Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ចម្លើយរបស់ខ្ញុំចំពោះខ្សែភាពយន្ដថ្មី ដែលសំដែងពីគម្ពីរ «និក្ខមនំ»
និងពីការវាយប្រហាររបស់វាទៅលើព្រះគម្ពីរ!

MY ANSWER TO THE NEW “EXODUS” MOVIE
AND ITS ATTACK ON THE BIBLE!
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេល្ងាច ខែធ្នូ ២៨ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, December 28, 2014

« បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន»(យ៉ូហាន ៥:៤៦,៤៧)។


កាលខ្ញុំមានអាយុ១៧ឆ្នាំ ខ្ញុំដឹងច្បាស់ថា ព្រះត្រាស់ហៅខ្ញុំឲ្យបំរើទ្រង់។ ពេលនោះខ្ញុំមិនទាន់បាន សង្រ្គោះនៅឡើយទេ តែខ្ញុំដឹងថា ព្រះចង់ឲ្យខ្ញុំធ្វើជាគ្រូអធិប្បាយ។ ពួកគេបានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែមាន សញ្ញាបត្រមហាវិទ្យាល័យ។ ខ្ញុំបានគិតពីរឿងនោះរយះយូរ ខ្ញុំបានឈប់រៀននៅវិទ្យាល័យ ដូច្នេះ មហាវិទ្យា ល័យមិនទទួលខ្ញុំទេ។ ខ្ញុំបានទៅរៀននៅវិទ្យាល័យវិញ ខ្ញុំមានអាយុចាស់ពេក ពេលខ្ញុំទៅរៀនតាមវិទ្យាល័យ ធម្មតា ដូច្នេះ ខ្ញុំបានទៅរៀននៅសាលាពិសេសមួយសំរាប់ «ក្មេងប្រុសអាក្រក់»។ ខ្ញុំមិនមែនជាក្មេងប្រុស អាក្រក់នោះ តែមានតែវិទ្យាល័យនេះមួយគត់ ដែលអនុញ្ញាត្ដឲ្យខ្ញុំរៀន។ បន្ទាប់ពីរយះពេល១ឆ្នាំ ខ្ញុំបានរៀន ចប់ ហើយខ្ញុំចាប់ផ្ដើមគិតអំពីមហាវិទ្យាល័យ។ នៅពេលនោះ ខ្ញុំបានអានសៀវភៅអំពីលោក យ៉ាកុប Hudson Taylor ដែលជាបេសកជនដ៏ល្បីមុនដំបូងបង្អស់ទៅកាន់ប្រទេសចិន។ ខ្ញុំបានគិតថា «នោះជាអ្វី ដែលខ្ញុំនឹងធ្វើ ខ្ញុំនឹងក្លាយជាបេសកជនទៅកាន់ជនជាតិចិន»។

កាលខ្ញុំមានអាយុ១៩ឆ្នាំ ខ្ញុំបានចូលរួមក្រុមជំនុំហ្វឹសបាទីស្ទចិន នៅទីក្រុងឡូសអង់ចាឡែស។ នោះមានរយះពេលច្រើនជាង១ឆ្នាំ មុនពេលលោកបណ្ឌិត ធីម៉ូថេ លីនបានក្លាយជាគ្រូគង្វាល។ នៅឆ្នាំដូច គ្នានោះ ក្នុងរដូវស្លឹកឈើជ្រុះ ខ្ញុំបានចុះឈ្មោះចូលរៀននៅមហាវិទ្យាល័យ Biola (ឥឡូវនេះ វាជាសាកលវិទ្យាល័យ)។ ខ្ញុំគ្មានលុយ ហើយគ្មានជំនួយពីគ្រួសារខ្ញុំទេ ដូច្នោះ ខ្ញុំបានធ្វើការងារក្រៅម៉ោងនៅពេល រសៀល ហើយទៅរៀនមហាវិទ្យាល័យនៅពេលព្រឹក។ ខ្ញុំគ្មានឡាន ដូច្នោះ ខ្ញុំបានជិះឡានក្រុងពីទីក្រុង ឡូសអង់ចាសឡែស ទៅ La Mirada ដែលមហាវិទ្យាល័យខ្ញុំមានទីតាំងនៅទីនោះ។ ខ្ញុំមិនបានដឹងពីរបៀប ដើម្បីរៀនពូកែនោះទេ។ រាល់ព្រឹកខ្ញុំជិះឡានក្រុងឆ្ងាយ ហើយខ្ញុំធ្វើការច្រើនម៉ោងនៅពេលរសៀល វាច្រើន ពេកសំរាប់ខ្ញុំ។ ខ្ញុំបានប្រលងធ្លាក់ថា្នក់ភាគច្រើន ហើយខ្ញុំបានដកខ្លួនចេញពីសាលា បន្ទាប់ពីមួយឆមាស។ ប៉ុន្ដែ មានរឿងខ្លះបានកើតឡើងនៅមហាវិទ្យាល័យ Biola នោះ ដែលបានផ្លាស់ប្ដូរជីវិតខ្ញុំរហូត។

