Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




មនុស្សដែលព្រះជ្រើសរើសប្រើនៅក្នុងការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ១២ពីការរស់ឡើងវិញ)
THE PEOPLE GOD USES IN REVIVAL
(SERMON NUMBER 12 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែតុលា ១៩ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, October 19, 2014

«ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស» (១កូរិនថូស ១:២៧)។


ព្រះបានប្រាប់យើងនូវរឿងដ៏ចម្លែកអស្ចារ្យបំផុតពីការរស់ឡើងវិញនៅក្នុងអត្ថបទគម្ពីរ។ ព្រះទ្រង់ ជ្រើសរើសមនុស្សល្ងង់ល្ងើ និងមនុស្សខ្សោយនៅលោកីយ៍នេះ ដើម្បីធ្វើឲ្យមនុស្សប្រាជ្ញ និងមនុស្សខ្លាំងមានសេចក្ដីខ្មាសវិញ។ នេះគួរតែជាភស្រ្ដុតាងចំពោះអស់អ្នកណាដែលអានព្រះគម្ពីរ។ នៅពេលព្រះគ្រីស្ទ បានចាប់កំណើត ព្រះវរបិតាបានជ្រើសរើសយកក្មេងជំទង់ស្រីម្នាក់ពីគ្រួសារអ្នកក្រមួយ ដើម្បីធ្វើជាម្ដាយ របស់ទ្រង់។ នៅពេលទ្រង់បានចាប់កំណើត ព្រះវរបិតាបានចាត់អ្នកគង្វាលក្រពីរបីនាក់មកថ្វាយបង្គំទ្រង់។ ព្រះវរបិតាមិនបានចាត់ស្ដេចហេរ៉ូឌ ឬក៏អ្នកចាស់ទុំដែលដឹកនាំប្រទេសអ៊ីស្រាអែលមកទទួលព្រះគ្រីស្ទនោះ ទេ។ ផ្ទុយទៅវិញ ព្រះវរបិតាបានចាត់ហោរាសាស្រ្ដមិនជឿព្រះ៣នាក់ដែលមកពីប្រទេសឆ្ងាយ។ នៅពេល ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមព័ន្ធកិច្ចរបស់ទ្រង់ ព្រះវរបិតាមិនបានចាត់ពួកអាចារ្យដែលមានតំណែងខ្ពស់មកផ្សាយដំណឹងនោះទេ។ ផ្ទុយទៅវិញ ព្រះវរបិតាបានចាត់ហោរាដ៏ក្រម្នាក់ឈ្មោះ យ៉ូហានបាទីស្ទ។ នៅពេល ព្រះយេស៊ូវទ្រង់បានត្រាស់ហៅពួកសាវកទាំង១២នាក់ ទ្រង់បានមកជ្រើសរើសបុរសទាំង១២នាក់នោះពី សាសន៍យូដាដែលមានតំណែងខ្ពស់នោះទេ។ ផ្ទុយទៅវិញ ទ្រង់បានត្រាស់ហៅបុរសដែលជាអ្នកនេសាទ ត្រី។ ហើយនៅពេលព្រះយេស៊ូវបានជ្រើសរើសសាវកជំនួសលោកយូដាស ទ្រង់បានជ្រើសរើសឃាតករ ដែលមានឈ្មោះ សូល ដែលហៅខ្លួនគាត់ថា មនុស្សមានបាប «លេខ១» មនុស្សមានបាបដែលអាក្រក់ជាង គេ! ជីវិតនៅក្នុងព្រះគ្រីស្ទវាច្បាស់ណាស់ថា

«ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស»(១កូរិនថូស ១:២៧)។

សូម្បីតែនៅក្នុងគម្ពីរសញ្ញាចាស់ក៏ដោយ ផ្ទៃរឿងនេះលេចឃើញម្ដងហើយម្ដងទៀត។ ព្រះបាន ជ្រើសរើសអេបិលឲ្យគ្រប់គ្រងលើកាអ៊ីន ទោះបីជាកាអ៊ីនជាកូនច្បងក៏ដោយ ដូច្នេះ វាជារឿងដ៏សំខាន់ បំផុត។ ព្រះបានជ្រើសរើសយ៉ាកុបឲ្យគ្រប់គ្រងលើអេសាវ ទោះបីជាអេសាវជាកូនច្បង ហើយជាអ្នកទទួល មរតកក៏ដោយ។ ព្រះបានជ្រើសរើសម៉ូសេឲ្យគ្រប់គ្រងលើស្ដេចផារ៉ោន។ ទ្រង់បានជ្រើសរើសអ្នកឃ្វាល ចៀមម្នាក់ឲ្យគ្រប់គ្រងលើបុរសដ៏ខ្លាំងបំផុតនៅលើផែនដីនៅសម័យនោះ។ ព្រះបានជ្រើសរើសលោកគេឌាន ដើម្បីជួយសង្រ្គោះប្រទេសអ៊ីស្រាអែលចេញពីសាសន៍មាឌាន – ទោះបីជាលោកគេឌានបាននិយាយថា «ទូលបង្គំជាគ្រួក្រ... ហើយទូលបង្គំក៏ជាអ្នកតូចបំផុតក្នុងពួកផ្ទះឪពុកទូលបង្គំផង»ក៏ដោយ(ពួកចៅហ្វាយ ៦:១៥)។ ព្រះបានជ្រើសរើសសាំយ៉ូអែល ដែលគាត់ហាក់ដូចជាក្មេងកំព្រាម្នាក់ ជំនួសឲ្យកូនប្រុស២នាក់របស់សំដេចសង្ឃ។ ព្រះបានជ្រើសរើសដាវីឌដែលជាក្មេងប្រុសឃ្វាលចៀម ឲ្យគ្រប់គ្រងលើស្ដេចសូលដែលមានអំណាចខ្លាំងខ្លា។

នៅក្នុងប្រវត្ដិសាស្រ្ដនៃគ្រីស្ទសាសនាបានប្រាប់ម្ដងហើយម្ដងទៀតថា នេះគឺជាប្រយោគដ៏ពិត ប្រាកដផងដែរ

«ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស»(១កូរិនថូស ១:២៧)។

គ្រីស្ទបរិស័ទដើមដំបូងជាអ្នកក្រ ហើយសោះកក្រោះ។ ពួកគេភាគច្រើនសុទ្ធតែទាសក។ ពួកគេ ត្រូវបានពួកអធិរាជ(មេដឹកនាំ)រ៉ូម៉ាង់១០ បៀតបៀនដល់ស្លាប់។ គ្មានអ្នកណាម្នាក់ចាំឈ្មោះអធិរាជទាំងនោះទេ(ក្រៅពីអធិរាជណេរ៉ូ) ទោះបីជាយ៉ាងណាក៏ដោយ នៅសម័យនោះ ពួកគេសុទ្ធតែជាមនុស្សដែល មានអំណាចខ្លាំងបំផុត។ មនុស្សនៅលើពិភពលោកចងចាំពីកន្លែងបញ្ចុះសពរបស់ទុក្ខរបុគ្គល កាលណា លោកឪកប្រជុំមនុស្សជាច្រើននៅក្នុងពហុកីឡាដ្ឋាន ជារៀងរាល់ឆ្នាំនៅថ្ងៃសុក្រមុនថ្ងៃបុណ្យរំលឹកដល់ការ រស់ឡើងវិញរបស់ព្រះគ្រីស្ទ! ទុក្ខរបុគ្គលទាំងនោះជាទាសករ ហើយនៅក្រោមអំណាចរបស់ចក្រភពរ៉ូម!

សូមគិតពីលោក Luther ។ ខ្ញុំចង់ឲ្យបងប្អូនលឺពីអ្វីដែលលោក Martyn Lloyd-Jones បាននិយាយពីគាត់៖

