Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សៀវភៅដែលព្រះបានបណ្ដាលឲ្យតែងឡើង

THE GOD-BREATHED BOOK
(Cambodian)

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែវិច្ជិការ ៣០ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, November 30, 2014

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ»(២ធីម៉ូថេ ៣:១៦,១៧)។


គ្រូអធិប្បាយដែលមិនហ៊ានឈរសំរាប់សេចក្ដីពិតជាច្រើននាក់ គេបានហៅខ្ញុំថា «អ្នកបង្រៀនដែលមិនខ្លាចចិត្ដគេ»។ គ្រូអធិប្បាយដែលត្រឹមតែមានចិត្ដចង់ការពារការងាររបស់ពួកគេជាច្រើននាក់ គេបានហៅខ្ញុំថា «អ្នកជឿស៊ប់ហួសហេតុ»។ គ្រូអធិប្បាយជាច្រើននាក់ ដែលគ្រាន់តែមានបំណងចង់បំពេញចិត្ដសមាជិកក្រុមជំនុំរបស់ពួកគេ គេបានហៅខ្ញុំថា «អ្នកបង្កើតរឿង»។ បាទ អ្នកដឹកនាំក្រុមជំនុំជាច្រើននាក់ ដែលមិនខ្វល់ខ្វាយទាល់តែសោះអំពីការជួយការពារព្រះគម្ពីរបរិសុទ្ធ គេបានហៅខ្ញុំថា «អ្នកជ្រុលនិយម»!

ពិតប្រាកដណាស់ ខ្ញុំនៅតែឈរការពារព្រះគម្ពីរដដែល។ ខ្ញុំតែងតែនិយាយថា ព្រះគម្ពីរទាំងស្រុង គឺជាព្រះបន្ទូលរបស់ព្រះ ចាប់តាំងពីកណ្ឌដើមដំបូង រហូតដល់កណ្ឌចុងក្រោយ គ្រប់ទាំងពាក្យតាមភាសា ហេព្រើរ និងភាសាក្រិក គឺជា «ព្រះដែលបានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងឡើង» (២ធីម៉ូថេ ៣:១៦)។ អ្នកដឹកនាំនៅក្រុមជំនុំសៅថើនបាទីស្ទបានប្រាប់ ខ្ញុំនឹងត្រូវគេ«បោះឆ្នោតប្រឆាំង» ហើយខ្ញុំនឹង មិនអាចមានក្រុមជំនុំនោះទេ បើខ្ញុំនៅតែបង្រៀនដូចនោះ! បន្ទាប់មក ខ្ញុំបានក្លាយជាអ្នកបាទីស្ទដែលធ្វើ តាមច្បាប់ពីបុរាណ ហើយពួកសេរីនិយមសៅថើនបាទីស្ទនៅតែវាយប្រហារប្រឆាំងនឹងខ្ញុំដដែល!

