Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ដង្វាយរបស់មនុស្សដែលមានប្រាជ្ញា

THE GIFTS OF THE WISE MEN
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែធ្នូ ១4 ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, December 14, 2014

«ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។


កាលខ្ញុំរៀននៅថ្នាក់ទី៥ ខ្ញុំបានដើរតួសំដែងជាមនុស្សម្នាក់ដែលមានប្រាជ្ញា ក្នុងចំណោមមនុស្ស ដែលមានប្រាជ្ញា៣នាក់ នៅក្នុងល្ខោនថ្ងៃណូអែលនៅសាលាខាងលោកីយ៍ ក្នុងទីក្រុងឡូសអង់ចាសឡែស។ ពិតណាស់ ពេលនោះជាដើមឆ្នាំ១៩៥០។ ចាប់តាំងពីពេលនោះមក ACLU និងភ្នាក់ងារអារក្សសាតាំងផ្សេងទៀតបានហាមឃាត់មិនឲ្យសំដែងរឿងថ្ងៃណូអែលនៅក្នុងសាលារបស់យើង។ ពួកគេថែមទាំងហាមមិនឲ្យប្រើពាក្យ «ថ្ងៃណូអែល»។ យើងអាចដឹងថា នោះសុទ្ធតែមកពីអារក្សសាតាំង ដោយព្រោះតែគេ បានលើកតំកើងថ្ងៃបុណ្យ«ហាឡូអ៊ីន»(Halloween)ជាខ្លាំង ប៉ុន្ដែ ពួកគេព្យាយាមធ្វើយ៉ាងម៉េចក៏ដោយ ដើម្បីរារាំងកូនរបស់យើងកុំឲ្យគិតពីព្រះគ្រីស្ទ នៅថ្ងៃណូអែល និងនៅថ្ងៃដែលព្រះគ្រីស្ទរស់ពីសុគតឡើងវិញ។ ពួកគេបានហៅវាថា «ថ្ងៃវិស្សមកាលថ្ងៃបុណ្យព្រះគ្រីស្ទរស់ពីសុគតឡើងវិញ» ប៉ុន្ដែសព្វថ្ងៃនេះ ពួកគេ ហៅវាថា «ថ្ងៃឈប់សំរាកនៅរដូវផ្ការីក»!

នៅក្នុងល្ខោននោះ ខ្ញុំបានដើរតួជាមនុស្សម្នាក់ដែលមានប្រាជ្ញា។ យើងត្រូវតែច្រៀងចំរៀងដែល លោក Griffith ទើបតែឲ្យយើង «ហោរយើងទាំងបីមកពីទិសបូព៌»។ កាលយើងនៅឯកោរ នោះមានក្មេងប្រុសម្នាក់ផ្សេងទៀតបានបន្ថែមពាក្យមួយចំនួនទៀត «ហោរយើងទាំងបីមកពីទិសបូព៌ យើងកំពុងជក់ បារីស៊ីហ្គែរ»។ អ្នកដឹងទេ ពេលខ្ញុំលឺបទចំរៀងនោះ ខ្ញុំមិនអាចភ្លេចកាលក្មេងប្រុសនោះបានច្រៀង! ហើយ សំលេងគាត់មិនពិរោះនោះទេ។ ខ្ញុំចង់ប្រាប់ថា សំលេងមិនពិរោះសោះ! នៅចុងបញ្ចប់ ខ្ញុំបានឲ្យគាត់ច្រៀង ដោយស្រទន់ ហើយគាត់បានច្រៀងពិរោះបន្ដិច។ ប៉ុន្ដែ ខ្ញុំឆ្ងល់ពីហោរាទាំង៣នាក់នោះ ហេតុអ្វីបានជាពួក គេធ្វើដំណើរមកពីឆ្ងាយ ដើម្បីចង់ឃើញទារកដ៏ជាព្រះយេស៊ូវ។

លោក Prudhomme ទើបតែបានអានរឿងពីមនុស្សដែលមានប្រាជ្ញា៣នាក់ និងទារកដ៏ជាព្រះយេ ស៊ូវ នៅក្នុងគម្ពីរម៉ាថាយជំពូក២។ ការរៀបរាប់ប្រាប់គឺសាមញ្ញ មនុស្សដែលមានប្រាជ្ញា៣នោះបានមកពី ទិសខាងកើត ពួកគេបានដើរតាមផ្កាយ។ ព្រះគម្ពីរមិនប្រាប់យើង ពីចំនួនមនុស្សដែលមានប្រាជ្ញាដែលបាន នៅទីនោះ។ រូបភាពដែលយើងឃើញនៅថ្ងៃណូអែលបង្ហាញយើងពីមនុស្ស៣នាក់។ តែព្រះគម្ពីរមិនប្រាប់ថា មានមនុស្ស៣នាក់នោះទេ។ គំនិតដែលថា មានមនុស្ស៣នាក់គឺមកពីហេតុការណ៍ កាលពួកគេបានថ្វាយ កាដូ៣ដល់បុត្រដ៏ជាព្រះយេស៊ូវ គេថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស។ តែលោក ម៉ាកជីបាន ប្រសាសន៍ថា វាត្រូវតែមានមនុស្សច្រើនជាង៣នាក់។ គាត់បានប្រាប់ថា មនុស្សដែលមានប្រាជ្ញា៣នាក់នឹង មិនអាច «រំខានស្ដេចហេរ៉ូឌ ឬធ្វើឲ្យក្រុងយេរ៉ូសាឡិមរំភើបចិត្ដបានទេ»(Thru the Bible; note on Matthew 2:1)។ លោកម៉ាកជីបានប្រាប់ថា វាត្រូវតែមានមនុស្សមួយចំនួនធំ។