តើបុរសម្នាក់នោះសង្ឃឹមលើអ្វី ដ្បិតលោកម៉ាទីន លូសើរគ្រាន់តែលោកសង្ឃ ម្នាក់ដែលមនុស្សមិនស្គាល់ឈ្មោះ? តើមនុស្សនោះជានរណាដែលហ៊ានឈរ ជំទាស់នឹងក្រុមជំនុំ និងតំណែងផ្ទុយគ្នាតាមប្រពៃណីសំរាប់រយះពេល១២ ទៅ១៣សតវត្ស? វាហាក់ដូចជាការព្រហើនដ៏ពិតមួយចំពោះបុរសម្នាក់នេះ ដោយព្រោះតែគាត់ក្រោកឈរឡើង ហើយនិយាយ «ខ្ញុំត្រូវតែម្នាក់ឯងគត់ ហើយអ្នកឯងរាល់គ្នាសុទ្ធតែខុស»។ នោះគឺជាអ្វីដែលគាត់បាននិយាយ។ បងប្អូនដឹងទេ គាត់គឺជាមនុស្សម្នាក់ ដែលព្រះវិញ្ញាណរបស់ព្រះបានធ្វើការ នៅក្នុងចិត្ដគាត់។ ទោះបីជាយ៉ាងណាក៏ដោយ គាត់គឺជាមនុស្សតែម្នាក់គត់ ដែលហ៊ានឈរតែម្នាក់ឯង ហើយព្រះវិញ្ញាណបរិសុទ្ធបានថ្វាយកិត្ដិយសដល់ គាត់។ ក្រុមជំនុំប្រូតែស្ដង់បានកើតឡើង ហើយបានបន្ដ ថែមទាំងនៅតែបន្ដ រហូតនៅពេលនោះ...អ្វីដែលខ្ញុំកំពុងបង្រៀនគឺថា កាលណាព្រះចាប់ផ្ដើម ផ្លាស់ប្ដូរក្រុមជំនុំរបស់គាត់ ពេលនោះឯដែលទ្រង់កំពុងតែរៀបចំផ្លូវសំរាប់ការ រស់ឡើងវិញ នោះគឺជារបៀបដែលគាត់បានធ្វើ។ គាត់ដាក់បន្ទុកនេះលើ មនុស្សដែលព្រះបានត្រាស់ហៅចេញ ហើយចំពោះអ្នកដែលជួបជុំគ្នាដោយ មិនដឹង ហើយដោយមិនមានការអះអាង ដោយព្រោះតែពួកគេដឹងខ្លួនពី បន្ទុកនេះ(Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, pp. 203, 167)។

ហើយពិតប្រាកដណាស់ វាគឺជាវិធីដូចគ្នា ដែលអ្នករាល់គ្នារកឃើញការរស់ឡើងវិញទាំងអស់នៅក្នុងប្រវត្ដិសាស្រ្ដ។ មានមនុស្សប្រុសម្នាក់ឈ្មោះយ៉ាកុបMcQuilken គាត់ចាប់ផ្ដើមនិយាយជាមួយមនុស្ស២នាក់ផ្សេងទៀត ពេល នោះពួកគេបានឃើញស្ថានភាពទាំងស្រុង ហើយមនុស្សប្រុសទាំង៣នាក់ នេះបានជួបគ្នានៅក្នុងបន្ទប់តូមួយនៅសាលារៀន នៅត្រង់ផ្លូវតូចដ៏ចង្អៀត មួយ។ ខ្ញុំមានអភ័យឯកសិទ្ធិទៅលេងវា នៅពេលខ្ញុំនៅក្នុងប្រទេសអៀកឡង់ ខាងជើង។ ខ្ញុំឈប់ធ្វើអ្វីដែលខ្ញុំចង់ធ្វើ ដោយព្រោះតែខ្ញុំចូលចិត្ដមើលកន្លែង ដូចនោះ... ពួកគេបានអធិស្ឋាននៅទីនេះ (Lloyd-Jones, ibid., p. 165)។

ហើយពិតប្រាកដណាស់ ក្នុងឆ្នាំ១៨៥៩ ការរស់ឡើងវិញបានកើតឡើងនៅប្រទេសអៀកឡង់ នៅពេលដែលបុរសទាំង៣នេះបានអធិស្ឋានសុំព្រះឲ្យចាត់បញ្ជូនព្រះវិញ្ញាណបរិសុទ្ធ។ បន្ទាប់មក លោក Lloyd-Jones បានប្រសាសន៍ថា «ជឿខ្ញុំទៅ មិត្រសំឡាញ់ខ្ញុំអើយ កាលណាការរស់ឡើងវិញកើតមានឡើងនៅថ្ងៃ ខាងមុខ វានឹងធ្វើឲ្យមនុស្សទាំងអស់ភ្ញាក់ផ្អើល ហើយជាពិសេសសំរាប់អស់អ្នកណាដែលបានព្យាយាមរៀប ចំវា។ វានឹងកើតមានឡើងនៅក្នុងរបៀបដែលមនុស្សមិនយកចិត្ដទុកដាក់។ មនុស្សកំពុងតែអធិស្ឋាន ដោយស្ងាត់ស្ងៀមភ្លាមៗ ដោយព្រោះតែពួកគេមានបន្ទុក ហើយដោយព្រោះតែពួកគេមិនអាចជួយខ្លួនឯង ថែមទាំងដោយព្រោះតែពួកគេមិនអាចបន្ដរស់នៅដោយគ្មានវា។ ដូច្នោះពួកគេចង់ចូលរួមជាមួយ អ្នកផ្សេងទៀតដែលមានអារម្មណ៍ដូចពួកគេ ហើយអធិស្ឋានស្រែករកព្រះ»(Lloyd-Jones, ibid., pp. 165-166)។