លទ្ធិរ៉ាក់មែននីនិយម(Ruckmanism) គឺជាជំនឿដែលថា ពាក្យទាំងប៉ុន្មាននៃព្រះគម្ពីរ King James ត្រូវបានព្រះបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងឡើង ហើយវាសុទ្ធតែត្រឹមត្រូវជាភាសាអង់គ្លេស។ សូម្បីតែមានអ្នកខ្លះនិយាយថា ពាក្យតាមភាសាអង់គ្លេសនៅក្នុងគម្ពីរ KJV កែពាក្យតាមភាសាហេព្រើរ និង ភាសាក្រិក។ មនុស្សនៅមុខឆ្នាំ១៩៥០ មិនដែលជឿតាមគំនិតដ៏ចម្លែករបស់អារក្សទាំងនេះទេ ប៉ុន្ដែ លោក Peter S. Ruckman (១៩២១)បានផ្សាយពីគំនិតទាំងនេះ លទ្ធិរ៉ាក់មែននីនិយមបានបណ្ដាលឲ្យមាក ការបែងចែកគ្នា បាក់បែកគ្នា ជាពិសេសនៅក្នុងចំណោមពួកបាទីស្ទឯករាជ្យ។ ខ្ញុំបាននិពន្ធសៀវភៅមួយ ដែលមានចំណងជើងថា «ការសម្ដែងពីលទ្ធិរ៉ាក់មែននីនិយម» ដែលអនុញ្ញាត្ដឲ្យមនុស្សទាំងអស់ផ្ញើរអ៊ីម៉ែល ទៅខ្ញុំតាមគេហទំព័រ rlhymersjr@sbcglobal.net។ ព្រះគម្ពីរត្រូវបានបកប្រែពីគម្ពីរ KJV តាមភាសាអង់គ្លេសដោយផ្ទាល់ ជាជាងបកប្រែតាមគម្ពីរជាភាសាហេព្រើរ និងភាសាក្រិក គេបានបកប្រែតាម ភាសាអេស្ប៉ាញ កូរ៉េ រូស្ស៊ី និងភាសាផ្សេងៗទៀត ដូច្នេះ ការកើនឡើងនៃគោលលទ្ធិខុសឆ្គងរបស់អារក្ស (លទ្ធិរ៉ាក់មែននីនិយម)បានរាលដាលពាសពេញពិភពលោក។ លោក Ruckmanite ដ៏មានវ័យចាស់ ហើយចាប់ខឹងបាហាមមិនឲ្យខ្ញុំបង្រៀនដូចនោះនៅមហាវិទ្យាល័យបាទីស្ទ Springfield! កូនប្រុសនៃមិត្ដ ភក្រ្ដជិតស្និតរបស់ឪពុកប្រពន្ធរបស់ខ្ញុំបានទៅក្រុមជំនុំរបស់បុរសម្នាក់នេះ។ គាត់បាននិយាយពាក្យអាក្រក់ ពីខ្ញុំជាខ្លាំង ដែលធ្វើឲ្យក្មេងប្រុសនោះចេញពីក្រុមជំនុំដោយយល់ច្រលំ ហើយក្មេងប្រុសនោះមិនបាន សង្រ្គោះទេមកដល់សព្វថ្ងៃនេះ។ ខ្ញុំបានរងទុក្ខដោយសារពួកសេរីនិយម និងពួកគេអភិរក្ស ដូចជាត្រូវចំពាម និងព្រួញបាញ់គ្រប់ជ្រុងជ្រោយ ដោយសារខ្ញុំឈរការពារថា ពាក្យនៅក្នុងព្រះគម្ពីរតាមភាសាក្រិក និង ហេព្រើរ គឺជាព្រះដែលបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែងឡើង ហើយវាត្រូវបានបកប្រែទៅជាគម្ពីរ King James! ខ្ញុំបានយកគម្ពីរខីងជែមស៍ទៅជាមួយខ្ញុំ ពេលខ្ញុំទៅមហាវិទ្យាល័យខុសឆ្គងពីរ កាលណានិស្សិតទាំងអស់មានគម្ពីរដែលបកប្រែខុសឆ្គង(Revised Standard Version)។ មកដល់សព្វថ្ងៃនេះ ខ្ញុំយកគម្ពីរ KJV ទៅជាមួយខ្ញុំ ខ្ញុំដាក់វានៅលើតុអធិប្បាយ ហើយខ្ញុំអធិប្បាយពីវាគ្រប់កម្មវិធីថ្វាយបង្គំព្រះទាំងអស់។

លោក ម៉ាទីន Lloyd-Jones បានបង្រៀនថា គំនិតដែលថា យើងត្រូវតែមានការបកប្រែថ្មី នោះ «មិនមែនជាអ្វីសោះ គ្មានប្រយោជន៍សោះ»! គាត់បានប្រសាសន៍ថា មនុស្សបានឈប់អានព្រះគម្ពីរ «ដោយព្រោះតែពួកគេមិនអាចយល់ភាសារបស់វា ថែមទាំង ដោយព្រោះតែពួកគេមិនជឿវា។ ពួកគេមិនជឿព្រះនៅក្នុងព្រះគម្ពីរផងដែរ... បញ្ហារបស់ពួកគេមិនមែនជាភាសា និងមុខវិជ្ជាពិសេសនោះទេ វាគឺជាស្ថានភាពចិត្ដរបស់ពួកគេ» (Martyn Lloyd-Jones, M.D., Knowing the Times, The Banner of Truth Trust, 1989, pp. 112, 114)។

ខ្ញុំតែងតែបង្រៀនថា ព្រះគម្ពីរតាមភាសាហេព្រើរ និងភាក្រិក គឺជាព្រះដែលបានបញ្ចេញព្រះ វិញ្ញាណបណ្ដាលឲ្យតែងគ្រប់ពាក្យទាំងអស់។ ពិតប្រាកដណាស់ នោះគឺជាអ្វីដែលសាវ័កប៉ុលបានប្រាប់នៅ ក្នុងអត្ថបទគម្ពីររបស់យើង

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ» (២ធីម៉ូថេ ៣:១៦,១៧)។

ខ្ញុំបានអធិប្បាយដូចនោះអស់រយះពេលជិត៦០ឆ្នាំមកហើយ ខ្ញុំមិនដែលមានបំណងចិត្ដចង់ផ្លាស់ប្ដូរឡើយ! ខ្ញុំយកវា ឬក៏ទុកវា! នោះគឺជាអ្វីដែលព្រះគម្ពីរប្រាប់អំពីខ្លួនវា!

