ជារៀងរាល់ខែ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះចេញទៅដល់កំព្យូទ័រប្រហែល១១០, ០០០
នៅក្នុបណ្ដាប្រទេសជាង២០០តាមគេហទំព័រwww.sermonsfortheworld.com។
មានមនុស្សរាប់រយនាក់ផ្សេងទៀតបានមើលវីដីអូតាមយូថូប។ សេចក្ដីអធិប្បាយដែលសរសេរដោយដៃទាំងនេះត្រូវបានបកប្រែទៅជាភាសាចំនួន៣៤
ហើយរៀងរាល់ខែ មនុស្សរាប់ពាន់នាក់បានអានវា។
សូមចុចទីនេះដើម្បីដឹងពីរបៀបដែលអ្នកអាចជួយឧបត្ថមលុយជាប្រចាំខែក្នុងការជួយយើងធ្វើកិច្ចការដ៏អស្ចារ្យនេះ
ដើម្បីឲ្យដំណឹងល្អរាលដាលទៅពាសពេញពិភពលោក រួមទាំងប្រទេសអ៊ីស្លាម និងប្រទេសដែលកាន់សាសនាឥណ្ឌូ។
នៅពេលណាក៏ដោយដែលអ្នកសរសេរផ្ញើរទៅលោកបណ្ឌិត ហាយមើស៏ សូមប្រាប់គាត់ពីប្រទេសដែលអ្នករស់នៅជានិច្ច។
អ៊ីម៉ែលរបស់លោកបណ្ឌិត ហាយមើស៍rlhymersjr@sbcglobal.net។
ហេតុអ្វីបានជាគ្មានការរស់ឡើងវិញ? ចម្លើយដ៏ពិតប្រាកដ!(សេចក្ដីអធិប្បាយលេខ១០ពីការរស់ឡើងវិញ) ដោយលោក សេចក្ដីអធិប្បាយមួយបានអធិប្បាយនៅក្រុមជំនុំថាបាណាខល ក្នុងរដ្ឋឡូសអង់ចាឡែស «ដ្បិតទ្រង់បានថយចេញពីគេហើយ»(ហូសេ ៥:៦) «អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ...»(ហូសេ ៥:១៥)។ |
ផ្ទៃរឿងនៃគម្ពីរហូសេជំពូក៥គឺជាការថយចេញពីព្រះវត្ដមានរបស់ព្រះយេហូវ៉ា – ដូចជាការៀបរាប់ ប្រាប់របស់គម្ពីរ Scofield នៅដើមជំពូក។ ព្រះយេហូវ៉ាបានបែរចេញពីប្រទេសអ៊ីស្រាអែល ដោយសារតែ សេចក្ដីអំនួត និងអំពើបាបរបស់ពួកគេ។ ខ្ញុំដឹងថា ព្រះមិនមានសេចក្ដីសញ្ញាជាមួយប្រទេសប្រទេសអាមេរិកនោះទេ។ ទ្រង់បានតាំងសេចក្ដី សញ្ញានៅលើផែនដីនេះជាមួយប្រទេសអ៊ីស្រាអែល ថែមទាំងមិនមែនជាប្រទេសផ្សេងទេ។ សូមកត់សំគាល់នៅក្នុងអត្ថបទគម្ពីររបស់យើង នៅពេលព្រះបានមានបន្ទូលថា ទ្រង់នឹងបែរចេញពីសេចក្ដីសញ្ញាជាមួយរាស្រ្ដរបស់ទ្រង់ ដោយសារតែសេចក្ដីអំនួត និងអំពើបាបរបស់ពួកគេ។ បើសិនជាទ្រង់បានបោះបង់ចោលសេចក្ដីសញ្ញាជាមួយរាស្រ្ដរបស់ទ្រង់ សូមគិតមើល ទ្រង់នឹងបោះបង់ចោលប្រទេសអាមេរិក និងប្រទេសលោកខាងលិចយ៉ាងណាទៅ! លោក J. Vernon McGee បានប្រសាសន៍ថា ព្រះបានចាក់ចុចចិត្ដខ្ញុំថា សព្វថ្ងៃនេះ ប្រទេសអាមេរិកកំពុងតែដឹងខ្លួនពីការជំនុំជំរះរបស់ព្រះមកលើយើងរាល់គ្នា... យើងកំពុងតែដឹងខ្លួនពីការជំនុំជំរះ របស់ព្រះមកលើយើងរាល់គ្នា ដូចជាប្រទេសអ៊ីស្រាអែលបានធ្វើ(J. Vernon McGee, Th.D., Thru the Bible, volume III, Thomas Nelson Publishers, 1982, p. 633; កត់សំគាល់នៅគម្ពីរហូសេ ៥:១៥)។ ឥឡូវនេះ យើងមកមើលអត្ថបទគម្ពីររបស់យើង «អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ...»