ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ការយល់ដឹងច្រើងជាងគ្រូបង្រៀនរបស់ខ្ញុំ!MORE UNDERSTANDING THAN MY TEACHERS! ដោយលោកបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស |
មុននឹងខ្ញុំអានអត្ថបទគម្ពីរ ខ្ញុំនឹងអានអ៊ីម៉ែលមួយ ដែលបុរសម្នាក់បានផ្ញើរមកខ្ញុំកាលពីសប្ដាហ៍មុន គាត់ជាមនុស្សម្នាក់ដែលក្រុមជំនុំយើងផ្គត់ផ្គង់ តាមព័ន្ធកិច្ចលើអ៊ីនធើណេត។ គាត់បានប្រសាសន៍ថា «ខ្ញុំចូលចិត្ដសេចក្ដីអធិប្បាយនៅថ្ងៃអាទិត្យ ដែលមានចំណងជើងថា “សៀវ ភៅដែលព្រះបានបណ្ដាលឲ្យតែងឡើង” ខ្លាំងណាស់។ ខ្ញុំបានទទួលការយល់ ដឹងស៊ីជម្រៅជាច្រើនថែមទៀត។ អរគុណអ្នក អ្នកដឹងទេ ខ្ញុំមិនគិតថា មនុស្ស ភាគច្រើនយល់ដឹងថា ការបង្រៀនរបស់អ្នកគឺមាកម្រិតស្មើនឹងមហាវិទ្យាល័យ ខ្ញុំដឹងច្បាស់នៅក្នុងនគររបស់ព្រះ ខ្ញុំចាត់ទុកអ្នកដូចជា “សាស្រ្ដាចារ្យដែល បង្រៀននៅមហាវិទ្យាល័យ”។ ខ្ញុំដឹង ខ្ញុំចាត់ទុកអ្នកដូច្នោះ»។ អរគុណលោក សំរាប់ពាក្យល្អៗទាំងនោះ! ខ្ញុំមិនដែលចាត់ទុកខ្លួនឯងជាអ្នកប្រាជ្ញម្នាក់នោះទេ។ ខ្ញុំតែងតែ ចាត់ទុកខ្លួនឯងដូចជាគ្រូអធិប្បាយ និងបេសកជនម្នាក់ មិនមែនអ្នករិះគិតដ៏ល្បីម្នាក់នោះទេ។ ឥឡូវនេះ សូមបើកទៅគម្ពីរទំនុកដំកើងជំពូក១១៩ជាមួយខ្ញុំ។ «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ... ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត» (ទំនុកដំកើង ១១៩:៩៩, ១០៣-១០៤)។ គម្ពីរទំនុកដំកើងជំពូក១១៩ គឺជាជំពូកដែលវែងជាងគេបំផុតនៅក្នុងព្រះគម្ពីរទាំងមូល។ ប្រធាន បទនៃកណ្ឌទំនុកដំកើង គឺជាព្រះគម្ពីរ អ្នកនិពន្ធកណ្ឌទំនុកដំកើងហៅឈ្មោះខុសៗគ្នា៖ «ព្រះបន្ទូល» «ក្រិត្យវិន័យ» «សេចក្ដីបន្ទាល់ទ្រង់» «បញ្ញត្ដទ្រង់» និងមានឈ្មោះផ្សេងទៀត។ វាការពារព្រះគម្ពីរ នោះគឺ ជាផ្ទៃរឿង។ លោក W. A. ខ្រីសវែលគឺជាអ្នកប្រាជ្ញដ៏ល្បីម្នាក់ ហើយជាអ្នកការពារព្រះគម្ពីរដ៏ខ្លាំងខ្លាម្នាក់។ គាត់ជាគ្រូគង្វាលសំរាប់រយះពេលជិត៦០ឆ្នាំនៅក្រុមជំនុំហ្វឹសបាទីស្ទនៃទីក្រុង Dallas រដ្ឋតិចសះ។ ខ្ញុំ ស្រឡាញ់លោក ខ្រីសវែល(Criswell)! សំលេងដ៏ទាក់ទាញ និងសេចក្ដីជំនឿដ៏បន្ទាបខ្លួនជួយជម្រុញខ្ញុំ អស់រយះពេល៦០ឆ្នាំមកហើយ! សៀវភៅរបស់គាត់ដែលមានចំណងជើងថា ហេតុអ្វីបានជាខ្ញុំអធិប្បាយថា ព្រះគម្ពីរត្រឹមត្រូវពិតប្រាកដណាស់(Why I Preach that the Bible is Literally True) បានជួយ ជម្រុញខ្ញុំជានិច្ច។ ខ្ញុំស្រឡាញ់ព្រះគម្ពីរណាស់ ខ្ញុំមិនបានរស់នៅនៅក្នុងគ្រួសារគ្រីស្ទាននោះទេ។ ខ្ញុំមិនមានអភ័យ ឯកសិទ្ធិធំឡើងនៅក្នុងគ្រួសារគ្រីស្ទាននោះទេ។ បើគ្មានព្រះគម្ពីរទេ នោះខ្ញុំមិនអាចក្លាយជាគ្រីស្ទបរិស័ទ ឡើយសព្វថ្ងៃនេះ។ ពួកសៅថើនបាទីស្ទបានប្រាប់ខ្ញុំថា ខ្ញុំត្រូវតែមានសញ្ញាបត្រមហាវិទ្យាល័យ ដើម្បីធ្វើជាគ្រូ អធិប្បាយម្នាក់។ ពួកសៅថើនបាទីស្ទគេទាមទារដូចនោះ។ ប៉ុន្ដែ ខ្ញុំមិនមានលុយទៅរៀនមហាវិទ្យាល័យ ព្រះគម្ពីរនោះទេ។ ខ្ញុំត្រូវតែធ្វើការពេញមួយថ្ងៃ ហើយទៅរៀនមហាវិទ្យាល័យនៅពេលយប់។ ខ្ញុំត្រឹមតែអាច មានសមត្ថភាពរៀននៅមហាវិទ្យាល័យខាងលោកីយ ហើយរៀន៨ម៉ោងជារៀងរាល់ថ្ងៃ។ កាលខ្ញុំរៀននៅក្នុងសាលាខាងលោកីយ៍នោះ សាស្រ្ដាចារ្យបានរិះគន់ព្រះគម្ពីរដោយគ្មានប្រណី។ នៅក្នុងថ្នាក់នីមួយៗ ពួកគេបានចំអកមើលងាយព្រះគម្ពីរ ពួកគេមើលងាយព្រះបន្ទូលរបស់ព្រះ ហើយពួក គេព្យាយាមធ្វើអ្វីក៏ដោយ ដើម្បីឲ្យខ្ញុំឈប់ជឿលើព្រះបន្ទូលរបស់ព្រះ។ វាបានកើតឡើងក្នុងមហាវិទ្យាល័យ នោះ មុនដំបូងពាក្យនៃអត្ថបទគម្ពីររបស់យើងបានកំសាន្ដចិត្ដខ្ញុំ «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ... ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត» (ទំនុកដំកើង ១១៩:៩៩, ១០៣-១០៤)។ ខ្ញុំបានរៀនចប់មហាវិទ្យាល័យក្នុងលោកីយ៍។ បន្ទាប់មក ពួកសៅថើនបាទីស្ទបានប្រាប់ខ្ញុំថា «អ្នក ត្រូវតែមានសញ្ញាបត្រថា្នក់អនុបណ្ឌិតពីមហាវិទ្យាល័យមួយ ដើម្បីធ្វើជាគ្រូគង្វាលនៅក្រុមជំនុំសៅថើន បាទីស្ទ»។ ប៉ុន្ដែ ខ្ញុំមិនមានលុយទៅរៀននៅមហាវិទ្យាល័យដែលជឿតាមព្រះគម្ពីរនោះទេ។ វាថ្លៃពេកសំរាប់ ក្មេងប្រុសដ៏ក្រដូចខ្ញុំ។ ចាប់តែងពីខ្ញុំបានក្លាយជាសមាជិកនៅក្រុមជំនុំសៅថើនបាទីស្ទ នោះខ្ញុំអាចទៅរៀន មហាវិទ្យាល័យរបស់ពួកគេ ដើម្បីគ្រាន់តែបានមធ្យមភាគ ហើយធ្វើឲ្យមហាវិទ្យាល័យTalbot ឬសាលាអភិរក្សឲ្យតម្លៃខ្ញុំ។ ខ្ញុំចំនាយពេល៣ឆ្នាំ ដើម្បីរៀនយកសញ្ញាបត្រថ្នាក់អនុបណ្ឌិតក្នុងការៀនក្លាយជាគ្រូ គង្វាល។ ខ្ញុំបានសួរគ្រូគង្វាលរបស់ខ្ញុំថា តើខ្ញុំគួរទៅរៀនមហាវិទ្យាល័យ Golden Gate Baptist Theological ឬអី? គាត់បានប្រាប់ថា «ទៅចុះ Bob អ្នកស្គាល់ព្រះគម្ពីរ អ្នកនឹងមិនអីនោះទេ»។ គាត់បាន និយាយត្រូវ ខ្ញុំនឹងមិនអីនោះទេ ប៉ុន្ដែ វាស្ទើរតែសំឡាប់ខ្ញុំ! ខ្ញុំចង់ប្រាប់វា! បើគ្មានព្រះគុណរបស់ព្រះទេ ខ្ញុំគិតថា ខ្ញុំមិនអាចរស់នៅដល់សព្វថ្ងៃនេះទេ ហើយប្រាកដណាស់ ខ្ញុំមិនអាចបំរើព្រះ! ខ្ញុំបានធ្លាក់ទឹកចិត្ដ ហើយខ្ទេចខ្ទាំចិត្ដជាខ្លាំងនៅក្នុងសាលាដ៏អាក្រក់នោះ ហើយពិត ប្រាកដណាស់ ខ្ញុំឈប់បំរើព្រះអស់រយះពេលពីរបីថ្ងៃ! ខ្ញុំបានចំនាយពេល៣ឆ្នាំដ៏សែនអាក្រក់នៅក្នុងកន្លែង ដ៏សោកកក្រោះ ហើយដូចឋាននរកនោះ! ខ្ញុំមិនអាចធ្វើរឿងទាំងនោះ ហើយរៀបចប់បានទេ បើគ្មានព្រះគម្ពីរ។ ខ្ញុំនឹងទៅគេងនៅក្នុងបន្ទប់ស្នាក់អាស្រ័យដោយបើកព្រះគម្ពីរនៅក្នុងដៃ។ ខ្ញុំអានពាក្យនៅក្នុង អត្ថបទគម្ពីររបស់យើងស្ទើរតែរាល់ថ្ងៃ «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ... ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត» (ទំនុកដំកើង ១១៩:៩៩, ១០៣-១០៤)។ ខ្ញុំមានអារម្មណ៍ថា ខ្ញុំដូចជាបានធ្លាក់ទៅក្នុងឋាននរកអញ្ចឹង។ ខ្ញុំគិតថា ខ្ញុំនឹងមិនអាចចេញពី មហាវិទ្យាល័យនោះ ហើយនៅរស់បានទេ។ «ទូលបង្គំបានអំពាវនាវដល់ទ្រង់អស់ពីចិត្ត ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំផង ទូលបង្គំនឹងរក្សាអស់ទាំងបញ្ញត្តរបស់ទ្រង់ ទូលបង្គំបានអំពាវនាវដល់ទ្រង់ហើយ សូមជួយសង្គ្រោះទូលបង្គំផង នោះទូលបង្គំនឹងកាន់តាមសេចក្តីបន្ទាល់របស់ទ្រង់»(ទំនុកដំកើង ១១៩:១៤៥-១៤៦)។ ប៉ុន្ដែ នៅក្នុងកន្លែងដ៏ពេញទៅដោយទុក្ខវេទនា ឯកោរ ត្រជាក់ ហើយជាកន្លែងដែលអ្នកមិនជឿព្រះរស់នៅ នោះ បានធ្វើឲ្យខ្ញុំរៀនស្រឡាញ់ព្រះគម្ពីរថែមទៀត។ សាស្រ្ដាចារ្យដែលបង្រៀនទីនោះបានប្រាប់ខ្ញុំថា ខ្ញុំមានឈ្មោះអាក្រក់ ដោយព្រោះតែខ្ញុំការពារ ព្រះគម្ពីរនៅក្នុងថ្នាក់រៀន។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំជាគ្រូអធិប្បាយល្អ ប៉ុន្ដែ ខ្ញុំមានឈ្មោះអាក្រក់ ដោយព្រោះ តែខ្ញុំការពារព្រះគម្ពីរនៅក្នុងថា្នក់រៀន។ គាត់បាននិយាយថា «អ្នកនឹងមិនអាចទៅក្រុមជំនុំបានទេ»។ នាយកនៅមហាវិទ្យាលនោះបានទូរស័ព្ទហៅខ្ញុំទៅការិយាល័យរបស់គាត់ ហើយបានព្រមានខ្ញុំដូចគ្នា «អ្នកនឹងមិនអាចទៅក្រុមជំនុំបានទេ។ ពួកគេយល់ឃើញថា អ្នកបង្កបញ្ហានៅទីនេះ»។ កាលខ្ញុំអានដ៏ល្បីពាក្យរបស់លោកលូសើរ នោះពួកគេទទួលយកពាក្យខ្ញុំ បើសិនជាយើងខ្ញុំពឹងតែខ្លួន នោះខ្ញុំខំប្រឹងក៏ជាឥតប្រយោជន៍ «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ»(ទំនុកដំកើង ១១៩:៩៩)។ ព្រះគម្ពីរមិនមែនជាសៀវភៅដែលនិយាយពីវិទ្យាសាស្រ្ដនោះទេ។ ប៉ុន្ដែ វាគឺជាសៀវភៅដែលរៀបចំ ប្រាប់អំពីព្រះ។ ដ្បិត នៅពេលព្រះគម្ពីរប្រាប់ប្រធានអំពីព្រះ នោះអ្វីដែលវាប្រាប់សុទ្ធតែពិតប្រាកដ។ ហើយ នៅពេលព្រះគម្ពីរប្រាប់អំពីបញ្ហាខាងវិទ្យាសាស្រ្ដ នោះក៏ជារឿងពិតផងដែរ។ នៅពេលខ្ញុំរៀនឆ្នាំទី៣ និងឆ្នាំចុងក្រោយនៅក្នុងមហាវិទ្យាល័យនោះ មិត្ដភក្រ្ដ និងអ្នកគាំទ្ររបស់ ខ្ញុំបានបោះឆ្នោតឲ្យខ្ញុំធ្វើជាអ្នកកែលំអក្រដាសមេរៀនឈ្មោះថា The Current ។ បន្ទាប់មក ខ្ញុំចាប់ផ្ដើម ប្រឆាំងនឹងសាស្រ្ដាចារ្យដែលបដិសេធមិនទទួលស្គាល់ព្រះគម្ពីរ។ នៅក្នុងតារាងខ្ញុំ ខ្ញុំបានដាក់ចម្លើយដែល គេវាយប្រហារព្រះគម្ពីរនៅក្នុងថ្នាក់រៀន។ ពេលក្រដាសមេរៀនចេញមក នោះនិស្សិតរត់មកយកវា។ ខ្ញុំបាន លឺនិស្សិតម្នាក់និយាយថា «គ្មានអ្នកណាធ្លាប់បានអានវាទេ រហូតដល់លោកហ៊ីមើស៍បានក្លាយជាអ្នកកែលំអ ក្រដាសមេរៀន»។ ខ្ញុំបានសរសេររឿងមួយ ដែលព្រះគម្ពីរប្រាប់ត្រឹមត្រូវអំពីវិទ្យាសាស្រ្ដ។ កាលណាព្រះគម្ពីរ ប្រាប់ពីវិទ្យាសាស្រ្ដ នោះវាតែងតែត្រឹមត្រូវ ហើយពិតប្រាកដ។ នេះគឺជាហេតុការណ៍ដែលទាក់ទងខាងវិទ្យា សាស្រ្ដមួយចំនួន ដែលព្រះគម្ពីរបង្ហាញប្រាប់ ហើយគ្មានអ្នកណាម្នាក់ដឹងសោះ ពេលដែលព្រះគម្ពីរត្រូវបាន សរសេរឡើង។ ១. ទីមួយ អ្វីដែលព្រះគម្ពីរប្រាប់អំពីឈាមមនុស្ស នោះគ្មានអ្នកណាដឹងសោះ កាលព្រះគម្ពីរត្រូវបានសរសេរឡើង។ សូមបើកទៅគម្ពីរលេវីវិន័យ ១៧:១១។ គម្ពីរស្កោហ្វៀលនៅទំព័រ១៥០។ សូមក្រោកឈរឡើង ហើយអានពាក្យចំនួន១០មុនដំបូង «ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម»(លេវីវិន័យ ១៧:១១)។ សូមអង្គុយចុះ លោក ហេនរី M ម៉ូរីសបានប្រសាសន៍ថា ខគម្ពីរដ៏សំខាន់នេះចុះសម្រុងជាមួយខគម្ពីរផ្សេងទៀត (លោកុប្បត្ដិ ៩:៣-៦) វាបង្ហាញថា ការរត់របស់ឈាម គឺជាកត្ដាសំខាន់នៅក្នុងរូបកាយដែល មានជីវិត(លោក William Harvey បានរកឃើញនៅក្នុងឆ្នាំ ១៦១៦)... អ្វីដែលអ្នកវិទ្យាសាស្រ្ដបានបង្ហាញប្រាប់នៅកន្លែងនេះ វាទាក់ទងនឹងអ្វីដែល ព្រះបានបង្ហាញប្រាប់រាប់ពាន់ឆ្នាំកន្លងមកហើយ (Henry M. Morris, Ph.D., The Defender’s Study Bible, World Publishing, 1995, p. 154; note on Leviticus 17:11)។ ក្នុងឆ្នាំ១៦១៦ ទោះបីជាលោក William Harvey បានរកឃើញថា បំពង់ឈាមជួយផ្ទុកឈាមជំនួសឲ្យខ្យល់ក៏ដោយ (ក៏គ្មានអ្នណាម្នាក់ដឹងពីការងារជួយទ្រទ្រង់ជីវិតរបស់ឈាម រហូតមកដល់សព្វថ្ងៃ នេះ»(John R. Rice, D.D., សៀវភៅដែលព្រះបានបណ្ដាលឲ្យតែងឡើង– ព្រះគម្ពីរ (Our God-Breathed Book – The Bible) Sword of the Lord Publishers, 1969, p. 319)។ នៅពេលដែល ប្រធានាតិបតីមុនដំបូងរបស់យើងឈ្មោះលោក George Washington បានឈឺ នោះគ្រូពេទ្យបានដក ឈាមគាត់៣លើក។ លើកទី៣ គ្រូពេទ្យបានដកឈាមគាត់ច្រើនជាងមួយក្វាត ហើយគាត់បានស្លាប់ ដោយសារតែ គ្រូពេទ្យនោះមិនដឹងពីអ្វីដែលព្រះគម្ពីរបានបង្ហាញប្រាប់ច្រើនសតវត្សមុន «ដ្បិតជីវិតនៃរូបសាច់ នោះនៅក្នុងឈាម»។ «គាត់បានគិតយ៉ាងល្ងីល្ងើថា ជម្ងឺភាគច្រើនបណ្ដាលមកពីការមានឈាមច្រើនពេក»។ ២. ទីពីរ អ្វីដែលព្រះគម្ពីរប្រាប់អំពីផែនដី នោះគ្មានអ្នកណាដឹងសោះ កាលព្រះគម្ពីរត្រូវបានសរសេរឡើង ។ សូមបើកទៅគម្ពីរ យ៉ូប ២៦:៧។ គម្ពីរស្កោហ្វៀលនៅទំព័រ៥៨៥។ សូមក្រោកឈរឡើង ហើយ អានវាឲ្យខ្លាំងៗ « ទ្រង់ត្រដាងទិសខាងជើងពីលើទីល្ហល្ហេវ ហើយក៏ព្យួរផែនដីនៅទទេធេង» (យ៉ូប ២៦:៧)។ គម្ពីរយ៉ូបត្រូវតែសរសេរនៅឆ្នាំ១៥០០ មុនព្រះគ្រីស្ទចាប់កំណើត។ ការបកប្រែតាមសម័យបច្ចុប្បន្នប្រាប់វា ដូចនេះ «ទ្រង់លាតសន្ធឹងផ្ទៃមេឃពីលើទីល្ហល្ហេវ ហើយទ្រង់ព្យួរផែនដីនៅទទេ»(NIV)។ អ្នកប្រាជ្ញដ៏ល្បី ល្បាញឈ្មោះលោក ឆាតឡែស យ៉ូហាន Ellicott បានពន្យល់ប្រាប់ពីកណ្ឌយ៉ូប ២៦:៧ ការទន្ទឹងរង់ចាំដែលអាចកត់សំគាល់បាន នៃការរកឃើញរបស់អ្នកវិទ្យាសាស្រ្ដ។ យើងរកឃើញនៅក្នុងគម្ពីរយ៉ូប ដែលត្រូវបានសរសេរច្រើនជាង៣ពាន់ ឆ្នាំមុន វារៀបរាប់ប្រាប់ក្នុងភាសាត្រឹមត្រូវខាងវិទ្យាសាស្រ្ដ ពីស្ថានភាពនៃភូគោលរបស់យើង និងពីការព្យួរនៅកន្លែងទទេ ដែលជាភស្រ្ដុតាងថា វាគឺជា អំណាចរបស់ព្រះ(Charles John Ellicott, Ph.D., Ellicott’s Commentary on the Whole Bible, Zondervan Publishing House, n.d., volume IV, p. 46; note on Job 26:7)។ «ទ្រង់ព្យួរផែនដីនៅទទេ»។ ពាក្យទាំងនោះត្រូវបានសរសេរនៅក្នុងព្រះគម្ពីរ មុនគ្រីស្ទចាប់កំណើត នៅពេល ដែលពួករ៉ូមជឿថា ផែនដីស្ថិតនៅលើក្រោយខ្នងព្រះអាឡាស និងនៅពេលដែលសាសនាហិណ្ឌូបានប្រាប់ថា ផែនដីមានរាងពងក្រពើ ហើយស្ថិតនៅលើខ្នងដំរីមួយ ដែលឈរនៅលើខ្នងអណ្ដើងដ៏ធំ ហើយវាបាន ហែលនៅក្នុងសមុទ្រលោហៈធាតុ! លោក ជែ វើណោន ម៉ាកជីបានប្រសាសន៍ថា «សូមចងចាំថា លោកយ៉ូបបានរស់នៅក្នុងឆ្នាំជំនាន់ពួកដឹកនាំជាច្រើន ហើយគាត់ដឹងថា ផែនដីនេះកំពុងព្យួរនៅក្នុងលំហ អាកាស។ ព្រះលាតត្រដាងផែនដីដែលមានរាងដូចបាល់ នៅក្នុងលំហអាកាសដែលគ្មានអ្វីជួយទ្រសោះ វា គឺជាគន្លឹមួយ ដែលពួកតារាសាស្រ្ដពីបុរាណមិនដឹង»(J. Vernon McGee, Th.D., Thru the Bible, Thomas Nelson Publishers, 1982, volume II, p. 632; កត់សំគាល់នៅយ៉ូប ២៦:៧។ បន្ទាប់ពី រយះពេលច្រើនជាង៣ពាន់ឆ្នាំកន្លងមក កណ្ឌគម្ពីរយ៉ូបបានប្រាប់ថា