ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
សេចក្ដីចំកួតនៅថ្ងៃវិស្សមកាលគ្រាថ្ងៃបុណ្យណូអែល!CHRISTMAS HOLIDAY MADNESS! ដោយលោកវេជ្ជបណ្ឌិត សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស « អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់»(សាស្ដា ៩:៣)។ |
ស្ដេចសាឡាម៉ូនបាននិពន្ធគម្ពីរសាស្ដា។ គម្ពីរសាស្ដាបានកត់ត្រានូវបទពិសោធន៍ផ្សេងៗជាច្រើន ដែលស្ដេចសាឡាម៉ូនមាន នៅក្នុងជីវិតរបស់គាត់។ គាត់បានព្យាយាមសាកល្បងអ្វីៗទាំងអស់ ដែលគាត់យល់ថា វានឹងនាំឲ្យព្រលឹងគាត់ស្កប់ចិត្ដ។ គាត់បានព្យាយាមសាកល្បងដេញចាប់ចំណេះវិជ្ជា។ គាត់បាន ព្យាយាមសាកល្បងការសប្បាយ។ គាត់បានព្យាយាមសាកល្បងរកភោគទ្រព្យដែលមានកម្រៃ។ គាត់បាន ព្យាយាមសាកល្បងសាសនា។ គាត់បានព្យាយាមសាកល្បងរកកេរ្ដិ៍ឈ្មោះ។ គាត់បានព្យាយាមសាកល្បង រកសីលធម៌។ នៅចុងបញ្ចប់ គាត់បានសរុបសេចក្ដីថា « ការទាំងនោះសុទ្ធតែឥតប្រយោជន៍ទទេ ក៏ជាអសារឥតការផង»(សាស្ដា ១:១៤, ២:១១,១៧)។ គាត់បានឃើញអ្វីៗទាំងអស់ ហើយគាត់បានព្យាយាមសាក ល្បងអ្វីៗទាំងអស់ តែការទាំងអស់នោះសុទ្ធតែឥតប្រយោជន៍ ហើយគ្មានន័យទេ។ កន្លែងនេះបាននាំឲ្យ គាត់សន្និដ្ឋានត្រូវគ្នាជាមួយសាវកយ៉ូហាន «ឯលោកីយ៍នេះ និងសេចក្តីប៉ងប្រាថ្នារបស់វា នោះកំពុងកន្លងទៅ»(១យ៉ូហាន ២:១៧)។ គម្ពីរសាស្ដា ៩:៣ គឺជាអត្ថបទគម្ពីរដ៏ទុទ្ទិដ្ឋិនិយម(ប្រាប់ពីការអាក្រក់)មួយ។ វាបង្ហាញប្រាប់នូវទស្សនៈអវិជ្ជមានរបស់មនុស្សលោក។ ដ្បិតខ្ញុំជឿថា ស្ដេចសាឡាម៉ូនបានពន្យល់ប្រាប់ត្រឹមត្រូវពិតប្រាកដណាស់។ គាត់បានប្រាប់ពីប្រយោគ៣ក្នុងអត្ថបទគម្ពីរនេះ ដែលវាសុទ្ធតែពិតត្រង់ ហើយវាចុះសម្រុងគ្នាជាមួយគម្ពីរផ្សេងៗទៀត។ « អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់» (សាស្ដា ៩:៣)។ ១. ទីមួយ ស្ដេចសាឡាម៉ូនបានប្រាប់ថា «ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»។ គាត់បានប្រាប់ពីរឿងនេះយ៉ាងច្បាស់នៅក្នុងខផ្សេងទៀត នៅពេលគាត់បាននិយាយថា «ពិតប្រាកដជាគ្មានមនុស្សសុចរិតណានៅផែនដី ដែលប្រព្រឹត្តសុទ្ធតែល្អឥតធ្វើបាបឡើយនោះទេ»(សាស្ដា ៧:២០)។ «ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»។ នោះមិនមែនជាអ្វីដែលមនុស្សភាគច្រើនជឿសព្វថ្ងៃ នេះទេ។ យើងលឺមនុស្សជាច្រើននិយាយម្ដង ហើយម្ដងទៀតថា «ខ្ញុំជឿថា មនុស្សលោកសុទ្ធតែល្អ»។ ប៉ុន្ដែ ព្រះគម្ពីរមិនគាំទ្រគំនិតនោះទេ! ព្រះគម្ពីរបង្ហាញថា មនុស្សលោក «ពេញដោយសេចក្ដីអាក្រក់»! ពេល យើងអានការសែត ហើយមើលពត៌មានតាមកញ្ចក់ទូរទស្សន៏ នោះយើងឃើញនូវសេចក្ដីអាក្រក់ដ៏ធំ ប្រមាណ ហើយយើងឃើញសេចក្ដីល្អតិចតួចណាស់។ សូម្បីតែអ្វីដែលហាក់ដូចជា «សេចក្ដីល្អ» ដែលមក ពីភាពអាត្មានិយម ឬអំណួតក៏ដោយ ក៏វាសុទ្ធតែជាសេចក្ដីអាក្រក់! ព្រះគម្ពីរបង្ហាញពីភាពអាចទុកចិត្ដបាន នៃពាក្យសំដីរបស់សាឡាម៉ូនម្ដង ហើយម្ដងទៀត «ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»។ បន្ទាប់មក សូមអានបទគម្ពីរពីគម្ពីរមួយ ទៅគម្ពីរផ្សេងទៀត។ ព្រះគម្ពីរបានប្រាប់ពីនិស្ស័យអំពើ បាបរបស់មនុស្សលោក ឬភាពអាក្រក់ទាំងស្រុងរបស់មនុស្សលោក។ មុនពេលទឹកជំនន់ «ព្រះយេហូវ៉ាទ្រង់ឃើញថា ការអាក្រក់របស់មនុស្សបានចំរើនជាច្រើនឡើងនៅផែនដី ហើយអស់ទាំងគំនិតក្នុងចិត្តគេ ក៏សុទ្ធតែអាក្រក់ជានិច្ចដូច្នោះ» (លោកុប្បត្ដិ ៦:៥)។ នៅក្នុងសេចក្ដីអធិប្បាយដ៏ល្បីល្បាញដែលមានចំណងជើងថា «អំពើបាបដើមដំបូង» គ្រូអធិប្បាយដ៏ល្បីឈ្មោះយ៉ូហាន វែសល្លី(John Wesley)(១៧០៣-១៧៩១) បានបង្រៀនថា សព្វថ្ងៃនេះ មនុស្សលោក មានភាពដូចគ្នានឹងមនុស្ស ដែលបានរស់នៅមុនពេលទឹកជំនន់។ លោកយ៉ូហាន វែសល្លីបានប្រសាសន៍ថា ក្នុងរយះពេលច្រើនជាង១ពាន់ឆ្នាំ បន្ទាប់ពី {ទឹកជំនន់}នោះ ព្រះបានប្រើស្ដេចដាវីឌ ដើម្បីប្រកាសថា «{ពួកគេគ្រប់គ្នាបានត្រឡប់ទៅជាស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែ១ក៏គ្មានផង» ទំនុកដំកើង ១៤:៣)៖ រ៉ូម ៣:១០}។ ហើយពាក្យសំដីនេះ ពួកហោរាទាំង អស់ធ្វើជាសាក្សី... ដូច្នេះ ហោរាអេសាយបាន{ប្រាប់} ថា «គ្រប់ទាំងក្បាលក៏ឈឺ គ្រប់ទាំងចិត្តបានល្វើយផងហើយ ចាប់តាំងពីបាតជើង រហូតដល់កំពូលក្បាល នោះឥតមានកន្លែងណាមាំមួនឡើយ គឺមានសុទ្ធតែរបួស និងជាំ ហើយស្នាមរំពាត់ថ្មី ឥតបានបិទភ្ជិត ឬរុំ ឬចាក់ប្រេងឲ្យធូរស្រាកទេ» {អេសាយ ១:៥-៦}។ ពួកសាវកទាំងអស់បានរៀបរាប់ប្រាប់ដូចគ្នានេះដែរ។ ដោយសាររឿងទាំងអស់នេះហើយ យើងដឹងពីនិស្ស័យតាមធម្មជាតិរបស់ មនុស្សលោកថា... «អស់ទាំងគំនិតក្នុងចិត្តមនុស្ស ក៏សុទ្ធតែអាក្រក់ជានិច្ច» (យ៉ូហាន វែសល្លី M.A «អំពើបាបដើមដំបូង» The Works of John Wesley, Baker Book House, 1979 reprint, volume VI, pp. 57, 58)។ ហោរាយេរេមាបានប្រាប់ថា «ឯចិត្តជាគ្រឿងបញ្ឆោតលើសជាងទាំងអស់ ហើយក៏អាក្រក់ហួសល្បត់ផង តើអ្នកណានឹងអាចស្គាល់បាន»(យេរេមា ១៧:៩)។ ដូច្នេះ យើងឃើញថា ចាប់តាំងពីកណ្ឌគម្ពីរមួយចប់ទៅកណ្ឌគម្ពីរផ្សេងទៀត វាសុទ្ធតែគាំទ្រប្រយោគរបស់ សាឡាម៉ូនដែលថា «ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»។ ហើយយើងឃើញភស្រ្ដុតាងរាល់តែ ថ្ងៃនៅក្នុងការសែត ហើយនៅតាមទូរទស្សន៍។ «ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»។ ២. ទីពីរ ស្ដេចសាឡាម៉ូនបានប្រាប់ថា «ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ»។ « អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់» (សាស្ដា ៩:៣)។ ពាក្យ «សេចក្ដីចំកួត» ជាភាសាហេព្រើរបកប្រែចេញពីពាក្យ ដែលមានអត្ថន័យថា «ឆ្កួតៗ»សៀវភៅ (Strong ទំព័រ 1984)។ ពាក្យពិតប្រាកដគឺជា «ហាវលីឡា»(howlelah) វាមាន័យថា «សេចក្ដីកំកួត»សៀវភៅ(Strong ទំព័រ1947)។ សេចក្ដីកំកួត ការរវើរវាយ ការកំសាន្ដ ការវក់ – នោះគឺជារូបភាពតំណាង! «ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ»។ ភាពត្រូវគ្នារបស់ Strong ប្រាប់យើងពីឬសនៃពាក្យជាភាសាហេព្រើរ ដែលមានន័យថា «ដើម្បីអួត ដើម្បីធ្វើឆ្កួតៗ ដើម្បីសរសេរ ដើម្បីនិយាយដោយ កំហឹង»។ លោកម៉ាថាយ Henry បានប្រាប់ថា មនុស្សសព្វថ្ងៃនេះ «...ជាមនុស្សឆ្កួត ហើយពួកគេចង់តែសប្បាយ ពួកគេចង់បានព្រះពរ ប៉ុន្ដែ ពួកគេយល់សុបិន ហើយគិតរវើរវាយដូចមនុស្ស{ឆ្កួត} (Matthew Henry’s Commentary on the Whole Bible, Hendrickson Publishers, 1996 reprint, volume 3, p. 849;កត់សំគាល់នៅកណ្ឌសាស្ដា ៩:៣)។ សេចក្ដីចំកួតនៃចិត្ដមនុស្សនាំឲ្យគេថ្វាយបង្គំរូបព្រះ។ ហោរាយេរេមាបានប្រាប់ថា «ពួកគេវក់នឹង រូបព្រះរបស់គេ»(យេរេមា ៥០:៣៨) – «ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ» (សាស្ដា ៩:៣)។ នៅសម័យយើង មនុស្សក៏ «វក់នឹងរូបព្រះរបស់គេ» ផងដែរ រូបព្រះរបស់គេគឺជា រូប អាសអាភាស សំភារៈនិយម ការសប្បាយក្នុងអំពើបាប និង «ការសប្បាយ» ដែលជារូបព្រះដ៏ធំ។ «ថ្ងៃវិស្សមកាល» គឺជាពេលមួយ កាលសេចក្ដីចំកួតនៃចិត្ដមនុស្សត្រូវបើកចំហ។ នៅថ្ងៃបុណ្យ ណូអែល និងថ្ងៃចូលឆ្នាំសកល នោះសេចក្ដីចំកួតនៃចិត្ដមនុស្សផ្ទុះដូចជាបន្ទុះភ្នំភ្លើង! លោក A. W. Tozer (1897-1963) បានប្រសាសន៍ថា ប្រភេទនៃសេចក្ដីចំកួតទាក់ទាញមនុស្សជាន់ទាប ហើយវាចាប់ផ្ដើមនៅពេល នោះ... វាបានធ្វើឲ្យមនុស្សខិតខំព្យាយាមទៅលេងកន្លែងផ្សេងៗ។ មនុស្ស ទាំងអស់គេសួរអំពីរឿងទាំងអស់ ប៉ុន្ដែជាពិសេស សំរាប់មនុស្សដែលមិន ដេកនៅក្នុងមន្ទីរពេទ្យ ឬក្នុងគុក ពួកគេនាំគ្នាសំរុកទៅកន្លែងផ្សេងៗ ហើយ ត្រលប់មកវិញ។ ឥទ្ធិពលដែលមិនអាចទប់ទល់បានចាប់យកយើងភាគច្រើន ដូចជាខ្យល់បក់ធូលីដី ហើយបង្វិលយើងឲ្យវិលមុខ ថែមទាំងវាគ្រោះថ្នាក់ណាស់... (A. W. Tozer, D.D., «សេចក្ដីចំកួតនៅថ្ងៃវិស្សមកាល» in God Tells the Man Who Cares, Christian Publications, 1970 edition, p. 127)។ ដើម្បីអានអំពីលោក ថូសើរ សូមចុចទីនេះ។ អ្វីដែលលោក ថូសើរបានប្រាប់អំពី «សេចក្ដីចំកួតនៅពាក់កណ្ដាលរដូវក្ដៅ»៥០មុន ឥឡូវនេះកើតឡើង ហើយ ប្រហែលជាមានសេចក្ដីចំកួតច្រើនជាងមុនទៀត នៅរដូវស្លឹកឈើជ្រុះ និងរដូវរងារ! នៅថ្ងៃបុណ្យថ្លែងអំណរគុណព្រះ បុណ្យណូអែល និងបុណ្យចូលឆ្នាំសកល មនុស្សវក់មែនទែន ដើម្បីចង់ «សប្បាយ» ហើយដើម្បីចង់ «ទៅលេងកន្លែងផ្សេង ជាជាងកន្លែងដែលពួកគេរស់នៅ»។ នៅថ្ងៃបុណ្យថ្លែងអំណរគុណ ព្រះ មនុស្សរាប់ពាន់នាក់សំរុកចូលក្នុងអាកាសយាន្ដដ្ឋាន ដើម្បីព្យាយាមទៅលេងប៉ែកខាងលិច ឬប៉ែកខាង កើតនៃប្រទេសអាមេរិក សំរាប់រយះពេលពីរបីម៉ោងដើម្បីចង់សប្បាយ។ គ្មានអ្នកណាម្នាក់គិតអំពីការទៅ ក្រុមជំនុំ ដើម្បីអរគុណព្រះ! សេចក្ដីចំកួតនៅថ្ងៃវិស្សមកាលនេះចាប់ផ្ដើមជាមួយបុណ្យហោឡូវីន(Halloween)។ ក្មេងស្រីម្នាក់ដែលបានមកក្រុមជំនុំយើងពីរបីដងបាននិយាយថា នាងត្រូវតែខានក្រុមជំនុំ ដើម្បីចាប់ផ្ដើម «តុប