គ្រប់ឆមាសនីមួយៗនៅមហាវិទ្យាល័យនោះ មានគ្រូបង្រៀនពិសេសម្នាក់ មកបង្រៀនសេចក្ដីអធិប្បាយជាស៊េរីនៅក្នុងក្រុមតូចរាល់ព្រឹក។ គ្រូបង្រៀននៅឆមាសនោះជាលោកឆោឡែស Charles J. Woodbridge (1902-1995)។ គាត់ជាសាស្រ្ដាចារ្យម្នាក់ដែលបានបង្កើតមហាវិទ្យាល័យ Fuller Theological នៅក្នុងទីក្រុង Pasadena រដ្ឋកាលីហ្វក់ញ្ញា។ ប៉ុន្ដែ លោក Woodbridge បានលាឈប់ពីមហាវិទ្យាល័យនោះរយះពេល ពីរបីខែក្រោយមក ដោយសារតែគាត់ឃើញថា មហាវិទ្យាល័យនោះបានកំពុងតែឈានទៅលិទ្ធិសេរីនិយម រួចទៅហើយ។

នៅអំឡុងពេលកម្មវិធីថ្វាយបង្គំក្នុងក្រុមតូចនៅមហាវិទ្យាល័យ Biola លោក Woodbridge បានអធិប្បាយតាមខមួយៗពីគម្ពីរ២ពេត្រុស។ គាត់បានកើតក្នុងប្រទេសចិន ដោយព្រោះតែឪពុកម្ដាយរបស់ គាត់ជាបេសកជន។ រឿងនោះហាក់ដូចជាសំខាន់ណាស់ចំពោះខ្ញុំ។ ខ្ញុំយកចិត្ដទុកដាក់ស្ដាប់គាត់អធិប្បាយ ច្រើនជាងគ្រូអធិប្បាយទាំងអស់ ដែលខ្ញុំបានធ្លាប់ស្ដាប់នៅក្នុងជីវិតខ្ញុំ។ កាលគាត់បានបង្រៀនដល់គម្ពីរ ២ពេត្រុស ២:១-៣ គាត់បង្រៀនប្រឆាំងនឹងលទ្ធិសេរីនិយមនៅមហាវិទ្យាល័យ Fuller និងតាមមហាវិទ្យា ល័យផ្សេងៗទៀតដែលបានកើនលទ្ធិសេរីនិយម។ គាត់មិនមែនជាមនុស្សល្ងីល្ងើនោះទេ គាត់បានរៀនចប់ បណ្ឌិតខាងប្រវត្ដិសាស្រ្ដក្រុមជំនុំ នៅសាកលវិទ្យាល័យ Princeton និងបានរៀននៅសាកលវិទ្យាល័យ Duke ។ លោកបានចាត់តាំងគាត់ឲ្យធ្វើជាប្រធាននៅអង្គការបេសកម្មឯករាជ្យ Board for Presbyterian Foreign ។ បន្ទាប់ពីខ្ញុំបានស្ដាប់គាត់អធិប្បាយរយះពេល១សប្ដាហ៍ នោះខ្ញុំបានប្រែចិត្ដជឿព្រះ។ ខ្ញុំមិនត្រឹម តែបានសង្រ្គោះនោះទេ ខ្ញុំបានជឿថា ព្រះបានបញ្ចេញព្រះវិញ្ញាណបរិសុទ្ធឲ្យតែងព្រះគម្ពីរឡើង ហើយជឿថា គម្ពីរសញ្ញាចាស់តាមភាសាហេព្រើរ និងគម្ពីរសញ្ញាថ្មីតាមភាសាក្រិកត្រឹមត្រូវទាំងស្រុង។ ខ្ញុំត្រឹមតែបាន ចូលរៀននៅមហាវិទ្យាល័យ Biola សំរាប់រយះពេល១ឆមាសប៉ុណ្ណោះ។ នៅពេលនោះហើយ ដែល ព្រះយេស៊ូវបានសង្រ្គោះ ហើយនៅពេលនោះហើយ ដែឡខ្ញុំបានរៀនទុកចិត្ដលើព្រះគម្ពីរបរិសុទ្ធ។ ពួក ផារ៉ាស្ស៊ីនៅក្នុងសតវត្សទី១បាននិយាយថា ពួកគេជឿលើគម្ពីរសញ្ញាចាស់ តែពិតប្រាកដណាស់ ពួកគេ បដិសេធពាក្យទំនាយដែលទាញអំពីព្រះគ្រីស្ទ។ ហើយទ្រង់មានបន្ទូលទៅកាន់ពួកគេថា

« បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន» (យ៉ូហាន ៥: ៤៦,៤៧)។

លោក W. A. Criswell បានពន្យល់ថា «យ៉ាងហោចណាស់ រឿងនោះសន្និដ្ឋានពីព្រះយេស៊ូវ ហើយពិតប្រាកដណាស់ បទគម្ពីរដែលលោកម៉ូសេបានសរសេរចង់សំដៅលើព្រះយេស៊ូវ ពួកសាសន៍យូដា បានដឹងពីនេះ»(The Criswell Study Bible; កត់សំគាល់ពីយ៉ូហាន ៥:៤៥-៤៧)។ លោក R. C. H. Lenski បានប្រសាសន៍ថា «ពួកសាសន៍យូដាមិនជឿពីអ្វីដែលលោកម៉ូសេបានប្រាប់នោះទេ ដូច្នោះហើយ ពួកគេក៏មិនជឿពីអ្វីដែលព្រះយេស៊ូវមានបន្ទូលប្រាប់ផងដែរ» (The Interpretation of St. John’s Gospel;កត់សំគាល់ពីយ៉ូហាន ៥:៤៦)។ លោក Charles John Ellicott ប្រសាសន៍ថា «ពួកគេមិនបាន ជឿលោកម៉ូសេនោះទេ ដូច្នោះហើយ បានជាពួកគេមិនជឿលើទ្រង់»សេចក្ដីអត្ថាធិប្បាយព្រះគម្ពីរទាំងស្រុងរបស់លោក Ellicott ; កត់សំគាល់ពីយ៉ូហាន ៥:៤៦)។

« បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន» (យ៉ូហាន ៥: ៤៦,៤៧)។

លោក Lenski បានប្រសាសន៍ថា ព្រះបន្ទូលរបស់ព្រះយេស៊ូវ «មានតម្លៃច្រើនជាងការស្រាវជ្រាវទាំងអស់ ដែលយើងធ្លាប់បានស្រាវជ្រាវ ហើយវាឈរប្រឆាំងនឹងការរិះគន់ទាំងនេះ»(Lenski, ibid.)។ « បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ»(យ៉ូហាន ៥: ៤៦)។

ឥឡូវនេះយើងមានខ្សែភាពយន្ដមួយដែលមានចំណងជើងថា «និក្ខមនំ៖ ព្រះ និងស្ដេច» ដែល ផលិតដោយផ្ទាល់ពីលោក Ridley Scott ។ យោងតាមឯកសារ Wikipedia «ក្នុងឆ្នាំ២០១៣ លោក Ridley បានថ្លែងប្រាប់ថា គាត់ជាមនុស្សម្នាក់ ដែលមិនជឿថាមានព្រះ»។ ដូច្នោះ យើងមិនត្រូវភ្ញាក់ផ្អើលឡើយ កាលលោក Albert Mohler បានប្រាប់ថា «អ្វីដែលយើងឃើញនៅក្នុងខ្សែភាពយន្ដនោះ គឺជាលោកម៉ូសេ ដែលមិនប្លែកពីធម្មតាសោះ»(www.albertmohler.com)។ កុំឆ្ងល់ឡើយ អ្នកផលិត រឿងដែលធ្វើការជាមួយ និងនាយកខ្សែភាពយន្ដនោះសុទ្ធតែជាអ្នកដែលមិនជឿថាមានព្រះ! តើបុរសម្នាក់ ដែលមិនជឿព្រះអាចផលិតខ្សែភាពយន្ដ ដែលសំដែងពីគម្ពីរនិក្ខមនំពិតប្រាកដតាមបទគម្ពីរ ហើយពិត ប្រាកដតាមទីបន្ទាល់នៃព្រះអម្ចាស់យេស៊ូវគ្រីស្ទយ៉ាងម៉េចបាន? កុំឆ្ងល់ពីការដែលលោក Ridley Scott បានធ្វើឲ្យក្មេងប្រុសដើរតួជាព្រះ! កុំឆ្ងល់ ពេលគាត់ «បង្ហាញពីរោគជំងឺ និងការអស្ចារ្យ ដូចជាមិនប្លែកពីធម្មតាសោះ គាត់បានសំដែងផ្អែកតាមធម្មជាតិ»(Mohler, ibid.)។ តែលោក Mohler បានប្រាប់ថា «ព្រះគម្ពីរបង្ហាញប្រាប់យ៉ាងច្បាស់ណាស់ ពីប្រវត្ដិគម្ពីរនិក្ខមនំ ហើយវាបង្ហាញប្រាប់ពីប្រវត្ដិសាសនាគ្រីស្ទ ដែលត្រូវបានសង់នៅលើគ្រឹះដ៏សំខាន់ពីបុរាណ»(ibid.)។

ប៉ុន្ដែ លោក Ridley Scott «បានប្រាប់យ៉ាងច្បាស់ថា គាត់មិនជឿថា លោកម៉ូសេបានរស់នៅ នោះទេ ថែមទាំងមិនជឿថា ការរៀបរាប់នៅក្នុងគម្ពីរនិក្ខមនំមិនមែនជាប្រវត្ដិសាស្រ្ដពិតប្រាកដនោះទេ។ គាត់បានប្រាប់អង្គការព័ត៌មានខាងសាសនាថា ពេលគាត់មើលខ្សែភាពយន្ដ{របស់គាត់} នោះគាត់ដូចជា មើលរឿងប្រឌិតខាងវិទ្យាសាស្រ្ដអញ្ចឹង «វាមិនអាចឲ្យខ្ញុំជឿវាបានទេ»(Mohler, ibid.)។ ដូច្នេះ លោក Scott បានដាក់ការកាត់ទោសផ្ទាល់ខ្លួនរបស់គាត់ប្រឆាំងនឹងអ្វី ដែលព្រះអម្ចាស់យេស៊ូវគ្រីស្ទបានប្រាប់

« បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន» (យ៉ូហាន ៥: ៤៦,៤៧)។

នៅខែមេសា ទី១៣ ឆ្នាំ២០០១ ទស្សនវត្ដី Los Angeles Times បានដាក់ចំណងជើងនៅទំព័រ មុខថា «ការសង្ស័យពីរឿងនៅគម្ពីរនិក្ខមនំ» ដោយលោក Los Angeles Times ដែលជាអ្នកនិពន្ធខាង សាសនា។ អ្វីដែលគេសរសេរនោះវាយប្រហារគម្ពីរនិក្ខមនំ ហើយវាស្រដៀងនឹងអ្វីដែលខ្សែភាពយន្ដលេង «និក្ខមនំ៖ ព្រះ និងស្ដេច» ខ្ញុំនឹងអានចំនុចសំខាន់ៗពីអត្ថបទការសែតនោះ ហើយបន្ទាប់មកខ្ញុំនឹងឆ្លើយ សំណួរពួកគេ។

ការសង្ស័យពីរឿងនៅគម្ពីរនិក្ខមនំ

អ្នកប្រាជ្ញជាច្រើននាក់បានសនិ្នដ្ឋានថា រឿងរបស់លោកម៉ូសេមិន ដែលកើតឡើងទេ សូម្បីតែពួកអាចារ្យសាសន៍យូដាក៏កំពុងចោទជា សំណួរផងដែរ...

ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនប្រាប់ឈ្មោះអ្នកប្រាជ្ញទាំងនេះទេ។ មានតែអាចារ្យសាសន៍យូដាម្នាក់ គត់ដែលគេប្រាប់ គាត់ជាគ្រូខាងសាសនាយូដានៅសាលាប្រជុំក្នុង Westwood ជិតទីក្រុង Los Angeles ។ តែអត្ថបទនោះមិនប្រាប់ថា នេះមិនមែនជាសាលាប្រជុំតាមបែបប្រពៃណីនោះទេ។ ហើយអត្ថបទនោះមិន បានប្រាប់ថា គ្រូខាងសាសនាយូដានោះគឺជាពួកសេរីនិយម ដែលមិនជឿលើគម្ពីរសញ្ញាចាស់។ ថែមទាំង អត្ថបទនោះមិនបានប្រាប់ថា មានអ្នកប្រាជ្ញខាងគម្ពីរសញ្ញាចាស់ជាច្រើននាក់ ដូចលោកបណ្ឌិត Gleason Archer ដែលនៅសាលា Trinity Evangelical Divinity លោកបណ្ឌិត Charles L. Feinberg ដែលនៅសាលា Talbot School of Theology និងលោកបណ្ឌិត Timothy Lin ដែលជាប្រធានមហាវិទ្យាល័យនៅក្នុងប្រទេសថៃវ៉ាន់។ មនុស្សប្រុសទាំងអស់នេះបង្រៀនថា កណ្ឌនិក្ខមនំត្រឹមត្រូវពិតប្រាកដណាស់។ ប៉ុន្ដែ ទស្សវត្ដីTimes មិនបង្ហាញឈ្មោះបុរសទាំងនោះសោះ។ មានតែអ្នកប្រាជ្ញខាងពួកសេរីនិយមប៉ុណ្ណោះ ដែល ទស្សវត្ដី Times បានបង្ហាញឈ្មោះ ថែមទាំងប្រាប់ឲ្យគេចាប់អារម្មណ៍ថា អ្នកប្រាជ្ញខាងពួកអភិរក្សមិនរស់នៅទេ។ អត្ថបទការសែតនោះបន្ដប្រាប់ថា

អ្នកបុរាណវិទូប្រាប់ថា មិនមានភ័ស្ដុតាងពិតប្រាកដដែលបង្ហាញថា ជនជាតិ អ៊ីសា្រអែលបានធ្លាប់នៅក្នុងប្រទេសអេស៊ីព្ទ ដើម្បីធ្វើជាទាសករ ហើយបាន ដើរនៅក្នុងទីរហោស្ថានស៊ីណាយអស់រយះពេល៤០ឆ្នាំ ឬបានទៅដល់ទឹកដី កាណានឡើយ (ibid.)។

ខ្ញុំបានអានរឿងនេះឲ្យកូនប្រុសខ្ញុំឈ្មោះ Leslie ស្ដាប់។ នៅពេលការសែតចេញមក គាត់មាន អាយុ១៧ឆ្នាំ ក្រោយពេលភ្លាមៗ ដែលខ្ញុំបានអានរឿងនោះ កូនប្រុសខ្ញុំនិយាយថា «បើរឿងទាំងនេះ {នៅក្នុងគម្ពីរនិក្ខមនំ} បានកើតឡើងតាមផ្នែកធម្មតានៃពិភពលោក ដូចប្រទេសចិន ឬប្រទេសអង់គ្លេស នោះមនុស្សនឹងរកឃើញភស្រ្ដុតាងយូរមកហើយ។ តែវាមិនមែនធម្មតាទេ នៅក្នុងប្រទេសមជ្ឃិមបូព៌ា។ ពួកគេមានសង្រ្គាម និងការប៉ះទង្គិចជានិច្ច។ ចាប់តាំងពីកណ្ឌនិក្ខមនំបានសរសេរឡើង នោះពួកសាសន៍ យូដាបានត្រូវខ្ចាត់ខ្ចាយពាសពេញពិភពលោក២ដងរួចហើយ។ កន្លែងជាច្រើននៅក្នុងព្រះគម្ពីរ {និក្ខមនំ} ត្រូវបានគេប្លន់យក ហើយត្រូវបានគេវាយបំផ្លាញអស់រយះពេលរាប់ពាន់ឆ្នាំមកហើយ។ យើងមិនគួររំពឹងចង់ រកឃើញភស្រ្ដុតាង ដែលនៅសល់ទាល់តែសោះ។» នៅពេលគាត់និយាយដូចនោះ ខ្ញុំបានគិតខ្លួនឯងថា «ក្មេងប្រុសដែលមានអាយុ១៧ឆ្នាំនេះ មានខួរក្បាលច្រើនជាងការរិះគន់ព្រះគម្ពីររបស់ពួកសេរីនិយម»។