១. ទីមួយ ខ្ញុំជឿថា «ព្រះបានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង» ព្រះគម្ពីរឡើង។

ពាក្យ «ព្រះទ្រង់បញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង» តាមភាសាក្រិកបកប្រែថា «ស៊ីអោបនី ស្ដូស»(theopneustos)។ វាមានន័យថា «ព្រះបានបណ្ដាលឲ្យតែងឡើង»។ បទគម្ពីរបរិសុទ្ធត្រូវបាន ព្រះបណ្ដាលឲ្យតែងឡើង»។ សាវ័កពេត្រុសប្រាប់យើថា អ្នកនិពន្ធបទគម្ពីរ «គឺជាមនុស្សបរិសុទ្ធរបស់ព្រះ ដែលបានទាយ ដោយសារព្រះវិញ្ញាណបរិសុទ្ធទ្រង់បណ្តាលវិញ»(២ពេត្រុស ១:២១)។ ពាក្យ «បណ្ដាល» តាម ភាសាក្រិក មកពីពាក្យ «ហ្វ៊ែរ៉ូ(phero) ដែលមានន័យថា «កាន់»។ ដោយសារគម្ពីរ២ធីម៉ូថេ ៣:១៦ និងគម្ពីរ២ពេត្រុស ១:២១ យើងឃើញថា ព្រះវិញ្ញាណបរិសុទ្ធបណ្ដាលចិត្ដអ្នកនិពន្ធឲ្យតែងទេ កាលពួកគេបានសរសេរពាក្យទាំងអស់នៅក្នុងព្រះគម្ពីរ។ ឧទាហរណ៍ នៅក្នុងគម្ពីរ យេរេមា ១:៩ ដែលយើងបានអាន

«នោះព្រះយេហូវ៉ាទ្រង់លូកព្រះហស្តមកពាល់មាត់ខ្ញុំ ហើយមានព្រះបន្ទូលថា មើល អញបានដាក់ពាក្យរបស់អញនៅក្នុងមាត់ឯងហើយ» (យេរេមា ១:៩)។

នៅគ្រាសញ្ញាថ្មី ព្រះយេស៊ូវទ្រង់ផ្ទាល់បានទាញពីការដែលព្រះបានបញ្ចេញព្រះវិញ្ញាណឲ្យតែងឡើង កាល ទ្រង់បានមានបន្ទូលថា

«ផ្ទៃមេឃ ហើយផែនដី នឹងកន្លងបាត់ទៅ តែពាក្យខ្ញុំ នឹងមិនដែលកន្លងបាត់ឡើយ»(ម៉ាកុស ១៣:៣១)។

វាមិនមែនជាយោបល់នៅក្នុងព្រះគម្ពីរ ដែលព្រះផ្ដល់ឲ្យនោះទេ។ វាក៏មិនមែនគំនិតនៅក្នុងព្រះគម្ពីរ ដែល ព្រះផ្ដល់ឲ្យផងដែរ។ វាគឺជាពាក្យ ដែលព្រះបានបណ្ដាលឲ្យតែងឡើង! វាគឺជាពាក្យដែលព្រះវិញ្ញាណបរិសុទ្ធបានបណ្ដាលឲ្យអ្នកនិពន្ធតែងឡើង! ហើយវាជាការបះបោរប្រឆាំងនឹងពាក្យនៅក្នុងព្រះគម្ពីរ ដែលនឹងនាំការជំនុំជំរះមកលើគេ«ដោយព្រោះគេបានបះបោរនឹងព្រះបន្ទូលនៃព្រះ»(ទំនុកដំកើង ១០៧:១១)។

ស្តេចយេហូយ៉ាគីមដ៏អាក្រក់បានសួរបារូកថា តើគាត់បានទទួលគម្ពីរយេរេមាពីកន្លែងណាមក។ លោកបារូកបានឆ្លើយថា ហោរា «បានប្រាប់ពាក្យទាំងនេះដល់ខ្ញុំ ហើយខ្ញុំក៏យកទឹកខ្មៅសរសេរចុះក្នុងក្រាំងនេះ»(យេរេមា ៣៦:១៨)។ កុំជឿអ្នកណា ដែលប្រាប់អ្នកថា ពាក្យនៅក្នុងព្រះគម្ពីរមិនមែនជាព្រះបានបញ្ចេញព្រះវិញ្ញាណឲ្យតែងនោះទេ! គ្រប់ពាក្យទាំងអស់តាមភាសាហេព្រើរនៅក្នុងគម្ពីរសញ្ញាចាស់ និងគ្រប់ពាក្យទាំងអស់តាមភាសាក្រិកនៅក្នុងសញ្ញាថ្មី ហើយគ្រប់ពាក្យនីមួយៗទាំងអស់នៅក្នុងគម្ពីរទាំងស្រុង សុទ្ធតែជាពាក្យដែលព្រះបានបណ្ដាលឲ្យតែងឡើង! «គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ»(២ធីម៉ូថេ ៣:១៦)។ ហើយកន្លែងនេះនាំយើងឲ្យទៅរៀនចំនុចបន្ទាប់។

