Print Sermon

ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០ នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។ មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤ ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។ សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។

នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។ អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net




ភាពគ្មានសេចក្ដីជំនឿ – ឧបសគ្គមួយចំពោះការរស់ឡើងវិញ

(សេចក្ដីអធិប្បាយលេខ១១ពីការរស់ឡើងវិញ)
UNBELIEF – A HINDRANCE TO REVIVAL
(SERMON NUMBER 11 ON REVIVAL)
(Cambodian)

ដោយលោក
Dr. R. L. Hymers, Jr.

សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស
ថ្ងៃរបស់ព្រះអម្ចាស់នៅពេលល្ងាច ខែតុលា ១២ ២០១៤
A sermon preached at the Baptist Tabernacle of Los Angeles
Lord's Day Evening, October 12, 2014

«គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ»(ហូសេ ៥:៦)។


ប្រទេសអ៊ីស្រាអែលបានឃើញគ្រោះថ្នាក់ កាលពួកគេបានប្រឈមមុខជាមួយសាសន៍អាសសើរ។ បន្ទាប់មក ពួកគេបានស្វែងរកព្រះ ដើម្បីបង្វែរសេចក្ដីក្រោធរបស់ព្រះយេហូវ៉ា ពួកគេបានយកសត្វចៀម និងគោជាច្រើនមកថ្វាយយញ្ញបូជា។ ប៉ុន្ដែ ពួកគេមិនបានទទួលសេចក្ដីមេត្ដាករុណាមកពីព្រះនោះទេ។ «ដ្បិតទ្រង់បានថយចេញពីគេហើយ» ដោយសារតែសេចក្ដីកំផិត និងអំពើបាបផ្សេងទៀត។ ពួកគេមិនបានស្វែងរកព្រះទេ កាលណាពួកគេអាចរកទ្រង់ឃើញ។ ឥឡូវនេះ វាយឺតពេលហើយសំរាប់ពួកគេ។ ព្រះយេហូវ៉ាបានថយព្រះវត្ដមានរបស់ទ្រង់ចេញពីពួកគេ។

«គេនឹងនាំទាំងហ្វូងសត្វធំតូច ទៅស្វែងរកព្រះយេហូវ៉ា តែនឹងមិនប្រទះឃើញទ្រង់ទេ ដ្បិតទ្រង់បានថយចេញពីគេហើយ»(ហូសេ ៥:៦)។

ខ្ញុំបានគិតពីខគម្ពីរនោះ ពេលខ្ញុំបានមើលវីដីអូរបស់លោកប៊ីលី ហ្រែហាម( Billy Graham) កាលពីយប់ថ្ងៃពុធមុន។ គាត់បានអធិប្បាយនៅក្នុងទីក្រុង Sacramento រដ្ឋកាលីហ្វក់ញ្ញា ប្រហែលក្នុងឆ្នាំ១៩៨៣។ ប្រធានបទរបស់គាត់គឺនិយាយអំពី «ព្រះវិញ្ញាណបរិសុទ្ធ»។ នៅខណៈពេលដែលគាត់បានអធិប្បាយ ខ្ញុំបានគិតពី ទាំងនោះនៅក្នុងអត្ថបទគម្ពីររបស់យើង «ដ្បិតទ្រង់បានថយចេញពីគេហើយ»។

ឥឡូវនេះ អ្នកត្រូវយល់ថា ខ្ញុំចូលចិត្ដលោក ប៊ីលី ហ្រែហាម។ ខ្ញុំតែងតែចូលចិត្ដគាត់។ ប៉ុន្ដែ ខ្ញុំចងចាំថា ខ្ញុំបានទៅស្ដាប់គាត់អធិប្បាយនៅពហុកីឡាដ្ឋាននៅទីក្រុងឡូសអង់ចាឡែស ក្នុងខែសីហា ឆ្នាំ ១៩៦៣។ នៅពេលខ្ញុំបានចេញពីឡាននៅកន្លែងចតឡាន ខ្ញុំអាច «មានអារម្មណ៍»ថា ដូចជាព្រះវិញ្ញាណ បរិសុទ្ធគង់នៅនាអាកាស ដូចអគ្គីសនីអញ្ចឹង។ កាលខ្ញុំបានដើរចូលក្នុងពហុកីឡាដ្ឋាននោះ ខ្ញុំបានបះសក់។ ខ្ញុំមានអារម្មណ៍ថា ព្រះវត្ដមានរបស់ព្រះវិញ្ញាណបរិសុទ្ធពេញដោយអំណាចខ្លាំងខ្លា ដែលធ្វើឲ្យមនុស្សទាំង ស្រុងបានភ្ញាក់ផ្អើល ហើយរំភើបចិត្ដជាខ្លាំង។ មនុស្សទាំងអស់ដែលនៅក្នុងពហុកីឡាដ្ឋានដ៏ធំនោះ បានស្ងាត់ជ្រៀម។ ពួកគេបានយកចិត្ដទុកដាក់ជាខ្លាំង ហើយវាបានស្ងាត់ស្ងៀម ពេលដែលក្រុមចំរៀងបានឈរ ច្រៀងបទ «ព្រះធំណាស់ណា»។ សេចក្ដីអធិប្បាយរបស់លោក ហ្គាហាម (Graham )បានពេញទៅដោយអំណាចព្រះចេសា្ដ ដែលធ្វើឲ្យខ្ញុំអាចចងចាំរឿងភាគច្រើនមកដល់សព្វថ្ងៃនេះ!