គ្រូសាសន៍យូដាឈ្មោះ David Eliezrie ដែលជាប្រធាននៅអង្គការ Rabbinical Council of Orange County ត្រូវបានអត្ថបទការសែតដកស្រង់ ហើយប្រាប់ថា

រយះពេលត្រឹមតែពីរបីឆ្នាំកន្លងមក មានអ្នកបុរាណវិទូដូចគ្នា ដែលសង្ស័យពី គម្ពីរនិក្ខមនំ គេបានប្រាប់យើងថា ស្ដេចដាវីឌមិនដែលរស់នៅនោះទេ។ ទ្រឹ្ដស្ដីនេះត្រូវបាន {បរាជ័យ} នៅពេលគេរកឃើញអក្សរចារឹកនៅក្នុងប្រទេស អីស្រាអែល ដែលសរសេរអំពីស្ដេចដាវីឌ (Quoted in the Jewish Journal, 4/20/01, p. 11)។

មិត្ដភក្រ្ដខ្ញុំម្នាក់នៅក្នុងប្រទេសអីស្រាអែលបានសរសេរមកខ្ញុំ ហើយប្រាប់ថា ត្រឹមតែរយះពេលពីរបីឆ្នាំ មុន អត្ថបទការសែត Times ចេញមក នោះអ្នកបុរាណវិទូបានរកឃើញចានឆ្នាំងដីបុរាណ ដែលបន្សល់ពីជំនាន់ នៃជីវិតពិតរបស់ស្ដេចដាវីឌ ដែលសរសេរពាក្យ «សេ្ដចដាវីឌ» យ៉ាងច្បាស់នៅលើវា។

លោក W. A. Criswell ដ៏ជាអ្នកប្រាជ្ញឆ្លៀវឆ្លាតម្នាក់។ គាត់រៀនបានសញ្ញាបត្រថ្នាក់បណ្ឌិតខាង ព្រះគម្ពីរ ពីមហាវិទ្យាល័យសៅថើនបាទីស្ទ Theological នៅក្នុងទីក្រុង Louisville រដ្ឋ Kentucky ។ គាត់ជាអ្នកនិពន្ធសៀវភៅជាច្រើន រួមទាំងសេចក្ដីអត្ថាធិប្បាយពន្យល់ពីកណ្ឌគម្ពីរជាច្រើន។ គាត់ជាគ្រូ គង្វាលនៅក្រុមជំនុំហ្វឹសបាទីស្ទនៃទីក្រុង Dallas រដ្ឋ Texas សំរាប់រយះពេលច្រើនជាង៥០ឆ្នាំ។ គាត់ត្រូវ បានគេបោះឆ្នោតឲ្យធ្វើជាប្រធាននៅ Southern Baptist Convention ដែលជានិកាយរបស់ពួកប្រូតែស្ដង់ធំជាងគេបំផុតនៅក្នុងប្រទេសអាមេរិក។ គាត់អាចធ្វើជាប្រធានមហាវិទ្យាល័យខាងរៀនធ្វើជាគ្រូគង្វាលដោយងាយស្រួល! នៅក្នុងសៀវភៅដែលគួរឲ្យកត់សំគាល់នេះ ហេតុអ្វីអធិប្បាយថា ព្រះគម្ពីរត្រឹមត្រូវពិត ប្រាកដណាស់(Why I Preach that the Bible is Literally True) (Broadman Press, 1969) លោក Criswell បានប្រសាសន៍ថា

