ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ផ្លូវTHE WAY! ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៥-៦)។ |
ព្រះគម្ពីរមិនដែលបង្រៀនថា សាសនាគ្រីស្ទសំដៅលើចិត្ដវិជ្ជាទេ។ ព្រះគម្ពីរមិនដែលបង្រៀនថា សាសនាគ្រីស្ទសំដៅលើទស្សនៈវិជ្ជា ឬខាងសីលធម៌ ឬខាងបរមត្ថវិជ្ជា ឬក៏ខាងសនិទាននិយម(ជំនឿ ដែលពឹងផ្អែកលើភាពជាក់ស្ដែង ជាជាងលើព្រះ) ហើយព្រះគម្ពីរមិនដែលបង្រៀនថា សាសនាគ្រីស្ទសំដៅលើអត្ថិភាពនិយម(ជំនឿដែលពឹងផ្អែកលើខ្លួនឯង ហើយទទួលខុសត្រូវសម្រាប់សកម្មភាពខ្លួនឯង)។ នៅ ក្នុងគម្ពីរសញ្ញាថ្មី ព្រះគម្ពីរប្រាប់ម្ដង ហើយម្ដងទៀតពី «ផ្លូវ»(ពាក្យជាភាសាក្រិកគឺ ហ៊េ ហោដូស {Hē hŏdŏs} ដែលមានន័យថា ផ្លូវ)។ មុនពេលប៉ុលបានសង្រ្គោះ កាលគាត់បានទៅបៀតបៀនគ្រីស្ទបរិស័ទ នោះ គាត់បានទៅបៀតបៀនមនុស្ស «តាមផ្លូវនេះ» (កិច្ចការ ៩:២)។ សាវ័កពេត្រុសបានប្រាប់ពី «ផ្លូវ»(២ពេត្រុស ២:២)។ ហើយក្នុងនាមឈ្មោះជាអ្នកជឿលើព្រះគ្រីស្ទ អ្នករកឃើញពាក្យ «ផ្លូវ» (hē hŏdŏs)យ៉ាងតិចណាស់៧ដងនៅក្នុងគម្ពីរសញ្ញាថ្មី ។ សាវ័កប៉ុលបានប្រាប់ថា «ខ្ញុំបៀតបៀនដល់មនុស្ស ដែលកាន់តាមផ្លូវនេះ» មុនពេលគាត់បានប្រែចិត្ដ(កិច្ចការ ២២:៤)។ កាលណាខ្ញុំរៀបរាប់ពីសេចក្ដីជំនឿរបស់គ្រីស្ទ បរិស័ទ នោះខ្ញុំមិនមានអ្វីនិយាយប្រាប់ល្អជាងនេះ។ ពិតប្រាកដណាស់ សាសនាគ្រីស្ទដ៏ពិតគឺជា «ផ្លូវ»។ ១. ទីមួយ ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏ចង្អៀត។ ព្រះយេស៊ូវបានមានបន្ទូលថា «តែឯទ្វារដែលនាំទៅឯជីវិត នោះតូច ហើយចង្អៀតវិញ ក៏មានមនុស្សតិចណាស់ដែលរកផ្លូវនោះឃើញ»(ម៉ាថាយ ៧:១៤)។ វាគឺជាផ្លូវដែលចង្អៀត ដោយសារតែវានិយាយពីព្រះគ្រីស្ទទ្រង់ផ្ទាល់។ ព្រះគ្រីស្ទមានបន្ទូលថា «ខ្ញុំជាផ្លូ... បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។ លោក បីលី ហ្រ្គែហ៊ាមតែងតែសរសេរពាក្យពាក់កណ្ដាលមុនដំបូងជាអក្សរធំៗនៃយ៉ូហាន ១៤:៦ ដាក់នៅខាងក្រោយគាត់លើអំពូលភ្លើងតូច ឬក៏ដាក់លើផ្ទាំងធំមួយ កាលណាគាត់បង្រៀនទៅកាន់ហ្វូង មនុស្សដ៏ធំនៅក្នុងខំប្រឹងព្យាយាមរបស់គាត់។ លោក Graham បានប្រើពាក្យទាំងនេះ ព្រះយេស៊ូវមានព្រះបន្ទូលថា «ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត» (យ៉ូហាន ១៤:៦)។ សំរាប់រយះពេលយ៉ាងយូរ ខ្ញុំបានឆ្ងល់ពីមូលហេតុដែលលោក Graham តែងតែលុបឃ្លាទីពីរនៃ ខគម្ពីរចេញ «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ នៅថ្ងៃមួយ ខ្ញុំបានយល់ដឹង ថា គាត់បានលុចឃ្លាទីពីរចេញ ដោយសារតែគាត់មិនចង់ឲ្យមនុស្សពិបាកចិត្ដ។ ពួកគេមិនប្រកាន់គាត់ទេ ពេលគាត់បង្រៀនថា ព្រះគ្រីស្ទជា «ផ្លូវ ជាសេចក្តីពិត ហើយជាជីវិត»។ មនុស្សអាចគិតថា កន្លែងនេះអាច និយាយសំដៅលើទស្សនៈវិទូដ៏ល្បីល្បាញ ឬក៏អ្នកបង្កើតសាសនាម្នាក់។ ពួកគេអាចបែរគំនិតរបស់គេគិតសំដៅទៅលើលោកម៉ូសេ លោកមហាម៉ាត់ លោកខុងជី ឬក៏លោកពុទ្ធ។ ពួកគេអាចនិយាយថា «បាទ នោះគឺជាព្រះគ្រីស្ទពិតប្រាកដ តែវាក៏ជាអ្នកដឹកនាំសាសនា ឬទស្សនៈវិទូល្បីៗបានដែរ»។ ដ្បិតឃ្លាទីពីរនៃ ខគម្ពីរនោះកែតំរង់កន្លែងនោះ។ ព្រះយេស៊ូវមានបន្ទូលនៅឃ្លាទីពីរថា «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ លោកហ្គ្រែហ៊ាមបានដឹងថា ពាក្យទាំងនោះធ្វើឲ្យមនុស្សជាច្រើនខឹង។ ដូច្នោះ គាត់បានលុបពាក្យទាំងនោះចេញពីផ្ទាំងអក្សរ ដែលនៅខាងក្រោយគាត់ កាលគាត់អធិប្បាយ។ លោកហ្គ្រែហ៊ាមខ្លាចថា មនុស្សនឹងអន់ចិត្ដដោយសារការដែលត្រឹមតែបង្រៀនថា ព្រះគ្រីស្ទដែលបានជាប់ឆ្កាងអាច ជួយសង្រ្គោះយើងរាល់គ្នាបាន។ ប៉ុន្ដែ អ្នក និងខ្ញុំមិនត្រូវលុបចោលឃា្លទីពីរនៃគម្ពីរយ៉ូហាន ១៤:៦ឡើយ។ ព្រះយេស៊ូវមានបន្ទូល ថា «ដ្បិតអ្នកណាដែលមានសេចក្តីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក...»(លូកា ៩:២៦)។ ខ្ញុំមិនហ៊ាន លុបពាក្យរបស់ព្រះគ្រីស្ទចេញទេ «បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ»។ ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏ចង្អៀត។ យើងបានសង្រ្គោះដោយសារសេចក្ដីជំនឿលើព្រះគ្រីស្ទ តែមួយគត់ ដូចអ្នកកែប្រែជំនឿប្រាប់ពីវា។ សាសនាគ្រីស្ទដ៏ពិតគឺផ្លូវដ៏ចង្អៀត ដោយសារតែវាប្រាប់ថា ព្រះគ្រីស្ទគឺជាព្រះអង្គសង្រ្គោះតែមួយសំរាប់មនុស្សលោក! សាវ័កពេត្រុសប្រាប់ថា «ហើយគ្មានសេចក្តីសង្គ្រោះ ដោយសារអ្នកណាទៀតសោះ ដ្បិតនៅក្រោមមេឃ គ្មាននាមឈ្មោះណាទៀតបានប្រទានមកមនុស្សលោក ឲ្យយើងរាល់គ្នាបានសង្គ្រោះនោះឡើយ»(កិច្ចការ ៤:១២)។ មនុស្សជាច្រើនគិតថា