Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




សេចក្ដីអធិស្ឋានសំរាប់ការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ១៣ពីការរស់ឡើងវិញ)
A PRAYER FOR REVIVAL
(SERMON NUMBER 13 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលព្រឹក ខែវិច្ជិការ ២ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Morning, November 2, 2014

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់ ដូចកាលណាភ្លើងរាលឆេះ គំនរស្នាប់ ឬដូចភ្លើងធ្វើឲ្យទឹកពុះខ្ជោលឡើងផង ដើម្បីនឹងធ្វើឲ្យពួកខ្មាំងសត្រូវទ្រង់បានស្គាល់ព្រះនាមទ្រង់ ហើយសាសន៍ទាំងប៉ុន្មានបានញាប់ញ័រនៅចំពោះទ្រង់!»(អេសាយ ៦៤:១,២)។


លោក យ៉ូហាន H. អាមស្ដ្រោង(Armstrong) គឺជាប្រធាននៅក្រសួងកែប្រែជំនឿ និងនៅក្រសួងការរស់ឡើងវិញ(Reformation and Revival Ministries )។ គាត់គឺជាអ្នកនិពន្ធសៀវភៅ «វិបត្ដិនៃការផ្សាយដំណឹងល្អដែលនឹងមកដល់»។ លោក អាមស្ដ្រោងបានប្រសាសន៍ថា

ការធ្លាក់ចុះនៃសង្គមនៅក្នុងប្រទេសលោកខាងលិចបានចោទជាសំណួរដ៏ធ្ងន់ ធ្ងរ... សព្វថ្ងៃនេះ យើងកំពុងតែព្យាយាមផ្សាយដំណឹងល្អដល់អរិយធម៌ដែល ដួលរលំ ដូចដែលយើងបានដឹង។ យើងគិតថា បញ្ហាគឺជាវិធីដែលពួកគេតែង តែប្រើនៅក្នុងការផ្សាយដំណឹងល្អ។ យើងបានភ្លេចរួចហើយថា នៅក្នុងរយះពេលតែពីរបីថ្ងៃប៉ុណ្ណោះ កំផែង«វាំងននដែក» (Iron Curtain)បានដួល រលំ(John H. Armstrong, Ph.D., True Revival, Harvest House Publishers, 2001, pp. 125, 126)។

គាត់ចង់បានន័យថា អរិយធម៌របស់យើងអាចបញ្ចប់យ៉ាងលឿន ដូចជាលទ្ធិកុម្មុយនីស្ដនិយមបានធ្វើនៅក្នុង ប្រទេសសហភាពសូវៀតនៅសម័យបុរាណ – ក្នុងរយះពេលត្រឹមតែពីរបីថ្ងៃប៉ុណ្ណោះ! ខ្ញុំគិតថា វានឹងកើត ឡើង។ លោក អាមស្រ្ដោងបានសរសេររឿងនោះអស់រយះពេល១៣ឆ្នាំកន្លងមកហើយ គឺក្នុងឆ្នាំ២០០១។

នៅយប់មួយ ខ្ញុំបានអានអត្ថបទដ៏គួរឲ្យរំខានមួយនៅក្នុងទស្សនាវត្ដីពិភពលោក (World) មុនពេលខ្ញុំចូលគេង។ ពេលខ្ញុំចាប់ផ្ដើមគេងសន្សឹមៗ ខ្ញុំបានគិតថា «សព្វថ្ងៃនេះ យើងស្ថិតនៅក្នុងគ្រានោះ ហើយ។ អរិយធម៌របស់យើងកំពុងតែធ្លាក់ចុះសព្វថ្ងៃនេះ ។ វាអាចធ្លាក់ចុះយ៉ាងលឿន ដូចជាប្រទេស សហភាពសូវៀត»។

លោកីយដ៏បាត់បង់មិនដឹងពីវាទេ ប៉ុន្ដែ គ្រីស្ទសាសនាគឺជា «កាវ» ដែលទប់ទល់អរិយធម៌របស់យើងឲ្យនៅជាមួយគ្នា។ ប៉ុន្ដែ ក្រុមជំនុំរបស់យើងខ្សោយពេក ដូច្នេះ ក្រុមជំនុំមិនអាចធ្វើវាបានទៀតទេ។ ផ្លូវនៃជីវិតរបស់យើងកំពុងកន្លងផុតនៅមុខភ្នែករបស់យើង។