         ពីមុនវាពិបាកជឿថា លោកម៉ូសេអាចនិពន្ឌកណ្ឌគម្ពីរ៥ក្បាល តាំងពី គាត់បានរស់នៅ មុនការច្នៃនិពន្ធឡើង។ នេះគឺជាលទ្ធផលអះអាងនៃការរិះ គន់របស់ពួក{សេរីនិយម}។ ទោះបីជាយ៉ាងណាក៏ដោយ ឥឡូវនេះ ការនិពន្ធ នៅក្នុង Near East ជាសិល្បះដែលល្បីឈ្មោះ រយះពេល២០០០ឆ្នាំ មុន ព្រះគ្រីស្ទមកចាប់កំណើត។ នៅសម័យលោកម៉ូសេ ការនិពន្ធមិនល្បីនោះទេ យើងរកឃើញថា រយះពេលជាច្រើនសតវត្ស មុនសម័យលោកម៉ូសេ ការ និពន្ធជាសិល្បះដែលកើនឡើងយ៉ាងលឿង {មុន} សម័យលោកម៉ូសេ...
         អ្នកបុរាណវិទូផ្សេងទៀតធ្វើបន្ទាល់ថា សេចក្ដីពិតនៃព្រះគម្ពីរត្រូវបាន រកឃើញក្នុងទីក្រុងសម្បតិ្ដ Pithom ដែលត្រូវបានសាងសង់សំរាប់ Ramses II ដោយពួកសាសន៍ហេព្រើរ នៅអំឡុងពេលនៃការធ្វើជាទាសករដ៏លំបាក នៅក្នុងប្រទេសអេស៊ីព្ទ។ នៅពេលថ្មីៗនេះ ទីក្រុងនេះត្រូវបានគេរកឃើញ ហើយជញ្ចាំងផ្ទះជាច្រើនត្រូវបានគេរកឃើញ វាធ្វើពីដីឥដ្ឌ ខ្លះមានចំបើង ហើយខ្លះទៀតគ្មានចំបើង វាពិតណាស់ បើយោងតាមគម្ពីរនិក្ខមនំ ៥:៧ ប្រវត្ដិរបស់ព្រះគម្ពីរបញ្ជាក់អះអាងថា វាពិតជាត្រឹមត្រូវមែន ខណៈពេលការ សើចចំអករបស់ពួក{សេរីនិយម} និយាយបញ្ជាក់ថា វាមិនសមហេតុផល ហើយមិនទំនងទេ។

ប៉ុន្ដែ ខ្ញុំនឹងប្រាប់ទៅទៀត សាស្រ្ដាចារ្យដែលនៅមហាវិទ្យាល័យបាទីស្ទ Golden Gate Baptist Theological បានរិះគន់ខុសឆ្គង កាលខ្ញុំបានចូលរៀន ហើយបញ្ចាប់ការសិក្សានៅទីនោះ ពួកគេបង្រៀន ដល់ថា មិនដែលមានកត់ត្រាតាមភាសាហេព្រើរនៅក្នុងប្រទេសអេស៊ីព្ទឡើយ។ ខ្ញុំបានយករូបថតឲ្យពួកគេ មើល ហើយខ្ញុំបានបង្ហាញពីពុកចង្ការបស់មនុស្សដែលធ្វើពីឥដ្ឋ ដូចដែលព្រះគម្ពីរបានប្រាប់នៅក្នុងនិក្ខមនំ ជំពូក៥។ ខ្ញុំបានបង្ហាញរូបភាពទាំងនោះឲ្យសាស្ដ្រាចារ្យមើល វាគឺជារូបភាពដែលបានយកចេញពីប្រសាទ ពីរ៉ាមីត។ ពួកគេបានសើចចំអក ហើយបាននិយាយថា ខ្ញុំជាអ្នកជឿស៊ប់ពេក ពីព្រោះតែខ្ញុំជឿលើព្រះគម្ពីរ។ តែរូបថតមួយនៅក្នុងរូបថតពីបុរសដែលមានពុកចង្កាទាំងនោះ យើងអាចឃើញក្នុងសៀវភៅផែនទីប្រវត្ដិ សាស្រ្ដនៃសាសន៍យូដា { Historical Atlas of the Jewish People} (cf. The Jewish Journal, 4/20/01, p. 11)។ ចាប់តាំងពីអ្នកស្រុងអេស៊ីព្ទទាំងអស់បានកោរពុកចង្កាស្អាតបាត នោះបុរសមានពុក ចង្កាដែលធ្វើពីដីឥដ្ឋបង្ហាញយ៉ាងច្បាស់ថា សាសន៍ហេព្រើរបាននៅក្នុងប្រទេសអេស៊ីព្ទ នៅសម័យគម្ពីរនិក្ខមនំ! គ្រូសាសន៍យូដាដែលកាន់តាមក្រិត្យវិន័យឈ្មោះលោក ដាវីឌ Eliezrie បានប្រសាសន៍ថា អត្ថបទ នៅការសែត Times បានរិះគន់ខុសឆ្គងពីគម្ពីរនិក្ខមនំ

ជីវភាពរស់នៅ និងការអប់រំរបស់ពួកគេបង្កើតឲ្យមានគំនិតផ្ទាល់ខ្លួនគេ វា បង្កើតឲ្យមានទស្សនវិស័យ ដែលប្រឆាំងនឹងភស្រ្ដុតាងខ្លះនៃគម្ពីរនិក្ខមនំ។ កាលណាពួកគេគ្រាន់តែកុំឆ្លាស់គ្នា នោះពួកគេនឹងសារភាពថា អ្វីទាំងអស់ នៅក្នុងគម្ពីរសញ្ញាចាស់សុទ្ធតែជារឿងពិត (The Jewish Journal, 4/20/01, p. 11)។

អត្ថបទការសែត Times គួរឲ្យចង់សើច ហើយខុសឆ្គងមិនទំនង កាលវាប្រាប់ម្ដងទៀតថា «ករណីដែលប្រឆាំងនឹងគម្ពីរនិក្ខមនំ បានចាប់ផ្ដើមភ្លឺឡើងប្រហែល១៣កន្លងមកហើយ ពួកអ្នកប្រាជ្ញបាន ដឹងរយះពេលច្រើនជាង១ទសវត្សមកហើយ»។ នោះគឺជាការកុហកពេញទី ការនិយាយរិះគន់ព្រះគម្ពីរបាន កើតឡើងរយះពេលច្រើនជាង២០០ឆ្នាំមកហើយ! លោក Johann Semler (១៧២៥-១៧៩១)បានចាប់ ផ្ដើមរិះគន់ព្រះគម្ពីរនៅក្នុងប្រទេសអាឡឺម៉ងក្នុងសវត្សទី១៨។ លោក Harold Lindsell បានប្រាប់ថា