លោក Lloyd-Jones បានបន្ដនិយាយថា «អ្នករាល់គ្នាមានរឿងស្រដៀងគ្នា ដូចលទ្ធិម៉ាតូដីស ដែលមានសាខាផ្សេងៗ។ តើរឿងនោះចាប់ផ្ដើមយ៉ាងដូចម្ដេច...? ពិតប្រាកដណាស់ វាបានចាប់ផ្ដើមក្នុង វិធីដូចគ្នា មានបងប្អូនប្រុសរបស់លោក Wesley ២នាក់ លោក Whitefield និងអ្នកផ្សេងទៀត ដែលជា សមាជិកក្រុមជំនុំនៅប្រទេសអង់គ្លេស... ដ្បិតពេលខ្លះ គ្មានអ្នកណាម្នាក់ដឹងថា វាបានកើតឡើងនោះទេ ប៉ុន្ដែ ពួកគេគ្រាន់តែជួបជុំគ្នា ដោយព្រោះតែព្រះបានទាញនាំពួកគេដូចគ្នាតែប៉ុណ្ណោះ»(ibid., p. 166)។

យើងទាំងអស់គ្នាដឹងពីរឿងរបស់លោកជោមច៍ Whitefield លោកយ៉ូហាន និងលោកឆាតឡែស Wesley ។ ប៉ុន្ដែ នៅសម័យនោះគ្មានអ្នកណាម្នាក់ដឹងពីរឿងនេះទេ។ បុរសទាំងនេះគ្រាន់តែជាមនុស្សវ័យ ក្មេង ដែលបានឃើញការស្លាប់របស់ក្រុមជំនុំនៅប្រទេសអង់គ្លេស ហើយចង់ឃើញសិរីល្អរបស់ព្រះ ដោយ សារការរស់ឡើងជាមួយព្រះគ្រីស្ទតែប៉ុណ្ណោះ។

ខ្ញុំគិតពីមនុស្សម្នាក់ដែលជាអ្នកដឹកនាំម្នាក់ឈ្មោះ Ryle គាត់បាននិយាយថា លោក យ៉ូហាន Wesley គួរតែត្រូវបានគេលើកជាប្រធានដឹកនាំនៅក្រុមជំនុំ Canterbury នៃប្រទេសអង់គ្លេស ។ ប៉ុន្ដែ ពិតប្រាកដណាស់ គេមិនដែលគិតចង់ឲ្យគាត់មានតំណែងខ្ពស់នោះទេ។ ផ្ទុយទៅវិញ គាត់ត្រូវបានគេចំអក មើលងាយ។ ពួកគេបានប្រាប់គាត់ថា គាត់មិនត្រូវអធិប្បាយម្ដងទៀតនៅសាកលវិទ្យាល័យ Oxford ដែលជាកន្លែងដែលគាត់បានរៀនចប់នោះទេ ដោយសារតែគាត់បានបង្រៀននិស្សិតដែលរៀននៅមហាវិទ្យាល័យ ថា ពួកគេត្រូវតែកើតជាថ្មី។ ម្ដាយផ្ទាល់ខ្លួនរបស់គាត់ឈ្មោះ Susannah Wesley បានព្រួយចិត្ដចំពោះគាត់ ពេលគាត់អធិប្បាយដូចជា «អ្នកជឿស៊ប់ម្នាក់» មុនពេលម្ដាយគាត់បានប្រែចិត្ដជឿ។ សំរាប់រយះពេល៥៣ ឆ្នាំ លោក យ៉ូហាន Wesley បានអធិប្បាយ៣ដងក្នុងមួយថ្ងៃ ទៅកាន់ហ្វូងមនុស្សជាច្រើនដែលបានប្រជុំគ្នា មកស្ដាប់គាត់អធិប្បាយនៅទីវាលខាងក្រៅនៅពាសពេញប្រទេសអង់គ្លេស។ ប៉ុន្ដែ និកាយរបស់គាត់ផ្ទាល់ បានបន្ដចំអកមើលងាយដល់បុរសដ៏អស្ចារ្យនេះ។ មនុស្សមិនដែលឲ្យតម្លៃគាត់ទាល់តែសោះ រហូតដល់គាត់ មានអាយុ៨០ឆ្នាំក្រាស់។ នៅអំឡុងពេលនៃព័ន្ធកិច្ចរបស់លោកយ៉ូហាន Wesley មនុស្សប្រុស៦នាក់ផ្សេង ទៀតបានកាន់កាប់តំណែងជាមេដឹកនាំក្រុមជំនុំ Canterbury ។ នេះគឺជាឈ្មោះរបស់ពួកគេ