មនុស្សដែលមានប្រាជ្ញាទាំងនេះមកពីទីក្រុងបាប៊ីឡូន។ គម្ពីរដានីយ៉ែល ២:២៧ប្រាប់ពី «មនុស្ស ដែលមានប្រាជ្ញា {និង} ហោរាសាស្រ្ដទាំងនេះ»។ លោកដានីយ៉ែលជាបុរសក្មេងជំទង់ម្នាក់ ដែលត្រូវបានគេ បង្ហាត់បង្រៀននៅក្នុងចំណោម «មនុស្សដែលមានប្រាជ្ញា»ទាំងនោះ ដែលនៅស្រុកម៉ាជីនៃទីក្រុងបាប៊ីឡូន។ កាលដានីយ៉ែលចាស់ទៅ នោះគាត់បានក្លាយជាមេលើមនុស្សដែលមានប្រាជ្ញាទាំងនេះ។ កាលព្រះគ្រីស្ទ បានប្រសូតមក នោះមនុស្សដែលមានប្រាជ្ញាបាននៅទីនោះ។ ពួកគេមានកណ្ឌគម្ពីរដានីយ៉ែលដែលបាន ថតចំលង។ កាលពួកគេបានរៀនគម្ពីរដានីយ៉ែល ៩:២៤-២៦ នោះពួកគេបានរៀនពីការយាងមករបស់ ព្រះមេស្សី។ កាលរយះពេល៦៩សប្ដាហ៍ជិតចប់ទៅ នោះពួកគេបានគិតពីព្រះមេស្សី។ បន្ទាប់មក ពួកគេ បានឃើញផ្កាយមួយ ដែលពួកគេមិនដែលឃើញពីមុន។ វាជាផ្កាយដែលប្លែកពីធម្មតា។ ពួកគេជឿថា នេះគឺ ជាទីសំគាល់មកពីស្ថានសួគ៏ ដែលប្រាប់ពីព្រះមេស្សី ដ៏ជាស្ដេចនៃសាសន៍យូដាដែលបានយាងមក។ ពួកគេ បានធ្វើដំណើរទៅទីក្រុងយេរ៉ូសាឡិម ដើម្បីនាំយកដង្វាយថ្វាយទ្រង់។ នៅពេលពួកគេបានទៅដល់ទីក្រុង យេរ៉ូសាឡិម ពួកគេអាចារ្យបានអានគម្ពីរមីកា ៥:២ ដែលប្រាប់ថា ព្រះមេស្សីនឹងប្រសូតក្នុងភូមិបេថ្លេហិម ហើយវាមិនសូវឆ្ងាយប៉ុន្មាននោះទេពីទីក្រុងយេរ៉ូសាឡិម។ បន្ទាប់មក ផ្កាយបានលេចមកម្ដងទៀត ហើយ បាននាំមុខពួកគេ «ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់»(ម៉ាថាយ ២:៩)។ យើងដឹងថា វា គឺជាផ្កាយដែលប្លែកពីធម្មតា ដោយសារតែវារំកិល ហើយនាំមុខពួកគេទៅឯព្រះយេស៊ូវ។ ឥឡូវនេះ សូម បើកទៅព្រះគម្ពីរម៉ាថាយ ២:១១។ គម្ពីរស្កោហ្វៀលនៅទំព័រ៩៩៥។ សូមក្រោកឈរឡើង ហើយអានខគម្ពីរ នោះ។

«ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។

បងប្អូនសូមអញ្ជើញអង្គុយចុះ។

យើងអាចរៀនមេរៀនជាច្រើនពីជំពូកនេះ។ ឧទាហរណ៍ យើងអាចបង្រៀនពីភាពផ្ទុយគ្នារវាង ស្ដេចហេរ៉ូឌ ជាមួយមនុស្សដែលមានប្រាជ្ញា។ ស្ដេចហេរ៉ូធបានច្រណែន ហើយខ្លាចបាត់បង់មកុដរបស់ គាត់។ ស្ដេចហេរ៉ូឌមិនមែនជាសាសន៍យូដានោះទេ គាត់ជាសាសន៍អ៊ីដូមីន(Idumean) ដែលបានទិញតំណែងជាស្ដេច ពីរដ្ឋាភិបាលរ៉ូម។ មូលហេតុនោះហើយ ដែលគាត់ចង់រកបុត្រ ដែលមនុស្សមានប្រាជ្ញាបាន ហៅថា «ស្ដេចនៃសាសន៍យូដា»(ម៉ាថាយ ២:២)។ តែគាត់មិនចង់ថ្វាយបង្គំព្រះយេស៊ូវនោះទេ គាត់ចង់ សំឡាប់ទ្រង់ ពីព្រោះគាត់ខ្លាចទ្រង់យកបល័្លង្ករបស់គាត់។ មនុស្សដែលមានប្រាជ្ញាចង់ថ្វាយបង្គំព្រះយេស៊ូវ តែស្ដេចហេរ៉ូឌចង់សំឡាប់ទ្រង់វិញ។