២. ទីពីរ ខ្ញុំជឿថា គ្រប់ទាំងអស់នៅក្នុងព្រះគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ...»(២ធីម៉ូថេ ៣:១៦)។

នោះមានន័យថា គ្រប់ពាក្យទាំងអស់តាមភាសាហេព្រើរ និងភាសាក្រិកនៅក្នុងព្រះគម្ពីរ ចាប់តាំងពីគម្ពីរ លោកុប្បត្ដិ ទៅដល់គម្ពីរវិវរណៈសុទ្ធតែជាពាក្យដែលព្រះបានបណ្ដាលឲ្យតែងឡើង។ ពួកអ្នកប្រាជ្ញហៅវាថា «ការបណ្ដាលឲ្យតែងព្រះគម្ពីរឡើងដោយគំនិតរបស់ព្រះទាំងស្រុង»។ ព្រះបានបញ្ចេញព្រះវិញ្ញាណឲ្យតែងព្រះគម្ពីរទាំងស្រុង

លោក W. A. Criswell ដ៏ជាគ្រូគង្វាលដ៏ល្បីម្នាក់នៅក្រុមជំនុំហ្វឹសបាទីស្ទនៅទីក្រុង Dallas រដ្ឋតិចសេះ បានប្រសាសន៍ថា

«គ្រប់ទាំងបទគម្ពីរទាំងអស់សុទ្ធតែព្រះបានបណ្ដាលឲ្យតែងឡើត។ ហើយ គ្រប់ទាំងបាំងឈើ និងក្បៀសទាំងអស់សុទ្ធតែព្រះបានបណ្ដាលឲ្យតែងឡើង ...» (W. A. Criswell, Ph.D., The Bible for Today’s World, Zondervan Publishing House, 1967 edition, p. 49)។

ព្រះយេស៊ូវបានមានបន្ទូលថា

«ដ្បិតខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា នឹងគ្មានបាំងឈើ១ ឬក្បៀស១នៅក្នុងក្រឹត្យវិន័យ ត្រូវបាត់ឡើយ ដរាបដល់កាលណាមេឃ និងផែនដី បានកន្លងបាត់ទៅ»(ម៉ាថាយ ៥:១៨)។

«បាំងឈើ» សំដៅលើអក្សរហេព្រើរដ៏តូចបំផុត ដែលដូចជាសញ្ញាក្បៀស។ «ក្បៀស» គឺជាចំនុចតូចមួយ តាមអក្សរហេព្រើរ។ សូម្បីតែសញ្ញាតាមពាក្យជាភាសាហេព្រើរដ៏តូចទាំងនេះក្ដី ក៏ត្រូវបានព្រះដ៏ពេញដោយ អំណាចព្រះចេស្ដាបានបណ្ដាលឲ្យតែងផងដែរ!

នៅពេលខ្ញុំកាន់ព្រះគម្ពីរនៅក្នុងដៃខ្ញុំ នោះខ្ញុំកំពុងតែកាន់កំណប់ដ៏អស្ចារ្យ។ ព្រះបានបញ្ចេញព្រះ វិញ្ញាណបរិសុទ្ធឲ្យតែងពាក្យនីមួយៗអំពីព្រះអម្ចាស់របស់យើង! ខ្ញុំកាន់ព្រះបន្ទូលរបស់ព្រះនៅក្នុងដៃខ្ញុំ! បើខ្ញុំចង់ដឹងពីអ្វីដែលព្រះគិតអំពីប្រធានបទមួយ នោះខ្ញុំមិនបាច់មើលកាន់អ្វីដែលទស្សនៈវិទូគិត ឬក៏ខ្ញុំមិនបាច់មើលកាន់អ្វីដែលអ្នកប្រាជ្ញមា្នក់គិតនោះទេ។ នៅពេលខ្ញុំចង់ដឹងពីអ្វី ដែលព្រះគិតអំពីប្រធានបទមួយ នោះខ្ញុំបើកព្រះគម្ពីររបស់ខ្ញុំ ហើយអានពាក្យដែលទ្រង់បានបណ្ដាលឲ្យតែងឡើង។ ខ្ញុំមិនត្រូវ «ផ្លាស់ប្ដូរ» ពាក្យទេ។ ខ្ញុំត្រូវតែជឿអ្វីទាំងអស់ ដែលទ្រង់បានមានបន្ទូលប្រាប់។ នៅពេលព្រះនិយាយអំពីដើមឈើមួយ នោះទ្រង់ចង់មានន័យអំពីដើមឈើមួយ។ នៅពេលទ្រង់និយាយអំពីអាសនៈ នោះទ្រង់ចង់មានន័យអំពី អាសនៈ។