តែង» ខោរអាវនៅថ្ងៃបុណ្យហោឡូវីន។ បុណ្យថ្ងៃហោឡូវីនចាប់ផ្ដើមនៅម៉ោង២ពេលរសៀល ហើយវាធ្វើ ឲ្យនាងចំនាយពេលជាច្រើនម៉ោង ដើម្បីតុបតែងខ្លួនដូចអាមេធ្មប់ ឬដូចបីសាចម្នាក់ ឬដូចអ្វីផ្សេងទៀត! តើទាំងអស់នេះគឺជាអ្វី? គឺជាសេចក្ដីចំកួតនៅថ្ងៃវិស្សមកាល។ «ពួកគេវក់នឹង រូបព្រះរបស់គេ»(យេរេមា ៥០:៣៨)។ «ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ» (សាស្ដា ៩:៣)។ ហើយវានឹងអាក្រក់ទៅៗ មនុស្សវក់នឹងថ្ងៃវិស្សមកាល ហើយពួកគេនឹងចេញទៅដោយឆ្លេឆ្លា ដូចលោក ថូសើរបានប្រាប់...«ដើម្បីទៅកន្លែងផ្សេង ជាជាងកន្លែង{ដែលពួកគេរស់នៅ}។ មនុស្សភាគច្រើន មិនគិតចង់នៅផ្ទះ ហើយមកក្រុមជំនុំនៅថ្ងៃបុណ្យណូអេល ឬថ្ងៃបុណ្យចូលឆ្នាំសកលនោះទេ! ឥទ្ធិពលដែលមិនអាចទប់ទល់បានចាប់យកយើងភាគច្រើន ដូចជាខ្យល់បក់ធូលីដី» ហើយបានក្រវែងពួកគេទៅ កន្លែងផ្សេងទៀត ដើម្បីឲ្យពួកគេឆ្អែតនឹងការដេញដ៏ឆ្កួត នៃរូបភាពរបស់ជនជាតិមេរិក ដែលមានឈ្មោះថា «ការសប្បាយ»។ ក្នុងឆ្នាំ១៩៤០ កាលខ្ញុំជាក្មេងម្នាក់ មនុស្សស្នាក់នៅផ្ទះ ហើយទៅក្រុមជំនុំនៅអំឡុងពេលឈប់ សំរាក។ តែសព្វថ្ងៃនេះ ពួកគេហាក់ដូចជា «ឆ្កួត» នៅថ្ងៃបុណ្យថ្លែងអំណរគុណព្រះ បុណ្យណូអែល និង បុណ្យចូលឆ្នាំសកល។ «សេចក្ដីចំកួតនៅក្នុងចិត្ដរបស់ពួកគេ»បណ្ដេញពួកគេចេញពីផ្ទះ ហើយពីក្រុមជំនុំ ដោយទៅឱនក្បាលនៅមុខរូបចំលាក់ដ៏ធំនៃ «ការសប្បាយ»។ អ្នកមិនអាចរំពឹងចង់ឃើញមនុស្សព្រៃឆ្កួត ម្នាក់ស្នាក់នៅក្នុងក្រុមជំនុំនៅថ្ងៃបុណ្យណូអែល និងបុណ្យចូលឆ្នាំសកលទេ មែនឬអី? សព្វថ្ងៃនេះ គំនិត ដែលអាក់អន់ចិត្ដកើតឡើងនៅក្នុងមនុស្សដែលឆ្កួតនឹងការសប្បាយ។ គេបានរិះគន់ថា ខ្ញុំជាជនផ្កាច់ការដែលអាក្រក់ ដោយព្រោះតែខ្ញុំប្រាប់ឲ្យមនុស្សវ័យក្មេងនៅក្នុង ក្រុមជំនុំរបស់គេនៅអំឡុងពេលថ្ងៃ «វិស្សមកាល»។ ប៉ុន្ដែ ខ្ញុំនឹងមិនសារភាពថា ខ្ញុំខុសនោះទេ! ព្រះគ្រីស្ទ ទ្រង់បានមានបន្ទូលថា « មានពរហើយ កាលណាមនុស្សនឹងស្អប់អ្នករាល់គ្នា ព្រមទាំងកាត់កាល់ ត្មះតិះដៀល ហើយចោលឈ្មោះអ្នករាល់គ្នាចេញ ទុកដូចជាអាក្រក់ ដោយព្រោះកូនមនុស្ស ចូរអ្នករាល់គ្នាអរ សប្បាយឡើងនៅថ្ងៃនោះ ហើយលោតកញ្ឆេងចុះ ដ្បិតមើល អ្នករាល់គ្នាមានរង្វាន់ជាយ៉ាងធំ នៅឯស្ថានសួគ៌ ឯពួកឰយុកោរបស់គេ ក៏បានប្រព្រឹត្តចំពោះពួកហោរាពីដើមយ៉ាងដូច្នោះដែរ» (លូកា ៦:២២-២៣)។ ខ្ញុំសង្ឃឹមថា គ្រូអធិប្បាយទាំងអស់មានចិត្ដក្លាហាន ដើម្បីបង្រៀនប្រឆាំងនឹង «សេចក្ដីចំកួតនៅ ថ្ងៃវិស្សមកាល» ដូចលោក ថូសើរបានធ្វើ! តើវាមិនមែនជាពេលសំរាប់គ្រូអធិប្បាយបង្រៀនប្រឆាំងនឹង សំភារៈនិយម ការស្រវឹង និងអំពើអបាយមុខនៅថ្ងៃវិស្សមកាលទាំងនេះដែរឬទេ? តើវាមិនមែនជាពេល សំរាប់គ្រូអធិប្បាយបង្រៀនប្រឆាំង ដូចលោកថូសើរបានធ្វើមែនឬទេ? យើងត្រូវការសម្លេងដែលទាយជា មុនដូចដែលលោកថូសើរបានប្រាប់ ដើម្បីជួយសង្រ្គោះបងប្អូនយើងចេញពីការវក់ទាំងនេះ – បើសេដ្ឋកិច្ច យើងដួលរលំ ហើយវប្បធម៌យើងបែកបាក់ក្ដី ក៏ប្រជាជនយើងត្រូវការវត្ថុថែមទៀត ការធ្វើដំណើរ «ការសប្បាយ» ព្រឹត្ដិការណ៍កីឡា និងថ្នាំញៀនថែមទៀតដែរ ហើយប្រទេសអាមេរិកដួលដូចចក្រភពរ៉ូម៉ាង់ ពីបុរាណ! សូមកុំធ្វើដំណើរទៅណាឲ្យសោះ! កុំចេញទៅឯណានៅថ្ងៃបុណ្យណូអែល និងនៅថ្ងៃចូលឆ្នាំសកល! ទីក្រុងសូដុំម និងកូម៉ូរ៉ា «ហើយអស់ទាំងទីក្រុងនៅជុំវិញដែរ»(យូដាស ៧) ត្រូវចៀសចេញពីសេចក្ដីចំកួតនៅថ្ងៃវិស្សមកាល ហើយនៅក្នុងក្រុមជំនុំជាមួយអ្នកដែលជឿព្រះ ដើម្បីថ្វាយបង្គំព្រះគ្រីស្ទ ជាជាងថ្វាយបង្គំរូបព្រះដ៏ធំនៃ «ការសប្បាយ»។ ព្រះគម្ពីរប្រាប់ថា «ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក»(២កូរិនថូស ៦:១៧)។ ឈប់គិតពីសេចក្ដីចំកួតនៅថ្ងៃវិស្សមកាលនៅពេលខាងមុខ! ឈប់គិតពីវា ឈប់គិតពីវា! សូមនៅក្នុងក្រុម ជំនុំជាមួយយើងនៅថ្ងៃបុណ្យណូអែល និងថ្ងៃបុណ្យចូលឆ្នាំសកល! តែយើងមានឃ្លាចុងក្រោយមួយនៅក្នុង អត្ថបទគម្ពីរបស់យើង។ ៣. ទីបី សេ្ដចសាឡាម៉ូនបានប្រាប់ថា «ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់»។ សូមអញ្ជើញក្រោកឈរឡើង ហើយអានគម្ពីរសាស្ដា ៩:៣ ឲ្យខ្លាំងៗ។ « អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់» (សាស្ដា ៩:៣)។ អ្នកអាចសម្រួលឥរិយាបថបាន «ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់»។ សេចក្ដីស្លាប់! នោះគឺជាអ្វីដែលកើតឡើង ដោយសារសេចក្ដីចំកួតនៃជីវិត។ សេចក្ដីស្លាប់! ភាពពិតនៃសេចក្ដីស្លាប់ដ៏ធ្ងន់ធ្ងរមិនអាចរត់គេចបាន