ខ្ញុំអាចបង្រៀនសេចក្ដីអធិប្បាយមួយដល់បងប្អូន ដែលបង្ហាញពីរបៀបដែលលោកីយមានប្រតិកម្ម ដាក់ព្រះយេស៊ូវ នៅសព្វថ្ងៃនេះ។ កូនព្រះដែលស្មោះត្រង់ចង់ថ្វាយបង្គំព្រះយេស៊ូវ ប៉ុន្ដែមនុស្សអាក្រក់ដូច ពួកអ្នកដែលនៅក្នុង ACLU ចង់លុបបំបាត់ទ្រង់ចេញ។ ពួកគេហាមមិនឲ្យច្រៀងបទចំរៀងថ្ងៃណូអែលនៅ ក្នុងសាលារៀន សូម្បីតែនៅកន្លែងសាធារណៈមួយចំនួន ក៏ពួកគេហាមដែរសព្វថ្ងៃនេះ។ ពួកគេហាមមិនឲ្យ សំដែងរឿងថ្ងៃកំណើតរបស់ព្រះយេស៊ូវ។ ពួកគេហាមមិនប្រើពាក្យ «ថ្ងៃណូអែល» ដោយសារតែពាក្យនោះ មានឈ្មោះព្រះគ្រីស្ទ។ ខ្ញុំអាចអធិប្បាយពីភាពផ្ទុយគ្នារវាង ពួកអ្នកដែលដូចជាស្ដេចហេរ៉ូឌ និងពួកអ្នកដែល ដូចមនុស្សមានប្រាជ្ញា ដែលស្រឡាញ់ព្រះយេស៊ូវ ហើយចង់ថ្វាយបង្គំទ្រង់។

ឬក៏ខ្ញុំអាចអធិប្បាយពីភាពផ្ទុយគ្នារវាងមនុស្សដែលមានប្រាជ្ញាជាមួយនឹងពួកអាចារ្យ។ ពួកអាចារ្យ បានដឹងថា ព្រះយេស៊ូវនឹងប្រសូតនៅភូមិបេថ្លេហិម តែពួកគេមិនបានទៅទីនោះ ដើម្បីជួបទ្រង់នោះទេ។ ពួកគេដឹងអំពីព្រះយេស៊ូវ តែពួកគេមិនបានដើរទៅភូមិបេថ្លេហិម ដើម្បីមកថ្វាយបង្គំទ្រង់នោះទេ។ មនុស្ស ដែលមានប្រាជ្ញាបានធ្វើដំណើរឆ្ងាយ ដើម្បីមកកាន់កន្លែងដែលព្រះយេស៊ូវគង់នៅ។ សូមចាំថា ពួកគេបាន ជិះលោកខ្នងសត្វអូដ្ឋ ហើយធ្វើដំណើរពិបាកណាស់។ ខ្ញុំដឹងរថា វាមិនស្រួលទេ ដើម្បីជិះលើសត្វអូដ្ឋ។ កាលខ្ញុំបានទៅប្រទេសអេស៊ីព្ទ នៅស្រុក Ileana ខ្ញុំបានជិះលើសត្វអូដ្ឋ។ ខ្ញុំបានជិះលើខ្នងអូដ្ឋជុំវិញប្រសាទពីរ៉ាមីត នៅជិត Sphinx វាជាបទពិសោធន៍ដែលមិនគួរឲ្យសប្បាយសោះ! ខ្ញុំអាចអធិប្បាយពីភាពផ្ទុយគ្នារវាងពួកអាចារ្យដែលដឹងពីកន្លែងដែលទ្រង់គង់នៅ តែពួកគេមិនទៅ និងពីមនុស្សមានប្រាជ្ញា ដែលបានធ្វើដំណើរយ៉ាងឆ្ងាយ ហើយពិបាក ដើម្បីទៅរកព្រះយេស៊ូវ។ ខ្ញុំអាចបង្រៀនពីពួកអាចារ្យ ដែលស្គាល់ព្រះគម្ពីរដល់ «កូនក្មេងនៅក្រុមជំនុំ» តែពួកគេមិនជឿលើព្រះយេស៊ូវ ហើយខ្ញុំអាចប្រៀបធៀបមនុស្សវ័យក្មេង ដែល ចេញពីលោកីយដ៏លំបាក ដើម្បីមកឯព្រះយេស៊ូវ។

ឬក៏ ខ្ញុំអាចអធិប្បាយមេរៀនទី៣ ពីសាសន៍យូដាដែលបដិសេធទ្រង់ ដូចម្ចាស់សណ្ឋាគារ និងពួក អាចារ្យ ហើយបន្ទាប់មកពន្យល់ពួកសាសន៍ដទៃនៅក្រុងបាប៊ីឡូន ដែលបានមករកព្រះយេស៊ូវ ដោយលំបាក។ ខ្ញុំអាចប្រៀបធៀបមនុស្សដែលមានប្រាជ្ញានៅក្នុងប្រទេសលោកទី៣ដូចប្រទេស(ចិន ប្រទេស ពួកអ៊ីស្លាមគ្រប់គ្រង កម្ពុជា និងប្រទេសវៀតណាម) ពួកគេពុះពារយ៉ាងលំបាក ដើម្បីស្វែងរកព្រះគ្រីស្ទ ហើយថ្វាយបង្គំទ្រង់។ ខ្ញុំអាចអធិប្បាយពីជនជាតិអាមេរិក និងប្រជាជនដែលរស់នៅក្នុងប្រទេសលោកខាង លិច ដ្បិតប្រទេសអាមេរិកមានក្រុមជំនុំគ្រប់កន្លែង តែពួកគេមិនទទួលស្គាល់ ថែមទាំងដើរចេញ។ នោះគឺជា ភស្រ្ដុតាងនៅគ្រាថ្ងៃបុណ្យណូអែល។