នោះគឺជាអ្វីដែលខ្ញុំព្រួយចិត្ដអំពីលោក MacArthur ។ គាត់មានរឿងល្អៗជាច្រើន ដើម្បីបង្រៀន។ ប៉ុន្ដែគាត់បង្រៀនថា «ពាក្យព្រះលោហិតត្រូវបានប្រើជំនួសឲ្យពាក្យការសុគត»(The MacArthur Study Bible; កត់សំគាល់នៅហេព្រើរ ៩:១៤)។ គាត់និយាយពាក្យដូចនេះថា «តើអ្នកត្រូវការព្រះលោហិតរបស់ ព្រះគ្រីស្ទច្រើនថែមទៀតប៉ុណ្ណា ដើម្បីសំអាតមនៈសិការរបស់អ្នកចេញពីការងារដែលស្លាប់»។ ប៉ុន្ដែចាប់ តាំងពីពេលនោះ ខ្ញុំជឿលើការបណ្ដាលឲ្យតែងព្រះគម្ពីរឡើង ខ្ញុំដឹងថា គាត់មិនអាចបង្រៀនត្រឹមត្រូវនោះ ទេ។ គាត់និយាយថា «ព្រះលោហិត» របស់ព្រះគ្រីស្ទគឺជា «ពាក្យជំនួសឲ្យការសុគត»។ អូ វាខុសទាំងស្រុង ការសុគតរបស់ព្រះគ្រីស្ទមិនសំអាតមនៈសិការរបស់យើងនោះទេ។ អូ ទេ! ព្រះលោហិតរបស់ព្រះគ្រីស្ទតែ មួយគត់ដែលអាចធ្វើការនោះបាន! កំហុសឆ្គងរបស់គាត់បង្ហាញយើងថា វាសំខាន់ខ្លាំងណាស់ ដើម្បីឲ្យ យើងដឹងថា គ្រប់ពាក្យទាំងអស់នៅក្នុងព្រះគម្ពីរត្រូវបានព្រះបណ្ដាលឲ្យតែងឡើង ទ្រង់បានបញ្ជូនពាក្យ បាំងឈើ និងក្បៀសទាំងអស់! ពាក្យជាភាសាក្រិកនៅក្នុងហេព្រើរ ៩:១៤ គឺពាក្យ «ហាយម៉ា»( haima)។ វាមានន័យថា «ព្រះលោហិត»។ ភាសាអង់គ្លេសគឺជាពាក្យ «ការហូរឈាមច្រើន» តាមពាក្យជាភាសាក្រិក។ ពាក្យ«លោហិតវិជ្ជា» នៅក្នុងសាលាពេទ្យសំដៅលើ ការរៀនពីឈាម។ ពាក្យទាំងពីរនេះចេញមកពីពាក្យ «ហាយម៉ា»(haima)។ កន្លែងនេះបង្ហាញយ៉ាងច្បាស់ថា លោក MacArthur បានបង្រៀនខុស នៅពេលគាត់បង្រៀនថា «ពាក្យព្រះលោហិតត្រូវបានប្រើជំនួសឲ្យពាក្យការសុគត» ទេ ពាក្យហាយម៉ា តាមភាសាក្រិកមានន័យថា ឈាម! វាមិនអាចជាពាក្យ «ការសុគត» បានទេ។ ពាក្យការសុគត តាមភាសាក្រិកគឺ «ដាយណាថោស»(thanatos)។ ពាក្យតាមភាសាក្រិកនេះ បកប្រែទៅជា «ការស្លាប់ដោយមិនឈឺចាប់» តាមភាសាអង់គ្លេស។ ដូច្នេះ ពិតប្រាកដណាស់ ពាក្យ «ដាយណាថោស»(thanatos) មានន័យថា «ការសុគតដោយមិនឈឺចាប់»។ នោះគឺជាវិធី ដែលពួកសេរីនិយមបង្រៀន ដើម្បីជួយការសំលាប់ខ្លួនឯង។ ពាក្យ «ហាយម៉ា» មានន័យថា ឈាម។ ពាក្យ «ដាយណាថោស»(thanatos) មានន័យថា កាស្លាប់។ លោក MacArthur បង្រៀនខុសឆ្គង «ពាក្យព្រះលោហិតត្រូវបានប្រើជំនួសឲ្យពាក្យការសុគត»។ សាវ័ក ប៉ូលចង់ប្រាប់ពី «ព្រះលោហិត»។ បើគាត់ចង់ប្រាប់ពី «ការសុគត» នោះគាត់ប្រើពាក្យ«ដាយណាថោស»(thanatos) បាត់ទៅហើយ។ សៀវភៅ The Reformation Study Bible ប្រាប់ថា «ទេ វិធីសាស្រ្ដដែល មិនច្បាស់លាស់ព្រងើយកន្ដើយពីអត្ថន័យត្រឹមត្រូវរបស់អ្នកនិពន្ធដើម»(កត់សំគាល់នៅទំព័រ ៨៤៤ សៀវ ភៅ «ការយល់ដឹងពីព្រះបន្ទូលរបស់ព្រះ»( Understanding God’s Word)។ ខ្ញុំគិតថា លោក MacArthur បានរៀនប្ដូរពាក្យ «ព្រះលោហិត» ទៅពាក្យ «ការសុគត» ពីលោក Colonel R. B. Thieme ។ នៅក្នុងរដូវស្លឹកឈើជ្រុះ នៅឆ្នាំ១៩៦១ ខ្ញុំបាននៅទីនោះ ហើយខ្ញុំបានឃើញផ្ទាល់ភ្នែក។ ខ្ញុំបានឃើញ លោកយ៉ូហាន សរសេរពាក្យទាំងនេះនៅលើក្រដាសមួយ កាលលោក Thieme បានបង្រៀនពួកគេ «ពាក្យព្រះលោហិតត្រូវបានប្រើជំនួសឲ្យពាក្យការសុគត»។ ពិតប្រាកដណាស់ អ្នកប្រាជ្ញជាច្រើននាក់ដឹងថា នៅ ចំនុចនេះ លោក Colonel Thieme បានបង្រៀនខុស។ លោក Colonel Thieme ហាក់ដូចជា មិនចូល ចិត្ដបង្រៀនពីព្រះលោហិតរបស់ព្រះគ្រីស្ទទេ។ ហើយកំហុសរបស់គាត់បានឆ្លងដល់យើង តាមរយះលោក MacArthur ។ យើងមិនត្រូវផ្លាស់ប្ដូរអត្ថន័យនៃពាក្យតាមភាសាហេព្រើរមួយ ទៅជាន័យផ្សេងទៀតនោះ ទេ នោះធ្វើឲ្យយើងព្រងើយកន្ដើយពី «អត្ថន័យត្រឹមត្រូវរបស់អ្នកនិពន្ធដើម»( Reformation Study Bible, ibid)។