ក្នុងរយះពេលជាច្រើនទសវត្ស ខ្ញុំបានចូលរួមការខំប្រឹងប្រែងរបស់លោកប៊ីលីហ្គាហាមជាច្រើនជាង៦កន្លែងនៅក្នុងទីក្រុងផ្សេងៗពីគ្នា។ ប៉ុន្ដែ នៅពេលខ្ញុំបានចូលរួមក្នុងកម្មវិធីរបស់គាត់នៅក្នុងទីក្រុង Oakland រដ្ឋកាលីហ្វក់ញ្ញា នៅដើមឆ្នាំ១៩៧០ នៅពេលនោះសេចក្ដីអធិប្បាយរបស់គាត់មានអំណាចតិច តួចណាស់។ បន្ទាប់មក នៅដើមឆ្នាំ១៩៨០ ខ្ញុំបានមើលលោកហ្គាហាមអធិប្បាយតាមទូរទស្សន៍ជាមួយ គ្រូគង្វាលរបស់ខ្ញុំឈ្មោះលោក ធីំម៉ូថេ លីន។ ប្រហែលនៅពាក់កណ្ដាលសេចក្ដីអធិប្បាយរបស់គាត់ លោក លីនបាននិយាយថា «គាត់ហាក់ដូចជាគ្មានអំណាចសោះ»។ ខ្ញុំមិនគិតថា ដោយព្រោះតែលោកហ្គាហាម ចាស់នោះទេ។ គាត់ហាក់ដូចជាមិនស្វាហាប់សោះ។ ប៉ុន្ដែ មានរឿងខ្លះបានបាត់។ ខ្ញុំមានអារម្មណ៍ដូចគ្នា ដែរ នៅខណៈពេលដែលខ្ញុំបានមើលវីឌីអូរបស់គាត់ កាលពីយប់ថ្ងៃពុធមុន។ គាត់បានអធិប្បាយពីព្រះវិញ្ញាណបរិសុទ្ធ។ ប៉ុន្ដែ មានរឿងខ្លះបានបាត់។ សំរាប់ខ្ញុំ វាហាក់ដូចជាគ្មានព្រះវត្ដមានរបស់ព្រះវិញ្ញាណ បរិសុទ្ធអញ្ចឹង។ វាហាក់ដូចជា «ទ្រង់ «បាន»ថយចេញពីពួកគេ»(ហេសេ ៥:៦)។ ហើយវាមិនគ្រាន់តែ កើតឡើងនៅពេលលោកហ្គាហាមអធិប្បាយអធិប្បាយតែប៉ុណ្ណោះទេ។ សព្វថ្ងៃនេះ ខ្ញុំដឹងថា សេចក្ដីអធិប្បាយភាគច្រើនដែលខ្ញុំស្ដាប់លឺក្នុងប្រទេសលោកខាងលិច មិនមកពីព្រះវិញ្ញាណបរិសុទ្ធនោះទេ។ វាធ្វើ ឲ្យខ្ញុំឈឺចិត្ដណាស់ ដោយព្រោះតែខ្ញុំដឹងថា ព្រះបានថយចេញពីក្រុមជំនុំរបស់យើង នៅពេលដែលយើង អធិប្បាយ! វាពិតជាគួរទុក្ខសោកណាស់! ជួនកាលខ្ញុំយំ ពេលខ្ញុំគិតពីវា! លោក Lloyd-Jones បានប្រាប់ថា «បុរសម្នាក់អាចអធិប្បាយដោយគ្មានព្រះវិញ្ញាណបរិសុទ្ធ។ ខ្ញុំអាចអធិប្បាយពាក្យនេះដោយឆ្លៀវឆ្លាត ប៉ុន្ដែវាមិនគ្រប់គ្រាន់នោះទេ។ យើងត្រូវការការបើកបង្ហាញពីអំណាចព្រះចេស្ដារបស់ព្រះវិញ្ញាណបរិសុទ្ធ» (Martyn Lloyd-Jones, M.D., Revival, Crossway Books, 1987, p. 185)។ អូ ខ្ញុំត្រូវការអំណាច ព្រះចេស្ដានោះសំរាប់ខ្លួនខ្ញុំផ្ទាល់! សូមអធិស្ឋានសំរាប់សេចក្ដីអធិប្បាយរបស់ខ្ញុំ!