ពិតណាស់ មានមនុស្សជាច្រើនបានប្រឆាំងនឹងយើង ហើយពួកគេនិយាយរឿងអាក្រក់ៗប្រឆាំង នឹងខ្ញុំ ដោយព្រោះតែខ្ញុំប្រាប់ឲ្យមនុស្សវ័យក្មេងរបស់យើងនៅក្នុងក្រុមជំនុំ នៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ ហើយប្រាប់គេឲ្យនៅក្នុងក្រុមជំនុំនៅថ្ងៃចូលឆ្នាំសកល! មានស្រ្ដីម្នាក់បានធ្វើរឿងទាំងអស់ ដែលអ្នកអាចធ្វើ ដើម្បីយកកូនប្រុសនាងចេញពីក្រុមជំនុំ។ កាលគាត់បានចេញពីក្រុមជំនុំ នោះគាត់បានចូលក្នុងក្រុមជំនុំបង ធំបងតូច ហើយត្រូវគេសំលាប់។ បន្ទាប់មក ស្ដ្រីនោះបានមករកខ្ញុំទាំងយំ ដើម្បីចង់ឲ្យខ្ញុំជួយចាត់ចែងបុណ្យ សពកូនរបស់គាត់ ពេលនោះវាយឺតពេលទៅហើយ ដើម្បីជួយសង្រ្គោះគាត់! ពិតណាស់ ខ្ញុំបានចាត់ចែង បុណ្យសពនោះ តែវាយឺតពេលហើយ ដើម្បីឲ្យកូនប្រុសគាត់ទទួលសេចក្ដីសង្រ្គោះ! មនុស្សទាំងនេះឆ្កួត ណាស់! ពួកគេសុខចិត្ដឲ្យកូនរបស់គេចូលរួមក្នុងពិធីជប់លៀង ជាជាងឲ្យមកក្រុមជំនុំនៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ និងថ្ងៃចូលឆ្នាំសកល។ នៅក្នុងរឿង «ក្ដីសុបិនពេលយប់នៅពាក់កណ្ដាលរដូវក្ដៅ» លោក Shakespeare បានប្រាប់ថា «មនុស្សទាំងនេះឆ្កួតណាស់!» វាពិតជាគួរកំសត់មែន! ពួកគេបានខ្វាក់ភ្នែក ដូចជាពួកអាចារ្យ ហើយអ្នកខ្លះដូចស្ដេចដ៏អាក្រក់ឈ្មោះហេរ៉ូឌ! កុំអនុញ្ញាត្ដឲ្យអ្នកណាម្នាក់រារាំងអ្នកពីការ មកក្រុមជំនុំនៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ និងនៅថ្ងៃចូលឆ្នាំសកល! កុំឲ្យពួកគេអូសទាញអ្នកចេញពី ក្រុមជំនុំ ដើម្បីឲ្យអ្នកចូលរួមក្នុងពិធីជប់លៀងដែលស្រវឹង ឬក៏ក្នុងកម្មវិធីរបស់ពួកលោកីយ! កុំឲ្យពួកគេអូស ទាញអ្នកឲ្យសោះ! កុំឲ្យពួកគេអូស ទាញអ្នកឲ្យសោះ! សូមឈរដោយរឹងមាំ ដូចមនុស្សដែលមានប្រាជា្ញ! កុំខានក្រុមជំនុំ ដូចពួកអាចារ្យទាំងនោះ និងស្ដេចហេរ៉ូឌ! ព្រះគម្ពីរប្រាប់ថា

«ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា ចូរចេញពីកណ្តាលពួកគេទៅ... នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯង រាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»(២កូរិនថូស ៦:១៧,១៨)។

«ចូរចេញពីកណ្តាលពួកគេទៅ» ហើយនៅជាមួយកូនរបស់ព្រះនៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ និងថ្ងៃចូលឆ្នាំសកល! សូមនៅជាមួយគ្រីស្ទបរិស័ទ ដើម្បីថ្វាយបង្គំព្រះគ្រីស្ទ កុំនៅជាមួយពួកមិនជឿព្រះ នៅក្នុង ការជប់លៀងដ៏គគ្រឹកគក្រេង ដែលពេញដោយការស្រវឹងស្រារបស់ពួកលោកីយ! កុំនៅជាមួយពួកគេ! សូម មកថ្វាយបង្គំព្រះគ្រីស្ទនៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ និងថ្ងៃចូលឆ្នាំសកល! សូមមក ដូចមនុស្សដែល មានប្រាជ្ញា កាលគេមកថ្វាយបង្គំព្រះគ្រីស្ទតែម្នាក់ឯង!

ចូរមកថ្វាយបង្គំព្រះអង្គ
   ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ
   ព្រះគ្រីស្ទជាម្ចាស់។

សូមក្រោកឈរឡើង ហើយច្រៀងវាជាមួយខ្ញុំ!

ចូរមកថ្វាយបង្គំព្រះអង្គ
   ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ
   ព្រះគ្រីស្ទជាម្ចាស់។
(«ចូរមកពួក អ្នកស្មោះត្រង់» បកប្រែដោយលោក Frederick Oakeley, 1802-1880)។

អាម៉ែន! បងប្អូនសូមអញ្ជើញអង្គុយចុះ។

ដ្បិតខ្ញុំនឹងមិនអធិប្បាយពីផ្ទៃរឿងទាំងនោះទេ ផ្ទុយទៅវិញ ខ្ញុំនឹងអធិប្បាយពីអត្ថបទគម្ពីរបស់យើងនៅក្នុង គម្ពីរម៉ាថាយ ២:១១។

«ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។

១. ទីមួយ ពួកគេបានចូលទៅក្នុងផ្ទះ។

អត្ថបទគម្ពីរប្រាប់ថា «ហើយក៏ចូលទៅក្នុងផ្ទះ»។ «ប៉ុន្ដ» អ្នកអាចនិយាយថា «តើព្រះគ្រីស្ទមិន បានប្រសូតនៅក្នុងក្រោលគោ និងស្នូកសត្វទេឬអី?» បាទ ទ្រង់បានប្រសូតនៅទីនោះ។ គម្ពីរលូកាប្រាប់ថា

«ហើយនាងប្រសូតបានបុត្រាជាចំបងមក រួចរុំនឹងសំពត់ផ្តេកក្នុងស្នូក ពីព្រោះក្នុងផ្ទះសំណាក់គ្មានកន្លែងណានៅទេ»(លូកា ២:៧)។

តែមនុស្សដែលមានប្រាជ្ញាមិនបានចូលក្នុងក្រោលសត្វ ហើយរកបុត្រដ៏ជាព្រះយេស៊ូវនៅក្នុងនោះទេ។ ទេ ពួកគេបាន «ចូលក្នុងផ្ទះ»(ម៉ាថាយ ២:១១)។ មនុស្សដែលមានប្រាជ្ញាមិនបានមកក្នុងពេលតែមួយ ជាមួយអ្នកគង្វាលចៀមនោះទេ។ អ្នកគង្វាលចៀមបានរកឃើញបុត្រដ៏ជាព្រះយេស៊ូវនៅក្នុងស្នូកសត្វ ដែល គេដាក់ចំបើងឲ្យសត្វស៊ី។ អ្នកគង្វាលចៀមបានរកឃើញព្រះយេស៊ូវភ្លាមៗ បន្ទាប់ពីទ្រង់បានប្រសូត។ ប៉ុន្ដែ មនុស្សដែលមានប្រាជ្ញាបានមកតាមក្រោយ។ ពួកគេបានមកដល់ បន្ទាប់ពីម៉ារី និងយ៉ូសែបបានយកបុត្រដ៏ជាព្រះយេស៊ូវដាក់ក្នុងផ្ទះតូចមួយ ដ្បិតនៅសម័យនោះ ផ្ទះទាំងអស់តូចណាស់។ តែឥឡូវនេះ ពួកគេបាននៅក្នុងផ្ទះមួយ។

លោកម៉ាកជីបានប្រាប់ថា ប្រហែលជា វាមានរយះពេលច្រើនខែ បន្ទាប់ពីទ្រង់ប្រសូតមក មុន មនុស្សដែលមានប្រាជ្ញាបានមកដល់ ហើយនាំយកដង្វាយថ្វាយទ្រង់។ អ្នកដឹងទេ ពួកគេប្រហែលជាបាន ឃើញផ្កាយនៅថ្ងៃកំណើតរបស់ព្រះគ្រីស្ទ។ បន្ទាប់មក ពួកគេបានសម្រេចចិត្ដមករកទ្រង់ ហើយពួកគេបាន ចំនាយពេលច្រើនខែ ដើម្បីមកដល់ទីនោះ។ នោះគឺជាការសរុបហេតុការណ៍ ពេលនោះព្រះយេស៊ូវបានកាត់ ស្បែករួចហើយ ថែមទាំងឪពុកម្ដាយទ្រង់បានថ្វាយលលក១គូដាក់ក្នុងព្រះវិហារ(លូកា ២:២៤)។ ហេតុ ការណ៍ដែលពួកគេមិនបានថ្វាយកូនចៀមបង្ហាញថា ដោយព្រោះពួកគេក្រពេក។ បើមនុស្សដែលមានប្រាជ្ញា បានមកដល់រួចហើយ ហើយបាននាំយកដង្វាយថ្លៃៗ នោះពួកគេនឹងថ្វាយកូនចៀមបាត់ហើយ។ កន្លែងនេះ បង្ហាញថា មនុស្សដែលមានប្រាជ្ញាបានមកដល់ បន្ទាប់ពីព្រះយេស៊ូវបានប្រសូតមកជាច្រើនខែ។

ខ្ញុំគួរតែប្រាប់បងប្អូនថា ផ្កាយនោះខុសប្លែកពីធម្មតា វាឈ្មោះ«ណូវា» វចនានុក្រមប្រាប់ថា វាគឺជា «ផ្កាមួយដែលបញ្ចេញពន្លឺយ៉ាងភ្លឺចិញ្ចាងនៅពេលភ្លាមៗ បន្ទាប់មកវាបាត់ខ្លួនពីរបីខែក្រោយមក» វចនានុក្រម Merriam-Webster ។ ពួកគេបានឃើញផ្កាយនេះនៅទិសខាងកើត។ បន្ទាប់មកវាបានបាត់ខ្លួន។ តែ នៅពេលមនុស្សដែលមានប្រាជ្ញាបានមកដល់ទីក្រុងយេរ៉ូសាឡិម ផ្កាយនោះបានលេចមកម្ដងទៀត។ កាល ពួកគេបានឃើញផ្កាយនោះម្ដងទៀត «គេមានសេចក្តីអំណរជាខ្លាំងក្រៃ»(ម៉ាថាយ ២:១០)។ ដ្បិតនេះមិន មែនជាផ្កាយធម្មតានោះទេ។ វាបានរំកិល «ដរាបដល់ចំពីលើកន្លែងដែលបុត្រតូចនៅ ទើបឈប់»(ម៉ាថាយ ២:៩)។ អ្នកអត្ថាធិប្បាយពន្យល់ខ្លះប្រៀបធៀបវាទៅនឹង «បង្គោលភ្លើង» ដែលបាននាំមុខកូនចៅអីស្រាអែលពេលយប់នៅទីរហោស្ថាន នៅគ្រាគម្ពីរសញ្ញាចាស់ វាបាន «ទៅមុនពួកគេ ហើយបាននាំផ្លូវពួកគេនៅ វេលាយប់»(និក្ខមនំ ១៣:២១)។