ខ្ញុំបានប្រើកំហុសរបស់ Thieme និងលោក MacArthur ដើម្បីពន្យល់បង្ហាញពីសារៈសំខាន់នៃ ការបណ្ដាលឲ្យតែងព្រះគម្ពីរឡើង ហើយដើម្បីបង្រៀនថា ព្រះបានបណ្ដាលឲ្យតែងទាំងគ្រប់ពាក្យទាំងអស់នៅក្នុងព្រះគម្ពីរតាមភាសាហេព្រើរ និងភាសាក្រិក។

លោក Harold Lindsell ដ៏ជាអ្នកប្រាជ្ញដ៏ល្បី ហើយជាអ្នកជួយការពារព្រះគម្ពីរម្នាក់។ សៀវភៅ របស់គាត់ដែលមានចំណងជើងថា សង្រ្គាមសំរាប់ព្រះគម្ពីរ (The Battle for the Bible) គឺជាសៀវភៅ ដ៏សំខាន់មួយនៅសម័យកាលរបស់យើង។ លោក លីនសែលបានប្រាប់ថា «ព្រះបានបណ្ដាលឲ្យមនុស្សតែងព្រះបន្ទូលរបស់ទ្រង់គ្រប់ផ្នែកទាំងអស់ ហើយព្រះវិញ្ញាណបរិសុទ្ធដឹកនាំដៃពួកគេឲ្យសរសេរពាក្យទាំង អស់នៅក្នុងព្រះគម្ពីរ សូម្បីតែទ្រង់ជាអ្នកជ្រើសរើសពាក្យ»(Harold Lindsell, Ph.D., The Battle for the Bible, Zondervan Publishing House, 1978 edition, p. 31; ការសង្កត់ធ្ងន់របស់ខ្ញុំ)។ ជាការពិតណាស់ លោក លីនសែលចង់សំដៅលើពាក្យតាមហេព្រើរ និងភាសាក្រិក នៅពេលគាត់ប្រសាសន៍ថា ព្រះវិញ្ញាណបរិសុទ្ធដឹកនាំអ្នកនិពន្ធព្រះគម្ពីរ «សូម្បីតែទ្រង់ជាអ្នកជ្រើសរើសពាក្យទាំងអស់ នៅក្នុងព្រះគម្ពីរ»។ លោក Henry M. Morris បានបង្រៀនថា នៅក្នុងកណ្ឌកាឡាទី ៣:១៦ សាវ័កប៉ុលបាន «បញ្ជាក់អះអាងដ៏រឹងមាំ ពីការដែលព្រះបានបញ្ចេញព្រះវិញ្ញាណបរិសុទ្ធឲ្យតែងបទគម្ពីរឡើង»។ គាត់បានបង្រៀនថា ប៉ុលបានផ្ដោតលើសំអាងរបស់គាត់នៅខនោះ «មិនគ្រាន់តែជាពាក្យឍទេ ប៉ុន្ដែ អក្សរ មួយ «ពូជ» ជំនួសឲ្យ «ពូជទាំងប៉ុន្មាន»(Henry M. Morris, Ph.D., The Defender’s Study Bible, World Publishing, 1995 edition, p. 1296; note on Galatians 3:16; ការសង្កត់ធ្ងន់របស់ខ្ញុំ)។