យ៉ូហាន Potter (១៧៣៧-១៧៤៧)
ថូម៉ាស់ Herring (១៧៤៧-១៧៥៧)
ម៉ាថាយ Hutton (១៧៥៧-១៧៥៨)
ថ៉ូមាស់ Secker (១៧៥៨-១៧៦៨)
Frederick Cornwallis (១៧៦៨-១៧៨៣)
យ៉ូហាន Moore (១៧៨៣-១៨០៥)។

ខ្ញុំសង្ស័យថា មនុស្សសូម្បីតែមិនស្គាល់ឈ្មោះបុរសទាំង៦នាក់នៅក្រុមជំនុំនោះ ដែលត្រូវបានហៅថា បុរសដ៏អស្ចារ្យ។ គ្រីស្ទបរិស័ទស្ទើរតែទាំងអស់ស្គាល់ឈ្មោះយ៉ូហាន Wesley ។ ហើយមនុស្សភាគច្រើនស្គាល់ ឈ្មោះបងប្រុសរបស់គាត់ Charles ដែលបទទាំងនោះត្រូវបានច្រៀងនៅក្នុងក្រុមជំនុំគ្រប់និកាយទាំងអស់ នៅលើផែនដីនេះ។ ប៉ុន្ដែ លោក Whitefield និងលោក Wesleys ២នាក់សុទ្ធតែជាមនុស្សវ័យក្មេងដែល គេមិនស្គាល់ទេ នៅពេលពួកគេប្រជុំគ្នាពីរបីនាក់ ដើម្បីអធិស្ឋានសុំឲ្យព្រះចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៅ ថ្ងៃចូលឆ្នាំសកល ក្នុងឆ្នាំ១៧៣៨ មុនពេលការភ្ញាក់ដឹងខ្លួនលើកដំបូងដ៏ធំបានរាលដាលដល់ប្រទេសទាំង ឡាយដែលនិយាយភាសាអង់គ្លេស។

«ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស»(១កូរិនថូស ១:២៧)។

ខគម្ពីរនេះក៏ពន្យល់ពីមូលហេតុ ដែលមនុស្សមនុស្សវ័យក្មេងតែងតែក្លាយជាអ្នកដឹកនាំនៅក្នុងការ រស់ឡើងវិញផងដែរ។ វាជាមនុស្សវ័យក្មេង ដែលបណ្ដាលឲ្យព្រះចាត់ព្រះវិញ្ញាណរបស់ទ្រង់មកក្នុងក្រុមជំនុំ មួយ។ ហើយជាធម្មតា មនុស្សវ័យក្មេងស្រេកឃ្លានសេចក្ដីសុចរិត ហើយរំពឹងចង់មានការរស់ឡើងវិញ និងភាពពិតរបស់ព្រះជាខ្លាំង។