អ្នកដឹងទេ យើងខានមានការរស់ឡើងវិញដ៏ធំនៅក្នុងប្រទេសដែលនិយាយភាសាអង់គ្លេស ចាប់ តាំងពីឆ្នាំ១៨៥៩។ វាមានរយះពេលច្រើនជាង១៥០ឆ្នាំហើយ។ មុនឆ្នាំ១៨៥៩ ក្រុមជំនុំយើងបានមានការរស់ឡើងវិញ ពេលនោះព្រះបានចាត់ឲ្យមានការរស់ឡើងវិញរាល់១០ឆ្នាំម្ដង ឬច្រើនជាងនេះ។ ប៉ុន្ដែលោក Martyn Lloyd-Jones បានប្រសាសន៍ថា

ត្រឹមតែមានការរស់ឡើងវិញតែមួយគត់ចាប់តាំងពីឆ្នាំ១៨៥៩។ អូ យើងបានឆ្លងកាត់សម័យកាលដ៏ស្ងួតហែងមួយ... មនុស្សបាត់បង់សេចក្ដីជំនឿរបស់ពួកគេនៅក្នុងព្រះដ៏មានព្រះជន្មរស់ ហើយនៅក្នុងការទទួលទណ្ឌកម្មជំនួស ថែមទាំងនៅក្នុងការផ្សះផ្សា ហើយពួកគេ បានបែរទៅរកប្រាជ្ញា ទស្សនៈវិជ្ជា និងការរៀនវិញ។ យើងបានឆ្លងកាត់គ្រាដ៏ស្ងួតហែងបំផុតមួយក្នុងចំណោមគ្រាផ្សេងទៀត នៅក្នុងប្រវត្ដិក្រុមជំនុំដ៏យូរអង្វែង... យើងនៅតែស្ថិតនៅក្នុងទីរហោស្ថាន។ កុំជឿរឿងខ្លះ ហើយស្មានថា យើងចេញពីទីរហោស្ថាននោះ តែយើងមិនទាន់ចេញទេ(D. Martyn Lloyd-Jones, M.D., Revival, 1987, Crossway Books, p. 129)។

ហើយនោះគឺជាមូលហេតុ ដែលខ្ញុំបានបង្ហាញបងប្អូនពីវីដីអូនៃការរស់ឡើងវិញដ៏ពេញដោយ អំណាចនៅក្នុងប្រទេសចិន ឈើឆ្កាង – ព្រះយេស៊ូវនៅក្នុងប្រទេសចិន The Cross – Jesus in China (China Soul for Christ Foundation, សូមចុចទីនេះ ដើម្បីកម្មង់វា) ។ ខ្ញុំចង់ឲ្យបងប្អូនដឹងថា សព្វថ្ងៃ នេះវាមិនគ្រាន់តែមិនមានការរស់ឡើងវិញតែប៉ុណ្ណោះទេ វាកំពុងតែកើតឡើងនៅតាមបណ្ដាប្រទេសផ្សេងៗ នៅលើពិភពលោក ។ ដ្បិតមិនមានការរស់ឡើងវិញតាមបែបបុរាណនៅក្នុងប្រទេសលោកខាងលិចឡើយ ខ្ញុំមិនអាចបញ្ជូនបងប្អូនឲ្យទៅឃើញដោយផ្ទាល់ភ្នែកបានឡើយ។ ខ្ញុំគ្រាន់តែអាចបង្ហាញបងប្អូនពីវីដីអូ ដែលបានថតយូរមកហើយ នៅក្នុងប្រទេសចិន។ ខ្ញុំសង្ឃឹមថា បងប្អូនចង់ឃើញមានការរស់ឡើងវិញ ណាស់ បើបងប្អូនបានមើលវីដីអូទាំងនោះ។ ស្ដេចសាឡាម៉ូនបានប្រាប់ថា

«ទឹកបានត្រជាក់ដល់ព្រលឹងមនុស្សល្វឹងល្វើយជាយ៉ាងណា នោះដំណឹងល្អដែលមកពីស្រុកឆ្ងាយក៏យ៉ាងនោះដែរ»(សុភាសិត ២៥:២៥)។

ខ្ញុំចង់ឲ្យបងប្អូនដឹងពីអ្វីដែលព្រះអាចធ្វើនៅក្នុងការរស់ឡើងវិញសព្វថ្ងៃនេះ ហើយនៅពេលឥឡូវនេះ។ លោក Brian H. Edwards បានប្រសាសន៍ថា

វាមិនប្រាប់ថា ការរស់ឡើងវិញអាចឆ្លងដូចជាជំងឺមួយនោះទេ ប៉ុន្ដែការជះ ឥទ្ធិពលនោះធ្វើឲ្យមនុស្សដែលត្រូវបានគេប្រាប់ ឬមនុស្សដែលឃើញស្រែក ឃ្លានជាខ្លាំង។ ពួកគេភាគច្រើនត្រូវបានព្រះដាស់ឲ្យដឹងខ្លួនពីអ្វីដែលទ្រង់ បានធ្វើនៅក្នុងការរស់ឡើងវិញនៅពេលអតីត... យើងមិនល្ងីល្ងើ ដើម្បីឆ្លាត ឱកាសរៀនរឿងទាំងអស់ដែលយើងអាចពីការរស់ឡើងវិញកាលពីមុន ដូច្នេះ យើងអាចឆ្លើយតបនូវលទ្ធផលល្អរបស់ព្រះសំរាប់យើងនោះទេ។ យើងត្រូវតែ ប្រើភ្នែកយើងមើលកាន់អ្វីដែលព្រះអាចធ្វើ ហើយត្រូវតែពង្រីកគំនិតរបស់ យើង ថែមទាំងយើងត្រូវតែកំណត់ចក្ខុវិស័យរបស់យើងនៅលើអំណាចព្រះ ចេស្ដានៃការងារដ៏ខ្លាំងអស្ចារ្យរបស់ព្រះ។ ប្រហែលជាព្រះកំពុងរង់ចាំយើង ឆ្លើយតបនូវអ្វីដែលទ្រង់បានធ្វើនៅពេលអតីតកាល(Brian H. Edwards, Revival! – A People Saturated with God, Evangelical Press, 1991 edition, pp. 91, 92)។