នៅក្នុងទីក្រុងឡូសអង់ចាឡែស មានក្រុមជំនុំតិតតួចណាស់ដែលនៅតែមានកម្មវិធីថ្វាយបង្គំព្រះ នៅល្ងាចថ្ងៃអាទិត្យ។ ហើយក្រុមជំនុំភាគច្រើនមិនមានការប្រជុំគ្នាអធិស្ឋាននៅយប់ថ្ងៃពុធ។ ព្រះអាចជួយ យើងបាន! យើងនៅឯកោរ ហើយយើងមានអារម្មណ៍ដូច្នោះ។ យើងនៅឯកោរ ហើយយើងខ្សោយ។ ខ្មាំង សត្រូវរបស់យើងវាខ្លាំង ហើយវាបញ្ចេញសំលេង។ ជារៀងរាល់ថ្ងៃ យើងលឺសំលេងខ្លាំងៗរបស់ពួកវា។ តើនេះគឺជាការចាប់ផ្ដើមនៃចុងបញ្ចប់របស់សាសនាគ្រីស្ទនៅសម័យយើងឬទេ? សព្វថ្ងៃនេះ គ្រីស្ទបរិស័ទ ដែលចេះគិត គេមានគំនិតដូចនោះ។ ហើយយើងឆ្ងល់ថា តើយើងអាចធ្វើអ្វីបាន។ យើងឃើញថា ក្រុមជំនុំ ជាច្រើន និងទីបន្ទាល់របស់ពួកគេកំពុងតែវិនាស។ យើងឃើញពីចំណុចខ្សោយ និងការផ្សាយដំណឹងល្អ តាមបែបលោកីយ។ បញ្ហានោះវារំខានយើងច្រើនជាងរឿងផ្សេងៗទៀត។

គ្រីស្ទបរិស័ទសម័យមុន(ឆ្នាំ១៩៥០) បានស្លាប់។ លោកប្រធានាតិបតី Reagan បានស្លាប់។ លោកហ្រានស៊ីស Schaeffer បានស្លាប់។ លោកយ៉ូហាន R រ៉ាយស៍បានស្លាប់។ លោក ហ៊ារូលដ៏ លីនសែល(Harold Lindsell) លោកប៊ីល ប្រាយស៏(Bill Bright) លោក W. A. ខ្រីសវែល(Criswell) លោកជ៊ែរី ហ្រាលវែល(Jerry Falwell) និងលោក Lloyd- ជ៉ោនស៍បានស្លាប់។ លោក ប៊ីលី ហ្រ្គាហែម(Billy Graham) មានអាយុ៩៦ ហើយគាត់អង្គុយនៅលើកៅអ៊ីមានកង់នៅលើភ្នំឆ្ងាយពីទីក្រុង Carolina ខាងជើង។ យើងនៅឯកោរ ហើយយើងមិនមានមនុស្សប្រុសដែលខ្លាំង ដើម្បីជួយការពារយើង ពីការធ្លាក់ចុះនៃអរិយធម៌នៅប្រទេសលោកខាងលិចនោះទេ។

ហោរាអេសាយបានមានអារម្មណ៍ដូចនោះ។ គាត់ត្រូវបានគេបណ្ដេញឲ្យទៅស្វែងរកព្រះ គាត់បាន និយាយថា

«ពីព្រោះទ្រង់ជាព្រះវរបិតារបស់យើងខ្ញុំ ទោះបើលោកអ័ប្រាហាំមិនបានស្គាល់យើងខ្ញុំ ហើយពួកអ៊ីស្រាអែលមិនព្រមទទួលស្គាល់យើងខ្ញុំក៏ដោយ គង់តែ ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក នោះព្រះនាមទ្រង់ជាព្រះដ៏ប្រោសលោះយើងខ្ញុំ»(អេសាយ ៦៣:១៦)។

លោក Lloyd-Jones បានប្រសាសន៍ថា

អ្នក និងខ្ញុំមិនត្រូវគ្រាន់តែចូលក្នុងព្រះវត្ដមានរបស់ព្រះ ក្នុងឈ្មោះប្រពៃណី នោះទេ... ហើយមិនគ្រាន់តែនៅក្នុងឈ្មោះពួកអ្នកដែលបានស្លាប់មុនយើង នោះទេ។ ខ្ញុំមិនខ្វល់ថា តើពួកគេជានរណានោះទេ សូម្បីតែបើពួកគេជា ឪពុករបស់ពួកម៉ាតូដីស ឬពួកបរិសុទ្ធ ឬក៏ពួកកែប្រែជំនឿក៏ដោយ។ ទេ យើងមិនអាងឈ្មោះរបស់ពួកគេ ដូចជាឈ្មោះលោកអ័ប្រាហាំ យ៉ាកុប ទាល់ តែសោះ។ «ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត»។ អ្នកកែប្រែជំនឿមិនអាចជួយ សង្រ្គោះយើងបានទេ ហើយឪពុករបស់ពួកម៉ាតូដីសក៏មិនអាចជួយសង្រ្គោះ យើងបានដែរ។ {សព្វថ្ងៃ} យើងមានគ្រោះថ្នាក់ដ៏ធំ បើយើងពឹងអាងលើឪពុក ខាងសេចក្ដីជំនឿរបស់យើងពីមុន។ ទេ យើងត្រូវតែពឹងអាងលើព្រះ។ «ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត»។ គ្មានអ្នណាក្រៅពីឡើយ «ព្រះនាមទ្រង់គង់ នៅអស់កល្បរៀងតទៅ» ហើយអស់កល្បរៀងតទៅ។ ព្រះទ្រង់មិនមែនជា ព្រះដែលស្លាប់នោះទេ ប៉ុន្ដែ ទ្រង់ជាដ៏មានព្រះជន្មរស់នៅ (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, pp. 301, 302)។

ខ្ញុំសប្បាយណាស់ ពេលខ្ញុំឃើញពួកបាទីស្ទជាច្រើនត្រលប់ជាអ្នកកែប្រែជំនឿ។ ដ្បិតខ្ញុំស្រឡាញ់ អ្នកកែប្រែជំនឿខ្លាំងណាស់ ខ្ញុំដឹង ខ្ញុំស្រឡាញ់ដូចហោរាអេសាយ ហើយពួកកែប្រែជំនឿ និងពួកបរិសុទ្ធ នោះមិនអាចជួយសង្រ្គោះយើងបានទេ! ពួកគេសូម្បីតែមិនអាចជួយយើងសោះ! អរិយធម៌របស់យើង ពោរពេញដោយអំពើបាប និងគំនិតចោលម្សៀត ហើយមនុស្សទាំងនោះមិនអាចជួយសង្រ្គោះយើងបាន ឡើយ។ យើងត្រូវតែត្រលប់ទៅរកព្រះវិញ! យើងមិនអាចត្រលប់ទៅរកពួកកែប្រែជំនឿ ទោះបីជាវាគួរឲ្យ គោរពអស្ចារ្យយ៉ាងណាក៏ដោយ។ យើងត្រូវតែត្រលប់ទៅរកព្រះវិញ! ព្រះតែមួយគត់ដែលអាចជួយយើង រាល់គ្នាបាន!

ប៉ុន្ដែ យើងមិនត្រូវត្រលប់ទៅរកព្រះ ហើយត្រឹមតែសុំឲ្យទ្រង់ជួយសង្រ្គោះប្រទេសរបស់យើងតែ ប៉ុណ្ណោះនោះទេ។ អូ ទេ! ប្រជាជននៅប្រទេសរបស់យើងភាគច្រើនមិនមែនជាកូនរបស់ព្រះនោះទេ។ ពួកគេមិនចង់បានអ្វីសោះ ដើម្បីធ្វើសំរាប់ព្រះដ៏មានព្រះជន្មរស់នៅ! ហោរាអេសាយបានប្រាប់ថា

«យើងខ្ញុំរាល់គ្នាបានត្រឡប់ដូចជាពួកអ្នក ដែលទ្រង់មិនបានគ្រប់គ្រងឡើយ គឺដូចជាពួកអ្នក ដែលមិនបានហៅតាមព្រះនាមទ្រង់វិញ»(អេសាយ ៦៣:១៩។