ខ្ញុំយល់ស្របជាមួយលោក លីនសែល(Lindsell )និងលោក ម៉ូរីស(Morris)ទាំងស្រុង។ ខ្ញុំ ស្គាល់ពួកគាត់ទាំងពីរ ហើយពួកគេបង្រៀនត្រឹមត្រូវ។ នោះគឺជាមូលហេតុ ដែលខ្ញុំព្រួយបារម្ភពីប្រយោគនៃ ការបង្រៀនរបស់លោក MacArthur ដែលថា «ពាក្យព្រះលោហិតត្រូវបានប្រើជំនួសឲ្យពាក្យការសុគត»។ យើងមិនត្រូវធ្វើដូចនោះ បើយើងជឿពិតប្រាកដកថា ព្រះបានបញ្ចេញព្រះវិញ្ញាណបរិសុទ្ធបណ្ដាលឲ្យតែង ឡើង»។ ព្រះចង់ប្រាប់យើងនូវអ្វីដែលទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរ។ អ្នកអាចជឿជាក់ទាំងស្រុងនូវអ្វី ដែលព្រះគម្ពីរប្រាប់តាមភាសាហេព្រើរ និងភាសាក្រិក។ ព្រះយេស៉ូវមានបន្ទូលថា «មនុស្សមិនមែនរស់ ដោយសារតែនំបុ័ងប៉ុណ្ណោះទេ គឺរស់ដោយសារគ្រប់ទាំងព្រះបន្ទូល ដែលចេញពីព្រះឱស្ឋព្រះមកដែរ»។ (ម៉ាថាយ ៤:៤ ព្រះគ្រីស្ទបានដកស្រង់ពីគម្ពីរចោទិយកថា ៨:៣ ការសង្កត់ធ្ងន់របស់ខ្ញុំ)។

កាលណាអ្នកអានព្រះគម្ពីរ នោះអ្នកអាចប្រាកដថា អ្នកកំពុងតែអានព្រះបន្ទូលរបស់ព្រះ។ កាល ណាអ្នកអានពាក្យទាំងប៉ុន្មាន «ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ» ហើយ អ្នកអាចទុកចិត្ដពីអ្វីដែលព្រះមានបន្ទូលប្រាប់នៅក្នុងកណ្ឌកិច្ចការ ១៦:៣១។ កាលណាអ្នក «ជឿដល់ ព្រះអម្ចាស់យេស៊ូវគ្រីស្ទ» នោះអ្នកនឹងបានសង្រ្គោះពីអំពើបាបរបស់អ្នក ដោយសារព្រះរាជបុត្រានៃព្រះ។ កាលណាអ្នកអានព្រះបន្ទូលរបស់ព្រះយេស៊ូវ « អ្នកណាដែលមកឯខ្ញុំ ខ្ញុំក៏មិនដែលចោលទៅក្រៅឡើយ» អ្នកអាចដឹងប្រាកដថា ព្រះយេស៊ូវនឹងមិនដែលចោលអ្នកទៅក្រៅនោះទេ ពេលអ្នកមកឯទ្រង់(យ៉ូហាន ៦: ៣៧)។ កាលណាអ្នកពាក្យព្រះបន្ទូលរបស់ព្រះយេស៊ូវ «អស់អ្នកដែលនឿយព្រួយ ហើយផ្ទុកធ្ងន់អើយ ចូរមកឯខ្ញុំ ខ្ញុំនឹងឲ្យអ្នករាល់គ្នាឈប់សំរាក» អ្នកអាចដឹងប្រាកដថា ពេលអ្នកមកឯព្រះយេស៊ូវ នោះទ្រង់នឹងឲ្យ អ្នកសំរាក(ម៉ាថាយ ១១:២៨)។ កាលណាអ្នកអានព្រះបន្ទូលរបស់ព្រះយេស៊ូវ «ដ្បិតព្រះទ្រង់ស្រឡាញ់ មនុស្សលោកដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ» អ្នកអាចដឹងច្បាស់ថា អ្នកនឹងមិនវិនាសនោះ ទេ ប៉ុន្ដែអ្នកមានជីវិតអស់កល្បជានិច្ចវិញ ពេលអ្នកជឿលើទ្រង់(យ៉ូហាន ៣:១៦)។ កាលណាអ្នកអាន ព្រះបន្ទូលដែលថា «ព្រះលោហិតនៃព្រះយេស៊ូវគ្រីស្ទ ជាព្រះរាជបុត្រានៃទ្រង់ ក៏សំអាតយើងរាល់គ្នា ពីគ្រប់អំពើបាបទាំងអស់» អ្នកអាចដឹងច្បាស់ថា «ព្រះលោហិតរបស់ព្រះយេស៊ូវ» អាចសំអាតអ្នក «ចេញពីអំពើ បាបទាំងអស់»(១យ៉ូហាន ១:៧)។