ការស្ដាប់លឺរឿងពីការរស់ឡើងវិញនៅពេលអតីត និងការរស់ឡើងវិញដែលកំពុងតែកើតឡើងនៅកន្លែង ផ្សេងៗ គួរតែជួយឲ្យយើងជឿថា ព្រះអាចធ្វើរឿងទាំងនេះនៅក្នុងក្រុមជំនុំផ្ទាល់របស់យើង។ ការមិនមាន ជំនឿគឺជាឧបស្គដ៏ធំបំផុត ដើម្បីឲ្យមានការរស់ឡើងវិញនៅក្នុងចំណោមយើងរាល់គ្នា។

ព្រះយេស៊ូវទ្រង់បានត្រលប់មកស្រុកកំណើតនៅក្នុងស្រុកណាសារ៉ែតវិញ។ មនុស្សបាន «នឹក ប្លែកក្នុងចិត្ដ» នៅពេលពួកគេស្ដាប់លឺទ្រង់អធិប្បាយនៅក្នុងសាលាប្រជុំ។ ប៉ុន្ដែ មានអ្នកខ្លះនិយាយថា ទ្រង់គ្រាន់តែជាកូនរបស់ជាងឈើម្នាក់តែប៉ុណ្ណោះ។ ពួកគេបានអន់ចិត្ដជាមួយទ្រង់។ ដ្បិតព្រះគម្ពីរប្រាប់ថា «ទ្រង់មិនបានធ្វើការឫទ្ធិបារមីជាច្រើននៅទីនោះទេ ពីព្រោះគេមិនជឿ»(ម៉ាថាយ ១៣:៥៨)។ លោក យ៉ូហាន Gill បានប្រាប់ថា «មិនមែនទ្រង់ {ខ្វះ} អំណាច គឺដោយព្រោះតែការមិនមានជំនឿថា ទ្រង់អាច ធ្វើការឫទ្ធិបារមីបាន ដ្បិតទ្រង់មិនបានធ្វើការឫទ្ធិបារមីទេ ដោយព្រោះតែទ្រង់ជា្របគ្មានតម្លៃសំរាប់ពួកគេ» (John Gill, D.D., An Exposition of the New Testament, volume I, The Baptist Standard Bearer, 1989 reprint, p. 159; កត់សំគាល់លើគម្ពីរម៉ាថាយ ១៣:៥៨)។

ខ្ញុំស្គាល់បុរសម្នាក់ ដែលពិតប្រាកដណាស់គាត់បានឃើញការរស់ឡើងវិញដ៏ធំមួយ ប៉ុន្ដែគាត់បាន និយាយថា គាត់មិនចាប់អារម្មណ៍ទេ ដោយព្រោះតែគាត់ទើបតែរៀបការថ្មីៗ! ខ្ញុំស្គាល់បុរសម្នាក់ទៀត ដែល បានឃើញការរស់ឡើងវិញដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅក្នុងទីក្រុង Virginia ប៉ុន្ដែគាត់បាននិយាយថា វាគ្រាន់ តែជា «ការអញ្ចើញចូលរួមរយះពេលយូរ» មួយតែប៉ុណ្ណោះ។ សំរាប់ខ្ញុំ បុរសទាំងពីរនោះធ្វើតាមលោកីយ ពេក ដែលធ្វើឲ្យពួកគេមិនសរសើរដំកើងការរស់ឡើងវិញ នៅពេលវាកើតឡើង! ហើយពិតប្រាកដណាស់ ពួកគេមិនមានសេចក្ដីជំនឿ ដើម្បីអធិស្ឋានសុំឲ្យមានការរស់ឡើងវិញ! ព្រះអាចជួយឲ្យមានសេចក្ដីជំនឿ ថែមទៀតនៅក្នុងអំណាចព្រះចេស្ដារបស់ទ្រង់!