ព្រះ «ក៏ព្យួរផែនដីនៅទទេធេង» ដូច លោក A. R. Fausset បានប្រាប់ពីវា (Jamieson, Fausset and Brown’s Commentary, William B. Eerdmans Publishing Company, 1976 edition, volume II, p. 62; កត់សំគាល់នៅយ៉ូប ២៦:៧)។ ឥឡូវនេះ សូមបើកទៅគម្ពីរអេសាយ ៤០:២២។ គម្ពីរស្កោហ្វៀលនៅទំព័រ៧៤៨។ សូមក្រោកឈរ ឡើង ហើយអានពាក្យចំនួន១១មុនដំបូងឲ្យខ្លាំងៗ វាបញ្ចប់ដោយពាក្យ «ផែនដី»។ «គឺព្រះដែលគង់ពីលើរង្វង់ផែនដី...» (អេសាយ ៤០:២២)។ បងប្អូនសូមអញ្ជើញអង្គុយចុះ។ សញ្ញាសំគាល់ «ជី»នៅក្នុងគម្ពីរស្កោហ្វៀលប្រាប់ថា «វាគឺជាឯកសារយោងដែលអាចកត់សំគាល់ បានថា ផែនដីមានរាងមូល»។ លោក W.A. ខ្រីសវ៉ែលបានប្រសាសន៍ថា «ព្រះវិញ្ញាណបរិសុទ្ធបាន បណ្ដាលឲ្យហោរាអេសាយសរសេររឿងខ្លួន កាលពី៧០០ឆ្នាំ មុនព្រះគ្រីស្ទយាងមក ហើយយើងដឹងរួច ហើយថា ផែនដីមានរាងមូល (The Criswell Study Bible, Thomas Nelson Publishers;កត់សំគាល់ពីអេសាយ ៤០:២២)។ លោក ហែនរី M. Morris បានប្រសាសន៍ថា ពាក្យ «រង្វង់» តាម ភាសាហេព្រើរគឺជាពាក្យ «ខូជ៍» (khug) ហើយច្បាស់ណាស់ «វាសំដៅលើភាពមានរាងមូលរបស់ផែនដី» (The Defender’s Study Bible, ibid.; កត់សំគាល់ពីអេសាយ ៤០:២២)។ ដូច្នេះ ព្រះគម្ពីរបង្រៀនថា ផែនដីមានរាងមូល ហើយព្យួរនៅទទេលើលំហអាកាស! លោក យ៉ូហាន R. Rice បានប្រសាសន៍ថា «ខគម្ពីរនេះត្រូវបានសរសេររាប់ពាន់ឆ្នាំ មុនលោក Galileo លោក Columbus និងលោក Magellan បានដឹងថា ផែនដីមានរាងមូល» (Rice, ibid., p. 320)។ ៣. ទីបី អ្វីដែលព្រះយេស៊ូវបានជ្រាបអំពីរាងមូល និងការវិលរបស់ផែនដី នោះលោកីយ៍មិនដឹងសោះ កាលព្រះគម្ពីរត្រូវបានសរសេរឡើង ។ ជនជាតិក្រិកបានបង្កើតទ្រឹស្ដីថា ផែនដីមានរាងមូល ប៉ុន្ដែពួកគេមិនដឹងថា ផែនដីវិលនោះទេ។ តាមធម្មតា មនុស្សលោកគិតថា ផែនដីមានរាងពងក្រពើ។ មកទល់សព្វថ្ងៃ មានក្រុមមួយដែលនៅតែហៅ ថា «សង្គមផែនដីដែលមានរាងពងក្រពើ»។ តែព្រះអម្ចាស់យេស៊ូវគ្រីស្ទទ្រង់ជា្របថា ផែនដីមានរាងមូល ហើយវាបន្ដវិលជាប្រចាំ។ ទ្រង់បានជា្របពីរឿងនេះច្រើនជាង១៤០០ឆ្នាំ មុនលោក Magellan បានជិះទូកក្ដោងជុំវិញផែនដី។ សូមបើកទៅគម្ពីរលូកា ១៧:៣៤-៣៦។ គម្ពីរស្កោហ្វៀលនៅទំព័រ១១០០។ សូមក្រោក ឈរឡើង ហើយអានគម្ពីរលូកា ១៧:៣៤ ទៅ៣៦។ « ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅយប់នោះ នឹងមានមនុស្ស២នាក់ដេកនៅដំណេកជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ នឹងមានស្ត្រី២នាក់ កិនម្សៅជាមួយគ្នា ម្នាក់នឹងបានយកទៅ ម្នាក់ត្រូវទុកនៅ នឹងមានមនុស្ស២នាក់នៅចំការម្នាក់នឹងបានយកទៅ ហើយម្នាក់ត្រូវទុកនៅ»(លូកា ១៧:៣៤-៣៦)។ បងប្អូនសូមអញ្ជើញអង្គុយចុះ។ ព្រះយេស៊ូវទ្រង់មានបន្ទូលថា នៅពេលគ្រាលើកឡើងមកដល់ មនុស្ស២ នាក់ដេកនៅក្នុងគ្រែតែមួយ ស្រ្ដី២នាក់កំពុងកិនម្សៅជាមួយគ្នា ហើយមនុស្ស២នាក់នៅចំការជាមួយគ្នា។ លោក ហែនរី M. Morris បានប្រសាសន៍ថា កាលព្រះអម្ចាស់យាងមក នៅយប់នោះ នឹងមានមនុស្ស២នាក់ដេកនៅដំណេកជាមួយគ្នា។ តែនៅពេលព្រឹកព្រលឹមស្រាងៗ នឹងមានស្រ្ដី២នាក់ ដែលកំពុងតែកិនម្សៅ ហើយនៅពេលថ្ងៃត្រង់ នឹងមានមនុស្សកំពុងតែធ្វើ ចំការជាមួយគ្នា។ ការនេះអាចកើតឡើង ចាប់តាំងពីពេលដែលផែនដីមាន រាងមូល ហើយកំពុងតែវិលរាល់ថ្ងៃនៅលើគន្លងរបស់វា (Henry M. Morris, Ph.D., ibid., p. 1116; note on Luke 17:34)។ ព្រះគ្រីស្ទនឹងយាងមក «ក្នុង១រំពេចវិញ គឺក្នុង១ប៉ប្រិចភ្នែកប៉ុណ្ណោះ»(១កូរិនថូស ១៥:៥២)។ ដូចនេះ នៅក្នុង១រំពេច កាលប្រទេសខ្លះយប់ ហើយប្រទេសផ្សេងទៀតព្រលឹមស្រាងៗ ថែមទាំងប្រទេសផ្សេទៀត ពាក់កណ្ដាលថ្ងៃ។ លោកយ៉ូហាន R. Rice បានប្រាប់ថា «ព្រះអម្ចាស់យេស៊ូវបានជ្រាបពីសេចក្ដីពិតខាង វិទ្យាសាស្រ្ដនេះ ដែលប្រាប់អំពីការវិវត្ដន៍របស់ផែនដី ក្នុងពេលតែមួយវាធ្វើឲ្យមានពេលយប់ និងពេលថ្ងៃនៅប្រទេសខុសៗ»(Rice, ibid., p. 321)។ អត្ថបទគម្ពីរទាំង៤នេះបង្ហាញយ៉ាងច្បាស់ថា នៅពេលព្រះគម្ពីរប្រាប់អំពីបញ្ហាខាងវិទ្យាសាស្រ្ដ នោះវាតែងតែត្រឹមត្រូវ។ សូម្បីតែគ្មានអ្នកណាដឹងពីវាក៏ដោយ ក៏ព្រះគម្ពីរតែងតែប្រាប់ពីសេចក្ដីពិតត្រឹមត្រូវខាងបញ្ហាវិទ្យាសាស្រ្ដ។ យើងនឹងឃើញ៣មេរៀនថែមទៀតនៅអាទិត្យ។ សរសេរសេចក្ដីពិតសាមញ្ញដូចនេះ នៅលើក្រដាសមេរៀននិស្សិត កាលខ្ញុំធ្វើជាអ្នកកែលំអនៅ ក្នុងមហាវិទ្យាល័យសៅថើនបាទីស្ទសេរីនោះ ដែលបដិសេធព្រះគម្ពីរ។ មានអ្នកខ្លះស្រែកដាក់ខ្ញុំ ហើយអ្នក ខ្លះទៀតសើចដាក់ខ្ញុំ។ ប្រធាននៅមហាវិទ្យាល័យនោះបានគំរាមចង់បណ្ដេញខ្ញុំ ប៉ុន្ដែគាត់មិនអាចបណ្ដេញ ខ្ញុំទេ ដោយព្រោះតែខ្ញុំបានជានិស្សិតច្រើនជាង២ឆ្នាំ។ ពួកគេនិយាយថា ខ្ញុំមិនអាចទៅក្រុមជំនុំសៅថើន បាទីស្ទទៀតបានទេ។ តែខ្ញុំមិនត្រូវមានក្រុមជំនុំមួយទេ! ប៉ុន្ដែខ្ញុំបានចាប់ផ្ដើមក្រុមជំនុំដែលគ្មានអ្វីសោះ ប្រហែលចំងាយ៣គីឡូជាងពីមហាវិទ្យាល័យនោះ។ វានៅតែមានសព្វថ្ងៃនេះ! វាគឺជាក្រុមជំនុំសៅថើន បាទីស្ទ។ ហើយក្រុមជំនុំចំនួន៤០ នៅលើពិភពលោក