Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




អត្ថបទគម្ពីររបស់លោក លូសើរ

LUTHER’S TEXT
(Cambodian)

ដោយលោកវេជ្ជបណ្ឌិត
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែតុលា ២៦ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, October 26, 2014

«ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ គឺដល់ទាំងសាសន៍យូដាជាដើម និងសាសន៍ក្រេកផង។ ដ្បិតសេចក្តីសុចរិតនៃព្រះបានសំដែងមកក្នុងដំណឹងល្អនោះ ដោយសារសេចក្តីជំនឿ ហើយឲ្យបានសេចក្តីជំនឿចំរើនច្រើនឡើងផង ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»(រ៉ូម ១:១៦,១៧)។


នៅកន្លែងនេះ សាវកប៉ុលកំពុងតែនិយាយទៅកាន់គ្រីស្ទបរិស័ទនៅទីក្រុងរ៉ូម។ នៅសម័យនោះ ទីក្រុងរ៉ូមគឺជាទីក្រុងដែលធំបំផុត(រាជធានី)នៅលើពិភពលោក។ នៅក្នុងទីក្រុងដ៏ធំអស្ចារ្យនេះ វាមានូវ ព្រះវិហារដែលធ្វើពីថ្មកែវជាច្រើន ហើយមានរូបចំលាក់ធំៗនៃព្រះរបស់ជនជាតិរ៉ូម។ នៅកន្លែងនោះមិន មានអាគារក្រុមជំនុំទេ។ គ្រីស្ទបរិស័ទនៅក្នុងទីក្រុងរ៉ូមសម័យនោះ គឺជាក្រុមអ្នកជឿព្រះយេស៊ូវដ៏តូចមួយ ហើយត្រូវគេស្អប់ ថែមទាំងគេមិនទទួលស្គាល់ជាសាសនាមួយទាល់តែសោះ។ ប៉ុន្ដែ ប៉ុលបាននិយាយដោយ ក្លាហានថា «ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ»។

តើគាត់អាចនិយាយដូចនោះយ៉ាងដូចម្ដេចទៅ? តើគាត់អាចមានទំនុកចិត្ដ ដើម្បីនិយាយដូច នោះយ៉ាងដូចម្ដេចទៅ? «ដ្បិតខ្ញុំគ្មានសេចក្តីខ្មាស ចំពោះដំណឹងល្អនៃព្រះគ្រីស្ទទេ»។ ដំណឹងល្អនៃ ព្រះគ្រីស្ទនិយាយអំពី ការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់យើង និងនិយាយ អំពីការរស់ពីសុគតឡើងវិញរបស់ទ្រង់ ដើម្បីប្រទានជីវិតឲ្យយើងរាល់គ្នា។ ប៉ុលបានប្រាប់ថា «ខ្ញុំគ្មានសេចក្ដី ខ្មាសពីរឿងនោះទាល់តែសោះ»។ ហេតុអ្វីបានជាគាត់មិនខ្មាស? «ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះ»។ ពាក្យ «ព្រះចេស្ដា» តាមភាសាក្រេកបកប្រែថា «ដូណាម៊ីស»(dunamis)។ តាមភាសា អង់គ្លេសមានន័យថា «គ្រាប់បែបរំសេវ» មកពីពាក្យជាភាសាក្រេក។ ដំណឹងល្អមានព្រះចេស្ដា! លោក ម៉ាវិន R. Vincent បានហៅវាថា «កម្លាំងរបស់ព្រះ»។ ដំណឹងល្អនៃព្រះគ្រីស្ទគឺពេញដោយព្រះចេស្ដា! ដំណឹងល្អប្រោសឲ្យព្រលឹងដែលស្លាប់រស់ឡើងវិញ។ ព្រលឹងដែលស្លាប់អាចមានជីវិតដោយសារតែដំណឹង ល្អ!