មនុស្សដែលមានប្រាជ្ញាបានធ្វើដំណើរយ៉ាងឆ្ងាយ។ ពួកគេបានលះបង់អ្វីទាំងអស់ ហើយបាន ឆ្លងកាត់ទុក្ខលំបាកជាច្រើន ដើម្បីមករកព្រះយេស៊ូវ ដែលគង់នៅក្នុងផ្ទះដ៏តូចនៅភូមិបេថ្លេហិម។ ចូរឲ្យ យើងទាំងអស់គ្នាធ្វើតាមគំរូពួកគេ ចូរឲ្យយើងនៅក្នុងក្រុមជំនុំនៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ កុំឲ្យយើង ចូលរួមក្នុងជប់លៀងរបស់ពួកលោកីយ ឬព្រឹត្ដិការណ៍ផ្សេងទៀត! សូមច្រៀងកន្លែងបន្ទរម្ដងទៀត! សូម ក្រោកឈរឡើង ហើយច្រៀងវា។

ចូរមកថ្វាយបង្គំព្រះអង្គ
   ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ
   ព្រះគ្រីស្ទជាម្ចាស់។

២. ទីពីរ ពួកគេបានក្រាបថ្វាយបង្គំទ្រង់។

«ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ...»(ម៉ាថាយ ២: ១១)។

អ្នកមិនជឿព្រះដែលមនុស្សហៅថា «អ្នកប្រាជ្ញ» និងពួកឈ្វេងនិយមបានប្រាប់ថា វាខុសដើម្បី ថ្វាយបង្គំព្រះយេស៊ូវ។ ពួកគេនិយាយថា យើងត្រូវតែថ្វាយបង្គំព្រះតែមួយគត់។ កន្លែងនោះបង្ហាញថា ពួក គេល្ងង់ខាងព្រះគម្ពីរ ដោយព្រោះតែព្រះយេស៊ូវជាព្រះដែលបានចាប់កំណើតជាមនុស្ស! សាវកយ៉ូហាន បានព្រះយេស៊ូវថា «ព្រះបន្ទូល» នៅក្នុងគម្ពីរយ៉ូហានជំពូក១។ ហើយគាត់បានប្រាប់ថា

« ព្រះបន្ទូលក៏ត្រឡប់ជាសាច់ឈាម ហើយបានស្នាក់នៅជាមួយនឹងយើងរាល់គ្នា (យើងរាល់គ្នាបានឃើញសិរីល្អទ្រង់ គឺជាសិរីល្អនៃព្រះរាជបុត្រាតែ១ ដែលមកពីព្រះវរបិតា) មានពេញជាព្រះគុណ និងសេចក្តីពិត»(យ៉ូហាន ១: ១៤)។

លោកឆោឡែស វែស្លី បានប្រាប់នៅក្នុងបទចំរៀងដ៏ល្បីរបស់គាត់

ទ្រង់ជាព្រះអម្ចាស់មេត្រី
   មកប្រោសមនុស្សឲ្យកើតជាថ្មី
ទ្រង់បំភ្លឺគ្រប់មនុស្សទាំងឡាយ
   ទ្រង់ក៏មានអំណាចប្រោសកាយ
ន៏ ឭពួកទេវតាច្រៀងបទ ស្រីសួស្ដីដល់ព្រះរាជបុត្រ។
(«ន៏ ឭពួកទេវតាច្រៀងបទ» ដោយលោក Charles Wesley, 1707-1788)។

បន្ទាប់មក ចូរកត់សំគាល់ថា មនុស្សដែលមានប្រាជ្ញាបាន «ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំទ្រង់»(ម៉ាថាយ ២:១១)។ លោក J. Vernon McGee បានប្រាប់ថា «បើពេល នោះ ម៉ារីគួរទទួលការថ្វាយបង្គំ នោះពួកគេថ្វាយបង្គំនាងបាត់ហើយ ប៉ុន្ដែ មនុស្សដែលមានប្រាជ្ញានោះបាន ថ្វាយបង្គំទ្រង់...» (ibid.; កត់សំគាល់ពីម៉ាថាយ ២:១១)។ ព្រះគម្ពីរមិនដែលប្រាប់ឲ្យយើងថ្វាយបង្គំនាង ម៉ារី ឬអធិស្ឋានទៅនាងនោះទេ! យើងគួរគោរពនាងដូចជាម្ដាយព្រះយេស៊ូវ ប៉ុន្ដែ យើងមិនត្រូវថ្វាយបង្គំនាង ឬអធិស្ឋានទៅនាងឡើយ។

ចូរមកថ្វាយបង្គំព្រះអង្គ
   ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ
   ព្រះគ្រីស្ទជាម្ចាស់។

កាលពួកសិស្សបានឃើញព្រះគ្រីស្ទរស់ពីសុគតឡើងវិញនៅសមុទ្រកាលីឡេ ព្រះគម្ពីរប្រាប់យើងថា

«កាលគេឃើញទ្រង់ នោះក៏ថ្វាយបង្គំ...» (ម៉ាថាយ ២៨:១៧, លូកា ២៤:៥២)។

អាម៉ែន! ចូរឲ្យយើងទាំងអស់គ្នាថ្វាយបង្គំទ្រង់នៅក្នុងក្រុមជំនុំ នៅថ្ងៃទី២៤ មុនថ្ងៃណូអែល១ថ្ងៃ ដ្បិតទ្រង់ សមនឹងទទួលការថ្វាយបង្គំពីយើងនៅថ្ងៃបុណ្យណូអែល និងគ្រប់ពេលវេលា!