(ហូសេ ៥:១៥) នៅកន្លែងនេះ ព្រះយេហូវ៉ាមានបន្ទូលប្រាប់ជនជាតិដ៏ពេញដោយអំពើបាបថា ទ្រង់នឹងដាក់ទណ្ឌ កម្មលើពួកគេ ដោយសារការថយចេញពីពួកគេ «អញនឹងវិលត្រឡប់ {ពីចំណោមអ្នករាល់គ្នា} ទៅឯទីកន្លែងរបស់អញ...» អ្នកអត្ថាធិប្បាយពន្យល់របស់ពួកបរិសុទ្ធដ៏ល្បីល្បាញម្នាក់ឈ្មោះលោក យេរេមា Burroughs (១៦០០-១៦៤៦) បានធ្វើការអត្ថាធិប្បាយពីអត្ថបទគម្ពីររបស់យើង “អញនឹងវិលត្រឡប់ទៅឯកន្លែងរបស់អញ” កន្លែងនេះមានន័យថា អញនឹង ត្រឡប់ទៅស្ថានសួគ៌ម្ដងទៀត... នៅពេលអញខ្ញាល់ជាមួយពួកគេ អញនឹងត្រឡប់ទៅស្ថានសួគ៌ ហើយអញនឹងអង្គុយនៅទីនោះ... ដ្បិតអញនឹងមិនគិត ដល់ពួកគេទេ(Jeremiah Burroughs, An Exposition of the Prophecy of Hosea, Reformation Heritage Books, 2006, p. 305;កត់សំគាល់នៅគម្ពីរហូសេ ៥:១៥)។ ខ្ញុំដឹងច្បាស់ថា នោះគឺជាមូលហេតុដែលយើងមិនមានការរស់ឡើងវិញធំៗនៅក្នុងប្រទេសលោកខាងលិចអស់រយះពេលច្រើនជាង១០០ឆ្នាំមកហើយ។ ព្រះបានថយចេញពីយើងរាល់គ្នា។ ព្រះបានមាន បន្ទូលថា «អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន...» អ្នក រាល់គ្នាអាចមិនយល់ស្រប ហើយអ្នករាល់គ្នាអាចនិយាយថា ខ្ញុំគ្រាន់តែជាបេសកជនម្នាក់ ហើយមិនគួរឲ្យអ្នករាល់គ្នាយកចិត្ដទុកដាក់សោះ។ ដូច្នេះ តើអ្នកនឹងស្ដាប់គ្រូគង្វាលដ៏ល្បីល្បាញឈ្មោះលោក Martyn Lloyd-Jones ឬទេ? នេះគឺជាអ្វីដែលបានបង្រៀន ព្រះជា្របថា ក្រុមជំនុំរបស់គ្រីស្ទបរិស័ទបានស្ថិតក្នុងទីរហោស្ថានអស់រយះពេលជាច្រើនឆ្នាំ។ បើអ្នករាល់គ្នាអានពីប្រវត្ដិក្រុមជំនុំមុនពេលឆ្នាំ១៨៣០ ឬ១៨៤០ នោះអ្នករាល់គ្នានឹងឃើញថា ការរស់ឡើងវិញកើតឡើងយ៉ាងទៀង ទាត់ស្ទើរតែគ្រប់រយះពេល១០ឆ្នាំម្ដង ឬច្រើនជាងនេះ នៅក្នុងបណ្ដាប្រទេសជាច្រើន។ វាមិនកើតឡើងដូចនោះទេ វាត្រឹមតែមានការរស់ឡើងវិញដ៏ធំមួយ ចាប់តាំងពីឆ្នាំ១៨៥៩។ អូ យើងបានឆ្លងកាត់សម័យកាលដ៏ស្ងួតហែងមួយ... មនុស្សបាត់បង់សេចក្ដីជំនឿរបស់ពួកគេនៅក្នុងព្រះដ៏មានព្រះជន្មរស់ ហើយ នៅក្នុងការទទួលទណ្ឌកម្មជំនួស ថែមទាំងនៅក្នុងការផ្សះផ្សា ហើយពួកគេ បានបែរទៅរកប្រាជ្ញា ទស្សនៈវិជ្ជា និងការរៀនវិញ។ យើងបានឆ្លងកាត់គ្រាដ៏ ស្ងួតហែងបំផុតមួយនៅក្នុងចំណោមគ្រាផ្សេងទៀត នៅក្នុងប្រវត្ដិក្រុមជំនុំដ៏ យូរអង្វែង... យើងនៅតែស្ថិតនៅក្នុងទីរហោស្ថាន។ កុំជឿរឿងខ្លះ ហើយស្មានថា យើងចេញពីទីរហោស្ថាននោះ យើងមិនទាន់ចេញទេ(D. Martyn Lloyd-Jones, M.D., Revival, 1987, Crossway Books, p. 129)។ អ្នករាល់គ្នាបានរៀនវា វាមិនមែនមកពីបេសកជនតូចតាចដូចខ្ញុំនោះទេ ប៉ុន្ដែវាមកពីអ្នកប្រាជ្ញដ៏ល្បី ម្នាក់ក្នុងចំណោមអ្នកប្រាជ្ញ២ ឬ៣នាក់ដែលល្បីបំផុតនៅសតវត្សទី២០! ព្រះបានថយចេញ ដូច្នោះហើយ «វាត្រឹមតែមានការរស់ឡើងវិញដ៏ធំមួយប៉ុណ្ណោះ ចាប់តាំងពីឆ្នាំ១៨៥៩» ទោះបីជាយ៉ាងណាក៏ដោយ «ប្រហែលមុនឆ្នាំ១៨៣០ ឬ១៨៤០កើតមានការរស់ឡើងវិញយ៉ាងទៀងទាត់ស្ទើរតែរយះពេល១០ឆ្នាំម្ដង ឬច្រើនជាងនេះ» (ibid.)។ បើយើងចាប់អារម្មណ៍លើការរស់ឡើងវិញពិតប្រាកដមែន យើងគួរតែពិនិត្យមើលយ៉ាងប្រុង ប្រយ័ត្នពីអ្វីដែលបានកើតឡើងនៅចន្លោះឆ្នាំ១៨៣០ និង១4៨៤០។ ពីមុនក្រុមជំនុំរបស់យើងមានការរស់ ឡើងវិញប្រហែលរៀងរាល់១០ឆ្នាំ។ បន្ទាប់ពីនោះ វាត្រឹមតែមានការរស់ឡើងវិញដ៏ធំមួយប៉ុណ្ណោះចាប់តាំង ពីឆ្នាំ១៨៥! ដូចនេះ ត្រូវតែមានរឿងខ្លះបានកើតឡើងនៅចន្លោះឆ្នាំ១៨៣០ និង១៨៤០ ដែលបណ្ដាលឲ្យ ព្រះ «ថយចេញ» (ហូសេ ៥:៦) ហើយ «វិលត្រឡប់ទៅឯកន្លែង {ផ្ទាល់របស់} ទ្រង់»(ហូសេ ៥:៦១៥)។ បើអ្នកដឹងពីប្រវត្ដិនៃការផ្សាយដំណឹងល្អរបស់សាសនាគ្រីស្ទ វាគួរតែច្បាស់ពីអ្វីដែលបានកើត ឡើង! លោក Charles G. ហ្វីនណេ(Finney)! គឺគាត់នោះហើយអ្នកធ្វើរឿងនោះ! អ្នកប្រវត្ដិសាស្រ្ដឈ្មោះលោក William G. McLoughlin, Jr បានសរសេរថា គាត់បានសម្ពោធយុគសម័យថ្មី នៅក្នុងលទ្ធិរស់ឡើងវិញនិយមរបស់ប្រទេស អាមេរិក...គាត់បានផ្លាស់ប្ដូរទស្សនៈវិជ្ជា និងវិធីសាស្រ្ដទាំងស្រុងនៃការផ្សាយ ដំណឹងល្អ (William G. McLoughlin, Jr., Ph.D., Modern Revivalism: Charles G. Finney to Billy Graham, The Ronald Press, 1959, p. 11)។ មុនពេលលោក គ្រូអធិប្បាយជាច្រើននាក់ជឿថា ការរស់ឡើងវិញមកពីព្រះ ហើយការប្រែចិត្ដរបស់ បុគ្គលម្នាក់ៗសុទ្ធតែជាការអស្ចារ្យមកពីព្រះផងដែរ។ នៅក្នុងឆ្នាំ១៧៣៥ លោក Jonathan Edwards បានហៅការរស់ឡើងវិញថា «ការងារដ៏គួរឲ្យភ្ញាក់ផ្អើលរបស់ព្រះ»។ មកដល់ឆ្នាំ១៨៣៥ លោក Finney បានប្រាប់ថា ការរស់ឡើងវិញ «មិនមែនជាការអស្ចារ្យនោះទេ។ វាគឺជាលទ្ធផលដ៏បរិសុទ្ធនៃទស្សនៈវិជ្ជា ពេលធ្វើការងារមួយត្រឹមត្រូវ»។ នោះគាត់ចង់មានន័យថា «ការរស់ឡើងវិញមិនមែនជាការអស្ចារ្យមួយនោះ ទេ។ វាគ្រាន់តែជាលទ្ធផលតាមធម្មជាតិ ពេលយើងប្រើវិធីសាស្រ្ដត្រឹមត្រូវតែប៉ុណ្ណោះ»។ នោះគឺជាអ្វីដែល គាត់បាននិយាយតាមភាសាអង់គ្លេសសម័យបច្ចុប្បន្ន។ ភាពខុសគ្នារវាងលោក Edwards និង Finney គឺថា Edwards ជាអ្នកប្រូតែស្ដង់ម្នាក់ នៅខណៈ ពេលដែលលោកហ្វីនណេ ជាអ្នកខុសឆ្គងម្នាក់ គាត់ជាអ្នកអត្ដកុសលនិយមម្នាក់ ដែលជឿថា មនុស្សអាច បានសង្រ្គោះដោយសារការខំប្រឹងធ្វើល្អ មិនមែនដោយសារព្រះគុណ និងព្រះចេស្ដារបស់ព្រះតែមួយគត់។ វាខុសឆ្គង ដើម្បីនិយាយថាលោក ហ្វីនណេជាអ្នកអ៊ាមីនៀន (Arminian) ដូចពួកម៉ាតូដីស។ ជំនឿរបស់ហ្វីនណេ ខុសប្លែងពីលទ្ធិអ៊ាមីនៀននៅក្នុងក្រុមជំនុំម៉ាតូដីសដើមដំបូង។ សេចក្ដីអធិប្បាយមួយដ៏ល្បីបំផុត របស់លោក Finney មានចំណងជើងថា «មនុស្សមានបាបត្រូវតែផ្លាស់ប្ដូរចិត្ដផ្ទាល់ខ្លួនរបស់ពួកគេ» (១៨៣១)។ ព្រះត្រូវបានច្រានចេញ ហើយដោយសារការខំប្រឹងធ្វើល្អ មនុស្សអាចប្រែចិត្ដខ្លួនឯងបាន។ ពួកម៉ាតូដីស មុនលោក Finney មិនបានជឿដូចនោះទេ។ លោក Iain H. Murray បានបង្ហាញយ៉ាង ប្រាកដប្រជាថា គំនិតរបស់លោកFinney បានមកពីពួកសេរីនិមយនៅតំបន់New England ដូចជាលោក Nathaniel Taylor មិនមែនមកពីពួកម៉ាតូដីសដើមដំបូងនោះទេ(Iain H. Murray, Revival and Revivalism, Banner of Truth, 2009 edition, pp. 259-261)។ «មនុស្សមានបាបត្រូវតែផ្សាស់ប្ដូរ ចិត្ដផ្ទាល់ខ្លួនរបស់ពួកគេ»! នៅក្នុងសៀវភៅដែលមានចំណងជើង History of Wesleyan Methodism របស់គាត់ លោក George Smith បានពន្យល់ពីនិយមន័យនៃការរស់ឡើងវិញដូចខាងក្រោមនេះ ដូច្នេះ ការរស់ឡើងវិញមួយគឺជាការងារមួយនៃព្រះគុណរបស់ព្រះដោយសារ ព្រះវិញ្ញាណរបស់ព្រះចំពោះព្រលឹងរបស់មនុស្ស ហើយនៅក្នុងការងាររបស់ព្រះវិញ្ញាណបរិសុទ្ធ វាខុសប្លែកពីការបង្រៀនឲ្យដឹង និងខុសពីការប្រែចិត្ដរបស់មនុស្ស ដោយសារភាពទូទៅវាធំជាង និងប្រពលភាពវាអស្ចារ្យជាង (George Smith, Revival, volume 2, 1858, p. 617)។ នេះគឺជានិយមន័យនៃការរស់ឡើងវិញ និងការប្រែចិត្ដរបស់ក្រុមជំនុំម៉ាតូដីសដើមដំបូង។ ពួកប្រូតែស្ដង់ ឬពួកនិកាយបាទីស្ទអាចប្រាប់ពីនេះ មុនពេលនិយមន័យក្លែងក្លាយរបស់លោកហ្វីនណេបានមានប្រជាប្រិយភាព ហើយបំផ្លាញជំនឿត្រឹមត្រូវនៅក្នុងព្រះ។ ក្រោយពីលោកហ្វីនណេមក ពួកគេមិនដឹងថា ពួកគេ ត្រូវ «វេទនា លំបាក ទ័លក្រ ខ្វាក់ភ្នែក ហើយអាក្រាតវិញនោះទេ»(វិវរណៈ ៣:១៧)។ក្រោយពីលោកហ្វីនណេមក ពួកគេមិនដឹងថា «ព្រះបានថយចេញ» ហើយទ្រង់បានត្រលប់ទៅ «ឯទីកន្លែងរបស់ទ្រង់វិញ នោះទេ»។ ការដកស្រង់ពីលោក George Smith បង្ហាញថា ក្រុមជំនុំម៉ាតូដីសដើមដំបូងជឿថា ការប្រែចិត្ដ តាមបុគ្គលម្នាក់ៗ និងការរស់ឡើងវិញពឹងផ្អែកលើព្រះគុណរបស់ព្រះតែមួយគត់ ហើយតាមរយះការងារ របស់ព្រះវិញ្ញាណបរិសុទ្ធ។ នោះគឺជាអ្វីដែលពួកប្រូតែស្ដង់ និងពួកបាទីស្ទបានជឿ មុនពេលលោកហ្វីនណេ បានបំផ្លាញការផ្សាយដំណឹងល្អ។ ទស្សនៈពីបុរាណនៃនិកាយដ៏ធំ គឺខុសគ្នាឆ្ងាយណាស់ពីទស្សនៈរបស់អ្នកអត្ដកុសលរបស់លោកហ្វីនណេ ហើយវាបានបង្ហាញប្រាប់នៅក្នុងសេចក្ដីអធិប្បាយដ៏ល្បីល្បាញបំផុត របស់គាត់ដែលមានចំណងជើងថា «មនុស្សមានបាបត្រូវតែផ្លាស់ប្ដូរចិត្ដផ្ទាល់ខ្លួនរបស់ពួកគេ»។ តើអ្នកធ្វើ ដូចនោះដូចម្ដេចបាន? ខ្ញុំបានព្យាយាមអស់រយះពេល៧ឆ្នាំ! ខ្ញុំមិនអាចធ្វើបានទេ ខ្ញុំមានបទពិសោធន៍។ លោកហ្វីនណេជាបុរសម្នាក់ដែលបានប្រាប់ដល់មនុស្សមានបាបថា ពួកគេអាចធ្វើការសម្រេចចិត្ដ ហើយបានសង្រ្គោះ«នៅពេលភ្លាម» ដោយសារសកម្មភាពនៃគោលបំណងផ្ទាល់ខ្លួនរបស់គេ។ ដ្បិតលោក McLoughlin បានប្រសាសន៍ថា លោកហ្វីនណេបាន «ផ្លាស់ប្ដូរទស្សនៈវិជ្ជា និងវិធីសាស្រ្ដនៃការផ្សាយ ដំណឹងល្អទាំងស្រុង»(ibid.)។ សព្វថ្ងៃនេះ សាខាភាគច្រើននៃការផ្សាយដំណឹងល្អបង្រៀនថា មនុស្សមាន បាបអាចបានសង្រ្គោះ ដោយសារការលើកដៃ ហើយសូត្រ «សេចក្ដីអធិស្ឋានរបស់មនុស្សមានបាប» ឬក៏ ដោយសារការដើរទៅខាងមុខក្រុមជំនុំ ដែលគេហៅថា «ពេលសម្រេចចិត្ដ»។ ដូច្នេះ «លទ្ធិសម្រេចនិយម» គឺជាផលិតផលដោយផ្ទាល់នៃការបង្រៀនរបស់លទ្ធិអត្ដកុសលនិយមពីលោកឆាតឡែស ជី ហ្វីនណេ! លទ្ធិសម្រេចនិយមបានមានប្រជាប្រិយភាពយ៉ាងលឿន ដោយសារតែ វា «លឿនជាង ហើយ ស្រួលជាខ្លាំងណាស់»។ អ្នកមិនចាំបាច់រង់ចាំព្រះវិញ្ញាណបរិសុទ្ធមកប៉ះពាល់ចិត្ដមនុស្សបាត់បង់ពីអំពើបាប របស់គេ ហើយបន្ទាប់មកទាញនាំគេទៅឯព្រះគ្រីស្ទនោះទេ។ លោកហ្វីនណេបានបំបែរការផ្សាយដំណឹងល្អ ទៅជាការប្រមូលផ្ដុំមនុស្សជាច្រើន ដើម្បីឲ្យពួកគេក្លាយជា «គ្រីស្ទបរិស័ទ» ថ្មី។ ប៉ុន្ដែមនុស្សស្ទើរតែទាំង អស់នៅក្នុងចំណោមពួកគេមិនមែនជាកូនព្រះទាល់តែសោះ! នោះជាអ្វីដែលបានបំផ្លាញនិកាយប្រូតែស្ដង់ និងនិកាយបាទីស្ទ! មនុស្សទាំងអស់នៅក្នុងក្រុមជំនុំ «សេរីនិយម» បានសម្រេចចិត្ដដោយមិនបានសង្រ្គោះ សោះ! នោះគឺជាទីកន្លែងដែលលទ្ធិសេរីនិយមរបស់ពួកប្រូតែស្ដង់ចេញមកពី! លោក Iain H. Murray បានប្រសាសន៍ថា «គំនិតដែលថា ការប្រែចិត្ដគឺជាការងាររបស់មនុស្ស បានរីកគ្រប់ផ្នែកនៃការផ្សាយដំណឹងល្អ ហើយវាធ្វើឲ្យមនុស្សភ្លេចពីការងាររបស់ព្រះ ដូច្នេះ ជំនឿនៅក្នុង ការរស់ឡើងវិញ ដែលមកពីព្រះវិញ្ញាណរបស់ព្រះបានបាត់ចេញ។ {នេះ} គឺជាផលិតផលដោយផ្ទាល់មួយ នៃទេវកថា(ការរៀនពីព្រះគម្ពីរ)របស់លោកហ្វីនណេ» (ការរស់ឡើងវិញ និងលទ្ធិនៃការរស់ឡើងវិញ (Revival and Revivalism, Banner of Truth, 1994, pp. 412-13)។ វិធីសាស្រ្ដដែល «លឿនជាង ហើយស្រួលជាង» មិនមែនជាព្រះពរមកពីព្រះនោះទេ។ ផ្ទុយទៅវិញ ក្រុមជំនុំប្រូតែស្ដង់ និងក្រុមជំនុំបាទីស្ទរបស់យើងពេញទៅដោយមនុស្សបាត់បង់។ ឥឡូវនេះ មានមនុស្ស បាត់បង់ជាច្រើននៅក្នុងក្រុមជំនុំបាទីស្ទដូចយើង ដូច្នេះហើយ គ្រូអធិប្បាយជាច្រើនត្រូវតែបិទកម្មវិធីថ្វាយ បង្គំព្រះនៅពេលល្ងាច។ ខ្ញុំបានសួរប្រពន្ធគ្រូគង្វាលម្នាក់ថា ហេតុអ្វីបានជាប្ដីរបស់នាងបិទកម្មវិធីថ្វាយបង្គំព្រះនៅពេល ល្ងាច។ នាងបានប្រាប់ថា «សមាជិកក្រុមជំនុំបានប្រាប់ប្ដីនាងថា ពួកគេនឹងមិនមកក្រុមជំនុំទេ»។ នេះគឺជា លទ្ធផលដ៏សោកនាកម្មមួយចំពោះសមាជិកក្រុមជំនុំដែលមិនបានសង្រ្គោះ ដោយសារតែពួកគេបានធ្វើការ «សម្រេចចិត្ដ» តាមមនុស្សលោក។ ព្រះអាចលើកលែងទោសយើង! បើគ្មានបែបបទដែលធ្វើតាមព្រះគម្ពីរ នៃការប្រែចិត្ដពីបុរាណ យើងរាល់គ្នាត្រូវវិនាស! យើងមិនអាចសង្រ្គោះខ្លួនឯងបានទេ ព្រះតែមួយគត់ដែល អាចចាត់បញ្ជូនឲ្យមានការរស់ឡើងវិញ។ លទ្ធិសម្រេចនិយមបានបដិសេធព្រះ ហើយបានដាក់មនុស្សនៅ លើបល្ល័ង្ក។ ដ្បិតព្រះទ្រង់បានមានបន្ទូលថា « អញនឹងវិលត្រឡប់ទៅឯទីកន្លែងរបស់អញ ទាល់តែគេបានទទួលស្គាល់ទោសរបស់ខ្លួន ហើយស្វែងរកមុខអញវិញ...»