សរសើរដំកើងដល់ព្រះនាមរបស់ព្រះ! យើងមិនចង់បាន ថែមទាំងមិនចង់ស្វែងរក «មនុស្សដែលគាំទ្រស្ដង់ ដាររបស់គ្រីស្ទបរិសុទ្ធសម័យមុន» «ប្រទេសអាមេរិកាំងដើមដំបូង» គណៈបក្សសាធារណរដ្ឋ ឬក៏អាវុធ ក្នុងលោកីយដើម្បីពឹងអាននោះទេ! យើងមិនតែខ្ជះខ្ជាយពេលអធិស្ឋានសំរាប់ភាពហ៊ឺហារបាតផ្សារដូច្នោះ នោះទេ! ឥឡូវនេះ យើងត្រូវតែពឹងអានលើអាវុធរបស់ព្រះតែមួយគត់! «ឱព្រះយេហូវ៉ាអើយ ទ្រង់ជាព្រះវរបិតានៃយើងខ្ញុំពិត ហើយតាំងពីអស់កល្បរៀងមក នោះព្រះនាមទ្រង់ជាព្រះដ៏ប្រោសលោះយើងខ្ញុំ» (អេសាយ ៦៣:១៦)។

មុនអស់ទាំងភ្នំតូចធំកើតមានឡើង
   ឬផែនដីកើតមានរូបរាង
ទ្រង់ជាព្រះតាំងពីអស់កល្បរៀងមក
   ទ្រង់មិនដែលផុតឡើយ។

១ពាន់ឆ្នាំនៅព្រះនេត្ររបស់ទ្រង់
   គឺដូចជាល្ងាចផុតទៅ
ខ្លីដូចជាមួយដែលកន្លងផុតទៅ
   មុនពេលថ្ងៃរះឡើង
«ឱ ព្រះអង្គដ៏ជាជំនួយយើងអើយ» ដោយលោក Isaac Watts, D.D., 1674-1748)។

ឥឡូវនេះ យើងត្រលប់មករៀនអត្ថបទគម្ពីររបស់យើង។ គឺជាព្រះដែលធ្វើឲ្យហោរាអេសាយបែរ មុខរបស់គាត់។ គឺជាព្រះដែលគាត់បានពឹងអាង កាលគាត់អធិស្ឋាន

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...» (អេសាយ ៦៣:១)។

រាស្រ្ដរបស់ព្រះបានស្ថិតនៅក្នុងសភាពអាក្រក់ណាស់ នៅពេលហោរាអេសាយបានអធិស្ឋាន។ ព្រះបាននាំឲ្យពួកគេធ្លាក់ចូលក្នុងស្ថានភាពភ័យខ្លាច និងទុក្ខព្រួយដ៏ទាបបំផុត ។ ហោរាអេសាយមិនបាន អធិស្ឋានសុំឲ្យពួកគេមានលុយច្រើននោះទេ។ គាត់មិនបានអធិស្ឋានសុំឲ្យពួកគេមានសេចក្ដីសុខនៅក្នុង ចិត្ដនោះទេ។ គាត់សូម្បីតែមិនអធិស្ឋានសុំឲ្យពួកគេទទួលជោគជ័យ! គាត់មិនមែនដូចលោកយ៉ូអែល Osteen នោះទេ! គាត់ដឹងថា បញ្ហាទាំងនោះមិនមែនជារឿងសំខាន់សំរាប់ពួកគេនោះទេ។ លោកអេសាយ បានដឹងថា តម្រូវការដ៏សំខាន់សំរាប់ពួកគេ គឺជាព្រះវត្ដមានរបស់ព្រះនៅក្នុងចំណោមពួកគេ។ ដូច្នោះហើយ គាត់បានអធិស្ឋាននូវសេចក្ដីអធិស្ឋានដ៏ល្បីបំផុតមួយនៅក្នុងចំណោមផ្សេង ដែលត្រូវបានកត់ទុកនៅក្នុងបទគម្ពីរ