សាវកប៉ុលប្រាប់ថា «កុំឲ្យពន្លត់ព្រះវិញ្ញាណ»(១ថែស្សាឡូនីច ៥:១៩)។ ការមិនមានសេចក្ដី ជំនឿ និងលោកីយភាពពន្លត់ព្រះវិញ្ញាណ! លោក Lloyd-Jones បានប្រាប់ពីអ្នកជឿព្រះដែល «កំពុងពន្លត់ព្រះវិញ្ញាណ» ហើយបាត់បង់ចំណាប់អារម្មណ៍នៅក្នុងការរស់ឡើងវិញ(The Puritans, Banner of Truth, 1996 edition, p. 9)។

ពួកសិស្សព្រះយេស៊ូវមិនអាចបណ្ដេញអារក្សបាន ដោយព្រោះតែពួកគេមិនមានសេចក្ដីជំនឿ (ម៉ាថាយ ១៧:២០)។ សាសន៍យូដាមិនអាចចូលក្នុងទឹកដីសន្យាបាន «ដោយព្រោះតែការមិនមានសេចក្ដី ជំនឿ»(ហេព្រើរ ៣:១៩)។ ខ្ញុំមិនឆ្ងល់សោះពីការដែលថា ការរស់ឡើងវិញអាចត្រូវ «ពន្លត់» ដោយសារ អំពើបាបនៃការមិនមានសេចក្ដីជំនឿ។

ព្រះគម្ពីរបង្ហាញប្រាប់ពីការឫទ្ធិបារមីរបស់ព្រះពីទំព័រមួយទៅទំព័រមួយ ហើយវាធ្វើយើងរឹតតែកើន សេចក្ដីជំនឿលើទ្រង់។ កណ្ឌគម្ពីរហេព្រើរជំពូក១១ទាំងស្រុងប្រាប់អំពីរឿងដែលបានសម្រេចដោយសារ សេចក្ដីជំនឿលើព្រះ។ ខ្ញុំគិតថា មូលហេតុដ៏ធំមួយដែលយើងមិនមានការរស់ឡើងវិញ គឺដោយសារតែការ មិនមានជំនឿថា ព្រះអាចចាត់បញ្ជូនការរស់ឡើងវិញនៅសព្វថ្ងៃនេះ។ នោះគឺជាមូលហេតុ ដែលយើងត្រូវ តែស្ដាប់លឺការរៀបរាប់ប្រាប់នូវការរស់ឡើងវិញនៅពេលអតីត ហើយនៅកន្លែងផ្សេងៗនៅលើពិភពលោក នៅសព្វថ្ងៃនេះ។ បន្ទាប់មកយើងអាចនិយាយដូចឪពុកម្នាក់ ដែលអារក្សចូលកូនប្រុសរបស់គាត់ «ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង»(ម៉ាកុស ៩:២៤)។ នៅពេលព្រះ ចាត់បញ្ជូនការរស់ឡើងវិញ ទ្រង់អាចធ្វើឲ្យសេចក្ដីជំនឿអ្នកចំរើនឡើង ក្នុងកាលដែលអ្នកអធិស្ឋានសុំឲ្យ ទ្រង់ចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធ។ នៅពេលអ្នកស្ដាប់លឺពីការរស់ឡើងវិញ អ្នករឹតតែយកចិត្ដទុកដាក់ទៅ ទៀត។ បន្ទាប់មក អ្នកអធិស្ឋានសុំឲ្យព្រះចាត់បញ្ជូនការរស់ឡើងវិញមកក្នុងក្រុមជំនុំរបស់យើង។ ហើយខ្ញុំ គិតថា វាគឺជាសិទ្ធិដ៏ល្អប្រពៃដើម្បីឲ្យអធិស្ឋានថា «ខ្ញុំជឿហើយ លោកម្ចាស់អើយ សូមជួយចំពោះសេចក្តីណាដែលខ្ញុំមិនជឿផង»

រឿងផ្សេងទៀតដែលអ្នកត្រូវតែដឹងគឺជា ហេតុការណ៍នៅក្នុងការរស់ឡើងវិញភាគច្រើនដែលកើត ឡើងនៅក្នុងក្រុមជំនុំតាមតំបន់ ដូចជាក្រុមជំនុំយើង ឬនៅក្នុងការប្រជុំគ្នាតូចៗផ្សេងទៀត។ សៀវភៅដែល និយាយអំពីការរស់ឡើងវិញភាគច្រើនផ្តោតសំខាន់លើព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យ ដែលព្រះបានធ្វើនៅតាម តំបន់ជាច្រើន ហើយការរស់ឡើងវិញបានផ្លាស់ប្ដូរពេលវេលានៃប្រវត្ដិសាស្រ្ដ ..ល..។ ខ្ញុំគិតថា អ្នកនិពន្ធ សៀវភៅទាំងនោះមានចិត្ដល្អ ប៉ុន្ដែខ្ញុំគិតថា ពួកគេដឹងពីគ្រោះថ្នាក់ដែលអាចកើតមាន ដោយសារការមិន និយាយប្រាប់យើងថែមទៀត អំពីរបៀបដែលការរស់ឡើងវិញទាំងនេះបានចាប់ផ្ដើម។ ដោយសារការអាន នូវព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យទាំងនោះ អ្នកអាចបាត់សេចក្ដីជំនឿ។ វាអាចផ្ដល់ឱកាសឲ្យអារក្សសាតាំងនិយាយ ថា «ព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យទាំងនោះនឹងមិនអាចកើតឡើងនៅទីនេះបានទេ!» នោះគឺជាមូលហេតុដែល ខ្ញុំសង្ឃឹមថា មានអ្នកនិពន្ធខ្លះនៅក្នុងចំណោមអ្នកនិពន្ធទាំងនោះបានផ្តោតអារម្មណ៍ច្រើនថែមទៀតទៅលើ អ្វីដែលកើតឡើងនៅក្នុងក្រុមជំនុំតាមតំបន់មួយ នៅពេលព្រះចាប់ផ្ដើមចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់ទៅ លើក្រុមជំនុំនោះ។ លោក Lloyd-Jones បានកត់សំគាល់ពីរឿងនេះ នៅពេលគាត់បានប្រសាសន៍ថា

