាប់ថា

«ចូរទីពឹងដល់ព្រះយេហូវ៉ាឲ្យអស់អំពីចិត្ត កុំឲ្យពឹងផ្អែកលើយោបល់របស់ខ្លួនឡើយ»(សុភាសិត ៣:៥)។

សូមជឿជាក់លើព្រះយេស៊ូវទៅ។ ព្រះលោហិតរបស់ទ្រង់នឹងគ្របលើអំពើបាបរបស់អ្នកទាំងអស់ ហើយនឹង លាងសំអាតវាចេញ។ ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង នឹងទទួលទោសសំរាប់អំពើបាបរបស់អ្នកទាំង អស់ ហើយនឹងជួយសង្រ្គោះអ្នកពីសេចក្ដីក្រោធដ៏នៅអស់កល្បជានិច្ច។ ការរស់ពីសុគតឡើងវិញរបស់ទ្រង់ នឹងផ្ដល់ឲ្យអ្នកមានជីវិត ហើយទីសង្ឃឹម! សូមជឿជាក់លើព្រះយេស៊ូវឥឡូវនេះទៅ ទ្រង់នឹងអត់ទោសអំពើ បាបរបស់អ្នកជារៀងរហូត! លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme: អេម៉ុស ៧:១៤ - ៨:៣។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
(«បើអ្នកបង្អែរបង្អង់យូរពេក» ដោយលោក John R. Rice, 1895-1980)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

មូលហេតុដែលប្រទេសអាមេរិក មិនមែនជាពាក្យទំនាយក្នុងព្រះគម្ពីរ

(សេចក្ដីអធិប្បាយដែលបង្រៀនពី «សិទ្ធិទៅឯជីវិត» ថ្ងៃអាទិត្យ)

ដោយលោក បណ្ឌិត
Dr. R. L. Hymers, Jr.

«ហើយទ្រង់មានព្រះបន្ទូលសួរខ្ញុំថា អេម៉ុសអើយ ឯងឃើញអ្វី នោះខ្ញុំទូលឆ្លើយថា ឃើញកំប្រោងពេញដោយផ្លែរដូវក្តៅ រួចព្រះយេហូវ៉ាទ្រង់ប្រាប់ខ្ញុំថាចុងបំផុតបានមកដល់អ៊ីស្រាអែល ជារាស្ត្រអញហើយ អញនឹងមិនដើរបង្ហួសគេទៅទៀតឡើយ ព្រះអម្ចាស់យេហូវ៉ា ទ្រង់មានព្រះបន្ទូលថា នៅថ្ងៃនោះបទចំរៀងដែលច្រៀងនៅក្នុងព្រះវិហារ នឹងត្រឡប់ជាសំរែកទ្រហោយំវិញ និងមានសាកសពយ៉ាងសន្ធឹកនៅគ្រប់ទីកន្លែង គេនឹងបោះសពទាំងនោះចេញដោយស្ងៀមស្ងាត់»(អេម៉ុស ៨:២-៣)។

(អេម៉ុស ៧:១៧)

១. ទីមួយ អត្ថបទគម្ពីរនេះនិយាយពីប្រទេសអាមេរិក និងប្រទេសលោកខាងលិច។
ម៉ាថាយ ២៤:៣៧-៣៩; លោកុប្បត្ដិ ៦:៥-៦,១៣; អេម៉ុស ៨:២-៣។

២. ទីពីរ អត្ថបទគម្ពីរនេះនិយាយពីមនុស្សទាំងឡាយណា ដែលធ្វើអំពើបាបដល់ស្លាប់។
១យ៉ូហាន ៥:១៦; សុភាសិត ៣:៥។