បងប្អូនមកក្រុមជំនុំនេះ ហើយរឿងដែលបងប្អូនស្ដាប់លឺអំពីព្រះ និងអំពីព្រះគ្រីស្ទមិនមែនជា រឿងមួយសំរាប់បងប្អូនទេ។ ប៉ុន្ដែ ខ្ញុំអធិប្បាយពីដំណឹងល្អទៅកាន់អ្នករាល់គ្នា។ អ្នកនិយាយថា «ហេតុអ្វី បានជាគាត់នៅតែបន្ដអធិប្បាយអំពីរឿងនោះ»? គាត់បន្ដអធិប្បាយអំពីព្រះគ្រីស្ទនៅលើឈើឆ្កាង និងអំពី ការរស់ពីសុគតឡើងវិញរបស់ព្រះគ្រីស្ទ។ ហេតុអ្វីបានជាគាត់មិនអធិប្បាយអំពីរឿងផ្សេងទៀត?» បាទ មិត្ដសំឡាញ់ខ្ញុំអើយ ខ្ញុំដឹងថា គ្មានអ្វីផ្សេងទៀតសោះដែលអាចផ្លាស់ប្ដូរអ្នករាល់គ្នាពីមនុស្សមានបាបម្នាក់ ទៅជាកូនព្រះពិតប្រាកដម្នាក់! ខ្ញុំមិនអាចបង្រៀនឲ្យអ្នករាល់គ្នាក្លាយជាកូនព្រះនោះទេ! ប៉ុន្ដែ ខ្ញុំអាច អធិប្បាយពីដំណឹងល្អទៅកាន់អ្នករាល់គ្នា! បើអ្នករាល់គ្នាជាមនុស្សម្នាក់ដែលព្រះបានរើសតាំង នោះព្រះ នឹងនាំដំណឹងល្អនៃព្រះគ្រីស្ទ ហើយប្រើវាដូចជាគ្រាប់បែបរំសេវ – ដើម្បីវាយបំបែកគំនិតខុសឆ្គងរបស់អ្នក ហើយទ្រង់នឹងបើកចិត្ដរបស់អ្នកទៅឯព្រះគ្រីស្ទ បន្ទាប់មក ទ្រង់នឹងនាំឲ្យព្រលឹងវិញ្ញាណរបស់អ្នកមានជីវិត! កាលណាដំណឹងល្អចាប់ផ្ដើមធ្វើការនៅក្នុងចិត្ដអ្នក នោះអ្នកនឹងមកឯងជីវិតដោយវិញ្ញាណ នៅពេលនោះ អ្នកនឹងជឿជាក់លើព្រះគ្រីស្ទ ហើយអ្នកបានកើតជាថ្មី! គ្មានអ្វីសោះដែលអាចជួយអ្នកបាន ប៉ុន្ដែ ដំណឹងល្អ នៃព្រះគ្រីស្ទមានព្រះចេស្ដា ដើម្បីធ្វើរឿងនោះ! គ្មានអ្នកណាម្នាក់ពន្យល់ល្អជាងលោក ឆាតឡែស Wesley

ទ្រង់បំបាក់អំណាចនៃអំពើបាប
ទ្រង់ដោះអ្នកជាប់គុកឲ្យមានសេរីភាព
ព្រះលោហិតទ្រង់អាចសំអាតភាពស្មោកគ្រោក
ព្រះលោហិតទ្រង់មានប្រយោជន៍ដល់ខ្ញុំ។
   («ឱ អណ្ដាតមួយ១ពាន់» ដោយលោក Charles Wesley, 1707-1788)។

បន្ទាប់មក សាវកប៉ុលបានប្រាប់ថា «ពីព្រោះជាព្រះចេស្តានៃព្រះ សំរាប់នឹងជួយសង្គ្រោះដល់អស់អ្នកណាដែលជឿ»។ អំណាចព្រះចេសា្ដដំណឹងល្អនៃព្រះគ្រីស្ទនាំជីវិត និងសេចក្ដីសង្រ្គោះដល់អស់អ្នកណា ដែលជឿ។ ដំណឹងល្អមិនជួយសង្រ្គោះមនុស្សទាំងអស់នោះទេ។ មនុស្សជាច្រើនសើចំអកដំណឹងល្អ ហើយ មនុស្សជាច្រើនគិតថា ពួកគេអាចបានសង្រ្គោះតាមផ្លូវផ្សេងៗទៀត។ ព្រះគ្រីស្ទតែមួយគត់ដែលអាចជួយ សង្រ្គោះដល់អស់អ្នកណាដែលជឿដំណឹងល្អ ហើយជឿជាក់លើទ្រង់។ ពួកគេអាចបាន «សង្រ្គោះដោយសារតែអំណាចព្រះចេស្ដារបស់ព្រះ» តែប៉ុណ្ណោះ។