(ហូសេ ៥:១៥)។ នោះគឺជាមូលហេតុដ៏ពិត ដែលយើងមិនមានការរស់ឡើងវិញធំៗនៅក្នុងប្រទេសអាមេរិក ឬនៅក្នុងសហរា ជាណាចក្រ (ប្រទេសអង់គ្លេស ប្រទេសអៀកឡង់ខាងជើង...)សំរាប់រយះពេលច្រើនជាង១០០ឆ្នាំមកហើយ។ មនុស្សមានបាបត្រូវតែបន្ទាបខ្លួននៅចំពោះព្រះ។ លទ្ធិសម្រេចនិយមមិនបន្ទាបខ្លួនចំពោះអ្នកណា ម្នាក់សោះ។ មនុស្សមានបាបមករកយើងដោយក្លាហាន យើងមិនឃើញពួកគេយំ យើងមិនឃើញពួកគេ ទុក្ខព្រួយ យើងមិនឃើញពួកគេមានវិប្បដិសារី ហើយយើងមិនឃើញការចាក់ចុចចិត្ដពីអំពើបាបសំរាប់ពួក គេសោះ។ ប្រពន្ធខ្ញុំ និងខ្ញុំបានឃើញហ្វូងមនុស្សជាច្រើនកំពុងសើច ហើយនិយាយលេងដោយសប្បាយ នៅពេលពួកគេធ្វើការសម្រេចចិត្ដជឿលើព្រះ នៅក្នុងកម្មវិធីរបស់លោក Billy Graham នៅទីក្រុង Pasadena រដ្ឋកាលីហ្វក់ញ្ញា នៅខែវិច្ជិការ ឆ្នាំ២០០៤។ វាខុសគ្នាខ្លាំងណាស់ពីការរស់ឡើងវិញនៅសម័យ បុរាណ មុនលោកហ្វីនណេ។ សូមស្ដាប់ការរៀបរាប់ប្រាប់ពីការប្រជុំគ្នារបស់ក្រុមជំនុំមាតូដីសនៅក្នុងឆ្នាំ ១៨១៤។ នៅក្នុងការប្រជុំគ្នាអធិស្ឋាននៅយប់មួយ មានមនុស្សជាច្រើនត្រូវបានចាក់ ចុចចិត្ដពីអំពើបាបជាខ្លាំង ហើយនៅពេលនោះ មនុស្សបានស្រែកថ្ងូរខាងព្រលឹងវិញ្ញាណ ហើយគេបាន{បន្ដ} អធិស្ឋានរយះពេលយ៉ាងយូរ ដ្បិតពួកគេបានស្វែងរកព្រះ ហើយក៏រកឃើញជម្រកនៅក្នុងព្រះគ្រីស្ទ...។ បុរស និងស្រ្ដី ថែមទាំងមនុស្សវ័យក្មេងជាច្រើននាក់បានរស់នៅដោយគ្មានព្រះ ហើយពួកគេក្រោមការទុក្ខព្រួយខាងព្រលឹងវិញ្ញាណជាខ្លាំង {នៅពេលនោះ} ពួកគេ ចាប់ផ្ដើមធ្វើបន្ទាល់ពីការធានាអះអាងដ៏អស្ចារ្យ ដែលព្រះបានប្រទានឲ្យពួក គេ ហើយថែមទាំងធ្វើបន្ទាល់ពីការអត់ទោសបាបតាមរយះសគុណ (ការធ្វើ ល្អ) របស់ព្រះយេស៊ូវគ្រីស្ទ (Paul G. Cook, Fire From Heaven, EP Books, 2009, p. 79)។ តើអ្នកធ្លាប់ត្រូវបាន «ចាក់ចុចចិត្ដពីអំពើបាបជាខ្លាំង» ដែរឬទេ? តើអ្នកធ្លាប់ត្រូវបាន «ស្រែកថ្ងូរ ខាងព្រលឹងវិញ្ញាណជាខ្លាំង» ហើយ «រកឃើញជម្រកនៅក្នុងព្រះគ្រីស្ទ» ដែរឬទេ? លោក Rev. Brian H. Edwards បានប្រសាសន៍ថា វាចាប់ផ្ដើមដោយការចាក់ចុចចិត្ដពីអំពើបាបដ៏អាក្រក់... មនុស្សយំដោយមិន អាចទប់ចិត្ដបាន... ប៉ុន្ដែ មិនមានការរស់ឡើងវិញមួយទេ បើមនុស្សមិនយំ ហើយមិនកើតទុក្ខព្រួយពីការចាក់ចុចចិត្ដ... មិនមានការរស់ឡើងវិញមួយទេ បើគ្មានចាក់ចុចចិត្ដពីអំពើបាបជាខ្លាំង ហើយបើគ្មានការបន្ទាបខ្លួន... មនុស្ស ម្នាក់ដែលបានឃើញ {ការរស់ឡើងវិញនៅប្រទេសចិនក្នុងឆ្នាំ១៩០៦} ដោយផ្ទាល់ភ្នែកបានរាយការណ៍ថា៖ « ដីនៅជុំវិញខ្ញុំគឺដូចជាសមរភូមិមួយ ដែល ពេញទៅដោយព្រលឹងមនុស្ស ដែលកំពុងតែស្រែករកសេចក្ដីមេត្ដាករុណា» (Brian H. Edwards, ការរស់ឡើងវិញ៖ មនុស្សឆ្អែតដោយសារព្រះ (A People Saturated With God) Evangelical Press, 1991 edition, pp. 115, 116)។ បងប្អូនខ្លះនៅក្នុងចំណោមអ្នករាល់គ្នាបានកំពុងតែព្យាយាម «រៀន» ដើម្បីបានសង្រ្គោះ។ សេចក្ដី សង្រ្គោះមិនអាចរៀនយកបានឡើយ! អ្នកត្រូវតែធ្លាប់មានបទពិសោធន៍ ហើយអ្នកត្រូវតែធ្លាប់មានអារម្មណ៍ វាត្រូវតែកើតឡើងចំពោះអ្នក ដូច្នេះអ្នកដឹងពីវា។ ឥឡូវនេះ អ្នកដឹងអំពីវា ប៉ុន្ដែ អ្នកត្រូវតែទទួលសេចក្ដី សង្រ្គោះសំរាប់ខ្លួនអ្នកផ្ទាល់។ ដ្បិតអារម្មណ៍មុនដំបូងដែលអ្នកត្រូវតែមានគឺ អ្នកត្រូវតែដឹងច្បាស់ថា អ្នកជា មនុស្សមានបាបម្នាក់។ អ្នកត្រូវតែស្រែកហៅ «វេទនាណាស់ខ្ញុំ តើអ្នកណានឹងជួយឲ្យខ្ញុំរួច ពីតួសេចក្តីស្លាប់នេះទៅបាន» (រ៉ូម ៧:២៤)។ លោក Lloyd-Jones បានប្រសាសន៍ថា នេះគឺជាការស្រែកហៅរបស់មនុស្សមានបាបម្នាក់ដែលត្រូវបាន ព្រះវិញ្ញាណបរិសុទ្ធប៉ះពាល់ចិត្ដ – ហើយខ្ញុំយល់ស្របជាមួយគាត់! ខ្ញុំបានឃើញរឿងនេះកើតឡើងដោយ ផ្ទាល់ភ្នែករបស់ខ្ញុំ នៅពេលដែលព្រះបានចាត់ព្រះវិញ្ញាណរបស់ទ្រង់នៅក្នុងការរស់ឡើងវិញ។ ក្រុមជំនុំហ្វឹសបាទីស្ទចិនបានមានការរស់ឡើងវិញនៅចុងឆ្នាំ១៩៦០ លោក ធីម៉ូថេ លីនបានឲ្យ យើងច្រៀងឡើងវិញម្ដងហើយម្ដងទៀត «ឱព្រះអង្គអើយ សូមពិនិត្យមើល សូមអញ្ជើញក្រោកឈរឡើង ហើយច្រៀងវា។ វានៅលេខ៨ នៅលើក្រដាសចំរៀងរបស់អ្នក។ មានតែនៅ ពេលដែលអ្នកត្រូវបានចាក់ចុចចិត្ដពីអំពើបាបជាខ្លាំងនៅក្នុងចិត្ដរបស់អ្នកតែប៉ុណ្ណោះ ទើបចិត្ដមានអារម្មណ៍ថា ការលាងសំអាតដោយព្រះលោហិតរបស់ព្រះគ្រីស្ទ វាសំខាន់ចំពោះអ្នក! លោក ចាន់ សូមដឹកនាំយើង អធិស្ឋាន។ អាម៉ែន។ (ចប់សេចក្ដីអធិប្បាយ) You may email Dr. Hymers at rlhymersjr@sbcglobal.net, (Click Here) – or you may អានព្រះគម្ពីរមុនពេលអធិប្បាយដោយលោក Mr. Abel Prudhomme ៖ ហូសេ ៥:៦-១៥។ |
|