យើងមិនរៀបចំប្រជុំគ្នានៅក្រុមជំនុំនៅថ្ងៃអាទិត្យទៀតទេ... តាមនិន្នាការនៅក្នុងការប្រជុំគ្នាធំៗ និងចលនាផ្សេងៗនៃក្រុមជំនុំតាមតំបន់ វាបានកើនឡើង ដូច្នេះ ជារឿយៗការរស់ឡើងវិញបានថយចុះ (Revival, ibid., p. 61)។

ខ្ញុំឆ្ងល់ បើរឿងនោះមិនបានកើតឡើង នៅពេលខ្ញុំបង្ហាញបងប្អូនពីវីដីអូដែលចាក់បង្ហាញពីការរស់ឡើងវិញនៅក្នុងប្រទេសចិនទាំងនេះ។ ពួកគេបង្ហាញថា មានការរស់ឡើងវិញធំៗ ហើយពិតប្រាកដណាស់ ការរស់ឡើងវិញកើតមាននៅពាសពេញគ្រប់ប្រទេស។ ខ្ញុំឆ្ងល់ បើអារក្សសាតាំងនិយាយទៅកាន់អ្នកថា «ព្រឹត្ដិការណ៍ដ៏ធំអស្ចារ្យទាំងនោះនឹងមិនអាចកើតឡើងនៅទីនេះបានទេ»។ តាមការពិត រឿងនោះប្រហែល ជារឿងពិត! ប្រហែលជាយើងនឹងមិនមានការរស់ឡើងវិញធំទេនៅក្នុងប្រទេសអាមេរិក។ ខ្ញុំមិនប្រាប់ថា អ្នកមិនចាំបាច់អធិស្ឋានសុំឲ្យមានការរស់ឡើងវិញនោះទេ ប៉ុន្ដែសូមយកចិត្ដទុកដាក់លើក្រុមជំនុំតាមតំបន់ នេះ! ហោរាសាការីបានប្រាប់ថា «ដ្បិតតើអ្នកណាបានមើលងាយក្នុងថ្ងៃនៃការបន្តិចបន្តួចនោះ»(សាការី ៤:១០)។ លោកម៉ាកជីបានប្រសាសន៍ថា «យើងរាល់គ្នាបានមើលងាយក្នុងថ្ងៃនៃការបន្ដិចបន្ដួចនោះ។ ជនជាតិអាមេរិកាំងចាប់អារម្មណ៍តែការធំៗ ហើយច្រឡឺសបឺស...យើងរាល់គ្នាវិនិច្ឆ័យ ហើយផ្តោតលើទំហំ នៃអាគារ និងហ្វូងមនុស្សដែលមកក្រុមជំនុំ»(J. Vernon McGee, Th.D., Thru the Bible, volume III, Thomas Nelson Publishers, 1983, p. 924; កត់សំគាល់លើគម្ពីរសាការី ៤:១០)។

តើនៅពេលណាដែលយើងដឹងថា ព្រះជាធម្មតាមិនធ្វើដូចនោះទេ? ទ្រង់បានសង្រ្គោះពូជមនុស្ស ទាំងស្រុង ត្រឹមតែ៨នាក់ប៉ុណ្ណោះនៅថ្ងៃរបស់លោកណូអេ។ នៅពេលនោះ មិនមានការប្រជុំ «ធំ» នោះទេ មានត្រឹមតែតាមបុគ្គលម្នាក់ប៉ុណ្ណោះ – នៅក្នុងគម្ពីរហេព្រើរជំពូក១១។ ព្រះយេហូវ៉ាបានមានបន្ទូលប្រាប់ លោកគេឌានឲ្យចាត់ហ្វូងមនុស្សទៅផ្ទះវិញ ដោយព្រោះតែទ្រង់ត្រូវការតែ៣០០នាក់ប៉ុណ្ណោះ ដើម្បីយក ឈ្នះលើសាសន៍ម៉ាឌាន។ ការរស់ឡើងវិញធំៗនៅក្នុងប្រវត្ដិសាស្រ្ដបានកើតឡើងនៅចំណោមមនុស្សតិច តួច។