បន្ទាប់មក សាវកប៉ុលបានប្រាប់ថា «ដ្បិតសេចក្តីសុចរិតនៃព្រះបានសំដែងមកក្នុងដំណឹងល្អនោះ»។ ពាក្យ «នៅក្នុងនោះ» សំដៅលើដំណឹងល្អ។ នៅក្នុងដំណឹងល្អនៃព្រះគ្រីស្ទ សេចក្ដីសុចរិតរបស់ ព្រះត្រូវបានសំដែងមក។ ព្រះវរបិតាបានចាត់ព្រះរាជបុត្រារបស់ទ្រង់ ដែលមានព្រះនាមព្រះយេស៊ូវគ្រីស្ទ ដើម្បីមកទទួលទណ្ឌកម្មជំនួសអំពើបាបរបស់យើងនៅលើឈើឆ្កាង។ បើព្រះទតរំលងអំពើបាបរបស់យើង នោះទ្រង់មិនសុចរិតនោះទេ។ ទ្រង់បានចាត់ព្រះយេស៊ូវឲ្យមកសុគតនៅលើឈើឆ្កាងទុកជាការសុគតជំនួស ដើម្បីសងទោសកំហុសសំរាប់អំពើបាបរបស់យើង។ នៅពេលអ្នកជឿជាក់លើព្រះយេស៊ូវ នោះអ្នកត្រូវបាន គ្របដណ្ដប់នៅក្នុងអ្វីដែលលោក លូសើរបានហៅថា «សេចក្ដីសុចរិតរបស់មនុស្សចម្លែក»។ អ្នកមិនត្រូវបានគ្របដណ្ដប់នៅក្នុងសេចក្ដីសុចរិតរបស់ផ្ទាល់ខ្លួនរបស់អ្នក ឬនៅក្នុងការខំប្រឹង«ធ្វើល្អ» នោះទេ។ នៅ ពេលអ្នកជឿជាក់លើព្រះយេស៊ូវ នោះអ្នកត្រូវបានគ្របដណ្ដប់នៅក្នុងសេចក្ដីសុចរិតរបស់ទ្រង់។ វាគឺជា «សេចក្ដីសុចរិតរបស់មនុស្សចម្លែក» មិនមែនដោយសារសេចក្ដីសុចរិតរបស់អ្នកនោះទេ វាគឺជាសេចក្ដី សុចរិតរបស់ព្រះគ្រីស្ទដែលអាចជួយសង្រ្គោះអ្នក។ ទ្រង់គ្របដណ្ដប់អ្នកដោយសេចក្ដីសុចរិតរបស់ទ្រង់។

ហើយបន្ទាប់មក សាវកប៉ុលបានប្រាប់ថា «ដូចមានសេចក្តីចែងទុកមកថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»(រ៉ូម ១:១៧)។ ឃ្លា «ដូចមានសេចក្ដីចែងទុកមកថា»។ គាត់បានដកស្រង់ពី គម្ពីរសញ្ញាចាស់នៅកណ្ឌហាបាគុក។ ហោរាហាបាគុកបានប្រាប់ថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿរបស់ខ្លួន»(ហាបាគុក ២:៤)។ ប៉ុលបានដកស្រង់ខគម្ពីរនោះ៣ដងនៅក្នុងគម្ពីរសញ្ញាថ្មី នៅក្នុងកណ្ឌរ៉ូម ១:១៧ កាឡាទី ៣:១១ និងហេព្រើរ ១០:៣៨។ នៅក្នុងខគម្ពីរនីមួយៗ វាប្រាប់ថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»។ នេះគឺជាអត្ថបទគម្ពីរដែលព្រះបានប្រើ ដើម្បីបើក ភ្នែកលោកម៉ាទីន Luther ។ នេះគឺជាអត្ថបទគម្ពីរដែលផ្លាស់ប្ដូរពិភពលោក ហើយនាំឲ្យមានការរស់ឡើង វិញ ដែលហៅថា «ការកែប្រែសេចក្ដីជំនឿ»។ នេះគឺជាអ្វីដែលលោក ម៉ាកជីបានពន្យល់ប្រាប់នូវពាក្យទាំងនោះ «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»