ការរស់ឡើងវិញលើកទីមួយ ដែលខ្ញុំបានឃើញនៅក្រុមជំនុំបាទីស្ទចិនបានចាប់ផ្ដើមក្នុងចំណោម មនុស្សវ័យក្មេង នៅពេលយើងទៅបោះជំរុំនៅលើភ្នំនៅរដូវក្ដៅ។ នៅព្រឹកមួយ ពួកគេបានប្រជុំគ្នាអធិស្ឋាន ហើយនៅពេលនោះ ព្រះវិញ្ញាណរបស់ព្រះបានយាងមកគង់នៅក្នុងចំណោមពួកគេដោយអំណាចព្រះចេស្ដា ហើយការរស់ឡើងវិញបានបន្ដនៅថ្ងៃអាទិត្យក្នុងក្រុមជំនុំ បន្ទាប់ពីពួកគេបានត្រលប់មកពីបោះជំរុំ។ ការរស់ ឡើងវិញបានបន្ដរាល់ថ្ងៃអាទិត្យដល់ពេលយប់។ ខ្ញុំអាចចងចាំពីសេចក្ដីអធិស្ឋាន ដែលមនុស្សវ័យក្មេងបាន អធិស្ឋាន។ ខ្ញុំអាចចងចាំពីការភ័យខ្លាំង និងការអស្ចារ្យ ការប្រែចិត្ដដោយស្រក់ទឹកភ្នែក ការលន់តួបាប ការ អធិស្ឋាន ហើយនិងការគង់ជិតបង្កើយរបស់ព្រះនៅក្នុងការប្រជុំទាំងនោះ។

នៅក្នុងការរស់ឡើងវិញ ដែលខ្ញុំបានឃើញនៅក្រុងជំនុំបាទីស្ទមួយនៅទីក្រុង Virginia ពេលនោះមានក្មេងស្រី៣នាក់ឡើងច្រៀងចំរៀងពិសេស។ ពួកគេបានស្រក់ទឹកភ្នែក ហើយក្រុមជំនុំទាំងមូលបាន ចាប់ផ្ដើមមានអារម្មណ៍ដូចនោះ ដូច្នេះ វាបង្ហាញពីការរស់ឡើងវិញ– «ព្រះបានយាងមកគង់នៅក្នុងចំណោម ពួកយើង»។

«នៅថ្ងៃទី១៣ ខែសីហា ការរស់ឡើងវិញមួយបានកើតឡើងនៅក្នុងចំណោមមនុស្សវ័យក្មេងនៅ ទីក្រុងHerrnhut រដ្ឋSaxony »។ នៅថ្ងៃថ្ងៃទី២៩ ខែសីហា «ចាប់តាំងពីម៉ោង១០ពេលយប់រហូតដល់ ជិតភ្លឺ ឥទ្ធិពលដ៏ពិតបានកើតឡើង ដោយព្រោះតែក្មេងស្រីនៅ Herrnhut បានចំនាយពេល {៣}ម៉ោង ដើម្បីអធិស្ឋាន ច្រៀង ហើយយំ។ នៅក្នុងពេលដូចគ្នានេះដែរ ក្មេងប្រុសជាច្រើននាក់បានអធិស្ឋាននៅ កន្លែងផ្សេងទៀត។ នៅពេលនោះ ចិត្ដនៃការអធិស្ឋាន និងការសូមអង្វរបានចាក់លើក្មេងៗ វាបានពេញ ដោយអំណាចព្រះចេស្ដា ហើយមានប្រសិទ្ធិភាពជាខ្លាំង ដែលយើងមិនអាចរៀបរាប់ប្រាប់ល្មមបាននោះទេ» (John Greenfield, Power From On High, World Wide Revival Prayer Movement, 1950, p. 31)។

នៅក្នុងខែតុលា ឆ្នាំ១៩៧៣ ការរស់ឡើងវិញបានកើតឡើងនៅក្នុងចំណោមសិស្សដែលរៀននៅ អនុវិទ្យាល័យនៅBario ក្នុង Borneo ។ ក្មេងប្រុស២នាក់បានចាប់ផ្ដើមអធិស្ឋានជាមួយគ្នា ហើយដោយ សន្សឹមៗ ព្រះវិញ្ញាណបរិសុទ្ធបានទាញនាំសិស្សទាំងស្រុងនៅសាលារៀនឲ្យប្រែចិត្ដ រហូតដល់អ្នកគ្រប់គ្រង គ្រូបង្រៀន (Shirley Lees, ស្រវឹកមុនពេលជិតភ្លឺ (Drunk Before Dawn) Overseas Missionary Fellowship, 1979, pp. 185-189)។