ពួកគេអាចបានសង្រ្គោះតាមផ្លូវផ្សេងៗទៀត។ ពួកគេគិតថា ពួកគេអាច បានសង្រ្គោះដោយសារវត្ដមាននៅក្រុមជំនុំ ឬដោយសារសេចក្ដីអធិស្ឋាន ឬដោយសារបទពិសោធន៍មួយ ដែលគេមាន ឬក៏ដោយសារ «អារម្មណ៍» ដែលទទួលបាន។ តែព្រះគម្ពីរប្រាប់ថា ពួកគេយល់ខុស! ព្រះគម្ពីរ ប្រាប់ថា «មានផ្លូវមួយដែលមើលទៅដូចជាត្រឹមត្រូវល្អ ដល់មនុស្ស តែចុងបំផុតនៃផ្លូវនោះ គឺជាសេចក្តីស្លាប់»(សុភាសិត ១៦:២៥)។ នោះគឺជា «ផ្លូវនៃសេចក្ដីស្លាប់»។ ព្រះគ្រីស្ទតែមួយគត់គឺជាផ្លូវទៅឯជីវិត! ទ្រង់មានបន្ទូលថា «ខ្ញុំជាផ្លូវ» បទចំរៀងពីបុរាណដែលលោក Griffith ទើបបានច្រៀងត្រឹមត្រូវពិតប្រាកដណាស់ ខ្ញុំត្រូវទៅផ្ទះ ដោយសារផ្លូវនៃឈើឆ្កាង បាទ ជំនឿដ៏ពិតរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏ចង្អៀត។ ព្រះយេស៊ូវមានបន្ទូលថា «ខ្ញុំជាផ្លូវ»។ ទ្រង់ចង់ប្រាប់ ថា ទ្រង់ជាផ្លូវតែមួយគត់។ មូលហេតុអ្វី? ដោយសារតែគ្មានព្រះណាផ្សេងទៀត ដែលមកចាប់កំណើតជា មនុស្ស ហើយសុគតនៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់យើង។ គ្មានអ្នកណាផ្សេងទៀតនៅក្នុង ប្រវត្ដិសាស្រ្ដអាចមានសមត្ថភាពធ្វើដូចនោះ! ព្រះយេស៊ូវតែមួយគត់ដែលអាចសង្រ្គោះអ្នកពីអំពើបាប និង ការជំនុំជំរះ។ ២. ទីពីរ ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏សាមញ្ញ។ ព្រះគ្រីស្ទជាផ្លូវទៅឯព្រះវរបិតា។ វាគឺជាផ្លូវសាមញ្ញ ផ្លូវច្បាស់លាស់ ហើយជាផ្លូវងាយស្រួលយល់។ វាមិនមែនជាផ្លូវអាថ៌កំបាំង វាមិនមែនជាផ្លូវស្រពិចស្រពិល ថែមទាំងវាមិនមែនជាផ្លូវសំងាត់ឡើយ! មិនមែន ទាល់តែសោះ! សូមមើលអ្វី ដែលហោរាអេសាយបានចែកចាយប្រាប់យើង «ហើយនៅទីនោះនឹងមានថ្នល់១ ជាផ្លូវដែលគេនឹងហៅថា «ផ្លូវបរិសុទ្ធ»...ឯមនុស្សដែលដើរដំណើរ ទោះបើជាមនុស្សល្ងីល្ងើក៏ដោយ គង់តែមិនវង្វេងដែរ»(អេសាយ ៣៥:៨)។ ព្រះគ្រីស្ទបានសុគតលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់យើង។ ទ្រង់បានសុគតនៅលើផែនដីនេះ ដើម្បី ទទួលទណ្ឌកម្មជំនួសអំពើបាបយើង។ ទ្រង់បានរស់ពីសុគតឡើងវិញ ហើយទ្រង់គង់នៅខាងស្ដាំដៃនៃ ព្រះវរបិតា។ ចូរជឿជាក់លើទ្រង់ទៅ នោះទ្រង់នឹងអត់ទោសអំពើបាបរបស់អ្នក ហើយជួយសង្រ្គោះអ្នក។ គ្មានអ្វីស្មុកស្មាញសោះ។ ខ្ញុំបង្រៀនស្ទើរតែគ្រប់សេចក្ដីអធិប្បាយទាំងអស់។ វាគឺជាដំណឹងល្អដ៏សាមញ្ញនៃ ព្រះគ្រីស្ទ។ មនុស្សមិនជំពប់ ដោយសារដំណឹងល្អស្រពិចស្រពិល ឬអាថ៌កំបាំងនោះទេ។ ពួកគេជំពប់ ដោយ សារ ពួកគេអះអាងពីអារម្មណ៍ខ្លួនឯង ជំនួសឲ្យព្រះយេស៊ូវទ្រង់ផ្ទាល់។ ឬក៏ពួកគេបរាជ័យ ដោយសារតែ ពួកគេមិនជឿទុកចិត្ដលើទ្រង់ទាំងស្រុង។ ពួកគេដូចជាបុរសម្នាក់ ដែលចង់ឡើងលើយន្ដហោះ ហើយទុក ជើងម្ខាងនៅលើដីក្នុងពេលតែមួយ! ដើម្បីឡើងលើយន្ដហោះ នោះអ្នកត្រូវតែអង្គុយលើកៅអ៊ី ហើយជឿជាក់ លើអ្នកបើកយន្ដហោះ និងជឿជាក់លើយន្ដហោះនោះ។ នោះគឺជារបៀបដែលអ្នកជឿជាក់លើព្រះគ្រីស្ទ។ ចូរ ជឿជាក់លើទ្រង់ទាំងស្រុង ហើយកុំស្វែងរកអារម្មណ៍មួយឡើយ។ ចូរជឿជាក់លើទ្រង់តែមួយគត់ នោះទ្រង់ នឹងសង្រ្គោះអ្នក។ ជំនឿរបស់គ្រីស្ទបរិស័ទជាផ្លូវដ៏ច្បាស់លាស់ ហើយសាមញ្ញ។ កាលខ្ញុំមានអាយុ១៥ឆ្នាំ ខ្ញុំដឹងថា មានព្រះ។ ខ្ញុំដឹងថា ទ្រង់ធំអស្ចារ្យ ខ្ញុំដឹងថា ទ្រង់គួរឲ្យស្ញែងខ្លាច ហើយខ្ញុំដឹងថា ទ្រង់បរិសុទ្ធ ហើយគួរឲ្យគោរពកោតខ្លាច។ តែ ខ្ញុំបានព្យាយាមចង់សង្រ្គោះខ្លួនឯង តាមរយះ ការធ្វើល្អ។ ខ្ញុំបានឈប់ធ្វើរឿងអាក្រក់ៗ ដែលក្មេងជំទង់ផ្សេងទៀតធ្វើនៅក្នុងក្រុមជំនុំ។ ខ្ញុំដូចជាពួកផារ៉ាស៊ី ខ្ញុំគិតថា «ខ្ញុំមិនដូចមនុស្សមានបាបទាំងនោះទេ»។ ខ្ញុំបានទន្ទេញខគម្ពីរ ខ្ញុំបានអធិស្ឋាន។ នៅថ្ងៃបុណ្យ ព្រះយេស៊ូវរស់ពីសុគតឡើងវិញ ក្នុង១៩៥៨ ខ្ញុំបានថ្វាយជីវិតខ្ញុំ ដើម្បីធ្វើជាគ្រូអធិប្បាយ។ ខ្ញុំមានអាយុ ១៧ឆ្នាំ ហើយខ្ញុំបានព្យាយាមធ្វើល្អ ដើម្បីក្លាយជាកូនព្រះ! តែសាវ័កប៉ុលប្រាប់ថា យើងមិនអាចបានសង្រ្គោះ «ដោយការដែលយើងបានប្រព្រឹត្តដោយសុចរិតនោះទេ គឺដោយសេចក្តីមេត្តាករុណារបស់ទ្រង់វិញ»(ទីតុស ៣:៥)។ ហើយយើងអាចមានសេចក្ដីមេត្ដាករុណានោះ ដោយសារជំនឿដ៏សាមញ្ញនៅក្នុង ព្រះយេស៊ូវគ្រីស្ទ។ ខ្ញុំបានស្គាល់បុរសវ័យក្មេងម្នាក់ដែលមានបទពិសោធន៍ដ៏អស្ចារ្យមួយ។ គាត់ប្រាប់អំពី «អារម្មណ៍» នៃព្រះវត្ដមានរបស់ព្រះគ្រីស្ទ។ ដោយសារបទពិសោធន៍នោះ គាត់ដឹងច្បាស់ថា គាត់បានសង្រ្គោះ។ តែរយះ ពេលពីរបីឆ្នាំក្រោយមក គាត់បានចេញពីក្រុមជំនុំ ហើយមនុស្សទាំងអស់ដឹងថា គាត់មិនដែលបានសង្រ្គោះ នោះទេ។ គាត់បានពឹងពាក់លើ «អារម្មណ៍» ខ្លួនឯង។ ហើយអារក្សបានឲ្យគាត់នូវ «អារម្មណ៍» ដែលគាត់ ចង់បាន។ ប៉ុន្ដែអារម្មណ៍នោះមិនអាចសង្រ្គោះគាត់បានឡើយ។ យើងអាចបានសង្រ្គោះ ដោយសារសេចក្ដី ជំនឿដ៏សាមញ្ញនៅលើព្រះយេស៊ូវគ្រីស្ទតែមួយគត់។ ជំនឿរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏ច្បាស់លាស់ ហើយសាមញ្ញ។ ៣. ទីបី ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដែលមានឈាម។ ផ្លូវរបស់គ្រីស្ទបរិស័ទគឺផាត់ដោយពណ៌ក្រហម វាគឺជាផ្លូវដែលមានឈាមដាប។ ផ្លូវដែលមាន ឈាមដាបនៃសាសនាគ្រីស្ទមានចាប់តាំងពីគម្ពីរលោកុប្បត្ដិ ទៅដល់គម្ពីរវិវរណៈ។ នៅក្នុងសួនច្បារអេដែន ព្រះយេហូវ៉ាបានទតឃើញសត្វមួយ ហើយទ្រង់បានយកស្បែកវាធ្វើអាវ ដើម្បីគ្របបាំងអំពើបាបរបស់ជីដូន ជីតាយើងមុនដំបូង។ អេបិលបានថ្វាយតដ្វាយឈាម ដូច្នោះហើយ ព្រះយេហូវ៉ាបានទទួលយក។ នៅយប់ បុណ្យរំលង ជនជាតិអ៊ីសា្រអែលបានលាបឈាមនៃកូនចៀមនៅលើទ្វាររបស់ពួកគេ។ ការជំនុំជំរះរបស់ព្រះ «បានរំលង» ពួកគេ ដ្បិតព្រះមានបន្ទូលថា « ផ្ទះណាអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នាទៅ ហើយនឹងគ្មានសេចក្តីវេទនាណាបំផ្លាញឯងរាល់គ្នា...»(និក្ខមនំ ១២:១៣)។ ព្រះមិនបានមានបន្ទូលថា «នៅពេលអញឃើញកូនចៀមដែលស្លាប់ នោះអញនឹងរំលងផុតពីឯងរាល់គ្នា!» ទេ ទេ ទ្រង់មានបន្ទូលថា «នៅពេលអញឃើញឈាម នោះអញនឹងរំលងផុតពីឯងរាល់គ្នា» កាលខ្ញុំឃើញព្រះលោហិត កាលខ្ញុំឃើញព្រះលោហិត នៅថ្ងៃមុន ខ្ញុំបានអត្ថបទមួយ ដែលមានប្រជាប្រិយភាពសំរាប់គ្រូអធិប្បាយវ័យក្មេង វាប្រាប់ថា យើងបានសង្រ្គោះដោយសារការសុគតរបស់ព្រះគ្រីស្ទ «មិនមែនដោយសារព្រះលោហិតរបស់ទ្រង់» នោះ ទេ។ នោះគឺអាក្រក់ខ្លាំងណាស់! មានរឿង២នៅក្នុងពិធីលាងព្រះអម្ចាស់ មិនមែន១នោះទេ! ហេតុអ្វីបានជាយើងប្រើពែង បើសិន ជាព្រះលោហិតមិនអាច «លាងសំអាតយើងពីអំពើបាបទាំងអស់»?(១យ៉ូហាន ១:៧)។ ខ្ញុំខ្លាចថា លោក យ៉ូហាន MacArthur បាននាំឲ្យគ្រូអធិប្បាយវ័យក្មេងជាច្រើននាក់ ឲ្យប្រកាសពីដំណឹងល្អ «ដែលគ្មាន ព្រះលោហិត»។ លោក MacArthur បានបង្រៀនថា «ព្រះលោហិតរបស់ព្រះគ្រីស្ទ {គឺ} ឃ្លាដែលមាន អំណាច ដែលត្រូវបានប្រើដើម្បីតំណាងពីការសុគតជាយញ្ញបូជារបស់ព្រះគ្រីស្ទ»(កត់សំគាល់ពី១កូរិនថូស ១០:១៦)។ គាត់បានបង្រៀនថា «ព្រះលោហិតគឺជាពាក្យ ដែលប្រើជំនួសឲ្យពាក្យការសុគត»(កត់សំគាល់ពីហេព្រើរ ៩:១៤, The MacArthur Study Bible)។ គាត់បង្រៀនម្ដងទៀតថា «ឯកសារយោងដែល ប្រាប់ពីព្រះលោហិតរបស់ព្រះអង្គសង្រ្គោះ មិនមែនចង្អុលបង្ហាញពីវត្ថុរាវនោះទេ...» (The MacArthur Bible Commentary; note on Romans 5:9)។ នោះគឺជាកំហុសឆ្គងដ៏អាក្រក់ណាស់! នៅពាសពេញគម្ពីរសញ្ញាចាស់ កូនចៀមដែលមនុស្សបាន ថ្វាយដល់ព្រះ ជាយញ្ញបូជាដែលមានឈាម វាដូចជាការទទួលទោសនៃអំពើបាបរបស់មនុស្ស។ នៅក្នុង គម្ពីរសញ្ញាថ្មី ព្រះយេស៊ូវបានបង្ហូរព្រះលោហិតរបស់ទ្រង់ ដើម្បីផ្ដាច់អំពើបាប។ កាលព្រះយេស៊ូវបានប្រើ ពែងនៅពិធីលាងព្រះអម្ចាស់ នោះទ្រង់មានបន្ទូលថា «ដ្បិតនេះជាឈាមខ្ញុំ គឺជាឈាមនៃសញ្ញាថ្មី ដែលបានច្រួចចេញ សំរាប់មនុស្សជាច្រើនប្រយោជន៍នឹងផ្តាច់បាប»(ម៉ាថាយ ២៦:២៨)។ ចូរឲ្យលោកយ៉ូហាន MacArthur និងអ្នកដើរតាមគាត់ពិចារណាគិតអំពីរឿងទីពីរក្នុងពិធីលាងព្រះអម្ចាស់ – ពែង ដែលតំណាងពីព្រះលោហិតរបស់ទ្រង់! ដំណឹងល្អដែលគ្មានព្រះលោហិត នោះមិនមែនជាដំណឹង ល្អទាល់តែសោះ! វាមិនអាចលាងសំអាតពីភាពជាប់ទោសខាងព្រលឹងទេ! នៅស្ថានសួគ៌ យើងនឹងថ្វាយបង្គំ « រីឯព្រះអង្គដែលទ្រង់ស្រឡាញ់យើងរាល់គ្នា ហើយបានលាងយើងដោយព្រះលោហិតទ្រង់ ឲ្យបានរួចពីបាប»(វិវរណៈ ១:៥)។ អ្នកផ្សេងទៀតអាចដើរតាមលោក MacArthur តែខ្ញុំនឹងតស៊ូឈរដោយជំនឿ ជាមួយអ្នកប្រាជ្ញវ័យចំនាស់ដ៏ ល្បីខាងគម្ពីរសញ្ញាថ្មីខាងភាសាក្រិកឈ្មោះលោក W. A. Criswell ដែលបានបង្រៀនថា ចាប់តាំងពីដើមដំបូង នៅក្នុងសួនច្បារអេដែនទៅដល់ពេលបំពេញដ៏រុងរឿង នៅក្នុងទីក្រុងយេរ៉ូសាឡិមថ្មី យើងបានឃើញ {ព្រះលោហិត} ច្បាស់លាស់ ណាស់។ បើគ្មានការបង្ហូរព្រះលោហិតទេ នោះគ្មានការផ្ដាច់បាប និងទោស របស់អំពើបាបឡើយ ដ្បិតព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ ដ៏ជាព្រះរាជ បុត្រានៃព្រះ ដែលលាងសំអាតយើងពីអំពើបាបទាំងអស់។ យើងមានសេចក្ដី អធិប្បាយនោះនៅក្នុងពាក្យនៃអ្នកនិពន្ធបទចំរៀង៖ លោក Criswell អាចបង្រៀនភាសាក្រិកទៅលោកយ៉ូហាន MacArthur! លោក Criswell អ្នកជំនាញខាង គម្ពីរសញ្ញាថ្មីជាភាសាក្រិក គាត់អាចសូត្រគម្ពីរសញ្ញាថ្មីជាច្រើនជាភាសាក្រិក! ចូរដើរតាមលោក Criswell ហើយជឿលើព្រះលោហិតរបស់ព្រះគ្រីស្ទទៅ! ផ្លូវថ្មីគឺជាផ្លូវដែលគ្មានព្រះលោហិត ផ្លូវចាស់គឺជាផ្លូវដែលត្រឹម ត្រូវ! ហើយវាជាផ្លូវតែមួយគត់! ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដែលមានឈាម – សេចក្ដីសង្រ្គោះ និងការ លាងសំអាតពីអំពើបាប ដោយព្រះលោហិតរបស់ព្រះយេស៊ូវគ្រីស្ទ។ យើងមានមនុស្សមកប្រឹក្សានៅក្នុងបន្ទប់សួរសំណួររបស់យើង តែពួកគេមិនបានសង្រ្គោះនោះទេ។ ខ្ញុំមិនដែលលឺមនុស្សទាំងនោះនិយាយអំពីព្រះលោហិតរបស់ព្រះយេស៊ូវសោះ! ពួកគេតែងតែនិយាយអំពី ការធានាអះអាងពីសេចក្ដីសង្រ្គោះ តែពួកគេមិននិយាយអំពីព្រះលោហិតរបស់ព្រះគ្រីស្ទសោះ! ពួកគេមិន បង្ហាញពីព្រះលោហិតរបស់ទ្រង់សោះ។ ពួកគេមិនប្រើពាក្យសោះ មិនចាច់ឆ្ងល់ទេ ពួកគេមិនបានសង្រ្គោះ នោះទេ។ ព្រះគម្ពីរប្រាប់ថា «បើគ្មានខ្ចាយឈាមទេ នោះគ្មានផ្លូវណាឲ្យបានរួចពីបាបឡើយ» គ្មានការអត់ ទោស គ្មានសេចក្ដីសង្រ្គោះទេ បើគ្មានព្រះលោហិតរបស់ព្រះយេស៊ូវ!(ហេព្រើរ ៩:២២)។ ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏ចង្អៀត។ វាគឺជាផ្លូវដ៏សាមញ្ញ វាគឺជាផ្លូវដែលមានឈាម ហើយវាគឺ ជាផ្លូវតែមួយគត់! ដ្បិតព្រះយេស៊ូវបានមានបន្ទូលថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៦)។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme យ៉ូហាន ១៤:១-៦។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ផ្លូវ ដោយលោក បណ្ឌិត «ថូម៉ាសទូលទ្រង់ថា ព្រះអម្ចាស់អើយ យើងខ្ញុំមិនដឹងជាទ្រង់យាងទៅឯណាទេ ដូច្នេះ ធ្វើដូចម្តេចឲ្យយើងខ្ញុំស្គាល់ផ្លូវទៅបាន ព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា ខ្ញុំជាផ្លូវ ជាសេចក្តីពិត ហើយជាជីវិត បើមិនមកតាមខ្ញុំ នោះគ្មានអ្នកណាទៅឯព្រះវរបិតាបានឡើយ» (យ៉ូហាន ១៤:៥-៦)។ (កិច្ចការ ៩:២; ២ពេត្រុស ២:២; កិច្ចការ ២២:៤) ១. ទីមួយ ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏ចង្អៀត។ ម៉ាថាយ ៧:១៤; លូកា ៩:២៦; ២. ទីពីរ ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដ៏សាមញ្ញ។ អេសាយ ៣៥:៨; ទីតុស ៣:៥។ ៣. ទីបី ផ្លូវរបស់គ្រីស្ទបរិស័ទគឺជាផ្លូវដែលមានឈាម។ និក្ខមនំ ១២:១៣; ១យ៉ូហាន ១:៧; ម៉ាថាយ ២៦:២៨; វិវរណៈ ១:៥; ហេព្រើរ ៩:២២; កិច្ចការ ២០:២៨។ |