សេចក្ដីសុចរិតដោយសារសេចក្ដីជំនឿមានន័យថា មនុស្សមានបាបម្នាក់ជឿ ជាក់លើព្រះគ្រីស្ទថា ទ្រង់មិនគ្រាន់តែអាចអត់ទោសបាបបាន ដោយសារតែទ្រង់បានសុគតនោះ ប៉ុន្ដែម្នាក់នោះអាចឈរនៅមុខព្រះវរបិតាដោយក្លាហាន នៅក្នុងព្រះគ្រីស្ទ។ វាមិនគ្រាន់តែមានន័យថា ទ្រង់ដកចេញនូវអំពើបាប ប៉ុណ្ណោះទេ ប៉ុន្ដែទ្រង់ប្រទានឲ្យមានសេចក្ដីសុចរិត។ ទ្រង់ «ត្រូវគេបញ្ជូនទៅឲ្យមានទោស ដោយព្រោះអំពើរំលងរបស់យើងរាល់គ្នា ហើយបានប្រោសឲ្យមានព្រះជន្មរស់ឡើងវិញ ប្រយោជន៍ឲ្យយើងរាល់គ្នាបានរាប់ជាសុចរិត» (រ៉ូម ៤:២៥) ដែលធ្វើឲ្យយើងអាចឈរនៅមុខព្រះវរបិតាដោយក្លាហាននៅក្នុង ព្រះគ្រីស្ទ(J. Vernon McGee, Th.D., Thru the Bible, volume IV, p. 651; កត់សំគាល់ពីកណ្ឌរ៉ូម ១:១៧)។

បងប្អូនអាចនិយាថា «មានរឿងច្រើនណាស់ឲ្យយើងចងចាំ!» បាទត្រូវហើយ ប៉ុន្ដែរឿងទាំងអស់ នោះត្រូវបានឃើញច្បាស់នៅក្នុងជីវិតរបស់លោកម៉ាទីន លូសើរ។ គាត់បានរស់នៅចាប់តាំងពីឆ្នាំ១៤៨៣ រហូតដល់១៥៤៦។ លោក លូសើរស្ថិតនៅក្នុងក្រុមតិចតួចដែលកាន់កាប់។ គាត់ដូចជាលោក ប៉ុល លោក Columbus លោក Magellan ឬដូចជាលោក Einstein – ពួកគេសុទ្ធតែជាមនុស្សដែលបានផ្លាស់ ប្ដូរពិភពលោក និងប្រវត្ដិសាស្រ្ដរបស់មនុស្ស។ ប៉ុន្ដែ តម្រូវការនៃសេចក្ដីសង្រ្គោះសំរាប់ពួកគេខុសពីអ្នក រាល់គ្នា។

កវីនិពន្ធសម័យនេះហៅលោកលូសើរថា បុរសនៅ «យុគសម័យកណ្ដាល» ម្នាក់។ ពួកគេរិះគន់ សេចក្ដីជំនឿរបស់គាត់ ដោយព្រោះគាត់ជឿលើទេវតា អារក្សសាតាំង និងពួកពលបរិវាររបស់វា។ ពួកគេគិត ពីគំនិតដែលគាត់ថា ពូជមនុស្សត្រូវបានចាក់សោរនៅក្នុងសង្រ្គាមរវាងព្រះ និងអារក្សជាការនិយាយពន្លើស ជាពិសេស ពួកគេមានប្រតិកម្មប្រឆាំងនឹងការកោតខ្លាចនៃសេចក្ដីក្រោធរបស់ព្រះ ហើយនិងការព្រួយបារម្ភ ជាខ្លាំងចំពោះអំពើបាបរបស់គាត់។ ចំពោះខ្ញុំ កវីនិពន្ធសម័យនេះបើកសំដែងពីខ្លួនរបស់ពួកគេច្រើនជាង បើកសំដែងពីលោកលូសើរ។ វាបង្ហាញថា អ្នកនិពន្ធពីអ្នកផ្សាយដំណឹងល្អទាំងអស់នេះមិនជឿលើទេវតា អារក្សសាតាំង និងពួកបរិវាររបស់វាទេ! វាបង្ហាញថា ពួកគេមិនជឿពីអ្វីដែលព្រះគម្ពីរបង្រៀនអំពីជម្លោះរវាង ល្អ និងអាក្រក់នោះទេ។ ជាពិសេស វាបង្ហាញថា អ្នកផ្សាយដំណឹងល្អសព្វថ្ងៃនេះ មិនមានការកោតខ្លាច និងការចាក់ចុចចិត្ដពីអំពើបាបនោះទេ! លោកលូសើរដើរចេញពីក្រុមជំនុំដូចគ្រីស្ទានធម្មតាម្នាក់! អ្នកផ្សាយ ដំណឹងល្អសព្វថ្ងៃនេះរិះគន់គាត់ ហើយចាត់ទុកគាត់ជាមនុស្សបាត់បង់នៅក្នុងលោកីយ – មិនមែនជាកូន ព្រះទាល់តែសោះ! ព្រះអាចជួយយើងបាន!

ខ្ញុំឃើញថា ការអត្ថាធិប្បាយពន្យល់ពីកណ្ឌរ៉ូមរបស់លោកលូសើរ ស្ទើរតែគ្មានអ្វីខុសនោះទេ វាច្បាស់ ហើយត្រឹមត្រូវ។ ខ្ញុំបានភ្ញាក់ផ្អើល ពេលខ្ញុំឃើញថា គាត់ពន្យល់ត្រឹមត្រូវអំពីសាសន៍យូដា។ គាត់ បានប្រាប់ថា «អត្ថបទគម្ពីរនេះបានប្រាប់ពីសាសន៍យូដាដែលនឹងប្រែចិត្ដជឿលើព្រះគ្រីស្ទនៅគ្រាចុងក្រោយបង្អស់នៃពិភពលោកនេះ... ឥឡូវនេះសាសន៍យូដាត្រូវបានធ្លាក់ចុះ តែពួកគេនឹងប្រែចិត្ដជឿ ហើយបាន សង្រ្គោះនៅពេលនោះ បន្ទាប់ពីការរើសតាំងរបស់ព្រះមកដល់ពួកគេ។ ពួកគេនឹងមិនត្រូវទុកឲ្យនៅខាងក្រៅ ជារៀងរហូតនោះទេ នៅពេលនោះពួកគេនឹងប្រែចិត្ដជឿ»(Luther’s Commentary on Romans, Kregel Publications, 1976 edition, pp. 161, 162; កត់សំគាល់ពីកណ្ឌរ៉ូម ១១:២៥-៣៦)។ វាជិតត្រូវមែនទែន ពីអ្វីដែលព្រះគម្ពីរបង្រៀន។ ខ្ញុំដឹងថា នៅពេលក្រោយមក គាត់បាននិយាយ រឿងឃោរឃៅបន្ដិច កាលគាត់ចាស់ទៅ ហើយធា្លក់ខ្លួនឈឺ ប៉ុន្ដែ យើងគួរតែលើកលែងទោសឲ្យគាត់។ គំនិតគាត់បានចេញពីក្រុមជំនុំកាតូលិក «ការផ្លាស់ប្ដូរជំនឿលើព្រះគម្ពីរ» ជំនឿដែលថា ក្រុមជំនុំជំនួសឲ្យ ប្រទេសអ៊ីស្រាអែល – នោះគឺជាលទ្ធិខុសឆ្គងមួយ ដែលពួកខាលវីននិយម និងអ្នកផ្សេងទៀតកាន់តាម។ ព្រះអាចផ្ដល់សេចក្ដីមេត្ដាករុណាដល់យើងរាល់គ្នា! ព្រះនៅតែមានសេចក្ដីសញ្ញានៅផែនដី(សន្យា)ជាមួយប្រទេសអ៊ីស្រាអែល និងប្រជាជនសាសន៍យូដា វាបានប្រាប់យ៉ាងច្បាស់នៅក្នុងរ៉ូម ១១:២៥-២៧។