លោក Brian H. Edwards បានមានប្រសាសន៍ថា «អ្វីដែលសំខាន់នៅក្នុងការរស់ឡើងវិញ គឺដោយសារមនុស្សវ័យក្មេង ជាពិសេសមនុស្សវ័យក្មេងណាដែលបានព្យាយាមក្នុងសេចក្ដីអធិស្ឋាន ពួកគេបានខំប្រឹងអធិស្ឋានសុំឲ្យមានការរស់ឡើងវិញជាខ្លាំង ហើយការរស់ឡើងវិញបានចាប់ផ្ដើមនៅក្នុងចំណោមពួកគេ... នេះគឺជាទ្រង់ទ្រាយនៃការរស់ឡើងវិញ ថ្វីបើមនុស្សវ័យក្មេងទាំងនោះបានទទួលការចាប់អារម្មណ៍តិចតួច ពីពួកអ្នកដែលវិភាគពីកត្ដានៃការរស់ឡើងវិញក្ដី» (Brian H. Edwards,ការរស់ឡើងវិញ Revival! A People Saturated With God, Evangelical Press, 1991 edition, p. 165)។

«ព្រះទ្រង់បានរើសពួកល្ងង់ល្ងើនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យអ្នកប្រាជ្ញមានសេចក្តីខ្មាសវិញ ទ្រង់បានរើសពួកកំសោយនៅលោកីយ៍នេះ ដើម្បីនឹងធ្វើឲ្យពួកខ្លាំងពូកែមានសេចក្តីខ្មាស»(១កូរិនថូស ១:២៧)។

លោក អ៊ាមី Carmichael បានពិពណ៌នាប្រាប់ពីការចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធនៅក្នុងប្រទេស ឥណ្ឌាដូចនេះ

វាជាពេលដែលជិតបិទកម្មវិធីថ្វាយបង្គំព្រះនៅពេលព្រឹក ហើយឈប់សំរាក។ មានមនុស្សម្នាក់កំពុងបង្រៀនច្រើនលើសលប់ ហើយត្រូវបានបង្គាប់ឲ្យឈប់ ដោយសារមនុស្សយល់ថា វាជាការបង្ខំ។ នៅពេលនោះ ម្នាក់នោះមិនអាច សូម្បីតែអធិស្ឋាន។ មានកម្លោះម្នាក់នៅក្នុងសាលាក្មេងប្រុសបានចាប់ផ្ដើម ព្យាយាមអធិស្ឋាន ប៉ុន្ដែ គាត់បាន {ស្រក់ទឹកភ្នែក} ហើយបន្ទាប់មក មនុស្ស ទាំងអស់ចាប់ផ្ដើមស្រក់ទឹកភ្នែក មុនដំបូងចាប់ផ្ដើមពីកម្លោះម្នាក់នោះ។ នៅ ពេលឆាប់ៗ មានមនុស្សវ័យក្មេងជាច្រើននាក់ចាប់ផ្ដើមស្រែកយំដោយជូរចត់ ហើយអធិស្ឋានសុំការអត់ទោសបាប។ វារាលដាលដល់កម្លោះជាច្រើននាក់ វាគួរឲ្យភ្ញាក់ផ្អើល ហើយគួរឲ្យព្រួយបារម្ភជាខ្លាំង – ខ្ញុំមិនអាចប្រើពាក្យផ្សេង បានទេ – ខ្ញុំមិនអាចប្រាប់លំអិតជាងនេះទៀតទេ។ នៅពេលភ្លាមៗ មនុស្សជាច្រើនបានដួលនៅលើកំរាលឥដ្ឋ ហើយស្រែករកព្រះ នៅពេលនោះក្មេងប្រុសក្មេងស្រី និងបុរសនិងស្រ្ដីគ្រប់ៗរូបបំភ្លេចរឿងទាំងអស់។ សំលេងវា ដូចជាសំលេងរលកសមុទ្រ ហើយដូចជាសំលេងខ្យល់ខ្លាំងដែលបក់ត្រូវដើមឈើ... ជាមុនដំបូង ក្មេងប្រុស និងក្មេងប្រុសសាលា ថែមទាំងកូនផ្ទាល់ខ្លួនរបស់យើងស្ទើរតែទាំងអស់ និងសមាជិកក្រុមជំនុំជាច្រើននាក់ទៀតបានប្រែចិត្ដជឿលើព្រះ។ ក្នុងរយះពេល៧ខែក្រោយមកទៀត គេបានរាយការណ៍ថា «{មនុស្សវ័យក្មេង}ស្ទើរតែទាំងអស់បានប្រែចិត្ដជឿលើព្រះ» (J. Edwin Orr, Ph.D., អណ្ដាតដ៏ឆេះ (The Flaming Tongue), Moody Press, 1973, pp. 18, 19)។