៣. ទីបី ពួកគេបានថ្វាយដង្វាយដល់ទ្រង់។

«ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។

«ពួកគេបានថ្វាយដង្វាយដល់ទ្រង់...» លោក យ៉ូហាន អោ រ៉ាយស៍បានប្រសាសន៍ថា

ពួកគេបានក្រាបបង្គំទ្រង់! បន្ទាប់មក ពួកគេពេញដោយសេចក្ដីអំណរ ទាំង មានបបូរមាត់ដ៏ញ័ររំភើប ហើយអរសប្បាយជាខ្លាំងពន់ពេក វាធ្វើឲ្យម្រាមដៃ របស់ពួកគេញ័រមិនអាចដោះសោទូដាក់អីវ៉ាន់ ឬមិនអាចស្រាយខ្សែ ដែលពួក គេបានចងទ្រព្យដ៏វិសេសរបស់ពួកគេ ពួកគេបានថ្វាយរបស់ដែលល្អជាងគេ បំផុតដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទ! (John R. Rice, D.D., “Gifts of the Wise Men,” I Love Christmas, Sword of the Lord Publishers, 1955, p. 47)។

បន្ទាប់មកលោក រ៉ាយស៍បានប្រសាសន៍ថា

ពួកគេបានបើកទ្រព្យដ៏វិសេសរបស់ពួកគេ ហើយបានថ្វាយដល់ព្រះអម្ចាស់ យេស៊ូវ។ នៅថ្ងៃនេះ ខ្ញុំសូមអង្វរបងប្អូនឲ្យដាក់ព្រះយេស៊ូវគ្រីស្ទជាទីមួយនៅ ក្នុងចិត្ដបងប្អូន សូមយកទ្រព្យដ៏វិសេសរបស់អ្នក ហើយថ្វាយរបស់ដែលល្អ បំផុតដល់ទ្រង់ សូមថ្វាយទាំងអស់ដល់ទ្រង់ដោយអរសប្បាយ នោះទ្រង់នឹងសុខចិត្ដបន្ទាបព្រះអង្គទ្រង់ទទួលយកវា (ibid., p. 48)។

ខ្ញុំចូលចិត្ដបទចំរៀងពីបុរាណរបស់លោក Frances Havergal ណាស់ វាមានចំណងជើងថា «សូមទ្រង់ញែក ជីវិតខ្ញុំចេញ »។

សូមទ្រង់ញែកជីវិតខ្ញុំចេញ ទុកជាទីបរិសុទ្ធពោរពេញ
ឲ្យដៃខ្ញុំបំរើព្រះអង្គ តាមព្រះហឬទ័យនឹងបំណង
តាមព្រះហឬទ័យនឹងបំណង។

សូមឲ្យមាត់ខ្ញុំពេញដោយពាក្យធ្វើបន្ទាល់ពីទ្រង់ឥត
សូមទទួលប្រាក់មាស់ខ្ញុំផង
ខ្ញុំថ្វាយទាំងអស់ដល់ព្រះអង្គ ខ្ញុំថ្វាយទាំងអស់ដល់ព្រះអង្គ។

សូមឲ្យពេលវេលាខ្ញុំបាន ដំកើងទ្រង់រាល់ថ្ងៃឥតខាន
ឯដំរិះ ឬអ្វីប្រពៃ
សូមប្រើទាំងអស់តាមព្រះទ័យ សូមប្រើទាំងអស់តាមព្រះទ័យ
   («សូមទ្រង់ញែកជីវិតខ្ញុំចេញ» ដោយលោក Frances R. Havergal, 1836-1879)។

ខ្ញុំថា្វយទាំងអស់ដល់ព្រះយេស៊ូវ គ្រប់ទាំងអស់ដោយតាមព្រះអង្គ
   អស់គំនិត និងពាក្យសំដីដែរ នឹគ្រប់ពេលវេលាខ្ញុំផង
ថ្វាយទាំងអស់ដល់ព្រះយេស៊ូវហើយ គឺគ្រប់ពេលវេលាខ្ញុំផង
   ថ្វាយទាំងអស់ដល់ព្រះយេស៊ូវហើយ គឺគ្រប់ពេលវេលាខ្ញុំផង។
(«ខ្ញុំថ្វាយទាំងអស់ដល់ព្រះយេស៊ូវ» ដោយ Mary D. James, 1810-1883) ។

បើបទចំរៀងទាំងនោះចង់ប្រាប់ពីអ្វីៗទាំងអស់ ពិតប្រាកដណាស់ វាបង្រៀនយើងថា យើងត្រូវតែនៅក្នុង ក្រុមជំនុំ ដើម្បីថ្វាយបង្គំព្រះនៅថ្ងៃទី២៤មុនថ្ងៃណូអែល១ថ្ងៃ ជាជាងទៅចូលរួមជប់លៀងខាងលោកីយ!