ឪពុករបស់លោកលូសើរគឺជាកម្មករអណ្ដូងរ៉ែម្នាក់ ដែលចង់ក្លាយជាមេធាវីម្នាក់។ គាត់ចាប់ផ្ដើម រៀនមុខវិជ្ជានោះ។ ប៉ុន្ដែនៅថ្ងៃមួយ កាលគាត់កំពុងដើរនៅក្រោមផ្គរលាន់ រន្ទះបាញ់បានបាញ់ជិតត្រូវគាត់។ គាត់បានដួល ទាំងស្រែកយំថា «អ្នកបរិសុទ្ធAnne សូមជួយខ្ញុំផង ខ្ញុំនឹងធ្វើជាលោកសង្ឃម្នាក់!» គាត់ចង់បានន័យថា គាត់នឹងចូលក្នុងវត្ដ ហើយនៅចេញដាច់ឆ្ងាយពីលោកីយនេះ។ ប៉ុន្ដែការជាប់ទាក់ទងនឹងការអនុវត្ដន៍តាមសាសនារបស់គាត់មិនបានជួយគាត់ឲ្យរកឃើញមេត្រីភាពជាមួយព្រះឡើយ។ កវីនិពន្ធដែលសរសេរពីអ្នកផ្សាយដំណឹងល្អសព្វថ្ងៃនេះប្រាប់ថា ការកោតខ្លាចរបស់គាត់គឺខុស ហើយនៅយុគសម័យកណ្ដាល។ វាខុសទាំងស្រុង! ការកោតខ្លាចព្រះរបស់លោកលូសើរត្រឹមត្រូវល្អឥតខ្ចោះ។ ព្រះគម្ពីរប្រាប់ពីមនុស្សដែលជឿព្រះថា «ក៏គ្មានសេចក្តីកោតខ្លាចចំពោះព្រះ នៅភ្នែកគេឡើយ»(រ៉ូម ៣:១៨)។ លោកលូសើរបានប្រាប់ថា «តាមធម្មជាតិ យើងរាល់គ្នាអាក្រក់ ហើយមិនចេះកោតខ្លាចព្រះ។ ហេតុនេះហើយ យើងត្រូវតែបន្ទាបខ្លួន ហើយលន់តួអំពើអាក្រក់ និងភាពល្ងង់ខ្លៅរបស់យើងនៅចំពោះព្រះ»(Luther, ibid., p. 74;កត់សំគាល់ពីរ៉ូម ៣:១៨)។ ព្រះគុណរបស់ព្រះដែលបានដាស់មនុស្សមានបាបម្នាក់ឲ្យដឹងខ្លួនពីស្ថានភាពបាត់បង់របស់គាត់។ ដូចលោកយ៉ូហាន Newton (១៧២៥-១៨០៧) បានប្រាប់ថា «ព្រះគុណបង្រៀនឲ្យកោតខ្លាច ព្រះ»(ព្រះគុណអស្ចារ្យ)។ ការមិនចេះកោតខ្លាចដល់ព្រះគឺជាទីសំគាល់មួយនៃលទ្ធិបដិសេធព្រះ។

លោកលូសើរបានភ្ញាក់ដឹងខ្លួនពីអំពើបាបរបស់គាត់។ គាត់បានហៅអំពើបាបគាត់ថា វាជារោគពិស នៃចិត្ដផ្ទាល់ខ្លួនរបស់គាត់។ គ្មានអ្វីសោះដែលអាចជួយសម្រាលភាពជាប់មានទោសរបស់គាត់។ កាលគាត់ បានរៀនព្រះគម្ពីរ គាត់បានគិតពីពាក្យដែលលោក Johann Staupitz (គ្រូរបស់គាត់)បានបង្រៀនគាត់ថា «សូមមើលកាន់របួសនៃព្រះអង្គសង្រ្គោះ»។ កាលគាត់កំពុងរៀន គាត់បានមើលឃើញឈើឆ្កាងនៃព្រះគ្រីស្ទ ហើយគាត់បានឃើញនូវរបៀបនៃសេចក្ដីក្រោធ និងសេចក្ដីស្រឡាញ់ដែលត្រូវបានរួបរួមជាមួយគ្នានៅក្នុង ព្រះគ្រីស្ទនៅលើឈើឆ្កាង។ លោកលូសើរបានសរសេរទៅកាន់ម្ដាយរបស់គាត់ថា

ខ្ញុំគិតពិចារណាទាំងយប់ទាំងថ្ងៃ រហូតដល់ខ្ញុំបានឃើញការតភ្ជាប់រវាងសេច ក្ដីសុចរិតរបស់ព្រះ និងប្រយោគដែលប្រាប់ថា «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ»។ បន្ទាប់មក ខ្ញុំបានឆន់ចាប់សេចក្ដីសុចរិតរបស់ ព្រះតាមរយះព្រះគុណ និងសេចក្ដីមេត្ដាករុណា ដែលព្រះវរបិតារាប់យើងជា សុចរិតតាមរយះសេចក្ដីជំនឿ {នៅក្នុងព្រះគ្រីស្ទ}។ លើសនោះទៀត ខ្ញុំដឹង ខ្លួនថា ខ្ញុំត្រូវតែកើតជាថ្មី ដើម្បីឲ្យខ្ញុំអាចឆ្លងកាត់ទ្វារទៅស្ថានសួគ៌។ បទគម្ពីរ ទាំងស្រុងប្រាប់ពីអត្ថន័យថ្មីមួយ (Roland H. Bainton, Here I Stand, Mentor Books, 1977, page 49)។