ម៉្យាងទៀត «ការរស់ឡើងវិញ» ដ៏ធំមិនបង្កើតនូវការរស់ឡើងវិញពិតប្រាកដទេនៅសម័យរបស់ យើង។ ខ្ញុំបានអានពេលលោក ប៊ីលី ហ្គាហាមបានសារភាពថា ការរស់ឡើងវិញមិនកើតមានដោយសារការ ខំប្រឹងផ្សាយដំណឹងល្អនោះទេ។ សូមមើលកម្មវិធីប្រជុំគ្នានៅអាគារ Explo ’72 ដែលពួកគេបានប្រមូល មនុស្សវ័យក្មេងចំនួន២សែននាក់ នៅក្នុងទីក្រុង Dallas រដ្ឋ Texas ដើម្បីស្ដាប់លោកប៊ីលី ហ្គាហាម អធិប្បាយរយះពេល៦យប់។ តើមានប្រយោជន៍អ្វីខ្លះ? មិនសូវមានច្រើននោះទេ។ មួយឆ្នាំក្រោយមកទៀត លោក ប៊ីលី ហ្គាហាមបានអធិប្បាយទៅកាន់មនុស្សច្រើនជាង១លាននាក់នៅក្នុងទីក្រុងសេអ៊ូល ប្រទេស កូរេ ក្នុងខែមិថុនា ឆ្នាំ១៩៧៣។ នៅក្នុងប្រវត្ដិសាស្រ្ដពិភពលោក នោះគឺជាឆ្នាំដែលមានមនុស្សច្រើនជាងគេបំផុត ដែលមានឱកាសស្ដាប់គ្រូគង្វាលម្នាក់អធិប្បាយ។ តើមានប្រយោជន៍អ្វីខ្លះ?មិនសូវមានច្រើននោះ ទេ។ ខ្ញុំជឿជាក់ថា មានមនុស្សតិចតួចទេដែលបានសង្រ្គោះនៅពេលនោះ – ដ្បិតការរស់ឡើងវិញមិនកើត មានដោយសារការប្រជុំធំនោះទេ។

ដ្បិត ការរស់ឡើងវិញធំៗស្ទើរតែទាំងអស់ចាប់ផ្ដើមជាមួយមនុស្សតិចតួច។ នៅក្នុងក្រុមជំនុំរបស់ លោកJonathan Edward នៅទីក្រុង Northampton រដ្ឋម៉ាសាយូសែត មានមនុស្សត្រឹមតែពីរបីរយនាក់តែប៉ុណ្ណោះបានមានវត្ដមាន នៅពេលការភ្ញាក់ដឹងខ្លួនដ៏អស្ចារ្យលើកដំបូង (First Great Awakening) បានចាប់ផ្ដើមនៅទីនោះ ហើយវាបានផ្លាស់ប្ដូរប្រទេសដែលនិយាយភាសាអង់គ្លេសទាំងស្រុង។ នៅថ្ងៃ បុណ្យចូលឆ្នាំសកល នៅឆ្នាំ១៧៣៨ មាននិស្សិត៧នាក់ ហើយប្រហែល៦នាក់ផ្សេងទៀតបានជួបជុំគ្នា អធិស្ឋាននៅក្នុងបន្ទប់មួយនៅក្នុងទីក្រុងឡុង។ ការភ្ញាក់ដឹងខ្លួនដ៏ធំលើកដំបូងបានកើនឡើងពាសពេញ ពិភពលោកនៅពេលនោះ។ នៅក្នុងឆ្នាំ១៨០៦ មាននិស្សិតរៀងនៅមហាវិទ្យាល័យចំនួន៥នាក់បាន អធិស្ឋាននៅក្រោមចំបើង ហើយចលនានៃបេសកជនពាសពេញពិភពលោកបានចាប់ផ្ដើម នៅពេលនោះវា ជាការរស់ឡើងវិញដ៏ធំបំផុតនៅក្នុងសម័យកាលទាំងអស់។ នៅក្នុង ឆ្នាំ១៧២៧ មានប្រហែល៤០០នាក់ បានជួបជុំគ្នាអធិស្ឋាននៅ Count Nicholas von Zinzendorf ដែលឥឡូវនេះយើងហៅថា សារធារណះ Czech ។ ការរស់ឡើងវិញនោះបានចាត់បញ្ជូនបេសកជនរាប់ពាន់នាក់ទៅចុងផែនដី។ ហើយដោយសារ ការជួបជុំគ្នានៅ Moravian នេះផងដែរ លោកយ៉ូហាន ឆាឡែស Wesley បានទទួលសេចក្ដីសង្រ្គោះ។ ដូច្នេះ ការរស់ឡើងវិញដ៏ធំរបស់ក្រុមជំនុំម៉ាតូដីសបានធ្វើឲ្យកងទ័ព្ទបានទទួលផងដែរ វាកើតឡើងដោយ សារការជួបជុំគ្នាអធិស្ឋានរបស់មនុស្សត្រឹមតែ៤០០នាក់នៅក្នុង Czechoslovakia! នៅខែកញ្ញា ថ្ងៃទី២៣ ឆ្នាំ១៨៥៧ មានមនុស្សប្រុស៦នាក់បានអធិស្ឋានរួមគ្នាសំរាប់រយះពេល១ម៉ោងនៅក្រុមជំនុំ North Dutch នៅផ្លូវ Fulton ក្នុងទីក្រុងញ៉ូវ យ៉ោក។ ពួកគេបានចុះសម្រុងគ្នារួមគ្នាអធិស្ឋានសំរាប់រយះពេល១ម៉ោង រៀងរាល់ថ្ងៃពុធ។ ការភ្ញាក់ដឹងខ្លួនដ៏ធំលើកទី៣បានចាប់ផ្ដើម នៅពេលនោះមានមនុស្សរាប់ម៉ឺននាក់បាន ប្រែចិត្ដជឿលើព្រះយេស៊ូវនៅពាសពេញពិភពលោក។ ការរស់ឡើងវិញនៅផ្លូវ Fulton ក្នុងទីក្រុងញ៉ូវ យ៉ោក ក៏បានជួយដល់ព័ន្ធកិច្ចរបស់លោក C. H. Spurgeon នៅក្នុងទីក្រុងឡុង ប្រទេសអង់គ្លេសផងដែរ វានៅ ឆ្ងាយពីគ្នា៤៨២៧គីឡូម៉ែត្រ។