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...» (អេសាយ ៦៣:១)។

ខ្ញុំកម្រមិនយល់ស្របជាមួយលោក J. Vernon ម៉ាកជីណាស់។ ប៉ុន្ដែ ខ្ញុំមិនយល់ស្របជាមួយការ កាត់សា្រយខគម្ពីរនេះ។ គាត់បានពន្យល់ថា «ហោរាអេសាយកំពុងតែទាយពីសេចក្ដីអធិស្ឋានរបស់ជនជាតិ អ៊ីស្រាអែលនៅអំឡុងពេលគ្រាវេទនាដ៏ពិបាក» J. Vernon កត់សំគាល់នៅអេសាយ ៦៤:១)។ ទេ កន្លែង នេះមិនមែនជាពាក្យទំនាយនៃការអធិស្ឋានរបស់ជនជាតិអ៊ីស្រាអែលសំរាប់ការយាងមកលើកទីពីររបស់ព្រះគ្រីស្ទនៅក្នុងគ្រាវេទនានោះទេ។ ប្រហែលជាពួកគេនឹងអធិស្ឋានសំរាប់រឿងនោះ ប៉ុន្ដែ វាមិនមែនជាការអនុវត្ដន៍ដ៏សំខាន់នៃអត្ថបទគម្ពីរនោះទេ។ ហោរាអេសាយបានអធិស្ឋានសុំព្រះយាងចុះមកនៅខណៈពេល នោះ! លោកស្ពឺជិន និងលោក Lloyd-Jones ពួកគាត់ទាំងពីរនាក់បានប្រសាសន៍ថា នេះគឺជាការអធិស្ឋាន សុំឲ្យព្រះវិញ្ញាណបរិសុទ្ធយាងចុះមក។

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...» (អេសាយ ៦៣:១)។

លោក Lloyd ជ៉ោនស៍បានប្រសាសន៍ថា «ខ្ញុំមិនស្ទាក់ស្ទើរ{និយាយ}ថា នេះគឺជាសេចក្ដីអធិស្ឋានដ៏សំខាន់ នៅក្នុងទំនាក់ទំនងនៃការរស់ឡើងវិញ... វាគឺជាការអធិស្ឋានដ៏ពិសេស ហើយបន្ទាន់ ដើម្បីឲ្យព្រះវិញ្ញាណ របស់ព្រះបង្កើតឲ្យមានការរស់ឡើងវិញ។ គ្មានអ្វីបង្ហាញច្បាស់លាស់ជាងឃ្លានៅក្នុងបទចំរៀងរបស់លោក គូបផើ(Cowper)

ឱសូមទ្រង់វែកផ្ទៃមេឃ ហើយយាងចុះមកឆាប់ៗ
ហើយសូមទ្រង់បើកចិត្ដមនុស្សរាប់ពាន់ឲ្យជឿទ្រង់ផង

...នោះគឺជាអ្វីដែលកើតឡើងនៅក្នុងការរស់ឡើងវិញ» (Martyn Lloyd-Jones, M.D., Revival, ibid., p. 305)។

តើឃ្លា «ព្រះបានយាងចុះមក» មានអត្ថន័ដូចម្ដេច? ខ្ញុំនឹងពន្យល់ប្រាប់ពីអត្ថន័យពិតប្រាកដ។ ខ្ញុំបានត្រលប់មកទីក្រុងឡូសអង់ចាឡែសវិញ បន្ទាប់ពីបានចាប់ផ្ដើមក្រុមជំនុំមួយនៅ Mill Valley ខាងជើងទីក្រុងសានហ្រានស៊ីស្កូ។ ពួកគេបានទូរស័ព្ទមកខ្ញុំ ហើយសុំឲ្យខ្ញុំទៅអធិប្បាយនៅការប្រជុំគ្នាមួយ ដែលគេហៅថា «បុណ្យនៃព្រះរាជបុត្រា»( The Festival of the Son)។ ខ្ញុំបានជិះយន្ដហោះទៅទីក្រុង សានហ្រានស៊ីស្កូ ហើយបានជិះឡានពីរបីម៉ោងយ៉ាងឆ្ងាយទៅទិសខាងជើង។ ការប្រជុំគ្នានោះត្រូវធ្វើនៅ ក្នុងទីវាលមួយ។ ពេលយើងបានទៅដល់ទីនោះ ខ្ញុំមានអារម្មណ៍ដឹងពីព្រះវត្ដមានរបស់ព្រះ។ នៅពេលខ្ញុំ ពានចេញពីឡាន ខ្ញុំបានភ្ញាក់ផ្អើលជាខ្លាំង ពេលខ្ញុំឃើញមនុស្សវ័យក្មេងរាប់រយនាក់។ បន្ទាប់ពីគេបាន ច្រៀងចំរៀងពីរបីបទរួច នោះគេបានហៅខ្ញុំឲ្យទៅអធិប្បាយ។ ខ្ញុំបានឈរនៅមុខហ្វូងមនុស្សដ៏ធំ ហើយបាន ប្រកាសពីអត្ថបទគម្ពីររបស់យើងដោយប្រើមីក្រូ។ នៅពេលនោះ វាបានងងឹត ហើយមិនមែនថ្ងៃអស់ស្ដង្គត់(ថ្ងៃលិច)នោះទេ ប៉ុន្ដែវាបានងងឹតសូន្យឈឹង។ មីក្រូ និងអំពូលភ្លើងបានទទួលអគី្គសនីពីម៉ាស៊ីនភ្លើង។ បន្ទាប់ពីពេលភ្លាមៗនោះ ខ្ញុំបានអានអត្ថបទគម្ពីរ ហើយស្រាប់តែអគ្គីសនីទាំងអស់បានដាច់ មីក្រូបានស្លាប់ អំពូលភ្លើងទាំងអស់បានរលត់។ វាបានងងឹតសូន្យឈឹង ខ្ញុំមិនអាចមើលឃើញដៃរបស់ខ្ញុំ។ ខ្ញុំបានគិតថា «តើខ្ញុំអាចធ្វើអ្វីបាន?» បើមនុស្សវ័យក្មេងរាប់រយកំពុងតែអង្គុយនៅលើដី។ ពួកគេភាគច្រើនមិនដែលចូល ក្នុងអាគារក្រុមជំនុំនោះទេ។ តើខ្ញុំគួរនិយាយអ្វី? តើខ្ញុំអាចធ្វើអ្វីបាននៅក្នុងភាពងងឹតសូន្យឈឹងនោះ? បន្ទាប់មក ព្រះបានយាងចុះមក!