ចាប់តាំងពីពេលនោះមក ការរៀនពីព្រះរបស់លោលលូសើរត្រូវបានគេហៅថា «ការរៀនពីឈើឆ្កាង»។ គាត់បានប្រសាសន៍ថា «ឈើឆ្កាងតែមួយគត់នៅក្នុងការសិក្សាពីព្រះរបស់យើង»។ បើអ្នកនឹងបាន សង្រ្គោះពីអំពើបាបរបស់អ្នក នោះវាត្រូវតែតាមរយះសេចក្ដីជំនឿនៅក្នុងព្រះគ្រីស្ទ! ព្រះគ្រីស្ទនៅលើឈើ ឆ្កាង! គ្មានផ្លូវផ្សេងទៀតឡើយ ដើម្បីគាល់នៅមុខព្រះដ៏បរិសុទ្ធ។

នៅក្នុងការរៀនរបស់គាត់ លោកលូសើរបានឃើញពីរឿងនេះ។ គាត់បានឃើញថា សេចក្ដីសុចរិត របស់ព្រះនៅក្នុងអត្ថបទគម្ពីររបស់យើងមិនសំដៅលើតួនាទីរបស់ព្រះនោះទេ – វាគឺជាសេចក្ដីសុចរិតដែល ព្រះបានប្រទានឲ្យយើងរាល់គ្នា ហើយទ្រង់ប្រទានឲ្យយើងរាល់គ្នាតាមរយះសេចក្ដីជំនឿនៅក្នុងព្រះយេស៊ូវ «មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្ដីជំនឿ»។ លោក Lloyd-Jones បានប្រសាសន៍ថា «សេចក្ដី ជំនឿរបស់យើងមិនអាចធ្វើឲ្យសុចរិតនោះទេ។ វាគឺជាសេចក្ដីសុចរិតរបស់ព្រះយេស៊ូវគ្រីស្ទដែលធ្វើឲ្យយើង សុចរិត – គ្មានអ្វីផ្សេងទៀតទេ!.. ព្រះរក្សាទុកយើងឲ្យបែរចេញពីសេចក្ដីជំនឿក្នុងការធ្វើល្អ និងការព្យាយាម ធ្វើឲ្យខ្លួនឯងសុចរិត។ វាគឺជាសេចក្ដីសុចរិត{របស់ព្រះគ្រីស្ទ} ដែលដាក់លើយើងរាល់គ្នា ហើយវាកើតឡើង ចំពោះខ្ញុំតាមរយះសេចក្ដីជំនឿ។ សេចក្ដីជំនឿគឺជា... ផ្លូវមួយដែលមនុស្សមានតាមរយះសេចក្ដីសុចរិតដែលព្រះគ្រីស្ទបានប្រទានឲ្យយើងរាល់គ្នា...» (Martyn Lloyd-Jones, M.D., ការអធិប្បាយតាមខមួយៗពីកណ្ឌគម្ពីររ៉ូមជំពូក១ ដំណឹងល្អនៃព្រះ Banner of Truth, 1985 edition, p. 307)។