ដោយសារការឆ្កួតនឹងរូបព្រះនៃ «ការសប្បាយ» របស់អារក្សសាតាំង។ ទេ នឹងមិនមាន «ការសប្បាយ» នៅក្នុងផ្នូរឡើយ! នឹងមិនមានការ «សប្បាយ» នៅក្នុងឋាននរកឡើយ! ព្រះគម្ពីរប្រាប់ថា «អ្នកមាននោះក៏ស្លាប់ទៅដែរ... ហើយគេនាំយកទៅកប់ គាត់រងទុក្ខវេទនា នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ងើបភ្នែកឡើង»(លូកា ១៦:២២-២៣)។ ព្រះយេស៊ូវបានមានបន្ទូលថា «ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច» (ម៉ាថាយ ២៥:៤៦)។ « អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់» (សាស្ដា ៩:៣)។ លោក យ៉ូហាន Gill បានបង្រៀនពីខគម្ពីរនេះថា បន្ទាប់ពីសេចក្ដីចំកួតទាំងអស់នៃជីវិតរបស់គេចប់ទៅ ពួកគេស្លាប់ ហើយ ធ្លាក់ទៅក្នុងឋាននរក(John Gill, D.D., An Exposition of the Old Testament, The Baptist Standard Bearer, 1989 reprint, volume IV, p. 607; ពន្យល់ពីកណ្ឌសាស្ដា ៩:៣)។ រឿងដែលសំខាន់បំផុតនៅក្នុងជីវិតមនុស្សមិនមែនជាការដេញចាប់ការសប្បាយនោះទេ។ «ការ សប្បាយ» នៅពេលឥឡូវនេះ នឹងមិនមានន័យសោះសំរាប់អស់កល្បជានិច្ច បើអ្នកស្លាប់ទៅ ដោយមិនបានត្រៀមខ្លួនជួបជាមួយព្រះនៅថ្ងៃជំនុំជំរះចុងក្រោយបំផុត។ បើព្រះចាក់ចុចចិត្ដអ្នកពីអំពើបាបរបស់អ្នក។ អ្នក ត្រូវតែបែរចេញពីអំពើបាប ហើយមករកព្រះគ្រីស្ទ។ ដោយសារព្រះគុណ ដែលអ្នកអាចស្គាល់ព្រះ ហើយ ត្រូវបានលាងសំអាតពីអំពើបាបដោយសារព្រះលោហិតដ៏អស់កល្បរបស់ទ្រង់! ព្រះយេស៊ូវបានមានបន្ទូល ថា «អ្នកត្រូវតែកើតជាថ្មីម្ដងទៀត»(យ៉ូហាន ៣:៧)។ សាឡូម៉ូនបានចាស់ហើយ កាលគាត់បាននិពន្ធគម្ពីរសាស្ដា។ គាត់កំពុងនិយាយ ដូចនិយាយទៅ កាន់កូនរបស់គាត់។ ខ្ញុំផ្ទាល់បានរស់នៅលើលោកីយនេះជិតរយះពេល៧៤ឆ្នាំហើយ។ នៅព្រឹកនេះ ខ្ញុំកំពុងនិយាយទៅកាន់បងប្អូនរាល់គ្នា ដូចពូចាស់ម្នាក់។ ខ្ញុំចង់ឲ្យអ្នកបានជោគជ័យក្នុងជីវិតជាគ្រីស្ទបរិស័ទ ហើយ ខ្ញុំសង្ឃឹមថា អ្នកនឹងស្ដាប់ខ្ញុំ។ នៅចុងគម្ពីរសាស្ដា សាឡាម៉ូនបានប្រាប់ថា «ចូរនឹកចាំពីព្រះដ៏បង្កើតខ្លួន ក្នុងគ្រាដែលឯងនៅក្មេង»(សាស្ដា ១២:១)។ គ្រានៅក្មេងគឺជាគ្រា ដើម្បីគិតយ៉ាងម៉ត់ចត់អំពីអ្វីដែលនៅអស់ កល្បជានិច្ច។ ខ្ញុំសង្ឃឹមថា មនុស្សវ័យក្មេងនឹងស្ដាប់ខ្ញុំដូចសាឡូម៉ូន ដោយសារតែខ្ញុំជិតមានអាយុ៧៤ឆ្នាំ ហើយ។ ខ្ញុំដឹងពីអ្វីដែលសំខាន់សំរាប់អ្នក គឺអ្នកត្រូវស្វែងរកព្រះគ្រីស្ទ ហើយគិតអំពីអ្វីដែលនៅអស់កល្ប ឥឡូវនេះ នៅខណៈពេលដែលអ្នកនៅក្មេង។ សូមស្ដាប់ពាក្យដែលលោក Griffith បានច្រៀងមុខពេលខ្ញុំអធិប្បាយ។ តើកន្លែងណាដែលអ្នកនឹងនៅអស់កល្បជានិច្ច? សំណួរនេះត្រូវចំពោះអ្នក ហើយនិងខ្ញុំ សូមគិតយ៉ាងម៉ត់ចត់អំពីអ្វីដែលនៅអស់កល្បជានិច្ច ដែលវាអាចជួយសង្រ្គោះអ្នកចេញពីព្រលឹង ដ៏វិនាស នៃការយល់ច្រលំពី «សេចក្ដីចំកួតនៅថ្ងៃវិស្សមកាល»។ សូមគិតយ៉ាងម៉ត់ចត់អំពីព្រះអង្គសង្រ្គោះ ដ៏ជាព្រះយេស៊ូវគ្រីស្ទ ដែលទ្រង់អាចដកយកអំពើបាបរបស់អ្នក ហើយអ្នកអាចបានសង្រ្គោះនៅក្នុងទ្រង់។ ទ្រង់បានសុគតនៅលើឈើឆ្កាង ដើម្បីសងថ្លៃអំពើបាបរបស់អ្នក។ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បី ប្រទានជីវិតអស់កល្បជានិច្ចឲ្យអ្នក។ សូមគិតយ៉ាងម៉ត់ចត់អំពីព្រះគ្រីស្ទ! ឥឡូវនេះ សូមរៀបចំគំរោង ដើម្បីនៅក្នុងក្រុមជំនុំសំរាប់ពិធីជប់លៀងនៅថ្ងៃណូអែល និង១ថ្ងៃមុនថ្ងៃណូអែល ហើយនៅថ្ងៃចូលឆ្នាំ សកលផងដែរ។ សូមព្រះប្រទានពរអ្នករាល់គ្នា! លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ លូកា ១៦:១៩-២៦។ |
ចំណងជើងនៃសេចក្ដីអធិប្បាយ សេចក្ដីចំកួតនៅថ្ងៃវិស្សមកាលគ្រាថ្ងៃបុណ្យណូអែល! ដោយលោកវេជ្ជបណ្ឌិត « អើ ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់ហើយក៏មានសេចក្តីចំកួត ក្នុងចិត្តអស់ពេលដែលរស់នៅ ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់»(សាស្ដា ៩:៣)។ (សាស្ដា ១:១៤; ២:១១, ១៧; ១យ៉ូហាន ២:១៧) ១. ទីមួយ ស្ដេចសាឡាម៉ូនបានប្រាប់ថា «ចិត្តនៃមនុស្សជាតិក៏ពេញដោយសេចក្តីអាក្រក់»។ សាស្ដា ៧:២០; លោកុប្បត្ដិ ៦:៥; ទំនុកដំកើង ១៤:៣; រ៉ូម ៣:១០; អេសាយ ១:៥-៦; យេរេមា ១៧:៩។ ២. ទីពីរ ស្ដេចសាឡាម៉ូនបានប្រាប់ថា«ហើយក៏មានសេចក្តីចំកួតក្នុងចិត្តអស់ពេលដែលរស់នៅ» យេរេមា ៥០:៣៨; លូកា ៦:២២-២៣; យូដាស ៧; ២កូរិនថូស ៦:១៧។ ៣. ទីបី សេ្ដចសាឡាម៉ូនបានប្រាប់ថា «ក្រោយនោះក៏ទៅឯពួកមនុស្សស្លាប់»។ |