នៅក្នុងឆ្នាំ១៧៥៧ គាត់បានក្លាយជាប្រធាននៅមហាវិទ្យាល័យ Halle ។ គាត់ជាមនុស្សម្នាក់ ដែលបានបង្កើនគោលការណ៍រិះគន់ព្រះគម្ពីរ។ គាត់បាន ចេញពីក្រុមជំនុំនៃឪពុករបស់គាត់ នៅពេលគាត់បានប្រឆាំងនឹងគំនិតដែល ថា ព្រះបានបញ្ចេញព្រះវិញ្ញាណបរិសុទ្ធឲ្យតែងព្រះគម្ពីរឡើង (Harold Lindsell, Ph.D., The Bible in the Balance, Zondervan Publishing House, 1979, p. 280)។

អត្ថបទការសែត Times បានប្រាប់ថា ពួកអ្នកប្រាជ្ញសេរីនិយមគ្រាន់តែស្គាល់អំពី «កំហុស» នៅក្នុងគម្ពីរ និក្ខមនំសំរាប់រយះពេលពីរបីឆ្នាំ រយះពេល១០ទៅ១៣ឆ្នាំ កាលអត្ថបទការសែតត្រូវបានសរសេរឡើងក្នុង ឆ្នាំ២០០១។ ការរិះគន់នេះមិនទាន់ចាប់ផ្ដើមមិនឲ្យតម្លៃគម្ពីរនិក្ខមនំនោះទេ ប្រហែលរហូតដល់ឆ្នាំ១៩៨៨ ឬ១៩៩១។ បន្ទាប់មក ប្រហែលរយះពេល១៥ក្រោយមក ហេតុអ្វីបានជាខ្ញុំស្ដាប់លឺពាក្យទាំងអស់នេះនៅមហាវិទ្យាល័យ Golden Gate ក្នុងឆ្នាំ១៩៧២ និងឆ្នាំ១៩៧៣? ហើយក្នុងឆ្នាំ១៩៥១ ហេតុអ្វីបានជាលោក Henry M. Morris បានសួរសំណួរដូចខាងក្រោមនេះ? វាមានរយះប្រហែលជា៥០ឆ្នាំ មុនអត្ថបទការសែត Times បានចេញមក។ ក្នុងឆ្នាំ១៩៥១ លោក Morris បានប្រសាសន៍ថា

សំរាប់រយះពេលជាច្រើនសតវត្ស តើអាចទៅរួចយ៉ាងម៉េចកើត បើគេថា គ្មានអ្នកណាម្នាក់សង្ស័យថា ការនិពន្ធនៅក្នុងគម្ពីរមិនមែនជាការងារពិតប្រាកដ របស់លោកម៉ូសេ រហូតដល់ការរិះគន់នៅសម័យនេះចាប់ផ្ដើមមានឡើង? (Henry M. Morris, Ph.D., The Bible and Modern Science, Chicago: Moody Press, 1951, p. 102)។

ហើយបើការរិះគន់ពីគម្ពីរនិក្ខមនំទាំងនេះទើបតែចាប់ផ្ដើមពីរបីឆ្នាំមុន តើហេតុអ្វីបានជាលោក Winston Churchill បានសរសេរពីវាក្នុងឆ្នាំ១៩៣២? សំរាប់រយះពេលច្រើនជាង៨២មកហើយ លោក Churchill បានការពារលោក ម៉ូសេ និងគម្ពីរនិក្ខមនំ ពេលពួកសេរីនិយមរិះគន់ប្រឆាំងព្រះគម្ពីរ។ គាត់បានប្រាប់ថា

យើងបដិសេធរឿង ទាំងសើចចំអកពីរងឿប្រឌិតទាំងនោះដែលមនុស្សបានរៀនអំពីលោកម៉ូសេ ហើយរឿងទាំងអស់គ្រាន់តែជាការប្រដៅអប់រំមនុស្ស ឲ្យ ធ្វើមានច្បាប់របស់សាសនាតែប៉ុណ្ណោះ។ យើងជឿថា គំនិតតាមបែបវិទ្យា សាស្រ្ដនៅសម័យទំនើបនេះ នឹងស្វែងរកការស្កប់ចិត្ដពេញលេញ ដោយយក រឿងនៅក្នុងគម្ពីរ{និក្ខមនំ} ហើយបង្ហាញពីមនុស្សម្នាក់ដ៏អស្ចារ្យបំផុតឈ្មោះ {ម៉ូសេ} ដោយមានការបោះជំហាន ដែលមនុស្សបានយល់ដឹងនៅក្នុងរឿង របស់មនុស្សលោក។ យើងនៅសល់ការសរសេរដែលមិនអាចផ្លាស់ប្ដូរបាន របស់លោក Gradgrind និងលោក Dryasdust {ពួកសេរីនិយមដែលរិះគន់ព្រះគម្ពីរ}។ យើងអាចដឹងច្បាស់ថា រឿងទាំងអស់នោះ{ក្នុងនិក្ខមនំ} បានកើតឡើង តាមអ្វីដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យតែងឡើង... យើងមានការអះអាង ដោយសារថ្មនៃបទគម្ពីរបរិសុទ្ធដែលមិនដកយកបាន Winston S. Churchill, “Moses,” in Amid These Storms, New York, Scribners, 1932, p. 293)។