នៅពេលលោកលូសើរបានអានពាក្យ «មនុស្សសុចរិតនឹងរស់នៅដោយអាងសេចក្ដីជំនឿ» គាត់ បាននិយាយថា «ការបង្ហាញប្រាប់របស់សាវកប៉ុលបានត្រូវចំខ្ញុំ...ខ្លោងទ្វារទៅស្ថានសួគ៌។ លោក Lloyd-Jones បានប្រសាសន៍ថា «វាគឺជាការបើកសំដែងដ៏អស្ចារ្យ វាគឺជាការផ្លាស់ប្ដូរដ៏អស្ចារ្យ! ពីលោកសង្ឃដែលរងទុក្ខវេទនា ខ្ទេចខ្ទាំ ពីលោកសង្ឃដែលមិនសប្បាយចិត្ដពេលរាប់គ្រាប់អង្កាំ ហើយតមដើម្បីអធិស្ឋានទាំង បើកញើស ថែមទាំងមានមនៈសិការដឹងជាមុនពីការបរាជ័យ ទៅជាការផ្លាស់ប្រែសេចក្ដីជំនឿ ហើយក្លាយទៅជាគ្រូអធិប្បាយពីដំណឹងល្អដ៏ពេញដោយសិរីរុងរឿង ហើយអរសប្បាយនៅក្នុងសេរីភាពដ៏រុងរឿងនៃកូន របស់ព្រះ!» (Lloyd-Jones, ibid., p. 309)។ នៅក្នុងពាក្យដែលលោក Griffith ទើបបានច្រៀង លោក Count Zinzendorf បានប្រាប់ថា

ព្រះយេស៊ូវ ឈាម និងសេចក្ដីសុចរិតរបស់ទ្រង់អើយ
   សម្រស់ និងសិរីរុងរឿងរបស់ខ្ញុំ
នៅកណ្ដាលលោកីយដ៏កំពុងឆេះ
   ខ្ញុំងើបក្បាលដោយអំណារ ដោយសារទ្រង់
(«ព្រះយេស៊ូវ ឈាម និងសេចក្ដីសុចរិតទ្រង់អើយ»
      ដោយលោក Count Nicolaus von Zinzendorf, 1700-1760)។

ឬក៏ដូចលោក Edward Mote ប្រាប់ថា

ខ្ញុំសង្ឃឹមនៅលើទ្រង់តែមួយគត់
   ខ្ញុំមិនពឹងលើអ្វីទៀត ក្រៅពីឈាម និងសេចក្ដីសុចរិតរបស់ទ្រង់
ខ្ញុំផ្ដេកផ្ដួលក្នុងសេចក្ដីសុចរិតនៃទ្រង់តែមួយគត់
   ខ្ញុំគ្មានកំហុស ពេលឈរនៅមុខបល្ល័ង្ក
ព្រះគ្រីស្ទជាថ្មីដ៏រឹងមាំ ដែលខ្ញុំឈរលើ
   ដីផ្សេងទៀតកំពុងលិចបាត់ទៅ
ដីផ្សេងទៀតកំពុងលិចបាត់ទៅ
   («ថ្មីដ៏រឹងមាំ» ដោយលោក Edward Mote, 1797-1874)។

នៅយប់នេះ ខ្ញុំនឹងសុំបងប្អូនឲ្យជឿជាក់លើព្រះយេស៊ូវដ៏ជា «កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក» (យ៉ូហាន ១:២៩)។ នៅពេលភ្លាមៗ ដែលបងប្អូនជឿជាក់លើព្រះយេស៊ូវ នោះបងប្អូននឹង បានសង្រ្គោះ បានរាប់ជាសុចរិត ហើយបងប្អូននឹងមានសុវត្ថិភាពជារៀងរហូត។ ខ្ញុំសង្ឃឹមថា បងប្អូននឹង ជឿជាក់លើព្រះយេស៊ូវនៅយប់នេះ។ ដូចលោកលូសើរ បងប្អូននឹងកើតជាថ្មី ហើយបងប្អូននឹង{ទៅ}តាមទ្វារដ៏បើកចំហចូលទៅក្នុងស្ថានសួគ៌»។ ដូចលោក យ៉ូហែន Staupitz បានប្រាប់ដល់លោកលូសើរថា «សូមមើលកាន់របួសនៃព្រះអង្គសង្រ្គោះ»។

«មនុស្សសុចរិតនឹងរស់នៅ ដោយអាងសេចក្តីជំនឿ»(រ៉ូម ១:១៧)។

លោកចាន់ សូមអធិស្ឋានសុំឲ្យមានបងប្អូនខ្លះនឹងជឿជាក់លើព្រះយេស៊ូវ ហើយបានសង្រ្គោះ! អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ រ៉ូម ១:១៥-១៧។
ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ព្រះយេស៊ូវ ព្រះលោហិត និងសេចក្ដីសុចរិតនៃទ្រង់»(ដោយលោក Count Nicolaus von Zinzendorf, 1700-1760;
បកប្រែដោយលោកយ៉ូហាន Wesley, 1703-1791)។