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ» (២ធីម៉ូថេ ៣:១៦,១៧)។

ប្រសិនជាអ្នកជឿពាក្យនៅក្នុងព្រះបន្ទូលទាំងនោះពិតប្រាកដមែន ហេតុអ្វីបានជាអ្នកមិនព្រមជឿ ជាក់លើព្រះយេស៊ូវ ហើយឲ្យទ្រង់សង្រ្គោះអ្នកពីអំពើបាបរបស់អ្នកទៅ? ប្រសិនជាអ្នកជឿអ្វីដែលព្រះមាន បន្ទូលប្រាប់ ហើយអ្នកមកជឿជាក់លើព្រះរាជបុត្រារបស់ទ្រង់ ដែលស្រឡាញ់អ្នក ហើយបានសុគតនៅលើ ឈើឆ្កាង ដើម្បីជួយសង្រ្គោះអ្នកពីអំពើបាប ពីសេចក្ដីស្លាប់ ហើយពីឋាននរក! សូមធ្វើដូចពាក្យនៅក្នុងបទ ចំរៀងពីបុរាណដ៏ល្បីល្បាញនោះ

ព្រះអង្គអើយ ខ្ញុំមកហើយ
ខ្ញុំកំពុងមកឯទ្រង់ឥឡូវនេះ
សូមទ្រង់លាងសំអាតខ្ញុំដោយព្រះលោហិត
ដែលបានហូរនៅកាល់វ៉ារី
(«ព្រះអង្គអើយ ខ្ញុំមកហើយ» ដោយលោក Lewis Hartsough, 1828-1919)។

អាម៉ែន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ទំនុកដំកើង ៣:១២-១៧។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ខ្ញុំដឹងថា ព្រះគម្ពីរពិត» (ដោយលោក B. B. McKinney, 1886-1952)។


ចំណងជើងនៃសេចក្ដីអធិប្បាយ

សៀវភៅដែលព្រះបានបណ្ដាលឲ្យតែងឡើង

ដោយលោកបណ្ឌិត
Dr. R. L. Hymers, Jr.

«គ្រប់ទាំងបទគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែងទេ ក៏មានប្រយោជន៍សំរាប់ការបង្រៀន ការរំឭកឲ្យដឹងខ្លួន ការប្រដៅដំរង់ និងការបង្ហាត់ខាងឯសេចក្តីសុចរិត ដើម្បីឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ សំរាប់នឹងធ្វើការល្អគ្រប់មុខ»(២ធីម៉ូថេ ៣:១៦,១៧)។

១. ទីមួយ ខ្ញុំជឿថា «ព្រះបានបញ្ចេញព្រះវិញ្ញាណបណ្ដាលឲ្យតែង» ព្រះគម្ពីរឡើង។ ២ពេត្រុស ១:២១; យេរេមា ១:៩; ម៉ាកុស ១៣:៣១; ទំនុកដំកើង ១០៧:១១; យេរេមា ៣៦:១៨។

២. ទីពីរ ខ្ញុំជឿថា គ្រប់ទាំងអស់នៅក្នុងព្រះគម្ពីរ គឺជាព្រះទ្រង់បានបញ្ចេញព្រះវិញ្ញាណបណ្តាលឲ្យតែង។ ម៉ាថាយ ៥:១៨; ៤:៤; កិច្ចការ ១៦:៣១; យ៉ូហាន ៦:៣៧; ម៉ាថាយ ១១:២៨; យ៉ូហាន ៣:១៦; ១យ៉ូហាន ១:៧។