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...»

ខ្ញុំត្រឹមតែអាចនិយាយថា ព្រះបានយាងចុះមកដោយអំណាចព្រះចេស្ដា ដែលធ្វើបងប្អូនអាចដឹង ពីព្រះវត្ដមានរបស់ទ្រង់។ ខ្ញុំបានចាប់ផ្ដើមអធិប្បាយដោយអស់ពីចិត្ដរបស់ខ្ញុំ។ វាមិនមានអំពូលភ្លើង វាមិន មានមីក្រូ មិនមានអ្វីទាំងអស់! ព្រះបានគង់នៅទីងងឹតសូន្យឈឹងនោះ ដើម្បីធ្វើកិច្ចការរបស់ទ្រង់។ កាល ខ្ញុំបានអធិប្បាយ ខ្ញុំមិនត្រូវគិតសោះ។ ពាក្យទាំងអស់ហូរចេញពីមាត់របស់ខ្ញុំ! មនុស្សវ័យក្មេងបានស្ដាប់ យ៉ាងស្ងាត់ជ្រៀប។ គ្មានអ្វីលឺសោះ លឺតែសំលេងរបស់ខ្ញុំ។ ខ្ញុំបានបង្ហើយសេចក្ដីអធិប្បាយ ហើយសំរាប់ រយះពេល១ ឬ២វិនាទី ខ្ញុំបានឆ្ងល់ពីអ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់មកទៀត។ នៅពេលភ្លាមៗនោះ ខ្ញុំបានលឺ សំលេងមួយ។ ម៉ាស៊ីនភ្លើងបានចាប់ផ្ដើមដំណើរការវិញ។ អំពូលភ្លើងទាំងអស់នៅក្នុងទីវាលនោះបានមាន វិញនៅពេលភ្លាមៗ ថែមទាំងមីក្រូផងដែរ។ ខ្ញុំបានអនុញ្ញាត្ដឲ្យគេធ្វើការសម្រេចចិត្ដ ហើយខ្ញុំបានភ្ញាក់ផ្អើល ជាខ្លាំង ពេលខ្ញុំឃើញពួកក្មេងស្មាវដែលបាត់បង់រាប់រយនាក់សំដៅមកខ្ញុំ ហើយពួកគេភាគច្រើនបានយំ។ វាមិនមានចំរៀង វាមិនមានសំលេងអីសោះ លើកលែងតែសំលេងសំរិតជើងរបស់ពួកគេ កាលពួកគេបាន មកលុតជង្គង់នៅលើដី។ យើងបានទីនោះរយះពេលយ៉ាងយូរ ដើម្បីបង្រៀនពួកគេ។ មិត្ដសំឡាញ់ខ្ញុំអើយ លោក Rev. Mark Buckley នឹកចាំពីយប់ដែលមិនបំភ្លេចបាននោះ – យប់មួយនៅពេលអំពូលភ្លើងទាំង អស់បានរលត់ទៅ ហើយព្រះបានយាងចុះមក –ហើយពួកក្មេងស្មាវដែលញៀនថ្នាំបានរកឃើញមេត្រីភាព ជាមួយព្រះវរបិតាតាមរយះព្រះលោហិតរបស់ព្រះគ្រីស្ទ! ដោយសារតែការរស់ឡើងវិញដូចនោះបានធ្វើឲ្យ មានក្រុមជំនុំច្រើនជាង៤០នៅពាសពេញប្រទេសអាមេរិក ប្រទេសអ៊ឺរ៉ូប ទ្វីបអាស៊ី និងទ្វីបហាហ្រ្វិក។ ព្រះ បានធ្វើការអស្ចារ្យនោះនៅពេលនោះ ហើយទ្រង់ក៏អាចធ្វើវាម្ដងទៀតបានដែរ! វាដូចនឹងអ្វីដែលលោកស្ពឺជិន បានប្រសាសន៍ថា «ព្រះតែមួយគត់ដែលអាចធ្វើកិច្ចការរបស់ព្រះ»។

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...»

នៅក្រុមជំនុំហ្វឹសបាទីស្ទចិនក្នុងឆ្នាំ១៩៦៩ អ្នកអាចមានអារម្មណ៍ដឹងពីព្រះវត្ដមានរបស់ព្រះ សូម្បីតែមុនពេលដែលអ្នកចូលខាងក្នុងអាគារក្រុមជំនុំ។ យើងមិនមានអ្វីដើម្បីសសើរពីនរណាម្នាក់។ ប៉ុន្ដែ ព្រះបានគង់នៅទីនោះ។ ខ្ញុំត្រឹមតែអាចពិពណ៌នាពីវាដូចជាអគ្គីសនីនៅនាអាកាស! ព្រះគម្ពីរប្រាប់ថា វាជា «សិរីល្អ»របស់ព្រះ។ វាត្រូវបានបកប្រែពីពាក្យតាមភាសាហេព្រើរ ដែលមានន័យថា «ឥទ្ធិពល»។ អ្នកអាចដឹងពីសិរីល្អរបស់ព្រះនៅនាអាកាស!

ពិតប្រាកដណាស់ ខ្ញុំដឹងពីអ្វីដែលលោក Rhys Bevan ជ៉ោនស៍ចង់បានន័យ នៅពេលគាត់បាន ពិពណ៌នាពីការរស់ឡើងវិញមួយនៅក្នុងប្រទេសវ៉ែល

នៅខណៈពេលភ្លាមៗ ទីកន្លែងទាំងមូលបានពេញដោយសិរីល្អរបស់ព្រះដ៏ អស្ចារ្យ – មានមនុស្សម្នាក់ប្រើពាក្យ «ដ៏អស្ចារ្យ» ហើយព្រះវត្ដមានដ៏បរិសុទ្ធរបស់ព្រះដែលបានសំដែងឃើញយ៉ាងច្បាស់ កាលគ្រូអធិប្បាយបានបង្រៀន លើសលប់ នៅពេលនោះតុអធិប្បាយដែលគាត់បានឈរបង្រៀនពេញដោយ ពន្លឺរបស់ព្រះ ដែលគាត់ត្រូវតែដកចេញពីទីនោះ! សូមឲ្យយល់ស្របពីរឿង នោះ។ ពាក្យសំដីមិនអាចធ្វើបាននោះទេ ប៉ុន្ដែការប្រលងសាកល្បងគឺជាបទ ពិសោធន៍មួយ(Brian H. Edwards, Revival! A People Saturated with God, Evangelical Press, 1991 edition, p. 134)។