ខ្ញុំបានអានអំពីការរស់ឡើងវិញអស់រយះពេលជាច្រើនឆ្នាំមកហើយ។ ខ្ញុំមិនចាំថា មានការរស់ ឡើងវិញសូម្បីតែមួយដែលបានកើតឡើងនៅក្នុងការប្រជុំគ្នាដ៏ធំ បន្ទាប់ពីការភ្ញាក់ដឹងដ៏ធំលើកដំបូង។ មិន មានមួយសោះ! សូមចងចាំថា ត្រឹមតែមានមនុស្ស១២០នាក់តែប៉ុណ្ណោះដែលបានអធិស្ឋាននៅក្នុងបន្ទប់ ខាងលើ នៅពេលព្រះចាក់ព្រះវិញ្ញាណរបស់ទ្រង់នៅថ្ងៃបុណ្យ៥០! សាសនាគ្រីស្ទបានរាលដាលពាសពេញ ពិភពលោក ដោយសារការប្រជុំគ្នាដ៏តូចនោះ!

យើងអធិប្បាយពីដំណឹងល្អនៅក្រុមជំនុំជារៀងរាល់ថ្ងៃអាទិត្យ។ យើងប្រាប់មនុស្សបាត់បង់ថា ព្រះយេស៊ូវបានសុគតនៅលើឈើឆ្កាង ដើម្បីលោះអំពើបាបរបស់ពួកគេ។ យើងប្រាប់ពួកគេថា ព្រះយេស៊ូវ ទ្រង់បានរស់ពីសុគតឡើងវិញ ដើម្បីប្រទានជីវិតអស់កល្បជានិច្ចដល់ពួកគេ។ ប៉ុន្ដែ ព្រឹត្ដិការណ៍ទាំងនោះ អាចក្លាយជារឿងពិតចំពោះពួកគេ ដោយសារព្រះវិញ្ញាណបរិសុទ្ធ។ ទ្រង់ត្រូវតែចាក់ចុចចិត្ដពួកគេពីអំពើ បាប។ ទ្រង់ត្រូវតែទាញនាំពួកគេទៅឯព្រះគ្រីស្ទ ទើបអំពើបាបរបស់ពួកគេអាចត្រូវលាងសំអាតដោយព្រះ លោហិតរបស់ទ្រង់។ ខ្ញុំសង្ឃឹមថា បងប្អូននឹងអធិស្ឋានសុំព្រះឲ្យចាក់បង្ហូរព្រះវិញ្ញាណរបស់ទ្រង់មកលើ ក្រុមជំនុំរបស់យើងនៅក្នុងការរស់ឡើងវិញពិតប្រាកដមួយ! ខ្ញុំសង្ឃឹមថា បងប្អូននឹងអធិស្ឋានសុំឲ្យមាន ការរស់ឡើងវិញគ្រប់ពេលដែលបងប្អូនអធិស្ឋាន។ សូមអធិស្ឋានសុំឲ្យព្រះចាក់បង្ហូរព្រះវិញ្ញាណបរិសុទ្ធ ដើម្បីធ្វើការនៅក្នុងចិត្ដមនុស្សមានបាប។ ឱព្រះអង្គអើយ យើងអធិស្ឋានសុំឲ្យទ្រង់ចាក់បង្ហូរព្រះវិញ្ញាណ របស់ទ្រង់ ដើម្បីចាក់ចុចចិត្ដមនុស្សបាត់បង់ ហើយទាញនាំពួកគេមកឯព្រះរាជបុត្រារបស់ទ្រង់។ យើង អធិស្ឋានសុំវានៅក្នុងព្រះនាមរបស់ទ្រង់។ អាម៉ែន។

(ចប់សេចក្ដីអធិប្បាយ)
អ្នកអាចអាន ការអធិប្បាយរបស់ លោក ហ៊ីមើស៏ (Dr. Hymers) តាម
សប្ដាហ៏នីមួយៗ នៅតាមអ៊ីធើនេតនៅគេហទំព័រ www.realconversion.com.
ចុចលើ ”Sermon Manuscripts” សេចក្ដីអធិប្បាយក្នុងភាសាខ្មែរ (Sermons in Khmer)

You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may
write to him at P.O. Box 15308, Los Angeles, CA 90015. Or phone him at (818)352-0452.

ច្រៀងចំរៀងតែម្នាក់ឯងមុនអធិប្បាយដោយលោក Benjamin Kincaid Griffith៖
«ទ្រង់ដកដង្ហើមលើខ្ញុំ»(ដោយលោក Edwin Hatch, 1835-1889 ប្ដូរដោយលោក B. B. McKinney, 1886-1952)។