សូមកត់សំគាល់ពាក្យ «ជាមុនដំបូង ក្មេងប្រុស និងក្មេងប្រុសសាលាស្ទើរតែទាំងអស់ និងសមាជិកក្រុមជំនុំវ័យក្មេងមួយចំនួនទៀតបានប្រែចិត្ដជឿលើព្រះ»។ ជារឿយៗ នោះគឺជារបៀបដែលការរស់ឡើងវិញកើត មានឡើងនៅក្នុងក្រុមជំនុំមួយ – ក្នុងពេលដែលមនុស្សវ័យក្មេងព្យាយាមអធិស្ឋានសុំឲ្យព្រះចាក់បង្ហូរព្រះ វិញ្ញាណបរិសុទ្ធនៅក្នុងការរស់ឡើងវិញ។ ខ្ញុំធ្លាប់ឃើញការរស់ឡើងវិញដោយផ្ទាល់ភ្នែកចំនួន៣លើក នៅ ពេលដែលព្រះបានចាក់ព្រះវិញ្ញាណដ៏ពេញដោយអំណាចព្រះចេស្ដារបស់ទ្រង់ ទៅលើមនុស្សវ័យក្មេងនៅ ក្នុងទីក្រុងឡូសអង់ចាឡែស រដ្ឋSan Francisco ហើយនៅក្នុងទីក្រុងVirginia Beach រដ្ឋVirginia ។

នៅយប់នេះ ខ្ញុំបង្រៀនមនុស្សវ័យក្មេងរបស់យើង។ យើងនឹងឲ្យផ្ដិតសេចក្ដីអធិប្បាយនេះឲ្យបងប្អូនយកទៅផ្ទះ។ ខ្ញុំសង្ឃឹមថា បងប្អូននឹងអានវា ហើយអានវាឡើងវិញជារៀងរាល់ថ្ងៃនៅសប្ដាហ៍ក្រោយ។ ហើយខ្ញុំនឹងសង្ឃឹមថា បងប្អូននឹងអធិស្ឋានសំរាប់បញ្ហានេះ ដើម្បីឲ្យការរស់ឡើងវិញកើតឡើងនៅក្នុងជីវិត របស់អ្នក ហើយដើម្បីឲ្យវាកើតឡើងនៅក្នុងក្រុមជំនុំរបស់យើង។

បងប្អូនអាចគិតថា «លោកវេជ្ជបណ្ឌិតហ៊ីមើស៍នឹងមិនអនុញ្ញាត្ដឲ្យរឿងដូចនេះកើតឡើងនៅក្នុង ក្រុមជំនុំរបស់យើងទេ»។ ប៉ុន្ដែ បងប្អូនគិតខុស។ ខ្ញុំជឿថា ខ្ញុំដឹងល្មមអំពីការរស់ឡើងវិញ ដូច្នេះ ខ្ញុំនឹងមិន ពន្លត់ព្រះវិញ្ញាណ ឬក៏បញ្ឃប់ការសំដែងដ៏ច្បាស់លាស់របស់ទ្រង់ឡើយ បើសិនជាព្រះមានសេចក្ដីមេត្ដាករុណា ហើយយាងចុះមកក្នុងការរស់ឡើងវិញដ៏ពេញដោយអំណាចព្រះចេស្ដាខ្លាំងបំផុតក្នុងចំណោមយើង រាល់គ្នា! បងប្អូនសូម្បីតែអាចសម្រេចពាក្យដែលហោរាអេសាយប្រាប់នៅក្នុងសេចក្ដីអធិស្ឋានរបស់បងប្អូន

«ឱបើសិនជាទ្រង់នឹងវែកផ្ទៃមេឃ ហើយយាងចុះមកទៅអេះ ដើម្បីឲ្យភ្នំទាំងប៉ុន្មាន បានញាប់ញ័រនៅចំពោះទ្រង់»(អេសាយ ៦៤:១)។

លោក ចាន់ សូមដឹកនាំយើងអធិស្ឋាន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

SOLO AND READING

ចំណងជើងនៃសេចក្ដីអធិប្បាយ

OUTLINE