នៅក្នុងឆ្នាំ១៩០៧ ខែមករា កាលព្រះបានយាងចុះមកក្នុងចំណោមរាស្រ្ដរបស់ទ្រង់នៅប្រទេស កូរ៉េ មានបេសកជនម្នាក់បានប្រសាសន៍ថា «មនុស្សគ្រប់ៗរូបមានអារម្មណ៍ ដូចជាពួកគេបានចូលក្នុងក្រុមជំនុំ ហើយបន្ទប់បានពេញដោយព្រះវត្ដមានរបស់ព្រះ...នៅយប់នៅក្នុង Pyongyang នោះ {មាន}ព្រះវត្ដ មានរបស់ព្រះ ដែលយើងមិនអាចពិពណ៌នាប្រាប់នោះទេ»(Edwards, ibid., pp. 135, 136)។ លោក Brian អ៊ែនវឺនស៍បានប្រសាសន៍ថា «ជារឿយៗ វាបានពេញដោយព្រះវត្ដមានដ៏អស្ចារ្យរបស់ព្រះ ហើយ ទ្រង់បានប៉ះពាល់ចិត្ដពួកជំនុំពីអំពើបាប។ នៅពេលព្រះវត្ដមានរបស់ព្រះស្ថិតនៅក្នុងហេតុការណ៍ដែលមិន អាចគេចខ្លួនបាន ពេលនោះហើយ យើងស្ថិតនៅក្នុងការរស់ឡើងវិញ»(Edwards, ibid.)។ លោក អាមស្រ្ដោង(Armstrong) បានប្រសាសន៍ថា «អ្នកជឿព្រះ និងអ្នកមិនជឿព្រះបានដឹងខ្លួនថា ព្រះមាន ព្រះវត្ដមាននៅក្នុងវិធីដ៏ពេញដោយអំណាចព្រះចេស្ដា» នៅពេលដែលការរស់ឡើងវិញកើតមានឡើង» (Armstrong, ibid., p. 53)។

« ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ...»

ខ្ញុំសង្ឃឹមថា បងប្អូនរបស់យើងមួយចំនួននឹងជួបជុំគ្នា ហើយអធិស្ឋានដូចពាក្យពីគម្ពីរអេសាយ ៦៤:១។ ខ្ញុំសង្ឃឹមថា បងប្អូនមួយចំនួនក្នុងចំណោមអ្នករាល់គ្នានឹងបើកព្រះគម្ពីរទៅខគម្ពីរនោះ នៅពេល បងប្អុននៅម្នាក់ឯង ហើយអធិស្ឋានដូចហោរាអេសាយអធិស្ឋាន។ សូមអធិស្ឋានសុំឲ្យព្រះយាងចុះមក ក្នុងក្រុមជំនុំយើងដោយអំណាចព្រះចេស្ដានៃការរស់ឡើងវិញ! សូមឲ្យព្រះប្រទានពរអ្នករាល់គ្នា!

តើអ្នណាដែលអ្នកអធិស្ឋានឲ្យ? ភាគច្រើនយើងអធិស្ឋានសំរាប់បងប្អូនដែលមិនទាន់បានប្រែចិត្ដ ជឿលើព្រះយេស៊ូវ។ យើងនឹងអធិស្ឋានសុំឲ្យព្រះចាក់ចុចចិត្ដបងប្អូនពីអំពើបាបរបស់បងប្អូន។ បងប្អូននឹង មិនដែលមានអារម្មណ៍ថា បងប្អូនត្រូវការព្រះយេស៊ូវនោះទេ លុះត្រាតែព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ពីអំពើបាបដ៏សែនអាក្រក់នៃចិត្ដ និងគំនិតផ្ទាល់ខ្លួនរបស់បងប្អូនជាមុនដំបូង។ យើងនឹងអធិស្ឋានសុំឲ្យព្រះ វិញ្ញាណបរិសុទ្ធយាងចុះមក ដើម្បីឲ្យបងប្អូនដឹងថា បងប្អូនពេញដោយអំពើបាប ហើយបងប្អូនជាមនុស្សបាត់បង់។ បន្ទាប់មក យើងនឹងអធិស្ឋានឲ្យបងប្អូនជឿជាក់លើព្រះយេស៊ូវ ដូច្នេះទើបព្រះលោហិតដ៏វិសេស របស់ទ្រង់អាចលាងសំអាតអំពើបាបទាំងអស់របស់បងប្អូន។ ទាំងអស់នោះគឺជារឿង ដែលយើងនឹង អធិស្ឋានសុំព្រះ ដើម្បីឲ្យទ្រង់ធ្វើការនៅក្នុងជីវិតរបស់បងប្អូន។ លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ អេសាយ ៦៤:១-៤។
     ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
           «ព្រះយេស៊ូវ ដែលរាស្រ្ដទ្រង់ជួបជុំគ្នា»(ដោយលោក William Cowper, 1731-1800; បទភ្លេង «សរសើរដំកើងព្រះ»)។