កាលមនុស្សដែលមានប្រាជ្ញាបានថ្វាយបង្គំព្រះអម្ចាស់យេស៊ូវ នោះពួកគេបានថ្វាយមាស ជាកំញាន ជាជ័រល្វីងទេស។ ដង្វាយទាំងអស់នេះថ្លៃណាស់ ហើយវាជារបស់ល្អបំផុត ដែលមនុស្សមានប្រាជ្ញា មាន។ មាសបង្ហាញយ៉ាងច្បាស់ពីភាពអស្ចារ្យថ្លៃថ្នូរចំពោះស្ដេច ហើយកំញានជាធូបដែលមានតម្លៃ។ ក្រុមជំនុំរបស់លោក Origen (១៨៥-២៥៤) ប្រាប់ថា វាជាធូបរបស់ព្រះ។ លោក Origen បានបង្រៀនខុសពីរឿងខ្លះ ប៉ុន្ដែ គាត់បង្រៀនត្រឹមត្រូវពីចំនុចនេះ។ កំញាននិយាយពីទ្រង់ កាលព្រះមកចាប់កំណើតជាមនុស្ស។ ជ័រល្វីងទេសជាគ្រឿងទេស ដែលពួកសាសន៍យូដាប្រើ នៅពេលពួកគេកប់ខ្មោច។ នៅក្នុងយ៉ូហាន ១៩:៣៩ ព្រះគម្ពីរប្រាប់ថា លោកនីកូដេមបានយកជ័រល្វីងទេស ហើយបានដាក់លើព្រះសពរបស់ព្រះយេស៊ូវ «តាមទំលាប់កប់សពរបស់ពួកសាសន៍យូដា»។ មាសសំរាប់ស្ដេច កំញានសំរាប់ព្រះដែលបានមកយក និស្ស័យជាមនុស្ស។ ជ័រល្វីងទេសសំរាប់ទ្រង់ កាលទ្រង់បានរងទុក្ខ ហើយបានសុគតនៅលើឈើឆ្កាង ដើម្បី លោះទោសកំហុសនៃអំពើបាបរបស់យើង។ សូមក្រោកឈរឡើង ហើយច្រៀងចំរៀងលេខ៥ នៅលើក្រដាសចំរៀងរបស់បងប្អូន

ចូរមកពួកស្មោះត្រង់ ដោយច្រៀងបទថ្វាយព្រះអង្គ
   ចូរមកដល់ភូមិបេថ្លេហិម មានចិត្ដអរសប្បាយ
មកមើលបុត្រាព្រះ ដែលសង្រ្គោះមនុស្សទាំងឡាយ
   ចូរមកថ្វាយបង្គំព្រះអង្គ ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ ព្រះគ្រីស្ទជាម្ចាស់។

អស់ពួកនៅលើស្ថានសួគ៌ ចូរច្រៀងសប្បាយរាល់តួ
   នៅស្ថានលើនឹងស្ថានកណ្ដាល អស់ពួកបរិសុទ្ធ
ចូរថ្វាយស្រីសួស្ដី ដល់ព្រះដ៏ខ្ពស់បំផុត
   ចូរមកថ្វាយបង្គំព្រះអង្គ ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ ព្រះគ្រីស្ទជាម្ចាស់។

អើយើងខ្ញុំថ្វាយបង្គំ បុត្រដែលកើតយ៉ាងសមរម្យ
   ព្រះយេស៊ូវអើយ សូមទ្រង់បានសួស្ដីឧត្ដម
គឺព្រះអង្គដែលកើតមកជាអ្នកសង្រ្គោះខ្ញុំ
   ចូរមកថ្វាយបង្គំព្រះអង្គ ចូរមកថ្វាយបង្គំព្រះអង្គ
ចូរមកថ្វាយបង្គំព្រះអង្គ ព្រះគ្រីស្ទជាម្ចាស់។
   («ចូរមក ពួកអ្នកស្មោះត្រង់» បកប្រែដោយលោក Frederick Oakeley, 1802-1880)។

ប្រសិនជាបងប្អូនមិនទាន់បានសង្រ្គោះ សូមមករកទ្រង់ ហើយជឿទុកចិត្ដលើទ្រង់ទៅ នោះទ្រង់នឹងលើក លែងទោសអំពើបាបរបស់អ្នកបងប្អូន ហើយទ្រង់នឹងលាងសំអាតអំពើបាបរបស់បងប្អូនដោយព្រះលោហិត ដ៏វិសេសរបស់ទ្រង់! អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ម៉ាថាយ ២:១-១០។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«យើងជាស្ដេចបី»(ដោយលោក John H. Hopkins, Jr., 1820-1891)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

ដង្វាយរបស់មនុស្សដែលមានប្រាជ្ញា

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«ហើយក៏ចូលទៅក្នុងផ្ទះ ឃើញបុត្រតូច នៅជាមួយនឹងម៉ារា ជាមាតា រួចក៏ក្រាបថ្វាយបង្គំ ព្រមទាំងបើកយកទ្រព្យដ៏វិសេសរបស់ខ្លួន ថ្វាយដង្វាយជាមាស ជាកំញាន ជាជ័រល្វីងទេស ដល់បុត្រនោះ»(ម៉ាថាយ ២:១១)។

(ដានីយ៉ែល ២:២៧; ម៉ាថាយ ២:៩, ២; ២កូរិនថូស ៦:១៧, ១៨)

១. ទីមួយ ពួកគេបានចូលទៅក្នុងផ្ទះ។ លូកា ២:៧,២៤; ម៉ាថាយ ២:១០,៩; និក្ខមនំ ១៣:២១។

២. ទីពីរ ពួកគេបានក្រាបថ្វាយបង្គំទ្រង់។ យ៉ូហាន ១:១៤; ម៉ាថាយ ២៨:១៧; លូកា ២៤:៥២។

៣. ទីបី ពួកគេបានថ្វាយដង្វាយដល់ទ្រង់។ យ៉ូហាន ១៩:៣៩។