លោក មិនមែនជាអ្នកប្រាជ្ញខាងព្រះគម្ពីរនោះទេ ប៉ុន្ដែ គាត់ជាអ្នកប្រវត្ដិសាស្រ្ដដែលបានឈ្នះពាន រង្វាន់ Nobel Prize ឆ្នាំ១៩៥៣។ ក្នុងនាមគាត់ជាអ្នកប្រវត្ដិសាស្រ្ដម្នាក់ គាត់បានដឹងពីកណ្ឌគម្ពីរនិក្ខមនំ ហើយគាត់បានផ្តោតសំខាន់លើរឿងពិតដែលបានកើតឡើង ជាជាងរឿងប្រឌិត។ គាត់បានបង្ហាញការយល់ ដឹងច្បាស់លាស់អស្ចារ្យជាងលោក« Dryasdust » ឬការរិះគន់ផ្សេងៗនៃព្រះគម្ពីរ។ វាជាប្រភេទនៃការយល់ ដឹងច្បាស់លាស់ ដែលធ្វើឲ្យគាត់មើលឃើញលោក ហ៊ីក្លែជាមនុស្សឆ្កួតដែលគ្រោះថ្នាក់ នៅពេលអ្នកដឹកនាំ របស់ប្រទេសអង់គ្លេស និងប្រទេសអាមេរិក រួមទាំងឪពុករបស់លោក យ៉ូហាន F. Kennedy បានឃើញថា លោក ហ៊ីក្លែគាត់ជាអ្នកនយោបាយដែលមានបទពិសោធន៍ល្អ ក្នុងឆ្នាំ១៩៣០។

មូលហេតុដ៏ពិត ដែលមនុស្សដូចលោក Ridley Scott បានរិះគន់គម្ពីរនិក្ខមនំនៅក្នុងកុនរបស់គាត់ គឺដោយសារតែគាត់មិនជឿលើព្រះគម្ពីរ ហើយដោយសារតែពួកគេខ្វាក់ខាងឯវិញ្ញាណ។ ព្រះគម្ពីរ ប្រាប់ថា

« ប៉ុន្តែ មនុស្សខាងសាច់ឈាមគេមិនទទួលសេចក្តីខាងឯព្រះវិញ្ញាណនៃព្រះទេ ពីព្រោះជាសេចក្តីល្ងង់ល្ងើដល់គេ ក៏រកស្គាល់មិនបានដែរ ដ្បិតត្រង់ឯសេចក្តីទាំងនោះត្រូវពិចារណាយល់ខាងវិញ្ញាណវិញ»(១កូរិនថូស២:១៤)។

សេចក្ដីខាងឯព្រះត្រូវបានលាក់ពី «មនុស្សខាងសាច់ឈាម»។ លុះតា្រតែ មនុស្សម្នាក់នោះបន្ទាបខ្លួន ហើយជឿទុកចិត្ដលើព្រះគ្រីស្ទ ទើបភ្នែកខាងឯវិញ្ញាណរបស់គាត់ត្រូវបានព្រះបើកឲ្យឃើញសេចក្ដីពិត។

« បើសិនជាអ្នករាល់គ្នាជឿដល់លោកម៉ូសេពិត នោះនឹងបានជឿដល់ខ្ញុំដែរ ពីព្រោះលោកបានចែងទុកពីខ្ញុំ ប៉ុន្តែ បើអ្នករាល់គ្នាមិនជឿសេចក្តី ដែលលោកបានចែងទុកមកទេ នោះធ្វើដូចម្តេចឲ្យជឿពាក្យខ្ញុំទៅបាន» (យ៉ូហាន ៥:៤៦,៤៧)។

ព្រះយេស៊ូវគ្រីស្ទបានសុគតនៅលើឈើឆ្កាង ដើម្បីសងទោសអំពើបាបរបស់អ្នក។ ទ្រង់បានរស់ពី សុគតឡើងទាំងព្រះកាយ ដើម្បីប្រទានជីវិតឲ្យអ្នក។ ព្រះគ្រីស្ទបានមានបន្ទូលថា «អ្នកត្រូវតែកើតជាថ្មី» (យ៉ូហាន ៣:៧)។ មានតែនៅពេលដែលអ្នកកើតជាថ្មី ដោយអំណាចព្រះចេស្ដារបស់ព្រះតែប៉ុណ្ណោះ ទើប អ្នកអាចយល់ពីសេចក្ដីពិតដ៏អស្ចារ្យនៃគម្ពីរនិក្ខមនំ ហើយអ្នកអាចយល់ពីគម្ពីរទាំងស្រុង។ អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme យ៉ូហាន ៥:៣៩-៤៧។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំដឹងថា ព្រះគម្ពីរពិត»(ដោយលោក B. B. McKinney, 1886-1952)។