ចេញពីក្រុមជំនុំនោះ។ គួរឲ្យចម្លែកណាស់ ខ្ញុំបាន អធិប្បាយនៅក្នុងសាលប្រជុំនៅមហាវិទ្យាល័យ Golden Gate Baptist Theological ២ឆ្នាំមុន ពេល នោះជាខួបទី៤០ឆ្នាំរបស់ក្រុមជំនុំ ដែលខ្ញុំបានចាប់ផ្ដើមនៅទីក្រុង Mill Valley រដ្ឋកាលីហ្វក់ញ្ញា! សាស្រ្ដាចារ្យដែលបដិសេធព្រះគម្ពីរទាំងអស់បានចេញពីទីនោះ កាលខ្ញុំបានអធិប្បាយនៅទីនោះ! សូម លើកដំកើងដល់ព្រះនាមព្រះយេស៊ូវ ដែលខ្ញុំអាចនិយាយដោយបន្ទាបថា វាគឺដោយសារតែព្រះគុណរបស់ ព្រះ «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ... ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត» (ទំនុកដំកើង ១១៩:៩៩, ១០៣-១០៤)។ ខ្ញុំសង្ឃឹមថា បងប្អូននឹងមិនខ្មាស ដើម្បីជឿទុកចិត្ដលើព្រះគម្ពីរឡើយ។ ព្រះយេស៊ូវមានបន្ទូលថា «ដ្បិតអ្នកណាដែលមាន សេចក្តីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្តីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក របស់ព្រះវរបិតា ហើយនិងពួកទេវតាបរិសុទ្ធ» (លូកា ៩:២៦)។ សូមមករកព្រះយេស៊ូវដោយសេចក្ដីជំនឿ។ សូមជឿជាក់លើទ្រង់ទៅ នោះទ្រង់នឹងសំអាតអំពើ បាបរបស់អ្នកដោយព្រះលោហិតរបស់ទ្រង់! ទ្រង់បានរស់ពីសុគតឡើងវិញ! សូមមើលទៅស្ថានសួគ៌ ហើយ ជឿជាក់លើទ្រង់ទៅ! ងើបភ្នែកលើព្រះយេស៊ូវ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖
ទំនុកដំកើង ១១៩:៩៧-១០៤។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ ការយល់ដឹងច្រើងជាងគ្រូបង្រៀនរបស់ខ្ញុំ! ដោយលោកបណ្ឌិត «ទូលបង្គំមានយោបល់ជាងអស់ទាំងគ្រូរបស់ទូលបង្គំទៅទៀត ដ្បិតសេចក្តីបន្ទាល់ទ្រង់ជាទីនឹករំពឹងរបស់ទូលបង្គំ... ព្រះបន្ទូលនៃទ្រង់ផ្អែមនៅអណ្តាតទូលបង្គំណាស់ហ្ន៎ អើ ក៏ផ្អែមជាងទឹកឃ្មុំដល់មាត់ទូលបង្គំទៅទៀត ទូលបង្គំបានមានយោបល់ដោយសារបញ្ញត្តទ្រង់ ហេតុនោះបានជាទូលបង្គំស្អប់ដល់អស់ទាំងផ្លូវកំភូត» (ទំនុកដំកើង ១១៩:៩៩, ១០៣-១០៤)។ (ទំនុកដំកើង ១១៩:១៤៥-១៤៦) ១. ទីមួយ អ្វីដែលព្រះគម្ពីរប្រាប់អំពីឈាមមនុស្ស នោះគ្មានអ្នកណាដឹងសោះ កាលព្រះគម្ពីរត្រូវបានសរសេរឡើង។ លេវីវិន័យ ១៧:១១។ ២. ទីពីរ អ្វីដែលព្រះគម្ពីរប្រាប់អំពីផែនដី នោះគ្មានអ្នកណាដឹងសោះ កាលព្រះគម្ពីរត្រូវបានសរសេរឡើង ។ យ៉ូប ២៦:៧; អេសាយ ៤០:២២។ ៣. ទីបី អ្វីដែលព្រះយេស៊ូវបានជ្រាបអំពីរាងមូល និងការវិលរបស់ផែនដី នោះលោកីយ៍មិនដឹងសោះ កាលព្រះគម្ពីរត្រូវបានសរសេរឡើង។ លូកា ១៧:៣៤-៣៦; ១កូរិនថូស ១៥:៥២; លូកា ៩:២៦។ |